៨៨. ខ្ញុំបានបោះបង់ចំណងនៃ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ

ដោយ ស៊ាវហឺ ប្រទេសចិន

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារមនុស្សមិនដឹងពីការចាត់ចែង និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ពួកគេតែងតែប្រឈមមុខនឹងវាសនា ដោយអារម្មណ៍ប្រឆាំង និងអាកប្បកិរិយាបះបោរ ហើយពួកគេតែងតែចង់រើបម្រះចេញពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងអ្វីៗដែលវាសនាបានកំណត់ទុក ដោយសង្ឃឹមយ៉ាងឥតប្រយោជន៍ថានឹងផ្លាស់ប្ដូរកាលៈទេសៈបច្ចុប្បន្ន និងកែប្រែវាសនារបស់ពួកគេ។ ប៉ុន្តែ ពួកគេមិនអាចទទួលបានជោគជ័យឡើយ ហើយត្រូវរារាំងនៅគ្រប់កាលៈទេសៈទាំងអស់។ ការតស៊ូនេះ ដែលកើតឡើងយ៉ាងជ្រៅនៅក្នុងព្រលឹងរបស់ពួកគេ បង្កឱ្យពួកគេមានការឈឺចាប់ ហើយការឈឺចាប់នេះ ចាក់ចូលទៅក្នុងឆ្អឹងរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានោះ វាធ្វើឱ្យពួកគេខ្ជះខ្ជាយជីវិតរបស់ខ្លួនចោល។ តើអ្វីទៅជាមូលហេតុនៃការឈឺចាប់នេះ? តើវាដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ឬដោយសារតែមានវាសនាអាក្រក់ឬ? ច្បាស់ណាស់ មិនមែនដោយសាររឿងទាំងពីរនេះទេ។ តាមការវិភាគចុងក្រោយ វាបណ្ដាលមកពីផ្លូវដែលមនុស្សដើរ និងរបៀបដែលពួកគេជ្រើសរើសរស់នៅក្នុងជីវិតរបស់ពួកគេ។ មនុស្សមួយចំនួនប្រហែលជាមិនធ្លាប់ឆ្លងកាត់រឿងទាំងនេះទេ។ ប៉ុន្តែ នៅពេលដែលអ្នកដឹង និងទទួលស្គាល់យ៉ាងពិតប្រាកដថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើវាសនារបស់មនុស្ស នៅពេលដែលអ្នកយល់យ៉ាងពិតប្រាកដថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់កាន់កាប់អធិបតេយ្យភាព និងរៀបចំសម្រាប់អ្នក គឺមានប្រយោជន៍ និងជាការការពារដ៏អស្ចារ្យចំពោះអ្នក នោះអ្នកនឹងមានអារម្មណ៍ថា ការឈឺចាប់របស់អ្នកបានធូរស្រាលបន្តិចម្ដងៗ ហើយរូបកាយ និងវិញ្ញាណទាំងមូលរបស់អ្នក នឹងប្រែជាធូរស្រាល មានសេរីភាព និងត្រូវបានដោះលែងបន្តិចម្ដងៗ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ រាល់ពេលដែលខ្ញុំឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់វគ្គនេះ ខ្ញុំនឹកឃើញដល់បទពិសោធពីមុនរបស់ខ្ញុំដែលបានខិតខំប្រឹងប្រែងធ្វើការ។ ដោយសារតែខ្ញុំមិនយល់ពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ខ្ញុំតែងតែចង់ផ្លាស់ប្ដូរវាសនារបស់ខ្លួន តាមរយៈការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ហើយរស់នៅក្នុងជីវិតមួយដ៏គួរឱ្យគោរព និងមានកិត្យានុភាព ព្រមទាំងមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដែលអ្នកដទៃកោតសរសើរ។ ខ្ញុំជឿថា ពេលមានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំនឹងមានជីវិតដ៏មានសុភមង្គល។ បន្ទាប់ពីឆ្លងកាត់ឧបសគ្គ និងបរាជ័យម្ដងហើយម្ដងទៀត ខ្ញុំទើបតែបានភ្ញាក់ខ្លួន បន្ទាប់ពីខ្ញុំស្ទើរតែស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ឡានក្រុង ហើយបានដឹងថា មនុស្សពិតជាគ្មានទីពឹង និងតូចតាចប៉ុនណានៅចំពោះមុខសេចក្ដីស្លាប់ ថាលុយច្រើនប៉ុនណាក៏មិនអាចទិញជីវិតបានដែរ ថាការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គ្រាន់តែនាំឱ្យខ្ញុំមានការឈឺចាប់ និងភាពទទេសូន្យក្នុងចិត្តប៉ុណ្ណោះ ហើយថាមានតែការជ្រើសរើសចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចរបស់ខ្ញុំ ក្នុងនាមជាភាវៈដែលព្រះបានបង្កើតប៉ុណ្ណោះ ទើបខ្ញុំអាចរស់នៅក្នុងជីវិតដ៏មានន័យបំផុតបាន។

ខ្ញុំកើតនៅជនបទ ហើយកាលខ្ញុំនៅក្មេង ខ្ញុំបានឃើញបងស្រីខ្ញុំធ្វើការនៅក្នុងមន្ទីរពិសោធន៍នៃរោងចក្រកែច្នៃរ៉ែ។ បរិយាកាសការងាររបស់គាត់មានភាពងាយស្រួល និងមិនមានសម្ពាធ ហើយគាត់អាចធ្វើដំណើរជាប្រចាំទៅធ្វើការតាមខេត្ត និងដើរលេងកម្សាន្ត។ រាល់ពេលគាត់មកផ្ទះ គាត់មិនត្រឹមតែស្លៀកពាក់ទាន់សម័យ និងស្រស់ស្អាតប៉ុណ្ណោះទេ គាត់ក៏តែងទិញរបស់ពិសេសៗប្រចាំតំបន់ពីតំបន់ផ្សេងៗមកវិញផងដែរ។ អ្នកភូមិទាំងអស់ពិតជាកោតសរសើរគាត់ ហើយខ្ញុំក៏ច្រណែនគាត់ ដោយគិតថា៖ «តើវានឹងអស្ចារ្យយ៉ាងណា បើថ្ងៃអនាគត ខ្ញុំអាចរស់នៅក្នុងជីវិតដ៏គួរឱ្យគោរព និងមានកិត្យានុភាពបែបនេះ!» នៅឆ្នាំដែលខ្ញុំរៀនចប់អនុវិទ្យាល័យ គាប់ជួនជារោងចក្រកែច្នៃរ៉ែដែលបងស្រីខ្ញុំធ្វើការកំពុងរើសបុគ្គលិក ដូច្នេះ ខ្ញុំក៏ចូលធ្វើការនៅរោងចក្រនោះ។ ប៉ុន្តែ ដោយសារខ្ញុំមានកម្រិតការអប់រំទាប និងគ្មានជំនាញឯកទេសអ្វីឡើយ ទើបខ្ញុំអាចធ្វើការបានតែនៅក្នុងរោងជាងប៉ុណ្ណោះ។ សំឡេងម៉ាស៊ីននៅក្នុងរោងជាងលាន់ឮខ្លាំងស្ទើរតែថ្លង់ ហើយមានធូលីហុយពាសពេញទីនោះ។ ខ្ញុំត្រូវលីសែងសារធាតុគីមីរាប់សិបគីឡូក្រាម ចុះឡើងតាមជណ្ដើររាល់ថ្ងៃ ដើម្បីចាក់បំពេញសារធាតុទាំងនោះ។ ដោយសារខ្ញុំមានប្រតិកម្មជាមួយសារធាតុគីមីទាំងនោះ ដៃ និងមុខរបស់ខ្ញុំពោរពេញទៅដោយកន្ទួលក្រហម។ ខ្ញុំក៏ត្រូវធ្វើការវេនយប់ផងដែរ ហើយប៉ុន្មានខែក្រោយមក មុខខ្ញុំប្រែជាស្លេកស្លាំង ហើយខ្ញុំអស់កម្លាំងរលីងតែម្ដង។ ខ្ញុំឃើញថា មិត្តរួមការងាររបស់ខ្ញុំដែលមានជំនាញបច្ចេកទេស ទទួលបានអត្ថប្រយោជន៍ និងផ្ទះសម្បែងល្អបំផុត ព្រមទាំងប្រាក់ខែខ្ពស់ជាងខ្ញុំច្រើនដង។ ពួកគេក៏តែងតែអង្គុយក្នុងការិយាល័យ អានកាសែត និងផឹកតែយ៉ាងរំភើយ ហើយស្លៀកពាក់យ៉ាងស្អាតបាត មើលទៅសុភាពរាបសា និងថ្លៃថ្នូរ។ ពេលងាកមកមើលខ្លួនឯងដែលប្រឡាក់ពេញដោយធូលី និងដីរាល់ថ្ងៃ ខ្ញុំមានអារម្មណ៍ថា ខ្ញុំតូចទាបជាងពួកគេ ខ្ញុំពិតជាមានអារម្មណ៍ថាខ្លួនអន់ណាស់។ ខ្ញុំគិតក្នុងចិត្តថា៖ «ខ្ញុំគ្មានការអប់រំ និងគ្មានជំនាញទេ ដូច្នេះខ្ញុំអាចត្រឹមតែធ្វើការងារធ្ងន់ៗប៉ុណ្ណោះ។ ខ្ញុំពិតជាស្ដាយក្រោយ ដែលមិនបានខំរៀនពីមុន។ បើខ្ញុំទទួលបានសញ្ញាបត្រមួយ នោះតើខ្ញុំមិនអាចលេចធ្លោជាងគេ ហើយទទួលបានការកោតសរសើរដូចពួកគេដែរទេឬ? យើងសុទ្ធតែជាមនុស្សដូចគ្នា ចុះហេតុអ្វីខ្ញុំមិនជោគជ័យសោះអ៊ីចឹង? ខ្ញុំមិនចង់ចំណាយពេលពេញមួយជីវិត ដើម្បីធ្វើការកិច្ចការលំបាកនៅក្នុងរោងជាងនេះឡើយ»។ ក្រោយមក ខ្ញុំបានឮអំពីឱកាសប្រឡងចូលរៀននៅសាលាវិជ្ជាជីវៈមធ្យមសិក្សាតាមរយៈរោងចក្រ។ ខ្ញុំបានបោះបង់ពេលសម្រាករបស់ខ្ញុំ ក្រោកពីព្រលឹម និងចូលគេងយប់ជ្រៅ ដើម្បីទន្ទេញមេរៀន និងធ្វើលំហាត់។ ក្រោយពីខិតខំប្រឹងប្រែងអស់រយៈពេលពីរឆ្នាំ ខ្ញុំទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរៀននៅសាលាវិជ្ជាជីវៈ។ បីឆ្នាំក្រោយមក ខ្ញុំទទួលបានសញ្ញាបត្រដូចបំណង ហើយក្លាយជាអ្នកជំនាញវិជ្ជាជីវៈម្នាក់។ ខ្ញុំដោះសម្លៀកបំពាក់ធ្វើការដែលប្រឡាក់ខ្លាញ់ចេញ ហើយដើរចេញពីរោងជាងដែលពោរពេញដោយធូលី ទៅធ្វើការងារការិយាល័យដែលគួរឱ្យច្រណែន។ នៅពេលក្រឡេកមើលមិត្តរួមការងារដែលនៅតែរវល់ក្នុងរោងជាង ខ្ញុំក៏គិតក្នុងចិត្តថា ការខិតខំប្រឹងប្រែងរបស់ខ្ញុំប៉ុន្មានឆ្នាំកន្លងមកនេះ មិនឥតប្រយោជន៍ឡើយ។ ខ្ញុំក៏កាន់តែជឿជាក់យ៉ាងមុតមាំលើគំនិតដែលថា៖ «បុគ្គលម្នាក់ត្រូវតែស៊ូទ្រាំនឹងការលំបាកបំផុត ដើម្បីក្លាយជាមនុស្សអស្ចារ្យបំផុត» ហើយថា ដរាបណាខ្ញុំស្ម័គ្រចិត្តខិតខំប្រឹងប្រែងធ្វើការ ខ្ញុំអាចរស់នៅក្នុងជីវិតដ៏រំភើយ ស្រណុកស្រួល សមរម្យ និងមានកិត្យានុភាពបាន។

