ជំពូកទី ៥៦
ខ្ញុំបានចាប់ផ្ដើមធ្វើសកម្មភាពដាក់ទោសដល់អស់អ្នកណាដែលធ្វើអាក្រក់ ហើយដល់អស់អ្នកណាដែលកាន់កាប់អំណាច និងអ្នកដែលធ្វើទុក្ខបុកម្នេញពួកកូនប្រុសរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនេះតទៅ ព្រះហស្ដនៃបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ នឹងស្ថិតនៅលើអស់អ្នកណាដែលប្រឆាំងនឹងខ្ញុំនៅក្នុងចិត្តរបស់ពួកគេប៉ុណ្ណោះ។ ចូរដឹងពីរឿងនេះ! នេះគឺជាការចាប់ផ្ដើមនៃការជំនុំជម្រះរបស់ខ្ញុំ ហើយគ្មានសេចក្ដីមេត្តាករុណានឹងត្រូវបានបង្ហាញដល់នរណាម្នាក់ឡើយ ហើយក៏គ្មាននរណាម្នាក់អាចត្រូវបានលើកលែងដែរ ដោយសារតែខ្ញុំគឺជាព្រះជាម្ចាស់ដ៏ឥតអាណិតអាសូរ ដែលអនុវត្តសេចក្ដីសុចរិត ហើយអ្នករាល់គ្នាទាំងអស់អាចបានដឹងច្បាស់អំពីរឿងនេះ។
គឺមិនមែនខ្ញុំចង់ដាក់ទោសអស់អ្នកដែលធ្វើអាក្រក់ទេ។ ផ្ទុយទៅវិញ នេះគឺជាកម្មពៀរដែលពួកគេបានយកមកដាក់ខ្លួនឯង ដោយទង្វើអាក្រក់ផ្ទាល់ខ្លួនរបស់ពួកគេ។ ខ្ញុំមិនប្រញាប់ប្រញាល់ដើម្បីដាក់ទោសនរណាម្នាក់ឡើយ ហើយខ្ញុំក៏មិនប្រព្រឹត្តចំពោះនរណាម្នាក់ដោយអយុត្តិធម៌ដែរ គឺខ្ញុំសុចរិតចំពោះមនុស្សគ្រប់គ្នា។ ខ្ញុំច្បាស់ជាស្រឡាញ់ពួកកូនប្រុសរបស់ខ្ញុំ ហើយខ្ញុំច្បាស់ជាស្អប់អស់អ្នកដែលអាក្រក់ ដែលបំពានខ្ញុំ។ នេះគឺជាគោលការណ៍នៅពីក្រោយសកម្មភាពរបស់ខ្ញុំ។ អ្នករាល់គ្នាម្នាក់ៗគួរតែមានការយល់ដឹងខ្លះៗអំពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។ ប្រសិនបើអ្នកមិនយល់ទេ នោះអ្នករាល់គ្នានឹងមិនមានការកោតខ្លាចសូម្បីតែបន្តិចឡើយ ហើយអ្នកនឹងធ្វើសកម្មភាពយ៉ាងធ្វេសប្រហែសនៅចំពោះព្រះភ័ក្ត្ររបស់ខ្ញុំជាមិនខាន។ អ្នកក៏នឹងមិនស្គាល់អ្វីដែលខ្ញុំចង់សម្រេចបាន អ្វីដែលខ្ញុំចង់បំពេញ អ្វីដែលខ្ញុំចង់ទទួលបាន ឬប្រភេទនៃមនុស្សដែលនគររបស់ខ្ញុំត្រូវការឡើយ។
បញ្ញត្តិរដ្ឋបាលរបស់ខ្ញុំមានដូចជា៖
១. មិនថាអ្នកជានរណាឡើយ ប្រសិនបើអ្នកប្រឆាំងខ្ញុំនៅក្នុងចិត្តរបស់អ្នក នោះអ្នកនឹងត្រូវបានជំនុំជម្រះ។
២. អស់អ្នកដែលខ្ញុំបានជ្រើសរើស នឹងត្រូវបានប្រៀនប្រដៅភ្លាមៗ ចំពោះការគិតខុសឆ្គងណាមួយ។
៣. ខ្ញុំនឹងដាក់អស់អ្នកដែលមិនជឿលើខ្ញុំទៅម្ខាង។ ខ្ញុំនឹងអនុញ្ញាតឱ្យពួកគេនិយាយ និងធ្វើសកម្មភាពយ៉ាងធ្វេសប្រហែស រហូតដល់ទីចុងបំផុត នៅពេលដែលខ្ញុំនឹងដាក់ទោសពួកគេយ៉ាងល្អិតល្អន់ ហើយចម្រាញ់យកពួកគេចេញ។
