ជំពូកទី ១២៖ ព្រះបន្ទូលព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល

នៅពេលដែលពន្លឺចេញពីទិសខាងកើត ក៏ជាពេលវេលាដ៏ប្រាកដដែលខ្ញុំចាប់ផ្តើមបញ្ចញព្រះសូរសៀងរបស់ខ្ញុំផងដែរ។ នៅពេលដែលផ្លេកបន្ទោរបញ្ចេញពន្លឺ នោះសាកលលោកទាំងមូលនឹងត្រូវបំភ្លឺ ហើយការផ្លាស់ប្តូរកើតឡើងនៅក្នុងគ្រប់តារានិករទាំងអស់។ ពូជសាសន៍មនុស្សទាំងមូល ប្រៀបដូចជាត្រូវបានរើសចេញអ៊ីចឹង។ នៅក្រោមរស្មីដែលរះមកពីទិសខាងកើត មនុស្សជាតិទាំងអស់ត្រូវបានបើកសម្តែងនៅក្នុងសណ្ឋានដើមរបស់ពួកគេ ភ្នែករបស់ពួកគេស្រវាំងមិនដឹងថាត្រូវធ្វើអ្វីនោះទេ ហើយក៏មិនដឹងវិធីដើម្បីលាក់បាំងសណ្ឋានដ៏កខ្វក់របស់ពួកគេនោះដែរ។ ពួកគេក៏ដូចទៅនឹងសត្វដែលរួចពីពន្លឺរបស់ខ្ញុំ ហើយជ្រកនៅក្នុងល្អាងភ្នំ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ អាចលាក់ខ្លួននៅក្នុងពន្លឺរបស់ខ្ញុំបានឡើយ។ មនុស្សទាំងអស់វង្វេងស្មារតី ដោយគ្រប់គ្នាកំពុងរង់ចាំ គ្រប់គ្នាកំពុងសម្លឹងមើល។ ជាមួយនឹងការមកដល់នៃពន្លឺរបស់ខ្ញុំ គ្រប់គ្នារីករាយនៅថ្ងៃកំណើតរបស់ពួកគេ ព្រមជាមួយគ្នានេះ គ្រប់គ្នាក៏ដាក់បណ្តាសាចំពោះថ្ងៃកំណើតរបស់ពួកគេដែរ។ អារម្មណ៍ច្របូកច្របល់ គឺមិនអាចបញ្ចេញបានទេ។ ទឹកភ្នែកនៃការធ្វើទណ្ឌកម្មខ្លួនបានបង្កើតទៅជាទន្លេ ហើយបានហូរទៅក្នុងទឹកភ្លៀងដែលកំពុងធ្លាក់ដោយបាត់ខ្លួនមួយរំពេចគ្មានស្នាមដាននោះទេ។ ជាថ្មីម្តងទៀត ថ្ងៃរបស់ខ្ញុំកាន់តែចូលមកកៀកនឹងមនុស្សទាំងអស់ ដោយដាស់ពូជសាសន៍មនុស្សម្តងទៀត ហើយប្រទានការចាប់ផ្តើមថ្មីមួយផ្សេងទៀតដល់មនុស្សជាតិ។ បេះដូងរបស់ខ្ញុំលោត ហើយភ្នំទាំងឡាយលោតកញ្ឆេង ទឹករាំដោយរីករាយ ហើយរលកទឹកបក់ផ្ទប់នឹងផ្ទាំងថ្ម ទៅតាមចង្វាក់បេះដូងរបស់ខ្ញុំ។ វាពិបាកនឹងថ្លែងពីអ្វីដែលមាននៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់។ ខ្ញុំចង់ធ្វើឲ្យរបស់គ្រប់យ៉ាងដែលកខ្វក់ ឆេះទៅជាផេះដោយការសម្លឹងរបស់ខ្ញុំ។ ខ្ញុំចង់ធ្វើឲ្យបុត្រនៃការមិនស្តាប់បង្គាប់វិនាសចេញពីមុខព្រះនេត្ររបស់ខ្ញុំ ដោយមិនឲ្យមាននៅតទៅទៀតទេ។ ខ្ញុំមិនត្រឹមតែបង្កើតការចាប់ផ្តើមថ្មីមួយនៅក្នុងកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅនោះទេ ខ្ញុំថែមទាំងចាប់ផ្តើមកិច្ចការថ្មីនៅលើសាកលលោកផងដែរ។ មិនយូរនោះទេ នគរនានានៃផែនដីនេះនឹងក្លាយជានគររបស់ខ្ញុំ។ មិនយូរនោះទេ នរគរនានានៃផែនដីនេះនឹងបាត់បង់ជារៀងរហូតព្រោះតែនគររបស់ខ្ញុំ ដោយសារតែខ្ញុំបានទទួលជ័យជម្នះរួចទៅហើយ ហើយដោយសារតែខ្ញុំបានត្រឡប់មកវិញដោយជ័យជម្នះ។ នាគដ៏ធំមានសម្បុរក្រហម ហត់នឿយក្នុងការប្រើមធ្យោបាយបោកប្រាស់ដើម្បីរំខានដល់ផែនការរបស់ខ្ញុំ ដោយរំពឹងថានឹងលុបបំបាត់កិច្ចការរបស់ខ្ញុំនៅលើផែនដី ប៉ុន្តែតើខ្ញុំអាចបាក់ទឹកចិត្តដោយសារតែយុទ្ធសាស្ត្របោកប្រាស់របស់វាឬទេ? តើខ្ញុំអាចភ័យខ្លាច រហូតដល់បាត់បង់ភាពជឿជាក់ដោយសារតែការគំរាមកំហែងរបស់វាឬទេ? មិនដែលមានភាវៈណាមួយទាំងនៅលើស្ថានសួគ៌ ទាំងនៅលើផែនដី ដែលខ្ញុំមិនបានក្តាប់នៅក្នុងបាតព្រះហស្ដរបស់ខ្ញុំឡើយ។ តើពិតប៉ុនណាទៅ ដែលនាគដ៏ធំមានសម្បុរក្រហមប្រើស្នៀតនេះដើម្បីគ្រឿងបន្ទាប់បន្សំចំពោះខ្ញុំ? តើវាមិនមែនជាវត្ថុមួយដែលព្រះហស្តរបស់ខ្ញុំគ្រប់គ្រងទេឬអី?

អំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងពិភពមនុស្ស ក្រោមការដឹកនាំរបស់ខ្ញុំ នោះមនុស្សជាតិបានមកដល់ថ្ងៃនេះដោយមិនដឹងខ្លួន ហើយបានស្គាល់ខ្ញុំដោយមិនដឹងខ្លួន។ ប៉ុន្តែ សម្រាប់វិធីដែលត្រូវដើរនៅលើផ្លូវដែលនៅខាងមុខ គ្មាននរណាម្នាក់មានតម្រុយ គ្មាននរណាម្នាក់ដឹង ហើយជាងនេះទៅទៀត គ្មាននរណាម្នាក់មានសញ្ញាដែលអាចប្រាប់ពីទិសដៅដែលពួកគេដើរនៅលើផ្លូវនោះទេ។ មានតែតាមរយៈព្រះដ៏មានគ្រប់ព្រះចេស្តាដែលកំពុងឃ្លាំមើលពួកគេប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចដើរនៅលើផ្លូវរហូតដល់ទីបញ្ចប់បាន។ មានតែតាមរយៈការដឹកនាំរបស់ផ្លេកបន្ទោរនៅទិសខាងកើតប៉ុណ្ណោះ ទើបមនុស្សនឹងអាចឆ្លងកាត់ទ្វារដែលនាំទៅរកនគររបស់ខ្ញុំបាន។ នៅក្នុងចំណោមមនុស្ស ដែលបានឃើញផ្លេកបន្ទោរនៅទិសខាងកើត មិនដែលមាននរណាម្នាក់បានឃើញព្រះភ័ក្ត្ររបស់ខ្ញុំនោះទេ។ តើអ្នកដែលបានឮព្រះសូរសៀងចេញពីបល្ល័ង្ករបស់ខ្ញុំតិចប៉ុនណា? តាមពិត តាំងពីសម័យបុរាណ គ្មានមនុស្សណាម្នាក់បានចូលមកទាក់ទងដោយផ្ទាល់ជាមួយរាងកាយរបស់ខ្ញុំនោះទេ។ មានតែបច្ចុប្បន្ននេះ ពេលនេះ ដែលខ្ញុំបានយាងមកក្នុងពិភពលោកទេ ទើបមនុស្សមានឱកាសបានឃើញខ្ញុំ។ ប៉ុន្តែទោះបីជាពេលនេះក៏ដោយ មនុស្សនៅតែមិនស្គាល់ខ្ញុំ គេបានត្រឹមតែសម្លឹងមើលព្រះភ័ក្ត្ររបស់ខ្ញុំ ហើយគេគ្រាន់តែឮព្រះសូរសៀងរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែគេមិនយល់ពីអត្ថន័យរបស់ខ្ញុំនោះទេ។ មនុស្សទាំងអស់គឺបែបនេះ។ ក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ តើអ្នករាល់គ្នាមិនមានមោទនភាពខ្លាំងទេឬ នៅពេលដែលអ្នកឃើញព្រះភ័ក្ត្ររបស់ខ្ញុំ? ហើយតើអ្នកមិនមានអារម្មណ៍អៀនខ្មាស ដោយសារតែអ្នកមិនស្គាល់ខ្ញុំទេឬអី? ខ្ញុំយាងនៅក្នុងចំណោមមនុស្ស ហើយខ្ញុំរស់នៅក្នុងចំណោមមនុស្ស ដោយសារខ្ញុំបានក្លាយជាសាច់ឈាម ហើយខ្ញុំបានយាងចុះមកពិភពរបស់មនុស្ស។ គោលបំណងរបស់ខ្ញុំ មិនមែនគ្រាន់តែធ្វើឲ្យមនុស្សអាចមើលសាច់ឈាមរបស់ខ្ញុំនោះទេ សំខាន់ជាងនេះ គឺដើម្បីឲ្យមនុស្សស្គាល់ខ្ញុំ។ ជាងនេះទៅទៀត តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ នោះខ្ញុំនឹងកាត់ទោសមនុស្សដោយសារបាបរបស់ពួកគេ។ តាមរយៈសាច់ឈាមជាមនុស្សរបស់ខ្ញុំ ខ្ញុំនឹងយកឈ្នះនាគដ៏ធំមានសម្បុរក្រហម ហើយបំផ្លាញជម្រករបស់វាឲ្យវិនាសសាបសូន្យ។

ទោះបីជាមនុស្សដែលរស់នៅលើផែនដី មានចំនួនច្រើនដូចជាផ្កាយក៏ដោយ ខ្ញុំស្គាល់ពួកគេទាំងអស់ច្បាស់ដូចបាតដៃរបស់ខ្ញុំដែរ។ ហើយទោះបីជាមនុស្សដែល «ស្រឡាញ់» ខ្ញុំ ច្រើនដូចជាខ្សាច់នៅក្នុងសមុទ្រក៏ដោយ ក៏មានតែមួយចំនួនប៉ុណ្ណោះដែលខ្ញុំជ្រើសរើស៖ មានតែអស់អ្នកដែលតាមរកពន្លឺដ៏ភ្លឺប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលនឹងអស់អ្នកដែល «ស្រឡាញ់» ខ្ញុំនោះទេ។ ខ្ញុំមិនប៉ាន់ប្រមាណមនុស្សលើស ហើយខ្ញុំក៏មិនប៉ាន់ប្រមាណមនុស្សមិនដល់នោះដែរ។ ផ្ទុយទៅវិញ ខ្ញុំទាមទារពីមនុស្ស ដោយផ្អែកទៅលើបុគ្គលិកលក្ខណៈពីធម្មជាតិរបស់គេ ដូច្នេះ អ្វីដែលខ្ញុំត្រូវការគឺប្រភេទមនុស្សដែលស្វែងរកខ្ញុំដោយស្មោះអស់ពីចិត្ត ដែលខ្ញុំអាចសម្រេចគោលដៅរបស់ខ្ញុំក្នុងការជ្រើសរើសមនុស្សបាន។ មានសត្វព្រៃដ៏សាហាវជាច្រើនរាប់មិនអស់នៅលើភ្នំ ប៉ុន្តែនៅចំពោះព្រះភ័ក្ដ្ររបស់ខ្ញុំពួកវាទាំងអស់ស្លូតដូចសត្វចៀម។ មានអាថ៌កំបាំងរាប់មិនអស់នៅក្រោមរលកទឹក ប៉ុន្តែពួកវាបង្ហាញខ្លួនរបស់វាដល់ខ្ញុំយ៉ាងច្បាស់ដូចរបស់សព្វសារពើដែលមាននៅលើផែនដីដែរ។ នៅស្ថានសួគ៌ខាងលើ គឺជានគរដែលមនុស្សមិនអាចទៅដល់បាន ប៉ុន្តែខ្ញុំយាងនៅលើនគរដែលមិនអាចចូលទៅដល់ទាំងនោះបានដោយសេរី។ មនុស្សមិនដែលស្គាល់ខ្ញុំនៅក្នុងពន្លឺនោះទេ ប៉ុន្តែគេត្រឹមតែមើលឃើញខ្ញុំនៅពិភពនៃភាពងងឹតប៉ុណ្ណោះ។ តើសព្វថ្ងៃនេះអ្នករាល់គ្នាមិនស្ថិតក្នុងស្ថានភាពដូចនេះទេឬ? វាគឺជាពេលដែលការប្រព្រឹត្តរបស់នាគដ៏ធំមានសម្បុរក្រហមកំពុងមានកម្រោលខ្លាំងបំផុត ដែលខ្ញុំប្រើប្រាស់សាច់ឈាមដើម្បីធ្វើកិច្ចការរបស់ខ្ញុំ។ នៅពេលដែលនាគដ៏ធំមានសម្បុរក្រហមបង្ហាញសណ្ឋានពិតរបស់វាជាលើកដំបូង នោះខ្ញុំនាំទីបន្ទាល់ទៅកាន់ព្រះនាមរបស់ខ្ញុំ។ នៅពេលដែលខ្ញុំបានយាងនៅតាមផ្លូវរបស់មនុស្ស គ្មានភាវៈណាមួយ ឬមនុស្សណាម្នាក់បានភ្ញាក់ដឹងខ្លួននោះទេ ដូច្នេះហើយ នៅពេលដែលខ្ញុំយាងមកយកកំណើតជាមនុស្សនៅក្នុងពិភពមនុស្ស នោះគ្មាននរណាម្នាក់ដឹងនោះទេ។ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមធ្វើកិច្ចការរបស់ខ្ញុំ នៅក្នុងសាច់ឈាមជាមនុស្សរបស់ខ្ញុំនោះ មនុស្សដឹងខ្លួន ហើយភ្ញាក់ពីការយល់សប្តិរបស់ពួកគេ ដោយព្រះសូរសៀងដែលឮដូចផ្លេកបន្ទោររបស់ខ្ញុំ ហើយចាប់ពីពេលនេះ ពួកគេចាប់ផ្តើមជីវិតរបស់ពួកគេនៅក្រោមការដឹកនាំរបស់ខ្ញុំ។ ក្នុងចំណោមរាស្ត្ររបស់ខ្ញុំ ខ្ញុំបានចាប់ផ្តើមកិច្ចការថ្មីម្តងទៀត។ តាមរយៈការនិយាយថា កិច្ចការរបស់ខ្ញុំនៅលើផែនដីមិនទាន់បញ្ចប់ គឺគ្រប់គ្រាន់ដើម្បីបង្ហាញថា រាស្ត្ររបស់ខ្ញុំដែលខ្ញុំបានមានព្រះបន្ទូលជាមួយ មិនមែនជាអស់អ្នកដែលខ្ញុំត្រូវការនៅក្នុងព្រះហឫទ័យរបស់ខ្ញុំនោះទេ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែជ្រើសរើសមួយចំនួនចេញពីពួកគេ។ ដោយសារភស្តុតាងនេះ វាបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំមិនត្រឹមតែធ្វើឲ្យរាស្ត្ររបស់ខ្ញុំស្គាល់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សនោះទេ ខ្ញុំថែមទាំងលាងជម្រះពួកគេថែមទៀតផង។ ដោយសារតែភាពតឹងរឹងនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ទើបមនុស្សច្រើនណាស់នៅតែស្ថិតនៅក្នុងគ្រោះថ្នាក់នៃការដែលកំពុងត្រូវបានខ្ញុំផាត់ចោល។ លុះត្រាតែអ្នកព្យាយាមប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាជាមួយខ្លួនឯង និងយកឈ្នះខ្លួនឯង។ លុះត្រាតែអ្នកធ្វើបែបនេះ បើមិនដូច្នោះទេ អ្នកនឹងប្រាកដជាក្លាយជាវត្ថុមួយដែលខ្ញុំស្អប់ និងបដិសេធ ដោយត្រូវបោះចូលទៅក្នុងស្ថាននរក ដែលជាកន្លែងមិនអាចរត់គេចបាន ដូចជាប៉ុលបានទទួលការវាយផ្ចាលដោយផ្ទាល់ពីព្រះហស្តរបស់ខ្ញុំអ៊ីចឹង។ តើអ្នករាល់គ្នារើសបានអ្វីពីព្រះបន្ទូលរបស់ខ្ញុំឬទេ? ដូចពីមុនអ៊ីចឹង វាគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំដើម្បីលាងសម្អាតក្រុមជំនុំ ដើម្បីបន្តធ្វើការបន្សុទ្ធមនុស្សដែលខ្ញុំត្រូវការ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ ដែលស្អាត និងបរិសុទ្ធគ្រប់យ៉ាង។ ខ្ញុំនឹងធ្វើវិហាររបស់ខ្ញុំដោយមិនត្រឹមតែភ្លឺផ្លេកៗដោយពណ៌ឥន្ទធនូនោះទេ ថែមទាំងនៅផ្នែកខាងក្នុងស្អាតគ្មានស្នាមបន្តិចឡើយ ដើម្បីឲ្យស៊ីនឹងផ្នែកខាងក្រៅ។ នៅក្នុងវត្តមានរបស់ខ្ញុំ អ្នករាល់គ្នាទាំងអស់ គួរតែគិតឡើងវិញអំពីអ្វីដែលអ្នកបានធ្វើនៅក្នុងអតីតកាល ហើយសម្រេចចិត្តថាតើសព្វថ្ងៃនេះអ្នកអាចសម្រេចចិត្តថ្វាយសេចក្តីពេញចិត្តដ៏ល្អឥតខ្ចោះនៅក្នុងព្រះហឫទ័យរបស់ខ្ញុំបានដែរឬទេ?

មនុស្សមិនគ្រាន់តែមិនស្គាល់ខ្ញុំនៅក្នុងសាច់ឈាមរបស់ខ្ញុំនោះទេ លើសពីនេះ គេបរាជ័យក្នុងការយល់ខ្លួនឯង ដែលរស់នៅក្នុងរាងកាយបែបសាច់ឈាម។ អស់រយៈពេលជាច្រើនឆ្នាំ មនស្សបាននិងកំពុងបោកបញ្ឆោតខ្ញុំ ដោយប្រព្រឹត្តចំពោះខ្ញុំដូចជាភ្ញៀវម្នាក់មកពីក្រៅ។ ជាច្រើនលើកច្រើនសារណាស់ ពួកគេបានបិទទ្វារដោយទុកខ្ញុំនៅខាងក្រៅ «ទ្វារចូលទៅកាន់ផ្ទះរបស់គេ»។ ជាច្រើនលើកច្រើនសារណាស់ ដោយឈរនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ពួកគេមិនបានគោរពខ្ញុំនោះទេ។ ជាច្រើនលើកច្រើនសារណាស់ ពួកគេបានបដិសេធមិនទទួលស្គាល់ខ្ញុំនៅក្នុងចំណោមមនុស្សដទៃទៀត។ ជាច្រើនលើកច្រើនសារណាស់ ពួកគេបានបដិសេធខ្ញុំនៅចំពោះមុខអារក្ស ហើយជាច្រើនលើកច្រើនសារណាស់ ពួកគេវាយប្រហារខ្ញុំដោយមាត់ដ៏បេះបួយរបស់ពួកគេ។ ទោះបីជាយ៉ាងណា ខ្ញុំមិនយកចិត្តទុកដាក់ចំពោះភាពទន់ខ្សោយរបស់មនុស្សនោះទេ ហើយខ្ញុំក៏មិនសួរដេញដោល ដោយសារតែការមិនស្តាប់បង្គាប់របស់គេនោះដែរ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺប្រើថ្នាំចំពោះជំងឺរបស់គេ ដើម្បីព្យាបាលជំងឺរបស់គេដែលមិនអាចព្យាបាលបាន ដោយហេតុនោះ ទើបអាចធ្វើឲ្យគេទទួលបានសុខភាពឡើងវិញ ហើយទើបគេអាចស្គាល់ខ្ញុំបាន។ តើគ្រប់យ៉ាងដែលខ្ញុំបានធ្វើ មិនមែនដើម្បីផលប្រយោជន៍នៃការរស់រានមានជីវិតរបស់មនុស្ស និងមិនមែនដើម្បីផលប្រយោជន៍នៃការប្រទានឱកាសមួយក្នុងជីវិត ដល់មនុស្ស ទេឬអី? ជាច្រើនលើកច្រើនសារ ដែលខ្ញុំបានយាងមកកាន់ពិភពរបស់មនុស្ស ប៉ុន្តែដោយសារតែខ្ញុំបានមកក្នុងទម្រង់ជាមនុស្សរបស់ខ្ញុំនៅលើផែនដី ទើបមនុស្សមិនបានយកចិត្តទុកដាក់ណាមួយចំពោះខ្ញុំនោះទេ។ ផ្ទុយទៅវិញ ម្នាក់ៗបានធ្វើសកម្មភាពទៅតាមអ្វីដែលគេគិតថាសមគួរ ហើយស្វែងរកច្រកចេញសម្រាប់ខ្លួនឯង។ ពួកគេដឹងតិចតួច ថាគ្រប់ផ្លូវនីមួយៗនៅខាងក្រោមស្ថានសួគ៌ គឺត្រូវស្ថិតនៅក្រោមការរៀបចំរបស់ខ្ញុំ! តើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ហ៊ានទទួលយកការមិនសប្បាយចិត្តដាក់ក្នុងចិត្តរបស់ពួកគេនោះ? តើនរណាម្នាក់ក្នុងចំណោមអ្នកហ៊ានតែបន្តិច ដើម្បីធ្វើឈានដល់កិច្ចព្រមព្រៀងមួយនោះ? ខ្ញុំគ្រាន់តែបាននិងកំពុងតែធ្វើកិច្ចការរបស់ខ្ញុំយ៉ាងស្ងាត់ស្ងៀមនៅក្នុងចំណោមមនុស្សប៉ុណ្ណោះ គឺតែប៉ុណ្ណឹងទេ។ ក្នុងអំឡុងពេលនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ ប្រសិនបើខ្ញុំមិនបានអាណិតអាសូរចំពោះភាពទន់ខ្សោយរបស់មនុស្សនោះទេ នោះមនុស្សទាំងអស់នឹងភ័យខ្លាចលោះព្រលឹង ដោយសារតែការយកកំណើតជាមនុស្សរបស់ខ្ញុំតែមួយមុខប៉ុណ្ណោះ។ ជាលទ្ធផល គេធ្លាក់ទៅក្នុងស្ថានឃុំព្រលឹង។ គឺដោយសារតែខ្ញុំបានបន្ទាបខ្លួន ហើយបានលាក់ខ្លួនប៉ុណ្ណោះ ទើបមនុស្សបានរត់គេចចេញពីមហន្តរាយ បានជួបការសង្គ្រោះពីការវាយផ្ចាលរបស់ខ្ញុំ ហើយដោយវិធីនេះ ទើបមនុស្សបានធ្វើដំណើរមកដល់សព្វថ្ងៃនេះ។ ដោយពិចារណាដល់ការលំបាកទម្រាំតែធ្វើដំណើរមកដល់សព្វថ្ងៃនោះ តើអ្នករាល់គ្នាមិនគួរស្រឡាញ់របស់ទាំងអស់នៅថ្ងៃស្អែកដែលនៅតែមកទៀត បានយ៉ាងដូចម្តេច?

ថ្ងៃទី០៨ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ចម្រៀងជ័យនៃនគរព្រះ

បន្ទាប់៖ ចូរអរសប្បាយ ម្នាលជនទាំងឡាយអើយ!

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