ប៉ុន្តែ ពេលខ្ញុំទៅដល់ការិយាល័យនាយកដ្ឋាន ខ្ញុំឃើញថា មិត្តរួមការងាររបស់ខ្ញុំមិនត្រឹមតែមានគុណវុឌ្ឍិខាងការសិក្សាប៉ុណ្ណោះទេ ថែមទាំងមានមុខតំណែងវិជ្ជាជីវៈទៀតផង។ ទោះបីជាយើងធ្វើការដូចគ្នាក៏ដោយ ក៏ប្រាក់ខែរបស់ខ្ញុំទាបជាងគេទាំងអស់ដែរ។ លើសពីនេះ បើគ្មានមុខតំណែងវិជ្ជាជីវៈទេ ខ្ញុំនឹងមិនមានសិទ្ធិទទួលបានការបែងចែកផ្ទះសម្បែង ក្លាយជាបុគ្គលិកពេញសិទ្ធិ ឬការដំឡើងតំណែងឡើយ ហើយអាចនឹងត្រូវបានផ្ទេរទៅរោងជាងវិញនៅពេលណាក៏បាន។ បើខ្ញុំចង់បានការដំឡើងប្រាក់ខែ និងការដំឡើងតំណែង ខ្ញុំត្រូវតែទទួលបានមុខតំណែងវិជ្ជាជីវៈជាន់ខ្ពស់។ បន្ទាប់ពីនោះ ខ្ញុំបានទិញឯកសារប្រឡងមួយគំនរធំ រួមមានគោលការណ៍គណនេយ្យ ភាសាអង់គ្លេសកម្រិតខ្ពស់ គោលការណ៍ស្ថិតិ និងមុខវិជ្ជាផ្សេងៗទៀត។ ទាំងនេះជារឿងដែលខ្ញុំមិនធ្លាប់ជួបប្រទះពីមុនមកទេ ហើយវាពិតជាពិបាកណាស់សម្រាប់ខ្ញុំក្នុងការរៀនវា។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានកន្លែងឈរជើងដ៏រឹងមាំមួយនៅក្នុងការិយាល័យនាយកដ្ឋាន ខ្ញុំត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាព។ ក្រោយមក ខ្ញុំបានចំណាយពេលវេលា និងកម្លាំងកាយចិត្តទាំងអស់របស់ខ្ញុំក្រៅពីម៉ោងធ្វើការ ទៅលើការសិក្សា។ ដើម្បីកុំឱ្យមានការរំខាន ខ្ញុំថែមទាំងបានសម្រេចចិត្តយ៉ាងឈឺចាប់ ដោយប្រគល់កូនអាយុមួយឆ្នាំរបស់ខ្ញុំឱ្យទៅឪពុកម្ដាយខ្ញុំមើលថែទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសម្ពាធការងារច្រើន និងប្រវត្តិការអប់រំរបស់ខ្ញុំនៅខ្សោយ ខ្ញុំបានប្រឡងពីរឆ្នាំជាប់គ្នា តែធ្លាក់ទាំងពីរដង។ មិត្តរួមការងាររបស់ខ្ញុំបានសើចចំអកឱ្យខ្ញុំ ហើយប្ដីខ្ញុំបានណែនាំខ្ញុំកុំឱ្យប្រឡងម្ដងទៀតអី។ ប៉ុន្តែ ខ្ញុំមិនព្រមបោះបង់ឡើយ ហើយនៅរៀនដល់យប់ជ្រៅជាញឹកញាប់។ ដំបូងឡើយ ខ្ញុំមានបញ្ហាក្រពេញទីរ៉ូអ៊ីត ហើយត្រូវការប្រើថ្នាំព្យាបាលរយៈពេលយូរ។ ការនៅរៀនដល់យប់ជ្រៅក្នុងរយៈពេលយូរ គ្រាន់តែធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ខ្ញុំកាន់តែខ្សោយប៉ុណ្ណោះ។ ខ្ញុំត្រូវចាក់សេរ៉ូមជារៀងរាល់ពីរ ឬបីថ្ងៃម្ដង ហើយពេលខ្ញុំមានអារម្មណ៍ថាមិនស្រួលខ្លួនខ្លាំង ខ្ញុំថែមទាំងហត់ដង្ហក់ពេលដើរទៀតផង។ ទោះជាយ៉ាងនេះក្ដី បើខ្ញុំមិនទទួលបានមុខតំណែងវិជ្ជាជីវៈទេ ខ្ញុំនឹងគ្មានឱកាសទទួលបានការដំឡើងប្រាក់ខែ ឬការដំឡើងតំណែងឡើយ។ ពេលនោះ តើការខិតខំប្រឹងប្រែងទាំងអស់របស់ខ្ញុំប៉ុន្មានឆ្នាំមកនេះ មិនអត់ប្រយោជន៍ទេឬ? តើខ្ញុំមានឱកាសលេចធ្លោជាងគេនៅថ្ងៃអនាគតបានដោយរបៀបណា? ពេលគិតដល់ចំណុចនេះ ខ្ញុំក៏ខាំមាត់សង្កត់ចិត្ត ហើយតស៊ូទៅមុខទៀត។ ក្រោយពីខិតខំប្រឹងប្រែងអស់រយៈពេលបីឆ្នាំ ទីបំផុត ខ្ញុំទទួលបានគុណវុឌ្ឍិវិជ្ជាជីវៈកម្រិតមធ្យម។ ជាមួយនឹង «ប័ណ្ណអនុញ្ញាត» នេះ មិនយូរប៉ុន្មាន ខ្ញុំត្រូវបានដំឡើងតំណែងជាកម្មាភិបាលថ្នាក់កណ្ដាល។ ប្រាក់ខែរបស់ខ្ញុំក៏កើនឡើងដែរ ខណៈដែលខ្ញុំបានប្រែក្លាយពីកម្មករទៅជាកម្មាភិបាលក្នុងមួយប៉ព្រិចភ្នែក។ ខ្ញុំមានអារម្មណ៍ថា តម្លៃ និងឋានៈរបស់ខ្ញុំបានប្រសើរឡើង ខ្ញុំពិតជាមានមោទកភាពខ្លាំងមែនទែន។

