ជំពូកទី ១៨
នៅក្នុងពន្លឺនៃផ្លេកបន្ទោរមួយ រាល់សត្វទាំងអស់ត្រូវបានបង្ហាញក្នុងទម្រង់ដ៏ពិតរបស់វា។ ដូចគ្នានេះដែរ ដោយត្រូវបានបំភ្លឺដោយពន្លឺរបស់ខ្ញុំ មនុស្សក៏បានទទួលភាពបរិសុទ្ធដែលគេធ្លាប់មានឡើងវិញ។ ឱពិភពលោកចាស់ដ៏ពុករលួយអើយ! នៅទីបំផុត វាបានដួលរលំទៅក្នុងទឹកដែលគួរឱ្យខ្ពើម ហើយវាបានរលាយទៅជាភក់ជ្រាំ ដោយលិចនៅខាងក្រោមផ្ទៃដី! ឱមនុស្សជាតិទាំងអស់ដែលជាការបង្កើតរបស់ខ្ញុំអើយ! នៅទីបំផុត ពួកគេបានត្រឡប់មករកជីវិតសារជាថ្មីនៅក្នុងពន្លឺ ពួកគេបានរកឃើញមូលដ្ឋានគ្រឹះនៃជីវិត ហើយឈប់ជាប់គាំងនៅក្នុងភក់ជ្រាំទៀតហើយ! ឱរបស់សព្វសារពើនៃការបង្កើតជាច្រើនដែលខ្ញុំកាន់នៅក្នុងព្រះហស្តរបស់ខ្ញុំអើយ! តាមរយៈព្រះបន្ទូលរបស់ខ្ញុំ តើពួកវាមិនអាចផ្លាស់ប្រែជាថ្មីបានយ៉ាងដូចម្តេចទៅ? នៅក្នុងពន្លឺ តើពួកវាមិនអាចធ្វើតាមតួនាទីរបស់ពួកវាបានយ៉ាងដូចម្តេចទៅ? ផែនដីលែងនៅស្ងៀម ហើយនៅទ្រឹងដូចស្លាប់តទៅទៀតហើយ ស្ថានសួគ៌លែងសោះកក្រោះ និងទុក្ខព្រួយតទៅទៀតហើយ។ ដោយមិនត្រូវបានចែកខណ្ឌដោយលំហតទៅទៀត ស្ថានសួគ៌ និងផែន រួមគ្នាតែមួយ និងមិនដែលកាត់ចេញពីគ្នាម្តងទៀតនោះទេ។ ក្នុងឱកាសដ៏រីករាយ និងពេលវេលាដ៏សប្បាយនេះ សេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ខ្ញុំបានពង្រីកទូទាំងពិភពលោក ហើយមនុស្សជាតិទាំងអស់កោតសរសើរដល់សេចក្តីសុចរិត និងភាពបរិសុទ្ធនោះឥតឈប់ឈរ។ ទីក្រុងទាំងឡាយនៃស្ថានសួគ៌ កំពុងតែសើចដោយក្តីសប្បាយរីករាយ។ ហើយនគរនៃផែនដីកំពុងរាំច្រៀងយ៉ាងសប្បាយ។ នៅពេលនេះ តើនរណាមិនរីករាយ ហើយតើនរណាមិនយំ? ផែនដីដែលនៅក្នុងសភាវៈដំបូងរបស់ខ្លួន គឺជាកម្មសិទ្ធិរបស់ស្ថានសួគ៌ ហើយស្ថានសួគ៌រួបរួមជាមួយផែនដី។ មនុស្សគឺជាខ្សែភ្ជាប់រវាងស្ថានសួគ៌ និងផែនដី ហើយដោយសារតែភាពបរិសុទ្ធ និងការផ្លាស់ប្រែជាថ្មីរបស់មនុស្ស នោះស្ថានសួគ៌លែងលាក់បាំងពីផែនដីតទៅទៀតហើយ ចំណែកផែនដីក៏លែងស្ងប់ស្ងាត់ចំពោះស្ថានសួគ៌ដែរ។ ទឹកមុខរបស់មនុស្សជាតិ ពោរពេញទៅដោយស្នាមញញឹមនៃភាពរីករាយ ហើយនៅក្នុងចិត្តរបស់ពួកគេ មានបង្កប់នូវភាពផ្អែមល្ហែមមួយ ដែលភាពផ្អែមល្ហែមនោះ មិនផ្លាស់ប្តូរនោះទេ។ មនុស្សមិនឈ្លោះទាស់ទែងជាមួយមនុស្ស