តើអ្នកស្មោះត្រង់ចំពោះអ្នកណា?

ជិវិតដែលអ្នករាល់គ្នារស់នៅរាល់ថ្ងៃនេះ មានសារៈសំខាន់ណាស់ ហើយវាសំខាន់ខ្លាំងបំផុតចំពោះគោលដៅ និងជោគវាសនារបស់អ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាត្រូវតែស្រឡាញ់អ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាមាននៅថ្ងៃនេះ ហើយឲ្យតម្លៃពេលវេលាគ្រប់នាទីដែលកន្លងទៅ។ អ្នកត្រូវតែលៃលកពេលវេលាឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាន ដើម្បីផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ខ្លួនឯង ទើបអ្នកមិនចំណាយជីវិតនេះជាអាសារឥតការ។ អ្នករាល់គ្នាប្រហែលជាមានអារម្មណ៍ភ័ន្តភាំង ចំពោះមូលហេតុដែលខ្ញុំពោលពាក្យបែបនេះ។ និយាយឲ្យត្រង់ទៅ ខ្ញុំមិនពេញព្រះទ័យនឹងអាកប្បកិរិយារបស់នរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាទេ ពីព្រោះក្តីសង្ឃឹមដែលខ្ញុំមានចំពោះអ្នករាល់គ្នា វាមិនដូចអ្នករាល់គ្នាសព្វថ្ងៃនេះទេ។ ដូច្នេះខ្ញុំអាចនិយាយថា៖ អ្នករាល់គ្នាម្នាក់ៗកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយសម្រែកអំពាវនាវរកជំនួយរបស់អ្នករាល់គ្នានៅពេលនេះ និងបំណងប្រាថ្នាពីអតីតកាល ដើម្បីស្វែងរកសេចក្ដីពិត និងស្វែងរកពន្លឺ ក៏កំពុងតែឈានដល់ទីបញ្ចប់ហើយ។ នេះគឺជាការបង្ហាញនូវការតបស្នងចុងក្រោយរបស់អ្នករាល់គ្នា ហើយវាគឺជាអ្វីដែលខ្ញុំមិនដែលរំពឹងទុកឡើយ។ ខ្ញុំមិនចង់និយាយផ្ទុយពីការពិតទេ ព្រោះអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំខកព្រះទ័យយ៉ាងខ្លាំង។ ប្រហែលជាអ្នកមិនចង់ប្រឈមសម្ដីរឿងនេះទេ ដោយសារអ្នកមិនចង់ប្រឈមមុខនឹងការពិត ប៉ុន្តែ ខ្ញុំត្រូវតែសួរអ្នករាល់គ្នាពីរឿងនេះយ៉ាងម៉ឺងម៉ាត់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និយាយឲ្យចំទៅ តើមានអ្វីខ្លះមកបំពេញចិត្តអ្នករាល់គ្នា? តើចិត្តអ្នករាល់គ្នាស្មោះត្រង់ចំពោះអ្នកណា? ចូរកុំនិយាយថា សំណួរទាំងនេះមិនដឹងជាមកពីណា ហើយកុំសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំសួររឿងបែបនេះ។ ចូរដឹងថា៖ មកពីខ្ញុំស្គាល់អ្នករាល់គ្នាច្បាស់ ខ្វាយខ្វល់ពីអ្នករាល់គ្នាណាស់ ហើយយកព្រះទ័យទុកដាក់ខ្លាំងចំពោះកិរិយា និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ទើបខ្ញុំប្រឈមសម្ដីនឹងអ្នករាល់គ្នាឥតឈប់ឈរ និងមិនគិតពីការលំបាកដ៏ជូរចត់។ ប៉ុន្តែ អ្នករាល់គ្នាមិនបានតបសងអ្វីដល់ខ្ញុំវិញសោះ ក្រៅតែពីការព្រងើយកន្តើយ និងការបំភ្លេចចោលដែលមិនអាចទ្រាំទ្របានទៅវិញ។ អ្នករាល់គ្នាធ្វេសប្រហែសនឹងខ្ញុំណាស់។ តើវាអាចទៅរួចទេថា ខ្ញុំមិនដឹងអ្វីទាំងអស់នោះ? ប្រសិនបើនេះជាអ្វីដែលអ្នករាល់គ្នាជឿ វាបញ្ជាក់បន្ថែមនូវការពិតថា អ្នករាល់គ្នាមិនប្រព្រឹត្ដចំពោះខ្ញុំ ដោយចិត្តសប្បុរសពិតនោះទេ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងកប់ក្បាលរបស់ខ្លួនក្នុងដីខ្សាច់ហើយ។ អ្នករាល់គ្នាសុទ្ធតែជាមនុស្សឆ្លាត ទើបមិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី ដូច្នេះ តើអ្នកនឹងយកអ្វីមកប្រឈមសម្ដីឆ្លើយតបនឹងខ្ញុំ?