ទោះជាយ៉ាងណាក៏ដោយ ពេលវេលាដ៏ល្អទាំងនេះមិនមានរយៈពេលយូរទេ។ ប៉ុន្មានឆ្នាំក្រោយមក ប្រាក់ចំណេញរបស់រោងចក្របានធ្លាក់ចុះ ហើយខ្ញុំក៏ត្រូវបានគេបញ្ឈប់ពីការងារ។ ខ្ញុំបានប្រែក្លាយពីកម្មាភិបាល ទៅជាកម្មករដែលត្រូវគេបញ្ឈប់ពីការងារ ក្នុងមួយប៉ព្រិចភ្នែក។ ខ្ញុំមានអារម្មណ៍ថា វង់រស្មីនៅលើក្បាលខ្ញុំ និងអនាគតដ៏ត្រចះត្រចង់របស់ខ្ញុំ បានរលត់បាត់ទៅក្នុងមួយប៉ព្រិចភ្នែក។ ហើយខ្ញុំពិតជាមានអារម្មណ៍វង្វេងទិសដៅណាស់ ខ្ញុំក៏មិនសុខចិត្តចំណាយពេលពេញមួយជីវិតរបស់ខ្ញុំបែបនេះដែរ។ នៅពេលនោះ ខ្ញុំបានអានកាសែតឃើញថា មនុស្សជាច្រើនបានចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន បន្ទាប់ពីត្រូវគេបញ្ឈប់ពីការងារ ហើយចុងក្រោយបានក្លាយជាថៅកែ និងជាសហគ្រិន ដោយរស់នៅក្នុងជីវិតមួយដែលគួរឱ្យច្រណែន។ ខ្ញុំជឿថា ខ្ញុំអាចធ្វើអ្វីដែលពួកគេអាចធ្វើបាន។ ដូច្នេះ ខ្ញុំក៏បានឈានជើងចូលទៅក្នុងដំណើរសហគ្រិនភាពផ្ទាល់ខ្លួន ដោយបើកតូប លក់នំចំណី ផ្សព្វផ្សាយធានារ៉ាប់រង និងធ្វើអ្វីផ្សេងៗទៀត។ ទោះបីជាខ្ញុំរកលុយបានខ្លះក៏ដោយ ខ្ញុំក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរងរបួសឆ្អឹងកងក។ មិនយូរប៉ុន្មាន ប្ដីខ្ញុំក៏ត្រូវគេបញ្ឈប់ពីការងារ ឪពុកម្ដាយខ្ញុំធ្លាក់ខ្លួនឈឺ និងត្រូវចូលមន្ទីរពេទ្យ ហើយលុយបន្តិចបន្តួចដែលគ្រួសារយើងមាន ក៏ត្រូវចាយអស់រលីង។ ដោយប្រឈមមុខនឹងឧបសគ្គទាំងនេះ ខ្ញុំមិនព្រមទទួលយកការបរាជ័យឡើយ ហើយនៅតែស្វែងរកឱកាសបន្តទៀត។ នៅឆ្នាំ ២០០៤ ខ្ញុំបានចូលប្រឡូកក្នុងវិស័យលក់ផ្ទាល់។ ខ្ញុំបានឮអ្នកគ្រប់គ្រងម្នាក់ចែករំលែកបទពិសោធសហគ្រិនភាព នៃដំណើររបស់គាត់ពីភាពសាមញ្ញ ទៅកាន់ភាពជោគជ័យ និងអំពីរបៀបដែលក្រុមលក់របស់គាត់បានគ្របដណ្ដប់ទូទាំងប្រទេស របៀបដែលគាត់រកចំណូលបានរាប់សែនយន់ក្នុងមួយឆ្នាំ...។ ខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំងពេលឮដូច្នេះ ហើយខ្ញុំក៏បានចូលរួមជាមួយក្រុមដោយមិនស្ទាក់ស្ទើរឡើយ។ ខ្ញុំបន្តរៀនពីរបៀបលក់ផលិតផល និងអភិវឌ្ឍក្រុមរបស់ខ្ញុំ ដោយស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងអាចរកលុយបានច្រើន ដើម្បីសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ ហើយអាចចែករំលែកបទពិសោធសហគ្រិនភាពម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ទៅកាន់អ្នកដទៃ។ តើវានឹងមានមុខមានមាត់យ៉ាងណាទៅ!

