ចម្រៀងជ័យនៃនគរព្រះ

បណ្ដាជនសាទរខ្ញុំ ហើយសរសើរតម្កើងខ្ញុំ គ្រប់មាត់ទាំងអស់ថ្លែងពីព្រះដ៏ពិតតែមួយ ហើយមនុស្សគ្រប់គ្នាបើកភ្នែកងើយមើលស្នាព្រះហស្តរបស់ខ្ញុំ។ នគរព្រះចុះមកលើពិភពមនុស្ស ហើយអង្គរបស់ខ្ញុំសម្បូរភោគទ្រព្យ និងភាពសម្បូរហូរហៀរ។ តើនរណាដែលមិនត្រេកអរចំពោះការនេះ? តើនរណាដែលមិនរាំដោយអំណរ? ឱស៊ីយ៉ូនអើយ! ចូរលើកទង់ជ័យរបស់អ្នកឡើងដើម្បីអបអរខ្ញុំ! ចូរច្រៀងចម្រៀងជ័យឃោសរបស់អ្នកដើម្បីផ្សាយព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំ! ឱស្នាព្រះហស្ដទាំងអស់ រហូតដល់ចុងបំផុតនៃផែនដីអើយ! ចូររួសរាន់សម្អាតខ្លួនឯងឲ្យបានស្អាត ដើម្បីឲ្យអ្នកអាចធ្វើជាតង្វាយដល់ខ្ញុំ! ឱហ្វូងផ្កាយនៅលើស្ថានសួគ៌អើយ! ចូររួសរាន់ត្រឡប់ទៅកន្លែងរបស់អ្នកវិញចុះ ដើម្បីបង្ហាញពីព្រះចេស្ដាដ៏មានអនុភាពរបស់ខ្ញុំនៅក្នុងលំហរអាកាស! ខ្ញុំផ្ទៀងព្រះកាណ៌របស់ខ្ញុំ ស្ដាប់សម្លេងមនុស្សនៅលើផែនដី គឺមនុស្សដែលបង្ហូរក្ដីស្រលាញ់ និងការគោរពគ្មានព្រំដែនចំពោះខ្ញុំតាមរយៈបទចម្រៀង! នៅថ្ងៃនេះ នៅពេលដែលស្នាព្រះហស្ដទាំងអស់មានជីវិតឡើងវិញ នោះខ្ញុំក៏យាងចុះមកក្នុងពិភពមនុស្ស។ នៅខណៈពេលនេះ គឺនៅខណៈពេលដ៏រីករាយនេះ ផ្កាទាំងអស់ក៏រីកស្គុសស្គាយ ហើយបក្សាបក្សីទាំងអស់ក៏ស្រែកច្រៀងត្រសង អ្វីៗទាំងអស់កក្រើកដោយអំណរ! នគររបស់សាតាំងក៏ដួលរលំដោយសារសម្លេងគំនាប់នៃនគរព្រះ គឺត្រូវបំផ្លាញដោយសម្លេងផ្គរលាន់នៃចម្រៀងជ័យរបស់នគរព្រះ ហើយមិនអាចងើបឡើងវិញបានទៀតឡើយ!

នៅលើផែនដី តើនរណាហ៊ានក្រោកឡើង ហើយតតាំង? នៅពេលខ្ញុំយាងចុះមកផែនដី ខ្ញុំនាំយកភ្លើង យកសេចក្ដីក្រោធ និងយកគ្រោះហមន្ដរាយគ្រប់បែបយ៉ាងមក។ ឥលូវនេះ នគរនៅលើផែនដី គឺជានគររបស់ខ្ញុំ! នៅលើមេឃ ពពកវិលចុះវិលឡើង ហើយនៅក្រោមមេឃ បឹងបួរ និងទន្លេក៏កញ្ជ្រោលឡើង ជាបទភ្លេងដ៏ពីរោះរណ្ដំ។ សត្វទាំងពួងដែលកំពុងសម្រាកក៏ស្ទុះងើបចេញពីរូងរបស់ខ្លួនមក មនុស្សម្នាទាំងពួងក៏ងើបពីភាពលង់លក់របស់ខ្លួនដោយសារខ្ញុំ។ ទីបំផុត ថ្ងៃដែលមនុស្សដ៏ច្រើនលើសលប់បានទន្ទឹងរង់ចាំ ក៏មកដល់! ពួកគេក៏ច្រៀងបទចម្រៀងដ៏ពីរោះបំផុតថ្វាយដល់ខ្ញុំ!

នៅវេលាដ៏ស្រស់ត្រកាលនេះ គឺនៅវេលាដ៏រំភើបរីករាយនេះ

ការសរសើរតម្កើងក៏បន្លឺឡើងនៅគ្រប់ទីកន្លែង ទាំងនៅស្ថានសួគ៌ខាងលើ និងផែនដីខាងក្រោម។ តើនរណាដែលមិនរំភើបចំពោះរឿងនេះ?

តើដួងចិត្តរបស់នរណាដែលមិនធូរស្រាល? តើនរណាដែលមិនសម្រក់ទឹកភ្នែក ពេលឃើញនូវ ទិដ្ឋភាពនេះ?

