អំពីបទពិសោធ

តាមរយៈបទពិសោធរបស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សនាពេលសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំលើអត្ថន័យ និងកាលៈទេសៈពិតរបស់វា។ ព្រះជាម្ចាស់លត់ដំការប្តេជ្ញាចិត្តរបស់មនុស្ស ដុសខាត់ទំនុកចិត្តរបស់ពួកគេ និងប្រោសគ្រប់ផ្នែកទាំងអស់របស់ពួកគេឱ្យបានគ្រប់លក្ខណ៍ ហើយកិច្ចការនេះត្រូវបានសម្រេចជោគជ័យជាចម្បង តាមរយៈការល្បងល ដែលនេះក៏ជាកិច្ចការលាក់កំបាំងនៃព្រះវិញ្ញាណបរិសុទ្ធផងដែរ។ វាមើលទៅហាក់ដូចជា ព្រះជាម្ចាស់បានបោះបង់ចោលមនុស្ស ហើយហេតុដូចនេះ ប្រសិនបើពួកគេមិនប្រុងប្រយ័ត្ន ពួកគេនឹងចាត់ទុកការល្បងលទាំងនេះ ជាសេចក្តីល្បួងរបស់សាតាំង។ តាមពិតទៅ ការល្បងលជាច្រើន អាចត្រូវបានគេចាត់ទុកថាជាការល្បួង ហើយនេះគឺជាគោលការណ៍ និងជាច្បាប់ដែលព្រះជាម្ចាស់ទ្រង់បំពេញការងារ។ ប្រសិនបើមនុស្សពិតជារស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់មែន ពួកគេនឹងចាត់ទុករឿងរ៉ាវបែបនេះជាការល្បងលពីព្រះជាម្ចាស់ ហើយនឹងមិនបណ្តោយឱ្យពួកវារបូតឡើយ។ ប្រសិនបើនរណាម្នាក់និយាយថា ដោយសារតែព្រះជាម្ចាស់គង់នៅជាមួយពួកគេ សាតាំងច្បាស់ជាមិនចូលទៅជិតពួកគេទេនោះ គឺមិនត្រឹមត្រូវទាំងស្រុងឡើយ។ បើពិតជាដូច្នោះមែន តើធ្វើម្ដេចទើបអាចពន្យល់បានថា ព្រះយេស៊ូវបានប្រឈមមុខនឹងការល្បួង បន្ទាប់ពីទ្រង់បានតមអាហារនៅទីរហោស្ថានអស់រយៈពេល៤០ថ្ងៃ? ដូច្នេះ ប្រសិនបើមនុស្សពិតជាកែតម្រូវទស្សនៈរបស់ពួកគេអំពីជំនឿលើព្រះជាម្ចាស់ ពួកគេនឹងមើលឃើញរឿងរ៉ាវជាច្រើនកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេនឹងមិនត្រូវបានបង្វែរ និងបំភ្លៃបំភាន់បានឡើយ។ ប្រសិនបើនរណាម្នាក់ពិតជាបានតាំងចិត្តទទួលនូវការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ ពួកគេត្រូវតែដោះស្រាយគ្រប់បញ្ហាទាំងអស់ដែលប្រឈមមុខនឹងពួកគេ ពីជ្រុងខុសៗគ្នាជាច្រើនដោយមិនងាកទៅខាងឆ្វេង ឬទៅខាងស្តាំនោះឡើយ។ ប្រសិនបើអ្នកមិនមានចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ អ្នកនឹងមិនដឹងពីរបៀបសហការជាមួយព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមិនដឹងអំពីគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនដឹងអំពីរបៀបដែលសាតាំងធ្វើការនៅក្នុងមនុស្សទេនោះ អ្នកនឹងគ្មានផ្លូវឈានទៅដល់ការអនុវត្តឡើយ។ សេចក្តីព្យាយាមខ្នះខ្នែងតែមួយមុខ នឹងមិនបណ្ដាលឱ្យអ្នកទទួលបានលទ្ធផលដែលព្រះជាម្ចាស់ទាមទារបានឡើយ។ មធ្យោបាយនៃបទពិសោធបែបនេះ គឺស្រដៀងនឹងមធ្យោបាយរបស់ឡូរែន ដែលលោកមានប្រសាសន៍ថា ការមិនធ្វើឱ្យខុសប្លែកអ្វីទាំងអស់ និងផ្តោតតែលើបទពិសោធ ដោយមិនដឹងច្បាស់ទាំងស្រុងថា អ្វីជាកិច្ចការរបស់សាតាំង អ្វីជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនដឹងថា មនុស្សសិ្ថតនៅក្នុងសភាពបែបណា ប្រសិនបើគ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយដឹងថា មនុស្សប្រភេទណា ដែលព្រះជាម្ចាស់ចង់កែប្រែឱ្យបានគ្រប់លក្ខណ៍។ គោលការណ៍ដែលគួរយកទៅអនុវត្ត នៅពេលដែលត្រូវប្រឈមជាមួយមនុស្សប្រភេទផ្សេងៗគ្នា របៀបស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ន របៀបដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ដឹងអំពីសេចក្ដីមេត្តាករុណា ឫទ្ធិតេជៈ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ ត្រូវតម្រង់ទៅកាន់មនុស្សក្រុមណា កាលៈទេសៈបែបណា និងយុគសម័យមួយណា គឺគាត់គ្មានការយល់ដឹងអ្វីបន្តិចសោះ។ ប្រសិនបើមនុស្សមិនមាននិមិត្តច្រើនធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់បទពិសោធរបស់ពួកគេទេ នោះជីវិតលែងមានចំណោទបញ្ហាហើយ ឯបទពិសោធវិញក៏កាន់តែលែងមានចម្ងល់ទៅតាមនោះដែរ។ ពួកគេអាចបន្តចុះចូល និងស៊ូទ្រាំនឹងអ្វីគ្រប់យ៉ាងទាំងឆោតល្ងង់។ មនុស្សបែបនេះគឺពិបាកនឹងកែប្រែឱ្យបានគ្រប់លក្ខណ៍ណាស់។ អាចនិយាយបានថា ប្រសិនបើអ្នកមិនមានអ្វីដូចនឹងទស្សនវិស័យដែលត្រូវបានរៀបរាប់ខាងលើនេះទេ នេះជាភស្ដុតាងគ្រប់គ្រាន់បញ្ជាក់ថា អ្នកគឺជាមនុស្សល្ងីល្ងើ អ្នកប្រៀបដូចជាបង្គោលអំបិល ដែលតែងតែឈរទ្រឹងនៅអ៊ីស្រាអែល។ មនុស្សបែបនេះគ្មានប្រយោជន៍ទេ មិនល្អសម្រាប់អ្វីទាំងអស់! មនុស្សខ្លះធ្លាប់តែចុះចូលទាំងងងឹតងងល់ប៉ុណ្ណោះ ពួកគេតែងតែស្គាល់ខ្លួនឯង ហើយតែងតែប្រើវិធីផ្ទាល់ខ្លួនរបស់ពួកគេ ដោយសម្ដែងកិរិយាត្រឹមត្រូវពេលប្រឈមដោះស្រាយបញ្ហាថ្មីៗ ឬពួកគេប្រើ «ប្រាជ្ញា» ដើម្បីដោះស្រាយរឿងតូចតាច ដែលមិនសមនឹងលើកមកនិយាយផង។ មនុស្សបែបនេះ គឺគ្មានសមត្ថភាពវែកញែកទេ ហើយសន្ដានរបស់គេ ហាក់ដូចជាព្រមឱ្យគេធ្វើបាបខ្លួន ហើយពួកគេនៅតែដដែល មិនព្រមផ្លាស់ប្ដូរសោះ។ មនុស្សបែបនេះ គឺជាមនុស្សល្ងីល្ងើដែលខ្វះសូម្បីតែសមត្ថភាពវែកញែករឿងបន្តិចបន្តួច។ ពួកគេមិនដែលព្យាយាមចាត់វិធានការ ដែលសមស្របទៅតាមកាលៈទេសៈ ឬមនុស្សខុសៗគ្នាឡើយ។ មនុស្សបែបនេះមិនមានបទពិសោធទេ។ ខ្ញុំធ្លាប់បានឃើញមនុស្សមួយចំនួន ដែលស្គាល់ខ្លួនឯងពេក រហូតនៅពេលប្រឈមមុខជាមួយមនុស្សដែលត្រូវបានសន្ធប់ដោយកិច្ចការនៃវិញ្ញាណអាក្រក់ គឺពួកគេបានឱនក្បាលចុះ ហើយលន់តួអំពើបាបរបស់ពួកគេ ទាំងមិនហ៊ានក្រោកឈរ ហើយថ្កោលទោសមនុស្សអាក្រក់ទាំងនោះផង។ ហើយនៅពេលដែលប្រឈមមុខនឹងកិច្ចការជាក់ស្តែងនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេមិនហ៊ានស្តាប់បង្គាប់ទេ។ ពួកគេជឿថា វិញ្ញាណអាក្រក់ក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ដែរ ហើយពួកគេមិនមានភាពក្លាហាន សូម្បីតែបន្តិចបន្តួច ក្នុងការក្រោកឈរ ហើយតតាំងនឹងវិញ្ញាណទាំងនោះទេ។ មនុស្សបែបនេះនាំមកនូវសេចក្តីអាម៉ាស់ដល់ព្រះជាម្ចាស់ ហើយពួកគេពិតជាគ្មានសមត្ថភាពទូលរែកបន្ទុកដ៏ធ្ងន់សម្រាប់ទ្រង់បានឡើយ។ មនុស្សល្ងីល្ងើបែបនេះ មិនធ្វើឱ្យមានភាពខុសប្លែកអ្វីឡើយ។ ហេតុដូច្នេះ មធ្យោបាយនៃបទពិសោធបែបនេះ គួរតែត្រូវបានកម្ចាត់ចោល ព្រោះវាមិនអាចរក្សាបន្តបានទេនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់ពិតជាធ្វើកិច្ចការជាច្រើនជាមួយមនុស្ស ជួនកាលទ្រង់ល្បងលពួកគេ ជួនកាលទ្រង់បង្កើតបរិយាកាសផ្សេងៗ ដើម្បីលត់ដំពួកគេ ហើយពេលខ្លះទ្រង់ក៏មានព្រះបន្ទូល ដើម្បីដឹកនាំពួកគេ និងកែប្រែចំណុចខ្វះខាតរបស់ពួកគេ។ ជួនកាលព្រះវិញ្ញាណបរិសុទ្ធដឹកនាំមនុស្សទៅកាន់បរិយាកាស ដែលព្រះជាម្ចាស់រៀបចំសម្រាប់ពួកគេ ដើម្បីឱ្យគេរកឃើញនូវអ្វីៗជាច្រើនដែលពួកគេខ្វះខ្វាត ទាំងមិនដឹងខ្លួន។ តាមរយៈសម្ដី និងទង្វើរបស់មនុស្ស ព្រមទាំងវិធីដែលមនុស្សប្រព្រឹត្ដចំពោះអ្នកដទៃ និងដោះស្រាយរឿងរ៉ាវផ្សេងៗ ទាំងដែលគេមិនដឹងអ្វីសោះនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បំភ្លឺពួកគេអំពីបញ្ហាជាច្រើនដែលពួកគេមិនបានយល់ពីមុនមក ដោយឱ្យពួកគេមើលឃើញរឿងរ៉ាវនិងមនុស្សជាច្រើនកាន់តែច្បាស់ និងឱ្យពួកគេមើលឃើញអ្វីដែលពួកគេមិនបានដឹងពីមុន កាន់តែច្រើន។ នៅពេលអ្នករាល់គ្នាចូលរួមជាមួយនឹងលោកិយ អ្នកចាប់ផ្តើមយល់ដឹងអំពីរឿងលោកិយបន្តិចម្តងៗ ហើយមុនពេលដែលអ្នកឈានទៅដល់ទីបញ្ចប់ អ្នកអាចសន្និដ្ឋានថា «ធ្វើជាមនុស្ស គឺពិតជាពិបាកណាស់។» ប្រសិនបើអ្នកចំណាយពេលខ្លះ ដើម្បីទទួលបទពិសោធនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ហើយស្វែងយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ អ្នកនឹងទទួលបានការយល់ដឹងជ្រៅជ្រះជាច្រើនដោយមិនដឹងខ្លួន