ជំពូកទី ៧៩

ពិតជាខ្វាក់! ពិតជាល្ងង់ខ្លៅ! ពិតជាគំនរសំរាមដែលគ្មានតម្លៃមែន! អ្នកបំបែកភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ ពីភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ! តើអ្នករាល់គ្នាមើលមិនឃើញថា នេះគឺជាអំពើបាបប្រឆាំងនឹងខ្ញុំទេឬ? ជាងនេះទៅទៀត វាគឺជាអ្វីមួយដែលពិបាកនឹងអភ័យទោសណាស់! ព្រះដ៏ជាក់ស្ដែងបានយាងមកក្នុងចំណោមអ្នករាល់គ្នានៅបច្ចុប្បន្ននេះ ប៉ុន្តែអ្នករាល់គ្នាគ្រាន់តែស្គាល់ខ្ញុំមួយចំហៀងប៉ុណ្ណោះ ដែលជាភាពជាមនុស្សសាមញ្ញរបស់ខ្ញុំ ហើយមិនបានឃើញផ្នែកមួយចំហៀងទៀតរបស់ខ្ញុំ ដែលជាភាពជាព្រះដ៏ពេញលេញឡើយ។ តើអ្នកគិតថា ខ្ញុំមិនដឹងថាអ្នកព្យាយាមបោកបញ្ឆោតខ្ញុំនៅពីក្រោយខ្នងខ្ញុំឬ? ខ្ញុំមិនមែនកំពុងតែរិះគន់អ្នកទេ។ ខ្ញុំគ្រាន់តែកំពុងមើលដើម្បីឱ្យឃើញថា តើអ្នកអាចទៅដល់កម្រិតណា ហើយដើម្បីឱ្យឃើញវិធីដែលអ្នកនឹងបញ្ចប់នៅទីបំផុត។ ព្រះបន្ទូលរបស់ខ្ញុំត្រូវបានថ្លែងចេញទៅរាប់រយរាប់ពាន់ព្រះបន្ទូល ប៉ុន្តែអ្នករាល់គ្នាបានធ្វើរឿងអាក្រក់ជាច្រើន។ ហេតុអ្វីបានជាអ្នកចេះតែបោកបញ្ឆោតខ្ញុំម្ដងហើយម្ដងទៀតអ៊ីចឹង? ចូរប្រយ័ត្នបាត់បង់ជីវិតរបស់អ្នកទៅ! ប្រសិនបើអ្នកបង្កឱ្យសេចក្ដីខ្ញាល់របស់ខ្ញុំឈានដល់កម្រិតមួយ នោះខ្ញុំនឹងមិនបង្ហាញសេចក្ដីមេត្តាករុណាដល់អ្នកទេ ហើយអ្នកនឹងត្រូវបានទាត់ចេញ។ ខ្ញុំនឹងមិនយកចិត្តទុកដាក់ពីវិធីដែលអ្នកមានពីមុននោះទេ មិនថាអ្នកធ្លាប់ស្មោះត្រង់ ឬខ្នះខ្នែង មិនថាអ្នកធ្វើការបានច្រើនប៉ុនណា ឬមិនថាអ្នកបានលះបង់ចំពោះខ្ញុំច្រើនប៉ុនណាឡើយ។ ខ្ញុំនឹងមិនសម្លឹងមើលរបស់ទាំងនេះទាល់តែសោះ។ ពេលនេះ អ្នកត្រូវការត្រឹមតែបង្កបញ្ហាដាក់ខ្ញុំ ហើយខ្ញុំនឹងបោះអ្នកចូលទៅក្នុងជង្ហុកធំ។ តើនរណានៅតែហ៊ានសាកល្បងបោកបញ្ឆោតខ្ញុំ? ចូរចងចាំរឿងនេះ! ចាប់ពីពេលនេះតទៅ ពេលណាក៏ដោយដែលខ្ញុំខ្ញាល់ មិនថាជាមួយនរណាទេ នោះខ្ញុំនឹងកម្ចាត់អ្នកចេញភ្លាមៗ នោះទើបគ្មានបញ្ហាទៅថ្ងៃមុខ ហើយនោះទើបខ្ញុំមិនត្រូវមើលឃើញអ្នកតទៅទៀត។ ប្រសិនបើអ្នកបំពានខ្ញុំ នោះខ្ញុំនឹងវាយផ្ចាលអ្នកភ្លាមៗ។ តើអ្នករាល់គ្នានឹងចាំរឿងនេះក្នុងចិត្តទេ? មនុស្សដែលឆ្លាតវៃក្នុងចំណោមពួកអ្នក គួរតែប្រែចិត្តភ្លាម។