ផ្ទៃមេឃមិនមែនជាផ្ទៃមេឃចាស់ទេ ប៉ុន្ដែឥលូវនេះ គឺជាផ្ទៃមេឃនៃនគរព្រះវិញ។

ផែនដីលែងជាផែនដីកាលពីមុនទៀតហើយ ប៉ុន្ដែឥលូវនេះ គឺជាទឹកដីដ៏បរិសុទ្ធវិញ។

ក្រោយភ្លៀងមួយមេធំបានកន្លងទៅ ពិភពលោកចាស់ដ៏ស្មោកគ្រោកក៏បានត្រលប់ជាពិភពលោកថ្មីទាំងស្រុង។

ភ្នំនានាកំពុងផ្លាស់ប្ដូរ ... ទឹកក៏កំពុងផ្លាស់ប្ដូរ ...

មនុស្សក៏កំពុងផ្លាស់ប្ដូរដែរ ... គឺអ្វីៗទាំងអស់កំពុងផ្លាស់ប្ដូរ...។

ឱភ្នំដ៏ស្ងាត់ជ្រងំអើយ! ចូរក្រោកឡើង ហើយរាំថ្វាយខ្ញុំ!

ឱទឹកដ៏នឹងថ្កល់អើយ! ចូរបន្ដហូរដោយសេរីចុះ!

អ្នករាល់គ្នាជាមនុស្សដែលកំពុងសុបិនអើយ! ចូរក្រោកឡើង ហើយដេញតាមក្ដីសុបិនទាំងនោះចុះ!

ខ្ញុំយាងមកហើយ ... ខ្ញុំគឺជាមហាក្សត្រ...។

មនុស្សជាតិទាំងអស់នឹងឃើញព្រះភ័ក្រ្ដរបស់ខ្ញុំដោយភ្នែករបស់ពួកគេផ្ទាល់ ពួកគេនឹងស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំដោយត្រចៀករបស់ពួកគេផ្ទាល់

ហើយនឹងរស់ក្នុងជីវិតនៃនគរព្រះ សម្រាប់ខ្លួនឯង...។

ពិតជាផ្អែមល្ហែមណាស់ ... ពិតជាស្រស់ស្អាតណាស់...។

បំភ្លេចមិនបានទេ ... មិនអាចបំភ្លេចបានទេ...។

ក្នុងកំសួលនៃសេចក្ដីក្រោធរបស់ខ្ញុំ នាគដ៏ធំមានសម្បុរក្រហមជាប់គាំង។

អារក្សក៏បង្ហាញរូបពិតរបស់វានៅក្នុងការជំនុំជម្រះដ៏មានឫទ្ធានុភាពរបស់ខ្ញុំ។

មនុស្សទាំងអស់មានអារម្មណ៍ខ្មាស ពេលឮព្រះបន្ទូលដ៏ប្រឹតប្រៀនរបស់ខ្ញុំ និងគ្មានកន្លែងណាលាក់ខ្លួនឡើយ។

ពួកគេនឹកឃើញអតីតកាល នឹកឃើញពីរបៀបដែលពួកគេបានចំអក និងបានមើលងាយខ្ញុំ។

គ្មានពេលណាដែលពួកគេមិនបានសម្ញែងខ្លួនឯងឡើយ ហើយគ្មានពេលណាដែលពួកគេមិនបានបំពានលើខ្ញុំឡើយ។

ថ្ងៃនេះ តើនរណាមិនស្រក់ទឹកភ្នែក? តើនរណាមិនមានអារម្មណ៍ស្ដាយក្រោយ?

ពិភពចក្រវាឡទាំងមូលពោរពេញដោយទំនួញសោក ...

ពេញដោយសម្លេងត្រេកអរ ... និងសម្លេងសើចក្អាកក្អាយ...។

ឱក្ដីអំណរដែលគ្មានអ្វីប្រៀបបាន ... ឱក្ដីអំណរដែលគ្មានអ្វីប្រៀបស្មើ...។

ភ្លៀងកំពុងរលឹមតិចៗ ... ព្រិលក៏កំពុងធ្លាក់មកទាំងដុំៗយ៉ាងក្រាស់...។

នៅក្នុងខ្លួនមនុស្ស ទុក្ខព្រួយ និងអំណរ កំពុងលាយឡំគ្នា ... អ្នកខ្លះកំពុងសើចក្អាកក្អាយ ...

អ្នកខ្លះកំពុងយំខ្សឹកខ្សួល ... ហើយអ្នកខ្លះទៀតកំពុងអបអរ...។

មនុស្សគ្រប់គ្នាហាក់ដូចជាភ្លេចហើយថា ... នេះគឺជារដូវផ្ការីកដែលសម្បូរទឹកភ្លៀង និងពពក

ជារដូវក្ដៅដែលសម្បូរផ្ការីក ជាសរទរដូវដែលប្រមូលផលបានច្រើន

ឬជារដូវលំហើយដែលត្រជាក់ដូចជាកំណកសន្សើម និងទឹកកក គ្មាននរណាម្នាក់ដឹងឡើយ...។

នៅលើមេឃ ពពកកំពុងរសាត់ ហើយនៅលើផែនដី មហាសមុទ្រឡើងកករ។

ពួកកូនប្រុសគ្រវីដៃរបស់ពួកគេ ... បណ្ដាជនក៏កម្រើកជើងរបស់ខ្លួនរាំ...។

ទេវតាកំពុងធ្វើការ ... ទេវតាកំពុងឃ្វាលចៀម...។

មនុស្សនៅលើផែនដីទាំងអស់ញាប់ដៃញាប់ជើង ហើយអ្វីៗទាំងអស់នៅលើផែនដី ក៏ពហុគុណឡើងដែរ។

ខាង​ដើម៖ ជំពូកទី ១០

បន្ទាប់៖ ជំពូកទី ១១

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

អំពីបទពិសោធ

តាមរយៈបទពិសោធរបស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សនាពេលសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល»...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