របៀបដែលការបោកបញ្ឆោត ធ្វើបាបខ្ញុំ

11-07-2023

ម្ដងនោះ ពេលយើងបូកសរុបការងារ អ្នកដឹកនាំពួកជំនុំម្នាក់បានលើកឡើងពីកិច្ចការដំណឹងល្អ ដែលដំណើរការមិនសូវល្អនៅដើមខែនោះ រួចសុំឱ្យខ្ញុំប្រាប់ពីហេតុផលសម្រាប់បញ្ហានេះ។ ក្រោយសំណួរនេះ ទើបខ្ញុំដឹងថា ថ្មីៗនេះ ផលិតភាពការងារយើងបានធ្លាក់ចុះ។ បន្ទាប់ពីការប្រជុំ ខ្ញុំបានប្រញាប់ពិនិត្យមើលបញ្ហានេះ រួចរកឃើញថា បើធៀបនឹងខែមុន ផលិតភាពយើងបានធ្លាក់ចុះដល់ពាក់កណ្ដាល។ ខ្ញុំព្រួយបារម្ភបន្តិចដែរ។ បើបន្តបែបនេះ បើយើងបន្តធ្វើការមិនល្អទៀត តើគេនឹងបណ្ដេញខ្ញុំចេញទេ? ដូច្នេះ ភ្លាមនោះ ខ្ញុំចាប់ផ្ដើមស្វែងរកហេតុផល ដើម្បីឱ្យការងារយើងមានផលិតភាពវិញ។ ខ្ញុំនិយាយជាមួយបងប្អូនប្រុសស្រីម្នាក់ម្ដងៗ សួរពួកគេអំពីបញ្ហា ឬការលំបាកដែលពួកគេមានក្នុងភារកិច្ច។ នៅក្នុងការជួបជុំ ខ្ញុំបានប្រកបគ្នាជាក់លាក់អំពីបញ្ហាទាំងនេះ រួចសុំឱ្យអ្នកដែលធ្វើការបានល្អ ចែករំលែកបទពិសោធរបស់គេ។ ពីរបីថ្ងៃក្រោយមក យើងចាប់ផ្ដើមធ្វើការបានប្រសើរបន្តិច ហើយទីបំផុត ខ្ញុំអាចស្ងប់ចិត្តបានខ្លះ។ បើអ្វីៗបន្តបែបនេះ យើងនឹងធ្វើបានល្អជាងខែមុនបន្តិច។ ខ្ញុំយល់ថា បើខ្ញុំបន្តធ្វើបែបនេះ មិនធ្វើអាក្រក់ ឬបង្កការរាំងស្ទះណាមួយ ខ្ញុំអាចបន្តនៅក្នុងពួកជំនុំ ហើយគេនឹងមិនផាត់ខ្ញុំចោលឡើយ។ ក្រោយមក អារម្មណ៍តានតឹងខ្ញុំចាប់ផ្ដើមធូរស្រាល។ ជិតដល់ចុងខែ ខ្ញុំឃើញថា យើងទទួលបានលទ្ធផលការងារដូចខែមុនដែរ។ ខ្ញុំគិតថា បើខែនោះ យើងធ្វើបានល្អ ខែក្រោយ យើងត្រូវតែធ្វើឱ្យប្រសើរជាងនេះ ដើម្បីឱ្យឃើញថា ខ្ញុំកំពុងមានវឌ្ឍនភាព ដែលនេះមានន័យថា ខ្ញុំត្រូវតែប្រឹងកាន់តែខ្លាំង។ ហេតុអ្វីត្រូវដាក់សម្ពាធខ្លួនឯងខ្លាំងបែបនេះ? ដោយសារយើងធ្វើបានល្អនៅខែនេះ គេនឹងមិនបណ្ដេញ និងផាត់ខ្ញុំចោលឡើយ។ ពេលគិតបែបនេះ ខ្ញុំបានធូរស្រាលចិត្ត និងមិនសូវមានបន្ទុកឡើយ។ ខ្ញុំចាប់ផ្ដើមធ្វើការឱ្យតែរួចពីដៃ និងខ្ជីខ្ជា ហើយខ្ញុំក៏ឈប់តាមដានការងារយ៉ាងដិតដល់ទៀតដែរ។ ពេលបងប្អូនប្រុសស្រីលើកឡើងពីការលំបាករបស់គេ ខ្ញុំមិនបានប្រកបគ្នា ដើម្បីដោះស្រាយបញ្ហានោះឡើយ។ ជួនកាល ខ្ញុំមិនបានធ្វើអ្វីឡើយ ពេលខ្ញុំដឹងថា អ្នកខ្លះកំពុងបំពានគោលការណ៍ក្នុងភារកិច្ចរបស់គេ ដោយគិតថា គ្រាន់តែអ្នកខ្លះមានបញ្ហា នោះវានឹងមិនអីទេ ឱ្យតែវាមិនប៉ះពាល់ដល់ប្រសិទ្ធភាពទាំងមូលរបស់យើង។ ពេលខ្លះ មនុស្សខ្ជិលច្រអូសក្នុងភារកិច្ច និងមិនមានស្មារតីបន្ទាន់ឡើយ។ ខ្ញុំដឹងថា នេះជាបញ្ហាមួយដែលគួរតែដោះស្រាយ តែពេលដឹងថា យើងមានលទ្ធផលល្អនៅខែនេះ ខ្ញុំគិតថា ការខ្ជិលច្រអូស ជារឿងធម្មតា ដូច្នេះ ខ្ញុំមិនបានអើពើឡើយ។ ពេលរស់នៅក្នុងសភាពបែបនេះ ខ្ញុំយល់ថាវិញ្ញាណខ្ញុំងងឹតស្លុប។ ខ្ញុំមិនទទួលបានការបំភ្លឺពីព្រះបន្ទូល ឬរកឃើញបញ្ហានៅក្នុងការងារខ្ញុំទេ ហើយខ្ញុំថែមទាំងងោកងុយ ពេលយើងកំពុងបូកសរុបការងារទៀតផង។ ពេលឃើញថា ផលិតភាពយើងចេះតែធ្លាក់ចុះ ទើបខ្ញុំចាប់ផ្ដើមតក់ស្លុត ពេលនោះ ខ្ញុំប្រញាប់ពិនិត្យជាមួយបងប្អូនប្រុសស្រី ដើម្បីរកមើលថាបញ្ហាយើងនៅកន្លែងណា។

ម្ដងនោះ ក្នុងពេលជួបជុំ ប្អូនស្រីម្នាក់បានលើកឡើងថា អ្នកខ្លះខ្លាចគេបណ្ដេញចេញ ពេលពួកគេបំពេញភារកិច្ចខ្លួនមិនបានល្អ ដូច្នេះ ពួកគេខំប្រឹងជាងមុន។ ក្រោយមក ពេលគេទទួលបានលទ្ធផលខ្លះ គេចាប់ផ្ដើមល្មោភចង់បានភាពសុខស្រួល ហើយមិនសូវរែកពុនបន្ទុកឡើយ។ គាត់ថា នោះជាកលល្បិច និងជាសញ្ញានៃការបោកបញ្ឆោត។ ការនេះធ្វើឱ្យខ្ញុំពិបាកចិត្តខ្លះដែរ។ ខ្ញុំចេះតែឆ្លុះបញ្ចាំងពីខ្លួនឯងថា៖ ពេលផលិតភាពយើងធ្លាក់ចុះ ខ្ញុំខំប្រមូលកម្លាំងធ្វើការ ព្រោះខ្លាចគេប្ដូរតំណែង ឬបណ្ដេញខ្ញុំចេញ។ ខ្ញុំចង់បានលទ្ធផលល្អប្រសើរ។ ពេលខ្ញុំបានលទ្ធផលល្អប្រសើរ ឬបានលទ្ធផលថេរ ខ្ញុំល្មោភចង់បានភាពសុខស្រួល និងគ្មានភាពបន្ទាន់ក្នុងភារកិច្ចទេ។ ខ្ញុំយល់ថា វាល្អគ្រប់គ្រាន់ហើយដែលមានលទ្ធផលថេររាល់ខែ និងមិនត្រូវគេបណ្ដេញចេញ។ តើនេះមិនមែនជាកលល្បិច និងភាពក្រឡេចក្រឡុចទេឬអី? ខ្ញុំដឹងថា គ្រប់ពេលដែលខ្ញុំជួបស្ថានភាពបែបនេះ ខ្ញុំតែងប្រព្រឹត្តបែបហ្នឹង។ ខ្ញុំតែងប្រព្រឹត្តបែបនោះ។ ពេលនោះ ខ្ញុំខ្លាចបន្តិចដែរ។