ឬក៏វាយគ្នានោះទេ។ តើនៅក្នុងពន្លឺរបស់ខ្ញុំ មានមនុស្សដែលមិនរស់នៅដោយសុខក្សេមក្សាន្តជាមួយអ្នកដទៃឬទេ? តើនៅក្នុងរជ្ជកាលរបស់ខ្ញុំ មានមនុស្សដែលធ្វើឱ្យខូចកិត្តិយសព្រះនាមរបស់ខ្ញុំឬទេ? មនុស្សទាំងអស់តម្រង់ការសម្លឹងដោយគោរពរបស់ពួកគេឆ្ពោះមករកខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេស្រែករកខ្ញុំដោយអាថ៌កំបាំង។ ខ្ញុំបានតាមរកមើលគ្រប់សកម្មភាពរបស់មនុស្សជាតិ៖ នៅក្នុងចំណោមមនុស្សដែលបានលាងសម្អាត គ្មាននរណាម្នាក់ដែលមិនស្តាប់បង្គាប់ខ្ញុំនោះទេ ហើយក៏គ្មាននរណាម្នាក់ផ្ទេរការជំនុំជម្រះថ្វាយខ្ញុំនោះដែរ។ គ្រប់មនុស្សជាតិទាំងអស់ត្រូវបានផ្សព្វផ្សាយដោយនិស្ស័យរបស់ខ្ញុំ។ មនុស្សទាំងអស់កំពុងតែមកស្គាល់ខ្ញុំ កំពុងតែមកកាន់តែជិតខ្ញុំ ហើយកំពុងតែស្រឡាញ់ខ្ញុំ។ ខ្ញុំឈរយ៉ាងមាំមួននៅក្នុងវិញ្ញាណរបស់មនុស្ស ខ្ញុំត្រូវបានលើកតម្កើងទៅកាន់កំពូលដ៏ខ្ពស់បំផុតនៅក្នុងក្រសែភ្នែករបស់មនុស្ស ហើយខ្ញុំហូរតាមលោហិតនៅក្នុងសរសៃឈាមរបស់មនុស្ស។ ការលើកតម្កើងដ៏រីករាយនៅក្នុងចិត្តរបស់មនុស្ស បំពេញគ្រប់ទីកន្លែងនៅលើផែនដី ខ្យល់មានសភាពត្រជាក់និងបរិសុទ្ធ អ័ភ្រដ៏ក្រាស់ក៏លែងក្រាលគ្របលើដីតទៅទៀត ហើយព្រះអាទិត្យបញ្ចេញរស្មីយ៉ាងត្រចះត្រចង់។
ពេលនេះ ចូរក្រឡេកមើលនគររបស់ខ្ញុំ ជាកន្លែងដែលខ្ញុំធ្វើជាស្តេចលើរបស់សព្វសារពើ និងជាកន្លែងដែលខ្ញុំកាន់កាប់អំណាចលើរបស់សព្វសារពើ។ តាំងពីទីចាប់ផ្ដើមនៃការបង្កើតរហូតដល់សព្វថ្ងៃនេះ ដោយការដឹកនាំរបស់ខ្ញុំ ពួកកូនប្រុសរបស់ខ្ញុំ បានឆ្លងកាត់ការលំបាកក្នុងជីវិតច្រើនណាស់ ឆ្លងកាត់ភាពអយុត្តិធម៌របស់ពិភពលោកច្រើនណាស់ ឆ្លងកាត់ការផ្លាស់ប្តូរនៃពិភពមនុស្សច្រើនណាស់ ប៉ុន្តែពេលនេះ ពួកគេកំពុងរស់នៅក្នុងពន្លឺរបស់ខ្ញុំ។ តើនរណាមិនយំចំពោះភាពអយុត្តិធម៌កាលពីម្សិលមិញនោះ? តើនរណាមិនស្រក់ទឹកភ្នែកចំពោះការលំបាកដែលបានស៊ូទ្រាំរហូតដល់សព្វថ្ងៃនេះ? ហើយជាថ្មីម្តងទៀត តើមាននរណាដែលមិនឆ្លៀតយកឱកាសនេះ ដើម្បីឧទ្ទិសខ្លួនចំពោះខ្ញុំនោះទេ? តើមាននរណាដែលមិនឆ្លៀតយកឱកាសនេះ ដើម្បីសម្តែងនូវចំណង់ដែលមាននៅក្នុងចិត្តរបស់ពួកគេឬទេ? នៅពេលនេះ តើមាននរណាដែលមិននិយាយទៅកាន់អ្វីដែលពួកគេមានបទពិសោធឬទេ? នៅពេលនេះ មនុស្សទាំងអស់ថ្វាយចំណែកដែលល្អបំផុតរបស់ពួកគេដល់ខ្ញុំ។ តើមានប៉ុន្មាននាក់ដែលទទួលទារុណកម្មដោយភាពសោកស្តាយចំពោះកំហុសកាលពីម្សិលមិញរបស់ពួកគេ តើមានប៉ុន្មាននាក់ស្អប់ខ្លួនឯងចំពោះការតាមរកកាលពីម្សិលមិញ! មនុស្សទាំងអស់បានស្គាល់ខ្លួនឯង ពួកគេទាំងអស់បានឃើញទង្វើរបស់សាតាំង និងភាពអស្ចារ្យរបស់ខ្ញុំ ហើយនៅក្នុងចិត្តរបស់ពួកគេ ពេលនេះមានកន្លែងមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងលែងជួបការជំទាស់ ឬការប្រឆាំងនៅក្នុងចំណោមមនុស្សតទៅទៀតហើយ ដោយសារតែកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំបានសម្រេចរួចទៅហើយ ហើយក៏គ្មានអី្វរារាំងតទៅទៀតដែរ។ សព្វថ្ងៃនេះ ក្នុងចំណោមពួកកូនប្រុសនៃនគររបស់ខ្ញុំ តើមាននរណាម្នាក់មិនបានផ្តល់ការគិតដល់សេចក្តីខ្វល់ខ្វាយរបស់ខ្លួនឯង ឬទេ? តើមាននរណាម្នាក់មិនមានការពិចារណាបន្ថែម ពាក់ព័ន្ធនឹងមធ្យោបាយនានាដែលបានប្រើនៅក្នុងកិច្ចការរបស់ខ្ញុំឬទេ? តើមាននរណាម្នាក់ថ្វាយខ្លួនដោយសម្ងាត់ដើម្បីប្រយោជន៍របស់ខ្ញុំឬទេ? តើភាពមិនបរិសុទ្ធនៅក្នុងចិត្តរបស់អ្នករាល់គ្នាថយចុះ ឬមានការកើនឡើង? ប្រសិនបើសមាសធាតុមិនបរិសុទ្ធនៅក្នុងចិត្តរបស់អ្នករាល់គ្នាមិនបានថយចុះ ឬកើនឡើងនោះទេ នោះខ្ញុំនឹងបោះមនុស្សដូចអ្នកចោលជាក់ជាមិនខាន។ អ្វីដែលខ្ញុំចង់បាន គឺមនុស្សបរិសុទ្ធ ដែលស្របតាមព្រះហឫទ័យរបស់ខ្ញុំ មិនមែនពួកបិសាចកខ្វក់ ដែលបះបោរប្រឆាំងនឹងខ្ញុំនោះទេ។ ទោះបីជាការទាមទាររបស់ខ្ញុំចំពោះមនុស្សមិនខ្ពស់ក៏ដោយ ពិភពខាងក្នុងនៃចិត្តរបស់មនុស្ស គឺមានលក្ខណៈស្មុគស្មាញ ដែលមនុស្សមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីឱ្យស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ឬបំពេញតាមបំណងព្រះហឫទ័យរបស់ខ្ញុំបានភ្លាមៗនោះទេ។ មនុស្សយ៉ាងច្រើនកំពុងតែដាក់ខ្លួនឯងក្នុងសេចក្តីសង្ឃឹម ក្នុងការដណ្តើមយកកម្រងផ្កានៃជ័យជម្នះចុងក្រោយ។ មនុស្សយ៉ាងច្រើនកំពុងតែប្រឹងប្រែងអស់ពីកម្លាំងរបស់ពួកគេ ដោយមិនហ៊ានបន្ធូរដៃសូម្បីតែមួយភ្លែត