ជំពូកទី ២៣

ខណៈពេលដែលព្រះសូរសៀងរបស់ខ្ញុំបន្លឺចេញ ហើយខណៈពេលដែលព្រះនេត្ររបស់ខ្ញុំបញ្ចេញភ្លើង នោះខ្ញុំកំពុងតែឃ្លាំមើលផែនដីទាំងមូល ហើយខ្ញុំកំពុងតែសង្កេតមើលពិភពលោកទាំងមូល។ មនុស្សទាំងអស់កំពុងតែអធិស្ឋានមករកខ្ញុំ ដោយបែរការសម្លឹងរបស់ពួកគេមករកខ្ញុំ ដោយទទូចសុំឱ្យខ្ញុំបញ្ឈប់សេចក្តីក្រោធរបស់ខ្ញុំ ហើយស្បថថា នឹងមិនបះបោរប្រឆាំងនឹងខ្ញុំតទៅទៀតនោះទេ។ ប៉ុន្តែនេះមិនមែនជាហេតុការណ៍នៅក្នុងអតីតកាលទៅទៀតទេ។ វាជាពេលឥឡូវនេះតែម្ដង។ តើនរណាអាចបង្វែរបំណងព្រះហឫទ័យរបស់ខ្ញុំបាន? តើពិតជាមិនមែនការអធិស្ឋាននៅក្នុងចិត្តរបស់មនុស្ស ឬពាក្យសម្តីនៅក្នុងមាត់របស់ពួកគេមែនទេ? តើនរណាអាចរស់រហូតដល់បច្ចុប្បន្នបាន ប្រសិនបើមិនមែនដោយសារតែខ្ញុំនោះ? តើនរណារស់បានរហូតដល់បច្ចុប្បន្ន ប្រសិនបើគ្មានព្រះបន្ទូលនៅក្នុងព្រះឱស្ឋរបស់ខ្ញុំនោះ? តើនរណាដែលភ្នែករបស់ខ្ញុំមិនបានឃ្លាំមើលនោះ? ខ្ញុំធ្វើកិច្ចការថ្មីរបស់ខ្ញុំនៅលើផែនដីទាំងមូល ហើយតើនរណាធ្លាប់បានគេចផុតពីការនេះនោះ? តើភ្នំទាំងឡាយអាចគេចពីកិច្ចការរបស់ខ្ញុំដោយអំណាចនៃកម្ពស់របស់វាបានទេ? ដោយសារតែភាពធំធេងយ៉ាងមហិមារបស់ពួកវា តើទឹកអាចជៀសរួចពីកិច្ចការថ្មីរបស់ខ្ញុំទេ? នៅក្នុងផែនការរបស់ខ្ញុំ ខ្ញុំមិនដែលអនុញ្ញាតឱ្យអ្វីមួយចេញទៅដោយងាយៗនោះទេ ដូច្នេះហើយទើបគ្មាននរណាម្នាក់ ឬអ្វីមួយ ដែលបានគេចចេញពីកណ្តាប់ព្រះហស្ដរបស់ខ្ញុំបាន។ សព្វថ្ងៃនេះ ព្រះនាមដ៏បរិសុទ្ធរបស់ខ្ញុំត្រូវបានសរសើរតម្កើងក្នុងចំណោមមនុស្សទាំងអស់ ហើយម្យ៉ាងទៀត ពាក្យប្រឆាំងជំទាស់ងើបឡើងប្រឆាំងខ្ញុំក្នុងចំណោមមនុស្សទាំងអស់ ហើយកេរ្ត៍ឈ្មោះនៃព្រះជន្មរបស់ខ្ញុំនៅលើផែនដី មានច្រើនអនេកនៅក្នុងចំណោមមនុស្ស។ ខ្ញុំមិនអត់ទ្រាំនឹងការវិនិច្ឆ័យរបស់មនុស្សចំពោះខ្ញុំ ហើយក៏មិនអត់ទ្រាំនឹងការដែលពួកគេបែងចែករាងកាយខ្ញុំនោះទេ ហើយខ្ញុំរឹតតែមិនអត់ទ្រាំនឹងពាក្យវាយប្រហាររបស់ពួកគេប្រឆាំងនឹងខ្ញុំដែរ។ ដោយសារតែគេមិនដែលស្គាល់ខ្ញុំយ៉ាងពិតប្រាកដ ទើបមនុស្សតែងតែជំទាស់ ហើយបោកបញ្ឆោតខ្ញុំ ដោយបរាជ័យក្នុងការស្រឡាញ់ព្រះវិញ្ញាណរបស់ខ្ញុំ ឬផ្តល់តម្លៃដល់ព្រះបន្ទូលរបស់ខ្ញុំ។ ដោយសារតែទង្វើ និងសកម្មភាពនីមួយៗរបស់មនុស្ស និងដោយសារតែអាកប្បកិរិយាដែលគេមានចំពោះខ្ញុំ ទើបខ្ញុំប្រទាន «រង្វាន់» ដល់មនុស្សទៅតាមអ្វីដែលគេសមនឹងទទួល។ ដូច្នេះ មនុស្សទាំងអស់ប្រព្រឹត្តសកម្មភាព ដោយភ្នែកម្ខាងសម្លឹងទៅរករង្វាន់របស់ពួកគេ ហើយគ្មាននរណាម្នាក់ធ្លាប់ធ្វើកិច្ចការអ្វីមួយ ដោយការលះបង់ខ្លួននោះទេ។ មនុស្សមិនចង់ថ្វាយការឧទ្ទិសដោយមិនគិតពីខ្លួនឯងនោះទេ ផ្ទុយទៅវិញ ពួកគេពេញចិត្តនឹងរង្វាន់ដែលគ្មានទទួលបានអ្វីសោះ។ ទោះបីជាពេត្រុសឧទ្ទិសខ្លួនចំពោះព្រះភ័ក្រ្តខ្ញុំក៏ដោយ វាមិនមែនដើម្បីផលប្រយោជន៍នៃរង្វាន់សម្រាប់ថ្ងៃស្អែកនោះទេ ផ្ទុយទៅវិញវាជាផលប្រយោជន៍នៃចំណេះដឹងបច្ចុប្បន្ននេះ។ មនុស្សមិនដែលមានទំនាក់ទំនងជាមួយខ្ញុំដ៏ពិតប្រាកដនោះទេ ប៉ុន្តែម្តងហើយម្តងទៀត ពួកគេប្រព្រឹត្តចំពោះខ្ញុំដោយឫកពារស្ទាក់ស្ទើរ គិតថាធ្វើបែបនោះនឹងទទួលបានការយល់ព្រមរបស់ខ្ញុំ ដោយមិនចាំបាច់ខិតខំប្រឹងប្រែង។ ខ្ញុំបានទតមើលយ៉ាងជ្រៅទៅក្នុងចិត្តរបស់មនុស្ស ដូច្នេះហើយ ខ្ញុំបានគាស់កកាយ «រ៉ែនៃទ្រព្យសម្បត្តិដ៏ច្រើន» នៅក្នុងកន្លែងខាងក្នុងបំផុតនៃចិត្តរបស់មនុស្ស គឺជាអ្វីដែលសូម្បីតែមនុស្សក៏នៅមិនទាន់ដឹងនោះដែរ ប៉ុន្តែខ្ញុំបានរកឃើញថ្មី។ ដូច្នេះ មានតែនៅពេលដែលពួកគេបានឃើញ «ភស្តុតាងជាក់ស្ដែង» ទេ ទើបមនុស្សបញ្ឈប់ការមាក់ងាយខ្លួនឯងដែលធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនប្រសើរជាងអ្នកដទៃ ហើយសារភាពពីសភាពស្មោគគ្រោករបស់ពួកគេផ្ទាល់ ដោយបាតដៃលាតសន្ធឹង។ ក្នុងចំណោមមនុស្ស គឺមានរបស់ច្រើនជាងនេះទៀតដែលថ្មីដោយកំពុងរង់ចាំខ្ញុំទៅ «ទាញយក» សម្រាប់ភាពសប្បាយរីករាយរបស់មនុស្សទាំងអស់។ ក្រៅពីមិនបានបញ្ឈប់កិច្ចការរបស់ខ្ញុំ ដោយសារតែភាពអសមត្ថភាពរបស់មនុស្ស ខ្ញុំថែមទាំងលួសកាត់គេ ដោយផ្អែកលើផែនការដើមរបស់ខ្ញុំទៀតផង។ មនុស្សដូចជាដើមឈើហូបផ្លែអ៊ីចឹង៖ បើគ្មានការលួសកាត់ទេ នោះដើមឈើនោះមិនអាចបង្កើតផលផ្លែបានឡើយ នៅទីបញ្ចប់ អ្វីដែលមនុស្សម្នាក់មើលឃើញ គឺជាមែកដែលងាប់ និងស្លឹកដែលជ្រុះប៉ុណ្ណោះ ដោយពុំមានផ្លែជ្រុះមកលើដីនោះទ។

ខណៈពេលដែលខ្ញុំតាក់តែងលម្អ «បន្ទប់ខាងក្នុង» នៃនគររបស់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ នោះគ្មាននរណាម្នាក់ដែលភ្លាមៗនោះ លេចចេញទៅក្នុង «បន្ទប់ធ្វើការ» របស់ខ្ញុំ ដើម្បីរំខានការងាររបស់ខ្ញុំនោះទេ។ មនុស្សទាំងអស់កំពុងតែខិតខំយ៉ាងអស់ពីកម្លាំងកាយចិត្តរបស់ពួកគេ ដើម្បីសហការជាមួយខ្ញុំ ដោយភ័យខ្លាចជាខ្លាំង ចំពោះ «ការបណ្តេញចោល» និង «ការបាត់បង់តួនាទីរបស់ពួកគេ» ដូច្នេះ ពួកគេទៅដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ ជាកន្លែងដែលពួកគេអាចធ្លាក់ចូលទៅក្នុង «វាលខ្សាច់» ដែលសាតាំងគ្រប់គ្រង។ ដោយសារតែភាពភ័យខ្លាចរបស់មនុស្ស ខ្ញុំលួងលោមគេជារៀងរាល់ថ្ងៃ រុញច្រានគេទៅរកសេចក្តីស្រឡាញ់ជារៀងរាល់ថ្ងៃ ហើយជាងនេះទៅទៀត ខ្ញុំប្រទានការណែនាំដល់គេ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ វាប្រៀបដូចជាមនុស្សគឺជាកូនក្មេងដែលទើបនឹងកើតអ៊ីចឹង បើមិនផ្ដល់ទឹកដោះឱ្យទេ ពួកគេនឹងលាចាកពីផែនដីនេះទៅយ៉ាងឆាប់រហ័ស លែងបានឱ្យគេឃើញតទៅទៀត។ នៅក្នុងអំឡុងពេលនៃការអង្វរកររបស់មនុស្ស ខ្ញុំយាងចុះមកផែនដីរបស់មនុស្ស ហើយភ្លាមៗនោះ មនុស្សរស់នៅក្នុងពិភពនៃពន្លឺ ដោយលែងជាប់ឃុំនៅក្នុង «បន្ទប់» ដែលជាកន្លែងដែលពួកគេបញ្ចេញសម្រែកអធិស្ឋានរបស់ពួកគេទៅស្ថានសួគ៌ តទៅទៀតហើយ។ ពេលដែលពួកគេឃើញខ្ញុំ មនុស្សទូលពិតពី «ទុក្ខលំបាក» ដែលមាននៅក្នុងចិត្តរបស់ពួកគេ ដោយបើកមាត់របស់ពួកគេចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីសុំឱ្យខ្ញុំទម្លាក់ម្ហូបអាហារចូលក្នុងមាត់របស់ពួកគេ។ ប៉ុន្តែបន្ទាប់ពីនោះ ភាពភ័យខ្លាចរបស់ពួកគេថយចុះ ហើយស្មារតីរបស់គេបានដូចដើមឡើងវិញ ពេលនោះ ពួកគេលែងសុំអ្វីពីខ្ញុំតទៅទៀតហើយ ផ្ទុយទៅវិញ ពួកគេលង់លក់យ៉ាងស្រួល ឬបើមិនដូច្នោះទេ ពួកគេបដិសេធវត្តមានរបស់ខ្ញុំ ពួកគេដើរចេញដើម្បីគិតពីកិច្ចការផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុង «ការបោះបង់» របស់មនុស្សជាតិ វាបញ្ជាក់យ៉ាងច្បាស់ពីវិធីដែលមនុស្សគ្មាន «អារម្មណ៍» អនុវត្ត «ភាពយុត្តិធម៌ឥតលម្អៀង» របស់ពួកគេចំពោះខ្ញុំ ដោយមិនគិតពី «មនោសញ្ចេតនា»។ ដូច្នេះហើយ ដោយទតឃើញមនុស្សស្ថិតនៅក្នុងទិដ្ឋភាពដ៏គួរឱ្យស្អប់របស់គេ នោះខ្ញុំបានចាកចេញដោយស្ងាត់ៗ ហើយនឹងមិនចុះមកម្តងទៀត ដោយសារការអង្វរករដោយអស់ពីចិត្តរបស់គេតទៅទៀតទេ។ បញ្ហារបស់មនុស្សកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយមនុស្សមិនបានដឹងនោះទេ ដូច្នេះ នៅក្នុងកិច្ចការដ៏លំបាករបស់គេ នៅពេលដែលគេរកឃើញវត្តមានរបស់ខ្ញុំភ្លាមៗនោះ គេមិនឆ្លើយថា «ទេ» នោះទេ ហើយគេកាន់ជាយអាវរបស់ខ្ញុំជាប់ និងនាំខ្ញុំចូលទៅក្នុងផ្ទះរបស់គេ ដូចជាភ្ញៀវម្នាក់អ៊ីចឹង។ ប៉ុន្តែ ទោះបីជាគេអាចរៀបចំម្ហូបអាហារដ៏ត្រៀបត្រាដើម្បីឱ្យខ្ញុំរីករាយក៏ដោយ ក៏គេមិនដែលចាត់ទុកខ្ញុំជាកម្មសិទ្ធិមួយរបស់គេម្តងណាឡើយ ផ្ទុយទៅវិញ គេប្រព្រឹត្តចំពោះខ្ញុំដូចជាភ្ញៀវម្នាក់ ដើម្បីទទួលបានជំនួយបន្តិចបន្តួចពីខ្ញុំប៉ុណ្ណោះ។ ដូច្នេះ ពេលនេះ មនុស្សបង្ហាញការសោកស្តាយរបស់គេចំពោះព្រះភ័ក្ត្ររបស់ខ្ញុំយ៉ាងព្រហើន ដោយរំពឹងថាទទួលបាន «ព្រះហស្ដលេខា» របស់ខ្ញុំ ហើយដូចជាមនុស្សម្នាក់ដែលកំពុងត្រូវការប្រាក់កម្ចីសម្រាប់អាជីវកម្មរបស់គេអ៊ីចឹង គឺគេ «តស៊ូ» ជាមួយខ្ញុំ ដោយប្រើកម្លាំងទាំងអស់របស់គេ។ នៅក្នុងចលនា និងកាយវិការបស់គេនីមួយៗ ខ្ញុំចាប់បានក្រសែភ្នែកដែលបញ្ជាក់ពីគោលបំណងរបស់មនុស្ស៖ នៅក្នុងគំនិតរបស់គេ ប្រៀបដូចជាខ្ញុំមិនដឹងពីវិធីដើម្បីដឹងពីអត្ថន័យដែលលាក់ក្នុងទឹកមុខរបស់មនុស្សម្នាក់ ឬអ្វីដែលនៅពីក្រោយពាក្យសម្តីរបស់គេ ឬពីវិធីដើម្បីសម្លឹងទៅឱ្យជ្រៅក្នុងចិត្តរបស់មនុស្សម្នាក់អ៊ីចឹង។ ដូច្នេះ មនុស្សលាតត្រដាងប្រាប់ខ្ញុំអំពីរាល់បទពិសោធដែលគេជួបប្រទះ ដោយគ្មានភាពរអាក់រអួល ឬការរំលងនោះទេ ហើយក្រោយមក គេដាក់ចេញនូវការទាមទាររបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ។ ខ្ញុំស្អប់ ហើយខ្ពើមរាល់ទង្វើ និងការប្រព្រឹត្តរបស់មនុស្សណាស់។ នៅក្នុងចំណោមមនុស្ស គ្មាននរណាម្នាក់ដែលបានបំពេញកិច្ចការដែលខ្ញុំស្រឡាញ់នោះទេ វាប្រៀបដូចជាមនុស្សកំពុងតែប្រឆាំងជំទាស់នឹងខ្ញុំដោយចេតនា ហើយកំពុងតែមានបំណងទាក់ទាញសេចក្តីក្រោធរបស់ខ្ញុំអ៊ីចឹង៖ ពួកគេទាំងអស់ដើរដង្ហែរទៅវិញទៅមកនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយបណ្តោយខ្លួនទៅតាមបំណងផ្ទាល់ខ្លួនរបស់ពួកគេនៅចំពោះព្រះនេត្ររបស់ខ្ញុំ។ គ្មាននរណាម្នាក់នៅក្នុងចំណោមមនុស្ស ដែលរស់នៅដើម្បីផលប្រយោជន៍របស់ខ្ញុំនោះទេ ហើយជាលទ្ធផល ជីវិតរបស់ពូជសាសន៍មនុស្សទាំងមូលគ្មានន័យ និងគ្មានតម្លៃនោះទេ ដែលបណ្តាលឱ្យមនុស្សជាតិរស់នៅក្នុងភាពទទេសូន្យ។ ទោះបីជាបែបនេះក៏ដោយ ក៏មនុស្សនៅតែបដិសេធមិនចង់ភ្ញាក់ខ្លួនដែរ ផ្ទុយទៅវិញ ពួកគេបន្តបះបោរប្រឆាំងខ្ញុំ ដោយការមានៈនៅក្នុងភាពឥតប្រយោជន៍របស់ខ្លួន។

នៅគ្រប់ការល្បងលដែលពួកគេបានឆ្លងកាត់ មនុស្សមិនដែលធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យម្តងណាឡើយ។ ដោយសារតែភាពទុច្ចរិតដ៏សាហាវយង់ឃ្នងរបស់ពួកគេ មនុស្សមិនមានបំណងធ្វើទីបន្ទាល់អំពីព្រះនាមរបស់ខ្ញុំនោះទេ។ ផ្ទុយទៅវិញ ពួកគេ «រត់តាមផ្លូវផ្សេង» ខណៈដែលគេពឹងផ្អែកលើការចិញ្ចឹមបីបាច់របស់ខ្ញុំ។ ចិត្តរបស់មនុស្ស មិនបែរមករកខ្ញុំទាំងស្រុងនោះទេ ហេតុដូច្នេះ សាតាំងក៏ដាក់កាកសំណល់ទៅលើគេ រហូតដល់គេពេញដោយស្នាមរបួស រាងកាយរបស់គេគ្របដណ្តប់ដោយភាពកខ្វក់។ ប៉ុន្តែមនុស្សនៅតែមិនដឹងថា រូបរាងរបស់គេគួរឱ្យស្អប់ខ្ពើមយ៉ាងណានោះទេ៖ កន្លងមក គេនៅតែគោរពសាតាំងនៅពីក្រោយខ្នងរបស់ខ្ញុំ។ ដោយសារហេតុផលនេះហើយ ទើបខ្ញុំបោះមនុស្សទៅក្នុងជង្ហុកធំទាំងសេចក្តីក្រេវក្រោធ ដោយការធ្វើបែបនេះនោះគេនឹងមិនអាចរំដោះខ្លួនបានឡើយ។ ទោះបីជាបែបនេះក៏ដោយ ស្ថិតក្នុងការទួញសោកដ៏គួរឱ្យអាណិតរបស់គេ មនុស្សនៅតែបដិសេធក្នុងការកែប្រែចិត្តរបស់គេ ដោយចង់ប្រឆាំងជំទាស់នឹងខ្ញុំ រហូតដល់ទីបញ្ចប់ទោះល្វីងជូរចត់យ៉ាងណាក្ដី ហើយសង្ឃឹមយ៉ាងមុតមាំថានឹងធ្វើឱ្យសេចក្តីក្រោធរបស់ខ្ញុំរំជើបរំជួល។ ដោយយោងទៅលើអ្វីដែលគេបានធ្វើ នោះខ្ញុំប្រព្រឹត្តចំពោះគេដូចជាគេជាមនុស្សបាប ហើយខ្ញុំមិនប្រទានការឱបដ៏កក់ក្ដៅរបស់ខ្ញុំដល់គេនោះទេ។ តាំងពីដំបូង ពួកទេវតាបានបម្រើខ្ញុំ ហើយស្តាប់បង្គាប់ខ្ញុំដោយគ្មានការផ្លាស់ប្តូរ ឬការបញ្ឈប់នោះទេ ប៉ុន្តែមនុស្សតែងតែប្រព្រឹត្តផ្ទុយទាំងស្រុងទៅវិញ ប្រៀបដូចជាគេមិនបានមកពីខ្ញុំ តែបានកើតពីសាតាំងអ៊ីចឹង។ ពួកទេវតាដែលនៅទីកន្លែងរបស់ពួកគេទាំងអស់គ្នាសុទ្ធតែថ្វាយបង្គំយ៉ាងខ្លាំងបំផុតរបស់ពួកគេចំពោះខ្ញុំ។ ពួកគេមិនត្រូវបានធ្វើឱ្យងាករេដោយកម្លាំងរបស់សាតាំងនោះទេ ហើយពួកគេមានតែបំពេញកាតព្វកិច្ចរបស់ពួកគេប៉ុណ្ណោះ។ ដោយទទួលបានការចិញ្ចឹមបីបាច់ពីពួកទេវតា នោះពួកកូនប្រុស និងរាស្ត្ររបស់ខ្ញុំជាច្រើន សុទ្ធតែរីកចម្រើនធំធាត់ប្រកបដោយថាមពល និងសុខភាពមាំមួន គ្មាននរណាម្នាក់ក្នុងចំណោមពួកគេទន់ខ្សោយ ឬមិនមាំមួននោះទេ។ នេះជាស្នាព្រះហស្តរបស់ខ្ញុំ ដែលជាការអស្ចារ្យរបស់ខ្ញុំ។ ខណៈពេលដែលស្នូរគ្រាប់កាំភ្លើងធំត្រូវបានបាញ់ឡើងជាបន្តបន្ទាប់ ដើម្បីសម្ពោធការបង្កើតនគររបស់ខ្ញុំ នោះពួកទេវតាចូលមកចំពោះមុខវេទិការបស់ខ្ញុំ ដើម្បីថ្វាយខ្លួនឱ្យខ្ញុំត្រួតពិនិត្យ ដោយដើរជាមួយគ្នាជាចង្វាក់ ដោយសារតែចិត្តរបស់គេបរិសុទ្ធ និងគ្មានរូបព្រះក្លែងក្លាយនោះទេ ហើយពួកគេក៏មិនខ្មាសអៀនចំពោះការត្រួតពិនិត្យរបស់ខ្ញុំដែរ។

