ជំពូកទី ៣៦

ព្រះដ៏ពិតគ្រប់ព្រះចេស្ដាជាស្តេចដែលគង់លើរាជបល្ល័ង្ក ត្រួតត្រាលើចក្រវាលទាំងមូល ដោយប្រឈមព្រះភ័ក្ត្រនឹងជាតិសាសន៍ និងមនុស្សរាប់មិនអស់ ហើយសិរីល្អរបស់ព្រះជាម្ចាស់បញ្ចេញពន្លឺពាសពេញពិភពលោក។ អ្វីៗដែលមានជីវិតនៅក្នុងចក្រវាល និងដល់ចុងបំផុតនៃផែនដីនឹងឃើញ។ ភ្នំ ទន្លេ បឹងបួ ដែនដី មហាសមុទ្រ និងភាវៈមានជីវិតទាំងអស់បានទាញបើកវាំងននរបស់ពួកគេ នៅក្នុងពន្លឺនៃព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ដ៏ពិត ហើយពួកគេបានរស់ឡើងវិញ ហាក់ដូចជាភ្ញាក់ពីសុបិន ហើយហាក់ដូចជាពួកគេគឺជាពន្លកដែលកំពុងពើងដីឡើង!

ឱ! ព្រះដ៏ពិតតែមួយអង្គលេចចេញនៅខាងមុខមនុស្សលោក។ តើអ្នកណាហ៊ានប្រព្រឹត្តចំពោះទ្រង់ដោយការទាស់ទទឹងនោះ? គ្រប់គ្នាញ័រដោយភាពភ័យខ្លាច។ គ្រប់គ្នាជឿជាក់ទាំងស្រុង ហើយអង្វរសុំអភ័យទោសជាច្រើនសា។ មនុស្សរាប់មិនអស់លុតជង្គង់នៅចំពោះទ្រង់ ហើយមាត់រាប់មិនអស់ថ្វាយបង្គំទ្រង់! ទ្វីប និងមហាសមុទ្រ ភ្នំ ទន្លេ និងអ្វីៗទាំងអស់សរសើរតម្កើងទ្រង់ដោយឥតទីបញ្ចប់! ខ្យល់ដ៏កក់ក្ដៅ អមដោយខ្យល់ដង្ហើមនៃនិទាឃរដូវ នាំមកនូវភ្លៀងនិទាឃរដូវស្រាលៗមិនឈប់ឈរ។ ទឹកអូរដែលហូរឆៗ និងមហាជនគឺដូចគ្នា ទាំងពីរពោរពេញដោយក្ដីទុក្ខព្រួយ និងក្ដីអំណរ ដោយស្រក់ទឹកភ្នែកនៃការជាប់ជំពាក់ និងការបន្ទោសខ្លួនឯង។ ទន្លេ បឹងបួ រលកបោក និងរលកធំៗទាំងអស់កំពុងតែច្រៀង សរសើរតម្កើងព្រះនាមដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដ៏ពិត! សម្លេងនៃការសរសើរបន្លឺឡើងយ៉ាងច្បាស់ម្លេះ! អ្វីៗដែលចាស់ ដែលធ្លាប់ត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ទាំងអស់នោះនឹងត្រូវបានកែប្រែថ្មីឡើងវិញ និងត្រូវបានផ្លាស់ប្ដូរ ហើយនឹងចូលទៅក្នុងស្ថានថ្មីទាំងស្រុង...

