ជំពូកទី ៣០

ក្នុងចំណោមមនុស្ស ខ្ញុំធ្លាប់សង្ខេបអំពីការមិនស្ដាប់បង្គាប់ និងភាពទន់ខ្សោយរបស់មនុស្ស ដូច្នេះហើយ ខ្ញុំយល់អំពីភាពទន់ខ្សោយរបស់មនុស្ស ហើយដឹងអំពីការមិនស្ដាប់បង្គាប់របស់គេ។ នៅមុនពេលនៃការមកដល់ក្នុងចំណោមមនុស្ស ខ្ញុំបានយល់នូវសេចក្ដីអំណរ និងសេចក្ដីទុក្ខព្រួយរបស់មនុស្សជាយូរយារណាស់មកហើយ ហើយដោយសារតែមូលហេតុនេះ ទើបខ្ញុំអាចធ្វើអ្វីដែលមនុស្សមិនអាចធ្វើ ហើយខ្ញុំធ្វើបែបនេះយ៉ាងងាយស្រួល។ តើនេះមិនមែនជាភាពខុសគ្នារវាងខ្ញុំ និងមនុស្សទេឬ? ហើយតើនេះមិនមែនជាភាពខុសគ្នាដ៏ច្បាស់ទេឬ? តើកិច្ចការរបស់ខ្ញុំអាចសម្រេចបានដោយមនុស្សខាងសាច់ និងឈាម បានទេ? តើខ្ញុំដូចនឹងប្រភេទនៃភាវៈដែលត្រូវបានបង្កើតបានទេ? មនុស្សបានចាត់ចំណាត់ថ្នាក់ខ្ញុំជា «ពាក្យដ៏ចូលចិត្ត» មួយ ហើយតើនេះមិនមែនដោយសារតែពួកគេមិនស្គាល់ខ្ញុំទេឬអី? ហេតុអ្វី ជំនួសឱ្យការរះយ៉ាងខ្ពស់ក្នុងចំណោមមនុស្ស បែរជាខ្ញុំត្រូវបន្ទាបអង្គខ្ញុំទៅវិញ? ហេតុអ្វីបានជាមនុស្សជាតិ នៅតែបដិសេធខ្ញុំ ហេតុអ្វីបានជាមនុស្សជាតិមិនអាចប្រកាសព្រះនាមរបស់ខ្ញុំ? មានសេចក្តីទុក្ខព្រួយដ៏ធំនៅក្នុងព្រះទ័យរបស់ខ្ញុំ ប៉ុន្តែ ធ្វើដូចម្ដេចទើបមនុស្សដឹង? ធ្វើដូចម្ដេចទើបពួកគេមើលឃើញ? ការមិនប្រព្រឹត្តនូវអ្វីដែលធ្វើឱ្យខ្ញុំខ្វល់ខ្វាយ ដូចជារឿងសំខាន់បំផុតនៅក្នុងជីវិតរបស់ពួកគេទាំងអស់ បានធ្វើឱ្យមនុស្សវង្វេង និងភាន់ច្រឡំ ដូចជាពួកគេទើបតែលេបថ្នាំងងុយដេកអ៊ីចឹង។ នៅពេលដែលខ្ញុំស្រែករកពួកគេ ពួកគេនៅបន្តការយល់សប្ដិជាធម្មតា ដូច្នេះហើយ គ្មាននរណាម្នាក់ធ្លាប់ដឹងពីទង្វើរបស់ខ្ញុំនោះទេ។ បច្ចុប្បន្ននេះ មនុស្សភាគច្រើនគឺស្ថិតក្នុងការលង់លក់នៅឡើយ។ មានតែនៅពេលដែលចម្រៀងជ័យនគរព្រះបន្លឺសម្លេងឡើងប៉ុណ្ណោះ ទើបពួកគេបើកភ្នែកដ៏ងងុយរបស់ពួកគេឡើង ហើយមានអារម្មណ៍ស្រងេះស្រងោចបន្តិចបន្ដួចនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលព្រនង់របស់ខ្ញុំវាយប្រហារក្នុងចំណោមមនុស្សជាតិ ពួកគេនៅតែបង្ហាញការចាប់អារម្មណ៍តិចតួច ហាក់ដូចជាជោគវាសនារបស់ពួកគេគ្មានតម្លៃដូចជាគ្រាប់ខ្សាច់នៅសមុទ្រអ៊ីចឹង។ ទោះបីជាពួកគេភាគច្រើនមានការយល់ដឹងខ្លះៗក៏ដោយ ក៏ពួកគេនៅតែមិនដឹងថា ជំហានរបស់ខ្ញុំឆ្ងាយប៉ុណ្ណាទេ ដោយសារតែមនុស្សមិនយកចិត្តទុកដាក់ ស្វែងយល់ពីព្រះទ័យរបស់ខ្ញុំទេ ដូច្នេះហើយ ពួកគេមិនដែលអាចរំដោះខ្លួនពីចំណងរបស់សាតាំងឡើយ។ ខ្ញុំធ្វើចលនានៅពីលើរបស់សព្វសារពើ ហើយរស់នៅក្នុងចំណោមរបស់សព្វសារពើ ហើយស្របពេលជាមួយគ្នានេះ ខ្ញុំទៅគង់នៅចំកណ្ដាលក្នុងចិត្តរបស់មនុស្សទាំងអស់។ ដោយសារហេតុផលនេះ មនុស្សសម្លឹងមើលខ្ញុំខុសពីមុន ដោយជឿថា ខ្ញុំពិសេសណាស់ ឬថាខ្ញុំមិនអាចវាស់ស្ទង់បាន ហើយជាលទ្ធផល ទំនុកចិត្តរបស់ពួកគេលើខ្ញុំ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំធ្លាប់ទម្រេតនៅស្ថានសួគ៌ជាន់ទីបី ដោយសង្កេតមើលមនុស្ស វត្ថុទាំងអស់នៅក្នុងចក្កវាឡ។ នៅពេលដែលខ្ញុំផ្ទំ មនុស្សមានសភាពស្ងាត់ជ្រងំ ដោយខ្លាចរំខានការសម្រាករបស់ខ្ញុំយ៉ាងខ្លាំង។ នៅពេលដែលខ្ញុំភ្ញាក់ឡើង ពួកគេចាប់ផ្ដើមមានចលនាភ្លាមៗ ដូចជាពួកគេកំពុងតែធ្វើកិច្ចការដើម្បីនាំយកអំណរមកថ្វាយខ្ញុំអ៊ីចឹង។ តើនេះ មិនមែនជាឥរិយាបថរបស់មនុស្សនៅលើផែនដី មានចំពោះខ្ញុំទេឬ? តើនរណាក្នុងចំណោមមនុស្សបច្ចុប្បន្ន ឃើញខ្ញុំនៅក្នុងស្ថានសួគ៌? ហើយតើនរណាមិនមើលងាយខ្ញុំនៅលើផែនដី? ហេតុអ្វីបានជាមនុស្សតែងតែហែកខ្ញុំឱ្យរហែក? ហេតុអ្វីបានជាមនុស្សតែងតែមានឥរិយាបថពីរផ្សេងគ្នាចំពោះខ្ញុំ? តើព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនៅលើផែនដី មិនមែនជាព្រះជាម្ចាស់ដែលបញ្ជាគ្រប់យ៉ាងនៅលើស្ថានសួគ៌ទេឬ? តើខ្ញុំនៅឯស្ថានសួគ៌ មិនមែនជាខ្ញុំនៅផែនដីពេលនេះទេឬ? ហេតុអ្វីបានជាមនុស្សមើលឃើញខ្ញុំ ប៉ុន្តែមិនស្គាល់ខ្ញុំទៅវិញ? ហេតុអ្វីបានជាគម្លាតរវាងស្ថានសួគ៌ និងផែនដីមានចម្ងាយឆ្ងាយខ្លាំងម៉្លេះ? តើអ្វីៗទាំងអស់នេះ មិនមានតម្លៃឱ្យមនុស្សពិនិត្យកាន់តែជ្រាលជ្រៅទេឬ?

