ជំពូកទី ៤៤

មនុស្សចាត់ទុកកិច្ចការរបស់ខ្ញុំជាអ្វីមួយដែលបន្ទាប់បន្សំ។ ពួកគេមិនអត់អាហារ ឬអត់ដំណេកដើម្បីប្រយោជន៍នៃកិច្ចការរបស់ខ្ញុំឡើយ ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វីក្រៅពីធ្វើការទាមទារដ៏សមស្របពីមនុស្ស ដែលសមទៅនឹងអាកប្បកិរិយារបស់គេចំពោះខ្ញុំឡើយ។ ខ្ញុំនឹកឃើញថា ខ្ញុំធ្លាប់ប្រទានព្រះគុណ និងព្រះពរជាច្រើនដល់មនុស្ស ប៉ុន្តែ បន្ទាប់ពីកញ្ឆក់យកព្រះពរ និងព្រះគុណទាំងនេះ គេបានចាកចេញភ្លាមមួយរំពេច។ វាហាក់ដូចជាខ្ញុំប្រទានព្រះពរ និងព្រះគុណទាំងនោះដល់ពួកគេ ដោយមិនដឹងខ្លួនអ៊ីចឹង។ ដូច្នេះមនុស្សតែងតែស្រឡាញ់ខ្ញុំតាមមធ្យោបាយនៃសញ្ញាណផ្ទាល់ខ្លួនរបស់គេ។ ខ្ញុំចង់ឱ្យមនុស្សស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ មនុស្សនៅតែដើរលបៗ ដោយមិនអាចថ្វាយសេចក្ដីស្រឡាញ់ដ៏ពិតរបស់ពួកគេចំពោះខ្ញុំឡើយ។ នៅក្នុងការគិតស្រមៃរបស់ពួកគេ ពួកគេជឿថា ប្រសិនបើពួកគេថ្វាយសេចក្ដីស្រឡាញ់ដ៏ពិតដល់ខ្ញុំ នោះពួកគេនឹងមិនទទួលបានអ្វីសោះ។ នៅពេលដែលខ្ញុំជំទាស់ នោះរាងកាយទាំងមូលរបស់ពួកគេញ័រ ប៉ុន្តែពួកគេនៅតែមិនចង់ថ្វាយសេចក្ដីស្រឡាញ់ដ៏ពិតរបស់ពួកគេដល់ខ្ញុំ។ វាហាក់ដូចជាពួកគេកំពុងតែទន្ទឹងរង់ចាំអ្វីមួយអ៊ីចឹង បានជាពួកគេសម្លឹងទៅមុខ ដោយមិនដែលប្រាប់ខ្ញុំអំពីសេចក្ដីពិតនៃអ្វីដែលកំពុងកើតឡើងឡើយ។ វាហាក់ដូចជាមាត់របស់ពួកគេត្រូវបានបិទជិតដោយស្លាកបិទអ៊ីចឹង បានជាការនិយាយរបស់ពួកគេរអាក់រអួលជានិច្ច។ វាហាក់ដូចជានៅចំពោះមុខមនុស្ស ខ្ញុំបានក្លាយជានាយទុនដ៏គ្មានសេចក្ដីមេត្តាអ៊ីចឹង។ មនុស្សតែងតែខ្លាចខ្ញុំ៖ ពេលឃើញខ្ញុំ ពួកគេចាកចេញបាត់មួយរំពេចដោយឥតដានឡើយ ដោយភ័យខ្លាចចំពោះអ្វីដែលខ្ញុំនឹងសួរពួកគេអំពីស្ថានភាពរបស់ពួកគេ។ ខ្ញុំមិនដឹងពីមូលហេតុដែលមនុស្សអាចមានសេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្រចំពោះ «អ្នកភូមិ» របស់ពួកគេ ប៉ុន្តែមិនអាចស្រឡាញ់ខ្ញុំដែលសុចរិតខាងវិញ្ញាណឡើយ។ ដោយសារតែហេតុនេះ ទើបខ្ញុំដកដង្ហើមធំ៖ ហេតុអ្វីបានជាមនុស្សតែងតែបញ្ចេញសេចក្ដីស្រឡាញ់របស់ពួកគេនៅក្នុងពិភពរបស់មនុស្សទៅវិញ? ហេតុអ្វីបានជាខ្ញុំមិនអាចភ្លក់សេចក្ដីស្រឡាញ់របស់មនុស្ស? តើដោយសារតែខ្ញុំមិនមែនជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាតិឬ? មនុស្សតែងតែចាត់ទុកខ្ញុំដូចជាជនជាតិភាគតិចមកពីព្រៃភ្នំអ៊ីចឹង។ វាហាក់ដូចជាខ្ញុំខ្វះរាល់ផ្នែកទាំងអស់ដែលផ្គុំជាមនុស្សសាមញ្ញម្នាក់ ដូច្នេះហើយ នៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ មនុស្សតែងតែខំនិយាយសម្លេងបែបមានសីលធម៌ខ្ពង់ខ្ពស់។ ពួកគេតែងតែទាញខ្ញុំមកនៅចំពោះមុខពួកគេ ដើម្បីស្ដីបន្ទោសខ្ញុំ ដោយស្ដីបន្ទោសដាក់ខ្ញុំ ដូចជាពួកគេស្ដីបន្ទោសដល់ក្មេងៗអាយុមត្តេយ្យអ៊ីចឹង។ មនុស្សតែងតែដើរតួជាអ្នកអប់រំនៅចំពោះខ្ញុំ ដោយសារតែនៅក្នុងការចងចាំរបស់ពួកគេ ខ្ញុំគឺជាមនុស្សម្នាក់ដែលឥតហេតុផល និងគ្មានការអប់រំ។ ខ្ញុំមិនវាយផ្ចាលមនុស្សដោយសារតែបរាជ័យរបស់ពួកគេទេ ប៉ុន្តែខ្ញុំប្រទានជំនួយដ៏សមស្របដល់ពួកគេ ដោយអនុញ្ញាតឱ្យពួកគេទទួលបាន «ជំនួយផ្នែកសេដ្ឋកិច្ច» ជាប្រក្រតី។ ដោយសារតែមនុស្សតែងតែរស់នៅក្នុងគ្រោះមហន្តរាយ និងពិបាកនឹងរត់គេច ហើយនៅក្នុងគ្រោះមហន្តរាយនេះ គេតែងតែស្រែកហៅរកខ្ញុំ នោះខ្ញុំប្រទាន «ការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ» យ៉ាងទៀងទាត់ទៅក្នុងដៃរបស់គេ ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់រស់នៅក្នុងគ្រួសារដ៏ធំនៃសម័យកាលថ្មី ហើយដើម្បីឱ្យមានបទពិសោធន៍អំពីភាពកក់ក្ដៅនៃគ្រួសារដ៏ធំ។ នៅពេលដែលខ្ញុំសង្កេតមើលកិច្ចការនៅក្នុងចំណោមមនុស្ស នោះខ្ញុំរកឃើញភាពខ្វះចន្លោះរបស់គេជាច្រើន ហើយជាលទ្ធផល ខ្ញុំប្រទានជំនួយដល់ពួកគេ។ សូម្បីតែនៅពេលនេះក៏ដោយ ក៏នៅតែមានភាពក្រីក្រដែលខុសប្រក្រតីនៅក្នុងចំណោមមនុស្សដែរ ដូច្នេះហើយខ្ញុំប្រទានការមើលថែដ៏សមស្របចំពោះ «តំបន់ដែលគ្មានជីជាតិ» ដោយលើកពួកគេចេញពីភាពក្រីក្រ។ នេះគឺជាមធ្យោបាយដែលខ្ញុំធ្វើកិច្ចការ ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់រីករាយនឹងព្រះគុណរបស់ខ្ញុំឱ្យបានច្រើនតាមដែលពួកគេអាចរីករាយបាន។

មនុស្សនៅលើផែនដីទទួលរងទុក្ខនឹងការវាយផ្ចាលដោយមិនដឹងខ្លួន ដូច្នេះហើយ ខ្ញុំបើកព្រះហស្ដដ៏អស្ចារ្យរបស់ខ្ញុំ ហើយទាញពួកគេមកខាងខ្ញុំ ដោយអនុញ្ញាតឱ្យពួកគេមានភ័ព្វសំណាងក្នុងការរីករាយនឹងព្រះគុណរបស់ខ្ញុំនៅលើផែនដី។ តើអ្វីនៅលើផែនដី ដែលមិនទទេស្អាត និងគ្មានគុណតម្លៃ? ខ្ញុំយាងក្នុងចំណោមទីកន្លែងទាំងអស់នៅក្នុងពិភពរបស់មនុស្ស ហើយទោះបីជាមានវិមានដ៏ល្បីល្បាញ និងទេសភាពធម្មជាតិដ៏ច្រើនដែលធ្វើឱ្យមនុស្សរីករាយក៏ដោយ ក៏គ្រប់ទីកន្លែងដែលខ្ញុំទៅ ក្លាយជាកន្លែងគ្មានភាពរស់រវើកតាំងពីយូរមកហើយ។ មានតែដូច្នោះទេ ទើបខ្ញុំមានអារម្មណ៍ថា ផែនដីស្រងូតស្រងាត់ និងសោះកក្រោះ៖ នៅលើផែនដី ជីវិតបានបាត់ចេញជាយូរមកហើយ។ មានតែក្លិននៃសេចក្ដីស្លាប់ប៉ុណ្ណោះ ដូច្នេះហើយ ខ្ញុំធ្លាប់ហៅមនុស្សឱ្យប្រញាប់ចាកចេញពីដែនដីនៃទុក្ខវេទនានេះ។ គ្រប់យ៉ាងដែលខ្ញុំឃើញគឺជាក្លិននៃភាពទទេស្អាត។ ខ្ញុំឆ្លៀតឱកាសគ្រវែងជីវិតដែលនៅក្នុងព្រះហស្ដរបស់ខ្ញុំទៅកាន់អ្នកដែលខ្ញុំបានជ្រើសរើស។ ភ្លាមៗនោះ មានបំណែកពណ៌បៃតងនៅលើដែនដី។ មនុស្សចង់រីករាយនឹងអ្វីៗដែលមានភាពរស់រវើកនៅលើផែនដី ប៉ុន្តែខ្ញុំគ្មានរីករាយនឹងការណ៍នេះសោះ។ មនុស្សតែងតែស្រឡាញ់អ្វីៗនៅលើផែនដី ហើយមិនដែលមើលឃើញភាពទទេស្អាតរបស់ពួកគេឡើយ បែបនោះហើយទើបពួកគេនៅតែមិនយល់ពីមូលហេតុដែលគ្មានជីវិតនៅលើផែនដីដដែល បើទោះបីជាបានមកដល់ចំណុចនៃបច្ចុប្បន្នក៏ដោយ។ បច្ចុប្បន្ននេះ ខណៈដែលខ្ញុំយាងនៅក្នុងសកលលោក នោះមនុស្សទាំងអស់អាចរីករាយនឹងព្រះគុណនៃទីកន្លែងដែលខ្ញុំនៅ ហើយពួកគេប្រើប្រាស់ព្រះគុណនេះជាទ្រព្យ ដោយមិនដែលស្វែងរកប្រភពនៃជីវិតឡើយ។ ពួកគេទាំងអស់ប្រើប្រាស់អ្វីដែលខ្ញុំប្រទានឱ្យធ្វើជាទ្រព្យ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេព្យាយាមបំពេញតួនាទីដើមនៃភាពរស់រវើកឡើយ។ ពួកគេមិនស្គាល់ពីវិធីដើម្បីប្រើប្រាស់ ឬអភិវឌ្ឍធនធានធម្មជាតិឡើយ ដូច្នេះហើយ ពួកគេគ្មានអ្វីសោះ។ ខ្ញុំស្នាក់នៅក្នុងចំណោមនុស្ស ខ្ញុំរស់នៅក្នុងចំណោមមនុស្ស ប៉ុន្តែបច្ចុប្បន្ននេះ មនុស្សនៅតែមិនស្គាល់ខ្ញុំដដែល។ ទោះបីជាមនុស្សបានថ្វាយជំនួយជាច្រើនមកខ្ញុំ ដោយសារតែខ្ញុំនៅឆ្ងាយពីផ្ទះក៏ដោយ ក៏វាហាក់ដូចជាខ្ញុំមិនទាន់បានបង្កើតទំនាក់ទំនងដ៏ត្រឹមត្រូវជាមួយមនុស្សឡើយ ដូច្នេះហើយ ខ្ញុំនៅតែមានអារម្មណ៍អំពីភាពអយុត្តិធម៌នៃពិភពរបស់មនុស្ស។ សរុបមក នៅក្នុងព្រះនេត្ររបស់ខ្ញុំ មនុស្សជាតិគឺទទេស្អាត ហើយគ្មានរតសម្បត្តិដែលមានតម្លៃណាមួយនៅក្នុងចំណោមមនុស្សឡើយ។ ខ្ញុំមិនដឹងថាមនុស្សមានការយល់ឃើញយ៉ាងណាចំពោះជីវិតរបស់មនុស្សឡើយ ប៉ុន្តែសរុបមក ខ្ញុំផ្ទាល់គឺមិនអាចបំបែកចេញពីពាក្យ «ទទេស្អាត» ឡើយ។ ខ្ញុំសង្ឃឹមថា មនុស្សមិនគិតអាក្រក់អំពីខ្ញុំដោយសារតែបញ្ហានេះទេ ដោយសារតែខ្ញុំដូចជាត្រង់បន្តិច ហើយខ្ញុំមិនព្យាយាមសុភាពឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនឹងណែនាំមនុស្សឱ្យយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើអ្វីដែលខ្ញុំគិត ដោយសារជារួម ព្រះបន្ទូលរបស់ខ្ញុំជាជំនួយដល់ពួកគេ។ ខ្ញុំមិនដឹងថា មនុស្សមានការយល់ឃើញបែបណាអំពី «ភាពទទេស្អាត» ឡើយ។ សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា ពួកគេប្រឹងប្រែងតិចតួចលើកិច្ចការនេះ។ ពួកគេគួរធ្វើឱ្យបានល្អ ដើម្បីដកបទពិសោធន៍នៃជីវិតរបស់មនុស្សនៅក្នុងវិធីជាក់ស្ដែង និងដើម្បីមើលឃើញថា ពួកគេអាចរកឃើញ «ខ្សែរ៉ែអាថ៌កំបាំង» ដ៏មានតម្លៃណាមួយនៅក្នុងជីវិតមនុស្សឬអត់។ ខ្ញុំមិនមែនកំពុងតែព្យាយាមបន្ធូរបន្ថយភាពវិជ្ជមានរបស់មនុស្សឡើយ។ ខ្ញុំគ្រាន់តែចង់ឱ្យពួកគេទទួលបានចំណេះដឹងខ្លះៗពីព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ។ ខ្ញុំតែងតែប្រញាប់ប្រញាល់ដើម្បីផលប្រយោជន៍នៃបញ្ហារបស់មនុស្ស ប៉ុន្តែពេលនេះ ជាមួយនឹងអ្វីៗដែលមាន នោះមនុស្សនៅតែមិនបាននិយាយពាក្យអគុណមួយម៉ាត់ឡើយ វាហាក់ដូចជាពួកគេរវល់ពេក ហើយភ្លេចអរគុណអ៊ីចឹង។ សូម្បីតែបច្ចុប្បន្ននេះក៏ដោយ ក៏ខ្ញុំនៅតែមិនយល់អំពីឥទ្ធិពលនៃការប្រញាប់ប្រញាល់របស់មនុស្សពេញមួយថ្ងៃដែរ។ សូម្បីតែបច្ចុប្បន្ននេះ ក៏នៅតែគ្មានទីកន្លែងសម្រាប់ខ្ញុំនៅក្នុងចិត្តរបស់មនុស្សដែរ ដូច្នេះហើយ ខ្ញុំគិតយ៉ាងជ្រៅម្ដងទៀត។ ខ្ញុំបានចាប់ផ្ដើមចាត់អង្គឯងឱ្យធ្វើការស្រាវជ្រាវ «ហេតុអ្វីបានជាមនុស្សមិនមានចិត្តដែលពិតជាស្រឡាញ់ខ្ញុំ»។ ខ្ញុំនឹងលើកមនុស្សដាក់លើ «តុវះកាត់» ខ្ញុំនឹងវះកាត់ពិនិត្យមើល «ចិត្ត» របស់គេ ហើយទតមើលអ្វីដែលរាំងស្ទះផ្លូវនៅក្នុងចិត្តគេ និងមើលអ្វីដែលបញ្ឈប់គេមិនឱ្យស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ។ ក្រោមឥទ្ធិពលនៃ «កាំបិត» នោះមនុស្សបិទភ្នែករបស់ពួកគេ ដោយរង់ចាំឱ្យខ្ញុំចាប់ផ្ដើម ដោយសារនៅពេលនេះ ពួកគេត្រូវបានប្រគល់ឱ្យទាំងស្រុង។ នៅក្នុងចិត្តរបស់ពួកគេ ខ្ញុំរកឃើញការខូចខាតដទៃទៀតជាច្រើន។ អ្វីដែលធំជាងគេក្នុងចំណោមការខូចខាតទាំងនេះ គឺអ្វីៗដែលជារបស់ផ្ទាល់ខ្លួនរបស់មនុស្ស។ ទោះបីជាពួកគេអាចមានអ្វីៗ ក្រៅពីអ្វីៗដែលនៅខាងក្រៅរាងកាយរបស់ពួកគេមួយចំនួនតូចក៏ដោយ ក៏អ្វីៗដែលនៅក្នុងរាងកាយរបស់ពួកគេមានច្រើនរាប់មិនអស់ដែរ។ វាហាក់ដូចជាចិត្តរបស់មនុស្ស គឺជាប្រអប់ដ៏ធំ ដែលពេញដោយភោគទ្រព្យ និងគ្រប់យ៉ាងដែលមនុស្សនឹងត្រូវការ។ មានតែពេលនេះទេ ដែលខ្ញុំយល់ពីមូលហេតុដែលមនុស្សមិនដែលផ្ដល់ការគោរពណាមួយចំពោះខ្ញុំ៖ ដោយសារតែពួកគេមានភាពគ្រប់គ្រាន់ផ្ទាល់ខ្លួនដ៏ច្រើន តើពួកគេចាំបាច់ត្រូវការជំនួយរបស់ខ្ញុំធ្វើអ្វី? ដូច្នេះ ខ្ញុំចាកចេញពីមនុស្ស ដោយសារតែមនុស្សគ្មានតម្រូវការជំនួយរបស់ខ្ញុំ។ ហេតុអ្វីបានជាខ្ញុំគួរ «ប្រព្រឹត្តយ៉ាងឥតអៀនខ្មាស» ហើយទទួលរងការស្អប់ខ្ពើមរបស់ពួកគេទៅវិញ?

នរណាដឹងពីមូលហេតុ ខ្ញុំហាក់ដូចជាមិនអាចជួយអង្គឯងបានអ៊ីចឹង តែខ្ញុំតែងតែចង់មានបន្ទូលក្នុងចំណោមមនុស្ស។ ដូច្នេះ មនុស្សមើលខ្ញុំថាគ្មានតម្លៃ ហើយតែងតែចាត់ទុកខ្ញុំដូចជាខ្ញុំមានតម្លៃតិចជាងសេនទង់ដែងមួយទៅទៀត។ ពួកគេមិនចាត់ទុកខ្ញុំជាអ្វីមួយដែលគួរតែគោរពឡើយ។ ពួកគេមិនស្រឡាញ់ខ្ញុំ ហើយពួកគេទាញខ្ញុំទៅផ្ទះនៅពេលណាដែលពួកគេចង់ទាញ ហើយបន្ទាប់មក បោះខ្ញុំចោលម្ដងទៀត ដោយ «បង្ហាញ» ខ្ញុំនៅចំពោះមុខសាធារណជន។ ខ្ញុំមានការស្អប់ដ៏ខ្លាំងបំផុតចំពោះឥរិយាបថមិនថ្លៃថ្នូររបស់មនុស្ស ដូច្នេះហើយ ខ្ញុំមានបន្ទូលយ៉ាងអាក្រក់ថា មនុស្សគ្មានមនសិការឡើយ។ ប៉ុន្តែមនុស្សមិនអធ្យាស្រ័យឡើយ។ ពួកគេទាញ «ដាវ និងលំពែង» របស់ពួកគេ ហើយធ្វើសង្គ្រាមជាមួយខ្ញុំ ដោយនិយាយថា ព្រះបន្ទូលរបស់ខ្ញុំគ្មានភាពពិត និងនិយាយថា ខ្ញុំមានបន្ទូលអាក្រក់អំពីពួកគេ ប៉ុន្តែខ្ញុំមិនយកកម្មយកពៀរជាមួយពួកគេ ដោយសារតែឥរិយាបថបំពានរបស់ពួកគេឡើយ។ ខ្ញុំគ្រាន់តែប្រើប្រាស់សេចក្ដីពិត ដើម្បីយកឈ្នះមនុស្ស ហើយធ្វើឱ្យពួកគេមានអារម្មណ៍ខ្មាស់ខ្លួនឯងប៉ុណ្ណោះ ដែលបន្ទាប់មកពួកគេដកថយយ៉ាងស្ងៀមស្ងាត់។ ខ្ញុំមិនប្រកួតប្រជែងជាមួយមនុស្សឡើយ ដោយសារតែគ្មានប្រយោជន៍អ្វីក្នុងការធ្វើបែបនោះទេ។ ខ្ញុំនឹងប្រព្រឹត្តតាមភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា មនុស្សក៏អាចប្រព្រឹត្តតាមភារកិច្ចរបស់គេដែរ ហើយមិនប្រព្រឹត្តប្រឆាំងនឹងខ្ញុំឡើយ។ តើវាមិនប្រសើរទេឬដែលស្រុះស្រួលគ្នាដោយសន្តិវិធីតាមវិធីនេះ? ហេតុអ្វីបានជាធ្វើឱ្យទំនាក់ទំនងរបស់ពួកយើងឈឺចាប់? ពួកយើងបានត្រូវរ៉ូវគ្នាក្នុងប៉ុន្មានឆ្នាំមកនេះ តើចាំបាច់បង្កបញ្ហាសម្រាប់ពួកយើងទាំងពីរធ្វើអ្វី? តើវានឹងមិនមានប្រយោជន៍ទាល់តែសោះឬសម្រាប់កេរ្ដិ៍ឈ្មោះរបស់ពួកយើង? កេរ្ដិ៍ឈ្មោះរបស់ពួកយើងគឺជា «ទំនាក់ទំនងចាស់» ជាច្រើនឆ្នាំ ជា «មិត្តភក្ដិចាស់» តើចាំបាច់បែកបាក់ដ៏ជូរចត់ធ្វើអ្វី? តើធ្វើបែបនេះល្អទេ? ខ្ញុំសង្ឃឹមថា មនុស្សយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ នោះពួកគេស្គាល់ពីអ្វីដែលល្អសម្រាប់ពួកគេ។ អាកប្បកិរិយារបស់ខ្ញុំចំពោះមនុស្សនៅបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់សម្រាប់ការពិភាក្សារបស់គេពេញមួយជីវិត។ ហេតុអ្វីបានជាមនុស្សតែងតែមិនអាចទទួលស្គាល់សេចក្ដីសប្បុរសរបស់ខ្ញុំ? តើវាដោយសារតែពួកគេគ្មានកម្លាំងដើម្បីសម្ដែងចេញឬ? តើពួកគេគ្មានពាក្យពេចន៍គ្រប់គ្រាន់ឬ? ហេតុអ្វីបានជាពួកគេតែងតែភ្លេចពាក្យពេចន៍? តើនរណាដែលមិនដឹងពីវិធីដែលខ្ញុំប្រព្រឹត្ត? មនុស្សដឹងយ៉ាងច្បាស់អំពីទង្វើរបស់ខ្ញុំ វាគ្រាន់តែពួកគេតែងតែចូលចិត្តយកផលប្រយោជន៍របស់អ្នកដទៃប៉ុណ្ណោះ ដូច្នេះ ពួកគេមិនដែលចង់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេមួយឡែកឡើយ។ ប្រសិនបើប្រយោគមួយ និយាយអំពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នោះពួកគេបដិសេធមិនសម្រាកឡើយ រហូតដល់ពួកគេបានទទួលអំណាចលើសគេ ហើយតើធ្វើបែបនោះមានន័យដូចម្ដេច? មនុស្សមិនអាចយកឈ្នះអ្វីដែលពួកគេអាចចូលរួមចំណែកឡើយ ប៉ុន្តែពួកគេព្យាយាមតស៊ូលើអ្វីដែលពួកគេអាចទទួលបាន។ ទោះបីជាគ្មានភាពរីករាយនៅក្នុងឋានៈរបស់ពួកគេក៏ដោយ ក៏ពួកគេស្រឡាញ់វាខ្លាំងណាស់ និងចាត់ទុកវាថាជារតនសម្បត្តិដែលឥតកាត់ថ្លៃបានទៀតផង ដូច្នេះហើយ ពួកគេនឹងអត់ទ្រាំចំពោះការវាយផ្ចាលរបស់ខ្ញុំ ជាជាងបោះបង់ព្រះពរនៃឋានៈចោល។ មនុស្សគិតពីខ្លួនឯងខ្លាំងពេក ដូច្នេះហើយ ពួកគេមិនដែលចង់ទុកខ្លួនមួយឡែកឡើយ។ ប្រហែលជាមានភាពមិនត្រឹមត្រូវតិចតួចមួយចំនួន នៅក្នុងការវាយតម្លៃមនុស្សរបស់ខ្ញុំ ឬប្រហែលជាខ្ញុំបានបិទស្លាកលើគេ ជាស្លាកដែលមិនយង់ឃ្នង និងមិនអត់ឱនផង ប៉ុន្តែ សរុបមក សេចក្ដីសង្ឃឹមរបស់ខ្ញុំគឺថា មនុស្សយកបញ្ហានេះទុកជាការព្រមានមួយ។

ថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៤៣

បន្ទាប់៖ ជំពូកទី ៤៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