៧០. ការលេចមក និងការធ្វើកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាសំខាន់ណាស់

By Zhang Lan, South Korea

«ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងនាំមនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឱ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឱ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឱ្យពួកគេឃើញថា ខ្ញុំបានយាងចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឱ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឱ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឱ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងធ្វើការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឱ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!» («សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ វីដេអូនេះពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលណាស់ ព្រះជាម្ចាស់នាំសិរីល្អរបស់ទ្រង់ពីអ៊ីស្រាអែលទៅកាន់ទិសខាងកើតនៅគ្រាចុងក្រោយ ក្នុងប្រទេសចិន ដែលប្រឆាំងនឹងព្រះជាម្ចាស់បំផុតក្នុងចំណោមប្រជាជាតិទាំងអស់ ទ្រង់បានលេចមក កំពុងធ្វើការរបស់ទ្រង់ និងបង្ហាញសេចក្ដីពិត ដើម្បីយកឈ្នះ និងសង្រ្គោះមនុស្សទាំងអស់នៅទូទាំងចក្រវាល។ នេះហើយជាឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់។ ការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ កាលពីមុន ខ្ញុំមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ដោយផ្អែកលើសញ្ញាណខ្ញុំ ខ្ញុំគិតថា ព្រះអម្ចាស់នឹងលេចមកនៅក្នុងស្រុកអ៊ីស្រាអែល ពេលទ្រង់យាងត្រឡប់មកវិញ។ ទើបតែក្រោយពេលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទេ ទើបខ្ញុំបានយល់អំពីអាថ៌កំបាំងនៃការលេចមក និងការធ្វើការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន។

ក្រោយមានជំនឿលើព្រះអម្ចាស់ ខ្ញុំក្លាយជាអ្នកស្វែងរកដ៏រំភើបម្នាក់។ គ្រប់ពេលដែលខ្ញុំមានពេល ខ្ញុំនឹងស្ម័គ្រចិត្តបម្រើនៅក្រុមជំនុំ ហើយខ្ញុំតែងតែថ្វាយតង្វាយមួយភាគដប់រាល់ខែ។ ក្នុងខែមេសា ឆ្នាំ២០១១ ខ្ញុំបានទៅរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូង ហើយទោះបីខ្ញុំរវល់ជាមួយការងារយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែចូលរួមការថ្វាយបង្គំថ្ងៃអាទិត្យដែរ។ ប៉ុន្តែមេរៀនអធិប្បាយរបស់គ្រូគង្វាលតែងតែដដែលគ្មានអ្វីថ្មីឡើយ។ ពួកជំនុំបើមិនងងុយដេក ឬជជែកគ្នាលេងដែរ។ វាគ្មានភាពរីករាយទាល់តែសោះ។ ក្រោយមក ខ្ញុំលែងចង់ទៅចូលរួមការប្រជុំទៀត។ ប៉ុន្តែដោយសារតែខ្ញុំជាគ្រីស្ទបរិស័ទ ការមិនចូលរួមនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលឡើយ ដូច្នេះ ខ្ញុំបង្ខំចិត្តទៅចូលរួមទៀត។

បន្ទាប់មក ចៃដន្យថ្ងៃមួយ ខ្ញុំបានជួបមិត្តចាស់ខ្ញុំម្នាក់នៅក្រុមជំនុំ ឈ្មោះ បងស្រី សាវ។ គាត់បានអញ្ជើញខ្ញុំទៅលេងផ្ទះគាត់ ហើយមិត្តរបស់គាត់ ឈ្មោះ បងស្រី លី ក៏មកជាមួយដែរ។ នេះជាលើកទីមួយហើយដែលយើងបានជួបគ្នា ប៉ុន្តែយើងដូចជាស៊ីចង្វាក់គ្នាណាស់។ យើងបានជជែកគ្នាអំពីស្ថានភាពរបស់យើង ហើយក៏ជជែកអំពីភាពកណ្ដោចកណ្ដែងនៅក្នុងក្រុមជំនុំដែរ។ បងស្រីលីបានប្រកបគ្នាជាមួយយើងអំពីរបៀបដែលនាំឱ្យក្រុមជំនុំមានភាពកណ្ដោចកណ្ដែង នោះគឺដោយសារតែព្រះជាម្ចាស់កំពុងតែធ្វើកិច្ចការថ្មី ហើយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានផ្លាស់ប្ដូរ ហើយយើងត្រូវធ្វើដូចជាស្ត្រីព្រហ្មចារីដ៏វៃឆ្លាត ដែលកំពុងតែស្វែងរកការលេចមករបស់ព្រះជាម្ចាស់ និងកំពុងស្ដាប់ព្រះសូរសៀងរបស់ទ្រង់ ដើម្បីស្វាគមន៍ព្រះអម្ចាស់។ ខ្ញុំបានទទួលការស្រាយបំភ្លឺយ៉ាងខ្លាំងចេញពីអ្វីដែលនាងបាននិយាយនេះ។ បន្ទាប់មក បងស្រីលីបាននិយាយថា៖ «ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញហើយ ទ្រង់បានយកកំណើតជាមនុស្សក្នុងសាច់ឈាម ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានលេចមកធ្វើការរបស់ទ្រង់នៅក្នុងប្រទេសចិន