៣៩. ខ្ញុំតាំងចិត្តដើរលើផ្លូវនេះ

ពីរបីឆ្នាំមុន ប៉ូលិសបានចាប់ខ្លួនខ្ញុំពីបទផ្សាយដំណឹងល្អ។ បក្សកុម្មុយនីស្តបានកាត់ទោសខ្ញុំឱ្យជាប់ពន្ធនាគារចំនួនបីឆ្នាំពីបទ «រៀបចំ និងប្រើប្រាស់អង្គការសាសនាខុសឆ្គង ដើម្បីធ្វើឱ្យខូចដល់ការអនុវត្តច្បាប់»។ ក្រោយចេញពីពន្ធនាគារវិញ ខ្ញុំបានគិតថា ចុងបញ្ចប់ ខ្ញុំអាចចូលរួមការជួបជុំជាថ្មី និងចាប់ផ្ដើមបំពេញភារកិច្ចរបស់ខ្ញុំវិញបានហើយ។ ខ្ញុំមិនបានស្រមៃថា ប៉ូលិសតាមឃ្លាំមើលខ្ញុំ និងដាក់កម្រិតសេរីភាពខ្ញុំនោះឡើយ។ នៅពេលដែលឪពុកម្ដាយខ្ញុំបាននាំខ្ញុំទៅប៉ុស្ដិ៍ប៉ូលិសដើម្បីចុះបញ្ជីស្នាក់នៅ មន្ត្រីដែលមើលខុសត្រូវខ្ញុំបានប្រាប់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «អ្នកត្រូវតែរាយការណ៍មកខ្ញុំ ប្រសិនបើអ្នកចង់ចាកចេញពីតំបន់នេះ ហើយអ្នកត្រូវបានហាមប្រាមមិនឱ្យចេញពីទីក្រុងនេះ ឬចេញទៅក្រៅប្រទេសរយៈពេលប្រាំឆ្នាំ។ អ្នកក៏មិនអាចអនុវត្តសេចក្តីជំនឿរបស់អ្នក ឬចូលរួមការជួបជុំនោះដែរ។ ប្រសិនបើខ្ញុំរកឃើញថា អ្នកបានចូលរួមការជួបជុំខាងសាសនា ខ្ញុំនឹងចាប់អ្នកញាត់គុកម្ដងទៀតមិនខាន។ ហើយកុំគិតថា អ្នកនឹងចេញបានឱ្យសោះ!» ដោយខ្លាចថា ប៉ូលិសអាចចាប់ខ្លួនខ្ញុំម្ដងទៀត ឪពុកម្ដាយខ្ញុំបានសុំឱ្យបងស្រីខ្ញុំតាមឃ្លាំមើលខ្ញុំ ដើម្បីប្រាកដថា ខ្ញុំមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬទាក់ទងជាមួយបងប្អូនប្រុសស្រីណាម្នាក់។ បងស្រីខ្ញុំបានរកការងារមួយឱ្យខ្ញុំធ្វើជាអ្នកលក់អីវ៉ាន់ ហើយប្រសិនបើខ្ញុំត្រឡប់មកផ្ទះយឺត គាត់នឹងទូរស័ព្ទសួរខ្ញុំថា៖ «តើឯងនៅឯណា? តើឯងកំពុងធ្វើអ្វី?» មានម្ដងនោះ ពេលខ្ញុំកំពុងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់លើ tablet របស់ខ្ញុំ បងស្រីខ្ញុំបានកត់សម្គាល់ រួចបានសួរខ្ញុំថាតើខ្ញុំកំពុងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ ហើយគាត់ថែមទាំងព្យាយាមកញ្ឆក់ tablet ចេញពីដៃខ្ញុំទៀតផង។ ភ្លាមៗនោះ ខ្ញុំបាននិយាយថា ខ្ញុំកំពុងអានប្រលោមលោក ហើយគាត់ក៏ចេញបាត់ទៅ។ ក្រោយមក ខ្ញុំត្រូវពួននៅក្រោមភួយ ដើម្បីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បន្ទាប់ពីគាត់បានគេងលក់តែប៉ុណ្ណោះ។

ថ្ងៃមួយ បងស្រីខ្ញុំបានរកឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយចំនួនដែលខ្ញុំបានចម្លងទុក ហើយបានសួរខ្ញុំថា៖ «តើឯងនៅតែមានសេចក្តីជំនឿ និងចូលរួមការជួបជុំទៀត មែនទេ?» ខ្ញុំបានឆ្លើយទាំងកំហឹងថា៖ «ការមានសេចក្តីជំនឿ និងការថ្វាយបង្គំព្រះជាម្ចាស់គឺជារឿងត្រឹមត្រូវ និងសមរម្យ។ ឆាប់ចេញពីខ្ញុំទៅ!» បន្ទាប់មក គាត់ក៏ប្រញាប់ស្រែកហៅបងស្រីច្បងរបស់យើង ដែលបានទះកំផ្លៀងខ្ញុំ ពេលដែលគាត់បានដើរកាត់មាត់ទ្វារ ទាំងស្រែកដាក់ខ្ញុំថា៖ «ម្ដេចក៏ឯងនៅតែហ៊ានជឿទៀត? តាំងពីឯងជាប់គុកមក ម៉ាក់បានទ្រហោយំរាល់ថ្ងៃ។ គាត់យំសឹងតែខ្វាក់ភ្នែកទៅហើយ។ ប្រសិនបើឯងត្រូវជាក់គុកម្ដងទៀត សាកគិតមើលថា វានឹងមានរឿងអ្វីចំពោះគាត់ទៅ! តើឯងមិនអាចលះបង់កិច្ចការព្រះស្អីនោះ ហើយឱ្យគាត់បានសម្រាកខ្លះទេឬអី?» ដោយឮគាត់និយាយបែបនេះ សឹងតែទ្រាំមិនបាន ទឹកភ្នែកខ្ញុំក៏បានហូរមកលើមុខដោយឯកឯង។ ម្ដាយខ្ញុំបានស្រឡាញ់ខ្ញុំ តាំងពីខ្ញុំនៅក្មេង ហើយឥឡូវ ខ្ញុំបានធំដឹងក្ដី ខ្ញុំបែរជាធ្វើឱ្យគាត់ព្រួយបារម្ភពីខ្ញុំទៅវិញ។ ប្រសិនបើខ្ញុំត្រូវគេចាប់ខ្លួនម្ដងទៀត តើគាត់អាចគ្រប់គ្រងខ្លួនឯងបានទេ? ខ្ញុំមានអារម្មណ៍ទន់ខ្សោយខ្លះ ដូច្នេះ ខ្ញុំក៏ឆាប់អធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលសុំឱ្យទ្រង់ការពារដួងចិត្តរបស់ខ្ញុំ។ ក្រោយមក ខ្ញុំបានឃើញខគម្ពីរនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ព្រះជាម្ចាស់បានបង្កើតពិភពលោកនេះ ហើយបាននាំមនុស្សដែលជាសភាវមានជីវិតមួយ ដែលទ្រង់បានប្រទានឱ្យមានជីវិត ចូលមកក្នុងពិភពលោកនេះ។ បន្ទាប់មក មនុស្សក៏ចាប់ផ្ដើមមានឪពុកម្ដាយ និងសាច់ញាតិ ហើយក៏លែងឯកាទៀត។ ចាប់តាំងពីពេលដែលមនុស្សបានសម្លឹងមើលពិភពលោកខាងសម្ភារៈនេះជាលើកដំបូង គឺគេត្រូវបានកំណត់ឱ្យរស់នៅក្នុងការចាត់តាំងរបស់ទ្រង់ទៅហើយ។ ខ្យល់ដង្ហើមជីវិតដែលចេញមកពីព្រះជាម្ចាស់ ទ្រទ្រង់សភាវមានជីវិតទាំងឡាយឱ្យលូតលាស់រហូតដល់ពេញវ័យ» («ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ គ្រប់ដង្ហើមចេញចូលរបស់ខ្ញុំបានមកពីព្រះជាម្ចាស់។ ព្រះជាម្ចាស់បានកំពុងតែមើលថែ និងការពារខ្ញុំ ពេលដែលខ្ញុំបានធំដឹងក្ដី។ អ្នកណាដែលធ្វើល្អ ឬជួយយកអាសាខ្ញុំ ត្រូវបានរៀបចំដោយព្រះជាម្ចាស់។ គ្រួសារដែលខ្ញុំបានកើតមក និងប្រភេទនៃឪពុកម្ដាយដែលខ្ញុំមាន ក៏ត្រូវបានសម្រេច និងរៀបចំដោយព្រះជាម្ចាស់ដែរ។ ខ្ញុំគួរតែអរព្រះគុណដល់ព្រះជាម្ចាស់ និងតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ ដែលខ្ញុំអាចធំដឹងក្ដី និងរស់នៅមើលឃើញថ្ងៃនេះ នោះមិនមែនជារឿងចៃដន្យទេ។ ប្រសិនបើខ្ញុំបដិសេធព្រះជាម្ចាស់ ឬក្បត់ទ្រង់ ដោយសារតែអារម្មណ៍ដែលខ្ញុំមានសម្រាប់ក្រុមគ្រួសារ នោះវានឹងគ្មានសតិសម្បជញ្ញៈឡើយ។ ម្ដាយខ្ញុំបានព្រួយបារម្ភពីខ្ញុំ ហើយសុខភាពគាត់ក៏ចុះខ្សោយដែរ។ តើការទាំងអស់នេះមិនមែនដោយសារតែបក្សកុម្មុយនីស្តទេឬអី? ប្រសិនបើពួកគេមិនចាប់ខ្លួន និងបៀតបៀនខ្ញុំទេ ឪពុកម្ដាយខ្ញុំក៏មិនមានអារម្មណ៍ខ្លាចនោះដែរ។ បក្សកុម្មុយនីស្តកំពុងតែបៀតបៀនខ្ញុំ និងធ្វើបាបមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ដោយសារតែវាចង់ឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ ខ្ញុំនឹងមិនបណ្ដោយឱ្យផែនការវាបានសម្រេចឡើយ! ពេលគិតបែបនេះ ការតាំងចិត្តរបស់ខ្ញុំបានមានកម្លាំងឡើងវិញ៖ មិនថាក្រុមគ្រួសារខ្ញុំរារាំងផ្លូវខ្ញុំបែបណាឡើយ ខ្ញុំត្រូវតែជឿ និងដើរតាមព្រះជាម្ចាស់! បន្ទាប់ពីនោះមក នៅពេលខ្ញុំធ្វើការ ខ្ញុំក៏ចូលរួមការជួបជុំ និងផ្សាយដំណឹងល្អផងដែរ។

នៅខែកុម្ភៈ ឆ្នាំ ២០១៧ ពេលខ្ញុំកំពុងត្រៀមខ្លួនចេញទៅធ្វើការនាព្រឹកមួយ ខ្ញុំបានទទួលទូរស័ព្ទមួយ។ បុរសម្នាក់ឈ្មោះ ចិន ដែលជាប្រធានផ្នែកគណៈកម្មការកិច្ចការនយោបាយ និងច្បាប់ បានប្រាប់ខ្ញុំថា៖ «ពីរថ្ងៃទៀត សូមមកចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍មួយដែលចែងថា អ្នកមិនជឿលើព្រះជាម្ចាស់ទេ។ អ្នកជឿទាំងអស់នៅក្នុងមូលដ្ឋានផ្សេងទៀតដែលត្រូវបានចាប់ខ្លួន និងដោះលែងវិញ បានចុះហត្ថលេខារួចហើយ ដូច្នេះ អ្នកជាបុគ្គលចុងក្រោយហើយ»។ ស្តាប់ឮបែបនេះធ្វើឱ្យខ្ញុំខឹងជាខ្លាំង។ សេចក្តីជំនឿរបស់ខ្ញុំគ្រាន់តែតម្រូវឱ្យខ្ញុំចូលរួមការជួបជុំ និងអានព្រះបន្ទូលព្រះជាម្ចាស់ប៉ុណ្ណោះ តែពួកគេបានដាក់គុកខ្ញុំដោយសារតែរឿងនេះ ធ្វើទារុណកម្មខ្ញុំ និងព្យាយាមបង្ខំលាងខួរក្បាលខ្ញុំទៀត។ ឥឡូវ ខ្ញុំនៅខាងក្រៅ ពួកគេនៅតែបន្តឃ្លាំមើលខ្ញុំ ដោយព្យាយាមបង្ខំខ្ញុំឱ្យចុះហត្ថលេខាលើក្រដាសមួយសន្លឹកដើម្បីលះបង់សេចក្តីជំនឿរបស់ខ្ញុំ។ ពួកគេនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ ពួកគេពិតជាគួរឱ្យស្អប់ខ្ពើម និងអាក្រក់ណាស់! ខ្ញុំមិនអាចបណ្ដោយឱ្យកលល្បិចរបស់សាតាំងបានទទួលជោគជ័យឡើយ។ ប៉ុន្តែក្រោយមក ខ្ញុំបានគិតថា៖ «ប្រសិនបើខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងមិនចុះហត្ថលេខា តើគណៈកម្មការកិច្ចការនយោបាយ និងច្បាប់នឹងបញ្ជូនខ្ញុំទៅក្នុងគុកវិញដែរឬទេ? ខ្ញុំមិនចង់ចូលគុក និងរស់នៅជីវិតបែបអមនុស្សធម៌ឡើយ»។ ពេលគិតបែបនេះ ខ្ញុំបាននិយាយទៅគាត់ថា៖ «ពីរថ្ងៃទៀត ខ្ញុំនឹងរវល់ធ្វើការ ហើយខ្ញុំគ្មានពេលទេ។ ខ្ញុំនឹងទៅក្នុងពេលពីរបីថ្ងៃទៀត»។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នៅព្រឹកបន្ទាប់ លោកប្រធាន ចិន បានផ្ញើសារមកខ្ញុំថា៖ «ប័ណ្ណធានារ៉ាប់រងសុខភាពរបស់អ្នកបានធ្វើរួចហើយ។ សូមអញ្ជើញមកយកវានៅថ្ងៃនេះ»។ ខ្ញុំបានគិតថា៖ «ខ្ញុំមិនដែលដាក់ពាក្យស្នើសុំប័ណ្ណធានារ៉ាប់រងសុខភាពឡើយ។ តើនេះជាកលល្បិចមួយរបស់សាតាំងឬ?» ខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នករាល់គ្នាត្រូវតែភ្ញាក់ស្មារតី និងរង់ចាំគ្រប់ពេលវេលា ហើយអ្នកត្រូវតែអធិដ្ឋាននៅចំពោះមុខខ្ញុំឱ្យបានច្រើនបន្ថែមទៀត។ អ្នកត្រូវតែស្គាល់ច្បាស់ពីគម្រោងការផ្សេងៗ និងល្បិចកលរបស់សាតាំង ស្គាល់វិញ្ញាណ ស្គាល់មនុស្ស និងអាចវែកញែកគ្រប់ប្រភេទមនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវទាំងអស់» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១៧ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានរំឭកខ្ញុំថា សាតាំងមានកលល្បិចជាច្រើន។ តាមរយៈការនិយាយថា ពួកអ្នកជឿក្នុងមូលដ្ឋានទាំងអស់ដែលត្រូវបានចាប់ខ្លួន ហើយក្រោយមកបានដោះលែងទៅវិញ បានចុះហត្ថលេខារួចហើយ លើកលែងតែខ្ញុំម្នាក់ លោកប្រធាន ចិន កំពុងតែព្យាយាមបោកបញ្ឆោតខ្ញុំឱ្យទៅ។ ដោយសារតែកលល្បិចនោះបានបរាជ័យ គាត់បានប្រើប័ណ្ណធានារ៉ាប់រងសុខភាពជានុយវិញម្ដង។ គាត់ពិតជាមានល្បិចកលមែន។ ពេលគិតអំពីការទាំងអស់នេះ ខ្ញុំបានសម្រេចចិត្តមិនទៅឡើយ។

