៣៦. ការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងការទទួលស្វាគមន៍ព្រះអម្ចាស់

By Muguang, South Korea

ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដែលគេហៅថាពួកបរិសុទ្ធគ្រប់រូប ដែលដើរតាមព្រះយេស៊ូវថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីរងការដាក់ទោសដែរ ជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយហេតុនេះ ត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែអាចថា ព្រះយេស៊ូវចាត់ការពួកគេនៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហនៅលើពពកសប៉ុណ្ណោះ» («ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកសម្ដែងថា កំហុសធំបំផុតដែលអ្នកជឿព្រះមាន ពាក់ព័ន្ធនឹងការទទួលស្វាគមន៍ព្រះអម្ចាស់ គឺជាការប្រកាន់តាមន័យត្រង់ក្នុងព្រះគម្ពីរ និងរង់ចាំឱ្យទ្រង់យាងមកលើពពក ដូចដែលពួកគេនឹកស្រមៃ។ សូម្បីតែពេលដែលពួកគេបានឮថា ទ្រង់បានយាងត្រឡប់មកវិញហើយក្ដី ឮថាទ្រង់កំពុងសម្ដែងចេញសេចក្ដីពិត និងកំពុងបំពេញកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយក្ដី ក៏ពួកគេមិនបានស៊ើបរក ឬព្យាយាមស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ដែរ។ ហេតុនេះហើយ ពួកគេក៏ខកខានឱកាសដែលត្រូវព្រះអម្ចាស់លើកឡើងទៅក្នុងនគរស្ថានសួគ៌។ ទម្រាំដល់ថ្ងៃដែលមនុស្សឃើញព្រះអម្ចាស់យេស៊ូវយាងមកលើពពក នោះ កិច្ចការនៃការបន្សុទ្ធ និងការសង្គ្រោះមនុស្សជាតិរបស់ព្រះជាម្ចាស់នឹងបានបំពេញចប់សព្វគ្រប់រួចបាត់ទៅហើយ។ ពួកគេនឹងត្រូវដាក់ទោស ទួញយំ និងសង្កៀតធ្មេញ។ ការប្រកាន់តាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេដោយពុំបានស្វែងរកសេចក្ដីពិត ឬស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ គឺគ្រោះថ្នាក់ខ្លាំងណាស់! ដោយផុងជាប់នៅក្នុងសញ្ញាណ និងការស្រមើស្រមៃទាំងនេះ ខ្ញុំស្ទើរតែខកឱកាសក្នុងការទទួលស្វាគមន៍ព្រះអម្ចាស់ទៅហើយ។

ខ្ញុំធ្លាប់បានធ្វើជាគ្រូអធិប្បាយនៅក្នុងក្រុមជំនុំតាមផ្ទះ។ ត្រឹមឆ្នាំ១៩៩៦ ខ្ញុំក៏មានអារម្មណ៍សោះកក្រោះខាងវិញ្ញាណ ដូច្នេះ ខ្ញុំតែងធ្វើដំណើរទៅស្ដាប់ការអធិប្បាយរបស់អ្នកដទៃ។ ថ្ងៃមួយ ខ្ញុំបានឮមនុស្សម្នាក់និយាយថា ផ្លេកបន្ទោរពីទិសខាងកើតកំពុងធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់ជាសាច់ឈាមវិញហើយ ថាទ្រង់កំពុងសម្ដែងចេញសេចក្ដីពិត និងកំពុងបំពេញកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ហើយមានបងប្អូនប្រុសស្រីមួយចំនួនបានចូលរួមជាមួយផ្លេកបន្ទោរពីទិសខាងកើតហើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ រួចគិតថា៖ «ព្រះអម្ចាស់បានយាងត្រឡប់មកវិញហើយឬ? តើអាចទៅរួចយ៉ាងដូចម្ដេចបានទៅ? ក្នុងព្រះគម្ពីរចែងថា៖ 'ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ' (កិច្ចការ ១:១១)។ ព្រះអម្ចាស់គួរយាងត្រឡប់មកវិញលើពពក ក្នុងរូបអង្គជាព្រះវិញ្ញាណដែលមានព្រះជន្មរស់ឡើងវិញ ដោយលេចមកចំពោះយើងរាល់គ្នាដោយបើកចំហ។ ដោយសារយើងមិនធ្លាប់បានឃើញរឿងបែបនេះ តើនរណាអាចថា ទ្រង់បានយាងត្រឡប់មកវិញយ៉ាងដូចម្ដេចកើតទៅ? ត្រង់ផ្នែកដែលនិយាយអំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ខាងសាច់ឈាម គឺកាន់តែមិនអាចជឿបានទៀតហើយ»។ ដូច្នេះ ខ្ញុំមិនដែលស្ដាប់ ឬពិនិត្យមើលពីការអធិប្បាយរបស់ផ្លេកបន្ទោរពីទិសខាងកើតឡើយ។

ថ្ងៃមួយ បងប្រុសវ៉ាង ដែលជាមនុស្សក្នុងក្រុមជំនុំរបស់យើង បានអញ្ជើញគ្រូអធិប្បាយពីរនាក់មក។ គាត់បាននិយាយថា សេចក្ដីអធិប្បាយរបស់ពួកគាត់មានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ហើយយើងទាំងអស់គ្នាសុទ្ធតែអាចរៀនសូត្របាន។ ខ្ញុំពិតជាសប្បាយចិត្តមែន ហើយក៏បានអញ្ជើញបងប្អូនប្រុសស្រីដទៃទៀតឱ្យមកចូលរួមស្ដាប់ដែរ។ នៅក្នុងការជួបជុំគ្នានោះ បងស្រីទាំងពីរនាក់បានបញ្ចូលព្រះគម្ពីរទៅក្នុងការប្រកបគ្នាអំពីអត្ថន័យនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ និងអំពីសេចក្ដីអាថ៌កំបាំងនៃព្រះនាមរបស់ព្រះជាម្ចាស់។ ពួកគាត់បាននិយាយអំពីរបៀបដែលយើងរស់នៅក្នុងវដ្ដនៃការប្រព្រឹត្តបាប រួចលន់តួបាបដដែលៗ ពីរបៀបដែលយើងស្មោកគ្រោក ពុករលួយ និងមិនស័ក្តិសមនឹងមើលឃើញព្រះអម្ចាស់។ ពួកគាត់ក៏បាននិយាយថា ព្រះគម្ពីរបានទាយទុកថា ព្រះអម្ចាស់នឹងជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ នៅពេលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ ដើម្បីកម្ចាត់ធម្មជាតិមានបាបរបស់យើង។ នោះជាផ្លូវតែមួយគត់ដែលអាចឱ្យយើងរួចពីអំពើបាបទាំងស្រុង និងស័ក្តិសមនឹងនគរស្ថានសួគ៌។ ដូចព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូលថា៖ «ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នករាល់គ្នា ប៉ុន្តែពេលនេះអ្នករាល់គ្នាមិនអាចទ្រាំនឹងសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង» (យ៉ូហាន ១៦:១២-១៣)។ «ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ មានមួយដែលជំនុំជម្រះគេពេលក្រោយ គឹ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដដែលដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ ការប្រកបគ្នារបស់បងស្រីទាំងពីរនាក់ ពិតជាមានការបំភ្លឺមែន។ នៅក្នុងសេចក្ដីជំនឿដប់ឆ្នាំជាងមកនេះ ខ្ញុំមិនដែលធ្លាប់បានឮការប្រកបគ្នាបែបនេះទេ។ ខ្ញុំត្រូវតែស្ដាប់បន្ថែមទៀត ដូច្នេះ ខ្ញុំបានអញ្ជើញបងស្រីទាំងពីរនាក់នោះមកផ្ទះខ្ញុំ ដើម្បីចែករំលែកការប្រកបគ្នាបន្ថែមទៀត។ នៅល្ងាចមួយ បងស្រីម្នាក់បាននិយាយពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាថា៖ «ស្នូរផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញចក្រវាល»។ គាត់បានធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ។ ជាពិសេស នៅពេលខ្ញុំស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់លើកឡើងពី «ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច» ខ្ញុំក៏បានដឹងថា នេះជាពួកផ្លេកបន្ទោរពីទិសខាងកើត។ ខ្ញុំភ្ញាក់ផ្អើលផង និងខកចិត្តផង។ តើអាចមានករណីនេះកើតឡើងយ៉ាងដូចម្ដេចបានទៅ? ខ្ញុំខានបានឮការអធិប្បាយដែលមានការបំភ្លឺបែបនេះជាយូរឆ្នាំមកហើយ។ ខ្ញុំសប្បាយចិត្ត ដោយគិតថា ខ្ញុំបានរកឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយចុងក្រោយ ក៏អាចទទួលបានការទំនុកបម្រុងពីទឹករស់។ ខ្ញុំមិននឹកស្មានថា វាបែរទៅជាពួកផ្លេកបន្ទោរពីទិសខាងកើតសោះ! មានសរសេរទុកនៅក្នុងព្រះគម្ពីរថា ព្រះអម្ចាស់នឹងយាងត្រឡប់មកវិញលើពពក ដូច្នេះ ទ្រង់គួរតែនាំយើងទៅស្ថានសួគ៌បាត់ទៅហើយ។ តើពួកគេអាចថា ព្រះអម្ចាស់បានយាងត្រឡប់ជាសាច់ឈាមវិញយ៉ាងដូចម្ដេចកើតទៅ? ខ្ញុំមិនចង់ស្ដាប់ពាក្យអ្វីទៀតទេ។ ប្រសិនបើខ្ញុំត្រូវពួកគេនាំឱ្យវង្វេងបាន ខ្ញុំគិតថា គ្រប់យ៉ាងដែលខ្ញុំបានខិតខំជាច្រើនឆ្នាំក្នុងសេចក្ដីជំនឿរបស់ខ្ញុំ នឹងទៅជាអសារឥតការមិនខាន។ ខ្ញុំចង់តែនាំពួកគេចេញក្រៅទេ។ ប៉ុន្តែម្យ៉ាងទៀត ខ្ញុំបាននៅជាមួយពួកគេប្រហែលពីរអាទិត្យដែរ ខ្ញុំបានឃើញថា ពួកគេបានរស់នៅក្នុងភាពជាមនុស្សល្អពិតមែន។ ពេលនោះចំរដូវរងាខ្លាំងផង អាកាសធាតុត្រជាក់ខ្លាំង ហើយពេលនោះក៏រំលងអធ្រាត្រទៅហើយ។ ខ្ញុំមានអារម្មណ៍ថា ការបណ្ដេញពួកគាត់ចេញ ដូចជាគ្មានមនុស្សធម៌សោះ។ ខ្ញុំពិតជាមិនដាច់ស្រេចក្នុងចិត្តទេ។ ក្នុងចិត្តខ្ញុំ ដូចជាមានការប្រទាញប្រទង់គ្នាដូច្នោះដែរ។ ខ្ញុំមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ខ្ញុំក៏បានរកលេសទៅក្នុងបន្ទប់គេងរបស់ខ្ញុំវិញ ដែលនៅទីនោះ ខ្ញុំបានលុតជង្គត់ចុះ អធិស្ឋានចំពោះព្រះអម្ចាស់ថា៖ «ឱ ព្រះអម្ចាស់អើយ នៅក្នុងការប្រកបគ្នារបស់បងស្រីទាំងពីរនាក់ ពិតជាមានការបំភ្លឺមែន ប៉ុន្តែទូលបង្គំខ្លាចត្រូវពួកគាត់នាំឱ្យវង្វេង។ ដូច្នេះ ទូលបង្គំនឹងវង្វេងជាមិនខាន។ ទូលបង្គំមិនដឹងថាគួរធ្វើបែបណាទេ។ ព្រះអម្ចាស់អើយ សូមដឹកនាំទូលបង្គំផង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំក៏បាននឹកចាំពីការបង្រៀនរបស់ព្រះអម្ចាស់យេស៊ូវ ដែលឱ្យយើងប្រព្រឹត្តដាក់អ្នកដទៃដោយសេចក្ដីស្រឡាញ់។ ការបណ្ដេញពួកគេចេញ នឹងមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ឡើយ។ ទោះខ្ញុំបន្តឱ្យពួកគេស្នាក់នៅមែន ប៉ុន្តែខ្ញុំពិតជាពិបាកប្រឈមមុខនឹងបងស្រីទាំងពីរនាក់ខ្លាំងណាស់។ ខ្ញុំបានដឹងថា ការប្រកបគ្នារបស់គាត់មានការបំភ្លឺ និងមកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ប៉ុន្តែការប្រកបគ្នារបស់ពួកគាត់ថា ព្រះជាម្ចាស់បានយាងត្រឡប់ជាសាច់ឈាមវិញ គឺពិតជាមិនស្របនឹងសញ្ញាណផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ ខ្ញុំស្រាប់តែគិតឃើញថា ខ្ញុំគួរសួរសំណួរនេះទៅពួកគាត់ ហើយចាំមើលថាពួកគាត់នឹងឆ្លើយបែបណា។ ដូច្នេះ ខ្ញុំក៏បានសួរពួកគាត់ថា៖ «បងបានធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់ជាសាច់ឈាមវិញហើយ។ ចំណុចនេះ ខ្ញុំពិតជាមិនអាចទទួលយកបានទេ។ នៅក្នុងព្រះគម្ពីរ បានសរសេរយ៉ាងច្បាស់ថា៖ 'ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីអ្នកឈរងើយមើលទៅលើមេឃដូច្នេះ? ព្រះយេស៊ូវដដែលនេះ ដែលត្រូវបាននាំចេញពីអ្នករាល់គ្នាទៅស្ថានសួគ៌នោះ ព្រះអង្គក៏នឹងយាងមកវិញនៅក្នុងរបៀបដដែល ដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅលើមេឃដូច្នោះដែរ' (កិច្ចការ ១:១១)។ ក្រោយពីមានព្រះជន្មរស់ឡើងវិញ គឺរូបអង្គជាវិញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវដែលបានយាងឡើងទៅស្ថានសួគ៌ ដូច្នេះ គួរតែរូបអង្គខាងវិញ្ញាណរបស់ទ្រង់ ដែលត្រូវយាងចុះមកលើពពក នៅពេលទ្រង់យាងត្រឡប់មកវិញ។ តើបងអាចថា ទ្រង់យាងត្រឡប់ជាសាច់ឈាមវិញយ៉ាងដូចម្ដេចបានទៅ?»

បងស្រីលី បានឆ្លើយតបយ៉ាងរាបសាថា៖ «មានពាក្យទំនាយជាច្រើនក្នុងព្រះគម្ពីរ អំពីការយាងត្រឡប់ជាសាច់ឈាមវិញរបស់ព្រះអម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ 'ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចយ៉ាងណា ដំណើរយាងមករបស់បុត្រមនុស្សក៏យ៉ាងនោះដែរ' (ម៉ាថាយ ២៤:២៧)។ 'ដូច្នេះ ចូរអ្នករាល់គ្នាត្រៀមខ្លួនជាស្រេចដែរ ដ្បិតបុត្រមនុស្សនឹងយាងមកនៅវេលាដែលអ្នករាល់គ្នាមិនបានគិត' (ម៉ាថាយ ២៤:៤៤)។ 'ដ្បិតដូចជាផ្លេកបន្ទោរ ដែលចាំងចេញពីផ្នែកម្ខាងនៅក្រោមមេឃ ហើយបំភ្លឺទៅដល់ផ្នែកម្ខាងទៀតនៅក្រោមមេឃយ៉ាងណា នោះបុត្រមនុស្សនៅថ្ងៃដែលទ្រង់យាងមក ក៏នឹងមានសភាពដូច្នោះដែរ។ ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល' (លូកា ១៧:២៤-២៥)។ នៅក្នុងពាក្យទំនាយរបស់ព្រះអម្ចាស់យេស៊ូវអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ ព្រះអង្គបានមានបន្ទូលពី 'បុត្រមនុស្សនឹងយាងមក' និង 'ដំណើរយាងមករបស់បុត្រមនុស្ស' ជាច្រើនសា។ 'បុត្រមនុស្ស' សំដៅលើព្រះដែលប្រសូត្រចេញមកពីមនុស្ស និងមានភាពជាមនុស្សធម្មតា។ ប្រសិនបើទ្រង់មានរូបអង្គជាព្រះវិញ្ញាណ នោះគេនឹងមិនអាចហៅទ្រង់ថាជាបុត្រមនុស្សបានទេ។ ព្រះយេហូវ៉ាដ៏ជាព្រះមានរូបអង្គជាព្រះវិញ្ញាណ ដូច្នេះ គេនឹងមិនអាចហៅទ្រង់ថាជាបុត្រមនុស្សបានទេ។ ពួកទេវតាជាវិញ្ញាណ ដូច្នេះ គេមិនអាចហៅពួកទ្រង់ថាជាបុត្រមនុស្សបានទេ។ ព្រះអម្ចាស់យេស៊ូវត្រូវហៅថាព្រះគ្រីស្ទ ថាបុត្រមនុស្ស ដោយសារទ្រង់គឺជា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដែលត្រឡប់ជាសាច់ឈាមវិញ ហើយទ្រង់គឺជាបុត្រមនុស្សដែលមានភាពជាមនុស្សធម្មតា។ ដូច្នេះ នៅពេលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអំពី 'ដំណើរយាងមករបស់បុត្រមនុស្ស' និង 'បុត្រមនុស្សនឹងយាងមក' គឺសំដៅទៅលើការយាងត្រឡប់ជាសាច់ឈាមរបស់ព្រះអម្ចាស់នៅគ្រាចុងក្រោយ»។

បន្ទាប់មក បងស្រី ចូវ បាននិយាយថា៖ «ព្រះអម្ចាស់យេស៊ូវបានទាយទុកពីការយាងត្រឡប់មកវិញរបស់ទ្រង់ថា៖ 'ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល'។ ព្រះជាម្ចាស់បានលេចមក និងបំពេញកិច្ចការខាងសាច់ឈាមក្នុងនាមជាបុត្រមនុស្សនៃគ្រាចុងក្រោយ។ ដូចព្រះអម្ចាស់យេស៊ូវគ្រីស្ទដែរ ពីសប្បកក្រៅ ទ្រង់មើលទៅដូចជាកូនមនុស្សធម្មតាម្នាក់។ មនុស្សមិនស្គាល់ទ្រង់ថាជាព្រះគ្រីស្ទឡើយ ហើយប្រព្រឹត្តដាក់ទ្រង់ដូចជាមនុស្សធម្មតាដែរ។ អ្នកនៅក្នុងពិភពសាសនា និងអ្នកដែលជាបក្សពួកនៃរបបសាតាំង ក៏បានប្រមូលផ្ដុំគ្នាដើម្បីថ្កោលទោស និងទាស់ទទឹងនឹងព្រះគ្រីស្ទនៃគ្រាចុងក្រោយដែរ។ រឿងនេះពិតជាបានសម្រេចពាក្យទំនាយរបស់ព្រះអម្ចាស់ដែលថា៖ 'ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល'។ ប្រសិនបើទំនាយដូចនឹងគំនិតមនុស្សមែន ហើយព្រះអម្ចាស់យាងមកមានរូបអង្គជាព្រះវិញ្ញាណនៅគ្រាចុងក្រោយ ដោយលេចមកលើពពកជាមួយនឹងសិរីល្អគ្រប់បែបយ៉ាង និងបង្ហាញរូបអង្គទ្រង់ឱ្យមនុស្សរាល់គ្នាបានឃើញ នោះមនុស្សគ្រប់គ្នានឹងក្រាបចុះចំពោះទ្រង់ ឱនគោរព និងថ្វាយបង្គំទ្រង់ ហើយគ្មាននរណាម្នាក់ ទាស់នឹងទ្រង់ឡើយ។ ដូច្នេះ តើពាក្យទំនាយនេះអាចសម្រេចទៅបានយ៉ាងដូចម្ដេចកើតទៅ?»

ចំណុចនេះបានជួយឱ្យខ្ញុំយល់ថា ប្រសិនបើព្រះអម្ចាស់ពិតជាបានលេចមកមានរូបអង្គជាព្រះវិញ្ញាណរបស់ទ្រង់ដោយផ្ទាល់នៅគ្រាចុងក្រោយមែន នោះមនុស្សគ្រប់គ្នានឹងក្រាបចុះនឹងដី ហើយគ្មាននរណាម្នាក់នឹងទៅទាស់នឹងទ្រង់ឡើយ។ ដូច្នេះ ពាក្យទំនាយថា៖ «ប៉ុន្តែ ជាដំបូង ទ្រង់ត្រូវរងទុក្ខវេទនាជាច្រើន ហើយត្រូវមនុស្សជំនាន់នេះបដិសេធចោល» មិនអាចសម្រេចទៅបាននោះទេ។ ខ្ញុំបានគិតអំពីការដែលផ្លេកបន្ទោរពីទិសខាងកើតកំពុងធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញ ហើយពិភពសាសនា និងរដ្ឋាភិបាលបក្សកុម្មុយនីស្តចិន កំពុងប្រើគ្រប់វិធីដើម្បីទាស់ទទឹង និងថ្កោលទោសពួកគេ។ តើនោះមិនមែនសម្រេចតាមពាក្យទំនាយរបស់ព្រះអម្ចាស់ដែលត្រូវមនុស្សជំនាន់នេះបដិសេធទេឬអី? តើព្រះដ៏មានគ្រប់ព្រះ‌ចេស្តាអាចជាព្រះអម្ចាស់ដែលបានយាងត្រឡប់មកវិញមែនដែរឬទេ? ព្រះគម្ពីរពិតជាបានទាយទុកអំពីដំណើរយាងមករបស់បុត្រមនុស្សមែន ប៉ុន្តែនៅមានចំណុចមួយចំនួនទៀត ដែលខ្ញុំនៅតែមិនទាន់យល់។ ព្រះអម្ចាស់បានមានបន្ទូលផងដែរថា៖ «មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់» (វិវរណៈ ១:៧)។ ខ្ញុំឆ្ងល់ថាពាក្យទំនាយនោះអាចសម្រេចទៅបានយ៉ាងដូចម្ដេចទៅ បើព្រះអម្ចាស់ពិតជាបានយាងត្រឡប់មកវិញ ដោយយកកំណើតជាបុត្រមនុស្សនោះ។ ដូច្នេះ ខ្ញុំបានប្រាប់ពួកគាត់អំពីមន្ទិលសង្ស័យរបស់ខ្ញុំ។

បងស្រី លី បានចែករំលែកការប្រកបគ្នាថា៖ «ព្រះអម្ចាស់ទៀងត្រង់ខ្លាំងណាស់។ បន្ទូលគ្រប់ព្រះឱស្ឋរបស់ទ្រង់ នឹងត្រូវសម្រេចការពិត។ គ្រាន់តែត្រូវរងចាំឱ្យពេលវេលាមកដល់ប៉ុណ្ណោះ។ មានពាក្យទំនាយជាច្រើននៅក្នុងព្រះគម្ពីរដែលនិយាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់។ ក្រៅពីយាងមកលើពពក ក៏មានពាក្យទំនាយអំពីការយាងត្រឡប់ជាសាច់ឈាម និងការយាងមកដោយស្ងាត់ៗផងដែរ។ ឧទាហរណ៍ ព្រះអម្ចាស់បានមានបន្ទូលថា៖ 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា មើលណ៎ កូនកម្លោះមកដល់ហើយ ចូរអ្នករាល់គ្នា ចេញទៅទទួលលោកចុះ' (ម៉ាថាយ ២៥:៦)។ 'ប៉ុន្តែ ចំពោះថ្ងៃ និងពេលកំណត់នោះ គឺគ្មានមនុស្សណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៃស្ថានសួគ៌ និងព្រះរាជបុត្រាក៏មិនជ្រាបផង គឺមានតែព្រះវរបិតារបស់ខ្ញុំមួយប៉ុណ្ណោះដែលជ្រាប' (ម៉ាថាយ ២៤:៣៦)។ ហើយក៏មានពាក្យទំនាយនៅក្នុងគម្ពីរវិវរណៈថា៖ 'មើល៎! ខ្ញុំមកដូចជាចោរ' (វិវរណៈ ១៦:១៥)។ នៅក្នុងពាក្យទំនាយដែលថា 'ដូចជាចោរ' 'លុះកណ្ដាលអធ្រាត ក៏មានសម្រែកបន្លឺឡើងថា' និង 'គ្មានមនុស្សណាម្នាក់ដឹងឡើយ' គឺទ្រង់កំពុងមានព្រះបន្ទូលអំពីការយាងត្រឡប់មកវិញរបស់ទ្រង់ដោយស្ងាត់ៗ។ នៅគ្រាចុងក្រោយ ព្រះអម្ចាស់យាងមកតាមវិធីពីរយ៉ាងខុសគ្នា។ ទ្រង់យកកំណើតជាបុត្រមនុស្សដោយស្ងាត់ៗ ហើយទ្រង់ក៏យាងមកដោយបើកចំហនៅលើពពកផងដែរ។ ពោលគឺ ដំបូងឡើយ ទ្រង់យាងមកជាសាច់ឈាមដោយស្ងាត់ៗ ដើម្បីសម្ដែងចេញសេចក្ដីពិត និងជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ និងដើម្បីបង្កើតក្រុមអ្នកមានជ័យជម្នះមុនគ្រោះមហន្តរាយមកដល់។ នៅពេលដែលព្រះជាម្ចាស់ខាងសាច់ឈាមបានបញ្ចប់កិច្ចការនៃការសង្គ្រោះមនុស្សជាតិដោយស្ងាត់ៗហើយ នោះគ្រោះមហន្តរាយក៏នឹងមកដល់ ហើយទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់។ មានតែពេលនោះទេ ទើបព្រះជាម្ចាស់នឹងយាងមកដោយបើកចំហនៅលើពពក ដោយបង្ហាញរូបអង្គទ្រង់ឱ្យគ្រប់ទាំងជាតិសាសន៍ និងបណ្ដាជនទាំងអស់បានឃើញ។ ពេលនោះគឺជាពេលដែលពាក្យទំនាយអំពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ដោយបើកចំហ នឹងត្រូវសម្រេចទាំងស្រុង។ អ្នកគ្រប់គ្នាដែលទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា ដែលនិស្ស័យពុករលួយរបស់ពួកគេត្រូវបានបន្សុទ្ធរួចហើយ នឹងត្រូវបានព្រះជាម្ចាស់ការពារ និងសង្គ្រោះពីគ្រោះមហន្តរាយ។ ពួកគេនឹងបានចូលទៅក្នុងនគររបស់ព្រះជាម្ចាស់។ ប៉ុន្តែអស់អ្នកណាដែលបដិសេធកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ ដែលពួកគេបានប្រឹងទាស់ទទឹង និងថ្កោលទោសកិច្ចការនោះ នឹងត្រូវដាក់ទោសដោយគ្រោះមហន្តរាយ ត្រូវទួញយំ និងសង្កៀតធ្មេញ។ ចំណុចនេះ នឹងសម្រេចពាក្យទំនាយនៅក្នុងគម្ពីរវិវរណៈថា៖ 'មើល៎ ព្រះអង្គយាងមកដោយគង់នៅលើពពក ហើយគ្រប់ទាំងភ្នែកមនុស្សទាំងអស់ នឹងមើលឃើញទ្រង់ ហើយអ្នកដែលបានចាក់ទម្លុះទ្រង់ក៏មើលឃើញដែរ ហើយអស់ទាំងពូជមនុស្សនៅលើផែនដីនឹងទ្រហោយំដោយសារទ្រង់' (វិវរណៈ ១:៧)»។ ពេលនោះ គាត់បានអានអត្ថបទព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាឱ្យខ្ញុំស្ដាប់។ «មនុស្សជាច្រើនអាចនឹងមិនខ្វាយខ្វល់ពីសម្ដីរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំនៅតែចង់ប្រាប់អ្នកដែលគេហៅថាពួកបរិសុទ្ធគ្រប់រូប ដែលដើរតាមព្រះយេស៊ូវថា កាលណាអ្នកឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ផ្ទាល់នឹងភ្នែកលើដុំពពកស នេះហើយជាគ្រាលេចមកជាសាធារណៈរបស់ព្រះអាទិត្យនៃសេចក្ដីសុចរិត។ គ្រានោះអាចជាគ្រាអរសប្បាយយ៉ាងក្រៃលែងសម្រាប់អ្នក យ៉ាងណាក្តី អ្នកគួរដឹងថា គ្រាដែលអ្នកមើលឃើញព្រះយេស៊ូវយាងចុះពីស្ថានសួគ៌ ក៏នឹងជាគ្រាដែលអ្នកត្រូវចុះទៅស្ថាននរកដើម្បីរងការដាក់ទោសដែរ ជាគ្រាដែលការបិទបញ្ចប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស ហើយដែលព្រះជាម្ចាស់ប្រទានរង្វាន់ដល់មនុស្សល្អ ហើយដាក់ទោសមនុស្សអាក្រក់ដែរ។ ដ្បិតការជំនុំជម្រះរបស់ព្រះជាម្ចាស់នឹងបានបញ្ចប់មុនពេលមនុស្សមើលឃើញទីសម្គាល់ គឺជាគ្រាដែលមានតែការសម្ដែងចេញសេចក្ដីពិតប៉ុណ្ណោះ។ អស់អ្នកណាដែលទទួលយកសេចក្ដីពិត មិនស្វែងរកទីសម្គាល់ ហើយហេតុនេះ ត្រូវបានបន្សុទ្ធ នឹងត្រូវនាំមកចំពោះបល្ល័ង្កនៃព្រះជាម្ចាស់ រួចត្រូវចូលទៅក្នុងការឱបក្រសោបពីសំណាក់ព្រះអាទិករ។ មានតែមនុស្សដែលមានះជឿថា 'ព្រះយេស៊ូវដែលមិនជិះលើពពកស ជាព្រះគ្រីស្ទក្លែងក្លាយ' ប៉ុណ្ណោះ ដែលនឹងត្រូវទទួលទោសអស់កល្បជានិច្ច ដ្បិតពួកគេជឿតែលើព្រះយេស៊ូវដែលធ្វើសញ្ញាសម្គាល់ តែមិនទទួលស្គាល់ព្រះយេស៊ូវដែលសម្ដែងចេញការជំនុំជម្រះដ៏ធ្ងន់ធ្ងរ និងបញ្ចេញជីវិត និងផ្លូវពិត។ ដូច្នេះ គឺមានតែអាចថា ព្រះយេស៊ូវចាត់ការពួកគេនៅពេលទ្រង់យាងត្រឡប់មកវិញដោយបើកចំហនៅលើពពកសប៉ុណ្ណោះ។ ពួកគេចចេសរឹងរូសខ្លាំងពេក មានភាពជឿជាក់លើខ្លួនឯងខ្លាំងពេក និងក្រអឺតក្រទមខ្លាំងពេក។ តើមនុស្សថោកទាបបែបនេះ អាចនឹងទទួលបានរង្វាន់ពីព្រះយេស៊ូវដូចម្ដេចបានទៅ? ការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវ គឺជាសេចក្ដីសង្គ្រោះដ៏មហិមា ដល់អស់អ្នកណាដែលអាចទទួលយកសេចក្ដីពិតបាន ប៉ុន្តែការយាងត្រឡប់មកវិញរបស់ទ្រង់ គឺជាទីសម្គាល់នៃការថ្កោលទោសដល់អស់អ្នកណាដែលមិនអាចទទួលយកសេចក្ដីពិតបាន។ អ្នករាល់គ្នាតោងជ្រើសរើសផ្លូវរបស់ខ្លួន និងមិនគប្បីប្រមាថដល់ព្រះវិញ្ញាណបរិសុទ្ធ និងបដិសេធសេចក្ដីពិតឡើយ។ អ្នកមិនគួរធ្វើជាមនុស្សល្ងង់ខ្លៅ និងក្រអឺតក្រទមឡើយ ប៉ុន្តែត្រូវធ្វើជាមនុស្សម្នាក់ដែលចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយស្រេកឃ្លាន និងខ្នះខ្នែងរកសេចក្ដីពិត។ គឺទាល់តែបែបនេះ ទើបអ្នករាល់គ្នានឹងទទួលបានប្រយោជន៍» («ទម្រាំដល់ពេលដែលអ្នកសម្គាល់ឃើញព្រះកាយខាងវិញ្ញាណរបស់ព្រះយេស៊ូវ នោះព្រះជាម្ចាស់បានបង្កើតឋានសួគ៌ និងផែនដីថ្មីរួចស្រេចបាត់ទៅហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

រំពេចនោះ ខ្ញុំក៏ចាប់ផ្ដើមយល់។ ខ្ញុំបានយល់ថា ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ កើតឡើងជាដំណាក់កាល។ ដំបូងឡើយ ទ្រង់ត្រឡប់ជាសាច់ឈាម រួចថ្លែងព្រះបន្ទូល និងបំពេញកិច្ចការដោយសម្ងាត់ ហើយបន្ទាប់មក ទ្រង់យាងមកដោយបើកចំហនៅលើពពក ដោយលេចមកចំពោះបណ្ដាជនទាំងអស់។ ខ្ញុំបានយល់ថា ខ្ញុំបានកំណត់ព្រំដែនលើការយាងមករបស់ព្រះអម្ចាស់ត្រឹមតែថ្ងៃចុងក្រោយ ដោយសារតែសញ្ញាណ និងការស្រមើស្រមៃរបស់ខ្ញុំ។ គំនិតដែលថាទ្រង់មិនអាចត្រឡប់ជាសាច់ឈាម គឺជាគំនិតខុសឆ្គង។ ខ្ញុំមិនអាចទទូចធ្វើតាមគំនិតបែបនេះទៀតបានទេ។ ខ្ញុំបានគិតពីព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវថា៖ «ដ្បិតអ្នកណាដែលទូលសុំ អ្នកនោះតែងតែទទួលបាន អ្នកណាដែលស្វែងរក អ្នកនោះតែងតែរកឃើញ ហើយអ្នកណាដែលគោះទ្វារ នោះទ្វារតែងតែបើកឱ្យអ្នកនោះ» (ម៉ាថាយ ៧:៨)។ ពេលគិតដល់ការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ក្នុងពេលនេះ ខ្ញុំត្រូវមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ និងធ្វើការស៊ើបសួរពីចំណុចនេះដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់។ បើពុំដូច្នោះទេ ខ្ញុំប្រហែលជានឹងត្រូវព្រះអម្ចាស់ផាត់ចោលមិនខាន!

បន្ទាប់មក ខ្ញុំបានសួរពួកគាត់ថា៖ «ដោយសារព្រះអម្ចាស់បានត្រឡប់ជាសាច់ឈាមវិញ ដើម្បីបំពេញកិច្ចការដោយសម្ងាត់ នៅពេលទ្រង់យាងត្រឡប់មកវិញ តើយើងអាចដឹងឱ្យប្រាកដថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាព្រះជាម្ចាស់ខាងសាច់ឈាម ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយបានដោយរបៀបណាទៅ?» បងស្រីលីបានឆ្លើយតបទាំងរីករាយថា៖ «រាប់ពាន់ឆ្នាំមកហើយ គ្មាននរណាម្នាក់បានយល់ពីសេចក្ដីអាថ៌កំបាំង សេចក្ដីពិតអំពីការយកកំណើតជាមនុស្ស និងរបៀបដែលយើងស្គាល់ព្រះជាម្ចាស់ខាងសាច់ឈាមឡើយ។ ពេលនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានពន្យល់ពីសេចក្ដីអាថ៌កំបាំង និងសេចក្ដីពិតដល់យើង»។ ពេលនោះ គាត់បានអានអត្ថបទព្រះបន្ទូលមួយចំនួនរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាឱ្យខ្ញុំស្ដាប់។ «'ការយកកំណើតជាមនុស្ស' គឺជាការលេចមករបស់ព្រះជាម្ចាស់នៅក្នុងសាច់ឈាម ហើយព្រះជាម្ចាស់ធ្វើការនៅក្នុងចំណោមមនុស្សជាតិដែលព្រះបានបង្កើតមក នៅក្នុងរូបអង្គជាសាច់ឈាម។ ដូច្នេះ ដោយសារទ្រង់ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ជាដំបូង ទ្រង់ត្រូវតែក្លាយជាសាច់ឈាម ជាសាច់ឈាមដែលមានភាពជាមនុស្សធម្មតា នេះគឺជាលក្ខខណ្ឌតម្រូវទុកជាមុនដ៏ចាំបាច់បំផុត។ តាមពិតទៅ ការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ចង់មានន័យថា ព្រះជាម្ចាស់មានព្រះជន្មគង់នៅ និងធ្វើការនៅក្នុងសាច់ឈាម ហើយមានន័យថា ព្រះជាម្ចាស់នៅក្នុងសារជាតិរបស់ទ្រង់ក្លាយជាសាច់ឈាម ក្លាយជាមនុស្សម្នាក់» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ការយកកំណើតជាមនុស្សមានន័យថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ពោលគឺ ព្រះជាម្ចាស់ដែលត្រលប់ជាសាច់ឈាម និងកិច្ចការដែលសាច់ឈាមនោះធ្វើ គឺជាកិច្ចការនៃព្រះវិញ្ញាណ ដែលត្រូវសម្រេចជារូបរាងនៅក្នុងសាច់ឈាម និងស្ដែងចេញតាមរយៈសាច់ឈាម។ ក្រៅពីសាច់ឈាមរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបំពេញព័ន្ធកិច្ចរបស់ព្រះដែលយកកំណើតជាមនុស្សបានឡើយ។ ពោលគឺ មានតែសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ គឺភាពជាមនុស្សសាមញ្ញនេះប៉ុណ្ណោះទេ ទើបអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បាន គ្មាននរណាផ្សេងអាចធ្វើបានឡើយ» («សារជាតិនៃសាច់ឈាមដែលព្រះជាម្ចាស់គង់សណ្ឋិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ត្រូវគេហៅថាព្រះគ្រីស្ទ ហើយព្រះគ្រីស្ទគឺជាព្រះវិញ្ញាណនៃព្រះជាម្ចាស់ដែលពាក់សាច់ឈាម។ សាច់ឈាមនេះមិនដូចមនុស្សណាម្នាក់នៅខាងសាច់ឈាមនោះទេ។ ភាពខុសគ្នានោះគឺថា ព្រះគ្រីស្ទគឺជាការយកកំណើតជាមនុស្សរបស់ព្រះវិញ្ញាណ មិនជាសាច់ឈាមឡើយ។ ព្រះអង្គមានទាំងភាពជាមនុស្សធម្មតា និងភាពជាព្រះដ៏ពេញលេញ។ ភាពជាព្រះរបស់ទ្រង់ គ្មានមនុស្សណាម្នាក់មានឡើយ។ ភាពជាមនុស្សធម្មតារបស់ទ្រង់ គឺសម្រាប់ធ្វើគ្រប់សកម្មភាពធម្មតាទាំងអស់របស់ទ្រង់នៅខាងសាច់ឈាម ចំណែកឯភាពជាព្រះរបស់ទ្រង់វិញ គឺសម្រាប់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» («សារជាតិរបស់ព្រះគ្រីស្ទ គឺជាការចុះចូលតាមបំណងព្រះហឫទ័យរបស់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «ទ្រង់ដែលជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយទ្រង់ដែលជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើនេះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬយ៉ាងណានោះ គេត្រូវតែកំណត់ការណ៍នេះចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថាតើនេះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬអត់ និងថាតើនេះជាផ្លូវពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែក ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើនេះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយជាលទ្ធផល មើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ» («អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្រោយពីអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្តារួច បងស្រីលីក៏បានបន្តការប្រកបគ្នារបស់គាត់ទៀត។ «ព្រះគ្រីស្ទ គឺជាព្រះជាម្ចាស់ខាងសាច់ឈាម។ ទ្រង់គឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលគ្រងសាច់ឈាម ដែលបានក្លាយជាមនុស្សធម្មតា ដោយបំពេញកិច្ចការ និងថ្លែងព្រះបន្ទូលក្នុងចំណោមមនុស្ស។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សមើលទៅដូចជាមនុស្សធម្មតាម្នាក់ដែរ មិនខ្ពង់ខ្ពស់ ឬអស្ចារ្យខ្លាំងនោះទេ។ ទ្រង់មានហេតុផល ការគិត និងអារម្មណ៍ដូចជាមនុស្សធម្មតាដែរ។ ទ្រង់សោយ ផ្ទំ និងគ្រងសម្លៀកបំពាក់ដូចជាមនុស្សធម្មតាដែរ ហើយទ្រង់គង់នៅក្នុងចំណោមមនុស្ស និងប្រាស្រ័យទាក់ទងជាមួយពួកគេដោយជាក់ស្ដែងបំផុត។ ប៉ុន្តែក្រៅពីភាពជាមនុស្សធម្មតា ទ្រង់ក៏មានសារជាតិជាព្រះដែរ ដែលមនុស្សគ្មានលក្ខណៈបែបនេះទេ។ ហេតុនេះហើយ ព្រះគ្រីស្ទអាចបំពេញកិច្ចការដោយផ្ទាល់ព្រះអង្គឯងបាន។ ទ្រង់អាចបញ្ចប់យុគសម័យចាស់ និងចាប់ផ្ដើមយុគសម័យថ្មីមួយទៀតបាន។ សារជាតិរបស់ទ្រង់ គឺជាសេចក្តីពិត ជាផ្លូវ និងជាជីវិត។ ទ្រង់អាចសម្ដែងសេចក្ដីពិត ដឹកនាំ និងទំនុកបម្រុងមនុស្សនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ទ្រង់អាចប្រទានផ្លូវអនុវត្តន៍ដល់យើងបាន។ ព្រះគ្រីស្ទក៏អាចបើកសម្ដែងពីសេចក្ដីអាថ៌កំបាំង សម្ដែងចេញនិស្ស័យរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ និងព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់បានផងដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចសម្រេចបានទាំងអស់។ គ្មានមនុស្សណាម្នាក់អាចធ្វើរឿងទាំងអស់នេះបានទេ។ ព្រះអម្ចាស់យេស៊ូវមើលទៅដូចជាមនុស្សធម្មតាម្នាក់ ប៉ុន្តែទ្រង់មានសារជាតិជាព្រះ។ ការលេចមក និងកិច្ចការរបស់ទ្រង់ បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ទ្រង់បានសម្ដែងចេញសេចក្ដីពិត ប្រទានផ្លូវនៃការប្រែចិត្ត និងអត់ទោសបាបដល់យើង។ ទ្រង់មានភាពអត់ធ្មត់ និងអធ្យាស្រ័យ និងបានមានបន្ទូលឱ្យយើងអត់ទោសឱ្យគេ ៧ ចិតសិបដង។ ទ្រង់បានបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ដែលជាសេចក្តីស្រឡាញ់ប្រកបដោយសប្បុរស និងសេចក្តីមេត្តាករុណា។ ទ្រង់ក៏បានបង្ហាញពីទីសម្គាល់ និងការអស្ចារ្យជាច្រើន នៅពេលទ្រង់កំពុងបំពេញកិច្ចការផងដែរ ដូចជា ប្រោសមនុស្សខ្វាក់ឱ្យបានភ្លឺ ប្រោសមនុស្សខ្វិនឱ្យបានដើររួច ធ្វើឱ្យរលកសមុទ្របានស្ងប់ដោយព្រះបន្ទូលតែមួយព្រះឱស្ឋ ធ្វើឱ្យមនុស្សងើបពីស្លាប់ ប្រទានអាហារដល់មនុស្ស ៥,០០០ នាក់ដោយនំបុ័ង ៥ ដុំ និងត្រី ២ ក្បាល និងការអស្ចារ្យជាច្រើនទៀត។ ចំណុចទាំងអស់នេះ បានបង្ហាញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ទាំងស្រុង។ កិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនិស្ស័យដែលទ្រង់សម្ដែងចេញ ជាភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ខាងសាច់ឈាម។ មានតែព្រះជាម្ចាស់មួយអង្គប៉ុណ្ណោះដែលអាចសម្ដែងចេញសេចក្ដីពិតបាន បញ្ចប់យុគសម័យចាស់ និងចាប់ផ្ដើមយុគសម័យថ្មី សម្ដែងចេញនិស្ស័យរបស់ព្រះជាម្ចាស់ និងព្រះប្រាជ្ញាញាណនៃកិច្ចការរបស់ទ្រង់។ ក្រៅពីព្រះគ្រីស្ទ គ្មាននរណាអាចសម្ដែងចេញសេចក្ដីពិត សម្ដែងចេញកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ឬបំពេញកិច្ចការផ្ទាល់របស់ព្រះជាម្ចាស់បានទេ។ នេះគឺជារបៀបដែលយើងអាចកំណត់ថាតើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះជាម្ចាស់ខាងសាច់ឈាម ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយមែនឬអត់។ វាមិនមែនផ្អែកលើរូបអង្គខាងក្រៅរបស់ទ្រង់ លើគ្រួសារដែលទ្រង់ប្រសូត្រ លើឋានៈសង្គមដែលទ្រង់មាន ឬលើកិត្យានុភាពណាមួយដែលទ្រង់មាននោះទេ។ ចំណុចទាំងអស់នេះ មិនសំខាន់នោះទេ។ អ្វីដែលសំខាន់ជាងគេបំផុតគឺ ការស្វែងរក និងការស៊ើបរកពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដោយពិនិត្យមើលថាតើទ្រង់អាចសម្ដែងចេញសេចក្ដីពិត និងបំពេញកិច្ចការរបស់ព្រះជាម្ចាស់បានឬអត់។ ប្រសិនបើទ្រង់សម្ដែងចេញសេចក្ដីពិត និងនិស្ស័យរបស់ព្រះជាម្ចាស់ ប្រសិនបើទ្រង់បំពេញកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសង្គ្រោះមនុស្សជាតិ ដូច្នេះ ទោះទ្រង់លេចមកជាមនុស្សធម្មតា គ្មានឋានៈ ឬអំណាចពិសេសអ្វីក៏ដោយ ហើយមិនថាមនុស្សថ្កោលទោស និងបដិសេធទ្រង់យ៉ាងណាទេ ទ្រង់គឺជាព្រះជាម្ចាស់នៅខាងសាច់ឈាម។ ទ្រង់គឺជាព្រះគ្រីស្ទ»។

តាមរយៈការប្រកបគ្នារបស់គាត់ ខ្ញុំបានយល់ច្បាស់ជាងមុនថា ព្រះជាម្ចាស់ខាងសាច់ឈាម អាចសម្ដែងចេញសេចក្ដីពិត និងបំពេញកិច្ចការរបស់ព្រះជាម្ចាស់បាន។ នោះគឺជាមូលដ្ឋានតែមួយគត់សម្រាប់កំណត់ថាតើមួយណាជាព្រះគ្រីស្ទ។ បងស្រីចូវបានបន្តការប្រកបគ្នាថា៖ «ក្នុងការបញ្ជាក់ថាតើព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះជាម្ចាស់ខាងសាច់ឈាមឬអត់នោះ យើងមិនអាចមើលតែសម្បកក្រៅបានទេ។ យើងត្រូវដឹងឱ្យប្រាកដពីព្រះបន្ទូលទ្រង់ កិច្ចការទ្រង់ និងនិស្ស័យដែលទ្រង់សម្ដែងចេញ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ចេស្តា នឹងសម្តែងចេញសេចក្ដីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះ ពីដំណាក់របស់ព្រះជាម្ចាស់ទៅ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ។ ទ្រង់បានបញ្ចប់យុគសម័យនៃព្រះគុណ និងនាំយើងចូលទៅក្នុងយុគសម័យនៃនគរព្រះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដា បានថ្លែងព្រះបន្ទូលរាប់លាន។ ទ្រង់បានពន្យល់ពីសេចក្ដីអាថ៌កំបាំងនៃផែនការគ្រប់គ្រងរយៈពេល ៦.០០០ ឆ្នាំ សេចក្ដីអាថ៌កំបាំងនៃដំណាក់កាលទាំងបីនៃកិច្ចការរបស់ទ្រង់ សេចក្ដីអាថ៌កំបាំងនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងសេចក្ដីអាថ៌កំបាំងរបស់ព្រះគម្ពីរ។ ទ្រង់បានបើកសម្ដែងពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ របៀបដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ របៀបដែលព្រះជាម្ចាស់បំពេញកិច្ចការជំនុំជម្រះ និងបន្សុទ្ធមនុស្សនៅគ្រាចុងក្រោយ របៀបដែលទ្រង់ញែកមនុស្សទៅតាមប្រភេទរបស់ពួកគេ និងកំណត់ពីទីបញ្ចប់ និងទិសដៅរបស់មនុស្ស និងចំណុចជាច្រើនទៀត។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបើកសម្ដែងពីនិស្ស័យរបស់ទ្រង់ ដែលជានិស្ស័យសុចរិត ដោយជំនុំជម្រះ និងបើកសម្ដែងពីធម្មជាតិជាសាតាំងរបស់យើង ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ និងនិស្ស័យពុករលួយរបស់យើង។ ទ្រង់ក៏បានបង្ហាញយើងពីផ្លូវរួចចាកផុតពីអំពើបាប និងផ្លូវដើម្បីបានបន្សុទ្ធផងដែរ»។ បងស្រីចូវ ក៏បានចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់អំពីការត្រូវបានជំនុំជម្រះ និងវាយផ្ចាលតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ផងដែរ។ គាត់បាននិយាយថា៖ «ខ្ញុំពុំបានដឹងថាខ្លួនខ្ញុំក្រអឺតក្រទម អាត្មានិយម បោកបញ្ឆោតខ្លាំងនោះទេ រហូតទាល់តែខ្ញុំត្រូវបានជំនុំជម្រះ វាយផ្ចាល សាកល្បង បន្សុទ្ធ ដោះស្រាយជាមួយ និងលួសកាត់តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ខ្ញុំមានសេចក្ដីជំនឿ និងបានលះបង់ខ្លួនដើម្បីព្រះជាម្ចាស់រួចហើយ ប៉ុន្តែខ្ញុំនៅតែប្រព្រឹត្តបាប និងទាស់ទទឹងនឹងព្រះជាម្ចាស់គ្រប់ពេលដដែល ដោយសារធម្មជាតិជាសាតាំងរបស់ខ្ញុំ។ ឧទាហរណ៍ ខ្ញុំតែងចូលចិត្តអួតសម្ញែង និងឱ្យមនុស្សកោតសរសើរខ្ញុំ។ ខ្ញុំតែងស្រែកដាក់អ្នកដទៃយ៉ាងក្រអឺតក្រទម និងឱ្យពួកគេធ្វើអ្វីតាមសម្ដីខ្ញុំ។ ខ្ញុំពិតជាបានរស់នៅក្នុងការភូតភរ និងការបោកបញ្ឆោតឥតឈប់ ដើម្បីការពារកេរ្តិ៍ឈ្មោះ និងឋានៈរបស់ខ្លួនឯង។ នៅមានរឿងជាច្រើនទៀត។ តាមរយៈការជំនុំជម្រះ និងការវាយផ្ចាលពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ថា ខ្ញុំកំពុងរស់នៅតាមនិស្ស័យបែបសាតាំង និងខ្វះលក្ខណៈជាមនុស្សទាំងស្រុង។ ខ្ញុំក៏បានដឹងថា និស្ស័យសុចរិតរបស់ទ្រង់មិនអត់ឱនចំពោះការប្រមាថណាមួយឡើយ ហើយខ្ញុំក៏ចាប់ផ្ដើមមានការគោរពព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្ញុំខ្លះ។ ខ្ញុំក៏មានការស្ដាយក្រោយ និងស្អប់ខ្លួនឯងដែរ ហើយចាប់ផ្ដើមផ្ដោតលើការអនុវត្តសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យជាសាតាំងរបស់ខ្ញុំ និងបានប្រែចិត្តចំពោះព្រះជាម្ចាស់ដោយពិតប្រាកដ។ និស្ស័យពុករលួយរបស់ខ្ញុំ បានផ្លាស់ប្ដូរបន្តិចម្ដងៗ។ សមិទ្ធផលនៃកិច្ចការ និងព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺគ្រប់គ្រាន់នឹងអាចឱ្យយើងដឹងច្បាស់ថា ទ្រង់គឺជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ថាទ្រង់គឺជាព្រះគ្រីស្ទនៃគ្រាចុងក្រោយប្រាកដមែន»។

