ជំពូកទី ៣៣

តាមពិត ផ្អែកលើកិច្ចការដែលព្រះជាម្ចាស់បានធ្វើក្នុងខ្លួនមនុស្ស និងអ្វីៗដែលទ្រង់បានប្រទានដល់ពួកគេ ក៏ដូចជាអ្វីៗដែលមនុស្សមាន គេអាចនិយាយបានថា សេចក្ដីតម្រូវរបស់ទ្រង់ចំពោះមនុស្ស គឺមិនហួសហេតុនោះទេ ទ្រង់មិនទាមទារអ្វីច្រើនពីពួកគេនោះទេ។ បើអ៊ឺចឹង ម្ដេចក៏ពួកគេមិនអាចសាកល្បងបំពេញព្រះហឫទ័យព្រះជាម្ចាស់ទៅ? ព្រះជាម្ចាស់ប្រទានមួយរយភាគរយដល់មនុស្ស ប៉ុន្តែទ្រង់ត្រូវការតែមួយភាគមួយរយប៉ុណ្ណោះពីមនុស្ស តើនេះជាការទាមទារច្រើនពេកឬ? តើព្រះជាម្ចាស់កំពុងតែបង្កើតបញ្ហាចេញពីរឿងឥតខ្លឹមសារឬ? ជារឿយៗ មនុស្សមិនស្គាល់ខ្លួនឯងទេ ពួកគេមិនពិនិត្យមើលខ្លួនឯងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ទេ ដូច្នេះហើយ ទើបពួកគេធ្លាក់ខ្លួនជាប់អន្ទាក់ជាញឹកញាប់ តើគេអាចចាត់ទុករឿងនេះថាជាការសហការជាមួយព្រះជាម្ចាស់បានយ៉ាងដូចម្តេចទៅ? បើមានពេលណាមួយដែលព្រះជាម្ចាស់មិនបានដាក់បន្ទុកធ្ងន់ធ្ងរលើមនុស្សទេ នោះពួកគេនឹងបែកម៉ត់ដូចភក់ ហើយពួកគេនឹងមិនយកបន្ទុកដាក់ខ្លួនដើម្បីរកការងារធ្វើឡើយ។ នោះហើយជារបៀបដែលមនុស្សមាន ពោលគឺមានទាំងអកម្មឬអវិជ្ជមាន មិនដែលអាចសហការជាមួយព្រះជាម្ចាស់ឱ្យបានសកម្ម តែងតែរកមូលហេតុអវិជ្ជមានដើម្បីផ្ដល់ឱ្យខ្លួនឯង។ តើអ្នកពិតជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាងមិនមែនដើម្បីខ្លួនឯងក្រៅតែពីដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់តែម្យ៉ាងគត់ឬ? តើអ្នកពិតជាមនុស្សដែលមិនពឹងផ្អែកលើអារម្មណ៍ មិនមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន និងសម្រេចតាមសេចក្ដីត្រូវការនៃកិច្ចការរបស់ព្រះជាម្ចាស់ឬ? «ហេតុអ្វីបានជាមនុស្សតែងតែព្យាយាមចរចាជាមួយខ្ញុំ? តើខ្ញុំជាអ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលពាណិជ្ជកម្មឬ? ហេតុអ្វីបានជាថា ខ្ញុំបំពេញតាមអ្វីៗដែលមនុស្សទាមទារពីខ្ញុំយ៉ាងអស់ពីព្រះហឫទ័យ រីឯអ្វីៗដែលខ្ញុំទារពីមនុស្សបែរជាគ្មានអ្វីសោះទៅវិញ?» ហេតុអ្វីបានជាព្រះជាម្ចាស់សួរបែបនេះពីរបីដងបន្តបន្ទាប់គ្នា? ហេតុអ្វីបានជាទ្រង់ព្រះកន្សែងយ៉ាងស្រងាកហឫទ័យដូច្នេះ? ព្រះជាម្ចាស់ពុំទទួលបានអ្វីសោះពីមនុស្ស។ គ្រប់យ៉ាងដែលទ្រង់ទតឃើញគឺជាកិច្ចការដែលពួកគេរើសតាមតែចិត្តខ្លួន។ ហេតុអ្វីបានជាព្រះជាម្ចាស់មានព្រះបន្ទូលថា «រីឯអ្វីៗដែលខ្ញុំស្នើសុំពីមនុស្សបែរជាគ្មានបានអ្វីសោះទៅវិញ»? ចូរសួរខ្លួនឯងថា៖ ពីដើមដល់ចប់ តើនរណាអាចធ្វើបាននូវកិច្ចការដែលជាភារកិច្ចរបស់ខ្លួនត្រូវធ្វើ ជាកិច្ចការដែលខ្លួនគ្មានជម្រើសផ្សេងដាច់ខាត? តើនរណាទៅដែលមិនធ្វើតាមអារម្មណ៍នៅក្នុងដួងចិត្តរបស់ខ្លួន? មនុស្សផ្ដល់សេរីភាពគ្រប់យ៉ាងដល់បុគ្គលិកលក្ខណៈរបស់ពួកគេ ដោយមិនដែលតស៊ូធ្វើអ្វីដែលពួកគេធ្វើបានយូរទេ ហាក់ដូចជាការនេសាទរយៈពេលបីថ្ងៃ បន្ទាប់មកក៏បោះបង់ចោលសំណាញ់របស់ពួកគេ ហើយចំណាយពេលពីរថ្ងៃទៀតទំនេរឥតប្រយោជន៍។ ពួកគេម្ដងក្ដៅម្ដងត្រជាក់មិនទៀង៖ នៅពេលពួកគេក្ដៅ ពួកគេអាចដុតរបស់សព្វសារពើនៅលើផែនដី ហើយនៅពេលពួកគេត្រជាក់ ពួកគេអាចបង្កកទឹកទាំងអស់នៅលើផែនដី។ នេះមិនមែនជាមុខងាររបស់មនុស្សទេ ប៉ុន្តែនេះគឺជាភាពស្រដៀងគ្នាដ៏ស័ក្តិសមបំផុតអំពីសភាពរបស់មនុស្ស។ តើនេះមិនមែនជាការពិតទេឬ? ប្រហែលជាខ្ញុំមាន «សញ្ញាណ» អំពីមនុស្ស ប្រហែលជាខ្ញុំកំពុងតែមានបន្ទូលអាក្រក់ពីពួកគេ ប៉ុន្តែទោះយ៉ាងណា «បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ»។ ថ្វីបើនេះជាសុភាសិតរបស់មនុស្ស ខ្ញុំព្រះតម្រិះថាវាសមនឹងប្រើនៅពេលនេះ។ ខ្ញុំគ្មានចេតនាបំបាក់ស្មារតីរបស់មនុស្ស និងបដិសេធអំពើរបស់ពួកគេនោះទេ។ ខ្ញុំសូមពិគ្រោះជាមួយអ្នករាល់គ្នាអំពីសំណួរមួយចំនួនចុះ៖ តើនរណាខ្លះចាត់ទុកកិច្ចការរបស់ព្រះជាម្ចាស់ជាកិច្ចការនៃភារកិច្ចផ្ទាល់ខ្លួនរបស់ពួកគេទៅ? តើនរណាអាចនិយាយបានថា «ឱ្យតែទូលបង្គំអាចបំពេញតាមព្រះហឫទ័យព្រះជាម្ចាស់បាន ទូលបង្គំសុខចិត្តថ្វាយអ្វីៗគ្រប់យ៉ាងរបស់ទូលបង្គំ»? តើនរណាអាចនិយាយបានថា «មិនខ្វល់ពីអ្នកណាទាំងអស់ ទូលបង្គំនឹងធ្វើគ្រប់យ៉ាងតាមតែព្រះជាម្ចាស់ត្រូវការ ហើយមិនថារយៈពេលនៃកិច្ចការរបស់ព្រះជាម្ចាស់វែង ឬខ្លីយ៉ាងណានោះទេ ទូលបង្គំនឹងបំពេញភារកិច្ចរបស់ខ្លួនឱ្យបាន ការដឹកនាំកិច្ចការរបស់ទ្រង់ឱ្យដល់ទីបញ្ចប់គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយវាមិនមែនជារឿងដែលទូលបង្គំត្រូវយកខ្លួនទៅគិតគូរនោះទេ»? តើនរណាទៅអាចមានចំណេះដឹងបែបនេះ? វាមិនសំខាន់ថា អ្នករាល់គ្នាគិតអ្វីនោះទេ ប្រហែលជា អ្នកមានការយល់ដឹងជ្រៅជ្រះខ្ពស់ជាងនេះ ក្នុងករណីនេះ ខ្ញុំព្រមទទួល ខ្ញុំព្រមចាញ់ ប៉ុន្តែខ្ញុំត្រូវតែប្រាប់អ្នកថា អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន គឺដួងចិត្តភក្ដី គឺអ្នកដែលស្មោះត្រង់ និងមានចិត្តឆេះឆួល គឺគ្មានដួងចិត្តជាចចករមិលគុណឡើយ។ តើអ្នកដឹងអ្វីខ្លះអំពី «ការចរចា» នេះ? តាំងពីដើមដល់ចប់ អ្នករាល់គ្នាបាន «ធ្វើដំណើរជុំវិញពិភពលោក»។ ពេលមួយនោះ អ្នកស្ថិតក្នុងទីក្រុង «គុនមីង» ដែលមាននិទាឃរដូវដ៏យឺនយូរ ហើយតែមួយពព្រិចភ្នែកប៉ុណ្ណោះ អ្នកបានមកដល់ «ប៉ូលខាងត្បូង» ដែលគ្របដណ្ដប់ទៅដោយព្រិលដ៏ត្រជាក់ពិបាកក្រៃ។ តើនរណាទៅដែលមិនធ្លាប់ផ្លាស់ប្ដូរចិត្តខ្លួនឯងនោះ? អ្វីដែលព្រះជាម្ចាស់ទាមទារគឺ ស្មារតី «មិនឈប់សម្រាករហូតដល់ស្លាប់» អ្វីដែលទ្រង់សព្វព្រះហឫទ័យចង់បានគឺ ស្មារតីដែលមនុស្ស «មិនបកក្រោយរហូតទាល់តែពួកគេទៅដល់ជញ្ជាំងខាងត្បូង»។ ជាធម្មតា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មិនមែនសម្រាប់ឱ្យមនុស្សដើរផ្លូវខុសនោះទេ តែត្រូវប្រកាន់ខ្ជាប់នូវស្មារតីបែបនេះ។ ដូចព្រះជាម្ចាស់មានព្រះបន្ទូលថា «នៅពេលខ្ញុំប្រៀបធៀប 'អំណោយ' ដែលពួកគេបានផ្ដល់ដល់ទ្រព្យរបស់ខ្ញុំ មនុស្សនឹងទទួលស្គាល់ភាពមានតម្លៃរបស់ខ្ញុំភ្លាម ហើយមានតែពេលនោះប៉ុណ្ណោះ ទើបពួកគេឃើញភាពមិនអាចវាស់វែងបានរបស់ខ្ញុំ»។ តើគេអាចពន្យល់ព្រះបន្ទូលទាំងនេះយ៉ាងដូចម្តេច? ប្រហែលជាការអានព្រះបន្ទូលខាងលើ ផ្ដល់ចំណេះដឹងខ្លះៗដល់អ្នក ដ្បិតព្រះជាម្ចាស់យកបេះដូងទាំងមូលរបស់មនុស្សចេញមកវះកាត់ពិនិត្យ នៅពេលនោះមនុស្សនឹងស្គាល់ព្រះបន្ទូលទាំងនេះ។ ប៉ុន្តែដោយសារអត្ថន័យខាងក្នុងដ៏ជ្រាលជ្រៅនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនៅតែមិនយល់ច្បាស់អំពីពាក្យថា សាច់ឈាមចាស់ ដ្បិតពួកគេមិនបានសិក្សានៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហើយក៏មិនមែនជាបុរាណវិទូដែរ ដូច្នេះហើយ ពួកគេមានអារម្មណ៍ថា ពាក្យថ្មីនេះមិនអាចយល់បានទេ ហើយមានតែពេលនោះទេ ទើបពួកគេបន្ទន់តាមបន្តិច។ ដ្បិតមនុស្សគ្មានអំណាចនៅចំពោះមុខសាច់ឈាមចាស់ទេ ទោះបីជាវាមិនដូចសត្វកាចសាហាវ ឬក៏មិនអាចបំផ្លាញមនុស្សជាតិដូចគ្រាប់បែកបរមាណូក្ដី