ការយល់ដឹង និងការឈ្វេងយល់ពីការពិតអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស

24-02-2021

គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្សបានឡើយ

ក្រោយពេលបានស្ដាប់អ្វីៗគ្រប់យ៉ាងដែលខ្ញុំទើបតែនិយាយនេះរួច តើអ្នករាល់គ្នាមានគំនិតចង់កែប្រែជោគវាសនាដែរឬទេ? តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស? និយាយដោយងាយ នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សគ្រប់គ្នាទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ទ្រង់ ទាំងសកម្ម ឬអកម្ម ហើយមិនថាគេខំរើបម្រះនៅក្នុងផ្លូវនៃជីវិតរបស់គេបែបណា មិនថាពួកគេដើរតាមផ្លូវវៀចវេចំនួនប៉ុន្មាននោះទេ ដល់ទីបញ្ចប់ គេនឹងត្រឡប់ទៅកាន់គន្លងវិថីនៃជោគវាសនាដែលព្រះអាទិករបានចារទុកសម្រាប់ពួកគេដដែល។ នេះជាភាពមិនអាចជម្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ និងជាឥរិយាបថដែលសិទ្ធិអំណាចរបស់ទ្រង់ត្រួតត្រា និងគ្រប់គ្រងលើចក្រវាឡ។ គឺជាភាពមិនអាចជម្នះបាន ជាទម្រង់នៃការត្រួតត្រា និងការគ្រប់គ្រងនេះហើយ ដែលត្រូវទទួលខុសត្រូវលើច្បាប់ដែលត្រួតត្រាលើជីវិតនៃរបស់សព្វសារពើ ដែលអនុញ្ញាតឲ្យមនុស្សចាប់កំណើតជាថ្មីម្ដងហើយម្ដងទៀត ដោយគ្មានការរំខាន ដែលធ្វើឲ្យពិភពលោកវិល និងធ្វើចលនាជាទៀងទាត់ ពីមួយថ្ងៃទៅមួយថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នករាល់គ្នាបានឃើញផ្ទាល់ភ្នែកនូវការពិតទាំងអស់នេះ ហើយអ្នកយល់អំពីការទាំងនោះ មិនថារាក់ក្ដី ឬជ្រៅក្ដី ហើយជម្រៅនៃការយល់ដឹងរបស់អ្នក គឺអាស្រ័យលើបទពិសោធន៍ និងចំណេះដឹងរបស់អ្នកអំពីសេចក្តីពិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់។ ថាតើអ្នកដឹងអំពីសេចក្តីពិតបានច្បាស់កម្រិតណា ថាតើអ្នកបានដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានច្រើនកម្រិតណា ថាតើអ្នកបានដឹងអំពីសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់បានល្អយ៉ាងណា ទាំងអស់នេះសុទ្ធតែតំណាងឲ្យជម្រៅនៃការយល់ដឹងរបស់អ្នកអំពីអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ តើអត្ថិភាពនៃអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់អាស្រ័យលើការដែលមនុស្សចុះចូលចំពោះការទាំងនេះដែរឬទេ? តើការដែលព្រះជាម្ចាស់មានសិទ្ធិអំណាចនេះ ត្រូវបានកំណត់ថាតើមនុស្សត្រូវតែចុះចូលចំពោះសិទ្ធិអំណាចនេះដែរឬទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានជានិច្ច មិនថាស្ថិតក្នុងកាលៈទេសៈបែបណានោះឡើយ។ នៅក្នុងគ្រប់ស្ថានភាព ព្រះជាម្ចាស់បញ្ជា និងរៀបចំជោគវាសនារបស់មនុស្សគ្រប់រូប និងរបស់សព្វសារពើ ដោយស្របតាមព្រះតម្រិះ និងបំណងព្រះហឫទ័យរបស់ទ្រង់។ ការនេះនឹងមិនផ្លាស់ប្ដូរទៅតាមការផ្លាស់ប្ដូររបស់មនុស្សឡើយ។ វាមានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស មិនអាចត្រូវបានផ្លាស់ប្រែទៅតាមការផ្លាស់ប្ដូរនៅក្នុងពេលវេលា ដែនលំហ និងភូមិសាស្ត្រឡើយ ដ្បិតសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសារជាតិដំបូងរបស់ទ្រង់។ មិនថាមនុស្សអាចដឹង និងទទួលយកអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយមិនថាមនុស្សអាចចុះចូលចំពោះអធិបតេយ្យភាពនោះក៏ដោយ ក៏ការពិតទាំងនេះមិនអាចផ្លាស់ប្ដូរចំពោះការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្សឡើយ សូម្បីតែបន្ដិច។ គឺអាចនិយាយបានថា ទោះបីមនុស្សមានឥរិយាបថបែបណាចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏វាមិនអាចផ្លាស់ប្ដូរការពិតដែលថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើជោគវាសនារបស់មនុស្ស និងរបស់សព្វសារពើនោះដែរ។ ទោះបីអ្នកមិនចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ទ្រង់នៅតែបញ្ជាលើជោគវាសនារបស់អ្នកដដែល។ ទោះបីអ្នកមិនអាចដឹងអំពីអធិបតេយ្យភាពរបស់ទ្រង់ក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់នៅតែមានដដែល។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស មានភាពឯករាជ្យពីឆន្ទៈរបស់មនុស្ស ហើយវាមិនផ្លាស់ប្ដូរស្របតាមចំណង់ចំណូល និងជម្រើសរបស់មនុស្សឡើយ។ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ស្ថិតនៅគ្រប់ទីកន្លែង គ្រប់ម៉ោង គ្រប់នាទី។ ផ្ទៃមេឃ និងផែនដី នឹងរលាយបាត់ទៅ ប៉ុន្តែ សិទ្ធិអំណាចរបស់ទ្រង់នឹងមិនដែលបាត់សោះឡើយ ដ្បិតទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានសិទ្ធិអំណាចដ៏វិសេស ហើយសិទ្ធិអំណាចរបស់ទ្រង់មិនត្រូវបានរឹតត្បិត ឬកម្រិតដោយមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុ ដោយដែនលំហ ឬដោយភូមិសាស្ត្រឡើយ។ គ្រប់ពេលវេលា ព្រះជាម្ចាស់កាន់កាប់សិទ្ធិអំណាចរបស់ទ្រង់ បង្ហាញពីឫទ្ធិអំណាចរបស់ទ្រង់ និងបន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់ជានិច្ច។ នៅគ្រប់ពេលវេលា ទ្រង់គ្រប់គ្រងលើរបស់សព្វសារពើ ផ្គត់ផ្គង់ដល់របស់សព្វសារពើ ចាត់ចែងរបស់សព្វសារពើ ដូចជាទ្រង់តែងតែធ្វើកន្លងមកអ៊ីចឹង។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរការនេះបានឡើយ។ វាជាការពិតមួយ ហើយវាជាសេចក្តីពិតមួយដែលមិនប្រែប្រួលឡើយ តាំងពីយូរអង្វែងមកហើយ!

ឥរិយាបថ និងការអនុវត្តដ៏ត្រឹមត្រូវសម្រាប់មនុស្សដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

តើមនុស្សសព្វថ្ងៃគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីដឹង និងគោរពចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្ស? នេះជាបញ្ហាដ៏ពិតមួយដែលមនុស្សគ្រប់រូបមាន។ នៅពេលដែលប្រឈមជាមួយបញ្ហាដ៏ពិតនៃជីវិតនេះ តើអ្នកគួរតែមានចំណេះដឹង និងការយល់ដឹងយ៉ាងដូចម្ដេចអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់? នៅពេលដែលអ្នកជួបបញ្ហាទាំងនេះ ហើយមិនដឹងពីរបៀបត្រូវស្វែងយល់ ដោះស្រាយ និងដកពិសោធន៍នូវការទាំងនេះ តើអ្នកគួរតែមានឥរិយាបថអ្វីខ្លះ ដើម្បីបង្ហាញពីចេតនារបស់អ្នកក្នុងការចុះចូល បំណងរបស់អ្នកក្នុងការចុះចូល និងភាពជាក់ស្ដែងនៃការចុះចូលរបស់អ្នកចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់? ជាដំបូង អ្នកត្រូវតែរៀនចេះរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល។ «ការរង់ចាំ» មានន័យថា រង់ចាំពេលកំណត់របស់ព្រះជាម្ចាស់ រង់ចាំមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានរៀបចំទុកសម្រាប់អ្នក រង់ចាំព្រះហឫទ័យរបស់ទ្រង់បើកសម្ដែងបន្ដិចម្ដងៗដល់អ្នក។ «ការស្វែងរក» មានន័យថាជាការសង្កេត និងការយល់ដឹងអំពីគោលបំណងដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់សម្រាប់អ្នក តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលទ្រង់បានគូរវាស ការយល់ដឹងអំពីសេចក្តីពិតតាមរយៈការទាំងនេះ ការយល់ដឹងអំពីអ្វីដែលមនុស្សត្រូវសម្រេច និងផ្លូវដែលគេត្រូវប្រកាន់ខ្ជាប់ ការយល់ដឹងអំពីលទ្ធផលដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងមនុស្ស និងសមិទ្ធិផលអ្វីខ្លះដែលទ្រង់ចង់សម្រេចបាននៅក្នុងពួកគេ។ ចំណែកឯ «ការចុះចូល» វិញ សំដៅទៅលើការទទួលយកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលព្រះជាម្ចាស់បានចាត់ចែង ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ហើយតាមរយៈការទាំងនេះ អ្នកចាប់ផ្ដើមដឹងអំពីរបៀបដែលព្រះអាទិករបញ្ជាជោគវាសនារបស់មនុស្ស របៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាមួយព្រះជន្មរបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចសេចក្តីពិតនៅខាងក្នុងមនុស្ស។ របស់សព្វសារពើដែលស្ថិតនៅក្រោមការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមច្បាប់ធម្មជាតិ ហើយប្រសិនបើអ្នកតាំងចិត្តអនុញ្ញាតឲ្យព្រះជាម្ចាស់រៀបចំ និងបញ្ជាអ្វីៗទាំងអស់សម្រាប់អ្នក នោះអ្នកគួរតែរៀនរង់ចាំ អ្នកគួរតែរៀនស្វែងរក ហើយអ្នកគួរតែរៀនចុះចូល។ នេះគឺជាឥរិយាបថមួយដែលមនុស្សគ្រប់គ្នាដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ត្រូវតែមាន ដ្បិតនេះជាគុណសម្បត្តិមូលដ្ឋានដែលត្រូវតែមាន សម្រាប់មនុស្សគ្រប់គ្នាដែលចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដើម្បីមានឥរិយាបថបែបនេះ ដើម្បីមានគុណសម្បត្តិបែបនេះ អ្នកត្រូវតែខំប្រឹងកាន់តែខ្លាំងឡើង។ នេះជាផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅក្នុងការពិតបាន។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ចូរកុំខកខានឱកាសក្នុងការស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករនោះឡើយ

ជាច្រើនទសវត្សរ៍នៃជីវិតរបស់មនុស្ស អាចមានរយៈពេលវែង ឬខ្លី។ រយៈពេលម្ភៃប្លាយឆ្នាំរវាងកំណើត និងការពេញវ័យ កន្លងផុតតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ...

ដំណាក់កាលទីបី៖ ឯករាជ្យភាព

ក្រោយពេលមនុស្សម្នាក់បានឆ្លងផុតវ័យកុមារភាព និងវ័យជំទង់ ហើយចូលទៅដល់ភាពពេញវ័យ នោះបន្ដិចម្ដងៗ និងដោយចៀសមិនផុត...

Leave a Reply