ជំពូកទី ៧៧

ការមិនប្រាកដប្រជាអំពីព្រះបន្ទូលរបស់ខ្ញុំគឺដូចទៅនឹងការប្រកាន់ខ្ជាប់នូវអាកប្បកិរិយានៃការបដិសេធចំពោះសកម្មភាពរបស់ខ្ញុំអ៊ីចឹង។ ពោលគឺព្រះបន្ទូលរបស់ខ្ញុំបានហូរចេញពីខាងក្នុងបុត្ររបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាមិនឱ្យតម្លៃទៅលើព្រះបន្ទូលទាំងនោះទេ។ អ្នកពិតជាគ្មានបានការសោះឡើយ! ព្រះបន្ទូលជាច្រើនបានហូរចេញពីខាងក្នុងបុត្ររបស់ខ្ញុំ ប៉ុន្តែអ្នករាល់គ្នាបន្តមានមន្ទិល និងមិនប្រាកដប្រជាទៀត។ អ្នកខ្វាក់ភ្នែកឬក៏អី! អ្នកមិនយល់អំពីគោលបំណងនៅពីក្រោយគ្រប់ទាំងកិច្ចការដែលខ្ញុំបានធ្វើឡើយ។ តើព្រះបន្ទូលដែលខ្ញុំសម្ដែងចេញតាមរយៈបុត្ររបស់ខ្ញុំ មិនមែនជាព្រះបន្ទូលរបស់ខ្ញុំផ្ទាល់ទេឬ? មានរឿងខ្លះដែលខ្ញុំមិនសព្វព្រះហឫទ័យថ្លែងដោយផ្ទាល់ឡើយ ដូច្នេះ ខ្ញុំមានបន្ទូលតាមរយៈបុត្ររបស់ខ្ញុំ។ ចុះហេតុអ្វីបានជាអ្នករាល់គ្នាគ្មានហេតុផលបែបនេះ រហូតដល់អ្នកទទូចឱ្យខ្ញុំមានបន្ទូលដោយផ្ទាល់ទៀត? អ្នកមិនយល់អំពីខ្ញុំ ហើយអ្នកតែងតែសង្ស័យអំពីកិច្ចការ និងទង្វើរបស់ខ្ញុំ! តើខ្ញុំមិនបានមានបន្ទូលពីមុនមកថា គ្រប់ទាំងចលនារបស់ខ្ញុំ និងគ្រប់ទាំងកិច្ចការ និងទង្វើរបស់ខ្ញុំសុទ្ធតែត្រឹមត្រូវទេឬ? មនុស្សត្រូវតែឈប់ពិនិត្យពិច័យព្រះបន្ទូលទាំងនោះ។ ចូរដកដៃដ៏កខ្វក់របស់អ្នកចេញទៅ! ទុកឱ្យខ្ញុំប្រាប់អ្នកអំពីអ្វីមួយវិញ៖ គ្រប់មនុស្សដែលខ្ញុំប្រើ ត្រូវបានកំណត់ទុកជាមុន តាំងពីមុនពេលដែលខ្ញុំបានបង្កើតពិភពលោកមកម្ល៉េះ ហើយពួកគេក៏ត្រូវបានអនុម័តយល់ស្របដោយខ្ញុំនាពេលសព្វថ្ងៃផងដែរ។ អ្នករាល់គ្នាចេះតែដាក់កម្លាំងទៅក្នុងកិច្ចការបែបនេះ ដោយពិនិត្យពិច័យមើលថាតើខ្ញុំជាមនុស្សបែបណា និងដោយសិក្សាពីសកម្មភាពរបស់ខ្ញុំ។ អ្នករាល់គ្នាមានផ្នត់គំនិតបែបប្រតិបត្តិការ។ បើការនេះកើតឡើងម្ដងទៀត អ្នកនឹងប្រាកដជាត្រូវបានវាយផ្ដួលដោយដៃរបស់ខ្ញុំមិនខាន។ អ្វីដែលខ្ញុំកំពុងតែចង់មានបន្ទូលនោះគឺថា៖ មិនត្រូវសង្ស័យលើខ្ញុំឡើយ ហើយក៏មិនត្រូវវិភាគ ឬសញ្ជឹងគិតលើអ្វីៗដែលខ្ញុំបានធ្វើនោះដែរ។ អ្នកក៏មិនគួរជ្រៀតជ្រែកនៅក្នុងរឿងបែបនេះនោះដែរ ដ្បិតការនេះត្រូវពាក់ព័ន្ធជាមួយបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំវិញទេ។ នេះមិនមែនជារឿងកំប៉ិកកំប៉ុកឡើយ!

ចូរយកពេលវេលាដែលអ្នកមានទៅធ្វើអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់វិញ។ ខ្ញុំសូមមានបន្ទូលម្ដងទៀត ហើយក៏ទុកជាការព្រមានផងដែរ៖ ជនបរទេសហៀបនឹងចូលក្នុងប្រទេសចិនដូចជាទឹកបាក់ទំនប់ហើយ។ នេះគឺជាសេចក្តីពិតយ៉ាងប្រាកដ! ខ្ញុំដឹងថា មនុស្សភាគច្រើនសង្ស័យអំពីការនេះ ហើយក៏មិនប្រាកដប្រជាដែរ ដូច្នេះ ខ្ញុំត្រូវតែរំឭកអ្នកម្ដងហើយម្ដងទៀត ដើម្បីឱ្យអ្នករាល់គ្នាអាចឆាប់ស្វែងរកការលូតលាស់ដល់ជីវិត និងចេះបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំកាន់តែឆាប់។ ចាប់ពីថ្ងៃនេះតទៅ ស្ថានភាពអន្តរជាតិនឹងកាន់តែតានតឹងឡើងៗ ហើយប្រទេសនានានឹងចាប់ផ្ដើមដួលរលំចេញពីខាងក្នុង។ នៅក្នុងប្រទេសចិន ថ្ងៃដ៏រីករាយជិតមកដល់ទីបញ្ចប់ហើយ។ នេះមានន័យថា បុគ្គលិកកម្មករនឹងចេញទៅធ្វើបាតុកម្ម សិស្សនិស្សិតនឹងដើរចេញពីថ្នាក់រៀនរបស់ពួកគេ អ្នកជំនួញនឹងឈប់ធ្វើជំនួញ ហើយរោងចក្រទាំងអស់នឹងត្រូវបិទទ្វារ និងមិនអាចរស់រានបាន។ ក្រុមមនុស្សទាំងនោះនឹងចាប់ផ្ដើមត្រៀមថវិកា ដើម្បីយករួចខ្លួន (ការនេះក៏នឹងបម្រើដល់ផែនការគ្រប់គ្រងរបស់ខ្ញុំផងដែរ) ហើយថ្នាក់ដឹកនាំរដ្ឋាភិបាលកណ្ដាលនៅគ្រប់កម្រិតនឹងមមាញឹកយ៉ាងខ្លាំងក្នុងការផ្តោតទៅលើរឿងជាក់លាក់មួយចំនួន ដោយការលះបង់របស់អ្នកដទៃ នៅពេលដែលពួកគេទាំងអស់គ្នាធ្វើការរៀបចំ (ការនេះត្រូវបម្រើដល់ជំហានបន្ទាប់)។ ចូរមើលយ៉ាងយកចិត្តទុកដាក់ចុះ! នេះគឺជាអ្វីមួយដែលពាក់ព័ន្ធនឹងចក្កវាឡទាំងមូលផងដែរ មិនមែនគ្រាន់តែប្រទេសចិនប៉ុណ្ណោះទេ ដ្បិតកិច្ចការរបស់ខ្ញុំត្រូវតម្រង់ទៅកាន់ពិភពលោកទាំងមូល។ យ៉ាងណាមិញ វាក៏ជាការបម្រើដល់ការបង្កើតឱ្យមានស្ដេចចេញពីក្រុមមនុស្សដែលជាពួកកូនប្រុសច្បងផងដែរ។ តើអ្នកមើលឃើញការនេះយ៉ាងច្បាស់ដែរឬទេ? ចូរប្រញាប់ស្វែងរក! ខ្ញុំនឹងមិនប្រព្រឹត្តចំពោះអ្នករាល់គ្នាដោយអយុត្តិធម៌ឡើយ។ ខ្ញុំនឹងអនុញ្ញាតឱ្យអ្នករាល់គ្នាដកបទពិសោធនូវសេចក្តីរីករាយយ៉ាងពេញចិត្តរបស់អ្នកតែម្ដង។

