អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!

អ្នករាល់គ្នាសុទ្ធតែអង្គុយលើកៅអីនៃឧត្តមភាព ដោយបង្រៀនក្មេងជំនាន់ក្រោយដែលជាក្រុមបក្សពួករបស់អ្នករាល់គ្នា និងឱ្យពួកគេអង្គុយជាមួយអ្នក។ អ្នកមិនដឹងថា «កូនចៅ» របស់អ្នករាល់គ្នា អស់ខ្យល់ដង្ហើម និងបានបាត់បង់កិច្ចការរបស់ខ្ញុំជាយូរណាស់មកហើយ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពីដែនដីនៃទិសខាងកើតទៅដែនដីនៃទិសខាងលិច តែវាបានរីកសាយទៅចុងផែនដី និងចាប់ផ្ដើមរះឡើង និងចាំងចែងបន្តពីទីនោះ ខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំពីទិសខាងកើត និងនាំយកវាទៅទិសខាងលិច ដើម្បីឱ្យមនុស្សក្នុងទីងងឹតដែលបានបោះបង់ខ្ញុំនៅទិសខាងកើត លែងមាននូវការស្រាយបំភ្លឺចាប់តាំងពីពេលនោះតទៅ។ នៅពេលរឿងនេះកើតឡើង អ្នករាល់គ្នានឹងរស់នៅក្នុងជ្រលងភ្នំនៃសេចក្ដីស្លាប់។ បើទោះបីជាមនុស្សសព្វថ្ងៃនេះ ប្រសើរជាងមនុស្សជំនាន់មុនរាប់រយដងក្ដី ក៏ពួកគេនៅតែមិនអាចបំពេញតាមសេចក្ដីតម្រូវរបស់ខ្ញុំបានឡើយ ហើយពួកគេនៅតែមិនមែនជាទីបន្ទាល់ចំពោះសិរីល្អរបស់ខ្ញុំដដែល។ ការដែលអ្នករាល់គ្នាអាចប្រសើរជាងពីមុនរាប់រយដងបាន គឺទាំងស្រុងដោយសារតែផលនៃកិច្ចការរបស់ខ្ញុំ។ វាគឺជាផលផ្លែដែលកើតចេញពីកិច្ចការរបស់ខ្ញុំនៅលើផែនដី។ ក៏ប៉ុន្តែ ខ្ញុំនៅតែមានអារម្មណ៍ជិនឆ្អន់នឹងពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នា រួមទាំងចរិតរបស់អ្នករាល់គ្នាផង ហើយខ្ញុំមានអារម្មណ៍ខកបំណងជាខ្លាំងចំពោះការដែលអ្នករាល់គ្នាប្រព្រឹត្តនៅចំពោះខ្ញុំ ដ្បិតអ្នករាល់គ្នាមិនមានការយល់ដឹងអ្វីចំពោះខ្ញុំសោះឡើយ។ ដូច្នេះ តើអ្នកអាចរស់នៅក្នុងសិរីល្អរបស់ខ្ញុំបានដោយរបៀបណា ហើយតើអ្នកអាចមានភាពស្មោះត្រង់ពិតប្រាកដចំពោះកិច្ចការទៅអនាគតរបស់ខ្ញុំបានដោយរបៀបណា? សេចក្ដីជំនឿរបស់អ្នករាល់គ្នា ស្រស់បំព្រងខ្លាំងណាស់។ អ្នកនិយាយថា អ្នកសុខចិត្តលះបង់ពេលវេលាក្នុងជីវិតរបស់អ្នកទាំងស្រុងដើម្បីកិច្ចការរបស់ខ្ញុំ ហើយអ្នកសុខចិត្តលះបង់ជីវិតរបស់អ្នកសម្រាប់កិច្ចការនេះ ប៉ុន្តែនិស្ស័យរបស់អ្នក មិនបានបំផ្លាស់បំប្រែអ្វីច្រើននោះទេ។ អ្នកគ្រាន់តែនិយាយដោយក្រអឺតក្រទម ទាំងដែលការពិតឥរិយាបថជាក់ស្ដែងរបស់អ្នក អាក្រក់ជាខ្លាំង។ វាហាក់ដូចជាអណ្ដាត និងបបូរមាត់របស់មនុស្សនៅឯស្ថានសួគ៌ ប៉ុន្តែជើងរបស់ពួកគេ នៅឆ្ងាយឯផែនដីឯណេះ ហេតុនេះហើយ សម្ដីនិងទង្វើរបស់ពួកគេ និងកេរ្តិ៍ឈ្មោះរបស់ពួកគេ គឺនៅតែអាប់ឱន និងខូចបង់។ កេរ្តិ៍ឈ្មោះរបស់អ្នក ត្រូវបានបំផ្លាញ ចរិតរបស់អ្នក ត្រូវអាប់ឱន របៀបដែលអ្នកនិយាយ កាន់តែទាបទៅៗ ហើយជីវិតរបស់អ្នករាល់ក្នាគួរឱ្យស្អប់ខ្ពើម។ ហើយសូម្បីតែភាពជាមនុស្សរបស់អ្នករាល់គ្នា ក៏បានលិចចូលទៅក្នុងភាពតូចទាបដែរ។ អ្នកមានគំនិតចង្អៀតចង្អល់ចំពោះអ្នកដទៃ ហើយអ្នកជជែកតវ៉ាចំពោះរឿងតូចតាច។ អ្នកប្រកែកគ្នាជុំវិញកេរ្តិ៍ឈ្មោះនិងឋានៈរបស់អ្នក រហូតដល់ចំណុចមួយដែលអ្នកសុខចិត្តចុះនរក និងចុះទៅក្នុងបឹងភ្លើង។ ពាក្យសម្ដី និងទង្វើរបស់អ្នករាល់គ្នាក្នុងពេលបច្ចុប្បន្ននេះ គឺគ្រប់គ្រាន់ឱ្យខ្ញុំកំណត់ថា អ្នករាល់គ្នាជាមនុស្សមានបាបហើយ។ អាកប្បកិរិយារបស់អ្នកចំពោះកិច្ចការរបស់ខ្ញុំ គឺគ្រប់គ្រាន់ឱ្យខ្ញុំកំណត់ថា អ្នករាល់គ្នាជាមនុស្សទុច្ចរិត ហើយគ្រប់និស្ស័យទាំងអស់របស់អ្នករាល់គ្នា គឺគ្រប់គ្រាន់ដើម្បីចង្អុលបង្ហាញថា អ្នកជាព្រលឹងស្មោកគ្រោក ដែលពោរពេញទៅដោយការស្អប់ខ្ពើម។ ការបង្ហាញរបស់អ្នករាល់គ្នា និងអ្វីដែលអ្នកបើកសម្ដែង គឺគ្រប់គ្រាន់នឹងនិយាយថា អ្នករាល់គ្នាជាមនុស្សដែលបានផឹកនូវឈាមនៃវិញ្ញាណមិនបរិសុទ្ធរបស់អ្នក។ នៅពេលនិយាយដល់ការចូលទៅក្នុងនគរស្ថានសួគ៌ អ្នករាល់គ្នាមិនបានបង្ហាញអារម្មណ៍របស់អ្នកឡើយ។ តើអ្នករាល់គ្នាជឿថា ផ្លូវរបស់អ្នករាល់គ្នាក្នុងពេលនេះ គឺគ្រប់គ្រាន់ដើម្បីឱ្យអ្នកដើរកាត់ច្រកផ្លូវទៅកាន់នគរស្ថានសួគ៌របស់ខ្ញុំហើយមែនទេ? តើអ្នកជឿថា អ្នកអាចទទួលបានច្រកចូលទៅក្នុងដែនដីបរិសុទ្ធនៃកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំ ដោយខ្ញុំមិនមានការល្បងលលើពាក្យសម្ដី និងទង្វើផ្ទាល់របស់អ្នករាល់គ្នាមែនទេ? តើនរណាអាចបោកបញ្ឆោតខ្ញុំបាន? តើឥរិយាបថ និងការសន្ទនាដែលគួរឱ្យស្អប់ និងទាបថោករបស់អ្នកអាចគេចផុតពីខ្សែព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? ជីវិតរបស់អ្នករាល់គ្នា ត្រូវបានខ្ញុំជាអ្នកកំណត់ ជាជីវិតដែលផឹកឈាម និងហូបសាច់ស្រស់នៃវិញ្ញាណមិនបរិសុទ្ធទាំងអស់នោះ ដោយសារអ្នករាល់គ្នាត្រាប់តាមពួកគេនៅចំពោះព្រះភ័ក្រខ្ញុំជារៀងរាល់ថ្ងៃ។ នៅចំពោះខ្ញុំ ឥរិយាបថរបស់អ្នកអាក្រក់ជាខ្លាំង ដូច្នេះ តើខ្ញុំអាចមិនខ្ពើមរអើមចំពោះអ្នកដូចម្ដេចបាន? ពាក្យសម្ដីរបស់អ្នក មាននូវភាពមិនបរិសុទ្ធនៃវិញ្ញាណមិនបរិសុទ្ធ៖ អ្នកបញ្ចើចបញ្ចើ លាក់កំបាំង និងបញ្ជោរ ដូចជាអ្នកដែលពាក់ព័ន្ធនឹងមន្ដអាគម និងដូចជាអ្នកផិតក្បត់ ដែលផឹកឈាមនៃពួកទុច្ចរិតដែរ។ រាល់ការសម្ដែងចេញរបស់មនុស្ស គឺទុច្ចរិតខ្លាំងណាស់ ដូច្នេះ តើមនុស្សទាំងអស់អាចដាក់ឱ្យនៅលើដែនដីបរិសុទ្ធ ដែលអ្នកសុចរិតរស់នៅបានដោយរបៀបណា? តើអ្នកគិតថា ឥរិយាបថគួរឱ្យស្អប់របស់អ្នកនោះ អាចឱ្យអាចសម្គាល់អ្នកបានថាអ្នកបរិសុទ្ធ បើធៀបនឹងអ្នកទុច្ចរិតទាំងអស់នោះមែនទេ? អណ្ដាតដែលប្រៀបដូចជាសត្វពស់របស់អ្នក ចុងក្រោយនឹងបំផ្លាញសាច់ឈាមរបស់អ្នក ដែលបង្កមហន្តរាយយ៉ាងខ្លាំង និងនាំមកនូវការស្អប់ខ្ពើម ហើយចុងក្រោយ ដៃរបស់អ្នកដែលប្រលាក់ទៅដោយឈាមនៃវិញ្ញាណមិនបរិសុទ្ធ ក៏នឹងទាញវិញ្ញាណរបស់អ្នកឱ្យធ្លាក់ទៅក្នុងស្ថាននរកផងដែរ។ ដូច្នេះ តើហេតុអ្វីបានជាអ្នកមិនចាប់យកឱកាសនេះដើម្បីសម្អាតដៃដ៏កខ្វក់របស់អ្នកទៅ? ហើយហេតុអ្វីបានជាអ្នកមិនទាញប្រយោជន៍ពីឱកាសនេះដើម្បីកាត់អណ្ដាតរបស់អ្នកដែលនិយាយពាក្យមិនសុចរិតទៅ? តើវាអាចថា អ្នកសុខចិត្តរងទុក្ខនៅក្នុងអណ្ដាតភ្លើងនៃស្ថាននរកដើម្បីជាប្រយោជន៍ដល់ដៃ អណ្ដាត និងបបូរមាត់របស់អ្នកឬ? ខ្ញុំបន្តឃ្លាំមើលដួងចិត្តរបស់មនុស្សគ្រប់គ្នាដោយព្រះនេត្រទាំងគូររបស់ខ្ញុំ ដោយសារមុនពេលដែលខ្ញុំបានបង្កើតមនុស្សលោកមក ខ្ញុំបានយល់ពីដួងចិត្តរបស់ពួកគេដូចជាបាតដៃរបស់ខ្ញុំដែរ។ ខ្ញុំបានមើលធ្លុះដួងចិត្តមនុស្សជាយូរណាស់មកហើយ ដូច្នេះ តើគំនិតរបស់ពួកគេអាចគេចចេញពីព្រះនេត្ររបស់ខ្ញុំដូចម្តេចបាន? តើវាមិនយឺតពេលពេកទេ ដែលពួកគេត្រូវគេចចេញពីការដុតកម្ទេចដោយព្រះវិញ្ញាណរបស់ខ្ញុំនោះ?

បបូរមាត់របស់អ្នក ល្អជាងសត្វព្រាបទៅទៀត ប៉ុន្តែដួងចិត្តរបស់អ្នក សហាវឃោឃៅជាងសត្វពស់ចាស់ទៅទៀត។ បបូរមាត់របស់អ្នកស្រស់ស្អាតដូចជាស្ដ្រីលីបង់អ៊ីចឹង ប៉ុន្តែដួងចិត្តរបស់អ្នក មិនល្អជាងដួងចិត្តរបស់ពួកគេឡើយ ហើយច្បាស់ណាស់ សម្រស់នេះមិនអាចប្រៀបផ្ទឹមនឹងសម្រស់សាសន៍កាណានបានឡើយ។ ដួងចិត្តរបស់អ្នក ផិតក្បត់ជាខ្លាំង! របស់ដែលខ្ញុំស្អប់ខ្ពើម គឺត្រឹមតែជាបបូរមាត់ពួកទុច្ចរិត និងដួងចិត្តរបស់ពួកគេតែប៉ុណ្ណោះ ហើយសេចក្ដីតម្រូវរបស់ខ្ញុំចំពោះមនុស្ស គឺមិនខ្ពស់ជាងអ្វីដែលខ្ញុំរំពឹងចង់បានពីពួកសុចរិតឡើយ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ស្អប់ខ្ពើមចំពោះអំពើអាក្រក់របស់ពួកទុច្ចរិត ហើយខ្ញុំសង្ឃឹមថា ពួកគេអាចកម្ចាត់ចេញនូវភាពស្មោកគ្រោករបស់ពួកគេ និងគេចចេញពីស្ថានការណ៍ដ៏លំបាករបស់ពួកគេក្នុងពេលបច្ចុប្បន្ន ដើម្បីឱ្យពួកគេអាចខុសគ្នាពីពួកទុច្ចរិតទាំងអស់នោះបាន និងអាចរស់នៅ និងរាប់ជាបរិសុទ្ធជាមួយពួកសុចរិត។ អ្នករាល់គ្នា ស្ថិតក្នុងកាលៈទេសៈដូចជាខ្ញុំដែរ ក៏ប៉ុន្តែអ្នករាល់គ្នាពោរពេញទៅដោយភាពស្មោកគ្រោក។ អ្នកគ្មានភាពដូចគ្នានឹងមនុស្សពីដើមដែលត្រូវបានបង្កើតឡើងតាំងពីដើមដំបូងមកនោះសូម្បីតែបន្តិច។ បន្ថែមលើនេះ ដោយសារតែរាល់ថ្ងៃនេះ អ្នករាល់គ្នាធ្វើត្រាប់តាមលក្ខណៈនៃវិញ្ញាណមិនបរិសុទ្ធទាំងអស់នោះ ដោយធ្វើអ្វីដែលពួកគេធ្វើ និងនិយាយអ្វីដែលពួកគេនិយាយ នោះគ្រប់ផ្នែកទាំងអស់របស់អ្នករាល់គ្នា សូម្បីតែអណ្ដាត និងបបូរមាត់របស់អ្នក ត្រូវផ្សើមជោគទៅដោយទឹកសម្អុយរបស់ពួកគេ រហូតដល់កម្រិតមួយដែលអ្នករាល់គ្នាត្រូវប្រឡាក់ទាំងស្រុង ហើយគ្មានចំណែកណាមួយរបស់អ្នក អាចប្រើសម្រាប់កិច្ចការរបស់ខ្ញុំបានឡើយ។ វាពិតជាខ្លោចផ្សារក្នុងចិត្តខ្លាំងណាស់! អ្នករស់នៅក្នុងពិភពសត្វសេះ និងគោក្របី ក៏ប៉ុន្តែតាមពិតទៅ អ្នករាល់គ្នាមិនមានអារម្មណ៍ថាមានបញ្ហាអ្វីទេ។ អ្នកពោរពេញដោយក្ដីរីករាយ ហើយរស់នៅដោយសេរី និងងាយស្រួល។ អ្នកកំពុងហែលនៅក្នុងទឹកស្អុយ ក៏ប៉ុន្តែអ្នកមិនដឹងទាល់តែសោះថា អ្នកបានធ្លាក់ទៅក្នុងស្ថានការណ៍ដ៏លំបាក។ ជារៀងរាល់ថ្ងៃ អ្នកជាប់ចិត្តនឹងវិញ្ញាណមិនបរិសុទ្ធ និងបះពាល់នឹង «លាមក»។ ជីវិតរបស់អ្នកគឺថោកទាបខ្លាំងណាស់ ក៏ប៉ុន្តែអ្នកមិនបានដឹងថា អ្នកពិតជាពុំបានកើតនៅក្នុងពិភពមនុស្សឡើយ ហើយអ្នកមិនដឹងថាអ្នកមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឯងឡើយ។ តើអ្នកមិនដឹងថា ជីវិតរបស់អ្នក ត្រូវបានវិញ្ញាញមិនបរិសុទ្ធទាំងនោះជាន់ឈ្លីជាយូរណាស់មកហើយ ឬមិនដឹងថាចរិតរបស់អ្នក ត្រូវប្រឡាក់ទៅដោយទឹកសម្អុយនេះជាយូរណាស់មកហើយទេឬអី? តើអ្នកគិតថា អ្នកកំពុងរស់នៅក្នុងស្ថានសួគ៌លោកីយ៍ ហើយថាអ្នកកំពុងស្ថិតនៅក្នុងសេចក្ដីសុខសាន្តមែនទេ? តើអ្នកមិនដឹងថា អ្នកបានរស់នៅក្នុងជីវិតមួយជាមួយនឹងវិញ្ញាណមិនបរិសុទ្ធ និងបានរស់នៅជាមួយគ្រប់យ៉ាងដែលពួកគេបានរៀបចំសម្រាប់អ្នកទេឬអី? តើរបៀបដែលអ្នករស់នៅអាចមានអត្ថន័យបានដោយរបៀបណា? តើជីវិតរបស់អ្នកមានតម្លៃបានដោយរបៀបណា? អ្នកបានប្រឹងធ្វើការនៅទីនេះទីនោះដើម្បីឪពុកម្ដាយរបស់អ្នក ជាឪពុកម្ដាយដែលមានវិញ្ញាណមិនបរិសុទ្ធ ក៏ប៉ុន្តែតាមពិតទៅ អ្នកមិនដែលដឹងថា មនុស្សដែលដាក់អន្ទាក់អ្នក គឺជាឪពុកម្ដាយដែលមានវិញ្ញាណមិនបរិសុទ្ធដែលបានផ្ដល់កំណើតដល់អ្នក និងបានចិញ្ចឹមបីបាច់អ្នកនេះសោះ។ បន្ថែមលើនេះ អ្នកមិនបានដឹងថា តាមពិត ភាពស្មោកគ្រោករបស់អ្នក ត្រូវបានពួកគេផ្ដល់ឱ្យអ្នកទេ។ អ្វីដែលអ្នកដឹងគឺថា ពួកគេអាចនាំ «សេចក្ដីអរសប្បាយ» ដល់អ្នក ពួកគេមិនបានវាយផ្ចាលអ្នក ហើយពួកគេក៏មិនជំនុំជម្រះអ្នកដែរ ហើយជាពិសេស ពួកគេមិនបានដាក់បណ្ដាសាអ្នកឡើយ។ ពួកគេមិនដែលបានផ្ទុះកំហឹងដាក់អ្នកឡើយ ប៉ុន្តែប្រព្រឹត្តដាក់អ្នកដោយសេចក្ដីស្រឡាញ់ និងក្ដីសណ្ដោសប្រណី។ ពាក្យសម្ដីរបស់ពួកគេ ចិញ្ចឹមថ្នាក់ថ្នមចិត្តរបស់អ្នក និងចាប់អ្នកជាចំណាប់ខ្មាំង ដើម្បីឱ្យអ្នកក្លាយជាវង្វេងទិសដៅ ដោយមិនដឹងពីរឿងនេះឡើយ អ្នកត្រូវជាប់ក្នុងនោះ និងសុខចិត្តបម្រើពួកគេ ដោយក្លាយជារន្ធទឹក និងជាបាវបម្រើរបស់ពួកគេ។ អ្នកគ្មានរអ៊ូរទាំអ្វីទាំងអស់ ប៉ុន្តែសុខចិត្តធ្វើការបម្រើពួកគេដូចជាសត្វឆ្កែ ដូចជាសត្វសេះ។ អ្នកត្រូវពួកគេបោកប្រាស់បាន។ ដោយសារមូលហេតុនេះ អ្នកគ្មានប្រតិកម្មអ្វីទាល់តែសោះចំពោះកិច្ចការដែលខ្ញុំធ្វើ។ គ្មានអ្វីត្រូវឆ្ងល់ថាហេតុអ្វីបានជាអ្នកតែងតែចង់រួចចេញពីដៃរបស់ខ្ញុំដោយស្ងាត់ៗ ហើយគ្មានអ្វីត្រូវឆ្ងល់ថាហេតុអ្វីអ្នកតែងតែចង់ប្រើពាក្យផ្អែមល្អែមដើម្បីបានការអនុគ្រោះពីខ្ញុំនោះ។ ដូចវាបង្ហាញចេញមកស្រាប់ហើយ អ្នកមានគម្រោងមួយទៀតរួចទៅហើយ មានការរៀបចំមួយទៀតរួចហើយ។ អ្នកអាចឃើញពីទង្វើបន្តិចបន្ដួចរបស់ខ្ញុំថាជាទង្វើដ៏ធំអស្ចារ្យ ប៉ុន្តែអ្នកមិនមានចំណេះដឹងអ្វីបន្តិចទាល់តែសោះអំពីការជំនុំជម្រះ និងការវាយផ្ចាលរបស់ខ្ញុំ។ អ្នកគ្មានដឹងថាពេលណាការវាយផ្ចាលរបស់ខ្ញុំចាប់ផ្ដើមនោះទេ។ អ្នកគ្រាន់តែដឹងថាត្រូវបោកប្រាស់ខ្ញុំដោយរបៀបណាប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកមិនដឹងថាខ្ញុំនឹងមិនអន់ឱនចំពោះការបំពារបំពានណាមួយរបស់មនុស្សឡើយ។ ដោយសារតែអ្នកបានតាំងចិត្តបម្រើខ្ញុំហើយ ខ្ញុំនឹងមិនឱ្យអ្នករបូតចេញទៅឡើយ។ ខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌ ហើយខ្ញុំជាព្រះជាម្ចាស់ដែលប្រចណ្ឌចំពោះមនុស្សជាតិ។ ដោយសារអ្នកបានសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈហើយ ខ្ញុំនឹងមិនអត់ឱនចំពោះការរត់គេចនៅចំពោះព្រះនេត្ររបស់ខ្ញុំឡើយ ហើយខ្ញុំនឹងមិនអត់ឱនចំពោះការបម្រើម្ចាស់ពីររបស់អ្នកឡើយ។ តើអ្នកគិតថា អ្នកអាចមានសេចក្ដីស្រឡាញ់ទីពីរ បន្ទាប់ពីសច្ចាពាក្យសម្ដីរបស់អ្នកនៅទីសក្ការៈរបស់ខ្ញុំ និងនៅចំពោះព្រះនេត្ររបស់ខ្ញុំមែនទេ? តើខ្ញុំអាចអនុញ្ញាញឱ្យមនុស្សលេងសើចនឹងខ្ញុំដោយរបៀបនេះបានមែនទេ? តើអ្នកគិតថា អ្នកអាចសន្យា និងស្បថស្បែជាធម្មតានៅចំពោះខ្ញុំដោយអណ្ដាតរបស់អ្នកឬ? តើអ្នកគិតថា អ្នកអាចស្បថនៅនឹងបល្ល័ង្ករបស់ខ្ញុំ ជាបល្ល័ង្កដែលខ្ពស់បំផុតរបស់ខ្ញុំមែនទេ? តើអ្នកគិតថាសម្បថរបស់អ្នកបានរលត់ផុតទៅហើយមែនទេ? ខ្ញុំប្រាប់អ្នករាល់គ្នាឱ្យដឹងចុះ៖ បើទោះបីជាសាច់ឈាមរបស់អ្នករាល់គ្នាបានស្លាប់ទៅហើយក្ដី ក៏ពាក្យសម្បថរបស់អ្នកមិនអាចរលត់ផុតទៅបានដែរ។ ចុងបញ្ចប់ ខ្ញុំនឹងផ្តន្ទាទោសអ្នករាល់គ្នាតាមសេចក្ដីសម្បថរបស់អ្នក។ ក៏ប៉ុន្តែ អ្នករាល់គ្នាជឿថា អ្នកអាចតទល់នឹងខ្ញុំបានដោយសច្ចាពាក្យសម្ដីរបស់អ្នករាល់គ្នានៅចំពោះខ្ញុំ ហើយថាដួងចិត្តរបស់អ្នក អាចបម្រើវិញ្ញាណមិនបរិសុទ្ធ និងវិញ្ញាណអាក្រក់បាន។ តើសេចក្ដីក្រោធរបស់ខ្ញុំ អាចអត់ឱននឹងមនុស្សដូចជាសត្វឆ្កែ មនុស្សដូចសត្វជ្រូកដែលបោកប្រាស់ខ្ញុំនេះបានដោយរបៀបណា? ខ្ញុំត្រូវតែបន្តអនុវត្តបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ហើយត្រូវយករបស់ទាំងអស់នោះពីដៃនៃវិញ្ញាណមិនបរិសុទ្ធ គឺមនុស្ស «ជឿស៊ប់» ដែលមានសេចក្ដីជំនឿលើខ្ញុំ ដើម្បីឱ្យពួកគេអាច «បន្តរង់ចាំ» ខ្ញុំ ក្នុងរបៀបដ៏មានវិន័យ ជាសត្វគោរបស់ខ្ញុំ ជាសត្វសេះរបស់ខ្ញុំ និងស្ថិតក្រោមការចាត់ចែងនៃការសម្លាប់របស់ខ្ញុំ។ ខ្ញុំនឹងឱ្យអ្នកជ្រើសរើសយកការចាត់តាំងពីមុនរបស់អ្នក និងបម្រើខ្ញុំជាថ្មីម្ដងទៀត។ ខ្ញុំនឹងមិនអត់ឱនចំពោះសត្តនិករណាមួយដែលបោកប្រាស់ខ្ញុំឡើយ។ តើអ្នកគិតថា អ្នកអាចស្នើសុំអ្វីពីខ្ញុំដោយគ្មានត្រាប្រណី និងភូតភរនៅចំពោះព្រះភ័ក្រខ្ញុំមែនទេ? តើអ្នកគិតថា ខ្ញុំមិនបានស្ដាប់ឮ ឬមិនបានទតឃើញនូវពាក្យសម្ដី និងទង្វើរបស់អ្នកទេឬអី? តើពាក្យសម្ដីនិងទង្វើរបស់អ្នក អាចមិនស្ថិតនៅក្នុងការព្រះនេត្ររបស់ខ្ញុំដោយរបៀបណាទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យមនុស្សបោកប្រាស់ខ្ញុំដោយបែបនេះបានដោយរបៀបណា?

ខ្ញុំបានស្ថិតក្នុងចំណោមអ្នករាល់គ្នា ដោយទាក់ទងនឹងអ្នកជាច្រើនរដូវមកហើយ ទាំងរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ។ ខ្ញុំបានរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់រយៈពេលជាយូរមកហើយ និងបានរស់នៅជាមួយអ្នករាល់គ្នានេះ។ តើឥរិយាបថដ៏គួរឱ្យស្អប់របស់អ្នកបានគេចផុតពីព្រះនេត្ររបស់ខ្ញុំច្រើនប៉ុនណា? ពាក្យលួងចិត្តទាំងអស់របស់អ្នក គឺគ្រាន់តែលាន់ឮនៅក្នុងត្រចៀករបស់ខ្ញុំប៉ុណ្ណោះ។ សេចក្ដីប្រាថ្នារាប់សិបលានរបស់អ្នករាល់គ្នា ត្រូវបានដាក់នៅលើទីសក្ការៈរបស់ខ្ញុំ ច្រើនរាប់មិនអស់។ ក៏ប៉ុន្តែ បើគិតពីការលះបង់របស់អ្នករាល់គ្នា និងអ្វីដែលអ្នករាល់គ្នាបានលះបង់វិញ អ្នកមិនបានលះបង់សូម្បីតែបន្តិចសោះឡើយ។ អ្នករាល់គ្នាមិនបានដាក់សេចក្ដីស្មោះត្រង់សូម្បីតែមួយកូនដំណក់់នៅលើទីសក្ការៈរបស់ខ្ញុំ។ តើផលផ្លែនៃជំនឿរបស់អ្នករាល់គ្នាចំពោះខ្ញុំនៅត្រង់ណា? អ្នករាល់គ្នាបានទទួលនូវព្រះគុណរាប់មិនអស់ពីខ្ញុំ ហើយអ្នកបានឃើញនូវអាថ៌កំបាំងយ៉ាងច្រើនពីស្ថានសួគ៌។ ខ្ញុំក៏បានបង្ហាញដល់អ្នករាល់គ្នាសូម្បីតែអណ្ដាតភ្លើងនៃស្ថានសួគ៌ដែរ ប៉ុន្តែមិនដែលមានព្រះហឫទ័យដុតបំផ្លាញអ្នករាល់គ្នាឡើយ។ ក៏ប៉ុន្តែ តើអ្នកបានប្រគល់អ្វីដល់ខ្ញុំខ្លះ? តើអ្នករាល់គ្នាសុខចិត្តលះបង់ថ្វាយដល់ខ្ញុំច្រើនប៉ុនណា? ខ្ញុំបានប្រទានអាហារដាក់ក្នុងដៃរបស់អ្នក ហើយអ្នកត្រឡប់ជាយកអាហារនោះមកថ្វាយដល់ខ្ញុំ ហើយថែមទាំងនិយាយថា អាហារនោះបានមកពីញើសឈាមរបស់អ្នកផ្ទាល់ដែលខំប្រឹងធ្វើការ ហើយដូច្នេះ អ្នកក៏ថ្វាយដល់ខ្ញុំនូវអ្វីគ្រប់យ៉ាងដែលអ្នកមាន។ តើអ្នកអាចមិនដឹងម្ដេចបានថា «ការបរិច្ចាគ» របស់អ្នក ថ្វាយដល់ខ្ញុំ គឺសុទ្ធតែជារបស់ដែលបានលួចពីទីសក្ការៈរបស់ខ្ញុំនោះ? បន្ថែមលើនេះ អ្នកថែមទាំងថ្វាយរបស់ទាំងនោះដល់ខ្ញុំក្នុងពេលនេះទៀត តើអ្នកមិនមែនកំពុងបោកប្រាស់ខ្ញុំទេឬអី? តើអ្នកអាចមិនដឹងថា អ្វីដែលខ្ញុំត្រេកអរសប្បាយក្នុងពេលនេះ គឺជាតង្វាយនៅលើទីសក្ការៈរបស់ខ្ញុំ និងមិនមែនជាអ្វីដែលបានមកពីការខំប្រឹងប្រែងធ្វើការរបស់អ្នក រួចដាក់ថ្វាយដល់ខ្ញុំនោះទេ? តាមពិតទៅ អ្នកហ៊ានបោកប្រាស់ខ្ញុំដោយបែបនេះ ដូច្នេះ តើខ្ញុំអាចអត់ទោសដល់អ្នករាល់គ្នាបានដោយរបៀបណា? តើអ្នកអាចរំពឹងឱ្យខ្ញុំអត់ទ្រាំរបៀបនេះ យូរប៉ុនណា? ខ្ញុំបានប្រទានគ្រប់យ៉ាងដល់អ្នករាល់គ្នា។ ខ្ញុំបានបើកបង្ហាញគ្រប់យ៉ាងដល់អ្នករាល់គ្នា បានប្រទានដល់អ្នករាល់គ្នានូវអ្វីដែលអ្នកត្រូវការ និងបានបើកភ្នែករបស់អ្នករាល់គ្នា ក៏ប៉ុន្តែអ្នករាល់គ្នាបោកប្រាស់ខ្ញុំបែបនេះ ដោយមិនអើពើនឹងសតិសម្បជញ្ញៈរបស់ខ្លួន។ ខ្ញុំបានប្រទានគ្រប់យ៉ាងដល់អ្នករាល់គ្នាដោយឥតកំណាញ់ បើទោះបីជាអ្នករាល់គ្នាត្រូវរងទុក្ខក្ដី ដើម្បីឱ្យអ្នកនៅបន្តទទួលបានពីខ្ញុំនូវគ្រប់យ៉ាងដែលខ្ញុំបាននាំមកពីស្ថានសួគ៌។ ក្រៅពីរឿងនេះ អ្នករាល់គ្នាមិនមានការលះបង់អ្វីទាល់តែសោះ ហើយបើទោះបីជាអ្នកបានបរិច្ចាគតិចតួចក្ដី ក៏អ្នកព្យាយាម «ទាមទារសំណង» ជាមួយនឹងខ្ញុំនៅពេលក្រោយវិញដែរ។ តើការបរិច្ចាគរបស់អ្នក មិនទៅជាអសារឥតការទេឬអី? អ្វីដែលអ្នកបានផ្ថល់ឱ្យខ្ញុំ គឺគ្រាន់តែជាគ្រាប់ខ្សាច់ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលអ្នកស្នើសុំពីខ្ញុំ គឺជាមាសរាប់ពាន់គីឡូ។ តើអ្នកមិនហួសហេតុពេកទេឬអី? ខ្ញុំបំពេញកិច្ចការក្នុងចំណោមអ្នករាល់គ្នា។ គ្មានដានសូម្បីបន្តិចសោះពីចំនួនដប់ភាគដែលខ្ញុំគប្បីទទួលបាន មិនបាច់និយាយអ្វីដល់ដង្វាយបន្ថែមនោះទេ។ បន្ថែមលើនេះ ចំណែកដប់ភាគដែលដាក់ថ្វាយដោយពួកកោតខ្លាចព្រះ ត្រូវពួកទុច្ចរិតយកអស់។ តើអ្នករាល់គ្នាមិនឃ្លាតចេញឆ្ងាយពីខ្ញុំទេឬអី? តើអ្នកមិនសុទ្ធតែប្រឆាំងទាស់នឹងខ្ញុំទេឬអី? តើអ្នកមិនកំពុងបំផ្លាញទីសក្ការៈរបស់ខ្ញុំទេឬអី? តើមនុស្សបែបនេះអាចចាត់ទុកជាកំណប់ទ្រព្យក្នុងព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? តើពួកគេមិនមែនជាសត្វជ្រូក និងសត្វឆ្កែដែលខ្ញុំស្អប់ទេឬអី? តើខ្ញុំអាចចាត់ទុកអំពើអាក្រក់របស់អ្នកជាកំណប់ទ្រព្យបានដោយរបៀបណា? តើកិច្ចការរបស់ខ្ញុំធ្វើដើម្បីនរណាឱ្យពិតប្រាកដ? តើវាអាចថា គោលបំណងនៃកិច្ចការនេះ គឺគ្រាន់តែដើម្បីវាយផ្ដួលអ្នករាល់គ្នា ដើម្បីបើកសម្ដែងនូវសិទ្ធិអំណាចរបស់ខ្ញុំមែនទេ? តើជីវិតរបស់អ្នករាល់គ្នា មិនពឹងផ្អែកលើព្រះបន្ទូលរបស់ខ្ញុំសូម្បីមួយម៉ាត់ឬ? តើហេតុអ្វីបានជាខ្ញុំគ្រាន់តែប្រើព្រះបន្ទូលដើម្បីណែនាំអ្នករាល់គ្នា និងមិនបានបង្វែរព្រះបន្ទូលនោះជាការពិតដើម្បីវាយផ្ដួលអ្នករាល់គ្នាឱ្យបានឆាប់តាមដែលខ្ញុំអាចធ្វើបានទៅ? តើគោលបំណងនៃព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ គ្រាន់តែដើម្បីវាយផ្ដួលមនុស្សលោកប៉ុណ្ណេះឬ? តើខ្ញុំគឺជាព្រះជាម្ចាស់ដែលសម្លាប់អ្នកគ្មានទោសទាំងមិនរើសមុខឬ? ពេលនេះ តើមានអ្នករាល់គ្នាប៉ុន្មាននាក់ដែលមកចំពោះខ្ញុំដោយដួចចិត្តអ្នកទាំងស្រុងស្វែងរកផ្លូវនៃជីវិតមនុស្សដ៏ត្រឹមត្រូវនោះ? វាគ្រាន់តែជារូបរាងកាយរបស់អ្នករាល់គ្នាប៉ុណ្ណោះ ដែលស្ថិតនៅចំពោះខ្ញុំ។ ដួងចិត្តរបស់អ្នក នៅតែរត់គេចដដែល ហើយស្ថិតនៅឆ្ងាយពីខ្ញុំ។ ដោយសារអ្នករាល់គ្នាមិនស្គាល់អ្វីជាកិច្ចការពិតប្រាកដរបស់ខ្ញុំ មានមនុស្សជាច្រើនដែលចង់ចាកចេញពីខ្ញុំ និងធ្វើឱ្យខ្លួនគេឃ្លាតចេញពីខ្ញុំ ដោយសង្ឃឹមថានឹងត្រូវរស់នៅក្នុងស្ថានសួគ៌ ដែលគ្មានការវាយផ្ចាល ឬការជំនុំជម្រះ។ តើនេះមិនមែនជាអ្វីដែលដួងចិត្តមនុស្សចង់បានទេឬអី? ខ្ញុំប្រាកដជាមិនព្យាយាមបង្ខិតបង្ខំអ្នកឡើយ។ មិនថាផ្លូវណាមួយដែលអ្នកដើរនោះទេ គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នក។ ផ្លូវនាពេលសព្វថ្ងៃនេះ គឺជាផ្លូវមួយដែលមានការជំនុំជម្រះ និងបណ្ដាសា ប៉ុន្តែអ្នករាល់គ្នាសុទ្ធតែត្រូវដឹងថា អ្វីគ្រប់យ៉ាងខ្ញុំបានប្រទានដល់អ្នករាល់គ្នា (មិនថាជាការជំនុំជម្រះ ឬការវាយផ្ចាលឡើយ) គឺសុទ្ធតែជាអំណោយដ៏ល្អបំផុតដែលខ្ញុំអាចប្រទានដល់អ្នករាល់គ្នាបាន ហើយអ្វីទាំងអស់នោះសុទ្ធតែជាអ្វីដែលអ្នករាល់គ្នាត្រូវការជាបន្ទាន់។

ខាង​ដើម៖ កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ

បន្ទាប់៖ កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