ជំពូកទី ១០
ឯងមិនគួរខ្លាចរឿងនេះ រឿងនោះទេ។ មិនថាឯងប្រឈមមុខនឹងការលំបាក និងគ្រោះថ្នាក់ច្រើនប៉ុនណាក៏ដោយ ក៏ឯងនៅតែអាចពឹងផ្អែកមកលើនឹងនរនៅចំពោះអញដោយមិនមានការរាំងស្ទះដោយឧបសគ្គអ្វីមួយឡើយ ដើម្បីឲ្យព្រះហឫទ័យរបស់អញអាចត្រូវបានអនុវត្តដោយគ្មានការរាំងស្ទះ។ នេះជាភារកិច្ចរបស់ឯង។ បើមិនដូច្នោះទេ អញនឹងមានសេចក្ដីក្រោធចំពោះឯង ហើយជាមួយនឹងព្រះហស្ដរបស់អញ អញនឹង...។ ឯងនឹងរងទុក្ខវេទនាខាងផ្លូវចិត្តគ្មានថ្ងៃផុតឡើយ។ ឯងត្រូវតែស៊ូទ្រាំគ្រប់ទាំងអស់។ សម្រាប់អញ ឯងត្រូវតែត្រៀមខ្លួនលះបង់អ្វីគ្រប់យ៉ាងដែលឯងមាន ហើយធ្វើអ្វីគ្រប់យ៉ាងដែលឯងអាចធ្វើបានដើម្បីដើរតាមអញ ហើយត្រៀមខ្លួនលះបង់អ្វីទាំងអស់របស់ឯង។ ឥឡូវនេះជាពេលដែលអញនឹងល្បងលឯង៖ តើឯងនឹងផ្តល់ភាពស្មោះស្ម័គ្ររបស់ឯងមកលើអញទេ? តើឯងអាចដើរតាមអញដល់ចុងផ្លូវបានទេ? កុំខ្លាចអី។ ដោយមានការគាំទ្រពីអញ តើអ្នកណាអាចបិទផ្លូវនេះបាន? ចូរចងចាំរឿងនេះ! កុំភ្លេចឲ្យសោះ! អ្វីទាំងអស់ដែលកើតឡើង គឺដោយបំណងព្រះហឫទ័យល្អរបស់អញ ហើយអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមការសង្កេតរបស់អញ។ តើឯងអាចធ្វើតាមព្រះបន្ទូលរបស់អញនៅក្នុងអ្វីទាំងអស់ដែលឯងនិយាយ និងធ្វើបានឬទេ? នៅពេលការល្បងលដោយមានសម្ពាធកើតមកលើឯង តើឯងនឹងលុតជង្គង់ចុះ ហើយស្រែកហៅឬទេ? ឬតើឯងនឹងក្រាបពួនដោយមិនមានសមត្ថភាពក្នុងការឆ្ពោះទៅមុខបាន?
ឯងត្រូវតែមានភាពក្លាហានរបស់អញនៅក្នុងខ្លួនឯង ហើយឯងត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់អញ ឯងក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់អញ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឲ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់ឯង ដោយការដាក់ចិត្តរបស់ឯងនៅចំពោះអញ ហើយអញនឹងកំសាន្ដចិត្តឯង និងផ្ដល់ឲ្យឯងនូវសន្តិភាព និងសុភមង្គល។ កុំព្យាយាមធ្វើបែបជាក់លាក់ណាមួយនៅចំពោះមុខមនុស្សដទៃឡើយ។ តើការធ្វើឲ្យអញពេញព្រះហឫទ័យ មិនមានតម្លៃ និងមានទំងន់ច្រើនមែនទេ? ក្នុងការបំពេញព្រះហឫទ័យអញ តើឯងនឹងមិនត្រូវបានបំពេញបន្ថែមទៅដោយសន្តិភាព និងសុភមង្គលដ៏អស់កល្បជានិច្ច និងជារៀងរហូតទេឬ? ការរងទុក្ខបច្ចុប្បន្នរបស់ឯង បង្ហាញពីការដែលព្រះពរនាពេលអនាគតរបស់ឯងនឹងមានភាពអស្ចារ្យ។ ព្រះពរទាំងនោះមិនអាចពិពណ៌នាបានទេ។ ឯងមិនដឹងពីភាពអស្ចារ្យនៃព្រះពរដែលឯងនឹងមានទេ។ ឯងមិនអាចសូម្បីតែសុបិន្តឃើញវា។ ថ្ងៃនេះវាបានក្លាយជាការពិតហើយ។ វាជាការពិតខ្លាំងណាស់! វាមិននៅឆ្ងាយពេកទេ តើឯងអាចឃើញវាទេ? អ្វីគ្រប់យ៉ាងអំពីការនេះ គឺស្ថិតនៅក្នុងអញ។ ផ្លូវនៅខាងមុខគឺពិតជាភ្លឺខ្លាំងមែនទែន! ចូរជូតទឹកភ្នែករបស់ឯង ហើយមិនត្រូវមានអារម្មណ៍ឈឺចាប់ ឬទុក្ខព្រួយទៀតឡើយ។ របស់សព្វសារពើត្រូវបានរៀបចំដោយព្រះហស្ដរបស់អញ ហើយគោលដៅរបស់អញ គឺចង់ធ្វើឲ្យឯងរាល់គ្នាជាអ្នកមានជ័យជម្នះ ហើយនាំឯងចូលទៅកាន់សិរីល្អជាមួយនឹងអញ។ ចំពោះអ្វីទាំងអស់ដែលកើតឡើងចំពោះឯង ឯងគួរតែដឹងគុណ និងពេញដោយការសរសើរយ៉ាងជាប់លាប់ ដែលនឹងធ្វើឲ្យអញពេញព្រះហឫទ័យយ៉ាងខ្លាំង។
ជីវិតដ៏ឧត្ដមរបស់ព្រះគ្រីស្ទបានលេចចេញមករួចហើយ។ គ្មានអ្វីដែលឯងត្រូវខ្លាចនោះទេ។ សាតាំងស្ថិតនៅក្រោមព្រះបាទារបស់អញ ហើយពេលវេលារបស់ពួកវានឹងមិននៅយូរទៀតទេ។ ចូរភ្ញាក់ឡើង! ចូរទាសចេញពីពិភពអសីលធ៌ម។ ចូរដោះលែងខ្លួនឯងពីទីជ្រៅបំផុតនៃសេចក្តីស្លាប់! ចូរស្មោះស្ម័គ្រចំពោះអញមិនថាមានបញ្ហាអ្វីក៏ដោយ និងឈានទៅមុខដោយក្លាហាន។ អញជាថ្មដានៃកម្លាំងរបស់ឯង ដូច្នេះចូរពឹងផ្អែកលើអញ!