៤៨. ដប់ប្រាំបួនឆ្នាំនៃឈាម និងទឹកភ្នែក

ខ្ញុំបានជឿលើព្រះអម្ចាស់រួមជាមួយឪពុកម្ដាយខ្ញុំ តាំងពីខ្ញុំជាក្មេងស្រីតូចម្នាក់មកម្ល៉េះ។ កាលខ្ញុំស្ថិតក្នុងវ័យ៣០ឆ្នាំ ប្ដីខ្ញុំបានស្លាប់ដោយសារតែជំងឺ ហើយខ្ញុំត្រូវចិញ្ចឹមកូនប្រុសពីរនាក់ និងកូនស្រីម្នាក់តែម្នាក់ឯង។ ដោយសារតែព្រះគុណរបស់ព្រះអម្ចាស់ កូនៗរបស់ខ្ញុំបានទទួលជោគជ័យនៅក្នុងអាជីពរបស់ពួកគេ និងក្លាយជាគ្រួសារធូរធារ និងមានសុភមង្គល។ ក្រោយមក ក្នុងឆ្នាំ ១៩៩៩ ខ្ញុំ និងគ្រួសារខ្ញុំទាំងមូលបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ ហើយយើងចាប់ផ្ដើមផ្សាយ និងធ្វើបន្ទាល់ពីដំណឹងល្អអំពីនគរព្រះ ទាំងអារម្មណ៍រំភើប។ យ៉ាងណាមិញ ការចាប់ខ្លួនភ្លាមៗបានបំផ្លាញជីវិតគ្រួសារដ៏សុខសាន្តរបស់យើង។

ថ្ងៃមួយ ក្នុងខែ មិថុនា ឆ្នាំ ២០០២ ខ្ញុំបានដឹងថា ប៉ូលិសបានទៅកន្លែងធ្វើការកូនប្រុសច្បងរបស់ខ្ញុំ ដើម្បីចាប់ខ្លួនគាត់ ប៉ុន្តែគាត់បានលួចគេចខ្លួន ពេលដែលប៉ូលិសមិនយកចិត្តទុកដាក់។ ពួកគេកំពុងតាមរកគាត់នៅគ្រប់ទីកន្លែង។ ពេលឮដំណឹងនេះ ខ្ញុំខ្វល់ខ្វាយ និងព្រួយបារម្ភយ៉ាងខ្លាំង។ តើពួកគេនឹងចាប់ខ្លួនគាត់បានទេ? ប្រសិនបើពួកគេចាប់ខ្លួនគាត់បាន ពួកគេប្រាកដជាធ្វើទារុណកម្ម និងបំផ្លាញគាត់មិនខាន។ យើងធ្លាប់ជាគ្រួសាររីករាយមួយដែលមានអ្វីគ្រប់យ៉ាងដែលយើងត្រូវការ។ កូនៗរបស់យើងសុទ្ធតែជាអ្នកជឿព្រះ និងសកម្មនៅក្នុងភារកិច្ចរបស់ពួកគេ។ នេះពិតជាអស្ចារ្យណាស់! ប៉ុន្តែ ឥឡូវនេះ ប៉ូលិសបានដេញចាប់កូនប្រុសខ្ញុំ គាត់បានបាត់បង់ការងារ និងមិនហ៊ានត្រលប់មកផ្ទះវិញឡើយ។ គ្រួសាររបស់យើងបានបែកបាក់គ្នា។ ខ្ញុំមិនដឹងថា យើងត្រូវធ្វើអ្វីឡើយ។ ពេលគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំមានអារម្មណ៍កាន់តែពិបាកចិត្ត ដូច្នេះ ខ្ញុំបានមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ដោយទូលសុំឱ្យទ្រង់ថែរក្សាការពារកូនប្រុសខ្ញុំ និងណែនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោយអធិស្ឋានរួច ខ្ញុំបានចាំអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចូរកុំបាក់ទឹកចិត្ត ចូរកុំទន់ជ្រាយឱ្យសោះ ហើយខ្ញុំនឹងបើកសម្ដែងនូវរឿងរ៉ាវដល់អ្នក។ ផ្លូវទៅកាន់នគរព្រះមិនសូវរលូនទេ ពោលគឺ គ្មានអ្វីបានមកដោយឥតលះបង់នោះទេ! អ្នកចង់ឱ្យព្រះពរកើតមានចំពោះអ្នកដោយស្រួលៗ មិនអ៊ីចឹងឬ? នៅថ្ងៃនេះ មនុស្សគ្រប់គ្នានឹងត្រូវជួបការល្បងលដ៏ជូរចត់។ បើគ្មានការល្បងលបែបនេះទេ នោះដួងចិត្តស្រឡាញ់ដែលអ្នករាល់គ្នាមានសម្រាប់ខ្ញុំនឹងមិនចម្រើនឡើងកាន់តែរឹងមាំឡើយ ហើយអ្នកក៏នឹងគ្មានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ខ្ញុំដែរ។ ទោះបីជាការល្បងលទាំងនេះផ្សំតែកាលៈទេសៈតូចៗប៉ុណ្ណោះក៏ដោយ ក៏មនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់ការសាកល្បងទាំងនេះដែរ។ វាគ្រាន់ថា ភាពលំបាកនៃការល្បងលទាំងនោះនឹងមានភាពខុសគ្នាតែប៉ុណ្ណោះ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៤១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ការមានសេចក្តីជំនឿ និងការដើរតាមព្រះជាម្ចាស់ មិនមែនជាផ្លូវរលូននោះទេ។ គ្រប់គ្នាត្រូវតែឆ្លងកាត់ទុក្ខលំបាក និងការល្បងល។ ការដែលប៉ូលិសដេញចាប់កូនប្រុសរបស់ខ្ញុំ គឺជារឿងមួយដែលព្រះជាម្ចាស់អនុញ្ញាតឱ្យកើតឡើង។ ព្រះអង្គកំពុងប្រើស្ថានភាពដ៏ឈឺចាប់នេះ ដើម្បីប្រោសសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់ខ្ញុំឱ្យបានគ្រប់លក្ខណ៍។ ទុក្ខវេទនានេះគឺជាព្រះពរមួយមកពីព្រះជាម្ចាស់។ នៅពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ធូរចិត្តច្រើន ហើយខ្ញុំបានអធិស្ឋាន ដោយត្រៀមថ្វាយកូនប្រុសខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ និងចុះចូលតាមការគ្រប់គ្រង និងការរៀបចំរបស់ទ្រង់។

ក្រោយមក នៅពេលប៉ូលិសបានដឹងថា កូនប្រុសខ្ញុំបានបោះពុម្ពសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងពួកជំនុំ ពួកគេបានដាក់ឈ្មោះគាត់ជាឧក្រិដ្ឋជនដែលត្រូវតាមចាប់នៅកម្រិតថ្នាក់ជាតិ និងបានប្រមូលផ្ដុំមន្ត្រីមួយចំនួនធំ ដើម្បីស្វែងរកគាត់ ដោយប្រកាសថា ពួកគេបានតាំងចិត្តថានឹងចាប់គាត់ឱ្យខានតែបាន។ ដំណឹងនេះធ្វើឱ្យខ្ញុំអន្ទះអន្ទែង និងព្រួយបារម្ភយ៉ាងខ្លាំង។ តើគាត់អាចរត់គេចពីការចាប់ខ្លួនបានដោយរបៀបណាទៅ បើបក្សកុម្មុយនីស្តដាក់គាត់ជាគោលដៅអាទិភាពខ្ពស់អ៊ីចឹងនោះ? ថ្មីៗនេះ ខ្ញុំបានឮថា ប្អូនប្រុសម្នាក់ត្រូវបានគេចាប់ខ្លួន រួចត្រូវប៉ូលិសវាយដំរហូតដល់ស្លាប់។ ចំពោះបក្សកុម្មុយនីស្តដែលស្អប់ពួកអ្នកជឿព្រះយ៉ាងខ្លាំងបែបនេះ តើពួកគេនឹងមិនធ្វើទារុណកម្មកូនប្រុសខ្ញុំយ៉ាងព្រៃផ្សៃទៅហើយ បើពួកគេចាប់គាត់បាននោះ? នៅពេលគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំមានអារម្មណ៍កាន់តែភ័យខ្លាច ដោយរស់នៅក្នុងភាពអន្ទះអន្ទែងជារៀងរាល់ថ្ងៃ។ ខ្ញុំគេងមិនលក់ បរិភោគមិនបាន ហើយបេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ គ្រប់ពេលដែលខ្ញុំឮសំឡេងស៊ីរ៉ែនឡានរបស់ប៉ូលិស។ ខ្ញុំស្ថិតក្នុងសភាពថប់បារម្ភខ្លាំង ក្នុងអំឡុងពេលនោះ ហើយក៏មានសុខភាពរាងកាយចុះខ្សោយដែរ។ ពីរបីថ្ងៃក្រោយមក ប៉ូលិសបានទូរស័ព្ទមកផ្ទះយើងចំនួនពីរដង ដើម្បីសួរនាំពីទីតាំងដែលកូនប្រុសខ្ញុំស្ថិតនៅ និងបានគំរាមថា៖ «ប្រសិនបើពួកឯងមិនប្រគល់វាទេ នេះជាទង្វើលាក់ទុកឧក្រិដ្ឋជន ហើយគ្មានសមាជិកណាម្នាក់នៃគ្រួសារអ្នកនឹងបានរួចខ្លួនឡើយ!» ពេលឮបែបនេះ ខ្ញុំមានអារម្មណ៍ខ្លាចយ៉ាងខ្លាំង និងមិនដឹងថា ប៉ូលិសនឹងបង្ហាញខ្លួនមកឆែកឆេរផ្ទះយើង និងអាចចាប់ខ្លួនខ្ញុំ កូនប្រុសទីពីរ និងប្រពន្ធគាត់នៅពេលណាឡើយ។ ខ្ញុំមានអារម្មណ៍ខ្វល់ខ្វាយកាន់តែខ្លាំងថា