ជំពូកទី ២៤

ការវាយផ្ចាលរបស់ខ្ញុំត្រូវធ្លាក់លើមនុស្សទាំងអស់ ប៉ុន្តែវាក៏នៅឆ្ងាយពីមនុស្សទាំងអស់ដែរ។ ជីវិតទាំងមូលនៃមនុស្សម្នាក់ៗគឺត្រូវបានបំពេញដោយសេចក្តីស្រឡាញ់ និងសេចក្តីស្អប់ចំពោះខ្ញុំ ហើយគ្មាននរណាម្នាក់ធ្លាប់បានស្គាល់ខ្ញុំនោះទេ ហេតុដូច្នេះ អាកប្បកិរិយារបស់មនុស្សចំពោះខ្ញុំបក់ចេញជាខ្យល់ក្តៅ និងត្រជាក់ ហើយអាកប្បកិរិយានោះមិនអាចក្លាយជាប្រក្រតីបានទេ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំតែងតែបានមើលថែ និងការពារមនុស្ស ហើយដោយសារតែភាពល្ងង់ខ្លៅរបស់គេ ទើបគេមិនអាចមើលឃើញរាល់ទង្វើរបស់ខ្ញុំ និងយល់ពីបំណងព្រះហឫទ័យដ៏អន្ទះសារបស់ខ្ញុំ។ ខ្ញុំជាអ្នកដឹកនាំម្នាក់ក្នុងចំណោមជាតិសាសន៍ទាំងអស់ ហើយខ្ញុំគង់នៅខ្ពស់បំផុតក្នុងចំណោមមនុស្សទាំងអស់ គ្រាន់តែមនុស្សមិនស្គាល់ខ្ញុំប៉ុណ្ណោះ។ ជាច្រើនឆ្នាំមកហើយ ខ្ញុំបានរស់នៅក្នុងចំណោមមនុស្ស ហើយមានបទពិសោធអំពីជីវិតនៅក្នុងពិភពមនុស្ស ប៉ុន្តែគេតែងតែព្រងើយកន្តើយដាក់ខ្ញុំ ហើយប្រព្រឹត្តចំពោះខ្ញុំដូចជាភាវៈមកពីភពខាងក្រៅអ៊ីចឹង។ ជាលទ្ធផល ដោយសារតែភាពខុសគ្នារវាងនិស្ស័យនិងភាសា នោះមនុស្សប្រព្រឹត្តចំពោះខ្ញុំដូចជាមនុស្សចម្លែកនៅតាមដងផ្លូវអ៊ីចឹង។ សម្លៀកបំពាក់របស់ខ្ញុំ ក៏មើលទៅហាក់ដូចជាពិសេសណាស់ដែរ ដោយសារតែមនុស្សខ្វះទំនុកចិត្តដើម្បីចូលមករកខ្ញុំ។ មានតែពេលនោះប៉ុណ្ណោះ ដែលខ្ញុំមានអារម្មណ៍ថាមានភាពក្រៀមក្រំនៃជីវិតនៅក្នុងចំណោមមនុស្ស ហើយមានតែពេលនោះប៉ុណ្ណោះ ដែលអាចមានអារម្មណ៍ថា មានភាពអយុត្តិធម៌នៃពិភពរបស់មនុស្ស។ ខ្ញុំដើរក្នុងចំណោមអ្នកដែលដើរឆ្លងកាត់ ដោយសង្កេតមើលមុខរបស់ពួកគេទាំងអស់។ វាប្រៀបដូចជាពួកគេរស់នៅក្នុងជំងឺអ៊ីចឹង គឺជាជំងឺដែលធ្វើឱ្យទឹកមុខរបស់គេពេញដោយភាពទុក្ខព្រួយ ហើយវាប្រៀបដូចជាពួកគេក៏រស់នៅក្នុងការវាយផ្ចាល ដែលមិនឱ្យពួកគេដោះខ្លួនបានអ៊ីចឹងដែរ។ មនុស្សដាក់ច្រវាក់ខ្លួនឯង ហើយសម្ញែងភាពរម្យទម។ មនុស្សភាគច្រើនបង្កើតការចាប់អារម្មណ៍ក្លែងក្លាយរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ នោះទើបខ្ញុំអាចកោតសរសើរពួកគេ ហើយមនុស្សភាគច្រើនមានចេតនាធ្វើខ្លួនគួរឱ្យអាណិតនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីឱ្យពួកគេអាចទទួលបានជំនួយរបស់ខ្ញុំ។ នៅពីក្រោយខ្នងរបស់ខ្ញុំ មនុស្សទាំងអស់ប្រើល្បិចលួងលោម និងមិនស្តាប់បង្គាប់ខ្ញុំ។ តើខ្ញុំមានព្រះបន្ទូលត្រូវទេ? តើនេះមិនមែនជាយុទ្ធសាស្ត្ររស់របស់មនុស្សទេឬអី? តើនរណាធ្លាប់រស់នៅដោយយកខ្ញុំដាក់ក្នុងជីវិតរបស់ពួកគេនោះ? តើនរណាធ្លាប់លើកតម្កើងខ្ញុំក្នុងចំណោមអ្នកដទៃនោះ? តើនរណាធ្លាប់តាំងចិត្តនៅចំពោះព្រះវិញ្ញាណនោះ? តើនរណាធ្លាប់ឈរយ៉ាងរឹងមាំនៅមុខសាតាំង ក្នុងទីបន្ទាល់របស់គេចំពោះខ្ញុំនោះ? តើនរណាធ្លាប់បន្ថែមសេចក្តីពិតទៅក្នុង «ភក្តីភាព» ដែលពួកគេមានចំពោះខ្ញុំនោះ? តើនរណាធ្លាប់ត្រូវបានផាត់ចោល ដោយនាគដ៏ធំមានសម្បុរក្រហម ដោយសារតែខ្ញុំនោះ? មនុស្សបានចូលដៃចូលជើងជាមួយសាតាំង ហើយពេលនេះពួកគេត្រាំនៅក្នុងភក់ជ្រាំជាមួយវា។ ពួកគេមានជំនាញក្នុងការបំពារបំពានលើខ្ញុំ ពួកគេគឺជាអ្នកបង្កើតការប្រឆាំងចំពោះខ្ញុំ ហើយពួកគេគឺជា «សិស្សកម្រិតខ្ពស់» នៅក្នុងវិធីសាស្ត្របណ្តោះអាសន្ននៃការដោះស្រាយបញ្ហារបស់ពួកគេជាមួយខ្ញុំ។ ដើម្បីផលប្រយោជន៍នៃជោគវាសនារបស់គេផ្ទាល់ មនុស្សស្វែងរកនៅទីនេះផង នៅទីនោះផងនៅលើផែនដី ហើយនៅពេលដែលខ្ញុំធ្វើសញ្ញាហៅពួកគេ ពួកគេនៅតែមិនអាចមានអារម្មណ៍ពីភាពមានតម្លៃរបស់ខ្ញុំ ហើយបន្តមាន «សេចក្ដីជំនឿ» ដោយការពឹងផ្អែកលើខ្លួនឯង មិនព្រមក្លាយជា «បន្ទុក» ដាក់អ្នកដទៃនោះទេ។ «សេចក្តីប្រាថ្នា» របស់មនុស្សមានតម្លៃណាស់ ប៉ុន្តែមិនដែលមានសេចក្តីប្រាថ្នារបស់នរណាម្នាក់ទទួលបានពិន្ទុពេញនោះទេ៖ សេចក្តីប្រាថ្នាទាំងអស់វិនាសនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដោយដួលចុះយ៉ាងស្ងាត់ស្ងៀម។

ខ្ញុំមានព្រះបន្ទូលជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ថ្ងៃ ខ្ញុំធ្វើរឿងថ្មីៗជានិច្ច។ ប្រសិនបើមនុស្សមិនប្រើឱ្យអស់ពីកម្លាំងរបស់គេនោះទេ នោះគេនឹងមានការលំបាកក្នុងការស្តាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយគេនឹងពិបាកក្នុងការមើលឃើញព្រះភ័ក្ត្ររបស់ខ្ញុំ។ ភាពគួរឱ្យស្រឡាញ់របស់ទ្រង់ អាចល្អណាស់ហើយ ហើយព្រះបន្ទូលរបស់ទ្រង់ក៏សុភាពខ្លាំងណាស់ដែរ ប៉ុន្តែមនុស្សមិនអាចមើលឃើញព្រះភ័ក្ត្រពេញដោយសិរីរុងរឿងរបស់ទ្រង់ និងស្តាប់ឮព្រះសូរសៀងរបស់ទ្រង់បានទេ។ អស់ជាច្រើនយុគសម័យ គ្មាននរណាម្នាក់បានមើលឃើញព្រះភ័ក្ត្ររបស់ខ្ញុំដោយងាយស្រួលនោះទេ។ ខ្ញុំធ្លាប់មានព្រះបន្ទូលទៅកាន់ពេត្រុសម្តង ហើយក៏បាន «បង្ហាញព្រះកាយ» ដល់ប៉ុលម្តងដែរ ប៉ុន្តែគ្មាននរណាម្នាក់ លើកលែងតែពួកអ៊ីស្រាអែល បានឃើញព្រះភ័ក្ត្ររបស់ខ្ញុំយ៉ាងពិតប្រាកដនោះទេ។ សព្វថ្ងៃនេះ ខ្ញុំបានយាងមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ដើម្បីរស់នៅជាមួយគេ។ តើអាចទៅរួចទេ ដែលនេះមិនមែនជារឿងកម្រ និងមានតម្លៃចំពោះអ្នករាល់គ្នានោះ? តើអ្នករាល់គ្នាមិនមានបំណងចង់ប្រើប្រាស់ពេលវេលាឱ្យមានប្រយោជន៍ទេឬអី? តើអ្នកចង់ឱ្យវាកន្លងហួសអ្នកទៅតាមវិធីនេះឬ? តើទ្រនិចនាឡិកា អាចបញ្ឈប់ភ្លាមៗនៅក្នុងចិត្តរបស់មនុស្សឬទេ? ឬ តើពេលវេលាអាចវិលត្រឡប់ក្រោយបានទេ? ឬថា តើមនុស្សអាចក្លាយជាក្មេងម្តងទៀតបានទេ? តើជីវិតប្រកបដោយព្រះពរនាពេលសព្វថ្ងៃនេះ អាចនឹងត្រឡប់មកម្តងទៀតឬទេ? ខ្ញុំមិនប្រទាន «រង្វាន់» ដ៏សមគួរមួយដល់មនុស្ស ព្រោះតែ «កាកសំណល់» របស់គេនោះទេ។ ខ្ញុំគ្រាន់តែព្យាយាមធ្វើកិច្ចការរបស់ខ្ញុំ ដោយផ្តាច់ចេញពីគ្រប់យ៉ាងទាំងអស់ ហើយមិនបញ្ឈប់លំហូរនៃពេលវេលា ដោយសារតែមនុស្សជាប់រវល់ ឬដោយសារតែសម្លេងនៃការស្រែកយំរបស់គេនោះទេ។ អស់រយៈពេលរាប់ពាន់ឆ្នាំ គ្មាននរណាម្នាក់អាចបំបែកកម្លាំងរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់អាចបន្ទច់បង្អាក់ផែនការដើមរបស់ខ្ញុំបានឡើយ។ ខ្ញុំនឹងពង្រីកទីតាំង ហើយពន្យារពេលវេលា ហើយចាប់ផ្តើមចំណុចស្នូលនៃផែនការទាំងមូលរបស់ខ្ញុំ ទាំងនៅខាងលើ និងនៅខាងក្នុងរបស់សព្វសារពើ។ គ្មានមនុស្សសូម្បីតែម្នាក់អាចទទួលយកការព្យាបាលពីខ្ញុំ ឬ «រង្វាន់» ពីព្រះហស្តរបស់ខ្ញុំនោះទេ ទោះបីជាពួកគេបើកមាត់របស់ពួកគេ ហើយអធិស្ឋានទូលសូមរបស់ទាំងនេះក៏ដោយ ហើយទោះបីជាពួកគលាដៃរបស់ពួកគេចេញ និងបំភ្លេចគ្រប់យ៉ាងផ្សេងទៀត ដើម្បីទាមទាររបស់ទាំងនេះពីខ្ញុំក៏ដោយ។ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សទាំងនេះ ធ្លាប់ធ្វើឱ្យខ្ញុំមានការរំជួលព្រះទ័យបានទេ ហើយពួកគេទាំងអស់ត្រូវបានរុញច្រានត្រឡប់ទៅក្រោយវិញ ដោយព្រះសូរសៀង «គ្មានព្រះទ័យមេត្តាករុណា» របស់ខ្ញុំ។ មនុស្សភាគច្រើននៅតែជឿថា ពួកគេនៅ «ក្មេងពេក» ដូច្នេះពួកគេរង់ចាំឱ្យខ្ញុំបង្ហាញសេចក្តីមេត្តាករុណាដ៏អស្ចារ្យ ដើម្បីផ្តល់ការអាណិតអាសូរចំពោះពួកគេជាលើកទីពីរ ហើយពួកគេទូលសុំឱ្យខ្ញុំអនុញ្ញាតឱ្យពួកគេចូលមកតាមទ្វារក្រោយ។ ប៉ុន្តែ ធ្វើដូចម្តេចទើបខ្ញុំអាចជ្រៀតជ្រែកម្តងម្កាលជាមួយកិច្ចការរបស់ខ្ញុំបាន? តើខ្ញុំអាចបញ្ឈប់ផែនដីមិនឱ្យវិល ដើម្បីផលប្រយោជន៍នៃភាពជាយុវវ័យរបស់មនុស្ស នោះទើបគេអាចរស់នៅពីបីឆ្នាំទៀតនៅលើផែនដី បានទេ? ខួរក្បាលរបស់មនុស្សគឺស្មុគស្មាញខ្លាំងណាស់ ប៉ុន្តែវាហាក់ដូចជាមានរបស់ដែលខួរក្បាលខ្វះខាតផងដែរ។ ជាលទ្ធផល នៅក្នុងចិត្តរបស់មនុស្ស តែងតែលេចឡើងនូវ «វិធីដ៏អស្ចារ្យ» ដើម្បីរំខានកិច្ចការរបស់ខ្ញុំដោយចេតនា។

ទោះបីជាច្រើនលើកច្រើនសារមកហើយដែលខ្ញុំបានលើកលែងទោសដល់មនុស្សចំពោះបាបរបស់គេ ហើយបង្ហាញការសព្វព្រះទ័យជាពិសេសដោយសារតែភាពទន់ខ្សោយរបស់គេ នោះក៏មានពេលជាច្រើនលើកច្រើនសារដែលខ្ញុំបានប្រទានការព្យាបាលដ៏សមរម្យដល់គេ ដោយសារតែភាពល្ងង់ខ្លៅរបស់គេ។ គ្រាន់តែមនុស្សមិនដែលស្គាល់ពីវិធីនៃការសរសើរភាពសប្បុរសរបស់ខ្ញុំប៉ុណ្ណោះ ដូច្នេះហើយទើបគេលិចលង់ក្នុងស្ថានភាពបច្ចុប្បន្នរបស់គេ៖ សម្លៀកបំពាក់របស់គេរហែករយ៉េរយ៉ៃដោយគ្របដណ្តប់ដោយធូលីដី សក់របស់គេគ្របក្បាលរបស់ខ្លួនដូចជាការលូតលាស់របស់ស្មៅអ៊ីចឹង