ជំពូកទី ៧៨

ខ្ញុំបានមានបន្ទូលពីមុនហើយថា ខ្ញុំជាព្រះដែលកំពុងធ្វើកិច្ចនេះ មិនមែនមនុស្សណាម្នាក់ឡើយ។ អ្វីៗគ្រប់យ៉ាងទទួលបានការសម្រាក និងភាពរីករាយដោយសារខ្ញុំ ប៉ុន្តែអ្វីៗគឺខុសគ្នាស្រឡះដោយសារអ្នករាល់គ្នា។ អ្នកជួបប្រទះការលំបាកក្រៃលែង ក្នុងកិច្ចការគ្រប់យ៉ាងដែលអ្នកធ្វើ។ អ្វីក៏ដោយដែលខ្ញុំយល់ព្រម ខ្ញុំប្រាកដជាសម្រេចឱ្យបាន។ អ្នកណាដែលខ្ញុំយល់ព្រមហើយ ខ្ញុំនឹងប្រោសឱ្យគេបានគ្រប់លក្ខណ៍។ មនុស្សរាល់គ្នាអើយ៖ ចូរកុំជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំឡើយ! អ្នករាល់គ្នាគ្រាន់តែត្រូវធ្វើ ខណៈពេលដែលកំពុងដើរតាមការដឹកនាំរបស់ខ្ញុំ គឺធ្វើអ្វីដែលខ្ញុំស្រឡាញ់ បដិសេធអ្វីគ្រប់យ៉ាងដែលខ្ញុំស្អប់ ដកខ្លួនចេញពីអំពើបាប ហើយថ្វាយខ្លួនមកក្នុងការឱបក្រសោបដែលពេញដោយក្ដីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំមិនអួតអាងចំពោះអ្នករាល់គ្នាទេ ហើយខ្ញុំក៏មិនមានបន្ទូលបំផ្លើសដែរ។ តាមពិត នេះគឺជាសេចក្ដីពិត។ ប្រសិនបើខ្ញុំមានបន្ទូលថា ខ្ញុំនឹងបំផ្លាញពិភពលោក ត្រឹមមួយពេលដែលអ្នករាល់គ្នាព្រិចភ្នែក ពេលនោះពិភពលោកនឹងក្លាយទៅជាផេះផង់បាត់ទៅហើយ។ អ្នករាល់គ្នាតែងតែថប់បារម្ភហួសហេតុ ព្រមទាំងបន្ថែមបន្ទុកលើខ្លួនឯង ដោយខ្លាចពន់ពេកថា បន្ទូលរបស់ខ្ញុំឥតន័យ។ ហេតុនេះហើយបានជាអ្នករាល់គ្នារត់ចុះឡើង ទាំងព្យាយាម «រកដំណោះស្រាយ» ជំនួសខ្ញុំ។ ឱមនុស្សខ្វាក់អើយ! ឱមនុស្សល្ងីល្ងើអើយ! សូម្បីតែតម្លៃរបស់ខ្លួនឯងផ្ទាល់អ្នកមិនទាំងដឹងផង តែអ្នកបែរជាព្យាយាមធ្វើជាទីប្រឹក្សារបស់ខ្ញុំទៅវិញ។ តើអ្នករាល់គ្នាសក្ដិសមទេ? ចូរមើលកញ្ចក់ឆ្លុះខ្លួនឯងឱ្យច្បាស់សិនទៅ!