មានន័យថា បច្ចុប្បន្ននេះ ពោលគឺពេលនេះ ខ្ញុំមានសភាពក្រេវក្រោធ។ អ្នករាល់គ្នាទាំងអស់គួរតែស្មោះត្រង់ចំពោះខ្ញុំ ហើយថ្វាយលក្ខណៈរបស់អ្នកទាំងស្រុងដល់ខ្ញុំ។ អ្នកមិនត្រូវពន្យារពេលតទៅទៀតទេ។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ នោះខ្ញុំនឹងលាព្រះហស្ដរបស់ខ្ញុំ ហើយវាយប្រហារអ្នកឱ្យដួលចុះ។ តាមរយៈការធ្វើបែបនេះ ខ្ញុំនឹងធ្វើឱ្យគ្រប់គ្នាស្គាល់ខ្ញុំ។ នៅថ្ងៃនេះ ខ្ញុំមានសភាពក្រេវក្រោធ និងឫទ្ធានុភាពចំពោះគ្រប់គ្នា (ដែលកាន់តែធ្ងន់ធ្ងរជាងការជំនុំជម្រះរបស់ខ្ញុំទៅទៀត)។ ខ្ញុំបានថ្លែងនូវព្រះបន្ទូលជាច្រើន ប៉ុន្តែអ្នករាល់គ្នាមិនមានប្រតិកម្មតបទាល់តែសោះ។ តើអ្នកពិតជាស្ពឹកមិនដឹងអីឬ? ខ្ញុំមិនគិតថាអ្នកដូច្នោះទេ។ នេះគឺជាអារក្សចាស់នៅក្នុងអ្នករាល់គ្នា រហូតដល់ខូចប្រយោជន៍។ តើអ្នករាល់គ្នាមើលឃើញរឿងនេះច្បាស់ទេ? ចូរយកចិត្តទុកដាក់ ដើម្បីនាំយកការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស! បច្ចុប្បន្ននេះ កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ បានរីកចម្រើនរហូតមកដល់ដំណាក់កាលនេះ។ តើអ្នករាល់គ្នាមិនឃើញវាទេឬ? ព្រះនាមរបស់ខ្ញុំនឹងចែកចាយចេញពីផ្ទះមួយទៅផ្ទះមួយ នៅក្នុងគ្រប់ជាតិសាសន៍ និងនៅគ្រប់ទិសទី ហើយនឹងត្រូវបានស្រែកចេញពីមាត់របស់មនុស្សពេញវ័យ និងក្មេងៗដូចគ្នា នៅទូទាំងពិភពចក្រវាល។ នេះគឺជាសេចក្ដីពិតដ៏ពិតប្រាកដ។ ខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ហើយជាងនេះទៅទៀត ខ្ញុំជាអង្គតែមួយគត់នៃព្រះជាម្ចាស់។ លើសពីនេះទៅទៀត ខ្ញុំដែលជាភាពទាំងស្រុងរបស់សាច់ឈាម គឺជាការបើកបង្ហាញដ៏ពេញលេញរបស់ព្រះជាម្ចាស់។ អ្នកណាក៏ដោយដែលហ៊ានមិនគោរពខ្ញុំ អ្នកណាក៏ដោយដែលហ៊ានបង្ហាញការទាស់ទទឹងនៅក្នុងភ្នែករបស់ពួកគេ ហើយអ្នកណាក៏ដោយដែលហ៊ាននិយាយពាក្យមើលងាយប្រឆាំងខ្ញុំ នោះច្បាស់ជានឹងស្លាប់ដោយសារបណ្ដាសា និងសេចក្ដីក្រោធរបស់ខ្ញុំ (នឹងមានការដាក់បណ្ដាសាដោយសារសេចក្ដីក្រោធរបស់ខ្ញុំ)។ ជាងនេះទៅទៀត អ្នកណាក៏ដោយដែលហ៊ានមិនស្មោះត្រង់ ឬគ្មានភក្ដីភាពចំពោះខ្ញុំ ហើយអ្នកណាក៏ដោយដែលហ៊ានព្យាយាមបោកបញ្ឆោតខ្ញុំ ច្បាស់ជានឹងស្លាប់ដោយសារសេចក្ដីស្អប់របស់ខ្ញុំ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះរបស់ខ្ញុំនឹងស្ថិតនៅជារៀងរហូត។ ជាដំបូង ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា ប៉ុន្តែនេះមិនមែនជានិស្ស័យនៃភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំទេ។ សេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ គ្រាន់តែជាចំណែកនៃនិស្ស័យរបស់ខ្ញុំ ដែលជាព្រះជាម្ចាស់ដ៏ពេញលេញផ្ទាល់ព្រះអង្គប៉ុណ្ណោះ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ខ្ញុំគួរឱ្យស្រឡាញ់ និងប្រកបដោយសេចក្ដីមេត្តាករុណា។ ដោយសារតែកិច្ចការដែលខ្ញុំត្រូវបញ្ចប់ នោះខ្ញុំមានសេចក្ដីស្រឡាញ់អស់ពីព្រះទ័យ និងសេចក្ដីមេត្តាករុណា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះមក គឺលែងត្រូវការអ្វីៗបែបនេះតទៅទៀតហើយ (ហើយចាប់ពីពេលនោះមក ក៏លែងមានអ្វីៗបែបនេះ)។ គ្រប់យ៉ាងគឺជាសេចក្ដីសុចរិត ឫទ្ធានុភាព និងការជំនុំជម្រះ ហើយនេះគឺជានិស្ស័យដ៏ពេញលេញនៃភាពជាមនុស្សរបស់ខ្ញុំ គួបផ្សំនឹងភាពជាព្រះដ៏ពេញលេញរបស់ខ្ញុំ។

អស់អ្នកណាដែលមិនស្គាល់ខ្ញុំ នឹងស្លាប់នៅក្នុងជង្ហុកធំ ស្របពេលដែលអ្នកដែលច្បាស់អំពីខ្ញុំ នឹងរស់នៅជារៀងរហូត ដែលនឹងត្រូវបានមើលថែ និងការពារនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ។ នៅពេលដែលខ្ញុំថ្លែងព្រះបន្ទូលតែមួយពាក្យ នោះពិភពលោកទាំងមូល និងចុងបំផុតនៃផែនដីក៏ញាប់ញ័រ។ តើនរណាអាចស្ដាប់ឮព្រះបន្ទូលរបស់ខ្ញុំ ហើយមិនញាប់ញ័រដោយការភ័យខ្លាចនោះ? តើនរណាអាចទប់ការបង្ហាញអារម្មណ៍គោរពចំពោះខ្ញុំបាន? ហើយនរណាមិនអាចស្គាល់សេចក្ដីសុចរិត និងឫទ្ធានុភាពរបស់ខ្ញុំ ចេញពីទង្វើរបស់ខ្ញុំ! ហើយនរណាមិនអាចឃើញគ្រប់ព្រះចេស្ដារបស់ខ្ញុំ និងព្រះប្រាជ្ញាញាណរបស់ខ្ញុំនៅក្នុងទង្វើរបស់ខ្ញុំ! អ្នកណាក៏ដោយដែលមិនយកចិត្តទុកដាក់ នឹងច្បាស់ជាស្លាប់។ នេះគឺដោយសារតែអស់អ្នកដែលមិនយកចិត្តទុកដាក់ គឺជាអ្នកដែលប្រឆាំងទទឹងនឹងខ្ញុំ ហើយជាអ្នកដែលមិនស្គាល់ខ្ញុំ។ ពួកគេគឺជាមហាទេវតា និងឥតត្រាប្រណីបំផុត។ ចូរពិនិត្យខ្លួនអ្នក៖ នរណាដែលឥតត្រាប្រណី រាប់ខ្លួនឯងជាសុចរិត អំនួត និងក្រអឺតក្រទម គឺច្បាស់ជាកម្មវត្ថុនៃការស្អប់របស់ខ្ញុំ ហើយត្រូវតែវិនាស!

