អស់អ្នកដែលនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍ ត្រូវតែឆ្លងកាត់ការបន្សុទ្ធ

ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ នោះអ្នកត្រូវតែស្ដាប់បង្គាប់ព្រះជាម្ចាស់ យកសេចក្តីពិតទៅអនុវត្ត ហើយបំពេញគ្រប់ទាំងកាតព្វកិច្ចរបស់អ្នក។ លើសពីនេះទៀត អ្នកត្រូវតែយល់ពីរឿងរ៉ាវដែលអ្នកគួរមានបទពិសោធ។ ប្រសិនបើអ្នកគ្រាន់តែមានបទពិសោធក្នុងការដែលអ្នកកំពុងត្រូវបានដោះស្រាយ កំពុងត្រូវបានប្រៀនប្រដៅ និងកំពុងត្រូវបានជំនុំជម្រះ ប្រសិនបើអ្នកគ្រាន់តែអាចរីករាយនឹងព្រះជាម្ចាស់ ប៉ុន្តែនៅតែមិនអាចទទួលបាននូវអារម្មណ៍នៅពេលព្រះជាម្ចាស់ប្រៀនប្រដៅអ្នក ឬដោះស្រាយជាមួយនឹងអ្នក ការនេះគឺមិនអាចទទួលយកបាននោះទេ។ ប្រហែលជានៅក្នុងឧទាហរណ៍នៃការបន្សុទ្ធនេះ អ្នកអាចឈរជើងនៅកន្លែងរបស់អ្នក ប៉ុន្តែការនេះនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកនៅតែត្រូវដើរទៅមុខជានិច្ច។ មេរៀននៃការស្រឡាញ់ព្រះជាម្ចាស់មិនដែលចប់ ហើយគ្មានទីបញ្ចប់ឡើយ។ មនុស្សយល់ឃើញថា ការជឿលើព្រះជាម្ចាស់ជាអ្វីដែលសាមញ្ញបំផុត ប៉ុន្តែនៅពេលដែលពួកគេទទួលបានបទពិសោធជាក់ស្តែង នោះពួកគេនឹងដឹងថាជំនឿលើព្រះជាម្ចាស់មិនសាមញ្ញដូចអ្វីដែលមនុស្សស្រមៃគិតនោះទេ។ នៅពេលដែលព្រះជាម្ចាស់ទ្រង់ធ្វើកិច្ចការដើម្បីបន្សុទ្ធមនុស្ស នោះគឺមនុស្សរងទុក្ខ។ នៅពេលមនុស្សទទួលការបន្សុទ្ធកាន់តែច្រើន នោះពួកគេនឹងស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេកាន់តែច្រើនដែរ។ ផ្ទុយទៅវិញ បើមនុស្សទទួលការបន្សុទ្ធតិចតួច នោះសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះជាម្ចាស់នឹងមានការលូតលាស់កាន់តែតិចទៅៗ ហើយព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលនឹងត្រូវបើកសម្ដែងដល់ពួកគេ ក៏កាន់តែតិចដែរ។ នៅពេលការបន្សុទ្ធ និងការរងទុក្ខរបស់មនុស្សបែបនេះកាន់តែច្រើនឡើងៗ ហើយការរងទារុណកម្មដែលពួកគេជួបប្រទះកាន់តែច្រើន នោះពួកគេនឹងកាន់តែស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំងឡើង ជំនឿដ៏ពិតប្រាកដរបស់ពួកគេចំពោះព្រះជាម្ចាស់កាន់តែខ្លាំងឡើង ហើយចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកគេអំពីព្រះជាម្ចាស់ក៏កាន់តែច្រើនឡើងដែរ។ នៅក្នុងបទពិសោធរបស់អ្នក អ្នកនឹងឃើញមនុស្សដែលរងទុក្ខយ៉ាងខ្លាំង នៅពេលពួកគេទទួលនូវការបន្សុទ្ធ ជាអ្នកដែលត្រូវបានដោះស្រាយ និងត្រូវបានប្រៀនប្រដៅច្រើន ហើយអ្នកនឹងឃើញថា ទាំងនោះគឺជាអស់អ្នកដែលមានសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះព្រះជាម្ចាស់ និងមានចំណេះដឹងអំពីព្រះជាម្ចាស់បានជ្រៅជ្រះ និងជ្រាលជ្រៅជាងមុន។ អ្នកដែលមិនមានបទពិសោធក្នុងការទទួលបានការដោះស្រាយ នឹងមានចំណេះដឹង ប៉ុន្ដែមានសើៗ ហើយពួកគេអាចនិយាយថា៖ «ព្រះជាម្ចាស់ល្អណាស់ ទ្រង់ផ្ដល់នូវព្រះគុណដល់មនុស្ស ដើម្បីឱ្យពួកគេអាចរីករាយនឹងទ្រង់»។ ប្រសិនបើមនុស្សបានឆ្លងកាត់បទពិសោធក្នុងការទទួលបានការដោះស្រាយ និងត្រូវបានប្រៀនប្រដៅ នោះពួកគេអាចនិយាយអំពីចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់បាន។ ដូច្នេះបើកិច្ចការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់កាន់តែច្រើននៅចំពោះមនុស្ស នោះតម្លៃ និងភាពសំខាន់ក៏កាន់តែមានច្រើន។ បើមានការពិបាកក្នុងការចូលទៅកាន់អ្នកកាន់តែច្រើន ហើយភាពមិនស៊ីគ្នាទៅនឹងសញ្ញាណរបស់អ្នកកាន់តែច្រើន នោះកិច្ចការរបស់ព្រះជាម្ចាស់គឺអាចយកឈ្នះលើអ្នក ទទួលយកអ្នក និងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ ភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់មានការអស្ចារ្យខ្លាំងណាស់! ប្រសិនបើព្រះជាម្ចាស់មិនបានបន្សុទ្ធមនុស្សតាមរបៀបនេះទេ ប្រសិនបើទ្រង់មិនបានធ្វើកិច្ចការទៅតាមវិធីសាស្រ្តនេះទេ នោះកិច្ចការរបស់ទ្រង់នឹងគ្មានប្រសិទ្ធភាព ហើយគ្មានភាពសំខាន់អ្វីឡើយ។ នៅក្នុងពេលកន្លងមក ធ្លាប់មានការនិយាយថា ព្រះជាម្ចាស់នឹងជ្រើសរើស ហើយទទួលបានក្រុមនេះ ហើយទ្រង់ប្រោសឱ្យពួកគេបានគ្រប់លក្ខណ៍នៅគ្រាចុងក្រោយ។ ត្រង់ចំណុចនេះ គឺមានភាពសំខាន់ដ៏អស្ចារ្យ។ បើកិច្ចការដែលទ្រង់អនុវត្តនៅក្នុងអ្នករាល់គ្នាកាន់តែច្រើន នោះសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះព្រះជាម្ចាស់ គឺកាន់តែជ្រាលជ្រៅ និងបរិសុទ្ធឡើង។ បើកិច្ចការរបស់ព្រះជាម្ចាស់កាន់តែច្រើន មនុស្សកាន់តែអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់កាន់តែច្រើន ហើយចំណេះដឹងរបស់មនុស្សអំពីទ្រង់ក៏កាន់តែជ្រាលជ្រៅទៅទៀត។ នៅថ្ងៃចុងក្រោយ ផែនការប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រង នឹងត្រូវបញ្ចប់។ តើវាពិតជាអាចបញ្ចប់ដោយងាយទេ? នៅពេលដែលទ្រង់យកឈ្នះមនុស្ស តើកិច្ចការរបស់ទ្រង់នឹងត្រូវបញ្ចប់ឬ? តើវាសាមញ្ញអ៊ីចឹងពេកទេ? មនុស្សពិតជាស្រមៃគិតថា វាសាមញ្ញដូចនេះមែន ប៉ុន្តែអ្វីដែលព្រះជាម្ចាស់ធ្វើ គឺមិនសាមញ្ញអ៊ីចឹងទេ។ មិនថាកិច្ចការរបស់ព្រះជាម្ចាស់ណាមួយនោះទេ គឺមនុស្សមិនអាចយល់បានឡើយ។ ប្រសិនបើអ្នកអាចយល់ពីវាបាន នោះកិច្ចការរបស់ព្រះជាម្ចាស់នឹងគ្មានភាពសំខាន់ ឬគ្មានតម្លៃអ្វីទេ។ កិច្ចការដែលព្រះជាម្ចាស់បានធ្វើ គឺមនុស្សមិនអាចយល់បានឡើយ។ វាផ្ទុយពីសញ្ញាណរបស់អ្នកទាំងស្រុង ហើយបើការដែលមិនអាចត្រូវគ្នាជាមួយនឹងសញ្ញាណរបស់អ្នកមានកាន់តែច្រើន នោះបង្ហាញថា កិច្ចការរបស់ព្រះជាម្ចាស់ពិតជាមានន័យមែន។ ប្រសិនបើវាត្រូវគ្នានឹងសញ្ញាណរបស់អ្នក នោះវានឹងគ្មានន័យទេ។ សព្វថ្ងៃនេះ អ្នកមានអារម្មណ៍ថាកិច្ចការរបស់ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់ ហើយបើអ្នកកាន់តែមានអារម្មណ៍ថាវាកាន់តែអស្ចារ្យ នោះអ្នកកាន់តែមានអារម្មណ៍ថាព្រះជាម្ចាស់ជាព្រះដែលយើងមិនអាចយល់បាន ហើយអ្នកនឹងឃើញថាការប្រព្រឹត្ដិរបស់ព្រះជាម្ចាស់អស្ចារ្យយ៉ាងណា។ ប្រសិនបើទ្រង់គ្រាន់តែធ្វើការសើៗអោយតែរួចដើម្បីយកឈ្នះលើមនុស្ស ហើយក្រោយមកទៀតមិនធ្វើអ្វីសោះ មនុស្សនឹងមិនអាចមើលឃើញពីភាពសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់បានឡើយ។ ថ្វីបើឥឡូវនេះ អ្នកកំពុងទទួលនូវការបន្សុទ្ធបន្តិចបន្តួចក្ដី តែវាមានអត្ថប្រយោជន៍ដ៏ច្រើនចំពោះការរីកលូតលាស់នៅក្នុងជីវិតរបស់អ្នក។ ដូច្នេះវាគឺជាតម្រូវការចាំបាច់បំផុតសម្រាប់អ្នករាល់គ្នាដែលត្រូវឆ្លងកាត់ការលំបាកបែបនេះ។ ថ្ងៃនេះ អ្នកទទួលបានការបន្សុទ្ធបន្តិចបន្តួច ប៉ុន្តែនៅពេលក្រោយ អ្នកនឹងអាចមើលឃើញយ៉ាងពិតប្រាកដអំពីការប្រព្រឹត្តិរបស់ព្រះជាម្ចាស់ ហើយទីបំផុតអ្នកនឹងនិយាយថា៖ «ការប្រព្រឹត្ដិរបស់ព្រះជាម្ចាស់ គឺអស្ចារ្យខ្លាំងណាស់!» ទាំងនេះគឺជាព្រះបន្ទូលនៅក្នុងចិត្តរបស់អ្នក។ ដោយមានបទពិសោធនៃការបន្សុទ្ធពីព្រះជាម្ចាស់មួយរយៈ (ទុក្ខលំបាករបស់អ្នកដែលបម្រើ និងពេលវេលានៃការវាយផ្ចាល) ទីបំផុត មនុស្សមួយចំនួនបាននិយាយថា «ការជឿលើព្រះជាម្ចាស់ គឹពិតជាពិបាកខ្លាំងណាស់!» ការដែលពួកគេបានប្រើពាក្យថា «ពិតជាពិបាកខ្លាំងណាស់» បង្ហាញឱ្យឃើញថា ការប្រព្រឹត្តិរបស់ព្រះជាម្ចាស់ គឺមិនអាចយល់បានឡើយ ដោយកិច្ចការរបស់ព្រះជាម្ចាស់មានភាពសំខាន់ និងមានគុណតម្លៃយ៉ាងខ្លាំង ហើយកិច្ចការរបស់ទ្រង់ គឺសក្តិសមនឹងទទួលបានការឱ្យតម្លៃយ៉ាងខ្ពស់ពីមនុស្ស។ បន្ទាប់ពីខ្ញុំបានធ្វើកិច្ចការយ៉ាងច្រើន ប្រសិនបើអ្នកមិនមានចំណេះដឹងបន្ដិចសោះ ពេលនោះតើកិច្ចការរបស់ខ្ញុំនឹងនៅតែមានតម្លៃដែរឬទេ? វានឹងធ្វើឱ្យអ្នកនិយាយថា៖ «ការបម្រើព្រះជាម្ចាស់ គឺពិតជាពិបាកខ្លាំងណាស់ ការប្រព្រឹត្ដរបស់ព្រះជាម្ចាស់គឺអស្ចារ្យណាស់ ហើយព្រះជាម្ចាស់ពិតជាមានព្រះប្រាជ្ញាញាណមែន! ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ណាស់!» បន្ទាប់ពីឆ្លងកាត់បទពិសោធមួយរយៈមក ប្រសិនបើអ្នកអាចនិយាយពាក្យបែបនេះ នោះការនេះសរបញ្ជាក់ថាអ្នកទទួលបានកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងអ្នកហើយ។ ថ្ងៃមួយ នៅពេលដែលអ្នកកំពុងផ្សាយដំណឹងល្អនៅបរទេស ហើយមានគេសួរអ្នកថា៖ តើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ទៅជាយ៉ាងណាហើយ? អ្នកនឹងអាចនិយាយថា «សកម្មភាពរបស់ព្រះជាម្ចាស់គឺគួរឱ្យស្ញប់ស្ញែង!» ពួកគេនឹងមានអារម្មណ៍ថា ពាក្យរបស់អ្នក និយាយពីបទពិសោធជាក់ស្តែង។ នេះគឺជាការធ្វើបន្ទាល់ដ៏ពិត។ អ្នកនឹងនិយាយថា កិច្ចការរបស់ព្រះជាម្ចាស់គឺពោរពេញទៅដោយប្រាជ្ញា ហើយកិច្ចការរបស់ទ្រង់ដែលមាននៅក្នុងអ្នក ពិតជាបានធ្វើឱ្យអ្នកជឿជាក់ ហើយយកឈ្នះលើដួងចិត្តរបស់អ្នកបាន។ អ្នកនឹងស្រឡាញ់ទ្រង់ជានិច្ច ពីព្រោះទ្រង់វិសេសជាងសេចក្ដីស្រឡាញ់របស់មនុស្សទៅទៀត! ប្រសិនបើអ្នកអាចនិយាយរឿងទាំងនេះបាន នោះអ្នកអាចផ្លាស់ប្រែចិត្តមនុស្សបានហើយ។ ទាំងអស់នេះ គឺជាការធ្វើបន្ទាល់។ ប្រសិនបើអ្នកអាចធ្វើបន្ទាល់ដោយសូររំពង ដើម្បីឱ្យមនុស្សស្រក់ទឹកភ្នែក នោះបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលពិតជាស្រឡាញ់ព្រះជាម្ចាស់ ដ្បិតអ្នកអាចថ្លែងទីបន្ទាល់ថាស្រឡាញ់ព្រះជាម្ចាស់ ហើយតាមរយៈអ្នក សកម្មភាពរបស់ព្រះជាម្ចាស់ អាចយកជាធ្វើទីបន្ទាល់បាន។ តាមរយៈទីបន្ទាល់របស់អ្នក អ្នកដទៃត្រូវបានបង្កើតឡើងដើម្បីស្វែងរកកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីទទួលបានបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ និងទោះនៅក្នុងបរិស្ថានណាក៏ដោយដែលពួកគេភប់ប្រសព្វ ពួកគេនឹងអាចឈរយ៉ាងរឹងមាំបាន។ នេះគឺជាមធ្យោបាយដ៏ពិតតែមួយគត់នៃការធ្វើបន្ទាល់ ហើយនេះប្រាកដណាស់ថាជាអ្វីដែលជាសេចក្ដីតម្រូវចំពោះអ្នកឥឡូវនេះ។ អ្នកគប្បីឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មានតម្លៃខ្លាំងណាស់ ហើយសក្តិសមនឹងទទួលបានការឱ្យតម្លៃយ៉ាងខ្ពស់ពីមនុស្សថា ព្រះជាម្ចាស់មានតម្លៃខ្លាំងណាស់ ហើយមានបរិបូរក្រៃលែង។ ទ្រង់មិនត្រឹមតែអាចមានព្រះបន្ទូលនោះទេ ប៉ុន្តែថែមទាំងជំនុំជម្រះមនុស្ស បន្សុទ្ធចិត្តពួកគេ នាំឱ្យពួកគេរីករាយ ទទួលបានពួកគេ ឈ្នះពួកគេ និងប្រោសឱ្យពួកគេបានគ្រប់លក្ខណ៍។ តាមបទពិសោធរបស់អ្នក អ្នកនឹងឃើញថាព្រះជាម្ចាស់គួរឱ្យស្រឡាញ់ខ្លាំងណាស់។ ដូច្នេះតើអ្នកស្រឡាញ់ព្រះជាម្ចាស់ខ្លាំងប៉ុនណាឥឡូវនេះ? តើអ្នកពិតជាអាចនិយាយរឿងទាំងនេះចេញពីបេះដូងអ្នកបានទេ? នៅពេលដែលអ្នកអាចបង្ហាញនូវពាក្យទាំងនេះ ចេញពីជម្រៅចិត្តអ្នក ពេលនោះអ្នកនឹងអាចធ្វើបន្ទាល់បាន។ នៅពេលដែលបទពិសោធរបស់អ្នកឈានដល់កម្រិតនេះ អ្នកនឹងអាចមានសមត្ថភាពធ្វើបន្ទាល់សម្រាប់ព្រះជាម្ចាស់ ហើយអ្នកនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ ប្រសិនបើបទពិសោធរបស់អ្នកមិនឈានដល់កម្រិតនេះទេ នោះអ្នកនឹងនៅកាន់តែឆ្ងាយ។ វាជារឿងធម្មតាទេដែលមនុស្សបើកបង្ហាញពីភាពទន់ខ្សោយក្នុងកំឡុងពេលដំណើរការបន្សុទ្ធ ប៉ុន្តែបន្ទាប់ពីការបន្សុទ្ធរួចរាល់ហើយ អ្នកគប្បីអាចនិយាយបានថា៖ «ព្រះជាម្ចាស់ពិតជាឈ្លាសវៃណាស់ក្នុងកិច្ចការរបស់ទ្រង់!» ប្រសិនបើអ្នកពិតជាអាចទទួលបាននូវការយល់ដឹងជាក់ស្តែងនៃពាក្យទាំងនេះ នោះវានឹងត្រឡប់ជាអ្វីដែលអ្នកស្រឡាញ់ខ្លាំងបំផុត ហើយបទពិសោធរបស់អ្នកនឹងមានតម្លៃ។

តើអ្នកគួរដេញតាមអ្វីឥឡូវនេះ? មិនថាអ្នកមានសមត្ថភាពក្នុងការធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់បានឬអត់នោះទេ មិនថាអ្នកអាចក្លាយជាស្មរបន្ទាល់ និងជាការបង្ហាញចេញរបស់ព្រះជាម្ចាស់ឬអត់នោះទេ ហើយមិនថាអ្នកស័ក្តិសមនឹងឱ្យទ្រង់ប្រើឬអត់នោះទេ ទាំងនេះគឺជាអ្វីដែលអ្នកគប្បីស្វែងរក។ តើព្រះជាម្ចាស់ពិតជាបានធ្វើកិច្ចការច្រើនប៉ុនណានៅក្នុងអ្នក? តើអ្នកបានឃើញប៉ុន្មាន? តើអ្នកបានប៉ះប៉ុន្មាន? តើអ្នកមានបទពិសោធ និងភ្លក្សរសជាតិបានប៉ុន្មានហើយ? មិនថាព្រះជាម្ចាស់បានល្បងលអ្នក ដោះស្រាយជាមួយអ្នក ឬប្រៀនប្រដៅអ្នកនោះទេ សកម្មភាព និងកិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងសម្រាប់អ្នក។ ប៉ុន្តែក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលមានឆន្ទៈចង់ស្វែងរកឱ្យបានគ្រប់លក្ខណ៍ដោយសារទ្រង់ តើអ្នកអាចធ្វើបន្ទាល់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ដោយផ្អែកលើបទពិសោធជាក់ស្តែងរបស់អ្នកឬទេ? តើអ្នកអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈបទពិសោធជាក់ស្តែងរបស់អ្នកឬទេ? តើអ្នកអាចផ្តល់ឱ្យអ្នកដទៃតាមរយៈបទពិសោធជាក់ស្តែងផ្ទាល់ខ្លួនរបស់អ្នក ហើយលះបង់ពេលពេញមួយជីវិតរបស់អ្នក ដើម្បីធ្វើបន្ទាល់ចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? ដើម្បីធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នកត្រូវតែពឹងផ្អែកលើបទពិសោធ ចំណេះដឹង និងតម្លៃដែលអ្នកបានបង់។ មានតែធ្វើដូច្នេះទេ ទើបអ្នកអាចផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ តើអ្នកជាមនុស្សម្នាក់ដែលធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកមានសេចក្តីប្រាថ្នានេះទេ? ប្រសិនបើអ្នកអាចធ្វើបន្ទាល់អំពីព្រះនាមទ្រង់ ហើយលើសពីនេះទៅទៀត ធ្វើបន្ទាល់អំពីកិច្ចការរបស់ទ្រង់ ហើយប្រសិនបើអ្នកអាចរស់នៅតាមរូបភាពដែលទ្រង់តម្រូវពីរាស្ត្ររបស់ទ្រង់ នោះអ្នកគឺជាស្មរបន្ទាល់សម្រាប់ព្រះជាម្ចាស់។ តើអ្នកពិតជាធ្វើបន្ទាល់អំពីព្រះជាម្ចាស់យ៉ាងដូចម្តេច? អ្នកធ្វើវាដោយស្វែងរក និងចង់រស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដោយធើ្វ បន្ទាល់ជាមួយនឹងពាក្យរបស់អ្នក នោះគឺអនុញ្ញាតឱ្យមនុស្សដឹងពីកិច្ចការរបស់ទ្រង់ និងមើលឃើញសកម្មភាពរបស់ទ្រង់។ ប្រសិនបើអ្នកពិតជាស្វែងរករបស់ទាំងនេះមែន នោះព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្វីទាំងអស់ដែលអ្នកស្វែងរក គឹដើម្បីឱ្យបានការប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ហើយទទួលបានព្រះពរនៅចុងបញ្ចប់ នោះទស្សនៈនៃសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺមិនសុទ្ធទេ។ អ្នកគប្បីស្វែងរកវិធីដើម្បីមើលឃើញការប្រព្រឹត្តិរបស់ព្រះជាម្ចាស់នៅក្នុងជីវិតពិត របៀបក្នុងការផ្គាប់ព្រះហឫទ័យទ្រង់នៅពេលដែលទ្រង់បើកសម្ដែងពីបំណងព្រះហឫទ័យរបស់ទ្រង់មកកាន់អ្នក និងស្វែងរកវិធីដែលអ្នកគួរធ្វើបន្ទាល់អំពីភាពអស្ចារ្យ និងអំពីព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយនិងរបៀបធ្វើបន្ទាល់អំពីការដែលទ្រង់ប្រៀនប្រដៅ និងដោះស្រាយជាមួយអ្នក។ ទាំងអស់នេះគឺជារឿងដែលអ្នកគប្បីពិចារណា។ ប្រសិនបើសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ គឺសម្រាប់តែការដែលអ្នកអាចចែកចាយនូវសិរីរុងរឿងរបស់ព្រះជាម្ចាស់ បន្ទាប់ពីទ្រង់ប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ នោះវានៅតែមិនទាន់គ្រប់គ្រាន់ ហើយមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់នៅឡើយទេ។ អ្នកត្រូវតែអាចធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ បំពេញតាមការទាមទាររបស់ទ្រង់ និងទទួលយកបទពិសោធអំពីកិច្ចការដែលទ្រង់បានធ្វើចំពោះមនុស្ស តាមរបៀបជាក់ស្តែង។ មិនថាការឈឺចាប់ ការស្រក់ទឹកភ្នែក ឬការសោកសៅទេ អ្នកត្រូវតែទទួលនូវបទពិសោធនៃរឿងរ៉ាវទាំងអស់នេះ នៅក្នុងការអនុវត្តរបស់អ្នក។ រឿងរ៉ាវទាំងអស់នេះ នឹងនាំឱ្យអ្នកបានគ្រប់លក្ខណ៍ ជាមនុស្សម្នាក់ដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ តើឥឡូវនេះ ជាអ្វីឱ្យប្រាកដដែលបង្ខំអ្នកឱ្យរងទុក្ខ ហើយស្វែងរកភាពគ្រប់លក្ខណ៍នោះ? តើការរងទុក្ខបច្ចុប្បន្នរបស់អ្នក ពិតជាដើម្បីប្រយោជន៍ក្នុងការស្រឡាញ់ព្រះជាម្ចាស់ និងធ្វើបន្ទាល់សម្រាប់ទ្រង់មែនទេ? ឬក៏សម្រាប់ជាប្រយោជន៍នៃព្រះពរខាងសាច់ឈាម សម្រាប់សេចក្ដីសង្ឃឹម និងវាសនាអនាគតរបស់អ្នក? គ្រប់ទាំងចេតនា ការលើកទឹកចិត្ត និងគោលដៅទាំងអស់របស់អ្នក ដែលអ្នកខំស្វែងរក ត្រូវតែទទួលបានការកែតម្រូវ ហើយមិនអាចដឹកនាំដោយឆន្ទៈផ្ទាល់ខ្លួនរបស់អ្នកបានឡើយ។ ប្រសិនបើមនុស្សម្នាក់ស្វែងរកភាពគ្រប់លក្ខណ៍ដើម្បីទទួលបានព្រះពរ និងគ្រប់គ្រងអំណាច ខណៈមនុស្សម្នាក់ទៀតស្វែងរកភាពគ្រប់លក្ខណ៍ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ជាក់ស្តែងចំពោះកិច្ចការរបស់ព្រះជាម្ចាស់ តើមធ្យោបាយនៃការស្វះស្វែងរកមួយណា ក្នុងចំណោមមធ្យោបាយទាំងពីរ ដែលអ្នកនឹងជ្រើសយក? ប្រសិនបើអ្នកជ្រើសយកទីមួយ នោះអ្នកនឹងនៅឆ្ងាយខ្លាំងណាស់ពីបទដ្ឋានរបស់ព្រះជាម្ចាស់។ ខ្ញុំធ្លាប់មានព្រះបន្ទូលថា សកម្មភាពរបស់ខ្ញុំនឹងត្រូវបានគេដឹងជាចំហនៅទូទាំងសកលលោក ហើយខ្ញុំនឹងសោយរាជ្យជាស្តេចក្នុងសកលលោក។ ម៉្យាងវិញទៀត អ្វីដែលអ្នករាល់គ្នាត្រូវបានប្រគល់សេចក្ដីទុកចិត្តឱ្យធ្វើ នោះគឺត្រូវចេញទៅធ្វើបន្ទាល់ពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនដើម្បីក្លាយជាស្តេច ហើយលេចមុខនៅលើសកលលោកទាំងមូលនោះទេ។ ចូរឱ្យការប្រព្រឹត្តិរបស់ព្រះជាម្ចាស់បានបំពេញលោកធាតុ និងលំហអាកាស។ ចូរឱ្យមនុស្សគ្រប់គ្នាបានឃើញការប្រព្រឹត្តទាំងនោះ ហើយទទួលស្គាល់ការប្រព្រឹត្តទាំងនោះ។ ព្រះបន្ទូលទាំងនេះ គឺទាក់ទងនឹងព្រះជាម្ចាស់អង្គទ្រង់ផ្ទាល់ ហើយអ្វីដែលមនុស្សគប្បីធ្វើ គឺធ្វើបន្ទាល់អំពីព្រះជាម្ចាស់។ តើឥឡូវនេះ អ្នកស្គាល់ព្រះជាម្ចាស់បានប៉ុនណាហើយ? តើអ្នកអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់បានប៉ុនណា? តើអ្វីទៅជាគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការប្រោសឱ្យមនុស្សមានភាពគ្រប់លក្ខណ៍? នៅពេលដែលអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តើអ្នកគប្បីបង្ហាញពីការពិចារណាចំពោះបំណងព្រះហឫទ័យរបស់ទ្រង់យ៉ាងដូចម្តេច? ប្រសិនបើអ្នកមានឆន្ទៈទទួលបានការប្រោសឱ្យបានគ្រប់លក្ខណ៍ និងធ្វើបន្ទាល់អំពីកិច្ចការរបស់ព្រះជាម្ចាស់តាមរយៈអ្វីដែលអ្នករស់នៅ ប្រសិនបើអ្នកមានកំលាំងជំរុញនេះ នោះគ្មានអ្វីដែលពិបាកខ្លាំងនោះទេ។ អ្វីដែលមនុស្សត្រូវការនៅពេលនេះ គឺសេចក្ដីជំនឿ។ ប្រសិនបើអ្នកមានកំលាំងជំរុញនេះ នោះវានឹងមានភាពងាយស្រួលក្នុងការបោះបង់ចោលនូវភាពអវិជ្ជមាន ភាពអកម្ម ភាពខ្ជិលច្រអូស និងសញ្ញាណនៃសាច់ឈាម ទស្សនវិជ្ជានៃការរស់នៅ និស្ស័យបះបោរ អារម្មណ៍ និងអ្វីៗផ្សេងទៀត។

នៅពេលឆ្លងកាត់ការល្បងល វាជារឿងធម្មតាទេដែលមនុស្សនឹងទន់ខ្សោយ ឬមានភាពអវិជ្ជមាននៅក្នុងខ្លួនពួកគេ ឬខ្វះភាពច្បាស់លាស់ទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬខ្វះផ្លូវសម្រាប់ការអនុវត្តរបស់ពួកគេ។ ប៉ុន្តែក្នុងករណីណាក៏ដោយ អ្នកត្រូវតែមានសេចក្ដីជំនឿលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយមិនត្រូវបដិសេធព្រះជាម្ចាស់ឡើយ គឺដូចជាយ៉ូបដែរ។ ទោះបីជាយ៉ូបខ្សោយ ហើយពោលពាក្យប្រទេចផ្តាសាដល់ថ្ងៃកំណើតរបស់ខ្លួនក៏ដោយ ក៏គាត់មិនបានប្រកែកទេថា គ្រប់អ្វីទាំងអស់នៅក្នុងជីវិតមនុស្ស គឹត្រូវបានប្រទានអោយដោយព្រះយេហូវ៉ា ហើយថាព្រះយេហូវ៉ាក៏ជាអ្នកដែលយករបស់ទាំងនោះចេញទៅវិញដែរ។ មិនថាគាត់ត្រូវបានល្បងលយ៉ាងដូចម្ដេចក៏ដោយ ក៏គាត់នៅតែរក្សាជំនឿនេះដដែល។ នៅក្នុងបទពិសោធរបស់អ្នក មិនថាការបន្សុទ្ធអ្វីក៏ដោយដែលអ្នកឆ្លងកាត់ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់តម្រូវពីមនុស្សទាក់ទងនឹងជំនឿនោះគឺជាសេចក្តីជំនឿរបស់ពួកគេ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះទ្រង់។ អ្វីដែលទ្រង់ប្រោសឱ្យមានភាពគ្រប់លក្ខណ៍ដោយធ្វើកិច្ចការតាមរបៀបនេះ គឺជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នារបស់មនុស្ស។ ព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ដល់មនុស្ស ហើយពួកគេមិនអាចមើលឃើញអំពីកិច្ចការនេះ និងមិនអាចមានអារម្មណ៍អំពីកិច្ចការនេះទេ។ ក្នុងកាលៈទេសៈបែបនេះ អ្នកត្រូវតម្រូវឱ្យមានសេចក្ដីជំនឿ។ សេចក្ដីជំនឿរបស់មនុស្សត្រូវបានតម្រូវទុក នៅពេលដែលអ្វីមួយមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយអ្នកត្រូវតម្រូវឱ្យមានសេចក្ដីជំនឿ នៅពេលដែលអ្នកមិនអាចបំបាត់ចោលនូវសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកបាន។ នៅពេលដែលអ្នកមិនមានភាពច្បាស់លាស់អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវមានសេចក្ដីជំនឿ និងប្រកាន់ជំហររឹងមាំ និងធ្វើបន្ទាល់។ នៅពេលដែលយ៉ូបឈានដល់ចំណុចនេះ ព្រះជាម្ចាស់បានលេចមកចំពោះគាត់ ហើយបានមានព្រះបន្ទូលទៅកាន់គាត់។ នោះគឺមានតែចេញពីសេចក្ដីជំនឿរបស់អ្នកប៉ុណ្ណោះ ដែលអ្នកនឹងអាចឃើញព្រះជាម្ចាស់ ហើយនៅពេលអ្នកមានសេចក្ដីជំនឿ នោះព្រះជាម្ចាស់នឹងប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍។ បើគ្មានសេចក្ដីជំនឿទេ ទ្រង់មិនអាចធ្វើការនេះបានទេ។ ព្រះជាម្ចាស់នឹងប្រទានដល់អ្នក នូវអ្វីដែលអ្នកសង្ឃឹមថានឹងទទួលបាន។ ប្រសិនបើអ្នកមិនមានសេចក្ដីជំនឿទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍ទេ ហើយអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយថែមទាំងមិនអាចឃើញនូវព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ នៅពេលដែលអ្នកមានសេចក្ដីជំនឿថាអ្នកនឹងឃើញសកម្មភាពរបស់ទ្រង់នៅក្នុងបទពិសោធជាក់ស្តែងរបស់អ្នក ពេលនោះព្រះជាម្ចាស់នឹងលេចមកចំពោះអ្នក ហើយទ្រង់នឹងបំភ្លឺ និងដឹកនាំអ្នកពីក្នុងជម្រៅចិត្ត។ បើគ្មានសេចក្ដីជំនឿនោះទេ ព្រះជាម្ចាស់នឹងមិនអាចធ្វើការនោះបានឡើយ។ ប្រសិនបើអ្នកបាត់បង់សេចក្ដីសង្ឃឹមលើព្រះជាម្ចាស់ តើអ្នកនឹងមានបទពិសោធក្នងកិច្ចការរបស់ទ្រង់យ៉ាងដូចម្តេចបាន? ដូច្នេះ មានតែនៅពេលដែលអ្នកមានសេចក្ដីជំនឿ ហើយអ្នកមិនមានការមន្ទិលសង្ស័យចំពោះព្រះជាម្ចាស់ មានតែនៅពេលអ្នកមានសេចក្ដីជំនឿពិតលើទ្រង់ មិនថាទ្រង់ធ្វើអ្វីក៏ដោយ នោះទ្រង់នឹងបំភ្លឺ និងធ្វើឱ្យអ្នកយល់ជាក់ តាមរយៈបទពិសោធរបស់អ្នក ហើយមានតែពេលនោះទេ ដែលអ្នកអាចមើលឃើញសកម្មភាពរបស់ទ្រង់។ រឿងទាំងនេះ ត្រូវបានសម្រេចគ្រប់ទាំងអស់ តាមរយៈសេចក្ដីជំនឿ។ សេចក្ដីជំនឿកើតឡើងតែតាមរយៈការបន្សុទ្ធប៉ុណ្ណោះ ហើយក្នុងករណីដែលគ្មានការបន្សុទ្ធ នោះសេចក្ដីជំនឿមិនអាចរីកលូតលាស់បានទេ។ តើពាក្យថា «សេចក្ដីជំនឿ» សំដៅទៅលើអ្វី? សេចក្ដីជំនឿ គឺជាការជឿដ៏ពិតប្រាកដ និងចិត្តស្មោះត្រង់ ដែលមនុស្សគប្បីមាន នៅពេលដែលពួកគេមិនអាចមើលឃើញ ឬប៉ះអ្វីមួយ នៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់មិនស្របនឹងសញ្ញាណរបស់មនុស្ស នៅពេលដែលវាហួសពីសមត្ថភាពរបស់មនុស្ស។ នេះហើយគឺជាសេចក្ដីជំនឿដែលខ្ញុំបានមានព្រះបន្ទូលនោះ។ មនុស្សត្រូវការនូវសេចក្តីជំនឿ ក្នុងអំឡុងពេលមានការលំបាក និងការបន្សុទ្ធ ហើយសេចក្ដីជំនឿ គឺជាអ្វីមួយដែលត្រូវនៅជាប់តាមដោយការបន្សុទ្ធ។ ការបន្សុទ្ធ និងសេចក្ដីជំនឿ មិនអាចដាច់ចេញពីគ្នាបានឡើយ។ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការយ៉ាងដូចម្ដេច និងមិនថាបរិយាកាសរបស់អ្នកយ៉ាងណានោះទេ អ្នកអាចស្វែងរកជីវិត និងស្វែងរកសេចក្តីពិត ហើយស្វែងរកចំណេះដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងមានការយល់ដឹងអំពីសកម្មភាពរបស់ទ្រង់ ហើយអ្នកអាចធ្វើទៅតាមសេចក្តីពិត។ ការធ្វើដូច្នេះ គឺជាអ្វីដែលត្រូវមានសេចក្ដីជំនឿដ៏ពិត ហើយការធ្វើដូច្នេះបង្ហាញថា អ្នកមិនបានបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ទេ។ អ្នកអាចមានសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ ប្រសិនបើអ្នកអាចតស៊ូនៅក្នុងការស្វែងរកសេចក្ដីពិតតាមរយៈការបន្សុទ្ធ ប្រសិនបើអ្នកអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយមិនមានការសង្ស័យអំពីទ្រង់ទេ នោះទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ ក៏អ្នកនៅតែអនុវត្តនូវសេចក្តីពិតដើម្បីផ្គាប់ព្រះហឫទ័យទ្រង់ ហើយអ្នកអាចស្វែងរកនូវជម្រៅនៃបំណងព្រះហឫទ័យរបស់ទ្រង់ និងគិតពិចារណា អំពីបំណងព្រះហឫទ័យរបស់ទ្រង់។ កាលពីមុន នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលថា អ្នកនឹងសោយរាជ្យជាស្តេច អ្នកបានស្រឡាញ់ទ្រង់ ហើយនៅពេលដែលទ្រង់បង្ហាញអង្គទ្រង់ផ្ទាល់ចំពោះអ្នកដោយចំហ អ្នកបានស្វែងរកទ្រង់។ ប៉ុន្ដែឥឡូវនេះ ព្រះជាម្ចាស់បានលាក់បាំងអ្នកមិនឱ្យមើលឃើញទ្រង់បាន ហើយបញ្ហាបានកើតមានដល់អ្នក តើពេលនោះអ្នកនឹងបាត់បង់នូវសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ឬទេ? ដូច្នេះអ្នកត្រូវតែស្វែងរកជីវិត ហើយព្យាយាមផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា។ នេះហៅថាសេចក្ដីជំនឿដ៏ពិតប្រាកដ ហើយនេះជាប្រភេទនៃសេចក្ដីស្រឡាញ់ដ៏ពិត និងស្រស់ស្អាតបំផុត។

កាលពីអតីតកាល មនុស្សទាំងអស់មករកព្រះជាម្ចាស់ដើម្បីធ្វើការប្ដេជ្ញាចិត្ដរបស់ពួកគេ ហើយពួកគេនិយាយថា៖ «ទោះបីគ្មានអ្នកណាផ្សេងស្រឡាញ់ព្រះជាម្ចាស់ក៏ដោយ ក៏ទូលបង្គំត្រូវតែស្រឡាញ់ទ្រង់ដែរ»។ តែឥឡូវនេះ ការបន្សុទ្ធកើតឡើងលើអ្នក ហើយដោយសារការនេះមិនត្រូវនឹងសញ្ញាណរបស់អ្នក នោះអ្នកក៏បាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់។ តើសេចក្ដីស្រឡាញ់នេះពិតឬអត់? អ្នកបានអានជាច្រើនដងហើយអំពីការប្រព្រឹត្តិរបស់យ៉ូប តើអ្នកបានភ្លេចអំពីការប្រព្រឹត្តិទាំងនោះទេឬ? សេចក្ដីស្រឡាញ់ពិតអាចលេចចេញជារូបរាងបានពីសេចក្ដីជំនឿ។ អ្នកបណ្ដុះសេចក្ដីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់ តាមរយៈការបន្សុទ្ធដែលអ្នកបានឆ្លងកាត់ ហើយតាមរយៈជំនឿរបស់អ្នក អ្នកអាចគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធជាក់ស្តែងរបស់អ្នក ហើយវាក៏តាមរយៈសេចក្ដីជំនឿ ដែលអ្នកបោះបង់ចោលសាច់ឈាមរបស់អ្នកផ្ទាល់ ហើយស្វែងរកជីវិត។ នេះគឺជាអ្វីដែលមនុស្សគប្បីធ្វើ។ ប្រសិនបើអ្នកធ្វើការនេះ ពេលនោះអ្នកនឹងអាចឃើញសកម្មភាពរបស់ព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកខ្វះសេចក្ដីជំនឿ នោះអ្នកនឹងមិនអាចមើលឃើញពីសកម្មភាពរបស់ព្រះជាម្ចាស់ ឬទទួលបទពិសោធពីកិច្ចការរបស់ទ្រង់ឡើយ។ ប្រសិនបើអ្នកចង់ត្រូវបានប្រើ និងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់ នោះអ្នកត្រូវតែមានអ្វីៗទាំងអស់ដូចជា៖ ឆន្ទៈក្នុងការរងទុក្ខ សេចក្ដីជំនឿ ការស៊ូទ្រាំ ការស្ដាប់បង្គាប់ និងសមត្ថភាពក្នុងការទទួលពិសោធកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីព្រះហឫទ័យរបស់ទ្រង់ ពិចារណាពីទុក្ខព្រួយរបស់ទ្រង់ជាដើម។ ការធ្វើឱ្យមនុស្សបានគ្រប់លក្ខណ៍ គឺមិនងាយស្រួលនោះទេ ហើយរាល់ការបន្សុទ្ធនីមួយៗដែលអ្នកជួបប្រទះ តម្រូវឱ្យមានជំនឿ និងសេចក្តីស្រឡាញ់។ ប្រសិនបើអ្នកចង់ទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ វាមិនគ្រប់គ្រាន់ទេក្នុងការដែលគ្រាន់តែឆ្ពោះទៅមុខនៅលើផ្លូវ ហើយវាមិនគ្រប់គ្រាន់ដែរ ក្នុងការដែលគ្រាន់តែលះបង់ខ្លួនឯងសម្រាប់ព្រះជាម្ចាស់នោះ។ អ្នកត្រូវតែមានរបស់ជាច្រើនដើម្បីអាចក្លាយជាមនុស្សម្នាក់ ដែលត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ នៅពេលដែលអ្នកប្រឈមមុខនឹងការរងទុក្ខ អ្នកត្រូវតែអាចទុកនូវកង្វល់ខាងសាច់ឈាមមួយឡែក ហើយកុំត្អូញត្អែរប្រឆាំងនឹងព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់លាក់អង្គទ្រង់ពីអ្នក អ្នកត្រូវតែអាចមានជំនឿ ដើម្បីដើរតាមទ្រង់ ដើម្បីរក្សាសេចក្តីស្រឡាញ់ពីមុនរបស់អ្នក ដោយមិនឱ្យវារសាត់ចេញ ឬរលាយបាត់ឡើយ។ មិនថាព្រះជាម្ចាស់ធ្វើយ៉ាងដូចម្ដេចទេ អ្នកត្រូវតែចុះចូលនឹងការរចនារបស់ទ្រង់ ហើយត្រៀមដាក់បណ្តាសាសាច់ឈាមរបស់អ្នកផ្ទាល់ ជាជាងការត្អូញត្អែរទាស់ប្រឆាំងនឹងទ្រង់។ នៅពេលដែលអ្នកប្រឈមនឹងការល្បងល អ្នកត្រូវតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ទោះបីអ្នកអាចនឹងយំយ៉ាងជូរចត់ ឬមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការផ្ដាច់ខ្លួនចេញពីវត្ថុដែលជាទីស្រឡាញ់ខ្លះក៏ដោយ។ មានតែការនេះទេ ដែលជាសេចក្តីស្រឡាញ់ និងសេចក្ដីជំនឿដ៏ពិត។ មិនថាកម្ពស់ជាក់ស្ដែងរបស់អ្នកប៉ុនណានោះទេ ជាដំបូងអ្នកត្រូវតែមានទាំងឆន្ទៈដើម្បីរងទុក្ខលំបាក និងសេចក្ដីជំនឿដ៏ពិត ហើយអ្នកក៏ត្រូវមានឆន្ទៈក្នុងការលះបង់នូវសាច់ឈាមផងដែរ។ អ្នកគប្បីមានឆន្ទៈស៊ូទ្រាំការលំបាកផ្ទាល់ខ្លួន ហើយទទួលរងនូវការខាតបង់ចំពោះផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកក៏ត្រូវតែមានសមត្ថភាពក្នុងការមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនៅក្នុងចិត្តផងដែរ៖ កាលពីអតីតកាល អ្នកមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយឥឡូវនេះអ្នកអាចសោកស្តាយខ្លួនឯងបាន។ អ្នកមិនត្រូវខ្វះខាតក្នុងការទាំងនោះណាមួយទេ វាគឺតាមរយៈការទាំងនេះដែលព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចបំពេញតាមលក្ខខណ្ឌទាំងនេះទេ នោះអ្នកមិនអាចទទួលបានភាពគ្រប់លក្ខណ៍នោះឡើយ។