មិនយូរប៉ុន្មាន សាច់ញាតិម្នាក់បានផ្សាយដំណឹងល្អរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយដល់ខ្ញុំ។ តាមរយៈការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ព្រះជាម្ចាស់គឺជាព្រះអធិបតីលើរបស់សព្វសារពើ ថាវាសនា លទ្ធផល និងគោលដៅរបស់មនុស្សជាតិ ស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយថាមនុស្សអាចមានវាសនាល្អបាន លុះត្រាតែពួកគេចុះចូល និងថ្វាយបង្គំព្រះជាម្ចាស់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំក៏បានទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចាប់ផ្ដើមចូលរួមក្នុងជីវិតពួកជំនុំ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ ខ្ញុំបានផ្ដោតទាំងស្រុងលើការអភិវឌ្ឍក្រុមលក់របស់ខ្ញុំ ហើយខ្លាចថា ការចូលរួមការជួបជុំច្រើនពេក នឹងប៉ះពាល់ដល់ការលក់របស់ខ្ញុំ។ បើការលក់របស់ខ្ញុំធ្លាក់ចុះ ប្រាក់ចំណូលរបស់ខ្ញុំក៏នឹងទាបដែរ។ ពេលនោះ តើខ្ញុំម៉េចនឹងអាចគិតដល់ការរស់នៅក្នុងជីវិតដ៏មានកិត្យានុភាព និងគួរឱ្យគោរពបានទៅ? ដូច្នេះ ខ្ញុំបានចំណាយពេលភាគច្រើនរបស់ខ្ញុំលើការលក់ផលិតផល និងការពង្រីកមូលដ្ឋានអតិថិជនរបស់ខ្ញុំ ដោយឧស្សាហ៍ខកខានការជួបជុំ។ សូម្បីតែពេលដែលខ្ញុំចូលរួមការជួបជុំក៏ដោយ ក៏ខ្ញុំតែងតែមានអារម្មណ៍ងងុយគេង ហើយស្ដាប់មិនចូលសោះ។ ដំបូងឡើយ ខ្ញុំមានអារម្មណ៍បន្ទោសខ្លួនឯងបន្តិចបន្តួចដែរ ប៉ុន្តែ ពេលខ្ញុំឃើញចំនួនមនុស្សនៅក្នុងក្រុមខ្ញុំបន្តកើនឡើង ក្រោមការគ្រប់គ្រងដ៏ផ្ចិតផ្ចង់របស់ខ្ញុំ ការលក់របស់យើងកាន់តែប្រសើរឡើង ហើយខ្ញុំកាន់តែខិតជិតដល់ការក្លាយជាអ្នកចែកចាយកម្រិតមធ្យម ការបន្ទោសខ្លួនឯងបន្តិចបន្តួចនៅក្នុងចិត្តខ្ញុំនោះ ក៏បានបាត់ទៅវិញ។ ក្រោយមក ខ្ញុំបានទៅជួបអតិថិជនស្ទើរតែរាល់ថ្ងៃ ដើម្បីលក់ផលិតផល ហើយបាននាំក្រុមចេញទៅធ្វើដំណើរទស្សនកិច្ចសិក្សាជារៀងរាល់ខែ ដូច្នេះ ខ្ញុំក៏ឈប់ចូលរួមការជួបជុំ។ ពេលបងប្អូនស្រីមកផ្ទះដើម្បីរកខ្ញុំ ខ្ញុំបានលាក់ខ្លួនពួនគេចពីពួកគេ ហើយបានលះបង់កម្លាំងកាយចិត្តរបស់ខ្ញុំទៅលើអាជីពរបស់ខ្ញុំ។ ដើម្បីពង្រីកអតិថិជនឱ្យកាន់តែប្រសើរ ខ្ញុំបានរៀនសូត្រពីបច្ចេកទេសការលក់ផ្សេងៗ។ ឧទាហរណ៍ ខ្ញុំបានបញ្ចុះបញ្ចូលអតិថិជនឱ្យទិញផលិតផលថែទាំសុខភាព ដោយពន្យល់ពីគ្រោះថ្នាក់នានានៃជំងឺ។ ហើយសរសើរអតិថិជន ដើម្បីលក់គ្រឿងសម្អាងឱ្យពួកគេ។ ខ្ញុំក៏បាននិយាយអំពីសក្ដានុពលសម្រាប់ការលក់ផ្ទាល់ និងប្រព័ន្ធប្រាក់លើកទឹកចិត្តដ៏ទាក់ទាញផងដែរ ហើយរៀបចំខ្លួនយ៉ាងស្រស់ស្អាត ដោយប្រើរូបភាពជាបុគ្គលជោគជ័យម្នាក់ ដើម្បីទាក់ទាញអតិថិជនឱ្យចូលរួមក្នុងក្រុមលក់របស់ខ្ញុំ។ ក្រោយមក ខ្ញុំមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តបន្តិចមែន។ តាមពិតទៅ ប្រាក់ចំណូលរបស់ខ្ញុំមិននឹងនរទាល់តែសោះ ហើយវាមិនងាយស្រួលទេ ក្នុងការរកលុយតាមរយៈការលក់ផ្ទាល់។ តើខ្ញុំមិនមែនគ្រាន់តែនិយាយអួត ដើម្បីបោកប្រាស់គេទេឬ? ប៉ុន្តែ បន្ទាប់មក ខ្ញុំគិតថា៖ «នៅក្នុងវិស័យលក់ផ្ទាល់ គ្រប់គ្នាហ្វឹកហាត់លើបច្ចេកទេសការលក់។ តើអ្នកម៉េចនឹងអាចលក់របស់ដាច់បានទៅ បើអ្នកស្មោះត្រង់ពេកនោះ? តើអ្នកម៉េចនឹងរកលុយបានទៅ?» ដូច្នេះ ខ្ញុំបន្តប្រើមធ្យោបាយបោកបញ្ឆោត ដើម្បីរកលុយ។ ខ្ញុំធ្វើការដល់ម៉ោងមួយ ឬពីររំលងអធ្រាត្រជាញឹកញាប់ ដើម្បីរកលុយឱ្យបានច្រើន ធ្វើឲ្យខ្ញុំនឿយហត់អស់កម្លាំង ពេលត្រឡប់មកដល់ផ្ទះវិញ។ ពេលប្ដីខ្ញុំទទួលការវះកាត់ ខ្ញុំថែមទាំងគ្មានពេលមើលថែគាត់ទៀតផង។ គាត់និយាយទាំងកំហឹងថា ខ្ញុំចិត្តដាច់ ហើយថែមទាំងសុំលែងលះទៀតផង។ កូនស្រីរបស់ខ្ញុំដែលជិតចូលរៀនវិទ្យាល័យ បានញៀនហ្គេមអនឡាញ ហើយពិន្ទុរបស់នាងក៏ធ្លាក់ចុះ ប៉ុន្តែខ្ញុំគ្មានពេលយកចិត្តទុកដាក់ចំពោះនាងឡើយ។ ក្រុមលក់ពិបាកដឹកនាំ ចំណងអាពាហ៍ពិពាហ៍មានបញ្ហា ហើយកូនក៏មិនស្ដាប់បង្គាប់។ រឿងទាំងអស់នេះធ្វើឲ្យខ្ញុំនឿយហត់អស់កម្លាំង និងតានតឹងយ៉ាងខ្លាំង។ ខ្ញុំឧស្សាហ៍គិតថា៖ «តើនេះពិតជាជីវិតដែលខ្ញុំចង់បានមែនឬ?» ទោះជាយ៉ាងណាក៏ដោយ ក្រុមចាប់ផ្ដើមល្អប្រសើរឡើង ហើយជីវិតដ៏អស្ចារ្យដែលខ្ញុំចង់បាន ហាក់ដូចជានៅជិតបង្កើយ ដូច្នេះ ខ្ញុំក៏បន្តតស៊ូទៅមុខទៀត។ ខ្ញុំបានតស៊ូយ៉ាងលំបាកអស់រយៈពេលពីរឆ្នាំបែបនេះ។ ក្រុមរបស់ខ្ញុំបានកើនឡើងដល់ជិតមួយរយនាក់ ហើយការលក់របស់យើងចេះតែកើនឡើង។ ខ្ញុំបានក្លាយជាអ្នកចែកចាយកម្រិតមធ្យម ដោយមានប្រាក់ចំណូលពី ៦ ០០០ ទៅ ៧ ០០០ យន់ក្នុងមួយខែ។ ខ្ញុំទទួលបានការសរសើរពីថ្នាក់ដឹកនាំ និងការកោតសរសើរពីអ្នកជុំវិញខ្លួន ហើយមានអារម្មណ៍ថាបានសម្រេចសមិទ្ធផលយ៉ាងធំធេង។ ទោះបីជាក្រោយមក មានអារម្មណ៍សោះកក្រោះក្នុងចិត្តដែលមិនអាចពន្យល់បានក៏ដោយ ពេលខ្ញុំគិតថា បើខ្ញុំក្លាយជាអ្នកចែកចាយជាន់ខ្ពស់ ខ្ញុំអាចរកលុយបានរាប់សែនយន់ក្នុងមួយឆ្នាំ ហើយទទួលបានការកោតសរសើរពីគ្រប់គ្នា ខ្ញុំក៏មានការជំរុញចិត្តឡើងវិញ ហើយត្រៀមខ្លួនតស៊ូឆ្ពោះទៅរកគោលដៅ ដើម្បីក្លាយជាអ្នកចែកចាយជាន់ខ្ពស់។ នឹកស្មានមិនដល់ ពេលខ្ញុំកំពុងនាំក្រុមចេញទៅធ្វើដំណើរទស្សនកិច្ចសិក្សា ឡានក្រុងដែលពួកយើងជិះ បានបុកជាមួយឡានដឹកទំនិញមួយគ្រឿង ហើយខ្ញុំក៏សន្លប់បាត់ស្មារតី។ ពេលខ្ញុំដឹងខ្លួនឡើង ខ្ញុំឃើញឡានក្រឡាប់នៅលើដី ហើយឮសំឡេងស្រែកយំនៅជុំវិញខ្លួន។ មនុស្សមួយចំនួនមានឈាមប្រឡាក់ពេញមុខ ហើយខ្លះទៀតកំពុងថ្ងូរដោយការឈឺចាប់។ ខ្ញុំចង់ក្រោកឈរ ប៉ុន្តែចង្កេះរបស់ខ្ញុំឈឺខ្លាំងណាស់ រហូតដល់ខ្ញុំក្រោកមិនរួច។ ខ្ញុំបានត្រឹមតែរង់ចាំក្រុមសង្គ្រោះ មកលើកពួកយើងចេញពីឡានក្រុងប៉ុណ្ណោះ។ ពេលឃើញទិដ្ឋភាពដ៏រន្ធត់នេះ ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ដោយគិតថា៖ «ចង្កេះខ្ញុំឈឺខ្លាំងបែបនេះ តើខ្ញុំនឹងត្រូវពិការឬ? មនុស្សជាច្រើននៅក្នុងក្រុមរបស់ខ្ញុំ បានរងរបួស។ បើមានរឿងអ្វីកើតឡើងចំពោះនរណាម្នាក់ តើខ្ញុំត្រូវពន្យល់ប្រាប់គ្រួសាររបស់ពួកគេដោយរបៀបណា?» ខ្ញុំមានអារម្មណ៍ថាមិនដឹងត្រូវធ្វើអ្វីទាល់តែសោះ។ នៅពេលនេះ ខ្ញុំនឹកឃើញដល់ព្រះជាម្ចាស់ ហើយចេះតែអធិដ្ឋាននៅក្នុងចិត្តថា៖ «ឱព្រះជាម្ចាស់អើយ សូមសង្គ្រោះពួកយើងផង...»។ បន្ទាប់ពីពិនិត្យរួច ខ្ញុំត្រូវបានរកឃើញថា មានបញ្ហាបាក់ស្រុតឆ្អឹងកងចង្កេះចំនួន ៣ កង់។ គ្រូពេទ្យបានណែនាំឲ្យព្យាបាលដោយមិនបាច់វះកាត់។ ទោះបីជាខ្ញុំអង្គុយនៅខាងមុខឡានក្រុងក៏ដោយ ក៏ខ្ញុំមិនបានរងរបួសធ្ងន់ធ្ងរដែរ។ នេះគឺជាសេចក្ដីករុណា និងការការពាររបស់ព្រះជាម្ចាស់ចំពោះខ្ញុំ ហើយខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ចេញពីក្រអៅបេះដូង។ មិត្តល្អរបស់ខ្ញុំកំពុងសម្រាកនៅបន្ទប់អ្នកជំងឺ ដោយនៅតែសន្លប់មិនទាន់ដឹងខ្លួននៅឡើយ បន្ទាប់ពីវះកាត់ឆ្អឹងខ្នងរួច បងស្រីម្នាក់ទៀតក៏ទើបតែវះកាត់តសរសៃពួរជើងដែលដាច់រួចរាល់ដែរ និងក្មេងស្រីវ័យម្ភៃឆ្នាំជាងម្នាក់ទៀតបានរងរបួសអាងត្រគាក ហើយគ្រូពេទ្យបានប្រាប់ថា នាងប្រហែលជាមិនអាចមានកូនបានទៀតឡើយ។ ឃើញរឿងទាំងអស់នេះ ទើបខ្ញុំដឹងថា ជីវិតមនុស្សពិតជាងាយរងគ្រោះប៉ុណ្ណា។ កាលពីពីរថ្ងៃមុន ពួកយើងនៅចែករំលែកនូវអ្វីដែលពួកយើងបានរៀន នៅលើឡានក្រុងយ៉ាងសប្បាយរីករាយនៅឡើយ ប៉ុន្តែឥឡូវនេះ ពួកយើងបែរជាកំពុងដេកនៅលើគ្រែពេទ្យទៅវិញ។ បន្ទាប់មក នៅពេលងាកមកមើលខ្លួនឯងដែលមានរបួសបាក់ឆ្អឹងកងចង្កេះ គ្រូពេទ្យបានប្រាប់ថា ខ្ញុំនឹងមិនអាចមើលថែខ្លួនឯងបានឡើយ ក្នុងរយៈពេលពីរទៅបីខែ។ ខ្ញុំគិតថា៖ «បើខ្ញុំស្លាប់ពេលនេះ តើរកលុយឲ្យបានច្រើនមានប្រយោជន៍អ្វីទៅ? ខ្ញុំពិតជាសំណាងណាស់ ដែលនៅរស់រានមានជីវិត!»