នេះគឺជាត្រែដ៏បរិសុទ្ធ ហើយវាបានបន្លឺសម្លេងហើយ!! ចូរស្ដាប់សូរវាចុះ។ សម្លេងដ៏ផ្អែមនោះ គឺជាព្រះសូរសៀងនៃបល្ល័ង្ក។ វាប្រកាសទៅដល់គ្រប់ជាតិសាសន៍ និងប្រជារាស្ត្រ ថាពេលវេលាបានមកដល់ហើយ លទ្ធផលនៃគ្រាចុងក្រោយបានមកដល់ហើយ ផែនការគ្រប់គ្រងរបស់ខ្ញុំត្រូវបានបញ្ចប់ហើយ នគររបស់ខ្ញុំបានលេចឡើងយ៉ាងចំហនៅលើផែនដី ហើយនគរនានារបស់ពិភពលោកបានក្លាយជានគររបស់ខ្ញុំ ជាព្រះជាម្ចាស់។ ត្រែទាំងប្រាំពីររបស់ខ្ញុំ បន្លឺសម្លេងចេញពីបល្ល័ង្ក ហើយរឿងរ៉ាវដ៏អស្ចារ្យយ៉ាងនេះនឹងកើតឡើង!មនុស្សនៅចុងបំផុតនៃផែនដីនឹងប្រញាប់ប្រញាប់ជាមួយគ្នាចេញពីទិសដៅនីមួយៗ ដោយកម្លាំងនៃផ្ទាំងទឹកកក និងអំណាចនៃផ្គររន្ទះ អ្នកខ្លះជិះទូកនៅតាមសមុទ្រ អ្នកខ្លះជិះយន្ដហោះ អ្នកខ្លះជិះយានជំនិះគ្រប់ទំហំ និងសណ្ឋាន អ្នកខ្លះជិះលើខ្នងសេះ។ ចូរមើលឱ្យជិត។ ចូរស្ដាប់យ៉ាងប្រុងប្រយ័ត្ន។ អ្នកជិះសេះដែលមានគ្រប់ពណ៌ ដែលវិញ្ញាណត្រូវបានដាស់ឡើង ដែលមានចេស្ដា និងប្រសើរលើសលន់ទាំងនេះ ហាក់ដូចជាចាប់យកសមរភូមិ គឺមិនអើពើនឹងសេចក្ដីស្លាប់ទេ។ នៅកណ្ដាលស្នូរកញ្ជ្រៀវរបស់សេះ និងសម្រែករបស់មនុស្សដែលស្រែករកព្រះជាម្ចាស់ដ៏ពិត មនុស្សប្រុសស្រី និងក្មេងៗជាច្រើន នឹងត្រូវជាន់ដោយក្រចករបស់ពួកវាមួយរំពេច។ អ្នកខ្លះនឹងស្លាប់ អ្នកខ្លះនឹងដកដង្ហើមចុងក្រោយរបស់ពួកគេ អ្នកខ្លះនឹងត្រូវកិនកម្ទេច ដោយគ្មាននរណាម្នាក់មើលថែពួកគេ ដោយស្រែកយ៉ាងរំជួលចិត្ត និងស្រែកថ្ងូរដោយការឈឺចាប់។ ពួកកូនប្រុសនៃការបះបោរអើយ! តើនេះមិនមែនជាលទ្ធផលចុងក្រោយរបស់អ្នករាល់គ្នាទេឬ?

ខ្ញុំទតមើលរាស្ត្ររបស់ខ្ញុំដោយក្ដីអំណរ ជាអ្នកដែលអាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំ ហើយប្រមូលគ្នាមកពីគ្រប់ជាតិសាសន៍ និងដែនដីទាំងអស់។ មហាជនដែលតែងតែនិយាយពីព្រះដ៏ពិតចេញពីមាត់ សរសើរតម្កើង និងរាំលោតដោយគ្មានទីបញ្ចប់! ពួកគេធ្វើបន្ទាល់ទៅកាន់ពិភពលោក ហើយសម្លេងនៃបន្ទាល់របស់ពួកគេអំពីព្រះដ៏ពិត គឺដូចទៅនឹងសូរគ្រាំគ្រេងនៃទឹកច្រើនអនេក។ មហាជននឹងចោមរោមគ្នាចូលទៅក្នុងនគររបស់ខ្ញុំ។

ត្រែទាំងប្រាំពីររបស់ខ្ញុំបន្លឺសម្លេងដាស់អ្នកដែលកំពុងលង់លក់ក្នុងដំណេក! ចូរក្រោកឡើងឱ្យឆាប់ វាមិនទាន់យឺតពេលទេ។ ចូរសម្លឹងទៅកាន់ជីវិតរបស់អ្នក! ចូរបើកភ្នែករបស់អ្នកឡើង ហើយមើលថាតើពេលនេះម៉ោងប៉ុន្មានហើយ។ តើមានអ្វីខ្លះដែលត្រូវស្វែងរក? តើត្រូវគិតពីអ្វីខ្លះ? តើមានអ្វីត្រូវជាប់ជំពាក់? តើអ្នកមិនដែលពិចារណាអំពីភាពខុសគ្នាផ្នែកគុណតម្លៃ រវាងការទទួលបានជីវិតរបស់ខ្ញុំ និងការទទួលបានគ្រប់យ៉ាងដែលអ្នកស្រឡាញ់ និងជាប់ជំពាក់ទេឬ? ចូរកុំមានបំណងតទៅទៀត ហើយក៏កុំលោតកញ្ឆេងតទៅទៀតដែរ។ ចូរកុំខកខានឱកាសនេះឱ្យសោះ។ ពេលនេះ នឹងមិនមកម្ដងទៀតឡើយ! ចូរក្រោកឈរឡើងពេលនេះ ចូរអនុវត្តការធ្វើលំហាត់ប្រាណនៃវិញ្ញាណរបស់អ្នក ចូរប្រើប្រាស់គ្រប់ឧបករណ៍នានា ដើម្បីមើលឱ្យធ្លុះ និងបង្អាក់ល្បិចកល ព្រមទាំងការបោកបញ្ឆោតគ្រប់យ៉ាងរបស់សាតាំង នោះទើបបទពិសោធនៃជីវិតរបស់អ្នកអាចត្រូវបានធ្វើឱ្យកាន់តែជ្រាលជ្រៅ ហើយអ្នកអាចបង្ហាញពីនិស្ស័យរបស់ខ្ញុំ នោះទើបជីវិតរបស់អ្នកអាចក្លាយជាពេញវ័យ និងត្រូវបានបន្ថែមរសជាតិ ហើយអ្នកអាចដើរតាមស្នាមព្រះបាទរបស់ខ្ញុំជានិច្ច។ មិនត្រូវរួញរា មិនត្រូវទន់ខ្សោយ ត្រូវបោះជំហានទៅមុខជានិច្ច មួយជំហានម្ដងៗ ទៅត្រង់រហូតដល់ទីបញ្ចប់នៃផ្លូវ!