ខ្ញុំប្រាប់អ្នករាល់គ្នារឿងមួយទៅចុះ! មនុស្សកំសាកត្រូវតែទទួលបានការវាយផ្ចាលដោយសារសេចក្ដីកំសាករបស់គេ ចំណែកឯមនុស្សស្មោះត្រង់គ្មានអ្វីផ្ទឹមវិញ គេនឹងទទួលបានព្រះពរ ដោយសារសេចក្ដីជំនឿរបស់គេ។ និយាយឱ្យចំទៅ ចំណុចសំខាន់បំផុតនាពេលនេះគឺ សេចក្ដីជំនឿ។ មុនពេលព្រះពរដែលនឹងចាក់បង្ហូរមកលើអ្នករាល់គ្នាត្រូវបានបើកសម្ដែងឱ្យឃើញ អ្នករាល់គ្នាត្រូវលះបង់អ្វីគ្រប់យ៉ាងដើម្បីលះបង់ឱ្យខ្ញុំ។ ប្រាកដណាស់ នេះជាទិដ្ឋភាពដ៏ជាក់លាក់ដែលសំដៅទៅលើពាក្យថា «ការទទួលបានព្រះពរ» និង «ការរងទុក្ខលំបាក»។ ពួកកូនប្រុសរបស់ខ្ញុំអើយ! តើបន្ទូលខ្ញុំនៅតែឆ្លាក់ជាប់នៅក្នុងក្រអៅដួងចិត្តអ្នករាល់គ្នាឬទេ? «អស់អ្នកណាដែលលះបង់ដើម្បីខ្ញុំដោយស្មោះស្ម័គ្រ ខ្ញុំនឹងប្រទានព្រះពរដល់អ្នកទាំងនោះ យ៉ាងហូរហៀរ។» ថ្ងៃនេះ តើអ្នករាល់គ្នាពិតជាយល់ពីអត្ថន័យ ដែលកប់ក្នុងដួងចិត្តអ្នកដែរឬទេ? ខ្ញុំមិនមានបន្ទូលចោលទទេឡើយ ចាប់ពីពេលនេះតទៅ គ្មានអ្វីដែលនឹងត្រូវលាក់បាំងឡើយ។ មានន័យថា សេចក្ដីដែលធ្លាប់ត្រូវបានលាក់ទុកនៅក្នុងបន្ទូលរបស់ខ្ញុំ ឥឡូវនេះ នឹងត្រូវប្រាប់ដល់អ្នករាល់គ្នាម្តងម្នាក់ៗ ដោយគ្មានការលាក់លៀមអ្វីទាំងអស់។ លើសពីនេះទៅទៀត បន្ទូលនីមួយៗនឹងក្លាយជាអត្ថន័យពិតរបស់ខ្ញុំ ដោយមិនបាច់លើកឡើងថា ការបើកសម្ដែងឱ្យឃើញអំពីមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងអស់ ដែលលាក់កំបាំងនៅចំពោះខ្ញុំ នឹងត្រូវសម្រេចយ៉ាងងាយស្រួល ហើយមិនពិបាកសម្រាប់ខ្ញុំឡើយ។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺសុទ្ធតែមានលក្ខណៈជាមនុស្សធម្មតារបស់ខ្ញុំ ហើយមានទាំងភាពជាព្រះពេញលេញរបស់ខ្ញុំផង។ តើអ្នករាល់គ្នាពិតជាមានការយល់ដឹងច្បាស់អំពីព្រះបន្ទូលទាំងនេះដែរឬទេ? នេះហើយជាមូលហេតុដែលខ្ញុំបន្ដបញ្ជាក់ប្រាប់អ្នករាល់គ្នាម្ដងហើយម្ដងទៀតថា អ្នកមិនគួរប្រញាប់ពេកនោះទេ។ ការបើកសម្ដែងពីមនុស្សណាម្នាក់ ឬពីអ្វីមួយ គឺមិនពិបាកសម្រាប់ខ្ញុំនោះទេ ហើយនឹងមានពេលមកដល់ សម្រាប់ការនោះជានិច្ច។ តើមិនមែនបែបនេះទេឬ? មានមនុស្សជាច្រើនបានបង្ហាញពីសណ្ឋានពិតរបស់ពួកគេនៅចំពោះខ្ញុំ។ មិនថាពួកគេជាវិញ្ញាណកញ្ជ្រោង ជាឆ្កែ ឬជាឆ្កែចចកនោះទេ ពួកគេទាំងអស់សម្ដែងឱ្យឃើញពីសណ្ឋានពិតរបស់ពួកគេ ក្នុងពេលវេលាជាក់លាក់មួយដែលខ្ញុំកំណត់ ពីព្រោះគ្រប់អ្វីៗដែលខ្ញុំធ្វើ គឺជាចំណែកមួយនៃផែនការរបស់ខ្ញុំ។ ត្រង់ចំណុចនេះ អ្នកត្រូវតែមានការយល់ដឹងឱ្យបានជាក់ច្បាស់!