ពីរខែក្រោយមក ខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ហើយត្រឡប់មកសម្រាកព្យាបាលនៅផ្ទះវិញ។ បងស្រីម្នាក់បានមកសួរសុខទុក្ខខ្ញុំ បន្ទាប់ពីដឹងថាខ្ញុំជួបគ្រោះថ្នាក់ចរាចរណ៍ឡានក្រុង ហើយគាត់បានរកឃើញអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ យកមកអានឲ្យខ្ញុំស្ដាប់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «វាសនារបស់មនុស្សត្រូវគ្រប់គ្រងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ អ្នកមិនមានសមត្ថភាពគ្រប់គ្រងលើខ្លួនឯងឡើយ៖ បើទោះបីជាមនុស្សតែងតែមានការប្រញាប់ប្រញាល់ និងរវល់នឹងរឿងផ្សេងៗរបស់ខ្លួនឯងក៏ដោយ ក៏គេនៅតែគ្មានសមត្ថភាពនៅក្នុងការគ្រប់គ្រងខ្លួនឯងដដែល។ ប្រសិនបើអ្នកអាចស្គាល់ពីក្ដីសង្ឃឹមទៅអនាគតរបស់ខ្លួនឯង ប្រសិនបើអ្នកអាចគ្រប់គ្រងលើវាសនារបស់ខ្លួនឯងបាន តើអ្នកនៅតែជាសត្តនិករដែលបានបង្កើតមកទៀតឬអី? និយាយឱ្យខ្លី មិនថាព្រះជាម្ចាស់បំពេញកិច្ចការដោយបែបណានោះទេគ្រប់កិច្ចការទាំងអស់របស់ទ្រង់ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្ស។ ឧទាហរណ៍ ស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមកដើម្បីបម្រើដល់មនុស្ស៖ ព្រះចន្ទ ព្រះអាទិត្យ និងដួងតារា ដែលទ្រង់បានបង្កើតមកសម្រាប់មនុស្ស សត្វ និងរុក្ខជាតិ រដូវផ្ការីក រដូវក្ដៅ រដូវលំហើយ និងរដូវរងា ព្រមទាំងអ្វីៗផ្សេងទៀត ពោលគឺទាំងអស់នេះសុទ្ធតែត្រូវបានបង្កើតឡើងសម្រាប់អត្ថិភាពរបស់មនុស្ស។ ដូច្នេះហើយ មិនថាព្រះជាម្ចាស់ដាក់ទោស និងជំនុំជម្រះមនុស្សដោយបែបណានោះទេ អ្វីទាំងអស់នេះ គឺសុទ្ធតែដើម្បីជាជាប្រយោជន៍ដល់សេចក្ដីសង្គ្រោះរបស់មនុស្ស។ បើទោះបីជាទ្រង់ដកយកក្ដីសង្ឃឹមខាងសាច់ឈាមរបស់គេក៏ពិតមែន នោះក៏ដើម្បីតែការបន្សុទ្ធមនុស្សតែប៉ុណ្ណោះ ហើយការបន្សុទ្ធមនុស្សនេះ គឺធ្វើឡើងដើម្បីឱ្យមនុស្សអាចរួចផុតពីការស្លាប់បាន។ ទិសដៅរបស់មនុស្សស្ថិតក្នុងព្រះហស្ដរបស់ព្រះអាទិករ ដូច្នេះ តើមនុស្សអាចគ្រប់គ្រងខ្លួនឯងបានដោយរបៀបណាទៅ?» («ការស្ដារជីវិតធម្មតារបស់មនុស្សឡើងវិញ និងការនាំមនុស្សទៅកាន់គោលដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បងស្រីបាននិយាយថា៖ «វាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចគ្រប់គ្រងវាសនារបស់ខ្លួនបានឡើយ។ មើលចុះ មួយថ្ងៃៗនាងរវល់តែត្រដររកលុយ។ លើកនេះ ព្រះជាម្ចាស់ហើយ ដែលបានថែរក្សានាង មិនឲ្យរងរបួសធ្ងន់ធ្ងរនោះ។ ប៉ុន្តែ តើនាងធ្លាប់គិតទេថា ទោះជានាងរកលុយបានក៏ដោយ បើនាងបាត់បង់ជីវិត តើលុយនោះមានប្រយោជន៍អ្វីទៅ? សព្វថ្ងៃនេះ យើងមានសំណាងណាស់ដែលបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ប៉ុន្តែនាងមិនបានចូលរួមការជួបជុំឲ្យបានត្រឹមត្រូវឡើយ។ តើនេះមិនមែនជាការប៉ុនប៉ងគេចវេះពីសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់នាងទេឬ?» ទោះបីជាសម្ដីរបស់បងស្រីចាក់ដោតដល់ដួងចិត្តខ្ញុំក៏ដោយ ក៏វាជាការពិតដែរ។ ក្រឡេកមើលទៅក្រោយវិញ ពេលដែលខ្ញុំទទួលបានសញ្ញាបត្រ និងមុខតំណែងអាជីពតាមរយៈការស្វ័យសិក្សា ខ្ញុំគិតថា អ្វីៗបន្ទាប់ពីនោះនឹងរលូនមិនខាន។ ប៉ុន្តែ ខ្ញុំមិននឹកស្មានសោះថា ចុងក្រោយ ខ្ញុំត្រូវគេបញ្ឈប់ពីការងារ ហើយក្លាយជាអ្នកគ្មានការងារធ្វើទៅវិញ។ ខ្ញុំមិនព្រមចុះចាញ់នឹងភាពបរាជ័យនេះដោយងាយៗឡើយ។ ពេលខ្ញុំឃើញមនុស្សជាច្រើនចាប់ផ្ដើមធ្វើអាជីវកម្មផ្ទាល់ខ្លួន ហើយលេចធ្លោជាងគេ ខ្ញុំក៏នៅតែបន្តខិតខំប្រឹងប្រែង ព្យាយាមធ្វើអាជីវកម្មខ្លួនឯងដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្វីៗទាំងអស់បានបញ្ចប់ដោយភាពបរាជ័យ។ ក្នុងអំឡុងពេលនេះ ខ្ញុំថែមទាំងជួបគ្រោះថ្នាក់ចរាចរណ៍ ហើយរងរបួសឆ្អឹងកងក ដែលស្ទើរតែធ្វើឲ្យខ្ញុំពិការមួយជីវិតទៀតផង។ មុនពេលខ្ញុំជាសះស្បើយពេញលេញ ខ្ញុំក៏បានប្រឡូកចូលក្នុងវិស័យលក់ផ្ទាល់វិញ។ ខ្ញុំចង់រស់នៅក្នុងជីវិតដ៏ល្អមួយ តាមរយៈការលក់ផ្ទាល់ ប៉ុន្តែ ខ្ញុំនឹកស្មានមិនដល់សោះថា គ្រោះថ្នាក់ចរាចរណ៍ឡានក្រុង នឹងបំផ្លាញរាល់ការខិតខំប្រឹងប្រែងរបស់ខ្ញុំប៉ុន្មានឆ្នាំមកនេះ ឲ្យក្លាយជាអសារបង់នោះឡើយ។ ខ្ញុំទើបដឹងថា ខ្ញុំពិតជាមិនអាចគ្រប់គ្រងវាសនារបស់ខ្លួនឯងបានមែន ហើយថាវាសនារបស់មនុស្ស គឺស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ គ្រោះថ្នាក់នេះមើលទៅអាចជារឿងអាក្រក់ ប៉ុន្តែតាមពិតវាជារឿងល្អទៅវិញទេ។ នេះគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំ។ បើមិនដូច្នេះទេ ខ្ញុំនឹងមិនឈប់ដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈឡើយ។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្រើន ហើយមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះដ៏មានគ្រប់ចេស្ដា មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាខ្លាំងទាំងនេះ ហើយស្របពេលនោះដែរ ទ្រង់ស្អប់ខ្ពើមចំពោះមនុស្សទាំងនេះដែលគ្មានសេចក្ដីដឹងខ្លួនទាល់តែសោះ ដ្បិតទ្រង់ត្រូវរង់ចាំយ៉ាងយូរ ទើបទ្រង់ទទួលបានចម្លើយពីមនុស្ស។ ទ្រង់ប្រាថ្នាស្វែងរក គឺស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ហើយយកទឹក និងអាហារមកឱ្យអ្នក ដើម្បីឱ្យអ្នកភ្ញាក់ហើយអ្នកលែងស្រេក ឬឃ្លានតទៅទៀត។ នៅពេលដែលអ្នកនឿយហត់ ហើយនៅពេលដែលអ្នកមានអារម្មណ៍តិចតួចនូវភាពសោះកក្រោះនៃពិភពលោកនេះ ចូរកុំវង្វេងអី ចូរកុំយំទួញសោកអី។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលជាអ្នកចាំយាម នឹងត្រកងឱបការមកដល់របស់អ្នកគ្រប់ពេលវេលាទាំងអស់» («ការដកដង្ហើមធំរបស់ព្រះដ៏មានគ្រប់ចេស្ដា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត ហើយខ្ញុំអាចទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ និងសេចក្ដីករុណារបស់ព្រះជាម្ចាស់។ ខ្ញុំបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ទៅហើយ ប៉ុន្តែមិនអាចទប់ទល់នឹងការល្បួងនៃលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈបានឡើយ ហើយដើម្បីរកលុយឲ្យបានកាន់តែច្រើន និងមានមុខមានមាត់ជាងគេ ខ្ញុំមិនចង់ចូលរួមការជួបជុំទេ។ ខ្ញុំថែមទាំងលាក់ខ្លួនពីបងប្អូនប្រុសស្រី ពេលពួកគេមកផ្ទះដើម្បីរកខ្ញុំទៀតផង។ ខ្ញុំពិតជាមានចិត្តស្ពឹកស្រពន់ និងបះបោរខ្លាំងណាស់ ប៉ុន្តែព្រះជាម្ចាស់មិនបានបោះបង់ខ្ញុំឡើយ។ ខ្ញុំកំពុងអង្គុយនៅកៅអីខាងមុខ ពេលដែលគ្រោះថ្នាក់ឡានក្រុងកើតឡើង ហើយរងការប៉ះទង្គិចយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនបានរងរបួសធ្ងន់ធ្ងរទេ។ តើនេះមិនមែនជាការការពាររបស់ព្រះជាម្ចាស់ទេឬ? ព្រះជាម្ចាស់ក៏បានរៀបចំឲ្យបងស្រីម្នាក់មករកខ្ញុំ និងប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីឲ្យខ្ញុំអាចយល់ដឹងពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយងាកមកឯព្រះជាម្ចាស់វិញ។ តើអ្វីៗទាំងអស់នេះ មិនមែនជាការដែលព្រះជាម្ចាស់បង្ហាញសេចក្ដីករុណាដល់ខ្ញុំទេឬ? សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ពិតជាធំធេងណាស់ ប៉ុន្តែខ្ញុំបែរជាឈ្លក់វង្វេងនឹងការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយលាក់ខ្លួនពីព្រះជាម្ចាស់ ហើយវង្វេងឆ្ងាយពីទ្រង់។ ចិត្តរបស់ខ្ញុំពិតជារឹងទទឹងពេកហើយ ហើយខ្ញុំក៏គ្មានមនសិការ និងវិចារណញ្ញាណទាល់តែសោះ។ ខ្ញុំពិតជាមិនស័ក្ដិសមនឹងទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ!

