ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (២៨)
ចំណុចទីដប់បួន៖ ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ (ផ្នែកទីប្រាំពីរ)
ទំនួលខុសត្រូវទីដប់បួនរបស់អ្នកដឹកនាំ និងអ្នកធ្វើការ គឺ «ត្រូវស្គាល់ពីមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទគ្រប់ប្រភេទឱ្យបានឆាប់ រួចបណ្ដេញពួកគេចេញ»។ លើកមុន យើងបានប្រកបគ្នាអំពីលក្ខខណ្ឌវិនិច្ឆ័យទីពីរសម្រាប់វែកញែកមនុស្សអាក្រក់ប្រភេទផ្សេងៗ ដែលផ្អែកលើភាពជាមនុស្សរបស់ពួកគេ ដោយគ្របដណ្ដប់លើការសម្តែងចេញបីយ៉ាង។ ចូរអានការសម្តែងចេញទាំងបីនេះមើល។ (ជ. អាចពាក់ព័ន្ធក្នុងទង្វើក្បត់បានគ្រប់ពេល ឈ. អាចចាកចេញបានគ្រប់ពេល ញ. មានចិត្តងាករេ។) បន្ទាប់ពីបានប្រកបគ្នាអំពីការសម្តែងចេញទាំងបីនេះហើយ តើអ្នករាល់គ្នាយល់ដែរឬទេ? (យល់។) មនុស្សភាគច្រើនដែលមានបញ្ហាទាំងនេះ ជាទូទៅខ្វះសមត្ថភាពក្នុងការយល់សេចក្ដីពិត។ ពួកគេមិនយល់ថាអ្វីជាសេចក្ដីពិតទេ ហើយក៏មិនយល់ថាការជឿលើព្រះជាម្ចាស់ មានន័យដូចម្តេចដែរ។ បន្ថែមលើនេះ ពួកគេមួយចំនួនមិនអាចមើលធ្លុះថាតើការជឿលើព្រះជាម្ចាស់គឺជាអ្វីឱ្យប្រាកដនោះទេ។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់ គ្រាន់តែជាជំនឿសាសនា ហើយថាគ្រាន់តែការកាន់តាមពិធីសាសនា គឺគ្រប់គ្រាន់ហើយ។ ពួកគេមិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ហើយក៏មិនយល់ពីសារៈសំខាន់នៃការបំពេញភារកិច្ចដែរ។ សូម្បីតែថា ព្រះជាម្ចាស់មានពិតឬអត់ ពួកគេក៏មិនច្បាស់ក្នុងចិត្តផង ហើយពួកគេក៏មិនប្រាកដថា តើផ្លូវនៃការដើរតាមព្រះជាម្ចាស់ ត្រឹមត្រូវឬអត់នោះទេ។ មិនថាពួកគេបានជឿអស់រយៈពេលប៉ុន្មានឆ្នាំ ឬបានស្ដាប់ការអធិប្បាយច្រើនប៉ុនណានោះទេ ពួកគេមិនដែលចាក់គ្រឹះនៅលើផ្លូវពិតបានឡើយ។ ជាលទ្ធផល ពួកគេមានចិត្តងាករេ ហើយប្រសិនបើមានរឿងអ្វីកើតឡើងដែលធ្វើឱ្យពួកគេមិនពេញចិត្ត ពួកគេថែមទាំងអាចចាកចេញពីពួកជំនុំ ឬក្បត់ពួកជំនុំបានគ្រប់ពេលទៀតផង។ ដំណាក់របស់ព្រះជាម្ចាស់មានគោលការណ៍ជាក់លាក់សម្រាប់ដោះស្រាយជាមួយមនុស្សប៉ុន្មានប្រភេទនេះ។ អាស្រ័យលើស្ថានភាពខុសៗគ្នារបស់ពួកគេ គឺនឹងមានផែនការជាក់លាក់សម្រាប់ការចាត់ការ និងដំណោះស្រាយចំពោះពួកគេ។ អ្នកណាដែលគួរតែត្រូវដកចេញ នឹងត្រូវដកចេញ ហើយអ្នកដែលគួរតែត្រូវបណ្ដេញចេញ នឹងត្រូវបណ្ដេញចេញ។ ទោះបីជាពួកគេខ្លះមិនមែនជាមនុស្សអាក្រក់ ហើយកាន់តែមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទក៏ដោយ ប៉ុន្តែផ្អែកលើសារជាតិនៃការសម្តែងចេញទាំងនេះរបស់ពួកគេ និងអាកប្បកិរិយារបស់ពួកគេចំពោះការជឿលើព្រះជាម្ចាស់ ពួកគេមិនមែនជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមែនជាបងប្អូនប្រុសស្រីពិតប្រាកដដែរ។ ទោះបីជាពួកគេនៅតែបន្តនៅក្នុងពួកជំនុំក៏ដោយ ក៏វានឹងពិបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការចាប់ផ្ដើមយល់សេចក្ដីពិត។ តើការដែលពិបាកសម្រាប់ពួកគេក្នុងការយល់សេចក្ដីពិត មានអត្ថន័យដូចម្តេច? វាមានន័យថា ដោយសារតែពួកគេមិនដែលយល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនដែលយល់សេចក្ដីពិត ទើបទីបំផុត ពួកគេនឹងមិនអាចទទួលបានសេចក្ដីសង្គ្រោះ និងមិនអាចត្រូវបានព្រះជាម្ចាស់ឈ្នះបានដែរ។ នោះគឺថា នៅទីបំផុត ពួកគេមិនអាចក្លាយជាមនុស្សនៃដំណាក់របស់ព្រះជាម្ចាស់ មិនអាចក្លាយជាភាវៈដែលព្រះបានបង្កើតដ៏ពិតប្រាកដ ហើយមិនអាចបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើត និងត្រឡប់មកចំពោះព្រះភក្ត្រព្រះជាម្ចាស់វិញបានឡើយ។ លើសពីនេះទៀត ពួកគេតែងតែដើរតួអវិជ្ជមាននៅក្នុងពួកជំនុំ។ ពួកគេមិនត្រឹមតែមិនមានឥទ្ធិពលវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែម្ដងម្កាល ពួកគេថែមទាំងបង្កការរំខាន និងការបំផ្លាញ ដោយប៉ះពាល់ដល់សភាពរបស់មនុស្សមួយចំនួន និងរំខានដល់អ្នកដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនមួយចំនួនទៀតផង។ ហេតុដូច្នេះហើយ ពួកជំនុំគួរតែចាត់វិធានការដែលសមស្របដើម្បីដោះស្រាយជាមួយពួកគេ មិនថាតាមរយៈការបញ្ចុះបញ្ចូលឱ្យពួកគេចាកចេញ ឬតាមរយៈការដកពួកគេចេញ ឬបណ្ដេញពួកគេចេញនោះទេ។ ទោះជាក្នុងករណីណាក៏ដោយ មិនត្រូវអនុញ្ញាតឱ្យពួកគេបង្កការបង្អាក់ និងការរំខាននៅក្នុងពួកជំនុំឡើយ។
ស្ដង់ដា និងមូលដ្ឋានដើម្បីស្គាល់ពីប្រភេទផ្សេងៗនៃមនុស្សអាក្រក់
II. ផ្អែកលើភាពជាមនុស្សរបស់មនុស្សណាម្នាក់
ញ. មានចិត្តងាករេ
មនុស្សដែលមានចិត្តងាករេ មិនដែលអាចបញ្ជាក់បានឡើយថា តើព្រះជាម្ចាស់មានពិតមែនឬអត់ ហើយពួកគេកាន់តែមិនអាចប្រាកដបានថា តើព្រះជាម្ចាស់ដែលពួកគេជឿ គឺជាព្រះដ៏ពិតឬអត់នោះទេ។ ថ្ងៃនេះ ពួកគេចង់ស្វែងរកនៅទីនេះ ហើយថ្ងៃស្អែក ពួកគេចង់ទៅមើលនៅទីនោះ ដោយមិនដឹងថា មួយណាជាផ្លូវពិតឡើយ ដោយតែងតែប្រកាន់យកអាកប្បកិរិយាចាំមើលសភាពការណ៍ជានិច្ច។ ចំពោះមនុស្សបែបនេះ ចូរប្រញាប់បញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ ដោយនិយាយថា៖ «អ្នកមិនដែលអាចប្រាកដបានឡើយថា កិច្ចការរបស់ព្រះជាម្ចាស់គឺជាផ្លូវពិត ហើយអ្នកក៏មិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយការលំបាករបស់អ្នកដែរ។ តើការបន្តជឿបែបនេះ អាចមានលទ្ធផលអ្វីទៅ? ដោយសារអ្នកមិនស្រឡាញ់សេចក្ដីពិត និងមិនចូលចិត្តរស់នៅក្នុងជីវិតពួកជំនុំ អ្នកគួរតែទៅកន្លែងណាដែលអ្នកចាប់អារម្មណ៍ ផ្អែកតាមជម្រើសរបស់អ្នកចុះ។ តើអ្នកមិនចង់ដេញតាមភាពលេចធ្លោជាងគេ និងសម្រេចជោគជ័យធំធេងទេឬ? បើអ៊ីចឹង អ្នកគួរតែចេញទៅក្នុងពិភពលោក ហើយតស៊ូដើម្បីរឿងនេះចុះ។ ប្រហែលជាអ្នកអាចក្លាយជាអ្នកមាន ឬធ្វើជាមន្ត្រី និងសម្រេចក្តីសុបិនរបស់អ្នកនៅក្នុងពិភពលោកបាន។ អ្នកមិនគួរនៅត្រាំត្រែងក្នុងដំណាក់របស់ព្រះជាម្ចាស់ទៀតឡើយ»។ ចំពោះមនុស្សបែបនេះ អ្នកមិនត្រូវបង្ខំពួកគេ ឬព្យាយាមឃាត់ពួកគេឱ្យនៅឡើយ។ ប្រសិនបើពួកគេចង់ចាកចេញពីពួកជំនុំ ចូរឱ្យពួកគេទៅចុះ។ ការដាស់តឿនអ្នកមិនជឿទាំងនេះជាប្រចាំ និងការឃាត់ពួកគេឱ្យនៅ គឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់មិនដែលបង្ខំមនុស្សទេ ហើយនៅពេលដែលអ្នកចេះតែខិតខំអូសទាញអ្នកដែលនៅស្ទាក់ស្ទើរ នោះមានន័យថាមានធាតុផ្សំនៃការបង្ខំហើយ។ មនុស្សទាំងនេះចង់ចេញទៅធ្វើការ រកលុយ និងរស់នៅក្នុងជីវិតដ៏ល្អ ឬដេញតាមអ្វីដែលពួកគេចូលចិត្តផ្ទាល់ខ្លួន។ ពួកគេតែងតែមានបំណងទាំងនេះ ហើយពួកគេតែងតែមានបំណងប្រាថ្នា និងផែនការផ្ទាល់ខ្លួនជានិច្ច។ ទោះបីជាគ្មាននរណាម្នាក់ដឹងរឿងនេះក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេបានបើកសម្ដែងវារួចទៅហើយ។ ឧទាហរណ៍ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ពួកគេតែងតែធ្វើមិនអស់ពីចិត្ត ឬពួកគេតែងតែភ្លេចមុខភ្លេចក្រោយ ធ្វើឱ្យតែរួចពីដៃ និងធ្វើគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ។ ពួកគេតែងតែបង្ហាញភាពភាពស្ទាក់ស្ទើរចិត្ត ជាពិសេសក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដោយតែងតែមានអារម្មណ៍ថាពួកគេកំពុងខាតបង់ ដោយគិតថា ការបំពេញភារកិច្ចរបស់ខ្លួន កំពុងរារាំងពួកគេពីការរកលុយ។ ចំពោះមនុស្សបែបនេះ គួរតែបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ ដោយនិយាយថា៖ «អ្នកតែងតែធ្វើមិនអស់ពីចិត្ត និងធ្វើឱ្យតែរួចពីដៃក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយនៅទីបំផុត អ្នកនឹងបរាជ័យក្នុងការទទួលបានសេចក្ដីពិត ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះទ័យនឹងអ្នកទេ នោះគឺជាការខាតបង់ដ៏ធំណាស់! ដោយសារអ្នកមិនចាប់អារម្មណ៍នឹងសេចក្ដីពិត មិនអាចប្រាកដពីវត្តមានរបស់ព្រះជាម្ចាស់ ឬអធិបតេយ្យភាពរបស់ទ្រង់ ហើយគិតថាពិភពលោកគឺល្អវិសេស ដោយជឿថា ប្រសិនបើអ្នកដេញតាមពិភពលោក អ្នកអាចនឹងជោគជ័យធំធេង និងលេចធ្លោជាងគេ នោះយកល្អ អ្នកគួរតែត្រឡប់ទៅក្នុងពិភពលោកវិញ ហើយតស៊ូនៅទីនោះចុះ។ តើមានន័យអ្វីទៅក្នុងការស៊ូទ្រាំនឹងការលំបាកនៅទីនេះ?» ជាពិសេស មនុស្សទាំងនេះតែងតែមានអារម្មណ៍ថា ពួកគេមានជំនាញក្នុងផ្នែកណាមួយ ថាពួកគេមានជំនាញ និងសមត្ថភាពខ្លះ ហើយជឿថា ប្រសិនបើពួកគេចេញទៅក្នុងសង្គម ឬពិភពលោក ពួកគេអាចនឹងទទួលបានទាំងកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដោយសោយសុខនឹងឋានៈ និងប្រាក់កម្រៃខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានមកជឿលើព្រះជាម្ចាស់ និងរស់នៅគ្មានបានការអស់រយៈពេលប៉ុន្មានឆ្នាំមក ពួកគេមិនទទួលបានការដំឡើងឋានៈ ឬត្រូវបានជ្រើសរើសសម្រាប់តំណែងសំខាន់ណាមួយឡើយ។ ដោយមិនអាចលេចធ្លោជាងគេបាន ពួកគេមានអារម្មណ៍ឈឺចិត្ត និងគ្មានឆន្ទៈយ៉ាងខ្លាំងនៅក្នុងចិត្ត។ ពួកគេគ្មានឆន្ទៈដើរលើផ្លូវនៃការជឿលើព្រះជាម្ចាស់ឡើយ ហើយកាន់តែមិនចង់បំពេញភារកិច្ចរបស់ខ្លួនទៅទៀត។ ពួកគេមានចិត្តមិនស្ងប់ និងគំនិតមិននៅនឹងខ្លួនជាប់ជានិច្ច ហើយមានចិត្តរសាត់អណ្ដែត និងមិននឹងនរ។ ម្ដងម្កាល ពួកគេគិតអំពីរបៀបដែលមិត្តរួមថ្នាក់ និងមិត្តភក្តិរបស់ពួកគេទទួលបានការងារល្អៗ សម្រេចបានតំណែងខ្ពស់ៗ និងកំពុងរស់នៅក្នុងជីវិតដែលប្រសើរជាងអ្នកដទៃ ដែលជាពិសេសធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេកំពុងធ្វើខុសលើខ្លួនឯងយ៉ាងខ្លាំងដោយការជឿលើព្រះជាម្ចាស់ ហើយគិតថា ពួកគេគ្មានបានការ អសមត្ថភាព និងជាអ្នកបរាជ័យដោយសារការជឿលើព្រះជាម្ចាស់ ដោយមានអារម្មណ៍ខ្មាសអៀនពេកមិនហ៊ានប្រឈមមុខនឹងឪពុកម្ដាយ និងដូនតារបស់ខ្លួន។ នេះធ្វើឱ្យពួកគេកាន់តែពិបាកចិត្ត និងគ្មានឆន្ទៈ ហើយពួកគេស្ដាយក្រោយយ៉ាងខ្លាំងដែលបានជ្រើសរើសជឿលើព្រះជាម្ចាស់តាំងពីដំបូងមក! ដូច្នេះហើយ ចិត្តគំនិតរបស់ពួកគេកាន់តែងាករេថែមទៀត។ ក្នុងរយៈពេលជាច្រើនឆ្នាំនៃការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួន មិនត្រឹមតែសេចក្ដីជំនឿរបស់ពួកគេមិនបានរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានបាត់បង់សេចក្ដីក្លៀវក្លាពីដំបូងដែលពួកគេធ្លាប់មានទៀតផង។ តើអ្នករាល់គ្នាគិតថា គួរចាត់ការមនុស្សបែបនេះដោយរបៀបណា? (បញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ។) ប្រសិនបើអ្នកបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ ពួកគេអាចនឹងនិយាយថា៖ «ខ្ញុំបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយបោះបង់ចោលការសិក្សា អាពាហ៍ពិពាហ៍ និងអនាគតរបស់ខ្ញុំ។ ឥឡូវនេះ អ្នកប្រាប់ឱ្យខ្ញុំចាកចេញពីពួកជំនុំ តើនេះមិនមានន័យថា ទុក្ខលំបាកទាំងអស់ដែលខ្ញុំបានស៊ូទ្រាំប៉ុន្មានឆ្នាំមកនេះ នឹងក្លាយជាអាសារបង់ទេឬ? តើខ្ញុំនឹងគ្មានគោលដៅអនាគតទាល់តែសោះមែនទេ? នោះនឹងជាការខាតបង់ទាំងសងខាងហើយ។ តើនេះមិនដូចជាការយកជីវិតរបស់ខ្ញុំទេឬ?» តើការបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ គឺជាការដាច់ចិត្តពេកឬទេ? តើការធ្វើបែបនេះសមរម្យដែរឬទេ? (មនុស្សបែបនេះ មិនដែលចង់ជឿលើព្រះជាម្ចាស់តាំងពីដំបូងមកម៉្លេះ។ ពួកគេគ្រាន់តែបន្លំចូលក្នុងពួកជំនុំដើម្បីទទួលបានព្រះពរតែប៉ុណ្ណោះ។ នៅពេលដែលពួកគេឃើញថា ពួកជំនុំតែងតែផ្ដោតលើការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការប្រកបគ្នាអំពីសេចក្ដីពិត ពួកគេមានអារម្មណ៍មិនពេញចិត្តនឹងរឿងទាំងនេះ ហើយចង់ចាកចេញ។ មនុស្សបែបនេះគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ។ ទោះបីជាអ្នកអាចឃាត់ខ្លួនពួកគេទុកបាន ប៉ុន្តែអ្នកមិនអាចឃាត់ចិត្តរបស់ពួកគេបានឡើយ។) ប្រសិនបើពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយមានចិត្តស្មោះខ្លះ ប៉ុន្តែគ្រាន់តែខ្វះភាពច្បាស់លាស់លើសេចក្ដីពិត ឬក្លាយជាអវិជ្ជមាន និងទន់ខ្សោយមួយរយៈ ដោយសារពួកគេប្រឈមមុខនឹងឧបសគ្គ និងការបរាជ័យ ឬបានឆ្លងកាត់ការលួសកាត់ ក្នុងករណីទាំងនេះ អ្នកអាចប្រកបគ្នាអំពីសេចក្ដីពិត ដើម្បីជួយ និងគាំទ្រពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើភាពទន់ខ្សោយរបស់ពួកគេមិនមែនមួយរយៈទេ ប៉ុន្តែពួកគេបែរជាធ្វើឱ្យតែរួចពីដៃ និងធ្វើគ្រាន់តែជាការបង្គ្រប់កិច្ចក្នុងការបំពេញភារកិច្ចរបស់ខ្លួនជាប់ជានិច្ច ហើយធ្វើវាដោយមិនអស់ពីចិត្ត និងគ្រាន់តែពេញចិត្តនឹងការមិនត្រូវបានគេបណ្ដេញចេញ ហើយប្រសិនបើពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយគ្មានចិត្តស្មោះ ឬគ្មានកម្លាំងចិត្ត ឬនិយាយឱ្យកាន់តែច្បាស់ទៅ ពួកគេគ្មានគោលដៅនៃការដេញតាម ហើយគ្រាន់តែរស់នៅកំដរពេលវេលាប៉ុណ្ណោះ ប្រសិនបើឃើញច្បាស់ថា ពួកគេគឺជាមនុស្សប្រភេទនេះ នោះពួកគេអាចត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញបាន។
មនុស្សខ្លះគឺជាអ្នកមិនជឿ។ ប្រសិនបើអ្នកអាចមើលឃើញយ៉ាងច្បាស់ថា តាមសារជាតិរបស់ពួកគេ ពួកគេគឺជាមនុស្សដែលមិនស្រឡាញ់សេចក្ដីពិត ហើយសូម្បីតែធ្វើការបម្រើក៏មិនសុខចិត្តដែរនោះ ពួកគេគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ។ ការសម្តែងចេញសំខាន់ៗរបស់ពួកគេ គឺពួកគេមិនដែលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនដែលរៀនទំនុកបរិសុទ្ធ មិនដែលស្ដាប់ការអធិប្បាយ ហើយមិនដែលប្រកបគ្នាអំពីសេចក្ដីពិត ឬនិយាយអំពីការស្គាល់ខ្លួនឯងឡើយ។ ពួកគេក៏មិនចូលចិត្តស្ដាប់ទីបន្ទាល់តាមរយៈបទពិសោធរបស់បងប្អូនប្រុសស្រីដែរ។ ពួកគេមិនដែលមើលភាពយន្ត ឬវីដេអូទំនុកបរិសុទ្ធ ឬវីដេអូទីបន្ទាល់តាមរយៈបទពិសោធដែលផលិតដោយដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេមើលក៏ដោយ ក៏មើលគ្រាន់តែដើម្បីការកម្សាន្ត ឬដោយសារការចង់ដឹងចង់ឃើញប៉ុណ្ណោះ ដែលក្នុងករណីនោះ ពួកគេមើលបន្តិចបន្តួចទាំងបង្ខំចិត្ត។ ពួកគេមើលមិនមែនដោយសារមានបន្ទុកសម្រាប់ការចូលទៅក្នុងជីវិតរបស់ខ្លួនទាល់តែសោះ តែគ្រាន់តែមើលដើម្បីការសប្បាយ និងភាពរំភើបប៉ុណ្ណោះ។ តើពួកគេចំណាយពេលភាគច្រើនទៅលើអ្វី? ជជែកលេង និយាយដើមគេ ឬចូលអ៊ីនធឺណិតដើម្បីមើលអ្វីដែលពួកគេចូលចិត្ត។ ឧទាហរណ៍ ពួកគេខ្លះចូលចិត្តផ្សារហ៊ុន ហើយតែងតែពិនិត្យមើលនិន្នាការហ៊ុនតាមអ៊ីនធឺណិតជានិច្ច។ ខ្លះចូលចិត្តរថយន្ត ឬគ្រឿងអេឡិចត្រូនិក ហើយតែងតែពិនិត្យមើលតាមអ៊ីនធឺណិតជានិច្ច ដើម្បីមើលថាតើម៉ាកណាបានចេញម៉ូដែលថ្មី ឬបានអភិវឌ្ឍបច្ចេកវិទ្យាថ្មីអ្វីខ្លះ។ អ្នកផ្សេងទៀតចូលចិត្តមើលរបាយការណ៍ព័ត៌មានតាមអ៊ីនធឺណិតដែលផលិតដោយបណ្ដាញផ្សព្វផ្សាយផ្ទាល់ខ្លួន ហើយខ្លះទៀតចូលចិត្តសម្រស់ ការតុបតែងមុខ ឬការថែទាំសុខភាព ហើយតែងតែចូលអ៊ីនធឺណិតដើម្បីអានអំពីសម្រស់ ការថែទាំសុខភាព ឬវិធីថែរក្សាសុខភាពឱ្យបានល្អ និងធ្វើឱ្យមានអាយុវែង។ មនុស្សទាំងនេះគ្មានការចាប់អារម្មណ៍សោះឡើយចំពោះសេចក្ដីពិតផ្សេងៗដែលអ្នកជឿត្រូវចូលទៅក្នុង ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ពួកគេក៏មិនមានចំណាប់អារម្មណ៍សោះចំពោះទីបន្ទាល់តាមរយៈបទពិសោធរបស់បងប្អូនប្រុសស្រីដែរ។ ក្រៅពីបំពេញភារកិច្ចបន្តិចបន្តួចទាំងបង្ខំចិត្ត ពួកគេតែងតែផ្ដោតអារម្មណ៍លើស្ថានភាពផ្លាស់ប្ដូរនៃពិភពដែលមិនជឿ និងលើនិន្នាការថ្មីៗ ព្រមទាំងព័ត៌មានសំខាន់ៗដែលមាននៅក្នុងពិភពលោក និងការវិវត្តនៅក្នុងប្រទេសរបស់ពួកគេ ជាដើម។ ពួកគេគ្រាន់តែមើលព័ត៌មានបែបនេះប៉ុណ្ណោះ។ ដោយសារតែពួកគេមើលរឿងទាំងនេះគ្រប់ពេលវេលា ចិត្តរបស់ពួកគេពោរពេញទៅដោយរឿងបែបនេះ ហើយពួកគេមិនអើពើសោះចំពោះសេចក្ដីពិតដែលពួកគេគួរយល់ ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់។ មិនថានរណាប្រកបជាមួយពួកគេទេ ពួកគេស្ដាប់មិនចូលឡើយ។ ពួកគេមិនចាប់អារម្មណ៍ ហើយក៏មិនខ្វល់ខ្វាយអំពីរឿងដែលទាក់ទងនឹងការចូលទៅក្នុងជីវិតដែរ ដូចជាថាតើពួកគេគួរអនុវត្តតាមគោលការណ៍អ្វីខ្លះនៅពេលបំពេញភារកិច្ចរបស់ខ្លួន តើពួកគេបញ្ចេញឱ្យឃើញនិស្ស័យពុករលួយអ្វីខ្លះ និងមានបញ្ហាអ្វីខ្លះនៅពេលបំពេញភារកិច្ចរបស់ខ្លួន ហើយតើសេចក្ដីតម្រូវផ្សេងៗរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ចំណុចណាខ្លះដែលពួកគេបានបំពេញ និងចំណុចណាខ្លះដែលពួកគេមិនបានបំពេញនោះទេ។ ទោះបីជាពួកគេបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ពួកគេធ្វើគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមិនស្វែងរកគោលការណ៍សេចក្ដីពិតសូម្បីបន្តិចសោះឡើយ។ ទោះបីជាមនុស្សបែបនេះអះអាងថា ពួកគេជាអ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ប៉ុន្តែអ្វីដែលពួកគេចូលចិត្ត និងផ្ដោតអារម្មណ៍នៅក្នុងចិត្ត គឺលុយកាក់ ឋានៈ និងនិន្នាការនៃពិភពដែលមិនជឿ ហើយពួកគេចូលចិត្តសេពគប់ជាមួយអ្នកដែលដើរតាមនិន្នាការនៃពិភពដែលមិនជឿ។ នៅពេលនិយាយអំពីរឿងរ៉ាវនៃពិភពដែលមិនជឿ ពួកគេនិយាយយ៉ាងជក់ចិត្ត និងមិនចេះនឿយហត់ ដោយនិយាយយ៉ាងស្ទាត់ជំនាញ និងមិនចេះចប់មិនចេះហើយ ប៉ុន្តែនៅពេលដែលពួកគេជួបជាមួយអ្នកដែលស្រឡាញ់ការប្រកបគ្នាអំពីសេចក្ដីពិត ពួកគេគ្មានអ្វីនិយាយទេ។ នៅពេលបងប្អូនប្រុសស្រីម្នាក់និយាយថា «មានទំនុកបរិសុទ្ធមួយពីរោះណាស់ ខ្ញុំទន្ទេញចាំទំនុកច្រៀងទាំងអស់» ពួកគេនិយាយលំៗថា «អ្នកទន្ទេញចាំហើយ។ ល្អណាស់»។ នៅពេលបងប្អូនប្រុសស្រីម្នាក់និយាយថា «ទីបន្ទាល់តាមរយៈបទពិសោធរបស់បងស្រី ពិតជាល្អណាស់!» ពួកគេនិយាយថា «ឥឡូវនេះ មានវីដេអូទីបន្ទាល់តាមរយៈបទពិសោធច្រើនណាស់ តើមួយណាមិនល្អនោះ? សុទ្ធតែល្អទាំងអស់ហ្នឹង»។ ពួកគេគ្រាន់តែឆ្លើយតបលំៗបែបនេះប៉ុណ្ណោះ តាមពិតទៅ ពួកគេគ្មានការចាប់អារម្មណ៍លើសេចក្ដីពិតឡើយ ហើយនិយាយមិនត្រូវគ្នាជាមួយបងប្អូនប្រុសស្រីទេ។ នៅពេលដែលមានគេសួរពួកគេថា «តើអ្នកអធិស្ឋានដែរឬទេ នៅពេលជួបបញ្ហា?» ពួកគេឆ្លើយតបថា «អធិស្ឋានយ៉ាងម៉េច? អធិស្ឋានអំពីអ្វី?» ពួកគេមិនអធិស្ឋានទេ ហើយពួកគេក៏គ្មានពាក្យអ្វីនិយាយទៅកាន់ព្រះជាម្ចាស់ដែរ។ មនុស្សទាំងនេះគ្មានការចាប់អារម្មណ៍លើអ្វីទាំងអស់ដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់ ហើយចិត្តរបស់ពួកគេពោរពេញទៅដោយរឿងគ្រប់ប្រភេទនៃពិភពដែលមិនជឿ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើមនុស្សបែបនេះមានបញ្ហាដែរឬទេ? (មាន។) ប្រសិនបើអ្នកឃើញថា ពួកគេតែងតែបំពេញភារកិច្ចរបស់ខ្លួនមិនអស់ពីចិត្ត ហើយនៅពេលចាត់ឱ្យធ្វើកិច្ចការអ្វីមួយ ពួកគេប្រែជាគ្មានចិត្តអត់ធ្មត់សោះ ដោយត្អូញត្អែរភ្លាមៗនៅពេលរងទុក្ខលំបាកបន្តិចបន្តួច ហើយបន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលពីរបីឆ្នាំមក ពួកគេតែងតែបញ្ចេញឱ្យឃើញគំនិតដូចជា «ខ្ញុំបានខាតបង់ដោយសារការជឿលើព្រះ។ ប្រសិនបើខ្ញុំមិនបានជឿលើព្រះទេ មកទល់ពេលនេះ ប្រាក់ខែរបស់ខ្ញុំមុខជាឡើងដល់ចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះ ហើយខ្ញុំមុខជាអាចសោយសុខនឹងឋានៈបែបនេះ ឬបែបនោះ និងជីវិតដ៏ស៊ីវិល័យបែបនេះ ឬបែបនោះមិនខាន» តើមនុស្សបែបនេះគួរត្រូវបានចាត់ការដោយរបៀបណា? (ពួកគេគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ។) គ្រាន់តែបញ្ចុះបញ្ចូលមនុស្សបែបនេះឱ្យចាកចេញទៅ ហើយកុំឱ្យពួកគេបំពេញភារកិច្ចអ្វីទៀតឡើយ ព្រោះសូម្បីតែធ្វើការបម្រើ ក៏ពួកគេមិនសុខចិត្តដែរ។ ពួកគេគិតថា គ្រាន់តែចូលរួមការជួបជុំក្នុងនាមជាអ្នកជឿ គឺអាចទ្រាំទ្របាន ប៉ុន្តែការបំពេញភារកិច្ចរបស់ខ្លួន និងការដើរតាមព្រះជាម្ចាស់ គឺរារាំងដល់កិច្ចការធំដុំរបស់ពួកគេ។ ពួកគេមានអារម្មណ៍ថា ការបំពេញភារកិច្ចរបស់ខ្លួន និងការដើរតាមព្រះជាម្ចាស់ គឺជាឧបសគ្គដ៏ធំចំពោះការដេញតាមសុភមង្គលរបស់ពួកគេ។ ពួកគេជឿថា ប្រសិនបើពួកគេមិនបានបំពេញភារកិច្ចទេនោះ ពួកគេមុខជាបានលេចធ្លោជាងគេ ដោយក្លាយជាមន្ត្រីជាន់ខ្ពស់ និងរកលុយបានយ៉ាងច្រើននៅក្នុងពិភពលោកបាត់ទៅហើយ។ ដូច្នេះ ហេតុអ្វីបានជាយើងត្រូវឃាត់ពួកគេ? ដូច្នេះ ការបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ គឺល្អសម្រាប់មនុស្សគ្រប់គ្នា។ ការបង្ខំពួកគេ ឬការព្យាយាមឃាត់ពួកគេឱ្យនៅ នឹងក្លាយជាកំហុសដ៏ធំមួយ។ អ្នកគួរតែបញ្ចុះបញ្ចូលមនុស្សបែបនេះដូច្នេះថា៖ «ហេតុអ្វីបានជាអ្នកជ្រើសរើសជឿលើព្រះជាម្ចាស់? តើអ្នកអាចទទួលបានសេចក្ដីពិតដែរឬទេ ប្រសិនបើអ្នកមិនចាប់អារម្មណ៍នឹងសេចក្ដីពិត ហើយតែងតែសង្ស័យចំពោះព្រះជាម្ចាស់ជានិច្ចនោះ? អ្នកគឺជាមនុស្សដែលមានគំនិត មានសញ្ញាបត្រ និងមានទេពកោសល្យ ប្រសិនបើអ្នកតស៊ូយ៉ាងខ្លាំងនៅក្នុងពិភពលោក អ្នកប្រាកដជាអាចក្លាយជាប្រធាន ឬនាយកប្រតិបត្តិនៃក្រុមហ៊ុន ឬក្លាយជាសេដ្ឋីប្រាក់លាន ឬសេដ្ឋីប្រាក់កោដិមិនខាន។ ដោយគ្រាន់តែរស់នៅកំដរថ្ងៃបែបនេះនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ទីមួយ អ្នកមិនអាចលេចធ្លោជាងគេបានឡើយ ទីពីរ អ្នកមិនអាចសម្រេចជោគជ័យដ៏ធំបានទេ ហើយចុងក្រោយ អ្នកមិនអាចនាំកិត្តិយសឱ្យដូនតារបស់អ្នកឡើយ។ លើសពីនេះទៅទៀត នៅពេលបំពេញភារកិច្ចរបស់អ្នក អ្នកតែងតែធ្វើឱ្យតែរួចពីដៃ ដែលនាំឱ្យអ្នកត្រូវបានលួសកាត់ ធ្វើឱ្យអ្នកធ្លាក់ទឹកចិត្តគ្រប់ពេលវេលា។ ហេតុអ្វីត្រូវស៊ូទ្រាំនឹងទុក្ខលំបាកនេះ? អ្នកគួរតែចេញទៅក្នុងពិភពលោក ចូលប្រឡូកក្នុងនយោបាយ ឬជំនួញក៏បាន ហើយអ្នកប្រាកដជានឹងសម្រេចបានជោគជ័យក្នុងកម្រិតណាមួយសម្រាប់ខ្លួនឯងមិនខាន។ អ្នកខុសពីពួកយើង៖ អ្នកមានទាំងសញ្ញាបត្រ និងទេពកោសល្យ ហើយអ្នកគឺជាបុគ្គលដ៏ខ្ពង់ខ្ពស់ តើការជឿលើព្រះជាម្ចាស់ជាមួយពួកយើងដែលជាប្រជារាស្ត្រសាមញ្ញ មិនមែនជាការបន្តាបតម្លៃរបស់អ្នកពេកទេឬ? ដូចដែលអ្នកមិនជឿតែងនិយាយថា «ពិភពលោកនេះគឺជាឱកាសរបស់អ្នក» អ្នកគួរតែឆ្លៀតឱកាសដែលនៅមានពេលនៅក្នុងពិភពលោក ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈខ្លះ ក្នុងពេលដែលអ្នកនៅមានឱកាស។ កុំធ្វើបាបខ្លួនឯងដោយការនៅទីនេះអី»។ តើនេះគឺជាវិធីសមរម្យដើម្បីបញ្ចុះបញ្ចូលពួកគេដែរឬទេ? ពាក្យពេចន៍គឺសមរម្យណាស់ មែនទេ? (មែន។) វាមិនធ្វើឱ្យពួកគេឈឺចាប់ទេ ហើយវាក៏ជាអ្វីដែលពួកគេចង់ឮផងដែរ។ ខ្ញុំគិតថា វិធីសាស្ត្រនេះគឺសមរម្យ វាធ្វើឱ្យពួកគេងាយស្រួលទទួលយកដំបូន្មាន ហើយពួកគេអាចចាកចេញដោយក្លាហាន និងគ្មានការព្រួយបារម្ភអ្វីឡើយ។ នៅពេលដោះស្រាយជាមួយមនុស្សប្រភេទនេះ ប្រសិនបើអ្នកប្រាកដថាពួកគេគឺជាអ្នកគ្មានជំនឿពិត ហើយអ្នកឃើញថាពួកគេគ្មានសេចក្ដីក្លៀវក្លាទាល់តែសោះចំពោះការជឿលើព្រះជាម្ចាស់ ថាពួកគេមិនដែលស្មោះត្រង់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយថាពួកគេមិនដែលទទួលបានការចូលទៅក្នុងជីវិតណាមួយឡើយ ហើយក៏ទំនងជាមិនអាចទទួលបានដែរនៅថ្ងៃអនាគត នោះពួកគេគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ។ ប្រសិនបើអ្នកមិនបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញទេ ពួកគេនឹងតែងតែមានអាកប្បកិរិយាធ្វើឱ្យតែរួចពីដៃ និងមិនក្តៅមិនត្រជាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយអាចនឹងមានពេលមួយដែលពួកគេបង្កឱ្យមានបញ្ហាដ៏ធំមិនខាន។