ផ្ទៃមុខរបស់គេក្រាំងទៅដោយក្អែល ជើងរបស់គេពាក់ស្បែកជើងមិនទាន់ច្នៃនិងធ្វើដោយដៃ ដៃរបស់គេដូចជាក្រញាំនៃសត្វឥន្ទ្រីយ៍ងាប់ ដោយសំយ៉ុងយ៉ាងទន់ខ្សោយនៅចំហៀងខ្លួនរបស់គេ។ នៅពេលដែលខ្ញុំបើកព្រះនេត្ររបស់ខ្ញុំ ហើយទតមើល វាប្រៀបដូចជាមនុស្សទើបតែងើបចេញពីជង្ហុកធំអ៊ីចឹង។ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីក្រោធនោះទេ៖ ខ្ញុំតែងតែអត់ទ្រាំនឹងមនុស្ស ប៉ុន្តែធ្វើដូចម្តេចទើបខ្ញុំអាចអនុញ្ញាតឱ្យអារក្សចូលមក ហើយចេញពីនគរដ៏បរិសុទ្ធរបស់ខ្ញុំតាមតែចិត្តបាននោះ? ធ្វើដូចម្តេចទើបខ្ញុំអាចអនុញ្ញាតឱ្យអ្នកសុំទានម្នាក់ទទួលអាហារដោយមិនគិតថ្លៃនៅក្នុងដំណាក់របស់ខ្ញុំបាននោះ។ ធ្វើដូចម្តេចទើបខ្ញុំអាចអត់ទ្រាំឱ្យមានអារក្សដ៏កខ្វក់ម្នាក់ ជាភ្ញៀវនៃដំណាក់របស់ខ្ញុំបាននោះ? មនុស្សតែងតែ «តឹងរឹងចំពោះខ្លួនឯង» ហើយ «ធូររលុងចំពោះអ្នកដទៃ» ប៉ុន្តែគេមិនដែលគួរសមសូម្បីតែបន្តិចចំពោះខ្ញុំនោះទេ ដោយសារខ្ញុំគឺជាព្រះនៅលើស្ថានសួគ៌ ដូច្នេះ គេប្រព្រឹត្តចំពោះខ្ញុំខុសស្រឡះពីអ្នកដទៃ ហើយគេមិនដែលមានការស្រឡាញ់សូម្បីតែបន្តិចចំពោះខ្ញុំនោះទេ។ វាប្រៀបដូចជាភ្នែករបស់មនុស្សមានប្រាជ្ញាមោះមុតដ៏ពិសេសអ៊ីចឹង៖ ពេលដែលគេជួបខ្ញុំ ទឹកមុខរបស់គេផ្លាស់ប្តូរមួយរំពេច ហើយគេបន្ថែមការសម្តែងមនោសញ្ចេតនាបន្តិចទៀតទៅក្នុងទឹកមុខដ៏ស្ពឹក និងត្រជាក់របស់គេ។ ខ្ញុំមិនដាក់ទណ្ឌកម្មសមស្របលើមនុស្ស ដោយសារតែអាកប្បកិរិយារបស់គេចំពោះខ្ញុំនោះទេ ប៉ុន្តែខ្ញុំគ្រាន់តែទតមើលពីសាកលលោកទៅលើមេឃ ហើយក្រោយមក ខ្ញុំធ្វើកិច្ចការរបស់ខ្ញុំនៅលើផែនដី។ នៅក្នុងការចងចាំរបស់មនុស្ស ខ្ញុំមិនដែលបង្ហាញពីភាពសប្បុរសដល់នរណាម្នាក់នោះទេ ប៉ុន្តែខ្ញុំក៏មិនដែលធ្វើមិនសមគួរដាក់នរណាម្នាក់ដែរ។ ដោយសារតែមនុស្សមិនទុក «កៅអីទំនេរ» មួយសម្រាប់ខ្ញុំនៅក្នុងចិត្តរបស់គេ នោះនៅពេលដែលខ្ញុំប្រុងប្រយ័ត្នចំពោះខ្យល់ ហើយរស់នៅក្នុងមនុស្ស គេរុញច្រានខ្ញុំចេញទាំងមិនសប្បាយចិត្ត ហើយក្រោយមកប្រើប្រាស់ការនិយាយ និងការបញ្ជោរដោយរលូនដើម្បីដោះសារ ដោយនិយាយថា គេខ្វះខាតពេក ហើយមិនអាចថ្វាយខ្លួនដើម្បីភាពរីករាយរបស់ខ្ញុំបានទេ។ ពេលដែលគេនិយាយ «ពពកខ្មៅ» បក់កាត់ផ្ទៃមុខរបស់គេជារឿយៗ ប្រៀបដូចជាគ្រោះមហន្តរាយអាចនឹងមកក្នុងចំណោមមនុស្សគ្រប់ពេលវេលាអ៊ីចឹង។ ទោះបីជាយ៉ាងណា គេនៅតែសុំឱ្យខ្ញុំចាកចេញ ដោយគ្មានការពិចារណាពីគ្រោះថ្នាក់ណាមួយដែលអាចកើតមាននោះទេ។ ទោះបីជាខ្ញុំប្រទានព្រះបន្ទូល និងភាពកក់ក្តៅនៃការឱបក្រសោបរបស់ខ្ញុំដល់មនុស្សក៏ដោយ ក៏គេហាក់ដូចជាគ្មានសរីរាង្គស្តាប់ឮអ៊ីចឹង ដូច្នេះ គេមិនយកចិត្តទុកដាក់សូម្បីតែបន្តិចចំពោះព្រះសូរសៀងរបស់ខ្ញុំ ផ្ទុយទៅវិញ គេឱបក្បាលរបស់គេ ខណៈដែលគេចាកចេញទៅយ៉ាងលឿននោះ។ ខ្ញុំចាកចេញពីមនុស្សដោយមានអារម្មណ៍ខកចិត្តតិចតួច ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ខឹងតិចតួចដែរ។ ខណៈពេលនោះ មនុស្សវិនាសភ្លាមៗនៅក្នុងការវាយប្រហាររបស់ពួកទេវតាដ៏ច្រើន និងរលកដ៏មហិមា។ បន្តិចក្រោយមក គេស្រែកហៅរកខ្ញុំ ប៉ុន្តែធ្វើដូចម្តេចទើបគេមានឥទ្ធិពលលើចលនានៃខ្យល់ និងរលកបាននោះ? ក្រោយមក ស្នាមដានទាំងអស់របស់មនុស្សបានបាត់បង់ រហូតដល់គេគ្មានវត្តមាននៅកន្លែងណាមួយនោះទេ។

នៅមុនយុគសម័យនានា ខ្ញុំបានទតមើលគ្រប់ដែនដីទាំងអស់ពីលើសាកលលោក។ ខ្ញុំបានដាក់ផែនការដ៏អស្ចារ្យមួយដើម្បីធ្វើនៅលើផែនដី៖ នោះគឺការបង្កើតមនុស្សដែលស្របនឹងព្រះហឫទ័យរបស់ខ្ញុំ និងការកសាងនគរមួយនៅលើផែនដីដែលដូចទៅនឹងនគរនៅស្ថានសួគ៌ដែរ ដោយអនុញ្ញាតឱ្យអំណាចរបស់ខ្ញុំបំពេញផ្ទៃមេឃ ហើយឱ្យព្រះបញ្ញាញាណរបស់ខ្ញុំបានរីកសាយភាយទូទាំងពិភពលោកទាំងមូល។ ដូច្នេះហើយ រាប់ពាន់ឆ្នាំក្រោយមក គឺសព្វថ្ងៃនេះ ខ្ញុំបន្តផែនការរបស់ខ្ញុំ។ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីផែនការ ឬការគ្រប់គ្រងរបស់ខ្ញុំនៅលើផែនដីនោះទេ ហើយពួកគេកាន់តែមើលមិនឃើញនគររបស់ខ្ញុំនៅលើផែនដី ថែមទៀតផង។ ដូច្នេះហើយ មនុស្សរត់តាមស្រមោល ហើយចូលមកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីព្យាយាមបំភាន់ខ្ញុំ ដោយចង់ចេញ «តម្លៃដ៏ស្ដួចស្ដើង» ដើម្បីទទួលបានព្រះពររបស់ខ្ញុំនៅស្ថានសួគ៌។ ជាលទ្ធផល គេដាស់សេចក្តីក្រោធរបស់ខ្ញុំ ហើយខ្ញុំនាំយកការជំនុំជម្រះមកឱ្យគេ ប៉ុន្ដែគេនៅតែមិនភ្ញាក់ខ្លួនដដែល។ វាប្រៀបដូចជាគេកំពុងតែធ្វើការនៅខាងក្រោមដី ដោយមិនដឹងទាល់តែសោះនូវអ្វីដែលមាននៅលើដី ខណៈដែលគេគ្មានតាមរកអ្វីក្រៅពីបំណងប្រាថ្នារបស់ខ្លួននោះ។ ក្នុងចំណោមមនុស្សទាំងអស់ ខ្ញុំមិនដែលឃើញនរណាម្នាក់រស់នៅក្រោមពន្លឺដ៏ចាំងចែងរបស់ខ្ញុំនោះទេ។ ពួកគេរស់នៅក្នុងពិភពងងឹត ហើយគេហាក់ដូចជាស៊ាំនឹងការរស់នៅក្នុងទីងងឹតរួចទៅហើយ។ នៅពេលដែលពន្លឺចូលមក ពួកនៅឱ្យឆ្ងាយពីពន្លឺ ប្រៀបដូចជាពន្លឺនេះបានរំខានកិច្ចការរបស់ពួកគេអ៊ីចឹង។ ជាលទ្ធផល ពួកគេមើលទៅដូចជាត្រូវបានរំខាន ប្រៀបដូចជាពន្លឺបានបំផ្លាញសេចក្តីស្ងប់សុខរបស់គេ ហើយធ្វើឱ្យពួកគេមិនអាចដេកដោយស្រួលអ៊ីចឹង។ ជាលទ្ធផល មនុស្សប្រមូលកម្លាំងទាំងអស់របស់គេដើម្បីបណ្តេញពន្លឺចេញ។ ពន្លឺក៏ដូច្នោះដែរ ហាក់ដូចជាខ្វះការដឹងអ៊ីចឹង ដូច្នេះវាដាស់មនុស្សឱ្យក្រោកពីដំណេក ហើយនៅពេលដែលមនុស្សភ្ញាក់ គេបិទភ្នែករបស់គេ ដោយយកឈ្នះទាំងកំហឹង។ គេមិនចូលចិត្តខ្ញុំដូចជាតិចតួចទេ ប៉ុន្តែនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ខ្ញុំដឹងពីកម្រិតរបស់វា។ ខ្ញុំធ្វើឱ្យពន្លឺភ្លឺខ្លាំងឡើងបន្តិចម្តងៗ ដែលធ្វើឱ្យមនុស្សរស់នៅក្នុងពន្លឺរបស់ខ្ញុំ ដែលកាលពីយូរមកហើយ ពួកគេបានស៊ាំនឹងការសេពគប់ជាមួយពន្លឺ ហើយជាងនេះទៅទៀត ពួកគេផ្តល់តម្លៃដល់ពន្លឺ។ នៅពេលនេះ នគររបស់ខ្ញុំបានមកក្នុងចំណោមមនុស្សរួចហើយ មនុស្សទាំងអស់រាំច្រៀងដោយអំណរ ហើយធ្វើពិធីអបអរសាទរ ផែនដីពេញដោយសេចក្តីរីករាយមួយរំពេច ហើយភាពស្ងប់ស្ងាត់ដែលមានរយៈពេលរាប់ពាន់ឆ្នាំ បានបំផ្លាញដោយសារការមកដល់នៃពន្លឺ ...

ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៩២

ខាង​ដើម៖ ជំពូកទី ២៣

បន្ទាប់៖ ជំពូកទី ២៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