ពួកគេនឹងអាចចាប់ខ្លួនកូនប្រុសច្បងខ្ញុំ។ ខ្ញុំបានបន្តអធិស្ឋានទៅព្រះជាម្ចាស់ម្ដងហើយម្ដងទៀត ដោយទូលសុំឱ្យទ្រង់ប្រទានដល់ខ្ញុំនូវសេចក្តីជំនឿ និងកម្លាំង ព្រមទាំងទូលសុំឱ្យទ្រង់ថែរក្សាការពារកូនប្រុសច្បងខ្ញុំ ដើម្បីឱ្យគាត់អាចបន្តរឹងមាំ។ ក្រោយអធិស្ឋានរួច ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកមិនគួរខ្លាចរឿងនេះ រឿងនោះទេ។ មិនថាអ្នកប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ច្រើនប៉ុនណាក៏ដោយ ក៏អ្នកនៅតែអាចពឹងផ្អែកមកលើនឹងនរនៅចំពោះខ្ញុំដោយមិនមានការរាំងស្ទះដោយឧបសគ្គអ្វីមួយឡើយ ដើម្បីឱ្យបំណងព្រះហឫទ័យរបស់ខ្ញុំអាចត្រូវបានអនុវត្តដោយគ្មានការរាំងស្ទះ។ នេះជាភារកិច្ចរបស់អ្នក។ ... ឥឡូវនេះជាពេលដែលខ្ញុំនឹងល្បងលអ្នក៖ តើអ្នកនឹងផ្តល់ភាពស្មោះស្ម័គ្ររបស់អ្នកមកលើខ្ញុំទេ? តើអ្នកអាចដើរតាមខ្ញុំដល់ចុងផ្លូវបានទេ? ចូរកុំខ្លាច។ ដោយមានការគាំទ្រពីខ្ញុំ តើអ្នកណាអាចបិទផ្លូវនេះបាន?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានពង្រឹងសេចក្តីជំនឿរបស់ខ្ញុំ។ ព្រះជាម្ចាស់ពេញដោយព្រះចេស្ដា ហើយអ្វីគ្រប់យ៉ាងស្ថិតក្នុងព្រះហស្តរបស់ទ្រង់ ដូច្នេះ តើវាសនារបស់គ្រប់គ្នាក្នុងគ្រួសារយើងមិនស្ថិតក្នុងព្រះហស្តរបស់ទ្រង់ដែរទេឬអី? បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ទេ ប៉ូលិសមិនអាចធ្វើអ្វីយើងបានឡើយ។ ការចេះតែបារម្ភថា សមាជិកគ្រួសារខ្ញុំត្រូវគេចាប់ខ្លួន និងការដែលខ្ញុំចេះតែរស់នៅក្នុងសភាពភ័យខ្លាចនេះ មានន័យថា ខ្ញុំកំពុងខ្វះសេចក្តីជំនឿដ៏ពិតលើព្រះជាម្ចាស់ហើយ។ ខ្ញុំមានអារម្មណ៍ធូរចិត្តច្រើន ដោយមានការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដោយមានព្រះជាម្ចាស់គង់នៅក្បែរខ្ញុំ ខ្ញុំគ្មានអ្វីដែលត្រូវខ្លាចឡើយ។ ខ្ញុំត្រៀមខ្លួនថ្វាយគ្រួសារយើងទាំងមូលទៅក្នុងព្រះហស្តរបស់ទ្រង់ ហើយខ្ញុំតាំងចិត្តថា ទោះបីជាខ្ញុំត្រូវគេចាប់ខ្លួនក៏ដោយ ក៏ខ្ញុំនឹងមិនក្បត់បងប្អូនប្រុសស្រី ក្បត់ព្រះជាម្ចាស់ដែរ!

ពីរបីខែក្រោយមក ពេលដែលប៉ូលិសនៅតែរកមិនឃើញកូនប្រុសខ្ញុំ ពួកគេចាប់ផ្ដើមគំរាមកំហែងចង់ចាប់ខ្លួនគ្រួសារយើងទាំងមូល។ កូនប្រុសទីពីររបស់ខ្ញុំ ប្រពន្ធគាត់ និងខ្ញុំគ្មានជម្រើសអ្វីក្រៅពីចាកចេញពីផ្ទះរបស់យើង ដើម្បីរកកន្លែងលាក់ខ្លួនឡើយ។ មុនពេលចាកចេញ ខ្ញុំមានអារម្មណ៍ច្របូកច្របល់យ៉ាងខ្លាំង ដោយគិតថា កូនប្រុសច្បងខ្ញុំកំពុងតែរត់គេចខ្លួន ហើយខ្ញុំមិនដឹងថា គាត់នៅកន្លែងណាទេ ហើយឥឡូវ យើងក៏ត្រូវរត់ចេញពីផ្ទះរបស់យើងដែរ គ្រួសារដ៏រីករាយមួយត្រូវបក្សកុម្មុយនីស្តចិនបំបែកបំបាក់ខ្ទេចខ្ទីអស់។ ខ្ញុំពិបាកចិត្តខ្លាំងណាស់។ តើការមានសេចក្តីជំនឿ និងការថ្វាយបង្គំព្រះជាម្ចាស់មានអ្វីខុសទៅ? បក្សកុម្មុយនីស្តបានតាំងចិត្តបង្ខំយើងឱ្យដើរដល់ចំណុចហិនហោចនេះ។ ពួកគេពិតជាគ្មានទុកផ្លូវរស់ឱ្យពួកអ្នកជឿព្រះឡើយ។ បក្សកុម្មុយនីស្តពិតជាគួរឱ្យស្អប់ខ្ពើមខ្លាំងណាស់! ខ្ញុំក្លាយជាស្ត្រីមេម៉ាយក្នុងវ័យ៣០ឆ្នាំ ហើយបានខំពុះពារចិញ្ចឹមកូនទាំងបីតែម្នាក់ឯង។ សឹងតែពេញមួយជីវិត ខ្ញុំបានធ្វើការទាំងមិននឿយហត់ ហើយទីបំផុត ខ្ញុំបានឆ្លងផុតការលំបាកទាំងនោះ។ ខ្ញុំគិតមិនដល់ថា នៅវ័យចំណាស់ ខ្ញុំត្រូវបង្ខំចិត្តរត់គេចខ្លួនពីបក្សកុម្មុយនីស្តបែបនេះទេ។ ពេលចាកចេញបែបនេះ តើបក្សនឹងមិនរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ និងផ្ទះរបស់យើងទៅហើយទេឬ? ពេលនោះ តើយើងនឹងត្រូវរស់នៅបែបណាទៅ? ខ្ញុំឈឺចិត្តយ៉ាងខ្លាំង ពេលគិតដល់រឿងទាំងនេះ។ ខ្ញុំបានមកចំពោះព្រះជាម្ចាស់ និងអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ! នៅក្នុងចិត្ត ខ្ញុំម្ចាស់មិនអាចលះបង់ទ្រព្យសម្បត្តិរបស់យើងបានឡើយ ហើយខ្ញុំម្ចាស់បារម្ភថា ខ្ញុំម្ចាស់នឹងរស់នៅបែបណាពីពេលនេះទៅមុខ។ សូមណែនាំខ្ញុំម្ចាស់ឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់ផង»។ ក្រោយអធិស្ឋានរួច ខ្ញុំបានចងចាំពីសម្រង់ព្រះបន្ទូលមួយចេញពីព្រះអម្ចាស់យេស៊ូវថា៖ «ក្នុងចំណោមអ្នករាល់គ្នា បើអ្នកណាមិនលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមានទេ អ្នកនោះមិនអាចក្លាយជាសិស្សរបស់ខ្ញុំបានឡើយ» (លូកា ១៤:៣៣)។ ពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវអាចលះបង់គ្រប់យ៉ាងដែលពួកគេមាន ដើម្បីដើរតាមទ្រង់។ ខ្ញុំបានគិតដល់ម៉ាថាយ គាត់ជាអ្នកទារពន្ធ ប៉ុន្តែពេលដែលព្រះអម្ចាស់យេស៊ូវបានត្រាស់ហៅគាត់ គាត់បានលះបង់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ និងលះបង់គ្រប់យ៉ាង ដើម្បីដើរតាមព្រះអម្ចាស់។ ហើយនៅពេលដែលព្រះអម្ចាស់បានត្រាស់ហៅពេត្រុស គាត់បានលះបង់ការងាររបស់គាត់ជាអ្នកនេសាទ ដើម្បីដើរតាមទ្រង់។ ប៉ុន្តែ ពេលប្រឈមនឹងការសង្កត់សង្កិនរបស់បក្សកុម្មុយនីស្ត ខ្ញុំបែរជាមិនអាចលះបង់ទ្រព្យសម្បត្តិបន្ដិចបន្តួចរបស់ខ្ញុំទៅវិញ។ ខ្ញុំពិតជាខ្វះនូវសេចក្តីជំនឿខ្លាំងមែន។ បក្សីនៅលើមេឃមិនសាបព្រោះ និងច្រូតផលអ្វីឡើយ ប៉ុន្តែព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះពួកវា ចុះចំណែកយើង ដែលជាមនុស្សវិញ? គំនិតនេះបានជួយកាត់បន្ថយក្ដីបារម្ភរបស់ខ្ញុំ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម និងកំពុងសម្ដែងចេញសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះយើង។ ខ្ញុំមានសំណាងណាស់ដែលអាចដើរតាមព្រះជាម្ចាស់ និងទទួលបានសេចក្តីពិត និងជីវិត។ ទុក្ខវេទនាបន្ដិចបន្តួច ពិតជាស័ក្ដិសមណាស់! សេចក្តីពិតគឺជាកំណប់មិនអាចកាត់ថ្លៃបាន ដែលមិនអាចទិញដូរដោយទ្រព្យសម្បត្តិណាមួយឡើយ ហើយខ្ញុំដឹងថា ការរងទុក្ខលំបាកប៉ុនណាទៅថ្ងៃអនាគត នោះវាស័ក្តិសមនឹងកំណប់នោះហើយ!

