សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)
លទ្ធផលចង់បានអំពីកិច្ចការនៃការយកឈ្នះគឺ សម្រាប់ឲ្យផ្នែកសាច់ឈាមមនុស្សឈប់ធ្វើការបះបោរ គឺថា ឲ្យគំនិតរបស់មនុស្សបានទទួលនូវចំណេះដឹងថ្មីអំពីព្រះជាម្ចាស់ ដើម្បីឲ្យដួងចិត្ដរបស់គេបានស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងហ្មត់ចត់ និងដើម្បីឲ្យមនុស្សមានចិត្ដប្រាថ្នាចង់ធ្វើសម្រាប់ព្រះជាម្ចាស់។ មនុស្សមិនបានរាប់ថាត្រូវបានយកឈ្នះ នៅពេលដែលនិស្ស័យដើម ឬសាច់ឈាមរបស់ពួកគេបានផ្លាស់ប្ដូរទេ។ គឺអាចនិយាយបានថា នៅពេលការគិត និងមនសិការរបស់មនុស្ស ព្រមទាំងសតិរបស់គេផ្លាស់ប្ដូរ ហើយនៅពេលដែលឥរិយាបថផ្នែកចិត្ដគំនិតរបស់ឯងផ្លាស់ប្ដូរ នោះគឺជាពេលដែលព្រះជាម្ចាស់បានផ្លាស់ប្ដូរឯងហើយ។ នៅពេលឯងបានតាំងចិត្ដស្ដាប់បង្គាប់ និងបានទទួលយកនូវចិត្ដគំនិតថ្មី នៅពេលដែលឯងមិននាំយកនូវគំនិតរបស់ខ្លួន ឬចេតនាចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលខួរក្បាលរបស់ឯងអាចគិតបានជាធម្មតា គឺអាចនិយាយបានថា នៅពេលដែលឯងអាចថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដ នោះឯងជាប្រភេទមនុស្សដែលទទួលបានការយកឈ្នះទាំងស្រុងពីព្រះជាម្ចាស់។ នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ៖ ពួកគេត្រួតលើរូបកាយរបស់ខ្លួន និងទទួលយកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលគេលំបាកស្ទើស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធនូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការរងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចត្រួតលើរូបកាយរបស់ខ្លួន និងបោះបង់ចោលនូវផ្នែកសាច់ឈាមរបស់គេ។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេពិតជាគួរឲ្យសរសើរ។ ប៉ុន្ដែការគិត បំណង និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងនិស្ស័យដើមរបស់ពួកគេ មិនទាន់ត្រូវបានដោះស្រាយ សូម្បីតែបន្ដិចនៅឡើយ។ ពួកគេខ្វះនូវចំណេះដឹងពិតប្រាកដអំពីខ្លួនឯង។ ការយល់ឃើញរបស់ពួកគេចំពោះព្រះជាម្ចាស់ ឃើញដូចព្រះអង្គជាព្រះដែលស្រពិចស្រពិល ដោយគេមានលក្ខណៈចាស់គំរិល មើលមិនឃើញ។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងនិស្ស័យវិជ្ជមានរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ពួកគេខំធ្វើការ និងរងទុក្ខសម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងុល។ ពួកគេមិនឲ្យតម្លៃលើអ្វីទាំងអស់ ដោយគ្រាន់តែធ្វើជាដឹងខុសត្រូវ ខ្វល់ខ្វាយបន្ដិចបន្ដួចអំពីរបៀបដែលត្រូវធានាឲ្យបានថា ការបម្រើរបស់ពួកគេពិតជាបានបំពេញបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយពួកគេបានដឹងបន្ដិចបន្តួចប៉ុណ្ណោះពីរបៀបទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះដែលមានលក្ខណៈដើមឡើយ ប៉ុន្ដែជាព្រះដែលបានលាក់នៅក្នុងរឿងព្រេង ជាផលិតផលដែលកើតចេញពីការស្រម៉ៃរបស់ពួកគេ ជាព្រះមួយអង្គដែលពួកគេបានត្រឹមតែឮ ឬបានឃើញនៅក្នុងសំណេរតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រម៉ៃចេញជារូបរាង និងជំនឿស៊ុប ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ដែលព្រះជាម្ចាស់ចង់ឲ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនត្រឹមត្រូវឡើយ គឺថា ជាក់ស្ដែង គ្មាននរណាម្នាក់ក្នុងចំណោមពួកគេពិតជាអាចបម្រើស្របតាមព្រះហឬទ័យរបស់ព្រះជាម្ចាស់បានឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់គេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេចំពោះលក្ខណៈរបស់ព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឲ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ ហើយក៏មិនមាននរណាបានណែនាំពួកគេឲ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះ ក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផល ការបម្រើរបស់ពួកគេ មានចំនួនមិនលើសពីការបម្រើម្ដងម្កាលដោយធ្វើទាំងបិទភ្នែក ដូចជាមនុស្សខ្វាក់បម្រើឪពុកដែរ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយ តើនរណាយល់ព្រមឲ្យធ្វើវា? ចាប់តាំងពីដើមដំបូង រហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀនដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់គេពឹងលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ? តើការធ្វើបែបនេះអាចនាំឲ្យមានរង្វាន់អ្វីដែរ? សូម្បីតែលោកពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវ គ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើ ដែលស្របតាមបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធន៍ពីការដោះស្រាយ ឬការទទួលការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមឯងរាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់ និងដោះស្រាយ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ -តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់ឯង ចំណេះដឹងអំពីជីវិតរបស់ឯង និងចំណេះដឹងរបស់ឯងអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយឯងមិនទទួលបានអ្វីទាំងអស់ នោះឯងនឹងមិនទទួលបានអ្វីគួរឲ្យកត់សម្គាល់នៅក្នុងការបម្រើរបស់ឯងឡើយ! បើគ្មាននិមិត្ដ និងចំណេះដឹងថ្មីពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះឯងមិនអាចទទួលបានការយកឈ្នះឡើយ។ របៀបរបស់ឯងស្ដីពីការដើរតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងដូចជាមនុស្សដែលរងទុក្ខ និងតមអាហារ៖ មានតម្លៃតិចណាស់! វាច្បាស់ណាស់ ដ្បិតមានទីបន្ទាល់តិចតួចណាស់នៅក្នុងអ្វីដែលគេធ្វើដែលអញថ្លែងថា ការបម្រើរបស់គេ គឺឥតប្រយោជន៍សោះឡើយ! ពួកគេចំណាយពេលពេញមួយជីវិតរបស់ខ្លួនរងទុក្ខលំបាក និងអង្គុយនៅក្នុងមន្ទីឃុំឃាំង។ ពួកគេធ្លាប់ប្រឹងអត់ទ្រាំ ស្រលាញ់ ហើយពួកគេធ្លាប់ទទួលយកឈើឆ្កាង ពួកគេត្រូបានលោកិយមើលងាយ និងបដិសេធ ពួកគេជួបប្រទះនឹងភាពលំបាក ហើយទោះបីជាពួកគេស្ដាប់បង្គាប់រហូតដល់ពេលចុងក្រោយ ពួកក៏គេនៅតែមិនទទួលការទទួលបានការយកឈ្នះដែរ និងមិនអាចផ្ដល់នូវទីបន្ទាល់ចំពោះការដែលត្រូវបានយកឈ្នះ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅខាងក្នុងវិញ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ គ្មានគំនិត សញ្ញាណចាស់ៗ ការបដិបត្ដិផ្នែកសាសនា ចំណេះដឹងដែលមនុស្សបង្កើត និងគំនិតជាមនុស្សណាមួយរបស់ពួកគេដែលត្រូវបានដោះស្រាយឡើយ។ មិនមែននូវតម្រុយបន្តិចណាសោះ អំពីគំនិតថ្មីនៅក្នុងពួកគេឡើយ។ គ្មានចំណេះដឹងណាមួយរបស់ពួកគេស្ដីពីព្រះជាម្ចាស់ដែលពិត និងសុក្រិតឡើយ។ ពួកគេបានយល់ច្រឡំចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើការនេះបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? មិនថាចំណេះដឹងរបស់ឯងកាលពីមុន ស្ដីពីព្រះជាម្ចាស់ បែបណានោះទេ ប្រសិនបើថ្ងៃនេះនៅតែដដែល ហើយឯងនៅបន្ដយកចំណេះដឹងរបស់ឯងស្ដីពីព្រះជាម្ចាស់យកទៅធ្វើជាមូលដ្ឋាន តាមសញ្ញាណរបស់ឯង ហើយគំនិតរបស់ឯងមិនខ្វល់ថាព្រះជាម្ចាស់ធ្វើអ្វីនោះ ដែលអាចនិយាយបានថា ប្រិសនបើឯងមិនអាចស្គាល់លក្ខណៈពិត និងនិស្ស័យរបស់ព្រះជាម្ចាស់ទេនោះ ប្រសិនបើចំណេះដឹងរបស់ឯងអំពីព្រះជាម្ចាស់នៅតែទទួលការដឹកមុខពីគំនិតបែបសក្ដិភូមិ និងបែបអបិយជំនឿ ហើយនៅតែកើតឡើងពីការស្រមើស្រម៉ៃ និងសញ្ញាណរបស់មនុស្ស នោះឯងមិនទាន់ត្រូវបានយកឈ្នះឡើយ។ អញពោលពាក្យទាំងនេះទៅកាន់ឯងនៅថ្ងៃនេះ ដើម្បីឲ្យឯងអាចដឹង ដើម្បីឲ្យចំណេះដឹងនេះអាចដឹកនាំឯងទៅកាន់ចំណេះដឹងដែលថ្មីជាងមុន និងមានភាពសុក្រិតផង។ អញក៏ពោលនូវពាក្យទាំងនេះដើម្បីលុបបំបាត់គំនិតចាស់ៗ និងរបៀបចាស់នៃការស្គាល់ដែលមាននៅក្នុងឯង ដើម្បីឲ្យឯងអាចមានចំណេះដឹងថ្មី។ ប្រសិនបើឯងហូប និងផឹកព្រះបន្ទូលរបស់អញ នោះចំណេះដឹងរបស់ឯងនឹងផ្លាស់ប្ដូរគួរឲ្យកត់សម្គាល់។ ដរាបណាដែលឯងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយនឹងដួងចិត្ដដែលស្ដាប់បង្គាប់ នោះការយល់ឃើញរបស់ឯងនឹងមានលក្ខណៈខុសពីមុនស្រលះ។ ដរាបណាឯងអាចទទួលយកនូវការវាយផ្ចាលម្ដងហើយម្ដងទៀត នោះចិត្ដគំនិតចាស់របស់ឯងងនឹងផ្លាស់ប្រែជាបន្ដបន្ទាប់។ ដរាបណាចិត្ដគំនិរបស់ឯងត្រូវបានជំនួសដោយអ្វីដែលថ្មី នោះការប្រព្រឹត្ដិរបស់ឯងក៏នឹងផ្លាស់ប្ដូរតាមនោះដែរ។ វិធីនេះ ការបម្រើរបស់ឯងនឹងកាន់តែឆាប់ដល់គោលដៅកាន់តែខ្លាំង គឺកាន់តែអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ប្រសិនបើឯងអាចផ្លាស់ប្រែជីវិត ចំណេះដឹងនៃជីវិតមនុស្ស និងការយល់ឃើញរបស់ឯងអំពីព្រះជាម្ចាស់ នោះនិស្ស័យពីកំណើតរបស់ឯងក៏នឹងថមថយបន្ដិចម្ដងៗដែរ។ ចំណុចនេះ ហើយគ្មានអ្វីក្រៅពីការនេះឡើយ គឺជាផលប៉ះពាល់នៅពេលដែលព្រះជាម្ចាស់យកឈ្នះលើមនុស្ស វាជាការផ្លាស់ប្រែដែលកើតឡើងចំពោះមនុស្ស។ នៅក្នុងសេចក្ដីជំនឿរបស់ឯងលើព្រះជាម្ចាស់ ប្រសិនបើអ្វីទាំងអស់ដែលឯងដឹងនោះគឺជាការធ្វើឲ្យរូបកាយ ការស៊ូទ្រាំ និងការរងទុក្ខរបស់ឯងចុះខ្សោយ ហើយឯងមិនដឹងថាតើវាជាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ មិនសូវដឹងថាតើការនេះធ្វើដើម្បីជាប្រយោជន៍របស់នរណា នោះតើឲ្យការអនុវត្ដន៍បែបនេះដឹកនាំទៅរកការផ្លាស់ប្រែម្ដេចបាន?
ត្រូវយល់ថា អ្វីដែលអញសុំពីឯងរាល់គ្នាគឺមិនមែនសម្រាប់ឲ្យឯងរាល់គ្នាប្រកាន់យកសាច់ឈាមរបស់ខ្លួនឲ្យនៅជាប់នឹងចំណង ឬបញ្ឈប់ខួរក្បាលរបស់ឯងរាល់គ្នាមិនឲ្យគិតដល់គំនិតផ្សេងៗតាមតែអំពើចិត្ដនោះឡើយ។ វាមិនមែនជាគោលដៅនៃកិច្ចការ ហើយក៏មិនមែនជាកិច្ចការដែលត្រូវបង្ហើយនៅពេលនេះដែរ។ ពេលនេះ ឯងរាល់គ្នាត្រូវតែមានចំណេះដឹងដែលកើតឡើងពីចំណុចវិជ្ជមាន ដើម្បីឲ្យឯងអាចផ្លាស់ប្ដូរខ្លួនឯងបាន។ សកម្មភាពដែលចាំបាច់បំផុតគឺថា ឯងត្រូវបំពាក់បំប៉នខ្លួនឯងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យថា ត្រូវបំពាក់បំប៉នខ្លួនឯងជាមួយនឹងសេចក្ដីពិត និងនិមិត្ដដែលនៅចំពោះមុខឯងនៅពេលនេះ ហើយបន្ទាប់មកត្រូវចេញទៅ និងយកវាទៅអនុវត្ដន៍ចុះ។ នេះជាទំនួលខុសត្រូវរបស់ឯងរាល់គ្នា។ អញមិនបានសុំឲ្យឯងរាល់គ្នាស្វែងរក និងទទួលបានការបំភ្លឺច្រើនជាងនេះទេ។ ក្នុងពេលនេះ ឯងរាល់គ្នាមិនមាននូវភាពខ្ពង់ខ្ពស់សម្រាប់ការនេះឡើយ។ អ្វីដែលតម្រូវឲ្យឯងរាល់គ្នាមាននោះ គឺត្រូវធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបាន ដើម្បីហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ឯងរាល់គ្នាត្រូវតែយល់ពីកិច្ចការរបស់ព្រះជាម្ចាស់ និងស្គាល់ពីនិស្ស័យចាស់ លក្ខណៈរួមរបស់ឯងរាល់គ្នា និងស្គាល់ពីជីវិតចាស់របស់ឯងរាល់គ្នាផង។ ជាពិសេស ឯងត្រូវតែស្គាល់នូវការអនុវត្ដន៍ដែលឆ្គាំឆ្គងកាលពីមុន និងការព្រឹត្ដិរបស់មនុស្សដែលឯងបានចូលរួមជាមួយ។ ដើម្បីផ្លាស់ប្រែ ឯងត្រូវតែចាប់ផ្ដើមដោយការផ្លាស់ប្ដូរការគិតរបស់ឯង។ ដំបូងឡើយ ចូរជំនួសការគិតចាស់គំរិលរបស់ឯងនូវគំនិតថ្មី និងអនុញ្ញាតឲ្យគំនិតថ្មីរបស់ឯងរាល់គ្នាគ្រប់គ្រងពាក្យសម្ដី និងសកម្មភាព ព្រមទាំងជីវិតរបស់ឯងរាល់គ្នាដែរ។ នេះជាអ្វីដែលតម្រូវឲ្យឯងរាល់គ្នាធ្វើនៅថ្ងៃនេះ។ មិនត្រូវអនុវត្ដដោយងងឹតងងុល និងដើរតាមដោយងងឹតងងុលឡើយ។ ឯងគួរមានមូលដ្ឋានគ្រឹះ និងគោលដៅមួយ។ មិនត្រូវបោកបញ្ឆោតខ្លួនឯងទេ។ ឯងរាល់គ្នាត្រូវដឹងថាតើជំនឿរបស់ឯងរាល់គ្នាលើព្រះអង្គគឺសម្រាប់អ្វី តើគួរទទួលបានអ្វីខ្លះពីជំនឿនេះ ហើយតើឯងគួរចូលទៅក្នុងអ្វីក្នុងពេលនេះ។ វាជាការបង្គាប់ដែលឯងត្រូវដឹងពីការទាំងអស់នេះ។
អ្វីដែលឯងរាល់គ្នាគួរចូលទៅក្នុងពេលបច្ចុប្បន្ននោះគឺ ជាការលើកស្ទួយជីវិតរបស់ឯងរាល់គ្នា និងការបង្កើននូវភាពសុក្រិតរបស់ឯងរាល់គ្នាផងដែរ។ លើសពីនេះ ឯងត្រូវតែផ្លាស់ប្ដូរនូវការយល់ឃើញចាស់គំរិលរបស់ឯងរាល់គ្នាកាលពីមុន ផ្លាស់ប្ដូរការគិតរបស់ឯង និងផ្លាស់ប្ដូរនូវការយល់ឃើញរបស់ឯង។ ជីវិតទាំងមូលរបស់ឯងរាល់គ្នាត្រូវការស្អាងឲ្យថ្មីឡើងវិញ។ នៅពេលដែលចំណេះដឹងរបស់ឯងស្ដីពីទង្វើរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរហើយ នៅពេលដែលមានការចេះដឹងជាថ្មីអំពីសេចក្ដីពិតនៃអ្វីៗដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយនៅពេលដែលចំណេះដឹងដែលនៅក្នុងឯងមានការលើកស្ទួយឡើយ នោះជីវិតរបស់ឯងនឹងត្រលប់ទៅជាប្រសើរវិញជាមិនខាន។ អ្វីគ្រប់យ៉ាងដែលមនុស្សធ្វើ និងនិយាយចេញមកនៅពេលនេះ គឺជាក់ស្ដែងណាស់។ ទាំងនេះមិនមែនជាគោលលទ្ធិឡើយ តែទាំងនេះជាអ្វីដែលមនុស្សត្រូវការសម្រាប់ជីវិតរបស់ពួកគេ ហើយពួកគេជាអ្វីដែលខ្លួនគួរមាន។ នេះគឺជាការផ្លាស់ប្រែដែលកើតមននៅក្នុងមនុស្ស ក្នុងអំឡុងពេលនៃកិច្ចការនៃការយកឈ្នះ ជាការផ្លាស់ប្រែដែលគេគួរឆ្លងកាត់ ហើយវាជាលទ្ធផលក្រោយពួកគេត្រូវបានយកឈ្នះ។ នៅពេលដែលឯងបានផ្លាស់ប្ដូរការគិតរបស់ឯង ដោយបានទទួលយកនូវឥរិយាបថបែបចិត្ដគំនិតថ្មី ត្រលប់នៅការយល់ឃើញ និងចេតនា ព្រមទាំងការនិយាយហេតុផលសមរម្យពីមុនរបស់ខ្លួន ដោយឯងបានបោះចោលនូវអ្វីដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងឯង ហើយទទួលបាននូវចំណេះដឹងថ្មីស្ដីពីជំនឿលើព្រះជាម្ចាស់ នោះទីបន្ទាល់ដែលឯងបានធ្វើនឹងត្រូវបានកើនឡើង ហើយលក្ខណៈរបស់ឯងទាំងមូលនឹងត្រូវបានផ្លាស់ប្រែយ៉ាងពិតប្រាកដ។ ចំណុចទាំងអស់នេះគឺពិតជាក់ស្ដែងណាស់ មានភាពពិតប្រាកដបំផុត និងជាគ្រឹះសំខាន់បំផុតនៃអ្វីៗទាំងអស់ផងដែរ គឺអ្វីដែលមានភាពលំបាកសម្រាប់មនុស្សឲ្យមនុស្សបានយល់នៅក្នុងអតីតកាល និងអ្វីដែលពួកគេមិនអាចផ្សារភ្ជាប់បាន។ ទាំងនេះជាកិច្ចការពិតប្រាកដរបស់ព្រះវិញ្ញាណ។ តើឯងយល់ពីព្រះគម្ពីរកាលពីអតីតកាលយ៉ាងពិតប្រាកដបានដោយបែបណាដែរ? ការប្រៀបធៀបមួយនៅថ្ងៃនេះនឹងបង្ហាញឲ្យឯងបានឃើញ។ កាលពីមុន ចិត្ដគំនិតរបស់ឯងលើកស្ទួយដល់លោកម៉ូសេ ពេត្រុស និងប៉ុល ឬជាការថ្លែង និងការយល់ឃើញទាំងអស់នៅក្នុងព្រះគម្ពីរ ព្រមទាំងបានលើកតម្កើងដូចជាគេដាក់លើជើងទម្រដែរ។ ពេលនេះ ប្រសិនបើត្រូវតម្រូវឲ្យឯងដាក់គម្ពីរនៅលើជើងទម្រ តើឯងនឹងធ្វើទេ? ឯងបានឃើញហើយថា ព្រះគម្ពីរមានផ្ទុកទៅដោយការកត់ត្រាច្រើនពេកណាស់ដែលនោះជាការសរសេរដោយមនុស្ស ហើយព្រះគម្ពីរនោះ គឺជាកំណត់ហេតុនានាអំពីកិច្ចការពីរដំណាក់កាលរបស់ព្រះជាម្ចាស់ដែលមនុស្សបានកត់ចំណាំទុក។ វាជាសៀវភៅប្រវត្ដិសាស្ដ្រ។ តើវាមិនមែនមានន័យថា ចំណេះដឹងរបស់ឯងស្ដីពីព្រះគម្ពីរនេះបានផ្លាស់ប្ដូរទេឬ? ប្រសិនបើឯងក្រឡេកមើលពីពង្សាវតាររបស់ព្រះយេស៊ូវដែលមានចែងនៅក្នុងគម្ពីរម៉ាថាយ នោះឯងនឹងពោលថា «ពង្សាវតាររបស់ព្រះយេស៊ូវបែបហ្នឹង? យ៉ាប់មែន! នេះជាពូជពង្សរបស់លោកយូសែបទេតើ មិនមែនព្រះយេស៊ូវទេ។ គឺមិនមានភាពទាក់ទងគ្នារវាងព្រះយេស៊ូវ និងលោកយ៉ូសែបឡើយ។» នៅពេលដែលឯងក្រឡេកមើលព្រះគម្ពីរនៅពេលនេះ នោះចំណេះដឹងរបស់ឯងស្ដីពីចំណុចនេះមានភាពខុសប្លែក គឺមានន័យថា ការយល់ឃើញរបស់ឯងមានការផ្លាស់ប្ដូរ ហើយឯងបាននាំឲ្យចំណេះដឹងរបស់ឯងឡើងបានមួយកម្រិតទៀត គឺចេះជាងពួកអ្នកប្រាជ្ញផ្នែកសាសនាកាលពីមុន។ នៅពេលមានបុគ្គលដែលពោលថា មានអ្វីមួយនៅក្នុងពង្សាវតារនេះ ឯងនឹងពោលថា «តើមានអ្វីពាក់ព័ន្ធពីណាមក? ចូរចេញទៅពន្យល់ចុះ។ ព្រះយេស៊ូវ និងលោកយ៉ូសែបមិនមានអ្វីពាក់ព័ន្ធគ្នាឡើយ។ តើឯងមិនដឹងទេឬ? តើព្រះយេស៊ូវអាចមានពង្សាវតារដែរឬទេ? តើព្រះយេស៊ូវអាចមានដូនតាបានយ៉ាងដូចម្ដេច? តើទ្រង់អាចក្លាយជាពូជពង្សរបស់មនុស្សដូចម្ដេចបាន? សាច់ឈាមរបស់ទ្រង់បានកើតចេញពីនាងម៉ារី វិញ្ញាណរបស់ទ្រង់គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនមែនជាវិញ្ញាណមនុស្សឡើយ។ ព្រះយេស៊ូវគឺជាបុត្រាជាទីគាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដូចនេះ តើព្រះអង្គអាចមានពង្សាវតារបានយ៉ាងដូចម្ដេច? ក្នុងពេលដែលទ្រង់គង់នៅលើផែនដី ទ្រង់មិនមានជាសមាជិកនៃមនុស្សជាតិទេ ដូចនេះ តើឲ្យទ្រង់មាននូវពូជពង្សបានយ៉ាងដូចម្ដេចទៅ?» នៅពេលឯងវិភាគពីពង្សាវតារ និងពន្យល់ពីសេចក្ដីពិតយ៉ាងច្បាស់លាស់ ចែកចាយនូវអ្វីដែលឯងបានយល់ នោះបុគ្គលដែលឯងកំពុងពន្យល់នោះនឹងគាំងគំនិតនិយាយមិនត្រូវ ។ មនុស្សមួយចំនួននឹងយកគម្ពីរធ្វើជាឯកសារសំអាង ហើយសួរឯងថា «ព្រះយេស៊ូវមាននូវពង្សាវតារ។ តើព្រះជាម្ចាស់របស់អ្នកនាពេលបច្ចុប្បន្នមានពង្សាវតារដែរឬទេ?» នោះឯងត្រូវនឹងប្រាប់គេតាមការចេះដឹងរបស់ឯង ដែលការចេះដឹងនេះគឺជាការពិតទាំងអស់ ហើយក្នុងរបៀបនេះ ចំណេះដឹងរបស់ឯងនឹងទទួលបាននូវឥទ្ធិពលមួយហើយ។ នៅក្នុងសេចក្ដពិត ព្រះយេស៊ូវមិនការជាប់ពាក់ព័ន្ធនឹងលោកយ៉ូសែបទេ រឹតតែមិនជាប់ទំនាក់ទំនងនឹងលោកអ័ប្រាហាំទៅទៀត ទ្រង់គ្រាន់តែប្រសូត្រនៅស្រុកអ៊ីស្រាអែល។ យ៉ាងណាក្ដី ព្រះជាម្ចាស់មិនមែនជាជនជាតិអ៊ីស្រាអែល ឬជាខ្សែស្រលាយរបស់ពួកអ៊ីស្រាអែលដែរ។ ដោយគ្រាន់តែព្រះយេស៊ូវប្រសូត្រនៅអ៊ីស្រាអែល មិនមែនមានន័យថាព្រះជាម្ចាស់គឺជាព្រះរបស់អ៊ីស្រាអែលតែមា្នក់ទេ។ ការនេះគឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការរបស់ព្រះអង្គដែលទ្រង់ត្រូវអនុវត្ដនូវកិច្ចការនៃការយកកំណើតជាមនុស្ស។ ព្រះជាម្ចាស់គឺជាព្រះនៃរបស់សព្វសារពើដែលបានបង្កើតមក នៅលើចក្រវាឡនេះ។ ព្រះអង្គគ្រាន់តែអនុវត្ដនូវដំណាក់កាលមួយនៃកិច្ចការរបស់ព្រះអង្គនៅក្នុងទឹកដីអីស្រាអែលមុនគេប៉ុណ្ណោះ បន្ទាប់មក ទ្រង់ក៏បានចាប់ផ្ដើមធ្វើការនៅក្នុងចំណោមពួកជាតិសាសន៍ដទៃ។ យ៉ាងណាក្ដី មនុស្សបានចាត់ទុកព្រះយេស៊ូវជាព្រះរបស់ពួកអ៊ីស្រាអែល ហើយលើសពីនេះទៅទៀត គេក៏បានទុកព្រះអង្គនៅក្នុងចំណោមជាតិសាសន៍អ៊ីស្រាអែល និងស្ថិតក្នុងចំណោមពូជពង្សរបស់ព្រះបាទដាវីឌផង។ ព្រះគម្ពីរបានចែងថា នៅគ្រាចុងក្រោយ ព្រះនាមព្រះយេហូវ៉ានឹងក្លាយជានាមដ៏អស្ចារ្យក្នុងចំណោមសាសន៍ដទៃ គឺមានន័យថា ព្រះជាម្ចាស់នឹងធ្វើការក្នុងចំណោមសាសន៍ដទៃ ក្នុងកំឡុងពេលនៃគ្រាចុងក្រោយ។ ព្រះដែលបានយកកំណើតជាមនុស្សនៅស្រុកយូដា មិនមែនបង្ហាញថា ព្រះជាម្ចាស់ស្រលាញ់តែពួកសាសន៍យូដាប៉ុណ្ណោះទេ។ ទ្រង់ប្រសូត្រនៅទីនោះ ដោយព្រោះតែសេចក្ដីតម្រូវ វាមិនមែនដោយសារតែរឿងដែលព្រះជាម្ចាស់អាចយកកំណើតជាមនុស្សនៅក្នុងប្រទេសអ៊ីស្រាអែលតែមួយទេ (ដោយសារតែអ៊ីស្រាអែលជារាស្ដ្រដែលព្រះជាម្ចាស់បានជ្រើសតាំង)។ តើរាស្ដ្រដែលព្រះជាម្ចាស់បានជ្រើសតាំងមិនមាននៅក្នុងចំណោមពួកសាសន៍ដទៃទេឬ? គឺក្រោយពេលព្រះយេស៊ូវបានធ្វើការនៅស្រុកយូដាចប់ កិច្ចការនោះក៏បានពង្រីកដល់សាសន៍ដទៃ។ (ពួកអ៊ីស្រាអែលហៅជាតិសាសន៍ទាំងអស់ លើកលែងតែអ៊ីស្រាអែលថាជា «សាសន៍ដទៃ») នៅក្នុងសេចក្ដីពិត សាសន៍ដទៃទាំងនោះជាចំនួនប្រជាជនដែលកើតចេញពីរាស្ដ្រដែលព្រះជាម្ចាស់បានជ្រើសតាំងដែរ គឺគ្រាន់តែថា នៅគ្រានោះមិនទាន់មានកិច្ចការដែលត្រូវបំពេញនៅទីនោះនៅឡើយ។ មនុស្សបានធ្វើការផ្ដោតសំខាន់លើអ៊ីស្រាអែល ពីព្រោះកិច្ចការពីរជំហានដំបូងបានកើតឡើងនៅក្នុងប្រទេសអ៊ីស្រាអែល ខណៈពេលដែលគ្មានកិច្ចការណាសោះកើតឡើងនៅក្នុងសាសន៍ដទៃ។ កិច្ចការក្នុងចំណោមសាសន៍ដទៃ គឺទើបតែចាប់ផ្ដើមនៅពេលបច្ចុប្បន្ននេះប៉ុណ្ណោះ ហេតុនេះទើបមនុស្សពិបាកនឹងទទួលយកវា។ ប្រសិនបើឯងអាំចយល់ច្បាស់ពីការទាំងអស់នេះ ប្រសិនបើឯងអាចជ្រួតជ្រាប និងចាត់ទុកការនេះបានត្រឹមត្រូវ នោះឯងនឹងមានចំណេះដឹងត្រឹមត្រូវអំពីព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ និងក្នុងពេលអតីកាល ហើយចំណេះដឹងថ្មីនេះនឹងមានកម្រិតខ្ពស់ជាងចំណេះដឹងអំពីព្រះជាម្ចាស់ដែលពួកបរិសុទ្ធនៅក្នុងប្រវត្ដិសាស្ដ្រមានទៅទៀត។ ប្រសិនបើឯងមានបទពិសោធន៍អំពីកិច្ចការនៅថ្ងៃនេះ និងបានស្ដាប់ឮពីបន្ទូលរបស់ព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ ប៉ុន្ដែឯងមិនមានចំណេះដឹងអំពីលក្ខណៈទាំងស្រុងរបស់ព្រះជាម្ចាស់ ប្រសិនបើការស្វែងរករបស់ឯងនៅតែដូចដើម ហើយវាមិនបានជំនួសនូវអ្វីដែលថ្មីទេ ហើយជាពិសេស ប្រសិនបើឯងមានបទពិសោធន៍ពីកិច្ចការនៃការការយកឈ្នះទាំងអស់នេះ ប៉ុន្ដែបែរជាមិនមានការផ្លាស់ប្រែសោះ នូវអ្វីដែលមាននៅក្នុងឯង នោះតើជំនឿរបស់ឯងមិនដូចជាមនុស្សដែលស្វែងរកតែនំប៉័ងដើម្បីចម្អែតសេចក្ដីស្រេកឃ្លានទេឬ? ចំពោះរឿងនេះ កិច្ចការនៃការយកឈ្នះ នឹងមិនមានទទួលបាននូវឥទ្ធិពលណាសោះនៅក្នុងឯង។ នោះតើឯងនឹងមិនក្លាយជាម្នាក់ក្នុងចំណោមមនុស្សដែលត្រូវលប់ឈ្មោះចេញទេឬ?
នៅពេលដែលកិច្ចការទាំងអស់នៃការយកឈ្នះបានមកដល់ទីបញ្ចប់ហើយ វាជាការបង្គាប់ដែលឯងរាល់គ្នាបានឈ្វេងយល់ថា ព្រះជាម្ចាស់មិនត្រឹមតែជាព្រះរបស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែទ្រង់ជាព្រះលើសត្តនិករទាំងអស់។ ទ្រង់បានបង្កើតមនុស្សលោកទាំងអស់ មិនត្រឹមតែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះទេ។ ប្រសិនបើឯងពោលថា ព្រះជាម្ចាស់គឺជាព្រះរបស់ជនជាតិអ៊ីស្រាអែលតែម្នាក់ ឬថា ការដែលព្រះជាម្ចាស់យកកំណើតជាមនុស្សនៅសាសន៍ណាមួយក្រៅពីអ៊ីស្រាអែលជាការដែលមិនអាចទៅរួចទេ នោះឯងមិនទាន់មានការយល់ដឹងក្នុងកំឡុងពេលនៃដំណើរការនៃកិច្ចការដែលព្រះជាម្ចាស់យកឈ្នះលើឯងនេះឡើយ ហើយឯងមិនមានការចេះដឹងសូម្បីតែរបៀបដ៏តូចបំផុតមួយដែលថាព្រះជាម្ចាស់គឺជាព្រះរបស់ឯង ឯងគ្រាន់តែស្គាល់ថាព្រះជាម្ចាស់ប្ដូរពីអ៊ីស្រាអែលទៅចិន ហើយកំពុងតែបង្ខំឲ្យធ្វើជាព្រះរបស់ឯង។ ប្រសិនបើការនេះនៅតែជារបៀបដែលឯងអាចយល់ឃើញ នោះកិច្ចការរបស់អញចំពោះឯងពិតជាគ្មានបានផលសោះ ហើយឯងមិនទាន់យល់សូម្បីតែចំណុចមួយដែលអញមានបន្ទូលឡើយ។ ប្រសិនបើចុងក្រោយឯងសរសេរពីពង្សាវតាមួយទៀតសម្រាប់យើងដូចអ្វីដែលម៉ាថាយបានធ្វើ ដោយបង្ហាញនូវខ្សែស្រលាយសម្រាប់អញ ដោយស្វែងរកបុរេកថារបស់យើង «ត្រឹមត្រូវ» ដូចជា ព្រះជាម្ចាស់មានពង្សាវតារពីរសម្រាប់ការយកកំណើតជាមនុស្សពីរនាក់វិញ តើនោះនឹងមិនមែនជារឿងកំប្លែងធំបំផុតនៅលើពិភពលោកទេឬ? តើឯងមិនមែនជា «បុគ្គលដែលមានបំណងល្អ» ដែលយកនូវពង្សាវតារមួយឲ្យអញ ដែលធ្វើឲ្យអញក្លាយជាព្រះដែលត្រូវបានបែងចែកជាពីរទេឬ? តើឯងអាចទទួលយកបន្ទុកនៃអំពើបាបនេះបានដែរឬទេ? បន្ទាប់ពីកិច្ចការនៃការយកឈ្នះទាំងអស់នេះ ប្រសិនបើឯងនៅតែមិនជឿថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់នៃគ្រប់សត្ដនិករទេ ប្រសិនបើឯងនៅតែគិតថា ព្រះជាម្ចាស់គឺជាព្រះនៃពួកអ៊ីស្រាអែលតែម្នាក់ តើឯងមិនមែនជាម្នាក់ដែលទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរទេឬ? គោលបំណងនៃការយកឈ្នះឯងនៅថ្ងៃនេះ គឺដើម្បីឲ្យឯងទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះរបស់ឯង និងជាព្រះរបស់អ្នកដទៃទៀតផងដែរ ហើយអ្វីដែលសំខាន់ជាងគេនោះគឺ ទ្រង់ជាព្រះរបស់មនុស្សគ្រប់គ្នាដែលស្រលាញ់ទ្រង់ និងជាព្រះនៃសត្ដនិករទាំងអស់។ ព្រះអង្គជាព្រះនៃពួកអ៊ីស្រាអែល និងជាព្រះនៃប្រជាជនអេស៊ីព្ទ។ ព្រះអង្គជាព្រះនៃពួកចក្រភពអង់គ្លេស និងជាព្រះនៃពួកអាមេរិកផងដែរ។ ព្រះអង្គមិនត្រឹមតែជាព្រះរបស់អ័ដាម និងអេវ៉ាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះជាម្ចាស់នៃពូជពង្សទាំងអស់របស់ពួកគេដែរ។ ព្រះអង្គជាព្រះនៃអ្វីៗនៅក្នុងស្ថានសួគ៌ និងជាព្រះនៃអ្វីៗនៅលើផែនដី។ គ្រួសារទាំងអស់ មិនថាពួកគេជាសាសន៍អ៊ីស្រាអែល ឬសាសន៍ដទៃទេ គឺសុទ្ធតែស្ថិតនៅក្នុងព្រះហស្ដនៃព្រះជាម្ចាស់តែមួយអង្គ។ ព្រះអង្គមិនត្រឹមតែធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលអស់ពេលរាប់ពាន់ឆ្នាំ និងបានប្រសូត្រនៅស្រុកយូដាប៉ុណ្ណោះទេ ប៉ុន្ដែ ពេលនេះ ព្រះអង្គបានយាងចុះមកប្រទេសចិន ដែលកន្លែងនេះជាទីដែលនាគក្រហមដ៏លេចចេញឡើង។ ប្រសិនបើការដែលបានប្រសូត្រនៅស្រុកយូដាធ្វើឲ្យទ្រង់អាចក្លាយជាស្ដេចនៃពួកយូដា នោះតើការដែលទ្រង់យាងចុះមកក្នុងចំណោមឯងរាល់គ្នានៅពេលបច្ចុប្បន្ននេះមិនមែនធ្វើឲ្យទ្រង់ក្លាយជាព្រះរបស់ឯងរាល់គ្នាទេឬអី? ព្រះអង្គបានដឹកនាំសាសន៍អ៊ីស្រាអែល និងបានប្រសូត្រនៅយូដា ហើយព្រះអង្គក៏បានប្រសូត្រនៅក្នុងទឹកដីនៃសាសន៍ដទៃដែរ។ តើកិច្ចការទាំងអស់របស់ទ្រង់មិនមែនត្រូវបានធ្វើឡើងសម្រាប់ការទាំងអស់ នៃមនុស្សជាតិដែលទ្រង់បានបង្កើតទេឬ? តើព្រះអង្គស្រលាញ់សាសន៍អ៊ីស្រាអែលមួយរយដង ហើយស្អប់ខ្ពើមសាសន៍ដទៃមួយពាន់ដងឬ? តើនោះមិនមែនជាការយល់ឃើញរបស់ឯងទេឬ? វាមិនមែនជារឿងដែលព្រះជាម្ចាស់មិនធ្លាប់ជាព្រះរបស់ឯងរាល់គ្នាឡើយ ប៉ុន្ដែគឺថា ឯងរាល់គ្នាមិនបានទទួលស្គាល់ទ្រង់។ វាមិនមែនជារឿងដែលថាព្រះជាម្ចាស់មិនចង់ធ្វើជាព្រះរបស់ឯងរាល់គ្នាទេ ប៉ុន្ដែគឺថា ឯងបានបដិសេធព្រះអង្គ។ តើនរណាដែលនៅចំណោមរបស់ដែលបានបង្កើតមកដែលមិនស្ថិតនៅក្នុងព្រះហស្ដនៃព្រះដ៏មានគ្រប់ចេស្ដា? ក្នុងការយកឈ្នះលើឯងនៅពេលបច្ចុប្បន្ននេះ តើមិនមែនជាគោលដៅឲ្យឯងបានទទួលស្គាល់ថា ព្រះជាម្ចាស់មិនមែនជាអ្វីក្រៅពីព្រះរបស់ឯងទេឬ? ប្រសិនបើឯងរាល់គ្នានៅតែទុកថា ព្រះជាម្ចាស់គឺជាព្រះរបស់សាសន៍អ៊ីស្រាអែលតែម្នាក់ ហើយនៅតែទុកថា ដំណាក់របស់ស្ដេចដាវីឌដែលនៅក្នុងប្រទេសអ៊ីស្រាអែលគឺជាដើមកំណើតនៃការប្រសូត្ររបស់ព្រះជាម្ចាស់ ហើយមិនមានការយល់ឃើញណាមួយជាជាងក្រៅពីថា អ៊ីស្រាអែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ដើម្បី «ធ្វើឲ្យមាន» ព្រះជាម្ចាស់ គឺពួកគ្រួសារសាសន៍ដទៃហាក់មិនសូវអាចទទួលនូវកិច្ចការរបស់ព្រះយេហូវ៉ា ប្រសិនបើឯងនៅតែគិតរបៀបនេះ នោះតែវាមិនធ្វើឲ្យឯងមានជំហររឹងចចេសទេឬ? មិនត្រូវសម្លឹងមើលជាប់តែអ៊ីស្រាអែលពេក។ ព្រះជាម្ចាស់កំពុងនៅទីនេះក្នុងចំណោមឯងរាល់គ្នានៅពេលបច្ចុប្បន្ន។ ឯងក៏មិនគួរសម្លឹងមើលទៅលើមេឃដែរ។ ចូរពឹងផ្អែកផ្ទះរបស់ឯងនៅឯស្ថានសួគ៌! ព្រះជាម្ចាស់បានយាងមកក្នុងកណ្ដាលឯង ដូចនេះតើទ្រង់អាចនៅស្ថានសួគ៌ម្ដេចនឹងបាន? ឯងមិនបានជឿមិនបានលើព្រះជាម្ចាស់អស់រយៈពេលជាយូរណាស់មកហើយ ប៉ុន្ដែឯងមានសញ្ញាណជាច្រើនអំពីត្រង់ រហូតដល់ចំណុចមួយដែលឯងមិនហ៊ានគិតជាលើកទីពីររថា ព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលនឹងចុះមកប្រទានព្រះគុណដល់ឯងរាល់គ្នាដោយព្រះវត្ដមានរបស់ទ្រង់។ ឯងថែមទាំងមិនសូវហ៊ានគិតអំពីរបៀដែលឯងអាចមើលឃើញព្រះជាម្ចាស់បង្ហាញឲ្យឃើញរូបរាងឯងផ្ទាល់ ដោយបង្ហាញថាតើឯងរាល់គ្នាកខ្វក់ដោយមិនអាចទទួលយកបានយ៉ាងណា។ ឯងរាល់គ្នាក៏មិនដែលគិតពីរបៀបដែលព្រះជាម្ចាស់អាចយាងចុះមកទឹកដីនៃសាសន៍ដទៃដែរ។ ព្រះអង្គគួរតែចុះមកឯភ្នំស៊ីណៃ ឬភ្នំអូលីវ និងបង្ហាញព្រះកាយនៅចំពោះពួកសាសន៍អ៊ីស្រាអែល។ តើពួកសាសន៍ដទៃ (គឺមនុស្សដែលមិនស្ថិតនៅក្នុងទឹកដីអ៊ីស្រាអែល) មិនមែនសុទ្ធតែជារបស់ដែលទ្រង់ស្អប់ខ្ពើមទេឬ? តើព្រះអង្គអាចធ្វើការនៅក្នុងចំណោមពួកគេដោយផ្ទាល់ដូចម្ដេចបាន? ពួកគេទាំងអស់នេះគឺជាប្រជាជាតិដែលបានចាក់ឫសយ៉ាងជ្រៅ ដែលឯងរាល់គ្នាបានវិវត្ដឡើងអស់រយៈពេលជាច្រើនឆ្នាំ។ គោលបំណងនៃការយកឈ្នះលើឯងរាល់គ្នានៅថ្ងៃនេះ គឺដើម្បីបំបែកគំនិតទាំងនេះរបស់ឯងរាល់គ្នា។ ដូចនេះ ឯងរាល់គ្នាប្រកាន់យកនូវលក្ខណៈផ្ទាល់របស់ព្រះជាម្ចាស់នៅក្នុងចំណោមឯងរាល់គ្នា មិនមែនជាព្រះនៅឯភ្នំស៊ីណៃ ឬភ្នំអូលីវទេ តែនៅក្នុងចំណោមប្រជាជនដែលព្រះអង្គមិនដែលដឹកនាំពីមុនមក។ ក្រោយពេលដែលព្រះជាម្ចាស់អនុវត្ដនូវកិច្ចការពីរដំណាក់កាលរបស់ព្រះអង្គនៅក្នុងទឹកដីអ៊ីស្រាអែល នោះពួកសាសន៍អ៊ីស្រាអែល និងអ្នកដែលមានគំនិតដូចសាសន៍ដទៃទាំងអស់សុទ្ធតែមានគំនិតថា វាជាការពិតណាស់ដែលព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ តែទ្រង់សព្វព្រះហឫទ័យធ្វើជាព្រះរបស់ពួកសាសន៍អ៊ីស្រាអែលប៉ុណ្ណោះ មិនមែនជាព្រះជាម្ចាស់នៃសាសន៍ដទៃទេ។ សាសន៍អ៊ីស្រាអែលជឿដូចនេះថា៖ ព្រះជាម្ចាស់ជាព្រះរបស់យើងតែម្នាក់ មិនមែនជាព្រះរបស់អ្នករាល់គ្នាដែលជាសាសន៍ដទៃទេ ហើយដោយសារតែអ្នករាល់គ្នាមិនបានគោរដល់ព្រះយេហូវ៉ា ដូចនេះព្រះយេហូវ៉ា ដែលជាព្រះជាម្ចាស់របស់យើង ស្អប់ខ្ពើមអ្នករាល់គ្នា។ ពួកប្រជាជនសាសន៍យូដាទាំងនោះក៏ជឿដែរថា៖ ព្រះអម្ចាស់យេស៊ូវបានសន្មត់ពួកយើងជាប្រជាជនយូដា ហើយព្រះអង្គជាព្រះដែលមាននូវសញ្ញាសម្គាល់របស់ប្រជាជនយូដា។ ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងចំណោមយើង។ លក្ខណៈរបស់ព្រះជាម្ចាស់ និងលក្ខណៈរបស់យើងគឺប្រហាក់ប្រហែលគ្នា លក្ខណៈរបស់យើងគឺប្រហាក់ប្រហែលនឹងលក្ខណៈរបស់ព្រះជាម្ចាស់ខ្លាំងណាស់។។ ព្រះអម្ចាស់យេស៊ូវគឺជាស្ដេចរបស់យើងរាល់គ្នាដែលជាសាសន៍យូដា។ ពួកសាសន៍ដទៃមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលយកនូវការសង្គ្រោះឡើយ។ ព្រះអម្ចាស់យេស៊ូវគឺជាដង្វាយលោះបាបសម្រាប់យើងដែលជាសាសន៍យូដា។ វាគ្រាន់តែជាមូលដ្ឋាននៃកិច្ចការពីរដំណាក់កាលដែលសាសន៍អ៊ីស្រាអែល និងប្រជាជនយូដាបង្កើងនូវការយល់ឃើញទាំងនេះប៉ុណ្ណោះ។ ពួកគេទាមទារយកព្រះជាម្ចាស់ធ្វើជារបស់ពួកគេដោយគ្រប់ដណ្ដប់លើគេ ដោយមិនបានព្រមឲ្យព្រះជាម្ចាស់ធ្វើជាព្រះរបស់សាសន៍ដទៃផងដែរឡើយ។ នៅក្នុងរបៀបនេះ នៅក្នុងដួងចិត្ដរបស់សាសន៍ដទៃក៏ក្លាយជាទទេឥតមានព្រះជាម្ចាស់។ នេះគឺដោយសារតែគ្រប់គ្នាបែជាជឿថា ព្រះជាម្ចាស់មិនសព្វព្រះទ័យធ្វើជាព្រះរបស់សាសន៍ដទៃ និងជឿថា ព្រះអង្គចូលចិត្ដតែសាសន៍អ៊ីស្រាអែល ដែលជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ព្រមទាំងប្រជាជនយូដា ជាពិសេសពួកសាវ័កដែលបានដើរតាមព្រះអង្គ។ តើឯងមិនដឹងទេឬថា កិច្ចការដែលព្រះយេហូវ៉ា និងព្រះយេស៊ូវបានធ្វើ គឺសម្រាប់ឲ្យមនុស្សជាតិទាំងអស់មានជីវិតទេឬ? តើពេលនេះឯងទទួលស្គាល់ឬទេថា ព្រះជាម្ចាស់គឺជាព្រះរបស់ឯងរាល់គ្នាដែលកើតនៅក្រៅរង្វង់នៃប្រទេសអ៊ីស្រាអែល? តើពេលនេះព្រះជាម្ចាស់មិនស្ថិតនៅកណ្ដាលឯងរាល់គ្នាទេឬ? នេះមិនអាចជាការយល់សប្ដិទេ មែនឬ? តើឯងរាល់គេមិនទទួលយកការពិតនេះទេឬ? ឯងរាល់គ្នាមិនហ៊ានជឿលើការពិតនេះ ឬគិតអំពីការពិតនេះឡើយ។ បើមិនរាប់នូវរបៀបដែលឯងមើលឃើញពីការពិតនេះ តើព្រះជាម្ចាស់គង់នៅទីនេះក្នុងចំណោមឯងរាល់គ្នាដែរឬទេ? តើឯងនៅតែខ្លាចមិនហ៊ានជឿលើពាក្យទាំងនេះឬ? ចាប់ពីថ្ងៃនេះទៅ តើមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះ និងមនុស្សទាំងអស់ដែលប្រាថ្នាចង់ក្លាយជាអ្នកដើរតាមព្រះជាម្ចាស់មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទេឬ? តើឯងរាល់គ្នា ដែលជាអ្នកដើរតាមព្រះជាម្ចាស់នៅពេលបច្ចុប្បន្ននេះ មិនមែនជារាស្ដ្ររើសតាំងរបស់ព្រះដែលនៅក្រៅរង្វង់នៃទឹកដីអ៊ីស្រាអែលទេឬ? តើឋានៈរបស់ឯងរាល់គ្នាមិនដូចសាសន៍អ៊ីស្រាអែលទេឬ? តើការទាំងអស់នេះ មិនមែនជាអ្វីដែលឯងរាល់គ្នាគួរទទួលស្គាល់ទេឬ? តើនេះមិនមែនជាគោលដៅនៃកិច្ចការយកឈ្នះលើឯងរាល់គ្នាទេឬ? ដោយសារឯងរាល់គ្នាអាចមើលឃើញព្រះជាម្ចាស់ នោះព្រះអង្គនឹងជាព្រះជាម្ចាស់របស់ឯងរាល់គ្នាជារាងរហូត ចាប់តាំងពីដើមដំបូងមក និងរហូតតទៅអនាគត។ ព្រះអង្គនឹងមិនបោះបង់ចោលឯងរាល់គ្នាឡើយ ដរាបណាឯងរាល់គ្នានៅតែសុខចិត្ដដើរតាមព្រះអង្គ និងនៅបន្ដធ្វើជាភាវៈរបស់ទ្រង់ដែលស្មោះត្រង់ និងស្ដាប់បង្គាប់។
មិនថាមនុស្សមានការស្រលាញ់ព្រះជាម្ចាស់ស្រលាញ់ខ្លាំងយ៉ាងណាទេ ពួកគេបានស្ដាប់បង្គាប់ក្នុងការដើរតាមព្រះអង្គរហូតដល់ថ្ងៃនេះ។ រហូតដល់ពេលចុងក្រោយ នៅពេលដំណាក់កាលនៃកិច្ចការបានចប់ តើពួកគេនឹងកែប្រែចិត្ដដោយពេញលេញទេឬ? នោះគឺជាពេលដែលមនុស្សនឹងត្រូវបានយកឈ្នះយ៉ាងពិតប្រាកដ។ ពេលនេះ ពួកគេបានត្រឹមតែនៅក្នុងដំណើរការនៃការកំពុងត្រូវបានយកឈ្នះប៉ុណ្ណោះ។ នៅពេលដែលកិច្ចការបានបញ្ចប់ ពួកគេនឹងត្រូវបានយកឈ្នះយ៉ាងឆាប់រហ័ស ប៉ុន្ដែនោះមិនមែនជាបញ្ហានៅពេលនេះទេ! ទោះបីជាមនុស្សគ្រប់គ្នាត្រូវបានបញ្ចុះបញ្ចូល នោះមិនមានន័យថា ពួកគេត្រូវបានយកឈ្នះយ៉ាងហ្មត់ចត់។ ក្នុងពេលនេះ នេះគឺដោយសារតែមនុស្សបានឃើញតែព្រះបន្ទូល និងមិនមែនជាព្រឹត្ដិការណ៍ពិប្រាកដ ហើយព្រះបន្ទូលទាំងនោះនៅមិនជាក់លាក់ មិនថាពួកគេជឿយ៉ាងជ្រាលជ្រៅប៉ុនណាទេ។ នោះគឺជាហេតុដែលវាគ្រាន់តែជាព្រឹត្ដិការណ៍ជាក់ស្ដែងចុងក្រោយ ព្រះបន្ទូលក្លាយជាការពិត ដែលមនុស្សនឹងត្រូវបានយកឈ្នះដោយហ្មត់ចត់។ ពេលនេះ មនុស្សទាំងនេះត្រូវបានយកឈ្នះ ពីព្រោះពួកគេបានស្ដាប់ឮនូវរឿងអាថ៌កំបាំងជាច្រើនដែលមិនដែលបានឮពីមុនមក។ ប៉ុន្ដែនៅក្នុងអាថ៌កំបាំងនីមួយៗនោះ ពួកមនុស្សទាំងនោះនៅតែស្វែងរក និងរង់ចាំព្រឹត្ដិការណ៍ជាក់ស្ដែងដែលអនុញ្ញាតពួកគេឲ្យឃើញគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលកំពុងធ្វើឲ្យមានភាពពិតប្រាកដ។ មានតែបែបនោះទេទើបគេនឹងត្រូវបានបញ្ចុះបញ្ចូលបានទាំងស្រុង។ ទីបំផុត លុះត្រាតែពេលដែលគ្រប់គ្នាបានឃើញនូវការពិតដែលត្រូវបានធ្វើឲ្យជាក់ស្ដែងហើយការពិតទាំងនេះបានបណ្ដាលឲ្យពួកគេមានអារម្មណ៍ជឿជាក់ នោះទើបពួកគេ ទើបគេបង្ហាញនូវការជឿជាក់នៅក្នុងដួងចិត្តរបស់គេ ពាក្យសម្ដីរបស់គេ និងក្រសែភ្នែករបស់គេ ហើយត្រូវបានជម្រុញចិត្ដចេញពីជម្រៅបេះដូងរបស់គេ។ នេះហើយជានិស្ស័យពីកំណើតរបស់មនុស្ស៖ ឯងត្រូវតែមើលឃើញថាព្រះបន្ទូលសុទ្ធតែ ក្លាយជាការពិត ឯងត្រូវតែឃើញនូវព្រឹត្ដិការណ៍ជាក់ស្ដែងមួយចំនួនកំពុងកើតឡើង និងមើលឃើញនូវគ្រោះមហន្ដរាយកំពុងធ្លាក់មកលើមនុស្ស ហើយបន្ទាប់មក ឯងរាល់គ្នានឹងត្រូវបានជម្រុញចេញពីខាងក្នុងមកវិញ។ ដូចជាពួកយូដាដែរ ឯងរាល់គ្នាអំពល់តែមើលនូវទីសម្គាល់ និងឬទ្ធិបាដិហារ។ ប៉ុន្ដែ ឯងរាល់គ្នានៅតែបន្ដបរាជ័យទៀតដើម្បីឃើញថា មាននូវទីសម្គាល់ និងឬទ្ធិបាដិហារ ហើយការពិតនោះកំពុងតែ កើតឡើង ដែលមានន័យថាជាការបើកភ្នែករបស់ឲ្យមើលឃើញច្បាស់។ មិនថាវាជាការដែលមាននរណាម្នាក់ចុះមកពីលើមេឃ ឬក៏មានដុំពពកនិយាយមកកាន់ឯងរាល់គ្នា ឬការបើកសម្ដែងរបស់យើងពីការបណ្ដេញវិញ្ញាណអារក្សចេញពីម្នាក់ក្នុងចំណោមឯងរាល់គ្នា ឬព្រះសូរសៀងរបស់យើងលាន់ឮដូចជាផ្គរលាន់ក្នុងចំណោមឯងរាល់គ្នា ឯងរាល់គ្នាតែងតែចង់បាន ហើយតែងតែចង់ឃើញព្រឹត្ដិការណ៍បែបនេះណាស់។ មនុស្សម្នាក់អាចពោលថា នៅក្នុងការជឿលើព្រះជាម្ចាស់ ក្ដីប្រាថ្នាធំបំផុតរបស់ឯងគឺចង់ឃើញព្រហជាម្ចាស់យាងមក និងបង្ហាញនូវទីសម្គាល់ដល់ឯងដោយផ្ទាល់។ នោះឯងរាល់គ្នានឹងមានការស្គប់ស្កល់។ ដើម្បីយកឈ្នះលើឯងរាល់គ្នាដែលជាមនុស្ស អញត្រូវតែសម្ដែងកិច្ចការប្រហាក់ប្រហែលនឹងការបង្កើតពិភពលោកដែរ ហើយលើសពីនេះ ក៏នឹងបង្ហាញឯងពីទីសម្គាល់ខ្លះ។ នោះ ដួងចិត្ដរបស់ឯងរាល់គ្នានឹងត្រូវបានយកឈ្នះទាំងស្រុង។