សំណួរដែលធ្វើឲ្យព្រះទ័យខ្ញុំខ្វល់បំផុតគឺ តើចិត្តរបស់អ្នករាល់គ្នាស្មោះត្រង់ចំពោះអ្នកណាពិតប្រាកដ។ ខ្ញុំក៏សង្ឃឹមដែរថា អ្នកទាំងអស់គ្នានឹងព្យាយាមរៀបចំគំនិតរបស់ខ្លួនឲ្យបានត្រឹមត្រូវ ហើយសួរខ្លួនឯងថា តើអ្នកស្មោះត្រង់នឹងនរណា ហើយអ្នករស់នៅដើម្បីនរណា។ ប្រហែលជាអ្នករាល់គ្នាមិនដែលបានពិចារណាសំណួរទាំងនេះ ដោយយកចិត្តទុកដាក់ទេ ដូច្នេះ ប្រសិនបើខ្ញុំបង្ហាញចម្លើយដល់អ្នករាល់គ្នាវិញ តើអ្នករាល់គ្នាយល់យ៉ាងណាដែរ?

អ្នកណាមានការចងចាំនឹងទទួលស្គាល់ការពិតនេះថា៖ មនុស្សរស់នៅសម្រាប់ខ្លួនឯង ហើយស្មោះត្រង់ចំពោះខ្លួនឯង។ ខ្ញុំមិនជឿថា ចម្លើយរបស់អ្នករាល់គ្នា ពិតជាត្រឹមត្រូវទាំងអស់នោះទេ ដ្បិតអ្នករាល់គ្នាម្នាក់ៗមានជីវិតរៀងៗខ្លួន ហើយម្នាក់ៗកំពុងតែតស៊ូនឹងទុក្ខវេទនាផ្ទាល់ខ្លួនដែរ។ ដូច្នេះអ្នករាល់គ្នាស្មោះត្រង់នឹងមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ ហើយស្មោះត្រង់នឹងអ្វីដែលគាប់ចិត្តអ្នករាល់គ្នា។ អ្នករាល់គ្នាមិនស្មោះត្រង់នឹងខ្លួនឯងទាំងស្រុងនោះទេ។ ដោយសារតែអ្នករាល់គ្នាម្នាក់ៗទទួលឥទ្ធិពលពីមនុស្ស ពីព្រឹត្តិការណ៍ និងពីរឿងរ៉ាវជុំវិញខ្លួនអ្នករាល់គ្នា ហើយមិនស្មោះត្រង់នឹងខ្លួនឯងទេ។ ខ្ញុំនិយាយពាក្យទាំងនេះ មិនមែនដើម្បីគាំទ្រភាពស្មោះត្រង់ចំពោះខ្លួនឯងទេ ប៉ុន្តែដើម្បីបង្ហាញភាពស្មោះត្រង់របស់អ្នករាល់គ្នា ចំពោះអ្វីមួយវិញ ដ្បិតអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺខ្ញុំមិនដែលទទួលបានភាពស្មោះត្រង់ពីនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលតបស្នងដល់ខ្ញុំនូវភាពស្មោះត្រង់វិញ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានវិលវល់ជុំវិញមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ និងអ្វីៗដែលគាប់ចិត្តអ្នករាល់គ្នាដល់ថ្នាក់មិនថា នៅពេលណា មិនថាអ្នករាល់គ្នាទៅទីណា ក៏អ្នករាល់គ្នារក្សាវានៅជាប់នឹងចិត្តអ្នករាល់គ្នា ហើយមិនដែលបោះបង់ចោលវាម្ដងណាឡើយ។ រាល់ពេលដែលអ្នករាល់គ្នាចង់ធ្វើ​ ឬងប់ងល់នឹងរឿងណាមួយដែលអ្នករាល់គ្នាស្រឡាញ់ ការនេះកើតឡើងនៅពេលដែលអ្នករាល់គ្នាកំពុងដើរតាមខ្ញុំ ឬសូម្បីតែពេលអ្នករាល់គ្នាកំពុងស្តាប់ពាក្យរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងប្រើប្រាស់ភាពស្មោះត្រង់ដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មកស្មោះត្រង់នឹងសេចក្តីស្រឡាញ់ «វត្ថុកំណាន់» របស់អ្នករាល់គ្នាជំនួសវិញ។ ទោះបីអ្នករាល់គ្នាលះបង់កិច្ចការមួយ ឬពីរ សម្រាប់ខ្ញុំក៏ដោយ ក៏វាមិនបង្ហាញនូវកិច្ចការទាំងអស់របស់អ្នករាល់គ្នា ហើយក៏មិនបង្ហាញថា អ្នករាល់គ្នាពិតជាស្មោះត្រង់ចំពោះខ្ញុំដែរ។ អ្នករាល់គ្នាបានបញ្ចូលខ្លួនឯងទៅក្នុងការអនុវត្តកិច្ចការដែលអ្នករាល់គ្នាចង់ធ្វើពិតប្រាកដគឺ៖ មនុស្សខ្លះស្មោះត្រង់នឹងកូនប្រុសស្រី អ្នកខ្លះទៀតស្មោះនឹងប្តី ប្រពន្ធ ទ្រព្យសម្បត្តិ ការងារ ចៅហ្វាយនាយ ឋានៈ ឬស្ត្រី។ អ្នករាល់គ្នាមិនដែលមានអារម្មណ៍នឿយណាយ ឬធុញទ្រាន់ ចំពោះអ្វីដែលអ្នករាល់គ្នាស្មោះត្រង់ចំពោះនោះទេ ផ្ទុយទៅវិញ អ្នករាល់គ្នារឹតតែចង់បានរបស់ទាំងនេះ មកធ្វើជាកម្មសិទ្ធកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ហើយអ្នករាល់គ្នាមិនដែលបោះបង់វាឡើយ។ ទាំងខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ តែងតែត្រូវបានគេរុញច្រាន ឲ្យទៅនៅពីក្រោយអ្វីដែលអ្នករាល់គ្នាពេញចិត្តពិតប្រាកដ។ ហើយអ្នកគ្មានជម្រើសអ្វី ក្រៅពីដាក់ចំណាត់ថ្នាក់វានៅចុងក្រោយគេទេ។ មានអ្នកខ្លះទៀត សូម្បីតែកន្លែងចុងក្រោយនេះ ក៏គេទុកសម្រាប់អ្វីដែលពួកគេស្មោះត្រង់ចំពោះហើយ តែពួកគេមិនទាន់បានរកឃើញ។ ក្នុងចិត្តគេ សូម្បីតែដានបន្តិចបន្តួចពីខ្ញុំក៏មិនដែលមានដែរ។ អ្នករាល់គ្នាប្រហែលជាគិតថា ខ្ញុំទាមទារពីអ្នករាល់គ្នាច្រើនពេក ឬចោទប្រកាន់អ្នករាល់គ្នាខុស ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់គិតទេថា ពេលដែលអ្នករីករាយនឹងចំណាយពេលជាមួយគ្រួសារអ្នករាល់គ្នា នោះអ្នករាល់គ្នាមិនធ្លាប់ស្មោះត្រង់នឹងខ្ញុំសោះ សូម្បីម្ដង? នៅពេលវេលាបែបនេះ តើវាមិនធ្វើឲ្យអ្នករាល់គ្នាឈឺចាប់ទេឬ? នៅពេលដួងចិត្តរបស់អ្នករាល់គ្នាបានពេញដោយអំណរ​ ហើយអ្នករាល់គ្នាទទួលបានរង្វាន់សម្រាប់ការនឿយហត់របស់ខ្លួន តើអ្នករាល់គ្នាមិនមានអារម្មណ៍នឿយណាយ ដែលមិនបានផ្គត់ផ្គង់ខ្លួនឯងដោយសេចក្តីពិតគ្រប់គ្រាន់ទេឬអី? តើនៅពេលណាដែលអ្នករាល់គ្នាបានយំ ដោយមិនបានទទួលការសរសើរពីខ្ញុំ? អ្នករាល់គ្នាបានខំប្រឹងគិត ហើយទទួលនូវការឈឺចាប់យ៉ាងខ្លាំង ដើម្បីជាប្រយោជន៍ដល់កូនប្រុសស្រីរបស់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នានៅតែមិនពេញចិត្ត ហើយអ្នករាល់គ្នានៅតែជឿជាក់ថា អ្នកមិនបានខំប្រឹងជំនួសពួកគេទេ ហើយជឿថា អ្នកមិនបានធ្វើអ្វីគ្រប់យ៉ាងឲ្យអស់ពីលទ្ធភាព សម្រាប់ពួកគេទេ។ យ៉ាងណាមិញ អ្នករាល់គ្នាតែងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះខ្ញុំរហូត។ ខ្ញុំមានតែក្នុងការចងចាំរបស់អ្នករាល់គ្នាប៉ុណ្ណោះ តែខ្ញុំមិននៅក្នុងចិត្តអ្នករាល់គ្នាឡើយ។ អ្នករាល់គ្នាមិនបានដឹងពីព្រះទ័យស្មោះត្រង់ និងការខិតខំប្រឹងប្រែងរបស់ខ្ញុំជារៀងដរាប ហើយអ្នករាល់គ្នាក៏មិនដែលមានការកោតសរសើរពីការទាំងនោះដែរ។ អ្នកគ្រាន់តែចូលរួមក្នុងការសញ្ជឹងគិតបន្តិចបបន្តួច ហើយជឿថា វានឹងគ្រប់គ្រាន់។ «ភាពស្មោះត្រង់» បែបនេះមិនមែនជាអ្វីដែលខ្ញុំចង់បានជាយូរមកហើយនោះទេ ប៉ុន្តែជាអ្វីដែលខ្ញុំមិនសព្វព្រះទ័យវិញ។ ហេតុនេះមិនថាខ្ញុំនិយាយអ្វីនោះទេ ក៏អ្នករាល់គ្នានៅតែបន្តទទួលស្គាល់រឿងមួយ ឬពីរប៉ុណ្ណោះ អ្នកមិនអាចទទួលយកសេចក្ដីនេះបានទាំងស្រុងទេ ពីព្រោះអ្នកទាំងអស់គ្នាមាន «ភាពជឿជាក់» ពេក ហើយអ្នករាល់គ្នាតែងតែជ្រើសរើស និងសម្រេចយកអ្វី ដែលត្រូវទទួលពីពាក្យដែលខ្ញុំបាននិយាយ។ ប្រសិនបើអ្នករាល់គ្នានៅតែដូចសព្វថ្ងៃនេះ ខ្ញុំមានវិធីសាស្រ្តមួយចំនួន សម្រាប់កម្ចាត់ភាពជឿជាក់លើខ្លួនឯងរបស់អ្នករាល់គ្នា ហើយលើសពីនេះទៅទៀត ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាទទួលស្គាល់ថា ពាក្យរបស់ខ្ញុំទាំងអស់គឺសុទ្ធតែជាពាក្យពិត ហើយគ្មានពាក្យណាមួយបំភ្លៃការពិតឡើយ។

ប្រសិនបើខ្ញុំដាក់លុយខ្លះនៅចំពោះមុខអ្នករាល់គ្នាឥឡូវនេះ ហើយផ្តល់សេរីភាព ឲ្យអ្នករាល់គ្នាជ្រើសរើស ហើយប្រសិនបើខ្ញុំមិនថ្កោលទោសអ្នករាល់គ្នា ដោយព្រោះតែការសម្រេចចិត្តរបស់អ្នករាល់គ្នាទេនោះ អ្នករាល់គ្នាភាគច្រើននឹងជ្រើសរើសយកលុយ ហើយបោះបង់សេចក្ដីពិត។ ក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះក៏គ្រាន់បើ ស៊ូលះបង់លុយកាក់ ហើយជ្រើសរើសសេចក្ដីពិតទាំងស្ទាក់ស្ទើរ ក៏មានអ្នកខ្លះចាក់ខ្សែ ដៃម្ខាងយកលុយ ដៃម្ខាងទៀតយកសេចក្ដីពិត។ ដូច្នេះ តើសណ្តានពិតរបស់អ្នករាល់គ្នា មិនក្លាយជាភស្តុតាងបញ្ជាក់ដោយខ្លួនឯងទេឬអី? កាលណាត្រូវជ្រើសរើសរវាងសេចក្តីពិត និងអ្វីៗដែលអ្នករាល់គ្នាងប់ចង់បាននោះ អ្នករាល់គ្នានឹងជ្រើសរើសយកជម្រើសនេះ ហើយឥរិយាបថរបស់អ្នករាល់គ្នា នឹងនៅដដែល។ តើវាដូច្នោះមែន