ក្រោយពេលយើងចេញពីផ្ទះ ប៉ូលិសបានដឹងថា ខ្ញុំ និងគ្រួសារខ្ញុំទាំងមូលគឺជាអ្នកជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយពួកគេបានបើកការស្វែងរកយើងនៅទូទាំងក្រុង។ យើងត្រូវរើពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីគេចពីការចាប់ខ្លួន ដែលពេលខ្លះ យើងត្រូវចល័ត ក្រោយពេលស្ថិតនៅកន្លែងមួយមិនដល់មួយខែផង។ ខ្ញុំមានអារម្មណ៍នឿយហត់ និងឈឺខ្នងគ្រប់ពេល។ ដោយខ្លាចប៉ូលិសរកឃើញ យើងត្រូវស្នាក់នៅក្នុងផ្ទះមួយជាន់តូច ដែលត្រូវបានសង់ឡើងបែបឯកជនទាំងនោះ។ នារដូវរងា នៅក្នុងផ្ទះត្រជាក់ខ្លាំងណាស់ ទឹកប្រែជាកក ហើយទោះបីបន្ទាប់ពីដុតភ្លើងចង្ក្រានពេញមួយសប្ដាហ៍ពេញក៏ដោយ ក៏ផ្ទះនោះនៅតែមិនកក់ក្ដៅដែរ។ ស្បែកដៃខ្ញុំចាប់ផ្ដើមប្រេះបែកទៅតាមភាពត្រជាក់ ហើយវាឈឺចាប់ខ្លាំងណាស់ ពេលប៉ះជាមួយទឹក។ ទីកន្លែងចុងក្រោយដែលយើងបានរើទៅនៅ គឺជាកូនខ្ទមមួយសម្រាប់បង្កាត់កូនមាន់នៅក្នុងភូមិ ជាទីដែលងងឹត និងសើម សម្បូរទៅដោយសត្វល្អិត។ វាពិតជាគួរឱ្យចង់ក្អួតយ៉ាងខ្លាំង រហូតដល់ខ្ញុំមិនចង់បរិភោគអ្វី។ ខ្ញុំបាននឹករឭកពីពេលដែលយើងរស់នៅក្នុងផ្ទះរបស់យើង ក្នុងអគារដ៏ស្រស់ស្អាត កក់ក្ដៅ និងសុខស្រួល។ ខ្ញុំពិតជាវេទនាណាស់ ពេលប្រៀបធៀបជាមួយកាលៈទេសៈបច្ចុប្បន្នរបស់យើងនេះ។ ខ្ញុំមិនដឹងថា វានឹងត្រូវបញ្ចប់នៅពេលណាឡើយ។ ពេលដឹងថា ខ្ញុំស្ថិតក្នុងសភាពមិនត្រឹមត្រូវ ភ្លាមនោះ ខ្ញុំបានមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ដោយទូលសុំទ្រង់ឱ្យបំភ្លឺ និងណែនាំខ្ញុំឱ្យយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោយអធិស្ឋានរួច ខ្ញុំបាននឹកចាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាការពិតណាស់គឺអ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆានក្នុងសម្លៀកបំពាក់មនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ ... អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ពិតជាបានលើកទឹកចិត្តខ្ញុំយ៉ាងខ្លាំង។ ខ្ញុំបានគិតដល់ពេលដែលសាតាំងបានល្បួងយ៉ូប។ យ៉ូបបានបាត់បង់ទ្រព្យសម្បត្តិគ្រួសារទាំងអស់ ហើយកូនៗរបស់គាត់ក៏បានស្លាប់ផងដែរ។ រាងកាយរបស់គាត់ផ្ទាល់មានដំបៅពេញខ្លួន។ ទោះបីរងទុក្ខវេទនាខ្លាំងបែបនេះក្ដី ក៏គាត់នៅតែសរសើរតម្កើងព្រះនាមព្រះជាម្ចាស់ និងធ្វើបន្ទាល់ដ៏លាន់កងរំពងថ្វាយព្រះជាម្ចាស់បានទៀត។ ព្រះជាម្ចាស់បានពេញចិត្តនឹងយ៉ូប និងបានប្រទានពរដល់គាត់។ ការដេញតាមរបស់ពេត្រុស គឺដើម្បីស្រឡាញ់ និងស្គាល់ព្រះជាម្ចាស់។ គាត់បានឆ្លងកាត់ការល្បងលរាប់រយ ដោយមិនបានបាត់បង់សេចក្តីជំនឿឡើយ ហើយចុងក្រោយ ត្រូវគេឆ្កាងជើងឡើងលើក្បាលចុះក្រោមសម្រាប់ព្រះជាម្ចាស់។ គាត់អាចចុះចូលរហូតដល់ស្លាប់ខ្លួន ដោយធ្វើបន្ទាល់ដ៏អស្ចារ្យ និងរស់នៅជីវិតដ៏មានអត្ថន័យ។ ប៉ុន្តែ រីឯខ្ញុំវិញ ខ្ញុំថែមទាំងមិនអាចទ្រាំនឹងរើលំនៅពីរបីដង និងរងទុក្ខបន្តិចបន្តួចបានផង។ ខ្ញុំមិនមានការចុះចូលដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ឡើយ! ទុក្ខវេទនាដែលខ្ញុំកំពុងជួបនាពេលនេះ គឺដោយសារតែការបៀតបៀនពីសំណាក់នាគដ៏ធំមានសម្បុរក្រហមសុទ្ធសាធ។ ជាជាងស្អប់នាគដ៏ធំមានសម្បុរក្រហម ខ្ញុំបែរជាអវិជ្ជមាន និងរអ៊ូរទាំកាន់តែខ្លាំងទៅវិញ។ ឱខ្ញុំអើយ ម្ដេចក៏គ្មានវិចារណញ្ញាណបែបនេះ! ការដែលនាគដ៏ធំមានសម្បុរក្រហមតាមចាប់នេះ បានធ្វើឱ្យខ្ញុំរងទុក្ខយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមានការយល់ដឹងពីសារជាតិរបស់វា ដោយឃើញយ៉ាងច្បាស់ពីសារជាតិបែបសាតាំងនៃការស្អប់ និងការប្រឆាំងទាស់នឹងព្រះជាម្ចាស់។ យើងត្រូវបានព្រះជាម្ចាស់បង្កើតមក ដូច្នេះ ការថ្វាយបង្គំទ្រង់គឺជារឿងត្រឹមត្រូវ និងសមស្រប។ វាជាការដើរតាមផ្លូវត្រឹមត្រូវនៅក្នុងជីវិត ហើយការផ្សាយដំណឹងល្អ គឺដើម្បីជួយមនុស្សគ្រប់គ្នាឱ្យឮព្រះសូរសៀងព្រះជាម្ចាស់ និងទទួលយកសេចក្តីពិត ពេលនោះទើបពួកគេអាចបានសង្រ្គោះ។ ប៉ុន្តែ បក្សកុម្មុយនីស្តបានគាបសង្កត់ និងរារាំងផ្លូវយើងនៅគ្រប់ច្រកល្ហក ហើយថែមទាំងបង្ខំឱ្យម្ដាយព្រាត់ប្រាសចេញពីកូនរបស់ខ្លួនទៀតផង។ ខ្ញុំឃើញយ៉ាងច្បាស់ថា វាជាបក្សដ៏អាក្រក់ និងជាសត្រូវស្លាប់រស់របស់ព្រះជាម្ចាស់។ ខ្ញុំស្អប់វា និងដាក់បណ្ដាសាវាចេញពីជម្រៅចិត្តរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនបានឆ្លងកាត់ការឈឺចាប់នេះ ប៉ុន្តែត្រឹមបន្តរស់នៅក្នុងជីវិតសុខស្រួលនៅឯផ្ទះ នោះខ្ញុំនឹងមើលមិនធ្លុះពីសារជាតិរបស់នាគដ៏ធំមានសម្បុរក្រហមឡើយ ហើយក៏មិនអាចបោះបង់ និងបដិសេធវាចេញពីជម្រៅចិត្តនោះដែរ។ ខ្ញុំកំពុងរងទុក្ខបន្តិចបន្តួច ដើម្បីដើរតាមព្រះជាម្ចាស់មកដល់ចំណុចនេះ ប៉ុន្តែខ្ញុំកំពុងទទួលបានសេចក្តីពិត និងជីវិត។ ទុក្ខវេទនានេះពិតជាមានន័យខ្លាំងណាស់។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដោយយាងមកធ្វើការនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម បានរងការបៀតបៀន និងការដេញចាប់ពីសំណាក់បក្សកុម្មុយនីស្ត ដោយគ្មានខ្នើយសម្រាកព្រះសិរសាទ្រង់ឡើយ។ ទុក្ខវេទនាដែលទ្រង់បានជួប គឺមិនអាចពណ៌នាបានឡើយ។ ឥឡូវនេះ គ្រួសារយើងបានដើរតាមព្រះជាម្ចាស់ ហើយត្រូវបានបក្សកុម្មុយនីស្តបៀតបៀន និងបន្តរត់គេចខ្លួន ដែលនេះជាការចូលរួមចំណែកក្នុងទុក្ខលំបាករបស់ព្រះគ្រីស្ទ។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់! ខ្ញុំបានតាំងចិត្តថា មិនថាខ្ញុំជួបទុក្ខលំបាកច្រើនប៉ុនណាទេ ខ្ញុំនឹងដើរតាមព្រះជាម្ចាស់រហូតដល់ទីបំផុត។