ក្រោយមក នៅព្រឹកបន្ទាប់ ឪពុកខ្ញុំបានប្រញាប់ទៅកន្លែងការងារខ្ញុំ។ ដោយមើលទៅប្រញាប់ប្រញាល់ គាត់បានប្រាប់ខ្ញុំថា៖ «ម្សិលមិញ លោកប្រធាន ចិន បានទូរស័ព្ទហៅប៉ាឱ្យទៅការិយាល័យរបស់គាត់នៅព្រឹកស្អែក។ គាត់បានប្រាប់ប៉ាថា ក្រុងកំពុងធ្វើការស៊ើបអង្កេតពិសេសមួយថាតើកូននៅតែអនុវត្តសេចក្តីជំនឿទៀតឬអត់។ ប្រសិនបើកូនចុះហត្ថលេខាលើក្រដាស ដោយអះអាងថា កូនមិនបានធ្វើ នោះកូនអាចរស់នៅជីវិតធម្មតាដូចអ្នកផ្សេងទៀតដែរ ហើយគ្មាននរណានឹងតាមដាន ឬស្វែងរកកូនឡើយ។ ប៉ុន្តែប្រសិនបើកូនមិនចុះហត្ថលេខាទេ នោះកូននឹងត្រូវជាប់គុកទទួលការអប់រំកែប្រែមិនខាន។ ស្ដាប់ប៉ាណាកូន លះបង់សេចក្តីជំនឿរបស់កូន ហើយគ្រាន់តែទៅចុះហត្ថលេខាលើឈ្មោះកូនទៅ!» ពេលឮបែបនេះ ខ្ញុំបានខឹង និងខ្ពើមជាខ្លាំង។ ខ្ញុំបាននិយាយទៅប៉ាខ្ញុំថា៖ «ប៉ា ប៉ាដឹងថា ការជឿលើព្រះជាម្ចាស់គឺជាមាគ៌ាត្រឹមត្រូវ។ ដូច្នេះ ម្ដេចក៏ខ្ញុំអាចបោះបង់សេចក្តីជំនឿរបស់ខ្ញុំ ដោយខា្លចការបៀតបៀនទៅវិញ? សព្វថ្ងៃនេះ គ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរឡើងៗ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះសង្រ្គោះសម្ដែងចេញសេចក្តីពិត ដើម្បីសង្គ្រោះមនុស្សពីអំពើបាប និងពីគ្រោះមហន្តរាយ។ នេះគឺជាឱកាសតែមួយគត់របស់យើង ដើម្បីទទួលបានសេចក្តីសង្រ្គោះ។ តាមរយៈការមិនជឿ យើងនឹងប្រាកដជាត្រូវវិនាសនៅក្នុងគ្រោះមហន្តរាយមិនខាន។ បក្សកុម្មុយនីស្តចាប់ខ្លួន និងបៀតបៀនយ៉ាងខ្លាំងចំពោះពួកអ្នកជឿ ដោយបង្ខំពួកគេឱ្យក្បត់ព្រះជាម្ចាស់ ដូច្នេះ ពួកគេនឹងត្រូវបញ្ចប់ដោយត្រូវទទួលទោសនៅស្ថាននរកជាមួយមហន្តរាយនោះ។ ការចុះហត្ថលេខាលើឈ្មោះខ្ញុំមានន័យថា ជាការក្បត់ព្រះជាម្ចាស់ ហើយខ្ញុំនឹងត្រូវបំផ្លាញមិនខាននៅទីបំផុត! ខ្ញុំមិនអាចចុះហត្ថលេខាបានទេ!» ប៉ាខ្ញុំខ្លាចផង ភ័យផង បាននិយាយមកខ្ញុំថា៖ «ប្រសិនបើកូនមិនចុះហត្ថលេខាទេ នោះប៉ូលិសនឹងចាប់កូនដាក់គុកវិញមិនខាន។ តើកូនពិតជាចង់រងទុក្ខនៅទីនោះម្ដងទៀតឬ? បើកូនមិនគិតពីខ្លួនឯងទេ កូនក៏គួរតែគិតពីប្អូនស្រីរបស់កូនដែរ។ បក្សកុម្មុយនីស្តបានដាក់គ្រួសារទាំងមូលជាផ្ទាំងស៊ីបនៃអ្នកជឿព្រះជាម្ចាស់ហើយ។ សូមមើលបងស្រីរបស់កូនចុះ។ គាត់បានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យគ្រូ ប៉ុន្តែគាត់បានធ្លាក់ការត្រួតពិនិត្យខាងនយោបាយ ដោយសារតែសេចក្តីជំនឿរបស់កូន ហើយមិនអាចរកការងារនៅសាលាបឋមសិក្សាល្អមួយបានឡើយ។ ឆ្នាំនេះ ប្អូនស្រីកូនក៏កំពុងតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យគ្រូដែរ ហើយវាក៏ត្រូវស្វែងរកការងារផងដែរ ហើយបើកូនមិនចុះហត្ថលេខាទេ វាក៏នឹងត្រូវធ្លាក់ការត្រួតពិនិត្យខាងនយោបាយដែរ ហើយប្រាកដជារកការងារល្អមិនបានទេ។ តើកូនមិនកំពុងបំផ្លាញអនាគតរបស់វាទេឬ? ស្ដាប់ប៉ាណាកូន គ្រាន់តែខាំមាត់សង្កត់ចិត្ត ហើយចុះហត្ថលេខាទៅ។ តើកូនមិនអាចជឿព្រះជាម្ចាស់ដោយលួចលាក់ទេឬអី? ម្ដេចក៏រឹងក្បាលបែបនេះ?» ដោយឃើញទឹកមុខដ៏ស្លេកស្លាំងរបស់ឪពុកខ្ញុំ គាត់ហូរទឹកភ្នែក ព្រួយចិត្តយ៉ាងខ្លាំងរហូតដល់ប្រេះមាត់ ខ្ញុំក៏មានអារម្មណ៍ឈឺចាប់ និងប្រទាញប្រទង់ផងដែរថា៖ «បើខ្ញុំចុះហត្ថលេខា ខ្ញុំនឹងក្បត់ព្រះជាម្ចាស់ ហើយខ្ញុំនឹងជាប់ឈ្មោះជាសត្វតិរច្ឆាន។ នេះជាសញ្ញានៃការនាំភាពអាប់កិត្តិយសដល់ព្រះជាម្ចាស់ ហើយព្រះអង្គនឹងមិនទទួលយកខ្ញុំឡើយ។ ប៉ុន្តែ បើខ្ញុំមិនចុះហត្ថលេខាទេ ប្អូនស្រីខ្ញុំនឹងមិនជាប់ការត្រួតពិនិត្យខាងនយោបាយ ហើយអនាគតរបស់វានឹងរងផលប៉ះពាល់។ គ្រួសារខ្ញុំទាំងមូលនឹងស្អប់ខ្ញុំអស់មួយជីវិតមិនខាន។ ចុះបើប៉ូលិសចាប់ខ្ញុំដាក់គុក និងធ្វើទារុណកម្មខ្ញុំ បើខ្ញុំមិនចុះហត្ថលេខា? ចុះបើពួកគេវាយដំខ្ញុំដល់ស្លាប់?» ពេលគិតអំពីការទាំងអស់នេះ ធ្វើឱ្យខ្ញុំឈឺចាប់ ដូចយកកាំបិតមកចោះទម្លុះទ្រូងខ្ញុំអ៊ីចឹង។ ខ្ញុំមិនដឹងជាត្រូវសម្រេចចិត្តបែបណាទេ។ ខ្ញុំបាននិយាយទៅប៉ាខ្ញុំថា៖ «ខ្ញុំសូមគិតបន្ដិចសិន»។ ក្រោយពេលគាត់ចេញបាត់ទៅ ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ តាមរយៈទឹកភ្នែករបស់ខ្ញុំថា៖ «ឱព្រះជាម្ចាស់អើយ ដួងចិត្តរបស់ទូលបង្គំបានចុះខ្សោយហើយ សូមប្រទានសេចក្តីជំនឿ និងកម្លាំងដល់ទូលបង្គំ ព្រមទាំងណែនាំទូលបង្គំផង ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ទូលបង្គំផង»។

បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានអានបទគម្ពីរមួយចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ «នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះនៅឡើយ នោះជីវិតរបស់ពួកគេរមែងតែងត្រូវសាតាំងជ្រៀតជ្រែក ហើយថែមទាំងត្រូវវាគ្រប់គ្រងទៀតផង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនទាន់បានសង្គ្រោះ គឺនៅជាអ្នកទោសរបស់សាតាំងនៅឡើយ ពួកគេគ្មានសេរីភាព ពួកគេមិនទាន់ត្រូវបានសាតាំងដោះលែងនៅឡើយទេ ពួកគេគ្មានលក្ខណៈសម្បត្តិ ក៏គ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ដែរ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាវាយប្រហារយ៉ាងឃោរឃៅផង។ មនុស្សបែបនេះ គ្មានសុភមង្គលអ្វីត្រូវលើកមកនិយាយទេ ពួកគេគ្មានសិទ្ធិទទួលបានវត្តមាននៃជីវិតធម្មតាមួយដែលត្រូវលើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកត្រូវមកនិយាយនោះទេ។ ទាល់តែអ្នកក្រោកឈរឡើង ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចដល់ព្រះជាម្ចាស់មកធ្វើជាគ្រឿងសាស្ត្រាវុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំងនេះ ទើបអ្នកអាចយកឈ្នះលើសាតាំងទាំងស្រុងបាន និងធ្វើឱ្យវារត់គេច និងប្រែជាកំសាក ពេលណាវាឃើញអ្នក ដូច្នេះ ទើបវាបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង។ ដល់ពេលនោះ ទើបអ្នកនឹងត្រូវសង្គ្រោះ ហើយមានសេរីភាពបាន។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ចេញពីសាតាំងទាំងស្រុង ប៉ុន្តែនៅមិនទាន់បំពាក់គ្រឿងសាស្ត្រាវុធនេះ ដែលនឹងជួយអ្នកឱ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល។ ពេលវេលាចេះតែកន្លងទៅមុខ ហើយនៅពេលដែលអ្នកត្រូវសាតាំងធ្វើទារុណកម្មខ្លាំង រហូតទាល់តែអ្នកអស់កម្លាំងពីខ្លួនរលីង ប៉ុន្តែអ្នកនៅមិនទាន់អាចធ្វើទីបន្ទាល់បាន នៅមិនទាន់បានរំដោះខ្លួនអ្នកទាំងស្រុងពីការចោទប្រកាន់ និងពីការវាយប្រហារទាស់នឹងអ្នកនៅឡើយ នោះអ្នកនឹងមានសង្ឃឹមទទួលបានសេចក្ដីសង្គ្រោះតិចតួចណាស់។ ទីបំផុត នៅពេលប្រកាសពីចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ហើយ នោះអ្នកនឹងនៅតែស្ថិតក្នុងកណ្ដាប់ដៃរបស់សាតាំងដដែល មិនអាចរំដោះខ្លួនបានទេ ហេតុដូច្នេះហើយ អ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតទេ។ ពេលនោះ អាចសន្មតបានថា មនុស្សបែបនេះនឹងត្រូវស្ថិតក្នុងការចាប់បង្ខាំងពីសំណាក់សាតាំងទាំងស្រុង» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ពេលគិតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានដឹងថា ការធ្វើបាបរបស់បក្សកុម្មុយនីស្ត និងការជ្រៀតជ្រែកពីសំណាក់គ្រួសារខ្ញុំ គឺជាសេចក្តីល្បួង និងការវាយប្រហារពីសាតាំង។ ខ្ញុំបានគិតអំពីពេលដែលយ៉ូបត្រូវបានសាតាំងល្បួង។ គ្រប់យ៉ាងដែលគាត់មាន ត្រូវបានគេលួចប្លន់ចេញពីគាត់ ហើយគាត់ថែមទាំងបាត់បង់កូនៗរបស់គាត់ទៀតផង។ រាងកាយរបស់គាត់ពេញដោយដំបៅ ហើយប្រពន្ធរបស់គាត់ ក៏វាយប្រហារគាត់ និងប្រាប់គាត់ឱ្យបោះបង់ព្រះជាម្ចាស់ ហើយទៅស្លាប់ដែរ ប៉ុន្តែយ៉ូបមិនដែលរអ៊ូរទាំអំពីព្រះជាម្ចាស់ ឬបដិសេធទ្រង់ឡើយ។ យ៉ូបថែមទាំងសរសើរតម្កើងទ្រង់ ដោយមានប្រសាសន៍ថា៖ «ព្រះយេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១) ទៀតផង។ យ៉ូបបានយកឈ្នះលើសេចក្តីល្បួងរបស់សាតាំង តាមរយៈសេចក្តីជំនឿ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់។ ដោយធ្វើទីបន្ទាល់ដ៏លាន់រំពងថ្វាយព្រះជាម្ចាស់ គាត់បានបំបាក់មុខ និងយកឈ្នះលើសាតាំង។ ក្រោយពេលខ្ញុំចេញពីពន្ធនាគារ បក្សកុម្មុយនីស្តបានប្រើប្រាស់គ្រួសារខ្ញុំ ដើម្បីព្យាយាមបង្ខំខ្ញុំឱ្យចុះហត្ថលេខាលើក្រដាសមួយសន្លឹក ដើម្បីបោះបង់សេចក្តីជំនឿរបស់ខ្ញុំ។ វាជាសេចក្តីល្បួង និងការវាយប្រហារមួយពីសាតាំង។ សាតាំងកំពុងតែប្រើប្រាស់សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះក្រុមគ្រួសារ និងក្ដីកង្វល់របស់ខ្ញុំចំពោះអនាគតប្អូនស្រីខ្ញុំ ដើម្បីនាំខ្ញុំឱ្យក្បត់ព្រះជាម្ចាស់។ ប្រសិនបើខ្ញុំការពារក្រុមគ្រួសាររបស់ខ្ញុំ និងផលប្រយោជន៍ខាងសាច់ឈាម ដោយក្បត់ព្រះជាម្ចាស់ តើខ្ញុំនឹងមិនជាប់ជាឈ្លើយសឹករបស់សាតាំងទេឬអី? ខ្ញុំបានដឹងថា ខ្ញុំមិនអាចធ្លាក់ទៅក្នុងកលល្បិចរបស់សាតាំងទេ តែត្រូវដើរតាមគំរូរបស់យ៉ូបវិញ ដោយប្រកាន់ខ្ជាប់នូវទីបន្ទាល់ថ្វាយព្រះជាម្ចាស់ និងបំបាក់មុខសាតាំង។

ក្រោយមក ខ្ញុំបានអានបទគម្ពីរមួយទៀតចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «មិនថាសាតាំង 'ខ្លាំង' ប៉ុនណា មិនថាវាអង់អាច និងអស្ចារ្យប៉ុនណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុនណាក្នុងការបង្កឱ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឱ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុនណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុនណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្កវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹងនៅលើភ្នំទៅទៀត