នរណាដែលបម្រើព្រះជាម្ចាស់ មិនត្រឹមតែដឹងពីរបៀបនៃការរងទុក្ខសម្រាប់ទ្រង់ប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត ពួកគេគប្បីយល់ថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីស្វែងរកសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រើអ្នក មិនត្រឹមតែដើម្បីបន្សុទ្ធអ្នក ឬដើម្បីជាប្រយោជន៍ដើម្បីឱ្យអ្នករងទុក្ខនោះទេ ប៉ុន្ដែព្រះជាម្ចាស់ប្រើអ្នកដើម្បីឱ្យអ្នកដឹងពីសកម្មភាពរបស់ទ្រង់ ដឹងពីភាពសំខាន់ដ៏ពិតអំពីជីវិតមនុស្ស ហើយជាពិសេស ដើម្បីឱ្យអ្នកអាចដឹងថាការបម្រើព្រះជាម្ចាស់មិនមែនជាកិច្ចការងាយស្រួលទេ។ ការទទួលពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ មិនមែនដើម្បីរីករាយនឹងព្រះគុណទេ តែជាការរងទុក្ខចំពោះសេចក្តីស្រឡាញ់របស់អ្នកចំពោះទ្រង់។ ដោយព្រោះអ្នករីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ អ្នកក៏ត្រូវរីករាយនឹងការវាយផ្ចាលរបស់ទ្រង់ផងដែរ។ អ្នកត្រូវតែមានបទពិសោធអំពីការទាំងអស់នេះ។ អ្នកអាចទទួលបាននូវបទពិសោធអំពីការបំភ្លឺរបស់ព្រះជាម្ចាស់នៅក្នុងអ្នក ហើយអ្នកក៏អាចមានបទពិសោធពីរបៀបដែលទ្រង់ដោះស្រាយជាមួយអ្នក និងជំនុំជម្រះអ្នកផងដែរ។ តាមវិធីនេះ បទពិសោធរបស់អ្នកនឹងមានលក្ខណៈទូលំទូលាយ។ ព្រះជាម្ចាស់បានអនុវត្តនូវកិច្ចការរបស់ទ្រង់អំពីការជំនុំជម្រះ និងការវាយផ្ចាល់មកលើអ្នក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដោះស្រាយជាមួយអ្នក ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ ព្រះបន្ទូលក៏បានបំភ្លឺ និងធ្វើឱ្យអ្នកយល់ច្បាស់ផងដែរ។ នៅពេលដែលអ្នកមានភាពអវិជ្ជមាន និងខ្សោយ ព្រះជាម្ចាស់បារម្ភពីអ្នក។ គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីឱ្យអ្នកដឹងថាអ្វីៗទាំងអស់អំពីមនុស្ស គឺស្ថិតនៅក្នុងផែនការដែលព្រះជាម្ចាស់បានរៀបចំ។ អ្នកប្រហែលជាគិតថា ការជឿលើព្រះជាម្ចាស់ គឺជាការរងទុក្ខ ឬការធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ទ្រង់។ អ្នកអាចគិតថា គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីឱ្យសាច់ឈាមរបស់អ្នកមានសេចក្ដីសុខសាន្ដ ឬដើម្បីឱ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន ឬដើម្បីឱ្យអ្នកមានផាសុកភាព និងមានភាពងាយស្រួលក្នុងគ្រប់រឿងទាំងអស់។ ទោះយ៉ាងណាក៏ដោយ គោលបំណងទាំងនេះ គ្មានគោលបំណងណាដែលមនុស្សគប្បីភ្ជាប់ទៅនឹងជំនឿរបស់ពួកគេលើព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកជឿលើគោលបំណងទាំងនេះ នោះទស្សនៈរបស់អ្នកមិនត្រឹមត្រូវទេ ហើយវាមិនអាចទៅរួចទេដែលអ្នកអាចទទួលបាននូវភាពគ្រប់លក្ខណ៍នោះ។ សកម្មភាពរបស់ព្រះជាម្ចាស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ប្រាជ្ញារបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ និងភាពអស្ចារ្យរបស់ទ្រង់ និងភាពដែលមិនអាចវាស់ស្ទង់បានរបស់ទ្រង់ គឺជាអ្វីទាំងអស់ដែលមនុស្សគួរតែយល់។ ដោយយល់ពីការនេះហើយ អ្នកគប្បីប្រើវាដើម្បីឱ្យចិត្តអ្នកផ្ដាច់ចេញពីការទាមទារ ពីក្តីសង្ឃឹម និងពីសញ្ញាណផ្ទាល់ខ្លួនទាំងអស់។ មានតែការផាត់ចោលនូវការទាំងអស់នេះទេ ទើបអ្នកអាចបំពេញទៅតាមលក្ខខណ្ឌដែលតម្រូវដោយព្រះជាម្ចាស់ ហើយមានតែការធ្វើបែបនេះទេ ដែលអ្នកអាចមានជីវិត និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ គោលបំណងនៃការជឿលើព្រះជាម្ចាស់ គឺដើម្បីផ្គាប់ព្រះហឫទ័យដល់ទ្រង់ និងដើម្បីរស់នៅស្របទៅតាមនិស្ស័យដែលទ្រង់តម្រូវ ដើម្បីឱ្យសកម្មភាព និងសិរីល្អរបស់ទ្រង់ ត្រូវបានសម្តែងចេញតាមរយៈក្រុមមនុស្សមិនសក្តិសមនឹងទទួលនេះ។ នេះគឺជាទស្សនវិស័យដ៏ត្រឹមត្រូវចំពោះការជឿលើព្រះជាម្ចាស់ ហើយនេះក៏ជាគោលដៅដែលអ្នកគប្បីស្វែងរកផងដែរ។ អ្នកគប្បីមានទស្សនៈត្រឹមត្រូវអំពីការជឿលើព្រះជាម្ចាស់ ហើយអ្នកគប្បីស្វែងរកដើម្បីទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកត្រូវតែអាចរស់នៅទៅតាមសេចក្តីពិត ហើយជាពិសេស អ្នកត្រូវតែអាចមើលឃើញការជាក់ស្តែងរបស់ទ្រង់ ការដ៏អស្ចារ្យរបស់ទ្រង់នៅពាសពេញសកលលោក ក៏ដូចជាកិច្ចការជាក់ស្តែងដែលទ្រង់ធ្វើនៅក្នុងភាពជាសាច់ឈាម។ តាមរយៈបទពិសោធជាក់ស្តែងរបស់ពួកគេ មនុស្សអាចកោតសរសើរចំពោះរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះពួកគេ និងអ្វីដែលជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះពួកគេ។ គោលបំណងនៃការទាំងអស់នេះ គឺដើម្បីផាត់ចោលនូវនិស្ស័យរបស់មនុស្សដែលពុករលួយបែបសាតាំង។ ដោយបានបោះចោលនូវភាពស្មោកគ្រោក និងអំពើទុច្ចរិតទាំងប៉ុន្មាននៅខាងក្នុងអ្នក ហើយបោះចោលចេតនាដែលមិនត្រឹមត្រូវរបស់អ្នក និងបានលូតលាស់នូវសេចក្ដីជំនឿដ៏ពិតលើព្រះជាម្ចាស់ មានតែសេចក្ដីជំនឿដ៏ពិតប៉ុណ្ណោះ ទើបអ្នកអាចស្រឡាញ់ព្រះជាម្ចាស់ដ៏ពិតប្រាកដបាន។ អ្នកអាចស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដលើគ្រឹះនៃជំនឿរបស់អ្នកនៅក្នុងទ្រង់។ តើអ្នកអាចសម្រេចបានសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ ដោយមិនជឿលើទ្រង់ដែរទេ? ដោយសារអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនអាចភ័ន្ដច្រលំអំពីរឿងនេះបានទេ។ មនុស្សខ្លះមានកម្លាំងពេញលេញ នៅពេលពួកគេឃើញថាសេចក្ដីជំនឿលើព្រះជាម្ចាស់នឹងនាំមកនូវព្រះពរដល់ពួកគេ ប៉ុន្តែបន្ទាប់មកពួកគេបាត់បង់ថាមពលទាំងអស់ នៅពេលពួកគេឃើញថាពួកគេត្រូវរងទុក្ខនូវការបន្សុទ្ធ។ តើនោះជាការជឿលើព្រះជាម្ចាស់ទេ? នៅទីបំផុត អ្នកត្រូវតែទទួលបានការស្ដាប់បង្គាប់ពេញលេញ និងទាំងស្រុង នៅចំពោះព្រះជាម្ចាស់ដោយជំនឿរបស់អ្នក។ អ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែមានការទាមទារពីទ្រង់ មានសញ្ញាណខាងសាសនាជាច្រើនដែលអ្នកមិនអាចផ្ដាច់ខ្លួនចេញ ផលប្រយោជន៍ផ្ទាល់ខ្លួនដែលអ្នកមិនអាចបោះបង់ចោល ហើយអ្នកនៅតែស្វែងរកព្រះពរខាងសាច់ឈាម ហើយចង់ឱ្យព្រះជាម្ចាស់ជួយសង្គ្រោះសាច់ឈាមអ្នក ដើម្បីសង្គ្រោះព្រលឹងអ្នក ទាំងនេះគឺជាឥរិយាបថរបស់មនុស្សដែលមានទស្សនៈខុសឆ្គង។ ទោះបីជាមនុស្សដែលមានជំនឿលើសាសនា មានជំនឿលើព្រះជាម្ចាស់ក៏ដោយ ពួកគេមិនស្វែងរកការផ្លាស់ប្តូរនូវនិស្ស័យរបស់ពួកគេ ហើយមិនស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ទេ ផ្ទុយទៅវិញ ពួកគេស្វែងរកតែផលប្រយោជន៍ខាងសាច់ឈាមរបស់ពួកគេប៉ុណ្ណោះ។ មនុស្សជាច្រើនក្នុងចំណោមអ្នករាល់គ្នា មានសេចក្ដីជំនឿដែលជាផ្នែកនៃជំនឿសាសនា។ នេះមិនមែនជាសេចក្ដីជំនឿដ៏ពិតចំពោះព្រះជាម្ចាស់នោះទេ។ ដើម្បីជឿលើព្រះជាម្ចាស់ មនុស្សត្រូវតែមានដួងចិត្តដែលត្រៀមរងទុក្ខលំបាកសម្រាប់ទ្រង់ និងមានឆន្ទៈលះបង់ខ្លួនឯង។ ដរាបណាមនុស្សមិនបំពេញនូវលក្ខខណ្ឌទាំងពីរនេះ នោះជំនឿរបស់ពួកគេលើព្រះជាម្ចាស់ មិនមានសុពលភាពទេ ហើយពួកគេនឹងមិនអាចសម្រេចបានការផ្លាស់ប្តូរនិស្ស័យរបស់ពួកគេឡើយ។ មានតែមនុស្សដែលស្វែងរកសេចក្តីពិតដ៏ពិតប្រាកដ ស្វែងរកចំណេះដឹងពីព្រះជាម្ចាស់ ហើយស្វែងរកជីវិតនោះទេ ទើបជាអ្នកដែលជឿលើព្រះជាម្ចាស់ដ៏ពិត។