ក្រោយមក កូនស្រីខ្ញុំត្រូវប៉ូលិសឃ្លាំមើល និងតាមដាន ក្នុងពេលគាត់ចេញទៅផ្សាយដំណឹងល្អ។ នាងបានបញ្ឆោតពួកគេចូលក្នុងផ្សារទំនើបដ៏ធំមួយ រួចបានផ្លាស់ប្ដូរសម្លៀកបំពាក់។ ក្រោយមក នាងត្រូវបង្ខំចិត្តចាកចេញពីតំបន់នោះ។ មិនយូរប៉ុន្មាន គ្រួសារយើងត្រូវនៅបែកពីគ្នា រត់គេចខ្លួនពេញមួយឆ្នាំ។ ខ្ញុំចេះតែគិតដល់កាលៈទេសៈដែលកូនប្រុសច្បង និងកូនស្រីខ្ញុំជួបប្រទះ តែងបារម្ភខ្លាចពួកគេត្រូវគេចាប់ខ្លួន។ ខ្ញុំគេងមិនលក់ បរិភោគមិនសូវបាន ហើយជំងឺហឺតខ្ញុំចាប់ផ្ដើមធ្ងន់ធ្ងរឡើង។ ខ្ញុំចាប់ផ្ដើមឆាប់បែកអារម្មណ៍ និងចេះតែភ្លេចភ្លាំង។ កូនប្រុសពៅខ្ញុំមិនអាចទ្រាំឃើញខ្ញុំមានសភាពបែបនេះ ដូច្នេះ គាត់សម្រេចចិត្តប្រថុយត្រលប់ទៅផ្ទះវិញ ដើម្បីចង់ដឹងពីស្ថានភាពនៅទីនោះ។ ក្រោយពេលគាត់ចាកចេញ ខ្ញុំបានសង្ឃឹមរង់ចាំនៅទីនោះ...។ បន្ទាប់ពីម៉ោង៧ ល្ងាចបានបន្តិច ហើយខ្ញុំនៅតែមិនឃើញគាត់ត្រលប់មកវិញ ខ្ញុំចាប់ផ្ដើមបារម្ភពីគាត់។ ខ្ញុំឆ្ងល់ថា៖ តើគាត់នៅឯណា? តើប៉ូលិសចាប់គាត់បានហើយឬ? អត់ទេ ក្រោយពេលជាងមួយឆ្នាំនេះ ពួកគេមិនអាចនៅចាំឃ្លាំមើលខាងក្រៅផ្ទះយើងទៀតឡើយ? ប៉ុន្តែ ខ្ញុំបានរង់ចាំពេញមួយយប់ហើយ គាត់នៅមិនទាន់ត្រលប់មកវិញទៀត។ ខ្ញុំគិតថា មានអ្វីមួយបានកើតឡើងហើយ ព្រោះថាគាត់គ្មានកន្លែងណាផ្សេងដែលត្រូវទៅឡើយ។ បើគាត់ត្រូវគេចាប់ខ្លួនមែន ខ្ញុំមិនដឹងថា ប៉ូលិសនឹងប្រើវិធីសាស្ត្រអាក្រក់បែបណា ដើម្បីធ្វើទារុណកម្មគាត់ឡើយ។ ពួកគេអាចថែមទាំងវាយបំបាក់ជើងគាត់ទៀតផង។ ពេលគិតដល់រឿងនេះ ខ្ញុំមិនអាចទប់ទឹកភ្នែកមិនឱ្យស្រក់បានឡើយ។ ខ្ញុំហូបមិនបាន គេងមិនលក់ជាច្រើនថ្ងៃ ត្រឹមអង្គុយនៅលើគ្រែ សម្លក់សម្លឹងទៅខាងក្រៅផ្ទះក្នងសភាពស្លុងស្មារតីប៉ុណ្ណោះ។ ខ្ញុំឈឺចាប់ខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ដូចគេយកកាំបិតមកចាក់បេះដូងខ្ញុំអ៊ីចឹង។ គ្មានដំណឹងអ្វីទាំងអស់ថាតើកូនប្រុសច្បងរបស់ខ្ញុំស្លាប់ឬរស់ ខ្ញុំក៏មិនដឹងថាតើកូនស្រីខ្ញុំស្ថិតក្នុងគ្រោះថ្នាក់ឬក៏អត់ ហើយឥឡូវនេះ ក៏មិនដឹងថាតើកូនប្រុសពៅខ្ញុំត្រូវបានគេចាប់ខ្លួនឬអត់ឡើយ តើខ្ញុំត្រូវធ្វើអ្វីទៅ? ដោយឈឺចាប់ និងតែលតោល ខ្ញុំបានមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ រួចព្រះបន្ទូលរបស់ទ្រង់បានផុសឡើងក្នុងគំនិតខ្ញុំថា៖ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី?» («ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលគិតដល់រឿងនេះ ខ្ញុំអាចមើលឃើញថា វាសនារបស់មនុស្សគឺស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ទាំងស្រុង ដូច្នេះ មិនថាយើងរងទុក្ខបែបណា និងអាចជួបស្ថានភាពអ្វីនោះឡើយ ទាំងអស់នេះគឺត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់រួចទៅហើយ។ មិនថាខ្ញុំបារម្ភខ្លាំងបែបណាទេ គឺគ្មានប្រយោជន៍ឡើយ។ ខ្ញុំបានអធិស្ឋាននៅក្នុងចិត្ត ដោយព្រមថ្វាយកូនៗរបស់ខ្ញុំទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ក្រោយមក កូនប្រសាស្រីខ្ញុំបានឮដំណឹងពីបងស្រីម្នាក់នៅឯពួកជំនុំមួយថា កូនប្រុសពៅខ្ញុំត្រូវបានចាប់ខ្លួន ដោយប៉ូលិសដែលឃ្លាំមើលនៅខាងក្រៅផ្ទះយើង។ ប៉ូលិសបាននាំគាត់ទៅប៉ុស្ដិ៍ ទាំងវាយដំ និងស្រែកគំហកដាក់គាត់ ទាមទារចង់ដឹងកន្លែងដែលយើងស្ថិតនៅ។ គាត់មិនបាននិយាយអ្វីឡើយ ដូច្នេះ ប៉ូលិសបានឃុំគាត់ទុកដោយខុសច្បាប់រយៈពេល១៥ថ្ងៃ មុនពេលដោះលែងគាត់នៅទីបំផុត។ ពួកគេបានដោះលែងគាត់។ ប៉ូលិសទំនងជាសោកស្ដាយចំពោះការដោះលែងនោះ ហើយក៏ចាប់ផ្ដើមតាមស្វែងរកគាត់ម្ដងទៀត។ ដោយខ្លាចនាំទុក្ខដល់យើង កូនប្រុសខ្ញុំមិនហ៊ានត្រលប់មកផ្ទះវិញទេ ប៉ុន្តែគ្រាន់តែស្នាក់នៅខាងក្រៅ ដើម្បីរត់គេចខ្លួនប៉ុណ្ណោះ។ ពេលឮដំណឹងនេះ ខ្ញុំបានខឹងយ៉ាងខ្លាំង។ យើងខានត្រលប់ទៅផ្ទះវិញជាងមួយឆ្នាំហើយ ប៉ុន្តែប៉ូលិសនៅតែព្យាយាមតាមដាន ឃ្លាំមើល និងចាប់ពួកយើងទៀត។ ពួកគេចង់កម្ទេចយើងចោលតែម្ដង។ នាគដ៏ធំមានសម្បុរក្រហមពិតជាអាក្រក់ខ្លាំងណាស់! បើវាគាបសង្កត់ខ្ញុំកាន់តែខ្លាំង ខ្ញុំកាន់តែឃើញពីមុខមាត់បែបអារក្សរបស់វា ហើយខ្ញុំតាំងចិត្តកាន់តែខ្លាំងក្នុងការមានសេចក្តីជំនឿ និងដើរតាមព្រះជាម្ចាស់។

មិនយូរប៉ុន្មាន កូនប្រុសពៅខ្ញុំបានគេចខ្លួនចេញពីតំបន់នោះ ដោយមានជំនួយពីបងប្អូនប្រុសស្រី។ បន្តិចក្រោយមក ខ្ញុំ និងកូនប្រសាស្រីខ្ញុំ បានទៅដល់ខេត្តមួយទៀត។ ដើម្បីសុវត្ថិភាពរបស់យើង នាងគ្មានជម្រើសអ្វីក្រៅពីទៅលាក់ខ្លួនដាច់ចេញពីខ្ញុំឡើយ។ ពេលគិតដល់របៀបដែលគ្រួសារយើងទាំងមូលត្រូវព្រាត់ប្រាសគ្នាដោយសារតែបក្សកុម្មុយនីស្ត ធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំងណាស់។ ជាពិសេស នៅពេលខ្ញុំឃើញអ្នកដទៃយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីឪពុកម្ដាយរបស់គេ ខ្ញុំបាននឹករឭកដល់កូនៗរបស់ខ្ញុំកាន់តែខ្លាំង។ ខ្ញុំប៊ិះតែដួលទៅហើយ។ ខ្ញុំបានមកចំពោះព្រះជាម្ចាស់ ដើម្បីស្វែងរក និងបានគិតដល់អត្ថបទព្រះបន្ទូលរបស់ទ្រង់មួយនេះ៖ «ផ្លូវដែលព្រះជាម្ចាស់ដឹកនាំយើងឱ្យដើរគឺមិនទៅត្រង់ទេ ប៉ុន្តែគឺជាផ្លូវដែលបត់បែនពោរពេញដោយគ្រលុក ជាងនេះទៅទៀត ព្រះជាម្ចាស់មានព្រះបន្ទូលថា ផ្លូវដែលមានថ្មកាន់តែច្រើន វាកាន់តែអាចបង្ហាញពីដួងចិត្តដែលប្រកបដោយសេចក្តីស្រឡាញ់របស់យើង។ ប៉ុន្តែគ្មាននរណាម្នាក់នៃពួកយើងអាចបើកផ្លូវបែបនេះបានទេ។ តាមបទពិសោធរបស់ខ្ញុំ ខ្ញុំបានដើរលើផ្លូវដែលពិបាក និងមានគ្រោះថ្នាក់ជាច្រើន ហើយខ្ញុំបានស៊ូទ្រាំនឹងការរងទុក្ខជាខ្លាំង។ ពេលខ្លះខ្ញុំមានទុក្ខខ្លាំងណាស់រហូតខ្ញុំចង់ស្រែកយំ ប៉ុន្តែខ្ញុំបានដើរតាមផ្លូវនេះរហូតមកដល់សព្វថ្ងៃនេះ។ ខ្ញុំជឿជាក់ថា នេះគឺជាផ្លូវដែលដឹកនាំដោយព្រះជាម្ចាស់ ដូច្នេះខ្ញុំស៊ូទ្រាំនឹងទារុណកម្មនៃរាល់ការរងទុក្ខទាំងអស់ ហើយបន្តដំណើរទៅមុខទៀត។ ដ្បិតនេះជាអ្វីដែលព្រះជាម្ចាស់បានកំណត់ ដូច្នេះតើអ្នកណាអាចរួចខ្លួនបាន? ខ្ញុំមិនស្នើសុំទទួលការប្រទានពរណាមួយឡើយ អ្វីដែលខ្ញុំស្នើសុំ គឺខ្ញុំអាចដើរតាមផ្លូវដែលខ្ញុំគួរដើរស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ខ្ញុំមិនស្វះស្វែងធ្វើត្រាប់តាមអ្នកដទៃ ដើរតាមផ្លូវដែលពួកគេដើរនោះទេ។ អ្វីដែលខ្ញុំស្វះស្វែង គឺខ្ញុំអាចបំពេញនូវការប្រឹងប្រែងដោយស្មោះត្រង់របស់ខ្ញុំដើម្បីដើរតាមផ្លូវដែលបានកំណត់ឱ្យខ្ញុំរហូតដល់ទីបញ្ចប់។ ... បរិមាណដែលបុគ្គលម្នាក់ៗត្រូវរងទុក្ខ និងចម្ងាយដែលពួកគេត្រូវដើរលើផ្លូវរបស់ពួកគេ គឺត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចជួយអ្នកដទៃបានពិតប្រាកដនោះទេ» («ផ្លូវ ... (៦)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ពេលគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំមើលឃើញថា មិនថាបុគ្គលម្នាក់ជួបទុក្ខវេទនាបែបណា មិនថាពួកគេត្រូវដើរតាមផ្លូវជាច្រើនប៉ុនណាទេ ទាំងអស់នេះត្រូវបានកំណត់ទុកដោយព្រះជាម្ចាស់ជាមុនរួចទៅហើយ។ បើផ្លូវខ្ញុំមានខ្យល់បោកបក់កាន់តែខ្លាំង នោះខ្នាតកម្ពស់ខ្ញុំអាចបង្ហាញចេញកាន់តែច្រើន។ កាលពីមុន កូនទាំងអស់របស់ខ្ញុំសុទ្ធតែនៅក្បែរខ្ញុំ ហើយយើងមានគ្រួសារមួយដែលរស់នៅយ៉ាងសុខសាន្ត និងជួបជុំគ្នា។ ពេលនោះ ខ្ញុំបានងប់ងល់នឹងការដេញតាមរបស់ខ្ញុំ។ ប៉ុន្តែ ឥឡូវនេះ ព្រោះតែការគាបសង្កត់ និងការដេញតាមរបស់នាគដ៏ធំមានសម្បុរក្រហម ហើយកូនៗរបស់ខ្ញុំចេះតែរត់គេចខ្លួន ខ្ញុំបានពិបាកចិត្ត អស់សង្ឃឹម និងពេញដោយការរអ៊ូរទាំ។ ការគាបសង្កត់ និងទុក្ខលំបាកនោះ បានលាតត្រដាងខ្ញុំ។ គឺពេលនោះហើយ ទើបខ្ញុំបានដឹងថា ហេតុផលតែមួយគត់ដែលនាំឱ្យខ្ញុំមានសេចក្តីជំនឿ គឺដើម្បីចង់ឱ្យព្រះជាម្ចាស់ប្រទានព្រះពរ និងព្រះគុណ ព្រមទាំងរីករាយនឹងអំណរខាងសាច់ឈាម។ វាមិនមែនដើម្បីដេញតាមសេចក្តីពិត ឬចុះចូលចំពោះព្រះជាម្ចាស់ឡើយ។ តើនោះជាសេចក្តីជំនឿដ៏ពិតប្រាកដម្ដេចកើតទៅ? ប្រសិនបើស្ថានភាពលំបាកទាំងនេះមិនបានលាតត្រដាងខ្ញុំបែបនេះទេ ខ្ញុំនឹងមិនដែលឃើញពីទស្សនៈខុសឆ្គងរបស់ខ្ញុំអំពីការដេញតាមនៅក្នុងសេចក្តីជំនឿរបស់ខ្ញុំឡើយ។ ខ្ញុំមិនអាចទទួលបានការយល់ដឹងបែបនេះនៅក្នុងបរិយាកាសសុខសាន្តទេ។ ទីបំផុត ខ្ញុំបានឃើញថា ព្រះគុណគឺជាព្រះពរមកពីព្រះជាម្ចាស់ ប៉ុន្តែជាងនេះទៀត ទុក្ខលំបាក និងការល្បងល គឺជាព្រះពរពីព្រះជាម្ចាស់។ ខ្ញុំបានដឹងថា មិនថាទៅថ្ងៃខាងមុខ ផ្លូវដែលខ្ញុំត្រូវដើរពិបាកបែបណាទេ ខ្ញុំត្រូវតែឆ្លងកាត់វាដោយពឹងអាងលើព្រះជាម្ចាស់ដែរ។ ខ្ញុំត្រូវតែចុះចូលចំពោះការគ្រប់គ្រង និងការរៀបចំរបស់ព្រះជាម្ចាស់។ ខ្ញុំបន្តអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រចាំជាមួយបងប្អូនស្រីផ្សេងទៀត ព្រមទាំងជួបជុំ និងប្រកបគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ប្រសើរឡើងបន្តិចម្ដងៗ។

ពេលវេលាបានកន្លងផុតទៅ ហើយបក្សកុម្មុយនីស្តចាប់ផ្ដើមតាមប្រមាញ់ និងចាប់ខ្លួនយ៉ាងខ្លាំងដល់ពួកអ្នកជឿនៅគ្រប់ទីកន្លែង ដោយចាត់ពួកឈ្លបយកការណ៍ អ្នកផ្ដល់ព័ត៌មាន និង «គិញសម្ងាត់ដៃអាវក្រហម» ទៅគ្រប់ទីកន្លែង។ ខ្ញុំមិនបានមកពីតំបន់នោះទេ ហើយខ្ញុំជាគោលដៅដ៏ធំមួយ។ ក្នុងអំឡុងពេលនោះ ខ្ញុំខ្លាចថា ខ្ញុំនឹងត្រូវគេចាប់ខ្លួន ហើយខ្ញុំក៏ចេះតែខ្លាចកូនៗរបស់ខ្ញុំត្រូវគេចាប់ខ្លួនដែរ។ ខ្ញុំគេងមិនលក់នៅពេលយប់ ហើយពេលខ្លះ ខ្ញុំថែមទាំងមានសុបិនអាក្រក់ទៀតផង។ ខ្ញុំបានយល់សប្តិឃើញប៉ូលិសធ្វើទារុណកម្មកូនៗរបស់ខ្ញុំ។ ដោយសារតែរស់នៅក្នុងសភាពថប់បារម្ភ ភ័យខ្លាច និងធ្លាក់ទឹកចិត្តយូរពេក ខ្ញុំបានកើតជំងឺលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត និងបានស្រកទម្ងន់យ៉ាងច្រើន រហូតដល់ស្គមស្គាំងសល់តែឆ្អឹង។ បេះដូងខ្ញុំបានលោតខ្សោយខ្លាំង ហើយការដើរធ្វើឱ្យខ្ញុំអស់កម្លាំងជាខ្លាំង។ ខ្ញុំថែមទាំងពិបាកក្រោកចេញពីគ្រែទៀតផង។ ខ្ញុំបានគិតចង់ត្រលប់ទៅផ្ទះវិញ។ គ្រប់ពេលដែលខ្ញុំធ្លាក់ខ្លួនឈឺ កូនទាំងអស់របស់ខ្ញុំនឹងនៅក្បែរខ្ញុំ ចាំមើលថែខ្ញុំ ហើយចៅប្រុសតូចរបស់ខ្ញុំនឹងស្រែកឡើងថា៖ «ម៉ាក់យាយ! ម៉ាក់យាយ!» វាពិតជាកក់ក្ដៅខ្លាំងណាស់។ ប៉ុន្តែ យើងគ្រប់គ្នាត្រូវបង្ខំចិត្តនៅបែកពីគ្នាដោយសារតែបក្សកុម្មុយនីស្ត ខ្ញុំមិនអាចឃើញកូនៗខ្ញុំ ហើយខ្ញុំក៏មិនដឹងថាពួកគេនៅកន្លែងណាដែរ។ ពេលគិតដល់រឿងនេះកាន់តែច្រើន ខ្ញុំកាន់តែពិបាកចិត្ត។ ដោយពិបាកក្រោកឡើង ខ្ញុំបានលុតជង្គង់លើគ្រែ យំទាំងឈឺចាប់ និងអធិស្ឋានទៅព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ! ទូលបង្គំពិតជាពិបាកខ្លាំងណាស់ឥឡូវនេះ! ទូលបង្គំស្ថិតនៅមាត់ជ្រោះហើយ។ ឱព្រះជាម្ចាស់អើយ សូមប្រទានឱ្យទូលបង្គំមានការតាំងចិត្ត និងសេចក្តីជំនឿ ដើម្បីទទួលទុក្ខវេទនានេះ ឱ្យទូលបង្គំអាចឈររឹងមាំផង»។ ក្រោយអធិស្ឋានរួច ខ្ញុំបានអានអត្ថបទនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «នៅក្នុងដំណាក់កាលនេះនៃកិច្ចការ សេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ គឺត្រូវការខ្លាំងណាស់ពីយើងទាំងអស់គ្នា ហើយយើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្ស ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប ដែលតម្រូវឱ្យពួកគេស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេចុះចូលរហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់» («ផ្លូវ ... (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានឃើញថា កិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ គឺដើម្បីប្រោសសេចក្តីជំនឿរបស់មនុស្សឱ្យបានគ្រប់លក្ខណ៍។ នៅពេលដែលយើងកើតជំងឺ បំណងល្អរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងស្ថានភាពនោះ។ យើងគួរតែស្វែងរកសេចក្តីពិត និងដើរតាមគំរូនៃសេចក្តីជំនឿរបស់យ៉ូប។ យ៉ូបបានជួបការល្បងលដ៏មិនគួរឱ្យជឿបែបនេះ និងកើតដំបៅពេញខ្លួន ហើយពេលដែលគាត់ទ្រាំលែងបាន គាត់បានអង្គុយនៅក្នុងផេះ ទាំងយកអំបែងឆ្នាំងមកកោសខ្លួនឯងទៀតផង។ នៅពេលដែលប្រពន្ធរបស់យ៉ូបបានជំរុញគាត់ឱ្យបោះបង់សេចក្តីជំនឿរបស់គាត់លើព្រះជាម្ចាស់ គាត់បាននិយាយថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:១០)។ យ៉ូបគ្មានការយល់ច្រឡំណាមួយ ឬស្ដីបន្ទោសព្រះជាម្ចាស់ទេ ពោលគឺគាត់បានបន្តមានសេចក្តីជំនឿរបស់គាត់ដដែល។ ប៉ុន្តែចំពោះខ្ញុំវិញ ខ្ញុំបានស្ដីបន្ទោសព្រះជាម្ចាស់ ពេលដែលខ្ញុំកើតជំងឺលើសអ័រម៉ូនក្រពេញទីរ៉ូអ៊ីត។ ខ្ញុំបានឃើញថា ខ្ញុំមានសេចក្តីជំនឿតិចតួចលើព្រះជាម្ចាស់ និងឃើញទៀតថា ខ្ញុំមិនបានយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សោះឡើយ។ ដើម្បីសង្រ្គោះយើង ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម និងយាងមកផែនដី ដោយទទួលរងការប្រមាថយ៉ាងខ្លាំង ជួបការគាបសង្កត់ និងការសង្កត់សង្កិនពីសំណាក់បក្សកុម្មុយនីស្ត ព្រមទាំងការបដិសេធពីពិភពសាសនា។ ព្រះជាម្ចាស់បានលះបង់គ្រប់យ៉ាង ដើម្បីសង្រ្គោះមនុស្សជាតិ ប៉ុន្តែខ្ញុំប្រែជាអវិជ្ជមានព្រោះតែទុក្ខវេទនាបន្តិចបន្តួចទៅវិញ ហើយថែមទាំងស្ដីបន្ទោសព្រះជាម្ចាស់ទៀតផង។ ខ្ញុំជំពាក់ព្រះជាម្ចាស់ច្រើនពេកហើយ។ ក្រោយមក ខ្ញុំបានគិតដល់ពួកបរិសុទ្ធនៅសម័យបុរាណ ដែលជួបការបៀតបៀន និងត្រូវពលីជីវិតសម្រាប់ព្រះជាម្ចាស់។ ពួកគេបានធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ជាមួយជីវិតរបស់ពួកគេ ពោលគឺគ្មានអ្វីដែលទទួលកិត្តិយសជាងនេះទៀតឡើយ។ ទោះបីជាគ្រួសារទាំងមូលរបស់យើងបានរងការបៀតបៀនពីសំណាក់បក្សកុម្មុយនីស្តក៏ដោយ ក៏យើងមានឱកាសធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរ។ នេះជាការលើកតម្កើងរបស់ព្រះជាម្ចាស់។ ផ្អែកលើសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយរបស់យើង ផ្អែកលើអត្តសញ្ញាណរបស់យើង យើងគ្មានតម្លៃនឹងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទេ។ នៅពេលដែលខ្ញុំយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខ្ញុំលែងមានអារម្មណ៍មិនល្អទៀតឡើយ។ បងស្រីម្នាក់បានដឹងពីបញ្ហាសុខភាពរបស់ខ្ញុំ ហើយគាត់បានទិញថ្នាំនៅមន្ទីរពេទ្យ រួចយកមកឱ្យខ្ញុំ។ ខ្ញុំចាប់ផ្ដើមធូរស្រាលបន្តិចម្ដងៗពីមួយថ្ងៃទៅមួយថ្ងៃ។ សូមអរព្រះគុណព្រះជាម្ចាស់!

ខ្ញុំបានរត់គេចខ្លួនអស់រយៈពេលជាច្រើនឆ្នាំ ហើយដើម្បីគេចខ្លួនពីការស្វែងរក និងការចាប់ខ្លួនរបស់ប៉ូលិស ខ្ញុំបានលាក់ខ្លួននៅក្នុងប្រអប់ និងជង្រុកដំឡូង ហើយដោយមានការការពារដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ នោះខ្ញុំបានគេចផុតពីស្ថានភាពគ្រោះថ្នាក់នីមួយៗ។ ក្នុងខែ ធ្នូ ឆ្នាំ២០០៨ គេបានរាយការណ៍ថាខ្ញុំកំពុងផ្សាយដំណឹងល្អ។ វាជាស្ថានភាពដ៏តានតឹងមួយ ពោលគឺពួកបូជាចារ្យខាងសាសនាបាននាំមន្ត្រីប៉ូលិសមកចាប់ខ្លួនយើង។ ខ្ញុំជាមនុស្សម្នាក់ដែលគេចង់បាន ដូច្នេះ បើពួកគេចាប់ខ្លួនខ្ញុំបាន ប៉ូលិសនឹងមិនដោះលែងខ្ញុំដោយងាយៗឡើយ។ ភ្លាមនោះ បងប្អូនប្រុសស្រីបាននាំខ្ញុំទៅភូមិអាថ៌កំបាំងតូចមួយ ហើយបងស្រី លី បានយកចំណីអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនមកឱ្យខ្ញុំ។ ប៉ុន្តែ ពីរបីខែក្រោយមក បងស្រី លី ស្រាប់តែឈប់មកទៀត ហើយខ្ញុំមិនដឹងអំពីមូលហេតុឡើយ។ ពួកគេបានដុតលាមកគោក្រៀម ដើម្បីកម្ដៅនៅក្នុងកន្លែងនោះ។ ក្នុងខែធ្នូ អាកាសធាតុចុះត្រជាក់ ហើយវាមានសីតុណ្ហភាពដកម្ភៃអង្សា។ ពេលឃើញជិតអស់ ខ្ញុំបានប្រើលាមកគោតិចៗ។ នៅក្នុងផ្ទះពិតជាត្រជាក់ខ្លាំងណាស់ រហូតដល់ជញ្ជាំងពេញដោយទឹកកក។ ហើយពេលដែលខ្ញុំក្រោកពីដេកនៅពេលព្រឹក ក្បាលខ្ញុំពេញដោយទឹកកក។ ខ្ញុំសង្ឃឹមថា បងស្រី លី នឹងបង្ហាញខ្លួនឆាប់ៗ ប៉ុន្តែខ្ញុំរង់ចាំហើយរង់ចាំទៀត ហើយគាត់មិនបានបង្ហាញខ្លួននោះឡើយ។ វាត្រជាក់ខ្លាំងពេករហូតដល់ខ្ញុំបន្តដើរទន្ត្រំក្នុងផ្ទះ។ ខ្ញុំគិតថា ខ្ញុំជាជនចម្លែកម្នាក់នៅកន្លែងនោះ។ ខ្ញុំថែមទាំងមិនហ៊ានចេញទៅទិញអុសទៀតផង ហើយខ្ញុំរកមិនឃើញបងប្អូនប្រុសស្រីផ្សេងទៀតឡើយ។ តំបន់នោះគ្របដណ្ដប់ដោយព្រិល ហើយខ្ញុំគ្មានផ្លូវចេញទៅរកអុសបានឡើយ។ ប្រសិនបើបងស្រី លី មិនមកទេ តើខ្ញុំអាចធ្វើអ្វីបានទៅ? តើខ្ញុំនឹងត្រូវត្រជាក់ស្លាប់នៅទីនោះឬ? គំនិតនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍តក់ស្លុត និងតែលតោលយ៉ាងខ្លាំង។ ខ្ញុំបានអធិស្ឋាន និងដង្ហើយហៅព្រះជាម្ចាស់នៅក្នុងចិត្តខ្ញុំម្ដងហើយម្ដងទៀត។ ពេលនោះ ខ្ញុំបានគិតដល់ហោរាអេលីយ៉ា ពេលដែលគាត់ស្ថិតនៅក្នុងវាលរហោស្ថាន ដោយគ្មានអាហារ និងទឹក ដើម្បីបរិភោគ ព្រះជាម្ចាស់បានចាត់សត្វក្អែកឱ្យពាំនាំយកនំប៉័ង និងសាច់ឱ្យគាត់បរិភោគ។ តើនេះមិនមែនជាអ្វីដែលព្រះជាម្ចាស់បានធ្វើដោយផ្ទាល់ជាច្រើនឆ្នាំមុនទេឬ? តើខ្ញុំខ្វះនូវសេចក្តីជំនឿលើព្រះជាម្ចាស់ម្ដេចកើតទៅ ពេលខ្ញុំកំពុងជួបស្ថានភាពបែបនេះ? ខ្ញុំបានអានពាក្យទាំងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «នាគដ៏ធំមានសម្បុរក្រហមនេះបៀតបៀនព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ ដូច្នេះហើយបានជាមនុស្សនៅក្នុងទឹកដីនេះ ត្រូវរងការអាម៉ាស់ និងការធ្វើទុក្ខបុកម្នេញដោយព្រោះការជឿលើព្រះជាម្ចាស់... វាពិតជាពិបាកខ្លាំងណាស់សម្រាប់ព្រះជាម្ចាស់ ក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្ដែគឺតាមរយៈការលំបាកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់បានមួយដំណាក់កាល ដើម្បីឱ្យទ្រង់អាចបង្ហាញឱ្យឃើញច្បាស់នូវព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏អស្ចារ្យរបស់ទ្រង់ ហើយព្រះជាម្ចាស់ប្រើប្រាស់ឱកាសនេះ ដើម្បីធ្វើឱ្យមនុស្សមួយក្រុមនេះបានពេញខ្នាត។ គឺតាមរយៈការរងទុក្ខរបស់មនុស្ស តាមរយៈគុណសម្បត្តិរបស់ពួកគេ និងតាមរយៈនិស្ស័យជាសាតាំងរបស់មនុស្សនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះហើយ ដែលព្រះជាម្ចាស់ធ្វើកិច្ចការបន្សុទ្ធ និងការយកឈ្នះរបស់ទ្រង់ ដើម្បីឱ្យតាមរយៈនេះទ្រង់បានទទួលសិរីល្អ និងអស់អ្នកដែលនឹងធ្វើបន្ទាល់ពីស្នាព្រះហស្តរបស់ទ្រង់។ នេះគឺជាចំណុចសំខាន់ទាំងស្រុងនៃការលះបង់ទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សមួយក្រុមនេះ» («តើកិច្ចការរបស់ព្រះជាម្ចាស់ សាមញ្ញដូចមនុស្សគិតដែរឬទេ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ការអានព្រះបន្ទូលនេះ បានបំភ្លឺខ្ញុំបានភ្លាមៗ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើនាគដ៏ធំមានសម្បុរក្រហមធ្វើជាអ្នកស៊ីឈ្នួលសម្រាប់កិច្ចការរបស់ទ្រង់ដែលប្រោសពួកអ្នកមានជ័យជម្នះមួយក្រុមឱ្យបានពេញខ្នាត។ ខ្ញុំជាមនុស្សម្នាក់ពុករលួយ ដូច្នេះ ការមានឱកាសដកពិសោធនូវកិច្ចការរបស់ព្រះជាម្ចាស់ ធ្វើបន្ទាល់ពីព្រះជាម្ចាស់នៅក្រោមការគាបសង្កត់ និងការចាប់ខ្លួនរបស់នាគដ៏ធំមានសម្បុរក្រហម គឺជាកិត្តិយសមួយមកពីព្រះជាម្ចាស់ ហើយវាក៏ស័ក្ដិសមនឹងទុក្ខវេទនាដែរ! ពេលដឹងបែបនេះ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ត្រៀមខ្លួនចុះចូលតាមការគ្រប់គ្រង និងការរៀបចំរបស់ទ្រង់។ ទោះបីជាខ្ញុំត្រូវកកដល់ស្លាប់នៅទីនោះក៏ដោយ ក៏ខ្ញុំនឹងមិនរអ៊ូរទាំដែរ។ នៅពេលខ្ញុំចុះចូលបែបនេះ ស្រាប់តែមានបងស្រីម្នាក់ទៀតបានបង្ហាញខ្លួនដោយនឹកស្មានមិនដល់។ ខ្ញុំបានដឹងថា បងស្រី លី ត្រូវបានប៉ូលិសតាមដាន ដូច្នេះ គាត់មិនត្រលប់មកវិញទេ ដោយខ្លាចធ្វើឱ្យខ្ញុំជាប់ពាក់ព័ន្ធ។ បងស្រីម្នាក់ទៀតបានឃើញថា កន្លែងនោះត្រជាក់ខ្លាំងណាស់ ដូច្នេះ គាត់ក៏នាំខ្ញុំទៅស្នាក់នៅផ្ទះរបស់គាត់។ គាត់បានប្រាប់ខ្ញុំថា ប្ដីគាត់មិនមែនជាអ្នកជឿព្រះទេ និងគាត់មិនបានធ្វើការអស់ពេលជាច្រើនឆ្នាំមកហើយ។ ឥឡូវនេះ គាត់បានតាំងចិត្តចេញទៅធ្វើការ ដោយមិនរួញរានោះទេ។ ខ្ញុំគ្មានផ្លូវនៅទីនោះបានឡើយ ប្រសិនបើប្ដីគាត់នៅផ្ទះនោះ។ នេះពិតជាការបើកផ្លូវរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំមែន! នៅពេលដែលខ្ញុំបានឮបែបនេះ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងរហូតដល់ស្រក់ទឹកភ្នែក។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់បានរៀបចំអ្វីៗសម្រាប់ខ្ញុំរួចហើយ។ វាគ្រាន់តែខ្ញុំខ្វះសេចក្តីជំនឿ ព្រមទាំងមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយ ពេលដែលខ្ញុំជួបការលំបាកខ្លះប៉ុណ្ណោះ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាការពិត ហើយខ្ញុំបានភ្លក់រសជាតិដ៏ពិតប្រាកដនៃសេចក្តីស្រឡាញ់របស់ទ្រង់។

ក្នុងឆ្នាំ ២០១៤ បក្សកុម្មុយនីស្តបានបង្កើនការបៀតបៀនរបស់វាចំពោះពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយប្រមូលកងកម្លាំងប៉ូលិសរបស់វា ដើម្បីចាប់ខ្លួនគ្រីស្ទបរិស័ទនៅទូទាំងប្រទេស។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ខ្វល់ខ្វាយម្ដងទៀតអំពីកូនៗរបស់ខ្ញុំ ហើយខ្ញុំមិនដឹងថា ពួកគេមានសុខទុក្ខបែបណាទេនាពេលនោះ។ ក្រោយមក នាថ្ងៃមួយ ពេលដែលខ្ញុំកំពុងមើលវីដេអូមួយជាមួយបងប្អូនស្រីៗ ពេលកំពុងតែមើល ស្រាប់តែមានឈុតមួយដែលខ្ញុំមើលទៅដូចជាឃើញកូនប្រុសច្បងខ្ញុំស្ថិតនៅក្នុងឈុតនោះ។ ខ្ញុំសឹងតែមិនជឿភ្នែករបស់ខ្ញុំទេ ដូច្នេះ ខ្ញុំបានឈ្លីភ្នែក ហើយសម្លឹងមើលវីដេអូនោះម្ដងទៀត ដោយខ្លាចថាខ្ញុំមើលច្រឡំ។ មួយសន្ទុះក្រោយមក កូនប្រុសខ្ញុំបានបង្ហាញខ្លួនម្ដងទៀត ហើយលើកនេះ វាជាឈុតមួយដ៏ច្បាស់លាស់។ ខ្ញុំជឿថា នោះគឺជាគាត់។ ខ្ញុំបានស្រែកឡើងថា៖ «ឱ វ៉ោ!» រួចស្រែកថា៖ «កូនប្រុស កូនប្រុសខ្ញុំ! គាត់បានចេញពីប្រទេសហើយ!» បន្ទាប់មកទៀត ខ្ញុំបានឃើញឈុតមួយទៀត ដែលមានកូនប្រុសពៅរបស់ខ្ញុំ។ ខ្ញុំមានក្ដីរំភើបយ៉ាងខ្លាំង រហូតដល់លោតចេញពីកៅអីរបស់ខ្ញុំ។ តើពួកគេចាកចេញពីប្រទេសចិនតាំងពីពេលណា? ព្រះជាម្ចាស់ពិតជាពេញដោយព្រះចេស្ដាមែន! ខ្ញុំបានបន្តមើល ហើយក៏ឃើញកូនប្រសាស្រីខ្ញុំនៅក្នុងនោះដែរ។ ពួកគេគ្រប់គ្នាសុទ្ធតែបានចាកចេញពីប្រទេស ហើយខ្ញុំមិនបាច់បារម្ភពីសុវត្ថិភាពរបស់ពួកគេទៀតឡើយ។ ខ្ញុំបានរំជួលចិត្តជាខ្លាំងរហូតដល់ភ្នែកខ្ញុំឡើងរលីងរលោងពេញដោយទឹកភ្នែក។ បងប្អូនស្រីៗក៏សរសើរតម្កើងព្រះចេស្ដារបស់ព្រះជាម្ចាស់ដោយក្ដីរីករាយផងដែរ។ កូនប្រុសទាំងពីរ និងកូនប្រសាស្រីខ្ញុំសុទ្ធតែត្រូវបក្សកុម្មុយនីស្តតាមចាប់ខ្លួន ប៉ុន្តែពួកគេបានរត់ទៅក្រៅប្រទេស គេចផុតពីការឃ្លាំមើលរបស់បក្សហើយ។ នេះគឺជាសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ កាលពីមុន ខ្ញុំតែងខ្វល់ខ្វាយពីសុវត្ថិភាពកូនៗរបស់ខ្ញុំ ប៉ុន្តែនៅថ្ងៃនោះ ខ្ញុំបានឃើញថា មិនថាសាតាំងកាចសាហាវបែបណាទេ វានៅតែស្ថិតក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ដដែល។ ប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញាតទេ សាតាំងមិនអាចចាប់យើងបានទេ។ ពេលដឹងបែបនេះ បានជួយពង្រឹងសេចក្តីជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់។

បន្ទាប់ពីរត់គេចខ្លួនរយៈពេល១៦ឆ្នាំ ក្នុងឆ្នាំ ២០១៨ កូនស្រីខ្ញុំបានប្រថុយត្រលប់មកផ្ទះវិញ ដើម្បីចង់ដឹងពីស្ថានការណ៍ និងនាំដំណឹងដ៏សោកសៅមកជាមួយផងថា ចៅប្រុសអាយុ១២ឆ្នាំរបស់ខ្ញុំមិនអាចទ្រាំនឹងការបៀតបៀនរបស់នាគដ៏ធំមានសម្បុរក្រហមតទៅទៀត ហើយក៏បានធ្វើអត្តឃាត។ ក្រោយពេលកូនប្រុសច្បងខ្ញុំបានរត់គេចខ្លួន ប៉ូលិសតែងទៅផ្ទះរបស់ខ្ញុំ និងសាលារៀន ដោយសម្លុតគំរាមចៅប្រុសខ្ញុំ ព្យាយាមបង្ខំគាត់ឱ្យប្រាប់ពីកន្លែងលាក់ខ្លួនរបស់ឪពុកគាត់ ដោយនិយាយថា ពួកគេនឹងយកគាត់ដាក់គុកអស់មួយជីវិត បើគាត់មិនប្រាប់ពួកគេទេនោះ។ គាត់មានអារម្មណ៍ភ័យខ្លាច ដូច្នេះ គាត់ចាប់ផ្ដើមគេងយល់សប្ដិអាក្រក់រាល់យប់។ ប៉ូលិសក៏បង្គាប់គ្រូឱ្យប្រាប់មិត្តរួមថ្នាក់របស់គាត់ឈប់រាប់អាន និងធ្វើបាបគាត់ផងដែរ។ គាត់ខ្លាចជួបគ្រូ និងមិត្តរួមថ្នាក់របស់គាត់ និងរឹតតែខ្លាច ពេលឃើញប៉ូលិសចូលមកដោយគ្មានហេតុផល ដើម្បីសួរនាំ និងបំបាក់មុខគាត់។ បន្ទាប់ពីរងការភ័យខ្លាចរយៈពេល៤ឆ្នាំ ក្រោមការធ្វើបាប និងការបំភិតបំភ័យរបស់ប៉ូលិស ទីបំផុត ចៅប្រុសខ្ញុំទ្រាំលែងបានតទៅទៀត។ គាត់បានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួននៅផ្ទះ។ ខួរក្បាលខ្ញុំបានងឿងយ៉ាងខ្លាំង ពេលឮដំណឹងនេះ ហើយខ្ញុំប៊ិះតែដួលសន្លប់ទៅហើយ។ ខ្ញុំមិនបានមកមួយរយៈពេលសោះ។ បក្សកុម្មុយនីស្ត ដែលជាអារក្សកញ្ចាស់ មិនគ្រាន់តែពង្រាត់គ្រួសារយើងទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែចៅប្រុសខ្ញុំ ក៏វាមិនយោគយល់ដែរ។ គាត់មានអាយុត្រឹម១២ឆ្នាំប៉ុណ្ណោះ ដែលនេះជាវ័យមួយដែលគាត់ត្រូវសប្បាយរីករាយ និងលូតលាស់ឡើង ប៉ុន្តែគាត់បែរជាត្រូវបក្សកុម្មុយនីស្តបង្ខំរហូតដល់ស្លាប់ទៅវិញ។ ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ និងពេញដោយកំហឹងចំពោះបក្សកុម្មុយនីស្តអារក្សនោះ។ នៅពេលកូនស្រីខ្ញុំបានឃើញថា ខ្ញុំឈឺចាប់ខ្លាំងបែបនេះ គាត់បានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយនេះឱ្យខ្ញុំស្ដាប់៖ «នៅក្នុងសង្គមដ៏ខ្មៅងងឹត ជាទីដែលពួកអារក្សដ៏គ្មានមេត្តា និងកាចសាហាវស្ថិតនៅនេះ តើស្ដេចអារក្សដែលសម្លាប់មនុស្សមិនប៉ប្រិចភ្នែកនេះ អាចទទួលយកអត្ថិភាពរបស់ព្រះជាម្ចាស់ ដែលជាព្រះដ៏គួរឱ្យស្រឡាញ់ សប្បុរស និងបរិសុទ្ធបានដោយរបៀបណា? តើវាអាចទះដៃសាទរ និងអបអរចំពោះការមកដល់របស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? ឱ ពួកកញ្ជះដាច់ថ្លៃអើយ! តាំងពីយូរមកហើយ ពួកគេតបស្នងសេចក្តីសប្បុរសដោយសេចក្តីស្អប់ ពួកគេបានចាប់ផ្ដើមចាត់ទុកព្រះជាម្ចាស់ជាសត្រូវតាំងពីយូរមកហើយ ពួកគេបំពានព្រះជាម្ចាស់ ពួកវាច្រឡោតខឹងយ៉ាងខ្លាំង ពួកវាគ្មានការគោរពចំពោះព្រះជាម្ចាស់សូម្បីតែបន្ដិច ពួកវាជាចោរលួចប្លន់ ពួកវាបានបាត់បង់មនសិការ ពួកវាប្រព្រឹត្តផ្ទុយពីមនសិការ ហើយពួកវាបានល្បួងមនុស្សស្លូតត្រង់ឱ្យប្រព្រឹត្តអំពើដ៏ល្ងង់ខ្លៅ។ តើនេះឬជាបុព្វបុរសពីសម័យបុរាណនោះ? ជាមេដឹកនាំដ៏គួរឱ្យស្រឡាញ់ឬ? ពួកវាសុទ្ធតែប្រឆាំងនឹងព្រះជាម្ចាស់! ការជ្រៀតជ្រែករបស់ពួកវាបានធ្វើឱ្យពិភពក្រោមមេឃស្ថិតនៅក្នុងសភាពខ្មៅងងឹត និងភាពជ្រួលច្របល់! តើនេះឬជាសេរីភាពសាសនានោះ? ជាសិទ្ធិស្របច្បាប់ និងជាផលប្រយោជន៍របស់ពលរដ្ឋនោះឬ? ទាំងអស់នេះគ្រាន់តែជាកលល្បិច ដើម្បីគ្របបាំងអំពើបាបតែប៉ុណ្ណោះ! ... ឥឡូវនេះ វាដល់ពេលហើយ៖ មនុស្សបានប្រមែប្រមូលកម្លាំង ខិតខំប្រឹងប្រែង ហ៊ានលះបង់គ្រប់យ៉ាងសម្រាប់ការនេះ គឺដើម្បីបកអាក្រាតមុខមាត់ដ៏ព្រៃផ្សៃរបស់អារក្សនេះ ហើយជួយឱ្យមនុស្ស ដែលត្រូវបានកំបាំងភ្នែក និងត្រូវបានរងទុក្ខលំបាកវេទនាសព្វបែបយ៉ាង ងើបឡើងចេញពីការឈឺចាប់របស់គេ ហើយបែរខ្នងដាក់អារក្សដ៏កញ្ចាស់មួយនេះ» («កិច្ចការ និងការចូល (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បក្សកុម្មុយនីស្តគឺជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ វាជាអារក្សមួយក្បាលដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងលេបត្របាក់មនុស្ស។ វាចូលចិត្តចាប់បង្ខំពួកអ្នកជឿទាំងអស់ និងលុបបំបាត់កិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុង។ វាចង់ត្រួតត្រាលើមនុស្សទាំងអស់ជារៀងរហូត។ ព្រះជាម្ចាស់កំពុងធ្វើការនៅគ្រាចុងក្រោយ ដើម្បីសង្រ្គោះមនុស្សជាតិ ហើយបក្សកុម្មុយនីស្តកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីរារាំង និងបញ្ឈប់កិច្ចការរបស់ទ្រង់។ វាពិតជាចង់កម្ចាត់ចោលពួកអ្នកជឿទាំងអស់ សូម្បីតែក្មេងប្រុសអាយុ១២ឆ្នាំ ក៏ពួកវានឹងមិនយោគយល់ដែរ។ ពួកវាបានបៀតបៀនយើងរហូតដល់ចំណុចមួយដែលគ្រួសារយើងមិនអាចត្រលប់ទៅផ្ទះវិញ ដល់ចំណុចមួយដែលយើងព្រាត់ប្រាសគ្រួសារ ហើយចៅប្រុសខ្ញុំបានស្លាប់ទៀត។ បក្សកុម្មុយនីស្តពិតជាអាក្រក់ សាហាវពេកហើយ ដោយគ្មានគិតដល់អាយុជីវិតរបស់មនុស្សសោះឡើយ។ វាជាស្ដេចនៃពួកអារក្ស ដែលនឹងសម្លាប់មនុស្ស ដោយគ្មានប៉ប្រិចភ្នែកឡើយ។ ខ្ញុំស្អប់វាពីជម្រៅចិត្តខ្ញុំ ហើយបើវាបៀតបៀនខ្ញុំបែបនេះកាន់តែខ្លាំង ខ្ញុំតាំងចិត្តកាន់តែខ្លាំងក្នុងការដើរតាមព្រះជាម្ចាស់ និងបំបាក់មុខអារក្សកញ្ចាស់នេះ។

បក្សកុម្មុយនីស្តនៅតែដេញចាប់គ្រួសារយើងរហូតដល់សព្វថ្ងៃនេះ។ ពេលក្រឡេកមើលជីវិតរត់គេចខ្លួនរយៈពេល១៩ឆ្នាំមកនេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានណែនាំ និងបំភ្លឺខ្ញុំ ដោយប្រទានឱ្យខ្ញុំមានសេចក្តីជំនឿ និងកម្លាំង ដឹកនាំខ្ញុំមកដល់សព្វថ្ងៃនេះ។ ប្រសិនបើគ្មានការការពារពីព្រះជាម្ចាស់ បើគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ណែនាំ និងផ្ដល់ការទំនុកបម្រុងដល់ខ្ញុំទេ ខ្ញុំខ្លាចថា ខ្ញុំនឹងចាកចេញពីលោកនេះ ខ្ញុំនឹងស្លាប់ ឬឡប់សតិតាំងពីយូរណាស់មកហើយ។ បក្សកុម្មុយនីស្តបានដេញចាប់យើងយ៉ាងខ្លាំងនៅគ្រប់ច្រកល្ហក ព្រោះតែយើងជាអ្នកជឿលើព្រះជាម្ចាស់ ដោយមិនឱ្យខ្ញុំអាចត្រលប់ទៅផ្ទះវិញ និងពង្រាត់គ្រួសាររបស់ខ្ញុំទៀត។ បក្សកុម្មុយនីស្តពិតជាព្យាបាទគេពេកហើយ។ វាជាអារក្សដែលស្អប់ព្រះជាម្ចាស់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ខ្ញុំបានបោះបង់ និងបដិសេធវាពីជម្រៅចិត្តខ្ញុំ! ការមានសំណាងអាចរួចជីវិតរហូតដល់សព្វថ្ងៃនេះ គឺព្រោះតែការមើលថែ និងការការពាររបស់ព្រះជាម្ចាស់សុទ្ធសាធ។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ដែលស្រឡាញ់មនុស្ស ហើយមានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះ ទើបអាចសង្រ្គោះមនុស្សយ៉ាងពិតប្រាកដ។ ខ្ញុំបានឃើញថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់កម្រិតណា ហើយមិនថាស្ថានភាពលំបាកបែបណាទេ ខ្ញុំនឹងដើរតាមព្រះជាម្ចាស់រហូតដល់ទីបំផុត បំពេញភារកិច្ចរបស់ខ្ញុំ និងតបស្នងចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរ! សូមអរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ៤៤. ការសួរចម្លើយជាសម្ងាត់នៅសណ្ឋាគារ

បន្ទាប់៖ ៥៣. ផ្លូវផ្សាយដំណឹងល្អរបស់ខ្ញុំ ពោរពេញដោយឧបសគ្គ និងការលំបាក

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