ជំពូកទី ៤៦

ខ្ញុំមិនដឹងថា មនុស្សកំពុងតែធ្វើបានល្អប៉ុនណាទេ ក្នុងការធ្វើឱ្យព្រះបន្ទូលរបស់ខ្ញុំក្លាយជាមូលដ្ឋាននៃអត្ថិភាពរបស់ពួកគេ។ ខ្ញុំតែងតែមានអារម្មណ៍ខ្វល់ខ្វាយចំពោះជោគវាសនារបស់មនុស្ស ប៉ុន្តែមនុស្សហាក់ដូចជាមិនដឹងអ្វីសោះចំពោះរឿងនេះ ជាលទ្ធផល ពួកគេមិនដែលយកចិត្តទុកដាក់ចំពោះទង្វើរបស់ខ្ញុំ ហើយមិនដែលអភិវឌ្ឍសេចក្ដីស្រឡាញ់ណាមួយចំពោះខ្ញុំឡើង ដោយសារតែអាកប្បកិរិយារបស់ខ្ញុំចំពោះមនុស្សឡើយ។ វាហាក់ដូចជាពួកគេបានបាត់អារម្មណ៍ដើម្បីបំពេញព្រះទ័យរបស់ខ្ញុំជាយូរមកហើយអ៊ីចឹង។ ដោយបានប្រឈមនឹងស្ថានភាពបែបនេះ នោះខ្ញុំនៅស្ងាត់ស្ងៀមម្ដងទៀត។ ហេតុអ្វីបានជាព្រះបន្ទូលរបស់ខ្ញុំ មិនមានតម្លៃចំពោះការយកចិត្តទុកដាក់របស់មនុស្ស ចំពោះច្រកចូលបន្ថែមទៀតអ៊ីចឹង? តើដោយសារតែខ្ញុំមិនមានភាពពិត ហើយខ្ញុំកំពុងតែព្យាយាមស្វែងរកអ្វីមួយដែលខ្ញុំអាចប្រើប្រាស់ប្រឆាំងនឹងមនុស្សឬ? ហេតុអ្វីបានជាមនុស្សតែងតែថ្វាយ «ការប្រព្រឹត្តពិសេស» ចំពោះខ្ញុំ? តើខ្ញុំគឺជាអ្នកជំងឺម្នាក់ដែលនៅក្នុងបន្ទប់អ្នកជំងឺពិសេសផ្ទាល់ខ្លួនឬ? ហេតុអ្វី នៅពេលដែលអ្វីៗបានឈានដល់ចំណុចដែលពួកគេមាននៅបច្ចុប្បន្ននេះ មនុស្សនៅតែសម្លឹងមកខ្ញុំខុសពីគេអ៊ីចឹង? តើមានកំហុសណាមួយនៅក្នុងអាកប្បកិរិយារបស់ខ្ញុំចំពោះមនុស្សឬ? បច្ចុប្បន្ននេះ ខ្ញុំបានចាប់ផ្ដើមកិច្ចការថ្មីនៅលើសកលលោក។ ខ្ញុំបានប្រទានការចាប់ផ្ដើមថ្មីដល់មនុស្សនៅលើផែនដី ហើយខ្ញុំបានបង្គាប់ពួកគេទាំងអស់ឱ្យផ្លាស់ចេញពីដំណាក់របស់ខ្ញុំ។ ហើយដោយសារតែមនុស្សតែងតែចូលចិត្តផ្ដេកផ្ដួលលើខ្លួនឯង នោះខ្ញុំណែនាំពួកគេឱ្យស្គាល់ខ្លួនឯង និងមិនតែងតែរំខានកិច្ចការរបស់ខ្ញុំឡើយ។ នៅក្នុង «ផ្ទះសំណាក់» ដែលខ្ញុំបានបើក គ្មានអ្វីដែលជំរុញកំហឹងរបស់ខ្ញុំជាងមនុស្សទេ ដោយសារតែមនុស្សតែងតែបង្កបញ្ហាចំពោះខ្ញុំ ហើយធ្វើឱ្យខ្ញុំខកព្រះទ័យ។ ឥរិយាបថរបស់ពួកគេ នាំយកភាពអាម៉ាស់ដាក់ខ្ញុំ ហើយខ្ញុំមិនដែលអាចចេញមុខរបស់ខ្ញុំឡើយ។ ដូច្នេះ ខ្ញុំមានបន្ទូលយ៉ាងស្ងាត់ៗជាមួយពួកគេ ដោយបង្គាប់ឱ្យពួកគេចាកចេញពីដំណាក់របស់ខ្ញុំឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ហើយបង្គាប់ឱ្យពួកគេឈប់ទទួលទានអាហាររបស់ខ្ញុំដោយឥតគិតថ្លៃទៀត។ ប្រសិនបើពួកគេចង់នៅ នោះពួកគេត្រូវតែឆ្លងកាត់ការទទួលរងទុក្ខ និងទ្រាំនឹងការវាយផ្ចាលរបស់ខ្ញុំ។ នៅក្នុងគំនិតរបស់ពួកគេ ខ្ញុំល្ងង់ ហើយមិនដឹងពីទង្វើរបស់ពួកគេឡើយ ដូច្នេះហើយ ពួកគេតែងតែឈរយ៉ាងខ្ពស់នៅចំពោះខ្ញុំ ដោយគ្មានសញ្ញានៃការដួលរលំឡើយ ដោយគ្រាន់តែធ្វើពុតជាមនុស្ស ដើម្បីបង្កើនចំនួនប៉ុណ្ណោះ។ នៅពេលដែលខ្ញុំធ្វើការទាមទារពីមនុស្ស នោះពួកគេភ្ញាក់ផ្អើល៖ ពួកគេមិនដែលបានគិតថា ព្រះជាម្ចាស់ដែលស្លូត និងសប្បុរសអស់រយៈពេលជាច្រើនឆ្នាំ អាចមានបន្ទូលព្រះបន្ទូលបែបនេះឡើយ ជាព្រះបន្ទូលដែលគ្មានចិត្តមេត្តាករុណា និងដែលមិនត្រឹមត្រូវ ដូច្នេះហើយ ពួកគេនិយាយមិនចេញឡើយ។ នៅពេលបែបនេះ ខ្ញុំទតឃើញថា សេចក្ដីស្អប់ចំពោះខ្ញុំនៅក្នុងចិត្តរបស់មនុស្ស បានលូតលាស់ម្ដងទៀត ដោយសារតែពួកគេបានចាប់ផ្ដើមកិច្ចការនៃការរអ៊ូរទាំម្ដងទៀត។ ពួកគេតែងតែប្រមាថប្រឆាំងនឹងផែនដី ហើយដាក់បណ្ដាសាស្ថានសួគ៌។ ប៉ុន្តែ ខ្ញុំមិនបានរកឃើញអ្វីសោះនៅក្នុងពាក្យសម្ដីរបស់ពួកគេដែលដាក់បណ្ដាសាខ្លួនឯង ដោយសារតែសេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្លួនឯង មានទំហំធំធេង។ ដូច្នេះ ខ្ញុំសរុបអត្ថន័យនៃជីវិតរបស់មនុស្សថា៖ ដោយសារតែមនុស្សស្រឡាញ់ខ្លួនឯងច្រើនពេក នោះជីវិតទាំងមូលរបស់ពួកគេឈឺចាប់ និងទទេស្អាត ហើយពួកគេនាំយកការបំផ្លាញមកដាក់ក្បាលរបស់ខ្លួនពួកគេផ្ទាល់ ដោយសារតែសេចក្ដីស្អប់របស់ពួកគេចំពោះខ្ញុំ។

ទោះបីជាមាន «សេចក្ដីស្រឡាញ់» ចំពោះខ្ញុំ ដែលលាក់ទុកនៅក្នុងពាក្យសម្ដីរបស់មនុស្សក៏ដោយ ក៏នៅពេលដែលខ្ញុំយកពាក្យសម្ដីទាំងនេះទៅកាន់ «បន្ទប់ពិសោធន៍» សម្រាប់ធ្វើតេស្ត និងត្រួតពិនិត្យពាក្យសម្ដីទាំងនោះដោយកែវឆ្លុះ នោះគ្រប់យ៉ាងដែលមាននៅក្នុងពាក្យសម្ដីទាំងនោះ ត្រូវបានបើកសម្ដែងដោយភាពច្បាស់លាស់ទាំងស្រុង។ នៅពេលនេះ ខ្ញុំយាងមកក្នុងចំណោមមនុស្សម្ដងទៀត ដើម្បីឱ្យពួកគេសម្លឹងមើល «កំណត់ត្រាវេជ្ជសាស្ត្រ» របស់ពួកគេ នោះធ្វើឱ្យពួកគេជឿយ៉ាងអស់ពីចិត្ត។ នៅពេលដែលមនុស្សឃើញកំណត់ត្រាវេជ្ជសាស្ត្រ នោះទឹកមុខរបស់ពួកគេពេញដោយភាពទុក្ខព្រួយ ពួកគេមានអារម្មណ៍សោកស្ដាយនៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេកាន់តែខ្វល់ខ្វាយថា ពួកគេច្រាសច្រាលចង់បោះបង់វិធីអាក្រក់របស់ពួកគេភ្លាមៗ ហើយត្រឡប់ទៅមាគ៌ាដ៏ត្រឹមត្រូវវិញ ដើម្បីធ្វើឱ្យខ្ញុំសប្បាយព្រះទ័យ។ ដោយឃើញការតាំងចិត្តរបស់ពួកគេ នោះខ្ញុំសប្បាយព្រះទ័យយ៉ាងខ្លាំង។ ខ្ញុំពេញដោយសេចក្ដីអំណរ៖ «នៅលើផែនដី តើនរណាក្រៅពីមនុស្ស ដែលអាចចែករំលែកសេចក្ដីអំណរ សេចក្ដីទុក្ខព្រួយ និងការលំបាកជាមួយខ្ញុំបាន? តើមិនមែនមានតែមនុស្សទេឬ?» ប៉ុន្តែនៅពេលដែលខ្ញុំចាកចេញ នោះមនុស្សក៏ហែកកំណត់ត្រាវេជ្ជសាស្ត្ររបស់ពួកគេចោល ហើយបោះវានៅខាងមុខទ្វារមុនពេលដែលដើរចេញ។ ចាប់តាំងពីគ្រានោះមក ខ្ញុំបានឃើញតិចតួចនៅក្នុងសកម្មភាពរបស់មនុស្សដែលត្រូវនឹងព្រះទ័យរបស់ខ្ញុំ។ ប៉ុន្តែការតាំងចិត្តរបស់ពួកគេនៅចំពោះខ្ញុំ បានកកើតឡើងគួរឱ្យកត់សម្គាល់ ហើយដោយការទតមើលលើការតាំងចិត្តរបស់ពួកគេ នោះខ្ញុំមានអារម្មណ៍ខ្ពើមរអើម ដ្បិតនៅក្នុងពួកគេ គឺគ្មានអ្វីដែលអាចទ្រទ្រង់សម្រាប់ភាពរីករាយរបស់ខ្ញុំឡើយ។ ការតាំងចិត្តក៏ខូចខាតផងដែរ។ ដោយមើលឃើញការបដិសេធរបស់ខ្ញុំចំពោះការតាំងចិត្តរបស់ពួកគេ នោះមនុស្សកើតអារម្មណ៍មួម៉ៅ។ បន្ទាប់មក ពួកគេកម្រនឹងដាក់ «ពាក្យសុំ» ណាស់ ដោយសារចិត្តរបស់មនុស្សមិនដែលត្រូវបានសរសើរចំពោះខ្ញុំឡើយ ហើយត្រឹមតែធ្លាប់ទទួលបានការបដិសេធរបស់ខ្ញុំប៉ុណ្ណោះ លែងមានការទ្រទ្រង់ខាងវិញ្ញាណនៅក្នុងជីវិតរបស់មនុស្សទៀតហើយ ដូច្នេះហើយ ការខ្នះខ្នែងរបស់ពួកគេក៏បាត់ទៅ ហើយខ្ញុំលែងមានអារម្មណ៍ថា អាកាសធាតុ «ក្ដៅហួតហែង» ទៀតហើយ។ មនុស្សទទួលរងទុក្ខជាច្រើននៅក្នុងជីវិតរបស់ពួកគេ ដល់កម្រិតដែលថា ជាមួយនឹងការមកដល់នៃស្ថានភាពបច្ចុប្បន្ន ពួកគេត្រូវបានខ្ញុំ «ធ្វើទារុណកម្ម» ដែលពួកគេមិនប្រាកថាស្លាប់ ឬរស់ឡើយ។ ជាលទ្ធផល ពន្លឺនៅលើផ្ទៃមុខរបស់ពួកគេស្រអាប់ ហើយពួកគេបាត់បង់ «ភាពរស់រវើក» របស់ពួកគេ ដ្បិតពួកគេសុទ្ធតែ «បានធំធាត់» អស់ហើយ។ ខ្ញុំមិនអាចអត់ទ្រាំទតមើលសភាពដ៏គួរឱ្យអាណិតរបស់មនុស្សឡើយ នៅពេលដែលពួកគេត្រូវបានបន្សុទ្ធអំឡុងពេលនៃការវាយផ្ចាល។ ប៉ុន្តែ តើនរណាអាចរំដោះភាពបរាជ័យដ៏គួរឱ្យសង្វេករបស់មនុស្សជាតិបាន? តើនរណាអាចសង្គ្រោះមនុស្សចេញពីជីវិតមនុស្សដ៏គួរឱ្យសង្វេកបាន? ហេតុអ្វីបានជាមនុស្សមិនដែលអាចដោះខ្លួនចេញពីអន្លង់ដ៏ជ្រៅនៃសមុទ្រទុក្ខព្រួយបាន? តើខ្ញុំដាក់អន្ទាក់មនុស្សដោយចេតនាឬ? មនុស្សមិនដែលយល់ពីអារម្មណ៍របស់ខ្ញុំឡើយ ដូច្នេះហើយ ទើបខ្ញុំទួញសោកដាក់ពិភពលោកថា នៅក្នុងចំណោមរបស់សព្វសារពើនៅលើស្ថានសួគ៌ និងផែនដី គ្មានអ្វីដែលធ្លាប់យល់ពីព្រះទ័យរបស់ខ្ញុំឡើយ ហើយគ្មានអ្វីដែលស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដឡើយ។ សូម្បីតែថ្ងៃនេះក៏ដោយ ខ្ញុំនៅតែមិនដឹងពីមូលហេតុដែលមនុស្សមិនអាចស្រឡាញ់ខ្ញុំបាន។ ពួកគេអាចថ្វាយចិត្តរបស់ពួកគេដល់ខ្ញុំ ពួកគេអាចលះបង់ជោគវាសនារបស់ពួកគេចំពោះខ្ញុំ ប៉ុន្តែហេតុអ្វីបានជាពួកគេមិនអាចថ្វាយសេចក្ដីស្រឡាញ់របស់ពួកគេចំពោះខ្ញុំ? តើពួកគេមិនមានអ្វីដែលខ្ញុំស្នើសុំឬ? មនុស្សអាចស្រឡាញ់អ្វីៗក្រៅពីខ្ញុំ ដូច្នេះ ហេតុអ្វីបានជាពួកគេមិនអាចស្រឡាញ់ខ្ញុំបាន? ហេតុអ្វីបានសេចក្ដីស្រឡាញ់របស់ពួកគេតែងតែត្រូវបានលាក់បាំង? ហេតុអ្វី ខណៈដែលពួកគេបានឈរនៅចំពោះខ្ញុំរហូតដល់បច្ចុប្បន្ននេះ ខ្ញុំមិនដែលឃើញសេចក្ដីស្រឡាញ់របស់ពួកគេ? តើនេះគឺជាអ្វីមួយដែលពួកគេខ្វះខាតឬ? តើខ្ញុំកំពុងតែធ្វើឱ្យអ្វីៗពិបាកសម្រាប់មនុស្សដោយចេតនាឬ? តើពួកគេខ្លាចស្រឡាញ់មនុស្សខុស ហើយមិនអាចកែខ្លួនឬ? នៅក្នុងមនុស្ស មានអាថ៌កំបាំងដែលមិនអាចវាស់ស្ទង់បានរាប់មិនអស់ ដូច្នេះហើយ ខ្ញុំតែងតែ «អៀនប្រៀន និងភ័យខ្លាច» នៅចំពោះមុខមនុស្ស។

បច្ចុប្បន្ននេះ នៅពេលធ្វើដំណើរឆ្ពោះទៅរកខ្លោងទ្វារនៃនគរព្រះ នោះមនុស្សទាំងអស់ក៏ចាប់ផ្ដើមស្ទុះទៅមុខ ប៉ុន្តែនៅពេលដែលពួកគេមកដល់ខាងមុខខ្លោងទ្វារ នោះខ្ញុំក៏បិទទ្វារ ខ្ញុំបិទឱ្យមនុស្សនៅខាងក្រៅ ហើយទាមទារឱ្យពួកគេបង្ហាញសំបុត្រចូល។ នេះគឺជាការបោះជំហានដ៏ប្លែកមួយ ដែលផ្ទុយទាំងស្រុងពីការរំពឹងរបស់មនុស្ស ហើយពួកគេទាំងអស់ភ្ញាក់ផ្អើល។ ហេតុអ្វីបានជាខ្លោងទ្វារដែលតែងតែបើកចំហយ៉ាងទូលាយ បែរជាត្រូវបានបិទភ្លាមៗយ៉ាងណែននៅថ្ងៃនេះទៅវិញ? មនុស្សទន្ទ្រាំជើងរបស់ពួកគេ ហើយបោះជំហានទៅមុខ។ ពួកគេគិតស្រមៃថា ពួកគេអាចចូលទៅក្នុងផ្លូវរបស់ពួកគេ ប៉ុន្តែនៅពេលដែលពួកគេប្រគល់សំបុត្រចូលក្លែងក្លាយមកឱ្យខ្ញុំ នោះខ្ញុំក៏បោះពួកគេទៅក្នុងបឹងភ្លើងនៅទីនោះ និងនៅពេលនោះ ហើយដោយមើលឃើញ «ការប្រឹងប្រែងដ៏ផ្ចិតផ្ចង់» របស់ពួកគេនៅក្នុងអណ្ដាតភ្លើង នោះពួកគេក៏បាត់បង់សេចក្ដីសង្ឃឹម។ ពួកគេឱនក្បាលរបស់ពួកគេ ដោយការយំសោក និងមើលឃើញទស្សនីយភាពដ៏ស្រស់ស្អាតនៅក្នុងនគរព្រះ ប៉ុន្តែមិនអាចចូលទៅក្នុងបានឡើយ។ ប៉ុន្តែ ខ្ញុំមិនឱ្យពួកគេចូលទេ ដោយសារតែសភាពដ៏គួរឱ្យអាណិតរបស់ពួកគេ តើនរណាអាចរំខានផែនការរបស់ខ្ញុំ តាមដែលពួកគេចង់បាន? តើព្រះពរនៃអនាគត ត្រូវបានផ្ដល់ជាថ្នូរនឹងភាពខ្នះខ្នែងរបស់មនុស្សឬ? តើអត្ថន័យនៃអត្ថិភាពរបស់មនុស្សស្ថិតនៅលើការចូលទៅក្នុងនគររបស់ខ្ញុំ ដូចដែលមនុស្សចង់បានឬ? តើខ្ញុំក៏រម្យទមដែរឬ? ប្រសិនបើមិនមែនដោយសារព្រះបន្ទូលដ៏ម៉ឺងម៉ាត់របស់ខ្ញុំទេ តើមនុស្សនឹងមិនបានចូលទៅក្នុងនគររបស់ខ្ញុំតាំងពីយូរហើយទេឬអី? ដូច្នេះ មនុស្សតែងតែស្អប់ខ្ញុំ ដោយសារតែការរំខានទាំងអស់ដែលអត្ថិភាពរបស់ខ្ញុំបង្កឡើង។ ប្រសិនបើខ្ញុំមិនមានវត្តមានទេ នោះពួកគេនឹងអាចរីករាយនឹងព្រះពរនៃនគរព្រះ ក្នុងអំឡុងពេលបច្ចុប្បន្ននេះទៅហើយ តើចាំបាច់អត់ទ្រាំនឹងការទទួលរងទុក្ខនេះធ្វើអ្វី? ដូច្នេះហើយ ខ្ញុំមានបន្ទូលប្រាប់មនុស្សថា យកល្អពួកគេគួរតែចាកចេញ ពួកគេគួរតែឆ្លៀតយកផលប្រយោជន៍ពីអ្វីៗដែលកំពុងដំណើរការយ៉ាងល្អនៅពេលបច្ចុប្បន្ននេះ ដើម្បីស្វែងរកមាគ៌ាមួយសម្រាប់ខ្លួនឯង។ ពួកគេគួរតែឆ្លៀតយកផលប្រយោជន៍ពីបច្ចុប្បន្នកាល ស្របពេលដែលពួកគេនៅក្មេង ដើម្បីសិក្សាជំនាញមួយចំនួន។ ប្រសិនបើពួកគេមិនធ្វើដូច្នោះទេ នោះនៅពេលអនាគត វានឹងយឺតពេលហើយ។ នៅក្នុងដំណាក់របស់ខ្ញុំ គ្មាននរណាម្នាក់ធ្លាប់បានទទួលព្រះពរឡើយ។ ខ្ញុំមានបន្ទូលប្រាប់មនុស្សឱ្យប្រញាប់ចាកចេញ កុំនៅជាប់ស្អិតនឹងការរស់នៅក្នុង «ភាពក្រីក្រ»។ នៅពេលអនាគត វានឹងយឺតពេលសម្រាប់ការសោកស្ដាយហើយ។ កុំធ្វើឱ្យខ្លួនលំបាកខ្លាំងពេក។ ហេតុអ្វីបានជាធ្វើឱ្យអ្វីៗលំបាកសម្រាប់ខ្លួនដូច្នេះ? ប៉ុន្តែ ខ្ញុំក៏មានបន្ទូលប្រាប់មនុស្សថា នៅពេលដែលពួកគេមិនអាចទទួលបានព្រះពរ នោះគ្មាននរណាម្នាក់អាចរអ៊ូរទាំដាក់ខ្ញុំឡើយ។ ខ្ញុំគ្មានពេលវេលាដើម្បីខ្ជះខ្ជាយព្រះបន្ទូលរបស់ខ្ញុំលើមនុស្សឡើយ។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងស្ថិតនៅក្នុងគំនិតរបស់មនុស្ស សង្ឃឹមថា ពួកគេមិនភ្លេចព្រះបន្ទូលនេះទេ ព្រោះព្រះបន្ទូលដែលខ្ញុំប្រទានទាំងនេះគឺជាសេចក្ដីពិតដែលមិនសុខស្រួលឡើយ។ ខ្ញុំបានបាត់បង់សេចក្ដីជំនឿលើមនុស្សតាំងពីយូរមកហើយ ហើយខ្ញុំបានបាត់បង់សេចក្ដីសង្ឃឹមលើមនុស្សតាំងពីយូរមកហើយ ដោយសារតែពួកគេខ្វះមហិច្ឆតា ពួកគេមិនដែលអាចថ្វាយចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ដល់ខ្ញុំឡើយ ហើយផ្ទុយទៅវិញ ពួកគេតែងតែថ្វាយការជំរុញទឹកចិត្តរបស់ពួកគេដល់ខ្ញុំ។ ខ្ញុំបានមានបន្ទូលច្រើនទៅកាន់មនុស្ស ហើយដោយសារតែមនុស្សនៅតែមិនអើពើនឹងដំបូន្មានរបស់ខ្ញុំ នោះខ្ញុំមានបន្ទូលប្រាប់ពួកគេអំពីព្រះរាជតម្រិះរបស់ខ្ញុំ ដើម្បីការពារពួកគេមិនឱ្យយល់ច្រឡំអំពីព្រះទ័យរបស់ខ្ញុំនៅពេលអនាគត។ មិនថាពួកគេរស់ ឬស្លាប់នៅពេលខាងមុខទេ វាជារឿងរបស់ពួកគេ។ ខ្ញុំគ្មានការគ្រប់គ្រងលើបញ្ហានេះឡើយ។ ខ្ញុំសង្ឃឹមថា ពួកគេរកឃើញមាគ៌ាផ្ទាល់ខ្លួនរបស់ពួកគេដើម្បីរស់នៅ។ ខ្ញុំគ្មានអំណាចនៅក្នុងរឿងនេះឡើយ។ ដោយសារតែមនុស្សមិនស្រឡាញ់ខ្ញុំយ៉ាងពិតប្រាកដ នោះពួកយើងក៏ចែកផ្លូវគ្នាទៅ។ នៅពេលអនាគត នឹងលែងមានពាក្យពេចន៍ណាមួយរវាងពួកយើងទៀតហើយ ពួកយើងលែងមានអ្វីនិយាយទៀតហើយ ពួកយើងនឹងមិនជ្រៀតជ្រែកគ្នាឡើយ ពួកយើងនឹងដើរលើផ្លូវរបស់ពួកយើងរៀងៗខ្លួន មនុស្សមិនត្រូវមកសម្លឹងរកខ្ញុំឡើយ ហើយខ្ញុំនឹងមិនដែលសុំ «ជំនួយ» របស់មុស្សម្ដងទៀតឡើយ។ នេះគឺជាអ្វីរវាងពួកយើង ហើយពួកយើងបាននិយាយគ្នាដោយគ្មានការបង្កប់អត្ថន័យឡើយ ដើម្បីការពារមិនឱ្យមានបញ្ហាណាមួយទៅថ្ងៃអនាគត។ តើនេះមិនធ្វើឱ្យអ្វីៗកាន់តែងាយស្រួលទេឬ? ពួកយើងម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន ហើយគ្មានអ្វីពាក់ព័ន្ធគ្នាឡើយ តើរឿងនោះមានបញ្ហាអ្វី? ខ្ញុំសង្ឃឹមថា មនុស្សផ្ដល់ការពិចារណាអំពីបញ្ហានេះ។

ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ៤៥

បន្ទាប់៖ ជំពូកទី ៤៧

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