សកម្មភាពរបស់ខ្ញុំគឺអស្ចារ្យណាស់។ នៅពេលដែលសេចក្តីវិនាសហិនហោចដ៏ធំនៅក្នុងពិភពលោកលាតត្រដាង ហើយក្នុងពេលដែលមនុស្សទុច្ចរិត និងអ្នកគ្រប់គ្រងទាំងអស់កំពុងតែទទួលការដាក់ទោស ឬនិយាយឱ្យកាន់តែច្បាស់ នៅពេលដែលមនុស្សទុច្ចរិត ជាអ្នកដែលនៅខាងក្រៅព្រះនាមរបស់ខ្ញុំ ត្រូវរងទុក្ខ នោះខ្ញុំនឹងចាប់ផ្ដើមប្រទានព្រះពររបស់ខ្ញុំដល់អ្នករាល់គ្នាមិនខាន។ នេះគឺជាអត្ថន័យបង្កប់ចេញពីព្រះបន្ទូលថា «អ្នករាល់គ្នានឹងប្រាកដជាមិនរងការឈឺចាប់ ឬជួបនូវសេចក្តីវិនាសហិនហោច» ដែលខ្ញុំបានមានបន្ទូលដដែលៗកាលពីអតីតកាលឡើយ។ តើអ្នករាល់គ្នាយល់អំពីការនេះដែរឬទេ? «លើកនេះ» ដែលខ្ញុំមានបន្ទូលនោះ ចង់សំដៅទៅលើពេលមួយដែលព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ។ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធត្រូវបានសម្រេចនៅក្នុងល្បឿនយ៉ាងលឿន។ ខ្ញុំនឹងមិនពន្យារពេល ឬខ្ជះខ្ជាយពេលមួយនាទី ឬសូម្បីតែមួយវិនាទីឡើយ។ ផ្ទុយទៅវិញ ខ្ញុំនឹងប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ខ្ញុំនៅគ្រប់វិនាទីដែលព្រះបន្ទូលទាំងនោះត្រូវបានថ្លែងចេញ។ បើខ្ញុំមានបន្ទូលថា សព្វថ្ងៃនេះ ខ្ញុំកំពុងតែផាត់ចោលនរណាម្នាក់ ឬថាខ្ញុំស្អប់នរណាម្នាក់ បុគ្គលម្នាក់នោះនឹងត្រូវចប់ភ្លាមៗមិនខាន។ ម្យ៉ាងទៀត ព្រះវិញ្ញាណបរិសុទ្ធរបស់ខ្ញុំនឹងត្រូវទាញចេញភ្លាមៗពីពួកគេ ហើយពួកគេនឹងក្លាយជាមនុស្សស្លាប់ទាំងរស់ ដែលគ្មានប្រយោជន៍តែម្ដង។ មនុស្សបែបនេះអាចនៅតែកំពុងដកដង្ហើម កំពុងដើរ និងកំពុងនិយាយស្ដី ហើយពួកគេអាចនៅតែអធិស្ឋានចំពោះខ្ញុំ ប៉ុន្តែពួកគេនឹងមិនដែលដឹងថា ខ្ញុំបានចាកចោលពួកគេឡើយ។ ពួកគេនឹងក្លាយជាមនុស្សឥតបានការជាក់ស្ដែងតែម្ដង។ ការនេះគឺជាការពិត និងប្រាកដទាំងស្រុង!

ព្រះបន្ទូលរបស់ខ្ញុំតំណាងឱ្យលក្ខណៈជាមនុស្សដែលខ្ញុំមាន។ សូមចងចាំអំពីការនេះចុះ! មិនត្រូវមានចិត្តសង្ស័យឡើយ។ អ្នកត្រូវតែដឹងយ៉ាងប្រាកដ។ នេះគឺជារឿងស្លាប់រស់! ការនេះពិតជាសំខាន់ខ្លាំងណាស់! ក្នុងពេលដែលព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែង អ្វីដែលខ្ញុំចង់ធ្វើ បានក្លាយជាការពិតរួចស្រេចទៅហើយ។ ព្រះបន្ទូលទាំងអស់នេះត្រូវបានថ្លែងចេញតាមរយៈបុត្ររបស់ខ្ញុំ។ នៅក្នុងចំណោមអ្នករាល់គ្នា តើមាននរណាបានគិតគូរយ៉ាងហ្មត់ចត់ទៅលើរឿងនេះទៅ? តើខ្ញុំអាចពន្យល់អំពីការនេះដោយរបៀបណាទៀតទៅ? ចូរឈប់ភិតភ័យខ្លាំងទៀតទៅ ហើយក៏ឈប់មានមុខខ្មូរគ្រប់ពេលទៀតដែរ។ តើអ្នកពិតជាគ្មានការគិតគូរដល់អារម្មណ៍របស់មនុស្សទេឬអី? តាមធម្មតា តើខ្ញុំនឹងបណ្ដេញអស់អ្នកណាដែលខ្ញុំពេញព្រះទ័យចេញឬ? អ្វីៗគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺត្រូវធ្វើស្របតាមក្បួនច្បាប់។ ខ្ញុំនឹងមិនបំផ្លាញសេចក្តីសញ្ញាដែលខ្ញុំបានតាំងឡើងដោយអង្គខ្ញុំនោះឡើយ ហើយខ្ញុំក៏នឹងមិនបង្អាក់ដល់ផែនការរបស់ខ្ញុំផ្ទាល់នោះដែរ។ ខ្ញុំមិនស្ទើរភ្លើងដូចជាអ្នករាល់គ្នាឡើយ។ កិច្ចការរបស់ខ្ញុំគឺជាកិច្ចការដ៏អស្ចារ្យមួយ។ វាជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់អាចសម្រេចបានឡើយ។ ខ្ញុំបានមានបន្ទូលថា ខ្ញុំជាសេចក្តីសុចរិត ហើយចំពោះអស់អ្នកដែលស្រឡាញ់ខ្ញុំ ខ្ញុំជាសេចក្តីស្រឡាញ់។ តើអ្នកមិនជឿថា ការនេះជាសេចក្តីពិតទេឬ? អ្នកបន្តមានការអល់អែកចិត្តទៀត! បើអ្នកមានមនសិការជ្រះថ្លាអំពីអ្វីៗគ្រប់យ៉ាង ចុះហេតុអ្វីបានជាអ្នកនៅតែខ្លាចបែបនេះ? ទាំងអស់នោះគឺដោយសារតែអ្នកបានចងខ្លួនឯង។ ឱកូនប្រុសរបស់ខ្ញុំអើយ! ខ្ញុំបានរំឭកអ្នកជាច្រើនដងរួចមកហើយថា កុំឱ្យកើតទុក្ខ ឬបង្ហូរទឹកភ្នែក ហើយក៏រំឭកដែរថា ខ្ញុំនឹងមិនបោះបង់អ្នកនោះឡើយ។ តើអ្នកនៅតែមិនអាចទុកចិត្តខ្ញុំទៀតឬ? ខ្ញុំនឹងកាន់ដៃអ្នក និងមិនឱ្យអ្នកទៅណាឡើយ។ ខ្ញុំនឹងតែងតែឱបអ្នកនៅក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំនឹងមើលថែអ្នក ការពារអ្នក ហើយនៅក្នុងអ្វីៗគ្រប់យ៉ាង ខ្ញុំប្រទានឱ្យអ្នកនូវការបើកសម្ដែង និងការយល់ដឹងជ្រៅជ្រះ ដើម្បីឱ្យអ្នកអាចមើលឃើញថា ខ្ញុំជាព្រះវរបិតារបស់អ្នក និងឃើញទៀតថា ខ្ញុំជាព្រះដែលជួយគាំទ្រដល់អ្នក។ ខ្ញុំដឹងថា អ្នកកំពុងតែឆ្ងល់អំពីរបៀបដែលអ្នកអាចជួយសម្រាលបន្ទុកនៅលើស្មាព្រះវរបិតារបស់អ្នក។ នេះគឺជាបន្ទុកដែលខ្ញុំបានប្រទានដល់អ្នក។ កុំព្យាយាមព្រងើយកន្ដើយចំពោះវាឡើយ! សព្វថ្ងៃនេះ តើមានមនុស្សប៉ុន្មាននាក់អាចមានស្វាមីភក្ដិចំពោះខ្ញុំ? ខ្ញុំសង្ឃឹមថា អ្នកអាចបង្កើនល្បឿនហ្វឹកហាត់របស់អ្នក ហើយឆាប់ចម្រើនឡើង និងបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ព្រះវរបិតាប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃសម្រាប់កូន ដូច្នេះ កូនក៏គួរតែពិចារណាលើផែនការគ្រប់គ្រងរបស់ព្រះវរបិតានៅគ្រប់នាទី និងគ្រប់វិនាទីផងដែរ។ នេះគឺជាកិច្ចសហប្រតិបត្តិការជាមួយខ្ញុំបែបប្រុងប្រៀបជាមុនអំពីអ្វីដែលខ្ញុំធ្លាប់បានមានបន្ទូល។

ខ្ញុំកំពុងតែធ្វើអ្វីៗគ្រប់យ៉ាង។ ខ្ញុំនឹងដាក់បន្ទុកមួយនៅលើមនុស្សដែលខ្ញុំប្រើប្រាស់នាពេលសព្វថ្ងៃ និងប្រទានឱ្យពួកគេមានប្រាជ្ញា ដើម្បីឱ្យគ្រប់សកម្មភាពរបស់ពួកគេនឹងស្របតាមបំណងព្រះហឫទ័យរបស់ខ្ញុំ ដើម្បីឱ្យនគររបស់ខ្ញុំនឹងត្រូវបានក្លាយជាការពិត និងដើម្បីឱ្យផ្ទៃមេឃ និងផែនដីថ្មីនឹងលេចឡើង។ មនុស្សដែលខ្ញុំមិនកំពុងប្រើ គឺផ្ទុយស្រឡះតែម្ដង។ ពួកគេតែងតែស្ថិតនៅក្នុងសភាពច្របូកច្របល់ ពួកគេគេង ក្រោយពេលពួកគេបរិភោគ ហើយពួកគេបរិភោគ ក្រោយពេលគេង ដោយគ្មានគិតគូរទាល់តែសោះអំពីអត្ថន័យនៃបន្ទុកនោះ។ មនុស្សបែបនេះខ្វះនូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេគួរតែត្រូវបានបណ្ដេញចេញពីពួកជំនុំរបស់ខ្ញុំកាន់តែឆាប់កាន់តែប្រសើរ។ ឥឡូវនេះ ខ្ញុំនឹងប្រាស្រ័យទាក់ទងរឿងរ៉ាវខ្លះដែលពាក់ព័ន្ធនឹងនិមិត្ត៖ ពួកជំនុំគឺជាបុរេលក្ខខណ្ឌមួយចំពោះនគរព្រះ។ មនុស្សអាចចូលក្នុងនគរព្រះបាន តែពេលណាដែលពួកជំនុំត្រូវបានសង់ឡើងដល់កម្រិតជាក់លាក់មួយប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចចូលក្នុងនគរព្រះដោយផ្ទាល់បានឡើយ (បើមិនត្រូវបានសន្យាដោយខ្ញុំនោះ)។ ពួកជំនុំគឺជាជំហានទីមួយ ប៉ុន្តែគឺនគរព្រះនេះហើយដែលជាគោលដៅនៃផែនការគ្រប់គ្រងរបស់ខ្ញុំនោះ។ អ្វីៗគ្រប់យ៉ាងនឹងចេញជារូបរាង នៅពេលដែលមនុស្សចូលក្នុងនគរព្រះ ហើយវានឹងគ្មានអ្វីដែលត្រូវខ្លាចនោះឡើយ។ ក្នុងពេលបច្ចុប្បន្ន មានតែពួកកូនប្រុសច្បងរបស់ខ្ញុំ និងខ្ញុំប៉ុណ្ណោះដែលបានចូលក្នុងនគរព្រះ ហើយបានចាប់ផ្ដើមគ្រប់គ្រងលើគ្រប់ប្រជាជាតិ និងគ្រប់មនុស្សទាំងអស់។ ពោលគឺនគររបស់ខ្ញុំកំពុងតែចាប់ផ្ដើមរៀបចំចាត់ចែង ហើយអស់អ្នកដែលនឹងក្លាយជាស្ដេច ឬជារាស្ត្ររបស់ខ្ញុំ ត្រូវបានប្រកាសជាសាធារណៈ។ ព្រឹត្តិការណ៍នាពេលអនាគតនឹងត្រូវបានប្រាប់ដល់អ្នករាល់គ្នាម្ដងមួយជំហានៗ និងតាមលំដាប់លំដោយ។ ចូរកុំអន្ទះអន្ទែង ឬព្រួយបារម្ភខ្លាំងពេកឡើយ។ តើអ្នកចងចាំគ្រប់ទាំងព្រះបន្ទូលដែលខ្ញុំបានថ្លែងទៅកាន់អ្នកដែរឬទេ? បើអ្នកនៅខាងខ្ញុំយ៉ាងពិតប្រាកដ នោះខ្ញុំនឹងមានបន្ទូលទៅកាន់អ្នកយ៉ាងប្រាកដមិនខាន។ ចំពោះអស់អ្នកដែលអនុវត្តការបោកបញ្ឆោត និងអំពើរៀចវេរ ខ្ញុំនឹងប្រព្រឹត្តចំពោះពួកគេវិញបែបបង្រ្គប់កិច្ច និងអនុញ្ញាតឱ្យពួកគេមានទស្សនៈច្បាស់លាស់ថាតើបុគ្គលបែបណាទៅដែលឥរិយាបថបែបនោះនឹងនាំមកនូវសេចក្តីវិនាស!

ខាង​ដើម៖ ជំពូកទី ៧៦

បន្ទាប់៖ ជំពូកទី ៧៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