ភ្លាមៗពេលដែលខ្ញុំបានជាសះស្បើយល្មមអាចដើរបានវិញ ប្រធានរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំ ហើយសុំឲ្យខ្ញុំត្រឡប់ទៅគ្រប់គ្រងក្រុមវិញ។ ខ្ញុំគិតក្នុងចិត្តថា៖ «បើខ្ញុំមិនគ្រប់គ្រងក្រុមដែលខ្ញុំខំប្រឹងកសាងយ៉ាងលំបាកនេះទេ វានឹងត្រូវរំសាយមិនខាន។ ឥឡូវនេះ ការលក់កំពុងធ្លាក់ចុះជារៀងរាល់ខែ ហើយប្រាក់ចំណូលរបស់ខ្ញុំក៏ធ្លាក់ចុះដែរ។ បើនៅតែបែបនេះទៀត តើការខិតខំប្រឹងប្រែងពីមុនរបស់ខ្ញុំទាំងអស់ មិនអសារឥតការទេឬ?» ចិត្តរបស់ខ្ញុំក៏ចាប់ផ្ដើមរារែក។ នៅពេលនោះ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ដោយសារអ្នកជឿនិងដើរតាមព្រះជាម្ចាស់ អ្នកគប្បីថ្វាយអ្វីគ្រប់យ៉ាងដល់ទ្រង់ ហើយមិនគប្បីធ្វើការជ្រើសរើស ឬការទាមទារផ្ទាល់ខ្លួនឡើយ ហើយអ្នកគប្បីសម្រេចឱ្យបាននូវការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ដោយសារអ្នកគឺជាមនុស្សម្នាក់ដែលជាភាវៈដែលព្រះបានបង្កើត អ្នកគប្បីចុះចូលនឹងព្រះអម្ចាស់ដែលបានបង្កើតអ្នកមក ដ្បិតអ្នកកើតមកមិនអាចគ្រប់គ្រងខ្លួនឯង និងគ្មានសមត្ថភាពពីកំណើតដើម្បីគ្រប់គ្រងលើវាសនាផ្ទាល់ខ្លួនរបស់អ្នកឡើយ។ ដោយសារអ្នកជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ អ្នកគប្បីដេញតាមការញែកជាបរិសុទ្ធ និងការផ្លាស់ប្ដូរ» («ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ចាប់តាំងពីពេលដែលអ្នកស្រែកយំចូលមកក្នុងពិភពលោកនេះ គឺអ្នកចាប់ផ្ដើមបំពេញទំនួលខុសត្រូវរបស់ខ្លួនហើយ។ អ្នកដើរតួនាទីរបស់អ្នក និងចាប់ផ្ដើមដំណើរជីវិតរបស់អ្នក ក៏តែដើម្បីផែនការរបស់ព្រះជាម្ចាស់ និងការរៀបចំទុកដាក់របស់ទ្រង់ដែរ» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា មនុស្សត្រូវបានបង្កើតមកដោយព្រះជាម្ចាស់។ ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខ្ញុំគួរតែចុះចូលនឹងព្រះជាម្ចាស់ បំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ បំពេញការទទួលខុសត្រូវរបស់ខ្ញុំ និងបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អ។ ខ្ញុំនឹកគិតថា ខ្ញុំបានចំណាយពេលស្ទើរតែពេញមួយជីវិត ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ។ ចុងក្រោយ ខ្ញុំមិនទទួលបានអ្វីដែលខ្ញុំចង់បានឡើយ បន្ទាប់ពីការខិតខំប្រឹងប្រែង និងការរងទុក្ខទាំងអស់នោះ ហើយខ្ញុំថែមទាំងស្ទើរតែបាត់បង់ជីវិតទៀតផង។ ការដែលខ្ញុំអាចត្រឡប់មករកព្រះជាម្ចាស់បានវិញនៅពេលនេះ គឺដោយសារតែសេចក្ដីករុណា និងការការពាររបស់ព្រះជាម្ចាស់ ហើយខ្ញុំគួរតែតបស្នងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់។ នៅមានអ្នកជឿដោយស្មោះជាច្រើនទៀត ដែលមិនទាន់បានមកចំពោះព្រះជាម្ចាស់នៅឡើយ ហើយខ្ញុំគួរតែផ្សាយដំណឹងល្អដល់មនុស្សទាំងនេះ។ នេះគឺជាការទទួលខុសត្រូវ និងជាភារកិច្ចរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តមិនអភិវឌ្ឍក្រុមទៀតទេ។ ខ្ញុំចង់ចូលរួមការជួបជុំឲ្យបានត្រឹមត្រូវ ដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងផ្សាយដំណឹងល្អ ដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់។ បន្ទាប់ពីនោះ ខ្ញុំបានបដិសេធសំណើរបស់ប្រធានខ្ញុំ ហើយជ្រើសរើសបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រី ដោយផ្សាយដំណឹងល្អយ៉ាងសកម្មដល់អ្នកជុំវិញខ្លួនខ្ញុំ។ ជារៀងរាល់ថ្ងៃ ពិតជាមានន័យណាស់។

ក្នុងឆ្នាំ ២០១២ ខ្ញុំបានជួបអតីតមិត្តរួមការងារម្នាក់។ គាត់បានក្លាយជាអ្នកចែកចាយជាន់ខ្ពស់ទៅហើយ ហើយរកលុយបានយ៉ាងច្រើន។ គាត់ថែមទាំងបានទិញផ្ទះដ៏ធំមួយទៀតផង។ គាត់បាននិយាយថា៖ «ឲ្យតែនាងមកធ្វើការជាមួយខ្ញុំ ខ្ញុំនឹងជួយនាងឲ្យលក់បាន។ នាងនឹងមានប្រាក់ខែប្រចាំឆ្នាំ ១០០ ០០០ យន់ គ្មានបញ្ហាទេ»។ ពេលឃើញគាត់រកលុយបានច្រើន ហើយមើលទៅក្មេង និងស្រស់ស្អាតបែបនេះ ហើយផ្ទះថ្មីរបស់គាត់ប្រៀបដូចជាវីឡាទៀតនោះ ខ្ញុំក៏ទប់ចិត្តមិនបាន ហើយចាប់ផ្ដើមរារែក ដោយគិតថា៖ «តើនេះមិនមែនជាជីវិតដែលខ្ញុំចង់បានទេឬ? ខ្ញុំមានបទពិសោធន៍ ហើយខ្ញុំក៏មានប្រាជ្ញាមិនចាញ់គាត់ដែរ ដូច្នេះវាមិនពិបាកទេសម្រាប់ខ្ញុំ ក្នុងការងើបឈរម្ដងទៀត។ វាមិនត្រូវការការខិតខំប្រឹងប្រែងច្រើនទេ ដើម្បីទទួលបានប្រាក់ខែប្រចាំឆ្នាំ ១០០ ០០០ យន់នោះ»។ ការល្បួងនៃផលចំណេញ បានធ្វើឲ្យខ្ញុំមិនអាចស្ងប់ចិត្តបានឡើយ ហើយខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំដឹងថា ទូលបង្គំត្រូវចូលរួមការជួបជុំឲ្យបានត្រឹមត្រូវ និងបំពេញភារកិច្ចក្នុងជំនឿរបស់ទូលបង្គំ ប៉ុន្តែទូលបង្គំនៅតែចង់ដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយទូលបង្គំមានអារម្មណ៍ប្រទាញប្រទង់ក្នុងចិត្តយ៉ាងខ្លាំង។ ឱព្រះជាម្ចាស់អើយ សូមទ្រង់ការពារទូលបង្គំ កុំឲ្យធ្លាក់ចូលក្នុងការល្បួងរបស់សាតាំងឡើយ»។