នៅពេលមានការល្បងលកើតឡើងចំពោះអ្នក តើអ្នកនឹងអនុវត្តកិច្ចការរបស់ព្រះជាម្ចាស់ ក្នុងការចាត់ចែងការល្បងលទាំងនោះយ៉ាងដូចម្តេច? តើអ្នកនឹងមានភាពអវិជ្ជមាន ឬតើអ្នកនឹងយល់ពីការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់អំពីមនុស្ស ដែលចេញពីភាពវិជ្ជមានឬទេ? តើអ្នកនឹងទទួលបានអ្វីខ្លះ តាមរយៈការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់? តើសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ នឹងរីកលូតលាស់ឬទេ? នៅពេលដែលអ្នកត្រូវទទួលការបន្សុទ្ធ តើអ្នកនឹងអាចអនុវត្តការល្បងលរបស់យ៉ូប ហើយចូលរួមដោយស្មោះអស់ពីចិត្តជាមួយនឹងកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងអ្នកដែរឬទេ? តើអ្នកអាចមើលឃើញពីរបៀបដែលព្រះជាម្ចាស់សាកល្បងមនុស្ស តាមរយៈការល្បងលចំពោះយ៉ូបឬទេ? តើការជម្រុញទឹកចិត្តប្រភេទណា ដែលអាចធ្វើឱ្យការល្បងលរបស់យ៉ូប មានចំពោះអ្នក? តើអ្នកនឹងសុខចិត្តឈរធ្វើបន្ទាល់អំពីព្រះជាម្ចាស់ នៅក្នុងការការបន្សុទ្ធរបស់អ្នក ឬតើអ្នកចង់ផ្គាប់ចិត្តខាងសាច់ឈាមនៅក្នុងបរិយាកាសសុខស្រួលឬ? តើទស្សនៈរបស់អ្នកលើជំនឿចំពោះព្រះជាម្ចាស់ជាអ្វី? តើវាពិតប្រាកដសម្រាប់ទ្រង់ ហើយមិនមែនសម្រាប់សាច់ឈាមទេឬ? តើអ្នកពិតជាមានទីដៅមួយដែលអ្នកស្វែងរក នៅក្នុងការស្វែងរករបស់អ្នកឬទេ? តើអ្នកមានបំណងចង់ឆ្លងកាត់ការបន្សុទ្ធ ដើម្បីឱ្យអ្នកមានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ឬតើអ្នកចង់បានការវាយផ្ចាល និងការដាក់បណ្តាសាពីព្រះជាម្ចាស់? តើអ្វីជាទស្សនៈពិតរបស់អ្នក ទាក់ទងនឹងការធ្វើបន្ទាល់អំពីព្រះជាម្ចាស់? តើមនុស្សគប្បីប្រព្រឹត្តអ្វីខ្លះ នៅក្នុងមជ្ឈដ្ឋានជាក់លាក់មួយ ដើម្បីធ្វើបន្ទាល់ដ៏ពិតអំពីព្រះជាម្ចាស់? ចាប់តាំងពីព្រះជាម្ចាស់ដ៏ជាក់ស្តែង បានបើកសម្ដែងយ៉ាងច្រើននៅក្នុងកិច្ចការជាក់ស្តែងរបស់ទ្រង់នៅក្នុងអ្នក ហេតុអ្វីបានជាអ្នកតែងតែមានគំនិតចង់ចាកចេញ? តើជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺសម្រាប់ព្រះជាម្ចាស់ឬទេ? សម្រាប់អ្នករាល់គ្នាភាគច្រើន ជំនឿរបស់អ្នក គឺជាផ្នែកមួយនៃការគណនា ដែលអ្នកធ្វើឡើងក្នុងនាមខ្លួនអ្នក ដើម្បីស្វែងរកនូវផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ មានមនុស្សតិចតួចណាស់ដែលជឿលើព្រះជាម្ចាស់ សម្រាប់ព្រះជាម្ចាស់។ តើនេះមិនមែនជាការបះបោរទេឬ?

គោលបំណងចម្បងចំពោះកិច្ចការនៃការបន្សុទ្ធ គឺដើម្បីប្រោសឱ្យសេចក្ដីជំនឿរបស់មនុស្សបានគ្រប់លក្ខណ៍។ នៅចុងបញ្ចប់ អ្វីដែលសម្រេចបាន គឺថាអ្នកចង់ចាកចេញ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកមិនអាចទេ។ មនុស្សខ្លះនៅតែអាចមានសេចក្ដីជំនឿ ទោះបីនៅពេលដែលពួកគេឥតមានសេចក្តីសង្ឃឹមសូម្បីតែបន្ដិច។ ហើយមនុស្សលែងមានសង្ឃឹមទាល់តែសោះ ទាក់ទងនឹងលទ្ធភាពដែលអាចធ្វើបាននៃអនាគតរបស់ពួកគេផ្ទាល់។ មានតែពេលនេះទេដែលការបន្សុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់។ មនុស្សនៅតែមិនទាន់ឈានដល់ដំណាក់កាលនៃការវិលវល់ រវាងជីវិត និងសេចក្តីស្លាប់ ហើយពួកគេមិនបានភ្លក់សេចក្តីស្លាប់ទេ ដូច្នេះដំណើរការនៃការបន្សុទ្ធ មិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ ទោះបីអ្នកទាំងនោះស្ថិតនៅក្នុងជំហាននៃអ្នកស៊ីឈ្នួលក៏ដោយ ក៏មិនត្រូវបានបន្សុទ្ធឱ្យប្រសើរបំផុតដែរ។ យ៉ូបបានឆ្លងកាត់ការបន្សុទ្ធដ៏ធំធេង ហើយគាត់មិនមានអ្វីដែលត្រូវពឹងផ្អែកនោះទេ។ មនុស្សត្រូវឆ្លងកាត់ការបន្សុទ្ធរហូតដល់ចំណុចមួយដែលពួកគេមិនមានសេចក្តីសង្ឃឹម និងគ្មានអ្វីត្រូវពឹងផ្អែកលើ មានតែការធើ្វដូចនេះទេ ទើបជាការបន្សុទ្ធដ៏ពិតប្រាកដ។ ក្នុងអំឡុងពេលនៃអ្នកស៊ីឈ្នួល ប្រសិនបើចិត្តរបស់អ្នកតែងតែស្ងប់នៅចំពោះព្រះជាម្ចាស់ជានិច្ច ហើយបើទោះបីជាទ្រង់បានធ្វើអ្វី និងមិនថាជាបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះអ្នកយ៉ាងណាក៏ដោយ អ្នកតែងតែគោរពតាមការរៀបចំរបស់ទ្រង់ជានិច្ច ពេលនោះ នៅចុងបញ្ចប់នៃផ្លូវ អ្នកនឹងយល់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ។ អ្នកបានឆ្លងកាត់ការល្បងលរបស់យ៉ូប ហើយនៅពេលដំណាលគ្នា អ្នកត្រូវឆ្លងកាត់ការល្បងលរបស់ពេត្រុស។ ពេលយ៉ូបត្រូវល្បងល គាត់បានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួន ហើយនៅទីបំផុត ព្រះយេហូវ៉ាបានលេចមកឱ្យគាត់ឃើញ។ មានតែបន្ទាប់ពីគាត់បានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនប៉ុណ្ណោះ នោះទើបគាត់ស័ក្តិសមនឹងឃើញព្រះភក្រ្តរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាគេនិយាយថា៖ «ខ្ញុំលាក់ខ្លួនពីទឹកដីដ៏ស្មោកគ្រោក តែបង្ហាញអង្គខ្ញុំដល់នគរដ៏បរិសុទ្ធ»? នោះមានន័យថា មានតែពេលដែលអ្នកបរិសុទ្ធ ហើយឈរធ្វើបន្ទាល់នោះទេ ទើបអ្នកអាចមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្ករបស់ព្រះជាម្ចាស់បាន។ ប្រសិនបើអ្នកមិនអាចឈរធ្វើបន្ទាល់អំពីទ្រង់បានទេ អ្នកមិនមានកិត្តិយសក្នុងការមើលឃើញព្រះភក្រ្កទ្រង់បានទេ។ ប្រសិនបើអ្នកដកថយ ឬតវ៉ាប្រឆាំងនឹងព្រះជាម្ចាស់នៅពេលធ្វើការបន្សុទ្ធ បរាជ័យក្នុងការឈរធ្វើបន្ទាល់អំពីទ្រង់ ហើយក្លាយជាមនុស្សល្ងីល្ងើរបស់សាតាំង នោះអ្នកនឹងមិនអាចទទួលបាននូវការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកដូចជាយ៉ូបដែលស្ថិតក្នុងការល្បងល ដោយបានដាក់បណ្តាសាចំពោះសាច់ឈាមរបស់ខ្លួនគាត់ផ្ទាល់ ហើយមិនបានត្អូញត្អែរទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ហើយអាចស្អប់សាច់ឈាមរបស់គាត់ផ្ទាល់ ដោយមិនត្អូញត្អែរ ឬប្រព្រឹត្តបាបតាមរយៈពាក្យសម្ដីរបស់គាត់ នោះអ្នកនឹងអាចឈរធ្វើបន្ទាល់បាន។ នៅពេលដែលអ្នកឆ្លងកាត់ការបន្សុទ្ធក្នុងកម្រិតមួយ ហើយនៅតែអាចដូចយ៉ូប ដោយស្ដាប់បង្គាប់ទាំងស្រុងនៅចំពោះព្រះជាម្ចាស់ និងដោយគ្មានសេចក្ដីតម្រូវផ្សេងទៀតពីទ្រង់ ឬពីសញ្ញាណផ្ទាល់ខ្លួនរបស់អ្នកទេ នោះព្រះជាម្ចាស់នឹងលេចមកឯអ្នក។ ឥឡូវព្រះជាម្ចាស់មិនលេចមករកអ្នកទេ ពីព្រោះអ្នកមានទស្សនៈផ្ទាល់ខ្លួនច្រើនមែនទែន មានការរើសអើងផ្ទាល់ខ្លួន មានគំនិតអាត្មានិយម មានសេចក្ដីតម្រូវផ្ទាល់ខ្លួន និងមានផលប្រយោជន៍ខាងសាច់ឈាម ហើយអ្នកមិនសមនឹងឃើញព្រះភ័ក្រ្តរបស់ទ្រង់ទេ។ បើអ្នកនឹងបានឃើញព្រះជាម្ចាស់ អ្នកនឹងវាស់ស្ទង់ទ្រង់តាមសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ហើយដោយការធ្វើដូច្នេះ ទ្រង់នឹងត្រូវឆ្កាងនៅលើឈើឆ្កាងដោយអ្នក។ ប្រសិនបើមានរឿងជាច្រើនកើតឡើងមកលើអ្នក ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នក ប៉ុន្តែអ្នកអាចដាក់ទុកវាមួយឡែក និងទទួលបានចំណេះដឹងអំពីសកម្មភាពរបស់ព្រះជាម្ចាស់ពីការទាំងនេះ ហើយប្រសិនបើនៅកណ្តាលការបន្សុទ្ធ អ្នកបង្ហាញដួងចិត្តនៃសេចក្តីស្រឡាញ់របស់អ្នក ចំពោះព្រះជាម្ចាស់ នោះការនេះគឺជាការធ្វើបន្ទាល់។ ប្រសិនបើផ្ទះរបស់អ្នកមានសេចក្ដីសុខសាន្ដ អ្នករីករាយនឹងភាពសុខដុមខាងសាច់ឈាម គ្មាននរណាម្នាក់បៀតបៀនអ្នក ហើយបងប្អូនប្រុសស្រីរបស់អ្នកនៅក្នុងពួកជំនុំស្តាប់បង្គាប់អ្នក តើអ្នកអាចបង្ហាញនូវចិត្តនៃក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់បានទេ? តើស្ថានភាពនេះអាចបន្សុទ្ធអ្នកបានទេ? វាគ្រាន់តែតាមរយៈការបន្សុទ្ធ ដែលសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ អាចត្រូវបានបង្ហាញចេញ ហើយមានតែតាមរយៈអ្វីៗដែលកើតឡើង ដែលមិនត្រូវនឹងសញ្ញាណរបស់អ្នកទេ ដែលអ្នកអាចទទួលបានភាពគ្រប់លក្ខណ៍។ តាមរយៈការបម្រើដែលមានលក្ខណៈផ្ទុយគ្នានិងអវិជ្ជមានច្រើន និងតាមរយៈការប្រើការបង្ហាញចេញរបស់សាតាំងគ្រប់បែបយ៉ាង ដូចជាសកម្មភាព ការចោទប្រកាន់ ការរំខាននិងការបំភាន់របស់សាតាំងជាដើម ព្រះជាម្ចាស់បង្ហាញឱ្យអ្នកឃើញច្បាស់ពីមុខមាត់ដ៏អាក្រក់របស់សាតាំង រួចក៏ប្រោសឱ្យសមត្ថភាពរបស់អ្នកបានគ្រប់លក្ខណ៍ ដើម្បីស្គាល់សាតាំងបានច្បាស់ ដើម្បីឱ្យអ្នកអាចស្អប់សាតាំង និងបោះបង់វាចោល។