៤. ខ្ញុំនឹងថែរក្សា ព្រមទាំងការពារអស់អ្នកដែលជឿលើខ្ញុំគ្រប់ពេលវេលា។ គ្រប់ពេលវេលា ខ្ញុំនឹងផ្គត់ផ្គង់ពួកគេដោយជីវិត តាមវិធីនៃការសង្គ្រោះ។ មនុស្សទាំងនេះនឹងមានសេចក្ដីស្រឡាញ់របស់ខ្ញុំ ហើយពួកគេនឹងច្បាស់ជាមិនដួល ឬវង្វេងផ្លូវរបស់ពួកគេទេ។ ភាពទន់ខ្សោយណាមួយដែលពួកគេមាន នឹងគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះ ហើយខ្ញុំនឹងច្បាស់ជាមិនចងចាំភាពទន់ខ្សោយរបស់ពួកគេទេ។
៥. អស់អ្នកណាដែលហាក់ដូចជាជឿ ប៉ុន្តែជឿមិនពិតប្រាកដ គឺអស់អ្នកដែលជឿថាមានព្រះជាម្ចាស់ ប៉ុន្តែមិនស្វែងរកព្រះគ្រីស្ទ ហើយក៏មិនប្រឆាំងដែរ មនុស្សទាំងនេះគឺជាប្រភេទមនុស្សដែលគួរឱ្យអាណិតបំផុត ហើយតាមរយៈទង្វើរបស់ខ្ញុំ នោះខ្ញុំនឹងធ្វើឱ្យពួកគេមើលឃើញយ៉ាងច្បាស់។ តាមរយៈវិធីនៃសកម្មភាពរបស់ខ្ញុំ នោះខ្ញុំនឹងសង្គ្រោះមនុស្សបែបនេះ ហើយនាំពួកគេត្រឡប់មកវិញ។
៦. ពួកកូនប្រុសច្បង ដែលជាមនុស្សដំបូងដើម្បីទទួលព្រះនាមរបស់ខ្ញុំ នឹងត្រូវបានប្រទានពរ! ខ្ញុំនឹងប្រទានព្រះពរដ៏ល្អបំផុតដល់អ្នករាល់គ្នាជាប្រាកដ ដោយអនុញ្ញាតឱ្យអ្នករាល់គ្នារីករាយនឹងព្រះពរទាំងនោះដោយពេញចិត្ត។ គ្មាននរណាម្នាក់នឹងហ៊ានបង្អាក់ការនេះទេ។ ទាំងអស់នេះ គឺត្រូវបានរៀបចំទាំងស្រុងសម្រាប់អ្នករាល់គ្នា ស្របពេលដែលនេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ។
នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ អ្នករាល់គ្នាគួរតែអាចមើលឃើញសកម្មភាពទាំងអស់នៃព្រះហស្ដរបស់ខ្ញុំ និងការគិតទាំងអស់នៃព្រះទ័យរបស់ខ្ញុំ។ តើទាំងអស់នេះមិនមែនសម្រាប់អ្នករាល់គ្នាទេឬ? តើនរណាក្នុងចំណោមអ្នករាល់គ្នា គឺសម្រាប់ខ្ញុំ? តើអ្នកធ្លាប់បានត្រួតពិនិត្យការគិតនៅក្នុងចិត្តរបស់អ្នក ឬពាក្យសម្ដីនៅលើបបូរមាត់របស់អ្នកទេ? តើអ្នកធ្លាប់ប្រើប្រាស់វិធីប្រកបដោយមនសិការចំពោះអ្វីៗទាំងអស់នេះទេ? ពិតជាគួរឱ្យច្រលំបល់មែន! ពិតជាខុសសីលធម៌មែន! អ្នកមិនទទួលយកការបង្គាប់បញ្ជារបស់ព្រះវិញ្ញាណបរិសុទ្ធ! ខ្ញុំបានបញ្ចេញព្រះសូរសៀងរបស់ខ្ញុំនៅក្នុងអ្នកម្ដងហើយម្ដងទៀត ប៉ុន្តែវាមិនបានចម្រាញ់យកប្រតិកម្មតបណាមួយទាល់តែសោះ។ ឈប់ល្ងង់តទៅទៀតទៅ! ភារកិច្ចរបស់អ្នក គឺដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ជាងនេះទៅទៀត វាគឺជាផ្លូវដែលអ្នកគួរតែចូល។ អ្នកសុញគំនិត អ្នកគ្មានការយល់ដឹង ហើយអ្នកមើលឃើញមិនច្បាស់នូវអ្វីដែលខ្ញុំចង់សម្រេចនៅក្នុងអ្នក ឬទទួលបានពីអ្នកទេ! ដើម្បីយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ អ្នកត្រូវតែចាប់ផ្ដើមដោយការចូលមកកាន់តែជិតខ្ញុំ ហើយមានទំនាក់ទំនងជាមួយខ្ញុំកាន់តែច្រើន។ អ្នកតែងតែនិយាយថា អ្នកមិនអាចយល់បំណងព្រះហឫទ័យរបស់ខ្ញុំទេ។ ប្រសិនបើអ្នកពេញដោយអ្វីៗផ្ទាល់ខ្លួនរបស់អ្នករួចទៅហើយ នោះតើធ្វើដូចម្ដេចទើបខ្ញុំអាចធ្វើការលើអ្នកបាន? អ្នកមិនផ្ដួចផ្ដើមគំនិត ហើយមិនចូលមកចំពោះព្រះភ័ក្ត្ររបស់ខ្ញុំ ប៉ុន្តែអ្នកគ្រាន់តែរង់ចាំដោយគ្មានសកម្មភាព។ ខ្ញុំមានបន្ទូលថា អ្នកគឺជាសត្វដង្កូវមួយក្បាល ប៉ុន្តែអ្នកយល់ថាការនិយាយនេះខុស ហើយបដិសេធមិនទទួលយកការនិយាយបែបនេះ។ ពេលនេះ អ្នកគួរតែក្រោកឈរ ហើយសហការជាមួយខ្ញុំ! ចូរកុំអសកម្មឡើយ! ធ្វើបែបនោះ វានឹងទាញជីវិតរបស់អ្នកថយក្រោយ។ ការមានបុរេសកម្ម នាំមកនូវផលប្រយោជន៍ដល់អ្នក មិនមែនដល់អ្នកដទៃទេ។ តើអ្នកនៅតែមិនទទួលស្គាល់ និងយល់អំពីបញ្ហានេះឬ? បំណងព្រះហឫទ័យរបស់ខ្ញុំនឹងត្រូវបានបើកសម្ដែងជានិច្ចនៅក្នុងអ្នក។ តើអ្នកមិនបានដឹងអំពីបំណងព្រះហឫទ័យរបស់ខ្ញុំទេឬ? ហេតុអ្វីបានជាអ្នកមិនដែលយកចិត្តទុកដាក់លើបំណងព្រះហឫទ័យរបស់ខ្ញុំអ៊ីចឹង? ហេតុអ្វីបានជាអ្នកមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំអ៊ីចឹង? តើការយល់ពីបំណងព្រះហឫទ័យរបស់ខ្ញុំ នឹងពិតជាមិននាំមកនូវផលប្រយោជន៍ដល់អ្នកឬ?
ខ្ញុំចង់ឱ្យអ្នកបង្ហាញការយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំនៅក្នុងគ្រប់ប្រការ ដើម្បីឱ្យខ្ញុំនឹងមានផ្លូវដើរទៅមុខ និងមានផ្ទះសម្បែងដើម្បីសម្រាកតាមរយៈអ្នក។ ចូរកុំរារាំងខ្ញុំតទៅទៀត ធ្វើបែបនោះគឺពិតជាគ្មានចិត្តមេត្តាករុណាពេកហើយ! អ្នកមិនមានការយល់អំពីព្រះបន្ទូលរបស់ខ្ញុំ ហើយមិនមានការឆ្លើយតបចំពោះបន្ទូលទាំងនោះទេ។ ចូរក្រឡេកមើលពេលវេលានៅពេលនេះ។ អាចនឹងគ្មានពេលនៅរង់ចាំទៀតទេ! ប្រសិនបើអ្នកមិនដើរតាមស្នាមជើងរបស់ខ្ញុំយ៉ាងប្រកិតនោះទេ នោះវានឹងយឺតពេលហើយ ហើយវាកាន់តែគ្មានវិធីដែលអ្នកអាចសង្គ្រោះវាបានឡើយ។