ដ. កំសាក និងសង្ស័យ
យើងបានប្រកបគ្នាអំពីការសម្តែងចេញទីដប់រួចហើយ គឺការមានចិត្តងាករេ។ ឥឡូវនេះ ចូរយើងក្រឡេកមើលការសម្តែងចេញទីដប់មួយវិញម្ដង គឺភាពកំសាក និងសង្ស័យ។ តើមនុស្សកំសាកមានការសម្តែងចេញអ្វីខ្លះ? (មនុស្សកំសាកមានអារម្មណ៍ភ័យខ្លាច នៅពេលប្រឈមមុខនឹងការចាប់ខ្លួន និងការបៀតបៀន។ ពួកគេចង់បំពេញភារកិច្ចរបស់ខ្លួន ប៉ុន្តែមិនហ៊ាន។) នោះគ្រាន់តែជាទិដ្ឋភាពតូចមួយប៉ុណ្ណោះ។ បញ្ហាចម្បងគឺថា ពួកគេមានទស្សនៈមួយអំពីការជឿលើព្រះជាម្ចាស់៖ ពួកគេតែងតែមានអារម្មណ៍ថា អ្នកជឿលើព្រះជាម្ចាស់ ហាក់ដូចជាខុសគេខុសឯងនៅក្នុងពិភពលោកនេះ ពួកគេមានអារម្មណ៍ថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់ គឺជារឿងគួរឱ្យអាម៉ាស់។ ជាពិសេសនៅក្នុងប្រទេសផ្ដាច់ការមួយចំនួន ឬប្រទេសដែលគ្មានសេរីភាពខាងជំនឿ ដែលអ្នកជឿលើព្រះជាម្ចាស់ មិនត្រឹមតែគ្មានច្បាប់ការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរងការបៀតបៀនទៀតផង មនុស្សមួយចំនួនមិនហ៊ានទទួលស្គាល់ថាពួកគេជឿលើព្រះជាម្ចាស់ទេ ហើយខ្លាចអ្នកដទៃនឹងដឹង។ ពួកគេមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់មិនមែនជារឿងដែលបើកចំហ និងមានកិត្តិយសឡើយ។ ទោះបីជាពួកគេដឹងថា ពួកគេជឿលើព្រះជាម្ចាស់ពិតក៏ដោយ ក៏ពួកគេមិនមានអារម្មណ៍ថាមានកិត្តិយសចំពោះរឿងនេះដែរ ហើយពួកគេក៏គ្មានទំនុកចិត្តដែរ។ នៅពេលមានរឿងហេតុបន្តិចបន្តួច ឬនៅពេលដែលពួកគេឃើញរដ្ឋាភិបាលចាប់ខ្លួន បៀតបៀន គាបសង្កត់ និងរើសអើងអ្នកជឿ ពួកគេប្រែជាព្រួយបារម្ភជាពិសេសថា ពួកគេអាចនឹងជាប់ពាក់ព័ន្ធដែរ។ នៅក្នុងស្ថានភាពបែបនេះ មនុស្សមួយចំនួនប្រញាប់ផ្តាច់ទំនាក់ទំនងជាមួយពួកជំនុំភ្លាមៗ ថែមទាំងប្រញាប់ប្រញាល់យកសៀវភៅមកប្រគល់ឱ្យដំណាក់របស់ព្រះជាម្ចាស់វិញទៀតផង។ អ្នកផ្សេងទៀត ដោយសារតែខ្លាចត្រូវគេចាប់ខ្លួន មិនហ៊ានចូលរួមការជួបជុំទៀតទេ ហើយក៏មិនហ៊ានសួរសុខទុក្ខបងប្អូនប្រុសស្រីដែរ នៅពេលជួបគ្នា។ ជាពិសេសជាមួយអ្នកដែលល្បីឈ្មោះថាជឿលើព្រះ ឬធ្លាប់ត្រូវបានចាប់ខ្លួនពីមុនមក មនុស្សទាំងនេះកាន់តែមិនហ៊ានទាក់ទងជាមួយពួកគេទៅទៀត គឺពួកគេកំសាកដល់កម្រិតនេះឯង។ អាក្រក់ជាងនេះទៅទៀត នៅពេលឮថា រដ្ឋាភិបាលបានចាប់ផ្ដើមការចាប់ខ្លួនទ្រង់ទ្រាយធំ ពួកគេប្រញាប់ទៅរកអាជ្ញាធរ ដើម្បីចូលខ្លួនទៅសារភាពថា ពីមុនពួកគេធ្លាប់ជឿលើព្រះជាម្ចាស់ និងស្គាល់ថាអ្នកណាខ្លះជឿ ដោយក្បត់ពួកគេ និងប្រគល់សៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងសម្ភារផ្សេងទៀតដែលទាក់ទងនឹងការជឿលើព្រះជាម្ចាស់ ដើម្បីប្តូរយកការអនុគ្រោះ ដោយមានគោលបំណងតែមួយគត់គឺការរក្សាខ្លួនឯងឱ្យរស់រាន។ ចូរប្រាប់ខ្ញុំមើល៍ តើទាំងនេះមិនមែនជាការសម្តែងចេញនៃភាពកំសាកទេឬ? (មែន។) ជាពិសេសចំពោះមនុស្សមួយចំនួន បន្ទាប់ពីជឿលើព្រះជាម្ចាស់ហើយ ពួកគេតែងតែភ័យខ្លាចថា អ្នកដទៃនឹងដឹងអំពីជំនឿរបស់ពួកគេ ហើយពួកគេកាន់តែភ័យខ្លាចថា ប្រសិនបើមាននរណាម្នាក់ត្រូវបានចាប់ខ្លួន ពួកគេនឹងត្រូវគេក្បត់។ គ្រាន់តែមាននរណាម្នាក់ដឹងថាពួកគេជឿលើព្រះជាម្ចាស់ភ្លាម ពួកគេប្រញាប់ពន្យល់ថា ពួកគេមិនជឿទៀតទេ ថែមទាំងប្រញាប់ធ្វើរឿងមួយចំនួនដើម្បីកុំឱ្យអ្នកមិនជឿសង្ស័យថាពួកគេជាអ្នកជឿទៀតផង។ ឧទាហរណ៍ ពួកគេបង្កើតទំនាក់ទំនងជាមួយអ្នកមិនជឿ ដោយការហូបចុក ជប់លៀង លេងល្បែង និងផឹកស្រាជាមួយគ្នា ជាដើម។ នៅពេលមានរឿងហេតុបន្តិចបន្តួច ពួកគេមិនហ៊ានចូលរួមការជួបជុំឡើយ ហើយលែងបំពេញភារកិច្ចរបស់ខ្លួនទៀតហើយ ដោយមិនអើពើនឹងនរណាម្នាក់ដែលព្យាយាមទាក់ទងពួកគេឡើយ។ នៅពេលដែលអ្វីៗមានភាពសុខសាន្ត ពួកគេគិតអំពីរបៀបដែលការជឿលើព្រះជាម្ចាស់នាំមកនូវព្រះពរ ធ្វើឱ្យគេអាចចៀសផុតពីសេចក្ដីស្លាប់ និងធ្វើឱ្យគេអាចទៅស្ថានសួគ៌ និងមានទិសដៅល្អ ពេលនោះពួកគេមានកម្លាំងចិត្តខ្លាំងណាស់សម្រាប់ការជឿលើព្រះជាម្ចាស់។ ប៉ុន្តែ គ្រាន់តែពួកគេប្រឈមមុខនឹងបរិយាកាសដែលមានគ្រោះថ្នាក់បន្តិចបន្តួចភ្លាម ពួកគេក៏បាត់ខ្លួនឈឹងតែម្ដង។ បន្ទាប់មក នៅពេលដែលស្ថានការណ៍បានកន្លងផុតទៅ ហើយអ្វីៗស្ងប់ស្ងាត់ឡើងវិញ ពួកគេក៏ត្រឡប់មកវិញ។ មនុស្សប្រភេទនេះ តែងតែបាត់ខ្លួនឈឹង។ មិនថាភារកិច្ចដែលចាត់ឱ្យពួកគេសំខាន់ប៉ុនណានោះទេ គ្រាន់តែមានគ្រោះថ្នាក់កើតឡើងបន្តិចបន្តួចភ្លាម ពួកគេអាចបោះបង់ការងារចោលភ្លាមៗ ដោយមិនធ្វើការចាត់ចែងណាមួយសម្រាប់ការបន្តការងារនោះឡើយ ហើយគ្មាននរណាម្នាក់អាចទាក់ទងពួកគេបានទេ បន្ទាប់ពីនោះមក។ មនុស្សផ្សេងទៀត នៅពេលប្រឈមមុខនឹងបរិយាកាសដែលមានគ្រោះថ្នាក់ដូចគ្នា អាចគិតរកគ្រប់មធ្យោបាយដើម្បីដោះស្រាយការងារដែលនៅសេសសល់ឱ្យបានត្រឹមត្រូវ។ ប្រសិនបើបរិយាកាសបច្ចុប្បន្នអាក្រក់ពេក ហើយហានិភ័យនៃការចាប់ខ្លួនមានកម្រិតខ្ពស់ ពួកគេរង់ចាំរហូតដល់គ្រោះថ្នាក់កន្លងផុតទៅសិន ទើបបន្តកិច្ចការ។ ឬប្រសិនបើពួកគេល្បីឈ្មោះពេកថាជាអ្នកជឿ ហើយអាចងាយនឹងត្រូវគេចាប់ខ្លួន ប្រសិនបើពួកគេចេញមុខធ្វើកិច្ចការ នោះពួកគេចាត់ចែងឱ្យអ្នកផ្សេងធ្វើវាជំនួសវិញ។ ប៉ុន្តែ នៅពេលដែលមនុស្សកំសាកទាំងនេះដឹងថាមានរឿងហេតុបន្តិចបន្តួច ពួកគេប្រញាប់ទៅពួន ហើយប្រញាប់ខំប្រឹងការពារខ្លួន ដោយមិនអើពើ និងមិនខ្វល់ខ្វាយទាល់តែសោះចំពោះកិច្ចការ និងទ្រព្យសម្បត្តិរបស់ពួកជំនុំ ហើយមិនខិតខំការពារការងាររបស់ពួកជំនុំ ឬការពារបងប្អូនប្រុសស្រីឡើយ។ តើពួកគេខ្លាចអ្វីបំផុតក្នុងការជឿលើព្រះជាម្ចាស់? ទីមួយ ពួកគេខ្លាចរដ្ឋាភិបាលដឹងអំពីជំនឿរបស់ពួកគេ។ ទីពីរ ពួកគេខ្លាចអ្នកជិតខាងដឹង។ ទីបី អ្វីដែលពួកគេខ្លាចបំផុត គឺការត្រូវគេចាប់ខ្លួន និងដាក់គុក ឬវាយឱ្យស្លាប់។ ដូច្នេះ ឱ្យតែមានរឿងអ្វីកើតឡើង អ្វីដំបូងដែលពួកគេគិតដល់ គឺថាតើពួកគេអាចនឹងត្រូវគេចាប់ខ្លួន ឬថាតើពួកគេអាចនឹងត្រូវគេសម្លាប់ឬអត់។ ប្រសិនបើមានលទ្ធភាពសូម្បីតែ ១ ភាគរយនៃរឿងទាំងពីរនេះដែលអាចកើតឡើងក៏ដោយ ក៏ពួកគេនឹងរកវិធីដើម្បីគេចខ្លួនដែរ។ ឧទាហរណ៍៖ ក្នុងពេលជួបជុំ បងប្អូនប្រុសស្រីខ្លះអាចនិយាយថា «ពេលខ្ញុំមកទីនេះ ខ្ញុំឃើញមានមនុស្សប្លែកមុខនៅក្បែរៗនេះ។ តើអាចជាអ្នកមិនជឿតាមដានយើងដែរឬទេ?» គ្រាន់តែឮពាក្យមួយឃ្លានេះភ្លាម មនុស្សកំសាកនឹងមិនមកចូលរួមការជួបជុំលើកក្រោយឡើយ ហើយនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នករាល់គ្នា។ តើអ្នកហៅការធ្វើបែបនេះថាជាការប្រុងប្រយ័ត្នដែរឬទេ? (នេះមិនមែនជាការប្រុងប្រយ័ត្នធម្មតាទេ នេះគឺជាភាពកំសាក គឺគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេឡើយ។) នេះគឺជាការប្រុងប្រយ័ត្នហួសហេតុពេកហើយ។ នៅក្នុងប្រទេស ឬតំបន់ដែលបរិយាកាសអាក្រក់ខ្លាំង ពិតមែនថាអ្នកជឿគួរតែប្រុងប្រយ័ត្ន ប៉ុន្តែវាមិនមានន័យថា ពួកគេគួរតែឈប់បំពេញភារកិច្ច ឬឈប់ចូលរួមការជួបជុំ ដោយសារតែខ្លាចត្រូវគេចាប់ខ្លួននោះទេ ដែលជាការប្រុងប្រយ័ត្នរហូតដល់ថ្នាក់គ្មានព្រះជាម្ចាស់នៅក្នុងចិត្តសោះ។ តើគោលការណ៍នៃការប្រុងប្រយ័ត្នរបស់មនុស្សកំសាកគឺជាអ្វី? មិនថារឿងតូចឬធំកើតឡើងនោះទេ ពួកគេមិនជឿសោះឡើយថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់។ ពួកគេគិតថា គ្មាននរណាម្នាក់អាចពឹងពាក់បានឡើយ ហើយពួកគេពឹងអាងលើខ្លួនឯងដើម្បីការពារខ្លួនឯង។ នេះគឺជាគោលការណ៍របស់ពួកគេ។ ពួកគេមិនជឿថា អ្វីៗគ្រប់យ៉ាងស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ថាអ្វីៗគ្រប់យ៉ាងត្រូវបានចាត់ចែង និងរៀបចំឡើងដោយព្រះជាម្ចាស់ ថាប្រសិនបើមានរឿងអ្វីកើតឡើងមែននោះ គឺព្រះជាម្ចាស់ទ្រង់អនុញ្ញាត ហើយថាប្រសិនបើព្រះជាម្ចាស់មិនអនុញ្ញាតទេនោះ គ្មាននរណាម្នាក់នឹងត្រូវគេចាប់ខ្លួនឡើយ។ ពួកគេគ្មានសេចក្ដីជំនឿសោះឡើយចំពោះរឿងនេះ។ ផ្ទុយទៅវិញ ចិត្តរបស់ពួកគេពោរពេញទៅដោយភាពកំសាកតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត មានចំណុចគ្រោះថ្នាក់នៅក្នុងភាពកំសាករបស់ពួកគេ ហើយវាក៏ជារឿងដែលគួរឱ្យស្អប់ខ្ពើមបំផុតអំពីពួកគេដែរ៖ ដើម្បីការពារខ្លួន និងដោះស្រាយជាមួយគ្រប់បរិយាកាសណាមួយដែលធ្វើឱ្យពួកគេភ័យខ្លាច ពួកគេធ្វើតាមអ្វីដែលពួកគេចាត់ទុកថាជា «ប្រាជ្ញាដ៏ខ្ពង់ខ្ពស់» របស់ពួកគេ គឺថា មិនថារឿងអ្វីកើតឡើងនោះទេ ទោះបីជាពួកគេកំពុងត្រូវបានគេតាមដាន ឬចាប់ខ្លួន និងដាក់គុកក៏ដោយ ឱ្យតែមានរឿងមិនស្រួលកើតឡើង ហើយសុវត្ថិភាពរបស់ពួកគេត្រូវបានគំរាមកំហែង ទីមួយ ពួកគេបដិសេធថាពួកគេមិនជឿលើព្រះជាម្ចាស់ទេ ហើយទីពីរ ពួកគេក្បត់នូវអ្វីគ្រប់យ៉ាងដែលពួកគេដឹង ដោយគ្មានលាក់លៀមអ្វីឡើយ។ ហេតុអ្វីបានជាពួកគេធ្វើបែបនេះ? គឺគ្រាន់តែដើម្បីការពារខ្លួនពីការឈឺចាប់ខាងសាច់ឈាមប៉ុណ្ណោះ ដូច្នេះហើយ ពួកគេលាតត្រដាងនូវអ្វីដែលពួកគេដឹង។ ដំបូង ពួកគេក្បត់អ្នកដឹកនាំពួកជំនុំ ហើយថែមទាំងលាតត្រដាងថា អ្នកណាជាអ្នកដឹកនាំតំបន់ និងអ្នកដឹកនាំភូមិភាគ ហើយពួកគេរស់នៅឯណា ដោយលាតត្រដាងនូវអ្វីគ្រប់យ៉ាងដែលពួកគេដឹង។ ពួកគេក្បត់អ្វីៗគ្រប់យ៉ាង សូម្បីតែមុនពេលត្រូវបានគេធ្វើទារុណកម្មក៏ដោយ។ លើសពីនេះទៅទៀត ប្រសិនបើគេឱ្យចុះហត្ថលេខាលើ «សេចក្ដីថ្លែងការណ៍ទាំងបី» ពួកគេចុះហត្ថលេខាភ្លាមៗដោយមិនចាំបាច់គិតឡើយ គឺពួកគេបានត្រៀមខ្លួនសម្រាប់រឿងនេះតាំងពីដើមមកម្ល៉េះ។ នេះគឺដើម្បីឱ្យពួកគេអាចចៀសផុតពីការជាប់គុក ចៀសផុតពីការធ្វើទារុណកម្ម និងចៀសឱ្យឆ្ងាយពីគ្រោះថ្នាក់ដល់អាយុជីវិត។ ពួកគេកំសាកខ្លាំងណាស់។ ពួកគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយក៏មិនហ៊ានប្រថុយជីវិតដែរ។ ផ្ទុយទៅវិញ ពួកគេគិតគ្រប់មធ្យោបាយដើម្បីការពារខ្លួន។ ចំពោះពួកគេ វិធីសាស្ត្រដ៏ល្អបំផុត គឺការក្បត់អ្នកដទៃ និងពួកជំនុំ នេះគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត។ ពួកគេប្រើការក្បត់អ្នកដទៃធ្វើជាតម្លៃ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងចៀសផុតពីការឈឺចាប់ណាមួយ។ នេះគឺជាអ្វីដែលពួកគេបានគ្រោងទុកជាមុនយ៉ាងយូរមកហើយ នេះគឺជា «ប្រាជ្ញាដ៏ខ្ពង់ខ្ពស់» របស់ពួកគេ។ ចូរប្រាប់ខ្ញុំមើល៍ តើភាពកំសាករបស់មនុស្សប្រភេទនេះ គឺជាភាពកំសាកធម្មតាដែរឬទេ? (ទេ/មិនមែនទេ។) ចុះតើបញ្ហានៅត្រង់ណា? (ពួកគេកំសាករហូតដល់ថ្នាក់ក្លាយជាយូដាស ដែលត្រៀមខ្លួនជាស្រេចក្នុងការក្បត់បងប្អូនប្រុសស្រី និងពួកជំនុំគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ មនុស្សបែបនេះមិនមែនជាអ្នកជឿពិតប្រាកដទេ។) ចូរយើងទុកមួយឡែកសិនថា តើពួកគេជាអ្នកជឿពិត ឬជាអ្នកជឿក្លែងក្លាយ។ គ្រាន់តែមើលភាពជាមនុស្សរបស់ពួកគេទៅមើល ពួកគេគិតថា ការជឿលើព្រះជាម្ចាស់ គឺជាអ្វីដែលលាក់លៀម និងគួរឱ្យអាម៉ាស់ មិនមែនជារឿងដែលបើកចំហ និងមានកិត្តិយសឡើយ ហើយពួកគេចាត់ទុកការជឿលើព្រះជាម្ចាស់ ដែលជារឿងដ៏បើកចំហ មានកិត្តិយស និងវិជ្ជមាន ថាជារឿងអវិជ្ជមានទៅវិញ តើអ្នកគិតថាមនុស្សទាំងនេះជាមនុស្សប្រភេទណា? (មនុស្សវង្វេង ដែលអាក្រក់គួរសម។) ទស្សនៈ និងរបៀបយល់ឃើញរបស់ពួកគេចំពោះរឿងរ៉ាវ គឺខុសពីមនុស្សធម្មតា។ ជួនកាល ពួកគេថែមទាំងអាចក្រឡាស់សជាខ្មៅ ដោយមិនអាចបែងចែកខុសត្រូវបានទេ។ តើអាចទៅរួចដោយរបៀបណា ដែលអ្នកជឿលើព្រះជាម្ចាស់មានចេតនាលាក់លៀមនោះ? គឺដោយសារតែពិភពលោកនេះអាក្រក់ពេក ច្បាប់មិនការពារសេរីភាពខាងជំនឿឡើយ ហើយលើសពីនេះទៅទៀត របបសាតាំងស្អប់ព្រះជាម្ចាស់ និងចាត់ទុកកិច្ចការរបស់ព្រះជាម្ចាស់ជាអរិភាព។ វាមិនអនុញ្ញាតឱ្យរឿងរ៉ាវវិជ្ជមានមានឡើយ ហើយខិតខំយ៉ាងខ្លាំងដើម្បីបៀតបៀនអ្នកដែលជឿលើព្រះជាម្ចាស់។ ដូច្នេះ នៅក្រោមកាលៈទេសៈសង្គមបែបនេះ អ្នកជឿគ្មានជម្រើសអ្វីក្រៅពីធ្វើសកម្មភាពដោយប្រុងប្រយ័ត្នឡើយ នៅពេលជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួន ពួកគេមិនហ៊ានធ្វើវាដោយបើកចំហទេ។ មើលពីខាងក្រៅ វាហាក់ដូចជាពួកគេកំពុងលួលាក់លៀមដូចជាចោរអ៊ីចឹង ប៉ុន្តែតាមពិតទៅ នេះគឺដោយសារតែបរិបទនៃការត្រូវគេបៀតបៀនសុទ្ធសាធ មែនទេ? (មែន។) ចុះតើនាគដ៏ធំមានសម្បុរក្រហមពិពណ៌នាអំពីទង្វើនៃការជឿលើព្រះ និងការបំពេញភារកិច្ចយ៉ាងដូចម្តេច? ថាជា «ឥរិយាបថគួរឱ្យសង្ស័យ»។ តើនេះជាសកម្មភាពគួរឱ្យសង្ស័យឬ? (ទេ/មិនមែនទេ។) វាមិនមែនជាឥរិយាបថគួរឱ្យសង្ស័យទេ គឺជារឿងដែលមនុស្សធ្វើដោយគ្មានជម្រើសផ្សេង។ តើមនុស្សទាំងនេះបានធ្វើអ្វីខុសច្បាប់ដែរឬទេ? (ទេ។) ពួកគេមិនបានធ្វើអ្វីខុសច្បាប់ ឬអ្វីដែលប្រឆាំងនឹងរដ្ឋាភិបាលឡើយ ហើយពួកគេកាន់តែមិនបានបំពានច្បាប់ ឬរំខានដល់សណ្តាប់ធ្នាប់សាធារណៈដែរ។ តើមនុស្សទាំងនេះកំពុងធ្វើអ្វី? ពួកគេគ្រាន់តែបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើតមកប៉ុណ្ណោះ។ កិច្ចការនេះគឺជាកិច្ចការដ៏យុត្តិធម៌ មានតម្លៃ និងមានអត្ថន័យបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែដោយសារតែពិភពលោកនេះអាក្រក់ និងងងឹត ហើយក្រឡាស់សជាខ្មៅ វាហៅកិច្ចការដ៏យុត្តិធម៌ មានតម្លៃបំផុត និងមានអត្ថន័យបំផុតនេះថាជា «រឿងគួរឱ្យសង្ស័យ» ទៅវិញ។ នេះគឺជាការបកស្រាយរបស់សាតាំង។ តើការបកស្រាយរបស់សាតាំងគឺជាសេចក្ដីពិតដែរឬទេ? តើវាវិជ្ជមានដែរឬទេ? (ទេ។) វាពិតជាមិនមែនទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សកំសាកឮការបកស្រាយនេះ ពួកគេមិនត្រឹមតែយល់ស្របទាំងស្រុងនៅក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលយកការបកស្រាយនេះពីសាតាំងទៀតផង។ ជាលទ្ធផល ពួកគេក៏គិតដែរថា ការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្លួនដោយលាក់លៀម គឺមិនសមរម្យ ហើយច្បាស់ជាខុសហើយ។ ពួកគេតែងតែភ័យខ្លាចថា ថ្ងៃណាមួយ ពួកគេក៏នឹងត្រូវសង្គម និងរដ្ឋាភិបាលធ្វើបាបដែរ ដោយគ្មានកន្លែងតវ៉ាការពារខ្លួន ហើយគ្មាននរណាម្នាក់ជួយ ឬសង្គ្រោះពួកគេឡើយ។ ដូច្នេះ ពួកគេភ័យខ្លាចជាពិសេសថា គេនឹងដឹងអំពីជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ នៅក្នុងចិត្ត ពួកគេមិនទទួលស្គាល់ថា ព្រះបន្ទូលដែលព្រះជាម្ចាស់បានសម្ដែងចេញគឺជាសេចក្ដីពិត ឬថាផ្លូវដែលព្រះជាម្ចាស់ដឹកនាំមនុស្សឱ្យដើរគឺជាផ្លូវដ៏ត្រឹមត្រូវឡើយ ប៉ុន្តែពួកគេនៅតែចង់ទទួលបានព្រះពរពីព្រះជាម្ចាស់ដដែល។ តើនេះមិនមែនជាការផ្ទុយគ្នាទេឬ? នៅទីបំផុត ពួកគេមានអារម្មណ៍អាក់អន់ចិត្តយ៉ាងខ្លាំងចំពោះការជឿលើព្រះជាម្ចាស់ និងការរងទុក្ខលំបាកទាំងនេះនៅក្នុងបរិយាកាសបែបនេះ។ ហេតុអ្វីបានជាពួកគេមានអារម្មណ៍តូចចិត្ត? ពីព្រោះពួកគេភ័យខ្លាចយ៉ាងខ្លាំងចំពោះរបបដ៏អាក្រក់នៅក្នុងពិភពលោកនេះ និងចំពោះកម្លាំងដ៏អាក្រក់នៃពួកអារក្ស និងពួកសាតាំង ហើយពួកគេតែងតែភ័យខ្លាចថា ពួកអារក្ស និងពួកសាតាំងនឹងធ្វើបាបពួកគេ ហើយយកជីវិតរបស់ពួកគេ។ ដោយសារតែពួកគេគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ ពួកគេប្រព្រឹត្តដោយកំសាកជាពិសេស រហូតដល់ថ្នាក់មិនបំពេញភារកិច្ចទាំងស្រុង។ ប្រសិនបើគ្មានគ្រោះថ្នាក់សោះ ពួកគេនឹងចូលរួមការជួបជុំ ឬទាក់ទងជាមួយបងប្អូនប្រុសស្រី ឬធ្វើរឿងខ្លះសម្រាប់ពួកជំនុំ ប៉ុន្តែពួកគេគ្រាន់តែមិនហ៊ានទទួលស្គាល់ថាពួកគេជឿលើព្រះជាម្ចាស់ ថាពួកគេជាផ្នែកមួយនៃពួកជំនុំ ឬក្រោកឈរឡើងដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ខ្លួនឡើយ គឺពួកគេភ័យខ្លាចយ៉ាងខ្លាំង។ ពួកគេគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ទេ ប៉ុន្តែពួកគេនៅតែចង់ទទួលបានពរ និងទិសដៅល្អពីព្រះជាម្ចាស់ដដែល។ តើអ្នករាល់គ្នានិយាយថា នេះជាការផ្ទុយគ្នាដែរឬទេ? (មែន។) តើការផ្ដោតអារម្មណ៍របស់ពួកគេលើផលប្រយោជន៍ផ្ទាល់ខ្លួន មិនបានធ្វើឱ្យចិត្តគំនិតរបស់ពួកគេងងឹតងងុលទេឬអី? (មែន។) មនុស្សទាំងនេះគឺជាមនុស្សដែលងងឹតងងុលនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេមិនជឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើឡើយ ប៉ុន្តែពួកគេនៅតែចង់ទទួលបានពរពីព្រះជាម្ចាស់ដដែល។ ពួកគេមិនជឿថា ការងាររបស់ពួកជំនុំ និងភារកិច្ចដែលបងប្អូនប្រុសស្រីកំពុងបំពេញ គឺយុត្តិធម៌ មានតម្លៃ និងមានអត្ថន័យឡើយ។ ពួកគេភ័យខ្លាចជាពិសេសក្នុងការបំពេញភារកិច្ចសំខាន់ៗ ឬខ្លាចថាអ្នកដឹកនាំ និងអ្នកធ្វើការនឹងតែងតែសុំឱ្យពួកគេចេញទៅក្រៅ និងចាត់ចែងកិច្ចការ ដោយខ្លាចថា ប្រសិនបើមានបញ្ហាអ្វីខុសប្រក្រតី ពួកគេនឹងត្រូវជាប់ពាក់ព័ន្ធ។ មនុស្សកំសាកទាំងនេះ នៅពេលប្រឈមមុខនឹងគ្រោះថ្នាក់ អាចក្លាយជាយូដាស និងក្បត់ពួកជំនុំ នេះក៏ជាប្រភេទបុគ្គលគ្រោះថ្នាក់ផងដែរ។
តើមនុស្សកំសាកមានការសម្ដែងចេញអ្វីផ្សេងទៀត? មនុស្សទាំងនេះអាចបដិសេធ និងបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់នៅពេលណាក៏បាន អាចក្បត់ព្រះជាម្ចាស់នៅពេលណាក៏បាន និងអាចក្លាយជាយូដាសនៅពេលណាក៏បានដែរ។ មនុស្សកំសាកមិនស័ក្តិសមនឹងចូលទៅក្នុងនគរស្ថានសួគ៌ឡើយ តើពិតមែនទេ? (មែនហើយ។) តើអ្វីជាភាពទន់ខ្សោយខ្លាំងរបស់មនុស្សកំសាក? (ពួកគេខ្លាចស្លាប់ និងអាចចូលរួមក្នុងការក្បត់។) មនុស្សទាំងនេះរស់នៅ មួយជីវិតយ៉ាងអាប់យស ពួកគេស្រឡាញ់ជីវិត និងខ្លាចសេចក្ដីស្លាប់។ ការខ្លាចស្លាប់ គឺជាភាពទន់ខ្សោយខ្លាំងរបស់ពួកគេ។ ឱ្យតែមិនឱ្យពួកគេស្លាប់ ពួកគេសុខចិត្តធ្វើអ្វីគ្រប់យ៉ាង ទោះជាធ្វើជាយូដាសក្ដី ជាកូននៃសេចក្ដីវិនាសក្ដី ឬត្រូវបានដាក់បណ្ដាសាក្ដី ពួកគេសុខចិត្តធ្វើអ្វីគ្រប់យ៉ាង ឱ្យតែពួកគេអាចរស់បាន។ ការរស់នៅ គឺជាគោលដៅខ្ពស់បំផុតរបស់ពួកគេ។ មិនថាអ្នកប្រកបគ្នាអំពីការដែលជីវិត និងសេចក្ដីស្លាប់របស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ថាព្រះជាម្ចាស់គ្រប់គ្រង មានអធិបតេយ្យភាពលើ និងចាត់ចែងវាសនារបស់មនុស្សយ៉ាងណាក្ដី ហើយថាមនុស្សគួរតែចុះចូលនឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់យ៉ាងណាក្ដី ក៏ពួកគេមិនជឿ ឬទទួលយកពាក្យទាំងនេះដែរ។ ពួកគេគ្រាន់តែគិតថា វាជាឱកាសកម្រមួយក្នុងការចាប់ជាតិជាមនុស្ស ដូច្នេះ ពួកគេមិនអាចស្លាប់ជាដាច់ខាត។ ពួកគេក៏គិតដែរថា នៅពេលដែលពួកគេស្លាប់ ហើយសាច់ឈាមរបស់ពួកគេវិនាសទៅ ព្រលឹងរបស់ពួកគេនឹងចាប់ជាតិជាសត្វ ឬក្លាយជាខ្មោចអនាថា ដោយគ្មានឱកាសចាប់ជាតិជាមនុស្សម្ដងទៀតឡើយ។ ហេតុនេះហើយបានជាពួកគេខ្លាចសេចក្ដីស្លាប់ជាខ្លាំង។ ចំពោះពួកគេ សេចក្ដីស្លាប់គឺជាមហន្តរាយដ៏ធំ មិនមែនជាឱកាសល្អសម្រាប់ការចាប់ជាតិនៅជាតិក្រោយឡើយ ហើយក៏មិនមែនជាការចាប់ផ្ដើមថ្មីសម្រាប់ការចាប់ជាតិម្ដងទៀតដែរ។ ហេតុនេះ ពួកគេហ៊ានលះបង់គ្រប់យ៉ាងដើម្បីរក្សាជីវិតរបស់ខ្លួន។ ទោះបីជាត្រូវលក់អ្នកដទៃ ឬបង្កជាការខូចខាតណាមួយដល់ការងាររបស់ពួកជំនុំក៏ដោយ ក៏ពួកគេមិនស្ទាក់ស្ទើរនឹងធ្វើវាដែរ។ ហើយទោះបីជាត្រូវបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមិនខ្វល់ពីផលវិបាកដែរ គឺពួកគេខ្វល់តែម្យ៉ាងគត់ គឺការរស់នៅដោយមានសុវត្ថិភាព។ តើមនុស្សទាំងនេះជាមនុស្សប្រភេទណា? (ជាមនុស្សដែលរស់នៅយ៉ាងអាប់យស គ្រាន់តែដើម្បីឱ្យបានរស់។) ពួកគេគឺជាមនុស្សថោកទាបដែលរស់នៅដោយអាប់យស! ពួកគេរស់នៅដោយគ្មានសេចក្ដីថ្លៃថ្នូរ ឬសេចក្ដីសុចរិតឡើយ ដោយសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែរស់ ដោយហ៊ានធ្វើរឿងថោកទាបគ្រប់យ៉ាង។ មនុស្សខ្លះបានគិតគូរនៅក្នុងចិត្តរួចស្រេចទៅហើយថាត្រូវធ្វើអ្វី មុនពេលពួកគេប្រឈមមុខនឹងបរិយាកាសគ្រោះថ្នាក់៖ «ប្រសិនបើខ្ញុំត្រូវបានគេចាប់ខ្លួន ខ្ញុំនឹងសារភាពប្រាប់គេឱ្យអស់។ នៅពេលដែលនាគដ៏ធំមានសម្បុរក្រហមធ្វើទារុណកម្ម គំរាមកំហែង និងបំភិតបំភ័យអ្នករាល់គ្នា ដោយបង្ខំឱ្យអ្នករាល់គ្នាលក់ពួកជំនុំ អ្នករាល់គ្នាសុទ្ធតែបដិសេធមិននិយាយមួយម៉ាត់ឡើយ។ ចំណែកខ្ញុំវិញ ខ្ញុំមិនល្ងង់ដូចអ្នករាល់គ្នា ដែលសុខចិត្តទ្រាំនឹងការឈឺសាច់ជាជាងនិយាយប្រាប់គេនោះទេ។ ខ្ញុំនឹងនិយាយប្រាប់គេ សូម្បីតែមុនពេលត្រូវគេវាយ ឬគំរាមកំហែងទៅទៀត ចាំមើលថាខ្ញុំឆ្លាតប៉ុនណា! ដូចពាក្យចាស់ពោលថា៖ «មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ»។ តើមានអ្វីមិនល្អទៅ ក្នុងការដែលខ្ញុំលក់បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំនោះ? មនុស្សគ្រប់គ្នា ត្រូវតែអាត្មានិយម មែនទេ? ការមិនគិតគូរពីខ្លួនឯង មិនមែនជារឿងល្ងង់ទេឬអី?» មុនពេលមានរឿងអ្វីកើតឡើង ពួកគេបានគិតគូររួចជាស្រេចពីរបៀបការពារខ្លួនឯង។ ពួកគេបានគិតអំពីរឿងនេះយ៉ាងល្អិតល្អន់ជាយូរមកហើយ។ តើអ្វីជាគោលជំនឿរបស់ពួកគេសម្រាប់ការប្រព្រឹត្តខ្លួន? «ហេតុអ្វីបានជាមនុស្សត្រូវធ្វើឱ្យជីវិតខ្លួនឯងលំបាក? ហេតុអ្វីត្រូវរឹងរូសម្ល៉េះ? មានតែការធ្វើល្អដាក់ខ្លួនឯងប៉ុណ្ណោះ ទើបជីវិតនេះមិនរស់នៅដោយឥតប្រយោជន៍!» នេះគឺជាគោលជំនឿរបស់ពួកគេសម្រាប់ការប្រព្រឹត្តខ្លួន។ ពួកគេគ្មានព្រំដែនសីលធម៌ឡើយ។ តើអ្នករាល់គ្នាគិតថា គួរចាត់ការមនុស្សបែបនេះដោយរបៀបណា? (ប្រសិនបើរកឃើញមនុស្សបែបនេះ ត្រូវតែជម្រះពួកគេចេញដោយប្រើប្រាជ្ញា ពួកគេគឺជាគ្រាប់បែកកំណត់ម៉ោង។) ត្រឹមត្រូវហើយ ពួកគេគឺជាគ្រាប់បែកកំណត់ម៉ោង។ ពួកគេកំសាកខ្លាំងណាស់ ហើយនៅពេលមានគ្រោះថ្នាក់ ពួកគេនឹងលក់ពួកជំនុំ។ ប្រសិនបើនរណាម្នាក់មានភាពជាមនុស្សធម្មតា គេនឹងប្រើវិធីសាស្ត្រប្រកបដោយប្រាជ្ញាដើម្បីឆ្លើយតបនឹងបរិយាកាសគ្រោះថ្នាក់ ហើយគេនឹងមានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់។ ពួកគេនឹងមិនបណ្ដោយឱ្យការចូលរួមការជួបជុំ ឬការបំពេញភារកិច្ចរបស់ខ្លួនត្រូវរាំងស្ទះឡើយ ហើយពួកគេនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ស្របតាមកម្ពស់ និងកាលៈទេសៈរបស់ពួកគេ។ នេះគឺជាការបើកសម្ដែងនៃភាពជាមនុស្សធម្មតា។ ប៉ុន្តែមនុស្សកំសាក ស្រឡាញ់ជីវិតរបស់ខ្លួនជាខ្លាំង ពួកគេស្រឡាញ់ជីវិត និងខ្លាចសេចក្ដីស្លាប់ ដោយចាត់ទុកជីវិតរបស់ខ្លួនសំខាន់ជាងអ្វីៗទាំងអស់។ ពួកគេគ្មានសេចក្ដីជំនឿពិតប្រាកដលើព្រះជាម្ចាស់ឡើយ ហើយមិនអាចមើលឃើញថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់នោះទេ។ ដូច្នេះ នៅពេលប្រឈមមុខនឹងការបៀតបៀន ពួកគេត្រូវបានបើកសម្ដែងដោយធម្មជាតិថាជាមនុស្សកំសាក។ ដើម្បីការពារខ្លួនឯង មនុស្សកំសាកអាចក្លាយជាយូដាស។ មនុស្សបែបនេះគឺជាបុគ្គលគ្រោះថ្នាក់ ជាបុគ្គលដែលគួរឱ្យខ្លាច។ ពួកជំនុំមិនអាចចាត់តាំងការងារណាមួយឱ្យពួកគេជាដាច់ខាត ហើយក៏មិនត្រូវអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ចណាមួយដែរ។ បើមិនដូច្នោះទេ ប្រសិនបើពួកគេក្បត់ នោះការខូចខាតដល់កិច្ចការរបស់ពួកជំនុំនឹងធ្ងន់ធ្ងរខ្លាំងណាស់ វានឹងផ្តល់ផលអាក្រក់ច្រើនជាងផលល្អ។
តើការសង្ស័យរបស់មនុស្សដែលកំសាក និងមានមន្ទិលសង្ស័យ សម្ដែងចេញមកយ៉ាងដូចម្ដេច? មនុស្សមួយចំនួនមិនដែលមើលឃើញទិដ្ឋភាពផ្សេងៗនៃកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឱ្យបានច្បាស់លាស់ឡើយ។ ពួកគេមិនដឹងថា ព្រះជាម្ចាស់កំពុងធ្វើកិច្ចការអ្វីឱ្យប្រាកដនោះទេ ឬថាតើព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្ដីពិតឬក៏អត់ឡើយ។ ពួកគេគ្មានការយល់ដឹង ឬទស្សនៈត្រឹមត្រូវចំពោះបញ្ហាទាំងនេះឡើយ ដូច្នេះ ពួកគេមិនអាចកំណត់បានឡើយថា តើកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់កំពុងធ្វើអ្វីឱ្យពិតប្រាកដ តើកិច្ចការនេះមានបំណងសម្រេចលទ្ធផលអ្វី ឬថាតើវាធ្វើឡើងក្នុងគោលបំណងសង្គ្រោះមនុស្សឬក៏អត់នោះទេ។ ពួកគេមិនអាចមើលឃើញរឿងទាំងនេះបានច្បាស់លាស់ឡើយ។ ពួកគេក៏មិនច្បាស់ដែរថា តើអ្វីទៅជាពួកជំនុំ។ ទោះបីជាពួកគេស្ដាប់ការអធិប្បាយច្រើនប៉ុនណាក៏ដោយ ក៏ពួកគេមិនយល់សេចក្ដីពិតសូម្បីតែបន្តិចសោះ ឡើយ។ ពួកគេតែងតែមានមន្ទិលសង្ស័យចំពោះបងប្អូនប្រុសស្រីដែលកំពុងបំពេញភារកិច្ចរបស់ខ្លួន ដោយគិតក្នុងចិត្តថា៖ «មនុស្សទាំងនេះរវល់ជានិច្ច ចេញចូលៗរាល់ថ្ងៃ តើពួកគេកំពុងធ្វើអ្វីឱ្យប្រាកដទៅ?» ជាពិសេស នៅក្នុងបរិបទនៃការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចនៅក្នុងប្រទេសរបស់នាគដ៏ធំមានសម្បុរក្រហម ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការប្រកបគ្នា និងពិភាក្សាអំពីកិច្ចការមួយចំនួនរបស់ពួកជំនុំ ដូចជាកិច្ចការរដ្ឋបាល កិច្ចការបុគ្គលិក កិច្ចការទូទៅ និងជាពិសេសកិច្ចការមួយចំនួនដែលពាក់ព័ន្ធនឹងហានិភ័យ ដោយមិនឱ្យបងប្អូនប្រុសស្រីធម្មតាដឹងអំពីរឿងទាំងនេះឡើយ។ ការណ៍នេះការពារពួកគេ មិនមែនបង្កគ្រោះថ្នាក់ដល់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនមិនយល់អំពីរឿងនេះទេ ហើយតែងតែចង់សួរនាំអំពីរឿងទាំងនេះជានិច្ច។ ឧទាហរណ៍ ពួកគេសួរនាំអំពីកន្លែងដែលសៀវភៅត្រូវបោះពុម្ព ឬកន្លែងដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនកំពុងត្រូវបានទទួលឱ្យស្នាក់នៅ។ តើការដឹងរឿងទាំងនេះមានប្រយោជន៍អ្វីដល់អ្នកទេ? (ទេ។) តើអ្នកខាតបង់អ្វីទេ ដោយមិនដឹងរឿងទាំងនេះ? (ទេ។) ការមិនដឹងរឿងទាំងនេះ មិនប៉ះពាល់ដល់ការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់របស់អ្នកឡើយ វាមិនប៉ះពាល់ដល់ការទទួលបានសេចក្ដីពិតរបស់អ្នកឡើយ ហើយវាក៏ប្រាកដជាមិនរារាំងដល់ការចូលទៅក្នុងជីវិតរបស់អ្នក ឬការផ្លាស់ប្ដូរនិស្ស័យរបស់អ្នកដែរ។ ដូច្នេះ តើវាមិនមែនជារឿងដែលមិនចាំបាច់ទេឬអី ដែលអ្នកត្រូវសួរនាំ និងស៊ើបមើលអំពីរឿងទាំងនេះ? មនុស្សមួយចំនួនដែលធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវស្នាក់នៅ តែងតែមានមន្ទិលសង្ស័យជានិច្ច។ នៅពេលដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនឱ្យពួកគេដឹងអំពីរឿងដែលខ្លួនប្រកបគ្នា និងពិភាក្សាអំពីកិច្ចការពួកជំនុំ ពួកគេគិតថា៖ «ហេតុអ្វីបានជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការតែងតែជួបជុំ និងប្រកបគ្នាដោយលាក់កំបាំងពីខ្ញុំដូច្នេះ? តើពួកគេកំពុងធ្វើសកម្មភាពអ្វីហ្នឹង?» ពួកគេមិនបានដឹងអំពីព័ត៌មានផ្ទាល់ខ្លួនរបស់ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមួយចំនួនឡើយ ហើយពួកគេចាប់ផ្ដើមឆ្ងល់ថា៖ «ហេតុអ្វីបានជាពួកគេមិនឱ្យខ្ញុំដឹងអំពីរឿងនេះ? ខ្ញុំមិនស្គាល់ឈ្មោះរបស់ពួកគេ មិនដឹងថាពួកគេរស់នៅឯណា ឬស្ថានភាពពិតរបស់ពួកគេយ៉ាងណានោះទេ។ តើមនុស្សទាំងនេះអាចបោកប្រាស់ខ្ញុំ ឬធ្វើបាបខ្ញុំដែរឬទេ ក្នុងពេលដែលដឹកនាំខ្ញុំនៅក្នុងជំនឿលើព្រះជាម្ចាស់?» ក៏មានការងារប្រភេទរសើបមួយចំនួនដែរ ដូចជាកិច្ចការដែលពាក់ព័ន្ធនឹងតង្វាយ ឬកិច្ចការគ្រោះថ្នាក់មួយចំនួន រឿងទាំងនេះជារឿងដែលមិនគួរត្រូវបានសួរនាំតាំងពីដំបូងឡើយ ប៉ុន្តែមនុស្សទាំងនេះតែងតែចង់សួរនាំអំពីរឿងទាំងនេះជានិច្ច។ នៅពេលដែលអ្នកដទៃមិនផ្ដល់ចម្លើយដល់ពួកគេ ពួកគេកាន់តែសង្ស័យថែមទៀត។ ជាពិសេស មានមនុស្សមួយចំនួនដែលមិនសូវមានសេចក្ដីជំនឿលើព្រះជាម្ចាស់តាំងពីដំបូង ក្រោយពីបានមកជឿលើព្រះជាម្ចាស់ ពួកគេឃើញថារបររកស៊ីរបស់គ្រួសារពួកគេកាន់តែប្រសើរឡើង ហើយសមាជិកគ្រួសាររបស់ពួកគេមានសុខភាពល្អ ពួកគេក៏គិតថានេះគឺជាព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់។ ដោយសារសេចក្ដីអំណរមួយឆាវនេះ ពួកគេក៏ថ្វាយប្រាក់បន្តិចបន្តួច ប៉ុន្តែបន្ទាប់មកពួកគេចាប់ផ្ដើមឆ្ងល់ថា៖ «តើប្រាក់ដែលខ្ញុំបានថ្វាយនោះ ត្រូវបានយកទៅចាយវាយនៅឯណា? តើវាត្រូវបានប្រើប្រាស់សម្រាប់ការងារពួកជំនុំដែរឬទេ? តើវាត្រូវបានយកទៅវិនិយោគរកស៊ី ឬប្រើប្រាស់សម្រាប់សកម្មភាពខុសច្បាប់ដែរឬយ៉ាងណា?» ពួកគេតែងតែចង់សួរនាំ និងស្វែងយល់អំពីរឿងទាំងនេះ ហើយតែងតែចង់ស៊ើបឱ្យដល់ឫសគល់នៃរឿងទាំងនេះជានិច្ច។ ការសង្ស័យរបស់មនុស្សមួយចំនួនកាន់តែខ្លាំងជាងនេះទៅទៀត។ ឧទាហរណ៍ នៅពេលដែលពួកជំនុំទិញឧបករណ៍ ឬគ្រឿងបរិក្ខារមួយចំនួនដោយសារតម្រូវការនៃកិច្ចការ ឬនៅពេលដែលពួកជំនុំផ្ដល់ការយកចិត្តទុកដាក់ និងជំនួយមួយចំនួនសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់អ្នកដែលកំពុងបំពេញភារកិច្ចរបស់ពួកគេ មនុស្សដែលមានមន្ទិលសង្ស័យប្រភេទនេះតែងតែសង្ស័យថា៖ «ប្រាក់ត្រូវបានចំណាយលើផ្នែកជាច្រើនយ៉ាងនេះ តើប្រាក់នេះបានមកពីណា? តើពួកជំនុំក៏កំពុងរកស៊ីដែរឬ? តើមានសេដ្ឋីឧបត្ថម្ភ ឬមានខ្នងបង្អែកដ៏មានអំណាចណាមួយនៅពីក្រោយដែរឬទេ? តើមានក្រុមណាខ្លះគាំទ្រពួកជំនុំដែរឬទេ?» ជាពិសេស នៅពេលដែលពួកគេបានឮពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន និងពាក្យសម្ដីរបស់អារក្សមួយចំនួនពីសំណាក់អាជ្ញាធរដែលបង្ខូចកេរ្តិ៍ឈ្មោះពួកជំនុំ ដូចជាការអះអាងថា បុគ្គលម្នាក់មកពីពួកជំនុំបានប្រព្រឹត្តអំពើមនុស្សឃាត និងបំពានច្បាប់ បុគ្គលនោះគឺជាឧក្រិដ្ឋជនដែលរដ្ឋតាមចាប់ខ្លួន បុគ្គលម្នាក់បានរត់គេចខ្លួនទៅក្រៅប្រទេសជាមួយនឹងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាដើម នោះការសង្ស័យរបស់ពួកគេចំពោះពួកជំនុំ និងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ កាន់តែខ្លាំងឡើងថែមទៀត។ តើមនុស្សបែបនេះមានការគិតបែបមនុស្សធម្មតាឬទេ? តើពួកគេអាចមើលឃើញយ៉ាងច្បាស់នូវគោលការណ៍ដែលអ្នកជឿគួរអនុវត្តតាមដែរឬទេ? ចំពោះមនុស្សទូទៅ នៅពេលដែលពួកគេប្រាកដថានេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ហើយ ពួកគេលែងមានមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ទៀតហើយ។ មិនថាមានបញ្ហាអ្វី ឬមានមនុស្សប្រភេទណាលេចឡើងនៅក្នុងពួកជំនុំនោះទេ ក៏ពួកគេអាចប្រព្រឹត្តចំពោះរឿងទាំងនោះបានស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាមានមនុស្សអាក្រក់ ឬពួកទទឹងនឹងព្រះគ្រីស្ទបង្កការរំខានក៏ដោយ ក៏ពួកគេអាចយល់អំពីរឿងនេះបានយ៉ាងត្រឹមត្រូវដែរ។ ពួកគេមិនដែលសង្ស័យចំពោះព្រះជាម្ចាស់ ឬកិច្ចការរបស់ព្រះជាម្ចាស់ ឬចំពោះពួកជំនុំ ឬដំណាក់របស់ព្រះជាម្ចាស់ឡើយ។ យ៉ាងច្រើនបំផុត ពួកគេអាចមានការយល់ឃើញចំពោះបុគ្គលមួយចំនួន ឬមានសញ្ញាណខ្លះៗអំពីកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែពួកគេអាចដោះស្រាយរឿងទាំងនេះបានបន្តិចម្ដងៗ តាមរយៈការរស់នៅក្នុងជីវិតពួកជំនុំ។ ប៉ុន្តែមនុស្សដែលមានមន្ទិលសង្ស័យគឺខុសគ្នា។ តាំងពីដើមដំបូងនៃជំនឿរបស់ពួកគេលើព្រះជាម្ចាស់មក ពួកគេមានការសង្ស័យ និងសញ្ញាណគ្រប់បែបយ៉ាង។ ពួកគេមិនប្រាកដថា តើព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតឬក៏អត់ មិនប្រាកដថា តើការដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ឬក៏អត់ ហើយកាន់តែមិនប្រាកដទៀតថា តើការដែលបងប្អូនប្រុសស្រីជួបជុំគ្នាគឺជាពួកជំនុំរបស់ព្រះជាម្ចាស់ឬយ៉ាងណា។ ពួកគេនៅតែមានការសង្ស័យ ហើយតែងតែស្វែងរកភស្តុតាងជាក់ស្ដែងជានិច្ចដើម្បីបញ្ជាក់ថា ការសង្ស័យរបស់ពួកគេគឺជាការត្រឹមត្រូវ។ តើនេះជាអាកប្បកិរិយាបែបណា? តើអ្នកគិតថា មនុស្សដែលមានអាកប្បកិរិយាបែបនេះ អាចយល់សេចក្ដីពិតនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់បានដែរឬទេ? (ទេ។) ពួកគេនឹងមិនអាចយល់សេចក្ដីពិតបានឡើយ។ តើពួកគេយកចិត្តទុកដាក់លើអ្វីខ្លាំងបំផុតនៅក្នុងចិត្តរបស់ពួកគេ? ពួកគេតែងតែសញ្ជឹងគិតថា៖ «តើមនុស្សទាំងនេះជាអ្នកណា? តើនេះជាអង្គការសង្គមមួយប្រភេទមែនទេ? ទោះបីជាដំណាក់របស់ព្រះជាម្ចាស់ផ្ដល់ថ្លៃចំណាយលើការរស់នៅសម្រាប់មនុស្សទាំងនេះ ក្នុងពេលដែលខ្ញុំទទួលពួកគេឱ្យស្នាក់នៅក៏ដោយ ក៏ខ្ញុំនៅតែប្រថុយប្រថានដែរក្នុងការធ្វើជាម្ចាស់ផ្ទះទទួលពួកគេ។ ដូច្នេះ តើព្រះជាម្ចាស់នឹងនឹកចាំអំពើល្អរបស់ខ្ញុំដែរឬទេ? ប្រសិនបើព្រះជាម្ចាស់មិននឹកចាំអំពើល្អទាំងនោះទេ តើការទទួលភ្ញៀវរបស់ខ្ញុំមិនមែនជាការឥតប្រយោជន៍ទេឬអី?» ពួកគេតែងតែមានមន្ទិលសង្ស័យបែបនេះនៅក្នុងចិត្តជានិច្ច។ តើអ្នកគិតថា ពួកគេទទួលបងប្អូនប្រុសស្រីឱ្យស្នាក់នៅដោយស្ម័គ្រចិត្តដែរឬទេ? (ទេ។) ពួកគេធ្វើវាទាំងស្រុងដោយសារតែចង់បានព្រះពរតែប៉ុណ្ណោះ ក្នុងពេលដែលពួកគេពោរពេញដោយមន្ទិលសង្ស័យ។ ជាពិសេស នៅពេលដែលពួកគេឮរឿងមួយចំនួនដែលពួកគេមិនអាចមើលឃើញបានច្បាស់ ហើយចាត់ទុកថាជារឿងអវិជ្ជមានស្របតាមសញ្ញាណរបស់ពួកគេ នោះការសង្ស័យនៅក្នុងចិត្តរបស់ពួកគេក៏កើនឡើង។ ជាឧទាហរណ៍ ក្នុងអំឡុងពេលនៃការជួបជុំ នរណាម្នាក់អាចលើកឡើងអំពីប្រធានបទដែលពាក់ព័ន្ធនឹងទង្វើរបស់របបនៃនាគដ៏ធំមានសម្បុរក្រហម និងមុខមាត់ដ៏អាក្រក់របស់ពួកស្ដេចអារក្ស ឬជួនកាលការប្រកបអំពីសេចក្ដីពិត ទាក់ទងនឹងការគាបសង្កត់ និងការចាប់ខ្លួនដែលធ្វើឡើងដោយនាគដ៏ធំមានសម្បុរក្រហម និងសារជាតិធម្មជាតិរបស់នាគដ៏ធំមានសម្បុរក្រហម ជាដើម។ ប្រធានបទទាំងនេះតាមពិតមិនពាក់ព័ន្ធនឹងនយោបាយឡើយ គឺគ្រាន់តែជួយឱ្យមនុស្សរៀនចេះញែកដឹងអំពីនាគដ៏ធំមានសម្បុរក្រហម និងមើលឃើញមុខមាត់របស់វាឱ្យបានច្បាស់ ដើម្បីឱ្យពួកគេអាចស្អប់ និងបដិសេធនាគដ៏ធំមានសម្បុរក្រហម ហើយលែងត្រូវបានបង្ខិតបង្ខំ និងចងភ្ជាប់ដោយឥទ្ធិពលរបស់សាតាំងទៀត។ ប៉ុន្តែ នៅពេលដែលមនុស្សដែលមានមន្ទិលសង្ស័យឮប្រធានបទបែបនេះ ពួកគេមានភាពកំសាក និងភ័យខ្លាច៖ «មនុស្សទាំងនេះថែមទាំងកំពុងពិភាក្សាអំពីនយោបាយទៀតផង! តើពួកគេមិនមែនជាអ្នកទោសនយោបាយទេឬអី? តើពួកគេមិនមែនជាពួកប្រឆាំងបដិវត្តន៍ទេឬអី? ប្រធានបទទាំងនេះរសើបខ្លាំងណាស់! ឆាប់ឡើង បិទបង្អួច ចាក់សោខ្លោងទ្វារ ដកខ្សែអ៊ីនធឺណិត និងខ្សែទូរសព្ទចេញ! ប្រសិនបើរដ្ឋាភិបាលលួចស្ដាប់ឮរឿងនេះ ពួកយើងអាចនឹងមានបញ្ហាធំមិនខាន! ពួកយើងច្បាស់ជាជាប់គុកអស់មួយជីវិតមិនខាន!» ពួកគេមិនចង់ស្ដាប់ប្រធានបទបែបនេះឡើយ ហើយនឹងព្យាយាមគ្រប់មធ្យោបាយដើម្បីបង្អាក់ការប្រកបគ្នា ដើម្បីបញ្ឈប់ពួកគេមិនឱ្យពិភាក្សាអំពីរឿងទាំងនេះ។ ពួកគេគិតក្នុងចិត្តថា៖ «តើមនុស្សទាំងនេះធ្វើកិច្ចការអ្វីឱ្យប្រាកដទៅ? គេនិយាយថា ព្រះមិនពាក់ព័ន្ធនឹងនយោបាយរបស់មនុស្សទេ ចុះហេតុអ្វីបានជាមនុស្សទាំងនេះនិយាយអំពីនយោបាយទៅវិញ? តើអ្នកជឿមិនគួរនិយាយតែអំពីរឿងជំនឿលើព្រះទេឬអី? ហេតុអ្វីបានជាពួកគេពិភាក្សាអំពីរឿងទាំងនេះ? តើនេះមិនមែនជារកទុក្ខដាក់ខ្លួនទេឬអី? ប្រសិនបើពួកគេចង់និយាយអំពីរឿងទាំងនេះ ពួកគេអាចនិយាយនៅកន្លែងណាក៏បានដែរតាមដែលពួកគេចង់ ប៉ុន្តែពួកគេមិនត្រូវនិយាយនៅក្នុងផ្ទះរបស់ខ្ញុំឡើយ។ ខ្ញុំមិនចង់ «ជាប់ជំពាក់» នឹងរឿងនេះទេ!» ពួកគេមិនអាចមើលឃើញអ្វីៗបានច្បាស់លាស់ឡើយ។ នៅពេលដែលពួកគេឮពាក្យចចាមអារ៉ាមមួយចំនួនដែលរដ្ឋាភិបាលបានប្រឌិតឡើង ពួកគេមិនត្រឹមតែបរាជ័យក្នុងការញែកដឹងអំពីពាក្យចចាមអារ៉ាមប៉ុណ្ណោះទេ ប៉ុន្តែមន្ទិលសង្ស័យរបស់ពួកគេកាន់តែខ្លាំងឡើងថែមទៀត។ ប្រសិនបើពួកគេឧស្សាហ៍សង្ស័យ និងមានមន្ទិលសង្ស័យចំពោះក្រុមបិសាចអាក្រក់ដែលកំពុងកាន់អំណាច ឬកម្លាំងអំណាចនៃពួកទទឹងនឹងព្រះគ្រីស្ទ និងបក្យពួកនៃវិញ្ញាណអាក្រក់នៅក្នុងសាសនា នោះវាពិតជាអាចជួយការពារពួកគេបាន។ ប៉ុន្តែ នៅក្នុងពួកជំនុំដែលព្រះជាម្ចាស់ធ្វើកិច្ចការ ព្រះជាម្ចាស់បានសម្ដែងសេចក្ដីពិតជាច្រើនណាស់ ប៉ុន្តែពួកគេនៅតែមិនអាចយល់បាន ហើយមិនអាចហ៊ានប្រាកដបានថា នេះគឺជាផ្លូវពិតឡើយ។ បន្ទាប់ពីបានស្ដាប់ការអធិប្បាយអស់រយៈពេលជាយូរ និងបានឃើញព្រះជាម្ចាស់មានបន្ទូលយ៉ាងច្រើនយ៉ាងនេះក្ដី ការសង្ស័យរបស់ពួកគេនៅតែមិនត្រូវបានដោះស្រាយ ហើយសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេមិនត្រូវបានលុបបំបាត់ចោលឡើយ។ នេះបញ្ជាក់យ៉ាងច្បាស់ថា គុណសម្បត្តិរបស់ពួកគេអន់ខ្លាំងណាស់ ថាពួកគេគ្មានសមត្ថភាពក្នុងការយល់ដឹងសោះឡើយ ហើយថាពួកគេមិនមែនជាមនុស្សដែលដេញតាមសេចក្ដីពិតឡើយ។ តាំងពីដើមដំបូងនៃជំនឿរបស់ពួកគេលើព្រះជាម្ចាស់មក ពួកគេមិនដែលជឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗទាំងអស់ឡើយ ហើយពួកគេមិនដែលជឿថា ព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់គឺជាសេចក្ដីពិតដែរ ហើយពួកគេរឹតតែមិនជឿទៀតថា កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ត្រូវបានដឹកនាំទាំងស្រុងដោយព្រះវិញ្ញាណបរិសុទ្ធនោះទេ។ ជាលទ្ធផល អ្វីៗគ្រប់យ៉ាងធ្វើឱ្យពួកគេមានមន្ទិលសង្ស័យ។ ឧទាហរណ៍ នៅពេលប្រកបគ្នាអំពីការញែកដឹងមនុស្សប្រភេទផ្សេងៗគ្នាក្នុងអំឡុងពេលនៃការជួបជុំ យើងអាចនិយាយអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទបំភាន់មនុស្ស ឬរបៀបដែលមនុស្សមួយចំនួនមិនធ្វើការងារជាក់ស្ដែងអ្វីសោះ ទោះបីជាអ្វីៗគ្រប់យ៉ាងដែលពួកគេហូប និងសោយសុខ ត្រូវបានផ្គត់ផ្គង់ដោយប្រើប្រាស់តង្វាយរបស់ព្រះជាម្ចាស់ក៏ដោយ ដែលនេះជាការរស់នៅពឹងលើពួកជំនុំ ឬរបៀបដែលមនុស្សមួយចំនួនលួច ឬខ្ជះខ្ជាយតង្វាយ ឬរបៀបដែលបុគ្គលមួយចំនួននៅក្នុងពួកជំនុំប្រព្រឹត្តអំពើអនាចារ ឬរបៀបដែលមនុស្សមួយចំនួនធ្វើរឿងដែលនាំឱ្យអាប់ឱនដល់ព្រះជាម្ចាស់ ក្នុងពេលកំពុងផ្សាយដំណឹងល្អ។ យើងពិភាក្សាអំពីបញ្ហាទាំងនេះ ដើម្បីឱ្យមនុស្សអាចរៀនពីរបៀបញែកដឹងអ្នកដទៃ និងដើម្បីឱ្យពួកគេអាចមើលមនុស្ស និងបញ្ហានានាស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍សេចក្ដីពិត ដកស្រង់មេរៀន និងរៀនសូត្រពីរឿងទាំងនេះ ហើយចៀសវាងការត្រូវបានបំភាន់ ឬបង្ខិតបង្ខំដោយអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សដែលមានមន្ទិលសង្ស័យឮរឿងទាំងនេះ ពួកគេនិយាយថា៖ «អូ ទេ! នេះគឺជាដំណាក់របស់ព្រះ ជាកន្លែងដែលកិច្ចការរបស់ព្រះត្រូវបានធ្វើឡើង ហេតុអ្វីបានជារឿងបែបនេះអាចកើតឡើងនៅទីនេះទៅវិញ? មើលទៅការសង្ស័យរបស់ខ្ញុំពីមុនមក គឺពិតជាត្រឹមត្រូវមែន។ ខ្ញុំត្រូវតែប្រុងប្រយ័ត្នឱ្យកាន់តែខ្លាំងទៀត ចាប់ពីពេលនេះទៅ។ មនុស្សទាំងអស់ គឺសុទ្ធតែមិនអាចទុកចិត្តបាន ហើយដំណាក់របស់ព្រះ ក៏មិនអាចទុកចិត្តបានដែរ។ ចុះតើព្រះអាចទុកចិត្តបានដែរឬទេ? នរណាទៅដឹង ប្រហែលជាព្រះក៏មិនអាចទុកចិត្តបានដែរមើលទៅ»។ ឃើញទេ ពួកគេមិនយល់សេចក្ដីពិត ហើយក៏មិនអាចយល់ដឹងសេចក្ដីពិតដែរ។ មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីទិដ្ឋភាពណានៃសេចក្ដីពិតនោះទេ តើពួកគេតែងតែទាញសេចក្ដីសន្និដ្ឋានបែបណានៅទីបំផុត? គឺថាពួកគេត្រឹមត្រូវហើយដែលបានសង្ស័យអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយថាការសង្ស័យនេះមិនមែនជារឿងដែលមិនចាំបាច់នោះទេ។ ប្រសិនបើអស់អ្នកដែលដេញតាមសេចក្ដីពិត និងមានការគិតនៃភាពជាមនុស្សធម្មតា បានឮរឿងទាំងនេះ ពួកគេអាចប្រព្រឹត្តចំពោះរឿងទាំងនេះបានយ៉ាងត្រឹមត្រូវ។ ម្យ៉ាង ការយល់ដឹងរបស់ពួកគេត្រូវបានបើកទូលាយ ហើយពួកគេទទួលបានការញែកដឹងពីរឿងទាំងនេះ។ ម្យ៉ាងទៀត ពួកគេអាចដកស្រង់មេរៀន និងរៀនសូត្រពីរឿងទាំងនេះ ហើយយល់ថា មនុស្សមិនអាចដើរតាមមនុស្សផ្សេងទៀតបានទេ ថាពួកគេត្រូវញែកដឹងអ្នកដទៃ និងយល់សេចក្ដីពិតឱ្យបានកាន់តែច្រើន ហើយថាមនុស្សម្នាក់អាចត្រូវបានគេបំភាន់នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ប្រសិនបើពួកគេមិនយល់សេចក្ដីពិត ហើយថានៅពេលដែលពួកគេយល់សេចក្ដីពិត និងមានកម្ពស់ ពួកគេនឹងមិនត្រូវបានបង្ខិតបង្ខំ បំភាន់ ឬគ្រប់គ្រងដោយអ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានមន្ទិលសង្ស័យ នឹងមិនគិតបែបនេះឡើយ។ កាលណាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាកាន់តែច្រើនអំពីការញែកដឹងមនុស្ស និងបញ្ហាប្រភេទផ្សេងៗគ្នា ពួកគេកាន់តែមានអារម្មណ៍ថា ការសង្ស័យរបស់ពួកគេគឺត្រឹមត្រូវ និងត្រូវបានបញ្ជាក់៖ «ឃើញទេ ខ្ញុំគឺជាមនុស្សឆ្លាត! ជាការល្អហើយដែលខ្ញុំចេះប្រុងប្រយ័ត្ន។ មនុស្សតែងតែនិយាយថា ខ្ញុំជាមនុស្សពូកែសង្ស័យ និងមិនទុកចិត្តគេ ប៉ុន្តែការពិតបញ្ជាក់ថា ខ្ញុំត្រឹមត្រូវហើយដែលបានសង្ស័យ។ មើលចុះថាអ្នករាល់គ្នាល្ងង់ខ្លៅប៉ុនណា នៅក្នុងជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់ អ្នករាល់គ្នាគ្រាន់តែដឹងថាត្រូវបំពេញភារកិច្ច និងនិយាយអំពីចំណេះដឹងតាមរយៈបទពិសោធរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ តើវាមានប្រយោជន៍អ្វីទៅ? តើវាអាចការពារអ្នកបានទេ? ទេ! មិនថាអ្នកជួបប្រទះនឹងស្ថានភាពបែបណានោះទេ អ្នកអាចការពារខ្លួនឯងបាន លុះត្រាតែអ្នកប្រុងប្រយ័ត្នខ្ពស់ និងចេះសាកសួរឱ្យបានច្រើន។ អ្នកត្រូវតែការពារខ្លួនពីមនុស្សគ្រប់គ្នា។ អ្នកមិនអាចពឹងផ្អែកលើនរណាម្នាក់បានច្រើនដូចខ្លួនឯងនោះទេ សូម្បីតែឪពុកម្ដាយបង្កើតរបស់អ្នកក៏ដោយ!» ប្រាប់ខ្ញុំមកមើល៍ តើពួកគេជាមនុស្សប្រភេទណា? តើពួកគេជាអ្នកជឿលើព្រះជាម្ចាស់ដែរឬទេ? (ទេ។) មិនថាដំណាក់របស់ព្រះជាម្ចាស់ប្រកបគ្នាអំពីកិច្ចការប្រភេទណា ឬញែកដឹងមនុស្សប្រភេទណានោះទេ ហើយមិនថាព្រះជាម្ចាស់រៀបចំបរិយាកាសបែបណាសម្រាប់មនុស្សនោះទេ គោលបំណងគឺដើម្បីឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់រៀនមេរៀនពីរឿងទាំងនេះ ដើម្បីឱ្យពួកគេទទួលបានការបណ្ដុះបណ្ដាលនៅក្នុងនគរព្រះតាមរបៀបជាក់ស្ដែងជាងមុន ហើយដើម្បីឱ្យពួកគេ ឈានទៅដល់ការយល់ពីសេចក្ដីពិត និងទទួលបានការញែកដឹងចំពោះមនុស្ស មើលមនុស្ស និងបញ្ហាផ្សេងៗបានយ៉ាងច្បាស់ ហើយ យល់កាន់តែច្បាស់ថា តើព្រះបន្ទូល និងសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញនោះ សំដៅលើមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗជាក់ស្ដែងណាខ្លះ តាមរយៈមេរៀនជាក់ស្ដែងទាំងនេះ។ ប៉ុន្តែ មនុស្សដែលមានមន្ទិលសង្ស័យ មិនត្រឹមតែមិនអាចរៀនមេរៀនណាមួយពីរឿងទាំងនេះប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេកាន់តែមានមន្ទិលសង្ស័យ និងកាន់តែមានល្បិចកលថែមទៀត។