ហើយកេរ្តិ៍ឈ្មោះរបស់អ្នកនឹងកើនឡើងជាលំដាប់។ អ្នកនឹងយល់អំពីរឿងរ៉ាវខាងវិញ្ញាណជាច្រើនបានប្រសើរជាងមុន ហើយអ្នកនឹងកាន់តែយល់ច្បាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ ជាពិសេស។ អ្នកនឹងទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ រាល់ទង្វើរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងលក្ខណៈនិងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ តាមបែបផែននៃជិវិតរបស់អ្នកផ្ទាល់។ ប្រសិនបើអ្នកគ្រាន់តែដើរពនេចរនៅក្នុងលោកិយនេះ នោះស្លាបរបស់អ្នកនឹងកាន់តែរឹងខ្លាំងឡើង ហើយការទាស់ទទឹងរបស់អ្នកចំពោះព្រះជាម្ចាស់ ក៏នឹងកាន់តែខ្លាំងឡើងៗដែរ ហើយព្រះជាម្ចាស់នឹងពិបាកប្រើប្រាស់អ្នកណាស់។ ដោយសារតែមានពាក្យថា «តាមខ្ញុំគិត» ច្រើនពេកនៅក្នុងខ្លួនអ្នក ទើបព្រះជាម្ចាស់ពិបាករកអ្វីមកប្រើឱ្យត្រូវនឹងអ្នកណាស់។ នៅពេលដែលអ្នកកាន់តែនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ នោះបទពិសោធរបស់អ្នក នឹងមានកាន់តែច្រើន។ ប្រសិនបើអ្នកនៅតែរស់នៅក្នុងលោកិយនេះដូចជាសត្វ ដោយមាត់របស់អ្នកអះអាងថា មានជំនឿលើព្រះជាម្ចាស់ តែចិត្តរបស់អ្នកនៅកន្លែងផ្សេងទៀត ហើយប្រសិនបើអ្នកនៅតែសិក្សាទស្សនវិជ្ជាបែបលោកិយសម្រាប់ការរស់នៅ នោះតើការលះបង់របស់អ្នកពីមុនមក នឹងទៅជាឥតប្រយោជន៍ទេឬអី? ដូច្នេះហើយ មនុស្សកាន់តែនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ពួកគេក៏កាន់តែងាយនឹងត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ ដែរ។ នេះគឺជាគន្លងដែលព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការរបស់ទ្រង់។ ប្រសិនបើអ្នកមិនយល់ពីគន្លងនេះទេ អ្នកក៏មិនអាចចូលទៅកាន់មាគ៌ាដ៏ត្រឹមត្រូវបានដែរ ហើយការដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ គឺរឹតតែគ្មានអ្វីត្រូវឆ្ងល់ឡើយ។ អ្នកនឹងមិនអាចមានជីវិតខាងវិញ្ញាណធម្មតាបានទេ។ អ្នកប្រៀបដូចជាមនុស្សពិការ ហើយអ្នកនឹងមានតែការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនប៉ុណ្ណោះ គ្មានការងាររបស់ព្រះជាម្ចាស់សោះឡើយ។ តើនេះមិនមែនជាកំហុសក្នុងបទពិសោធរបស់អ្នកទេឬអី? អ្នកមិនចាំបាច់ត្រូវតែអធិដ្ឋាន ដើម្បីនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ឡើយ។ ជួនកាលអ្នកចូលក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ តាមរយៈការដែលអ្នកសញ្ជឹងគិតអំពីព្រះជាម្ចាស់ ឬការដែលអ្នកពិចារណាអំពីកិច្ចការរបស់ទ្រង់ ជួនកាលនៅក្នុងការដោះស្រាយបញ្ហារបស់អ្នក ហើយជួនកាលតាមរយៈការដែលអ្នកត្រូវបានបើកសម្ដែងឱ្យឃើញនៅក្នុងហេតុការណ៍ណាមួយ។ មនុស្សភាគច្រើននិយាយថា ខ្ញុំឧស្សាហ៍អធិស្ឋានដែរ «តើខ្ញុំមិននៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ទេឬអី?» មនុស្សជាច្រើនអធិដ្ឋានឥតឈប់ឈរ «ក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់»។ បើទោះបីជាការអធិស្ឋាននៅជាប់នឹងបបូរមាត់របស់ពួកគេជានិច្ចមែន ក៏ពួកគេមិនរស់នៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលមនុស្សបែបនេះអាចរក្សាស្ថានភាពរបស់ពួកគេក្នុងព្រះវត្តមានព្រះជាម្ចាស់ ពួកគេគ្មានសមត្ថភាពប្រើប្រាស់ដួងចិត្តរបស់ពួកគេទាំងស្រុង ដើម្បីនៅជាប់ជាមួយព្រះជាម្ចាស់គ្រប់ពេលវេលា ហើយពួកគេក៏មិនអាចចូលមករកព្រះជាម្ចាស់ ដោយមធ្យោបាយនៃការមានបទពិសោធ មិនថាតាមរយៈការពិចារណា ការសញ្ជឹងគិតដោយស្ងៀមស្ងាត់ ឬការប្រើគំនិតរបស់ពួកគេដើម្បីនៅជាប់ជាមួយនឹងព្រះជាម្ចាស់ នៅក្នុងចិត្តពួកគេ ដោយការគិតគូរពីបន្ទុករបស់ព្រះជាម្ចាស់ទេ។ ពួកគេគ្រាន់តែថ្វាយការអធិដ្ឋានដល់ព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ ដោយបបូរមាត់របស់ពួកគេប៉ុណ្ណោះ។ ដួងចិត្តរបស់មនុស្សភាគច្រើន គ្មានសង្ឃឹមចំពោះព្រះជាម្ចាស់ទេ ហើយព្រះគង់នៅទីនោះ តែនៅពេលដែលពួកគេចូលទៅជិតទ្រង់ប៉ុណ្ណោះ។ ភាគច្រើន ព្រះជាម្ចាស់មិនគង់នៅទីនោះទាល់តែសោះ។ តើនេះមិនមែនជាការបង្ហាញឱ្យឃើញចិត្តមនុស្សដែលគ្មានព្រះជាម្ចាស់គង់ជាមួយទេឬអី? ប្រសិនបើពួកគេពិតជាមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេមែន តើពួកគេអាចធ្វើកិច្ចការដែលចោរប្លន់ និងសត្វសាហាវធ្វើដែរឬទេ? ប្រសិនបើមនុស្សម្នាក់ពិតជាគោរពព្រះជាម្ចាស់មែន ពួកគេនឹងនាំដួងចិត្តពិតរបស់ពួកគេ មកភ្ជាប់ជាមួយនឹងព្រះជាម្ចាស់ ហើយគំនិតនិងយោបល់របស់ពួកគេនឹងនៅជាប់ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ជានិច្ច។ ពួកគេមិនទំនងជាធ្វើខុសក្នុងកិច្ចការដែលមនុស្សអាចសម្រេចបាន ហើយនឹងមិនធ្វើកិច្ចការណាដែលទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ នេះហើយគឺជាខ្នាតគំរូនៃជីវិតជាអ្នកជឿ។

ខាង​ដើម៖ សេចក្ដីដែលអ្នកគង្វាលដ៏មានសមត្ថភាពគួរប្រដាប់ខ្លួន

បន្ទាប់៖ បញ្ញត្តិនៅក្នុងយុគសម័យថ្មី

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