នៅពេលដែលត្រែទាំងប្រាំពីរបន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការកោះហៅទៅរកការជំនុំជម្រះ ការជំនុំជម្រះពួកកូនប្រុសនៃការបះបោរ ការជំនុំជម្រះនៃជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ហើយជាតិសាសន៍នីមួយៗនឹងប្រគល់ខ្លួននៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។ ព្រះភ័ក្រ្តដ៏មានសិរីល្អរបស់ព្រះជាម្ចាស់នឹងច្បាស់ជាលេចឡើងនៅចំពោះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់។ គ្រប់គ្នានឹងជឿទាំងស្រុង ហើយស្រែករកព្រះជាម្ចាស់ដ៏ពិតដោយគ្មានទីបញ្ចប់។ ព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានឹងកាន់តែមានសិរីល្អ ហើយពួកកូនប្រុសរបស់ខ្ញុំ និងខ្ញុំនឹងចែករំលែកនៅក្នុងសិរីល្អ ហើយចែករំលែកនៅក្នុងភាពជាស្ដេច ដោយការជំនុំជម្រះជាតិសាសន៍ទាំងអស់ និងមនុស្សទាំងអស់ ដាក់ទោសមនុស្សអាក្រក់ សង្គ្រោះ និងមានសេចក្ដីមេត្តាករុណាចំពោះអ្នកដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើឱ្យនគរព្រះខ្លាំងក្លា និងមានស្ថិរភាព។ តាមរយៈសម្លេងនៃត្រែទាំងប្រាំពីរ មនុស្សជាច្រើននឹងត្រូវបានសង្គ្រោះ ដោយធ្វើការវិលត្រឡប់មកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ដើម្បីលុតជង្គង់ និងថ្វាយបង្គំដោយការសរសើរជានិច្ច!

នៅពេលដែលត្រែទាំងប្រាំពីរបន្លឺសម្លេងម្ដងទៀត វានឹងក្លាយជាការបញ្ចប់នៃសម័យកាល សូរសម្លេងត្រែនៃជ័យជម្នះលើអារក្សសាតាំង ការគំនាប់ដែលប្រាប់ជាមុនអំពីការចាប់ផ្ដើមនៃការរស់នៅយ៉ាងចំហនៅក្នុងនគរព្រះនៅលើផែនដី! សម្លេងអ្វីក៏ត្រដែតម្ល៉េះ សម្លេងនេះខ្ទរជុំវិញបល្ល័ង្ក សូរសម្លេងត្រែនេះអង្រួនស្ថានសួគ៌ និងផែនដី ដែលជាទីសម្គាល់នៃភាពជោគជ័យនៃផែនការគ្រប់គ្រងរបស់ខ្ញុំ ដែលជាការជំនុំជម្រះសាតាំង។ វាដាក់ទោសពិភពលោកចាស់នេះទាំងស្រុងដល់ស្លាប់ ដើម្បីត្រលប់ទៅកាន់ជង្ហុកធំ! សូរសម្លេងត្រែនេះ ផ្ដល់សញ្ញាថា ទ្វារនៃព្រះគុណគឺជិតបិទហើយ ថាជីវិតរបស់នគរព្រះនឹងចាប់ផ្ដើមនៅលើផែនដី គឺចាប់ផ្ដើមដោយត្រឹមត្រូវ និងសមរម្យ។ ព្រះជាម្ចាស់សង្គ្រោះអ្នកណាដែលស្រឡាញ់ទ្រង់។ នៅពេលដែលពួកគេវិលត្រឡប់ទៅរកនគររបស់ទ្រង់ នោះមនុស្សនៅលើផែនដីនឹងជួបប្រទះនូវគ្រោះអត់ឃ្លាន និងរោគប៉ែស ហើយចានទាំងប្រាំពីរ និងគ្រោះកាចទាំងប្រាំពីររបស់ព្រះជាម្ចាស់ នឹងមានសុពលភាពបន្តបន្ទាប់គ្នា។ ផ្ទៃមេឃ និងផែនដីនឹងកន្លងផុតទៅ ប៉ុន្តែព្រះបន្ទូលរបស់ខ្ញុំនឹងមិនកន្លងផុតឡើយ។

ខាង​ដើម៖ ជំពូកទី ៣៥

បន្ទាប់៖ ជំពូកទី ៣៧

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