ចូរកុំខកខានឱកាសក្នុងការស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករឡើយ
ដំណាក់កាលទាំងប្រាំមួយដែលបានពណ៌នានៅខាងលើ គឺជាដំណាក់កាលដ៏សំខាន់ដែលត្រូវបានគូរវាស ដោយព្រះអាទិករ...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
តើមនុស្សសព្វថ្ងៃគួរតែមានអាកប្បកិរិយាបែបណាដើម្បីដឹង និងគោរពចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើវាសនារបស់មនុស្ស? នេះជាបញ្ហាដ៏ពិតមួយដែលមនុស្សគ្រប់រូបមាន។ នៅពេលដែលប្រឈមជាមួយបញ្ហាជាក់ស្ដែងនៃជីវិតនេះ តើអ្នកគួរតែមានចំណេះដឹង និងការយល់ដឹងយ៉ាងដូចម្ដេចអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអធិបតេយ្យភាពរបស់ទ្រង់? នៅពេលដែលអ្នកជួបបញ្ហាទាំងនេះ ហើយមិនដឹងពីរបៀបត្រូវស្វែងយល់ ដោះស្រាយ និងដកពិសោធន៍នូវការទាំងនេះ តើអ្នកគួរតែមានអាកប្បកិរិយាបែបណាដើម្បីបង្ហាញពីចេតនារបស់អ្នកក្នុងការចុះចូល បំណងរបស់អ្នកក្នុងការចុះចូល និងភាពជាក់ស្ដែងនៃការចុះចូលរបស់អ្នកចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់? ជាដំបូង អ្នកត្រូវតែរៀនចេះរង់ចាំ បន្ទាប់មក អ្នកត្រូវរៀនស្វែងរក ហើយបន្ទាប់មកទៀត អ្នកត្រូវរៀនចុះចូល។ «ការរង់ចាំ» មានន័យថា រង់ចាំពេលកំណត់របស់ព្រះជាម្ចាស់ រង់ចាំមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលទ្រង់បានរៀបចំទុកសម្រាប់អ្នក រង់ចាំព្រះហឫទ័យរបស់ទ្រង់បើកសម្ដែងបន្ដិចម្ដងៗដល់អ្នក។ «ការស្វែងរក» មានន័យថាជាការសង្កេត និងការយល់ដឹងអំពីគោលបំណងដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់សម្រាប់អ្នក តាមរយៈមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលទ្រង់បានគូរវាស ការយល់ដឹងអំពីសេចក្តីពិតតាមរយៈការទាំងនេះ ការយល់ដឹងអំពីអ្វីដែលមនុស្សត្រូវសម្រេច និងផ្លូវដែលគេត្រូវប្រកាន់ខ្ជាប់ ការយល់ដឹងអំពីលទ្ធផលដែលព្រះជាម្ចាស់ចង់សម្រេចនៅក្នុងមនុស្ស និងសមិទ្ធិផលអ្វីខ្លះដែលទ្រង់ចង់សម្រេចបាននៅក្នុងពួកគេ។ ចំណែកឯ «ការចុះចូល» វិញ សំដៅទៅលើការទទួលយកមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលព្រះជាម្ចាស់បានចាត់ចែង ទទួលយកអធិបតេយ្យភាពរបស់ទ្រង់ ហើយតាមរយៈការទាំងនេះ អ្នកចាប់ផ្ដើមដឹងអំពីរបៀបដែលព្រះអាទិករត្រួតត្រាវាសនារបស់មនុស្ស របៀបដែលទ្រង់ផ្គត់ផ្គង់ដល់មនុស្សជាមួយព្រះជន្មរបស់ទ្រង់ និងរបៀបដែលទ្រង់សម្រេចសេចក្តីពិតនៅខាងក្នុងមនុស្ស។ របស់សព្វសារពើដែលស្ថិតនៅក្រោមការរៀបចំ និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ស្ដាប់បង្គាប់តាមច្បាប់ធម្មជាតិ ហើយប្រសិនបើអ្នកតាំងចិត្តអនុញ្ញាតឱ្យព្រះជាម្ចាស់រៀបចំ និងបញ្ជាអ្វីៗទាំងអស់សម្រាប់អ្នក នោះអ្នកគួរតែរៀនរង់ចាំ អ្នកគួរតែរៀនស្វែងរក ហើយអ្នកគួរតែរៀនចុះចូល។ នេះគឺជាអាកប្បកិរិយាមួយដែលមនុស្សគ្រប់គ្នាដែលចង់ចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវតែមាន ដ្បិតនេះជាគុណសម្បត្តិមូលដ្ឋានដែលត្រូវតែមាន សម្រាប់មនុស្សគ្រប់គ្នាដែលចង់ទទួលយកអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់។ ដើម្បីមានអាកប្បកិរិយាបែបនេះ ដើម្បីមានគុណសម្បត្តិបែបនេះ អ្នកត្រូវតែខំប្រឹងកាន់តែខ្លាំងឡើង។ នេះជាផ្លូវតែមួយគត់ដែលអ្នកអាចចូលទៅក្នុងការពិតបាន។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ដំណាក់កាលទាំងប្រាំមួយដែលបានពណ៌នានៅខាងលើ គឺជាដំណាក់កាលដ៏សំខាន់ដែលត្រូវបានគូរវាស ដោយព្រះអាទិករ...
សេចក្ដីពិតទាក់ទងនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមនុស្សគ្រប់រូបត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ ត្រូវតែដកពិសោធន៍...
ក្រោយពេលបានស្ដាប់អ្វីៗគ្រប់យ៉ាងដែលខ្ញុំទើបតែនិយាយនេះរួច តើអ្នករាល់គ្នាមានគំនិតចង់កែប្រែវាសនាដែរឬទេ?...
ទីកន្លែងកំណើត ក្រុមគ្រួសារដែលគេកើតមកជាមួយ ភេទ រូបរាង និងពេលវេលានៃការចាប់កំណើតរបស់គេ...