តើអ្នករាល់គ្នាពិតជាយល់ច្បាស់អំពីពាក្យដែលគេនិយាយថា «ពេលវេលាមិនយូរទេ» សំដៅទៅលើអ្វីទេ? កាលពីមុន អ្នកតែងតែគិតថា ពាក្យនេះសំដៅទៅលើថ្ងៃកំណត់របស់ខ្ញុំ ប៉ុន្តែអ្នកទាំងអស់គ្នាបានបកស្រាយបន្ទូលរបស់ខ្ញុំដោយផ្អែកលើសញ្ញាណរបស់អ្នក។ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះ! ចាប់ពីពេលនេះទៅ អ្នកណាម្នាក់ដែលបកស្រាយព្រះបន្ទូលរបស់ខ្ញុំខុស ច្បាស់ណាស់ថា អ្នកនោះគឺជាមនុស្សផ្ដេសផ្ដាស! បន្ទូលដែលខ្ញុំថ្លែងថា «ពេលវេលាមិនយូរទេ» គឺសំដៅទៅលើថ្ងៃដែលអ្នករាល់គ្នារីករាយនឹងព្រះពរ ជាថ្ងៃដែលវិញ្ញាណអាក្រក់ទាំងអស់នឹងត្រូវបំផ្លាញ និងបណ្តេញចេញពីក្រុមជំនុំរបស់ខ្ញុំ ហើយមធ្យោបាយទាំងអស់របស់មនុស្សក្នុងការធ្វើអ្វីមួយនឹងត្រូវច្រានចោល។ លើសពីនេះទៅទៀត សម្ដីមួយឃ្លានេះ សំដៅទៅលើថ្ងៃដែលគ្រោះមហន្តរាយដ៏ធំសម្បើមទាំងអស់នឹងមកដល់។ ចូរចងចាំការនេះចុះ! វាគឺជា គ្រោះមហន្តរាយដ៏ធំសម្បើមទាំងអស់។ ចូរកុំបកស្រាយពាក្យមួយឃ្លានេះ ខុសតទៅទៀត។ គ្រោះមហន្តរាយដ៏សម្បើមរបស់ខ្ញុំ នឹងចេញពីព្រះហស្ដរបស់ខ្ញុំ មកលើពិភពលោកទាំងមូលក្នុងពេលតែមួយ។ អស់អ្នកដែលទទួលបាននាមរបស់ខ្ញុំ នឹងទទួលបានព្រះពរ ហើយប្រាកដជាមិនទទួលរងនូវការឈឺចាប់បែបនេះឡើយ។ តើអ្នកនៅតែចងចាំការនោះឬទេ? តើអ្នកយល់ពីអ្វីដែលខ្ញុំកំពុងមានបន្ទូលឬទេ? ពេលវេលាដែលខ្ញុំមានបន្ទូល ច្បាស់ណាស់ថាជាពេលវេលាដែលខ្ញុំចាប់ផ្តើមធ្វើការ (ពេលដែលគ្រោះមហន្តរាយដ៏ធំសម្បើមមកដល់ ក្នុងពេលវេលាតែមួយដង)។ អ្នករាល់គ្នាមិនយល់ប្រាកដច្បាស់អំពីចេតនារបស់ខ្ញុំនោះទេ។ តើអ្នករាល់គ្នាមានដឹងទេថា ហេតុអ្វីបានជាខ្ញុំដាក់ការទាមទារតឹងរ៉ឹងបែបនេះមកលើអ្នករាល់គ្នា ដោយមិនបង្ហាញការអត់ឱនដល់អ្នករាល់គ្នាដូច្នេះ? ចំពេលដែលស្ថានការអន្តរជាតិមានភាពតានតឹង ហើយខណៈពេលដែល (គេហៅថា) មនុស្សមួយក្រុមដែលកាន់អំណាចនៅក្នុងប្រទេសចិនកំពុងធ្វើការត្រៀមលក្ខណៈគ្រប់យ៉ាង ក៏ជាពេលវេលាដូចគ្នាបេះបិទ ដែលគ្រាប់បែកពេលវេលាជិតនឹងផ្ទុះឡើងហើយ។ ពេលនោះ ប្រជាជាតិទាំងប្រាំពីរដែលស្វែងរកផ្លូវពិត