៨៧. ដៃគូ មិនមែនជាគូប្រជែងទេ

បន្ទាប់ពីខ្ញុំទទួលយកកិច្ចការរបស់ព្រះនៅគ្រាចុងក្រោយមិនយូរប៉ុន្មាន ខ្ញុំចាប់ផ្ដើមអនុវត្តការស្រោចស្រពអ្នកជឿថ្មី។ ព្រោះតែភាពក្លៀវក្លា និងភាពសកម្ម ខ្ញុំសម្រេចបានលទ្ធផលខ្លះក្នុងភារកិច្ចខ្ញុំ និងត្រូវបានជ្រើសរើសជាប្រធានក្រុម។ ក្រោយមក ខ្ញុំក្លាយជាគ្រូជំនួយផ្នែកដំណឹងល្អ។ បងប្អូនប្រុសស្រីនិយាយថា ទោះបីខ្ញុំនៅក្មេងក្ដី ក៏គេអាចទុកចិត្តខ្ញុំបានដែរ ខ្ញុំបានរែកពុនបន្ទុកក្នុងភារកិច្ច ហើយខ្ញុំទទួលខុសត្រូវ។ សម្ដីនេះបំពេញអំនួតខ្ញុំខ្លាំងណាស់។ នាខែតុលា ឆ្នាំ២០២០ ខ្ញុំក្លាយជាអ្នកដឹកនាំពួកជំនុំ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែខ្លាំងថា នៅក្នុងចិត្តបងប្អូនប្រុសស្រី ខ្ញុំជាមនុស្សមានសមត្ថភាពដែលដេញតាមសេចក្តីពិត។ មួយរយៈក្រោយមក អ្នកដឹកនាំថ្នាក់លើបានរៀបចំបងស្រី អូលីវា ឱ្យធ្វើការជាមួយខ្ញុំ។ នៅពេលណែនាំការងារប្រាប់គាត់ អ្នកដឹកនាំបាននិយាយអំពីបញ្ហាខ្លះៗនៅក្នុងពួកជំនុំយើង។ បន្ទាប់ពីឮរួច អូលីវានិយាយថា៖ «យើងត្រូវតែរកឫសគល់បញ្ហា ដើម្បីដោះស្រាយវាឱ្យបានឆាប់។ បើមិនដូច្នោះទេ វានឹងរាំងស្ទះដល់កិច្ចការពួកជំនុំមិនខាន»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំមានអារម្មណ៍អាម៉ាស់ណាស់ ព្រោះខ្ញុំបារម្ភថា អូលីវានឹងមើលស្រាលខ្ញុំដែលមានបញ្ហាទាំងនេះនៅក្នុងការងារខ្ញុំ។ ពីរបីថ្ងៃបន្ទាប់ អូលីវាបានស្រាវជ្រាវរកស្ថានភាពពិតនៅឯពួកជំនុំ។ ពេលនោះ គាត់ប្រាប់ខ្ញុំនៅមុខសហការី និងបងប្អូនប្រុសស្រីជាច្រើនទៀតថា៖ «គ្រូជំនួយផ្នែកដំណឹងល្អ និងប្រធានក្រុមជាច្រើននាក់ដែលខ្ញុំបានជួបពីរបីថ្ងៃមុន មិនបានរែកពុនបន្ទុកទេ។ នៅពេលអ្នកជឿថ្មីមានសញ្ញាណ និងការលំបាក ប្រធានក្រុមមិនដោះស្រាយបញ្ហា ឬស្វែងរកនោះទេ តែបែរជាផុងក្នុងការលំបាកទៅវិញ។ ពួកគេស្រោចស្រពអ្នកជឿថ្មីមិនបានល្អទេ»។ ពេលឮគាត់និយាយបែបនេះ ខ្ញុំមានអារម្មណ៍ទើសទាល់បន្តិចដែរ។ ប៉ុន្តែ មានប្រធានក្រុមតែពីរបីនាក់ប៉ុណ្ណោះ ដែលខ្ញុំបានផ្តោតបណ្ដុះបណ្ដាល។ បើតាមគាត់ អ៊ីចឹង ក្នុងចំណោមពួកគេ គ្មានអ្នកណាម្នាក់ល្អទេ ដូច្នេះ ខ្ញុំយល់ថា គាត់ទាមទារច្រើនបន្តិចហើយ។ ខ្ញុំគិតថា៖ «បងទើបមកដល់ បងមិនដឹងពីស្ថានភាពជាក់លាក់ទេ តែបងចាប់ផ្ដើមចាប់កំហុសហើយតើ។ តើបងចង់បង្ហាញថា បងរែកពុនបន្ទុក និងអាចរកឃើញកំហុសមែនឬ? តើបងព្យាយាមទាញការចាប់អារម្មណ៍ ព្រោះតែបងទើបមកថ្មីឬ? បើបងបន្តជីករកបញ្ហាក្នុងការងារខ្ញុំទៀត បងនឹងបំផ្លាញមុខមាត់ល្អរបស់ខ្ញុំនៅក្នុងក្រសែភ្នែករបស់បងប្អូនប្រុសស្រីមិនខាន»។ ខ្ញុំបានទប់កំហឹង រួចនិយាយថា៖ «សំណួរដែលបងនិយាយនេះ គឺត្រឹមត្រូវហើយ។ ក៏ប៉ុន្តែ ប្រធានក្រុម និងអ្នកជំនួយផ្នែកដំណឹងល្អ កំពុងជួបការលំបាកជាក់ស្ដែង ដូច្នេះ ពេលខ្លះ ការងារតាមដានធ្វើមិនបានល្អទេ ហើយយើងត្រូវតែយល់ផង»។ ក្រោយឮបែបនេះ គាត់និយាយថា៖ «ការលំបាកទាំងនេះ អាចដោះស្រាយបាន តាមរយៈការប្រកបគ្នាពីសេចក្តីពិត។ បើពួកគេអាចទទួលយកសេចក្តីពិត និងយល់ពីព្រះទ័យព្រះ នោះពួកគេនឹងរែកពុនបន្ទុក និងទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួនមិនខាន។ គន្លឹះនៅត្រង់ថាតើយើងប្រកបគ្នាពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនេះឬអត់»។ ពិតណាស់ តែខ្ញុំមិនទទួលយកសម្ដីគាត់ភ្លាមទេ ហើយខ្ញុំបែរជាខឹងកាន់តែខ្លាំងទៅវិញ។ ខ្ញុំឆ្ងល់ថា៖ «តើបងមិនមានន័យថា ខ្ញុំមិនអាចប្រកបគ្នាពីសេចក្តីពិតទេឬអី?» ខ្ញុំបានផ្លាស់ប្ដូរការគិតទាំងស្រុងចំពោះបងអូលីវា។ ខ្ញុំលែងចាត់ទុកគាត់ជាដៃគូ និងជំនួយការខ្ញុំទៀតហើយ តែជាគូប្រជែងវិញ។ ខ្ញុំគិតថា បើបន្តបែបនេះទៀត មិនយូរមិនឆាប់ គាត់នឹងដឹកនាំការងារខ្ញុំមិនខាន តែខ្ញុំជាអ្នកដឹកនាំ ហើយគាត់នៅទីនេះ ដើម្បីសហការជាមួយខ្ញុំប៉ុណ្ណោះ។ គាត់ប្រសើរជាងខ្ញុំនៅគ្រប់ផ្នែក ហើយគាត់តែងធ្វើឱ្យខ្ញុំបាក់មុខជានិច្ច។ បែបនេះ តើខ្ញុំអាចមានសេចក្តីថ្លៃថ្នូរម្ដេចកើតទៅ? តើបងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំ? ក្រោយមក ខ្ញុំមិនចង់ធ្វើការជាមួយគាត់ទៀតទេ ហើយខ្ញុំក៏មិនចង់និយាយទៅគាត់ដែរ។ ម្ដងនោះ នៅឯការប្រជុំសហការី យើងបានអានបន្ទូលព្រះ ដែលបើកសម្ដែងថា អ្នកដឹកនាំក្លែងក្លាយមិនធ្វើការជាក់ស្ដែងទេ ហើយអូលីវាបានឆ្លុះបញ្ចាំង និងស្គាល់ពីខ្លួនឯង រួចនិយាយថា គាត់បាននៅពួកជំនុំមួយរយៈពេលហើយ ប៉ុន្តែ ព្រោះតែគាត់មិនធ្វើការជាក់ស្ដែង ការលំបាករបស់អ្នកជឿថ្មីមិនត្រូវបានដោះស្រាយទាន់ពេលទេ ដូច្នេះ ពួកគេបានជាប់ក្នុងការលំបាក និងមិនដឹងពីរបៀបអនុវត្តសេចក្តីពិតឡើយ ដែលធ្វើឱ្យពួកគេរីកចម្រើនយឺតយ៉ាវក្នុងជីវិត។ ទោះបីគាត់កំពុងពិភាក្សាពីការស្គាល់ខ្លួនឯងក្ដី តែក្នុងត្រចៀកខ្ញុំ ស្ដាប់ទៅដូចគាត់កំពុងលាតត្រដាងពីខ្ញុំថាមិនធ្វើកិច្ចការជាក់ស្ដែងអ៊ីចឹង។ ខ្ញុំចាប់ផ្ដើមទាយពីអត្ថន័យរបស់គាត់ថា៖ «បងកំពុងនិយាយពីបញ្ហាទាំងនេះ ដោយមានចេតនាធ្វើឱ្យគ្រប់គ្នាដឹងពីបញ្ហាក្នុងការងារខ្ញុំ មែនទេ? កាលពីមុន បងប្អូនប្រុសស្រីមានការគិតល្អៗពីខ្ញុំ តែការលាតត្រដាងពីខ្ញុំបែបនេះ នឹងមិនធ្វើឱ្យខូចមុខមាត់ខ្ញុំទេឬអី? ឥឡូវ តើពួកគេនឹងគិតបែបណាចំពោះខ្ញុំទៅ?» ពេលនោះ ខ្ញុំទើសចិត្តជាខ្លាំង និងចង់ចាកចេញ តែខ្ញុំយល់ថា ធ្វើបែបនេះមិនសមទេ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តនៅរហូតដល់ចប់។

ល្ងាចនោះ អូលីវាបានមករកខ្ញុំ ដើម្បីពិភាក្សាពីការជ្រើសរើសប្រធានក្រុមថ្មីៗ រួចសួរខ្ញុំថាមាននរណាខ្លះរែកពុនបន្ទុក ដែលយើងអាចដំឡើងឋានៈបាន។ បន្ទាប់ពីគាត់សួររួច ខ្ញុំទើសចិត្តជាខ្លាំង។ ខ្ញុំគិតថា៖ «តើនៅមានសល់បេក្ខជនស័ក្ដិសមដែរទេ? អ្នកបដិសេធបេក្ខជនល្អៗអស់ហើយហ្នឹង។ បញ្ហាកើតមានក្នុងពួកជំនុំយើង តែអ្នកមិនត្រឹមតែនិយាយពីបញ្ហាទាំងនោះដោយបើកចំហទេ អ្នកក៏ពិភាក្សាបញ្ហាទាំងនោះនៅមុខបងប្អូនប្រុសស្រីដែលមកពីពួកជំនុំផ្សេងផងដែរ។ ឥឡូវ ពួកគេដឹងថា ខ្ញុំមិនធ្វើកិច្ចការជាក់ស្ដែង។ នៅពេលអ្នកនិយាយ ម្ដេចក៏អ្នកមិនគិតពីអារម្មណ៍ខ្ញុំបែបនេះ? ខ្ញុំគិតថា អ្នកមានចេតនាចង់សំដៅលើខ្ញុំ!» ខ្ញុំនិយាយយ៉ាងម៉ឺងម៉ាត់ថា៖ «តាំងពីអ្នកចូលមក គ្មាននរណារែកពុនបន្ទុកឡើយ»។ គាត់តបមកខ្ញុំដោយសំឡេងខ្សោយថា៖ «អ៊ីចឹង ប្អូនចង់មានន័យថា ខ្ញុំមិនគួរនៅទីនេះមែន?» ខ្ញុំនិយាយមិនបានគិត រួចទើបដឹងថា ខ្ញុំនិយាយខុស ដូច្នេះ ខ្ញុំក៏តបភ្លាមថា «អត់ទេ»។ យើងទាំងពីរបានស្ងាត់មាត់មួយសន្ទុះ ទើបយើងបន្តពិភាក្សាការងារទៀត។ ក្រោយមក ពេលខ្ញុំគិតពីអ្វីដែលខ្ញុំនិយាយទៅបងស្រី ខ្ញុំយល់ថា ខ្ញុំធ្វើខុសហើយ។ ខ្ញុំមិនគួរនិយាយទៅគាត់បែបនោះទេ។ ខ្ញុំចង់សុំទោសគាត់ បន្ទាប់ពីពិភាក្សាចប់ តែព្រោះខ្ញុំរវល់ការងារខ្លាំងពេក ខ្ញុំក៏ភ្លេចទៅ។

ក្រោយមក ពេលខ្ញុំឃើញអ្នកដឹកនាំថ្នាក់លើពិគ្រោះការងារគ្រប់យ៉ាងជាមួយអូលីវា ខ្ញុំមានអារម្មណ៍មិនស្រួលឡើយ។ «ខ្ញុំក៏ជាអ្នកដឹកនាំដែរ។ តើបងប្អូនប្រុសស្រីនឹងគិតបែបណាចំពោះខ្ញុំ? តើពួកគេនឹងនិយាយថា ខ្ញុំជាអ្នកដឹកនាំម្នាក់ឥតប្រយោជន៍ និងថាខ្ញុំមិនសំខាន់ឬ?» ខ្ញុំយល់ថា អូលីវាកំពុងលួចមុខមាត់ខ្ញុំហើយ ដូច្នេះ ខ្ញុំច្រណែនចំពោះគាត់។ ខ្ញុំគិតថា៖ «បើគាត់មិនមកទីនេះទេ នោះអ្នកដឹកនាំនឹងពិភាក្សាការងារជាមួយខ្ញុំមិនខាន»។ ខ្ញុំក៏គិតពីការពិតដែរថា ឥឡូវ អូលីវាគ្រប់គ្រងការងារទាំងអស់ ហើយគាត់ក៏ជឿលើព្រះជាច្រើនឆ្នាំ និងយល់ពីសេចក្តីពិតច្រើនជាងខ្ញុំដែរ។ គាត់បានលើកឡើងពីបញ្ហាក្នុងការងារខ្ញុំនៅមុខមនុស្សគ្រប់គ្នា ដូច្នេះ ខ្ញុំមិនដឹងថា ឥឡូវ ពួកគេគិតបែបណាចំពោះខ្ញុំទេ។ ពេលខ្ញុំគិតពីរឿងទាំងនេះ ខ្ញុំមានអារម្មណ៍ថាមានវិបត្តិ។ ខ្ញុំបារម្ភថា អូលីវានឹងដណ្ដើមតំណែងដឹកនាំរបស់ខ្ញុំ។ ពេលគិតកាន់តែច្រើនពីរឿងនេះ ខ្ញុំមានអារម្មណ៍កាន់តែមិនសប្បាយចិត្ត ហើយខ្ញុំមានបំណងចង់សងសឹកចំពោះគាត់៖ «អ្នកមិនខ្វល់ពីអារម្មណ៍ខ្ញុំទេ ដូច្នេះ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមិនឱ្យអ្នករស់នៅបានស្រួលឡើយ»។ ម្ដងនោះ ខ្ញុំចាំបានថា យើងកំពុងពិភាក្សាការងារ ហើយបន្ទាប់ពីអូលីវាបញ្ចេញគំនិតរបស់ខ្លួន គាត់បានសុំយោបល់ពីខ្ញុំ។ ខ្ញុំមិនអើពើចំពោះគាត់ទេ ហើយខ្ញុំចាប់កំហុសដល់ការរៀបចំការងាររបស់គាត់ថា ចំណុចនេះ ចំណុចនោះ នឹងប្រើការមិនបានទេ ដើម្បីបង្កការលំបាកដល់គាត់។ ពេលមួយនោះ យើងកំពុងពិភាក្សាពីការងារមួយ ដែលអូលីវាត្រូវទទួលខុសត្រូវជាចម្បង។ ពេលនោះ ខ្ញុំដឹងពីរបៀបដោះស្រាយបញ្ហា តែខ្ញុំមិនចង់ផ្ដល់យោបល់ទេ។ ខ្ញុំថែមទាំងគិតថា៖ «បើការរៀបចំរបស់អ្នកបរាជ័យ នោះវាកាន់ប្រសើរ។ បែបនេះ គ្រប់គ្នានឹងដឹងថា អ្នកគ្មានសមត្ថភាព ហើយអ្នកដឹកនាំនឹងឃើញថា វាខុសហើយដែលតែងតែនិយាយទៅអ្នក ជាជាងនិយាយមកខ្ញុំ»។ ក្រោយមក គាត់បានផ្ដល់យោបល់ជាច្រើន ដែលខ្ញុំច្រានចោលទាំងអស់។ ពេលខ្ញុំឃើញថា គាត់មិនដឹងពីរបៀបដោះស្រាយ ហើយចង់ឱ្យខ្ញុំផ្ដល់យោបល់ខ្លះដល់គាត់ ខ្ញុំបែរជាមានមោទនភាពចំពោះខ្លួនឯងទៅវិញ។ ខ្ញុំគិតថា៖ «អ្នកមិនទាំងអាចរៀបចំការងារបែបនេះបានត្រឹមត្រូវផង ហើយអ្នកនៅហ៊ានចង្អុលដៃមកកាន់ការងារខ្ញុំទៀតដែរ»។ ពេលនោះ អ្នកដឹកនាំបានឃើញថា ខ្ញុំមានសភាពខុសឆ្គង រួចរំឭកខ្ញុំថា ខ្ញុំត្រូវធ្វើការជាមួយអូលីវាឱ្យបានល្អ បើមិនដូច្នោះទេ ការងារពួកជំនុំនឹងត្រូវយឺតយ៉ាវមិនខាន។ បន្ទាប់ពីឮសម្ដីអ្នកដឹកនាំរួច ខ្ញុំមានអារម្មណ៍ស្ដីបន្ទោសក្នុងចិត្តបន្តិចដែរ។ ពេលយើងជាប់គាំងក្នុងការងារ ហេតុអ្វីក៏ខ្ញុំមិនរែកពុនបន្ទុក ដើម្បីដោះស្រាយបញ្ហាអ៊ីចឹង? តែបែរជាឈរញញឹមទៅវិញ។ ខ្ញុំមិនបានការពារដល់កិច្ចការពួកជំនុំសោះឡើយ។ ដោយដឹងបែបនេះ ខ្ញុំបានផ្លាស់ប្ដូរផ្នត់គំនិតខ្ញុំ និងបានចូលរួមការពិភាក្សា។ ប៉ុន្តែ ព្រោះតែការពន្យារពេលពីការពិភាក្សាមុន ការងារត្រូវបានរៀបចំយឺតយ៉ាវណាស់។ យប់នោះ អ្នកដឹកនាំបានមករកខ្ញុំ ដើម្បីលើកឡើងពីបញ្ហាខ្ញុំ។ គាត់និយាយថា៖ «ប្អូនមានបំណងចង់បានឋានៈខ្លាំងពេកហើយ។ ប្អូនកំពុងប្រជែងជាមួយអូលីវា។ ពេលពិភាក្សាការងារ ប្អូនមិនទទួលយកទស្សនៈដែលគាត់លើកឡើងទេ។ ប្អូនបដិសេធរាល់យោបល់តែម្ដង។ អូលីវាមានអារម្មណ៍ទើសទាល់ចំពោះប្អូន ហើយគាត់មិនដឹងថាត្រូវសហការជាមួយប្អូនបែបណាទេ។ ប្អូនត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង»។ បន្ទាប់ពីឮសម្ដីអ្នកដឹកនាំរួច ខ្ញុំពិបាកចិត្តខ្លាំងណាស់៖ «ហេតុអ្វីក៏អូលីវារាយការណ៍បញ្ហាខ្ញុំពីក្រោយខ្នងបែបនេះ? បើគាត់ពិតជាចង់ជួយខ្ញុំមែន គាត់អាចប្រាប់ខ្ញុំដោយផ្ទាល់បានតើ។ ឥឡូវ អ្នកដឹកនាំដឹងពីបញ្ហារបស់ខ្ញុំ ហើយអាចដកខ្ញុំចេញពីភារកិច្ចទៀតផង»។ ពេលគិតបែបនេះរួច ខ្ញុំបើកចិត្តប្រាប់សភាពខ្ញុំដល់អ្នកដឹកនាំ។ ខ្ញុំថែមទាំងចង់លាឈប់ ដើម្បីកុំឱ្យការងារពួកជំនុំបន្តយឺតយ៉ាវទៀតផង។ ពេលខ្ញុំនិយាយពាក្យទាំងនេះរួច វាប៊ិះធ្វើឱ្យចិត្តខ្ញុំផ្ទុះទៅហើយ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំហៀបនឹងបាត់បង់ភារកិច្ចខ្ញុំទៅហើយ។ អ្នកដឹកនាំប្រាប់ខ្ញុំថា៖ «នៅពេលយើងមានបញ្ហា យើងមិនអាចគេចវេះពីវាទេ។ យើងត្រូវតែស្វែងរកសេចក្តីពិត និងឆ្លុះបញ្ចាំងពីខ្លួនឯង។ អូលីវាអាចរកឃើញបញ្ហាក្នុងការងារ នេះបង្ហាញថា គាត់អាចរែកពុនបន្ទុក។ តើនេះមិនមានប្រយោជន៍ដល់កិច្ចការពួកជំនុំទេឬអី? ហេតុអ្វីក៏ប្អូនមិនអាចមើលឃើញវាក្នងរបៀបត្រឹមត្រូវបែបនេះ? ប្អូនតែងច្រណែននឹងគាត់ ហើយខ្លាចថា គាត់នឹងប្រសើរជាងប្អូន។ ការនេះបង្ហាញថា ប្អូនមានបំណងចង់បានឋានៈខ្លាំងពេកហើយ»។ បន្ទាប់ពីអ្នកដឹកនាំប្រកបគ្នារួច ខ្ញុំដឹងថា បំណងចង់បានកិត្យានុភាព និងឋានៈរបស់ខ្ញុំ ពិតជាខ្លាំងមែន។ ខ្ញុំត្រូវតែស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយសភាពខ្ញុំ។ ខ្ញុំមិនអាចអកម្ម និងទើសទាល់បែបនេះទៀតឡើយ។

ក្រោយមក ខ្ញុំបានអានអត្ថបទព្រះបន្ទូលមួយ ហើយខ្ញុំទទួលបានការយល់ដឹងខ្លះអំពីនិស្ស័យពុករលួយដែលខ្ញុំបានលាតត្រដាង។ «ពួកទទឹងនឹងព្រះគ្រីស្ទគិតថា អ្នកណាដែលលាតត្រដាងពួកគេ អ្នកនោះកំពុងតែបង្កការលំបាកដល់ពួកគេហើយ ដូច្នេះ ពួកគេត្រូវតែបង្កការលំបាកដល់អ្នកណាដែលលាតត្រដាងពួកគេ តាមរយៈការប្រកួតប្រជែងជាមួយពួកគេ និងការតយុទ្ធនឹងពួកគេ។ ព្រោះតែធម្មជាតិបែបពួកទទឹងនឹងព្រះគ្រីស្ទរបស់ពួកគេ ពួកគេនឹងមិនដែលធ្វើល្អដាក់អ្នកណាដែលលួសកាត់ ឬដោះស្រាយជាមួយពួកគេឡើយ ហើយពួកគេក៏នឹងមិនអត់ឱន ឬអត់ធន់ជាមួយអ្នកណាដែលបានជួយដល់ខ្លួន ហើយក៏មិនដឹងគុណ ឬសរសើរដល់អ្នកណាដែលលួសកាត់ ឬដោះស្រាយជាមួយពួកគេនោះដែរ។ ផ្ទុយទៅវិញ បើមានអ្នកណាលួសកាត់ ឬដោះស្រាយជាមួយពួកគេ និងធ្វើឱ្យពួកគេបាត់បង់សេចក្តីថ្លៃថ្នូរ និងមុខមាត់ ពួកគេនឹងស្អប់បុគ្គលនោះ ហើយពួកគេនឹងចង់រកឱកាស ដើម្បីសងសឹកចំពោះអ្នកនោះវិញ។ ពួកគេស្អប់អ្នកដទៃដល់ថ្នាក់នេះផង! ពួកគេគិត និងនិយាយជាចំហនៅចំពោះមុខអ្នកដទៃបែបនេះថា៖ 'ថ្ងៃនេះ ឯងបានលួសកាត់ និងដោះស្រាយជាមួយអញ អើបានតើ ថ្ងៃនេះ ជម្លោះរវាងពួកយើងត្រូវបានឆ្លាក់ជាប់ថ្មហើយ។ ឯងដើរតាមផ្លូវឯង ហើយអញនឹងដើរតាមផ្លូវអញ តែអញសូមស្បថថា អញនឹងសងសឹកឯងវិញមិនខាន! បើឯងសារភាពកំហុសចំពោះអញ ឱនក្បាលគោរពអញ ឬលុតជង្គង់អង្វរអញ នោះអញនឹងអត់ទោសឱ្យឯង បើមិនដូច្នោះទេ អញនឹងមិនបោះបង់រឿងនេះជាដាច់ខាត!' មិនថាពួកទទឹងនឹងព្រះគ្រីស្ទនិយាយ ឬធ្វើអ្វីទេ ពួកគេមិនដែលមើលឃើញការលួសកាត់ ឬការដោះស្រាយដ៏ល្អរបស់អ្នកណាជាមួយខ្លួន ឬជំនួយដោយស្មោះរបស់អ្នកណាចំពោះខ្លួន ថាមកពីសេចក្តីស្រឡាញ់ និងសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ ពួកគេមើលឃើញរឿងនេះថាជាសញ្ញានៃការបំបាក់មុខ និងថាជាពេលដ៏អាម៉ាស់បំផុតរបស់ខ្លួន។ ការនេះបង្ហាញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្តីពិតសោះឡើយ បង្ហាញថា ពួកគេមាននិស្ស័យជិនណាយ និងស្អប់សេចក្តីពិត» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ព្រះបានបើកសម្ដែងថា ពេលពួកទទឹងនឹងព្រះគ្រីស្ទត្រូវគេលួសកាត់ និងដោះស្រាយជាមួយ ពួកគេមិនត្រឹមតែមិនទទួលយកប៉ុណ្ណោះទេ តែក៏ចាប់ផ្ដើមស្អប់អ្នកដែលលួសកាត់ និងដោះស្រាយជាមួយខ្លួន ហើយចង់សងសឹកទៀតផង។ ខ្ញុំឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទមិនទទួលយកសេចក្តីពិតទេ ហើយគេក៏នឿយណាយ និងស្អប់សេចក្តីពិតដែរ។ កាលពីមុន នៅពេលខ្ញុំឃើញពាក្យ «ត្រូវសងសឹកគេវិញ» ខ្ញុំគិតថា នេះជាវិធីសាស្ត្រសាហាវណាស់។ ខ្ញុំជឿថា ខ្ញុំគ្មានភាពកាចសាហាវទេ ក៏មិនអាចធ្វើរឿងបែបនេះនោះដែរ ពោលគឺមានតែពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សទុច្ចរិតប៉ុណ្ណោះ ដែលសងសឹកគេវិញ។ ខ្ញុំគិតឡើងវិញអំពីឥរិយាបថរបស់ខ្ញុំ៖ នៅពេលអូលីវាលើកឡើងពីបញ្ហាក្នុងការងារខ្ញុំនៅចំពោះសហការី បងប្អូនប្រុសស្រី ខ្ញុំមានអារម្មណ៍ថា វាបានបំបាក់មុខខ្ញុំ ដូច្នេះ ខ្ញុំចាប់ផ្ដើមគិតអគតិ និងទើសចិត្តចំពោះគាត់។ ក្នុងពេលប្រជុំ អូលីវាបានប្រកបគ្នាថា គាត់មិនបានធ្វើកិច្ចការជាក់ស្ដែង ហើយខ្ញុំយល់ថា គាត់មានចេតនាលាតត្រដាងបញ្ហាក្នុងការងារខ្ញុំ ដោយពិភាក្សាអំពីការស្គាល់ខ្លួនឯងរបស់គាត់ ដូច្នេះ គំនិតអគតិរបស់ខ្ញុំចំពោះគាត់ មានកាន់តែខ្លាំងឡើង។ ខ្ញុំថែមទាំងវាយប្រហារគាត់ថា គ្មាននរណារែកពុនបន្ទុកឡើយ តាំងពីគាត់មកដល់ទៀតផង។ ក្រោយមក ពេលខ្ញុំឃើញអ្នកដឹកនាំតែងពិភាក្សាការងារជាមួយគាត់ ខ្ញុំយល់ថា អូលីវាបានលួចមុខមាត់ខ្ញុំ។ ដូច្នេះ ដើម្បីសងសឹក ខ្ញុំមិនបានចែករំលែកយោបល់ក្នុងការពិភាក្សារបស់យើងទេ ហើយនៅពេលអូលីវាបញ្ចេញគំនិត និងយោបល់របស់ខ្លួន ខ្ញុំព្យាយាមចាប់កំហុស និងបដិសេធគាត់ ដែលធ្វើឱ្យការងារមិនរីកចម្រើនបានឡើយ។ ខ្ញុំបានចាត់ទុកបងស្រី ជាគូប្រជែងម្នាក់។ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងឋានៈ ខ្ញុំថែមទាំងវាយប្រហារ និងសងសឹកចំពោះគាត់ទៀតផង។ តើនិស្ស័យដែលខ្ញុំបើកសម្ដែងនេះ មិនដូចពួកទទឹងនឹងព្រះគ្រីស្ទទេឬ? ក្រៅពីនេះ ខ្ញុំបានគិតពីការពិតដែលថា គាត់បានលើកឡើងបញ្ហាជាក់ស្ដែងក្នុងការងារខ្ញុំ។ បើខ្ញុំស្វែងរកការពិត ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងប៉ះប៉ូវការភ្លាំងភ្លាត់ នោះវាអាចដោះស្រាយបញ្ហាបានឆាប់រហ័សមិនខាន។ បែបនេះនឹងមានប្រយោជន៍ដល់ការងារយើង។ តែខ្ញុំមិនត្រឹមតែមិនទទួលយកប៉ុណ្ណោះទេ តែខ្ញុំបែរជាចង់សងសឹកនឹងបងស្រីទៅវិញ។ ខ្ញុំពិតជាមិនសមនឹងហៅថាជាអ្នកជឿលើព្រះឡើយ!

ក្រោយមក ខ្ញុំបានអានអត្ថបទចំនួនពីរចេញពីព្រះបន្ទូល ដែលជួយឱ្យខ្ញុំមានការយល់ដឹងកាន់តែច្រើនអំពីសារជាតិ និងផលវិបាកចេញពីឥរិយាបថនេះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «កម្លាំងប្រទាញដ៏ចម្បងមួយនៅក្នុងធម្មជាតិរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាភាពកាចសាហាវ។ តើ 'ភាពកាចសាហាវ' មានន័យដូចម្ដេច? វាមានន័យថា ពួកគេមានអាកប្បកិរិយាអាក្រក់ខ្លាំងទាក់ទងនឹងសេចក្តីពិត ពោលគឺ ពួកគេមិនត្រឹមតែមិនចុះចូលចំពោះសេចក្តីពិត ហើយមិនព្រមទទួលយកសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងថ្កោលទោសអ្នកដែលលួសកាត់ និងដោះស្រាយជាមួយពួកគេទៀតផង។ នេះហើយជានិស្ស័យដ៏កាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទនោះ។ ពួកទទឹងនឹងព្រះគ្រីស្ទគិតថា អ្នកណាដែលទទួលយកការដោះស្រាយ និងការលួសកាត់ អ្នកនោះងាយនឹងត្រូវគេធ្វើបាប ហើយគិតទៀតថា មនុស្សដែលតែងតែដោះស្រាយ និងលួសកាត់ពួកគេ គឺជាមនុស្សដែលចាំតែរុកកួន និងធ្វើបាបគេឯង។ ដូច្នេះ ពួកទទឹងនឹងព្រះគ្រីស្ទ នឹងប្រឆាំងចំពោះអ្នកណាដែលដោះស្រាយ និងលួសកាត់ពួកគេ ហើយពួកគេនឹងបង្កការលំបាកដល់បុគ្គលនោះមិនខាន។ ហើយអ្នកណាដែលលើកឡើងពីចំណុចខ្វះខាត ឬសេចក្តីពុករលួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ឬប្រកបគ្នាជាមួយពួកគេអំពីសេចក្តីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬមួយចង់ឱ្យពួកគេស្គាល់ខ្លួនឯង ពួកគេគិតថា បុគ្គលនោះកំពុងតែបង្កការលំបាកដល់ពួកគេ និងមិនចូលចិត្តអ្នកនោះទេ។ ពួកគេស្អប់បុគ្គលនោះអស់ពីចិត្ត ហើយពួកគេនឹងសងសឹកនិងបង្កបញ្ហាដល់អ្នកនោះវិញ។ ... តើមនុស្សបែបណាខ្លះដែលមាននិស្ស័យកាចសាហាវបែបនេះ? គឺមនុស្សអាក្រក់។ ការពិតគឺថា ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាមនុស្សអាក្រក់។ ហេតុដូចនេះ មានតែមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ដែលមាននិស្ស័យកាចសាហាវបែបនេះ។ នៅពេលមនុស្សកាចសាហាវប្រឈមនឹងការដាស់តឿន ការចោទប្រកាន់ ការបង្រៀន ឬការជួយក្នុងចេតនាល្អណាមួយ ពួកគេមានអាកប្បកិរិយារមិលគុណ ឬមិនទទួលយកការជួយដោយបន្ទាបខ្លួននោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេប្រែជាខឹងសម្បាដោយសារតែសេចក្ដីខ្មាស និងមានអរិភាព និងមានអារម្មណ៍ស្អប់យ៉ាងខ្លាំង ហើយថែមទាំងតបតទៀតផង» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីប្រាំបី)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ «ពួកទទឹងនឹងព្រះគ្រីស្ទចាត់ទុកឋានៈ និងកេរ្តិ៍ឈ្មោះរបស់ខ្លួនសំខាន់ជាងអ្វីទាំងអស់។ មនុស្សទាំងនេះមិនគ្រាន់តែវៀចវេរ សមគំនិតប្រព្រឹត្តអាក្រក់ និងទុច្ចរិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានធម្មជាតិកាចសាហាវខ្លាំងបំផុតផងដែរ។ នៅពេលដែលពួកគេដឹងថា ឋានៈរបស់ពួកគេកំពុងជួបហានិភ័យ ឬនៅពេលដែលពួកគេលែងសំខាន់នៅក្នុងចិត្តមនុស្ស នៅពេលដែលពួកគេបាត់បង់ការគាំទ្រ និងការស្រឡាញ់ពេញចិត្តពីមនុស្ស នៅពេលដែលមនុស្សលែងគោរពស្រឡាញ់ពួកគេ ហើយពួកគេបានធ្លាក់ទៅក្នុងសេចក្ដីអាម៉ាស់ តើពួកគេធ្វើអ្វីខ្លះ? ពួកគេនឹងផ្លាស់ប្ដូរមួយរំពេច។ ឱ្យតែពួកគេបាត់បង់ឋានៈភ្លាម ពួកគេមិនព្រមបំពេញភារកិច្ចណាមួយទេ គ្រប់យ៉ាងដែលពួកគេធ្វើ គឺជាកិច្ចការខ្ជីខ្ជា ហើយពួកគេគ្មានចំណាប់អារម្មណ៍ចង់ធ្វើអ្វីឡើយ។ ប៉ុន្តែ នេះមិនមែនជាការបើកបង្ហាញដ៏អាក្រក់បំផុតឡើយ។ តើការបើកបង្ហាញដ៏អាក្រក់បំផុតជាអ្វីទៅ? ឱ្យតែមនុស្សទាំងនេះបាត់បង់ឋានៈរបស់ខ្លួនភ្លាម និងគ្មាននរណាម្នាក់គោរពពួកគេ ហើយគ្មាននរណាម្នាក់ចាញ់បញ្ឆោតពួកគេទៀត នោះចិត្តស្អប់ ចិត្តឈ្នានីស និងការសងសឹកចាប់ផ្ដើមលេចចេញមក។ ពួកគេមិនគ្រាន់តែគ្មានការកោតខ្លាចចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ តែក៏គ្មានការស្ដាប់បង្គាប់សូម្បីបន្តិចសោះឡើយ។ ជាងនេះទៅទៀត នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមុខជាស្អប់ដំណាក់ព្រះជាម្ចាស់ ពួកជំនុំ ព្រមទាំងអ្នកដឹកនាំ និងអ្នកធ្វើការមិនខាន។ ពួកគេបន់ឱ្យតែកិច្ចការនៃពួកជំនុំជួបបញ្ហា ឬជាប់គាំងទេ។ ពួកគេចង់សើចចំអកដាក់ពួកជំនុំ និងដាក់បងប្អូនប្រុសស្រី។ ពួកគេក៏ស្អប់អ្នកដែលដេញតាមសេចក្តីពិត និងកោតខ្លាចព្រះជាម្ចាស់ផងដែរ។ ពួកគេវាយប្រហារ និង ចំអកឡកឡាយដាក់អ្នកណាដែលស្មោះត្រង់នឹងភារកិច្ចរបស់ខ្លួន និងព្រមលះបង់។ នេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ តើនេះមិនកាចសាហាវទេឬអី? អ្នកទាំងអស់នេះគឺជាមនុស្សអាក្រក់យ៉ាងប្រាកដ ហើយពួកទទឹងនឹងព្រះគ្រីស្ទមានសារជាតិជាមនុស្សអាក្រក់» (ដកស្រង់ពី «ចំណុចទីប្រាំបួន (ផ្នែកទីពីរ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ ដោយឃើញពាក្យ «សាហាវ» និង «មនុស្សអាក្រក់» ធ្វើឱ្យដួងចិត្តខ្ញុំឈឺចាប់ និងភ័យខ្លាចណាស់។ ខ្ញុំមិនរំពឹងថា ពាក្យទាំងនេះត្រូវនឹងខ្ញុំនោះទេ។ មុខមាត់ខ្ញុំត្រូវបានខូច ព្រោះតែបងស្រីបានលើកឡើងពីបញ្ហាក្នុងការងារខ្ញុំ ដូច្នេះ ខ្ញុំបានវាយប្រហារ និងសងសឹកគាត់វិញ មានចេតនាចង់បំបាក់មុខគាត់ នៅពេលពិភាក្សាការងារ និងចាប់កំហុសក្នុងការរៀបចំការងាររបស់គាត់។ ខ្ញុំថែមទាំងមិនបានពន្យល់ ពេលខ្ញុំដឹងពីរបៀបដោះស្រាយបញ្ហាដែលគាត់មានក្នុងការងារគាត់ទៀតផង ព្រោះខ្ញុំចង់បំបាក់មុខគាត់ និងសើចចំអកដាក់គាត់។ ពេលអ្នកដឹកនាំលាតត្រដាង និងដោះស្រាយជាមួយខ្ញុំ ខ្ញុំមិនត្រឹមតែមិនឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ តែខ្ញុំបែរជាស្អប់គាត់ដែលរាយការណ៍ពីបញ្ហាខ្ញុំទៅវិញ។ ខ្ញុំប្រែជាអវិជ្ជមាន និងទើសទាល់ បញ្ចេញកំហឹងទៅលើភារកិច្ចខ្ញុំ ហើយថែមទាំងចង់លាឈប់ និងឈប់បំពេញភារកិច្ចទៀតផង។ អ្វីដែលខ្ញុំបានបង្ហាញនេះ គឺដូចនឹងនិស្ស័យដ៏កាចសាហាវរបស់ពួកទទឹងនឹងព្រះគ្រីស្ទអ៊ីចឹង! ខ្ញុំជឿតាមទស្សនៈថា៖ «បើគេមិនវាយប្រហារខ្ញុំទេ ខ្ញុំក៏មិនវាយប្រហារគេវិញដែរ» និង «បើអ្នកគ្មានមេត្តា ខ្ញុំក៏មិនអត់ឱនដែរ»។ នៅពេលអ្នកណាម្នាក់ប៉ះពាល់ប្រយោជន៍ និងមុខមាត់ខ្ញុំ ខ្ញុំស្អប់ពួកគេ វាយប្រហារពួកគេ និងសងសឹកចំពោះពួកគេវិញ។ ខ្ញុំនឹកចាំពេលមួយ មុនពេលខ្ញុំជឿលើព្រះ ជាពេលដែលខ្ញុំមានទំនាស់ជាមួយមិត្តម្នាក់ ហើយគាត់បាននិយាយអាក្រក់ពីខ្ញុំប្រាប់ទៅមិត្តម្នាក់ទៀត។ ខ្ញុំខឹងណាស់ ហើយខ្ញុំគិតថា «បើឯងគ្មានមេត្តា ខ្ញុំក៏មិនអត់ឱនដែរ»។ ខ្ញុំបានលួចនិយាយទៅមិត្តម្នាក់នោះថា៖ «ម៉េចក៏ឯងល្ងង់ម្ល៉េះដែលធ្វើល្អដាក់វា? ឯងមិនដឹងទេថា វាក៏និយាយអាក្រក់ពីឯងនៅពីក្រោយខ្នងផងដែរ!» ខ្ញុំគិតថា ក្រោយគេធ្វើបាបខ្ញុំ បើខ្ញុំមិនវាយបកគេវិញទេ នោះខ្ញុំជាមនុស្សទន់ខ្សោយ។ ការរស់នៅតាមទស្សនវិជ្ជាបែបនេះ ធ្វើឱ្យខ្ញុំអាត្មានិយម និងកាចសាហាវ មានគំនិតបំភ្លៃ និងមិនចេះបែងចែកល្អ និងអាក្រក់។ ដោយដឹងបែបនេះ ខ្ញុំភ្ញាក់ផ្អើលណាស់ ហើយក្នុងពេលជាមួយគ្នានោះ ខ្ញុំក៏ពិបាកចិត្តផងដែរ។ បើខ្ញុំមិនដោះស្រាយជាមួយភាពកាចសាហាវរបស់ខ្ញុំទេ នោះខ្ញុំមានតែធ្វើអាក្រក់កាន់តែច្រើន ហើយក្រោយមក ព្រះនឹងបដិសេធ និងផាត់ខ្ញុំចោលមិនខាន! ពេលដឹងបែបនេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះថា៖ «ព្រះជាម្ចាស់អើយ ខ្ញុំម្ចាស់ធ្លាប់គិតថា ខ្ញុំមានភាពជាមនុស្សល្អ តែការជំនុំជម្រះ និងការបើកសម្ដែងចេញពីបន្ទូលទ្រង់ បង្ហាញថា ខ្ញុំម្ចាស់មានភាពជាមនុស្សអាក្រក់ និងកាចសាហាវ។ ខ្ញុំបែរជាចង់សងសឹកនឹងបងស្រីតបនឹងការជួយរបស់គាត់ទៅវិញ។ ខ្ញុំពិតជាគ្មានភាពជាមនុស្សសោះឡើយ! ព្រះជាម្ចាស់ ខ្ញុំម្ចាស់ចង់ប្រែចិត្ត ចង់អនុវត្តសេចក្តីពិត និងផ្លាស់ប្ដូរខ្លួនឯង។ សូមជួយណែនាំខ្ញុំម្ចាស់ផង»។

ក្រោយមក ខ្ញុំអានព្រះបន្ទូលមួយដែលចែងថា៖ «នៅពេលដែលនរណាម្នាក់ចំណាយពេលបន្តិចបន្តួចដើម្បីមើលការខុសត្រូវ ឬសង្កេតអ្នក ឬស្វែងយល់ពីអ្នកឱ្យបានស៊ីជម្រៅ ដោយព្យាយាមនិយាយគ្នា ស្មោះត្រង់ចេញពីចិត្តជាមួយអ្នក និងស្វែងយល់ថាតើ សភាពរបស់អ្នកយ៉ាងម៉េចដែរក្នុងអំឡុងពេលនេះ ហើយសូម្បីតែពេលខ្លះឥរិយាបថរបស់ពួកគេរាងតឹងរ៉ឹងបន្តិច ហើយពួកគេលួសកាត់ ប្រៀនប្រដៅ និងស្ដីបន្ទោសអ្នកខ្លះៗ ទាំងអស់នេះគឺដោយសារតែពួកគេមានឥរិយាបថប្រកបដោយមនសិកា និងការទទួលខុសត្រូវចំពោះកិច្ចការរបស់ដំណាក់ព្រះជាម្ចាស់។ អ្នកមិនគួរមានគំនិត ឬអារម្មណ៍អវិជ្ជមានណាមួយចំពោះរឿងនេះឡើយ។ តើវាមានន័យដូចម្ដេច ប្រសិនបើអ្នកអាចទទួលយកបាននៅពេលដែលអ្នកដទៃមើលការខុសត្រូវ សង្កេត និងព្យាយាមស្វែងយល់ពីអ្នក? នោះមានន័យថា នៅក្នុងចិត្តរបស់អ្នក អ្នកទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ហើយ។ ប្រសិនបើអ្នកមិនទទួលយកការមើលការខុសត្រូវ ការសង្កេត និងការព្យាយាមស្វែងយល់ពីអ្នករបស់មនុស្សទេ ប្រសិនបើអ្នកប្រឆាំងទាស់នឹងរឿងទាំងអស់នេះ តើអ្នកអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បានដែរឬទេ? ការពិនិត្យពិច័យរបស់ព្រះជាម្ចាស់គឺលម្អិត ស៊ីជម្រៅ និងត្រឹមត្រូវជាងនៅពេលមនុស្សព្យាយាមស្វែងយល់ពីអ្នកទៅទៀត។ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់គឺកាន់តែជាក់លាក់ តឹងរ៉ឹង និងស៊ីជម្រៅជាងនោះទៅទៀត។ ប្រសិនបើអ្នកមិនអាចទទួលយកការមើលការខុសត្រូវពីរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់បានទេ តើការអះអាងរបស់អ្នកដែលថាអ្នកអាចទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់បាននោះមិនមែនជាពាក្យទទេទេឬ? ដើម្បីឱ្យអ្នកអាចទទួលយកការពិនិត្យពិច័យ និងការត្រួតពិនិត្យរបស់ព្រះជាម្ចាស់បាន អ្នកត្រូវតែទទួលយកការមើលការខុសត្រូវពីដំណាក់របស់ព្រះជាម្ចាស់ អ្នកដឹកនាំ និងអ្នកធ្វើការ ឬបងប្អូនប្រុសស្រីជាមុនសិន» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៧)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ «មិនថាអ្នកមានបញ្ហាអ្វី ឬសេចក្ដីពុករលួយអ្វីដែលអ្នកបានបើកឲ្យដឹងទេ អ្នកគួរតែពិចារណា និងស្គាល់ខ្លួនឯងជានិច្ចតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសុំឲ្យបងប្អូនប្រុសស្រីចង្អុលបង្ហាញរឿងទាំងនេះដល់អ្នក។ អ្វីដែលសំខាន់បំផុតនោះគឺអ្នកគួរតែទទួលយកការពិនិត្យមើលរបស់ព្រះជាម្ចាស់ ចូលមកចំពោះព្រះជាម្ចាស់ ហើយទូលសុំឱ្យទ្រង់បំភ្លឺ និងស្រាយបំភ្លឺអ្នក។ ទោះអ្នកប្រើវិធីសាស្ត្រអ្វីក៏ដោយ ការរកឃើញបញ្ហាមុន ហើយដោះស្រាយវា គឺជាផលដែលទទួលបានពីការពិចារណាខ្លួនឯង ហើយនេះគឺជារឿងល្អបំផុតដែលអ្នកអាចធ្វើបាន។ អ្នកពិតជាមិនត្រូវរង់ចាំរហូតដល់ព្រះជាម្ចាស់បើកសម្ដែង និងជម្រុះអ្នកចោល ទើបអ្នកមានវិប្បដិសារីនោះទេ ព្រោះវានឹងហួសពេលក្នុងការស្ដាយក្រោយ!» (ដកស្រង់ពី «ចំណុចទីប្រាំពីរ (ផ្នែកទីមួយ)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)។ បន្ទាប់ពីបានអានបន្ទូលព្រះរួច ទើបខ្ញុំដឹងថា ការពិតដែលបងប្អូនប្រុសស្រីត្រួតពិនិត្យ និងណែនាំខ្ញុំ នោះព្រោះតែពួកគេហ្មត់ចត់ និងទទួលខុសត្រូវក្នុងការងារ ហើយខ្ញុំគួរតែទទួលថាមកពីព្រះ ហើយរៀនទទួលយក និងស្ដាប់បង្គាប់តាម។ មានតែបែបនេះទេ ទើបជាការទទួលយកការពិនិត្យពិច័យរបស់ព្រះ និងមានដួងចិត្តដែលកោតខ្លាចព្រះ។ ពេលបងស្រីរកឃើញបញ្ហារបស់ខ្ញុំ រួចលើកឡើងរឿងនោះប្រាប់ខ្ញុំ នេះជាការចង់ជួយខ្ញុំវិញទេ។ ខ្ញុំមានបទពិសោធជីវិតរាក់ពេកហើយ។ អ្នកជឿថ្មីមានបញ្ហាក្នុងភារកិច្ចរបស់ពួកគេ តែខ្ញុំមិនអាចប្រកបគ្នាពីសេចក្តីពិត ដើម្បីដោះស្រាយបញ្ហាទាំងនោះទេ ហើយជាច្រើនដង ខ្ញុំគ្រាន់តែចាត់ចែងការងារ ដោយមិនតាមដាន ឬផ្ដល់ជំនួយតាមក្រោយឡើយ។ ខ្ញុំមិនយល់ពីគោលការណ៍នៃការចាត់ចែងមនុស្សទេ តែអូលីវាបានយល់ពីសេចក្តីពិតខ្លះ និងអាចមើលឃើញបញ្ហាមួយចំនួនយ៉ាងច្បាស់ ដូច្នេះ បើយើងសហការគ្នានៅក្នុងកិច្ចការពួកជំនុំ វានឹងមិនគ្រាន់តែជួយដល់ការងារប៉ុណ្ណោះទេ តែខ្ញុំក៏អាចរៀនសូត្រពីគាត់ និងរីកចម្រើនកាន់តែឆាប់ផងដែរ។ ក្រោយមក ទើបខ្ញុំយល់ពីមូលហេតុដែលព្រះតម្រូវឱ្យយើងសហការគ្នាក្នុងភារកិច្ច ជាជាងធ្វើការតែម្នាក់ឯង។ នោះព្រោះតែមនុស្សមាននិស្ស័យពុករលួយ ដូច្នេះ យើងត្រូវតែជួយមើលគ្នា ណែនាំគ្នា និងជួយគ្នា ដើម្បីកុំឱ្យធ្វើខុស។ ពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនធ្វើខុសហើយ។ ខ្ញុំមិនអាចរស់នៅ ដើម្បីតែកិត្យានុភាព និងឋានៈផ្ទាល់ខ្លួនទៀតឡើយ។ ខ្ញុំត្រូវតែរៀនលះបង់ខ្លួន ទទួលយកការត្រួតពិនិត្យ និងការណែនាំពីអ្នកដទៃ រៀនសហការជាមួយបងស្រី ស្វែងរកសេចក្តីពិត និងដោះស្រាយបញ្ហាការងារជាមួយគ្នា និងបំពេញភារកិច្ចខ្ញុំឱ្យបានត្រឹមត្រូវ។