បទពិសោធជាច្រើននៃការបរាជ័យ ភាពខ្សោយ ពេលវេលាអវិជ្ជមានរបស់អ្នក ការទាំងអស់នោះអាចនិយាយបានថាជាការល្បងលរបស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអ្វីគ្រប់យ៉ាងមកពីព្រះជាម្ចាស់ ហើយអ្វីៗ និងព្រឹត្តិការណ៍ទាំងអស់ ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់។ មិនថាអ្នកបរាជ័យ ឬអ្នកខ្សោយ ហើយអ្នកជំពប់ដួល ការទាំងអស់អាស្រ័យលើព្រះជាម្ចាស់ ហើយស្ថិតនៅក្នុងការយល់បានរបស់ទ្រង់។ តាមទស្សនៈរបស់ព្រះជាម្ចាស់ នេះគឺជាការល្បងលចំពោះអ្នក ហើយប្រសិនបើអ្នកមិនអាចស្គាល់វាបាន វានឹងក្លាយទៅជាការល្បួង។ មានសណ្ឋានពីរប្រភេទដែលមនុស្សគប្បីស្គាល់៖ មួយមកពីព្រះវិញ្ញាណបរិសុទ្ធ ហើយប្រភពនៃសណ្ឋានមួយទៀតទំនងជាមកពីសាតាំង។ សណ្ឋានមួយ គឺជាសណ្ឋានដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ហើយអនុញ្ញាតឱ្យអ្នកស្គាល់ខ្លួនឯង ស្អប់ខ្ពើម និងមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯង និងអាចមានសេចក្តីស្រឡាញ់ដ៏ពិតប្រាកដចំពោះព្រះជាម្ចាស់ ដើម្បីកំណត់ចិត្តរបស់អ្នកចំពោះការផ្គាប់ព្រះហឫទ័យទ្រង់។ សណ្ឋានមួយទៀត គឺជាសណ្ឋានដែលអ្នកស្គាល់ខ្លួនឯង ប៉ុន្តែអ្នកមានភាពអវិជ្ជមាន និងខ្សោយ។ គេអាចនិយាយបានថា សណ្ឋាននេះ គឺជាការការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការល្បួងរបស់សាតាំងផងដែរ។ ប្រសិនបើអ្នកទទួលស្គាល់ការនោះ នេះហើយគឺជាសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ចំពោះអ្នក ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកជាប់បំណុលរបស់ទ្រង់យ៉ាងច្រើនឥឡូវនេះ ហើយប្រសិនបើចាប់ពីពេលនេះតទៅ អ្នកព្យាយាមសងទៅកាន់ទ្រង់វិញ ហើយលែងធ្លាក់ចូលក្នុងភាពគ្មានគុណធម៌បែបនេះ ប្រសិនបើអ្នកដាក់ការខិតខំរបស់អ្នកទៅក្នុងការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ហើយប្រសិនបើអ្នកតែងតែគិតថាខ្លួនឯងខ្វះ ហើយមានចិត្តចង់បាន ការនេះហើយគឺជាការល្បងលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីការរងទុក្ខវេទនាបានបញ្ចប់ ហើយអ្នកកំពុងឈានទៅមុខម្តងទៀត ព្រះជាម្ចាស់នៅតែដឹកនាំ ធ្វើឱ្យយល់ច្បាស់ បំភ្លឺ និងចិញ្ចឹមអ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនទទួលស្គាល់វា ហើយអ្នកមានភាពអវិជ្ជមាន ចូរអ្នកគ្រាន់តែបោះបង់ចោលនូវភាពអស់សង្ឃឹម ប្រសិនបើអ្នកគិតតាមរបៀបនេះ នោះការល្បួងរបស់សាតាំងនឹងកើតមានដល់អ្នក។ ពេលយ៉ូបបានឆ្លងកាត់ការល្បងល ព្រះជាម្ចាស់ និងសាតាំងបានភ្នាល់គ្នា ហើយព្រះជាម្ចាស់បានអនុញ្ញាតឱ្យសាតាំងធ្វើទុក្ខដល់យ៉ូប។ ទោះបីជាព្រះជាម្ចាស់កំពុងល្បងលយ៉ូបក៏ដោយ តាមពិតវាជាសាតាំងទេ ដែលបានធ្វើមកលើគាត់។ ចំពោះសាតាំង វាបានល្បួងយ៉ូប ប៉ុន្តែយ៉ូបនៅខាងព្រះជាម្ចាស់។ ប្រសិនបើមិនដូច្នោះទេ នោះយ៉ូបនឹងធ្លាក់ក្នុងការល្បួង។ ដរាបណាមនុស្សធ្លាក់ក្នុងការល្បួង ពួកគេនឹងជួបគ្រោះថ្នាក់។ ការឆ្លងកាត់នូវការបន្សុទ្ធ អាចនិយាយបានថាជាការល្បងលពីព្រះជាម្ចាស់ ប៉ុន្តែប្រសិនបើអ្នកមិនស្ថិតក្នុងសណ្ឋានល្អ វាអាចនិយាយបានថាជាការល្បួងពីសាតាំង។ ប្រសិនបើអ្នកមិនច្បាស់អំពីនិមិត្ត សាតាំងនឹងចោទប្រកាន់អ្នក ហើយធ្វើឱ្យអ្នកមើលឃើញមិនច្បាស់ពីទិដ្ឋភាពនៃនិមិត្ត។ ទម្រាំតែអ្នកដឹងអំពីវា អ្នកនឹងធ្លាក់ក្នុងការល្បួងបាត់ទៅហើយ។

ប្រសិនបើអ្នកមិនមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេនោះ អ្នកនឹងមិនអាចទទួលបាននូវភាពគ្រប់លក្ខណ៍ឡើយ។ នៅក្នុងបទពិសោធរបស់អ្នក អ្នកក៏ត្រូវតែចូលទៅក្នុងសេចក្ដីលម្អិតផងដែរ។ ឧទាហរណ៍ តើមានរឿងអ្វីខ្លះដែលនាំអ្នកឱ្យកើតមានសញ្ញាណ និងហេតុផលច្រើនលើសលប់ ហើយតើការអនុវត្តបែបណាដែលសមរម្យ ដែលអ្នកត្រូវដោះស្រាយបញ្ហាទាំងនេះ? ប្រសិនបើអ្នកអាចមានបទពិសោធនូវកិច្ចការរបស់ព្រះជាម្ចាស់ នេះមានន័យថាអ្នកមានកម្ពស់ហើយ។ ប្រសិនបើអ្នកគ្រាន់តែបង្ហាញថាមានភាពរឹងមាំ នេះមិនមែនជាកម្ពស់ដ៏ពិតទេ ហើយអ្នកប្រាកដជាមិនអាចឈររឹងមាំបានឡើយ។ នៅពេលដែលអ្នកមានបទពិសោធក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកអាចមានបទពិសោធ និងពិចារណាវានៅពេលណាមួយ និងកន្លែងណាមួយដែលអ្នករាល់គ្នាអាចចាកចេញពីពួកគង្វាល ហើយរស់នៅឯករាជ្យ ដោយពឹងផ្អែកលើព្រះជាម្ចាស់ ហើយអ្នកអាច មើលឃើញសកម្មភាពជាក់ស្តែងរបស់ព្រះជាម្ចាស់បាន មានតែបែបនេះនោះទេ ដែលបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងបានសម្រេច។ ឥឡូវនេះមនុស្សភាគច្រើនមិនដឹងពីរបៀបក្នុងការទទួលបានបទពិសោធ ហើយនៅពេលពួកគេជួបប្រទះនូវបញ្ហា ពួកគេមិនដឹងពីរបៀបថែរក្សាវាទេ។ ពួកគេមិនមានសមត្ថភាពទទួលបានបទពិសោធក្នុងកិច្ចការរបស់ព្រះជាម្ចាស់ទេ ហើយពួកគេមិនអាចដឹកនាំជីវិតខាងឯវិញ្ញាណបានដែរ។ អ្នកត្រូវតែនាំយកព្រះបន្ទូលនិងកិច្ចការរបស់ព្រះជាម្ចាស់ចូលមកក្នុងជីវិតពិតជាក់ស្តែងរបស់អ្នក។

ពេលខ្លះព្រះជាម្ចាស់ប្រទានឱ្យអ្នកនូវប្រភេទអារម្មណ៍មួយ ដែលជាអារម្មណ៍ធ្វើឱ្យអ្នកបាត់បង់ការរីករាយខាងក្នុង និងបាត់បង់វត្តមានរបស់ព្រះជាម្ចាស់ដូចជាអ្នកកំពុងធ្លាក់ក្នុងភាពងងឹត។ នេះគឺជាប្រភេទនៃការបន្សុទ្ធ។ រាល់ពេលដែលអ្នកធ្វើអ្វីៗ វាតែងតែមានភាពរអាក់រអួល ឬអ្នកនឹងទាល់ច្រក។ នេះជាការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ជួនកាល នៅពេលដែលអ្នកធ្វើអ្វីមួយដែលមិនស្តាប់បង្គាប់ និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ គ្មាននរណាទៀតអាចដឹងអំពីរឿងនេះបានទេ មានតែព្រះជាម្ចាស់ទេដែលជ្រាបដឹង។ ទ្រង់នឹងដាក់ទោសអ្នក ហើយទ្រង់នឹងប្រៀនប្រដៅអ្នក។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺលម្អិតខ្លាំងណាស់។ ទ្រង់សង្កេតដោយយកព្រះទ័យទុកដាក់បំផុតចំពោះរាល់ព្រះបន្ទូល និងសកម្មភាព រាល់អំពើ និងចលនារបស់ពួកគេ ហើយរាល់ការគិត និងគំនិតរបស់ពួកគេ ដើម្បីឱ្យមនុស្សអាចទទួលបានការយល់ដឹងខាងក្នុងចិត្តអំពីរឿងទាំងអស់នេះ។ អ្នកធ្វើរឿងមួយម្តង វាចាប់ផ្ដើមខុស អ្នកធ្វើរឿងមួយម្តងទៀត ហើយវានៅតែខុសដដែល ហើយអ្នកនឹងចាប់ផ្ដើមយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបន្ដិចម្ដងៗ។ ឆ្លងកាត់ការប្រៀនប្រដៅជាច្រើនដង អ្នកនឹងដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងអ្វីដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះទ្រង់។ នៅចុងបញ្ចប់ អ្នកនឹងមានការឆ្លើយតបដ៏ត្រឹមត្រូវ ចំពោះការណែនាំពីព្រះវិញ្ញាណបរិសុទ្ធពីក្នុងចិត្តអ្នក។ ពេលខ្លះអ្នកនឹងបះបោរ ហើយព្រះជាម្ចាស់នឹងស្តីបន្ទោសអ្នកពីខាងក្នុងចិត្ត។ ការទាំងអស់នេះ មកពីការប្រៀនប្រដៅរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនមិនឱ្យតម្លៃចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប្រសិនបើអ្នកធ្វើកិច្ចការរបស់ទ្រង់បន្តិចបន្ដួច