មនុស្សពូកែសង្ស័យមួយចំនួន នៅពេលដែលពួកគេនិយាយ ឬធ្វើអ្វីមួយនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តែងតែមានការប្រយ័ត្នប្រយែងជានិច្ច ដោយខ្លាចក្រែងបងប្អូនប្រុសស្រី ឬពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការ នឹងលួសកាត់ពួកគេ ឬថែមទាំងធ្វើបាបពួកគេទៀតផង។ ពួកគេនិយាយថា៖ «ប្រសិនបើខ្ញុំឈប់ជឿលើព្រះ ហើយចាកចេញពីពួកជំនុំ តើពួកជំនុំនឹងសងសឹកខ្ញុំដែរឬទេ?» ពួកគេគួរតែធ្វើចិត្តឱ្យស្រួលចំពោះរឿងនេះ។ ប្រសិនបើអ្នកមិនជឿចាកចេញពីពួកជំនុំ នោះជារឿងដែលគួរឱ្យត្រេកអរសម្រាប់គ្រប់ភាគី គឺវាមានផលប្រយោជន៍ចំពោះមនុស្សគ្រប់គ្នា។ ដូច្នេះ ប្រសិនបើអ្នកចង់ចាកចេញពីពួកជំនុំ ឬបោះបង់ភារកិច្ចរបស់អ្នកដើម្បីត្រឡប់ទៅផ្ទះវិញ និងរស់នៅតាមជីវិតរបស់អ្នក អ្នកគួរតែលើកឡើងអំពីរឿងនេះដោយក្លាហាន ដោយមិនចាំបាច់បារម្ភអ្វីឡើយ។ អ្នកក៏អាចសរសេរលិខិតប្រកាសមួយ ដោយនិយាយថា៖ «ចាប់ពីថ្ងៃទី... ខែ... ឆ្នាំ... នេះតទៅ ខ្ញុំសូមចាកចេញពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងដកខ្លួនចេញពីជួររបស់អ្នកបំពេញភារកិច្ចជាផ្លូវការហើយ»។ ការធ្វើបែបនេះត្រូវបានអនុញ្ញាតទាំងស្រុង។ ទ្វារនៃដំណាក់របស់ព្រះជាម្ចាស់ គឺបើកចំហ ហើយអ្នកអាចចាកចេញដោយក្លាហាន ដោយមិនចាំបាច់បារម្ភថាមាននរណាម្នាក់សងសឹកអ្នកឡើយ។ មិនចាំបាច់ភ័យខ្លាច ឬសង្ស័យឡើយ។ តើអ្នកឃើញមានមនុស្សអាក្រក់ណាម្នាក់នៅក្នុងចំណោមមនុស្សនៅក្នុងពួកជំនុំនេះដែរឬទេ? ពិតជាគ្មានទាល់តែសោះ។ ទោះបីជាមានមនុស្សអាក្រក់ក៏ដោយ ក៏ពួកគេត្រូវតែត្រូវបានជម្រះចេញដែរ។ មនុស្សភាគច្រើនគឺមានចរិតល្អណាស់ ហើយចូលចិត្តដើរតាមផ្លូវត្រូវនៅក្នុងជីវិត។ ការសងសឹក ឬការធ្វើទុក្ខទោសដល់អ្នកដទៃ គឺបំពានគោលការណ៍សេចក្ដីពិត ហើយពួកគេមិនអាចធ្វើរឿងបែបនេះបានឡើយ។ តើអ្នករាល់គ្នាគិតថា មានអ្វីខុសចំពោះរបៀបដែលមនុស្សពូកែសង្ស័យប្រព្រឹត្តខ្លួន? ពួកគេមានតែចិត្តដែលមិនទុកចិត្តប៉ុណ្ណោះ ប៉ុន្តែគ្មានប្រាជ្ញាឡើយ។ ពួកគេជឿថា ចិត្តដែលប្រកបដោយល្បិចកល បោកបញ្ឆោតនិងការមិនទុកចិត្តរបស់ពួកគេ គឺជាទម្រង់នៃប្រាជ្ញាដ៏ខ្ពស់បំផុត នៅពេលនិយាយដល់របៀបដែលពួកគេប្រព្រឹត្តខ្លួន។ ពួកគេមិនចាប់អារម្មណ៍នឹងគោលការណ៍សេចក្ដីពិត ឬកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ពោលគឺពួកគេមិនយល់ ហើយក៏មិនស្វែងរកដែរ។ ផ្ទុយទៅវិញ ពួកគេរស់នៅស្របតាមទស្សនៈវិជ្ជារបស់សាតាំងតែប៉ុណ្ណោះ ដោយគិតថា៖ «មិនថាមានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ ខ្ញុំគួរតែចោទសួរពីរឿងរ៉ាវឱ្យបានច្រើន។ លើសពីនេះ ខ្ញុំគិតថា មិនថាខ្ញុំសង្ស័យលើនរណាក៏ដោយ ខ្ញុំធ្វើបែបនេះគឺសមហេតុផលហើយ ហើយទោះបីជាការសង្ស័យរបស់ខ្ញុំស្របតាមការពិតឬអត់នោះទេ ក៏វាជារឿងត្រឹមត្រូវដែរ។ សរុបមក ការសង្ស័យឱ្យបានច្រើននៅពេលប្រឈមមុខនឹងស្ថានការណ៍នានា គឺមានផលប្រយោជន៍ចំពោះខ្ញុំ»។ ជាលទ្ធផល មិនថាពួកគេជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេមិនដែលស្វែងរកសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនស្វែងរកចម្លើយនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីដោះស្រាយបញ្ហា និងមន្ទិលសង្ស័យផ្សេងៗដែលពួកគេមាននោះដែរ។ ផ្ទុយទៅវិញ ពួកគេពឹងផ្អែកលើគំនិតផ្ទាល់ខ្លួន ចិត្តគំនិតដែលពោរពេញដោយការសង្ស័យ ទស្សនៈវិជ្ជាសម្រាប់ការរស់នៅ ឬបទពិសោធជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីវិភាគ និងដោះស្រាយបញ្ហាទាំងនេះ។ នៅទីបំផុត នៅពេលដែលពួកគេកាន់តែជួបប្រទះស្ថានការណ៍ផ្សេងៗច្រើនឡើង និងឮព័ត៌មានគ្រប់ប្រភេទកាន់តែច្រើនឡើង មិនត្រឹមតែចរិតពូកែសង្ស័យរបស់ពួកគេនៅតែមិនផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែមន្ទិលសង្ស័យរបស់ពួកគេ កាន់តែមានច្រើនឡើងៗទៀតផង។ ឧទាហរណ៍៖ នៅពេលដែលមនុស្សពូកែសង្ស័យប្រភេទនេះ បានជឿលើព្រះជាម្ចាស់អស់រយៈពេលមួយ ឬពីរឆ្នាំ ហើយបានឮអំពី «ករណីនៅចាវយាន» ដែលបក្សកុម្មុយនីស្តចិនបានប្រឌិតឡើងដើម្បីលាបពណ៌ដំណាក់របស់ព្រះជាម្ចាស់ ពួកគេគិតថា៖ «ប្រហែលជាដំណាក់របស់ព្រះជាអ្នកធ្វើហើយ។ ទោះបីជាមិនមែនដំណាក់របស់ព្រះជាអ្នកបញ្ជាក៏ដោយ ក៏វាច្បាស់ជាបងប្អូនប្រុសស្រីថ្នាក់ក្រោមមួយចំនួនជាអ្នកធ្វើដែរ ហើយអ្នករាល់គ្នាគ្រាន់តែមិនទទួលស្គាល់ប៉ុណ្ណោះ»។ បន្ទាប់ពីជឿលើព្រះជាម្ចាស់អស់រយៈពេលបីទៅប្រាំឆ្នាំ ពួកគេនៅតែជឿលើព្រឹត្តិការណ៍ដែលរៀបរាប់ដោយនាគដ៏ធំមានសម្បុរក្រហមដដែល។ សូម្បីតែបន្ទាប់ពីជឿបានប្រាំបីទៅដប់ឆ្នាំហើយក៏ដោយ ក៏មន្ទិលសង្ស័យរបស់ពួកគេចំពោះ ដំណាក់របស់ព្រះជាម្ចាស់ នៅតែមិនត្រូវបានដោះស្រាយដែរ។ ពួកគេមិនជឿថា ជានាគដ៏ធំមានសម្បុរក្រហមដែលទម្លាក់កំហុស និងលាបពណ៌ពួកជំនុំនោះទេ គឺពួកគេគ្រាន់តែសន្មតថា មនុស្សរបស់ដំណាក់របស់ព្រះជាម្ចាស់ជាអ្នកធ្វើវា។ អ្នកឃើញទេ នៅពេលដែលពួកគេមើលទៅបញ្ហាណាមួយ ពួកគេមិនដែលមើលដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬគោលការណ៍សេចក្ដីពិតឡើយ គឺពួកគេជឿលើការអះអាងរបស់នាគដ៏ធំមានសម្បុរក្រហម និងមើលបញ្ហានោះចេញពីជំហររបស់ពួកអារក្ស និងសាតាំង។ មិនថាសាតាំងគាបសង្កត់ និងធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យ៉ាងសាហាវកម្រិតណាទេ ពួកគេយល់ថា ជារឿងដែលអាចយល់បាន ប៉ុន្តែពួកគេមិនដែលជឿថា ដំណាក់របស់ព្រះជាម្ចាស់គឺស្អាតស្អំ ឬថាបងប្អូនប្រុសស្រីដែលរងការបៀតបៀនដោយសារការជឿលើព្រះជាម្ចាស់ គឺជាមនុស្សគ្មានកំហុសនោះឡើយ។ ទោះបីជាពួកគេឃើញផ្ទាល់ភ្នែកថា បងប្អូនប្រុសស្រីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ សុទ្ធតែជាមនុស្សដែលមានចរិតល្អ និងស្គាល់តួនាទីរបស់ខ្លួនក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ តែងតែជឿដោយគ្មានមន្ទិលសង្ស័យសោះឡើយ នូវអ្វីដែលនាគដ៏ធំមានសម្បុរក្រហមបានធ្វើ ដើម្បីលាបពណ៌ពួកជំនុំ។ ទោះបីជានៅក្នុងការជឿលើព្រះជាម្ចាស់ មនុស្សបែបនេះអាចរងទុក្ខលំបាក បង់ថ្លៃ និងថែមទាំងអាចថ្វាយតង្វាយក៏ដោយ ក៏នៅទីបំផុត ពួកគេនៅតែជាពួកអ្នកមិនជឿដដែល។ តាមពិតទៅ មនុស្សពូកែសង្ស័យ គឺមានបញ្ហាជាងអ្នកដែលមិនស្រឡាញ់ ឬមិនទទួលយកសេចក្ដីពិតទៅទៀត។ តើពួកគេមានបញ្ហាត្រង់ណា? អ្នកដែលមិនចាប់អារម្មណ៍នឹងសេចក្ដីពិត គឺព្រងើយកន្តើយ និងមិនចាប់អារម្មណ៍ទាល់តែសោះចំពោះកិច្ចការរបស់ពួកជំនុំ និងការបំពេញភារកិច្ច។ មិនថាអ្នកជឿ ដើរតាមព្រះជាម្ចាស់ ឬបំពេញភារកិច្ចរបស់ពួកគេយ៉ាងណានោះទេ គឺមិនសំខាន់សម្រាប់ពួកគេឡើយ។ ជាលទ្ធផល ពួកគេគ្មានមន្ទិលសង្ស័យអំពីបញ្ហានៃការជឿលើព្រះជាម្ចាស់ ឬការបំពេញភារកិច្ចឡើយ ហើយជាមូលដ្ឋាន ពួកគេមិនដែលសាកសួរអំពីកិច្ចការរបស់ពួកជំនុំឡើយ។ ប៉ុន្តែមនុស្សពូកែសង្ស័យ គឺផ្ទុយពីនេះស្រឡះ ពោលគឺពួកគេចូលចិត្តសាកសួរអំពីពាក្យចចាមអារ៉ាម។ តើហេតុអ្វីបានជាពួកគេចង់សាកសួរអំពីរឿងទាំងនេះ? គោលបំណងមួយរបស់ពួកគេគឺច្បាស់ណាស់ថា៖ «ប្រសិនបើខ្ញុំសាកសួរកាន់តែច្រើន និងដឹងកាន់តែច្រើន វានឹងជួយឱ្យខ្ញុំរៀបចំផែនការបម្រុងទុកជាមុនសម្រាប់ខ្លួនឯង ហើយងាយស្រួលសម្រេចចិត្តនៅពេលណាក៏បាន ថាត្រូវនៅ ឬត្រូវចាកចេញ»។ ពួកគេក៏ផ្តោតលើការសាកសួរអំពីរឿងមួយចំនួនដែរ ដូចជាតើអ្នកដឹកនាំ ឬអ្នកធ្វើការណាម្នាក់មានឈ្មោះពិតថាអ្វី ផ្ទះនៅឯណា ធ្វើការងារអ្វីនៅក្នុងលោកិយ ឬហេតុអ្វីបានជាពួកគេចាកចេញពីផ្ទះដើម្បីមកបំពេញភារកិច្ច។ ពួកគេក៏អាចសាកសួរអំពីអ្នកដែលផ្សាយដំណឹងល្អដែរ ដូចជាតើពួកគេបានផ្សាយទៅឱ្យនរណាខ្លះ តើមានសមាជិកគ្រួសារណាខ្លះរបស់ពួកគេដែលជឿលើព្រះជាម្ចាស់ តើពួកគេបានផ្សាយដំណឹងល្អអស់រយៈពេលប៉ុន្មានឆ្នាំហើយ តើពួកគេទទួលបានមនុស្សប៉ុន្មាននាក់ និងរឿងផ្សេងៗទៀត។ ពួកគេសាកសួរអំពីរឿងទាំងអស់នេះយ៉ាងលម្អិត។ មនុស្សពូកែសង្ស័យចូលចិត្តប្រមែប្រមូលព័ត៌មានបែបនេះណាស់ ហើយនៅពេលដែលពួកគេប្រមូលវាបានហើយ ពួកគេមានអារម្មណ៍ស្ងប់ចិត្ត ដោយគិតថា វាពិតជាចាំបាច់ណាស់ដែលត្រូវដឹងពីរឿងទាំងនេះ ហើយថាពួកគេអាចប្រើប្រាស់ព័ត៌មាននេះនៅពេលមានអាសន្នបាន។ មនុស្សពូកែសង្ស័យដឹងរឿងច្រើនពេកហើយ។ ពួកគេគឺជា «ឃ្លាំងផ្ទុកព័ត៌មាន» ហើយពួកគេថែមទាំងដឹងរឿងមួយចំនួនដែលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការមិនដឹងផង ដូចជាថាតើនរណាបានទៅបំពេញភារកិច្ចនៅក្រៅប្រទេស ហើយពួកគេបានទៅប្រទេសណាជាដើម សូម្បីតែរឿងអំពីមនុស្សទៅប្រទេសផ្សេង ក៏ពួកគេដឹងដែរ។ ប៉ុន្តែ ប្រសិនបើអ្នកសួរពួកគេថា តើការអធិប្បាយភាគណាដែលត្រូវបានចេញផ្សាយថ្មីៗបំផុតនោះ ពួកគេនឹងមិនអាចប្រាប់អ្នកបានឡើយ។ ពួកគេមិនដែលយកចិត្តទុកដាក់ចំពោះបញ្ហានៃការចូលទៅក្នុងជីវិតឡើយ ប៉ុន្តែនៅពេលនិយាយដល់ព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី និងស្ថានភាពខ្លះៗរបស់ពួកជំនុំវិញ គឺពួកគេដឹងច្បាស់ណាស់អំពីរឿងទាំងនោះ។ គោលបំណងមួយរបស់ពួកគេក្នុងការឧស្សាហ៍សាកសួរអំពីរឿងរ៉ាវ គឺដើម្បីដឹងកាន់តែច្រើនអំពីស្ថានភាពគ្រប់បែបយ៉ាង ដែលបន្ទាប់មក ពួកគេអាចរៀបចំផ្លូវក្រោយសម្រាប់ខ្លួនឯងបានគ្រប់ពេល។ ពួកគេជឿថា វាជារឿងល្ងង់ខ្លៅបំផុតដែលមិនគិតគូរអំពីផ្លូវក្រោយរបស់ខ្លួន ពោលគឺបើតាមសម្ដីរបស់ពួកអ្នកមិនជឿវិញ គឺពួកគេនឹងក្លាយជាមនុស្សដែល «ជួយរាប់លុយឱ្យគេ បន្ទាប់ពីត្រូវបានគេលក់»។ តាមពិតទៅ ពួកគេប្រៀបដូចជាអាហារចាស់ៗដែលរលួយ ដែលគ្មានតម្លៃសោះ ប៉ុន្តែពួកគេបែរជាចាត់ទុកខ្លួនឯងថាមានតម្លៃណាស់ទៅវិញ។ តើអ្នករាល់គ្នាគិតយ៉ាងណាដែរ តើមនុស្សទាំងនេះពូកែសង្ស័យដែរឬទេ? (មែនហើយ។) នេះពិតជាមនុស្សពូកែសង្ស័យមែន។ មនុស្សពូកែសង្ស័យ មានភាពជាមនុស្សដែលមានល្បិចកល និងបោកបញ្ឆោតជាពិសេស។ មនុស្សខ្លះចាត់ទុកល្បិចកល និងការបោកបញ្ឆោតថាជាសញ្ញានៃការមានប្រាជ្ញាខ្ពស់ ប៉ុន្តែនេះគឺជាការយល់ឃើញខុសហើយ។ តាមពិតទៅ មនុស្សដែលមានល្បិចកល និងបោកបញ្ឆោតទាំងនេះ គឺល្ងង់ខ្លៅខ្លាំងណាស់ និងគ្មានគុណសម្បត្តិសោះឡើយ។ គុណសម្បត្តិរបស់ពួកគេគឺអន់ខ្លាំងណាស់ ហើយនេះគឺពិបាកនឹងផ្លាស់ប្ដូរទៅហើយ ការដែលពួកគេមានល្បិចកលទៀតនោះ មានន័យថា ពួកគេកាន់តែពិបាកព្យាបាលថែមទៀត។ ប្រសិនបើមនុស្សម្នាក់គ្រាន់តែមានគុណសម្បត្តិអន់ ប៉ុន្តែពួកគេមានភាពស្មោះត្រង់គួរសម និងគ្មានល្បិចកល ហើយពួកគេអាចបំពេញភារកិច្ចដោយស្មោះអស់ពីចិត្ត នោះប្រហែលជាពួកគេនៅមានក្តីសង្ឃឹមតិចតួចក្នុងការទទួលបានការសង្គ្រោះ។ ប្រសិនបើពួកគេមានគុណសម្បត្តិអន់ និងមានចិត្តបោកបញ្ឆោតខ្លះៗ ប៉ុន្តែពួកគេអាចទទួលយកសេចក្ដីពិត និងស្គាល់ខ្លួនឯង នោះប្រហែលជាពួកគេមានក្តីសង្ឃឹមតិចតួចក្នុងការបោះចោលនិស្ស័យបោកបញ្ឆោតរបស់ពួកគេ។ ប្រសិនបើពួកគេអាចយល់ពីសេចក្ដីពិត ហើយស្គាល់ និងចូលទៅក្នុងសេចក្ដីពិតបន្តិចម្ដងៗ នោះចិត្តសង្ស័យរបស់ពួកគេអាចនឹងរលាយបាត់បន្តិចម្ដងៗដែរ។ ប៉ុន្តែ ជាអកុសល មនុស្សទាំងនេះខ្វះទាំងគុណសម្បត្តិ មានទាំងចិត្តបោកបញ្ឆោត និងល្បិចកល ហើយពួកគេក៏ល្ងង់ខ្លៅយ៉ាងខ្លាំងដែរ។ នេះប្រៀបដូចជាមនុស្សខ្វាក់ដែលមានបញ្ហាភ្នែកអ៊ីចឹង គឺគ្មានផ្លូវព្យាបាលទេ មែនទេ? (មែនហើយ។) មនុស្សបែបនេះគឺមិនអាចសង្គ្រោះបានឡើយ។ ដោយសារមនុស្សទាំងនេះពូកែសង្ស័យរហូតដល់កម្រិតមួយដែលមិនអាចសង្គ្រោះបាន តើអ្នករាល់គ្នាគិតថាគួរប្រព្រឹត្តចំពោះពួកគេដោយរបៀបណា? (ប្រសិនបើរកឃើញមនុស្សបែបនេះ យើងត្រូវតែប្រយ័ត្នចំពោះពួកគេ។ ពួកគេអាចលក់ពួកជំនុំដើម្បីការពារខ្លួនឯងបាន ពួកគេគឺជាបុគ្គលគ្រោះថ្នាក់។ យើងអាចស្វែងរកឱកាសដើម្បីលាតត្រដាង និងបោសសម្អាតពួកគេចេញ ឬប្រសិនបើយើងរកមិនឃើញឱកាសដើម្បីធ្វើដូច្នេះទេ យើងអាចបញ្ចុះបញ្ចូលឱ្យពួកគេចាកចេញដោយប្រើវិធីប្រកបដោយប្រាជ្ញា។) នៅពេលដែលអ្នកប្រាកដថានរណាម្នាក់ជាមនុស្សពូកែសង្ស័យហើយ កុំពាក់ព័ន្ធជាមួយពួកគេអី។ ការពាក់ព័ន្ធជាមួយពួកគេ នឹងនាំតែបញ្ហាមកប៉ុណ្ណោះ។ ប្រសិនបើអ្នកពាក់ព័ន្ធជាមួយពួកគេ ពួកគេនឹងព្យាយាមស៊ើបពីអ្នកជានិច្ច។ ប្រសិនបើអ្នកនឹងចេញទៅក្រៅ ពួកគេនឹងតាមឃ្លាំមើលអ្នកយ៉ាងដិតដល់ ដោយសួរជានិច្ចថា៖ «តើអ្នកទៅណា? តើអ្នកនឹងទៅប៉ុន្មានថ្ងៃ? តើអ្នកនឹងទៅធ្វើអ្វី?» នៅពេលអ្នកត្រឡប់មកវិញ ពួកគេនឹងសួរថា៖ «តើអ្នកបានទៅជួបនរណា? តើអ្នកបានសម្រេចកិច្ចការរបស់អ្នកហើយឬនៅ? តើអ្នករាល់គ្នាបាននិយាយគ្នាអំពីអ្វីខ្លះ?» ប្រសិនបើអ្នកមិនឆ្លើយប្រាប់ពួកគេទេ ពួកគេនឹងរអ៊ូរទាំថា៖ «ពួកគេមិនឱ្យខ្ញុំដឹងរឿងអ្វីសោះ។ ពួកគេមិនទុកចិត្តខ្ញុំទេ មែនទេ? ពួកគេមិនចាត់ទុកខ្ញុំជាសមាជិកម្នាក់នៃដំណាក់របស់ព្រះឡើយ! ពួកគេបាននិយាយថា ពួកគេទៅធ្វើកិច្ចការពួកជំនុំ ប៉ុន្តែហេតុអ្វីបានជាពួកគេលាក់បាំងពីខ្ញុំ? ពួកគេច្បាស់ជាបានចេញទៅធ្វើរឿងខុសច្បាប់ហើយ»។ ពួកគេនឹងលួចស៊ើបពីអ្នកនៅពីក្រោយខ្នងជានិច្ច។ មនុស្សបែបនេះគឺពិតជាបង្កបញ្ហាខ្លាំងណាស់។ ពួកគេសាកសួរអំពីរឿងជាច្រើន ដោយចង់ដឹងគ្រប់យ៉ាង។ ប៉ុន្តែនៅពេលដែលពួកគេដឹងរឿងទាំងនោះហើយ ពួកគេមិនអាចយល់រឿងទាំងនោះដោយត្រឹមត្រូវ ឬប្រព្រឹត្តចំពោះរឿងទាំងនោះដោយត្រឹមត្រូវឡើយ ហើយពួកគេថែមទាំងព្យាយាមស្វែងរកចំណុចគួរឱ្យសង្ស័យនៅក្នុងរឿងទាំងនោះទៀតផង ដែលបណ្តាលឱ្យមន្ទិលសង្ស័យរបស់ពួកគេកាន់តែធំឡើងៗ។ ឧបមាថាអ្នកទូន្មានពួកគេ ដោយនិយាយថា៖ «ដោយសារអ្នកមានមន្ទិលសង្ស័យធំម្ល៉េះចំពោះព្រះជាម្ចាស់ ហើយដោយសារអ្នកមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត និងថាព្រះបន្ទូលអាចបន្សុទ្ធ និងសង្គ្រោះមនុស្សបាន នោះអ្នកគួរតែឈប់ជឿលើព្រះជាម្ចាស់ទៅ!» ពួកគេនឹងមិនសុខចិត្តធ្វើបែបនោះទេ គឺពួកគេនៅតែចង់ជឿ ហើយពួកគេនៅតែចង់ទទួលបានពរជ័យដដែល។ តើមនុស្សទាំងនេះមានបញ្ហាមែនទេ? (មែនហើយ។) មនុស្សទាំងនេះងាយស្រួលដោះស្រាយទេ។ ប្រសិនបើពួកគេអាចនាំបញ្ហាធំដល់ពួកជំនុំ នោះត្រូវប្រញាប់បញ្ចុះបញ្ចូលឱ្យពួកគេចាកចេញទៅ។ មនុស្សទាំងនេះមិនគួរឱ្យទុកចិត្តទេ ពួកគេគ្មានសមត្ថភាពយល់ពីសេចក្ដីពិតឡើយ ហើយទោះបីជាពួកគេអាចបំពេញភារកិច្ចបានបន្តិចបន្តួចក៏ដោយ ក៏ពួកគេនឹងនាំបញ្ហាធំដល់ដំណាក់របស់ព្រះជាម្ចាស់ដែរ ពោលគឺពួកគេបង្កផលអាក្រក់ច្រើនជាងផលល្អ។ ដូច្នេះ ការបញ្ចុះបញ្ចូលឱ្យពួកគេចាកចេញ គឺជាការចាំបាច់។
មនុស្សកំសាកគឺបង្កការលំបាក ហើយមនុស្សពូកែសង្ស័យក៏បង្កការលំបាកដែរ។ ប៉ុន្តែមនុស្សដែលទាំងកំសាកទាំងពូកែសង្ស័យ គឺកាន់តែបង្កការលំបាកទៅទៀត។ មនុស្សទាំងនេះមានចិត្តខ្លាចញញើតជាខ្លាំង និងខ្លាចស្លាប់ ហើយពួកគេសង្ស័យគ្រប់រឿង ដោយសង្ស័យជានិច្ចថា តើការជឿលើព្រះជាម្ចាស់អាចនាំឱ្យពួកគេចាញ់បោកគេដែរឬទេ។ ពួកគេខ្លាចថាអនាគតរបស់ពួកគេអាចនឹងត្រូវរាំងស្ទះ ហើយគិតថា ការត្រូវគេចាប់ខ្លួន និងត្រូវគេបៀតបៀន ដែលនាំឱ្យពួកគេស្លាប់នោះ គឺមិនមានតម្លៃអ្វីឡើយ។ ប្រសិនបើពួកគេសង្ស័យដល់កម្រិតនេះ តើការជឿលើព្រះជាម្ចាស់មានន័យអ្វីសម្រាប់ពួកគេ? តើនេះមិនមែនគ្រាន់តែជាការបង្កការលំបាកដល់ខ្លួនឯងទេឬអី? ពួកគេប្រយ័ត្នចំពោះបងប្អូនប្រុសស្រី និងរាល់ការរៀបចំកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ ហាក់ដូចជាពួកគេកំពុងប្រយ័ត្នចំពោះពួកអ្នកបោកប្រាស់ គឺដូចគ្នានឹងការដែលពួកគេប្រយ័ត្នចំពោះនាគដ៏ធំមានសម្បុរក្រហម ឬពួកអារក្ស និងសាតាំងដូច្នោះឯង។ មនុស្សមួយចំនួននៅតែព្យាយាមទូន្មានពួកគេ ដោយនិយាយថា៖ «គ្រាន់តែប្រាកដថាខំជឿលើព្រះជាម្ចាស់ឱ្យបានមាំទាំ ស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អទៅ នោះព្រះជាម្ចាស់នឹងសព្វព្រះទ័យចំពោះអ្នកហើយ»។ ប៉ុន្តែ តើពួកគេកំពុងគិតអ្វីនៅក្នុងចិត្ត? «អ្នកចង់ឱ្យខ្ញុំបំពេញភារកិច្ចឱ្យបានត្រឹមត្រូវ ប៉ុន្តែនៅពេលដែលខ្ញុំល្បីឈ្មោះ ហើយនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនខ្ញុំ តើនោះមិនមែនជាទីបញ្ចប់របស់ខ្ញុំទេឬអី?» ប្រសិនបើនេះពិតជាផ្នត់គំនិតរបស់ពួកគេមែន នោះគ្មានន័យទេក្នុងការព្យាយាមទូន្មានពួកគេ។ ពួកគេមានចិត្តខ្លាចញញើតជាខ្លាំង ហើយតែងតែភ័យខ្លាចស្លាប់។ នៅពេលដែលពួកគេឮថា អ្នកជឿលើព្រះជាម្ចាស់ត្រូវបានចាប់ខ្លួន ពួកគេភ័យខ្លាចរហូតដល់នោមដាក់ខោ។ ប៉ុន្តែ នៅពេលនិយាយដល់ការបោកប្រាស់ និងការកេងប្រវ័ញ្ចគេក្នុងការរកស៊ីវិញ មិនថាពួកគេជួបបញ្ហាច្រើនប៉ុនណាទេ ពួកគេមិនខ្លាចសោះឡើយ គឺពួកគេក្លាហានណាស់ចំពោះរឿងនេះ។ ប៉ុន្តែ នៅពេលពាក់ព័ន្ធនឹងបញ្ហានៃការជឿលើព្រះជាម្ចាស់វិញ ពួកគេបែរជាមានចិត្តខ្លាចញញើតជាទីបំផុត។ ពួកគេពោរពេញទៅដោយមន្ទិលសង្ស័យគ្រប់បែបយ៉ាងចំពោះបងប្អូនប្រុសស្រី ចំពោះដំណាក់របស់ព្រះជាម្ចាស់ និងជាពិសេសចំពោះព្រះជាម្ចាស់ និងព្រះបន្ទូល ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទោះបីជាប្រកបគ្នាយ៉ាងណាក៏មិនអាចដោះស្រាយមន្ទិលសង្ស័យទាំងនេះបានដែរ។ មិនថាពួកគេជឿអស់រយៈពេលប៉ុន្មានឆ្នាំក៏ដោយ ក៏ពួកគេនៅតែមិនដឹងថា ការជឿលើព្រះជាម្ចាស់មានន័យដូចម្តេច ឬហេតុអ្វីបានជាពួកគេត្រូវការជួបជុំ និងបំពេញភារកិច្ចដែរ។ វាច្បាស់ណាស់ថា មនុស្សទាំងនេះមានបញ្ញាមិនពេញលេញ ហើយមានល្បិចកល និងបោកបញ្ឆោតណាស់។ មនុស្សបែបនេះគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញជាប្រញាប់។ ប្រសិនបើពួកគេឈប់មកចូលរួមការជួបជុំ និងមិនចង់បំពេញភារកិច្ចទៀត ដោយសារតែពួកគេកំសាក ឬដោយសារហេតុផលផ្សេងទៀត នោះវាពិតល្អណាស់ គឺវាចំណេញពេលមិនបាច់បោសសម្អាតពួកគេចេញ និងជៀសវាងបញ្ហាវឹកវរ។ ប្រសិនបើថ្ងៃណាមួយ ពួកគេចាប់អារម្មណ៍នឹងការជឿលើព្រះជាម្ចាស់ម្ដងទៀត ហើយចង់ត្រឡប់មកជឿលើព្រះជាម្ចាស់វិញ អ្នកអាចប្រាប់ពួកគេថា៖ «ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ អ្នកអាចត្រូវបានចាប់ខ្លួន និងដាក់គុកនៅពេលណាក៏បាន ហើយថែមទាំងមានហានិភ័យក្នុងការបាត់បង់ជីវិតទៀតផង។ ប៉ុន្តែ ប្រសិនបើអ្នកមិនជឿលើព្រះជាម្ចាស់ ហើយបែរជារកស៊ីនៅក្នុងពិភពលោក និងរកលុយបានច្រើនវិញ ប្រហែលជាអ្នកនឹងអាចសោយសុខបានប៉ុន្មានថ្ងៃដែរ»។ បន្ទាប់ពីបានឮដូច្នេះហើយ ចិត្តរបស់ពួកគេនឹងស្ងប់ទាំងស្រុង ហើយពួកគេនឹងលែងគិតអំពីការជឿលើព្រះជាម្ចាស់ទៀតហើយ។ ពួកគេនឹងគិតថា៖ «ទីបំផុត ការព្រួយបារម្ភ និងការភ័យខ្លាចរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ បានបញ្ចប់ហើយ។ ខ្ញុំមិនចាំបាច់សង្ស័យពួកជំនុំ បងប្អូនប្រុសស្រី ឬដំណាក់របស់ព្រះជាម្ចាស់ទៀតទេ។ ទីបំផុត ខ្ញុំបានរួចខ្លួនហើយ»។ ហើយតាមរបៀបនេះឯង មនុស្សកំសាក និងពូកែសង្ស័យទាំងនេះ ត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ។ នេះដោះស្រាយបញ្ហាធំបាន មែនទេ? (មែនហើយ។) នេះគឺជាវិធីដ៏ល្អមួយដើម្បីដោះស្រាយបញ្ហានេះ។
ឋ. មានទំនោរបង្កបញ្ហា
ចូរយើងក្រឡេកមើលការសម្តែងចេញបន្ទាប់ទៀត៖ មានទំនោរបង្កបញ្ហា។ តើអ្នកដឹងទេថា មនុស្សប្រភេទណាខ្លះដែលមានទំនោរបង្កបញ្ហា? នៅក្នុងពួកជំនុំ តើអ្នករាល់គ្នាធ្លាប់ជួបប្រទះនឹងមនុស្សប្រភេទនេះដែលមានទំនោរបង្កបញ្ហាដែរឬទេ? មិនថាពួកគេមានអាយុប៉ុន្មាន ភេទអ្វី ឬប្រកបរបរអ្វីនៅក្នុងលោកីយ៍នេះទេ ប្រសិនបើពួកគេតែងតែបង្កបញ្ហា និងតែងតែធ្វើរឿងដែលល្មើសច្បាប់ និងបទប្បញ្ញត្តិ ដោយនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់ពួកជំនុំ និងបង្កជាឧបសគ្គយ៉ាងធំដល់កិច្ចការផ្សាយដំណឹងល្អ នោះពួកជំនុំគួរតែចាត់ចែងមនុស្សទាំងនេះជាបន្ទាន់។ ដំបូង ត្រូវព្រមានពួកគេ ហើយប្រសិនបើស្ថានការណ៍ធ្ងន់ធ្ងរពេក ត្រូវបណ្ដេញពួកគេចេញ ឬជម្រះពួកគេចេញ។ អ្នកមិនអាចបង្ហាញការយោគយល់ដល់ពួកគេបានឡើយ។ តើមនុស្សប្រភេទណាខ្លះដែលមានទំនោរបង្កបញ្ហា? ឧទាហរណ៍៖ មនុស្សមួយចំនួន នៅពេលធ្វើអាជីវកម្ម ឬបើករោងចក្រនៅក្នុងលោកីយ៍នេះ ពួកគេសេពគប់ជាមួយបុគ្គលមិនល្អ ហើយតែងតែធ្វើរឿងដែលល្មើសច្បាប់ និងបទប្បញ្ញត្តិ។ ថ្ងៃនេះ ពួកគេគេចពន្ធ ឬបង់ពន្ធមិនគ្រប់ ថ្ងៃស្អែក ពួកគេចូលរួមក្នុងការបោកប្រាស់ និងការភូតភរ ឬថែមទាំងជាប់ពាក់ព័ន្ធនឹងរឿងក្ដីដែលបណ្ដាលឱ្យមានមនុស្សស្លាប់ទៀតផង។ ដោយសារតែរឿងទាំងនេះ ពួកគេតែងតែទទួលបានដីកាកោះហៅពីតុលាការ ចំណាយពេលច្រើនថ្ងៃក្នុងរឿងក្ដីក្ដាំ ហើយតែងតែជាប់ជំពាក់ក្នុងជម្លោះជានិច្ច។ តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះបានដែរឬទេ? នោះជារឿងមិនអាចទៅរួចឡើយ។ ក៏មានមនុស្សមួយចំនួនដែលអះអាងថាខ្លួនជឿលើព្រះជាម្ចាស់ដែរ ប៉ុន្តែមានឥរិយាបថចម្លែក និងខុសប្រក្រតីខ្លាំង។ ថ្ងៃនេះ ពួកគេយាយីភេទផ្ទុយគ្នា ថ្ងៃស្អែក ពួកគេអាចនឹងបំពានផ្លូវភេទលើនរណាម្នាក់ ហើយត្រូវគេរាយការណ៍។ តើអ្នកនិយាយថា មនុស្សទាំងនេះមានទំនោរបង្កបញ្ហាដែរទេ? (មែនហើយ។) ដូច្នេះ តើមនុស្សបែបនេះអាចជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះបានដែរឬទេ? (ទេ។) មនុស្សដែលមានទំនោរបង្កបញ្ហាទាំងនេះ ក្រោយពីជឿលើព្រះជាម្ចាស់ហើយ នៅតែសេពគប់ជាមួយបុគ្គលមិនល្អនៅក្នុងសង្គម និងតែងតែបង្កឱ្យមានជម្លោះ ដូចជាជម្លោះលើរឿងមនោសញ្ចេតនា ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ ឬផលប្រយោជន៍ផ្ទាល់ខ្លួន។ ឬដោយសារតែហេតុការណ៍ណាមួយដែលបង្កឱ្យមានភាពតានតឹងនៅក្នុងទំនាក់ទំនងរបស់ពួកគេ ឬដោយសារតែផលចំណេញដែលពួកគេបានមកដោយទុច្ចរិត ត្រូវបានបែងចែកមិនស្មើគ្នា ទើបមានមនុស្សដែលតែងតែតាមបង្កបញ្ហាដល់ពួកគេ។ នៅពេលដែលបងប្អូនប្រុសស្រីទៅលេងផ្ទះរបស់ពួកគេម្ដងម្កាល ពួកគេអាចនឹងជួបប្រទះនឹងបុគ្គលមិនល្អទាំងនេះ។ សូម្បីតែនៅពេលដែលពួកគេនៅក្នុងការជួបជុំ ឬកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏បុគ្គលមិនល្អទាំងនេះ ជួនកាលមកដល់មុខទ្វារ ឬផ្ញើសារយាយីដែរ ដូច្នេះ អ្នកណាក៏ដោយដែលនៅជាមួយមនុស្សដែលមានទំនោរបង្កបញ្ហាទាំងនេះ ទំនងជានឹងត្រូវទាញឱ្យធ្លាក់ចូលក្នុងបញ្ហារបស់ពួកគេដែរ ជាពិសេស កិច្ចការ និងកេរ្តិ៍ឈ្មោះរបស់ពួកជំនុំ គឺកាន់តែងាយនឹងត្រូវបានអូសទាញចូល និងរងការខូចខាតដោយសារមនុស្សទាំងនេះ។ ចូរប្រាប់ខ្ញុំ តើល្អទេដែលឱ្យមនុស្សបែបនេះបន្តនៅក្នុងពួកជំនុំ? (ទេ។) មនុស្សប្រភេទនេះ ក៏ត្រូវតែជម្រះចេញ និងចាត់ចែងផងដែរ។
ក៏មានមនុស្សមួយចំនួនដែរ ដែលមិនថាពួកគេប្រកបរបរអ្វីនៅក្នុងសង្គមនោះទេ គឺតែងតែចង់ប្រឆាំងនឹងរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល ឬក្រុមសង្គម និងបុគ្គលល្បីៗក្នុងសង្គមមួយចំនួន។ ថ្ងៃនេះ ពួកគេលាតត្រដាងទង្វើមិនយុត្តិធម៌របស់រដ្ឋាភិបាល ថ្ងៃស្អែក ពួកគេប្ដឹងក្រុម ឬអង្គការណាមួយ ដោយទាមទារសំណងការខូចខាត ថ្ងៃបន្ទាប់ទៀត ពួកគេលាតត្រដាងជីវិតឯកជនរបស់បុគ្គលល្បីៗក្នុងសង្គម ដែលបណ្ដាលឱ្យមានមនុស្សមកតាមរកពួកគេដល់ផ្ទះ។ តើនេះគឺជាការនាំរឿងដាក់ខ្លួនមែនទេ? (មែនហើយ។) បើទោះជាពួកគេបានជឿលើព្រះជាម្ចាស់ហើយក៏ដោយ ក៏ពួកគេនៅតែចង់បន្តពាក់ព័ន្ធនឹងរឿងរ៉ាវក្នុងសង្គមដដែល។ នៅពេលដែលពួកគេឃើញអ្វីមួយដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនពេញចិត្ត និងខឹងសម្បារ ពួកគេតែងតែចង់ក្រោកឈរឡើងដើម្បីរកយុត្តិធម៌ ដើម្បីបង្អួតខ្លួន ឬសរសេរមតិយោបល់ ឬអត្ថបទដើម្បីកាត់សេចក្ដីខុសត្រូវលើរឿងនោះ។ តើចុងក្រោយមានរឿងអ្វីកើតឡើង? ពួកគេមិនបានសម្រេចអ្វីសោះឡើយ តែបែរជាបង្កបញ្ហាជាច្រើនដល់ខ្លួនឯង ជាប់ជំពាក់ក្នុងរឿងក្ដី និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅវិញ។ ហើយតែងតែមានបុគ្គលមិនល្អពីសង្គមតាមរកពួកគេ ដោយចង់សងសឹក ឬចាត់ការពួកគេ ដូច្នេះ ពួកគេរស់នៅក្នុងភាពភ័យខ្លាចយ៉ាងខ្លាំង។ ដើម្បីគេចចេញពីជីវិតបែបនេះ និងជៀសវាងបញ្ហា ពួកគេទិញផ្ទះជាច្រើនខ្នង ដោយពន្យល់ថា៖ «ដូចពាក្យគេថា៖ «ទន្សាយវៃឆ្លាតមានរន្ធបី»។ ក្នុងចំណោមផ្ទះទាំងបីរបស់ខ្ញុំ មានតែមួយប៉ុណ្ណោះដែលសាធារណជនបានដឹង គ្មាននរណាម្នាក់ដឹងអំពីផ្ទះពីរផ្សេងទៀតទេ។ ខ្ញុំទុកផ្ទះទាំងនោះសម្រាប់ឱ្យពួកជំនុំប្រើប្រាស់ និងសម្រាប់ឱ្យបងប្អូនប្រុសស្រីស្នាក់នៅ»។ តើអ្នកគិតថា បងប្អូនប្រុសស្រីនឹងមានសុវត្ថិភាពទេក្នុងការស្នាក់នៅទីនោះ? (ទេ ពួកគេនឹងគ្មានសុវត្ថិភាពឡើយ។) ពាក្យសម្ដីរបស់ពួកគេស្តាប់ទៅពិរោះណាស់ ហើយចេតនារបស់ពួកគេក្នុងការធ្វើបែបនេះគឺល្អ ប៉ុន្តែជាមួយនឹងចរិតលក្ខណៈរបស់ពួកគេ និងកំហុសឆ្គងរបស់ពួកគេដែលមានទំនោរបង្កបញ្ហា តើមាននរណាហ៊ានស្នាក់នៅផ្ទះរបស់ពួកគេទៅ? ប្រសិនបើអ្នកស្នាក់នៅទីនោះ មនុស្សអាចនឹងគិតថា អ្នកគឺជាសមាជិកគ្រួសាររបស់ពួកគេ។ ប្រសិនបើនរណាម្នាក់កំពុងតាមរកវាយពួកគេ ប៉ុន្តែរកពួកគេមិនឃើញ តើពួកគេនឹងមិនវាយអ្នកជំនួសវិញទេឬអី? មនុស្សមួយចំនួនមានទំនោរបង្កបញ្ហា។ នៅពេលពួកគេបើកបរជាធម្មតា ហើយឆ្លងកាត់តំបន់ដាច់ស្រយាល ពួកគេអាចនឹងត្រូវបាននរណាម្នាក់ស្ទាក់ចាប់ ហើយបន្ទាប់មកទាញពួកគេចេញពីឡាន វាយពួកគេយ៉ាងដំណំ និងព្រមានពួកគេ។ ពួកគេដឹងថា នេះមកពីពួកគេបានប្រមាថនរណាម្នាក់ជាមុន ហើយនាំបញ្ហាមកដាក់ខ្លួនឯង ហើយថាអ្នកដែលពួកគេបានប្រមាថនោះ ចង់ធ្វើបាបពួកគេ។ តើនេះមិនមែនជាអ្វីដែលពួកគេសមនឹងទទួលបានទេឬអី? មនុស្សប្រភេទនេះ គឺជាប្រភេទដែលមានទំនោរបង្កបញ្ហា។ បន្ទាប់ពីពួកគេចាប់ផ្ដើមជឿលើព្រះជាម្ចាស់ មិនថាពួកជំនុំកំពុងពិភាក្សាអំពីរឿងអ្វីនោះទេ ពួកគេតែងតែចង់លូកដៃចូល។ ពួកគេចង់បញ្ចេញមតិលើរឿងនោះ និងធ្វើការអត្ថាធិប្បាយខ្លះៗ ព្រមទាំងព្យាយាមឱ្យមនុស្សស្ដាប់ពួកគេផងដែរ។ ប្រសិនបើពួកជំនុំមិនទទួលយកសំណើរបស់ពួកគេទេ ពួកគេនឹងមិនពេញចិត្ត និងអាក់អន់ចិត្តយ៉ាងខ្លាំង ដោយមិនដឹងពីសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេឡើយ។ មិនថាពួកគេរងការខាតបង់ប៉ុន្មានដងនោះទេ ពួកគេមិនដែលចងចាំ ឬដកពិសោធពីបរាជ័យរបស់ពួកគេឡើយ។ មនុស្សបែបនេះ បង្កបញ្ហាសូម្បីតែនៅពេលដែលពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ។ ម្យ៉ាង ពួកគេមិនយល់ពីសេចក្ដីពិតទេ ប៉ុន្តែនៅតែចង់ចូលរួមក្នុងកិច្ចការរបស់ពួកជំនុំជានិច្ច ដោយព្យាយាមលូកដៃចូលក្នុងគ្រប់រឿង ដែលជាលទ្ធផល ពួកគេបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ។ ម្យ៉ាងទៀត នៅពេលណាដែលពួកគេចំណាយពេលច្រើនជាមួយបងប្អូនប្រុសស្រីណាម្នាក់ ពួកគេក៏នាំបញ្ហាមកឱ្យអ្នកនោះដែរ។ មនុស្សប្រភេទនេះដែលមានទំនោរបង្កបញ្ហា គឺជាបញ្ហាដ៏ធំ។ តើអ្នកគិតថា មនុស្សដែលបង្កបញ្ហា គឺជាមនុស្សដែលមិនបង្កព្យុះភ្លៀងមែនទេ? តើពួកគេជាមនុស្សដែលចេះប្រមាណខ្លួនដែរឬទេ? (ទេ។) ពួកគេច្បាស់ជាមិនមែនជាមនុស្សដែលចេះប្រមាណខ្លួនឡើយ។ ជាទូទៅ មនុស្សដែលរស់នៅក្នុងជីវិតត្រឹមត្រូវ តែងតែចេះប្រមាណខ្លួន និងស្គាល់តួនាទីរបស់ខ្លួន។ ឱ្យតែរឿងរ៉ាវក្នុងសង្គមមិនពាក់ព័ន្ធនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ ពួកគេដាច់ខាតមិនពាក់ព័ន្ធ ឬសាកសួរអំពីរឿងទាំងនោះឡើយ។ នេះហៅថាមានតម្រិះប្រកបដោយវិចារណញាណ យល់ពីកាលៈទេសៈ និងយល់ពីហេតុផលនៃរឿងរ៉ាវ។ សង្គម និងមនុស្សជាតិនេះ គឺអាក្រក់ និងស្មុគស្មាញណាស់។ ដូចដែលអ្នកមិនជឿនិយាយថា៖ «នៅក្នុងយុគសម័យដ៏វឹកវរ និងពិភពលោកដ៏វឹកវរនេះ មនុស្សត្រូវរៀនពីរបៀបការពារខ្លួនឯង»។ លើសពីនេះ អ្នកតែងតែបញ្ចេញមតិលើរឿងរ៉ាវក្នុងសង្គម និងចង់ពាក់ព័ន្ធក្នុងរឿងទាំងនោះ ប៉ុន្តែនោះមិនមែនជាផ្លូវដែលអ្នកគួរដើរក្នុងជីវិតឡើយ។ ការធ្វើរឿងទាំងនោះ គឺគ្មានតម្លៃទេ ហើយក៏មិនមែនជាផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតដែរ។ ទោះបីជាអ្នកអាចនិយាយដោយយុត្តិធម៌ក៏ដោយ ក៏វានៅតែមិនចាត់ទុកថាជាបុព្វហេតុដ៏ត្រឹមត្រូវដែរ។ ហេតុអ្វីមិនមែន? ពីព្រោះនៅក្នុងពិភពលោកនេះ គ្មានភាពយុត្តិធម៌ទេ ដោយសារនិន្នាការអាក្រក់មិនអនុញ្ញាតឱ្យមានភាពយុត្តិធម៌ឡើយ។ ប្រសិនបើអ្នកពិតជាអាចនិយាយពាក្យយុត្តិធម៌ និងពាក្យស្មោះត្រង់ពិតប្រាកដនៅក្នុងដំណាក់របស់ព្រះជាម្ចាស់មែន នោះទើបមានតម្លៃ និងមានអត្ថន័យ។ ប៉ុន្តែ ប្រសិនបើអ្នកនិយាយពាក្យយុត្តិធម៌ និងពាក្យស្មោះត្រង់នៅក្នុងពិភពមនុស្សដ៏អាក្រក់ ពុករលួយ និងវឹកវរនេះ ពាក្យបែបនេះងាយនឹងបង្កបញ្ហា និងនាំមកនូវគ្រោះថ្នាក់ណាស់។ បើដូច្នេះ តើវាមិនមែនជាភាពល្ងង់ខ្លៅខ្លាំងទេឬអី ដែលនិយាយពាក្យបែបនេះ? ការធ្វើបែបនេះ មិនត្រឹមតែមិនអនុញ្ញាតឱ្យអ្នករស់នៅប្រកបដោយតម្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងនាំមកនូវបញ្ហាមិនចេះចប់ដល់អ្នកផងដែរ។ ដូច្នេះ មនុស្សឆ្លាតមើលឃើញថា រឿងរ៉ាវក្នុងសង្គមទាំងនេះគឺជាគ្រោះចង្រៃ ហើយដកខ្លួនចេញ និងជៀសវាងពីរឿងទាំងនោះ ចំណែកឯមនុស្សល្ងង់វិញ ដើរទៅរកវា ដោយនាំមកនូវបញ្ហាជាច្រើនដល់ខ្លួនឯង។ ជាពិសេស មនុស្សមួយចំនួន បន្ទាប់ពីហាត់ក្បាច់គុនបានពីរបីថ្ងៃ ចេះក្បាច់លំអខ្លះៗ និងមានកេរ្តិ៍ឈ្មោះបន្តិចបន្តួច ក៏ចង់រកយុត្តិធម៌ និងប្លន់អ្នកមានជួយអ្នកក្រ។ ពួកគេចង់ដើរតួជាអ្នកក្លាហាន ឬអ្នកលេងដាវ ដើរកែប្រែរឿងខុសឱ្យទៅជាត្រូវហើយថែមទាំងលូកដៃជួយ នៅពេលណាដែលពួកគេឃើញរឿងអយុត្តិធម៌ទៀតផង។ ជាលទ្ធផល រឿងនេះនាំឱ្យមានបញ្ហា ពួកគេមិនដឹងថាសង្គមស្មុគស្មាញកម្រិតណាឡើយ។ សូមប្រាប់ខ្ញុំមើល៍ នៅពេលអ្នកលូកដៃជួយ តើអ្នកនឹងមិនធ្វើឱ្យមនុស្សមួយចំនួនអាក់អន់ចិត្តទេឬអី? តើអ្នកនឹងមិនបំផ្លាញផែនការដែលមនុស្សមួយចំនួនបានរៀបចំយ៉ាងល្អទេឬអី? (មែនហើយ។) នៅពេលអ្នកបំផ្លាញផែនការដែលមនុស្សទាំងនោះបានរៀបចំយ៉ាងហ្មត់ចត់ តើពួកគេនឹងអនុញ្ញាតឱ្យបងប្អូនរួចខ្លួនទេ? (ទេ។) អ្នកប្រហែលជានិយាយថា៖ «អ្វីដែលខ្ញុំកំពុងធ្វើ គឺជាបុព្វហេតុយុត្តិធម៌» ប៉ុន្តែទោះបីជាវាជាបុព្វហេតុយុត្តិធម៌ក៏ដោយ ក៏វាមិនអាចទៅរួចដែរ ពិភពលោកនេះនឹងមិនអនុញ្ញាតឱ្យអ្នកធ្វើបុព្វហេតុយុត្តិធម៌ឡើយ។ ប្រសិនបើអ្នកធ្វើ អ្នកនឹងនាំបញ្ហាមកដាក់ខ្លួន។ មនុស្សល្ងង់មិនយល់រឿងនេះទេ ពួកគេមិនអាចមើលធ្លុះពិភពលោកនេះឡើយ។ ពួកគេតែងតែគិតថា ដោយសារពួកគេជាអ្នកក្លាហាន ពួកគេគួរតែលូកដៃជួយអ្នកដទៃ។ ប៉ុន្តែនៅទីបំផុត ពួកគេបំផ្លាញផែនការដែលនរណាម្នាក់បានរៀបចំយ៉ាងល្អ ហើយអ្នកនោះស្វែងរកការសងសឹកលើពួកគេ និងមិនព្រមឈប់ឡើយ។ នេះហើយជារបៀបដែលពួកគេនាំគ្រោះមហន្តរាយមកដាក់ខ្លួន។ ភាគីម្ខាងទៀតចាប់ផ្ដើមស៊ើបអង្កេតដោយសម្ងាត់អំពីឈ្មោះរបស់ពួកគេ កន្លែងដែលពួកគេរស់នៅ ស្ថានភាពគ្រួសាររបស់ពួកគេ សមាជិកគ្រួសាររបស់ពួកគេជានរណាខ្លះ តើពួកគេមានឥទ្ធិពលនៅក្នុងតំបន់នោះដែរឬទេ និងរបៀបណាដែលល្អបំផុតដើម្បីចាត់ការពួកគេ។ នៅពេលដែលពួកគេដឹងច្បាស់អំពីរឿងទាំងអស់នេះហើយ ពួកគេក៏ចាប់ផ្ដើមចាត់ការ «អ្នកក្លាហាន» នោះ ដែលជីវិតរបស់គេចាប់ផ្តើមជួបការលំបាកចាប់ពីពេលនោះតទៅ។ មនុស្សប្រភេទនេះ តែងតែបង្កបញ្ហា ហើយមិនថាពួកគេរងការខាតបង់ធំប៉ុនណានោះទេ ពួកគេមិនដែលរៀនសូត្រពីមេរៀនរបស់ខ្លួនឡើយ។ នៅពេលពួកគេជួបប្រទះនឹងអ្វីមួយដែលពួកគេយល់ថាអយុត្តិធម៌ ពួកគេនៅតែចង់តស៊ូដើម្បីយុត្តិធម៌ និងលូកដៃជួយដដែល។ ពួកគេមិនត្រឹមតែនាំបញ្ហាមកដាក់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំទុក្ខដល់គ្រួសាររបស់ពួកគេទៀតផង ហើយជួនកាលថែមទាំងអូសទាញមិត្តភក្តិ ឬមិត្តរួមការងារដែលនៅជុំវិញពួកគេឱ្យចូលពាក់ព័ន្ធទៀតផង។ ប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ ហើយចូលក្នុងពួកជំនុំ បងប្អូនប្រុសស្រីក៏អាចនឹងត្រូវពួកគេនាំទុក្ខដល់ផងដែរ។ ឧទាហរណ៍ ប្រសិនបើពួកគេមានបញ្ហានៅក្នុងសង្គម ហើយមាននរណាម្នាក់ចង់សងសឹកពួកគេ ហើយអ្នកនោះដឹងថាអ្នកចូលរួមការជួបជុំជាមួយពួកគេ អ្នកនោះអាចនឹងមកសួរអ្នកអំពីព័ត៌មានផ្ទាល់ខ្លួន និងស្ថានភាពគ្រួសាររបស់ពួកគេ។ ដូច្នេះ តើអ្នកនឹងប្រាប់អ្នកនោះដែរឬទេ? ប្រសិនបើអ្នកប្រាប់ នោះស្មើនឹងការក្បត់ពួកគេ ដែលនឹងនាំបញ្ហាមកឱ្យពួកគេ ប៉ុន្តែប្រសិនបើអ្នកមិនប្រាប់ទេ អ្នកនោះអាចនឹងធ្វើបាបអ្នក។ មានមនុស្សអាក្រក់ច្រើនណាស់នៅក្នុងពិភពលោកនេះ ហើយមនុស្សអាក្រក់សុទ្ធតែជាមនុស្សគ្មានហេតុផល។ ប្រសិនបើនរណាម្នាក់ធ្វើឱ្យពួកគេអាក់អន់ចិត្ត ពួកគេនឹងប្រើគ្រប់មធ្យោបាយដើម្បីសងសឹក។ តើអ៊ីចឹងមែនទេ? (មែនហើយ។) មិនថាមនុស្សដែលមានទំនោរបង្កបញ្ហា ជួបប្រទះនឹងបញ្ហាប្រភេទណានោះទេ វាតែងតែបង្កជាបញ្ហា និងការរំខានដល់ការបំពេញភារកិច្ចរបស់ពួកគេ ហើយក៏អាចប៉ះពាល់ដល់ការងាររបស់ពួកជំនុំក្នុងកម្រិតផ្សេងៗគ្នាផងដែរ។ ប្រសិនបើនរណាម្នាក់តែងតែបង្កបញ្ហា តើអ្នករាល់គ្នាគិតថា ការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ អាចដោះស្រាយបញ្ហានេះបានដែរឬទេ? (ទេ។) មនុស្សប្រភេទនេះ តែងតែខ្វះវិចារណញ្ញាណត្រឹមត្រូវ។ សូម្បីតែនៅពេលពួកគេជួបបញ្ហាក៏ដោយ ក៏ពួកគេមិនចាត់ទុកថាវាជាបញ្ហាដែរ ពួកគេថែមទាំងអាចគិតថា ពួកគេមានស្មារតីយុត្តិធម៌ទៀតផង។ ក្នុងករណីបែបនេះ ការប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ គឺគ្មានប្រយោជន៍ទេ ពីព្រោះពួកគេជាមនុស្សដែលមានការយល់ដឹងខុសឆ្គង ពួកគេជាមនុស្សគ្មានហេតុផល។ មនុស្សគ្មានហេតុផល មិនងាយទទួលយកសេចក្ដីពិតឡើយ។ មនុស្សមួយចំនួនអាចនឹងនិយាយថា៖ «ពួកគេកំពុងជួបការលំបាក តើយើងអាចមិនខ្វល់ពីពួកគេបានដោយរបៀបណា? តើយើងអាចមិនអាណិតអាសូរពួកគេបានដោយរបៀបណា? យើងគួរតែប្រព្រឹត្តចំពោះពួកគេដោយក្តីស្រឡាញ់»។ ការប្រព្រឹត្តចំពោះពួកគេដោយក្តីស្រឡាញ់ គឺជារឿងល្អ ប៉ុន្តែតើពួកគេអាចទទួលយកបានដែរឬទេ? ប្រសិនបើពួកគេមិនទទួលយកសេចក្ដីពិតសោះ ហើយបន្តប្រកាន់ខ្ជាប់នូវទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេ តើវាសមរម្យទេដែលអ្នកនៅតែបន្តប្រកបគ្នាអំពីសេចក្ដីពិតមិនចេះចប់មិនចេះហើយជាមួយពួកគេនោះ? (ទេ។) ហេតុអ្វីបានជាមិនសមរម្យ? (មនុស្សប្រភេទនេះមិនជឿលើព្រះជាម្ចាស់ដោយចិត្តស្មោះទេ។ សារជាតិរបស់ពួកគេ គឺជាអ្នកមិនជឿ។ ទោះបីជាយើងប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេក៏ដោយ ក៏វានឹងមិនអាចដោះស្រាយបញ្ហាបានដែរ ហើយពួកគេនៅតែអាចនាំបញ្ហាជាច្រើនមកឱ្យពួកជំនុំដដែល។) ដូច្នេះ តើមនុស្សប្រភេទនេះគួរតែត្រូវបានបោសសម្អាតចេញដែរទេ? (មែនហើយ ពួកគេគួរតែត្រូវបានបោសម្អាតចេញ។)
មានមនុស្សមួយប្រភេទទៀតដែលមានទំនោរបង្កបញ្ហា។ នៅក្នុងពួកជំនុំ ពួកគេតែងតែញុះញង់បងប្អូនប្រុសស្រីឱ្យធ្វើរឿងមួយចំនួន។ ឧទាហរណ៍ ពួកគេនិយាយថា៖ «ទង្វើដែលរដ្ឋាភិបាលបានធ្វើ និងគោលនយោបាយដែលពួកគេបានបង្កើតឡើង គឺមិនសមហេតុផលទេ។ ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែអនុវត្តសេចក្ដីសុចរិត យើងត្រូវតែនិយាយចេញមក ហើយមិនអាចធ្វើជាមនុស្សកំសាកញីឡើយ។ យើងត្រូវតែកាន់បដាដើរហែក្បួនតាមដងផ្លូវ និងតវ៉ា ដើម្បីទាមទារនូវសុខមាលភាពជូនបងប្អូនប្រុសស្រី ជូនពួកជំនុំរបស់យើង និងជូនមនុស្សជាតិទាំងមូល!» ហើយតើលទ្ធផលទៅជាយ៉ាងណា? មិនទាន់ទាំងបានដើរហែក្បួនផង រដ្ឋាភិបាលបានដឹងរឿងបាត់ទៅហើយ ហើយតុលាការក៏ចេញដីកាកោះហៅមក។ សូមប្រាប់ខ្ញុំមើល៍ តើវាជាសំណាងល្អ ឬសំណាងអាក្រក់សម្រាប់ពួកជំនុំ ដែលមានមនុស្សបែបនេះ? (សំណាងអាក្រក់។) មនុស្សមួយចំនួននិយាយថា៖ «តាមពិតទៅ ពួកជំនុំរបស់យើងមានមនុស្សដែលមានទេពកោសល្យបែបនេះសោះ មនុស្សនេះគឺជាធនធានអ្នកដឹកនាំហើយ! មើលមនុស្សនៅក្នុងពួកជំនុំរបស់យើងចុះ ពួកគេសុទ្ធតែស្លូតបូត និងគោរពច្បាប់ គ្មានឥទ្ធិពលអ្វីនៅក្នុងសង្គមសោះ។ ពួកគេកំសាក ក៏មិនហ៊ានទទួលខុសត្រូវលើរឿងធំដុំអ្វីឡើយ ហើយពួកគេខ្លាចមានបញ្ហាណាស់។ មនុស្សនេះគឺខុសពីគេ គេមានភាពក្លាហាន មានការយល់ដឹងជ្រៅជ្រះ និងចេះសម្រេចចិត្ត គេក៏មានឥទ្ធិពលនៅក្នុងសង្គមដែរ គេមានសមត្ថភាព ហើយនៅពេលដែលគេឃើញភាពអយុត្តិធម៌ គេហ៊ានក្រោកឈរ និងចេញមុខ។ សូម្បីតែនៅពេលប្រឈមមុខនឹងរឿងក្ដី ក៏គេមិនភ័យស្លន់ស្លោ ឬខ្វល់ខ្វាយដែរ។ សមត្ថភាពផ្លូវចិត្តរបស់គេ ធ្វើឱ្យគេស័ក្តិសមនឹងធ្វើជាមន្ត្រីពីកំណើតតែម្ដង។ ប្រសិនបើមនុស្សនេះប្រឡូកក្នុងនយោបាយ គេអាចនឹងក្លាយជាតំណាងរាស្ត្រ ឬយ៉ាងហោចណាស់ក៏ជាអភិបាលខេត្តដែរ។ ពួកយើងមិនល្អគ្រប់គ្រាន់ទេ។ ដូច្នេះ ពួកជំនុំគួរតែជ្រើសរើសគេឱ្យធ្វើជាអ្នកដឹកនាំ។ ប្រសិនបើគេដឹកនាំពួកយើង ពួកយើងប្រាកដជាទទួលបានសេចក្ដីសង្គ្រោះមិនខាន!» មនុស្សល្ងង់ខ្លៅមួយចំនួន ឱ្យតម្លៃខ្ពស់ និងគោរពបូជាចំពោះអ្នកដែលមានទំនោរបង្កបញ្ហានៅក្នុងសង្គមបែបនេះ ហើយថែមទាំងចង់បោះឆ្នោតពួកគេឱ្យធ្វើជាអ្នកដឹកនាំពួកជំនុំទៀតផង។ តើអ្នករាល់គ្នាគិតថា នេះសមរម្យដែរឬទេ? (ទេ។) ហេតុអ្វីបានជាមិនសមរម្យ? តើពួកជំនុំមិនត្រូវការ «មនុស្សដែលមានសមត្ថភាព» បែបនេះទេឬអី? (ពួកជំនុំមិនត្រូវការមនុស្សបែបនេះទេ។ ពួកអ្នកដឹកនាំពួកជំនុំ ត្រូវតែដឹកនាំរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ឱ្យហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយគ្នានៅក្នុងការជួបជុំ ស្វែងរកសេចក្ដីពិត និងបំពេញភារកិច្ចរបស់ពួកគេដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ទោះបីជាមនុស្សបែបនេះមើលទៅហាក់ដូចជាមានភាពក្លាហាន មានការយល់ដឹងជ្រៅជ្រះ និងមានភាពម៉ឺងម៉ាត់នៅសំបកក្រៅក៏ដោយ ក៏ពួកគេមិនអាចធ្វើកិច្ចការប្រភេទនេះបានដែរ ហើយនឹងនាំបញ្ហាមិនចេះចប់មិនចេះហើយមកឱ្យពួកជំនុំ។ ដូច្នេះ ពួកគេមិនស័ក្តិសមធ្វើជាពួកអ្នកដឹកនាំពួកជំនុំឡើយ។) ខ្ញុំប្រាប់អ្នកចុះ វាជាកំហុសមួយដែលឱ្យមនុស្សប្រភេទនេះបន្តនៅក្នុងពួកជំនុំ ហើយវានឹងកាន់តែមានគ្រោះមហន្តរាយ ប្រសិនបើបោះឆ្នោតមនុស្សបែបនេះឱ្យធ្វើជាពួកអ្នកដឹកនាំ។ តើពួកគេនឹងដឹកនាំពួកជំនុំទៅណា? ពួកគេនឹងប្រែក្លាយពួកជំនុំឱ្យទៅជាក្រុមសាសនា! នេះគឺដោយសារតែនៅពេលដែលពួកគេឃើញភាពអយុត្តិធម៌នៅក្នុងសង្គម ពួកគេនឹងដាក់ពាក្យប្ដឹង នៅពេលដែលពួកគេឃើញមនុស្សអាក្រក់ធ្វើបាបអ្នកក្រ ពួកគេនឹងតស៊ូជំនួសអ្នកក្រ នៅពេលដែលពួកគេឃើញមន្ត្រីពុករលួយធ្វើបាបប្រជាជនយ៉ាងឃោរឃៅ ពួកគេនឹងចង់រកយុត្តិធម៌ជំនួសស្ថានសួគ៌។ ជាលទ្ធផល អ្នករាល់គ្នាក៏នឹងប្រែទៅជាអ្នកក្លាហានដែលតស៊ូដើម្បីយុត្តិធម៌បន្តិចម្ដងៗដែរ។ តាមរបៀបនេះ តើអ្នកនៅតែអាចទទួលបានសេចក្ដីសង្គ្រោះទៀតដែរឬទេ? នៅសំបកក្រៅ មនុស្សដែលមានទំនោរបង្កបញ្ហា អាចមើលទៅហាក់ដូចជាមានសមត្ថភាពណាស់ ប៉ុន្តែនៅទីបំផុត តើមានរឿងអ្វីកើតឡើង? ពួកគេទាំងអស់ត្រូវបានដកចេញ ដោយសារតែការបង្អាក់ និងរំខានដល់កិច្ចការរបស់ពួកជំនុំ ពីព្រោះផ្លូវដែលពួកគេដើរ មិនមែនជាផ្លូវដ៏ត្រឹមត្រូវឡើយ។ មិនថាពួកគេបង្កបញ្ហាប្រភេទណានោះទេ ពួកគេមិនកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវឡើយ ហើយពួកគេក៏មិនកំពុងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ គ្មានអ្វីដែលពួកគេធ្វើ មានទំនាក់ទំនងជាមួយពួកជំនុំ ជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ឬជាមួយព្រះរាជបំណងរបស់ព្រះជាម្ចាស់ឡើយ អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ គឺឃ្លាតឆ្ងាយពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ និងងាកចេញពីផ្លូវដ៏ត្រឹមត្រូវ។ ធម្មជាតិនៃការបង្កបញ្ហារបស់ពួកគេ គឺពួកគេកំពុងទាក់ទង និងជាប់ពាក់ព័ន្ធនឹងពួកអារក្ស ពួកគេកំពុងត្រូវបានពួកអារក្សយាយី។ ដូច្នេះ ដំណាក់របស់ព្រះជាម្ចាស់ត្រូវតែបែងចែកព្រំដែនឱ្យច្បាស់រវាងខ្លួនឯង និងមនុស្សបែបនេះ។ ប្រសិនបើពួកគេបង្កបញ្ហាម្តងហើយម្តងទៀត ដោយបដិសេធមិនព្រមស្ដាប់ ទោះបីជាមាននរណាម្នាក់ព្យាយាមណែនាំពួកគេក៏ដោយ ហើយពួកគេបង្កបញ្ហាដោយមិនរៀនសូត្រពីកំហុសរបស់ខ្លួន ថែមទាំងប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែង នោះពួកគេគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ។ អ្នកអាចនិយាយថា៖ «មើលបញ្ហាទាំងអស់ដែលអ្នកបានបង្កឡើងចុះ ថាតើវាជាឧបសគ្គដល់កិច្ចការរបស់ពួកជំនុំកម្រិតណា ហើយមានមនុស្សប៉ុន្មាននាក់ដែលការបំពេញភារកិច្ចរបស់ពួកគេរងផលប៉ះពាល់។ ហេតុអ្វីបានជាអ្នកមិនដឹងខ្លួនសោះអ៊ីចឹង? ចិត្តរបស់អ្នកធំពេកហើយ វាធំល្មមអាចដាក់ពិភពលោកទាំងមូលបាន។ មនុស្សដូចជាអ្នក គួរតែចេញទៅរកស៊ីក្នុងពិភពលោក អ្នកគួរតែបណ្ដុះបណ្ដាលខ្លួនឯង និងគ្រប់គ្រងប្រទេសជាតិ ដោយនាំមកនូវសន្តិភាពដល់ពិភពលោក។ អ្នកស័ក្តិសមនឹងសេពគប់ជាមួយមន្ត្រីជាន់ខ្ពស់ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចរស់នៅខ្ពស់ត្រដែតលើសពីជីវិតប្រចាំថ្ងៃ និងត្រដាងស្លាបហោះហើរបាន។ ការនៅជាមួយមនុស្សដែលជឿលើព្រះជាម្ចាស់ពេញមួយថ្ងៃ តើវានឹងមិនរារាំងមហិច្ឆតាដ៏ធំរបស់អ្នក និងដាក់កម្រិតលើសមត្ថភាពរបស់អ្នកក្នុងការត្រដាងស្លាបហោះហើរទេឬអី? មើលពួកយើងចុះ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានបំណងប្រាថ្នាធំដុំឡើយ។ ពួកយើងផ្ដោតតែលើការជឿលើព្រះជាម្ចាស់ អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនដើម្បីយល់ពីសេចក្ដីពិតខ្លះៗ និងធ្វើអំពើអាក្រក់ឱ្យបានតិច ហើយបន្ទាប់មក ប្រហែលជាពួកយើងអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ តែប៉ុណ្ណឹងឯង។ ពួកយើងសុទ្ធតែជាមនុស្សដែលត្រូវបានអ្នកលោកិយបង្កាច់បង្ខូច និងជេរប្រមាថ ជាមនុស្សដែលត្រូវបានពិភពលោកបដិសេធចោល ដូច្នេះ អ្នកមិនស័ក្តិសមនឹងសេពគប់ជាមួយមនុស្សដូចជាពួកយើងឡើយ។ អ្នកនឹងប្រសើរជាងនេះ ប្រសិនបើអ្នកត្រឡប់ទៅលោកិយវិញ ហើយតស៊ូនៅទីនោះ ប្រហែលជាអ្នកនឹងទទួលបានជោគជ័យយ៉ាងខ្លាំង និងសម្រេចមហិច្ឆតារបស់អ្នកបាន»។ តើការបញ្ចុះបញ្ចូលឱ្យពួកគេចាកចេញតាមរបៀបនេះ សមរម្យដែរទេ? តើនេះជាវិធីដ៏ល្អដើម្បីដោះស្រាយបញ្ហានេះដែរទេ? (មែនហើយ។) នេះជារបៀបដែលពួកជំនុំគួរចាត់ចែងអ្នកមិនជឿបែបនេះ ការដោះស្រាយបញ្ហាតាមរបៀបនេះ ស្របតាមគោលការណ៍សេចក្ដីពិតទាំងស្រុង។
តើមានមនុស្សប្រភេទណាផ្សេងទៀត ដែលមានទំនោរបង្កបញ្ហា? មានមនុស្សមួយប្រភេទដែលសម្បូរស្នេហ៍ជាមួយភេទផ្ទុយគ្នាខ្លាំង ហើយតែងតែលួចទាក់ទងជាមួយបុគ្គលមិនល្អ។ ពួកគេមិនមែនកំពុងមានទំនាក់ទំនងស្នេហាត្រឹមត្រូវនោះទេ ផ្ទុយទៅវិញ ពួកគេមានទំនាក់ទំនងជិតស្និទ្ធ និងមិនត្រឹមត្រូវជាមួយមនុស្សភេទផ្ទុយគ្នាជាច្រើន។ ដោយសារតែពួកគេមិនអាចចាត់ចែងទំនាក់ទំនងទាំងនេះបានល្អ ទើបអាចទៅរួចដែលថា មនុស្សដែលពួកគេញ៉ែញ៉ងនោះ នឹងប្រចណ្ឌ ឬថែមទាំងរកវិធីសងសឹកគ្នាទៅវិញទៅមកទៀតផង។ តើនេះជាបញ្ហាសម្រាប់ពួកគេដែរទេ? (មែនហើយ។) នេះក៏ជាបញ្ហាដ៏ធំមួយដែរ។ មនុស្សមួយចំនួនប្រហែលជាមិនខ្វល់ពីរឿងទាំងនេះទេ ប៉ុន្តែរឿងបែបនេះតែងតែនាំបញ្ហាមកដល់ជីវិតផ្ទាល់ខ្លួន និងជំនឿរបស់ពួកគេ ហើយវាថែមទាំងអាចប៉ះពាល់ដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេទៀតផង។ បញ្ហាទាំងនេះតែងតែតាមជាប់ពួកគេជានិច្ច ហើយអ្នកដែលទាក់ទងជាមួយពួកគេញឹកញាប់ ក៏ចៀសមិនផុតពីការជាប់ពាក់ព័ន្ធដែរ។ មិនថាពួកគេមានទំនាក់ទំនងស្នេហាពិតប្រាកដជាមួយបុគ្គលភេទផ្ទុយគ្នាទាំងនេះ ឬគ្រាន់តែញ៉ែញ៉ង និងប្រើប្រាស់គ្នាទៅវិញទៅមកក៏ដោយ ក៏យើងមិនខ្វល់ពីរឿងបែបនេះដែរ។ តើយើងខ្វល់អំពីអ្វី? យើងខ្វល់ថាតើបញ្ហាដែលពួកគេនាំមក នឹងមានផលប៉ះពាល់មិនល្អណាមួយដល់បងប្អូនប្រុសស្រី ឬដល់ពួកជំនុំដែរទេ។ ប្រសិនបើមានផលប៉ះពាល់ ពួកជំនុំគួរតែចេញមុខដោះស្រាយ និងចាត់ចែងបញ្ហានេះ ដោយណែនាំពួកគេឱ្យដោះស្រាយបញ្ហាទាំងនេះឱ្យបានត្រឹមត្រូវ។ ចំពោះរបៀបដែលពួកគេដោះស្រាយ យើងនឹងមិនលូកដៃឡើយ។ បើទោះជាណែនាំយ៉ាងណា ក៏ពួកគេនៅតែបដិសេធមិនព្រមស្ដាប់ ហើយមិនដោះស្រាយបញ្ហាទាំងនេះដែរ នោះពួកគេគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងព្រមានថា៖ «អ្នកត្រូវដោះស្រាយបញ្ហាផ្ទាល់ខ្លួនរបស់អ្នកជាមុនសិន។ នៅពេលដោះស្រាយរួចរាល់ហើយ អ្នកអាចបន្តបំពេញភារកិច្ចរបស់អ្នកបាន។ ប្រសិនបើអ្នកមិនដោះស្រាយឱ្យបានត្រឹមត្រូវទេ អ្នកនឹងបន្តនៅដាច់ដោយឡែកដដែល»។ ទោះបីជាពួកគេជាអ្នកជឿ និងថែមទាំងអាចបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ហើយប្រហែលជាភារកិច្ចសំខាន់ទៀតផង ប៉ុន្តែដោយសារតែបញ្ហាធ្ងន់ធ្ងរនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ និងដោយសារតែបញ្ហាដែលពួកគេបង្កឡើងអាចប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ នោះពួកអ្នកដឹកនាំពួកជំនុំមិនអាចធ្វើមិនដឹងមិនឮបានឡើយ ព្រោះបញ្ហាទាំងនេះបង្កជាហានិភ័យដែលអាចកើតមាន។ ឧទាហរណ៍ មនុស្សដែលពួកគេទាក់ទងជាមួយ អាចនឹងដឹងពីស្ថានភាពខ្លះៗរបស់ពួកជំនុំ ឬព័ត៌មានផ្ទាល់ខ្លួនអំពីបងប្អូនប្រុសស្រីពីពួកគេ។ ប្រសិនបើពួកគេបែកធ្លាយព័ត៌មាននេះទៅឱ្យបុគ្គលដែលមានបំណងមិនល្អ ឬទៅឱ្យនាគដ៏ធំមានសម្បុរក្រហម វានឹងមានគ្រោះថ្នាក់ទាំងចំពោះពួកជំនុំ និងចំពោះបងប្អូនប្រុសស្រី។ ដូច្នេះ សម្រាប់ពួកជំនុំ បញ្ហា ឬហានិភ័យដែលអាចកើតមានទាំងនេះ សុទ្ធតែនាំមកដោយពួកគេ ហេតុនេះ ពួកជំនុំគួរតែឱ្យពួកគេដោះស្រាយបញ្ហាផ្ទាល់ខ្លួនជាមុនសិន។ ប្រសិនបើពួកគេដោះស្រាយបញ្ហាបានរួចរាល់ នោះដំណាក់របស់ព្រះជាម្ចាស់អាចពិចារណាទទួលយកពួកគេវិញ ដោយផ្អែកលើស្ថានភាពរបស់ពួកគេ។ ប៉ុន្តែ ប្រសិនបើពួកគេនៅតែមិនដោះស្រាយបញ្ហា ហើយនៅតែចង់បំពេញភារកិច្ច តើគួរធ្វើដូចម្តេច? (មិនគួរអនុញ្ញាតឱ្យពួកគេបំពេញភារកិច្ចឡើយ។) ក្នុងករណីនោះ ពួកគេត្រូវតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ ឬត្រូវបានបោសសម្អាតចេញ។ សរុបសេចក្ដីមក មិនថាជាពួកអ្នកដឹកនាំពួកជំនុំ ឬបងប្អូនប្រុសស្រីនោះទេ ឱ្យតែពួកគេរកឃើញថាមានមនុស្សនៅក្នុងពួកជំនុំដែលមានទំនោរបង្កបញ្ហា ពួកគេគួរតែដោះស្រាយរឿងនេះស្របតាមគោលការណ៍ និងចាត់ចែងវាជាបន្ទាន់។ ពួកគេមិនគួររង់ចាំរហូតដល់បុគ្គលទាំងនេះនាំគ្រោះថ្នាក់ដល់បងប្អូនប្រុសស្រី ឬនាំបញ្ហាមកដល់កិច្ចការរបស់ពួកជំនុំ ទើបចាត់ចែង និងដោះស្រាយនោះឡើយ។