ក្រោយមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលបានការយល់ដឹងខ្លះៗអំពីឫសគល់នៃការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់ខ្ញុំ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលអ្នកអង្កេតមើលម្ដងហើយម្ដងទៀត ហើយវែកញែកយ៉ាងប្រុងប្រយ័ត្ននូវគោលដៅផ្សេងៗដែលមនុស្សដេញតាមនៅក្នុងជីវិត និងរបៀបរស់នៅផ្សេងៗរបស់ពួកគេ នោះអ្នកនឹងរកឃើញថា វាគ្មានចំណុចណាមួយដែលស្របតាមបំណងព្រះហឫទ័យដើមរបស់ព្រះអាទិករ ដែលទ្រង់បានបង្កើតមនុស្សឡើងមកនោះឡើយ។ ចំណុចទាំងអស់សុទ្ធតែទាញមនុស្សចេញពីអធិបតេយ្យភាព និងការមើលថែរបស់ព្រះអាទិករ។ ទាំងអស់នេះសុទ្ធតែជាអន្ទាក់ ដែលធ្វើឱ្យមនុស្សទៅជាថោកទាប និងនាំពួកគេទៅរកស្ថាននរក។ បន្ទាប់ពីអ្នកទទួលស្គាល់រឿងនេះហើយ កិច្ចការដែលអ្នកត្រូវធ្វើគឺត្រូវលះបង់ចោលទស្សនៈចាស់ៗអំពីជីវិត នៅឱ្យឆ្ងាយពីអន្ទាក់ផ្សេងៗ ហើយអនុញ្ញាតឱ្យព្រះជាម្ចាស់គ្រប់គ្រងលើជីវិតរបស់អ្នក និងធ្វើការរៀបចំសម្រាប់អ្នក ស្វែងរកតែការចុះចូលចំពោះការចាត់ចែង និងការណែនាំរបស់ព្រះជាម្ចាស់ ដោយមិនធ្វើការជ្រើសរើសដោយខ្លួនឯង និងក្លាយជាមនុស្សម្នាក់ដែលថ្វាយបង្គំព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «សាតាំងប្រើកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស ធ្វើឱ្យគេមិនគិតពីអ្វីឡើយក្រៅពីរឿងទាំងពីរនេះប៉ុណ្ណោះ ហើយធ្វើឱ្យគេតស៊ូពុះពារដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ រងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ស៊ូទ្រាំនឹងការធ្វើឱ្យអាម៉ាស់មុខ និងរែកពុនបន្ទុកដ៏ធ្ងន់ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ លះបង់អ្វីៗគ្រប់យ៉ាងដែលគេមានដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តគ្រប់យ៉ាងដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ តាមរបៀបនេះ សាតាំងដាក់ខ្នោះដែលមើលមិនឃើញទៅលើមនុស្ស ហើយដោយមានខ្នោះទាំងនេះជាប់នឹងខ្លួន មនុស្សមិនមានសមត្ថភាព ហើយក៏មិនមានភាពក្លាហានក្នុងការរំដោះខ្លួនដែរ។ ដោយមិនដឹងខ្លួន គេរែកពុនខ្នោះទាំងនេះ ខណៈពេលដែលគេដើរអ៊ីកអ៊ាកៗទៅមុខមួយជំហានម្តងៗដោយការលំបាកយ៉ាងខ្លាំង។ ដើម្បីកេរ្តិ៍ឈ្មោះ និងលាភសក្ការៈនេះ មនុស្សជាតិវង្វេងចេញពីព្រះជាម្ចាស់ និងក្បត់ទ្រង់ ហើយកាន់តែក្លាយជាទុច្ចរិតទៅៗ។ តាមរបៀបនេះ មួយជំនាន់ហើយមួយជំនាន់ទៀត ត្រូវបានបំផ្លាញនៅចំកណ្ដាលកេរ្តិ៍ឈ្មោះ និងលាភសក្ការៈរបស់សាតាំង។ ឥឡូវនេះ ពេលក្រឡេកមើលសកម្មភាពរបស់សាតាំង តើបំណងដ៏ពិសពុលរបស់វា មិនគួរឱ្យស្អប់បំផុតទេឬ? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលធ្លុះបំណងដ៏ពិសពុលរបស់សាតាំងឡើយ ព្រោះអ្នករាល់គ្នាគិតថា បើគ្មានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជីវិតនឹងគ្មានន័យ ហើយមនុស្សនឹងលែងអាចមើលឃើញផ្លូវទៅមុខទៀតហើយ លែងអាចមើលឃើញគោលដៅរបស់ខ្លួនទៀតហើយ ហើយអនាគតរបស់ពួកគេនឹងក្លាយទៅជាងងឹត ស្រអាប់ និងអាប់អួ។ ប៉ុន្តែ បន្តិចម្ដងៗ ថ្ងៃណាមួយ អ្នករាល់គ្នានឹងសុទ្ធតែទទួលស្គាល់ថា កេរ្តិ៍ឈ្មោះ និងលាភសក្ការៈគឺជាខ្នោះដ៏ធំ ដែលសាតាំងដាក់លើមនុស្ស។ នៅពេលថ្ងៃនោះមកដល់ អ្នកនឹងទាស់ទទឹងទាំងស្រុងនឹងការគ្រប់គ្រងរបស់សាតាំង ហើយទាស់ទទឹងទាំងស្រុងនឹងខ្នោះដែលសាតាំងបាននាំមកកាន់អ្នក។ នៅពេលអ្នកចង់រំដោះខ្លួនអ្នកឱ្យរួចពីអ្វីៗទាំងអស់នេះដែលសាតាំងបានបញ្ចូលនៅក្នុងអ្នក ពេលនោះ អ្នកនឹងកាត់ផ្ដាច់ពីសាតាំងយ៉ាងដាច់ស្រេច ហើយអ្នកនឹងស្អប់យ៉ាងពិតប្រាកដចំពោះអ្វីៗទាំងអស់ដែលសាតាំងបាននាំមកឱ្យអ្នក។ មានតែពេលនោះប៉ុណ្ណោះទើបអ្នកនឹងមានសេចក្ដីស្រឡាញ់ពិតប្រាកដ និងសេចក្ដីស្រេកឃ្លានចំពោះព្រះជាម្ចាស់» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា សាតាំងប្រើប្រាស់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីធ្វើឲ្យមនុស្សពុករលួយ និងធ្វើឲ្យពួកគេចាត់ទុកការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ជារឿងវិជ្ជមាន ជាគោលដៅពេញមួយជីវិតដែលត្រូវតស៊ូឆ្ពោះទៅរក ដោយព្យាយាមគេចចេញពីអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ជានិច្ច ហើយទីបំផុត ក៏គេចចេញ និងក្បត់ព្រះជាម្ចាស់។ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ គឺជាអន្ទាក់ដែលសាតាំងបានរៀបចំសម្រាប់មនុស្ស និងជាល្បិចដែលល្បួងមនុស្សឲ្យធ្លាក់ចូលទៅក្នុងសេចក្ដីពុករលួយ។ មូលហេតុដែលខ្ញុំមិនអាចលះបង់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈបាន គឺដោយសារតែខ្ញុំបានចាត់ទុកច្បាប់នៃការរស់រានមានជីវិតរបស់សាតាំងដូចជា៖ «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» និង «ចូរមានភាពលេចធ្លោលើសអ្នកឯទៀត» ជារឿងវិជ្ជមាន។ ខ្ញុំធ្លាប់ជឿថា លុះត្រាតែមនុស្សទទួលបានកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ទើបពួកគេអាចរស់នៅក្នុងជីវិតដែលមានសេចក្ដីថ្លៃថ្នូរ និងមានតម្លៃ។ ខ្ញុំក្រឡេកមើលទៅក្រោយវិញ ពេលដែលខ្ញុំទើបតែរៀនចប់ ហើយចូលធ្វើការ។ ដើម្បីរស់នៅក្នុងជីវិតដ៏មានកិត្តិយសដូចបងស្រីរបស់ខ្ញុំ ខ្ញុំបានខិតខំប្រឹងប្រែងប្រឡងយកសញ្ញាបត្រ និងមុខតំណែងអាជីពយ៉ាងសស្រាក់សស្រាំ។ បន្ទាប់ពីត្រូវគេបញ្ឈប់ពីការងារ ដើម្បីរស់នៅក្នុងជីវិតដ៏ល្អមួយ និងទទួលបានការកោតសរសើរពីមនុស្សទូទៅ ខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកលក់ផ្ទាល់ ហើយរៀនពីវិធីកុហក និងបោកប្រាស់ ដើម្បីលក់ឲ្យដាច់។ ខ្ញុំនិយាយអ្វីក៏ដោយឲ្យតែគេចង់ស្ដាប់ ហើយក្លែងខ្លួនជាបុគ្គលជោគជ័យម្នាក់ ដោយបំភាន់មនុស្សជាមួយនឹងរូបភាពក្លែងក្លាយ។ សូម្បីតែពេលដែលខ្ញុំបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស ហើយបានដឹងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយអាចដឹកនាំមនុស្សទៅកាន់ផ្លូវត្រឹមត្រូវក៏ដោយ ខ្ញុំមិនបានចូលរួមការជួបជុំឲ្យបានត្រឹមត្រូវទេ ព្រោះខ្ញុំចង់អភិវឌ្ឍក្រុមរបស់ខ្ញុំ និងធ្វើឲ្យការលក់របស់ខ្ញុំប្រសើរឡើង។ ខ្ញុំថែមទាំងគ្មានពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៀតផង ហើយបានចំណាយកម្លាំងទាំងអស់របស់ខ្ញុំ ទៅលើការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ទីបំផុត ខ្ញុំស្ទើរតែបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ឡានក្រុង។ ឥឡូវនេះ ទីបំផុតខ្ញុំអាចចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្ញុំបានជាទៀងទាត់ ប៉ុន្តែពេលខ្ញុំឮអតីតមិត្តរួមការងាររបស់ខ្ញុំនិយាយថា គាត់នឹងជួយខ្ញុំឲ្យទទួលបានប្រាក់ខែប្រចាំឆ្នាំ ១០០ ០០០ យន់ បំណងប្រាថ្នារបស់ខ្ញុំក៏រើឡើងវិញ ហើយខ្ញុំអន្ទះសាចង់ត្រឡប់ទៅកាន់លោកីយ៍វិញ ដើម្បីសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ។ តើខ្ញុំត្រូវបានចងរឹតដោយលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ យ៉ាងតឹងណែនប៉ុណ្ណាទៅ! តាមពិត គិតមើលទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំរវល់តែត្រដររកកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ។ ទោះបីជាខ្ញុំរកលុយបានខ្លះក៏ដោយ ហើយក៏ទទួលបានការសរសើរ និងការស្ញប់ស្ញែងពីអ្នកដទៃក៏ដោយ ក៏ជីវិតគ្រួសាររបស់ខ្ញុំមិនចុះសម្រុងនឹងគ្នាដែរ ហើយខ្ញុំខឹង និងឈ្លោះប្រកែកជាមួយប្ដីខ្ញុំជាញឹកញាប់ ហើយខ្ញុំឧស្សាហ៍មានអារម្មណ៍សោះកក្រោះក្នុងចិត្ត។ លើសពីនេះទៅទៀត ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្ញុំបានកុហក និងបោកប្រាស់អតិថិជនរបស់ខ្ញុំ ហើយបានបំពានលើស្ដង់ដារមូលដ្ឋាននៃមនសិការ។ ខ្ញុំរស់នៅដោយគ្មានសេចក្ដីសុចរិត ឬសេចក្ដីថ្លៃថ្នូរទាល់តែសោះ។ ម្យ៉ាងទៀត ខ្ញុំមានផលវិបាកលើរាងកាយខ្លះៗ ពីគ្រោះថ្នាក់ចរាចរណ៍ឡានក្រុង ហើយខ្ញុំឧស្សាហ៍ឈឺចង្កេះ។ ខ្ញុំបានលះបង់ច្រើនណាស់សម្រាប់កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ប៉ុន្តែអ្វីដែលខ្ញុំទទួលបានមកវិញ គឺភាពទទេស្អាតខាងវិញ្ញាណ និងការឈឺចាប់ខាងរាងកាយ។ ខ្ញុំបានដឹងថា មិនថាអ្នកមានលុយច្រើនប៉ុណ្ណានោះទេ ក៏អ្នកមិនអាចទិញភាពសុខសាន្តក្នុងចិត្ត ឬមនសិការស្ងប់ស្ងាត់បានឡើយ ហើយមិនថាឋានៈរបស់អ្នកខ្ពស់ប៉ុណ្ណានោះទេ ក៏អ្នកមិនអាចគេចផុតពីគ្រោះអកុសលបានឡើយ។ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ មិនអាចនាំឲ្យមនុស្សមានជីវិតដ៏មានក្ដីសុខពិតប្រាកដបានទេ។ វាគ្រាន់តែអាចនាំមនុស្សឲ្យឃ្លាតឆ្ងាយពីព្រះជាម្ចាស់ រស់នៅក្នុងភាពទទេស្អាត និងការឈឺចាប់ ហើយទីបំផុត ធ្វើឲ្យពួកគេបាត់បង់ឱកាសក្នុងការទទួលបានសេចក្ដីសង្គ្រោះប៉ុណ្ណោះ។ ឥឡូវនេះ ទីបំផុតខ្ញុំបានដកជើងចេញពីការផុងក្នុងភក់ជ្រាំនៃលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈហើយ ហើយខ្ញុំមិនចង់ដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈ ដូចពីមុនទៀតទេ ឬរស់នៅក្នុងជីវិតដែលពោរពេញដោយការរងទុក្ខ ភាពនឿយហត់អស់កម្លាំង ភាពទទេស្អាត និងការធ្វើបាបនោះឡើយ។ ខ្ញុំត្រូវតែលះបង់មហិច្ឆិតា និងបំណងប្រាថ្នារបស់ខ្ញុំ ក្នុងការដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដេញតាមការចុះចូលនឹងព្រះជាម្ចាស់ ហើយបំពេញភារកិច្ចភាវៈដែលព្រះបានបង្កើតឲ្យបានល្អ។ មានតែវិធីនេះទេ ទើបជីវិតមានន័យ។ ខ្ញុំក៏បានដឹងដែរថា ទោះបីជាមើលទៅហាក់ដូចជាមិត្តរួមការងាររបស់ខ្ញុំ កំពុងព្យាយាមបញ្ចុះបញ្ចូលខ្ញុំក៏ដោយ ប៉ុន្តែនៅពីក្រោយរឿងនេះ គឺជាការល្បួងរបស់សាតាំង និងការល្បងលរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ ខ្ញុំមិនអាចធ្លាក់ក្នុងគ្រោងការឧបាយកលរបស់សាតាំងម្ដងទៀត ហើយបន្តដើរលើផ្លូវខុសដូចពីមុនបានឡើយ។ ដូច្នេះ ខ្ញុំបានបដិសេធមិត្តរួមការងាររបស់ខ្ញុំយ៉ាងច្បាស់ៗ។

ចាប់ពីពេលនោះមក រាល់ពេលមាននរណាម្នាក់ណែនាំទម្រង់នៃការលក់ផ្ទាល់ណាមួយមកខ្ញុំ ថាជាមធ្យោបាយដ៏ល្អក្នុងការរកលុយ ចិត្តរបស់ខ្ញុំលែងរារែកទៀតហើយ ហើយខ្ញុំគ្រាន់តែគិតអំពីការផ្សាយដំណឹងល្អ និងការបំពេញភារកិច្ចរបស់ខ្ញុំឲ្យបានល្អប៉ុណ្ណោះ។ ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «អ្នកគឺជាភាវៈដែលព្រះបានបង្កើត ជាការពិតណាស់គឺអ្នកគួរតែថ្វាយបង្គំព្រះជាម្ចាស់ ហើយដេញតាមជីវិតមួយដែលមានន័យ។ បើអ្នកមិនថ្វាយបង្គំព្រះជាម្ចាស់ តែបែរជារស់នៅក្នុងសាច់ឈាមដ៏ស្មោកគ្រោករបស់អ្នកវិញ តើអ្នកមិនមែនជាសត្វតិរច្ឆានក្នុងសម្លៀកបំពាក់មនុស្សទេឬ? ដោយសារតែអ្នកជាមនុស្សម្នាក់ អ្នកគួរតែលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ហើយស៊ូទ្រាំក្នុងគ្រប់ទុក្ខលំបាកចុះ! អ្នកគួរតែទទួលយកទាំងចិត្តរីករាយ និងប្រាកដជាក់ចំពោះទុក្ខលំបាកតិចតួចដែលអ្នកជួបនៅថ្ងៃនេះ ហើយរស់នៅក្នុងជីវិតដ៏មានន័យ ដូចជាយ៉ូប និងពេត្រុសចុះ។ ... អ្នករាល់គ្នាគឺជាមនុស្សដែលដេញតាមផ្លូវដ៏ត្រឹមត្រូវ ជាអ្នកដែលស្វែងរកការធ្វើឱ្យប្រសើរឡើង។ អ្នករាល់គ្នាជាមនុស្សដែលត្រូវរះត្រដែតឡើងនៅក្នុងប្រជាជាតិនៃនាគដ៏ធំមានសម្បុរក្រហម ជាអ្នកដែលព្រះជាម្ចាស់ហៅថាជាមនុស្សសុចរិត។ តើនេះមិនមែនជាជីវិតដ៏មានអត្ថន័យបំផុតទេឬ?» («ការអនុវត្ត (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានធ្វើឲ្យខ្ញុំយល់ដឹងថា វាគ្មានន័យអ្វីទេ ក្នុងការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ លាភសក្ការៈ អំនួត ឬកិត្តិយស។ លុះត្រាតែជឿលើព្រះជាម្ចាស់ ដេញតាមសេចក្ដីពិត បោះបង់និស្ស័យពុករលួយ និងបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើត ទើបអ្នកអាចរស់នៅក្នុងជីវិតដ៏មានន័យបំផុតបាន។ កាលពីមុន ខ្ញុំបានដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ លាភសក្ការៈ និងការសប្បាយខាងសម្ភារៈ ហើយរស់នៅដើម្បីសាច់ឈាម។ ទោះបីជាខ្ញុំមើលទៅមានកិត្តិយស និងគួរឲ្យគោរពក៏ដោយ ក៏ខ្ញុំមិនមានអារម្មណ៍សុខសាន្ត និងអំណរនៅក្នុងចិត្តដែរ។ ឥឡូវនេះ ខ្ញុំកំពុងបំពេញភារកិច្ចជាមួយបងប្អូនប្រុសស្រី ហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទទួលយកការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងឆ្លុះបញ្ចាំង និងយល់ដឹងពីខ្លួនឯង។ ខ្ញុំលែងសូវកុហកដូចមុនទៀតហើយ ហើយខ្ញុំចាប់ផ្ដើមសម្ដែងចេញនូវលក្ខណៈជាមនុស្សបន្តិចម្ដងៗ។ ខ្ញុំសូមអរព្រះគុណចំពោះការដឹកនាំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលបានជួយខ្ញុំឲ្យរួចផុតពីការឈឺចាប់ នៃការដេញតាមលុយកាក់ កេរ្តិ៍ឈ្មោះ និងលាភសក្ការៈ និងបានណែនាំខ្ញុំឲ្យឈានជើងចូលទៅក្នុងផ្លូវដ៏ត្រចះត្រចង់ក្នុងជីវិត!

ខាង​ដើម៖ ៨៥. គ្មានការបែងចែកឋានៈ ឬតួនាទីនៅក្នុងភារកិច្ចឡើយ

បន្ទាប់៖ ៩១. ខ្ញុំលែងលិចលង់ក្នុងសេចក្ដីយល់ច្រឡំដោយសារតែអំពើរំលងរបស់ខ្ញុំទៀតហើយ

គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ

សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈ Messenger