ជំពូកទី ១២

នៅពេលដែលពន្លឺចេញពីទិសខាងកើត ក៏ជាពេលវេលាដ៏ប្រាកដដែលអញចាប់ផ្តើមបញ្ចញព្រះសូរសៀងរបស់អញផងដែរ។ នៅពេលដែលផ្លេកបន្ទោរបញ្ចេញពន្លឺ នោះស្ថានសួគ៌ទាំងមូលនឹងត្រូវបំភ្លឺ ហើយការផ្លាស់ប្តូរកើតឡើងនៅក្នុងគ្រប់តារានិករទាំងអស់។ ពូជសាសន៍មនុស្សទាំងមូល ប្រៀបដូចជាត្រូវបានជ្រើសរើសចេញអ៊ីចឹង។ នៅក្រោមរស្មីដែលរះមកពីទិសខាងកើត មនុស្សជាតិទាំងអស់ត្រូវបានបើកសម្តែងនៅក្នុងសណ្ឋានដើមរបស់ពួកគេ ភ្នែករបស់ពួកគេស្រវាំងមិនដឹងថាត្រូវធ្វើអ្វីនោះទេ ហើយក៏មិនដឹងវិធីដើម្បីលាក់បាំងសណ្ឋានដ៏កខ្វក់របស់ពួកគេនោះដែរ។ ពួកគេក៏ដូចទៅនឹងសត្វដែលរួចពីពន្លឺរបស់អញ ហើយជ្រកនៅក្នុងល្អាងភ្នំប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចលាក់ខ្លួននៅក្នុងពន្លឺរបស់អញបានឡើយ។ មនុស្សទាំងអស់វង្វេងស្មារតី ដោយគ្រប់គ្នាកំពុងរង់ចាំ គ្រប់គ្នាកំពុងសម្លឹងមើល។ ជាមួយនឹងការមកដល់នៃពន្លឺរបស់អញ គ្រប់គ្នារីករាយនៅថ្ងៃកំណើតរបស់ពួកគេ ព្រមជាមួយគ្នានេះ គ្រប់គ្នាក៏ដាក់បណ្តាសាចំពោះថ្ងៃកំណើតរបស់ពួកគេដែរ។ អារម្មណ៍ច្របូកច្របល់ គឺមិនអាចបញ្ចេញបានទេ។ ទឹកភ្នែកនៃការធ្វើទណ្ឌកម្មខ្លួន បានបង្កើតទៅជាទន្លេ ហើយបានហូរទៅក្នុងទឹកភ្លៀងដែលកំពុងធ្លាក់ ដោយបាត់ខ្លួនមួយរំពេច គ្មានស្នាមដាននោះទេ។ ជាថ្មីម្តងទៀត ថ្ងៃរបស់អញកាន់តែចូលមកកៀកនឹងមនុស្សទាំងអស់ ដោយដាស់ពូជសាសន៍មនុស្សម្តងទៀត ហើយប្រទានការចាប់ផ្តើមថ្មីមួយផ្សេងទៀតដល់មនុស្សជាតិ។ បេះដូងរបស់អញលោត ហើយភ្នំទាំងឡាយលោតកញ្ឆេង ទឹករាំដោយរីករាយ ហើយរលកទឹកបក់ផ្ទប់នឹងផ្ទាំងថ្ម ទៅតាមចង្វាក់បេះដូងរបស់អញ។ វាពិបាកនឹងថ្លែងពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់អញណាស់។ អញចង់ធ្វើឲ្យរបស់គ្រប់យ៉ាងដែលកខ្វក់ ឆេះទៅជាផេះដោយការសម្លឹងរបស់អញ។ អញចង់ធ្វើឲ្យបុត្រនៃការមិនស្តាប់បង្គាប់វិនាសចេញពីមុខព្រះនេត្ររបស់អញ ដោយមិនឲ្យមាននៅតទៅទៀតទេ។ អញមិនត្រឹមតែបង្កើតការចាប់ផ្តើមថ្មីមួយនៅក្នុងកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅនោះទេ អញថែមទាំងចាប់ផ្តើមកិច្ចការថ្មីនៅលើសាកលលោកផងដែរ។ មិនយូរនោះទេ នគរនានានៃផែនដីនេះនឹងក្លាយជានគររបស់អញ។ មិនយូរនោះទេ នរគរនានានៃផែនដីនេះនឹងបាត់បង់ជារៀងរហូតព្រោះតែនគររបស់អញ ដោយសារតែអញបានទទួលជ័យជម្នះរួចទៅហើយ ហើយដោយសារតែអញបានត្រឡប់មកវិញដោយជ័យជម្នះ។ នាគដ៏ធំមានសម្បុរក្រហម ហត់នឿយក្នុងការប្រើមធ្យោបាយបោកប្រាស់ដើម្បីរំខានដល់ផែនការរបស់អញ ដោយរំពឹងថានឹងលុបបំបាត់កិច្ចការរបស់អញនៅលើផែនដី ប៉ុន្តែ តើអញអាចបាក់ទឹកចិត្តដោយសារតែយុទ្ធសាស្ត្របោកប្រាស់របស់វាឬទេ? តើអញអាចភ័យខ្លាច រហូតដល់បាត់បង់ភាពជឿជាក់ដោយសារតែការគម្រាមកំហែងរបស់វាឬទេ? មិនដែលមានភាវៈណាមួយទាំងនៅលើស្ថានសួគ៌ ទាំងនៅលើផែនដី ដែលអញមិនបានក្តាប់នៅក្នុងបាតព្រះហស្ដរបស់អញឡើយ។ តើពិតប៉ុណ្ណាទៅ ដែលនាគដ៏ធំមានសម្បុរក្រហមប្រើស្នៀតនេះដើម្បីរារាំងអញ? តើវាមិនមែនជាវត្ថុមួយដែលព្រះហស្តរបស់អញគ្រប់គ្រងទេឬអី?

អំឡុងពេលនៃការយកកំណើតជាមនុស្សរបស់អញនៅក្នុងពិភពមនុស្ស ក្រោមការដឹកនាំរបស់អញ នោះមនុស្សជាតិបានមកដល់ថ្ងៃនេះដោយមិនដឹងខ្លួន ហើយបានស្គាល់អញដោយមិនដឹងខ្លួន។ ប៉ុន្តែ សម្រាប់វិធីដែលត្រូវដើរនៅលើផ្លូវដែលនៅខាងមុខ គ្មាននរណាម្នាក់មានតម្រុយ គ្មាននរណាម្នាក់ដឹង ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់មានសញ្ញា ដែលអាចប្រាប់ពីទិសដៅដែលពួកគេដើរនៅលើផ្លូវនោះទេ។ មានតែតាមរយៈព្រះដ៏មានគ្រប់ព្រះចេស្តាដែលកំពុងឃ្លាំមើលពួកគេប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរនៅលើផ្លូវរហូតដល់ទីបញ្ចប់បាន។ មានតែតាមរយៈការដឹកនាំរបស់ផ្លេកបន្ទោរនៅទិសខាងកើតប៉ុណ្ណោះ ទើបមនុស្សនឹងអាចឆ្លងកាត់ទ្វារដែលនាំទៅរកនគររបស់អញបាន។ នៅក្នុងចំណោមមនុស្ស ដែលបានឃើញផ្លេកបន្ទោរនៅទិសខាងកើត មិនដែលមាននរណាម្នាក់បានឃើញព្រះភ័ក្ត្ររបស់អញនោះទេ។ តើអ្នកដែលបានឮព្រះសូរសៀងចេញពីបល្ល័ង្ករបស់អញ តិចប៉ុនណា? តាមពិត តាំងពីសម័យបុរាណ គ្មានមនុស្សណាម្នាក់បានចូលមកទាក់ទងដោយផ្ទាល់ជាមួយរាងកាយរបស់អញនោះទេ។ មានតែបច្ចុប្បន្ននេះ ពេលនេះ ដែលអញបានយាងមកក្នុងពិភពលោកទេ ទើបមនុស្សមានឱកាសបានឃើញអញ។ ប៉ុន្តែទោះបីជាពេលនេះក៏ដោយ មនុស្សនៅតែមិនស្គាល់អញ គេបានត្រឹមតែសម្លឹងមើលព្រះភ័ក្ត្ររបស់អញ ហើយគេគ្រាន់តែឮព្រះសូរសៀងរបស់អញប៉ុណ្ណោះ ប៉ុន្តែគេមិនយល់ពីអត្ថន័យរបស់អញនោះទេ។ មនុស្សទាំងអស់គឺបែបនេះ។ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររបស់អញ តើឯងរាល់គ្នាមិនមានមោទនភាពខ្លាំងទេឬ នៅពេលដែលឯងឃើញព្រះភ័ក្ត្ររបស់អញ? ហើយតើឯងមិនមានអារម្មណ៍អៀនខ្មាស ដោយសារតែឯងមិនស្គាល់អញទេឬអី? អញយាងនៅក្នុងចំណោមមនុស្ស ហើយអញរស់នៅក្នុងចំណោមមនុស្ស ដោយសារអញបានក្លាយជាសាច់ឈាម ហើយអញបានយាងចុះមកពិភពរបស់មនុស្ស។ គោលបំណងរបស់អញ មិនមែនគ្រាន់តែធ្វើឲ្យមនុស្សអាចមើលសាច់ឈាមរបស់អញនោះទេ សំខាន់ជាងនេះ គឺដើម្បីឲ្យមនុស្សស្គាល់អញ។ ជាងនេះទៅទៀត តាមរយៈសាច់ឈាមជាមនុស្សរបស់អញ នោះអញនឹងកាត់ទោសមនុស្សដោយសារអំពើបាបរបស់ពួកគេ។ តាមរយៈសាច់ឈាមជាមនុស្សរបស់អញ អញនឹងយកឈ្នះនាគដ៏ធំមានសម្បុរក្រហម ហើយបំផ្លាញជម្រករបស់វាឲ្យវិនាសសាបសូន្យ។ 

ទោះបីជាមនុស្សដែលរស់នៅលើផែនដី មានចំនួនច្រើនដូចជាផ្កាយក៏ដោយ អញដឹងពួកគេទាំងអស់ច្បាស់ដូចបាតដៃរបស់អញដែរ។ ហើយ ទោះបីជាមនុស្សដែល “ស្រឡាញ់” អញ ច្រើនដូចជាខ្សាច់នៅក្នុងសមុទ្រក៏ដោយ ក៏មានតែមួយចំនួនប៉ុណ្ណោះដែលអញជ្រើសរើស៖ មានតែអស់អ្នកដែលតាមរកពន្លឺដ៏ភ្លឺប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលនឹងអស់អ្នកដែល “ស្រឡាញ់” អញនោះទេ។ អញមិនប៉ាន់ប្រមាណមនុស្សលើស ហើយអញក៏មិនប៉ាន់ប្រមាណមនុស្សមិនដល់នោះដែរ។ ផ្ទុយទៅវិញ អញទាមទារពីមនុស្ស ដោយផ្អែកទៅលើបុគ្គលិកលក្ខណៈពីធម្មជាតិរបស់គេ ដូច្នេះ អ្វីដែលអញត្រូវការគឺប្រភេទមនុស្សដែលស្វែងរកអញដោយស្មោះអស់ពីចិត្ត ដែលអញអាចសម្រេចគោលដៅរបស់អញក្នុងការជ្រើសរើសមនុស្សបាន។ មានសត្វព្រៃដ៏សាហាវជាច្រើនរាប់មិនអស់នៅលើភ្នំ ប៉ុន្តែនៅចំពោះព្រះភ័ក្ដ្ររបស់អញពួកវាទាំងអស់ស្លូតដូចសត្វចៀម។ មានអាថ៌កំបាំងរាប់មិនអស់នៅក្រោមរលកទឹក