ជំពូកទី ១១

តើខ្ញុំជាព្រះជាម្ចាស់របស់អ្នកដែរឬទេ? តើខ្ញុំជាស្ដេចរបស់អ្នកឬទេ? តើអ្នកបានអនុញ្ញាតឱ្យខ្ញុំសោយរាជ្យជាស្ដេចយ៉ាងពិតប្រាកដនៅក្នុងអ្នកហើយឬនៅ? អ្នកគួរតែឆ្លុះបញ្ចាំងមើលខ្លួនឯងយ៉ាងហ្មត់ចត់៖ តើអ្នកមិនបានស្រាវជ្រាវ និងបដិសេធចំពោះពន្លឺថ្មី នៅពេលដែលពន្លឺនោះបានមក ហើយថែមទាំងហ៊ានលែងដើរតាមដែរឬទេ? សម្រាប់ទង្វើនេះ អ្នកនឹងទទួលការជំនុំជម្រះ ហើយធ្លាក់ទៅក្នុងសេចក្តីអន្តរាយរបស់ខ្លួន។ អ្នកនឹងត្រូវទទួលការជំនុំជម្រះ និងត្រូវវាយនឹងដំបងដែក ហើយអ្នកនឹងគ្មានអារម្មណ៍ដឹងអំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ ក្នុងពេលឆាប់ៗ អ្នកនឹងត្រូវស្រែក ហើយលុតជង្គង់នៅក្នុងការថ្វាយបង្គំ ទាំងទ្រហោយំមិនខាន។ ខ្ញុំតែងតែមានបន្ទូលប្រាប់អ្នករាល់គ្នា ហើយខ្ញុំតែងតែមានបន្ទូលទៅកាន់អ្នករាល់គ្នា។ ខ្ញុំមិនដែលដកព្រះបន្ទូលរបស់ខ្ញុំចេញពីអ្នករាល់គ្នាឡើយ។ សាកគិតត្រឡប់ក្រោយវិញមើល៍៖ តើពេលណាទៅដែលខ្ញុំមិនបានមានបន្ទូលប្រាប់អ្នកអំពីអ្វីមួយនោះ? យ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនដែលរឹងចចេសចង់ធ្វើអ្វីៗតាមរបៀបខុស។ ពួកគេបានវង្វេងនៅក្នុងអ័ព្ទនៃសេចក្តីសង្ស័យដែលបាំងព្រះអាទិត្យ ហើយពួកគេមិនដែលមើលឃើញពន្លឺឡើយ។ តើនេះមិនមែនដោយសារតែញាណនៃ «ខ្លួនឯង» របស់ពួកគេមានកម្រិតខ្លាំងពេក ហើយសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេមានកម្រិតធំពេកទេឬ? តើអ្នកមានការគោរពចំពោះខ្ញុំតាំងពីពេលណាមក? តើអ្នកមានកន្លែងមួយសម្រាប់ខ្ញុំនៅក្នុងដួងចិត្តរបស់អ្នកតាំងពីពេលណាទៅ? នៅពេលដែលអ្នកបានបរាជ័យ នៅពេលដែលអ្នកបានយល់ថា ខ្លួនគ្មានសមត្ថភាព និងនៅពេលដែលអ្នកគ្មានជម្រើសអ្វីសោះ គឺមានតែពេលនោះហើយ ទើបអ្នកអធិស្ឋានទៅរកខ្ញុំ។ បើបែបនេះ ម្ដេចក៏ឥឡូវនេះអ្នកមិនធ្វើអ្វីៗតាមចិត្តរបស់អ្នកទៀតទៅ? ឱមនុស្សអើយ! គឺជាជីវិតចាស់វិញទេ ដែលបានបំផ្លាញអ្នកនោះ!

មនុស្សខ្លះរកមិនឃើញផ្លូវឡើយ ហើយពួកគេក៏តាមមិនទាន់ពន្លឺថ្មីនោះដែរ។ ពួកគេប្រកបគ្នាតែអំពីសេចក្តីទាំងប៉ុន្មានដែលពួកគេបានមើលឃើញកាលពីមុនប៉ុណ្ណោះ។ សម្រាប់ពួកគេ វាគ្មានអ្វីមួយថ្មីនោះឡើយ។ ហេតុអ្វីបានជាដូច្នេះ? អ្នករស់នៅខាងក្នុងខ្លួនឯង ហើយបានបិទទ្វារចំពោះខ្ញុំ។ ដោយមើលឃើញវិធីសាស្ត្រនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានការផ្លាស់ប្ដូរ នៅក្នុងដួងចិត្តរបស់អ្នក គឺអ្នកតែងតែប្រុងប្រយ័ត្នអំពីការប្រព្រឹត្តកំហុស។ តើការគោរពរបស់អ្នកចំពោះព្រះជាម្ចាស់នោះនៅឯណាទៅ? តើអ្នកបានស្វែងរកវានៅក្នុងភាពស្ងប់ស្ងាត់នៃព្រះវត្តមានរបស់ព្រះជាម្ចាស់ដែរឬទេ? អ្នកគ្រាន់តែឆ្ងល់ថា «តើព្រះវិញ្ញាណបរិសុទ្ធពិតជាធ្វើការតាមបែបនេះឬ?» អ្វីដែលមនុស្សមួយចំនួនបានមើលឃើញគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែពួកគេនៅតែមានរឿងដែលចង់និយាយអំពីកិច្ចការនោះទៀត។ អ្នកផ្សេងទៀតសារភាពថា នេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែពួកគេមិនទទួលយកព្រះបន្ទូលនេះឡើយ។ សញ្ញាណផ្សេងៗផុសឡើងនៅក្នុងចំណោមពួកគេម្នាក់ៗ ហើយពួកគេមិនយល់អំពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ ពួកគេបន្តខ្ជីខ្ជា និងធ្វេសប្រហែស ហើយមិនព្រមបង់ថ្លៃ និងចូលមកដោយស្មោះនៅក្នុងព្រះវត្តមានរបស់ខ្ញុំឡើយ។ ព្រះវិញ្ញាណបរិសុទ្ធបានបំភ្លឺពួកគេ ប៉ុន្តែពួកគេនឹងមិនចូលមកចំពោះខ្ញុំ ដើម្បីប្រាស្រ័យទាក់ទង ឬស្វែងរកឡើយ។ ផ្ទុយទៅវិញ ពួកគេធ្វើតាមបំណងចិត្តរបស់ខ្លួន ដោយធ្វើអ្វីៗតាមអំពើចិត្តរបស់ពួកគេ។ តើនេះជាចេតនាបែបណាទៅ?

ខាង​ដើម៖ ជំពូកទី ១០

បន្ទាប់៖ ជំពូកទី ១២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