ការប្រកបគ្នារបស់បងស្រីទាំងពីរនាក់ ពិតជាធ្វើឱ្យដួងចិត្តខ្ញុំបានភ្លឺមែន។ ខ្ញុំបានយល់ថា គន្លឹះសំខាន់ដើម្បីបញ្ជាក់ពីការលេចមករបស់បុត្រមនុស្ស និងដើម្បីបញ្ជាក់ថាទ្រង់គឺជាព្រះគ្រីស្ទខាងសាច់ឈាមមែនឬអត់នោះ គឺត្រូវមើលថាតើ ទ្រង់អាចសម្ដែងចេញព្រះបន្ទូល និងនិស្ស័យរបស់ព្រះជាម្ចាស់បានឬអត់ ហើយថាតើទ្រង់អាចបំពេញកិច្ចការដើម្បីបញ្ចប់យុគសម័យចាស់ និងចាប់ផ្ដើមយុគសម័យថ្មីបានឬអត់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញសេចក្ដីពិតជាច្រើន និងកំពុងបំពេញកិច្ចការដើម្បីជំនុំជម្រះ និងបន្សុទ្ធមនុស្សជាតិ។ ទ្រង់បានចាប់ផ្ដើមយុគសម័យនៃនគរព្រះ និងបញ្ចប់ទៅវិញនូវយុគសម័យនៃព្រះគុណ។ ច្បាស់ណាស់ នោះមានន័យថា ទ្រង់គឺជាព្រះគ្រីស្ទ ជាព្រះអម្ចាស់ដែលយាងត្រឡប់មកវិញមែន! ពីមុនមក ខ្ញុំមិនដែលបានយល់ពីសេចក្ដីពិតឡើយ។ ខ្ញុំបានត្រឹមរង់ចាំទាំងងងឹតងងុលឱ្យព្រះជាអម្ចាស់យាងមកលើពពកក្នុងរូបអង្គជាព្រះវិញ្ញាណទ្រង់ រួចនាំមនុស្សទៅនគរស្ថានសួគ៌ ដូច្នេះ នៅពេលខ្ញុំបានឮថា ទ្រង់បានយាងត្រឡប់មកវិញហើយ ខ្ញុំពុំបានខ្វល់ក្នុងការស្វែងរក និងស៊ើបរកនោះទេ។ ខ្ញុំស្ទើរតែបាត់បង់ឱកាសក្នុងការរួបរួមជាមួយព្រះអម្ចាស់ទៅហើយ។ ខ្ញុំពិតជាល្ងីល្ងើមែន!

បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តាដោយយកចិត្តទុកដាក់។ ខ្ញុំបានរៀនសូត្រជាច្រើនអំពីសេចក្ដីពិត និងសេចក្ដីអាថ៌កំបាំងដែលខ្ញុំមិនធ្លាប់បានដឹងពីមុនមក ហើយក៏បានដឹងយ៉ាងច្បាស់ថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជា ព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ។ ខ្ញុំបានចែករំលែកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយដល់បងប្អូនប្រុសស្រីជាង ១០០ នាក់ នៅក្នុងបណ្ដាញរបស់ខ្ញុំ។ នៅពេលពួកគាត់អានព្រះបន្ទូលទ្រង់រួច និងបានឮពីព្រះសូរសៀងទ្រង់ ពួកគាត់មានការរំជួលចិត្តជាខ្លាំងរហូតដល់ស្រក់ទឹកភ្នែកដោយសេចក្ដីអំណរ។ ពួកគាត់បានបែរមករកព្រះដ៏មានគ្រប់ព្រះ‌ចេស្តា និងទទួលយកកិច្ចការរបស់ទ្រង់នៅគ្រាចុងក្រោយ និងបានចូលចូលរួមទទួលទានអាហារនៃកូនចៀម!

ខាង​ដើម៖ ៣៥. ជីវិតនៅមាត់ជ្រោះ

បន្ទាប់៖ ៣៩. ខ្ញុំតាំងចិត្តដើរលើផ្លូវនេះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