ជំពូកទី ១៦

តាមទស្សនៈរបស់មនុស្ស ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ពេញបរិបូរណាស់ ល្អវិសេសណាស់ និងមិនអាចវាស់ស្ទង់បានសោះឡើយ។ នៅក្នុងភ្នែករបស់មនុស្ស ព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើងលើខ្ពស់ ហើយលេចមកជាស្នាដៃឯករបស់ពិភពលោក។ ប៉ុន្តែ ដោយសារតែមនុស្សមានកំហុសច្រើនពេក ហើយគំនិតរបស់ពួកគេសាមញ្ញពេក និងលើសពីនេះទៅទៀត ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការទទួលយកតូចពេក ទោះបីជាព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលច្បាស់លាស់យ៉ាងណា ក៏ពួកគេនៅតែអង្គុយស្ងៀមទ្រឹង ប្រៀបដូចជាកំពុងមានរោគចិត្តអ៊ីចឹង។ នៅពេលពួកគេឃ្លាន ពួកគេមិនយល់ថាពួកគេត្រូវតែហូបទេ នៅពេលពួកគេស្រេក ពួកគេមិនយល់ថាពួកគេត្រូវតែផឹកទេ ពួកគេចេះតែបន្តស្រែកថ្ងូរ ប្រៀបដូចជាពួកគេកំពុងជួបប្រទះទុក្ខលំបាកដែលមិនអាចពិពណ៌នាបាននៅក្នុងជម្រៅនៃវិញ្ញាណរបស់ពួកគេ ប៉ុន្តែពួកគេមិនអាចនិយាយចេញមកបានទេ។ នៅពេលព្រះជាម្ចាស់បង្កើតមនុស្សជាតិ ទ្រង់មានបំណងព្រះហឫទ័យចង់ឱ្យមនុស្សរស់នៅក្នុងភាពជាមនុស្សធម្មតា ហើយទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់សមតាមសភាវគតិរបស់ពួកគេ។ ប៉ុន្តែដោយសារតែដំបូងឡើយ មនុស្សបានបង្អោនទៅតាមសេចក្ដីល្បួងរបស់សាតាំង សព្វថ្ងៃនេះពួកគេនៅតែមិនអាចដោះលែងខ្លួនឯងចេញបានដដែល ហើយនៅតែមិនអាចស្គាល់គ្រោងការណ៍បោកបញ្ឆោតដែលធ្វើឡើងដោយសាតាំងអស់រយៈពេលច្រើនពាន់ឆ្នាំ។ លើសពីនេះទៀត មនុស្សខ្វះសតិក្នុងការដឹងច្បាស់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងអស់នេះហើយដែលនាំឱ្យមានស្ថានភាពបច្ចុប្បន្ន។ ក្នុងស្ថានភាពបច្ចុប្បន្ននេះ មនុស្សនៅតែរស់នៅក្រោមគ្រោះថ្នាក់នៃសេចក្ដីល្បួងរបស់សាតាំង ដូច្នេះហើយ ពួកគេនៅតែមិនអាចគោរពតម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបត្រឹមត្រូវ។ នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា ពួកគេមិននៅតែម្នាក់ឯងទេ រីឯជីវិតរបស់ពួកគេក៏មិនមែនបង្គួរ ហើយក៏មិនដុនដាបដែរ។ ដូចគ្នានេះដែរ ព្រះជាម្ចាស់ក៏ត្រូវបានលើកតម្កើងក្នុងចំណោមមនុស្សទាំងអស់ដែរ ព្រះបន្ទូលរបស់ទ្រង់ ជ្រាបពាសពេញខ្លួនមនុស្ស ពួកគេរស់នៅដោយសុខសាន្តជាមួយគ្នា ក្រោមការថែរក្សា និងការពារពីព្រះជាម្ចាស់ ផែនដីមានភាពសុខដុមរមនា គ្មានការជ្រៀតជ្រែកពីសាតាំង ហើយសិរីល្អរបស់ព្រះជាម្ចាស់មានភាពសំខាន់បំផុតក្នុងចំណោមមនុស្ស។ មនុស្សបែបនេះមានលក្ខណៈដូចទេវតា៖ បរិសុទ្ធ រស់រវើក មិនដែលត្អូញត្អែរអំពីព្រះជាម្ចាស់ ហើយខិតខំលះបង់ខ្លួនគ្រប់យ៉ាងដើម្បីតែសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី។ ឥឡូវនេះគឺជាពេលរាត្រីដ៏ខ្មៅងងឹត (មនុស្សគ្រប់គ្នាកំពុងរាវរក និងស្វែងរក) រាត្រីដ៏ខ្មៅងងឹតសូន្យសុង ធ្វើឱ្យពួកគេភ័យឡើងបះសក់ ហើយពួកគេមិនអាចជួយអ្វីបានក្រៅតែពីញាប់ញ័រឡើយ។ ស្ដាប់ដោយយកចិត្តទុកដាក់ទៅ ខ្យល់បក់ពីទិសពាយព្យដ៏ខ្លាំងដែលបោកបក់យ៉ាងសន្ធឹកនោះ ហាក់ដូចជាអមទៅដោយសំឡេងយំខ្សឹកខ្សួលសោកសង្រេងរបស់មនុស្ស។ មនុស្សយំសោកសង្រេងព្រោះតែវាសនារបស់ពួកគេ។ ហេតុអ្វីបានជា ពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនអាចយល់បាន? វាហាក់ដូចជាជីវិតរបស់ពួកគេនៅជាប់នឹងភាពអស់សង្ឃឹម ហាក់ដូចជាសេចក្ដីស្លាប់ជិតមកដល់ពួកគេ ហាក់ដូចជាថ្ងៃចុងក្រោយរបស់ពួកគេនៅចំពោះមុខពួកគេ។ ស្ថានភាពដ៏វេទនាបែបនេះគឺពិតជាពេលដែលទេវតាចិត្តទន់ស្រែករកព្រះជាម្ចាស់ ដើម្បីក្រាបទូលអំពីទុក្ខលំបាករបស់ពួកគេ ដែលយំសោកសង្រេងម្ដងហើយម្ដងទៀត។ ដោយសារតែមូលហេតុនេះហើយ ទើបពួកទេវតាដែលធ្វើការក្នុងចំណោមបុត្រា និងរាស្ត្ររបស់ព្រះជាម្ចាស់ នឹងមិនចុះមកធ្វើជាមនុស្សម្ដងទៀតឡើយ នេះគឺដើម្បីការពារកុំឱ្យទេវតាទាំងនោះជាប់ក្នុងឧបាយកលរបស់សាតាំងនៅពេលស្ថិតក្នុងភាពជាសាច់ឈាម ដែលមិនអាចដោះលែងខ្លួនឯងបាន ដូច្នេះហើយទេវតាធ្វើការតែនៅក្នុងពិភពខាងវិញ្ញាណ ដែលមនុស្សមើលពុំឃើញប៉ុណ្ណោះ។ ដូច្នេះ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «ពេលខ្ញុំឡើងទៅរាជបល្ល័ង្កនៅក្នុងដួងចិត្តរបស់មនុស្ស នោះហើយជាពេលដែលបុត្រារបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំគ្រប់គ្រងផែនដី» ទ្រង់កំពុងតែសំដៅដល់ពេលវេលាដែលទេវតានៅលើផែនដី នឹងរីករាយទទួលព្រះពរពីការបម្រើព្រះជាម្ចាស់នៅស្ថានសួគ៌។ ដោយសារតែមនុស្សគឺជាការសម្ដែងចេញនៃវិញ្ញាណរបស់ពួកទេវតា ទើបព្រះជាម្ចាស់មានព្រះបន្ទូលថា សម្រាប់មនុស្ស ការនៅលើផែនដីគឺដូចគ្នានឹងការនៅក្នុងស្ថានសួគ៌ដែរ សម្រាប់មនុស្ស ការបម្រើព្រះជាម្ចាស់នៅលើផែនដីគឺដូចគ្នានឹងពួកទេវតាដែលបម្រើព្រះជាម្ចាស់នៅស្ថានសួគ៌ដោយផ្ទាល់ដែរ (ដូច្នេះហើយ ក្នុងអំឡុងពេលដែលពួកគេនៅលើផែនដី មនុស្សទទួលបានព្រះពរពីស្ថានសួគ៌ជាន់ទីបី)។ នេះហើយជាខ្លឹមសារជាក់ស្ដែងនៅក្នុងព្រះបន្ទូលទាំងនេះ។

មានអត្ថន័យច្រើនណាស់ដែលលាក់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «នៅពេលកំណត់មកដល់ មនុស្សនឹងស្គាល់ខ្ញុំនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ហើយនឹងចងចាំខ្ញុំនៅក្នុងគំនិតរបស់ពួកគេ»។ ព្រះបន្ទូលទាំងនេះត្រូវបានដឹកនាំទៅឯវិញ្ញាណរបស់មនុស្ស។ ដោយសារតែភាពទន់ខ្សោយរបស់ពួកទេវតា ពួកគេតែងតែពឹងផ្អែកលើព្រះជាម្ចាស់គ្រប់រឿងទាំងអស់ ហើយពួកគេតែងតែភ្ជាប់ខ្លួនទៅនឹងព្រះជាម្ចាស់ និងគោរពបូជាព្រះជាម្ចាស់។ ប៉ុន្តែដោយសារការរំខានរបស់សាតាំង ពួកគេមិនអាចជួយខ្លួនឯងបាន និងមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ ពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ តែពួកគេមិនអាចស្រឡាញ់ទ្រង់ឱ្យអស់ពីដួងចិត្តបាន ដូច្នេះហើយពួកគេក៏រងការឈឺចាប់។ លុះត្រាតែកិច្ចការរបស់ព្រះជាម្ចាស់ឈានដល់ចំនុចជាក់លាក់មួយ ទើបសេចក្ដីប្រាថ្នារបស់ទេវតាដ៏កម្សត់ទាំងនេះក្នុងការស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដក្លាយជាការពិត