កំពុងបង្ហាញសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានចាប់ផ្ដើមយុគសម័យនៃនគរព្រះ ហើយបានបញ្ចប់យុគសម័យនៃព្រះគុណ។ អស់អ្នកដែលទទួលយកកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយនឹងមានអារម្មណ៍រំភើបនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ដ្បិតពួកគេកំពុងទទួលការផ្គត់ផ្គង់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចូលរួមវិវាហមង្គលរបស់កូនចៀម»។ ខ្ញុំមានអារម្មណ៍រន្ធត់ចិត្តចំពោះអ្វីដែលបងស្រីលីបាននិយាយ ហើយពិបាកនឹងជឿលើគាត់ណាស់៖ «ព្រះអម្ចាស់បានយាងមកវិញហើយមែនទេ? ហើយទ្រង់បានយាងទៅកាន់ប្រទេសចិនមែនទេ?»។ នៅក្នុងសម័យនៃព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់នៅស្រុកអ៊ីស្រាអែល ហើយព្រះគម្ពីរបានចែងថា៖ «នៅថ្ងៃនោះ ព្រះបាទរបស់ទ្រង់នឹងឈរពីលើភ្នំដើមអូលីវ ដែលនៅទល់មុខផ្នែកខាងកើតនៃក្រុងយេរូសាឡឹម ហើយភ្នំដើមអូលីវនឹងពុះញែកជាពីរចំពាក់កណ្ដាលទៅខាងកើត និងទៅខាងលិច ហើយវានឹងបង្កើតឲ្យជ្រលងមួយយ៉ាងធំ ហើយភ្នំមួយចំហៀងនឹងញែកទៅទិសខាងជើង ហើយពាក់កណ្ដាលទៀតទៅទិសខាងត្បូង» (សាការី ១៤:៤)។ នៅគ្រាចុងក្រោយ ព្រះអម្ចាស់គួរតែយាងមក នៅលើភ្នំដើមអូលីវនៃប្រទេសអ៊ីស្រាអែល។ តើទ្រង់អាចនៅក្នុងប្រទេសចិនដោយរបៀបណាទៅ? ខ្ញុំបានប្រាប់ពីភាពភាន់ច្រឡំរបស់ខ្ញុំដល់បងស្រីលី។

គាត់គ្រាន់តែញញឹម ហើយនិយាយថា៖ «សេចក្តីទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ គឺជារឿងអាថ៌កំបាំង ហើយយើងមិនអាចយល់អំពីអត្ថន័យរបស់វាបានឡើយ។ មានតែក្រោយពេលសេចក្តីទំនាយមួយត្រូវបានសម្រេច ហើយយើងឃើញពីរបៀបដែលព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ទើបយើងអាចយល់អំពីអត្ថន័យនៃសេចក្តីទំនាយនោះបាន។ យើងមិនគួរដាក់កម្រិតកិច្ចការរបស់ព្រះជាម្ចាស់ ដោយប្រើអត្ថន័យចំៗនៃសេចក្តីទំនាយឡើយ ព្រោះថាបើធ្វើបែបនេះ យើងអាចប្រឆាំងនឹងព្រះជាម្ចាស់។ សូមយកពួកផារីស៊ី ជាឧទាហរណ៍ចុះ។ ពួកគេប្រកាន់ខ្ជាប់នឹងអត្ថន័យចំៗនៃសេចក្តីទំនាយអំពីការយាងមករបស់ព្រះមែស្ស៊ី ជាលទ្ធផល នៅពេលដែលព្រះអម្ចាស់យេស៊ូវបានយាងមក ហើយគេមិនបានហៅទ្រង់ថាព្រះមេស្ស៊ីទេ ពួកគេគិតថា វាមិនស្របគ្នាទៅនឹងន័យចំនៃសេចក្តីទំនាយទេ ហើយធ្វើឱ្យពួកគេទាំងអស់បដិសេធ និងទាស់ទទឹងនឹងព្រះអម្ចាស់យេស៊ូ។ មិនថាអ្វីដែលព្រះអម្ចាស់យេស៊ូវបានអធិប្បាយនោះមានសិទ្ធិអំណាច និងមានព្រះចេស្តាយ៉ាងណានោះទេ ពោលគឺ ពួកគេបានត្រឹមតែមិនទទួលយកការអធិប្បាយនោះប៉ុណ្ណោះ ហើយនៅទីបំផុតបានឱ្យគេយកទ្រង់ទៅឆ្កាង។ ពួកគេត្រូវព្រះជាម្ចាស់ដាក់បណ្ដាសា និងដាក់ទោស។ បើយើងដាក់កម្រិតកិច្ចការរបស់ព្រះជាម្ចាស់ ដោយផ្អែកលើការបកស្រាយន័យចំនៃព្រះគម្ពីរ ហើយមិនសិក្សាអំពីការពិតនៃការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ នោះយើងទំនងជាប្រព្រឹត្តកំហុសដូចជាពួកផារីស៊ីអ៊ីចឹង»។ «នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមជាមួយដំណាក់របស់ព្រះជាម្ចាស់ បង្ហាញគ្រប់ទាំងសេចក្តីពិត ដើម្បីបន្សុទ្ធ និងសង្រ្គោះមនុស្សជាតិ ដូចជាពន្លឺដ៏ចាំងមួយ ដែលកំពុងលេចមកនៅទិសខាងកើត។ ក្នុងពេលជាង២០ឆ្នាំ កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយបានរីកសាយពាសពេញប្រទេសចិន ហើយឥឡូវ ថែមទាំងទៅដល់ប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។ ព្រះបន្ទូលលេចមកជាសាច់ឈាម ជាបណ្ដុំនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ត្រូវបានបកប្រែជាង២០ភាសា ហើយផ្សព្វផ្សាយអនឡាញ ដើម្បីឱ្យមនុស្សទាំងអស់នៅលើលោកស្វែងរក និងពិនិត្យពិច័យ»។ «កិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ បានសម្រេចទាំងស្រុងនូវសេចក្តីទំនាយរបស់ព្រះអម្ចាស់យេស៊ូវ៖ 'ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ' (ម៉ាថាយ ២៤:២៧)។ ហើយកណ្ឌគម្ពីរម៉ាឡាគី ១:១១ 'ដ្បិតចាប់តាំងពីថ្ងៃរះរហូតដល់ថ្ងៃលិចវិញព្រះនាមខ្ញុំនឹងបានធំឧត្ដមនៅក្នុងចំណោមសាសន៍ដទៃ...នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ'»។ ដោយឮបែបនេះ វាស៊ីចង្វាក់គ្នាភ្លាមៗ ព្រះអម្ចាស់បានយាងត្រឡប់មកវិញនៅក្នុងប្រទេសចិន មិនមែនអ៊ីស្រាអែលឡើយ ហើយព្រះគម្ពីរបានថ្លែងទំនាយអំពីការនេះតាំងពីយូរមកហើយ។