ពេលនេះ ខ្ញុំប្រកាសបញ្ញត្តិរដ្ឋបាលនៃនគររបស់ខ្ញុំ៖ របស់សព្វសារពើ គឺស្ថិតនៅក្នុងការជំនុំជម្រះរបស់ខ្ញុំ របស់សព្វសារពើស្ថិតនៅក្នុងសេចក្ដីសុចរិតរបស់ខ្ញុំ របស់សព្វសារពើស្ថិតនៅក្នុងឫទ្ធានុភាពរបស់ខ្ញុំ ហើយខ្ញុំអនុវត្តសេចក្ដីសុចរិតរបស់ខ្ញុំចំពោះអ្វីៗគ្រប់យ៉ាង។ អស់អ្នកណាដែលនិយាយថា ពួកគេជឿលើខ្ញុំ ប៉ុន្តែគិតឱ្យជ្រៅទៅ ពួកគេប្រឆាំងនឹងខ្ញុំ ឬអស់អ្នកដែលចិត្តរបស់គេបានបោះបង់ខ្ញុំចោល នោះនឹងត្រូវបានទាត់ចេញ ប៉ុន្តែទាំងអស់នេះគឺសុទ្ធតែស្ថិតនៅក្នុងពេលវេលាដ៏សមស្របផ្ទាល់ខ្លួនរបស់ខ្ញុំ។ មនុស្សដែលនិយាយបន្តុះបង្អាប់ខ្ញុំ ប៉ុន្តែតាមវិធីដែលអ្នកដទៃមិនអាចសម្គាល់បាន នឹងស្លាប់ភ្លាមៗ (ពួកគេនឹងវិនាសខាងឯវិញ្ញាណ រូបកាយ និងព្រលឹង)។ អស់អ្នកណាដែលគាបសង្កត់ ឬមើលងាយមើលថោកមនុស្សជាទីស្រឡាញ់របស់ខ្ញុំ នឹងត្រូវបានជំនុំជម្រះភ្លាមៗ ដោយសេចក្ដីក្រោធរបស់ខ្ញុំ។ នេះមានន័យថា មនុស្សដែលច្រណែននឹងមនុស្សដែលខ្ញុំស្រឡាញ់ ហើយអ្នកដែលគិតថាខ្ញុំមិនសុចរិត នឹងត្រូវបានប្រគល់ទៅឱ្យមនុស្សជាទីស្រឡាញ់របស់ខ្ញុំជំនុំជម្រះ។ អស់អ្នកណាដែលមានឥរិយាបថល្អ សាមញ្ញ និងស្មោះត្រង់ (រួមទាំងអស់អ្នកដែលខ្វះប្រាជ្ញា) និងអ្នកដែលប្រព្រឹត្តចំពោះខ្ញុំដោយភាពស្មោះស្ម័គ្រអស់ពីចិត្ត នឹងនៅក្នុងនគររបស់ខ្ញុំទាំងអស់គ្នា។ អស់អ្នកណាដែលមិនបានឆ្លងកាត់ការហ្វឹកហ្វឺន មានន័យថាមនុស្សស្មោះត្រង់ទាំងនោះដែលខ្វះប្រាជ្ញា និងការយល់ដឹង នឹងមានអំណាចនៅក្នុងនគររបស់ខ្ញុំ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏ត្រូវបានដោះស្រាយ និងបែកបាក់ផងដែរ។ អ្វីដែលថា ពួកគេមិនឆ្លងកាត់ការហ្វឹកហ្វឺន គឺមិនប្រាកដទេ។ ផ្ទុយទៅវិញ តាមរយៈអ្វីៗទាំងនេះ ខ្ញុំនឹងបង្ហាញគ្រប់គ្នានូវព្រះចេស្ដារបស់ខ្ញុំ និងព្រះប្រាជ្ញាញាណរបស់ខ្ញុំ។ ខ្ញុំនឹងទាត់ចោលអស់អ្នកណាដែលនៅតែសង្ស័យខ្ញុំ។ ខ្ញុំមិនចង់បានម្នាក់ក្នុងចំណោមពួកគេទេ (ខ្ញុំស្អប់មនុស្សដែលនៅតែសង្ស័យខ្ញុំដូចពេលនេះ)។ តាមរយៈវិធីនៃទង្វើដែលខ្ញុំធ្វើនៅទូទាំងសកលលោកទាំងមូល នោះខ្ញុំនឹងបង្ហាញមនុស្សស្មោះត្រង់ នូវភាពអស្ចារ្យនៃសកម្មភាពរបស់ខ្ញុំ ភ្លាមៗបន្ទាប់ពីនោះមក ខ្ញុំនឹងបណ្ដាលឱ្យប្រាជ្ញា ការយល់ដឹង និងភាពឆ្លាតវៃរបស់ពួកគេរីកចម្រើន។ ខ្ញុំក៏នឹងបណ្ដាលឱ្យមនុស្សបោកបញ្ឆោតត្រូវបានបំផ្លាញភ្លាមៗ ដោយសារទង្វើដ៏អស្ចារ្យរបស់ខ្ញុំដែរ។ ពួកកូនប្រុសច្បងទាំងអស់ ដែលជាមនុស្សដំបូងគេក្នុងការទទួលយកព្រះនាមរបស់ខ្ញុំ (មានន័យថា មនុស្សដែលបរិសុទ្ធ ឥតខ្ចោះ និងស្មោះត្រង់) នឹងក្លាយជាមនុស្សដំបូងគេដែលទទួលបានច្រកចូលទៅក្នុងនគរព្រះ ហើយត្រួតត្រាលើជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ជាមួយខ្ញុំ ដោយសោយរាជ្យជាស្ដេចនៅក្នុងនគរព្រះ ហើយជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ (នេះសំដៅលើពួកកូនប្រុសច្បងទាំងអស់នៅក្នុងនគរព្រះ មិនមែនអ្នកដទៃទេ)។ អស់អ្នកដែលនៅក្នុងចំណោមជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដែលត្រូវបានជំនុំជម្រះ និងអ្នកដែលបានប្រែចិត្ត នឹងចូលទៅក្នុងនគររបស់ខ្ញុំ ហើយក្លាយជារាស្ត្ររបស់ខ្ញុំ ខណៈដែលអស់អ្នកដែលរឹងរូស មិនប្រែចិត្ត នឹងត្រូវបោះចូលទៅក្នុងជង្ហុកធំ (ដើម្បីឱ្យវិនាសជារៀងរហូត)។ ការជំនុំជម្រះនៅក្នុងនគរព្រះនឹងក្លាយជាការជំនុំជម្រះចុងក្រោយ ហើយវានឹងក្លាយជាការសម្អាតពិភពលោកដ៏ហ្មត់ចត់របស់ខ្ញុំ។ ដូច្នេះ នឹងគ្មានភាពអយុត្តិធម៌ សេចក្ដីទុក្ខព្រួយ ទឹកភ្នែក ឬការយំខ្សឹកខ្សួលទៀតទេ ហើយលើសពីនេះទៀត នឹងលែងមានពិភពលោកតទៅទៀតហើយ។ គ្រប់យ៉ាងនឹងក្លាយជាការបើកបង្ហាញពីព្រះគ្រីស្ទ ហើយគ្រប់យ៉ាងនឹងក្លាយជានគររបស់ព្រះគ្រីស្ទ។ ពិតជាសិរីល្អមែន! ពិតជាសិរីល្អមែន!

ខាង​ដើម៖ ជំពូកទី ៧៨

បន្ទាប់៖ ជំពូកទី ៨០

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