មនុស្សមួយចំនួន ឆាប់បង្កបញ្ហា ចូលរួមក្នងការឈ្លោះប្រកែក និងចូលចិត្តវាយតប់គ្នា។ ពួកគេតែងតែមានអារម្មណ៍ថា ពួកគេមានកណ្ដាប់ដៃខ្លាំង តែងតែចង់យកឈ្នះមនុស្សគ្រប់គ្នានៅក្នុងពិភពលោក ឬប្រសិនបើពួកគេចេះក្បាច់គុនលំអបន្តិចបន្តួច ពួកគេតែងតែចង់ប្រើអំពើហិង្សា និងកម្លាំងដាក់អ្នកដទៃ។ តើមនុស្សប្រភេទនេះ ក៏មានទំនោរបង្កបញ្ហាដែរឬទេ? (មែនហើយ។) ក៏មានមនុស្សមួយចំនួនដែរ ដែលមិនចេះប្រមាណខ្លួននៅគ្រប់ទីកន្លែងដែលពួកគេទៅ។ ពួកគេមិនគោរពច្បាប់ ឬសណ្ដាប់ធ្នាប់សាធារណៈឡើយ ហើយតែងតែចង់ធ្វើខ្លួនខុសគេ។ នៅពេលបើកបរ ពួកគេទទូចចង់បើកបំពានភ្លើងស្តុបពណ៌ក្រហម ឬទទូចចង់បត់ឆ្វេងនៅកន្លែងដែលមិនអនុញ្ញាត ហើយនៅពេលប៉ូលិសឃាត់ និងផាកពិន័យ ពួកគេមិនព្រមទទួលយកទេ ហើយចង់ប្ដឹងប៉ូលិសទៀតផង។ អ្នកឃើញទេ ពួកគេហ៊ានប្ដឹងនរណាក៏បានដែរ។ ទោះបីជាប៉ូលិសអនុវត្តតាមច្បាប់ក៏ដោយ ក៏ពួកគេនៅតែចង់ប្ដឹងប៉ូលិសដែរ ពួកគេបំពានច្បាប់។ តើមនុស្សល្ងង់ខ្លៅទាំងនេះ ក៏មានទំនោរបង្កបញ្ហាដែរឬទេ? (មែនហើយ។) មនុស្សប្រភេទនេះដែលមានទំនោរបង្កបញ្ហា គិតថាពួកគេមានព្រះជាម្ចាស់ជាទីពឹង ដោយសារពួកគេជឿលើព្រះអង្គ ហើយថាពួកជំនុំមានមនុស្សច្រើន និងមានឥទ្ធិពលខ្លាំង ដូច្នេះពួកគេមិនខ្លាចអ្វីទាំងអស់។ ពួកគេប្រព្រឹត្តអំពើខុសឆ្គងដោយមិនកោតក្រែងនៅគ្រប់ទីកន្លែង ដើម្បីអួតពីសមត្ថភាពរបស់ខ្លួន និងដើម្បីបង្ហាញថាពួកគេពូកែប៉ុនណា។ បើទោះជាកើតមានបញ្ហាផ្លូវច្បាប់ក៏ដោយ ក៏ពួកគេមិនចេះកែខ្លួនដែរ។ នៅទីបំផុត តើពួកគេនិយាយអ្វីខ្លះ? «ពិភពលោកនេះ ពិតជាអាក្រក់ណាស់។ ខ្ញុំត្រូវបានចាប់ខ្លួន ដោយសារតែការក្រោកឈរឡើងដើម្បីយុត្តិធម៌ប៉ុណ្ណោះ។ ពិភពលោកនេះ ពិតជាអយុត្តិធម៌ណាស់!» ពួកគេនៅតែបដិសេធមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួនដដែល។ ពួកគេបង្កហេតុ និងនាំបញ្ហាមកដាក់ខ្លួនឯង ប៉ុន្តែពួកគេបែរជាត្អូញត្អែរថា វាអយុត្តិធម៌ចំពោះពួកគេទៅវិញ។ តើនេះមិនមែនជារឿងមិនសមហេតុផលបំផុតទេឬអី? (មែនហើយ។) មិនថាពិភពលោកនេះអាក្រក់ និងងងឹតកម្រិតណានោះទេ វាជារឿងមិនឆ្លាតវៃឡើយដែលពួកគេបង្កបញ្ហា។ ព្រះជាម្ចាស់មិនដែលសុំឱ្យនរណាម្នាក់បង្កបញ្ហាឡើយ ហើយព្រះអង្គក៏មិនដែលសុំឱ្យនរណាម្នាក់ប្រើការជឿលើព្រះជាម្ចាស់ជាលេស ដើម្បីតស៊ូរកយុត្តិធម៌ និងអនុវត្តយុត្តិធម៌ជំនួសស្ថានសួគ៌ដែរ។ មនុស្សមួយចំនួននិយាយថា៖ «ច្បាប់នៃពិភពលោកនេះ មិនមែនជាសេចក្ដីពិតទេ ដូច្នេះមិនចាំបាច់អនុវត្តតាមឡើយ»។ ទោះបីជាច្បាប់មិនមែនជាសេចក្ដីពិតក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលប្រាប់អ្នកថា អ្នកអាចបំពានច្បាប់តាមចិត្តនោះទេ ហើយព្រះអង្គក៏មិនដែលប្រាប់អ្នកថា អ្នកអាចសម្លាប់មនុស្ស ឬដុតបំផ្លាញទ្រព្យសម្បត្តិគេដែរ។ ព្រះជាម្ចាស់សុំឱ្យអ្នកគោរពច្បាប់ និងអនុវត្តតាមសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម ឱ្យចេះគោរពបទដ្ឋានសីលធម៌ និងអនុវត្តតាមច្បាប់នៅគ្រប់ទីកន្លែងដែលអ្នកទៅ មិនត្រូវបង្កហេតុ និងមិនត្រូវបង្កបញ្ហាឡើយ។ ប្រសិនបើអ្នកបំពានច្បាប់ អ្នកនឹងទទួលផលវិបាកដោយខ្លួនឯង កុំរំពឹងថាដំណាក់របស់ព្រះជាម្ចាស់នឹងទទួលខុសត្រូវជំនួសអ្នកឱ្យសោះ ពីព្រោះនេះជាឥរិយាបថផ្ទាល់ខ្លួន ហើយតំណាងឱ្យអ្នកតែម្នាក់ឯងប៉ុណ្ណោះ ដំណាក់របស់ព្រះជាម្ចាស់មិនដែលណែនាំឱ្យអ្នកធ្វើអ្វីដែលខុសច្បាប់ឡើយ។ មិនថាអ្នកកំពុងដោះស្រាយបញ្ហានៅក្នុងប្រទេសណានោះទេ ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យអ្នកពិនិត្យមើលច្បាប់ និងពិគ្រោះជាមួយមេធាវី។ អ្វីដែលមេធាវីនិយាយថាសមរម្យ នោះគឺជាអ្វីដែលអ្នកគួរធ្វើ។ ប្រសិនបើមេធាវីមិនបានណែនាំឱ្យអ្នកធ្វើតាមរបៀបណាមួយទេ ហើយអ្នកធ្វើដោយងងឹតងងល់ ធ្វើឱ្យខូចការ និងបំពានច្បាប់ នោះអ្នកនឹងទទួលផលវិបាកដោយខ្លួនឯង កុំនាំបញ្ហាមកឱ្យដំណាក់របស់ព្រះជាម្ចាស់ឡើយ។ ទោះបីជាវិធីសាស្ត្រដែលមេធាវីស្នើឡើង មិនមែនជាជម្រើសដ៏ល្អបំផុតក៏ដោយ ក៏អ្នកនៅតែត្រូវធ្វើតាមដំបូន្មានរបស់មេធាវីដដែល។ ឱ្យតែវាស្របច្បាប់ និងមិនបង្កគ្រោះថ្នាក់ខ្លាំងដល់ដំណាក់របស់ព្រះជាម្ចាស់ នោះវាអាចធ្វើទៅបាន។ ដំណាក់របស់ព្រះជាម្ចាស់ តែងតែប្រាប់មនុស្សឱ្យពិគ្រោះជាមួយមេធាវី និងដោះស្រាយបញ្ហាតាមច្បាប់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនគិតថា៖ «ដំណាក់របស់ព្រះជាម្ចាស់មិនមែនជារបស់ពិភពលោកនេះទេ ដូច្នេះយើងមិនគួរធ្វើតាមនិន្នាការនៃពិភពលោកនេះឡើយ! ច្បាប់មិនតំណាងឱ្យសេចក្ដីពិតទេ មានតែព្រះជាម្ចាស់ប៉ុណ្ណោះគឺជាសេចក្ដីពិត ហើយព្រះជាម្ចាស់គឺខ្ពស់បំផុត។ យើងចុះចូលតែនឹងសេចក្ដីពិត និងព្រះជាម្ចាស់ប៉ុណ្ណោះ!» ទោះបីជាការថ្លែងបែបនេះត្រឹមត្រូវក៏ដោយ ក៏អ្នកនៅតែរស់នៅក្នុងពិភពលោកនេះដដែល ហើយត្រូវដោះស្រាយបញ្ហាជាក់ស្ដែងជាច្រើន។ ដូច្នេះ អ្នកមិនអាចបំពានច្បាប់បានទេ ហើយអ្នកក៏មិនអាចបំពានគោលការណ៍សេចក្ដីពិតបានដែរ។ ឧត្តមភាពរបស់ព្រះជាម្ចាស់ សំដៅលើអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ វាមិនមែនជាហេតុផលសម្រាប់ឱ្យអ្នកចូលរួមក្នុងសកម្មភាពខុសច្បាប់ ឬធ្វើខ្លួនជាអ្នកមានអំណាចនៅក្នុងសង្គម ធ្វើអ្វីដែលអ្នកចង់ធ្វើ និងបង្កបញ្ហានៅគ្រប់ទីកន្លែងនោះទេ។ ព្រះជាម្ចាស់មិនដែលលើកទឹកចិត្ត ឬតម្រូវឱ្យនរណាម្នាក់បំពានច្បាប់ក្នុងការធ្វើអ្វីមួយឡើយ ផ្ទុយទៅវិញ ព្រះអង្គប្រាប់អ្នកឱ្យគោរពច្បាប់ និងអនុវត្តតាមច្បាប់សង្គម ថាប្រសិនបើអ្នកបំពានច្បាប់ ហើយត្រូវទទួលទោស អ្នកត្រូវតែទទួលយកទោសនោះ ហើយថាអ្នកមិនគួរបង្កហេតុ ឬបង្កបញ្ហាឡើយ។ ប្រសិនបើអ្នកតែងតែបង្កបញ្ហា តែងតែគិតថាដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកមានព្រះជាម្ចាស់ជាបង្អែក ដូច្នេះអ្នកមិនខ្លាចអ្វីទាំងអស់ ខ្ញុំប្រាប់អ្នកចុះ អ្នកយល់ខុសហើយ! ព្រះជាម្ចាស់មិនគាំទ្រ ភាពមិនកោតក្រែងរបស់អ្នកចំពោះអ្វីៗទាំងអស់នោះទេ ហើយដំណាក់របស់ព្រះជាម្ចាស់នឹងមិនទទួលរ៉ាប់រងចំពោះតក្កវិជ្ជាដូចមនុស្សពាលរបស់អ្នកឡើយ។ កុំគិតឱ្យសោះថា ដោយសារតែមានមនុស្សច្រើននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ និងមានឥទ្ធិពលខ្លាំង នោះអ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើឱ្យសោះ។ ប្រសិនបើអ្នកគិតបែបនេះ អ្នកគិតខុសហើយ។ នេះគឺជាតក្កវិជ្ជារបស់សាតាំង។ ដំណាក់របស់ព្រះជាម្ចាស់ មិនដែលនិយាយបែបនេះទេ ហើយព្រះជាម្ចាស់ក៏មិនដែលមានបន្ទូលបែបនេះដែរ។ ដំណាក់របស់ព្រះជាម្ចាស់ មិនលើកទឹកចិត្តឱ្យនរណាម្នាក់ធ្វើបែបនេះឡើយ។ វាជាការពិតដែលថា ដំណាក់របស់ព្រះជាម្ចាស់មានមនុស្សច្រើន ប៉ុន្តែចំនួនមនុស្ស មិនថាច្រើនឬតិច មិនមែនដើម្បីធ្វើជាបង្អែកដល់នរណាម្នាក់ ផ្តល់ភាពក្លាហានដល់នរណាម្នាក់ ឬការពារនរណាម្នាក់ពីបញ្ហា និងជួយសម្រួលសភាពការណ៍នោះទេ។ ព្រះជាម្ចាស់រើសតាំងមនុស្ស ដើម្បីឱ្យពួកគេអាចដើរតាមព្រះអង្គ និងធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ដើម្បីឱ្យពួកគេអាចត្រូវតាមស្តង់ដាក្នុងនាមជាភាវៈដែលត្រូវបានបង្កើតមក និងបំពេញភារកិច្ចនៃភាវៈដែលត្រូវបានបង្កើតមក។ វាមិនមែនដើម្បីឱ្យអ្នកអាចប្រឆាំងនឹងពិភពលោកនេះទេ វាមិនមែនដើម្បីឱ្យអ្នកនិយាយគំនិតដែលស្ដាប់ទៅដូចជាអស្ចារ្យនៅក្នុងពិភពលោកនេះទេ ហើយប្រាកដណាស់ វាមិនមែនសម្រាប់ឱ្យអ្នកប្រដៅមេរៀនដល់ពិភពលោកនេះដែរ។ ការជឿលើព្រះជាម្ចាស់ មិនមែនអំពីការដើរបញ្ច្រាសចរន្តសង្គមទេ វាគ្មានពាក់ព័ន្ធអ្វីនឹងការដើរបញ្ច្រាសចរន្តសង្គម ឬការស្អប់ខ្ពើមពិភពលោកឡើយ។ ដូច្នេះ កុំយល់ខុសចំពោះព្រះរាជបំណងរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស ហើយកុំបកស្រាយខុស ឬយល់ខុសអំពីសារសំខាន់នៃការជឿលើព្រះជាម្ចាស់ឱ្យសោះ។ តើអ្វីទៅជាគោលបំណងដែលព្រះជាម្ចាស់ ដែលរើសតាំងមនុស្ស? (គឺដើម្បីឱ្យមនុស្សដើរតាមព្រះជាម្ចាស់ ធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចនៃភាវៈដែលព្រះបានបង្កើតមក។) ព្រះជាម្ចាស់រើសតាំងមនុស្ស ដើម្បីទទួលបានពួកគេ ដើម្បីទទួលបានភាវៈដែលព្រះបានបង្កើតមកយ៉ាងពិតប្រាកដ ដើម្បីទទួលបានមនុស្សដែលថ្វាយបង្គំព្រះជាម្ចាស់យ៉ាងពិតប្រាកដ គឺដើម្បីឱ្យមនុស្សជាតិថ្មីមួយនឹងលេចឡើង ជាមនុស្សជាតិដែលអាចថ្វាយបង្គំព្រះជាម្ចាស់បាន។ គោលបំណងដែលព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្ស មិនមែនដើម្បីឱ្យពួកគេប្រឆាំងនឹងពិភពលោកនេះ ឬមនុស្សជាតិនេះឡើយ។ ដូច្នេះ អ្នកដែលមានទំនោរបង្កបញ្ហា គួរតែត្រូវបានដាក់ឱ្យនៅឆ្ងាយពីពួកជំនុំ និងនៅឆ្ងាយពីកន្លែងដែលមនុស្សបំពេញភារកិច្ចតាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងការប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់អ្នកដទៃ។
ចំពោះមនុស្សដែលមានទំនោរបង្កបញ្ហា មិនថាពួកគេបង្កបញ្ហាប្រភេទណានោះទេ ឱ្យតែវានាំបញ្ហាមកដល់ពួកជំនុំ និងប៉ះពាល់ដល់ការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការគួរតែចេញមុខដោះស្រាយរឿងនេះ។ ដាច់ខាតមិនត្រូវទុកចោលដោយគ្មានការត្រួតពិនិត្យឡើយ។ ពួកគេគួរតែស្វែងយល់ និងក្តាប់ស្ថានការណ៍ឱ្យបានទាន់ពេលវេលា បញ្ជាក់ឱ្យច្បាស់ពីឫសគល់នៃបញ្ហា ហើយបន្ទាប់មកដាក់ចេញនូវដំណោះស្រាយសមហេតុផល និងចាត់ចែងវា។ ហេតុអ្វីបានជាត្រូវចាត់ចែង? រឿងមួយនោះគឺថា បញ្ហាទាំងនេះអាចប៉ះពាល់ដល់ការងាររបស់ពួកជំនុំ ជីវិតរស់នៅក្នុងពួកជំនុំ ឬការបំពេញភារកិច្ចរបស់បងប្អូនប្រុសស្រី។ រឿងមួយទៀត មិនថាមនុស្សដែលមានទំនោរបង្កបញ្ហាទាំងនេះ ត្រូវបានអ្នកដទៃមើលឃើញថាជាអ្នកមានទេពកោសល្យ ឬជាអ្នកដើរលេងអត់ប្រយោជន៍ និងជាមនុស្សពាលនោះទេ ឱ្យតែពួកគេនាំបញ្ហាមក ពួកគេគួរតែត្រូវបានចាត់ចែងឱ្យបានទាន់ពេលវេលា។ ដូច្នេះ តើគួរចាត់ចែងពួកគេដោយរបៀបណា? វាមិនមែនអំពីការចាត់ចែងបញ្ហានោះទេ តែជាការចាត់ចែងមនុស្សដែលបង្កបញ្ហានោះ។ តាមរយៈការបោសសម្អាតពួកគេចេញពីពួកជំនុំ ឫសគល់នៃបញ្ហាត្រូវបានដោះស្រាយ ហើយបញ្ហាក៏ត្រូវបានចាត់ចែងរួចរាល់។ អ្នកមិនត្រូវយោគយល់ ដោយសារតែមនុស្សមួយចំនួនដែលមានទំនោរបង្កបញ្ហា មើលទៅហាក់ដូចជាមានសមត្ថភាព ឬមានទេពកោសល្យនៅក្នុងភ្នែករបស់អ្នកឡើយ។ ប្រសិនបើអ្នកអាចយោគយល់ដល់ពួកគេ នោះអ្នកពិតជាមនុស្សដែលវង្វេងវង្វាន់ខ្លាំងណាស់ ហើយមិនស័ក្តិសមធ្វើជាអ្នកដឹកនាំពួកជំនុំឡើយ ហើយបងប្អូនប្រុសស្រីគួរតែបណ្តេញអ្នកចេញពីតំណែង។ ប្រសិនបើអ្នកមិនការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ និងមិនការពារបងប្អូនប្រុសស្រី តែបែរជាការពារមនុស្សអាក្រក់ និងការពារអ្នកបង្កបញ្ហា ហើយថែមទាំងលើកតម្កើងពួកគេហួសហេតុ ចាត់ទុកពួកគេជាភ្ញៀវកិត្តិយស និងជាបុគ្គលដែលមានទេពកោសល្យ ដោយគិតថាពួកគេជាអ្នកមានទេពកោសល្យដែលកម្ររកបាននៅក្នុងពួកជំនុំ ប្រើប្រាស់ពួកគេសម្រាប់កិច្ចការធំៗ និងថែមទាំងជួយបិទបាំងបញ្ហារបស់ពួកគេជំនួសពួកគេទៀតផង នោះអ្នកពិតជាមិនស័ក្តិសមនឹងតួនាទីជាអ្នកដឹកនាំពួកជំនុំទាល់តែសោះ។ អ្នកគឺជាមនុស្សវង្វេងវង្វាន់ និងជាអ្នកដឹកនាំក្លែងក្លាយ ហើយអ្នកគួរតែត្រូវបានដកចេញ និងជម្រះចោល។ ប្រសិនបើអ្នកដឹកនាំពួកជំនុំ បដិសេធមិនព្រមស្ដាប់ដំបូន្មាន ហើយទទូចចង់ការពារមនុស្សអាក្រក់ដែលមានទំនោរបង្កបញ្ហា ឬប្រើប្រាស់ពួកគេសម្រាប់កិច្ចការធំៗ បងប្អូនប្រុសស្រីមិនត្រឹមតែគួរដកអ្នកដឹកនាំនោះចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចងពួកគេជាមួយមនុស្សដែលបង្កបញ្ហានោះ ហើយបោសសម្អាតពួកគេទាំងពីរនាក់ចេញ។ តើអ្នកមិនលើកតម្កើងមនុស្សដែលបង្កបញ្ហានោះទេឬអី? គេក៏មានអារម្មណ៍ថាត្រូវបានអ្នកការពារដែរ ហើយអ្នកទាំងពីរត្រូវរូវគ្នាបានល្អណាស់ អ៊ីចឹង សុំទោសហើយ ប៉ុន្តែអ្នកទាំងពីរត្រូវតែទៅ។ ដំណាក់របស់ព្រះជាម្ចាស់ មិនត្រូវការអ្នកទាំងពីរឡើយ! ប្រសិនបើមានមនុស្សដែលមានទំនោរបង្កបញ្ហានៅក្នុងពួកជំនុំ ហើយអ្នកដឹកនាំថ្នាក់លើមិនដឹង ចំណែកឯអ្នកដឹកនាំពួកជំនុំគឺជាមនុស្សវង្វេងវង្វាន់ និងខ្វះការញែកដឹង នោះបងប្អូនប្រុសស្រីដែលយល់ពីសេចក្ដីពិត ត្រូវតែចេញមុខដោះស្រាយបញ្ហានេះ។ ម្យ៉ាង ពួកគេគួរតែរាយការណ៍រឿងនេះទៅអ្នកដឹកនាំថ្នាក់លើជាបន្ទាន់។ លើសពីនេះ ពួកគេត្រូវតែរួបរួមជាមួយបងប្អូនប្រុសស្រីផ្សេងទៀត ដើម្បីប្រកបគ្នា និងញែកដឹងពីអ្នកដឹកនាំក្លែងក្លាយនោះ។ នៅពេលដែលបញ្ជាក់ថាពួកគេជាអ្នកដឹកនាំក្លែងក្លាយហើយ ពួកគេត្រូវតែត្រូវបានដកចេញ ឬបណ្តេញចេញ ហើយអ្នកដឹកនាំថ្មីគួរតែត្រូវបានជ្រើសរើស ជាមនុស្សដែលអាចការពារផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ កិច្ចការរបស់ពួកជំនុំ និងជីវិតពួកជំនុំ។ តើការអនុវត្តតាមរបៀបនេះ សមរម្យដែរឬទេ? (មែនហើយ។) បោសសម្អាតអ្នកដឹកនាំពួកជំនុំនេះ និងមនុស្សដែលមានទំនោរបង្កបញ្ហានេះចេញជាមួយគ្នា។ តើពួកគេទាំងពីរមិនមែនជាមនុស្សដែលត្រូវរូវគ្នាបានល្អ ដោយសារតែមានសារជាតិដ៏ថោកទាបដូចគ្នា ច្រណែន និងកោតសរសើរគ្នាទៅវិញទៅមកទេមែនទេ? អ៊ីចឹង ចូរបំពេញបំណងរបស់ពួកគេចុះ ហើយឱ្យពួកគេត្រឡប់ទៅពិភពលោកវិញជាមួយគ្នា ដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការមនុស្សដូចពួកគេឡើយ។ ប្រសិនបើពួកគេស្នាក់នៅក្នុងពួកជំនុំ ពួកគេនឹងគ្រាន់តែបង្ក និងបង្កើតបញ្ហាប៉ុណ្ណោះ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងខ្លាំងដល់កិច្ចការរបស់ពួកជំនុំ។ ពួកគេគួរតែត្រូវបានបោសសម្អាតចេញ។ ពួកគេចង់ទៅទីណា និងចង់បង្កបញ្ហាធំប៉ុនណា ជារឿងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាមិនពាក់ព័ន្ធនឹងពួកជំនុំទេ ហើយនឹងមិនធ្វើឱ្យពួកជំនុំជាប់ពាក់ព័ន្ធឡើយ។ តើនេះមិនមែនជាការដោះស្រាយដ៏ល្អទេឬ? (មែនហើយ។) ដំណោះស្រាយនេះ គឺល្អណាស់។ ការប្រកបគ្នារបស់យើងអំពីការសម្តែងចេញទីដប់ពីរ ទាក់ទងនឹងមនុស្សដែលមានទំនោរបង្កបញ្ហា ត្រូវបានបញ្ចប់ត្រឹមនេះ។
ឌ. មានសាវតារស្មុគស្មាញ
ចូរយើងក្រឡេកមើលការសម្តែងចេញបន្ទាប់ទៀតគឺ៖ ការមានសាវតារស្មុគស្មាញ។ តើអ្នករាល់គ្នាគិតថាមនុស្សប្រភេទណាខ្លះដែលមានសាវតារស្មុគស្មាញ? (មនុស្សមួយចំនួនពាក់ព័ន្ធទាំងក្នុងពិភពឧក្រិដ្ឋជន និងមជ្ឈដ្ឋានស្របច្បាប់ ហើយសាវតារសង្គមរបស់ពួកគេគឺស្មុគស្មាញគួរសម តើពួកគេចូលក្នុងជំពូកនេះដែរឬទេ?) នៅពេលយើងនិយាយអំពីសាវតារស្មុគស្មាញ យើងពិតជាកំពុងសំដៅទៅលើមនុស្សដែលប៉ិនប្រសប់ខាងលោកីយ៍។ តើចរិតលក្ខណៈទូទៅរបស់មនុស្សដែលប៉ិនប្រសប់ខាងលោកីយ៍ គឺបែបណា? គឺពួកគេអង្គុយចុះ គងអន្ទាក់ខ្លា ហើយចាប់ផ្ដើមនិយាយមិនឈប់។ ពួកគេនិយាយប៉ប៉ាច់ប៉ប៉ោចអំពីគ្រប់រឿងទាំងអស់ ហើយអាចនិយាយបានមួយសន្ទុះអំពីកិច្ចការទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែ គ្មានពាក្យមួយម៉ាត់ណាដែលពួកគេនិយាយជាការពិតឡើយ គឺសុទ្ធតែជាការអួតអាង ដែលជាការប្រឌិតឡើង ឬគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ។ មនុស្សដែលពូកែអួត មិនមែនសុទ្ធតែជាអ្នកដែលមានសាវតារសង្គមស្មុគស្មាញនោះទេ។ មនុស្សដែលពូកែអួត អាចគ្រាន់តែជាមនុស្សអាវ៉ាសែ ហើយគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះ ពួកគេទៅទីណាក៏និយាយអួតដែរ ដោយនិយាយអំពីរឿងខ្ពស់ៗហួសពីការពិត ដើម្បីបំភាន់មនុស្ស និងធ្វើឱ្យអ្នកដទៃឱ្យតម្លៃពួកគេខ្លាំង ហើយមិនយូរប៉ុន្មាន កេរ្តិ៍ឈ្មោះរបស់ពួកគេក៏ត្រូវខូចអស់។ តើមនុស្សប្រភេទណាខ្លះដែលមានសាវតារស្មុគស្មាញ? ឧទាហរណ៍៖ មនុស្សមួយចំនួនចូលរួមក្នុងគណបក្សនយោបាយមួយនៅក្នុងសង្គម ប៉ុន្តែបន្ទាប់ពីបានព្យាយាមអស់រយៈពេលជាច្រើនឆ្នាំមក ពួកគេមិនទទួលបានឋានៈអ្វីឡើយ។ បន្ទាប់មក ពួកគេក៏ចូលរួមជាមួយគណបក្សផ្សេងទៀត ហើយទីបំផុត ពួកគេក៏អាចទទួលបានតំណែងជាអ្នកដឹកនាំតូចតាច ឬមន្ត្រីតូចតាច។ ពួកគេមានទំនាក់ទំនងក្នុងសង្គមដែលស្មុគស្មាញខ្លាំង។ គ្មាននរណាម្នាក់អាចនិយាយបានច្បាស់ថា តើមនុស្សដែលពួកគេទាក់ទងជាមួយនោះ ជាមិត្ត ឬជាសត្រូវឡើយ សូម្បីតែគ្រួសាររបស់ពួកគេផ្ទាល់ក៏មិនដឹងផង មានតែខ្លួនពួកគេផ្ទាល់ប៉ុណ្ណោះដែលដឹង។ តើមនុស្សបែបនេះ មិនមានសាវតារស្មុគស្មាញទេឬអី? (មែនហើយ។) មនុស្សទាំងនេះ មានសាវតារនយោបាយស្មុគស្មាញ។ ថ្ងៃនេះ ពួកគេគាំទ្រគណបក្សនេះ ថ្ងៃស្អែក ពួកគេគាំទ្រគណបក្សនោះ ថ្ងៃនេះ ពួកគេគាំទ្របុគ្គលម្នាក់នេះឱ្យជាប់ឆ្នោត ហើយថ្ងៃស្អែក ពួកគេគាំទ្រអ្នកផ្សេងទៀត។ សរុបមក គ្មាននរណាម្នាក់ដឹងថាពួកគេគិតអ្វីពិតប្រាកដនោះទេ។ ពួកគេមិនប្រាប់មនុស្សទូទៅថាពួកគេគាំទ្រនរណាឱ្យពិតប្រាកដ ឬថាតើជំហរនយោបាយ ឬគោលដៅនយោបាយរបស់ពួកគេគឺជាអ្វីឱ្យពិតប្រាកដនោះឡើយ ពួកគេមានការលាក់លៀមជាពិសេសចំពោះរឿងទាំងនេះ ហើយមនុស្សទូទៅ សូម្បីតែគ្រួសាររបស់ពួកគេផ្ទាល់ ក៏មិនដឹងរឿងទាំងនេះអំពីពួកគេដែរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេងប់ងុលនឹងនយោបាយជាពិសេស ហើយពួកគេមានអ្នកស្គាល់គ្នាខ្លះ និងស្គាល់មនុស្សមួយចំនួននៅលើឆាកនយោបាយ គ្រាន់តែថា សម្រាប់ពេលបច្ចុប្បន្ននេះ ពួកគេមិនទាន់សម្រេចមហិច្ឆតារបស់ខ្លួននៅឡើយ។ បន្ទាប់ពីមនុស្សប្រភេទនេះចូលមកក្នុងពួកជំនុំ ពួកគេឃើញថា បងប្អូនប្រុសស្រីគ្រាន់តែជាមនុស្សសាមញ្ញ ដែលមិនយល់ ឬមិនចូលរួមក្នុងរឿងនយោបាយ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមើលងាយអស់អ្នកដែលជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេតែងតែចង់កេងចំណេញពីកេរ្តិ៍ឈ្មោះរបស់ពួកជំនុំនៅក្នុងពិភពសាសនា និងនៅក្នុងសង្គម ឬទាញផលប្រយោជន៍ពីឥទ្ធិពលរបស់ពួកជំនុំ ដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើ ដើម្បីបំពេញបំណងប្រាថ្នាដ៏ហួសហេតុរបស់ពួកគេ ឬបញ្ចេញមហិច្ឆតានយោបាយរបស់ពួកគេឱ្យអស់ពីសមត្ថភាព ពោលគឺ ពួកគេចង់លាក់ខ្លួននៅក្នុងពួកជំនុំ ហើយរង់ចាំឱកាសល្អ ដើម្បីឱ្យពួកគេអាចប្រើប្រាស់សហគមន៍ពួកជំនុំ ឬមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗមួយចំនួននៅក្នុងពួកជំនុំ ដើម្បីសម្រេចគោលដៅនយោបាយរបស់ពួកគេ។ តើមនុស្សប្រភេទនេះ អាចចាត់ទុកថាមានសាវតារស្មុគស្មាញដែរឬទេ? (មែនហើយ។) គំនិត គោលការណ៍នៃការដោះស្រាយកិច្ចការ ល្បិចកលផ្សេងៗ ព្រមទាំងយុទ្ធសាស្ត្រ និងវិធីសាស្ត្រនៃការនិយាយ ដែលប្រើដោយអ្នកពាក់ព័ន្ធនឹងនយោបាយ គឺជាអ្វីដែលមនុស្សសាមញ្ញមិនអាចមើលធ្លុះឡើយ។ ជាពិសេស យុវជន ឬអ្នកដែលគ្មានបទពិសោធក្នុងសង្គម គឺមិនអាចមើលធ្លុះពួកគេបានទាល់តែសោះ។ ចំពោះមនុស្សដែលមានសាវតារនយោបាយស្មុគស្មាញទាំងនេះ មនុស្សដែលគ្មានភាពវ័យឆ្លាតខាងនយោបាយ គឺជាគ្រឿងលេងនៅក្នុងដៃរបស់ពួកគេ ហើយពួកគេមើលងាយមនុស្សបែបនេះខ្លាំងណាស់។ ដើម្បីលើកឧទាហរណ៍មិនសូវចំមួយមកនិយាយ នៅក្នុងពិភពសត្វ សត្វដែលមានល្បិចបំផុតគឺ ពស់ កញ្ជ្រោង និងខ្លា។ តាមទស្សនៈរបស់ពួកវា សត្វដូចជា ចៀម ទន្សាយ ក្តាន់ និងឆ្កែ គឺជាសត្វល្ងង់។ មនុស្សដែលមានសាវតារនយោបាយ មើលមកបងប្អូនប្រុសស្រីភាគច្រើន ដូចគ្នានឹងរបៀបដែលសត្វមានល្បិច ដូចជាកញ្ជ្រោង និងពស់ មើលមកសត្វដែលគ្មានល្បិចកល ដូចជាចៀម ក្តាន់ និងឆ្កែដែរ។ ពួកគេអាចមើលធ្លុះបងប្អូនប្រុសស្រីបានយ៉ាងច្បាស់ ប៉ុន្តែបងប្អូនប្រុសស្រីមិនអាចមើលធ្លុះពួកគេឡើយ។ ដូច្នេះ តើយើងអាចបែងចែកមនុស្សដែលមានសាវតារនយោបាយស្មុគស្មាញដោយរបៀបណា? អ្នកដែលពាក់ព័ន្ធនឹងនយោបាយ មានចិត្តផ្ដោតលើនយោបាយ និងអំណាច។ ឱ្យតែពួកគេចូលចិត្តអំណាច និងការចូលរួមក្នុងនយោបាយ មិនយូរមិនឆាប់ ពួកគេនឹងចូលរួមក្នុងនយោបាយមិនខាន ពួកគេមិនអាចលាក់ខ្លួននៅក្នុងពួកជំនុំជារៀងរហូតបានឡើយ។ នៅពេលដែលពួកគេលាតត្រដាងខ្លួនឯង អ្នកនឹងយល់ថា៖ «តាមពិតទៅ ពួកគេជឿលើព្រះជាម្ចាស់ដើម្បីគោលបំណងនយោបាយសោះ! ពួកគេមានសាវតារនយោបាយ ហើយមិនជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ឡើយ។ ពួកគេមានរបៀបវារៈផ្សេងក្នុងការជឿលើព្រះជាម្ចាស់!» នៅពេលដែលមនុស្សទាំងនោះទើបតែចូលមកក្នុងពួកជំនុំ ពួកគេលាក់ខ្លួនបានយ៉ាងល្អ ដោយចូលរួមការជួបជុំ និងបំពេញភារកិច្ចរបស់ខ្លួនជាធម្មតា។ ប៉ុន្តែ នៅពេលពេលវេលាមកដល់ ពួកគេនឹងព្យាយាមប្រើប្រាស់ពួកជំនុំដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើ ហើយមហិច្ឆតា និងមុខមាត់ពិតរបស់ពួកគេ នឹងត្រូវលាតត្រដាងដោយឯកឯង។ មានតែពេលនោះទេ ទើបបងប្អូនប្រុសស្រីអាចមើលឃើញថា ពួកគេគឺជាអ្នកមិនជឿ។ នៅពេលដែលពួកគេត្រូវបានលាតត្រដាង វាក្លាយជាការងាយស្រួលណាស់ក្នុងការញែកដឹងពួកគេ។ ឧទាហរណ៍៖ នៅពេលដែលចចកក្លែងខ្លួនដោយពាក់ស្បែកចៀម ហើយលាយឡំជាមួយហ្វូងចៀម អ្នកប្រហែលជាមិនអាចញែកដឹងថា វាជាចចក ឬជាចៀមឡើយ ប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមស៊ីចៀម អ្នកនឹងញែកដឹងថាវាជាចចក។ អ្នកដែលពាក់ព័ន្ធនឹងនយោបាយ សុទ្ធតែជាអ្នកមិនជឿដែលបានជ្រៀតចូលក្នុងពួកជំនុំ។ នៅពេលដែលមនុស្សទាំងនេះព្យាយាមបំភាន់ និងអូសទាញបងប្អូនប្រុសស្រីឱ្យចូលរួមក្នុងគណបក្សនយោបាយណាមួយ និងចូលរួមក្នុងនយោបាយជាមួយពួកគេ អ្នកនឹងឃើញថា ជំនឿរបស់ពួកគេលើព្រះជាម្ចាស់គឺក្លែងក្លាយ ហើយថាគោលដៅពិតរបស់ពួកគេគឺការចូលរួមក្នុងនយោបាយ មិនថាសាវតាររបស់ពួកគេស្មុគស្មាញកម្រិតណាទេ វានឹងផុសចេញមក ហើយត្រូវបានលាតត្រដាង។ នៅពេលនេះ មនុស្សនឹងអាចញែកដឹងពួកគេបាន។ នេះគឺជាប្រភេទមនុស្សម្យ៉ាងដែលមានសាវតារស្មុគស្មាញ គឺអ្នកដែលមានសាវតារនយោបាយស្មុគស្មាញ។