ក្រោយមក ខ្ញុំចង់បើកចិត្តប្រាប់បងអូលីវាឱ្យលាតត្រដាង និងវិភាគមើលសេចក្តីពុករលួយរបស់ខ្ញុំ និងសុំទោសដល់គាត់។ ខ្ញុំភ្ញាក់ផ្អើល នៅពេលអ្នកដឹកនាំបានបញ្ជូនខ្ញុំឱ្យទៅបំពេញភារកិច្ចនៅពួកជំនុំមួយទៀត។ បន្ទាប់ពីបែកចេញពីអូលីវាមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានវិប្បដិសារីជាច្រើន។ ដូច្នេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះថា៖ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំចង់បំពេញភារកិច្ចខ្ញុំឱ្យបានត្រឹមត្រូវ និងផ្តោតលើការដោះស្រាយនិស្ស័យពុករលួយរបស់ខ្ញុំ។ ក្រោយមក នៅឯពួកជំនុំថ្មី ខ្ញុំបានដាក់ចិត្តដាក់កាយបំពេញភារកិច្ច។ ខ្ញុំចាំបានថា ម្ដងនោះ អេសធើរ ដែលទទួលខុសត្រូវលើការស្រោចស្រព បានទូរស័ព្ទមកខ្ញុំ ដើម្បីសួរនាំអំពីការជួបជុំជាមួយអ្នកជឿថ្មី។ អេសធើរបានផ្ដល់យោបល់ខ្លះដល់ខ្ញុំថា៖ «ប្អូនតែងទៅការជួបជុំផ្សេងទៀត កម្រមកចូលរួមការជួបជុំអ្នកជឿថ្មីណាស់ ដែលធ្វើឱ្យវាហាក់គ្មានវត្តមានអ្នកដឹកនាំអ៊ីចឹង។ គ្មានបងប្អូនប្រុសស្រីណាម្នាក់ស្គាល់ប្អូនឡើយ។ ដូច្នេះ វាពិបាកតាមដានសភាព និងការលំបាករបស់ពួកគេនៅពេលក្រោយណាស់»។ ពេលឮគាត់និយាយបែបនេះ ធ្វើឱ្យខ្ញុំស្រឡាំងកាំងតែម្ដង ហើយខ្ញុំចាប់ផ្ដើមខឹងជាខ្លាំង។ ខ្ញុំគិតថា៖ «ម្ដេចក៏បងអាចហៅខ្ញុំថាជាអ្នកដឹកនាំអវត្តមានបែបនេះ? តើបងមិនមានន័យថា ខ្ញុំមិនធ្វើការជាក់ស្ដែង និងថាខ្ញុំគ្មានប្រយោជន៍ទេឬ? បងឃោរឃៅពេកហើយ! វាមិនដូចអ្វីដែលខ្ញុំកំពុងធ្វើនោះទេ។ ខ្ញុំកំពុងតាមដានការងារផ្សេងទៀតតើ។ ដោយសារបងរ៉ាប់រងក្រុមនេះ ហេតុអ្វីក៏បងមិនទទួលខុសត្រូវក្រុមនោះទៅ? ខ្ញុំមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងនោះឡើយ។ បើអ្នកដឹកនាំថ្នាក់លើដឹងរឿងនេះ តើពួកគាត់នឹងគិតថា ខ្ញុំមិនធ្វើកិច្ចការជាក់ស្ដែងទៅហើយទេឬអី? អត់កើតទេ។ ខ្ញុំត្រូវតែរកការភ្លាំងភ្លាត់ក្នុងការងាររបស់បង ដើម្បីលើកឡើងហើយ ...» ពេលខ្ញុំគិតបែបនេះ ខ្ញុំបានដឹងថា ខ្ញុំមានសភាពមិនត្រឹមត្រូវទេ។ បងស្រីកំពុងលើកឡើងពីបញ្ហាក្នុងការងារខ្ញុំ ហើយជាជាងទទួលយក និងឆ្លុះបញ្ចាំង ខ្ញុំបែរជាគិតថា គាត់ឃោរឃៅពេក និងចង់រកបញ្ហាក្នុងការងារគាត់ ដើម្បីបដិសេធគាត់ទៅវិញ។ ខ្ញុំកំពុងមិនចង់ទទួលយកការពិត និងព្យាយាមចង់សងសឹកម្ដងទៀតឡើយ។ ពេលដឹងបែបនេះ ខ្ញុំបានអធិស្ឋានស្ងាត់ៗទៅព្រះថា៖ «ព្រះជាម្ចាស់អើយ ការដែលអេសធើរលើកឡើងរឿងនេះប្រាប់ខ្ញុំនៅថ្ងៃនេះ គឺជាការរៀបចំរបស់ទ្រង់ តែខ្ញុំម្ចាស់បែរជាទើសទាល់ចិត្តទៅវិញ ដែលនេះប្រឆាំងនឹងព្រះទ័យទ្រង់ហើយ។ ខ្ញុំម្ចាស់ចង់ស្ដាប់បង្គាប់ និងឆ្លុះបញ្ចាំងពីខ្លួនឯង»។ បន្ទាប់ពីអធិស្ឋានរួច ខ្ញុំបានធូរចិត្ត និងចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។ ខ្ញុំដឹងថា ខ្ញុំពិតជាមានបញ្ហាមែន៖ ខ្ញុំអាងលើបងអេសធើរខ្លាំងពេក។ ខ្ញុំយល់ថា ពេលគាត់រ៉ាប់រងលើការស្រោចស្រពអ្នកជឿថ្មី ខ្ញុំអាចសម្រាក និងដោះដៃបាន។ ក្នុងនាមជាអ្នកដឹកនាំពួកជំនុំ ខ្ញុំកម្រស្គាល់សភាព និងការលំបាកពិតៗរបស់អ្នកជឿថ្មីណាស់។ ខ្ញុំមិនបានបំពេញការទទួលខុសត្រូវរបស់ខ្ញុំទេ។ ការនេះពិតជាបង្ហាញនូវការមិនធ្វើការងារជាក់ស្ដែងមែន។ ក្រោយមក ខ្ញុំបាននិយាយទៅបងអេសធើរថា៖ «ខ្ញុំនឹងរៀបចំពេលខ្ញុំឡើងវិញ។ ខ្ញុំមិនបានដឹងបញ្ហានេះពីមុនមកឡើយ តែខ្ញុំចង់ផ្លាស់ប្ដូរវា»។ ក្រោយមក ខ្ញុំទាក់ទងជាមួយអ្នកជឿថ្មី និងចូលរួមការជួបជុំរបស់ពួកគេ ហើយប្រកបគ្នា ដើម្បីដោះស្រាយសភាពរបស់ពួកគេ។ ការបំពេញភារកិច្ចបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ធូរស្រួលចិត្តណាស់។ តាមរយៈបទពិសោធនេះ ខ្ញុំបានដឹងថា ដោយអនុវត្តតាមបន្ទូលព្រះ និងរៀនទទួលយកការពិនិត្យមើល ការណែនាំ ការលួសកាត់ និងការដោះស្រាយពីបងប្អូនប្រុសស្រី ខ្ញុំអាចសម្រេចបានការផ្លាស់ប្ដូរបានខ្លះ។

ខាង​ដើម៖ ៨២. ជម្រើសដែលត្រឹមត្រូវ

បន្ទាប់៖ ៨៨. ហេតុអ្វីខ្ញុំខ្លាចអ្នកដទៃ ធ្វើបានល្អជាងខ្ញុំ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