ឬមិនមែន? ក្នុងចំណោមអ្នករាល់គ្នា តើមិនមានគ្នាច្រើនទេឬ ដែលនៅចាក់ខ្សែ ចំកណ្ដាល រវាងភាពខុសឆ្គង និងភាពត្រឹមត្រូវ? នៅក្នុងការជជែកវែកញែករវាងភាពវិជ្ជមាន និងភាពអវិជ្ជមាន ខ្មៅ និងស អ្នករាល់គ្នាច្បាស់ជាដឹងអំពីជម្រើសដែលអ្នករាល់គ្នាបានជ្រើសរវាងគ្រួសារ និងព្រះជាម្ចាស់ រវាងកូនៗ និងព្រះជាម្ចាស់ រវាងភាពសុខសាន្ត និងការរំខាន រវាងភាពសម្បូរសប្បាយ​ និងភាពក្រីក្រ រវាងភាពខ្ពង់ខ្ពស់ និងភាពសាមញ្ញ រវាងការដែលត្រូវបានគេជ្រោមជ្រែង និងការដែលត្រូវគេបោះបង់ចោល។ល។ រវាងរវាងគ្រួសារសុខសាន្ត និងគ្រួសារបែកបាក់ គឺអ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយអ្នកធ្វើដូច្នេះដោយគ្មានការស្ទាក់ស្ទើរ រវាងទ្រព្យសម្បត្ដិ និងកាតព្វកិច្ច ជាថ្មីម្តងទៀតអ្នករាល់គ្នាបានជ្រើសរើសជម្រើសទី១ បើទោះជាខ្វះឆន្ទៈបែរចេញពីផ្លូវអាក្រក់នោះឡើយ។[ក] រវាងភាពប្រណីត និងភាពក្រីក្រ អ្នករាល់គ្នាបានជ្រើសរើសជម្រើសទី១។ នៅពេលជ្រើសរើសរវាងកូនប្រុស កូនស្រី ប្រពន្ធ និងស្វាមីរបស់អ្នក ហើយនិងខ្ញុំ អ្នករាល់គ្នាបានជ្រើសរើសយកជម្រើសទី១ ហើយរវាងគំនិត​ និងសេចក្ដីពិត ជាថ្មីម្តងទៀតអ្នកបានជ្រើសរើសយកជម្រើសទី១។ ខ្ញុំបានបាត់បង់ជំនឿលើអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាប្រឈមមុខនឹងអំពើអាក្រក់គ្រប់បែបយ៉ាង។ បញ្ហានេះធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាខ្លាំង ដ្បិតចិត្តរបស់អ្នករាល់គ្នា ពិតជាពិបាកកែប្រែណាស់។ តាម រយៈការលះបង់ និងការខិតខំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ពិតជាមិនបាននាំអ្វីមកឱ្យខ្ញុំសោះ ក្រៅពីការបោះបង់ចោល និងភាពអស់សង្ឃឹមរបស់អ្នករាល់គ្នានោះទេ ប៉ុន្តែ ក្តីសង្ឃឹមរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺចេះតែចម្រើនឡើង ជាមួយនឹងពេលវេលាដែលកន្លងផុតទៅរាល់ថ្ងៃ ដ្បិតពេលវេលាកំណត់របស់ខ្ញុំត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នករាល់គ្នានៅតែព្យាយាមស្វែងរកភាពងងឹត និងការអាក្រក់នានា ហើយបដិសេធមិនព្រមបោះបង់វាចោលឡើយ។ ដូច្នេះ តើលទ្ធផលរបស់អ្នករាល់គ្នា នឹងទៅជាយ៉ាងណា? តើអ្នករាល់គ្នាធ្លាប់បានគិតពិចារណា ដោយយកចិត្តទុកដាក់ចំពោះបញ្ហានេះទេ? ប្រសិនបើគេឲ្យអ្នករាល់គ្នាជ្រើសរើសម្តងទៀត តើអ្វីជាគោលជំហររបស់អ្នករាល់គ្នា? តើវានៅតែជាជម្រើសទី១ ដដែលមែនទេ? តើអ្នករាល់គ្នានៅតែធ្វើឱ្យខ្ញុំខកចិត្ត និងសោកសៅបន្តទៀតទេ? តើដួងចិត្តអ្នករាល់គ្នា នៅតែស្ទើរក្ដៅស្ទើរត្រជាក់ដដែលមែនទេ? តើអ្នករាល់គ្នានៅតែមិនដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីកម្សាន្តព្រះហឬទ័យខ្ញុំទេឬអី? នៅខណៈនេះ តើអ្នករាល់គ្នាជ្រើសរើសយកអ្វី? តើអ្នករាល់គ្នានឹងចុះចូលនឹងពាក្យរបស់ខ្ញុំ ឬធុញទ្រាន់នឹងពាក្យទាំងអស់នេះ? ពេលវេលារបស់ខ្ញុំ បានបង្ហាញផ្ទាល់នឹងភ្នែករបស់អ្នករាល់គ្នា ហើយអ្វីដែលអ្នករាល់គ្នាប្រឈម គឺជាជីវិតថ្មី និងជាចំណុចចាប់ផ្តើមថ្មី។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រាប់អ្នករាល់គ្នាថា ចំណុចចាប់ផ្តើមនេះ មិនមែនជាការចាប់ផ្តើមនៃការងារថ្មីពីអតីតកាលទេ ប៉ុន្តែជាការបញ្ចប់ការងារចាស់។ មានន័យថា នេះគឺជាសកម្មភាពចុងក្រោយ។ ខ្ញុំគិតថា អ្នកទាំងអស់គ្នាអាចយល់ពីអ្វីដែលមិនប្រក្រតីអំពីចំណុចចាប់ផ្តើមនេះ។ ទោះយ៉ាងណា នៅថ្ងៃណាមួយឆាប់ៗនេះ អ្នករាល់គ្នានឹងយល់អត្ថន័យពិតនៃចំណុចចាប់ផ្តើមនេះ ដូច្នេះ ខ្ញុំនឹងបញ្ចប់កិច្ចការនេះរួមគ្នា ហើយស្វាគមន៍លទ្ធផលចុងក្រោយ ដែលនឹងត្រូវកើតឡើង។ យ៉ាងណាមិញ អ្វីដែលនៅតែធ្វើឲ្យខ្ញុំព្រួយបារម្ភអំពីអ្នករាល់គ្នានោះគឺ នៅពេលដែលអ្នករាល់គ្នាប្រឈមមុខនឹងភាពអយុត្តិធម៌ និងភាពយុត្តិធម៌ អ្នករាល់គ្នាតែងតែជ្រើសរើសយកជម្រើសទី១ ដដែល។ នោះគ្រាន់តែជាអតីតកាលរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ខ្ញុំក៏សង្ឃឹមថានឹងអាចបំភ្លេចអ្វីៗទាំងអស់ពីអតីតកាលរបស់អ្នករាល់គ្នា ទោះបីវាពិបាកធ្វើក៏ដោយ។ ដូច្នេះ ខ្ញុំមានវិធីល្អក្នុងការដោះស្រាយបញ្ហានេះគឺ៖ យកអនាគត មកជំនួសអតីតកាល ហើយបណ្ដោយឱ្យស្រមោលអតីតកាលរបស់អ្នករាល់គ្នា ត្រូវបណ្ដេញចេញ ជាថ្នូរប្ដូរយកអត្ថភាពពិតរបស់អ្នករាល់គ្នានាពេលបច្ចុប្បន្ននេះវិញ។ ដូច្នេះ ខ្ញុំត្រូវតែរំអុកអ្នករាល់គ្នា ឲ្យសម្រេចចិត្តជ្រើសរើសម្តងទៀត ហើយខ្ញុំនឹងមើលថាអ្នកស្មោះត្រង់ប្រាកដចំពោះអ្នកណា។

លេខយោង៖

ក. ត្រឡប់ទៅច្រាំងវិញ៖ សំនួនវោហារចិនមានន័យថា «ងាកចេញពីផ្លូវអាក្រក់របស់ខ្លួន»។

ខាង​ដើម៖ ចូរត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនារបស់អ្នក

បន្ទាប់៖ អំពីវាសនា

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