មានមនុស្សមួយប្រភេទទៀតដែលស្ថិតក្នុងប្រភេទអស់អ្នកដែលមានសាវតារស្មុគស្មាញ។ មនុស្សមួយចំនួននៅក្នុងសង្គម មិនរស់នៅត្រឹមត្រូវតាមគន្លងធម៌ និងរស់នៅថ្លៃថ្នូរឡើយ ផ្ទុយទៅវិញ ពួកគេចូលចិត្តសេពគប់ជាមួយបុគ្គលដែលមិនល្អ។ ឧទាហរណ៍៖ បុគ្គលទាំងនេះរួមមាន អស់អ្នកដែលប្រព្រឹត្តអំពើក្លែងបន្លំ និងបោកប្រាស់ ឬសមាជិកនៃពិភពឧក្រិដ្ឋជន អស់អ្នកដែលមានឋានៈ កេរ្តិ៍ឈ្មោះ និងកិត្តិយសនៅក្នុងសង្គម ដែលមើលពីខាងក្រៅគឺជាមន្ត្រីរាជការ ឬជាអ្នកជំនួញ ប៉ុន្តែតែងតែចូលរួមក្នុងសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មនៅពីក្រោយខ្នង ដោយឃុបឃិតជាមួយមន្ត្រី ឬសមាជិកនៃពិភពឧក្រិដ្ឋជនមួយចំនួន ដើម្បីជួញដូរអាវុធ គ្រឿងញៀន ឬទំនិញគេចពន្ធផ្សេងទៀតដែលរដ្ឋហាមឃាត់ ព្រមទាំងអស់អ្នកដែលធ្លាប់ជាប់ទោស និងជាប់ពន្ធនាគារជាច្រើនលើកច្រើនសា និងអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់មួយចំនួន ដូចជា ការជីកផ្នូរខ្មោច ការរំលោភសេពសន្ថវៈ ការបៀតបៀនផ្លូវភេទ ឬសូម្បីតែជាអ្នកជួញដូរមនុស្ស ឬអ្នករត់ពន្ធមនុស្ស។ មនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញ សេពគប់ជាមួយបុគ្គលប្រភេទទាំងនេះ ហើយលើសពីនេះទៅទៀត ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាពិសេសជាមួយអ្នកទាំងនោះ ដោយហៅគ្នាថា «បងប្អូន» ហើយពួកគេប្រើប្រាស់គ្នាទៅវិញទៅមក និងធ្វើរឿងផ្សេងៗឱ្យគ្នាទៅវិញទៅមក។ មើលពីខាងក្រៅ មនុស្សទាំងនេះមិនប្រព្រឹត្តអំពើអាក្រក់ណាមួយឱ្យឃើញច្បាស់នោះទេ ហើយពួកគេមិនប្រព្រឹត្តអំពើលួចប្លន់ ឃាតកម្ម ឬដុតបំផ្លាញផ្ទះសម្បែងឡើយ ប៉ុន្តែក្រុមដែលពួកគេសេពគប់ជាមួយ និងមជ្ឈដ្ឋានដែលពួកគេប្រឡូក សុទ្ធតែមានបុគ្គលទុច្ចរិតទាំងនេះ។ តើមនុស្សប្រភេទនេះ មិនគួរឱ្យខ្លាចខ្លាំងទេឬ? (មែនហើយ។) ពួកគេចាប់ដៃគូជាមួយបុគ្គលទាំងនេះដើម្បីបណ្តាក់ទុនរកស៊ី ហើយនៅពេលដែលដៃគូរបស់ពួកគេធ្វើអ្វីមួយខុសច្បាប់ និងត្រូវការជំនួយពីពួកគេ ពួកគេក៏ផ្តល់ជំនួយ។ ទោះបីជាពួកគេអាចមិនមែនជាជនដៃដល់ក៏ដោយ ក៏ពួកគេគឺជាអ្នកសមគំនិតដែរ។ អ្នកអាចនិយាយបានថា មនុស្សប្រភេទនេះតែងតែប្រព្រឹត្តសកម្មភាពប្រផិតប្រផើយនឹងច្បាប់។ តើការ «ប្រព្រឹត្តសកម្មភាពប្រផិតប្រផើយនឹងច្បាប់» មានន័យដូចម្តេច? (វាមានន័យថា ពួកគេតែងតែចូលរួមក្នុងសកម្មភាពដែលអាចនឹងល្មើសច្បាប់។) នោះគឺជាទិដ្ឋភាពមួយ។ បន្ថែមលើនេះទៅទៀត ពួកគេតែងតែឆ្លៀតឱកាសតាមចន្លោះប្រហោងនៃច្បាប់ ហើយរឿងរ៉ាវដែលពួកគេពាក់ព័ន្ធ សុទ្ធតែជារឿងធំៗ។ ប្រសិនបើពួកគេត្រូវចាប់ខ្លួន សូម្បីតែក្នុងនាមជាអ្នកសមគំនិតក៏ដោយ ក៏ពួកគេអាចត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ឬ ២០ ឆ្នាំ ឬប្រឈមនឹងការផាកពិន័យជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ តើអ្នកមិននិយាយទេឬថា មនុស្សប្រភេទនេះបង្កបញ្ហា? (មែនហើយ។) អ្នកមិនដែលឃើញពួកគេប្រព្រឹត្តអំពើអាក្រក់ណាមួយឱ្យឃើញច្បាស់នោះទេ ហើយអ្នកមិនដែលឃើញពួកគេសម្លាប់មនុស្ស ដុតផ្ទះ ឬបោកប្រាស់ ឬក៏ទម្លាក់កំហុសលើនរណាម្នាក់ឡើយ ប៉ុន្តែនៅពេលដែលអ្នករកស៊ីមានបានដោយខុសច្បាប់ និងល្មើសច្បាប់ទាំងនៅក្នុងពិភពឧក្រិដ្ឋជន និងមជ្ឈដ្ឋានស្របច្បាប់ ចូលរួមក្នុងសកម្មភាពខុសច្បាប់ដើម្បីទាញយកប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ មនុស្សប្រភេទនេះក៏យកចំណែកនៃផលដែលបានពីអំពើអាក្រក់នោះ និងទទួលបានផលប្រយោជន៍ខ្លះដែរ។ តើអ្នករាល់គ្នានឹងនិយាយថា មនុស្សប្រភេទនេះរាប់ថាមានសាវតារស្មុគស្មាញដែរឬទេ? (មែនហើយ។) តើជារឿងល្អដែរទេ សម្រាប់មនុស្សបែបនេះក្នុងការបន្តនៅក្នុងដំណាក់របស់ព្រះជាម្ចាស់? (មិនល្អទេ។) ពួកគេសេពគប់ទាំងជាមួយពិភពឧក្រិដ្ឋជន និងមជ្ឈដ្ឋានស្របច្បាប់ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ពួកគេថែមទាំងចូលរួមក្នុងសកម្មភាពខុសច្បាប់ទៀតផង នេះគឺជាសាវតារស្មុគស្មាញ។ ប្រសិនបើពួកគេសេពគប់ជាមួយមន្ត្រីរាជការមួយចំនួន ហើយពួកគេសេពគប់ និងមានទំនាក់ទំនងជាមួយអ្នកទាំងនោះក្នុងលក្ខណៈធម្មតា នោះអាចទទួលយកបាន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សដែលពួកគេសេពគប់ជាមួយ គឺជាបុគ្គលមិនល្អដែលពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗ នោះពិតជាមានបញ្ហាខ្លាំងណាស់ ហើយមិនយូរមិនឆាប់ នឹងមានរឿងកើតឡើងមិនខាន។ មនុស្សប្រភេទនេះ ចូលចិត្តសេពគប់ជាមួយមនុស្សទាំងនោះ ពួកគេពឹងផ្អែកលើអំណាចរបស់អ្នកទាំងនោះដែរ ដោយអាងលើឥទ្ធិពលរបស់អ្នកទាំងនោះដើម្បីរកលុយ ក្លាយជាអ្នកមាន និងរស់នៅក្នុងជីវិតដ៏សុខស្រួល។ បើដូច្នោះ តើពួកគេអាចចាត់ទុកថាជាមនុស្សល្អបានដែរទេ? (មិនអាចទេ។) មនុស្សតែងនិយាយថា «មនុស្សដូចគ្នារមែងនៅជាមួយគ្នា» គឺពួកគេអាចសេពគប់ជាមួយសមាជិកទាំងក្នុងពិភពឧក្រិដ្ឋជន និងមជ្ឈដ្ឋានស្របច្បាប់ តើអ្នកគិតថាពួកគេជាមនុស្សថ្លៃថ្នូរដែលរស់នៅត្រឹមត្រូវតាមគន្លងធម៌ដែរឬទេ? (មិនមែនទេ។) ច្បាស់ណាស់ថាមិនមែនទេ។ ពួកគេសេពគប់ជាមួយបុគ្គលទាំងនោះ ក្នុងទិដ្ឋភាពមួយ គឺប្រហែលជាដោយសារតែពួកគេមានប្រយោជន៍ចំពោះមនុស្សទាំងនោះ ពួកគេអាចដោះស្រាយកិច្ចការមួយចំនួនសម្រាប់អ្នកដែលពួកគេសេពគប់ជាមួយ។ ក្នុងទិដ្ឋភាពមួយទៀត ដោយសារតែពួកគេចូលចិត្តមនុស្សដែលពួកគេសេពគប់ជាមួយ ទាំងមកពីពិភពឧក្រិដ្ឋជន និងមជ្ឈដ្ឋានស្របច្បាប់ គឺជំនាញ សមត្ថភាព និងឥទ្ធិពលរបស់មនុស្សទាំងនោះ ព្រមទាំងផលប្រយោជន៍ដែលអ្នកទាំងនោះនាំមកឱ្យពួកគេ សុទ្ធតែជាអ្វីដែលពួកគេត្រូវការ និងជាអ្វីដែលពួកគេពេញចិត្ត។ ដូច្នេះ តើពួកគេជាមនុស្សប្រភេទណាឱ្យប្រាកដទៅ? (ពួកគេមិនមែនជាមនុស្សថ្លៃថ្នូរទេ។) យើងអាចនិយាយបានត្រឹមតែបែបនេះប៉ុណ្ណោះ។ ពួកគេគឺជាមនុស្សប្រភេទតែមួយជាមួយនឹងអ្នកដែលពួកគេសេពគប់ជាមួយ ពោលគឺ ពួកគេទាំងអស់គ្នាប្រើប្រាស់គ្នាទៅវិញទៅមក។ នៅក្នុងពិភពលោកនេះ មិនមានមនុស្សច្រើនទេដែលអាចធ្វើរឿងផ្សេងៗដើម្បីអ្នក ឬទុកចិត្តអ្នកទាំងស្រុង និងធ្វើជាមិត្តរបស់អ្នក ប៉ុន្តែមនុស្សបែបនេះពិតជាមាន គឺមិនចាំបាច់សេពគប់ជាមួយមនុស្សប្រភេទនោះទេ។ មនុស្សប្រភេទនេះសេពគប់ជាមួយពួកគេ ក្នុងទិដ្ឋភាពមួយ គឺព្រោះពួកគេចុះសម្រុងគ្នាបានល្អ ដោយសារតែពួកគេមានលក្ខណៈសម្បត្តិដ៏ថោកទាបដូចគ្នា និងជាមនុស្សដូចគ្នា។ ក្នុងទិដ្ឋភាពមួយទៀត គឺដោយសារតែបុគ្គលនេះហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការរស់រានរបស់ពួកគេនៅក្នុងពិភពលោកីយ៍ ហើយពួកគេគ្មានគោលការណ៍ទាល់តែសោះនៅពេលនិយាយដល់ការសេពគប់មនុស្ស ហើយពួកគេក៏គ្មានគោលការណ៍នៅក្នុងអ្វីដែលពួកគេធ្វើដែរ។ សូម្បីតែអ្នកគ្មានជំនឿ ក៏និយាយដែរថា «សុភាពបុរសស្រឡាញ់ទ្រព្យ តែរកទ្រព្យនោះតាមផ្លូវត្រឹមត្រូវ» និងគោរពតាមឃ្លានេះជាស្តង់ដាអប្បបរមា។ មិនថាពួកគេអាចរស់នៅតាមស្តង់ដាអប្បបរមានេះបានឬអត់នោះទេ យ៉ាងណាក៏ដោយ ក៏នេះរាប់ថាជាទស្សនៈវិជ្ជាដ៏ថ្លៃថ្នូរគួរសមសម្រាប់ការរស់រាននៅក្នុងចំណោមមនុស្សជាតិ។ ទោះជាយ៉ាងណា មនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញ គឺគ្មានសីលធម៌ និងមិនចេះរើសមុខឡើយនៅពេលនិយាយដល់ការសេពគប់មនុស្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការទទួលបានប្រាក់ចំណេញ ហើយឱ្យតែពួកគេអាចទទួលបានផលប្រយោជន៍ពីការសេពគប់នោះ ពួកគេនឹងសេពគប់ជាមួយនរណាក៏បានដែរ។ លើសពីនេះទៅទៀត ពួកគេមានមោទនភាពយ៉ាងខ្លាំងក្នុងការដែលអាចសេពគប់ជាមួយមនុស្សទាំងនោះ ហើយគិតថាវិធីសាស្ត្រដែលខ្លួនគេប្រើក្នុងការសេពគប់មនុស្ស គឺអស្ចារ្យណាស់។ ដូច្នេះ តើយើងគួរមើលទៅមនុស្សប្រភេទនេះដោយរបៀបណា? ពួកគេពាក់ព័ន្ធទាំងក្នុងពិភពឧក្រិដ្ឋជន និងមជ្ឈដ្ឋានស្របច្បាប់ នេះគឺជាសាវតារស្មុគស្មាញ។ មនុស្សប្រភេទនេះ គួរឱ្យខ្លាចណាស់! តើមុខមាត់ដែលពួកគេបង្ហាញចេញមក ពិតប្រាកដដែរឬទេ? មិនពិតទេ ពួកគេតែងតែពាក់មុខក្លែងក្លាយជានិច្ច។ អ្នកមិនអាចមើលធ្លុះពួកគេ ឬដឹងថាពួកគេកំពុងគិតអ្វីនៅក្នុងចិត្តឡើយ។ ពួកគេពាក់មុខក្លែងក្លាយនៅពេលសេពគប់ជាមួយអ្នក ហើយថែមទាំងលាក់ខ្លួននៅក្នុងចំណោមពួកអ្នកជឿលើព្រះជាម្ចាស់ទៀតផង។ វាប្រៀបដូចជាអារក្សដែលលាយឡំនៅក្នុងហ្វូងមនុស្ស ឬដូចជាកញ្ជ្រោង ឬចចកដែលលួចចូលទៅក្នុងហ្វូងចៀមដូច្នោះដែរ។ តើការណ៍នេះធ្វើឱ្យអ្នកមានអារម្មណ៍ថាមានសុវត្ថិភាពដែរទេ? (អត់ទេ។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? គឺដោយសារតែធម្មជាតិដ៏មានល្បិច កាចសាហាវ និងទុច្ចរិតរបស់ពួកគេ ពួកគេតែងតែប្រើល្បិចកលដាក់អ្នកជានិច្ច វាហាក់ដូចជាមានភ្នែកដ៏អាក្រក់ និងក្រឡេកក្រឡាប់មួយគូនៅពីក្រោយខ្នងអ្នកជានិច្ច ដោយឃ្លាំមើលគ្រប់សកម្មភាពរបស់អ្នក ហើយពួកគេគ្រាន់តែរង់ចាំឱកាសដើម្បីបំផ្លាញ និងលេបត្របាក់អ្នកប៉ុណ្ណោះ។ តើនេះមិនគួរឱ្យភ័យរន្ធត់ទេឬ? (មែនហើយ។) អារម្មណ៍ដែលមនុស្សប្រភេទនេះផ្ដល់ឱ្យអ្នក គឺមិនដែលមានសុវត្ថិភាពឡើយ ពីព្រោះធម្មជាតិ និងសាវតាររបស់ពួកគេ តែងតែធ្វើឱ្យអ្នកមានអារម្មណ៍ថា ពួកគេគឺជាការគំរាមកំហែងចំពោះអ្នក។ តើជាការគំរាមកំហែងបែបណា? គឺថា ដោយមានពួកគេនៅក្បែរ អ្នកតែងតែមានអារម្មណ៍ជានិច្ចថា ពួកគេអាចប្រើល្បិចកលដាក់អ្នក លេងសើចនឹងអ្នក និងដាក់អន្ទាក់អ្នកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ហើយថាអ្នកមិនដែលដឹងទាល់តែសោះថា ពេលណាអ្នកអាចនឹងត្រូវបានគេប្រើប្រាស់ ឬធ្វើបាប ហើយត្រូវស្លាប់ដោយសារដៃរបស់ពួកគេ ឬត្រូវវិនាសដោយសារពួកគេឡើយ។ នោះហើយជាមូលហេតុដែលមិនត្រូវទុកមនុស្សបែបនេះឱ្យនៅក្បែរខ្លួនជាដាច់ខាត។ ចូរប្រាប់ខ្ញុំមកមើល៍ តើវាមិនមែនបែបនេះទេឬ? (បែបនេះមែន។) ឧទាហរណ៍៖ តើការដាក់ចចកចូលទៅក្នុងហ្វូងចៀម នឹងការពារដល់ចៀម ឬនាំសេចក្ដីវិនាសដល់ពួកវា? (នឹងនាំសេចក្ដីវិនាសដល់ពួកវា។) យោងតាមធម្មជាតិរបស់ចចក វានឹងមិននៅក្បែរចៀម និងការពារសុវត្ថិភាពរបស់ចៀមឡើយ ពីព្រោះនៅក្នុងគំនិតរបស់វា ចៀមគឺជាចំណីរបស់វា ហើយនៅពេលណា ឬនៅកន្លែងណាដែលវាឃ្លាន វានឹងស៊ីចៀមមិនខាន វាគ្មានចិត្តអាណិតចៀមទេ ហើយវានឹងមិនលើកលែងឱ្យចៀមឡើយ។ ចចកមិនមានសភាវគតិដូចឆ្កែទេ។ ប្រសិនបើឆ្កែធំឡើងជាមួយចៀម វាចាត់ទុកចៀមជារបស់ដែលត្រូវការពារ ហើយនៅពេលដែលចចកមកវាយប្រហារ ឬស៊ីចៀម ឆ្កែនឹងចេញមុខមកប្រយុទ្ធ ដោយទទួលយកការទទួលខុសត្រូវក្នុងការការពារចៀម ទុកជាភារកិច្ចចម្បងរបស់វា គឺឆ្កែមានលក្ខណៈសម្បត្តិពីកំណើតបែបនេះឯង។ ប៉ុន្តែ ចចកគឺខុសគ្នា វាគឺជាលក្ខណៈសម្បត្តិពីកំណើតរបស់ចចកដែលចង់ស៊ីចៀម។ នៅពេលដែលមនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញ ជ្រៀតចូលក្នុងពួកជំនុំ វាប្រៀបដូចជាចចកជ្រៀតចូលក្នុងហ្វូងចៀមដូច្នោះដែរ នៅពេលដែលចចកមិនឃ្លាន វាប្រហែលជាមិនបង្កគ្រោះថ្នាក់ដល់ចៀមទេ ប៉ុន្តែនៅពេលដែលវាឃ្លាន ចៀមប្រាកដជាក្លាយជាចំណីដែលវាស៊ីមិនខាន ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតនេះបានឡើយ។ រឿងនេះត្រូវបានកំណត់ដោយធម្មជាតិរបស់វា។ ដើម្បីដោះស្រាយបញ្ហាចចកស៊ីចៀម អ្នកត្រូវតែប្រញាប់កំណត់អត្តសញ្ញាណចចក។ នៅពេលដែលអ្នកកំណត់អត្តសញ្ញាណបានថា នរណាជាចចកពាក់ស្បែកចៀមហើយ អ្នកត្រូវតែកម្ចាត់វាចោលភ្លាមៗ ចូរកុំស្ទាក់ស្ទើរ និងកុំបង្ហាញសេចក្តីមេត្តាដល់វាឱ្យសោះ។ មនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញ ត្រូវតែដោះស្រាយដោយប្រុងប្រយ័ត្ន។ ប្រសិនបើអ្នករកឃើញថា ពួកគេកំពុងប្រព្រឹត្តអំពើអាក្រក់ និងរំខានដល់ពួកជំនុំ អ្នកមិនត្រូវបង្ហាញការគួរសមចំពោះពួកគេជាដាច់ខាត។ អ្នកត្រូវប្រាប់ពួកគេថា៖ «អ្នកគឺជាមនុស្សដែលស្គាល់ច្បាស់ពីលោកីយ៍ ហើយអ្នកមិនស័ក្តិសមនឹងជឿលើព្រះជាម្ចាស់ទេ។ អ្នកបានជ្រើសរើសកន្លែងខុសហើយ ដោយមកកាន់ដំណាក់របស់ព្រះជាម្ចាស់ កន្លែងនេះមិនស័ក្តិសមសម្រាប់អ្នកឡើយ។ អ្នកគួរតែដេញតាមអនាគតផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងសង្គមចុះ។ ពួកអ្នកជឿលើព្រះជាម្ចាស់ អានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រកបគ្នាអំពីសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនដើម្បីបំពេញព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្ណោះ ពួកគេមិនចូលរួមក្នុងល្បិចកល និងឧបាយកល ឬចូលរួមក្នុងនយោបាយឡើយ។ នៅទីនេះ អ្នកមិនអាចឡើងបុណ្យស័ក្តិ ឬក្លាយជាអ្នកមាន ឬរស់នៅក្នុងជីវិតដែលខ្ពង់ខ្ពស់ជាងអ្នកដទៃបានឡើយ។ មិនថាអ្នកនៅទីនេះយូរប៉ុនណាទេ វានឹងគ្រាន់តែខាតពេលវេលាប៉ុណ្ណោះ»។ តាមរបៀបនេះ ពួកគេនឹងត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ មែនទេ? (មែនហើយ។) មនុស្សមួយចំនួនដែលមានទំនាក់ទំនងសង្គមស្មុគស្មាញ មិនមែនសុទ្ធតែជាមនុស្សអាក្រក់នោះទេ ហើយពួកគេក៏មិនបានប្រព្រឹត្តអំពើអាក្រក់ធ្ងន់ធ្ងរដែរ ប៉ុន្តែពួកគេមិនទទួលយកសេចក្ដីពិតទាល់តែសោះ ហើយពួកគេពិតជាស្ថិតក្នុងប្រភេទនៃអ្នកមិនជឿ។ ការព្យាយាមឱ្យមនុស្សបែបនេះជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងដេញតាមសេចក្ដីពិត គឺប្រៀបដូចជាការព្យាយាមប្រែក្លាយចចកឱ្យទៅជាចៀមដូច្នោះដែរ គឺមិនអាចទៅរួចឡើយ។ មិនថាចចកពាក់ស្បែកចៀមយូរប៉ុនណាទេ វានៅតែជាចចកដដែល វានឹងមិនក្លាយជាចៀមបានឡើយ។ រឿងរ៉ាវគឺបែបនេះឯង។ ដូច្នេះ ការដែលមនុស្សបែបនេះជឿលើព្រះជាម្ចាស់ គ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ ពួកគេមកកន្លែងខុសហើយដែលជឿលើព្រះជាម្ចាស់!
មានមនុស្សមួយប្រភេទទៀត ដែលមានសាវតារស្មុគស្មាញ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដឹកនាំសាសនា មន្ត្រី ឬមនុស្សដែលមានឋានៈមកពីនិកាយផ្សេងៗដែរ។ ពួកគេចូលចិត្តសេពគប់ជាមួយមនុស្សទាំងនេះ ហើយតែងតែចូលរួមក្នុងសកម្មភាពសាសនានៃនិកាយផ្សេងៗ ពួកគេកសាងទំនាក់ទំនង និងមិត្តភាពជាមួយមនុស្សទាំងនេះ ហើយពួកគេប្រើប្រាស់គ្នាទៅវិញទៅមក និងធ្វើរឿងផ្សេងៗឱ្យគ្នាទៅវិញទៅមក។ ម្ដងម្កាល មិនថាដោយចេតនា ឬអចេតនានោះទេ ពួកគេថែមទាំងបញ្ចេញឱ្យដឹងនូវកិច្ចការទូទៅ ឬកិច្ចការបុគ្គលិកមួយចំនួនដែលជាកិច្ចការផ្ទៃក្នុងរបស់ពួកជំនុំ ទៅកាន់បុគ្គលទាំងនេះទៀតផង។ នេះគឺជាបញ្ហាដែលគួរឱ្យរំខានខ្លាំងណាស់។ ប្រសិនបើអ្នកគ្រាន់តែទាក់ទងជាមួយមនុស្សនៅក្នុងសាសនា ឬយល់ថា មិនអាចទៅរួចក្នុងការផ្តាច់ខ្លួនចេញពីទីកន្លែងសាសនាទាំងនោះបាន ហើយអ្នកក៏ចូលចិត្តចូលរួមក្នុងសកម្មភាពបុណ្យសាសនាផ្សេងៗ និងពិធីសាសនាផ្សេងៗដែរនោះ នោះអាចទទួលយកបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរបញ្ចេញឱ្យដឹងនូវកិច្ចការរបស់ពួកជំនុំ ឬព័ត៌មានអំពីបងប្អូនប្រុសស្រីនៅក្នុងមជ្ឈដ្ឋានទាំងនេះឡើយ។ ឧទាហរណ៍៖ អ្នកមិនគួរបញ្ចេញឱ្យដឹងនូវរឿងរ៉ាវដូចជា មនុស្សណាម្នាក់ទទួលយក «ផ្លេកបន្ទោរពីទិសខាងកើត» ភារកិច្ចអ្វីដែលពួកគេធ្វើនៅក្នុងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា កន្លែងដែលពួកគេរស់នៅ និងអ្នកដែលពួកគេសេពគប់ជាមួយជាធម្មតាឡើយ ប្រសិនបើអ្នកបញ្ចេញរឿងទាំងនេះឱ្យដឹង បង្ហាញថា អ្នកគ្មានសីលធម៌សោះឡើយ។ ប្រសិនបើមាននរណាម្នាក់រាយការណ៍ព័ត៌មាននេះទៅរដ្ឋាភិបាល នោះផលវិបាកនឹងនឹកស្មានមិនដល់ឡើយ។ ប្រសិនបើអ្នកស្និទ្ធស្នាលខ្លាំងជាមួយមនុស្សនៅក្នុងសាសនា ឬមានផលប្រយោជន៍ពាក់ព័ន្ធគ្នាជាមួយពួកគេ ឬបានផ្លាស់ប្តូរផលប្រយោជន៍ជាមួយពួកគេ នោះយ៉ាងច្រើនបំផុត នេះអាចចាត់ទុកថា អ្នកមានសាវតារស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកធ្វើរឿងផ្សេងទៀតដោយសម្ងាត់ ដូចជាការបញ្ចេញឱ្យដឹងនូវការរៀបចំកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ ឬបញ្ចេញឱ្យដឹងនូវកិច្ចការផ្ទៃក្នុងនៃដំណាក់របស់ព្រះជាម្ចាស់ ឬព័ត៌មានផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី នោះធម្មជាតិនៃការនេះ ក្លាយជាការក្បត់ ហើយវាត្រូវបានថ្កោលទោស។ ជាពិសេស បងប្អូនប្រុសស្រីមួយចំនួនមិនចង់ឱ្យអ្នកដទៃដឹងពីស្ថានភាពរបស់ពួកគេ ឬឱ្យគេបញ្ចេញឱ្យដឹងឡើយ ដោយសារតែពួកគេធ្លាប់ត្រូវបានចាប់ខ្លួនពីមុនមក ឬបច្ចុប្បន្នកំពុងស្ថិតក្នុងបញ្ជីខ្មៅដែលគេតាមចាប់ខ្លួន ប៉ុន្តែមនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញ ចាត់ទុកព័ត៌មាននេះជារបស់សម្រាប់ដោះដូរយកផលប្រយោជន៍មួយចំនួន ឬគ្រាន់តែចាត់ទុកថាវាមិនសំខាន់ ហើយពួកគេបញ្ចេញវាឱ្យដឹង ដែលបង្កបញ្ហាដល់បងប្អូនប្រុសស្រីទាំងនោះ។ ប្រសិនបើដំណាក់របស់ព្រះជាម្ចាស់រកឃើញរឿងបែបនេះ នោះនឹងមិនលើកលែងឱ្យបុគ្គលនោះដោយងាយឡើយ មនុស្សបែបនេះគួរតែត្រូវបានបោសសម្អាតចេញភ្លាមៗ។ នៅក្នុងបរិបទសង្គមដែលមនុស្សត្រូវបានគេធ្វើទុក្ខបុកម្នេញដោយសារការជឿលើព្រះជាម្ចាស់ វាពិបាកណាស់សម្រាប់អ្នកជឿ សូម្បីតែការទទួលបានឱកាសបំពេញភារកិច្ច ហើយមនុស្សម្នាក់ៗពិតជាឱ្យតម្លៃវាណាស់។ គ្មាននរណាម្នាក់ចង់ឱ្យមានហានិភ័យដែលអាចកើតមាន ចំពោះការបំពេញភារកិច្ចរបស់ពួកគេ ដោយសារតែអ្នកដទៃ ឬដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេឡើយ។ ហេតុដូច្នេះហើយ ប្រសិនបើមាននរណាម្នាក់នាំហានិភ័យដែលអាចកើតមាន ដល់ការបំពេញភារកិច្ច ឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូនប្រុសស្រី ឬប្រសិនបើមាននរណាម្នាក់ដាក់ឧបសគ្គលើផ្លូវនៃការជឿលើព្រះជាម្ចាស់របស់អ្នកដទៃ នោះដំណាក់របស់ព្រះជាម្ចាស់នឹងមិនលើកលែងឱ្យពួកគេដោយងាយឡើយ។ នៅពេលដែលព្រះដំណាក់របស់ព្រះជាម្ចាស់រកឃើញពួកគេ នោះនឹងបោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញភ្លាមៗ គឺនឹងមិនបង្អង់ឡើយ! ប្រសិនបើពួកគេការពារខ្លួន ដោយបង្កើតហេតុផល និងលេសដោយនិយាយថា «វាគ្រាន់តែជាការភ្លាត់មាត់មួយពេលប៉ុណ្ណោះ ដោយសារតែខ្ញុំមិនបានប្រយ័ត្ន» អ្នកមិនត្រូវជឿពាក្យនេះជាដាច់ខាត លេសបែបនេះគឺមិនសមហេតុផលឡើយ។ ហេតុអ្វីបានជាពួកគេមិនប្រាប់គេអំពីបញ្ហាគ្រួសាររបស់ពួកគេផ្ទាល់? ហេតុអ្វីបានជាពួកគេបែរជានិយាយអំពីកិច្ចការរបស់បងប្អូនប្រុសស្រីទៅវិញ? ពួកគេច្បាស់ជាមានចេតនាអាក្រក់ហើយ។ ពួកគេបានបញ្ចេញឱ្យដឹងនូវកិច្ចការរបស់ពួកជំនុំ និងព័ត៌មានអំពីបងប្អូនប្រុសស្រី ប្រសិនបើការនេះនាំបញ្ហាដល់បងប្អូនប្រុសស្រី នោះពួកគេគួរតែត្រូវបណ្ដាសា! តើមនុស្សបែបនេះ មិនគួរត្រូវបណ្ដាសាទេឬ? (មែនហើយ។) នៅក្នុងដំណើរការដែលពួកជំនុំផ្សាយកិច្ចការដំណឹងល្អរបស់ខ្លួន គឺជៀសមិនរួចទេដែលមនុស្សបែបនេះមួយចំនួននឹងចូលរួមក្នុងពួកជំនុំ។ ពួកគេមិនញញើតនឹងលក់ពួកជំនុំ លក់បងប្អូនប្រុសស្រីនោះទេ និងថែមទាំងក្បត់ផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ទៀតផង។ ពួកគេសេពគប់ជាមួយមនុស្សគ្រប់ប្រភេទដោយសម្ងាត់ ហើយគោលបំណងរបស់ពួកគេក្នុងការសេពគប់ជាមួយអ្នកទាំងនោះ គឺមិនបរិសុទ្ធឡើយ។ នៅពេលទាក់ទងជាមួយមនុស្សទាំងនោះ ពួកគេថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច ដោយប្រាប់អ្នកទាំងនោះនូវរាល់ព័ត៌មានផ្ទៃក្នុងរបស់ពួកជំនុំដែលពួកគេដឹង ដោយមិនលាក់ទុកអ្វីសោះ ហើយទីបំផុត ការនេះនាំបញ្ហាដល់បងប្អូនប្រុសស្រី និងដល់ពួកជំនុំ។ កំហុសចំពោះរឿងនេះ គួរតែធ្លាក់ទៅលើមនុស្សទាំងនេះដែលនិយាយប៉ប៉ាច់ប៉ប៉ោច។ ពួកគេខ្លះអាចនិយាយថា ពួកគេមិនបានធ្វើបែបនេះដោយចេតនាទេ ប៉ុន្តែទោះបីជាវាមិនមែនជាចេតនាក៏ដោយ ក៏វាមិនមែនជាអ្វីដែលពួកគេអាចទទួលយកបានដែរ។ ប្រសិនបើវាមិនមែនជាចេតនាទេ ហេតុអ្វីបានជាអ្នកមិនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯងវិញទៅ? ហេតុអ្វីបានជាអ្នកធ្វើឱ្យគ្រោះថ្នាក់តែអ្នកដទៃទៅវិញ? អ្នកបាននាំបញ្ហាដល់ពួកជំនុំ និងដល់បងប្អូនប្រុសស្រី នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ ហេតុដូច្នេះហើយ កំហុសគួរតែធ្លាក់ទៅលើអ្នក។ ប្រសិនបើអ្នកសម្លាប់នរណាម្នាក់ ហើយបន្ទាប់មកនិយាយថា «ខ្ញុំមិនបានធ្វើវាដោយចេតនាទេ ខ្ញុំមិនដែលមានបំណងសម្លាប់ពួកគេទេ ខ្ញុំគ្មានគំនិតបែបនេះនៅក្នុងចិត្តរបស់ខ្ញុំឡើយ» តើច្បាប់នឹងកាត់ក្ដីថាអ្នកគ្មានទោស ដោយសារតែសម្តីនោះដែរឬទេ? (ទេ។) ទោះបីជាអ្នកកំពុងនិយាយការពិតក៏ដោយ ក៏វានៅតែគ្មានប្រយោជន៍ដែរ។ ការពិតគឺថា អ្នកបានសម្លាប់នរណាម្នាក់ ហើយតាមផ្លូវច្បាប់ មានភស្តុតាងជាក់លាក់អំពីរឿងនេះ ដូច្នេះ អ្នកត្រូវតែត្រូវបានប្រកាសថាមានទោសដោយផ្អែកលើការពិត។ អ្នកបានប្រព្រឹត្តបទឧក្រិដ្ឋឃាតកម្ម ដូច្នេះ អ្នកគឺជាឃាតករ ហើយទោះបីជាមានការដោះសារការពារខ្លួនច្រើនប៉ុនណា ក៏មិនអាចជួយអ្នកបានដែរ។ មនុស្សមួយចំនួនតែងតែនាំបញ្ហាដល់ពួកជំនុំតាមរយៈសកម្មភាពរបស់ពួកគេ ហើយជួនកាល បញ្ហានេះគឺធ្ងន់ធ្ងរ មិនត្រឹមតែបណ្តាលឱ្យមានការចាប់ខ្លួន និងការជាប់ពន្ធនាគារដល់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការរបស់ពួកជំនុំទៀតផង។ ដំណាក់របស់ព្រះជាម្ចាស់នឹងមិនលើកលែងទោសឱ្យមនុស្សបែបនេះជាដាច់ខាត គឺនឹងបណ្ដេញចេញនូវមនុស្សគ្រប់គ្នាដែលខ្លួនចាប់បាន ហើយនឹងដាក់បណ្ដាសាពួកគេ។ ដំណាក់របស់ព្រះជាម្ចាស់ នឹងមិនបង្អង់សោះឡើយ! ប្រសិនបើរឿងទាំងនេះបានកើតឡើងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ អ្នកប្រព្រឹត្តអំពើអាក្រក់នឹងត្រូវគេអូសចេញមកក្រៅ ហើយវាយនឹងដំបងឱ្យស្លាប់ ឬគប់ដុំថ្មឱ្យស្លាប់មិនខាន នោះហើយជារបៀបដែលករណីបែបនេះត្រូវដោះស្រាយ។ ឥឡូវនេះ ដោយសារនេះមិនមែនជាផ្នែកនៃបញ្ញត្តិរដ្ឋបាលនៃដំណាក់របស់ព្រះជាម្ចាស់ ពួកគេនឹងត្រូវបណ្ដេញចេញ ហើយបងប្អូនប្រុសស្រីនឹងរួមគ្នាដាក់បណ្ដាសាពួកគេ។ គ្មានឱកាសសម្រាប់ពួកគេក្នុងការទទួលបានព្រះពរ ឬសេចក្ដីសង្គ្រោះឡើយ ពួកគេត្រូវតែបញ្ជូនទៅស្ថាននរក និងទទួលការដាក់ទោស!