ខ្ញុំអានព្រះបន្ទូលនេះនៅក្នុងការថ្វាយបង្គំរបស់ខ្ញុំ៖ «សព្វថ្ងៃនេះ មិនមានឱកាសច្រើន ដើម្បីបំពេញភារកិច្ចឡើយ ហេតុនេះ បើអាច អ្នកត្រូវតែឆក់យកឱកាសទាំងនោះឱ្យបាន។ ច្បាស់ណាស់ ពេលប្រឈមនឹងភារកិច្ចមួយដែលអ្នកត្រូវខិតខំបំពេញ នោះជាពេលដែលអ្នកត្រូវដាក់ចិត្តដាក់កាយ លះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងជាពេលដែលតម្រូវឱ្យអ្នកលះបង់។ កុំសំចៃកម្លាំង កុំមានគំនិតចង់កេងចំណេញ កុំបណ្ដែតបណ្ដោយខ្លួន ឬទុកផ្លូវចេញឱ្យខ្លួនឯងឡើយ។ ប្រសិនបើអ្នកបណ្ដែតបណ្ដោយខ្លួន គន់គូរ ឬមានឧបាយកល និងបញ្ឆោត ពេលនោះ អ្នកមុខជាធ្វើការងារមិនបានល្អឡើយ។ ឧបមាអ្នកនិយាយថា៖ 'គ្មាននរណាម្នាក់ឃើញខ្ញុំធ្វើការងារបែបបោកបញ្ឆោតទេ។ ពិតជាឡូយណាស់!'។ តើនេះជាការគិតបែបណាដែរ? តើអ្នកគិតថា អ្នកបានបោកប្រាស់មនុស្ស និងព្រះជាម្ចាស់ហើយមែនទេ? តាមពិតទៅ តើព្រះជាម្ចាស់ជ្រាបពីអ្វីដែលអ្នកបានធ្វើដែរឬទេ? ព្រះអង្គជ្រាប។ តាមពិត អ្នកណាដែលមានទំនាក់ទំនងជាមួយអ្នកបានមួយរយៈ នឹងដឹងពីសេចក្តីពុករលួយ និងសេចក្តីអាក្រក់របស់អ្នក ហើយទោះបីជាពួកគេមិននិយាយបែបនេះទាំងស្រុងក៏ដោយ ក៏ពួកគេនឹងវាយតម្លៃអ្នកនៅក្នុងចិត្តដែរ។ មនុស្សជាច្រើនត្រូវបានលាតត្រដាង និងផាត់ចោល ព្រោះតែមានអ្នកឯទៀតជាច្រើនចាប់ផ្ដើមស្គាល់ពួកគេ។ នៅពេលមនុស្សគ្រប់គ្នាមើលធ្លុះពីសារជាតិរបស់ពួកគេ នោះពួកគេនឹងត្រូវបើកសម្ដែងឱ្យដឹងថាពួកគេជាមនុស្សបែបណា រួចក៏ត្រូវគេបណ្ដេញចេញ។ ដូច្នេះ មិនថាពួកគេដេញតាមសេចក្តីពិតឬអត់នោះទេ មនុស្សគួរតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន។ ពួកគេគួរតែប្រើមនសិការរបស់ខ្លួនក្នុងការធ្វើកិច្ចការជាក់ស្ដែង។ អ្នកអាចមានចំណុចខ្វះចន្លោះ ប៉ុន្តែបើអ្នកអាចបំពេញភារកិច្ចរបស់អ្នកប្រកបដោយប្រសិទ្ធភាព ចំណុចខ្វះចន្លោះនោះនឹងមិនដល់ថ្នាក់ត្រូវគេផាត់អ្នកចោលឡើយ។ ប្រសិនបើអ្នកតែងតែគិតថា អ្នកគ្មានបញ្ហា ថាអ្នកនឹងមិនត្រូវគេផាត់ចោលទេ ហើយអ្នកនៅតែមិនឆ្លុះបញ្ចាំង ឬព្យាយាមស្គាល់ខ្លួនឯងទៀត ហើយអ្នកមិនអើពើនឹងកិច្ចការត្រឹមត្រូវរបស់អ្នក តែងធ្វេសប្រហែស និងធ្វើការបែបបង្គ្រប់កិច្ច បន្ទាប់មក កាលណារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់បាត់បង់ការអត់ធ្មត់ចំពោះអ្នក ពួកគេនឹងលាតត្រដាងចរិតពិតរបស់អ្នកមិនខាន ហើយពួកគេក៏នឹងទំនងជាផាត់អ្នកចោលដែរ។ នោះព្រោះតែមនុស្សគ្រប់គ្នាបានស្គាល់ចរិតពិតរបស់អ្នក ហើយអ្នកបានបាត់បង់ភាពថ្លៃថ្នូរ និងសុចរិតភាពរបស់ខ្លួន។ ប្រសិនបើគ្មាននរណាម្នាក់ទុកចិត្តអ្នកផង តើព្រះជាម្ចាស់អាចទុកចិត្តអ្នកបានដែរឬទេ? ព្រះជាម្ចាស់ទតមើលជម្រៅចិត្តរបស់មនុស្ស៖ ព្រះអង្គច្បាស់ជាមិនអាចទុកចិត្តមនុស្សបែបនេះបានឡើយ» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទូលព្រះចែងថា អាកប្បកិរិយាដែលមនុស្សគួរមានក្នុងភារកិច្ច គឺត្រូវដាក់ចិត្តបំពេញវា និងលះបង់ ដាក់គ្រប់យ៉ាងទៅក្នុងភារកិច្ចខ្លួន។ បើពួកគេអាចទទួលបានលទ្ធផលល្អ ដោយលះបង់បន្ថែមបន្តិច តែពួកគេបែរជាអល់អែក ស្កប់ចិត្តត្រឹមសម្រេចបានតិចតួចក្នុងភារកិច្ច នោះជាការលេងល្បិចជាមួយព្រះ ជាការៀចវេរហើយ។ ខ្ញុំអាចឃើញថា ចំពោះឥរិយាបថនៃការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹងសម្រេចបានតិចតួច ដើម្បីធានាថា គេមិនបណ្ដេញខ្ញុំចេញប៉ុណ្ណោះ។ ខ្ញុំមិនបានរកវិធីដោះស្រាយបញ្ហា និងការលំបាករបស់បងប្អូនប្រុសស្រីឡើយ តែពេលបូកសរុបការងារ ខ្ញុំបែរជាធ្វើការឱ្យតែរួចពីដៃ ហើយពេលឃើញមនុស្សធ្វើខុសគោលការណ៍ក្នុងភារកិច្ច និងខ្ជិលច្រអូស ខ្ញុំបែរជាគិតថា វាមិនអីទៅវិញ ឱ្យតែវាមិនប៉ះពាល់ដល់សមិទ្ធផលទាំងមូលរបស់យើង។ ខ្ញុំធ្វើជាមើលមិនឃើញ។ ច្បាស់ណាស់ ការដាក់ចិត្ត និងការលះបង់បន្តិច អាចធ្វើឱ្យលទ្ធផលប្រសើរជាងមុន តែខ្ញុំមិនចង់នឿយហត់ ឬតានតឹង ដូច្នេះ ខ្ញុំក៏ប្រើល្បិច។ នៅក្នុងភារកិច្ច ខ្ញុំប៉ិនប្រសប់ មានកលល្បិច និងបោកប្រាស់ព្រះ។ ពិតជាវៀចវេរណាស់! នៅពេលរកមនុស្សឱ្យកាន់ការងារអ្វីមួយ គ្រប់គ្នាចង់បានមនុស្សណាដែលស្មោះត្រង់ និងអាចទុកចិត្តបាន។ ពួកគេអាចពឹងពាក់បាន និងធ្វើឱ្យមនុស្សបានស្រួលចិត្ត។ តែបើអ្នកផ្ទុកផ្ដាក់ការងារឱ្យអ្នកណាដែលប៉ិនប្រសប់ខាងលេងល្បិច ពួកគេនឹងមិនត្រឹមតែមិនសម្រេចកិច្ចការប៉ុណ្ណោះទេ តែក៏អាចបំផ្លាញវាផងដែរ បើគេធ្វើការមិនបានល្អ។ មនុស្សបែបនេះមិនមានសតិសម្បជញ្ញៈ វិចារណញ្ញាណ ឬបទដ្ឋានមូលដ្ឋាននៃការប្រព្រឹត្តឡើយ។ ពួកគេមិនសមនឹងទទួលបានទំនុកចិត្ត ឬកាន់ការងារអ្វីមួយទេ។ ខ្ញុំឃើញថា ខ្ញុំជាមនុស្សបែបនោះ។ ខ្ញុំបានទទួលយកបញ្ជាបេសកកម្ម តែខ្ញុំមិនបានដាក់ចិត្តទាំងស្រុងទេ។ ខ្ញុំបានលេងល្បិចជាមួយព្រះ និងបោកបញ្ឆោត។ មើលទៅ ខ្ញុំហាក់កំពុងទទួលបានលទ្ធផលខ្លះក្នុងភារកិច្ច ហើយអ្នកដទៃមើលមិនឃើញបញ្ហាណាមួយទេ តែព្រះទតឃើញគ្រប់យ៉ាង ហើយបើបន្តធ្វេសប្រហែសយូរទៀត ចុងក្រោយ គេនឹងលាតត្រដាង និងផាត់ខ្ញុំចោលមិនខាន។ វាធ្វើឱ្យខ្ញុំគិតដល់ព្រះបន្ទូលមួយចំនួន៖ «ព្រះអម្ចាស់យេស៊ូវធ្លាប់មានបន្ទូលថា៖ 'ដ្បិតអស់អ្នកណាដែលមាន នោះគេនឹងផ្ដល់ឱ្យអ្នកនោះ ហើយគាត់នឹងមានកាន់តែច្រើនបរិបូរណ៍ផង៖ តែអស់អ្នកណាដែលមិនមានវិញ នោះនឹងត្រូវដកចេញពីគាត់នូវអ្វីដែលគាត់មាន' (ម៉ាថាយ ១៣:១២)។ តើព្រះបន្ទូលទាំងនេះមានន័យដូចម្ដេច? អត្ថន័យនៃបន្ទូលទាំងនេះគឺថា ប្រសិនបើអ្នកមិនថែមទាំងអនុវត្ត ឬដាក់ចិត្តដាក់កាយបំពេញភារកិច្ច ឬការងារបស់ខ្លួនផង នោះព្រះជាម្ចាស់នឹងដកហូតមកវិញនូវអ្វីដែលធ្លាប់ជារបស់អ្នក។ តើពាក្យថា 'ដកហូត' នេះមានន័យដូចម្ដេចដែរ? ក្នុងនាមជាមនុស្ស តើគេមានអារម្មណ៍ដូចម្ដេចដែរ? វាអាចមានន័យថា អ្នកមិនទទួលបាននូវអ្វីដែលគុណសម្បត្តិ និងអំណោយទានរបស់អ្នកអាចនាំឱ្យអ្នកសម្រេចបាន ហើយអ្នកគ្មានអារម្មណ៍អ្វី ដូចជាអ្នកមិនជឿអ៊ីចឹង។ នេះហើយជាអត្ថន័យនៃការដែលព្រះជាម្ចាស់ដកហូតអ្វីគ្រប់យ៉ាងនោះ។ ប្រសិនបើនៅក្នុងភារកិច្ចរបស់អ្នក អ្នកខ្ជីខ្ជា មិនលះបង់ និងមិនស្មោះត្រង់ នោះព្រះជាម្ចាស់នឹងដកហូតនូវអ្វីដែលធ្លាប់ជារបស់អ្នក ទ្រង់នឹងដកហូតសិទ្ធិនៃការបំពេញភារកិច្ចរបស់អ្នក ព្រះអង្គនឹងមិនប្រទានសិទ្ធិនេះដល់អ្នកឡើយ» («មានតែតាមរយៈការស្មោះត្រង់ប៉ុណ្ណោះ ទើបមនុស្សអាចរស់នៅក្នុងលក្ខណៈជាមនុស្សពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះទ្រង់សុចរិត។ ខ្ញុំបំពេញភារកិច្ចដោយខ្ជីខ្ជា និងធ្វេសប្រហែស មិនធ្វើអ្វីដែលខ្ញុំគួរធ្វើ អ្វីដែលខ្ញុំអាចធ្វើបានទេ ដូច្នេះ ព្រះបានដកហូតនូវអ្វីដែលខ្ញុំមានពីមុនចេញពីខ្ញុំ ខ្ញុំរកមិនឃើញបញ្ហាដែលខ្ញុំអាចមើលឃើញទេ ខ្ញុំតែងតែងោកងុយក្នុងភារកិច្ចជានិច្ចទៅវិញ ហើយផលិតភាពខ្ញុំបានធ្លាក់ចុះ។ នេះជាការដែលព្រះបើកសម្ដែងនិស្ស័យទ្រង់ឱ្យខ្ញុំឃើញ។ ខ្ញុំបានចូលមកអធិស្ឋាននៅមុខព្រះ ត្រៀមប្រែចិត្តចំពោះទ្រង់ ដោយទូលសុំឱ្យទ្រង់ណែនាំខ្ញុំឱ្យស្គាល់ខ្លួនឯងកាន់តែច្បាស់។

ម្ដងនោះ នៅក្នុងការជួបជុំមួយ ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «ព្រះជាម្ចាស់ស្រឡាញ់មនុស្សស្មោះត្រង់ តែស្អប់មនុស្សបោកបញ្ឆោត និងវៀចវេរ។ ប្រសិនបើអ្នកជាមនុស្សបោកបញ្ឆោត ហើយព្យាយាមលេងល្បិច តើព្រះជាម្ចាស់មិនស្អប់អ្នកទេឬអី? តើដំណាក់របស់ព្រះជាម្ចាស់នឹងបណ្ដោយឱ្យអ្នករួចខ្លួនដែរឬទេ? មិនយូរមិនឆាប់ទេ អ្នកនឹងត្រូវទទួលខុសត្រូវមិនខាន។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ ហើយស្អប់មនុស្សបោកបញ្ឆោត។ អ្នករាល់គ្នាគួរយល់ពីចំណុចនេះឱ្យបានច្បាស់ ហើយគួរឈប់យល់ច្រឡំ និងឈប់ធ្វើរឿងល្ងង់ខ្លៅទៀត។ ភាពល្ងង់ខ្លៅមួយគ្រា គឺអាចទទួលយកបាន ប៉ុន្តែការបដិសេធមិនទទួលយកសេចក្តីពិតទាល់តែសោះនោះ គឺជាភាពចចេសរឹងរូសតែប៉ុណ្ណោះ។ មនុស្សស្មោះត្រង់អាចមានទំនួលខុសត្រូវ។ ពួកគេមិនគិតពីការចំណេញ និងការខាតបង់របស់ខ្លួនឡើយ ពួកគេគ្រាន់តែចង់ការពារដល់កិច្ចការ និងផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេមានដួងចិត្តសប្បុរស និងស្មោះត្រង់ ប្រៀបបាននឹងទឹកថ្លាឆ្វង់ក្នុងចាន ដែលអាចមើលធ្លុះដល់បាតអ៊ីចឹង។ សកម្មភាពរបស់ពួកគេក៏មានតម្លាភាពដែរ។ មនុស្សបោកបញ្ឆោតតែងលេងល្បិច ក្លែងបន្លំ បិទបាំង