នឹងខំប្រឹងជ្រៀតចូលទៅក្នុងប្រទេសចិន ដូចជាទឹកហូរកាត់ច្រកទ្វារទឹក បើទោះបីជាត្រូវចំណាយប៉ុនណាក៏ដោយ។ មនុស្សខ្លះត្រូវបានខ្ញុំជ្រើសរើស ហើយអ្នកខ្លះទៀតត្រូវកំណត់ឱ្យបម្រើខ្ញុំ ប៉ុន្តែនៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់ជាកូនប្រុសច្បងនោះទេ។ នេះជាទង្វើរបស់ខ្ញុំ! នេះជាការដែលខ្ញុំបានធ្វើស្រេចហើយ នៅពេលដែលខ្ញុំបានបង្កើតពិភពលោក។ ចូរបោះបង់សញ្ញាណជាមនុស្សរបស់អ្នកចោលទៅ។ ចូរកុំស្មានថា ខ្ញុំកំពុងមានបន្ទូលពីរឿងឥតប្រយោជន៍នោះឡើយ! អ្វីដែលខ្ញុំព្រះតម្រិះ គឺជាកិច្ចការដែលខ្ញុំសម្រេចបានរួចទៅហើយ ហើយផែនការរបស់ខ្ញុំ ក៏ជាកិច្ចការដែលខ្ញុំសម្រេចបានរួចទៅហើយដែរ។ តើអ្នកច្បាស់អំពីការនេះទេ?

អ្វីៗគ្រប់យ៉ាងទាំងអស់អាស្រ័យលើគំនិតរបស់ខ្ញុំ និងផែនការរបស់ខ្ញុំ។ កូនប្រុសរបស់ខ្ញុំអើយ! ខ្ញុំបានជ្រើសរើសអ្នក សម្រាប់ជាប្រយោជន៍ដល់អ្នក ហើយលើសពីនេះ គឺដោយព្រោះខ្ញុំស្រឡាញ់អ្នក។ អស់អ្នកណាដែលហ៊ានមិនស្ដាប់បង្គាប់នៅក្នុងគំនិត ឬធ្វើឱ្យកើតមានការច្រណែនឈ្នានីស នឹងត្រូវស្លាប់ដោយបណ្តាសា និងការដុតបញ្ឆេះរបស់ខ្ញុំ។ ការនេះពាក់ព័ន្ធនឹងបញ្ញត្តិរដ្ឋបាលនៃនគរខ្ញុំ ពីព្រោះនគរសម័យនេះត្រូវបានបង្កើតឡើងរួចហើយ។ ទោះយ៉ាងណា កូនប្រុសរបស់ខ្ញុំអើយ! អ្នករាល់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន និងមិនគួរចាត់ទុកការនេះគ្រាន់តែជាទុននោះឡើយ។ អ្នកគួរតែគិតពិចារណាអំពីព្រះហឫទ័យរបស់ព្រះវរបិតាអ្នក ហើយឱ្យតម្លៃកិច្ចខិតខំប្រឹងប្រែងដ៏ផ្ចិតផ្ចង់របស់ព្រះវរបិតាអ្នក តាមរយៈការនេះផង។ អំណេះតទៅ កូនប្រុសរបស់ខ្ញុំត្រូវតែយល់ដឹងថា មនុស្សបែបណាដែលខ្ញុំស្រលាញ់ខ្លាំងបំផុត មនុស្សបែបណាដែលខ្ញុំស្រលាញ់បន្ទាប់ មនុស្សបែបណាដែលខ្ញុំស្អប់បំផុត ហើយមនុស្សបែបណាដែលខ្ញុំខ្ពើមបំផុត។ ចូរកុំបង្គរសម្ពាធ មកសង្កត់លើខ្លួនឯងឡើយ។ និស្ស័យអ្វីក៏ដោយដែលអ្នកមាន គឺសុទ្ធតែខ្ញុំជាអ្នករៀបចំទុកជាមុន ហើយជាការបើកសម្ដែងឱ្យឃើញនូវចំណុចមួយនៃទេវនិស្ស័យរបស់ខ្ញុំ។ ចូរបោះចោលក្ដីពិភាល់របស់អ្នកចេញ! ខ្ញុំមិនប្រកាន់ខ្ជាប់ព្រះទ័យសម្អប់ចំពោះអ្នករាល់គ្នានោះឡើយ។ តើខ្ញុំគួរនិយាយពីការនេះយ៉ាងដូចម្តេច? តើអ្នករាល់គ្នា នៅតែមិនយល់មែនទេ? តើអ្នកនៅតែទទួលរងការបង្អាក់ ដោយការភ័យខ្លាចរបស់អ្នកឬ? តើនរណាមានភក្ដីភាព នរណាមានចិត្តឆេះឆួល នរណាមានភាពស្មោះត្រង់ នរណាបោកប្រាស់ ខ្ញុំដឹងទាំងអស់ហ្នឹង ព្រោះដូចដែលខ្ញុំបានមានបន្ទូលរួចមកហើយថា ខ្ញុំដឹងពីស្ថានភាពរបស់ពួកបរិសុទ្ធ ដូចជាខ្នងដៃរបស់ខ្ញុំអ៊ីចឹង។

នៅក្នុងព្រះនេត្ររបស់ខ្ញុំ អ្វីៗទាំងអស់ត្រូវបានសម្រេច និងបើកសម្ដែងឱ្យឃើញជាយូរមកហើយ។ (ខ្ញុំជាព្រះដែលពិនិត្យពិច័យដួងចិត្តដ៏ជ្រាលជ្រៅបំផុតរបស់មនុស្ស គោលបំណងរបស់ខ្ញុំ គឺគ្រាន់តែចង់បង្ហាញឱ្យអ្នករាល់គ្នាឃើញពីលក្ខណៈនៃភាពជាមនុស្សធម្មតារបស់ខ្ញុំប៉ុណ្ណោះ។) ទោះជាយ៉ាងណាក៏ដោយ តាមទស្សនៈរបស់អ្នករាល់គ្នា អ្វីៗទាំងអស់នៅតែត្រូវលាក់កំបាំង ហើយគ្មានអ្វីត្រូវសម្រេចបាននោះឡើយ។ មូលហេតុទាំងស្រុង គឺដោយសារតែការពិតមួយថា អ្នករាល់គ្នាមិនស្គាល់ខ្ញុំ។ គ្រប់ការទាំងអស់ គឺនៅក្នុងព្រះហស្ដរបស់ខ្ញុំ គ្រប់ការទាំងអស់ គឺនៅក្រោមព្រះបាទារបស់ខ្ញុំ ហើយព្រះនេត្ររបស់ខ្ញុំ ពិនិត្យពិច័យមើលអ្វីៗទាំងអស់។ តើអ្នកណាអាចគេចផុតពីការជំនុំជម្រះរបស់ខ្ញុំបាន? មនុស្សស្មោកគ្រោក មនុស្សមានរឿងលាក់កំបាំង មនុស្សដែលវិនិច្ឆ័យនៅពីក្រោយខ្នងខ្ញុំ មនុស្សដែលមានភាពរឹងរូសក្នុងចិត្តជាដើម មនុស្សដែលខ្ញុំយល់ថា មិនមានតម្លៃក្នុងព្រះនេត្រខ្ញុំ គឺត្រូវតែលុតជង្គង់នៅចំពោះមុខខ្ញុំ ហើយលើកឡើងពីអ្វីដែលខ្លួនបានប្រព្រឹត្តខុស។ ប្រហែលជាបន្ទាប់ពីបានឮការនេះ អ្នកខ្លះនឹងទទួលបានការជំរុញទឹកចិត្តតិចតួច រីឯអ្នកខ្លះទៀត មិនចាត់ទុកថាការនេះ ជារឿងសំខាន់នោះទេ។ ខ្ញុំព្រមានអ្នករាល់គ្នាឱ្យហើយ! ចូរឱ្យអ្នកប្រាជ្ញប្រញាប់ប្រែចិត្ត! ប្រសិនបើអ្នកជាមនុស្សល្ងង់ខ្លៅ នោះអ្នកគ្រាន់តែរង់ចាំទៅបានហើយ! នៅពេលដែលពេលវេលាមកដល់ គ្រាន់តែចាំមើលថា តើនរណាជាអ្នកឈឺចាប់លំបាកវេទនា!