នោះហើយជាមូលហេតុដែលព្រះជាម្ចាស់មានព្រះបន្ទូលទាំងនោះ។ និស្ស័យរបស់ពួកទេវតាគឺ ស្រឡាញ់ ថែរក្សា និងស្ដាប់បង្គាប់ព្រះជាម្ចាស់ តែពួកគេពុំអាចធ្វើបែបនេះនៅលើផែនដីបានទេ ហើយគ្មានជម្រើសអ្វីក្រៅតែពីការប្រឹងអត់ធ្មត់រហូតមកដល់ពេលបច្ចុប្បន្ននោះទេ។ ឯងអាចសម្លឹងមើលពិភពលោកនាពេលបច្ចុប្បន្ននេះ៖ មានព្រះជាម្ចាស់មួយអង្គនៅក្នុងដួងចិត្តរបស់មនុស្សទាំងអស់ តែមនុស្សមិនអាចបែងចែកដឹងថា តើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេជាព្រះពិត ឬព្រះក្លែងក្លាយនោះទេ ហើយទោះបីជាពួកគេស្រឡាញ់ព្រះជាម្ចាស់របស់ពួកគេយ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចស្រឡាញ់ព្រះជាម្ចាស់បានពិតប្រាកដដែរ តាមរយៈនេះមានន័យថា ពួកគេគ្រប់គ្រងខ្លួនឯងមិនបានទេ។ មុខដ៏អាក្រក់របស់មនុស្សដែលព្រះជាម្ចាស់បានបើកសម្ដែង គឺជាមុខមាត់ពិតរបស់សាតាំងនៅក្នុងពិភពខាងវិញ្ញាណ។ ដើមឡើយមនុស្សគ្មានទោស និងគ្មានបាបទេ ដូច្នេះហើយ លក្ខណៈពុករលួយ និងអាក្រក់ទាំងអស់របស់មនុស្សគឺជាអំពើរបស់សាតាំងនៅក្នុងពិភពខាងវិញ្ញាណ និងជាកំណត់ត្រាដ៏ស្មោះត្រង់អំពីការវិវឌ្ឈនៃពិភពខាងវិញ្ញាណ។ «សព្វថ្ងៃនេះ មនុស្សមានគុណសម្បត្តិ និងជឿថា ពួកគេអាចដើរពើងទ្រូងនៅចំពោះព្រះភក្ត្ររបស់ខ្ញុំ ព្រមទាំងសើច និងនិយាយកំប្លែងលេងអំពីខ្ញុំដោយគ្មានការខ្មាសអៀនសូម្បីតែបន្តិច ហើយហៅខ្ញុំដូចមានឋានៈស្មើគ្នា។ មនុស្សនៅតែមិនស្គាល់ខ្ញុំ ពួកគេនៅតែជឿ់ថា ជារួម ខ្ញុំនិងពួកគេមានលក្ខណៈដូចគ្នា ហើយជឿថា យើងសុទ្ធតែមានសាច់និងឈាម និងសុទ្ធតែរស់នៅក្នុងមនុស្សលោក»។ នេះជាអ្វីដែលសាតាំងបានធ្វើនៅក្នុងដួងចិត្តរបស់មនុស្ស។ សាតាំងប្រើសញ្ញាណ និងភ្នែកទទេរបស់មនុស្សដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សអំពីរឿងទាំងនេះដោយមិនបញ្ឆិតបញ្ឆៀង ដើម្បីឱ្យមនុស្សអាចជៀសផុតពីគ្រោះមហន្តរាយនៅពេលនេះ។ ភាពទន់ខ្សោយរហូតដល់ស្លាប់របស់មនុស្សទាំងអស់គឺថា ពួកគេមើលឃើញតែ «រូបកាយខាងសាច់ឈាមប៉ុណ្ណោះ ហើយមិនយល់ដឹងពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ»។ នេះគឺជាមូលដ្ឋាននៃគំនិតមួយរបស់សាតាំងក្នុងការបញ្ចុះបញ្ចូលមនុស្ស។ មនុស្សទាំងអស់ជឿថា មានតែព្រះវិញ្ញាណនៅក្នុងសាច់ឈាមនេះទេ ទើបអាចហៅថាជាព្រះជាម្ចាស់បាន។ គ្មានអ្នកណាជឿថា សព្វថ្ងៃនេះ ព្រះវិញ្ញាណបានក្លាយជាសាច់ឈាម និងលេចមកជាក់ស្ដែងនៅពីមុខភ្នែករបស់ពួកគេហើយនោះទេ។ មនុស្សចាត់ទុកព្រះជាម្ចាស់មានពីរផ្នែកគឺ «ព្រះពស្ត្រព្រះភូសា និងសាច់ឈាម» ប៉ុន្តែគ្មាននរណាម្នាក់គិតថា ព្រះជាម្ចាស់ គឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណនោះទេ ហើយក៏គ្មានអ្នកណាយល់ថា សារជាតិរបស់សាច់ឈាម គឺជានិស្ស័យរបស់ព្រះជាម្ចាស់នោះដែរ។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស ព្រះជាម្ចាស់មានលក្ខណៈធម្មតាណាស់ ប៉ុន្តែតើពួកគេដឹងឬទេថា ការលាក់ខ្លួននៅក្នុងភាពធម្មតានេះ គឺជាផ្នែកមួយនៃសារៈសំខាន់ដ៏ជ្រាលជ្រៅរបស់ព្រះជាម្ចាស់?

