ជំពូកទី ១១

មនុស្សជាតិគ្រប់រូប គួរតែទទួលយកការត្រួតពិនិត្យមើលដោយព្រះវិញ្ញាណរបស់អញ គួរតែត្រួតពិនិត្យទង្វើ និងពាក្យសម្ដីគ្រប់ម៉ាត់របស់ខ្លួនឲ្យបានហ្មត់ចត់ ហើយជាងនេះទៅទៀត គួរតែសំឡឹងមើលអំពើដ៏ល្អអស្ចារ្យរបស់អញ។ តើឯងរាល់គ្នាមានអារម្មណ៍យ៉ាងណានៅពេលនគរព្រះមកដល់ផែនដី? នៅពេលដែលបុត្រាទាំងឡាយរបស់អញ និងមនុស្សទាំងអស់ដើរជាជួរទាំងហ្វូងទៅកាន់រាជបល្ល័ង្ករបស់អញ នោះអញក៏ចាប់ផ្ដើមធ្វើការជំនុំជម្រះជាផ្លូវការនៅមុខរាជបល្ល័ង្កពណ៌សដ៏អស្ចារ្យ។ និយាយឲ្យចំគឺថា នៅពេលដែលអញចាប់ផ្តើមកិច្ចការរបស់អញនៅលើផែនដីដោយផ្ទាល់ ហើយនៅពេលយុគសម័យនៃការជំនុំជម្រះជិតដល់ទីបញ្ចប់ អញចាប់ផ្ដើមដឹកនាំព្រះបន្ទូលរបស់អញទៅទូទាំងសកលលោក ហើយបញ្ចេញសំឡេងនៃព្រះវិញ្ញាណរបស់អញទៅទូទាំងសកលលោក។  តាមរយៈព្រះបន្ទូលរបស់អញ អញនឹងលាងសម្អាតមនុស្សទាំងអស់ ព្រមទាំងវត្ថុគ្រប់យ៉ាងដែលនៅក្នុងស្ថានសួគ៌ និងលើផែនដី ដើម្បីឲ្យដីលែងស្មោកគ្រោក និងលែងខុសសីលធម៌ ហើយទៅជានគរដ៏បរិសុទ្ធ។ អញនឹងបង្កើតរបស់សព្វសារពើជាថ្មី ដើម្បីឲ្យអញអាចប្រើប្រាស់ពួកវាបាន និងដើម្បីឲ្យពួកវាលែងទទួលរងខ្យល់ដង្ហើមថោក ព្រមទាំងលែងប្រឡាក់ប្រឡូកជាមួយរសជាតិនៃដីតទៅទៀត។ នៅលើផែនដី មនុស្សបានរាវរកគោលដៅ និងដើមកំណើតនៃព្រះបន្ទូលរបស់អញ ហើយបានសង្កេតមើលទង្វើរបស់អញ ប៉ុន្តែគ្មាននរណាម្នាក់បានដឹងពិតប្រាកដពីដើមកំណើតនៃព្រះបន្ទូលរបស់អញឡើយ ហើយក៏គ្មាននរណាម្នាក់បានឃើញពិតប្រាកដនូវភាពល្អអស្ចារ្យក្នុងអំពើរបស់អញនោះដែរ។ មានតែសព្វថ្ងៃនេះទេ ដែលអញចូលមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ហើយប្រាប់នូវព្រះបន្ទូលរបស់អញ ឯមនុស្សស្គាល់អញតិចតួចប៉ុណ្ណោះ ពួកគេយកកន្លែងដែល "អញ" តាំងនៅក្នុងគំនិតរបស់ពួកគេចេញ ហើយជំនួសមកវិញដោយការបង្កើតកន្លែងសម្រាប់ព្រះដ៏ជាក់ស្ដែងនៅក្នុងសម្បជញ្ញៈរបស់ពួកគេ។ មនុស្សមានសញ្ញាណ និងពោរពេញទៅដោយការចង់ដឹង។ តើអ្នកណាទៅដែលមិនចង់ឃើញព្រះជាម្ចាស់? តើអ្នកណាទៅដែលមិនចង់ជួបព្រះជាម្ចាស់? ប៉ុន្តែ មានតែវត្ថុដែលតាំងនៅកន្លែងច្បាស់លាស់មួយក្នុងចិត្តរបស់មនុស្សប៉ុណ្ណោះ ទើបជាព្រះជាម្ចាស់ ដែលមនុស្សមានអារម្មណ៍ថាស្រពិចស្រពិល និងអរូបី។ តើអ្នកណាទៅនឹងដឹងរឿងនេះបានប្រសិនបើអញមិនបានប្រាប់ពួកគេយ៉ាងច្បាស់លាស់នោះ? តើអ្នកណាទៅនឹងពិតជាជឿដោយភាពប្រាកដប្រជា និងគ្មានការសង្ស័យសូម្បីតែបន្តិចថា អញពិតជាមានមែន? វាមានភាពខុសគ្នាយ៉ាងខ្លាំងរវាង "អញ" នៅក្នុងចិត្តរបស់មនុស្ស និង "អញ" ពិតប្រាកដ ហើយគ្មាននរណាម្នាក់អាចគូសវាសប្រៀបធៀបភាពខុសគ្នានេះបានទេ។ ប្រសិនបើអញមិនបានមកយកកំណើតជាមនុស្សទេ មនុស្សនឹងមិនបានស្គាល់អញឡើយ ហើយទោះបីជាពួកគេបានបែរមកស្គាល់អញវិញក្ដី តើការស្គាល់នេះនឹងមិននៅតែជាសញ្ញាណទេឬ? មួយថ្ងៃៗ អញដើរនៅក្នុងចំណោមមនុស្សជាច្រើនតំណគ្មានទីបញ្ចប់ ហើយមួយថ្ងៃៗ អញធ្វើការនៅក្នុងមនុស្សគ្រប់រូប។ នៅពេលមនុស្សពិតជាឃើញអញ ពួកគេនឹងអាចស្គាល់អញតាមរយៈព្រះបន្ទូលរបស់អញ ហើយនឹងយល់ពីមធ្យោបាយដែលអញប្រាប់ ក៏ដូចជាព្រះហឫទ័យរបស់អញ។

នៅពេលនគរព្រះមកដល់ផែនដីជាផ្លូវការ នៅក្នុងចំណោមវត្ថុទាំងអស់ តើអ្វីទៅដែលមិននៅស្ងៀម? នៅក្នុងចំណោមមនុស្សទាំងអស់ តើអ្នកណាទៅដែលមិនខ្លាច? អញដើរគ្រប់ទីកន្លែងទូទាំងសកលលោក ហើយអញបានរៀបចំគ្រប់យ៉ាងដោយផ្ទាល់។ នៅពេលនេះ តើអ្នកណាទៅដែលមិនដឹងថា ទង្វើរបស់អញអស្ចារ្យនោះ? ព្រះហស្ដរបស់អញគាំទ្រវត្ថុទាំងអស់ ប៉ុន្តែអញក៏នៅខ្ពស់លើវត្ថុទាំងអស់ផងដែរ។ សព្វថ្ងៃនេះ តើការយកកំណើតជាមនុស្សរបស់អញ និងវត្តមានរបស់អញផ្ទាល់នៅក្នុងចំណោមមនុស្ស មិនមែនជាអត្ថន័យពិតអំពីការបន្ទាបខ្លួន និងការលាក់បំពួនរបស់អញទេឬ? មើលពីខាងក្រៅ មនុស្សជាច្រើនលើកតម្កើងអញថាល្អ និងលើកសរសើរអញថាថ្លៃថ្នូរ ប៉ុន្តែតើអ្នកណាទៅដែលពិតជាស្គាល់អញមែន? សព្វថ្ងៃនេះ ហេតុអ្វីបានជាអញប្រាប់ឯងរាល់គ្នាឲ្យស្គាល់អញ? តើបំណងរបស់អញមិនមែនដើម្បីបង្អាប់នាគដ៏ធំមានសម្បុរក្រហមទេឬ? អញមិនចង់បង្ខំមនុស្សឲ្យលើកសរសើរអញទេ ប៉ុន្តែអញចង់ធ្វើឲ្យពួកគេស្គាល់អញ ហើយតាមរយៈការនេះ ពួកគេនឹងស្រឡាញ់អញ ព្រមទាំងលើកសរសើរអញ។ ការលើកសរសើរបែបនេះទើបមានតម្លៃសមនឹងកេរ្តិ៍ឈ្មោះ និងមិនមែនជាសម្ដីគ្មានខ្លឹមសារ។ មានតែការលើកសរសើរបែបនេះប៉ុណ្ណោះ ទើបអាចទៅដល់រាជបល្ល័ង្ករបស់អញ ហើយហោះឡើងទៅលើមេឃ។ ដោយសារតែមនុស្សត្រូវបានសាតាំងល្បួង និងធ្វើឲ្យពុករលួយ ដោយសារតែពួកគេត្រូវបានគ្រប់គ្រងដោយសញ្ញាណ និងការគិត ទើបអញបានយកកំណើតជាមនុស្សដើម្បីយកឈ្នះលើមនុស្សជាតិទាំងអស់ដោយផ្ទាល់ ដើម្បីបើកសម្ដែងសញ្ញាណទាំងអស់របស់មនុស្ស និងដើម្បីហែកការគិតរបស់មនុស្សជាចម្រៀកៗ។ ជាលទ្ធផល មនុស្សលែងដើរអួតនៅចំពោះមុខអញ ហើយលែងបម្រើអញដោយប្រើសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេតទៅទៀត យ៉ាងនោះ "អញ" នៅក្នុងសញ្ញាណរបស់មនុស្ស ត្រូវបានបណ្ដេញចេញអស់ទាំងស្រុង។ នៅពេលនគរព្រះមកដល់ រឿងដំបូងដែលអញធ្វើ គឺចាប់ផ្តើមកិច្ចការក្នុងដំណាក់កាលនេះ ហើយអញធ្វើដូច្នេះនៅក្នុងចំណោមរាស្ត្ររបស់អញ។ ចំពោះរាស្ត្ររបស់អញដែលបានកើតនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម ប្រាកដជាមានពិសរបស់នាគដ៏ធំមានសម្បុរក្រហមនេះមិនតិចតួច ឬក៏មួយផ្នែកនោះឡើយនៅក្នុងខ្លួនរបស់ឯង។ ដូច្នេះ កិច្ចការរបស់អញក្នុងដំណាក់កាលនេះគឺផ្ដោតជាចម្បងទៅលើឯងរាល់គ្នា ហើយនេះគឺជាទិដ្ឋភាពមួយអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់អញនៅក្នុងប្រទេសចិន។ មនុស្សជាច្រើនមិនអាចយល់បានសូម្បីតែព្រះបន្ទូលដែលអញថ្លែងត្រឹមតែមួយបំណែក ហើយនៅពេលពួកគេយល់ ការយល់ដឹងរបស់ពួកគេគឺស្រពេចស្រពិល និងច្រឡំបល់។ នេះគឺជាចំណុចរបត់មួយនៅក្នុងវិធីសាស្ត្រដែលអញថ្លែងព្រះបន្ទូល។ ប្រសិនបើមនុស្សទាំងអស់អាចអានព្រះបន្ទូលរបស់អញ និងយល់ពីអត្ថន័យបាន នោះក្នុងចំណោមមនុស្ស តើអ្នកណាទៅដែលអាចទទួលការសង្គ្រោះបាន និងមិនត្រូវបោះចុះទៅក្នុងស្ថានឃុំព្រលឹង? នៅពេលមនុស្សស្គាល់អញ និងស្ដាប់បង្គាប់អញ នោះនឹងដល់ពេលវេលាដែលអញសម្រាកហើយ ហើយនោះឯងជាពេលដែលមនុស្សអាចយល់ពីអត្ថន័យនៃព្រះបន្ទូលរបស់អញបាន។ សព្វថ្ងៃនេះ ឋានៈរបស់ឯងរាល់គ្នាតូចពេក វាតូចស្ទើរតែអន់បំផុតទៅហើយ រហូតដល់ថ្នាក់មិនសមនឹងត្រូវលើកឡើងឡើយ ដោយមិនបាច់និយាយអ្វីទាំងអស់អំពីការស្គាល់អញ។