បន្ទាប់មក បងស្រី លី បានអានឱ្យខ្ញុំស្ដាប់នូវបទគម្ពីរមួយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ «តាមពិតទៅ ព្រះជាម្ចាស់គឺជាម្ចាស់នៃរបស់សព្វសារពើ។ ទ្រង់គឺជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ ទ្រង់មិនត្រឹមតែជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាប៉ុណ្ណោះទេ ទ្រង់គឺជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ កិច្ចការរបស់ទ្រង់កាលពីគ្រាមុនចំនួនពីរដំណាក់កាល បានកើតឡើងនៅអ៊ីស្រាអែល គឺកិច្ចការនេះហើយដែលបានបង្កើតសញ្ញាណជាក់លាក់នៅក្នុងចិត្តមនុស្ស។ ពួកគេជឿថា ព្រះយេហូវ៉ាបានធ្វើកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល និងជឿថា ព្រះយេស៊ូវផ្ទាល់បានបំពេញកិច្ចការរបស់ទ្រង់នៅស្រុកយូដា ហើយលើសពីនេះទៀត ទ្រង់បានក្លាយជាសាច់ឈាមដើម្បីធ្វើការ ហើយទោះជាក្នុងករណីណាក៏ដោយ ក៏កិច្ចការនេះមិនលាតសន្ធឹង ហួសពីអ៊ីស្រាអែលដែរ។ ព្រះជាម្ចាស់មិនបានធ្វើការនៅក្នុងជនជាតិអេហ្ស៊ីប ឬជនជាតិឥណ្ឌានោះទេ។ ទ្រង់ធ្វើការក្នុងជនជាតិអ៊ីស្រាអែលមួយប៉ុណ្ណោះ។ ដូច្នេះ មនុស្សបង្កើតនូវសញ្ញាណផ្សេងៗ ហើយកំណត់ព្រំដែននៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងវិសាលភាពជាក់លាក់មួយ។ ពួកគេនិយាយថា នៅពេលព្រះជាម្ចាស់ធ្វើការ ទ្រង់ត្រូវតែធ្វើកិច្ចការនោះក្នុងចំណោមមនុស្សដែលទ្រង់បានជ្រើសរើស និងនៅអ៊ីស្រាអែល។ ក្រៅពីជនជាតិអ៊ីស្រាអែល ព្រះជាម្ចាស់មិនធ្វើការនឹងជនជាតិដទៃឡើយ ហើយកិច្ចការរបស់ទ្រង់ ក៏មិនមានវិសាលភាពធំជាងនេះដែរ។ និយាយដល់ការរក្សាព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាមឱ្យនៅក្នុងដែនកំណត់ពួកគេ តឹងរឹងជាពិសេសតែម្ដង ហើយមិនអនុញ្ញាតឱ្យទ្រង់ឆ្លងហួសព្រំដែនអ៊ីស្រាអែលឡើយ។ តើទាំងនេះមិនមែនគ្រាន់តែជាសញ្ញាណរបស់មនុស្សទេឬអី? ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃផែនដី និងរបស់សព្វសារពើ ទ្រង់បានបង្កើតគ្រប់ភាវៈដែលព្រះបង្កើតទាំងអស់ ដូច្នេះតើទ្រង់អាចកម្រិតកិច្ចការរបស់ទ្រង់ ត្រឹមតែអ៊ីស្រាអែលបានយ៉ាងដូចម្តេច? ប្រសិនបើដូច្នោះមែន តើទ្រង់បង្កើតភាវៈដែលព្រះបង្កើតទាំងអស់មកដើម្បីអ្វី? ទ្រង់បានបង្កើតពិភពលោកទាំងមូល ហើយទ្រង់បានអនុវត្តផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ មិនត្រឹមតែនៅក្នុងប្រទេសអ៊ីស្រាអែលប៉ុណ្ណោះទេ គឺអនុវត្តលើមនុស្សគ្រប់រូប នៅក្នុងសកលលោកទាំងមូលទៀតផង។ … ប្រសិនបើព្រះជាម្ចាស់ធ្វើតាមសញ្ញាណរបស់មនុស្ស ទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់អ៊ីស្រាអែលតែមួយអង្គគត់ ហើយដូច្នេះ ទ្រង់មិនអាចមានសមត្ថភាពពង្រីកកិច្ចការរបស់ទ្រង់ដល់ជាតិសាសន៍ដទៃបានឡើយ ពីព្រោះទ្រង់នឹងធ្វើជាព្រះជាម្ចាស់របស់ជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ ហើយមិនមែនជាព្រះជាម្ចាស់របស់ភាវៈដែលព្រះបង្កើតទាំងអស់ទេ។ ទំនាយជាច្រើនបានទាយថា ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ ហើយព្រះនាមរបស់ទ្រង់នឹងសុសសាយដល់ជាតិសាសន៍ដទៃដែរ។ ហេតុអ្វីបានជាមានទំនាយបែបនេះ? ប្រសិនបើព្រះជាម្ចាស់ គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែមួយមែននោះ ទ្រង់នឹងធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ លើសពីនេះទៀត ទ្រង់នឹងមិនផ្សព្វផ្សាយកិច្ចការនេះទេ ហើយទ្រង់ក៏នឹងមិនធ្វើការទាយទុកបែបនេះដែរ។ ដោយសារទ្រង់បានទាយទុក ដូច្នេះ ទ្រង់ប្រាកដជាពង្រីកកិច្ចការរបស់ទ្រង់ ក្នុងចំណោមជាតិសាសន៍ដទៃ ក្នុងចំណោមប្រជាជាតិនីមួយៗ និងគ្រប់ដែនដីទាំងអស់។ ដោយសារព្រះជាម្ចាស់មានបន្ទូលបែបនេះ ទ្រង់ត្រូវតែធ្វើឱ្យបាន។ នេះគឺជាផែនការរបស់ទ្រង់ ដ្បិតទ្រង់ជាព្រះអម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី និងអ្វីៗសព្វសារពើ ហើយជាព្រះជាម្ចាស់នៃភាវៈដែលព្រះបង្កើតទាំងអស់។ ទោះបីជាទ្រង់ធ្វើការក្នុងចំណោមជនជាតិអ៊ីស្រាអែលក្ដី ធ្វើការពេញស្រុកយូដាទាំងមូលក្ដី ក៏កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការនៃសកលលោកទាំងមូល និងជាកិច្ចការរបស់មនុស្សលោកទាំងអស់។ កិច្ចការដែលទ្រង់ធ្វើនាពេលសព្វថ្ងៃនេះ នៅក្នុងប្រទេសនាគដ៏ធំមានសម្បុរក្រហម គឺនៅក្នុងជាតិសាសន៍ដទៃមួយ ក៏នៅតែជាកិច្ចការរបស់មនុស្សលោកទាំងមូលដែរ។ អ៊ីស្រាអែលអាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ នៅលើផែនដី។ ដូចគ្នាដែរ ប្រទេសចិនក៏អាចជាមូលដ្ឋានសម្រាប់កិច្ចការរបស់ទ្រង់ក្នុងចំណោមជាតិសាសន៍ដទៃដែរ។ ពេលនេះ តើទ្រង់មិនបានសម្រេចទំនាយថា៖ 'ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ' ទេ មែនទេ?» («ព្រះជាម្ចាស់ គឺជាព្រះអម្ចាស់នៃភាវៈទាំងអស់ដែលព្រះបានបង្កើត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បន្ទាប់ពីអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្តារួច បងស្រីលី បន្ទាប់មក បានប្រកបគ្នា៖ «ព្រះជាម្ចាស់គឺជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ ទ្រង់គ្រប់គ្រងលើចក្រវាលទាំងមូល ហើយទ្រង់គង់ជាអធិបតីលើជោគវាសនារបស់មនុស្សទាំងអស់ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែជាងនេះទៀត ទ្រង់ក៏ជាព្រះនៃរបស់សព្វសារពើរដែលទ្រង់បានបង្កើតមកផងដែរ។ ព្រះជាម្ចាស់មានសិទ្ធិធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រជាជាតិណា និងមនុស្សណាក៏បាន។ ប៉ុន្តែ មិនថាទ្រង់លេចមក និងធ្វើកិច្ចការនៅក្នុងប្រទេសណាឡើយ ក៏កិច្ចការរបស់ទ្រង់ត្រូវបានធ្វើសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិទាំងអស់ និងដើម្បីដឹកនាំពួកគេនៅក្នុងការអភិវឌ្ឍរបស់គេដែរ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ជាឧទាហរណ៍ ព្រះយេហូវ៉ាដ៏ជាព្រះបានប្រើលោកម៉ូសេ ដើម្បីប្រកាសពីក្រឹត្យវិន័យរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ហើយបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ។ បន្ទាប់មក ដោយប្រើទឹកដីនេះជាចំណុចកណ្ដាល បន្ដិចម្ដងៗ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅកាន់ទឹកដីផ្សេងទៀត ដើម្បីឱ្យគ្រប់ប្រជាជាតិ និងមនុស្សនឹងលើកតម្កើងព្រះនាមរបស់ទ្រង់ជានាមធំអស្ចារ្យ។ នៅក្នុងយុគសម័យនៃព្រះគុណ ព្រះអម្ចាស់យេស៊ូវបានធ្វើកិច្ចការនៃការប្រោសលោះនៅក្នុងស្រុកយូដា។ ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវមិនគ្រាន់តែប្រោសលោះសាសន៍យូដាប៉ុណ្ណោះទេ ទ្រង់ក៏ប្រោសលោះមនុស្សជាតិទាំងអស់ផងដែរ។ ឥឡូវ ពីរពាន់ឆ្នាំក្រោយមក ដំណឹងល្អរបស់ព្រះអម្ចាស់បានរីកសុសសាយទៅកាន់គ្រប់ច្រកល្ហកនៃពិភពលោក។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាកំពុងតែប្រើប្រាស់ប្រទេសចិន ជាទីតាំងសាកល្បងសម្រាប់កិច្ចការរបស់ទ្រង់ មុនពេលពង្រីកកិច្ចការនេះទៅទូទាំងចក្រវាល។ ឥឡូវ ព្រះបន្ទូល និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ប្រៀបដូចជាពន្លឺដ៏ចាំងមួយ ដែលកំពុងតែជះពន្លឺពីទិសខាងកើត ហើយបំភ្លឺគ្រប់ប្រជាជាតិទាំងអស់នៃទិសខាងលិចជាមួយទីបន្ទាល់។ មហាជនជាច្រើនបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលនៃព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយបានចូលមកចំពោះបល្ល័ង្ករបស់ព្រះ ដើម្បីទទួលយកការជំនុំជម្រះ និងការបន្សុទ្ធពីព្រះបន្ទូលរបស់ទ្រង់»។ «យើងអាចមើលឃើញថា មិនថាយុគសម័យណាឡើយ ពេលព្រះជាម្ចាស់សម្រេចព្រះទ័យលេចមក និងធ្វើកិច្ចការនៅក្នុងចំណោមមនុស្ស ឬនៅក្នុងប្រទេសណាមួយ ទ្រង់តែងតែជ្រើសរើសកន្លែងមួយ ដើម្បីធ្វើការជាមុនសិន ហើយបន្ទាប់មក ដោយប្រើប្រាស់កន្លែងនេះជាទីគំរូ បន្តិចម្ដងៗ ទ្រង់ពង្រីកកិច្ចការរបស់ទ្រង់ទៅកាន់កន្លែងផ្សេង ដើម្បីបញ្ចប់កិច្ចការសង្រ្គោះមនុស្សរបស់ទ្រង់។ នេះជាគោលការណ៍មួយនៅពីក្រោយកិច្ចការរបស់ព្រះជាម្ចាស់។ បើយើងធ្វើតាមសញ្ញាណ និងការស្រមើស្រមៃរបស់យើង ទាំងគិតថា ដោយសារព្រះជាម្ចាស់បានធ្វើកិច្ចការនៅអ៊ីស្រាអែលក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ នោះព្រះជាម្ចាស់ប្រាកដជាព្រះរបស់អ៊ីស្រាអែលតែមួយគត់ ដំណឹងល្អអាចចេញមកពីស្រុកអ៊ីស្រាអែលតែមួយគត់ ប្រជាជនអ៊ីស្រាអែលគឺជារាស្ដ្ររើសតាំងដ៏ពិតតែមួយគត់របស់ព្រះ ហើយគេជាមនុស្សតែមួយគត់ដែលសក្ដិសមទទួលព្រះពររបស់ទ្រង់ ហើយថាព្រះជាម្ចាស់នឹងមិនលេចមក និងធ្វើការនៅក្នុងប្រជាជាតិសាសន៍ដទៃឡើយ បើបែបនេះ តើយើងមិនកំពុងដាក់កម្រិតព្រះជាម្ចាស់ទេឬអី?» «ព្រះជាម្ចាស់មានបន្ទូលថា 'ព្រះនាមរបស់ព្រះយេហូវ៉ានឹងត្រូវជានាមដ៏អស្ចារ្យក្នុងចំណោមជាតិសាសន៍ដទៃ' ដូច្នេះ តើការនេះនឹងបានសម្រេច និងបំពេញយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមនៅគ្រាចុងក្រោយ និងធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិន ជាប្រទេសមួយដែលត្រូវគ្រប់គ្រងដោយលទ្ធិទមិឡ ដើម្បីលុបបំបាត់សញ្ញាណរបស់មនុស្ស និងដើម្បីបង្ហាញថា ទ្រង់មិនធ្វើការស្របតាមច្បាប់ឡើយ ប៉ុន្តែស្របតាមផែនការរបស់ទ្រង់វិញ។ ទ្រង់ក៏បង្ហាញដល់យើងថា ទ្រង់មិនគ្រាន់តែសង្រ្គោះប្រជារាស្ត្រអ៊ីស្រាអែលប៉ុណ្ណោះទេ ប៉ុន្តែក៏សង្រ្គោះសាសន៍ដទៃដែរ។ ព្រះជាម្ចាស់ជាព្រះរបស់មនុស្សជាតិទាំងអស់ មិនគ្រាន់តែជាព្រះរបស់ប្រទេស ឬក្រុមមនុស្សណាមួយឡើយ»។ «គ្រប់ទីកន្លែងដែលព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការ វាតែងតែមានភាពសំខាន់ ហើយទ្រង់តែងតែជ្រើសរើសកន្លែងមួយ ដែលនឹងក្លាយជាទីដ៏ល្អបំផុត ដើម្បីសម្រេចគោលបំណងនៃការសង្រ្គោះមនុស្ស»។

ការប្រកបគ្នារបស់បងស្រីលី បានធ្វើឱ្យខ្ញុំមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។ ខ្ញុំពិតជាមិនបានយល់ពីព្រះជាម្ចាស់ទេ ដោយដឹងថា ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណនៅក្នុងស្រុកអ៊ីស្រាអែល ខ្ញុំបានគិតថា ព្រះជាម្ចាស់នឹងលេចមក ហើយធ្វើកិច្ចការនៅក្នុងស្រុកអ៊ីស្រាអែលតែមួយប៉ុណ្ណោះ។ បើព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែលម្ដងទៀតនៅគ្រាចុងក្រោយ នោះខ្ញុំនឹងដាក់កម្រិតទ្រង់បន្ថែមទៀតថា ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយវានឹងបដិសេធព្រះជាម្ចាស់ជាព្រះសោយរាជ្យលើមនុស្សជាតិទាំងអស់! នេះជាការប្រឆាំងនឹងព្រះហើយ! នៅទីណាដែលព្រះជាម្ចាស់លេចមក និងធ្វើកិច្ចការរបស់ទ្រង់ ទីនោះតែងតែជាការឆ្លុះបញ្ចាំងអំពីផែនការ និងព្រះប្រាជ្ញាញាណរបស់ទ្រង់។ យើងមិនសក្ដិសមក្នុងការផ្ដល់មតិអំពីកិច្ចការរបស់ព្រះជាម្ចាស់ និងដាក់កម្រិតដល់កិច្ចការរបស់ទ្រង់ឡើយ។ ប៉ុន្តែ ខ្ញុំនៅតែមិនអស់ចិត្តទេ។ ចិនជាប្រទេសមួយដែលគ្រប់គ្រងដោយរដ្ឋាភិបាលទមិឡ។ នេះជាប្រទេសមួយដែលបដិសេធ និងប្រឆាំងនឹងព្រះជាម្ចាស់ខ្លាំងបំផុត។ បើព្រះជាម្ចាស់មិនចង់លេចមក និងធ្វើកិច្ចការនៅអ៊ីស្រាអែល ហេតុអ្វីទ្រង់មិនធ្វើកិច្ចការនៅប្រទេសផ្សេង ដូចជាសហរដ្ឋអាមេរក ឬចក្រភពអង់គ្លេស ជាទីដែលគ្រីស្ទសាសនា ជាសាសនាសំខាន់របស់គេទៅ? ហេតុអ្វីទ្រង់បែរជាជ្រើសរើសធ្វើកិច្ចការរបស់ទ្រង់នៅក្នុងប្រទេសចិនទៅវិញ? ខ្ញុំបានសួរសំណួរទាំងនេះទៅបងស្រីលី។ នេះជារបៀបដែលបងស្រីលីបានឆ្លើយ៖ «ព្រះជាម្ចាស់ជ្រើសរើសប្រទេស និងទីតាំងណាមួយ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើតម្រូវការនៃកិច្ចការរបស់ទ្រង់។ វាតែងតែមានអត្ថន័យពិសេសនៅក្រោយការជ្រើសរើសរបស់ទ្រង់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានមានបន្ទូលច្បាស់ៗអំពីចំណុចនេះ»។ បន្ទាប់មក បងស្រីលីបានអានឱ្យខ្ញុំស្ដាប់នូវបទគម្ពីរមួយនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធបំផុតនៃគ្រប់ទីកន្លែង។ ដំណាក់កាលចុងក្រោយនៃកិច្ចការនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៅកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេបំផុត ត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់មួយអង្គ ដែលជាព្រះដ៏ពិត ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័យនេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឱ្យគ្រប់កម្លាំងនៃសេចក្ដីងងឹត ហើយប្រជាជនចិនតំណាងឱ្យអស់អ្នកដែលនៅខាងសាច់ឈាម នៅខាងសាតាំង និងខាងសាច់ និងឈាម។ គឺជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ ... គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឱ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែងាយស្រួលជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។ តាមពិតទៅ នៅពេលដែលកិច្ចការក្នុងចំណោមអ្នករាល់គ្នាសម្រេចបានជោគជ័យ នោះកិច្ចការនេះ គឺមិនខុសអ្វីពីជោគជ័យនៅទូទាំងសាកលលោកទាំងមូលឡើយ។ នេះគឺជាសារៈសំខាន់នៃមូលហេតុដែលខ្ញុំឱ្យអ្នករាល់គ្នាធ្វើជាពុម្ព និងជាគំរូ។ ការបះបោរ ការទាស់ទទឹង ភាពមិនបរិសុទ្ធ សេចក្ដីទុច្ចរិត ទាំងអស់នេះសុទ្ធតែមាននៅក្នុងខ្លួនមនុស្សទាំងអស់នេះ ហើយនៅក្នុងពួកគេ គឺសុទ្ធតែតំណាងឱ្យការបះបោររបស់មនុស្សជាតិ។ ពួកគេពិតជាអាក្រក់មែន។ ហេតុនេះ ពួកគេត្រូវបានចាត់ទុកជាគំរូល្អបំផុតនៃការយកឈ្នះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះរួចហើយ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូសម្រាប់មនុស្សដទៃទៀតដោយឯកឯង» («និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់មក បងស្រីលីបានប្រកបគ្នា៖ «ព្រះជាម្ចាស់ជ្រើសរើសទីតាំង និងគោលដៅនៃកិច្ចការរបស់ទ្រង់នៅគ្រប់ដំណាក់កាល អាស្រ័យលើតម្រូវការនៃកិច្ចការរបស់ទ្រង់។ គោលដៅនោះតែងតែមានអត្ថ័យជាក់លាក់ និងតែងតែសម្រាប់សង្រ្គោះមនុស្សជាតិជានិច្ច។ ឧទាហរណ៍ ព្រះជាម្ចាស់បានអនុវត្តដំណាក់កាលទាំងពីរដំបូងនៃកិច្ចការនៅក្នុងស្រុកអ៊ីស្រាអែល ដោយសារតែសាសន៍អ៊ីស្រាអែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេបានជឿ និងថ្វាយបង្គំព្រះជាម្ចាស់ ពួកគេមានការកោតខ្លាចព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយពួកគេជាមនុស្សដែលពុករលួយតិចបំផុតនៅក្នុងចំណោមមនុស្សជាតិទាំងអស់។ ដូច្នេះ ព្រះជាម្ចាស់ងាយស្រួលបំផុតក្នុងការបង្កើតនូវក្រុមអ្នកថ្វាយបង្គំព្រះជាម្ចាស់គំរូមួយ ដោយធ្វើការនៅក្នុងចំណោមពួកគេ។ ហើយដោយធ្វើបែបនេះ កិច្ចការរបស់ព្រះអាចរីកសាយកាន់តែឆាប់ និងកាន់តែរលូន ដើម្បីឱ្យមនុស្សជាតិទាំងអស់អាចដឹងអំពីអត្ថិភាព និងកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ មនុស្សអាចចូលមកចំពោះព្រះជាម្ចាស់ និងទទួលបានសេចក្តីសង្រ្គោះរបស់ទ្រង់បាន។ ដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ដែលត្រូវបានធ្វើនៅក្នុងអ៊ីស្រាអែល គឺជានិមិត្តសញ្ញាមួយ។ ព្រះជាម្ចាស់បានជ្រើសរើសស្រុកអ៊ីស្រាអែល ស្របតាមតម្រូវការនៃកិច្ចការរបស់ទ្រង់តែប៉ុណ្ណោះ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការបន្សុទ្ធ។ ទ្រង់បង្ហាញសេចក្តីពិត ដើម្បីជំនុំជម្រះ និងលាតត្រដាងសេចក្តីពុករលួយ និងសេចក្តីទុច្ចរិតរបស់មនុស្សជាតិ បង្ហាញពីនិស្ស័យដ៏សុចរិត និស្ស័យក្រោធ និងមិនអាចប្រមាថបានរបស់ទ្រង់ ដើម្បីឱ្យមនុស្សជាតិទាំងអស់មើលឃើញ។ ដូច្នេះ ទ្រង់ត្រូវជ្រើសរើសមនុស្សដ៏ពុករលួយបំផុត មនុស្សដែលប្រឆាំងនឹងព្រះខ្លាំងបំផុត ដើម្បីយកមកធ្វើជាគំរូ។ មានតែធ្វើបែបនេះទេ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចសម្រេចបានលទ្ធផលល្អបំផុត។ ដូចគ្រប់គ្នាដឹងរួចហើយ ក្នុងចំណោមមនុស្សលោកទាំងអស់ ប្រជាជនចិនមានគំនិតចាស់គំរឹល និងត្រូវបានសាតាំងធ្វើឱ្យពុករលួយបំផុត។ ពួកគេសៅហ្មង ទន់ទាប បដិសេធព្រះជាម្ចាស់ និងជាពូជសាសន៍ដែលប្រឆាំងនឹងព្រះខ្លាំងបំផុតនៅក្នុងចំណោមមនុស្សជាតិក្នុងលោក។ ពួកគេជាមនុស្សគំរូរបស់មនុស្សជាតិដ៏ពុករលួយទាំងអស់។ តាមរយៈការធ្វើកិច្ចការជំនុំជម្រះនៅក្នុងប្រទេសចិន និងការផ្តោតលើនិស្ស័យដ៏ពុករលួយរបស់ប្រជាជនចិន ព្រះជាម្ចាស់បើកសម្ដែងដល់មនុស្សជាតិយ៉ាងហ្មត់ចត់ និងច្បាស់លាស់ ហើយសេចក្ដីពិតដែលទ្រង់សម្តែងចេញ មានលក្ខណៈពេញលេញបំផុត និងអាចបើកសម្ដែងខ្លាំងបំផុតអំពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់»។ «ព្រះជាម្ចាស់ប្រើសេចក្តីពិតដែលសម្តែងចេញតាមរយៈកិច្ចការរបស់ទ្រង់ ជាមួយរាស្ដ្ររើសតាំងនៃប្រជាជនចិន ដើម្បីយកឈ្នះ និងសង្រ្គោះមនុស្សជាតិទាំងអស់ និងជួយឱ្យពួកគេមើលឃើញពីនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់ ដើម្បីឱ្យពួកគេទាំងអស់ចូលមកចំពោះព្រះជាម្ចាស់ ដើម្បីសរសើរតម្កើងទ្រង់។ នេះហើយជាព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ព្រះជាម្ចាស់នោះ»។ «បើមនុស្សដ៏ពុករលួយបំផុតអាចត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នោះការប្រោសឱ្យគ្រប់លក្ខណ៍ដល់មនុស្សជាតិផ្សេងក៏ត្រូវធ្វើទៅបែបនេះផងដែរ ហើយសាតាំងនឹងត្រូវបរាជ័យយ៉ាងដំណំមិនខាន។ តាមរយៈការធ្វើកិច្ចការនៅក្នុងប្រទេសចិន ព្រះជាម្ចាស់នឹងទទួលបានទីបន្ទាល់ដ៏លាន់កងរំពង ព្រមទាំងអសិរីល្អដ៏ធំបំផុត។ ដោយសារតែរាស្ត្រអ៊ីស្រាអែល ឬប្រទេសដែលមាន គ្រីស្ទបរិស័ទដ៏ច្រើនលើសលុប ដូចជាសហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស មិនមែនជាគំរូដ៏ល្អបំផុតនៃមនុស្សជាតិដ៏ពុករលួយឡើយ ដូច្នេះ ការដែលព្រះជាម្ចាស់ធ្វើកិច្ចការ និងប្រោសពួកគេឱ្យគ្រប់លក្ខណ៍ នឹងមិនសម្រេចបានគោលដៅចុងក្រោយនៃការយកឈ្នះ និងការសង្រ្គោះមនុស្សជាតិទាំងអស់ឡើយ»។ «ដូច្នេះ ការធ្វើកិច្ចការរបស់ព្រះជាម្ចាស់ជាមួយជនជាតិចិនស្របតាមតម្រូវការនៃកិច្ចការជំនុំជម្រះ គឺជាកិច្ចការតំណាង និងមានអត្ថន័យបំផុត»។ «ចេញពីគោលដៅ និងទីតាំងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងឥទ្ធិពលចុងក្រោយរបស់កិច្ចការនោះនៅក្នុងដំណាក់កាលនីមួយៗ យើងអាចមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាវៃឆ្លាត និងអស្ចារ្យណាស់!» ដោយឮបែបនេះ ខ្ញុំនិយាយទាំងរំភើបថា «មែនហើយ អ៊ីស្រាអែលជាប្រជាជាតិមួយដែលថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកគេជាមនុស្សដែលពុករលួយតិចបំផុតនៅក្នុងចំណោមនុស្សជាតិ។ បើព្រះអម្ចាស់បានត្រឡប់មកធ្វើកិច្ចការនៅក្នុងស្រុកអ៊ីស្រាអែល នោះកិច្ចការយកឈ្នះរបស់ព្រះជាម្ចាស់នឹងមិនសម្រេចបានលទ្ធផលល្អឡើយ។ ប្រទេសចិនជាប្រទេសចាស់គំរឹលបំផុត ហើយក៏ប្រឆាំងនឹងព្រះជាម្ចាស់បំផុតផងដែរ ដូច្នេះ តាមរយៈការយកឈ្នះជនជាតិចិន កិច្ចការនៃការយកឈ្នះរបស់ទ្រង់មិនគ្រាន់តែទទួលបានលទ្ធផលដ៏ធំបំផុតប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏បង្ហាញពីឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ផងដែរ។ ឥឡូវ ខ្ញុំមើលឃើញពីសារៈសំខាន់ដែលនាំឱ្យព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងប្រទេសចិននៅគ្រាចុងក្រោយហើយ!» «ខ្ញុំមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែ ការដាក់កម្រិតកិច្ចការរបស់ព្រះជាម្ចាស់ ដោយប្រើសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំផ្ទាល់ នោះខ្ញុំដូចជាក្អេងក្អាងពេកហើយ!»

បងស្រីលីបានបន្តនិយាយថា៖ «មិនថាព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ដោយរបៀបណា ឬនៅកន្លែងណាឡើយ តែងតែមានសេចក្តីអាថ៌កំបាំង និងសេចក្តីពិតដែលត្រូវស្វែងរកជានិច្ច។ ទាក់ទងនឹងរបៀបដែលយើងគួរតែស្វាគមន៍ការយាងមកវិញរបស់ព្រះអម្ចាស់ ព្រះអម្ចាស់យេស៊ូវបានប្រាប់យើងថា៖ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ 'ចៀមខ្ញុំស្ដាប់សំឡេងខ្ញុំ' (យ៉ូហាន ១០:២៧)។ 'មើល ខ្ញុំឈរនៅមាត់ទ្វារទាំងគោះ ប្រសិនបើអ្នកណា ឮសំឡេងខ្ញុំ ហើយបើកទ្វារឲ្យខ្ញុំ នោះខ្ញុំនឹងចូលទៅឯអ្នកនោះ រួចបរិភោគជាមួយអ្នកនោះ ហើយអ្នកនោះ ក៏បរិភោគជាមួយនឹងខ្ញុំដែរ' (វិវរណៈ ៣:២០)។ ដូច្នេះ ទាក់ទងនឹងការស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ និងការស្វែងរកការលេចមករបស់ទ្រង់ រឿងដ៏សំខាន់បំផុតគឺស្តាប់ព្រះសូរសៀងព្រះជាម្ចាស់។ ប្រសិនបើយើងស្តាប់ឮការធ្វើទីបន្ទាល់ថាព្រះអម្ចាស់បានយាងត្រឡប់មកវិញ នោះយើងត្រូវស្វែងរក និងស៊ើបរកទីបន្ទាល់នោះ ត្រូវមើលថាតើមានការសម្តែងចេញនូវសេចក្តីពិត និងព្រះសូរសៀងរបស់ព្រះជាម្ចាស់ឬអត់។ ដ្បិតនៅទីណាដែលមានការសម្តែងចេញសេចក្តីពិត ទីនោះក៏នឹងមានព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក៏ដូចជាការលេចមក និងកិច្ចការរបស់ទ្រង់ផងដែរ។ នេះជាការពិតតែម្ដង។ ដ្បិតព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ 'នៅពេលដែលមនុស្សជឿកាន់តែខ្លាំងថា អ្វីមួយមិនអាចទៅរួច នោះវានឹងកាន់តែអាចកើតមានឡើង ដោយសារព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ អណ្ដែតឡើងខ្ពស់ជាងឋានសួគ៌ ព្រះតម្រិះរបស់ព្រះជាម្ចាស់ ខ្ពស់ជាងគំនិតរបស់មនុស្ស ហើយកិច្ចការរបស់ព្រះជាម្ចាស់ ក៏ហួសព្រំដែននៃការគិត និងសញ្ញាណរបស់មនុស្សដែរ។ នៅពេលអ្វីមួយកាន់តែមិនអាចទៅរួច នោះវាមានសេចក្តីពិតកាន់តែច្រើនដែលអាចស្វែងរកបាន។ នៅពេលអ្វីមួយស្ថិតនៅហួសពីសញ្ញាណ និងការស្រមៃរបស់មនុស្ស នោះវាមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើនដែរ។ ដ្បិតទោះបីជាព្រះអង្គបង្ហាញអង្គទ្រង់នៅទីណា ក៏ទ្រង់នៅតែជាព្រះជាម្ចាស់ ហើយនិស្ស័យពិតរបស់ទ្រង់ ក៏មិនប្រែប្រួលតាមទីកន្លែង ឬលក្ខណៈនៃការលេចមករបស់ទ្រង់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ នៅរក្សាដូចដើមដដែល មិនថាស្នាមព្រះបាទារបស់ទ្រង់នៅទីណានោះទេ ហើយមិនថាទីណាដែលមានស្នាមព្រះបាទារបស់ព្រះជាម្ចាស់នោះទេ ទ្រង់គឺជាម្ចាស់នៃមនុស្សជាតិទាំងអស់ គឺដូចជាព្រះអម្ចាស់យេស៊ូវ ដែលមិនមែនគ្រាន់តែជាព្រះជាម្ចាស់នៃពួកសាសន៍អ៊ីស្រាអែលឡើយ ប៉ុន្តែជាព្រះជាម្ចាស់នៃមនុស្សគ្រប់គ្នា មិនថាជាតិសាសន៍អាស៊ី អឺរ៉ុប និងអាមេរិក និងជាតិសាសន៍ដទៃទៀតឡើយ ទ្រង់គឺជាព្រះតែមួយអង្គគត់នៅក្នុងសកលលោកទាំងមូលនេះ។ ដូចនេះ ចូរយើងស្វែងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្វែងរកការលេចមករបស់ទ្រង់នៅក្នុងព្រះសូរសៀងរបស់ទ្រង់ និងត្រូវដើរឱ្យទាន់លំអាននៃស្នាមព្រះបាទារបស់ទ្រង់! ព្រះជាម្ចាស់គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ព្រះបន្ទូលរបស់ទ្រង់ និងការលេចមករបស់ទ្រង់កើតឡើងដំណាលគ្នា ហើយនិស្ស័យនិងស្នាមព្រះបាទារបស់ទ្រង់ បើកចំហចំពោះមនុស្សជាតិនៅគ្រប់ពេលវេលាទាំងអស់' («ឧបសម្ព័ន្ធ ១៖ ការលេចមករបស់ព្រះជាម្ចាស់ បាននាំមកនូវយុគសម័យថ្មី» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)»។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបានជួយដោះស្រាយគំនិតភាន់ច្រឡំខ្ញុំអស់ហើយ។ ព្រះបន្ទូលទ្រង់បានលាតត្រដាងពីសេចក្តីអាថ៌កំបាំងអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ជួយបញ្ជាក់ថា សញ្ញាណខ្ញុំពីមុនជារឿងខុសឆ្គង។ ខ្ញុំបានទន្ទឹងចង់ស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ជាយូរមកហើយ ប៉ុន្តែមិនធ្លាប់គិតថា ខ្ញុំកំពុងតែដាក់កម្រិតការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ទៅតាមការស្រមើស្រមៃរបស់ខ្ញុំ និងទៅតាមអត្ថន័យចំៗនៃព្រះគម្ពីរឡើយ។ ខ្ញុំពិតជាល្ងង់ខ្លៅ និងខ្វាក់ភ្នែកមែន! ក្រោយពេលការជួបជុំបានបញ្ចប់ ខ្ញុំក៏បានសុំបងស្រីលីនូវសៀវភៅមួយក្បាលអំពី ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលត្រូវបានសម្តែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្ដា។

តាមរយៈការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំបានយល់ពីរបៀបដែលព្រះបន្ទូលរបស់ទ្រង់ជួយស្រាយបំភ្លឺនូវអាថ៌កំបាំងជាច្រើននៃព្រះគម្ពីរ ដូចជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះមនុស្សជាតិ សេចក្តីពិត និងសាច់រឿងបង្កប់ព្រះគម្ពីរ អត្ថន័យនៃព្រះនាមរបស់ព្រះជាម្ចាស់ អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស របៀបដែលព្រះជាម្ចាស់កំណត់លទ្ធផល និងជោគវាសនារបស់មនុស្សទាំងអស់ របៀបដែលយុគសម័យនេះនឹងត្រូវបញ្ចប់ និងរបៀបដែលនគររបស់ព្រះគ្រីស្ទនឹងបានសម្រេចនៅលើផែនដី និងរឿងជាច្រើនទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្តាបានសម្តែងចេញនូវសេចក្តីពិតដ៏សម្បូរបែបនេះ ហើយសេចក្តីពិតទាំងអស់សុទ្ធតែជាសេចក្តីអាថ៌កំបាំង និងសេចក្តីពិតដែលខ្ញុំមិនធ្លាប់បានឮពីមុនមក។ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចស្រាយសេចក្តីអាថ៌កំបាំងទាំងនេះបានឡើយ។ ព្រះបន្ទូលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាសម្តែងចេញ គឺពេញដោយសិទ្ធិអំណាច ព្រះចេស្ដា និងឫទ្ធានុភាព។ ព្រះបន្ទូលទាំងនេះពិតជាព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ខ្ញុំជឿជាក់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាទាំងស្រុង ហើយឥឡូវ ខ្ញុំកំពុងតែដើរតាមលំអានរបស់កូនចៀម។

ខាង​ដើម៖ ៦៩. ហេតុអ្វីបានជាខ្ញុំ មិនរែកពុនបន្ទុក?

បន្ទាប់៖ ៧៩. ដើម្បីតែប្រាក់ ៣០០,០០០ យ៉ន់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