ប៉ុន្តែពួកវាបង្ហាញខ្លួនរបស់វាដល់អញយ៉ាងច្បាស់ដូចរបស់សព្វសារពើដែលមាននៅលើផែនដីដែរ ។ នៅស្ថានសួគ៌ខាងលើ គឺជានគរដែលមនុស្សមិនអាចទៅដល់បាន ប៉ុន្តែអញយាងនៅលើនគរដែលមិនអាចចូលទៅដល់ទាំងនោះបានដោយសេរី។ មនុស្សមិនដែលស្គាល់អញនៅក្នុងពន្លឺនោះទេ ប៉ុន្តែគេត្រឹមតែមើលឃើញអញនៅពិភពនៃភាពងងឹតប៉ុណ្ណោះ។ តើឯងរាល់គ្នាមិនស្ថិតក្នុងស្ថានភាពដូចនេះទេឬ សព្វថ្ងៃនេះ? វាគឺជាពេលដែលការប្រព្រឹត្តរបស់នាគដ៏ធំមានសម្បុរក្រហមកំពុងមានកម្រោលខ្លាំងបំផុត ដែលអញប្រើប្រាស់សាច់ឈាមដើម្បីធ្វើកិច្ចការរបស់អញ។ នៅពេលដែលនាគដ៏ធំមានសម្បុរក្រហមបើកសម្តែងសណ្ឋានពិតរបស់វាជាលើកដំបូង នោះអញនាំទីបន្ទាល់ទៅកាន់ព្រះនាមរបស់អញ។ នៅពេលដែលអញបានយាងនៅតាមផ្លូវរបស់មនុស្ស គ្មានភាវៈណាមួយ ឬមនុស្សណាម្នាក់បានភ្ញាក់ដឹងខ្លួននោះទេ ដូច្នេះហើយ នៅពេលដែលអញយាងមកយកកំណើតជាមនុស្សនៅក្នុងពិភពមនុស្ស នោះគ្មាននរណាម្នាក់ដឹងនោះទេ។ ប៉ុន្តែនៅពេលអញចាប់ផ្តើមធ្វើកិច្ចការរបស់អញ នៅក្នុងសាច់ឈាមជាមនុស្សរបស់អញនោះ មនុស្សដឹងខ្លួន ហើយភ្ញាក់ពីការយល់សប្តិរបស់ពួកគេ ដោយព្រះសូរសៀងដែលឮដូចផ្លេកបន្ទោររបស់អញ ហើយចាប់ពីពេលនេះ ពួកគេចាប់ផ្តើមជីវិតរបស់ពួកគេនៅក្រោមការដឹកនាំរបស់អញ។ ក្នុងចំណោមរាស្ត្ររបស់អញ អញបានចាប់ផ្តើមកិច្ចការថ្មីម្តងទៀត។ តាមរយៈការនិយាយថា កិច្ចការរបស់អញនៅលើផែនដីមិនទាន់បញ្ចប់ គឺគ្រប់គ្រាន់ដើម្បីបង្ហាញថា រាស្ត្ររបស់អញដែលអញបានមានព្រះបន្ទូលជាមួយ មិនមែនជាអស់អ្នកដែលអញត្រូវការនៅក្នុងព្រះហឫទ័យរបស់អញនោះទេ ទោះបីជាយ៉ាងណាក៏ដោយ អញនៅតែជ្រើសរើសមួយចំនួនចេញពីពួកគេ។ ដោយសារភស្តុតាងនេះ វាបញ្ជាក់យ៉ាងច្បាស់ថា អញមិនត្រឹមតែធ្វើឲ្យរាស្ត្ររបស់អញស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ អញថែមទាំងលាងសម្អាតពួកគេថែមទៀតផង។ ដោយសារតែភាពតឹងរឹងនៃបញ្ញត្តិរដ្ឋបាលរបស់អញ ទើបមនុស្សច្រើនណាស់នៅតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការដែលកំពុងត្រូវបានលុបបំបាត់ដោយសារអញ។ លុះត្រាតែឯងព្យាយាមប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាជាមួយខ្លួនឯង និងយកឈ្នះខ្លួនឯង។ លុះត្រាតែឯងធ្វើបែបនេះ បើមិនដូច្នោះទេ ឯងនឹងប្រាកដជាក្លាយជាវត្ថុមួយដែលអញស្អប់ និងបដិសេធ ដោយត្រូវបោះចូលទៅក្នុងស្ថាននរក ដែលជាកន្លែងមិនអាចរត់គេចបាន ដូចជាលោកប៉ុលបានទទួលការវាយផ្ចាលដោយផ្ទាល់ពីព្រះហស្តរបស់អញអ៊ីចឹង។ តើឯងរាល់គ្នារើសបានអ្វីពីព្រះបន្ទូលរបស់អញឬទេ? ដូចពីមុនអ៊ីចឹង វាគឺជាបំណងព្រះហឫទ័យរបស់អញដើម្បីលាងសម្អាតក្រុមជំនុំ ដើម្បីបន្តធ្វើការបន្សុទ្ធមនុស្សដែលអញត្រូវការ ដោយសារអញគឺជាព្រះជាម្ចាស់ ដែលស្អាត និងបរិសុទ្ធគ្រប់យ៉ាង។ អញនឹងធ្វើវិហាររបស់អញដោយមិនត្រឹមតែភ្លឺផ្លេកៗដោយពណ៌ឥន្ទធនូនោះទេ ថែមទាំងនៅផ្នែកខាងក្នុងស្អាតគ្មានស្នាមបន្តិចឡើយ ដើម្បីឲ្យស៊ីនឹងផ្នែកខាងក្រៅ។ នៅក្នុងវត្តមានរបស់អញ ឯងរាល់គ្នាទាំងអស់ គួរតែគិតឡើងវិញអំពីអ្វីដែលឯងបានធ្វើនៅក្នុងអតីតកាល ហើយសម្រេចចិត្តថាតើសព្វថ្ងៃនេះឯងអាចសម្រេចចិត្តថ្វាយសេចក្តីពេញចិត្តដ៏ល្អឥតខ្ចោះនៅក្នុងព្រះហឫទ័យរបស់អញបានដែរឬទេ?

មនុស្សមិនគ្រាន់តែមិនស្គាល់អញនៅក្នុងសាច់ឈាមរបស់អញនោះទេ លើសពីនេះ គេបរាជ័យក្នុងការយល់ខ្លួនឯង ដែលរស់នៅក្នុងរាងកាយបែបសាច់ឈាម។ អស់រយៈពេលជាច្រើនឆ្នាំ មនស្សបាននិងកំពុងបោកបញ្ឆោតអញ ដោយប្រព្រឹត្តចំពោះអញដូចជាភ្ញៀវម្នាក់មកពីក្រៅ។ ជាច្រើនលើកច្រើនសារណាស់ ពួកគេបានបិទទ្វារដោយទុកអញនៅខាងក្រៅ “ទ្វារចូលទៅកាន់ផ្ទះរបស់គេ”។ ជាច្រើនលើកច្រើនសារណាស់ ដោយឈរនៅចំពោះព្រះភ័ក្ត្ររបស់អញ ពួកគេមិនបានគោរពអញនោះទេ។ ជាច្រើនលើកច្រើនសារណាស់ ពួកគេបានបដិសេធមិនទទួលស្គាល់អញនៅក្នុងចំណោមមនុស្សដទៃទៀត។ ជាច្រើនលើកច្រើនសារណាស់ ពួកគេបានបដិសេធអញនៅចំពោះមុខអារក្ស ហើយជាច្រើនលើកច្រើនសារណាស់ ពួកគេវាយប្រហារអញដោយមាត់ដ៏បេះបួយរបស់ពួកគេ។ ទោះបីជាយ៉ាងណា អញមិនយកចិត្តទុកដាក់ចំពោះភាពទន់ខ្សោយរបស់មនុស្សនោះទេ ហើយអញក៏មិនសួរដេញដោល ដោយសារតែការមិនស្តាប់បង្គាប់របស់គេនោះដែរ។ គ្រប់យ៉ាងដែលអញបានធ្វើ គឺប្រើថ្នាំចំពោះជំងឺរបស់គេ ដើម្បីព្យាបាលជំងឺរបស់គេដែលមិនអាចព្យាបាលបាន ដោយហេតុនោះ ទើបអាចធ្វើឲ្យគេទទួលបានសុខភាពឡើងវិញ ហើយទើបគេអាចស្គាល់អញបាន។ តើគ្រប់យ៉ាងដែលអញបានធ្វើ មិនមែនដើម្បីផលប្រយោជន៍នៃការរស់រានមានជីវិតរបស់មនុស្ស និងមិនមែនដើម្បីផលប្រយោជន៍នៃការប្រទានឱកាសមួយក្នុងជីវិត ដល់មនុស្ស ទេឬអី? ជាច្រើនលើកច្រើនសារ ដែលអញបានយាងមកកាន់ពិភពរបស់មនុស្ស ប៉ុន្តែដោយសារតែអញបានមកក្នុងទម្រង់ជាមនុស្សរបស់អញនៅលើផែនដី ទើបមនុស្សមិនបានយកចិត្តទុកដាក់ណាមួយចំពោះអញនោះទេ។ ផ្ទុយទៅវិញ ម្នាក់ៗបានធ្វើសកម្មភាពទៅតាមអ្វីដែលគេគិតថាសមគួរ ហើយស្វែងរកច្រកចេញសម្រាប់ខ្លួនឯង។ ពួកគេដឹងតិចតួច ថាគ្រប់ផ្លូវនីមួយៗនៅខាងក្រោមស្ថានសួគ៌ គឺត្រូវស្ថិតនៅក្រោមការរៀបចំរបស់អញ! តើនរណាម្នាក់ក្នុងចំណោមឯងរាល់គ្នា ហ៊ានទទួលយកការមិនសប្បាយចិត្តដាក់ក្នុងចិត្តរបស់ពួកគេនោះ? តើនរណាម្នាក់ក្នុងចំណោមឯង ហ៊ានតែបន្តិច ដើម្បីធ្វើឈានដល់កិច្ចព្រមព្រៀងមួយនោះ? អញគ្រាន់តែបាននិងកំពុងតែធ្វើកិច្ចការរបស់អញយ៉ាងស្ងាត់ស្ងៀមនៅក្នុងចំណោមមនុស្សប៉ុណ្ណោះ គឺតែប៉ុណ្ណឹងទេ។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់អញ ប្រសិនបើអញមិនបានអាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្សនោះទេ នោះមនុស្សទាំងអស់នឹងភ័យខ្លាចលោះព្រលឹង ដោយសារតែការយកកំណើតជាមនុស្សរបស់អញតែមួយមុខប៉ុណ្ណោះ។ ជាលទ្ធផល គេធ្លាក់ទៅក្នុងស្ថានឃុំព្រលឹង។ គឺដោយសារតែអញបានបន្ទាបខ្លួន ហើយបានលាក់ខ្លួនប៉ុណ្ណោះ ទើបមនុស្សបានរត់គេចចេញពីមហន្តរាយ បានជួបការសង្គ្រោះពីការវាយផ្ចាលរបស់អញ ហើយដោយវិធីនេះ ទើបមនុស្សបានធ្វើដំណើរមកដល់សព្វថ្ងៃនេះ។ ដោយពិចារណាដល់ការលំបាកទម្រាំតែធ្វើដំណើរមកដល់សព្វថ្ងៃនោះ តើឯងរាល់គ្នាមិនគួរស្រឡាញ់របស់ទាំងអស់នៅថ្ងៃស្អែក ដែលនៅតែមកទៀត បានយ៉ាងដូចម្តេច?

ថ្ងៃទី ០៨ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ១១

បន្ទាប់៖ ជំពូកទី ១៥

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