ជំពូកទី ៤៧

ដើម្បីបណ្ដាលឱ្យជីវិតរបស់មនុស្សធំធាត់ ប្រយោជន៍ឱ្យមនុស្ស និងខ្ញុំអាចសម្រេចលទ្ធផលដោយការមានមហិច្ឆតារួមគ្នា នោះខ្ញុំតែងតែអត់ទោសឱ្យមនុស្ស ដោយអនុញ្ញាតឱ្យពួកគេទទួលបាននូវចំណីអាហារ និងការទ្រទ្រង់ជីវិតពីព្រះបន្ទូលរបស់ខ្ញុំ និងដើម្បីទទួលភាពពេញបរិបូរណ៍របស់ខ្ញុំទាំងអស់។ ខ្ញុំមិនដែលប្រទានដល់មនុស្សនូវមូលហេតុដែលនាំឱ្យមានការអាម៉ាស់ឡើយ ប៉ុន្តែមនុស្សមិនដែលគិតគូរពីអារម្មណ៍របស់ខ្ញុំឡើយ។ នេះគឺដោយសារតែមនុស្សមិនមានអារម្មណ៍ ហើយ «ស្អប់» របស់សព្វសារពើក្រៅពីខ្ញុំ។ ដោយផ្អែកលើចំណុចខ្វះខាតរបស់ពួកគេ នោះខ្ញុំអាណិតអាសូរពួកគេជាខ្លាំង។ ដូច្នេះហើយ ខ្ញុំបានប្រឹងប្រែងមិនតិចឡើយចំពោះមនុស្ស ដើម្បីឱ្យពួកគេអាចរីករាយដល់ជម្រៅចិត្តរបស់ពួកគេ នូវភាពពេញបរិបូរណ៍ទាំងអស់របស់ផែនដី ក្នុងអំឡុងពេលពួកគេមានជីវិតនៅក្នុងលោកីយ៍។ ខ្ញុំមិនប្រព្រឹត្តចំពោះមនុស្សដោយអយុត្តិធម៌ឡើយ ហើយក្រៅពីការគិតគូរដល់ពួកគេដែលបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ នោះព្រះទ័យរបស់ខ្ញុំត្រូវបានបន្ទន់សម្រាប់ពួកគេ។ វាហាក់ដូចជាខ្ញុំមិនអាចអត់ទ្រាំក្នុងការអនុវត្តកិច្ចការរបស់ខ្ញុំលើមនុស្សទាំងនេះអ៊ីចឹង។ ដូច្នេះ ការឃើញមនុស្សគ្មានសាច់គ្មានឈាមទាំងនេះ ដែលស្រឡាញ់ខ្ញុំដូចជាស្រឡាញ់ខ្លួនឯង នោះនៅក្នុងព្រះទ័យរបស់ខ្ញុំតែងតែមានអារម្មណ៍ឈឺចាប់ដែលមិនអាចបរិយាយបាន។ ប៉ុន្តែ តើនរណាអាចបំពានកិច្ចព្រមព្រៀងដោយសារតែរឿងនេះ? តើនរណានឹងរំខានខ្លួនឯង ដោយសារតែរឿងនេះ? ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានប្រទានអំណោយទាំងអស់របស់ខ្ញុំដល់មនុស្សជាតិ ដើម្បីឱ្យពួកគេអាចរីករាយយ៉ាងពេញលេញ ហើយខ្ញុំមិនបានធ្វើទុក្ខទោសដល់មនុស្សដោយសាររឿងនេះឡើយ។ នេះគឺជាមូលហេតុដែលមនុស្សនៅតែមើលឃើញព្រះភ័ក្ដ្រដ៏សណ្ដោស និងមេត្តាករុណារបស់ខ្ញុំ។ ខ្ញុំតែងតែអត់ធ្មត់ ហើយខ្ញុំតែងតែរង់ចាំ។ នៅពេលដែលមនុស្សមានការសប្បាយរីករាយគ្រប់គ្រាន់ ហើយធុញទ្រាន់ នៅពេលនោះខ្ញុំនឹងចាប់ផ្ដើម «បំពេញ» តាមសំណើរបស់ពួកគេ ហើយអនុញ្ញាតឱ្យមនុស្សទាំងអស់គេចចេញពីជីវិតដ៏ទទេស្អាតរបស់ពួកគេ និងមិនដែលមានការដោះស្រាយជាមនុស្សជាតិតទៅទៀតឡើយ។ នៅលើផែនដី ខ្ញុំបានប្រើប្រាស់ទឹកសមុទ្រដើម្បីលេបមនុស្ស ខ្ញុំបានគ្រប់គ្រងពួកគេដោយគ្រោះអត់ឃ្លាន ខ្ញុំបានគំរាមកំហែងពួកគេដោយគ្រោះសត្វល្អិតចង្រៃ ហើយខ្ញុំបានប្រើប្រាស់ភ្លៀងយ៉ាងខ្លាំង ដើម្បី «ស្រោចស្រព» ពួកគេ ប៉ុន្តែពួកគេមិនដែលមានអារម្មណ៍អំពីភាពទទេស្អាតរបស់ជីវិតឡើយ។ សូម្បីតែពេលនេះ ក៏មនុស្សនៅតែមិនយល់អំពីសារៈសំខាន់នៃការរស់នៅលើផែនដីដែរ។ តើអាចទេ ដែលការរស់នៅក្នុងវត្តមានរបស់ខ្ញុំ គឺជាសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុតនៃជីវិតរបស់មនុស្ស? តើការនៅក្នុងខ្ញុំ អនុញ្ញាតឱ្យនរណាម្នាក់រត់គេចពីការគំរាមកំហែងនៃគ្រោះមហន្តរាយបានទេ? តើមានរាងកាយខាងសាច់ឈាមប៉ុន្មាននៅលើផែនដី ដែលបានរស់នៅក្នុងសភាពសេរីភាពនៃការរីករាយដោយខ្លួនឯង? តើនរណាដែលបានរត់គេចពីភាពទទេស្អាតនៃការរស់នៅក្នុងសាច់ឈាម? ប៉ុន្តែ តើនរណាទទួលស្គាល់រឿងនេះ? ចាប់តាំងពីខ្ញុំបានបង្កើតមនុស្សជាតិមក គឺគ្មាននរណាម្នាក់អាចរស់នៅក្នុងជីវិតដែលមានសារៈសំខាន់បំផុតនៅលើផែនដីឡើយ ដូច្នេះហើយ មនុស្សជាតិតែងតែចំណាយជីវិតឥតមានសារៈសំខាន់ទាល់តែសោះ។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ចង់គេចចេញពីស្ថានភាពដ៏លំបាកប្រភេទនេះទេ ហើយគ្មាននរណាម្នាក់ចង់គេចចេញពីជីវិតដ៏តប់ប្រមល់ និងទទេស្អាតនេះឡើយ។ នៅក្នុងបទពិសោធន៍របស់មនុស្ស គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលរស់នៅក្នុងសាច់ឈាម បានគេចចេញពីទំនៀមទម្លាប់របស់លោកីយ៍ឡើយ ទោះបីជាពួកគេបានប្រយោជន៍ពីការរីករាយនឹងខ្ញុំក៏ដោយ។ ផ្ទុយទៅវិញ ពួកគេតែងតែទុកឱ្យធម្មជាតិដើរតាមគន្លងរបស់វា ហើយពួកគេតែងតែបានបន្តបោកបញ្ឆោតខ្លួនឯង។

នៅពេលដែលខ្ញុំបានបញ្ចប់អត្ថិភាពរបស់មនុស្សជាតិយ៉ាងពេញលេញ នោះនឹងគ្មាននរណាម្នាក់នៅសល់នៅលើផែនដី ដើម្បីទ្រាំនឹង «ការធ្វើទុក្ខបុកម្នេញ» របស់ផែនដីឡើយ។ មានតែដូច្នោះទេ ទើបអាចនិយាយបានថា កិច្ចការដ៏អស្ចារ្យរបស់ខ្ញុំត្រូវបានសម្រេចទាំងស្រុង។ នៅគ្រាចុងក្រោយ នៅពេលដែលខ្ញុំយកកំណើតជាមនុស្ស នោះកិច្ចការដែលខ្ញុំចង់សម្រេចបាន គឺធ្វើឱ្យមនុស្សយល់អំពីភាពទទេស្អាតនៃការរស់នៅក្នុងសាច់ឈាម ហើយខ្ញុំនឹងប្រើប្រាស់ឱកាសនេះ ដើម្បីបំបាត់សាច់ឈាម។ ចាប់ពីពេលនោះទៅ គ្មានមនុស្សនឹងមានវត្តមានលើផែនដី គ្មាននរណាម្នាក់នឹងយំអំពីភាពទទេស្អាតនៃផែនដីទៀត គ្មាននរណាម្នាក់នឹងនិយាយអំពីការលំបាកនៃសាច់ឈាមទៀត គ្មាននរណាម្នាក់នឹងរអ៊ូរទាំទៀតថា ខ្ញុំមិនយុត្តិធម៌ ហើយមនុស្សទាំងអស់ និងរបស់សព្វសារពើនឹងសម្រាក។ បន្ទាប់ពីនោះមក មនុស្សនឹងលែងប្រញាប់ប្រញាល់ លែងរវល់ជានិច្ច ហើយពួកគេក៏នឹងលែងស្វែងរកទីនេះ និងទីនោះនៅលើផែនដីតទៅទៀតដែរ ដ្បិតពួកគេនឹងបានរកឃើញវាសនាដ៏សមស្របមួយសម្រាប់ខ្លួន។ នៅពេលនោះ ស្នាមញញឹមនឹងលេចចេញលើផ្ទៃមុខទាំងអស់របស់ពួកគេ។ បន្ទាប់មក ខ្ញុំនឹងមិនបង្គាប់អ្វីពីមនុស្សទៀតទេ ហើយខ្ញុំនឹងគ្មានជម្លោះជាមួយពួកគេទៀតឡើយ។ នឹងលែងមានសន្ធិសញ្ញាសន្ដិភាពរវាងពួកយើងទៀតហើយ។ ខ្ញុំមានវត្តមាននៅលើផែនដី ហើយមនុស្សរស់នៅលើផែនដី។ ខ្ញុំរស់នៅ ហើយស្នាក់នៅជាមួយពួកគេ។ ពួកគេទាំងអស់មានអារម្មណ៍សប្បាយរីករាយដោយសារវត្តមានរបស់ខ្ញុំ ដូច្នេះហើយ ពួកគេមិនចង់ចាកចេញដោយគ្មានហេតុផលឡើយ ហើយផ្ទុយទៅវិញ ពួកគេចង់ឱ្យខ្ញុំគ្រាន់តែនៅមួយរយៈទៀតប៉ុណ្ណោះ។ តើខ្ញុំអាចអត់ទ្រាំមើលភាពក្រៀមក្រំរបស់ផែនដី ដោយមិនលើ កព្រះអង្គុលីជួយបានទេ? ខ្ញុំមិនមែនជារបស់ផែនដីទេ។ គឺតាមរយៈភាពអត់ធ្មត់ដែលខ្ញុំបានបង្ខំអង្គឯង ដើម្បីនៅទីនេះរហូតដល់ថ្ងៃនេះ។ បើមិនមែនដើម្បីការសុំអង្វរឥតមានទីបញ្ចប់របស់មនុស្សទេ ម៉្លេះខ្ញុំបានចាកចេញជាយូរមកហើយ។ សព្វថ្ងៃនេះ មនុស្សអាចថែរក្សាខ្លួនឯងបាន ហើយពួកគេមិនត្រូវការជំនួយរបស់ខ្ញុំទេ ដោយសារតែពួកគេបានធំដឹងក្ដី ហើយមិនត្រូវការខ្ញុំបញ្ចុកពួកគេទេ។ ដូច្នេះហើយ ខ្ញុំកំពុងតែមានផែនការដើម្បីរៀបចំ «ពិធីអបអរសាទរជ័យជម្នះ» ជាមួយមនុស្ស ដែលក្រោយមកខ្ញុំនឹងលាពួកគេ ដើម្បីឱ្យពួកគេដឹង។ ពិតណាស់ ការបែកបាក់គ្នាមិនមែនជារឿងល្អទេ ដោយសារតែពួកយើងគ្មានគំនុំនឹងគ្នា។ ដូច្នេះ មិត្តភាពរវាងពួកយើងនឹងស្ថិតនៅជារៀងរហូត។ ខ្ញុំសង្ឃឹមថា បន្ទាប់ពីពួកយើងបែកផ្លូវគ្នា មនុស្សនឹងអាចបន្ត «កេរ្ដិ៍មរតក» របស់ខ្ញុំបាន និងមិនភ្លេចអំពីការបង្រៀនដែលខ្ញុំបានផ្ដល់ដល់ពួកគេ ក្នុងអំឡុងពេលនៃជីវិតរបស់ខ្ញុំឡើយ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងមិនធ្វើអ្វីដែលនឹងធ្វើឱ្យព្រះនាមរបស់ខ្ញុំអាប់ឱនឡើយ ហើយសង្ឃឹមថា ពួកគេនឹងយកចិត្តទុកដាក់ចំពោះព្រះបន្ទូលរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា មនុស្សទាំងអស់អាចព្យាយាមឱ្យអស់លទ្ធភាពរបស់ពួកគេ ដើម្បីធ្វើឱ្យខ្ញុំសព្វព្រះទ័យបន្ទាប់ពីខ្ញុំបានចាកចេញទៅ។ ខ្ញុំសង្ឃឹមថា ពួកគេប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរបស់ពួកគេ ហើយសង្ឃឹមថា ពួកគេមិនបរាជ័យក្នុងការធ្វើឱ្យដូចសេចក្ដីសង្ឃឹមរបស់ខ្ញុំឡើយ ដ្បិតព្រះទ័យរបស់ខ្ញុំតែងតែបារម្ភចំពោះមនុស្សជានិច្ច ហើយខ្ញុំតែងតែបានផ្សារភ្ជាប់ជាមួយពួកគេជានិច្ច។ មនុស្ស និងខ្ញុំធ្លាប់នៅជាមួយគ្នា ហើយនៅលើផែនដី ពួកយើងបានរីករាយនឹងព្រះពរដែលនៅស្ថានសួគ៌ដូចគ្នា។ ខ្ញុំបានរស់នៅជាមួយនឹងមនុស្ស ហើយបានស្នាក់នៅជាមួយពួកគេ។ មនុស្សតែងតែបានស្រឡាញ់ខ្ញុំ ហើយខ្ញុំតែងតែបានស្រឡាញ់ពួកគេ។ ពួកយើងមានទំនាក់ទំនងចំពោះគ្នាទៅវិញទៅមក។ ដោយការសម្លឹងមើលត្រឡប់ទៅរកពេលវេលារបស់ខ្ញុំជាមួយនឹងមនុស្ស នោះខ្ញុំចងចាំពេលវេលារបស់ពួកយើង ដែលពេញទៅដោយសំណើច និងភាពរីករាយ ហើយក៏មានជម្លោះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីស្រឡាញ់រវាងពួកយើងត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននេះ ហើយការដោះស្រាយគ្នាទៅវិញទៅមករបស់ពួកយើង មិនដែលធ្ងន់ធ្ងរឡើយ។ នៅក្នុងទំនាក់ទំនងជាច្រើនឆ្នាំរបស់ពួកយើង មនុស្សបានបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏ជ្រាលជ្រៅមួយសម្រាប់ខ្ញុំ ហើយខ្ញុំក៏បានប្រទានឱ្យមនុស្សនូវរបស់ជាច្រើនដើម្បីឱ្យពួកគេរីករាយ ដ្បិតពួកគេតែងតែដឹងគុណទ្វេដង។ ពេលនេះ ការជួបជុំរបស់ពួកយើងនឹងមិនដែលដូចពីមុនឡើយ។ តើនរណាអាចរត់គេចពីការបែកគ្នារបស់យើងនៅពេលនេះបាន? មនុស្សមានសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះខ្ញុំ ហើយខ្ញុំមានសេចក្ដីស្រឡាញ់ដ៏គ្មានទីបញ្ចប់ចំពោះពួកគេ ប៉ុន្តែរឿងនោះអាចធ្វើអ្វីបាន? តើនរណានឹងហ៊ានបំពានសេចក្ដីតម្រូវរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌បាន? ខ្ញុំនឹងត្រឡប់ទៅកាន់ទីលំនៅរបស់ខ្ញុំវិញ ជាទីកន្លែងដែលខ្ញុំនឹងបញ្ចប់ផ្នែកមួយទៀតនៃកិច្ចការរបស់ខ្ញុំ។ ប្រហែលជាពួកយើងនឹងមានឱកាសជួបគ្នាម្ដងទៀត។ វាគឺជាសេចក្ដីសង្ឃឹមរបស់ខ្ញុំ ដែលមនុស្សនឹងមិនមានអារម្មណ៍ទុក្ខព្រួយខ្លាំងពេក ហើយថា ពួកគេនឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យនៅលើផែនដី។ ព្រះវិញ្ញាណរបស់ខ្ញុំនៅក្នុងស្ថានសួគ៌ នឹងតែងតែប្រទានព្រះគុណដល់ពួកគេ។