នៅពេលព្រះជាម្ចាស់បានចាប់ផ្ដើមគ្របដណ្តប់ពិភពលោកទាំងមូល វាប្រែទៅជាងងឹតសូន្យសុង ហើយនៅពេលមនុស្សដេក ព្រះជាម្ចាស់បានយកឱកាសនេះដើម្បីយាងចុះមកក្នុងចំណោមមនុស្ស ហើយបានចាប់ផ្ដើមបញ្ចេញជាផ្លូវការនូវព្រះវិញ្ញាណទៅគ្រប់ទីកន្លែងនៃផែនដី ដោយចាប់ផ្ដើមកិច្ចការសង្គ្រោះមនុស្សជាតិ។ គេអាចនិយាយបានថា នៅពេលព្រះជាម្ចាស់បានចាប់ផ្ដើមសន្មត់រូបអង្គខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើការដោយផ្ទាល់នៅលើផែនដី។ បន្ទាប់មកកិច្ចការនៃព្រះវិញ្ញាណបានចាប់ផ្ដើម ហើយពេលនោះកិច្ចការទាំងអស់នៅលើផែនដីបានចាប់ផ្ដើមជាផ្លូវការ។ អស់រយៈពេលពីរពាន់ឆ្នាំ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់តែងតែធ្វើការនៅទូទាំងសកលលោក។ មនុស្សមិនដឹងហើយក៏មិនយល់ពីរឿងនេះដែរ ប៉ុន្តែក្នុងអំឡុងគ្រាចុងក្រោយ នៅពេលដែលយុគសម័យនេះជិតបញ្ចប់ ព្រះជាម្ចាស់យាងចុះមកផែនដីដើម្បីធ្វើកិច្ចការដោយផ្ទាល់ព្រះអង្គ។ នេះគឺជាព្រះពរដល់អស់អ្នកដែលបានកើតនៅក្នុងអំឡុងគ្រាចុងក្រោយ ដែលអាចមើលឃើញរូបអង្គនៃព្រះជាម្ចាស់ដែលរស់នៅក្នុងភាពជាសាច់ឈាម។ «នៅពេលផ្ទៃទាំងមូលនៃជង្ហុកធំបានឡើងកខ្វក់ ខ្ញុំបានចាប់ផ្ដើមភ្លក់រសជាតិដ៏ល្វីងជូចត់នៃពិភពលោកនៅក្នុងចំណោមមនុស្ស។ ព្រះវិញ្ញាណរបស់ខ្ញុំធ្វើដំណើរពាសពេញពិភពលោក និងគិតពីដួងចិត្តរបស់មនុស្សទាំងអស់ តែទោះដូច្នេះក្ដី ក៏ខ្ញុំយកឈ្នះមនុស្សជាតិតាមរយៈសាច់ឈាមរបស់ខ្ញុំដែលយកកំណើតជាមនុស្សផងដែរ»។ បែបនេះគឺជាការសហការយ៉ាងសុខដុមរវាងព្រះជាម្ចាស់នៅស្ថានសួគ៌ និងព្រះជាម្ចាស់នៅលើផែនដី។ ទីបំផុត នៅក្នុងគំនិតរបស់ពួកគេ មនុស្សនឹងជឿថា ព្រះជាម្ចាស់នៅលើផែនដី គឺជាព្រះនៅស្ថានសួគ៌ ផ្ទៃមេឃ និងផែនដី ព្រមទាំងអ្វីគ្រប់យ៉ាងនៅក្នុងនោះ ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ មនុស្សត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់នៅលើផែនដី ព្រះជាម្ចាស់នៅលើផែនដី ធ្វើកិច្ចការនៃស្ថានសួគ៌នៅលើផែនដី ហើយព្រះជាម្ចាស់នៅស្ថានសួគ៌បានលេចមកជាសាច់ឈាម។ នេះគឺជាវត្ថុបំណងចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី ដូច្នេះហើយ ដំណាក់កាលនេះគឺជាបទដ្ឋានខ្ពស់បំផុតនៃកិច្ចការនៅក្នុងវេលាជាសាច់ឈាម វាត្រូវបានអនុវត្តនៅក្នុងភាពជាព្រះ ហើយវាធ្វើឱ្យមនុស្សទាំងអស់បែរមកជឿជាក់យ៉ាងស្មោះត្រង់។ មនុស្សកាន់តែស្វែងរកព្រះជាម្ចាស់ទៅតាមសញ្ញាណរបស់ពួកគេ ពួកគេកាន់តែមានអារម្មណ៍ថា ព្រះជាម្ចាស់នៅលើផែនដីជាព្រះមិនពិត។ ដូច្នេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា មនុស្សស្វែងរកព្រះជាម្ចាស់នៅក្នុងគោលលទ្ធិ និងពាក្យឥតខ្លឹមសារ។ កាលណាមនុស្សកាន់តែស្គាល់ព្រះជាម្ចាស់ទៅតាមសញ្ញាណរបស់ពួកគេ នោះពួកគេកាន់តែស្ទាត់ជំនាញក្នុងការនិយាយពីគោលលទ្ធិ និងពាក្យទាំងនេះ ហើយពួកគេទៅជាកាន់តែកោតសរសើរបែបនោះ។ កាលណាមនុស្សកាន់តែនិយាយអំពីពាក្យ និងគោលលទ្ធិទាំងនេះ នោះពួកគេកាន់តែងាកចេញឆ្ងាយពីព្រះជាម្ចាស់ ពួកគេកាន់តែមិនអាចស្គាល់ពីលក្ខណៈរបស់មនុស្ស ពួកគេកាន់តែមិនគោរពព្រះជាម្ចាស់ ហើយពួកគេកាន់តែចាកចេញពីសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សគ្មានលក្ខណៈអធិធម្មជាតិដូចមនុស្សស្រមើស្រមៃនោះទេ ប៉ុន្តែពុំដែលមាននរណាម្នាក់យល់ពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅឡើយទេ ដូច្នេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «មនុស្សស្វែងរកតែនៅក្នុងមេឃដែលគ្មានព្រំដែន ឬនៅលើផ្ទៃសមុទ្រដែលមានរលកធំៗ ឬនៅលើផ្ទៃបឹងដ៏ស្ងប់ស្ងាត់ ឬនៅក្នុងចំណោមន័យពាក្យ និងគោលលទ្ធិដែលគ្មានន័យខ្លឹមសារប៉ុណ្ណោះ»។ កាលណាព្រះជាម្ចាស់បង្កើតសេចក្ដីតម្រូវកាន់តែច្រើនចំពោះមនុស្ស នោះមនុស្សកាន់តែមានអារម្មណ៍ថាមិនអាចសម្រេចបាន ហើយពួកគេកាន់តែជឿថា ព្រះជាម្ចាស់អស្ចារ្យមែន។ ដូច្នេះ នៅក្នុងសម្បជញ្ញៈរបស់ពួកគេ ព្រះបន្ទូលទាំងអស់ដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺមនុស្សមិនអាចធ្វើបានទេ ការនេះធ្វើឱ្យព្រះជាម្ចាស់គ្មានជម្រើសអ្វីផ្សេងក្រៅតែពីធ្វើកិច្ចការដោយផ្ទាល់ព្រះអង្គឡើយ។ ទន្ទឹមនឹងនេះដែរ មនុស្សគ្មានទំនោរចិត្តក្នុងការសហការជាមួយព្រះជាម្ចាស់បន្តិចសោះឡើយ ហើយពួកគេចេះតែខំតស៊ូឱនក្បាល និងលន់តួបាបរបស់ខ្លួន ហើយព្យាយាមបន្ទាបខ្លួន និងស្ដាប់បង្គាប់។ ដូចនេះ មនុស្សចូលទៅក្នុងសាសនាថ្មីដោយមិនដឹងខ្លួន ចូលក្នុងពិធីសាសនាដែលកាន់តែធ្ងន់ធ្ងរខ្លាំងជាងនៅក្នុងក្រុមជំនុំសាសនាទៅទៀត។ ការនេះតម្រូវឱ្យមនុស្សត្រឡប់ទៅរកស្ថានភាពធម្មតាវិញតាមរយៈការផ្លាស់ប្ដូរសភាពអវិជ្ជមានរបស់ពួកគេទៅជាសភាពវិជ្ជមានវិញ បើមិនដូច្នោះទេ មនុស្សនឹងជាប់អន្ទាក់កាន់តែជ្រៅទៅៗ។

ហេតុអ្វីបានជាព្រះជាម្ចាស់ផ្ដោតលើការពិពណ៌នាអំពីភ្នំ និងទឹកនៅក្នុងព្រះសូរសៀងជាច្រើនរបស់ទ្រង់? តើមានអត្ថន័យជានិមិត្តរូបនៅក្នុងព្រះបន្ទូលទាំងនេះឬទេ? ព្រះជាម្ចាស់មិនត្រឹមតែអនុញ្ញាតឱ្យមនុស្សមើលឃើញអំពើរបស់ទ្រង់នៅក្នុងភាពជាសាច់ឈាមរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យមនុស្សយល់ពីព្រះចេស្ដារបស់ទ្រង់នៅលើមេឃាទៀតផង។ តាមរបៀបនេះ ស្របពេលដែលជឿដោយគ្មានការសង្ស័យថា នេះជាព្រះជាម្ចាស់នៅក្នុងភាពជាសាច់ឈាម មនុស្សក៏បែរមកដឹងពីអំពើរបស់ព្រះដ៏ជាក់ស្ដែង ដូច្នេះហើយ គេបញ្ជូនព្រះជាម្ចាស់នៅលើផែនដីទៅកាន់ស្ថានសួគ៌ ហើយគេយកព្រះជាម្ចាស់នៅស្ថានសួគ៌ចុះមកផែនដី មានតែក្រោយពេលនោះទេ ទើបមនុស្សអាចមើលឃើញកាន់តែច្បាស់នូវអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ហើយបានស្គាល់កាន់តែច្រើនអំពីសព្វានុភាពរបស់ព្រះជាម្ចាស់។ កាលណាព្រះជាម្ចាស់អាចយកឈ្នះមនុស្សជាតិក្នុងភាពជាសាច់ឈាម និងល្អលើសសាច់ឈាមដោយធ្វើដំណើរទាំងពីលើ និងពាសពេញសកលលោកទាំងមូលឲ្យបានកាន់តែច្រើន នោះមនុស្សកាន់តែអាចមើលឃើញអំពើរបស់ព្រះជាម្ចាស់ ដោយផ្អែកលើការមើលឃើញព្រះដ៏ជាក់ស្តែង ដូច្នោះហើយក៏ដឹងនូវសច្ចភាពនៃកិច្ចការរបស់ព្រះជាម្ចាស់នៅទូទាំងសកលលោកទាំងមូល ដែលមិនមែនក្លែងក្លាយទេ តែជាការពិត ហើយដូចនេះ ពួកគេថែមទាំងដឹងថា ព្រះដ៏ជាក់ស្ដែងនាពេលសព្វថ្ងៃនេះ គឺជាតំណាងនៃព្រះវិញ្ញាណ និងមិនមែនជាប្រភេទរូបកាយសាច់ឈាមដូចមនុស្សនោះទេ។ ដូច្នេះហើយទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ប៉ុន្តែនៅពេលខ្ញុំបញ្ចេញសេចក្ដីក្រោធរបស់ខ្ញុំ នោះភ្នំរហែកជាបំណែកៗភ្លាមៗ ដីចាប់ផ្ដើមរញ្ជួយភ្លាមៗ ទឹកក៏រីងស្ងួតអស់ភ្លាមៗ ហើយមនុស្សត្រូវបានរំខានឥតឈប់ឈរដោយគ្រោះមហន្តរាយភ្លាមៗ»។ នៅពេលមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេភ្ជាប់ព្រះបន្ទូលជាមួយសាច់ឈាមរបស់ព្រះជាម្ចាស់ ដូច្នេះហើយ កិច្ចការ និងព្រះបន្ទូលនៅក្នុងពិភពខាងវិញ្ញាណ សំដៅចំៗទៅលើព្រះជាម្ចាស់ក្នុងភាពជាសាច់ឈាម ដែលនាំឱ្យមានលទ្ធផលកាន់តែមានប្រសិទ្ធភាព។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូល ជាញឹកញាប់គឺចេញពីស្ថានសួគ៌មកកាន់ផែនដី ហើយបន្ទាប់មកគឺចេញពីផែនដីទៅកាន់ស្ថានសួគ៌វិញម្ដង ដែលធ្វើឱ្យមនុស្សទាំងអស់មិនអាចយល់ពីការជំរុញទឹកចិត្ត និងដើមកំណើតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ។ «នៅពេលខ្ញុំស្ថិតនៅកណ្ដាលផ្ទៃមេឃ ផ្កាយនានាមិនដែលភ័យស្លន់ស្លោដោយសារព្រះវត្តមានរបស់ខ្ញុំឡើយ។ ផ្ទុយទៅវិញ ពួកវាដាក់ដួងចិត្តរបស់ខ្លួនទៅក្នុងកិច្ចការសម្រាប់ខ្ញុំ»។ នេះជាសភាពនៃស្ថានសួគ៌។ ព្រះជាម្ចាស់រៀបចំអ្វីៗគ្រប់យ៉ាងនៅស្ថានសួគ៌ជាន់ទីបីយ៉ាងរៀបរយ ដោយមានអ្នកបម្រើទាំងអស់ចាំបម្រើព្រះជាម្ចាស់ ដោយធ្វើកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេថ្វាយព្រះជាម្ចាស់។ ពួកគេមិនដែលធ្វើអ្វីមួយដោយមិនស្ដាប់បង្គាប់ព្រះជាម្ចាស់នោះទេ ដូច្នេះពួកគេមិនភ័យស្លន់ស្លោចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ ពួកគេដាក់ចិត្តរបស់ខ្លួនទៅក្នុងកិច្ចការរបស់ពួកគេ មិនដែលមានភាពច្របូកច្របល់ឡើយ ដូច្នេះហើយ ទើបទេវតាទាំងអស់រស់នៅក្នុងពន្លឺរបស់ព្រះជាម្ចាស់។ ទន្ទឹមនឹងនេះ ដោយសារតែការការមិនស្ដាប់បង្គាប់របស់ពួកគេ និងដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ មនុស្សនៅលើផែនដីសុទ្ធតែរស់នៅក្នុងភាពងងឹត ហើយបើពួកគេប្រឆាំងនឹងព្រះជាម្ចាស់កាន់តែខ្លាំង នោះពួកគេរស់នៅក្នុងភាពងងឹតកាន់តែខ្លាំង។ នៅពេលព្រះជាម្ចាស់មានព្រះបន្ទូលថា «ផ្ទៃមេឃកាន់តែភ្លឺ នោះពិភពលោកខាងក្រោមកាន់តែងងឹត»។ ទ្រង់កំពុងសំដៅដល់របៀបដែលថ្ងៃនៃព្រះជាម្ចាស់ កំពុងមកកាន់តែជិតដល់មនុស្សជាតិទាំងអស់។ ដូច្នេះ ភាពរវល់ ៦០០០ ឆ្នាំរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌ជាន់ទីបី នឹងត្រូវបញ្ចប់ឆាប់ៗនេះ។ របស់សព្វសារពើទាំងអស់នៅលើផែនដីបានចូលដល់ជំពូកចុងក្រោយ ហើយឆាប់ៗនេះ ពួកគេនីមួយៗនឹងត្រូវកាត់ចេញពីព្រះហស្តរបស់ព្រះជាម្ចាស់។ កាលណាមនុស្សកាន់តែចូលទៅក្នុងវេលានៃគ្រាចុងក្រោយ នោះពួកគេកាន់តែអាចភ្លក់រសជាតិអំពើពុករលួយនៅក្នុងពិភពលោករបស់មនុស្ស ហើយកាលណាពួកគេកាន់តែចូលទៅក្នុងវេលានៃគ្រាចុងក្រោយ នោះពួកគេកាន់តែបណ្ដែតបណ្ដោយចំពោះសាច់ឈាមផ្ទាល់ខ្លួនរបស់ពួកគេ។ មានមនុស្សច្រើនណាស់ដែលចង់ផ្លាស់ប្ដូរសភាពវេទនានៃពិភពលោក ប៉ុន្តែពួកគេដកដង្ហើមធំ បាត់បង់ក្ដីសង្ឃឹមអស់ ដោយសារតែអំពើរបស់ព្រះជាម្ចាស់។ ដូច្នេះ នៅពេលមនុស្សស្គាល់ភាពកក់ក្តៅនៃនិទាឃរដូវ ព្រះជាម្ចាស់គ្របភ្នែករបស់ពួកគេ ដូច្នេះហើយ ពួកគេក៏អណ្ដែតលើរលករសាត់ចុះឡើង ដោយគ្មាននរណាម្នាក់អាចទៅដល់ទូកសង្គ្រោះដ៏សែនឆ្ងាយបានឡើយ។ ដោយសារមនុស្សមានភាពទន់ខ្សោយជាប់នឹងខ្លួន ទើបព្រះជាម្ចាស់មានព្រះបន្ទូលថា គ្មាននរណាម្នាក់អាចកែប្រែបានទេ។ នៅពេលមនុស្សអស់សង្ឃឹម ព្រះជាម្ចាស់ចាប់ផ្ដើមមានព្រះបន្ទូលទៅកាន់សកលលោកទាំងមូល។ ទ្រង់ចាប់ផ្ដើមសង្គ្រោះមនុស្សជាតិទាំងអស់ ហើយមានតែបន្ទាប់ពីនេះប៉ុណ្ណោះ ទើបមនុស្សអាចរីករាយនឹងជីវិតថ្មីដែលកើតឡើង នៅពេលអ្វីៗត្រូវបានកែប្រែ។ មនុស្សសព្វថ្ងៃនេះកំពុងស្ថិតនៅដំណាក់កាលឆបោកខ្លួនឯង។ ដោយសារតែផ្លូវនៅពីមុខពួកគេមានភាពសោះកក្រោះ និងច្របូកច្របល់ពេក ហើយដោយសារតែអនាគតរបស់ពួកគេ «គ្មានដែនកំណត់» និង «គ្មានព្រំដែន» ទើបមនុស្សនៅយុគសម័យនេះ គ្មានទំនោរចិត្តប្រយុទ្ធនោះទេ ពួកគេគ្រាន់តែអាចរស់នៅដូចបក្សីហានហាវ[ក]ប៉ុណ្ណោះ។ មិនដែលមាននរណាម្នាក់ដែលម៉ត់ចត់តាមរកជីវិត និងចំណេះដឹងអំពីជីវិតរបស់មនុស្សឡើយ ផ្ទុយទៅវិញ ពួកគេរង់ចាំថ្ងៃដែលព្រះសង្គ្រោះនៅស្ថានសួគ៌ យាងចុះមកភ្លាមៗដើម្បីត្រឡប់បញ្ច្រាសសភាពវេទនារបស់ពិភពលោក ព្រោះមានតែបន្ទាប់ពីនោះទេទើបពួកគេនឹងព្យាយាមរស់នៅដោយស្មោះអស់ពីចិត្ត។ នេះគឺជាសភាពពិតរបស់មនុស្សជាតិទាំងអស់ និងចិត្តគំនិតរបស់មនុស្សទាំងអស់។

សព្វថ្ងៃនេះ ដោយសារតែចិត្តគំនិតបច្ចុប្បន្នរបស់មនុស្ស ទើបព្រះជាម្ចាស់ទាយទុកមុនអំពីជីវិតថ្មីរបស់មនុស្សនាពេលអនាគត។ នេះគឺជាពន្លឺតិចតួចដែលលេចមក ដែលព្រះជាម្ចាស់មានព្រះបន្ទូល។ ការទាយទុកមុនរបស់ព្រះជាម្ចាស់គឺជា អ្វីៗដែលព្រះជាម្ចាស់នឹងសម្រេចបាននៅទីបំផុត និងអ្វីៗដែលជាផលផ្លែនៃជ័យជម្នះរបស់ព្រះជាម្ចាស់លើសាតាំង។ «ខ្ញុំផ្លាស់ទីពីលើមនុស្សទាំងអស់ ហើយខ្ញុំកំពុងមើលគ្រប់ទីកន្លែង។ គ្មានអ្វីមួយដែលមើលទៅចាស់ទេ ហើយក៏គ្មាននរណាម្នាក់មានសភាពដូចពួកគេធ្លាប់មានពីមុនមកនោះដែរ។ ខ្ញុំសម្រាកនៅលើរាជបល្ល័ង្ក ខ្ញុំទម្រេតព្រះកាយពីលើសកលលោកទាំងមូល…»។ នេះជាលទ្ធផលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់។ រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់ ត្រឡប់ទៅជាទម្រង់ដើមរបស់ពួកគេវិញ ពីព្រោះពួកទេវតាដែលបានរងទុក្ខអស់ពេលជាច្រើនឆ្នាំ ត្រូវបានដោះលែង ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «ពួកគេមានផ្ទៃមុខដូចជាអ្នកដ៏បរិសុទ្ធនៅក្នុងដួងចិត្តរបស់មនុស្សអ៊ីចឹង»។ ដោយសារពួកទេវតាធ្វើការនៅលើផែនដី និងបម្រើព្រះជាម្ចាស់នៅលើផែនដី ហើយដោយសារតែសិរីល្អរបស់ព្រះជាម្ចាស់សាយភាយពាសពេញពិភពលោក ទើបស្ថានសួគ៌មកដល់ផែនដី រីឯផែនដីឡើងដល់ស្ថានសួគ៌។ ហេតុដូច្នេះហើយ មនុស្សគឺជាតំណដែលភ្ជាប់ស្ថានសួគ៌ និងផែនដី។ ស្ថានសួគ៌ និងផែនដីលែងឃ្លាតគ្នាទៀតហើយ លែងបែកគ្នាទៀតហើយ ប៉ុន្តែភ្ជាប់គ្នាតែមួយ។ នៅទូទាំងពិភពលោក មានតែព្រះជាម្ចាស់ និងមនុស្សប៉ុណ្ណោះ។ មិនមានធូលី ឬភាពកខ្វក់ឡើយ ហើយអ្វីៗទាំងអស់សុទ្ធតែថ្មីឡើងវិញ ដូចកូនចៀមដែលដេកនៅលើវាលស្មៅបៃតងក្រោមមេឃ ដោយរីករាយនឹងព្រះគុណគ្រប់យ៉ាងរបស់ព្រះជាម្ចាស់។ ហើយដោយសារតែការមកដល់នៃភាពបៃតង ទើបដង្ហើមជីវិតភ្លឺចែងចាំងឡើង ដ្បិតព្រះជាម្ចាស់យាងមកកាន់ពិភពលោកដើម្បីរស់នៅជាមួយមនុស្សអស់កល្បជានិច្ចដូចដែលព្រះជាម្ចាស់បានមានព្រះបន្ទូលចេញពីព្រះឱស្ឋថា «ខ្ញុំអាចគង់នៅយ៉ាងមានសន្តិភាពនៅក្នុងក្រុងស៊ីយ៉ូនម្ដងទៀត»។ នេះគឺជានិមិត្តរូបនៃការចាញ់របស់សាតាំង វាគឺជាថ្ងៃដែលព្រះជាម្ចាស់សម្រាក ហើយថ្ងៃនេះនឹងត្រូវបានប្រកាសលើកសរសើរដោយមនុស្សទាំងអស់ និងធ្វើពិធីរំឭកដោយមនុស្សទាំងអស់។ នៅពេលព្រះជាម្ចាស់សម្រាកនៅលើរាជបល្ល័ង្ក នោះក៏ជាពេលដែលព្រះជាម្ចាស់បញ្ចប់កិច្ចការរបស់ទ្រង់នៅលើផែនដីនេះដែរ ហើយវាគឺជាពេលដែលអាថ៌កំបាំងទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបង្ហាញដល់មនុស្ស ព្រះជាម្ចាស់ព្រមទាំងមនុស្ស នឹងមានភាពសុខដុមនឹងគ្នា លែងបែកគ្នាជារៀងរហូត ទាំងនេះគឺជាទស្សនីយភាពដ៏ស្រស់ស្អាតនៃនគរព្រះ!

ក្នុងអាថ៌កំបាំងមានអាថ៌កំបាំង ហើយព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាជ្រាលជ្រៅ និងមិនអាចវាស់ស្ទង់បានទេ!

លេខយោង៖

ក. រឿងបក្សីហានហាវ គឺស្រដៀងគ្នាបេះបិទនឹងរឿងព្រេងអំពីស្រមោច និងកណ្ដូបរបស់អេស៊ុបដែរ។ បក្សីហានហាវ ចូលចិត្តដេក មិនខ្វល់នឹងការធ្វើសប្បុកទេ ក្នុងពេលមានអាកាសធាតុក្ដៅ ទោះបីមានការដាស់តឿនម្ដងហើយម្ដងទៀតពីល្វាចេក ដែលជាអ្នកជិតខាងរបស់វា ក៏ដោយ។ នៅពេលរដូវរងាចូលមកដល់ បក្សីហានហាវក៏កករឹងស្លាប់បាត់ទៅ។

ខាង​ដើម៖ ជំពូកទី ១៤

បន្ទាប់៖ ជំពូកទី ១៧

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