តែពួកគេមិនដឹងថាត្រូវធ្វើអ្វីជាមួយវាទេ ហើយវាហាក់ដូចជាពួកគេគ្មានអំណាចអ៊ីចឹង។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំមានវិធីដោះស្រាយជាមួយសាច់ឈាមចាស់។ ការដែលមនុស្សមិនធ្លាប់ប្រឹងប្រែងគិតគូរពីវិធានការទប់ទល់ ធ្វើឱ្យមនុស្សមានភាពប្លែកគ្នាច្រើនលេចចេញមកឥតឈប់ឈរនៅពីមុខព្រះនេត្ររបស់ខ្ញុំ។ ដូចព្រះជាម្ចាស់បានមានព្រះបន្ទូលថា៖ «នៅពេលខ្ញុំបង្ហាញភាពទាំងស្រុងរបស់ខ្ញុំដល់ពួកគេ ពួកគេបើកភ្នែកធំៗសម្លឹងមើលខ្ញុំ ឈរទ្រឹងពីមុខខ្ញុំដូចសសរអំបិល។ ហើយនៅពេលខ្ញុំឃើញភាពចម្លែករបស់ពួកគេ ខ្ញុំស្ទើរតែទប់សំណើចមិនបាន។ ដោយសារតែពួកគេកំពុងឈោងមកសុំរបស់របរពីខ្ញុំ នោះខ្ញុំក៏ប្រទានឱ្យពួកគេនូវរបស់របរដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ ហើយពួកគេឱបរបស់របរទាំងនោះនឹងដើមទ្រូងរបស់ពួកគេ ដោយថ្នាក់ថ្នមបីបមដូចទារកទើបនឹងកើត ប៉ុន្តែពួកគេធ្វើកាយវិការនេះបានតែមួយភ្លែតប៉ុណ្ណោះ»។ តើទាំងនេះមិនមែនជាសកម្មភាពនៃសាច់ឈាមចាស់ទេឬ? ដោយដឹងថា សព្វថ្ងៃនេះមនុស្សមានការយល់ដឹង ចុះហេតុអ្វីបានជាពួកគេមិនបោះបង់ចោល តែផ្ទុយទៅវិញពួកគេនៅតែបន្តទៅមុខទៀត? តាមពិត ផ្នែកខ្លះនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ មនុស្សមិនអាចធ្វើបានទេ ប៉ុន្តែមនុស្សព្រងើយកន្តើយដាក់វា ដ្បិត «ខ្ញុំមិនវាយផ្ចាលមនុស្សបន្តិចណាឡើយ។ ដោយហេតុនេះហើយទើបមនុស្សតែងតែផ្ដល់សេរីភាពគ្រប់យ៉ាងដល់សាច់ឈាមរបស់ពួកគេ។ ពួកគេមិនគោរពតាមបំណងព្រះហឫទ័យរបស់ខ្ញុំទេ ប៉ុន្តែពួកគេធ្លាប់បញ្ជោរខ្ញុំនៅពីមុខកៅអីជំនុំជម្រះរបស់ខ្ញុំ»។ តើនេះមិនមែនជាឋានៈរបស់មនុស្សទេឬ? មិនមែនព្រះជាម្ចាស់មានចេតនាចាំតែចាប់កំហុសនោះទេ ប៉ុន្តែថានេះជាការពិត តើត្រូវឱ្យព្រះជាម្ចាស់ពន្យល់រឿងនេះឬទេ? ដូចព្រះជាម្ចាស់មានព្រះបន្ទូលអ៊ីចឹង «ដោយសារតែ 'សេចក្ដីជំនឿ' របស់មនុស្សអស្ចារ្យណាស់ រហូតដល់ថ្នាក់ 'គួរឱ្យកោតសរសើរ' ពួកគេ»។ ដោយហេតុនេះហើយ ខ្ញុំគោរពតាមការរៀបចំរបស់ព្រះជាម្ចាស់ ដូច្នេះហើយខ្ញុំមិនមានបន្ទូលច្រើនអំពីរឿងនេះទេ ដោយសារតែ «សេចក្ដីជំនឿ» របស់មនុស្ស ខ្ញុំឆ្លៀតយកចំណុចនេះ ដោយប្រើសេចក្ដីជំនឿរបស់ពួកគេដើម្បីធ្វើឱ្យពួកគេអនុវត្តមុខងាររបស់ពួកគេដោយមិនចាំបាច់ខ្ញុំរំឭកពួកគេឡើយ។ តើធ្វើបែបនេះខុសឬទេ? តើនេះមិនមែនជាអ្វីដែលព្រះជាម្ចាស់ត្រូវការពិតប្រាកដទេឬ? ប្រហែលជាពេលឮពាក្យសម្ដីបែបនេះហើយ អ្នកខ្លះអាចនឹងធុញទ្រាន់ ដូច្នេះខ្ញុំនឹងនិយាយរឿងផ្សេងទៀត ដើម្បីបន្ធូរបន្ថយការធុញទ្រាន់បន្តិច។ នៅពេលរាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់នៅពាសពេញសកលលោកឆ្លងកាត់ការវាយផ្ចាល និងនៅពេលសភាពនៅក្នុងមនុស្សត្រូវបានកែតម្រង់ មនុស្សនឹងត្រេកអរជាខ្លាំងនៅក្នុងចិត្តរបស់ពួកគេយ៉ាងសម្ងាត់ ហាក់ដូចជាពួកគេបានរួចផុតពីការរងទុក្ខខ្លាំង។ នៅខណៈពេលនេះ មនុស្សនឹងលែងជ្រើសរើសសម្រាប់ខ្លួនគេតទៅទៀតហើយ ដ្បិតនេះពិតជាផលដែលសម្រេចបានក្នុងអំឡុងពេលកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់។ តាមជំហានរបស់ទ្រង់ដែលកំពុងវិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់បានចូលក្នុងការវាយផ្ចាល រួមទាំងអ៊ីស្រាអែលផងដែរ ក៏មិនអាចគេចផុតពីដំណាក់កាលនេះឡើយ ដ្បិតភាពមិនបរិសុទ្ធនៅក្នុងខ្លួនមនុស្សធ្វើឱ្យពួកគេខូច ដូច្នេះហើយ ព្រះជាម្ចាស់ដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងឡរំលាយដ៏អស្ចារ្យដើម្បីបន្សុទ្ធ ដែលនេះជាផ្លូវដ៏ចាំបាច់។ នៅពេលការនេះបានកន្លងផុតទៅ នោះមនុស្សនឹងត្រូវបានប្រោសឱ្យរស់ឡើងវិញពីសេចក្ដីស្លាប់ ដែលនេះពិតជាអ្វីដែលព្រះជាម្ចាស់បានប្រាប់ជាមុននៅក្នុង «ព្រះសូរសៀងអំពីព្រះវិញ្ញាណទាំងប្រាំពីរ»។ ខ្ញុំនឹងមិនមានបន្ទូលអំពីរឿងនេះទៀតទេ ដើម្បីកុំឱ្យទាស់គ្នានឹងមនុស្ស។ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ល្អអស្ចារ្យ នោះទំនាយដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ត្រូវតែបានសម្រេចនៅទីបំផុត។ នៅពេលព្រះជាម្ចាស់ឱ្យមនុស្សនិយាយអំពីសញ្ញាណរបស់ពួកគេម្ដងទៀត ពួកគេស្រឡាំងកាំង ដូច្នេះហើយ គ្រប់គ្នាមិនគួរព្រួយបារម្ភ ឬរសាប់រសល់ឡើយ។ ដូចខ្ញុំបានមានបន្ទូលថា «ក្នុងគ្រប់កិច្ចការទាំងអស់របស់ខ្ញុំ តើធ្លាប់មានជំហានណាមួយត្រូវបានអនុវត្តដោយដៃមនុស្សឬទេ?» តើអ្នកយល់ពីសារជាតិនៃព្រះបន្ទូលទាំងនេះឬទេ?

ខាង​ដើម៖ ជំពូកទី ៣២

បន្ទាប់៖ ជំពូកទី ៣៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