នោះទ្រង់នឹងមិនអើពើនឹងអ្នកឡើយ។ បើអ្នកយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យប្រាកដប្រជា នោះទ្រង់នឹងបំភ្លឺអ្នកកាន់តែច្រើន។ ឥឡូវនេះ មានមនុស្សខ្លះនៅក្នុងពួកជំនុំដែលមានជំនឿច្របូកច្របល់ ហើយភាន់ច្រលំ ហើយពួកគេធ្វើរឿងមិនសមរម្យជាច្រើន ហើយប្រព្រឹត្ដដោយគ្មានការប្រៀនប្រដៅ ដូច្នេះហើយ ពួកគេមិនអាចមើលឃើញបានច្បាស់អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សខ្លះទុកកាតព្វកិច្ចរបស់ពួកគេចោល ដើម្បីជាប្រយោជន៍ក្នុងការរកប្រាក់ ចេញទៅធ្វើជំនួញដោយមិនមានការប្រៀនប្រដៅ។ មនុស្សប្រភេទនោះ ស្ថិតក្នុងភាពគ្រោះថ្នាក់កាន់តែខ្លាំង។ មិនត្រឹមតែបច្ចុប្បន្ននេះ ពួកគេមិនមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែនៅពេលអនាគត ពួកគេនឹងពិបាកក្នុងការទទួលបានភាពគ្រប់លក្ខណ៍ណាស់។ មានមនុស្សជាច្រើនដែលគេមិនអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេមិនអាចមើលឃើញការប្រៀនប្រដៅរបស់ព្រះជាម្ចាស់បានឡើយ។ ពួកគេគឺជាអ្នកដែលមិនយល់ច្បាស់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយជាអ្នកដែលមិនដឹងពីកិច្ចការរបស់ទ្រង់។ អ្នកដែលអាចឈរនៅមាំបាននៅចំណោមការបន្សុទ្ធ អ្នកដែលដើរតាមព្រះជាម្ចាស់មិនថាទ្រង់ធ្វើអ្វីក៏ដោយ ហើយយ៉ាងហោចណាស់ក៏មិនអាចចាកចេញបានដែរ ឬក៏សម្រេចបាន០.១% នៃអ្វីដែលពេត្រុសបានសម្រេច នោះគឺល្អទេ ប៉ុន្តែពួកគេគ្មានតម្លៃចំពោះព្រះជាម្ចាស់ក្នុងការប្រើប្រាស់ពួកគេនោះឡើយ។ មនុស្សជាច្រើនយល់អ្វីៗបានយ៉ាងឆាប់រហ័ស មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះព្រះជាម្ចាស់ ហើយអាចលើសពីកម្រិតរបស់ពេត្រុស ហើយព្រះជាម្ចាស់ធ្វើកិច្ចការនៃភាពគ្រប់លក្ខណ៍ចំពោះពួកគេ។ ការប្រៀនប្រដៅ និងការបំភ្លឺ បានទៅដល់មនុស្សបែបនេះ ហើយប្រសិនបើមានអ្វីមួយនៅក្នុងពួកគេដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះពួកគេអាចបណ្តេញវាចេញភ្លាមៗ។ មនុស្សបែបនេះ គឺជាមាស ប្រាក់ និងត្បូងមានតម្លៃ គុណតម្លៃរបស់ពួកគេ គឺខ្ពង់ខ្ពស់ខ្លាំងណាស់។ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការជាច្រើនប្រភេទ ប៉ុន្តែអ្នកនៅតែដូចជាខ្សាច់ ឬថ្ម នោះអ្នកគ្មានតម្លៃទេ!

កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម គឺអស្ចារ្យ និងហួសពីការអាចយល់បាន។ ទ្រង់នឹងប្រោសមនុស្សមួយក្រុមឱ្យបានគ្រប់លក្ខណ៍ ហើយផាត់ចោលក្រុមខ្លះទៀត ព្រោះមានមនុស្សគ្រប់ប្រភេទនៅក្នុងពួកជំនុំ មានអ្នកដែលស្រឡាញ់សេចក្តីពិត និងអ្នកដែលមិនស្រលាញ់សេចក្ដីពិត។ មានអស់អ្នកដែលមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយអ្នកដែលមិនមានបទពិសោធអំពីកិច្ចការរបស់ព្រះជាម្ចាស់ មានអ្នកដែលបំពេញកាតព្វកិច្ចរបស់ខ្លួន ហើយអ្នកដែលមិនធ្វើតាមកាតព្វកិច្ចរបស់ខ្លួន។ មានអ្នកដែលធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ហើយអ្នកដែលមិនធ្វើបន្ទាល់អំពីព្រះជាម្ចាស់ ហើយមួយផ្នែកនៃពួកគេ គឺជាអ្នកមិនជឿ និងជាមនុស្សអាក្រក់ ហើយពួកគេនឹងត្រូវបានផាត់ចោល។ ប្រសិនបើអ្នកមិនបានដឹងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងមានភាពអវិជ្ជមាន។ នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់អាចត្រូវបានគេមើលឃើញតែនៅក្នុងមនុស្សមួយចំនួនតូចប៉ុណ្ណោះ។ នៅពេលនេះវានឹងកាន់តែច្បាស់ថា អ្នកណាដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ហើយអ្នកណាមិនស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ។ អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ រីឯអ្នកដែលមិនស្រឡាញ់ទ្រង់ពិតប្រាកដ នឹងត្រូវបានបើកសម្ដែងតាមរយៈជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់។ ពួកគេនឹងក្លាយជាអ្នកដែលនឹងត្រូវផាត់ចោល។ មនុស្សទាំងនេះនឹងត្រូវបានបើកសម្ដែងឱ្យដឹងក្នុងរយៈពេលនៃកិច្ចការនៃការយកឈ្នះ ហើយពួកគេគឺជាមនុស្សដែលមិនមានតម្លៃក្នុងការទទួលបាននូវភាពគ្រប់លក្ខណ៍នោះឡើយ។ អស់អ្នកដែលទទួលបានភាពគ្រប់លក្ខណ៍ ត្រូវបានទទួលដោយព្រះជាម្ចាស់នៅក្នុងភាពទាំងស្រុងរបស់ពួកគេ ហើយអាចមានសមត្ថភាពស្រឡាញ់ព្រះជាម្ចាស់ ដូចជាពេត្រុសបានធ្វើអ៊ីចឹង។ អ្នកដែលត្រូវបានយកឈ្នះ គេមិនមានសេចក្ដីស្រឡាញ់ដោយឯកឯងទេ មានតែសេចក្តីស្រឡាញ់ដែលអកម្ម ហើយពួកគេត្រូវបង្ខំចិត្តស្រឡាញ់ព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ដោយឯកឯង ត្រូវបានលូតលាស់ឡើងតាមរយៈការយល់ដឹង ដែលទទួលបានតាមរយៈបទពិសោធជាក់ស្តែង។ សេចក្តីស្រឡាញ់នេះ មាននៅក្នុងចិត្តរបស់មនុស្ស ហើយធ្វើឱ្យពួកគេលះបង់ដោយស្ម័គ្រចិត្តចំពោះព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាគ្រឹះរបស់ពួកគេ ហើយពួកគេអាចរងទុក្ខសម្រាប់ព្រះជាម្ចាស់។ ជាការពិត ទាំងនេះគឺជារឿងរ៉ាវដែលនរណាម្នាក់មាន ដែលត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែព្យាយាមដើម្បីយកឈ្នះនោះ អ្នកមិនអាចធ្វើបន្ទាល់ អំពីព្រះជាម្ចាស់បានឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែសម្រេចបាននូវគោលដៅនៃសេចក្ដីសង្គ្រោះ តាមរយៈការយកឈ្នះមនុស្ស នោះជំហាននៃអ្នកស៊ីឈ្នួល នឹងបញ្ចប់កិច្ចការ។ ទោះយ៉ាងណាក៏ដោយ ការយកឈ្នះមនុស្ស មិនមែនជាគោលដៅចុងក្រោយរបស់ព្រះជាម្ចាស់ក្នុងការប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍នោះទេ។ ដូច្នេះជាជាងការនិយាយថា ដំណាក់កាលនេះគឺជាកិច្ចការនៃការយកឈ្នះ ជាជាងថាវាគឺជាកិច្ចការនៃការប្រោសឱ្យបានគ្រប់លក្ខណ៍ និងការផាត់ចោល មនុស្សមួយចំនួនមិនទាន់ត្រូវយកឈ្នះបានពេញលេញនៅឡើយទេ ហើយនៅក្នុងដំណើរការនៃការយកឈ្នះពួកគេ ក្រុមមនុស្សមួយក្រុមនឹងត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍។ កិច្ចការទាំងពីរផ្នែកនេះ ត្រូវបានអនុវត្តដោយឯកច្ឆន្ច។ មនុស្សមិនបានចាកចេញ សូម្បីតែក្នុងរយៈពេលដ៏យូរនៃកិច្ចការបែបនេះ ហើយការនេះបង្ហាញថា គោលដៅនៃការយកឈ្នះត្រូវបានសម្រេច នេះគឺជាសេចក្ដីពិតនៃការយកឈ្នះបាន។ ការបន្សុទ្ធមិនមែនសម្រាប់ជាប្រយោជន៍នៃការយកឈ្នះបានទេ ប៉ុន្តែសម្រាប់ជាប្រយោជន៍នៃការធ្វើឱ្យគ្រប់លក្ខណ៍។ បើគ្មានការការបន្សុទ្ធទេ មនុស្សមិនអាចទទួលបានការគ្រប់លក្ខណ៍ឡើយ។ ដូច្នេះការការបន្សុទ្ធពិតជាមានតម្លៃណាស់! សព្វថ្ងៃនេះ មនុស្សមួយក្រុមកំពុងត្រូវបានធ្វើឱ្យបានគ្រប់លក្ខណ៍ និងទទួលបាន។ ព្រះពរទាំងដប់ដែលបានរៀបរាប់ពីមុន គឺសំដៅទៅលើអ្នកដែលត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍។ អ្វីគ្រប់យ៉ាងអំពីការផ្លាស់ប្តូររូបភាពរបស់ពួកគេនៅលើផែនដី គឺសំដៅទៅលើអ្នកដែលបានប្រោសឱ្យបានគ្រប់លក្ខណ៍។ អ្នកដែលមិនទាន់ត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ មិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានសេចក្ដីសន្យារបស់ព្រះជាម្ចាស់ឡើយ។

ខាង​ដើម៖ គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់

បន្ទាប់៖ មានតែតាមរយៈការឆ្លងកាត់ការល្បងលដ៏ឈឺចាប់ទេ ទើបអ្នកអាចដឹងអំពីភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