តូចជាងបក្សាបក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុនណា និងមិនថាសារជាតិរបស់វាអាក្រក់ប៉ុនណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់។ នេះគឺជាសារជាតិ និងតួនាទីរបស់សាតាំង។ សារជាតិរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ការអានបទគម្ពីរនេះបានជួយឱ្យខ្ញុំមានការយល់ដឹងជ្រៅជ្រះខ្លះអំពីសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ មិនថាសាតាំងឃោរឃៅបែបណាទេ វាគ្រាន់តែជាកូនអុកមួយនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ជាឧបករណ៍បម្រើទ្រង់ប៉ុណ្ណោះ។ ខ្ញុំបានគិតឡើងវិញអំពីការដែលគេបានចាប់ខ្លួនខ្ញុំ និងធ្វើទារុណកម្មដែលបង្កឡើងដោយបក្សកុម្មុយនីស្ត។ នៅពេលដែលខាងសាច់ឈាមខ្ញុំបានចុះខ្សោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលើកទឹកចិត្តដល់សេចក្តីជំនឿរបស់ខ្ញុំ ហើយបានដឹកនាំខ្ញុំឆ្លងកាត់ការលំបាកនីមួយៗ។ បន្ទាប់ពីគេបានដោះលែងខ្ញុំចេញពីពន្ធនាគារ បក្សកុម្មុយនីស្តបន្តតាមដានខ្ញុំ ហើយដោយចាញ់បញ្ឆោតការកុហករបស់ពួកគេ គ្រួសារខ្ញុំបានបន្តឃ្លាំមើលខ្ញុំ និងរារាំងដល់សេចក្តីជំនឿរបស់ខ្ញុំផងដែរ។ ប៉ុន្តែតាមរយៈការណែនាំចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ពីសេចក្តីពិតមួយចំនួន យកឈ្នះលើសេចក្តីល្បួងម្ដងមួយៗ ហើយការតាំងចិត្តរបស់ខ្ញុំក្នុងការដើរតាមព្រះជាម្ចាស់ត្រូវបានពង្រឹង។ តាមរយៈការទាំងអស់នេះ ខ្ញុំយល់ឃើញថា សាតាំងគ្រាន់តែជាឧបករណ៍មួយដែលព្រះជាម្ចាស់ប្រើ ដើម្បីប្រោសរាស្ត្ររើសតាំងរបស់ទ្រង់ឱ្យបានគ្រប់លក្ខណ៍ប៉ុណ្ណោះ។ គ្មានអ្វីដែលខ្ញុំត្រូវខ្លាចនោះឡើយ។ ព្រះជាម្ចាស់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង។ ព្រះអង្គត្រួតត្រាលើវាសនារបស់មនុស្សគ្រប់គ្នា។ ជីវិត និងសេចក្តីស្លាប់របស់ខ្ញុំស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ មិនថាប្អូនស្រីខ្ញុំអាចរកការងារបានឬអត់ មិនថានាងនឹងមានអនាគតបែបណានោះឡើយ រឿងទាំងនេះសុទ្ធតែត្រូវបានព្រះជាម្ចាស់កំណត់ទុករួចទៅហើយ។ បក្សកុម្មុយនីស្តមិនអាចគ្រប់គ្រងលើវាសនាខ្លួនឯងបានផង តើពួកគេអាចគ្រប់គ្រងលើជីវិត និងសេចក្ដីស្លាប់របស់ខ្ញុំ ព្រមទាំងអនាគតប្អូនស្រីខ្ញុំម្ដេចកើតទៅ? ទោះបីជាថ្ងៃមួយ ខ្ញុំត្រូវប៉ូលិសចាប់ខ្លួន និងធ្វើទារុណកម្មម្ដងទៀតក៏ដោយ ក៏នោះដោយសារតែព្រះជាម្ចាស់បានអនុញ្ញាតឱ្យការនោះកើតឡើងដែរ។ ខ្ញុំត្រូវតែពឹងអាងលើព្រះជាម្ចាស់ និងប្រកាន់ខ្ជាប់នូវទីបន្ទាល់។ ប្រសិនបើខ្ញុំស្រឡាញ់ជីវិតខ្ញុំ បារម្ភពីផលប្រយោជន៍គ្រួសារខ្ញុំ ហើយចុះហត្ថលេខាលើក្រដាសដោយក្បត់ព្រះជាម្ចាស់ នោះជាសញ្ញាមួយនៃភាពអាម៉ាស់។ ទោះបីជាខ្ញុំមានជីវិតរស់ ក៏ខ្ញុំបានត្រឹមរស់ដូចស្លាប់ប៉ុណ្ណោះ។ ពេលគិតបែបនេះ ខ្ញុំបានតាំងចិត្តប្រឆាំងរាល់សេចក្តីល្បួង និងការវាយប្រហារពីសាតាំង ហើយប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ និងបំបាក់មុខសាតាំង!