ព្រោះភ័យខ្លាចធ្លាក់ក្នុងចំណាប់ខ្មាំងរបស់សាតាំងជាលើកទីពីរជាខ្លាំង។ ពួកគេលែងហ៊ានត្អូញត្អែរប្រឆាំងនឹងខ្ញុំតទៅទៀតហើយ ផ្ទុយទៅវិញ ពួកគេតែងតែបង្ហាញភក្តីភាពរបស់ពួកគេចំពោះខ្ញុំជានិច្ច។ ខ្ញុំបានឮមនុស្សច្រើនណាស់និយាយពាក្យដែលចេញពីដួងចិត្ត ខ្ញុំបានឮការនិទានពីមនុស្សច្រើនណាស់ ពាក់ព័ន្ធនឹងបទពិសោធរបស់ពួកគេ នៅក្នុងពេលឈឺចាប់។ ខ្ញុំបានឃើញមនុស្សច្រើនណាស់ ដែលស្ថិតនៅក្នុងស្ថានភាពដ៏លំបាកបំផុតរបស់ពួកគេ មិនងាយនឹងបោះបង់ការថ្វាយភក្តីភាពរបស់ពួកគេចំពោះខ្ញុំនោះទេ ហើយខ្ញុំបានសម្លឹងមនុស្សច្រើនណាស់ ខណៈដែលពួកគេបានដើរតាមផ្លូវដែលពោរពេញទៅដោយថ្ម ដើម្បីស្វែងរកផ្លូវចេញឱ្យពួកគេ។ នៅក្នុងកាលៈទេសៈនេះ ពួកគេមិនដែលត្អូញត្អែរនោះទេ ទោះបីនៅពេលដែលពួកគេខូចចិត្តកាន់តែខ្លាំង ដោយមិនអាចស្វែងរកពន្លឺបានក៏ដោយ ក៏ពួកគេមិនដែលត្អូញត្អែរសូម្បីតែម្តង។ ប៉ុន្តែខ្ញុំក៏បានឮមនុស្សច្រើនណាស់ទុកឱ្យសេចក្តីបណ្តាសាចូលទៅក្នុងជម្រៅចិត្តរបស់ពួកគេ ដោយដាក់បណ្តាសាស្ថានសួគ៌ និងចោទប្រកាន់ផែនដី ហើយខ្ញុំក៏បានឃើញមនុស្សច្រើនណាស់ បោះបង់ខ្លួនឯងចោលនៅពេលដែលពួកគេមានទុក្ខព្រួយ ដោយបោះចោលខ្លួនឯងទៅក្នងធុងសំរាម ដូចជាសំរាមអ៊ីចឹង ដើម្បីឱ្យប្រលាក់ដោយសំរាម និងរបស់កខ្វក់។ ខ្ញុំបានឮមនុស្សច្រើនណាស់ ឈ្លោះប្រកែកគ្នា ដោយសារតែការផ្លាស់ប្តូរជំហររបស់ពួកគេ ដែលនាំទៅរកការផ្លាស់ប្តូរទឹកមុខរបស់ពួកគេ ហើយក៏ផ្លាស់ប្តូរទំនាក់ទំនងជាមួយមិត្តភក្តិរបស់ពួកគេដែរ ទើបមិត្តភក្តិទាំងឡាយឈប់ក្លាយជាមិត្តភក្តិតទៅទៀត ហើយបែរជាក្លាយជាសត្រូវវិញម្តង ដោយការវាយប្រហារគ្នាដោយអណ្តាតរបស់ពួកគេ។ មនុស្សជាច្រើនប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំដូចជាគ្រាប់ដែលបាញ់ចេញពីកាំភ្លើងយន្ត ដើម្បីបើកការវាយប្រហារទៅលើអ្នកដទៃដោយមិនដឹងខ្លួន រហូតដល់ពិភពនៃមនុស្សគ្រប់ទីកន្លែង ពេញទៅដោយសម្រែកសម្លេងដែលបំផ្លាញភាពស្ងាត់ជ្រងំ។ ជាភ័ព្វសំណាង ថ្ងៃនេះបានមកដល់ បើមិនដូច្នោះទេ តើនរណាដឹងថា មានមនុស្សប៉ុន្មាននាក់នឹងត្រូវស្លាប់ ក្រោមការវាយប្រហារដោយគ្មានមេត្តារបស់កាំភ្លើងយន្ដនេះ។