នៅពេលដែលខ្ញុំធ្វើកិច្ចការរបស់ខ្ញុំ ហើយក្នុងពេលដែលខ្ញុំបញ្ចេញព្រះសូរសៀង នោះមនុស្សតែងតែចង់បន្ថែម «រសជាតិ» ដាក់ព្រះសូរសៀងនោះ ដូចជាឃានវិញ្ញាណរបស់ពួកគេ ត្រឹមត្រូវជាងឃានវិញ្ញាណរបស់ខ្ញុំអ៊ីចឹង ដូចជាពួកគេចង់បានរសជាតិខ្លាំង ហើយដូចជាខ្ញុំមិនដឹងអ្វីដែលមនុស្សត្រូវការអ៊ីចឹង ដូច្នេះហើយ ខ្ញុំត្រូវតែ «បង្កបញ្ហា» ដល់មនុស្ស ដើម្បី «បំពេញបន្ថែម» កិច្ចការរបស់ខ្ញុំ។ ខ្ញុំមិនបានបន្សើមភាពវិជ្ជមានរបស់មនុស្សដោយមិនបានគិតទុកជាមុននោះទេ ផ្ទុយទៅវិញ ខ្ញុំបានស្នើសុំពួកគេឱ្យសម្អាតខ្លួន ផ្អែកលើមូលដ្ឋាននៃការស្គាល់ខ្ញុំ។ ដោយសារតែពួកគេខ្វះខាតខ្លាំងពេក ទើបខ្ញុំស្នើឱ្យពួកគេប្រឹងប្រែងបន្ថែមទៀត ដូច្នេះហើយទើបខ្ញុំសងភាពខ្វះខាតរបស់ពួកគេ ដើម្បីបំពេញព្រះទ័យរបស់ខ្ញុំ។ មនុស្សធ្លាប់ស្គាល់ខ្ញុំនៅក្នុងសញ្ញាណរបស់ពួកគេ ប៉ុន្តែពួកគេមិនដឹងខ្លួនទាល់តែសោះ ដូច្នេះហើយទើបសេចក្ដីស្រឡាញ់របស់ពួកគេ ដូចជាចាត់ទុកខ្សាច់ថាជាមាសអ៊ីចឹង។ នៅពេលដែលខ្ញុំរំលឹកពួកគេ ពួកគេគ្រាន់តែបោះចោលតែមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែជំនួសឱ្យការបំពេញចំពោះផ្នែកដែលបានបាត់ទៅដោយប្រាក់ និងមាស ពួកគេបានបន្តរីករាយនឹងផ្នែកដែលនៅតែមានក្នុងដៃរបស់ពួកគេទៅវិញ ជាលទ្ធផល ពួកគេតែងតែបន្ទាបខ្លួន និងអត់ធ្មត់នៅចំពោះខ្ញុំ។ ពួកគេមិនអាចប្រៀបធៀបជាមួយខ្ញុំបានទេ ដោយសារពួកគេមានសញ្ញាណច្រើនពេក។ ដូច្នេះហើយ ខ្ញុំបានធ្វើព្រះទ័យរបស់ខ្ញុំ រឹបអូសគ្រប់យ៉ាងជាកម្មសិទ្ធិ និងលក្ខណៈរបស់មនុស្ស ហើយគ្រវែងចោលទៅឆ្ងាយ នោះទើបពួកគេទាំងអស់អាចរស់នៅជាមួយខ្ញុំ ហើយលែងនៅឆ្ងាយពីខ្ញុំតទៅទៀត។ ដោយសារតែកិច្ចការរបស់ខ្ញុំ ទើបមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ អ្នកខ្លះជឿថា ខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំជាលើកទីពីរ ហើយបោះពួកគេចូលទៅក្នុងនរក។ អ្នកខ្លះជឿថា ខ្ញុំនឹងជ្រើសរើសយកមធ្យោបាយថ្មីមួយនៃការនិយាយ ហើយពួកគេភាគច្រើនញ័រដោយភាពភ័យខ្លាច៖ ពួកគេភ័យខ្លាចយ៉ាងខ្លាំង ថាខ្ញុំនឹងបញ្ចប់កិច្ចការរបស់ខ្ញុំ ហើយទុកឱ្យពួកគេគ្មានទីកន្លែងដែលត្រូវទៅ ហើយភ័យខ្លាចយ៉ាងខ្លាំងថា