យប់នោះ ក្រោយពេលខ្ញុំទៅដល់ផ្ទះ បងស្រីខ្ញុំបានស្រែកដាក់ខ្ញុំថា៖ «គណៈកម្មការកិច្ចការនយោបាយ និងច្បាប់បានទុកពេលឱ្យឯងបីថ្ងៃ។ ស្អែកជាថ្ងៃចុងក្រោយហើយ។ តើឯងនឹងចុះហត្ថលេខាលើក្រដាសនោះឬអត់? ម៉ាក់ និងប៉ាកាន់តែចាស់ហើយ ពួកគាត់ចេះតែបារម្ភពីឯង។ រយៈពេលបីឆ្នាំដែលឯងជាប់គុក ពួកគាត់ហូបមិនបាន និងសម្រាន្តមិនលក់ឡើយ។ ឥឡូវនេះ ឯងចេញពីគុក តែពួកគាត់នៅតែរស់នៅដោយភាពភ័យខ្លាចដដែល។ តើឯងពេញចិត្តនឹងឱ្យពួកគាត់រស់នៅបែបនេះឬ? តើឯងមានសតិសម្បជញ្ញៈទេ? តើការចុះហត្ថលេខាលើក្រដាសនោះនឹងសម្លាប់ឯងមែនទេ?» ខ្ញុំបានដឹងថា នេះគឺជាសាតាំងដែលកំពុងតែវាយប្រហារខ្ញុំម្ដងទៀត តាមរយៈក្រុមគ្រួសារខ្ញុំ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ដោយការដាក់ចិត្តរបស់អ្នកនៅចំពោះខ្ញុំ ហើយខ្ញុំនឹងកម្សាន្តចិត្តអ្នក និងផ្ដល់ឱ្យអ្នកនូវសន្តិភាព និងសុភមង្គល។ កុំព្យាយាមធ្វើបែបជាក់លាក់ណាមួយនៅចំពោះមុខមនុស្សដទៃឡើយ។ តើការធ្វើឱ្យខ្ញុំពេញព្រះហឫទ័យ មិនមានតម្លៃ និងមានទំងន់ច្រើនមែនទេ? ក្នុងការបំពេញព្រះហឫទ័យខ្ញុំ តើអ្នកនឹងមិនត្រូវបានបំពេញបន្ថែមទៅដោយសន្តិភាព និងសុភមង្គលដ៏អស់កល្បជានិច្ច និងជារៀងរហូតទេឬ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានប្រទានកម្លាំងដល់ខ្ញុំ។ សេចក្តីជំនឿលើព្រះជាម្ចាស់គឺជាមាគ៌ាដ៏ត្រឹមត្រូវ ហើយខ្ញុំត្រូវតែរក្សាសេចក្តីជំនឿរបស់ខ្ញុំលើទ្រង់ និងដើរតាមទ្រង់ ទោះបីជាយ៉ាងណាក៏ដោយ។ បក្សកុម្មុយនីស្តបានបោកបញ្ឆោត និងគាបសង្កត់គ្រួសារខ្ញុំឱ្យរារាំងខ្ញុំពីសេចក្តីជំនឿរបស់ខ្ញុំ។ ការនេះបានបង្ហាញឲ្យខ្ញុំឃើញកាន់តែច្បាស់អំពីសារជាតិបែបអារក្សរបស់បក្សកុម្មុយនីស្តដែលស្អប់សេចក្តីពិត និងជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ ខ្ញុំបានស្អប់ខ្ពើម និងបដិសេធវាពីជម្រៅចិត្តខ្ញុំ។ ទោះបីជាគ្រួសាររបស់ខ្ញុំមិនយល់ ឬមិនគាំទ្រខ្ញុំក៏ដោយ ក៏ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវទីបន្ទាល់ និងបំបាក់មុខសាតាំងដែរ។ ពេលគិតបែបនេះ ខ្ញុំបានប្រាប់បងស្រីខ្ញុំថា៖ «ប៉ាម៉ាក់ហូបមិនបាន សម្រាន្តមិនលក់ ហើយចេះតែបារម្ភបែបនេះ តើនេះមិនមែនជាកំហុសរបស់បក្សទេឬអី? វាជារឿងត្រឹមត្រូវ និងសមរម្យក្នុងការជឿលើព្រះជាម្ចាស់ ធ្វើជាមនុស្សល្អ និងដើរតាមមាគ៌ាដែលត្រឹមត្រូវ។ ប៉ុន្តែបក្សមិនគ្រាន់តែចាប់ខ្លួនខ្ញុំប៉ុណ្ណោះទេ តែពួកគេក៏នាំគ្រួសារខ្ញុំទាំងមូលមកពាក់ព័ន្ធផងដែរ ដោយធ្វើឱ្យយើងទាល់ច្រក។ បក្សជាអ្នកទទួលខុសត្រូវ!» ពេលនោះ បងស្រីច្បងរបស់ខ្ញុំបានទូរស័ព្ទមកខ្ញុំ ដោយទាមទារចង់បានចម្លើយដែលគាត់សួរថា៖ «តើឯងនឹងទៅចុះហត្ថលេខានៅថ្ងៃស្អែកឬក៏អត់? ឯងមានជម្រើសតែពីរប៉ុណ្ណោះ គឺត្រូវចុះហត្ថលេខាលើក្រដាស ដោយសន្យាថា ឯងមិនជឿលើព្រះជាម្ចាស់ និងបន្តទៅធ្វើការ រកលុយ និងរស់នៅជីវិតដ៏ល្អ ឬក៏ឯងមិនចុះហត្ថលេខា ហើយរង់ចាំចូលគុក!» ខ្ញុំបានតបយ៉ាងម៉ឺងម៉ាត់ថា៖ «ទោះបីជាខ្ញុំត្រូវចូលគុកក៏ដោយ ក៏ខ្ញុំនឹងមិនចុះហត្ថលេខាលើក្រដាសនោះដែរ» គាត់បានចុចបិទទូរស័ព្ទទាំងកំហឹង ហើយបងស្រីម្នាក់ទៀតបានព្រងើយកន្ដើយចំពោះខ្ញុំ។

ក្រោយមក ខ្ញុំបានចេញពីទីក្រុង ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ គ្រប់ពេលដែលខ្ញុំគិតឡើងវិញអំពីបទពិសោធន៍ទាំងអស់នេះ ខ្ញុំមានអារម្មណ៍មិនប្រែប្រួលនៅក្នុងចិត្តខ្ញុំឡើយ។ ខ្ញុំមានអារម្មណ៍ថា នេះជាជម្រើសដ៏ល្អបំផុតដែលខ្ញុំបានធ្វើ ហើយខ្ញុំនឹងមិនដែលស្ដាយក្រោយឡើយ។

ខាង​ដើម៖ ៣៦. ការស្ដាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងការទទួលស្វាគមន៍ព្រះអម្ចាស់

បន្ទាប់៖ ៤៤. ការសួរចម្លើយជាសម្ងាត់នៅសណ្ឋាគារ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