ថ្វីបើអញមានព្រះបន្ទូលថា អញបានចាត់បញ្ជូនពួកទេវតាឲ្យទៅមុនដើម្បីឃ្វាលបុត្រាទាំងឡាយ និងរាស្ត្ររបស់អញក្ដី ក៏គ្មាននរណាម្នាក់អាចយល់នូវអត្ថន័យនៃព្រះបន្ទូលរបស់អញដែរ។ នៅពេលអញចូលមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ពួកទេវតាចាប់ផ្តើមកិច្ចការគង្វាលក្នុងពេលតំណាលគ្នា ហើយក្នុងអំឡុងពេលដែលពួកទេវតាឃ្វាល បុត្រាទាំងឡាយ និងមនុស្សទាំងអស់ មិនត្រឹមតែទទួលទុក្ខលំបាក និងការឃ្វាលប៉ុណ្ណោះនោះទេ តែថែមទាំងអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកគេនូវការកើតមាននិមិត្តគ្រប់ប្រភេទ។ ដោយសារតែអញធ្វើការដោយផ្ទាល់ក្នុងភាពជាព្រះ នោះអ្វីៗគ្រប់យ៉ាងក៏ចូលទៅក្នុងការចាប់ផ្តើមជាថ្មី ហើយដោយសារតែភាពជាព្រះនេះធ្វើកិច្ចការដោយផ្ទាល់ នោះភាពជាមនុស្សមិនបានទប់ស្កាត់អ្វីបន្តិចសោះឡើយ ហើយចំពោះមនុស្ស វាហាក់ដូចជាមានដំណើរការដោយសេរីក្រោមលក្ខខណ្ឌអធិធម្មជាតិ។ ប៉ុន្តែ ចំពោះអញ វាធម្មតាទាំងអស់ (មនុស្សជឿថា វាមានលក្ខណៈអធិធម្មជាតិ ព្រោះគេមិនដែលធ្លាប់ជួបភាពជាព្រះដោយផ្ទាល់នោះ) វាឥតមានសញ្ញាណរបស់មនុស្ស ហើយវាមិនត្រូវបានធ្វើឲ្យខូចដោយគំនិតរបស់មនុស្សនោះទេ។ មនុស្សនឹងឃើញរឿងនេះតែនៅពេលដែលពួកគេចូលទៅលើផ្លូវត្រូវប៉ុណ្ណោះ។ ដោយសារតែឥឡូវនេះគឺជាការចាប់ផ្ដើម នៅពេលមកដល់ច្រកចូលរបស់ខ្លួន មនុស្សមានគុណវិបត្តិជាច្រើន ហើយកំហុស និងការមិនយល់ច្បាស់ពិបាកចៀសវាងបានណាស់។ សព្វថ្ងៃនេះ ចាប់តាំងពីពេលដែលអញបានដឹកនាំឯងរាល់គ្នារហូតមកដល់ចំណុចនេះ អញបានរៀបចំការសាកល្បង និងមានបំណងផ្ទាល់ខ្លួនរបស់អញ។ ប្រសិនបើអញត្រូវប្រាប់ឯងរាល់គ្នាអំពីសេចក្ដីទាំងនោះនៅថ្ងៃនេះ តើឯងរាល់គ្នាពិតជានឹងអាចយល់ដឹងពីវាបានទេ? អញស្គាល់ច្បាស់ពីគំនិតក្នុងចិត្តរបស់មនុស្ស និងបំណងប្រាថ្នាក្នុងបេះដូងរបស់មនុស្ស៖ តើអ្នកណាទៅដែលមិនធ្លាប់ស្វែងរកផ្លូវចេញសម្រាប់ខ្លួនឯងនោះ? តើអ្នកណាទៅដែលមិនធ្លាប់គិតអំពីក្ដីសង្ឃឹមផ្ទាល់ខ្លួនរបស់ពួកគេនោះ? ប៉ុន្តែទោះបីជាមនុស្សមានបញ្ញាច្រើន និងភ្លឺថ្លាយ៉ាងណាក្ដី តើអ្នកណាទៅដែលអាចទស្សន៍ទាយបានថា បន្ទាប់ពីយុគសម័យនានាទៅ បច្ចុប្បន្ននេះនឹងប្រែទៅជាបែបនេះ? តើនេះពិតជាផ្លែផ្កាចេញពីការខិតខំដោយអត្តនោម័តិផ្ទាល់ខ្លួនរបស់ឯងមែនទេ? តើនេះជារង្វាន់សម្រាប់ភាពឧស្សាហ៍មិនចេះនឿយហត់របស់ឯងមែនទេ? តើនេះជាផ្ទាំងគំនូរដ៏ស្រស់ស្អាតដែលចិត្តរបស់ឯងប្រមើលមើលមែនទេ? ប្រសិនបើអញមិនបានណែនាំមនុស្សជាតិទាំងអស់ទេ តើអ្នកណាទៅដែលនឹងអាចបំបែកខ្លួនចេញពីការរៀបចំរបស់អញ ហើយរកឃើញផ្លូវចេញមួយផ្សេងទៀតបាន? តើវាជាការស្រមើស្រមៃ និងបំណងប្រាថ្នារបស់មនុស្សដែលនាំពួកគេមកដល់សព្វថ្ងៃនេះមែនទេ? មនុស្សជាច្រើនរស់នៅអស់មួយជីវិតដោយមិនបានបំពេញបំណងប្រាថ្នារបស់ខ្លួនឡើយ។ តើនេះពិតជាដោយសារតែកំហុសនៅក្នុងការគិតរបស់ពួកគេមែនទេ? ជីវិតរបស់មនុស្សជាច្រើនត្រូវបានបំពេញដោយសុភមង្គល និងការពេញចិត្តដែលមិននឹកស្មានដល់។ តើនេះពិតជាដោយសារតែពួកគេរំពឹងតិចពេកមែនទេ? តើក្នុងចំណោមមនុស្សជាតិទាំងមូល អ្នកណាទៅដែលមិនទទួលបានការថែទាំនៅក្នុងព្រះនេត្ររបស់ព្រះដ៏មានគ្រប់ចេស្ដានោះ? តើអ្នកណាទៅដែលមិនរស់នៅក្នុងការកំណត់ទុកជាមុនដោយព្រះដ៏មានគ្រប់ចេស្ដានោះ? តើការរស់ និងការស្លាប់របស់មនុស្ស កើតឡើងតាមជម្រើសផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? តើមនុស្សគ្រប់គ្រងវាសនាផ្ទាល់ខ្លួនរបស់ពួកគេមែនទេ? មនុស្សជាច្រើនស្រែករកសេចក្ដីស្លាប់ តែវាស្ថិតនៅយ៉ាងឆ្ងាយពីពួកគេ។ មនុស្សជាច្រើនចង់រស់នៅក្លាយជាអ្នកខ្លាំង ហើយខ្លាចស្លាប់ តែវាមិនបានដល់ពួកគេសោះ ថ្ងៃមរណៈរបស់ពួកគេជិតមកដល់ហើយ ដែលនឹងទម្លាក់ពួកគេទៅក្នុងជង្ហុកធំនៃសេចក្ដីស្លាប់។ មនុស្សជាច្រើនសំលឹងមើលទៅលើមេឃ ហើយដកដង្ហើមធំវែងៗ។ មនុស្សជាច្រើនស្រែកទ្រហោយំខ្សឹកខ្សួលយ៉ាងខ្លាំង។ មនុស្សជាច្រើនធ្លាក់ចូលក្នុងទុក្ខវេទនា។ ហើយមនុស្សជាច្រើនក្លាយជាអ្នកទោសនៃសេចក្ដីល្បួង។ ថ្វីបើអញមិនលេចមកដោយផ្ទាល់ដើម្បីឲ្យមនុស្សឃើញអញច្បាស់ក៏ដោយ ក៏មានមនុស្សជាច្រើនភ័យមិនហ៊ានជួបមុខរបស់អញទេ ដោយខ្លាចយ៉ាងខ្លាំងថា អញនឹងវាយពួកគេស្លាប់ភ្លាមៗ ហើយអញនឹងផ្ដាច់ជីវិតពួកគេ។ តើមនុស្សពិតជាស្គាល់អញមែន ឬក៏អត់ទេ? គ្មាននរណាម្នាក់អាចនិយាយបានច្បាស់នោះទេ។ តើមិនដូច្នេះទេឬ? ឯងរាល់គ្នាខ្លាចទាំងអញ និងការវាយផ្ចាលរបស់អញ តែឯងក៏ងើបឈរ ហើយប្រឆាំងនឹងអញដោយបើកចំហ ថែមទាំងទម្លាក់ការជំនុំជម្រះមកលើអញវិញ។ តើករណីនេះមិនដូច្នេះទេឬ? មនុស្សទាំងនេះមិនដែលបានស្គាល់អញទេ ព្រោះពួកគេមិនដែលបានឃើញមុខអញ ឬឮសំឡេងអញឡើយ។ ដូច្នេះទោះបីជាអញស្ថិតនៅក្នុងបេះដូងរបស់មនុស្សក៏ដោយ តើមាននរណាដែលនៅក្នុងបេះដូងរបស់ពួកគេមិនស្រពិចស្រពិល និងមិនច្របូកច្របល់អំពីអញឬទេ? តើមាននរណាដែលនៅក្នុងបេះដូងរបស់ពួកគេស្គាល់អញច្បាស់ឥតខ្ចោះឬទេ? អញមិនចង់ឲ្យអស់អ្នកដែលជារាស្ត្ររបស់អញក៏មើលអញទាំងស្រពេចស្រពិល និងងងឹតងងុលដូច្នេះដែរនោះទេ ដូច្នេះហើយទើបអញចាប់ផ្ដើមធ្វើកិច្ចការដ៏អស្ចារ្យនេះ។

អញយាងចូលមកក្នុងចំណោមមនុស្សដោយស្ងាត់ៗ ហើយអញចាកចេញយ៉ាងទន់ភ្លន់។ តើមានអ្នកណាធ្លាប់បានឃើញអញទេ? តើព្រះអាទិត្យអាចមើលឃើញអញដោយសារអណ្ដាតភ្លើងរបស់វាដែលកំពុងឆេះឬទេ? តើព្រះច័ន្ទអាចមើលឃើញអញដោយសារភាពភ្លឺថ្លាច្បាស់របស់វាឬទេ? តើតារានិករអាចមើលឃើញអញដោយសារពួកវាស្ថិតនៅលើមេឃឬទេ? ពេលអញយាងមក មនុស្សមិនដឹងទេ ហើយអ្វីៗទាំងអស់នៅតែល្ងង់ខ្លៅ លុះដល់ពេលអញចាកចេញទៅវិញ មនុស្សក៏នៅតែមិនដឹងដដែល។ តើអ្នកណាអាចធ្វើបន្ទាល់ពីអញបាន? តើការលើកសរសើររបស់មនុស្សនៅលើផែនដីអាចធ្វើបានទេ? តើផ្កាលីលីដែលរីកក្នុងព្រៃអាចធ្វើបានទេ? តើបក្សាបក្សីដែលហោះហើរលើមេឃអាចធ្វើបានឬ? តើសត្វតោដែលកំពុងគ្រហឹមនៅលើភ្នំអាចធ្វើបានឬ? គ្មាននរណាម្នាក់អាចធ្វើបន្ទាល់ពីអញបានពេញលេញឡើយ! គ្មាននរណាម្នាក់អាចធ្វើកិច្ចការដែលអញនឹងធ្វើនេះបានឡើយ! ទោះបីជាពួកគេបានធ្វើកិច្ចការនេះមែនក៏ដោយ តើវានឹងមានឥទ្ធិពលអ្វីទៅ? មួយថ្ងៃៗ អញសង្កេតមើលរាល់សកម្មភាពរបស់មនុស្សជាច្រើន ហើយមួយថ្ងៃៗ អញស្ទង់មើលបេះដូង និងចិត្តរបស់មនុស្សជាច្រើន។ មិនធ្លាប់មាននរណាម្នាក់គេចផុតពីការជំនុំជម្រះរបស់អញឡើយ ហើយក៏មិនធ្លាប់មាននរណាម្នាក់ដកខ្លួនពួកគេចេញពីការពិតនៃការជំនុំជម្រះរបស់អញបានដែរ។ អញឈរពីលើមេឃ ហើយមើលពីចំងាយ៖ មនុស្សច្រើនរាប់មិនអស់ត្រូវបានអញវាយស្លាប់ភ្លាមៗ តែទោះជាដូច្នេះក្ដី ក៏មានមនុស្សច្រើនរាប់មិនអស់ផងដែរដែលរស់នៅក្នុងសេចក្ដីមេត្តាករុណា និងក្ដីអាណិតស្រឡាញ់របស់អញ។ តើឯងរាល់គ្នាមិនរស់នៅក្នុងលក្ខខណ្ឌបែបនេះដែរឬទេអី?

ថ្ងៃទី ៥ ខែមីនា ឆ្នាំ ១៩៩២

ខាង​ដើម៖ ចម្រៀងជ័យនៃនគរព្រះ

បន្ទាប់៖ ជំពូកទី ១២

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