ខ្ញុំនឹងបោះបង់ចោលពួកគេម្ដងទៀត។ មនុស្សតែងតែប្រើប្រាស់សញ្ញាណចាស់ ដើម្បីវាស់ស្ទង់កិច្ចការថ្មីរបស់ខ្ញុំ។ ខ្ញុំបានមានបន្ទូលថា មនុស្សមិនដែលយល់ពីវិធីសាស្ត្រដែលខ្ញុំធ្វើការនោះទេ តើពួកគេអាចផ្ដល់ការយកចិត្តទុកដាក់ដ៏ល្អសម្រាប់ខ្លួនដែរឬទេ នៅពេលនេះ? តើសញ្ញាណចាស់របស់មនុស្ស មិនមែនជាអាវុធដែលរំខានកិច្ចការរបស់ខ្ញុំទេឬ? នៅពេលដែលខ្ញុំមានបន្ទូលទៅកាន់មនុស្ស ពួកគេតែងតែគេចវេសចេញពីក្រសែព្រះនេត្ររបស់ខ្ញុំ ដោយភ័យខ្លាចជាខ្លាំងថា ព្រះនេត្ររបស់ខ្ញុំនឹងទតទៅពួកគេ។ ដូច្នេះហើយ ពួកគេឱនក្បាលចុះ ដូចជាទទួលយកការត្រួតពិនិត្យរបស់ខ្ញុំអ៊ីចឹង។ តើនេះមិនមែនបណ្ដាលមកពីសញ្ញាណរបស់ពួកគេទេឬ? ហេតុអ្វីបានជាខ្ញុំបានបន្ទាបព្រះកាយរបស់ខ្ញុំរហូតដល់សព្វថ្ងៃនេះ ប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់ទៅវិញ? តើខ្ញុំត្រូវឱនព្រះកេសាដាក់មនុស្សឬ? ខ្ញុំយាងមកពីស្ថានសួគ៌មកកាន់ផែនដី ខ្ញុំយាងទៅកាន់ទីខ្ពស់នៃទីកន្លែងដ៏អាថ៌កំបាំង ហើយយាងមកក្នុងចំណោមមនុស្ស ព្រមទាំងបានបើកសម្ដែងគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំដល់គេ។ ព្រះបន្ទូលរបស់ខ្ញុំគឺស្មោះត្រង់ និងអស់ពីហឫទ័យ អត់ធ្មត់ និងសប្បុរស ប៉ុន្តែតើនរណាធ្លាប់ឃើញអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ខ្ញុំ? តើខ្ញុំនៅតែលាក់ពួនចំពោះមនុស្សឬ? ហេតុអ្វីបានជាវាពិបាកសម្រាប់ខ្ញុំ ក្នុងការជួបមនុស្ស? តើដោយសារតែមនុស្សរវល់នឹងកិច្ចការរបស់ពួកគេពេកឬ? តើនេះក៏ព្រោះតែខ្ញុំមិនយកព្រះហឫទ័យទុកដាក់នឹងកាតព្វកិច្ចរបស់ខ្ញុំ ហើយមនុស្សទាំងអស់សុទ្ធតែចង់បានភាពជោគជ័យឬ?

នៅក្នុងចិត្តរបស់មនុស្ស ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមិនងាយនឹងទាក់ទងជាមួយទ្រង់បានទេ ខណៈដែលមនុស្សគឺជាមនុស្ស ហើយមិនគួរងាយនឹងប្រព្រឹត្តខុសនោះទេ។ ប៉ុន្តែ ទង្វើរបស់មនុស្សនៅតែមិនអាចនាំមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំបាន។ តើតម្រូវការរបស់ខ្ញុំខ្ពស់ពេកឬ? តើមនុស្សខ្សោយពេកឬ? ហេតុអ្វីបានជាមនុស្សតែងតែមើលទៅលើបទដ្ឋានដែលខ្ញុំតម្រូវពីចម្ងាយ? តើមនុស្សពិតជាមិនអាចបំពេញតម្រូវការនោះបានឬ? តម្រូវការរបស់ខ្ញុំគឺត្រូវបានថ្លឹងថ្លែងដោយផ្អែកលើ «ការចាត់តាំង» របស់មនុស្ស ដូច្នេះហើយ តម្រូវការទាំងនេះមិនដែលហួសពីកម្ពស់របស់មនុស្សនោះទេ។ ទោះបីជាយ៉ាងនេះក្ដី មនុស្សនៅតែមិនអាចបំពេញតាមបទដ្ឋានដែលខ្ញុំតម្រូវដដែល។ មានពេលរាប់មិនអស់ ដែលខ្ញុំត្រូវបានបោះបង់ចោលនៅក្នុងចំណោមមនុស្ស មានពេលរាប់មិនអស់ដែលមនុស្សបានសម្លឹងមើលខ្ញុំ ដោយក្រសែភ្នែកចំអក ដូចជារាងកាយរបស់ខ្ញុំគ្របដណ្ដប់ដោយបន្លា និងគួរឱ្យខ្ពើមដល់ពួកគេអ៊ីចឹង ដូច្នេះហើយ មនុស្សស្អប់ខ្ពើមខ្ញុំ ហើយជឿថា ខ្ញុំគ្មានតម្លៃទេ។ តាមរយៈវិធីនេះ ខ្ញុំត្រូវបានមនុស្សរុញច្រានទៅវិញទៅមក។ មានពេលរាប់មិនអស់ ដែលមនុស្សនាំយកខ្ញុំមកផ្ទះក្នុងតម្លៃទាប ហើយមានពេលរាប់មិនអស់ដែលពួកគេបានលក់ខ្ញុំក្នុងតម្លៃខ្ពស់ ហើយដោយសារតែហេតុនេះ ទើបខ្ញុំរកឃើញខ្លួនខ្ញុំនៅក្នុងស្ថានភាពដែលខ្ញុំមានសព្វថ្ងៃ។ វាដូចជាមនុស្សនៅតែប្រើល្បិចបញ្ឆោតដាក់ខ្ញុំអ៊ីចឹង។ ពួកគេភាគច្រើននៅតែចង់លក់ខ្ញុំ ដើម្បីបានកម្រៃរាប់រយលានដុល្លារ ដោយសារមនុស្សមិនដែលស្រឡាញ់ខ្ញុំនោះទេ។ វាដូចជាខ្ញុំបានក្លាយជាមេអណ្ដើករវាងមនុស្ស ឬជាអាវុធនុយក្លេអ៊ែរ ដែលពួកគេប្រយុទ្ធគ្នា ឬជាកិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខារវាងពួកគេអ៊ីចឹង។ ហើយជាលទ្ធផល សរុបមក ខ្ញុំគ្មានតម្លៃទាល់តែសោះនៅក្នុងចិត្តរបស់មនុស្ស ខ្ញុំគឺជាវត្ថុប្រើប្រាស់ដែលមិនចាំបាច់។ ប៉ុន្តែខ្ញុំមិនថ្កោលទោសមនុស្សដោយសារតែហេតុផលនេះទេ។ ខ្ញុំមិនធ្វើអ្វីក្រៅពីសង្គ្រោះមនុស្សឡើយ ហើយខ្ញុំតែងតែអាណិតអាសូរចំពោះមនុស្ស។

មនុស្សជឿថា ខ្ញុំនឹងមានអារម្មណ៍ធូរស្រាល នៅពេលដែលខ្ញុំបោះមនុស្សទៅក្នុងនរក ហាក់ដូចជាខ្ញុំកំពុងព្រមព្រៀងជាពិសេសជាមួយនរក ហើយហាក់ដូចខ្ញុំជាប្រភេទនៃផ្នែកមួយដែលមានជំនាញខាងលក់មនុស្ស ហើយហាក់ដូចជាខ្ញុំគឺជាអ្នកជំនាញក្នុងការបោកប្រាស់មនុស្ស ហើយនឹងលក់ពួកគេក្នុងតម្លៃខ្ពស់ នៅពេលដែលខ្ញុំមានពួកគេនៅក្នុងព្រះហស្ដរបស់ខ្ញុំអ៊ីចឹង។ មាត់របស់មនុស្សមិននិយាយពីវាទេ តែនៅក្នុងចិត្តរបស់ពួកគេវិញ នេះគឺជាអ្វីដែលពួកគេជឿ។ ទោះបីជាពួកគេទាំងអស់ស្រឡាញ់ខ្ញុំក៏ដោយ ក៏ពួកគេធ្វើបែបនោះដោយស្ងាត់ៗដែរ។ តើខ្ញុំមិនបានចំណាយក្នុងតម្លៃខ្ពស់ ហើយចំណាយអស់ច្រើន ដើម្បីទទួលបានសេចក្ដីស្រឡាញ់បន្តិចបន្តួចពីពួកគេទេឬ? មនុស្សគឺជាជនឆបោក ហើយខ្ញុំតែងតែដើរតួនាទីរបស់អ្នកឆបោកនោះ។ វាហាក់ដូចជាខ្ញុំក៏ជាជនបោកប្រាស់ដែរអ៊ីចឹង៖ នៅពេលដែលពួកគេបានឃើញចំណុចខ្សោយនេះ ពួកគេនៅតែបោកបញ្ឆោតខ្ញុំ។ ព្រះបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ មិនមានបំណងធ្វើឱ្យមនុស្សស្លាប់ ឬដើម្បីបិទស្លាកដ៏ចៃដន្យនៅលើពួកគេនោះទេ។ ពួកគេគឺជាភាពពិតរបស់មនុស្ស។ ប្រហែលជាព្រះបន្ទូលមួយចំនួនរបស់ខ្ញុំ «ទៅឆ្ងាយពេក» ដែលក្នុងករណីនេះ ខ្ញុំគ្រាន់តែអាច «ស្នើសុំ» ការអភ័យទោសរបស់មនុស្សប៉ុណ្ណោះ។ ដោយសារតែខ្ញុំមិនមាន «ជំនាញ» ក្នុងភាសារបស់មនុស្ស ទើបអ្វីដែលខ្ញុំមានបន្ទូលជាច្រើន មិនអាចបំពេញតម្រូវការរបស់មនុស្សបាន។ ប្រហែលជាព្រះបន្ទូលមួយចំនួនរបស់ខ្ញុំ ចាក់ដោតចិត្តរបស់មនុស្ស ទើបខ្ញុំគ្រាន់តែអាច «សុំអង្វរ» ពួកគេឱ្យអត់ទ្រាំ។ ដោយសារតែខ្ញុំមិនពូកែខាងទស្សនៈវិទ្យាសម្រាប់ការរស់នៅរបស់មនុស្ស ហើយខ្ញុំមិនច្បាស់លាស់អំពីវិធីដែលខ្ញុំមានបន្ទូល ទើបព្រះបន្ទូលជាច្រើនរបស់ខ្ញុំ ធ្វើឱ្យមានការអាម៉ាស់នៅក្នុងមនុស្ស។ ប្រហែលជាព្រះបន្ទូលមួយចំនួនរបស់ខ្ញុំ មានបន្ទូលទៅកាន់ឫសគល់នៃជំងឺរបស់មនុស្ស ហើយបង្ហាញពីជំងឺរបស់ពួកគេ ដូច្នេះហើយទើបខ្ញុំណែនាំឱ្យពួកគេប្រើប្រាស់ឱសថខ្លះ ដែលខ្ញុំបានរៀបចំសម្រាប់អ្នក ដោយសារតែខ្ញុំមិនមានបំណងធ្វើឱ្យអ្នកឈឺចាប់នោះទេ ហើយឱសថនេះក៏មិនមានផលប៉ះពាល់រំខាននោះដែរ។ ប្រហែលជាព្រះបន្ទូលមួយចំនួនរបស់ខ្ញុំ មិន «ពិត» ប៉ុន្តែខ្ញុំ «អង្វរ» សុំកុំឱ្យមនុស្សតក់ស្លុត។ ព្រះហស្ដ និងព្រះបាទរបស់ខ្ញុំមិន «ទន់» នោះទេ ដូច្នេះហើយ ទើបព្រះបន្ទូលរបស់ខ្ញុំមិនទាន់ត្រូវបានអនុវត្ត។ ខ្ញុំស្នើសុំឱ្យ មនុស្ស «អត់ធ្មត់» ចំពោះខ្ញុំ។ តើព្រះបន្ទូលទាំងនេះមានប្រយោជន៍សម្រាប់មនុស្សឬទេ? ខ្ញុំសង្ឃឹមថា មនុស្សអាចទទួលបានអ្វីមួយពីព្រះបន្ទូលទាំងនេះ នោះទើបព្រះបន្ទូលរបស់ខ្ញុំមិនតែងតែឥតប្រយោជន៍!

ថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២៩

បន្ទាប់៖ ជំពូកទី ៣១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