នៅក្នុងសម្រែកនៃខ្យល់ព្យុះ ស្ថានសួគ៌ចុះមកមួយរំពេច ដោយធ្វើឱ្យមនុស្សជាតិទាំងអស់ថប់ដង្ហើម ដូច្នេះហើយទើបពួកគេមិនអាចស្រែកហៅរកខ្ញុំតាមចិត្តរបស់គេបានតទៅទៀតទេ។ មនុស្សទាំងអស់បានដួលរលំ ដោយមិនដឹងខ្លួន។ ដើមឈើយោលទៅយោលមកនៅក្នុងខ្យល់ ពីពេលមួយទៅពេលមួយ មានឮសម្លេងមែកឈើបាក់ ហើយស្លឹកឈើដែលស្វិតត្រូវបានបក់ផាត់ទៅឆ្ងាយ។ ផែនដីហាក់ដូចជាទទេសូន្យ ហើយសោះកក្រោះមួយរំពេច ហើយមនុស្សឱបខ្លួនឯងយ៉ាងណែន ដោយត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយដែលនឹងមកតាមក្រោយរដូវស្លឹកឈើជ្រុះ ដែលវាយប្រហារពួកគេគ្រប់ពេលវេលា។ បក្សាបក្សីនៅលើភ្នំហើរច្រវាត់ទៅមក ប្រៀបដូចជាពួកគេកំពុងស្រែកបញ្ចេញភាពទុក្ខព្រួយដាក់នរណាម្នាក់អ៊ីចឹង។ នៅក្នុងរូងភ្នំ សត្វតោគ្រហឹមបន្លាចមនុស្សដោយសម្លេង ធ្វើឱ្យពួកគេតក់ស្លុតយ៉ាងខ្លាំង និងធ្វើឱ្យរោមរបស់ពួកគេបាស់ច្រូង ហើយវាប្រៀបដូចជាមានអ្វីមកលងបន្លាច និងដូចជាប្រផ្នូលនៃទីបញ្ចប់របស់មនុស្សអ៊ីចឹង។ ដោយមិនចុះចូលនឹងភាពសប្បាយរីករាយរបស់ខ្ញុំក្នុងការកំចាត់ពួកគេចោល នោះមនុស្សទាំងអស់អធិស្ឋានយ៉ាងស្ងៀមស្ងាត់ទៅកាន់ព្រះអម្ចាស់ដ៏ខ្ពង់ខ្ពស់នៅស្ថានសួគ៌។ ប៉ុន្តែ តើធ្វើដូចម្តេចទើបសម្លេងនៃទឹកហូរនៅក្នុងកូនព្រែកដ៏តូចមួយអាចទប់ស្កាត់ខ្យល់ព្យុះនោះបាន? ធ្វើដូចម្តេចទើបសម្លេងនៃការបន់ស្រន់របស់មនុស្សអាចបញ្ឈប់ខ្យល់ព្យុះភ្លាមៗបាន? ធ្វើដូចម្តេចទើបកំហឹងដ៏ឃោរឃៅនៅក្នុងចិត្តរបស់ផ្គរលាន់អាចស្ងប់ស្ងៀមបាន ដោយសារតែភាពកំសាករបស់មនុស្សនោះ? មនុស្សយោលទៅយោលមកទៅតាមខ្យល់។ គេរត់ទៅរត់មកដើម្បីលាក់ខ្លួនពីភ្លៀង ហើយស្ថិតក្រោមសេចក្តីក្រោធរបស់ខ្ញុំ មនុស្សញ័ររញ្ជួយ ដោយភ័យខ្លាចខ្ញុំនឹងដាក់ព្រះហស្ដរបស់ខ្ញុំនៅលើរាងកាយរបស់ពួកគេ ប្រៀបដូចជាខ្ញុំជាកាណុងកាំភ្លើងតម្រង់ចំដើមទ្រូងរបស់មនុស្សគ្រប់ពេលវេលាអ៊ីចឹង ហើយម្យ៉់ាងទៀត ប្រៀបដូចជាគេជាសត្រូវរបស់ខ្ញុំអ៊ីចឹង ប៉ុន្តែគេគឺជាមិត្តរបស់ខ្ញុំទេតើ។ មនុស្សមិនដែលរកឃើញបំណងប្រាថ្នាពិតរបស់ខ្ញុំសម្រាប់គេនោះទេ គេមិនដែលយល់ពីគោលបំណងពិតរបស់ខ្ញុំ ហេតុដូច្នេះ គេបំពារបំពានប្រឆាំងនឹងខ្ញុំទាំងមិនដឹងខ្លួន។ គេប្រឆាំងជំទាស់ខ្ញុំទាំងមិនដឹងខ្លួន។ ទោះជាយ៉ាងណា គេក៏បានឃើញសេចក្តីស្រឡាញ់របស់ខ្ញុំដោយមិនបានប៉ង។ វាជារឿងពិបាកសម្រាប់មនុស្សក្នុងការមើលឃើញព្រះភ័ក្ត្ររបស់ខ្ញុំនៅក្នុងសេចក្តីក្រោធរបស់ខ្ញុំ។ ខ្ញុំបានលាក់ខ្លួននៅក្នុងពពកដ៏ខ្មៅនៃកំហឹងរបស់ខ្ញុំ ហើយនៅពេលផ្គរលាន់ ខ្ញុំឈរពីលើសកលលោកទាំងមូល ដោយបញ្ជូនសេចក្តីមេត្តាករុណារបស់ខ្ញុំដល់មនុស្សនៅខាងក្រោម។ ដោយសារមនុស្សមិនស្គាល់ខ្ញុំ ទើបខ្ញុំមិនវាយផ្ចាលគេដោយសារគេមិនយល់ពីគោលបំណងរបស់ខ្ញុំនោះទេ។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំពីពេលមួយទៅពេលមួយ។ ខ្ញុំបង្ហាញស្នាមញញឹមរបស់ខ្ញុំពីពេលមួយទៅពេលមួយ ប៉ុន្តែទោះបីនៅពេលគេមើលឃើញខ្ញុំក៏ដោយ ក៏មនុស្សមិនដែលមើលឃើញដ៏ពិតពីនិស្ស័យទាំងស្រុងរបស់ខ្ញុំដែរ ហើយគេនៅតែមិនអាចឮសម្លេងរបស់ត្រែដ៏រណ្ដំដដែល ដោយសារតែគេកាន់តែស្ពឹកស្រពន់ និងមិនយល់ការណ៍អ្វីសោះ។ វាប្រៀបដូចជារូបអង្គរបស់ខ្ញុំមាននៅក្នុងការចងចាំរបស់មនុស្ស ហើយសណ្ឋានរបស់ខ្ញុំនៅក្នុងគំនិតរបស់គេអ៊ីចឹង។ ទោះបីជាយ៉ាងណា តាមរយៈដំណើរការលូតលាស់របស់មនុស្ស រហូតមកដល់បច្ចុប្បន្ននេះ ពុំមានមនុស្សសូម្បីតែម្នាក់ដែលមើលឃើញខ្ញុំដ៏ពិតនោះទេ ដោយសារតែខួរក្បាលរបស់មនុស្សខ្សោយខ្លាំងពេក។ សម្រាប់គ្រប់យ៉ាងដែលមនុស្សបាន «ធ្វើកាយវិភាគ» ពីខ្ញុំ ការស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់គេ នៅមិនទាន់បានទទួលលទ្ធផលអ្វីនោះទេ ដោយសារតែវិទ្យាសាស្ត្ររបស់គេខ្វះការអភិវឌ្ឃន៍ខ្លាំងពេក។ ដូច្នេះហើយ ប្រធានបទនៃ «រូបអង្គរបស់ខ្ញុំ» តែងតែនៅចន្លោះ ដោយគ្មាននរណាបំពេញបន្ថែមនោះទេ គ្មាននរណាម្នាក់អាចបំបែកឯតទគ្គកម្មបានទេ ព្រោះសូម្បីតែការថែរក្សាជំហរដ៏រឹងមាំរបស់មនុស្ស នៅពេលបច្ចុប្បន្ននេះ គឺជាការលួងចិត្តដែលមិនអាចប៉ាន់ស្មានរួចទៅហើយ នៅក្នុងភាពអកុសលដ៏ធំធេងនេះ។

ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២២

បន្ទាប់៖ ជំពូកទី ២៤

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