ផ្លូវ ... (៨)

វាមិនមែនគ្រាន់តែមួយថ្ងៃ ឬពីរថ្ងៃទេ តាំងពីពេលព្រះជាម្ចាស់យាងមកផែនដីដើម្បីប្រាស្រ័យទាក់ទងជាមួយមនុស្សជាតិ និងរស់នៅជាមួយមនុស្សនោះ។ ប្រហែលជាក្នុងអំឡុងពេលនេះ មនុស្សស្គាល់ព្រះជាម្ចាស់បានច្បាស់ ហើយប្រហែលជាពួកគេមានការយល់ដឹងជ្រៅជ្រះច្រើនបន្តិចអំពីការបម្រើព្រះជាម្ចាស់ ហើយពួកគេមានការឆ្លងកាត់មកយូរឆ្នាំនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ទោះជាករណីណាក៏ដោយ មនុស្សយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ច្រើនជាងមុនឬតិចជាងមុន ហើយពួកគេក៏បង្ហាញពីនិស្ស័យផ្ទាល់ខ្លួនរបស់ពួកគេតាមរបៀបច្រើនអនេកផងដែរ។ តាមដែលខ្ញុំមើលឃើញ ការបង្ហាញឱ្យឃើញរបស់មនុស្សតាមបែបផ្សេងៗគឺគ្រប់គ្រាន់សម្រាប់ឱ្យព្រះជាម្ចាស់ប្រើប្រាស់ធ្វើជាគំរូ ហើយសកម្មភាពចិត្តគំនិតរបស់ពួកគេគឺគ្រប់គ្រាន់សម្រាប់ឱ្យទ្រង់ប្រើប្រាស់ធ្វើជាសេចក្ដីសំអាង។ នេះអាចជាជ្រុងមួយនៃកិច្ចសហការរវាងមនុស្ស និងព្រះជាម្ចាស់ ដោយមនុស្សមិនដឹងរឿងនេះទេ ដែលធ្វើឱ្យការអនុវត្តនេះដែលដឹកនាំដោយព្រះជាម្ចាស់ មានភាពរស់រវើកដូចមានជីវិតណាស់។ ខ្ញុំនិយាយរឿងទាំងនេះទៅកាន់បងប្អូនប្រុសស្រីរបស់ខ្ញុំក្នុងនាមជាអ្នកដឹកនាំទូទៅនៃរឿងល្ខោននេះថា យើងម្នាក់ៗអាចនិយាយទៅកាន់គំនិត និងអារម្មណ៍របស់យើង ក្រោយពេលសម្ដែងរឿងនេះបាន រួចហើយជជែកអំពីការដកពិសោធន៍នៃជីវិតរបស់យើងម្នាក់ៗនៅក្នុងសាច់រឿងនេះ។ យើងក៏អាចមានសន្និសីទប្រភេទថ្មីស្រឡាងផងដែរដើម្បីបើកចំហដួងចិត្តរបស់យើង និងនិយាយអំពីសិល្បៈសម្ដែងរបស់យើង ព្រមទាំងមើលពីរបៀបដែលព្រះជាម្ចាស់ណែនាំបុគ្គលម្នាក់ៗ ដើម្បីឱ្យការសម្ដែងលើកក្រោយ យើងអាចបង្ហាញសិល្បៈរបស់យើងក្នុងកម្រិតកាន់តែខ្ពស់ឡើង ហើយយើងម្នាក់ៗសម្ដែងតួអង្គផ្ទាល់របស់ខ្លួនដល់កម្រិតល្អបំផុតតាមដែលអាចធ្វើទៅបាន និងមិនធ្វើឱ្យព្រះជាម្ចាស់ខកព្រះហឫទ័យ។ ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំ នឹងយកចិត្តទុកដាក់ចំពោះរឿងនេះ។ អ្នករាល់គ្នាមិនគួរមើលស្រាលវានោះទេ ដ្បិតការរួមចំណែកដ៏ល្អមិនមែនអាចធ្វើបានសម្រេចក្នុងរយៈពេលមួយឬពីរថ្ងៃនោះទេ វាទាមទារឱ្យយើងដកពិសោធន៍ពីជីវិត និងចូលឱ្យបានស៊ីជម្រៅទៅក្នុងជីវិតពិតរបស់យើងក្នុងរយៈពេលវែង ហើយមានបទពិសោធជាក់ស្ដែងអំពីជីវិតប្រភេទផ្សេងៗគ្នា។ មានតែបែបនោះទេទើបយើងអាចឡើងលើឆាកបាន។ ខ្ញុំសង្ឃឹមទាំងស្រុងទៅលើបងប្អូនប្រុសស្រីរបស់ខ្ញុំ។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងមិនក្លាយជាអស់ជំនឿ ឬបាក់ទឹកចិត្តឡើយ មិនថាព្រះជាម្ចាស់ធ្វើអ្វីក៏ដោយ ក៏អ្នករាល់គ្នានឹងធ្វើដូចជាផើងចង្ក្រានអ៊ីចឹង៖ មិនដែលក្ដៅតិចៗទេ ហើយខំតស៊ូរហូតដល់ទីបញ្ចប់ រហូតទាល់តែកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបើកឱ្យដឹងទាំងស្រុង រហូតទាល់តែរឿងដែលព្រះជាម្ចាស់ដឹកនាំឈានដល់សេចក្ដីបញ្ចប់ចុងក្រោយ។ ខ្ញុំមិនសុំអ្វីផ្សេងពីនេះពីអ្នករាល់គ្នាទេ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នានឹងស៊ូទ្រាំ អ្នករាល់គ្នានឹងមិនខ្វះការអត់ធ្មត់ចំពោះលទ្ធផល អ្នករាល់គ្នារួមកម្លាំងជាមួយខ្ញុំដើម្បីឱ្យកិច្ចការដែលខ្ញុំគួរតែធ្វើមានដំណើរការល្អ ហើយគ្មាននរណាម្នាក់ធ្វើឱ្យអាក់ខាន ឬបង្កការរំខានបានឡើយ។ នៅពេលកិច្ចការផ្នែកនេះបានបញ្ចប់ ព្រះជាម្ចាស់នឹងបើកសម្ដែងអ្វីៗគ្រប់យ៉ាងមកកាន់អ្នករាល់គ្នា។ បន្ទាប់ពីកិច្ចការរបស់ខ្ញុំបានបញ្ចប់ ខ្ញុំនឹងបង្ហាញកិត្តិយសរបស់អ្នករាល់គ្នាចំពោះព្រះភក្ត្រព្រះជាម្ចាស់ដើម្បីជម្រាបដល់ទ្រង់។ តើនោះមិនកាន់តែល្អទេឬ? ការជួយគ្នាទៅវិញទៅមកដើម្បីសម្រេចនូវគោលបំណងផ្ទាល់ខ្លួនរបស់យើង តើនេះមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់អ្នករាល់គ្នាទេឬ? ឥឡូវនេះគឺជាវេលាដ៏លំបាកមួយ ដែលទាមទារឱ្យអ្នករាល់គ្នាត្រូវបង់ថ្លៃ។ ដោយសារតែខ្ញុំជាអ្នកដឹកនាំឥឡូវនេះ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាគ្មាននរណាម្នាក់រកាំចិត្តដោយសាររឿងនេះទេ។ នេះហើយគឺជាកិច្ចការដែលខ្ញុំកំពុងធ្វើ។ ប្រហែលជា ថ្ងៃណាមួយ ខ្ញុំនឹងដំឡើងទៅជា «អង្គភាពកិច្ចការ» ដែលកាន់តែសមសួន និងលែងធ្វើឱ្យអ្នករាល់គ្នាពិបាកទៀតហើយ។ ខ្ញុំនឹងបង្ហាញអ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាចង់ឃើញ ហើយផ្ដល់ឱ្យអ្នករាល់គ្នានូវអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាចង់ឮ។ តែមិនមែនពេលនេះទេ។ កិច្ចការសព្វថ្ងៃនេះគឺជាកិច្ចការមួយនេះ ហើយខ្ញុំមិនអាចឱ្យអ្នករាល់គ្នានូវសេរីភាពគ្រប់យ៉ាងបានទេ និងមិនអាចអនុញ្ញាតឱ្យអ្នករាល់គ្នាធ្វើអ្វីៗតាមតែចិត្តចង់នោះដែរ។ នោះនឹងធ្វើឱ្យកិច្ចការរបស់ខ្ញុំមានការលំបាក។ និយាយឱ្យត្រង់ទៅ វានឹងមិនមានផលផ្លែអ្វីឡើយ ហើយវាក៏គ្មានអត្ថប្រយោជន៍អ្វីដល់អ្នករាល់គ្នាដែរ។ ដូច្នេះ សព្វថ្ងៃនេះ អ្នករាល់គ្នាត្រូវតែរងនូវ «ភាពអយុត្តិធម៌។» នៅពេលគ្រាចុងក្រោយមកដល់ ហើយកិច្ចការរបស់ខ្ញុំក្នុងដំណាក់កាលនេះត្រូវបានបញ្ចប់ ខ្ញុំនឹងមានសេរីភាព ខ្ញុំនឹងមិនរងបន្ទុកដ៏ធ្ងន់បែបនេះទៀតទេ ហើយខ្ញុំនឹងយល់ព្រមចំពោះអ្វីគ្រប់យ៉ាងដែលអ្នករាល់គ្នាសុំពីខ្ញុំ ឱ្យតែវាមានប្រយោជន៍ដល់ជីវិតរបស់អ្នករាល់គ្នា ខ្ញុំនឹងបំពេញតាមអ្វីៗដែលអ្នករាល់គ្នាសុំ។ សព្វថ្ងៃនេះ ខ្ញុំរ៉ាប់រងការទទួលខុសត្រូវយ៉ាងធ្ងន់។ ខ្ញុំមិនអាចប្រឆាំងនឹងបញ្ជារបស់ព្រះដ៏ជាព្រះវរ‌បិតាបានទេ ហើយខ្ញុំក៏មិនអាចបង្អាក់ផែនការសម្រាប់កិច្ចការរបស់ខ្ញុំបានដែរ។ ខ្ញុំមិនអាចគ្រប់គ្រងការងារផ្ទាល់ខ្លួនរបស់ខ្ញុំតាមរយៈការងារធុរកិច្ចរបស់ខ្ញុំបានទេ ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាសុទ្ធតែអាចយល់ និងអភ័យទោសដល់ខ្ញុំ ដ្បិតគ្រប់យ៉ាងដែលខ្ញុំធ្វើ គឺធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះដ៏ជាព្រះវរ‌បិតា ខ្ញុំធ្វើអ្វីគ្រប់យ៉ាងដែលទ្រង់ឱ្យខ្ញុំធ្វើ មិនថាអ្វីក៏ដោយដែលទ្រង់ចង់បាន ហើយខ្ញុំនឹងមិនធ្វើឱ្យទ្រង់ខឹង ឬក្រោធឡើយ។ ខ្ញុំធ្វើតែអ្វីដែលខ្ញុំគួរតែធ្វើប៉ុណ្ណោះ។ ដូច្នេះ ក្នុងព្រះនាមនៃព្រះដ៏ជាព្រះវរ‌បិតា ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឱ្យស៊ូទ្រាំបន្តិចទៀត។ គ្មាននរណាម្នាក់ត្រូវព្រួយបារម្ភទេ។ បន្ទាប់ពីខ្ញុំបានបញ្ចប់នូវអ្វីដែលខ្ញុំត្រូវធ្វើហើយ អ្នករាល់គ្នាអាចធ្វើអ្វីគ្រប់យ៉ាងដែលខ្លួនចង់ ហើយមើលអ្វីគ្រប់យ៉ាងដែលខ្លួនចូលចិត្ត ប៉ុន្តែខ្ញុំត្រូវតែបញ្ចប់កិច្ចការដែលខ្ញុំត្រូវធ្វើសិន។

កិច្ចការក្នុងដំណាក់កាលនេះត្រូវការសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ខ្លាំងបំផុតពីយើងទាំងអស់គ្នា។ យើងអាចជំពប់ដួលព្រោះតែការធ្វេសប្រហែសតែបន្តិចប៉ុណ្ណោះ ដ្បិតដំណាក់កាលនៃកិច្ចការនេះគឺខុសពីមុនៗទាំងអស់៖ អ្វីដែលព្រះជាម្ចាស់នឹងធ្វើឱ្យបានគ្រប់លក្ខណ៍ គឺជាសេចក្ដីជំនឿរបស់មនុស្សជាតិ ទាំងអរូបី និងប៉ះមិនបាន។ អ្វីដែលព្រះជាម្ចាស់ធ្វើគឺបំប្លែងព្រះបន្ទូលទៅជាជំនឿ សេចក្ដីស្រឡាញ់ និងជីវិត។ មនុស្សត្រូវតែឈានដល់ចំណុចដែលពួកគេត្រូវស៊ូទ្រាំនឹងការបន្សុទ្ធរាប់រយដង និងកាន់សេចក្ដីជំនឿឱ្យខ្លាំងជាងយ៉ូប។ ពួកគេត្រូវតែស៊ូទ្រាំនឹងការរងទុក្ខដែលមិនគួរឱ្យជឿ និងរងទារុណកម្មគ្រប់បែបយ៉ាងដោយមិនបោះបង់ព្រះជាម្ចាស់ម្ដងណាឡើយ។ នៅពេលពួកគេស្ដាប់បង្គាប់រហូតដល់ស្លាប់ ហើយមានជំនឿមុតមាំលើព្រះជាម្ចាស់ នោះដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នឹងបញ្ចប់។ នេះជាកិច្ចការដែលខ្ញុំបានទទួល ដូច្នេះខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីរបស់ខ្ញុំ អាចយល់ពីស្ថានការណ៍ដ៏លំបាករបស់ខ្ញុំ និងមិនសុំអ្វីផ្សេងទៀតពីខ្ញុំទេ។ នេះគឺជាលក្ខខណ្ឌតម្រូវរបស់ព្រះដ៏ជាព្រះវរ‌បិតាអំពីខ្ញុំ ហើយខ្ញុំមិនអាចរត់គេចពីការពិតនេះបានទេ ខ្ញុំត្រូវតែធ្វើកិច្ចការដែលខ្ញុំគួរតែធ្វើ។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នាមិនប្រើអំណះអំណាងបែបបង្ខំ និងហេតុផលដែលនាំឱ្យខូច ហើយដោយអ្នកមានការយល់ដឹងកាន់តែជ្រៅជ្រះ ចូរកុំមើលស្រាលបញ្ហាងាយៗពេក។ ការគិតរបស់អ្នករាល់គ្នា ដូចកូនក្មេងណាស់ ឆោតណាស់។ កិច្ចការរបស់ព្រះជាម្ចាស់មិនធម្មតាដូចដែលអ្នករាល់គ្នាអាចស្រមៃឃើញនោះទេ ទ្រង់មិនគ្រាន់តែធ្វើនូវអ្វីដែលទ្រង់ចង់ធ្វើនោះទេ ប្រសិនបើទ្រង់ធ្វើមែន ផែនការរបស់ទ្រង់នឹងត្រូវបំផ្លាញហើយ។ តើអ្នករាល់គ្នានឹងមិននិយាយដូច្នេះទេឬ? ខ្ញុំកំពុងធ្វើកិច្ចការរបស់ព្រះជាម្ចាស់។ ខ្ញុំមិនមែនគ្រាន់តែធ្វើការងារកំប៉ិកកំប៉ុកសម្រាប់មនុស្សម្នា ធ្វើអ្វីៗដែលខ្ញុំចូលចិត្តធ្វើ និងរៀបចំដោយផ្ទាល់ថាតើខ្ញុំធ្វើអ្វីមួយឬអត់នោះទេ។ សព្វថ្ងៃនេះ អ្វីៗមិនធម្មតាដូច្នោះទេ។ ព្រះវរបិតាបានចាត់ខ្ញុំមកធ្វើជាអ្នកដឹកនាំ តើអ្នករាល់គ្នាគិតថា ខ្ញុំបានរៀបចំ និងជ្រើសរើសវាដោយខ្លួនឯងឬ? គំនិតរបស់មនុស្សច្រើនតែមានទំនោរទៅបង្អាក់កិច្ចការរបស់ព្រះជាម្ចាស់ ដោយហេតុនេះហើយទើបបន្ទាប់ពីខ្ញុំធ្វើការបានមួយរយៈពេលមក មានសំណូមពរជាច្រើនពីមនុស្សម្នាថា ខ្ញុំមិនអាចធ្វើបាន ហើយមនុស្សម្នាប្ដូរចិត្តរបស់ពួកគេអំពីខ្ញុំ។ អ្នករាល់គ្នាគួរតែដឹងច្បាស់អំពីគំនិតទាំងនេះរបស់អ្នករាល់គ្នាហើយ ខ្ញុំនឹងមិនលើកឡើងអំពីពួកវាជាលក្ខណៈបុគ្គលទេ ខ្ញុំគ្រាន់តែអាចពន្យល់ពីកិច្ចការដែលខ្ញុំធ្វើប៉ុណ្ណោះ។ ខ្ញុំគ្មានអារម្មណ៍ឈឺចាប់ដោយសាររឿងនេះទាល់តែសោះ។ នៅពេលអ្នករាល់គ្នាបានយល់ពីរឿងនោះហើយ អ្នករាល់គ្នាអាចគិតពីវាតាមតែខ្លួនចូលចិត្ត។ ខ្ញុំនឹងមិនធ្វើការជំទាស់អ្វីឡើយ ពីព្រោះនេះជារបៀបដែលព្រះជាម្ចាស់ធ្វើការ ខ្ញុំគ្មានកាតព្វកិច្ចពន្យល់វាឱ្យអស់នោះទេ។ ខ្ញុំគ្រាន់តែមកដើម្បីអនុវត្តកិច្ចការតាមព្រះបន្ទូល ដើម្បីធ្វើការ និងដើម្បីឱ្យរឿងល្ខោននេះលេងទៅតាមការដឹកនាំនៃព្រះបន្ទូល។ ខ្ញុំមិនចាំបាច់និយាយអ្វីផ្សេងទៀតទេ ហើយក៏មិនអាចធ្វើអ្វីផ្សេងទៀតបានដែរ។ ខ្ញុំបានពន្យល់ពីអ្វីៗដែលខ្ញុំត្រូវនិយាយរួចហើយ ខ្ញុំមិនខ្វល់ពីអ្វីៗដែលអ្នករាល់គ្នាគិតនោះទេ ហើយវាមិនសំខាន់ចំពោះខ្ញុំទេ។ ប៉ុន្តែខ្ញុំនៅតែចង់រំឭកអ្នករាល់គ្នាថា កិច្ចការរបស់ព្រះជាម្ចាស់មិនធម្មតាដូចដែលអ្នករាល់គ្នាស្រមើស្រមៃនោះទេ។ កាលណាវាកាន់តែមិនសូវស្របនឹងសញ្ញាណរបស់មនុស្ស នោះសារៈសំខាន់របស់វាកាន់តែស៊ីជម្រៅ ហើយកាលណាវាកាន់តែស្របនឹងសញ្ញាណរបស់មនុស្ស វាកាន់តែមិនសូវមានតម្លៃ វាកាន់តែខ្វះសារៈសំខាន់ជាក់ស្ដែង។ ចូរពិចារណាពាក្យទាំងនេះដោយយកចិត្តទុកដាក់ ទាំងអស់នេះគឺជាអ្វីដែលខ្ញុំចង់និយាយ។ អ្នករាល់គ្នាអាចវិភាគអ្វីៗដែលនៅសល់ដោយខ្លួនឯងផ្ទាល់។ ខ្ញុំនឹងមិនពន្យល់វាទេ។

មនុស្សស្រមៃថា ព្រះជាម្ចាស់ធ្វើអ្វីៗតាមវិធីជាក់លាក់មួយ ប៉ុន្តែក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយនេះ តើអ្វីដែលយើងបានឃើញ និងដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ វាពិតជាស្របនឹងសញ្ញាណរបស់មនុស្សឬទេ? ចាប់តាំងពីពេលបង្កើតពិភពលោករហូតមកដល់បច្ចុប្បន្ននេះ គ្មានមនុស្សណាម្នាក់អាចយល់ពីដំណាក់កាល ឬវិន័យនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ បើពួកគេអាច ហេតុអ្វីបានជាអ្នកដឹកនាំសាសនាទាំងនោះមិនយល់ថា នេះជារបៀបដែលព្រះជាម្ចាស់ធ្វើការសព្វថ្ងៃនេះ? ហេតុអ្វីបានជាមានតែមនុស្សតិចតួចប៉ុណ្ណោះដែលយល់ពីភាពជាក់ស្ដែងនៃពេលសព្វថ្ងៃនេះ? តាមរយៈចំណុចនេះ យើងអាចឃើញថា គ្មាននរណាម្នាក់យល់ពីកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ មនុស្សត្រូវតែធ្វើតាមការណែនាំរបស់ព្រះវិញ្ញាណរបស់ទ្រង់តែម្យ៉ាងប៉ុណ្ណោះ ពួកគេមិនត្រូវគ្រាន់តែអនុវត្តវិន័យចំពោះកិច្ចការរបស់ទ្រង់យ៉ាងតឹងរឹងប៉ុណ្ណោះទេ។ ប្រសិនបើអ្នកយករូបអង្គ និងកិច្ចការរបស់ព្រះយេស៊ូវ មកប្រៀបធៀបជាមួយនឹងកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ វាដូចជនជាតិយូដាដែលព្យាយាមផ្គូផ្គងព្រះយេស៊ូវជាមួយព្រះយេហូវ៉ាអ៊ីចឹង។ តើអ្នកមិនខាតបង់ទេឬដែលធ្វើបែបនេះ? សូម្បីតែព្រះយេស៊ូវក៏មិនដឹងថា កិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយជាអ្វីនោះដែរ គ្រប់យ៉ាងដែលទ្រង់ជ្រាបគឺថា កិច្ចការដែលទ្រង់ត្រូវបំពេញ គឺជាកិច្ចការដែលត្រូវគេឆ្កាង។ ដូច្នេះតើធ្វើដូចម្ដេចអ្នកផ្សេងអាចដឹងបាននោះ? តើធ្វើដូចម្ដេចទើបពួកគេអាចដឹងបានថា ព្រះជាម្ចាស់នឹងធ្វើកិច្ចការអ្វីនៅពេលអនាគតនោះ? តើធ្វើដូចម្ដេចទើបព្រះជាម្ចាស់អាចបង្ហាញផែនការរបស់ទ្រង់ដល់មនុស្ស ដែលត្រូវបានកាន់កាប់ដោយសាតាំងនោះ? តើនោះមិនឆោតល្ងង់ទេឬ? ព្រះជាម្ចាស់ទាមទារឱ្យអ្នកដឹង និងយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ទ្រង់មិនទាមទារឱ្យអ្នកពិចារណាពីកិច្ចការរបស់ទ្រង់នាពេលអនាគតនោះទេ។ យើងគ្រាន់តែត្រូវយកចិត្តទុកដាក់ចំពោះសេចក្ដីជំនឿរបស់យើងលើព្រះជាម្ចាស់ ធ្វើតាមការណែនាំរបស់ទ្រង់ សំអាងលើហេតុការណ៍ក្នុងការដោះស្រាយការលំបាកជាក់ស្ដែងរបស់យើង ហើយមិនបង្កការលំបាកដល់ព្រះជាម្ចាស់ ឬបង្កបញ្ហាដល់ទ្រង់ទៅបានហើយ។ យើងគួរតែធ្វើអ្វីៗដែលយើងគប្បីធ្វើ ឱ្យតែយើងអាចនៅក្នុងកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់បាន នោះវាគ្រប់គ្រាន់ហើយ! នេះគឺជាផ្លូវដែលខ្ញុំនាំអ្នករាល់គ្នាដើរ។ ប្រសិនបើយើងផ្ដោតតែលើការបន្តទៅមុខ នោះព្រះជាម្ចាស់នឹងមិនធ្វើបាបនរណាម្នាក់ក្នុងចំណោមពួកយើងទេ។ ក្នុងបទពិសោធដ៏ពិសេសរបស់អ្នករាល់គ្នារយៈពេលជាងមួយឆ្នាំចុងក្រោយនេះ អ្នករាល់គ្នាបានទទួលរបស់ដ៏អស្ចារ្យជាច្រើន ខ្ញុំជឿជាក់ថា អ្នករាល់គ្នានឹងមិនតានតឹងចិត្តខ្លាំងនោះទេ។ ផ្លូវដែលខ្ញុំកំពុងនាំអ្នករាល់គ្នាដើរ គឺជាកិច្ចការ និងបេសកកម្មរបស់ខ្ញុំ ហើយវាត្រូវបានបង្គាប់ដោយព្រះជាម្ចាស់តាំងពីយូរមកហើយ ដូចជាយើងត្រូវបានកំណត់ទុកជាមុនថា ឱ្យមកយ៉ាងឆ្ងាយរហូតដល់ថ្ងៃនេះ។ ការដែលយើងអាចធ្វើការនេះបានគឺជាព្រះពរដ៏អស្ចារ្យដល់យើង ហើយទោះបីជាវាមិនមែនជាផ្លូវដ៏រលូនក៏ដោយ ក៏មិត្តភាពរបស់យើងនៅឋិតថេរចីរកាល ហើយវានឹងត្រូវផ្ទេរបន្តទៅច្រើនយុគសម័យទៀត។ មិនថាជាការអបអរសាទរនិងសំណើច ឬជាភាពសោកសៅនិងទឹកភ្នែកនោះទេ សូមឱ្យវាក្លាយជាការចងចាំដ៏ល្អ! អ្នករាល់គ្នាប្រហែលជាដឹងថា ពេលវេលានៃកិច្ចការរបស់ខ្ញុំជិតអស់ហើយ។ ខ្ញុំមានគម្រោងកិច្ចការជាច្រើន ហើយខ្ញុំមិនអាចអមដំណើរអ្នករាល់គ្នាញឹកញាប់បានទេ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចយល់ពីខ្ញុំបាន ព្រោះមិត្តភាពដើមរបស់យើងមិនបានផ្លាស់ប្ដូរទេ។ ប្រហែលជាថ្ងៃណាមួយ ខ្ញុំនឹងបង្ហាញខ្លួននៅចំពោះមុខអ្នករាល់គ្នាម្ដងទៀត ហើយខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនបង្កការលំបាកដល់ខ្ញុំទេ។ យ៉ាងណាមិញ ខ្ញុំខុសពីអ្នករាល់គ្នា។ ខ្ញុំធ្វើដំណើរគ្រប់កន្លែងដើម្បីកិច្ចការរបស់ខ្ញុំ ហើយជីវិតរបស់ខ្ញុំមិនមែនទំនេរនៅតែក្នុងសណ្ឋាគារនោះទេ។ មិនថាអ្នករាល់គ្នាគិតបែបណានោះទេ ខ្ញុំដឹងតែធ្វើអ្វីៗដែលខ្ញុំគួរតែធ្វើប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថា អ្វីៗដែលយើងបានចែករំលែកកាលពីមុន អាចក្លាយជាផ្លែផ្កានៃមិត្តភាពរបស់យើង។

អាចនិយាយបានថា ខ្ញុំជាអ្នកបើកផ្លូវនេះ ហើយទោះបីជាល្វីង ឬផ្អែមក៏ដោយ ក៏ខ្ញុំបាននាំផ្លូវដែរ។ ការដែលយើងបានធ្វើវារហូតមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែមកដល់ព្រះគុណនៃព្រះជាម្ចាស់។ ប្រហែលជាមានអ្នកខ្លះអរគុណខ្ញុំ ហើយមានអ្នកខ្លះត្អួញត្អែរអំពីខ្ញុំ ប៉ុន្តែគ្មានបញ្ហាអ្វីនោះទេ។ អ្វីដែលខ្ញុំចង់ឃើញនោះគឺថា អ្វីដែលគួរតែសម្រេចបាននៅក្នុងក្រុមនេះ គឺបានសម្រេចមែន។ នេះគឺជាអ្វីដែលគួរតែអបអរ។ ដូច្នេះ ខ្ញុំមិនចងគំនុំនឹងអ្នកដែលត្អូញត្អែរប្រឆាំងនឹងខ្ញុំនោះទេ អ្វីដែលខ្ញុំចង់បានគឺថា ត្រូវបញ្ចប់កិច្ចការរបស់ខ្ញុំឱ្យបានលឿនបំផុតដើម្បីឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់អាចបានសម្រាកឆាប់ៗនេះ។ នៅពេលនោះ ខ្ញុំនឹងមិនទទួលបន្ទុកធ្ងន់ធ្ងរទៀតទេ ហើយក៏នឹងគ្មានការព្រួយបារម្ភនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ផងដែរ។ តើអ្នករាល់គ្នាសុខចិត្តកែលម្អកិច្ចសហការរបស់អ្នកដែរឬទេ? តើវាមិនកាន់តែល្អទេឬដែលត្រូវផ្ចិតផ្ចង់ធ្វើកិច្ចការរបស់ព្រះជាម្ចាស់ឱ្យបានល្អនោះ? ក្នុងរយៈពេលនេះ វាជាការពិតដែលថា យើងបានស៊ូទ្រាំនឹងទុក្ខលំបាកច្រើនរាប់មិនអស់ ហើយបានឆ្លងកាត់សេចក្តីអំណរ និងទុក្ខព្រួយគ្រប់បែបយ៉ាង។ និយាយជារួម លទ្ធផលការងាររបស់អ្នករាល់គ្នា ពិតជាបានទទួលជោគជ័យ។ ប្រហែលជានៅពេលអនាគត នឹងមានកិច្ចការកាន់តែល្អដែលត្រូវការពីអ្នករាល់គ្នា ប៉ុន្តែកុំនៅបង្អែបង្អង់លើការគិតអំពីខ្ញុំ ចូរធ្វើអ្វីដែលអ្នកគួរតែធ្វើចុះ។ អ្វីដែលខ្ញុំត្រូវធ្វើ គឺជិតអស់ហើយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងនៅតែមានភក្ដីភាពនៅគ្រប់ពេលវេលា ហើយនឹងមិនអាឡោះអាល័យអំពីកិច្ចការរបស់ខ្ញុំឡើយ។ អ្នកគួរតែដឹងថា ខ្ញុំមកនេះដើម្បីបញ្ចប់កិច្ចការតែមួយដំណាក់កាលប៉ុណ្ណោះ ហើយច្បាស់ជាមិនមែនដើម្បីធ្វើកិច្ចការទាំងអស់របស់ព្រះជាម្ចាស់នោះទេ។ អ្នករាល់គ្នាត្រូវតែច្បាស់អំពីរឿងនេះ ហើយមិនត្រូវមានគំនិតផ្សេងទៀតអំពីវាទេ។ កិច្ចការរបស់ព្រះជាម្ចាស់ត្រូវការមធ្យោបាយជាច្រើនទៀតដើម្បីបញ្ចប់ អ្នកមិនអាចពឹងផ្អែកតែទៅលើខ្ញុំនោះទេ។ ប្រហែលជាអ្នករាល់គ្នាបានដឹងរួចហើយថា ខ្ញុំគ្រាន់តែមកធ្វើកិច្ចការតែមួយផ្នែកប៉ុណ្ណោះ ដែលមិនមែនជាការតំណាងឱ្យព្រះយេហូវ៉ា ឬព្រះយេស៊ូវនោះទេ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានបែងចែកជាច្រើនដំណាក់កាល ដូច្នេះអ្នករាល់គ្នាមិនត្រូវត្រង់ស្ដូកពេកទេ។ ក្នុងពេលដែលខ្ញុំកំពុងធ្វើការ អ្នករាល់គ្នាត្រូវតែស្ដាប់ខ្ញុំ។ កិច្ចការរបស់ព្រះជាម្ចាស់ប្រែប្រួលតាមយុគសម័យនីមួយៗ វាមិនត្រូវបានយកចេញពីពុម្ពតែមួយដូចគ្នាទាំងអស់នោះទេ ហើយវាក៏មិនមែនជាចម្រៀងចាស់ដូចគ្នាគ្រប់ពេលនោះដែរ។ ហើយនៅដំណាក់កាលនីមួយៗ កិច្ចការរបស់ទ្រង់សមស្របនឹងយុគសម័យ ហើយមានការប្រែប្រួលព្រោះតែយុគសម័យមិនដូចគ្នា។ ដូច្នេះហើយ តាំងពីពេលអ្នកកើតមកនៅក្នុងយុគសម័យនេះ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអានព្រះបន្ទូលទាំងនេះ។ នៅថ្ងៃណាមួយដែលកិច្ចការរបស់ខ្ញុំប្រែប្រួល ក្នុងករណីនេះ អ្នករាល់គ្នាត្រូវតែបន្តទៅមុខទៀតតាមដែលអ្នកគួរតែធ្វើ កិច្ចការរបស់ព្រះជាម្ចាស់មិនអាចខុសនោះទេ។ ចូរព្រងើយកន្តើយចំពោះការប្រែប្រួលនៃពិភពលោកខាងក្រៅ ព្រះជាម្ចាស់មិនអាចខុសឡើយ ហើយកិច្ចការរបស់ទ្រង់ក៏មិនអាចខុសដែរ។ វាគ្រាន់តែថា ពេលខ្លះកិច្ចការចាស់របស់ទ្រង់កន្លងផុតទៅ ហើយកិច្ចការថ្មីរបស់ទ្រង់ក៏ចាប់ផ្ដើមម្ដង។ ទោះយ៉ាងណាក៏ដោយ នោះមិនមែនមានន័យថា កិច្ចការចាស់ទៅជាខុស ដោយសារតែកិច្ចការថ្មីមកដល់នោះទេ។ នោះគឺជាការយល់ខុស! កិច្ចការរបស់ព្រះជាម្ចាស់ គេមិនអាចនិយាយថា ត្រូវឬខុស នោះទេ គេអាចនិយាយត្រឹមតែថា មុនឬក្រោយ ប៉ុណ្ណោះ។ នេះគឺជាការណែនាំសម្រាប់មនុស្សដែលជឿលើព្រះជាម្ចាស់ ហើយមិនត្រូវមើលស្រាលរឿងនេះសោះឡើយ។

ខាង​ដើម៖ ផ្លូវ ... (៧)

បន្ទាប់៖ តើអ្នកជឿគួរប្រកាន់យកទស្សនៈបែបណា

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