នៅសម័យកាលនៃការបង្កើត ខ្ញុំបានថ្លែងទំនាយថា នៅគ្រាចុងក្រោយ ខ្ញុំនឹងបង្កើតមនុស្សមួយក្រុមដែលមានចិត្តគំនិតតែមួយជាមួយខ្ញុំ។ ខ្ញុំបានថ្លែងទំនាយថា បន្ទាប់ពីការបង្កើតគម្រូមួយនៅលើផែនដីនៅគ្រាចុងក្រោយ នោះខ្ញុំនឹងវិលត្រឡប់ទៅកាន់ទីលំនៅរបស់ខ្ញុំវិញ។ នៅពេលដែលមនុស្សទាំងអស់បានធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ នោះពួកគេនឹងសម្រេចបាននូវអ្វីដែលខ្ញុំបានបង្គាប់ពួកគេ ហើយខ្ញុំនឹងលែងតម្រូវឱ្យពួកគេធ្វើអ្វីផ្សេងទៀតហើយ។ ផ្ទុយទៅវិញ មនុស្ស និងខ្ញុំនឹងដោះដូររឿងរ៉ាវអំពីគ្រាចាស់ៗ ហើយបន្ទាប់ពីនោះ ពួកយើងនឹងបែកគ្នា។ ខ្ញុំបានចាប់ផ្ដើមកិច្ចការនេះ ហើយខ្ញុំបានអនុញ្ញាតឱ្យមនុស្សត្រៀមចិត្ត និងដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ ដោយខ្លាចពួកគេយល់ច្រឡំ និងគិតថាខ្ញុំសាហាវ ឬគ្មានមេត្តាករុណា ដែលនោះមិនមែនជាគោលបំណងរបស់ខ្ញុំឡើយ។ តើមនុស្សស្រឡាញ់ខ្ញុំ ប៉ុន្តែបដិសេធមិនឱ្យខ្ញុំមានទីកន្លែងសម្រាកដ៏សមរម្យឬ? តើពួកគេមិនចង់អង្វរព្រះវរបិតាដែលគង់នៅស្ថានសួគ៌ក្នុងនាមខ្ញុំឬ? តើមនុស្សមិនបានស្រក់ទឹកភ្នែកនៃក្ដីអាណិតអាសូរជាមួយខ្ញុំឬ? តើពួកគេមិនបានជួយការសម្រេចបាននូវការរួបរួមគ្នាឡើងវិញដ៏ឆាប់ រវាងពួកយើង ដែលជាបិតា និងបុត្រឬ? ដូច្នេះ ពេលនេះ ហេតុអ្វីបានជាពួកគេមិនចង់ទៅវិញ? ព័ន្ធកិច្ចរបស់ខ្ញុំនៅលើផែនដីត្រូវបានសម្រេច ហើយបន្ទាប់ពីបែកផ្លូវគ្នាជាមួយមនុស្ស នោះខ្ញុំនឹងនៅតែបន្តជួយពួកគេដដែល។ តើនេះមិនល្អទេឬ? ដើម្បីឱ្យកិច្ចការរបស់ខ្ញុំសម្រេចបានលទ្ធផលកាន់តែប្រសើរ ហើយដើម្បីឱ្យវាមានប្រយោជន៍ទៅវិញទៅមក នោះពួកយើងត្រូវតែបែកផ្លូវគ្នា ទោះបីជាវាឈឺចាប់ក៏ដោយ។ ចូរឱ្យទឹកភ្នែករបស់ពួកយើងស្រក់ដោយស្ងៀមស្ងាត់។ ខ្ញុំនឹងលែងស្ដីបន្ទោសមនុស្សទៀតហើយ។ កាលពីអតីតកាល ខ្ញុំបានមានបន្ទូលអំពីអ្វីៗជាច្រើនទៅកាន់មនុស្ស ដែលទាំងអស់នោះសុទ្ធសឹងតែបានចាក់ដោតចិត្តរបស់ពួកគេ ដោយបណ្ដាលឱ្យពួកគេស្រក់ទឹកភ្នែកនៃក្ដីទុក្ខព្រួយ។ ដោយសារតែរឿងនោះ នៅទីនេះ ខ្ញុំសុំទោសដល់មនុស្ស ហើយស្នើសុំការអភ័យទោសរបស់ពួកគេ។ ខ្ញុំស្នើសុំមិនឱ្យពួកគេស្អប់ខ្ញុំ ដ្បិតទាំងអស់នេះ គឺសុទ្ធតែដើម្បីសេចក្ដីល្អផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះហើយ ខ្ញុំសង្ឃឹមថា មនុស្សនឹងយល់ពីព្រះទ័យរបស់ខ្ញុំ។ កាលពីពេលមុន ពួកយើងមានជម្លោះ ប៉ុន្តែបើក្រឡេកមើលក្រោយវិញ ពួកយើងទាំងពីរទទួលបានផលប្រយោជន៍។ ដោយសារតែជម្លោះទាំងនេះហើយ ទើបព្រះជាម្ចាស់ និងមនុស្សបានកសាងស្ពានមិត្តភាពមួយ។ តើនោះមិនមែនជាផលផ្លែនៃការប្រឹងប្រែងប្រកបដោយកិច្ចសហការរបស់ពួកយើងទេឬ? ពួកយើងទាំងអស់គួរតែរីករាយនឹងផលផ្លែនេះ។ ខ្ញុំស្នើសុំឱ្យមនុស្សអភ័យទោស «កំហុស» កាលពីមុនរបស់ខ្ញុំ។ ការប្រព្រឹត្តខុសឆ្គងរបស់ពួកគេក៏នឹងត្រូវបានអភ័យទោសឱ្យផងដែរ។ នៅពេលអនាគត ដរាបណាពួកគេអាចថ្វាយសេចក្ដីស្រឡាញ់ត្រឡប់មកខ្ញុំវិញ នោះនឹងផ្ដល់នូវភាពស្រាកស្រាន្ដចំពោះព្រះវិញ្ញាណរបស់ខ្ញុំនៅស្ថានសួគ៌។ ពាក់ព័ន្ធនឹងរឿងនេះ ខ្ញុំមិនស្គាល់ការតាំងចិត្តរបស់មនុស្សទេ ថាមនុស្សចង់ធ្វើឱ្យខ្ញុំសព្វព្រះទ័យឬក៏អត់ នៅក្នុងសំណើចុងក្រោយរបស់ខ្ញុំ។ ខ្ញុំមិនបង្គាប់អ្វីផ្សេងទៀតពីពួកគេឡើយ គឺគ្រាន់តែឱ្យពួកគេស្រឡាញ់ខ្ញុំប៉ុណ្ណោះ។ នោះវាគ្រប់គ្រាន់ហើយ។ តើសំណើនេះអាចសម្រេចបានទេ? ចូរឱ្យគ្រប់យ៉ាងដែលមិនសមប្រកប ដែលបានកើតឡើងរវាងពួកយើងចាកចេញទៅកាន់អតីតកាលទៅ។ ចូរឱ្យមានតែសេចក្ដីស្រឡាញ់ជានិច្ចរវាងពួកយើង។ ខ្ញុំបានប្រទានសេចក្ដីស្រឡាញ់ជាច្រើនដល់មនុស្ស ហើយពួកគេបានលះបង់យ៉ាងច្រើនដើម្បីស្រឡាញ់ខ្ញុំ។ ដូច្នេះ ខ្ញុំសង្ឃឹមថា មនុស្សផ្ដល់តម្លៃដល់សេចក្ដីស្រឡាញ់ដ៏បរិសុទ្ធ និងរឹងមាំរវាងពួកយើង ប្រយោជន៍ឱ្យសេចក្ដីស្រឡាញ់របស់ពួកយើងនឹងសាយភាយទៅដល់ពិភពរបស់មនុស្សទាំងអស់ ហើយត្រូវបានបញ្ជូនបន្តជារៀងរហូត។ នៅពេលដែលពួកយើងជួបគ្នាម្ដងទៀត ចូរឱ្យពួកយើងនៅតែតភ្ជាប់ក្នុងសេចក្ដីស្រឡាញ់ ដើម្បីឱ្យសេចក្ដីស្រឡាញ់របស់ពួកយើងអាចបន្តយ៉ាងអស់កល្ប ហើយត្រូវបានមនុស្សទាំងអស់សរសើរ និងផ្សព្វផ្សាយ។ ការណ៍នេះនឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ ហើយខ្ញុំនឹងបង្ហាញព្រះភ័ក្រ្ដប្រកបដោយស្នាមញញឹមដល់មនុស្ស។ ខ្ញុំសង្ឃឹមថា មនុស្សនឹងចងចាំការរំលឹកដាស់តឿនរបស់ខ្ញុំ។

ថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៤៦

បន្ទាប់៖ ជំពូកទី ១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