និងព្យាយាមលាក់បាំង ដើម្បីកុំឱ្យមាននរណាម្នាក់អាចមើលធ្លុះចិត្តពួកគេឡើយ។ មនុស្សមិនអាចមើលធ្លុះគំនិតរបស់អ្នកមែន ប៉ុន្តែព្រះជាម្ចាស់អាចទតឃើញពីទីជម្រៅបំផុតនៃដួងចិត្តរបស់អ្នកបាន។ ប្រសិនបើព្រះជាម្ចាស់ទតឃើញថា អ្នកមិនមែនជាមនុស្សស្មោះត្រង់ អ្នកជាមនុស្សក្រឡេចក្រឡុច អ្នកមិនដែលទទួលយកសេចក្តីពិត អ្នកតែងតែព្យាយាមបោកបញ្ឆោតទ្រង់ និងទតឃើញថាអ្នកមិនបានថ្វាយដួងចិត្តរបស់អ្នកដល់ទ្រង់ នោះព្រះជាម្ចាស់នឹងមិនចូលចិត្តអ្នក ទ្រង់នឹងស្អប់ ហើយបោះបង់អ្នកចោលមិនខាន។ អស់អ្នកដែលចម្រុងចម្រើនក្នុងចំណោមពួកអ្នកមិនជឿ ពោលគឺជាមនុស្សដែលពូកែវោហារសព្ទ និងរវៀសរវៃ តើពួកគេទាំងនេះជាមនុស្សបែបណាដែរ? តើអ្នករាល់គ្នាយល់ច្បាស់ដែរឬទេ? តើពួកគេមានសារជាតិអ្វីទៅ? អាចនិយាយបានថា ពួកគេសុទ្ធតែឆ្លាតហួសលើសពីធម្មតា ពួកគេសុទ្ធតែបោកបញ្ឆោត និងវៀចវេរបំផុត ពួកគេជាអារក្សសាតាំងដ៏ពិតប្រាកដ។ តើព្រះជាម្ចាស់អាចសង្រ្គោះមនុស្សបែបនេះដែរឬទេ? ព្រះជាម្ចាស់ស្អប់ពួកអារក្សខ្លាំងជាងអ្វីៗទាំងអស់ ពោលគឺពួកមនុស្សដែលបោកបញ្ឆោត និងវៀចវេរ។ ព្រះជាម្ចាស់ច្បាស់ជានឹងមិនសង្រ្គោះមនុស្សបែបនេះទេ ដូច្នេះ មិនថាអ្នករាល់គ្នាធ្វើអ្វីទេ មិនត្រូវធ្វើជាមនុស្សប្រភេទនេះឡើយ។ ... តើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណាចំពោះមនុស្សបោកបញ្ឆោត និងវៀចវេរ? ព្រះអង្គស្អប់ខ្ពើម និងបដិសេធពួកគេ ទ្រង់នឹងមិនយកចិត្តទុកដាក់ចំពោះពួកគេឡើយ ហើយទ្រង់ចាត់ទុកពួកគេមានឋានៈស្មើនឹងសត្វធាតុអ៊ីចឹង។ នៅក្នុងព្រះនេត្រព្រះជាម្ចាស់ មនុស្សបែបនេះគ្រាន់តែពាក់ស្បែកជាមនុស្សប៉ុណ្ណោះ។ រីឯសារជាតិរបស់ពួកគេវិញ ពួកគេដូចជាអារក្សសាតាំង ពួកគេជាសាកសពកំពុងដើរ ហើយព្រះជាម្ចាស់នឹងមិនសង្រ្គោះពួកគេឡើយ។ ដូច្នេះ តើមនុស្សនាពេលសព្វថ្ងៃមានសភាពបែបណាដែរ? ដួងចិត្តរបស់ពួកគេមានភាពងងឹត ពួកគេខ្វះសេចក្តីជំនឿពិតប្រាកដ ហើយនៅពេលដែលមានអ្វីមួយកើតឡើងចំពោះពួកគេ ពួកគេមិនដែលទទួលបានការបំភ្លឺ ឬការស្រាយបំភ្លឺឡើយ។ នៅពេលជួបគ្រោះមហន្តរាយ និងទុក្ខវេទនា ពួកគេអធិស្ឋានទៅព្រះជាម្ចាស់ ប៉ុន្តែគ្មានវត្តមានព្រះជាម្ចាស់ទេ ពួកគេមិនបានពឹងអាងទ្រង់យ៉ាងពិតប្រាកដក្នុងដួងចិត្តរបស់ខ្លួនទេ។ ដើម្បីទទួលបានព្រះពររបស់ទ្រង់ ពួកគេព្យាយាមសម្ដែងធ្វើជាមនុស្សល្អ ប៉ុន្តែពួកគេមិនអាចជួយខ្លួនឯងបានទេ ព្រោះពួកគេគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណឡើយ។ ពួកគេមិនអាចធ្វើល្អបានទេ ទោះបីជាពួកគេចង់ធ្វើក៏ដោយ ពួកគេមិនអាចទប់ចិត្តបានទេ ទោះបីពួកគេចង់ឈប់ធ្វើអាក្រក់ក៏ដោយ ពួកគេត្រូវតែធ្វើរឿងទាំងនេះ។ ក្រោយពេលត្រូវបានបណ្ដេញចេញ និងផាត់ចោល តើពួកគេអាចស្គាល់ខ្លួនឯងដែរឬទេ? ទោះបីពួកគេដឹងថា ពួកគេសមនឹងទទួលការដាក់ទោសនេះក៏ដោយ ក៏ពួកគេនឹងមិននិយាយដែរ ហើយទោះបីមើលទៅពួកគេហាក់ដូចជាបំពេញភារកិច្ចក្ដី ក៏ពួកគេនឹងនៅតែលេងល្បិច ហើយកិច្ចការរបស់ពួកគេនឹងមិនទទួលបានលទ្ធផលច្បាស់លាស់ដែរ។ ដូច្នេះ តើអ្នករាល់គ្នាយល់យ៉ាងណាដែរ៖ តើមនុស្សទាំងនេះអាចប្រែចិត្តពិតប្រាកដឬទេ? ប្រាកដជាមិនអាចឡើយ។ នោះព្រោះតែពួកគេគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណ ហើយពួកគេមិនស្រឡាញ់សេចក្តីពិតទេ។ ព្រះជាម្ចាស់មិនសង្រ្គោះមនុស្សវៀចវេរ និងអាក្រក់បែបនេះឡើយ។ សម្រាប់មនុស្សបែបនេះ តើការជឿលើព្រះជាម្ចាស់មានសេចក្តីសង្ឃឹមដែរឬទេ? ជំនឿរបស់ពួកគេ គឺគ្មានប្រយោជន៍រួចទៅហើយ ហើយពួកគេក៏មិនទទួលបានអ្វីពីជំនឿនោះដែរ។ ប្រសិនបើនៅក្នុងសេចក្តីជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មនុស្សមិនដេញតាមសេចក្តីពិតទេ នោះមិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំនោះឡើយ ចុងក្រោយ ពួកគេនឹងមិនទទួលបានអ្វីដែរ» («ការទទួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកបំពេញកិច្ចការ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥)។ ពេលឃើញព្រះមានបន្ទូលពី «មនុស្សបោកបញ្ឆោត និងវៀចវេរ» «ឆ្លាតហួសលើសពីធម្មតា» «មានឋានៈស្មើនឹងសត្វធាតុ» «ព្រះជាម្ចាស់នឹងមិនសង្រ្គោះពួកគេ» «ពួកគេក៏មិនទទួលបានអ្វីនោះដែរ» ធ្វើឱ្យខ្ញុំឈឺចាប់ជាខ្លាំង។ ខ្ញុំយល់ថា នោះជារបៀបដែលព្រះកំណត់ពីការធ្វេសប្រហែស ការវៀចវេររបស់ខ្ញុំក្នុងភារកិច្ចអ៊ីចឹង។ ខ្ញុំតែងគិតថា អ្នកមិនគួរត្រង់ពេកទេ អ្នកត្រូវតែមានល្បិច និងឧបាយកល។ ខ្ញុំបានរស់នៅតាមទស្សនវិជ្ជាបែបសាតាំងថា អ្នកត្រូវតែកេងចំណេញពីគេ មិនត្រូវឱ្យគេកេងចំណេញពីអ្នកឡើយ ត្រូវចេះថ្លឹងថ្លែងមើលថាតើខ្ញុំនឹងទទួលបានប្រយោជន៍អត់ មុនពេលធ្វើអ្វីមួយ និងរំពឹងទទួលបានផលច្រើនបំផុតសម្រាប់ការប្រឹងប្រែងតិចតួចបំផុត។ នេះហើយជាចរិតមនុស្សឆ្លាត។ បន្ទាប់ពីទទួលជឿព្រះរួច ខ្ញុំបន្តអនុវត្តទស្សនវិជ្ជារស់នៅបែបនេះដដែល។ ខ្ញុំគិតថា ខ្ញុំមិនអាចបំពេញភារកិច្ចដោយត្រង់ពេក ឬដាក់កម្លាំងទាំងស្រុងនោះឡើយ នេះជារឿងល្ងីល្ងើណាស់។ ចុងក្រោយ បើខ្ញុំមិនទទួលបានព្រះពរ វានឹងក្លាយជាការខាតបង់ដ៏ធំមួយសម្រាប់ខ្ញុំ ហើយខ្ញុំទ្រាំនឹងការខាតបង់នោះមិនបានទេ។ ខ្ញុំចង់លះបង់តិចតួច តែចង់បានព្រះពរធំ ដោយយល់ថា នេះជារឿងឆ្លាត។ ដូច្នេះ ខ្ញុំតែងបំពេញភារកិច្ចបែបមិនទៀងទាត់ ស្របតាមទស្សនៈភាគច្រើន និងមានកលល្បិចជានិច្ច។ ពេលមានផលិតភាពខ្ពស់ ខ្ញុំសម្រាកពីរបីថ្ងៃដោយរីករាយ។ ទោះបីពេលខ្ញុំឃើញមានបញ្ហាក្នុងការងារក៏ដោយ បើវាមិនប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ហើយគេនឹងមិនបណ្ដេញ និងផាត់ខ្ញុំចោលទេ នោះខ្ញុំគ្មានស្មារតីបន្ទាន់ឡើយ ហើយខ្ញុំគ្រាន់តែបណ្ដែតបណ្ដោយប៉ុណ្ណោះ។ បើយើងធ្វើការមិនបានល្អ ហើយខ្ញុំត្រូវទទួលផលវិបាក នោះខ្ញុំនឹងខំធ្វើការ ស្វែងរកហេតុផល ដើម្បីដោះស្រាយបញ្ហា។ ពេលទទួលបានលទ្ធផលខ្លះ ការព្រួយបារម្ភខ្ញុំក៏បានធូរស្បើយបន្តិច ហើយខ្ញុំចាប់ផ្ដើមសប្បាយនឹងភាពសុខស្រួល ហើយចង់សម្រាកថែមទៀត។ ខ្ញុំពិតជាវៀចវេរមែន! តើនេះជាការបំពេញភារកិច្ច ឬការមានភក្ដីភាពចំពោះព្រះម្ដេចកើតទៅ? ខ្ញុំគិតថា ខ្ញុំរវៀសរវៃ ហើយខ្ញុំលេងល្បិចជាមួយព្រះ តែព្រះទតឃើញគ្រប់យ៉ាង។ ព្រះនឹងមិនសង្រ្គោះមនុស្ស ដែលតែងវៀចវេរក្នុងភារកិច្ចទេ។ ព្រះសព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ មនុស្សស្មោះត្រង់បើកចិត្តចំពោះព្រះ។ ពួកគេបំពេញភារកិច្ចយ៉ាងអស់ពីចិត្ត។ ពួកគេបំពេញទំនួលខុសត្រូវរបស់ខ្លួន និងដាក់គ្រប់យ៉ាងដែលខ្លួនមាន ហើយមិនរកផ្លូវចេញ ឬគិតគូរថាតើពួកគេនឹងទទួលបានព្រះពរឬអត់ឡើយ។ ព្រះនឹងប្រទានពរមនុស្សបែបនេះ។ ក្នុងនាមជាអ្នកទទួលបន្ទុកកិច្ចការផ្សាយដំណឹងល្អ ការដែលខ្ញុំវៀចវេរ ខ្ជីខ្ជា និងមិនយកចិត្តទុកដាក់ពីវឌ្ឍនភាព បាននាំឱ្យអ្នកដទៃមិនដោះស្រាយសភាពអវិជ្ជមានរបស់គេបានទាន់ពេល ហើយផលិតភាពការងារពួកគេក៏ធ្លាក់ចុះតាមនោះដែរ។ វាមិនត្រឹមតែធ្វើបាបដល់បងប្អូនប្រុសស្រីប៉ុណ្ណោះទេ តែវាក៏រាំងស្ទះដល់កិច្ចការផ្សាយដំណឹងល្អដែរ។ ពេលគិតដល់រឿងនេះ ខ្ញុំស្ដាយក្រោយណាស់ និងស្តីបន្ទោសខ្លួនឯង។ ខ្ញុំអធិស្ឋានទៅព្រះ ដោយការប្រែចិត្ត និងស្បថចំពោះទ្រង់ថា ចាប់ពីពេលនេះតទៅ ខ្ញុំនឹងដាក់កម្លាំងទាំងស្រុងក្នុងភារកិច្ច រួចឈប់វៀចវេរ និងខ្ជីខ្ជាទៀតហើយ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយនៅក្នុងការថ្វាយបង្គំ ដែលជួយឱ្យខ្ញុំយល់ពីអត្ថន័យនៃការបំពេញភារកិច្ច។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថ្លែងថា៖ «មិនថាមនុស្សបំពេញភារកិច្ចអ្វីទេ តើមានអ្វីត្រឹមត្រូវជាងនេះដែរឬទេ? នេះជាអ្វីមួយដែលស្រស់ស្អាត និងសុចរិតបំផុតក្នុងចំណោមមនុស្ស។ ភាវៈដែលត្រូវបានបង្កើតមក គួរតែបំពេញភារកិច្ចរបស់ខ្លួន ដើម្បីទទួលបានការយល់ព្រមពីព្រះអាទិករ។ ភាវៈដែលត្រូវបានបង្កើតមក រស់នៅក្រោមដែនគ្រប់គ្រងរបស់ព្រះអាទិករ ហើយពួកគេទទួលយកអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានប្រទានមក និងអ្វីគ្រប់យ៉ាងដែលមកពីព្រះជាម្ចាស់ ដូចនេះ ពួកគេគួរតែបំពេញទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ខ្លួន។ ការនេះត្រូវបានកំណត់ទុកដោយស្ថានសួគ៌ និងទទួលស្គាល់ដោយផែនដី ហើយវាជាបញ្ញត្តិរបស់ព្រះជាម្ចាស់។ តាមរយៈចំណុចនេះ គេអាចឃើញថា ការដែលមនុស្សបំពេញភារកិច្ចជាភាវៈដែលបានបង្កើតមក គឺមានភាពសុចរិត ស្រស់ស្អាត និងថ្លៃថ្នូរជាងអ្វីផ្សេងទៀតដែលគេបានធ្វើ ក្នុងពេលដែលពួកគេរស់នៅក្នុងពិភពមនុស្សទៅទៀត។ ក្នុងចំណោមមនុស្សជាតិ គ្មានអ្វីដែលមានន័យ និងមានតម្លៃជាងនេះទៀតឡើយ ហើយក៏គ្មានអ្វីដែលនាំមកនូវអត្ថន័យ និងតម្លៃចំពោះជីវិតរបស់ភាវៈដែលបានបង្កើតមក ខ្លាំងជាងការបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមកនោះដែរ។ នៅលើផែនដី មានតែមនុស្សមួយក្រុមដែលបំពេញភារកិច្ចជាភាវៈដែលត្រូវបានបង្កើតមក ដោយពិតប្រាកដ និងស្មោះត្រង់ប៉ុណ្ណោះ ទើបជាមនុស្សដែលស្ដាប់បង្គាប់តាមព្រះអាទិករ។ ក្រុមមួយនេះមិនដើរតាមនិន្នាការនៃពិភពខាងក្រៅទេ។ ពួកគេស្ដាប់បង្គាប់តាមការដឹកនាំ និងការណែនាំរបស់ព្រះជាម្ចាស់ ពួកគេស្ដាប់តាមព្រះបន្ទូលរបស់ព្រះអាទិករតែមួយប៉ុណ្ណោះ ពួកគេទទួលយកសេចក្តីពិតដែលព្រះអាទិករសម្ដែងចេញ ពួកគេរស់នៅតាមព្រះបន្ទូលរបស់ព្រះអាទិករ។ នេះជាទីបន្ទាល់ពិតប្រាកដ និងលាន់កងរំពងខ្លាំងបំផុត ហើយវាជាបន្ទាល់នៃសេចក្តីជំនឿដ៏ប្រសើរបំផុតលើព្រះជាម្ចាស់។ ការដែលភាវៈដែលព្រះបានបង្កើតមក អាចបំពេញភារកិច្ចជាភាវៈដែលបានបង្កើតមក អាចផ្គាប់ព្រះហឫទ័យព្រះអាទិករ នោះគឺជារឿងដ៏អស្ចារ្យបំផុតក្នុងចំណោមមនុស្សជាតិ និងក៏ជាអ្វីមួយដែលគួរឱ្យសាទរក្នុងចំណោមមនុស្សផងដែរ។ រាល់អ្វីៗដែលព្រះអាទិករបានប្រទានដល់ភាវៈដែលត្រូវបានបង្កើតមក ពួកគេគួរតែទទួលយកដោយឥតលក្ខខណ្ឌ។ សម្រាប់មនុស្សជាតិ នេះជាព្រះពរ និងសិរីល្អ ហើយសម្រាប់អស់អ្នកដែលបំពេញភារកិច្ចជាភាវៈដែលព្រះបានបង្កើតមក គ្មានអ្វីដែលអស្ចារ្យ ឬស័ក្ដិសមនឹងកិត្តិយសជាងនេះទៀតឡើយ ពោលគឺនេះជាអ្វីមួយដែលវិជ្ជមាន។ ... របស់ដ៏ស្រស់ស្អាត និងអស្ចារ្យបែបនេះ បែរជាត្រូវមនុស្សដូចពួកទទឹងនឹងព្រះគ្រីស្ទបង្ខូចឱ្យទៅជាការដោះដូរមួយ ដែលពួកគេទាមទារសុំមកុដ និងរង្វាន់ពីព្រះហស្តរបស់ព្រះអាទិករទៅវិញ។ ការដោះដូរបែបនេះ ប្រែអ្វីមួយដ៏ស្រស់ស្អាត និងសុចរិតបំផុត ឱ្យទៅជាអ្វីមួយដែលស្មោកគ្រោក និងអាក្រក់បំផុត។ តើនេះមិនមែនជាអ្វីដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើទេឬអី? ដោយវិនិច្ឆ័យចេញពីការនេះ តើពួកទទឹងនឹងព្រះគ្រីស្ទអាក្រក់ដែរឬទេ? ពួកវាពិតជាអាក្រក់ណាស់! នេះគ្រាន់តែជាការបង្ហាញចេញពីទិដ្ឋភាពមួយនៃការអាក្រក់របស់ពួកវាប៉ុណ្ណោះ» («ចំណូចទីប្រាំបួន៖ ពួកគេបំពេញកាតព្វកិច្ចដើម្បីតែញែកខ្លួនឯង និងបំពេញផលប្រយោជន៍ និងមហិច្ឆតាផ្ទាល់ខ្លួនប៉ុណ្ណោះ។ ពួកគេមិនដែលគិតគូរដល់ដំណាក់របស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងលក់ផលប្រយោជន៍ទាំងនោះដូរយកសិរីល្អផ្ទាល់ខ្លួនទៀតផង (ផ្នែកទីប្រាំពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ការអានព្រះបន្ទូលបើកសម្ដែងរបស់ព្រះ បានប៉ះពាល់ចិត្តខ្ញុំជាខ្លាំង។ ព្រះប្រទានគ្រប់យ៉ាងស្ងាត់ៗ ដើម្បីសង្រ្គោះមនុស្សជាតិពុករលួយ ដោយផ្គត់ផ្គង់ដល់យើងនូវអ្វីដែលយើងត្រូវការ និងប្រទានឱ្យយើងមានឱកាសបំពេញភារកិច្ច ដូច្នេះ នៅក្នុងដំណើរការនេះ យើងអាចស្វែងរកសេចក្តីពិត និងដោះស្រាយនិស្ស័យពុករលួយរបស់យើង ចុះចូលចំពោះព្រះ មានភក្ដីភាពចំពោះទ្រង់ និងទទួលបានសេចក្តីសង្រ្គោះទ្រង់។ ការបំពេញភារកិច្ចក្នុងដំណាក់ព្រះ គឺជាការទទួលខុសត្រូវ ជាភារកិច្ចរបស់យើង ហើយនោះជាព្រះដែលប្រទានឱកាសនេះដល់យើង ដើម្បីទទួលបានសេចក្តីពិត និងបានសង្រ្គោះ។ នេះជាកិច្ចការដ៏អស្ចារ្យ និងទៀងត្រង់បំផុត ដែលបុគ្គលម្នាក់អាចរ៉ាប់រង។ តែពួកទទឹងនឹងព្រះគ្រីស្ទយកកិច្ចការដ៏ស្រស់បំព្រង និងសុចរិតនេះ មកបំភ្លៃជាការដោះដូរទៅវិញ។ ពួកគេនៅតែសង្ឃឹមចង់ទទួលបានព្រះពរនៅក្នុងជំនឿ និងភារកិច្ចរបស់ខ្លួនដដែល។ ពួកគេមិនអាចមានជំនឿពិតប្រាកដ ឬរងទុក្ខ និងលះបង់ឡើយ។ ពួកគេជាអ្នកមិនជឿ និងជនឆ្លៀតឱកាស។ បើមើលពីរបៀបដែលខ្ញុំប្រព្រឹត្តក្នុងភារកិច្ច តើខ្ញុំមិនដូចជាពួកគេទេឬអី? ខ្ញុំមិនបានគិតពីព្រះទ័យព្រះទេ ខ្ញុំតែងធ្វើការមិនអស់ពីចិត្តជានិច្ច។ ខ្ញុំឱ្យទៅតិច តែចង់បានមកវិញច្រើន លេងល្បិចជាមួយព្រះ និងវៀចវេរ។ តើខ្ញុំមិនមែនប្រែភារកិច្ចខ្ញុំឱ្យក្លាយជាការដោះដូរទេឬអី? ខ្ញុំមិនមែនជាអ្នកជឿទេ។ ខ្ញុំ់ធ្លាប់គិតថា ឱ្យតែខ្ញុំជោគជ័យក្នុងភារកិច្ច អាចបន្តនៅក្នុងពួកជំនុំ និងមិនត្រូវគេបណ្ដេញ នោះខ្ញុំអាចបានសង្រ្គោះហើយ។ តែចុងក្រោយ ខ្ញុំឃើញថា ទាំងនោះជាសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំ ដែលមិនស្របជាមួយបន្ទូលព្រះឡើយ។ ព្រះមិនដែលមានបន្ទូលថា ការសម្រេចភារកិច្ចបានបន្តិច មិនធ្វើការអាក្រក់ ឬមិនត្រូវគេបណ្ដេញចេញ និងផាត់ចោល មានន័យថា អ្នកបានសង្រ្គោះឡើយ។ ព្រះកំណត់ថាតើមនុស្សអាចបានសង្រ្គោះ ដោយផ្អែកលើថាតើពួកគេដេញតាមសេចក្តីពិត ពួកគេចូលក្នុងសេចក្តីពិតក្នុងភារកិច្ចរបស់ខ្លួន និងថាតើពួកគេដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួនឬអត់។ គ្មានផ្លូវកាត់ផ្សេងទៀតឡើយ។ ព្រះចង់ឱ្យមនុស្សក្លាយជាទៀងត្រង់។ បើមនុស្សតែងតែវៀចវេរ និងខ្ជីខ្ជាក្នុងភារកិច្ច ទោះបីពួកគេសម្រេចបានកិច្ចការខ្លះក៏ដោយ ក៏ព្រះស្អប់និស្ស័យបែបនេះដែរ។ ចុងក្រោយ ព្រះនឹងលាតត្រដាង និងផាត់ពួកគេចោលមិនខាន។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ» (វិវរណៈ ៣:១៦)។ ខ្ញុំមិនបានគិតដល់វឌ្ឍនភាពក្នុងភារកិច្ចទេ តែខ្ញុំធ្វើតាមទម្លាប់ប៉ុណ្ណោះ។ តើនេះមិនមែនជាអាកប្បកិរិយាក្ដៅមិនក្ដៅ ត្រជាក់មិនត្រជាក់ តែក្ដៅឧណ្ហៗទេឬអី? តើព្រះជាម្ចាស់មិនស្អប់ខ្ញុំទេឬអី? ពេលដឹងថា ព្រះមាននិស្ស័យមិនអត់ឱននឹងការប្រមាថ ធ្វើឱ្យខ្ញុំខ្លាចជាខ្លាំង។ ខ្ញុំបានអធិស្ឋានថា៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ចង់ប្រែចិត្ត។ ពីពេលនេះតទៅ ខ្ញុំម្ចាស់នឹងដាក់ចិត្តដាក់កាយបំពេញកិច្ចការខ្ញុំម្ចាស់ សូមទ្រង់ប្រៀនប្រដៅខ្ញុំម្ចាស់ផង បើខ្ញុំធ្វើការឱ្យតែរួចពីដៃ»។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ដែលបានផ្ដល់ផ្លូវអនុវត្តន៍មួយដល់ខ្ញុំ៖ «នៅពេលមនុស្សបំពេញភារកិច្ច តាមពិតទៅ ពួកគេកំពុងធ្វើអ្វីដែលពួកគេគប្បីត្រូវធ្វើ។ ប្រសិនបើអ្នកបំពេញភារកិច្ចនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នក និងចុះចូលចំពោះព្រះជាម្ចាស់ ដោយមានអាកប្បកិរិយាស្មោះត្រង់ និងអស់ពីចិត្ត តើអាកប្បកិរិយាបែបនេះនឹងមិនកាន់តែត្រឹមត្រូវទេឬអី? ដូច្នេះ តើអ្នកគប្បីមានអាកប្បកិរិយានេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នកដោយរបៀបណា? អ្នកត្រូវធ្វើឱ្យ 'ការថ្វាយបង្គំព្រះជាម្ចាស់ដោយអស់ពីចិត្ត និងដោយភាពស្មោះត្រង់' ក្លាយជាការពិត។ កាលណាអ្នកចង់ខ្ជីខ្ជា និងចង់ធ្វើការឱ្យតែបាន កាលណាអ្នកចង់ធ្វើអ្វីដោយមានកលល្បិច និងខ្ជិលច្រអូស ហើយកាលណាអ្នកបែកអារម្មណ៍ ឬចង់យកស្រួលខ្លួន អ្នកគប្បីគិតឱ្យបានល្អិនល្អន់ថា៖ 'មានឥរិយាបថបែបនេះ ខ្ញុំមិនគួរឱ្យទុកចិត្តទេ មែនទេ? តើនេះគឺជាការដាក់ចិត្តបំពេញភារកិច្ចរបស់ខ្ញុំដែរឬទេ? តើខ្ញុំមិនស្មោះត្រង់មែនទេដែលធ្វើបែបនេះ? ក្នុងការធ្វើបែបនេះ តើខ្ញុំមិនអាចរស់នៅតាមព្រះរាជបញ្ជាដែលព្រះជាម្ចាស់បានចាត់តាំងមកឱ្យខ្ញុំមានទេមែនទេ?' នេះហើយគឺជារបៀបដែលអ្នកគប្បីឆ្លុះបញ្ចាំងពីខ្លួនឯង។ ប្រសិនបើអ្នកអាចដឹងខ្លួនថា អ្នកតែងតែធ្វេសប្រហែស និងបំពេញភារកិច្ចឱ្យតែរួចពីដៃ និងមិនស្មោះត្រង់ ហើយដឹងទៀតថា អ្នកបានធ្វើឱ្យព្រះជាម្ចាស់ខូចព្រះទ័យ តើអ្នកគួរធ្វើអ្វីទៅ? អ្នកគួរថា៖ 'ពេលនោះ ទូលបង្គំយល់ថា ដូចជាមានបញ្ហាដែរ ប៉ុន្តែទូលបង្គំមិនបានចាត់ទុករឿងនេះជាបញ្ហាទេ។ ទូលបង្គំបានធ្វើការដោយធ្វេសប្រហែស។ ពីមុន ទូលបង្គំមិនដឹងទេ ឥឡូវទើបទូលបង្គំដឹងថា ទូលបង្គំបានធ្វេសប្រហែស និងធ្វើការឱ្យតែរួចពីដៃ ដឹងទៀតថា ទូលបង្គំមិនបានបំពេញតាមទំនួលខុសត្រូវរបស់ទូលបង្គំឡើយ។ ខ្ញុំម្ចាស់ពិតជាខ្វះមនសិការ និងហេតុផលមែន!' អ្នកបានរកឃើញបញ្ហា និងស្គាល់ខ្លួនឯងបានបន្តិច ដូច្នេះ ឥឡូវនេះ អ្នកត្រូវបកក្រោយវិញ! អ្នកមានអាកប្បកិរិយាខុសឆ្គងចំពោះការបំពេញភារកិច្ចរបស់ខ្លួន។ អ្នកបានធ្វើការដោយធ្វេសប្រហែស ចាត់ទុកភារកិច្ចដូចជាការងារបន្ថែម ហើយអ្នកមិនបានដាក់ចិត្តដាក់កាយបំពេញការងាររបស់អ្នកឡើយ។ ប្រសិនបើអ្នកធ្វេសប្រហែស និងធ្វើការឱ្យតែរួចពីដៃបែបនេះទៀត អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ និងឱ្យទ្រង់ប្រៀនប្រដៅ និងវាយផ្ចាលអ្នក។ បុគ្គលម្នាក់ត្រូវបំពេញភារកិច្ចរបស់ខ្លួន ដោយមានឆន្ទៈបែបនេះ។ មានតែបែបនេះទេ ទើបពួកគេអាចប្រែចិត្តយ៉ាងពិតប្រាកដ។ មនុស្សម្នាក់អាចបកក្រោយវិញបាន ទាល់តែគេមានសតិសម្បជញ្ញៈជ្រះស្រឡះ និងប្ដូរអាកប្បកិរិយាចំពោះការបំពេញភារកិច្ចរបស់ពួកគេ។ ហើយនៅពេលពួកគេប្រែចិត្ត ពួកគេក៏ត្រូវឆ្លុះបញ្ចាំងជាញឹកញាប់មើលថាតើពួកគេពិតជាបានបំពេញភារកិច្ចរបស់ខ្លួនដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងដែរឬអត់។ ដោយការប្រើព្រះបន្ទូលព្រះជាម្ចាស់ជាខ្នាតរង្វាស់ និងអនុវត្តតាមព្រះបន្ទូលទាំងនោះ ពេលនោះ ទើបពួកគេនឹងដឹងថាតើនៅមានបញ្ហាអ្វីខ្លះទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ តាមរយៈការបន្តដោះស្រាយបញ្ហាបែបនេះ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេមិនកំពុងធ្វើឱ្យការបំពេញភារកិច្ចរបស់ខ្លួនដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងរបស់ខ្លួន ដើម្បីអនុវត្តតាមការពិតទេឬ? តើមនុស្សដែលបំពេញភារកិច្ចរបស់ខ្លួនបែបនេះ មិនបំពេញកិច្ចការដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងរបស់ខ្លួនទេឬ?» («មានតែការអានព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានញឹកញាប់ និងការសញ្ជឹងគិតពីសេចក្តីពិតប៉ុណ្ណោះ ទើបមានផ្លូវនៅខាងមុខ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលប្រទានឱ្យខ្ញុំមានផ្លូវអនុវត្តន៍ច្បាស់មួយ។ ខ្ញុំត្រូវប្រើបេះដូង និងស្មោះត្រង់ក្នុងភារកិច្ច ស្ម័គ្រចិត្តលះបង់ យកចិត្តទុកដាក់ និងមានទំនួលខុសត្រូវ ហើយដាក់កម្លាំងទាំងអស់ ដើម្បីឱ្យខ្ញុំអាចបំពេញភារកិច្ចបានល្អ និងផ្គាប់ព្រះទ័យព្រះ។ ផងដែរ នៅពេលខ្ញុំចង់ខ្ជីខ្ជា និងខ្ជិលច្រអូស ខ្ញុំគួរតែអធិស្ឋាន បោះបង់សាច់ឈាម និងទូលសុំឱ្យព្រះប្រៀនប្រដៅ និងវាយផ្ចាល។ បែបនេះ ខ្ញុំនឹងមិនទំនងជាដើរតាមសាច់ឈាមទេ។

ក្រោយមក ខ្ញុំធ្វើតាមព្រះបន្ទូល។ ខ្ញុំបានគិតគូរពីរបៀបបំពេញភារកិច្ចឱ្យបានល្អ និងមានផលិតភាពកាន់តែច្រើន។ ខ្ញុំដឹងថា បងប្អូនប្រុសស្រីទាំងអស់នៅក្នុងក្រុម មានចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួន។ ខ្ញុំគិតពីរបៀបរៀបចំការងាររបស់គ្រប់គ្នា ដែលអនុញ្ញាតឱ្យពួកគេប្រើចំណុចខ្លាំងរបស់ខ្លួន និងផ្ដល់ជំនួយជាក់ស្ដែងដល់ពួកគេនៅផ្នែកដែលពួកគេខ្វះខាត។ ផងដែរ កាលលើកមុន ខ្ញុំយល់ថា ខ្ញុំជាប្រធានគេ ឱ្យតែខ្ញុំកាន់ការងារបានល្អ ហើយអ្នកដទៃបំពេញភារកិច្ចខ្លួនបានល្អ នោះមានន័យថា ខ្ញុំធ្វើការបានល្អហើយ ដូច្នេះ ខ្ញុំអាចមានពេលទំនេរខ្លះបាន។ ឥឡូវ ខ្ញុំកំណត់គោលដៅសម្រាប់ខ្លួនឯង ដើម្បីបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព។ កាលវិភាគខ្ញុំពេញរាល់ថ្ងៃ មមាញឹកជាងមុន ហើយជួនកាល ខ្ញុំនឿយហត់ជាខ្លាំង តែខ្ញុំបានស្រួលចិត្ត ស្ងប់ចិត្តយ៉ាងប្រាកដ។ ហើយគួរឱ្យភ្ញាក់ផ្អើល នៅខែបន្ទាប់ ផលិតភាពយើងបានកើនឡើងគួរឱ្យកត់សម្គាល់។ ខ្ញុំរំភើបចិត្តណាស់។ ខ្ញុំអាចឃើញថា ព្រះចង់ឱ្យយើងស្មោះត្រង់។ ពេលខ្ញុំផ្លាស់ប្ដូរទស្សនៈខ្ញុំ រួចសហការយ៉ាងពិតប្រាកដជាមួយព្រះ ខ្ញុំអាចឃើញពីការណែនាំរបស់ទ្រង់ និងទទួលបានលទ្ធផលក្នុងភារកិច្ច។ អរព្រះគុណព្រះ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

មានតែភាពស្មោះត្រង់ទេ ទើបនាំមកនូវលក្ខណៈ ដូចមនុស្សបាន

ស្វាមីខ្ញុំនិងខ្ញុំ ជាអ្នករកស៊ីលក់គ្រឿងសង្ហារិមការិយាល័យ។ យើងចាប់ផ្ដើមចេញរកស៊ីដំបូងដោយភាពស្មោះត្រង់ ធ្វើតាមអ្វីៗដែលអតិថិជនសុំ...

ការស្គាល់អំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងជីវិត

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់...

វិញ្ញាណខ្ញុំបានរួច

ដោយ មីពុ (អេស្ប៉ាញ) «នៅក្នុងជីវិតរបស់គាត់ ប្រសិនបើមនុស្សចង់ទទួលបានការលាងជម្រះ និងការបំផ្លាស់បំប្រែនៅក្នុងនិស្ស័យរបស់គេ...