ជំពូកទី ៣០

បងប្អូនប្រុសៗអើយ ចូរភ្ញាក់ខ្លួនឡើង! បងប្អូនស្រីៗអើយ ចូរភ្ញាក់ខ្លួនឡើង! ថ្ងៃរបស់ខ្ញុំនឹងមិនត្រូវពន្យារឡើយ។ ពេលវេលាជាជីវិត ហើយការប៉ះប៉ូវសងពេលវេលាដែលបានបាត់បង់មកវិញ គឺជាការសង្រ្គោះជីវិត! ពេលវេលានៅមិនឆ្ងាយទេ! ប្រសិនបើអ្នករាល់គ្នាធ្លាក់នៅក្នុងការប្រលងចូលរៀននៅមហាវិទ្យាល័យ អ្នកអាចរៀននិងប្រលងម្ដងហើយម្ដងទៀតបាន។ ក៏ប៉ុន្តែ ថ្ងៃរបស់ខ្ញុំនឹងលែងពន្យារពេលតទៅទៀតហើយ។ ចូរចាំ! ចូរចាំទុកចុះ! ទាំងនេះគឺជាសម្ដីដាស់តឿនដោយសុទ្ធចិត្តរបស់ខ្ញុំ។ ទីបញ្ចប់នៃពិភពលោក ត្រូវបានលាតត្រដាងនៅនឹងមុខអ្នករាល់គ្នាហើយ ហើយភយន្តរាយដ៏ធំសម្បើមនានានឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តើមួយណាសំខាន់ជាង៖ ជីវិតរបស់អ្នករាល់គ្នា ឬក៏ដំណេករបស់អ្នករាល់គ្នា ម្ហូបអាហារ ភេសជ្ជៈ និងការស្លៀកពាក់របស់អ្នករាល់គ្នា? ពេលវេលាដែលអ្នករាល់គ្នាត្រូវថ្លឹងថ្លែងអំពីការទាំងនេះបានមកដល់ហើយ! ឈប់សង្ស័យទៀតទៅ! តើអ្នករាល់គ្នាភ័យខ្លាចពេកដល់ថ្នាក់មិនហ៊ានប្រព្រឹត្តចំពោះរឿងនេះយ៉ាងម៉ឺងម៉ាត់ មែនទេ?

គួរឱ្យអាណិតម្ល៉េះ! អន់អ្វីម្ល៉េះ! ម្ដេចក៏ខ្វាក់ភ្នែកមើលមិនឃើញដូច្នេះ! មនុស្សជាតិអីក៏ឃោរឃៅយ៉ាងនេះ! ពិតណាស់ អ្នកបិទត្រចៀកមិនស្ដាប់ព្រះបន្ទូលរបស់ខ្ញុំឡើយ តើខ្ញុំកំពុងតែមានបន្ទូលទៅកាន់អ្នករាល់គ្នាដោយអសារឥតការឬ? អ្នករាល់គ្នានៅតែខ្ជីខ្ជាទៀត តើហេតុអ្វីទៅ? ហេតុអ្វីបានជាដូច្នេះ? តើអ្នករាល់គ្នាពិតជាមិនធ្លាប់គិតបែបនេះមែនឬ? តើខ្ញុំនិយាយសេចក្តីទាំងនេះទៅកាន់អ្នកណាទៅ? ចូរជឿខ្ញុំចុះ! ខ្ញុំជាព្រះសង្រ្គោះរបស់អ្នករាល់គ្នា! ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដារបស់អ្នករាល់គ្នា! ចូរប្រុងស្មារតី! ចូរប្រុងស្មារតីឡើង! ចូរចាំថា ពេលវេលាដែលបាត់បង់ទៅ នឹងមិនអាចត្រលប់មកវិញឡើយ! នៅក្នុងលោកនេះ គ្មានថ្នាំណាអាចព្យាបាលវិប្បដិសារីបានឡើយ! ដូច្នេះ តើខ្ញុំគួរតែមានបន្ទូលដូចម្ដេចកាន់អ្នករាល់គ្នាទៅ? តើព្រះបន្ទូលរបស់ខ្ញុំមិនមានតម្លៃនឹងឱ្យអ្នករាល់គ្នាយកទៅពិចារណាយ៉ាងយកចិត្តទុកដាក់ម្ដងហើយម្ដងទៀតទេឬ? អ្នករាល់គ្នាមិនខ្វល់នឹងព្រះបន្ទូលរបស់ខ្ញុំទាល់តែសោះ ហើយក៏មិនទទួលខុសត្រូវជាមួយជីវិតរបស់ខ្លួនដែរ។ តើខ្ញុំអាចអត់ទ្រាំចំពោះទង្វើបែបនេះយ៉ាងដូចម្ដេច? តើខ្ញុំអាចធ្វើម្ដេចកើតទៅ?

ក្នុងអំឡុងពេលនេះ ហេតុអ្វីបានជាជីវិតជាពួកជំនុំដែលត្រឹមត្រូវមិនអាចរះឡើងនៅក្នុងចំណោមអ្នករាល់គ្នា? នោះគឺដោយសារតែអ្នករាល់គ្នាខ្វះនូវសេចក្តីជំនឿ។ អ្នកមិនព្រមលះបង់ មិនថ្វាយខ្លួន មិនព្រមលះបង់ខ្លួនឯងនៅចំពោះខ្ញុំ។ ឱពួកកូនប្រុសរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ពួកកូនប្រុសរបស់ខ្ញុំអើយ ចូរជឿលើខ្ញុំចុះ! កូនសម្លាញ់អើយ ហេតុអ្វីបានជាអ្នកមិនគិតពិចារណាលើអ្វីដែលមានក្នុងព្រះហឫទ័យរបស់ខ្ញុំដូច្នេះ?

ខាង​ដើម៖ ជំពូកទី ២៩

បន្ទាប់៖ ជំពូកទី ៣១

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