ស្ថាន‌សួគ៌នៅតែជាស្ថានសួគ៌ដើមដំបូង ហើយផែនដីនៅតែជាផែនដីដើមដំបូងដដែល ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ ទាំងពីរនេះបានផ្លាស់ប្តូររួចហើយ និងលែងជាស្ថានសួគ៌ និងផែនដីដែលធ្លាប់មានពីមុនមកនោះឡើយ។ តើស្ថាន‌សួគ៌ សំដៅទៅលើអ្វី? តើអ្នកដឹងទេ? ហើយតើស្ថានសួគ៌សព្វថ្ងៃនេះសំដៅទៅលើអ្វី? តើស្ថានសួគ៌ពីអតីតកាល សំដៅទៅលើអ្វីដែរ? ខ្ញុំប្រាប់រឿង នេះដល់អ្នករាល់គ្នាទៅចុះ៖ ស្ថានសួគ៌ពីអតីតកាលសំដៅទៅលើព្រះជាម្ចាស់ដែលអ្នករាល់គ្នាបានជឿ តែគ្មាននរណាធ្លាប់បានឃើញឡើយ ហើយទ្រង់គឺជាព្រះដែលមនុស្សជឿដោយស្មោះស្ម័គ្រ (ពីព្រោះពួកគេមិនអាចមើលឃើញទ្រង់)។ យ៉ាងណាមិញ ស្ថានសួគ៌នាពេលបច្ចុប្បន្ននេះ សំដៅទៅលើទាំងភាពជាមនុស្សធម្មតា និងភាពជាព្រះពេញលេញរបស់ខ្ញុំ គឺសំដៅទៅលើព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គនេះឯង។ ទាំងពីរអង្គគឺជាព្រះតែមួយ ដូច្នេះ ហេតុអ្វីបានជាខ្ញុំនិយាយថា ខ្ញុំជាស្ថានសួគ៌ថ្មី? ការទាំងអស់នេះសំដៅទៅលើសញ្ញាណរបស់មនុស្ស។ ផែនដីនាពេលបច្ចុប្បន្ននេះ សំដៅទៅលើកន្លែងដែលអ្នករាល់គ្នាស្ថិតនៅ។ ផែនដីពីអតីតកាល មិនមានកន្លែងបរិសុទ្ធឡើយ សូម្បីតែមួយ ចំណែកឯកន្លែងដែលអ្នករាល់គ្នាទៅថ្ងៃនេះ ត្រូវបានញែកជាកន្លែងបរិសុទ្ធ។ នេះជាមូលហេតុដែលខ្ញុំមានបន្ទូលថា នេះគឺជាផែនដីថ្មី។ ពាក្យថា «ថ្មី» នៅទីនេះ មានន័យថា «បរិសុទ្ធ»។ ឥឡូវនេះ ស្ថានសួគ៌ និងផែនដីថ្មី ត្រូវបានគេស្គាល់អស់ហើយ។ ឥឡូវនេះ តើអ្នករាល់គ្នាយល់បានឬនៅ? ខ្ញុំនឹងបើកសម្ដែងឱ្យអ្នករាល់គ្នាឃើញអាថ៌កំបាំងទាំងអស់ ពីមួយទំព័រទៅមួយទំព័រ។ ចូរកុំប្រញាប់ប្រញាល់ឡើយ ហើយសូម្បីអាថ៌កំបាំងជ្រៅជាងនេះ ក៏នឹងត្រូវបើកសម្ដែងដល់អ្នករាល់គ្នាផងដែរ!

ខាង​ដើម៖ ជំពូកទី ៧៧

បន្ទាប់៖ ជំពូកទី ៧៩

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