មានមនុស្សមួយប្រភេទទៀតដែលមានសាវតារស្មុគស្មាញ ពួកគេមកកាន់ពួកជំនុំដោយមានបេសកកម្មពិសេសដើម្បីអនុវត្ត។ បុគ្គលមួយចំនួនប្រភេទនេះខ្លះត្រូវបានបញ្ជូនមកដោយរដ្ឋាភិបាល ចំណែកឯអ្នកផ្សេងទៀតត្រូវបានចាត់តាំងបេសកកម្មដោយក្រុមសាសនា ឬក្រុមសង្គមមួយចំនួន។ ឧទាហរណ៍៖ បេសកកម្មទាំងនេះអាចរួមមាន ការឃ្លាំមើលបងប្អូនប្រុសស្រី ការឃ្លាំមើលពួកជំនុំ ឬការលួចស៊ើបការណ៍អំពីផ្នែកផ្សេងៗនៃកិច្ចការរបស់ពួកជំនុំ និងការរៀបចំកិច្ចការរបស់ពួកជំនុំពីដំណាក់កាលផ្សេងៗគ្នា។ មិនថាបេសកកម្មរបស់ពួកគេគឺជាអ្វីនោះទេ ក្នុងករណីណាក៏ដោយ តាមទស្សនៈរបស់យើង មនុស្សប្រភេទនេះមានសាវតារស្មុគស្មាញ។ ភាគច្រើននៃមនុស្សដែលមានសាវតារស្មុគស្មាញទាំងនេះ គឺជាពួកអ្នកមិនជឿ ពួកគេគឺជាអ្នកដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ។ ពួកគេខុសពីអ្នកដែលមានសេចក្ដីជំនឿតិចតួច មានគុណសម្បត្តិអន់ ឬមានសញ្ញាណច្រើន អ្នកទាំងនោះជឿយ៉ាងពិតប្រាកដ ចំណែកឯមនុស្សដែលមានសាវតារស្មុគស្មាញទាំងនេះវិញ គឺមានបញ្ហាធ្ងន់ធ្ងរ។ ជាដំបូង ចូរយើងពិចារណាមើល៖ តើមនុស្សបែបនេះ មានភាពជាមនុស្សបែបណា? (ពួកគេមានភាពជាមនុស្សអាក្រក់ ពួកគេទុច្ចរិត ហើយពួកគេជាសមាជិកនៃបក្ខពួករបស់សាតាំង។) ដូច្នេះ តើពួកគេជាមនុស្សប្រភេទណា? (ពួកគេគឺជាអារក្ស។) ត្រឹមត្រូវហើយ អ្នកនិយាយត្រូវចំចំណុចហើយ ពួកគេគឺជាអារក្សដែលជ្រៀតចូលក្នុងពួកជំនុំ។ ពួកគេគឺជាមនុស្សដែលជ្រៀតចូលក្នុងពួកជំនុំ ហើយរស់នៅក្នុងភាពងងឹត ខណៈពេលដែលលាក់ទុកនូវល្បិចកល និងគោលបំណងផ្សេងៗ។ មនុស្សបែបនេះ គឺជាអារក្ស។ តាំងពីដើមដំបូងមក នៅពេលដែលមនុស្សទាំងនេះចូលមកក្នុងពួកជំនុំ ពួកគេមិនមានបំណងល្អឡើយ។ មិនថានរណាជាអ្នកចាត់តាំងពួកគេនោះទេ ខ្លះអាចត្រូវបានចាត់តាំងដោយរដ្ឋាភិបាល ឬក្រុមមួយចំនួន ចំណែកឯអ្នកផ្សេងទៀតប្រហែលជាមិនត្រូវបានចាត់តាំងដោយនរណាម្នាក់ទាល់តែសោះ ហើយគ្រាន់តែចង់ជ្រៀតចូលក្នុងពួកជំនុំដោយខ្លួនឯងប៉ុណ្ណោះ មនុស្សបែបនេះគឺជាមនុស្សដែលប៉ិនប្រសប់ខាងលោកីយ៍សុទ្ធសាធ។ ពួកគេសេពគប់ជាមួយមនុស្សជាច្រើនប្រភេទ ហើយពួកគេមានទំនាក់ទំនងរវាងបុគ្គល និងទំនាក់ទំនងសង្គមដ៏ស្មុគស្មាញ ពួកគេមានសាវតារស្មុគស្មាញ។ «សាវតារស្មុគស្មាញ» មានន័យថា ទំនាក់ទំនងសង្គម ទំនាក់ទំនងរវាងបុគ្គល និងបរិយាកាសរស់នៅរបស់ពួកគេ គឺមិនបរិសុទ្ធជាពិសេស និងមិនសាមញ្ញឡើយ ពួកគេមិនដូចជាប្រជាជនសាមញ្ញដែលគ្រាន់តែព្យាយាមរកលុយ និងរស់នៅក្នុងជីវិតដ៏ល្អនោះទេ។ តួនាទីដែលមនុស្សទាំងនេះដើរតួនៅក្នុងសង្គម គឺជាតួនាទីរបស់អ្នកលេចធ្លោ អ្នកដឹកនាំ ឬបុគ្គលពិសេសនៅក្នុងមជ្ឈដ្ឋាន និងក្រុមផ្សេងៗ ពួកគេគឺជាប្រភេទមនុស្សដែលអ្នកមិនជឿហៅថា «បុគ្គលមានសមត្ថភាព» ឬ «គ្រូជំនាញ»។ មិនថាពួកគេនៅទីណាទេ ពួកគេមិនមែនជាមនុស្សដែលរស់នៅតាមគន្លងធម៌ឡើយ ហើយពួកគេមិនមែនជាមនុស្សថ្លៃថ្នូរទេ។ មិនថាពួកគេស្វែងរកឱកាសដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ឬអំណាច ឬការគ្រប់គ្រងលើអ្នកដទៃនៅក្នុងក្រុម និងមជ្ឈដ្ឋានផ្សេងៗនោះទេ វាគឺជាគោលបំណងរបស់ពួកគេ ហើយវាគឺជាគោលដៅនៃអត្ថិភាពរបស់ពួកគេ។ មិនថាពួកគេនៅក្នុងពួកជំនុំណាក៏ដោយ ផ្នត់គំនិតរបស់ពួកគេគឺដូចជាអារក្ស ដែលតែងតែចង់ធ្វើសកម្មភាព ចង់គ្រប់គ្រងស្ថានការណ៍ គ្រប់គ្រងមនុស្ស គ្រប់គ្រងលុយកាក់ ប្រើឥទ្ធិពល និងប្រើអំណាច។ នេះគឺជាការសម្តែងចេញរបស់មនុស្សប្រភេទនេះ។ ហេតុដូច្នេះហើយ មិនថាមនុស្សបែបនេះមានបេសកកម្ម ឬថាតើពួកគេត្រូវបានចាត់តាំងដោយរដ្ឋាភិបាល ឬក្រុមសង្គមណាមួយនោះទេ ពួកគេមិនអាចរស់នៅតាមគន្លងធម៌បានឡើយ បន្ទាប់ពីមកកាន់ពួកជំនុំ។ ទោះបីជាពួកគេគ្មានបេសកកម្ម ហើយទោះបីជាពួកជំនុំ ឬបងប្អូនប្រុសស្រីមិនមែនជាគោលដៅនៃការកេងប្រវ័ញ្ចរបស់ពួកគេក៏ដោយ ក៏ពួកគេមិនមែនជាមនុស្សដែលចង់ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ ហើយពួកគេច្បាស់ណាស់ថាមិនមែនជាមនុស្សដែលជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ។ គោលបំណងរបស់ពួកគេក្នុងការចូលរួមក្នុងពួកជំនុំ គឺមិនបរិសុទ្ធទាល់តែសោះ យ៉ាងហោចណាស់ មានរឿងមួយដែលជាក់ស្តែងខ្លាំងចំពោះពួកគេ គឺ «ការកេងចំណេញពីពួកជំនុំ» និងការរង់ចាំឱកាសដើម្បីអនុវត្តផែនការផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើពួកគេបរាជ័យក្នុងការសម្រេចគោលដៅរបស់ខ្លួន ហើយបំណងប្រាថ្នារបស់ពួកគេត្រូវរលាយសាបសូន្យ ពួកគេទំនងជានឹងចាកចេញពីពួកជំនុំនៅពេលណាមួយមិនខាន។ ពួកគេស្វែងរកឱកាសដោយរង់ចាំពេលវេលាដ៏សមស្របដើម្បីវាយប្រហារ ប្រសិនបើមាននរណាម្នាក់ដែលពួកគេអាចកេងប្រវ័ញ្ច ឬពេលវេលាសមស្របណាមួយ ដែលអាចឱ្យពួកគេសម្រេចបាននូវគោលដៅ មហិច្ឆតា ឬបំណងប្រាថ្នារបស់ពួកគេ នោះពួកគេនឹងមិនលែងដៃពីបុគ្គលនោះ ឬពេលវេលានោះជាដាច់ខាត។ ប្រសិនបើពួកគេនៅតែបរាជ័យក្នុងការស្វែងរកឱកាស ពួកគេនឹងអស់សង្ឃឹម និងខកចិត្ត ហើយពួកគេចង់ចាកចេញពីពួកជំនុំ។ ហេតុដូច្នេះហើយ មនុស្សប្រភេទនេះក៏ជាប្រភេទបុគ្គលគ្រោះថ្នាក់នៅក្នុងពួកជំនុំដែរ ហើយពួកគេត្រូវតែត្រូវបានញែកឱឱ្យដឹង និងទុកឱ្យនៅឆ្ងាយ។ គោលការណ៍ដ៏សំខាន់មួយទៀតគឺថា ប្រសិនបើអ្នកមិនច្បាស់ថា សាវតាររបស់មនុស្សម្នាក់គឺជាអ្វី ឬអ្នកមានអារម្មណ៍ស្រពិចស្រពិលថា សាវតាររបស់ពួកគេគឺស្មុគស្មាញខ្លាំង នោះក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការម្នាក់ យ៉ាងហោចណាស់អ្នកគួរតែដឹងថា បុគ្គលនេះមិនអាចចាត់តាំងឱ្យកាន់តំណែងសំខាន់ៗ ឬអនុញ្ញាតឱ្យមានឋានៈ ឬអំណាច ឬត្រូវបានអនុញ្ញាតឱ្យបំពេញកិច្ចការសំខាន់ណាមួយនៅក្នុងពួកជំនុំបានឡើយ។ ប្រសិនបើអ្នកមិនអាចមើលធ្លុះពួកគេទេ នោះអ្នកអាចសង្កេតមើលពួកគេបាន ប៉ុន្តែអ្នកមិនត្រូវធ្វើសកម្មភាពដោយប្រញាប់ប្រញាល់ ឬលឿនពេកជាដាច់ខាត។ ប្រសិនបើអ្នកផ្ដល់ឋានៈឱ្យពួកគេ ឬថែមទាំងឱ្យពួកគេទទួលខុសត្រូវលើកិច្ចការសំខាន់មួយ មុនពេលដែលអ្នកបានមើលធ្លុះពួកគេ នោះអ្នកកំពុងតែល្ងង់ខ្លៅខ្លាំងណាស់! កាលណាអ្នកកាន់តែមិនអាចមើលធ្លុះពួកគេ អ្នកកាន់តែមិនគួរផ្ទុកផ្ដាក់កិច្ចការសំខាន់ដល់ពួកគេ ហើយអ្នកកាន់តែគួរមានការប្រុងប្រយ័ត្ន និងកាន់តែគួរឃ្លាំមើលពួកគេឱ្យបានដិតដល់ និងត្រួតពិនិត្យពួកគេឱ្យបានតឹងរ៉ឹង។ តាមពិតទៅ មិនថាពួកគេមានបេសកកម្មឬអត់នោះទេ មនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញ ទីបំផុតនឹងមិនស្ថិតនៅក្នុងពួកជំនុំបានយូរឡើយ។ នេះគឺដោយសារតែ នៅក្នុងចិត្តរបស់ពួកគេ ពួកអ្នកមិនជឿទាំងនេះមិនពេញចិត្តចំពោះរឿងរ៉ាវនៃជំនឿទេ។ អ្នកដែលមិនជឿថាមានព្រះ មិនជឿថាព្រះជាម្ចាស់មានពិតឡើយ ហើយពួកគេមិនចាប់អារម្មណ៍នឹងអ្វីដែលទាក់ទងនឹងព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ ឬការសម្ដែងចេញនូវសេចក្ដីពិតរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេតែងតែស៊ើបអង្កេតថា៖ «តើមានផលចំណេញដែរឬទេក្នុងការជឿលើព្រះ? តើខ្ញុំអាចរកលុយបានច្រើន និងក្លាយជាអ្នកមានពីការជឿនេះដែរឬទេ? តើខ្ញុំអាចប្រើល្បិចកល និងឧបាយកលរបស់ខ្ញុំនៅទីនេះ ដូចដែលខ្ញុំធ្វើនៅក្នុងពិភពលោកបានដែរឬទេ?» ដោយឃើញថា ដំណាក់របស់ព្រះជាម្ចាស់មិនលើកតម្កើងរឿងទាំងនេះទេ តែបែរជាតែងតែនិយាយអំពីការធ្វើជាមនុស្សស្មោះត្រង់ ហើយថាអ្នកណាក៏ដោយដែលបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ឬធ្វើលេងៗ តែងតែត្រូវបានលួសកាត់ ពួកគេមានអារម្មណ៍ត្រូវបានគេច្រានចោល ហើយពួកគេមានអារម្មណ៍មិនសប្បាយចិត្ត និងគ្មានសេរីភាពនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយពួកគេតែងតែចង់ស្វែងរកឱកាសដើម្បីចាកចេញ។ ប្រសិនបើមនុស្សម្នាក់ពិតជាចៀមរបស់ព្រះជាម្ចាស់មែន ជាអ្នកដែលត្រូវបានព្រះជាម្ចាស់រើសតាំងមែន នោះពួកគេនឹងមិនធុញទ្រាន់នឹងការស្តាប់សេចក្ដីពិត ដែលត្រូវបានពិភាក្សាជាញឹកញាប់នៅក្នុងដំណើរនៃការជឿលើព្រះជាម្ចាស់ឡើយ ទោះបីជាសេចក្ដីពិតទាំងនោះត្រូវបានពិភាក្សាអស់រយៈពេល ២០ ឬ ៣០ ឆ្នាំក៏ដោយ ក៏ពួកគេអាចស្តាប់សេចក្ដីពិតទាំងនោះពេញមួយជីវិតរបស់ពួកគេ និងនៅតែយល់ថាវាថ្មីជានិច្ចដែរ។ កាលណាពួកគេកាន់តែស្ដាប់ សេចក្ដីពិតទាំងនេះកាន់តែច្បាស់ចំពោះពួកគេ កាលណាពួកគេកាន់តែស្ដាប់ ដួងចិត្តរបស់ពួកគេកាន់តែទទួលបានការផ្គត់ផ្គង់ កាលណាពួកគេកាន់តែស្ដាប់ ពួកគេកាន់តែប្រាថ្នាចង់បានសេចក្ដីពិត។ ទោះបីជាពួកគេត្រូវស្ដាប់ព្រះបន្ទូលទាំងនេះជារៀងរាល់ថ្ងៃក៏ដោយ ក៏ពួកគេស្ម័គ្រចិត្តធ្វើដូច្នេះដែរ។ ជាពិសេស នៅពេលដែលពួកគេបានឮទីបន្ទាល់តាមរយៈបទពិសោធដែលផ្ដល់ប្រយោជន៍ដល់ពួកគេ ពួកគេមានអារម្មណ៍ថាមានក្ដីសុខ និងស្កប់ស្កល់ ហាក់ដូចជាពួកគេបានរីករាយនឹងពិធីជប់លៀងដ៏ធំមួយអ៊ីចឹង ដែលសប្បាយចិត្តជាងការរើសបានដុំមាសទៅទៀត។ ចំណែកឯអ្នកមិនជឿទាំងនេះ និងពួកអារក្សទាំងនេះវិញ ជាពិសេសមនុស្សដែលមានសាវតារស្មុគស្មាញទាំងនេះ ពេលពួកគេកាន់តែឮការប្រកបគ្នាអំពីសេចក្ដីពិត នោះពួកគេកាន់តែមានអារម្មណ៍ធុញទ្រាន់ ពេលពួកគេកាន់តែស្ដាប់ នោះពួកគេកាន់តែមានអារម្មណ៍មន្ទិលសង្ស័យ និងអារម្មណ៍ក្នុងចិត្តត្រូវបានគេច្រានចោល។ នៅពេលដែលពួកគេឮព្រះបន្ទូលទាំងនេះ ពួកគេយល់ថាវាគួរឱ្យធុញទ្រាន់ សោះកក្រោះ និងដដែលៗ។ ប្រសិនបើអ្នកឱ្យពួកគេអង្គុយ ហើយស្ដាប់សេចក្ដីអធិប្បាយ នោះពួកគេមានអារម្មណ៍ហាក់ដូចជាកំពុងទទួលរងទារុណកម្មអ៊ីចឹង។ ពួកគេនិយាយថា៖ «ហេតុដូចម្ដេចបានជាអ្នករាល់គ្នាចូលចិត្តស្ដាប់ព្រះបន្ទូលទាំងនេះម្ល៉េះ ហាក់ដូចជាអ្នកបានទទួលទានក្នុងពិធីជប់លៀងដ៏ធំមួយអ៊ីចឹង? ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍ត្រូវគេច្រានចោលយ៉ាងនេះ នៅពេលដែលខ្ញុំបានឮព្រះបន្ទូលទាំងនេះ?» បន្ទាប់ពីស្ដាប់អស់រយៈពេលយ៉ាងយូរ ពួកគេមិនអាចអង្គុយស្ងៀមបានឡើយ។ ប្រសិនបើពួកគេមិនអាចធ្វើជាអ្នកដឹកនាំបានទេ ពួកគេមិនសុខចិត្តបំពេញភារកិច្ចរបស់ខ្លួន ឬស៊ូទ្រាំនឹងទុក្ខលំបាកឡើយ ហើយយូរៗទៅ ពួកគេយល់ថាអ្វីៗទាំងអស់សុទ្ធតែគ្មានន័យ ឯគំនិតចង់បោះបង់សេចក្ដីជំនឿរបស់ពួកគេក៏ចាប់ផ្ដើមលេចឡើង។ នេះហើយជារបៀបដែលអ្នកមិនជឿត្រូវបានលាតត្រដាង។ ចំពោះមនុស្សដែលមានសាវតារស្មុគស្មាញទាំងនេះ ប្រសិនបើក្នុងអំឡុងពេលនៃការសង្កេតមើលរបស់អ្នកចំពោះពួកគេ អ្នករកឃើញថាពួកគេមានប្រវត្តិមិនច្បាស់លាស់ និងមានសាវតារស្មុគស្មាញ នោះត្រូវព្យាយាមប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីរកឱកាសបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ។ សម្រាប់មនុស្សបែបនេះ ដែលមិនទទួលយកសេចក្ដីពិតទាល់តែសោះ វាជារឿងចាំបាច់ក្នុងការប្រើប្រាជ្ញាខ្លះៗ។ អ្នកអាចប្រាប់ពួកគេថា៖ «អ្នកចង់ក្លាយជាអ្នកមាន ហើយអ្នកស្រមៃចង់ក្លាយជាមន្ត្រី អ្នកពិតជាខាតបង់ធំណាស់ ប្រសិនបើអ្នករស់នៅពេញមួយជីវិតដោយមិនបានក្លាយជាមន្ត្រីនោះ! អ្នកគួរតែក្លាយជាមន្ត្រី ក្លាយជាអ្នកមាន និងដេញតាមពិភពលោកីយ៍ នោះហើយជាកន្លែងដែលមានផលប្រយោជន៍ជាក់ស្តែង។ អ្នកមានខួរក្បាលរកស៊ី ហើយអ្នកកើតមកស័ក្តិសមធ្វើជាមន្ត្រី ប្រសិនបើអ្នកដេញតាមពិភពលោកីយ៍ អ្នកច្បាស់ជាអាចក្លាយជាអ្នកមាន និងក្លាយជាមន្ត្រីមិនខាន»។ ពេលពួកគេឮដូច្នេះ ពួកគេនឹងគិតថាពួកគេបានរកឃើញមនុស្សដែលយល់ចិត្ត ហើយនិយាយថា៖ «អ្នកនិយាយត្រូវណាស់! ខ្ញុំតែងតែមានអារម្មណ៍ថា គ្មានន័យអ្វីទេក្នុងការជឿលើព្រះ អ្វីដែលអ្នកបាននិយាយពិតជាត្រូវចិត្តខ្ញុំណាស់។ តាមពិត ជំនឿមានឥទ្ធិពលតែខាងផ្លូវចិត្តប៉ុណ្ណោះ វាមិនសំខាន់ទេថាមានវាឬអត់នោះ។ ជីវិតគឺខ្លីណាស់ ត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ វានឹងកន្លងផុតទៅក្នុងមួយប៉ព្រិចភ្នែក។ ការចំណាយពេលឥតប្រយោជន៍នៅទីនេះជាមួយអ្នកដែលជឿលើព្រះ មិនបានផ្តល់អ្វីដល់ខ្ញុំឡើយ ហើយខ្ញុំតែងតែមានអារម្មណ៍មិនពេញចិត្ត។ តើខ្ញុំមិនមែនកំពុងធ្វើខុសចំពោះខ្លួនឯងទេឬអី ដែលធ្វើបែបនេះ? ការចេញទៅរកលុយឱ្យបានច្រើន ទើបជារឿងសំខាន់ពិតប្រាកដ!» ពួកគេនឹងយល់ស្របនឹងអ្វីដែលអ្នកបាននិយាយ។ នៅពេលដែលពួកគេយល់ស្រប ប្រហែលជានៅថ្ងៃណាមួយ ពួកគេនឹងចាកចេញដោយខ្លួនឯង ដោយសារតែពួកគេមានអារម្មណ៍ថា ការបន្តនៅក្នុងពួកជំនុំគឺគ្មានន័យ ហើយលើសពីនេះទៅទៀត មានរឿងខ្លះដំណើរការមិនល្អសម្រាប់ពួកគេ ឬពួកគេជួបប្រទះនឹងការបរាជ័យ និងឧបសគ្គមួយចំនួន ព្រមទាំងទទួលរងការលួសកាត់ខ្លះៗផង។ តើនេះមិនល្អទេឬអី? (មែនហើយ នេះគឺជាវិធីសាស្ត្រដ៏ឈ្លាសវៃមួយ។) វាងាយស្រួលណាស់ក្នុងការធ្វើឱ្យពួកអារក្សចាកចេញពីពួកជំនុំ៖ នៅពេលដែលអ្នកបានយល់ពីផ្នត់គំនិតរបស់ពួកគេហើយ ប្រសិនបើមានអ្វីដែលពួកគេចង់បាន ចូរលើកទឹកចិត្តពួកគេឱ្យដេញតាមវាចុះ។ តាមរបៀបនេះ អ្នកអាចបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញបាន។ ចូរធ្វើការបណ្ដោយតាមទឹក ដើម្បីដឹកនាំពួកគេចេញ។ នេះហើយជារបៀបដោះស្រាយជាមួយអ្នកមិនជឿប្រភេទនេះ។
ប្រសិនបើមនុស្សដែលមានសាវតារស្មុគស្មាញបែបនេះ ត្រូវបានរកឃើញនៅក្នុងពួកជំនុំ ពួកគេគួរតែត្រូវបានបញ្ចុះបញ្ចូលឱ្យចាកចេញ ឬត្រូវបោសសម្អាតចេញភ្លាមៗ កុំព្យាយាមឃាត់ពួកគេឱ្យនៅឡើយ។ ហេតុអ្វីមិនឃាត់? ម្យ៉ាង ពួកគេគ្មានតួនាទីល្អណាមួយនៅក្នុងពួកជំនុំឡើយ ម្យ៉ាងទៀត ពួកគេច្បាស់ណាស់ថាមិនមែនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានព្រះជាម្ចាស់រើសតាំងឡើយ។ លើសពីនេះ ទោះបីជាពួកគេនៅតែបន្តនៅក្នុងពួកជំនុំក៏ដោយ ក៏ទីបំផុត វានៅតែមិនអាចទៅរួចឡើយសម្រាប់ពួកគេ ក្នុងការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ ឬការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើពួកគេនៅតែបន្តនៅក្នុងពួកជំនុំ វានឹងប៉ះពាល់ដល់កិច្ចការរបស់ពួកជំនុំ ហើយពួកគេអាចនឹងបំភាន់ និងជះឥទ្ធិពលដល់បងប្អូនប្រុសស្រីមួយចំនួនដែលមានកម្ពស់ស្ដួចស្ដើង។ មនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ យល់ថាពួកគេមិនគួរឱ្យពេញចិត្តឡើយ ចំណែកឯពួកគេវិញ ក៏មើលមកបងប្អូនប្រុសស្រីនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ដោយការមិនពេញចិត្តដូចគ្នាដែរ។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេតែងតែចាត់ទុកដំណាក់របស់ព្រះជាម្ចាស់ ពួកជំនុំ និងបងប្អូនប្រុសស្រី ដោយមានអរិភាព។ ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ ប្រសិនបើមានសត្រូវបែបនេះ មានអ្នកប្រឆាំងបែបនេះនៅក្នុងពួកជំនុំ តើអ្នករាល់គ្នានឹងមានអារម្មណ៍រំខានដែរឬទេ? (មែនហើយ។) ហេតុដូច្នេះហើយ យកល្អមិនត្រូវឃាត់មនុស្សបែបនេះឱ្យនៅឡើយ។ នៅពេលដែលរកឃើញពួកគេហើយ ត្រូវបញ្ចុះបញ្ចូលពួកគេឱ្យចាកចេញ បោសសម្អាតពួកគេចេញ ឬបណ្ដេញពួកគេចេញភ្លាមៗ។ តើមនុស្សបែបនេះគួរតែត្រូវបានដោះស្រាយយ៉ាងដូចម្តេច ប្រសិនបើជួបប្រទះក្នុងអំឡុងពេលនៃដំណើរការផ្សាយដំណឹងល្អ? (គ្រាន់តែនៅឱ្យឆ្ងាយពីពួកគេ ហើយមិនបាច់ខ្វល់ពីពួកគេឡើយ។) នៅពេលដែលអ្នកជួបមនុស្សប្រភេទនេះ អ្នកមិនគួរផ្សាយដំណឹងល្អដល់ពួកគេឡើយ។ ពួកគេនិយាយបែបហួសហេតុ គ្មានមូលដ្ឋាន និងនិយាយប៉ប៉ាច់ប៉ប៉ោចជាច្រើន ប៉ុន្តែតាមពិត ពួកគេគ្មានទេពកោសល្យទាល់តែសោះ។ ដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការមនុស្សប្រភេទនេះដែលមានសាវតារស្មុគស្មាញឡើយ ពួកគេមិនមែនស្ថិតក្នុងចំណោមអ្នកដែលត្រូវបានព្រះជាម្ចាស់រើសតាំងនោះទេ។ ទោះបីជាពេលនេះពួកគេជឿក៏ដោយ ក៏មិនយូរមិនឆាប់ ពួកគេនៅតែត្រូវបោសសម្អាតចេញដដែល។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកផ្សាយដំណឹងល្អជួបប្រទះមនុស្សបែបនេះ ពួកគេគួរតែបោះបង់អ្នកទាំងនោះចោលទៅ។ ដំណាក់របស់ព្រះជាម្ចាស់មិនត្រូវការ និងមិនស្វាគមន៍មនុស្សបែបនេះឡើយ។ នេះគឺជារបៀបដោះស្រាយជាមួយមនុស្សដែលមានសាវតារស្មុគស្មាញ ហើយនេះគឺជាគោលការណ៍។ ជាការពិតណាស់ ក្នុងការដោះស្រាយបញ្ហានេះ មិនចាំបាច់បំប៉ោងបញ្ហាឱ្យធំហួសហេតុឡើយ អ្នកត្រូវតែយល់ឱ្យបានច្បាស់ថា តើមនុស្សម្នាក់ស្ថិតក្នុងជំពូកនៃមនុស្សដែលមានសាវតារស្មុគស្មាញដែរឬទេ។ ប្រសិនបើការសម្តែងចេញរបស់ពួកគេ ត្រូវគ្នានឹងលក្ខណៈរបស់មនុស្សប្រភេទនេះ នោះពួកគេគួរតែត្រូវបានចាត់ចូលទៅក្នុងលំដាប់នៃក្រុមនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមាននរណាម្នាក់គ្រាន់តែអួតអាងម្ដងម្កាល ឬនិយាយរឿងមិនសមហេតុផល ហើយដោយសារតែការអួតអាងហួសហេតុរបស់ពួកគេ ពួកគេត្រូវបានគេមើលច្រឡំថាមានសាវតារស្មុគស្មាញ ប៉ុន្តែតាមការពិត ជំនឿរបស់ពួកគេលើព្រះជាម្ចាស់គឺជាពិតប្រាកដ ហើយពួកគេមិនស្ថិតក្នុងជំពូកនេះទេ នោះស្ថានភាពនេះទាមទារការដោះស្រាយខុសគ្នា ដើម្បីជៀសវាងការចោទប្រកាន់ខុសលើមនុស្សល្អ។
III. ផ្អែកលើឥរិយាបថដែលមនុស្សម្នាក់មាន ពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន
យើងបានប្រកបគ្នាជិតចប់សព្វគ្រប់ហើយ អំពីលក្ខខណ្ឌវិនិច្ឆ័យនៃការញែកដឹងមនុស្សដោយផ្អែកលើភាពជាមនុស្សរបស់ពួកគេ។ មានលក្ខខណ្ឌវិនិច្ឆ័យមួយទៀត គឺការញែកដឹងមនុស្សដោយផ្អែកលើអាកប្បកិរិយាដែលពួកគេមាន ក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ។ យើងបាននិយាយច្រើនណាស់ហើយអំពីលក្ខខណ្ឌវិនិច្ឆ័យនេះនៅក្នុងសេចក្ដីអធិប្បាយមុនៗ ដូច្នេះមិនចាំបាច់និយាយអ្វីបន្ថែមអំពីរឿងនេះទៀតទេ។
ល្អណាស់។ នោះជាការបញ្ចប់ការប្រកបគ្នារបស់យើងសម្រាប់ថ្ងៃនេះ។ លាហើយ!
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