ដោយអនុវត្តតាមការបង្គាប់នៃព្រះបន្ទូលរបស់ខ្ញុំ ហើយដើម្បីតាមឱ្យទាន់ស្ថានភាពរបស់មនុស្សទាំងអស់ នោះនគររបស់ខ្ញុំចុះមកផែនដីមួយជំហានម្តងៗ។ មនុស្សលែងមានគំនិតខ្វល់ខ្វាយនៅក្នុងខ្លូន ឬយកខ្លួនជា «អំពល់ទុក្ខ» ដល់អ្នកដទៃ ឬ «គិត» ជំនួសពួកគេតទៅទៀតហើយ។ ដូច្នេះ ជម្លោះដ៏តានតឹងនៅលើផែនដី លែងមានតទៅទៀតហើយ ហើយដោយអនុវត្តតាមការបង្គាប់នៃព្រះបន្ទូលរបស់ខ្ញុំ «អាវុធ» នៃសម័យទំនើបនានា ត្រូវបានដកចេញ។ មនុស្សរកឃើញសន្តិភាពជាមួយមនុស្សម្តងទៀត ចិត្តរបស់មនុស្សសាយភាយដោយវិញ្ញាណនៃភាពសុខដុមរមនាម្តងទៀត ហើយលែងមាននរណាម្នាក់ការពារខ្លួនទល់នឹងការវាយប្រហារដ៏សម្ងាត់តទៅទៀតហើយ។ មនុស្សជាតិទាំងអស់ បានត្រឡប់ទៅរកសភាពប្រក្រតីឡើងវិញ ហើយចាប់ផ្តើមជីវិតថ្មី។ ដោយរស់នៅក្នុងបរិស្ថានថ្មី មនុស្សមួយចំនួនធំក្រឡេកមើលជុំវិញខ្លួនពួកគេ មានអារម្មណ៍ដូចជាពួកគេបានចូលទៅក្នុងពិភពលោកថ្មីសន្លាងអ៊ីចឹង ហើយដោយសារតែហេតុនេះ ទើបពួកគេមិនអាចសម្របខ្លួនទៅនឹងមជ្ឈដ្ឋានបច្ចុប្បន្នរបស់ពួកគេភ្លាមៗ ឬចូលទៅតាមផ្លូវដ៏ត្រឹមត្រូវបានភ្លាមៗនោះទេ។ ដូច្នេះ នៅក្នុងការគិតរបស់មនុស្ស នេះជាករណីដែល «វិញ្ញាណចង់ធ្វើ តែសាច់ឈាមវិញនៅខ្សោយ»។ ដូចមនុស្សដែរ ទោះបីជាខ្ញុំបានភ្លក្សភាពល្វីងជូរចត់នៃគ្រោះអាក្រក់ ដោយព្រះអង្គខ្ញុំក៏ដោយ ក៏ខ្ញុំដឹងគ្រប់យ៉ាងដើម្បីស្គាល់ភាពខ្វះខាតរបស់មនុស្ស។ ខ្ញុំដឹងពីតម្រូវការរបស់មនុស្សបានយ៉ាងច្បាស់ ហើយការយល់របស់ខ្ញុំចំពោះភាពកំសោយរបស់គេ ក៏ពេញលេញដែរ។ ដោយសារហេតុផលនេះ ខ្ញុំមិនសើចចំអកមនុស្ស ដោយសារភាពខ្វះខាតរបស់គេនោះទេ។ ខ្ញុំគ្រាន់តែចាត់ចែងវិធានការដ៏សមរម្យមួយនៃ «ការអប់រំ» ដោយអាស្រ័យលើសេចក្ដីទុច្ចរិតរបស់គេប៉ុណ្ណោះ ដើម្បីឱ្យគ្រប់គ្នាអាចចូលទៅក្នុងផ្លូវត្រូវបានកាន់តែប្រសើរ ដូច្នេះទើបមនុស្សនឹងឈប់ក្លាយជាក្មេងកំព្រាដែលដើរពនេចរតទៅទៀត ផ្ទុយទៅវិញ ពួកគេក្លាយជាក្មេងដែលមានទីកន្លែងមួយជាផ្ទះរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់ខ្ញុំត្រូវបានគ្រប់គ្រងដោយគោលការណ៍នានា។ ប្រសិនបើមនុស្សមិនចង់រីករាយនឹងសេចក្តីសុខដែលនៅក្នុងខ្ញុំ នោះខ្ញុំគ្រាន់តែយាងជាមួយនឹងអ្វីដែលពួកគេបានកំណត់នៅក្នុងចិត្តរបស់ពួកគេ ហើយបញ្ជូនពួកគេទៅក្នុងជង្ហុកធំ។ នៅត្រង់ចំណុចនេះ គ្មាននរណាម្នាក់គួរមានភាពអយុត្តិធម៌នៅក្នុងចិត្តរបស់ពួកគេតទៅទៀតទេ ប៉ុន្តែគ្រប់គ្នាគួរតែអាចមើលឃើញសេចក្តីសុចរិតរបស់ខ្ញុំនៅក្នុងការរៀបចំដែលខ្ញុំបានធ្វើ។ ខ្ញុំមិនបង្ខិតបង្ខំមនុស្សជាតិឱ្យស្រឡាញ់ខ្ញុំ ឬវាយមនុស្សណាមួយឱ្យស្រឡាញ់នោះទេ។ នៅក្នុងខ្ញុំ គឺមានសេរីភាពពេញទី និងមានការដោះលែងទាំងស្រុង។ ទោះបីជាវាសនារបស់មនុស្សស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំក៏ដោយ ខ្ញុំបានប្រគល់បំណងប្រាថ្នាដោយសេរីមួយដល់មនុស្ស ដែលមិនស្ថិននៅក្រោមការគ្រប់គ្រងរបស់ខ្ញុំនោះទេ។ តាមរយៈវិធីនេះ មនុស្សនឹងមិនបង្កើតមធ្យោបាយដើម្បីចូលទៅក្នុង «បញ្ហា» ដោយយោងបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំឡើយ ប៉ុន្តែពួកគេនឹងទទួលបាននូវ «ការដោះលែង» ដោយពឹងផ្អែកលើចិត្តសប្បុរសរបស់ខ្ញុំនោះទេ។ ដូច្នេះហើយ មនុស្សជាច្រើនស្វះស្វែងរកការដោះលែងនៅក្នុងខ្លួនពួកគេដើម្បីច្រកចេញផ្ទាល់ខ្លួន ជាជាងរង់ចាំឱ្យខ្ញុំគ្រប់គ្រងពួកគេ។
ខ្ញុំតែងតែប្រព្រឹត្តចំពោះមនុស្សជាតិដោយដៃទូលាយ ខ្ញុំមិនដែលធ្វើឱ្យមនុស្សទើសទែងដោយសារបញ្ហាដែលមិនអាចដោះស្រាយបាននោះទេ ហើយក៏មិនដែលដាក់នរណាម្នាក់ទៅក្នុងស្ថានភាពលំបាកនោះដែរ។ តើវាមិនមែនដូច្នេះទេឬ? ទោះបីមនុស្សជាច្រើនមិនស្រឡាញ់ខ្ញុំក៏ដោយ ក្រៅពីអាកប្បកិរិយាបែបនេះដែលធ្វើឱ្យខ្ញុំទោមនស្ស ខ្ញុំបានផ្តល់សេរីភាពដល់ពួកគេ ដោយអនុញ្ញាតឱ្យពួកគេរសាត់អណ្តែត រហូតដល់ឱ្យពួកគេហែលដោយសេរីនៅក្នុងសមុទ្រនៃភាពល្វីងជូរចត់ និងការឈឺចាប់។ ដោយសារមនុស្សគឺជាបំពង់ដែលមិនមានកិត្តិយស ទោះបីជាពួកគេមើលឃើញព្រះពរដែលខ្ញុំកាន់នៅក្នុងព្រះហស្ដរបស់ខ្ញុំក៏ដោយ ក៏ពួកគេគ្មានការចាប់អារម្មណ៍ដើម្បីរីករាយនឹងព្រះពរនោះដែរ ផ្ទុយទៅវិញ ពួកគេចាប់យករបស់ដែលនាំទុក្ខដល់ខ្លួនពីដៃសាតាំងទៅវិញ ដោយហេតុនោះ ទើបពួកគេ ដាក់ទោសខ្លួនឯងដោយឱ្យសាតាំងប្រើប្រាស់ជា «ចំណី។» ពិតណាស់ មានអ្នកខ្លះបានឃើញពន្លឺរបស់ខ្ញុំដោយផ្ទាល់ភ្នែករបស់ពួកគេ ដូច្នេះ ទោះបីជាពួកគេកំពុងតែរស់នៅក្នុងភាពស្រអាប់ខ្មៅងងឹតនៃពេល បច្ចុប្បន្នក៏ដោយ ក៏ពួកគេមិនបានបាត់បង់សេចក្តីជំនឿនៅក្នុងពន្លឺ ដោយសារតែភាពស្រអាប់ទាំងនេះដែរ ផ្ទុយទៅវិញពួកគេបន្តស្វះស្វែងរាវរក នៅក្នុងភាពស្រអាប់ទាំងនោះ ថ្វីបើនៅតាមផ្លូវពេញទៅដោយឧបសគ្គក៏ដោយ។ នៅពេលដែលមនុស្សបះបោរប្រឆាំងនឹងខ្ញុំ ខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំយ៉ាងខ្លាំងទៅលើគេ ដូច្នេះ មនុស្សអាចស្លាប់ដោយសារការមិនស្តាប់បង្គាប់របស់គេ។ នៅពេលដែលគេស្តាប់បង្គាប់ខ្ញុំ ខ្ញុំនៅតែលាក់ខ្លួនពីគេ។ តាមវិធីនេះ គឺខ្ញុំចង់ធ្វើឱ្យសេចក្តីស្រឡាញ់នៅក្នុងជម្រៅចិត្តរបស់គេមានភាពរំជួល គឺជាសេចក្តីស្រឡាញ់មួយដែលមិនមែនស្វះស្វែងដើម្បីលួងលោមខ្ញុំនោះទេ ផ្ទុយទៅវិញ គឺជាសេចក្តីស្រឡាញ់ដែលផ្តល់ភាពរីករាយដល់ខ្ញុំ។ ច្រើនដងណាស់ នៅពេលដែលមនុស្សស្វែងរកខ្ញុំ ខ្ញុំបានបិទព្រះនេត្ររបស់ខ្ញុំ ហើយនៅស្ងៀម ដើម្បីចម្រាញ់យកសេចក្តីជំនឿពិតរបស់គេ។ ប៉ុន្តែ នៅពេលដែលខ្ញុំនៅស្ងៀម សេចក្តីជំនឿរបស់មនុស្សផ្លាស់ប្តូរយ៉ាងលឿន ហើយគ្រប់យ៉ាងដែលខ្ញុំឃើញគឺជា «ទំនិញក្លែងក្លាយ» របស់គេ ដោយសារមនុស្សមិនដែលស្រឡាញ់ខ្ញុំដ៏ស្មោះអស់ពីចិត្តនោះទេ។ មានតែពេលដែលខ្ញុំបង្ហាញព្រះកាយរបស់ខ្ញុំប៉ុណ្ណោះ ទើបមនុស្សទាំងអស់ធ្វើការបង្ហាញ «សេចក្តីជំនឿ» ដ៏សម្បើមមួយ ប៉ុន្តែនៅពេលដែលខ្ញុំលាក់ព្រះកាយនៅកន្លែងអាថ៌កំបាំងរបស់ខ្ញុំ នោះពួកគេកាន់តែទន់ខ្សោយ ហើយចិត្តក៏មិនរឹងមាំដែរ ដូចខ្លាចធ្វើឱ្យខ្ញុំខឹងអ៊ីចឹង។ ក៏មានមនុស្សមួយចំនួនដែលមិនអាចមើលឃើញព្រះភ័ក្រ្តរបស់ខ្ញុំដែរ ដោយដាក់ខ្ញុំទៅក្នុង «ដំណាក់កាលស៊ីជម្រៅ» មួយ ដូច្នេះហើយ ទើបពួកគេបដិសេធនូវភាពពិតប្រាកដនៃវត្តមានរបស់ខ្ញុំ។ មនុស្សច្រើនណាស់នៅតែស្ថិតក្នុងសភាពនេះ មនុស្សច្រើនណាស់ មានគំនិតបែបនេះ។ គ្មានអ្វីច្រើនជាងការចូលចិត្តរបស់មនុស្សទាំងអស់ ដើម្បីគ្របបាំងអ្វីដែលកខ្វក់នៅក្នុងពួកគេនោះទេ។ ដោយសារតែហេតុផលនេះ ទើបពួកគេស្ទាក់ស្ទើរក្នុងការយកចិត្តទុកដាក់ចំពោះភាពខ្វះខាតផ្ទាល់ខ្លួនរបស់ពួកគេ ហើយគ្រាន់តែសារភាពចំពោះភាពពិតប្រាកដនៃព្រះបន្ទូលរបស់ខ្ញុំ ដោយសង្កៀតធ្មេញ និងបិទមុខប៉ុណ្ណោះ។
ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩៩២