១១. របៀបដែលខ្ញុំបានជម្នះការរារាំង និងការធ្វើទុកបុកម្នេញពីប៉ារបស់ខ្ញុំ

ដោយ ស៊ិនអៃ ប្រទេសចិន

កាលខ្ញុំនៅតូច ប៉ាម៉ាក់ខ្ញុំទាំងពីរនាក់សុទ្ធតែជឿលើព្រះជាម្ចាស់។ ដោយសារការចង់ដឹងចង់ឃើញ ខ្ញុំក៏បានអានសៀវភៅព្រះបន្ទូលរបស់ព្រះជាម្ចាស់ខ្លះៗ ហើយបានដឹងថា ផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើ ត្រូវបានបង្កើតឡើងដោយព្រះជាម្ចាស់ ហើយថាព្រះជាម្ចាស់គ្រប់គ្រងលើវាសនា ជីវិត និងសេចក្តីស្លាប់របស់យើង។ នៅឆ្នាំ ២០១២ ប៉ាម៉ាក់ខ្ញុំបានឈប់ជឿ ប៉ុន្តែយាយខ្ញុំនៅតែជឿ ហើយគាត់តែងតែអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយខ្ញុំ។ នៅខែឧសភា ឆ្នាំ ២០២១ ខ្ញុំបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយជាផ្លូវការ។ ពេលខ្ញុំរវល់ធ្វើការ ខ្ញុំបានប្រើពេលទំនេររបស់ខ្ញុំដើម្បីចូលរួមការជួបជុំ។ ពេលនោះប៉ាខ្ញុំមិនបានជំទាស់ទេ ព្រោះខ្ញុំធ្វើការខាងអ៊ុតសក់ ដែលរកចំណូលបានពីប្រាំបីពាន់ ទៅមួយម៉ឺនយ័នក្នុងមួយខែ។ សាច់ញាតិ និងមិត្តភក្តិរបស់យើងសុទ្ធតែនិយាយថា ខ្ញុំមានជីវភាពល្អប្រសើរ ហើយប៉ាខ្ញុំសប្បាយចិត្ត និងមានមោទនភាពណាស់ពេលឮបែបនេះ។ ក្រោយមក តាមរយៈការជួបជុំ និងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ដឹងថា ក្នុងនាមជាភាវៈដែលព្រះបានបង្កើត ខ្ញុំគួរតែបំពេញភារកិច្ចរបស់ខ្ញុំ ដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់។ ទោះយ៉ាងណាក៏ដោយ ដោយសារតែការងាររបស់ខ្ញុំ ខ្ញុំគ្មានពេលបំពេញភារកិច្ចរបស់ខ្ញុំឡើយ។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតអំពីការជួបជុំជាមួយបងប្អូនប្រុសស្រី ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលធ្វើឱ្យដួងចិត្តខ្ញុំមានអារម្មណ៍ពេញលេញ និងលែងទទេស្អាតដូចមុនទៀត។ ដូច្នេះ ខ្ញុំចង់បំពេញភារកិច្ចរបស់ខ្ញុំពេញម៉ោង។ ខ្ញុំបានគិតជាពិសេសទៅដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ៖ «គ្រោះមហន្តរាយគ្រប់បែបយ៉ាង នឹងកើតឡើងជាបន្តបន្ទាប់។ គ្រប់ប្រទេស និងគ្រប់ទីកន្លែងទាំងអស់ នឹងជួបគ្រោះមហន្តរាយ៖ គ្រោះកាច គ្រោះទុរ្ភិក្ស គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងគ្រោះរញ្ជួយដី កើតឡើងនៅគ្រប់ទីកន្លែង។ គ្រោះមហន្តរាយទាំងនេះមិនត្រឹមតែកើតឡើងតែមួយ ឬពីរកន្លែងប៉ុណ្ណោះទេ ហើយក៏នឹងមិនបញ្ចប់ទៅវិញត្រឹមមួយថ្ងៃ ឬពីរថ្ងៃនោះដែរ។ ផ្ទុយទៅវិញ គ្រោះមហន្តរាយទាំងនោះនឹងរាលដាលកាន់តែធំឡើងៗក្នុងតំបន់ ហើយកាន់តែធ្ងន់ធ្ងរទៅៗ។ អំឡុងពេលនេះ គ្រោះសត្វល្អិតចង្រៃគ្រប់ប្រភេទ នឹងកើតមានឡើងជាបន្តបន្ទាប់ ហើយបាតុភូតមនុស្សស៊ីសាច់មនុស្ស នឹងកើតមានឡើងគ្រប់ទីកន្លែង។ នេះគឺជាការជំនុំជម្រះរបស់ខ្ញុំលើបណ្ដាប្រទេសនិងប្រជាជាតិដ៏ច្រើនអនេក» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៦៥ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំបានដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ជិតដល់ទីបញ្ចប់ហើយ។ មហន្តរាយកាន់តែធ្ងន់ធ្ងរឡើងៗ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយមានតែការចូលមកចំពោះព្រះជាម្ចាស់ទេ ទើបយើងអាចទទួលបានសេចក្តីសង្គ្រោះ និងរស់រានមានជីវិត។ ដោយសារពេលវេលាជិតអស់ហើយ ខ្ញុំត្រូវតែប្រញាប់ដេញតាមសេចក្តីពិត និងបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលខ្ញុំគិតបែបនេះ ខ្ញុំក៏ជ្រើសរើសបំពេញភារកិច្ចរបស់ខ្ញុំពេញម៉ោង។ ក្នុងអំឡុងពេលនោះ ខ្ញុំបានចូលរួមការជួបជុំ និងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយខ្ញុំមានអារម្មណ៍អំណរក្នុងដួងចិត្ត ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ពីរខែក្រោយមក ខ្ញុំបានឈប់ពីការងារ។ ពេលប៉ាខ្ញុំឃើញខ្ញុំមិនធ្វើការ គាត់មិនសប្បាយចិត្តទាល់តែសោះ។ គាត់និយាយថា៖ «ឯងជឿលើព្រះជាម្ចាស់ជារឿងល្អហើយ ប៉ុន្តែឯងមិនអាចចេះតែឈប់ធ្វើការបែបនេះទេ។ ឯងអាចត្រឡប់ទៅធ្វើដូចមុនវិញទៅ ដោយបែងចែកពេលខ្លះធ្វើការ និងពេលខ្លះទៀតចូលរួមការជួបជុំ។ បើឯងមិនធ្វើការទេ តើឯងបានអីចិញ្ចឹមជីវិតទៅ? នេះជាពេលវេលាល្អបំផុតក្នុងជីវិតរបស់ឯង ដើម្បីដេញតាមអាជីពការងារ។ ប៉ានិយាយនេះ គឺដើម្បីល្អសម្រាប់ឯងប៉ុណ្ណោះ។ បើឯងមិនស្តាប់ប៉ាទេ ថ្ងៃណាមួយឯងនឹងស្តាយក្រោយមិនខាន!» ខ្ញុំមានអារម្មណ៍មិនល្អទាល់តែសោះ ក្រោយពេលឮគាត់និយាយបែបនេះ។ ខ្ញុំតែងតែស្តាប់គាត់គ្រប់រឿងពេញមួយជីវិតរបស់ខ្ញុំ តាំងពីខ្ញុំនៅតូចមកម្ល៉េះ។ តើគាត់នឹងខូចចិត្តប៉ុណ្ណាទៅ បើខ្ញុំមិនស្តាប់គាត់នៅពេលនេះ? ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតអំពីអារម្មណ៍ទទេស្អាតក្នុងដួងចិត្តរបស់ខ្ញុំកាលខ្ញុំកំពុងធ្វើការ ហើយឥឡូវនេះខ្ញុំមានអារម្មណ៍ពេញលេញយ៉ាងខ្លាំង នៅពេលដែលខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ។ ឥឡូវនេះ ខ្ញុំបានយល់ដឹងពីអ្វីដែលមានអត្ថន័យ និងមានតម្លៃក្នុងការដេញតាមក្នុងជីវិត។ លើសពីនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់កំពុងឈានចូលដល់ទីបញ្ចប់ហើយ ដូច្នេះ ខ្ញុំត្រូវតែចាប់យកពេលវេលាដ៏មានកំណត់ដែលខ្ញុំមាន ដើម្បីដេញតាមសេចក្តីពិត។ ការទទួលបានសេចក្តីពិត និងជីវិត នោះហើយជារឿងសំខាន់បំផុត។ ដោយគិតបែបនេះ ខ្ញុំក៏ប្រាប់ប៉ាខ្ញុំថា៖ «កន្លែងធ្វើការគឺពោរពេញទៅដោយគ្រោងការល្បិចកល និងការឈ្លោះប្រកែកផ្ទៃក្នុង។ តាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំនៅពេលនេះ ខ្ញុំកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងជីវិតហើយ»។ ប៉ុន្តែគាត់នៅតែព្យាយាមឃាត់ខ្ញុំមិនឱ្យជឿលើព្រះជាម្ចាស់។

ថ្ងៃមួយ ប៉ាខ្ញុំបានផ្ញើសារមកខ្ញុំថា៖ «កុំធ្វើឱ្យប៉ាខកចិត្តឱ្យសោះ»។ ទឹកភ្នែកក៏ស្រក់ចុះមកលើថ្ពាល់របស់ខ្ញុំភ្លាមៗ។ ខ្ញុំគិតក្នុងចិត្តថា៖ «ប៉ុន្មានឆ្នាំមកនេះ ប៉ាខ្ញុំតែងតែចង់ឱ្យខ្ញុំលេចធ្លោជាងគេ។ គាត់បានបង់ថ្លៃយ៉ាងច្រើនដើម្បីបណ្តុះបណ្តាលខ្ញុំ។ ឥឡូវនេះខ្ញុំលែងធ្វើការទៀតហើយ ក្តីសង្ឃឹមរបស់គាត់ត្រូវរលាយអស់។ គាត់ប្រាកដជាឈឺចាប់ខ្លាំងណាស់! ខ្ញុំធំហើយ ប៉ុន្តែខ្ញុំនៅតែធ្វើឱ្យគាត់បារម្ភពីខ្ញុំ។ តើនេះមិនមែនជារឿងអកតញ្ញូទេឬ? តាំងពីខ្ញុំនៅតូច ប៉ាខ្ញុំតែងតែទិញអ្វីដែលខ្ញុំចង់បានឱ្យខ្ញុំ គាត់តែងតែថ្នាក់ថ្នមខ្ញុំជានិច្ច។ បើខ្ញុំមិនធ្វើការទៀតទេនៅថ្ងៃអនាគត ខ្ញុំនឹងធ្វើឱ្យគាត់ខកចិត្ត ក្រោយពីការខិតខំប្រឹងប្រែង និងការចំណាយទាំងអស់ដែលគាត់បានធ្វើសម្រាប់ខ្ញុំ។ តើសាច់ញាតិ និងមិត្តភក្តិរបស់យើងនឹងគិតយ៉ាងណាចំពោះខ្ញុំ?» ក្នុងពេលដែលខ្ញុំកំពុងមានភាពអវិជ្ជមាន ខ្ញុំបាននឹកឃើញដល់អត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយវគ្គ ដូច្នេះខ្ញុំក៏រកមើលដើម្បីអាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងមនុស្សមានប្រភពមកពីអ្នកណា? តើនរណាដែលរែកពុនបន្ទុកដ៏ធំបំផុតសម្រាប់ជីវិតរបស់មនុស្ស? (ព្រះជាម្ចាស់។) មានតែព្រះជាម្ចាស់មួយអង្គគត់ ដែលស្រឡាញ់មនុស្សខ្លាំងបំផុត។ តើឪពុកម្ដាយ និងសាច់ញាតិបងប្អូនរបស់មនុស្សស្រឡាញ់ពួកគេយ៉ាងពិតប្រាកដឬទេ? តើសេចក្តីស្រឡាញ់ដែលពួកគេផ្ដល់នោះ ជាសេចក្តីស្រឡាញ់ពិតប្រាកដឬទេ? តើវាអាចសង្រ្គោះមនុស្សពីឥទ្ធិពលរបស់សាតាំងបានដែរឬទេ? វាមិនអាចទេ។ មនុស្សស្ពឹកស្រពន់ និងល្ងង់ខ្លៅ មិនមើលធ្លុះរឿងទាំងនេះទេ ហើយពួកគេតែងនិយាយថា៖ “តើព្រះជាម្ចាស់ស្រឡាញ់ខ្ញុំដោយរបៀបណាទៅ? ខ្ញុំគ្មានអារម្មណ៍ដឹងឡើយ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយខ្ញុំស្រឡាញ់ខ្ញុំខ្លាំងបំផុត។ ពួកគាត់បានបង់ថ្លៃសិក្សា និងឱ្យខ្ញុំរៀនជំនាញបច្ចេកទេស ដើម្បីឱ្យខ្ញុំអាចធ្វើអ្វីមួយដោយខ្លួនឯង នៅពេលខ្ញុំធំដឹងក្ដី ចង់ឱ្យខ្ញុំមានជោគជ័យ ក្លាយជាដួងតារាដែលមានភាពល្បីល្បាញ។ ឪពុកម្ដាយរបស់ខ្ញុំចំណាយលុយជាច្រើន ដើម្បីបណ្ដុះបណ្ដាលខ្ញុំ និងផ្គត់ផ្គង់ដល់ការអប់រំរបស់ខ្ញុំ តាមរយៈការរិះថាំ និងសន្សំសំចៃលើម្ហូបអាហារ។ ក្ដីស្រឡាញ់នេះពិតជាធំធេងពេកហើយ! ខ្ញុំគ្មានថ្ងៃអាចសងគុណពួកគាត់បានឡើយ!” តើអ្នករាល់គ្នាគិតថា នោះជាសេចក្តីស្រឡាញ់ដែរឬទេ? តើការដែលឪពុកម្ដាយរបស់អ្នកជួយអ្នកឱ្យទទួលបានភាពជោគជ័យ ក្លាយជាតារាល្បីល្បាញនៅក្នុងពិភពលោក មានការងារល្អ និងប្រឡូកក្នុងពិភពលោកនេះ មានផលវិបាកអ្វីខ្លះដែរ? ពួកគាត់ធ្វើឱ្យអ្នកដេញតាមឥតឈប់ឈរនូវភាពជោគជ័យ នាំកិត្តិយសដល់គ្រួសាររបស់អ្នក និងប្រឡូកក្នុងនិន្នាការអាក្រក់នៃលោកីយ៍ ដូច្នេះ នៅទីបំផុត អ្នកនឹងធ្លាក់ចូលទៅក្នុងភាពវិលវល់នៃអំពើបាប ទទួលការដាក់ទោស និងត្រូវវិនាស ដោយត្រូវសាតាំងលេបត្របាក់។ តើនេះជាសេចក្តីស្រឡាញ់ដែរឬទេ? នេះមិនមែនជាស្រឡាញ់អ្នកឡើយ នេះជាការធ្វើបាបអ្នក ជាការបំផ្លាញអ្នកវិញទេ។ នៅថ្ងៃណាមួយ អ្នកនឹងលិចលង់បន្តិចម្ដងៗរហូតដល់អ្នកនឹងមិនអាចប្រែចិត្តបាន លិចលង់បន្តិចម្ដងៗរហូតដល់អ្នកនឹងមិនអាចរំដោះខ្លួនចេញបាន ហើយអ្នកនឹងធ្លាក់នរកមិនខាន។ ពេលនោះ ទើបអ្នកដឹងថា៖ “អូ សេចក្តីស្រឡាញ់របស់ឪពុកម្ដាយ គឺជាសេចក្តីស្រឡាញ់នៃសាច់ឈាម។ សេចក្តីស្រឡាញ់បែបនេះគ្មានប្រយោជន៍ចំពោះការជឿលើព្រះជាម្ចាស់ ឬកាទទួលបានសេចក្តីពិតឡើយ ពោលគឺ វាមិនមែនជាសេចក្តីពិតពិតប្រាកដទេ!” អ្នករាល់គ្នាប្រហែលជាមិនទាន់ដឹងអំពីចំណុចនេះនៅឡើយទេ។ មនុស្សខ្លះនិយាយថា៖ “មិនថាព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងបែបណាទេ ក៏ខ្ញុំនៅតែគ្មានអារម្មណ៍ដឹងដែរ។ ខ្ញុំនៅតែយល់ថា ម្ដាយខ្ញុំស្រឡាញ់ខ្ញុំខ្លាំងបំផុត។ គាត់ជាមនុស្សស្និទ្ធស្នាលបំផុតចំពោះខ្ញុំនៅក្នុងលោកនេះ។ មានបទចម្រៀងមួយដែលមានចំណងជើងថា «ម៉ាក់គឺជាបុគ្គលដ៏អស្ចារ្យបំផុតនៅក្នុងលោកនេះ»។ ចំណងជើងនេះពិតជាស្របនឹងការពិត។ នេះជាការពិតប្រាកដណាស់!”។ នៅថ្ងៃណាមួយ នៅពេលអ្នកមានច្រកចូលទៅក្នុងជីវិតយ៉ាងពិតប្រាកដ ហើយនៅពេលអ្នកទទួលបានសេចក្តីពិត នោះអ្នកនឹងនិយាយថា៖ “ម្ដាយខ្ញុំមិនមែនជាបុគ្គលម្នាក់ដែលស្រឡាញ់ខ្ញុំខ្លាំងបំផុតឡើយ ហើយក៏មិនមែនជាឪពុកខ្ញុំនោះដែរ។ ព្រះជាម្ចាស់ស្រឡាញ់ខ្ញុំខ្លាំងបំផុត។ ព្រះអង្គគឺជាព្រះដែលខ្ញុំស្រឡាញ់បំផុត ព្រោះទ្រង់បានប្រទានជីវិតដល់ខ្ញុំ ហើយព្រះអង្គតែងតែដឹកនាំខ្ញុំ តែងតែផ្គត់ផ្គង់ខ្ញុំ និងសង្រ្គោះខ្ញុំពីឥទ្ធិពលរបស់សាតាំង។ មានតែព្រះជាម្ចាស់មួយអង្គគត់ គឺជាព្រះដែលអាចប្រទានជីវិតដល់មនុស្ស អាចដឹកនាំមនុស្ស និងគ្រប់គ្រងលើរបស់សព្វសារពើបាន”។ មានតែពេលដែលអ្នកយល់ពីសេចក្តីពិត និងបានទទួលសេចក្តីពិតទាំងស្រុងទេ ទើបអ្នកនឹងអាចយល់យ៉ាងស៊ីជម្រៅពីបន្ទូលទាំងនេះ» («ដើម្បីទទួលបានសេចក្តីពិត គេត្រូវតែរៀនមេរៀនពីមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗក្បែរខ្លួន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំធ្លាប់គិតថា កម្លាំង និងលុយកាក់ទាំងអស់ដែលប៉ាខ្ញុំបានលះបង់ដើម្បីបណ្តុះបណ្តាលខ្ញុំ គឺជាសេចក្តីស្រឡាញ់។ ប៉ុន្តែក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា អ្វីដែលប៉ាខ្ញុំមានចំពោះខ្ញុំមិនមែនជាសេចក្តីស្រឡាញ់ពិតនោះទេ។ គោលដៅរបស់គាត់គឺចង់ឱ្យខ្ញុំលះបង់កម្លាំងកាយចិត្តទាំងស្រុងទៅក្នុងការដេញតាមអាជីពការងារ រកលុយឱ្យបានច្រើន និងលេចធ្លោជាងគេ ដើម្បីឱ្យខ្ញុំទទួលបានការកោតសរសើរ និងការច្រណែនពីសាច់ញាតិ និងមិត្តភក្តិរបស់យើង ព្រមទាំងធ្វើឱ្យគាត់មានមុខមាត់។ ខ្ញុំបានគិតអំពីកាលដែលខ្ញុំកំពុងធ្វើការ ខ្ញុំអាចចូលរួមការជួបជុំបានតែម្តងគត់ក្នុងមួយសប្តាហ៍ ហើយខ្ញុំគ្មានពេលទាល់តែសោះដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលវេលា និងកម្លាំងរបស់ខ្ញុំទាំងអស់ ត្រូវបានចំណាយទៅលើការធ្វើការ និងការរកលុយ ព្រមទាំងការប្រៀបធៀបជាមួយមិត្តភក្តិ និងមិត្តរួមការងាររបស់ខ្ញុំ។ គំនិតរបស់ខ្ញុំពោរពេញទៅដោយការគិតពីរបៀបរកលុយ ហើយដើម្បីរកលុយឱ្យបានកាន់តែច្រើន ខ្ញុំរៀបគ្រោងការល្បិចកលនឹងមិត្តរួមការងាររបស់ខ្ញុំ និងបោកបញ្ឆោតអតិថិជន។ គំនិតរបស់ខ្ញុំត្រូវបានគ្រប់គ្រងទាំងស្រុងដោយកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ហើយដួងចិត្តខ្ញុំកាន់តែទទេស្អាត និងឈឺចាប់ឡើងៗ។ គឺដោយសារតែសេចក្តីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបខ្ញុំមានសំណាងគ្រប់គ្រាន់ក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ មកកាន់ពួកជំនុំ និងចាប់ផ្តើមបំពេញភារកិច្ចរបស់ខ្ញុំ។ ខ្ញុំលែងរស់នៅក្នុងនិន្នាការដ៏អាក្រក់របស់លោកីយ៍ ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈទៀតហើយ។ ប្រសិនបើខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំទេ ខ្ញុំប្រាកដជានៅតែជាប់គាំងក្នុងអន្លង់នៃកេរ្តិ៍ឈ្មោះ និងលាភសក្ការៈជាមិនខាន។ ខ្ញុំប្រាកដជាក្លាយជាមនុស្សកាន់តែអាក្រក់ឡើងៗ ហើយខ្ញុំប្រាកដជាបាត់បង់ឱកាសដើម្បីទទួលបានសេចក្តីសង្គ្រោះទាំងស្រុង។ ពេលដឹងបែបនេះ ខ្ញុំក៏ប្តេជ្ញាចិត្តក្នុងដួងចិត្តថា៖ ខ្ញុំពិតជាត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវនៅក្នុងពួកជំនុំ។ ខ្ញុំបានគិតដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «ប្រសិនបើឪពុកម្ដាយរបស់អ្នកមានភាពជាមនុស្សអន់ខ្សោយ ប្រសិនបើពួកគាត់តែងតែរារាំងអ្នកមិនឱ្យជឿលើព្រះជាម្ចាស់ និងមិនឱ្យបំពេញភារកិច្ចរបស់អ្នក ហើយប្រសិនបើពួកគាត់ថែមទាំងស្អប់អ្នក និងជេរប្រមាថអ្នកដោយសារតែអ្នកជឿលើព្រះជាម្ចាស់ទៀតនោះ តើអ្នកគួរធ្វើដូចម្ដេច? តើសេចក្ដីពិតអ្វីដែលអ្នកគួរអនុវត្ត? (ការកាត់កាល់។) នៅពេលនេះ អ្នកត្រូវតែកាត់កាល់ពួកគាត់ចោល។ អ្នកលែងមានកាតព្វកិច្ចណាមួយក្នុងការបង្ហាញសេចក្ដីកតញ្ញូចំពោះពួកគាត់ទៀតហើយ។ ប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ នោះពួកគាត់គឺជាគ្រួសារ ជាឪពុកម្ដាយរបស់អ្នក។ ប្រសិនបើពួកគាត់មិនជឿលើព្រះជាម្ចាស់ ហើយថែមទាំងទាស់ទទឹងនឹងព្រះជាម្ចាស់ទៀតនោះ មានន័យថា អ្នករាល់គ្នាកំពុងដើរលើផ្លូវផ្សេងគ្នាហើយ។ ពួកគាត់ជឿលើសាតាំង និងថ្វាយបង្គំស្ដេចអារក្ស ហើយពួកគាត់ដើរតាមផ្លូវរបស់សាតាំង។ ពួកគាត់ដើរលើផ្លូវផ្សេងពីអ្នក។ អ្នករាល់គ្នាលែងជាគ្រួសារនឹងគ្នាទៀតហើយ។ ពួកគាត់ចាត់ទុកអ្នកជឿលើព្រះជាម្ចាស់ថាជាសត្រូវ និងជាបច្ចាមិត្តរបស់ខ្លួន ដូច្នេះ អ្នកលែងមានកាតព្វកិច្ចមើលថែពួកគាត់ទៀតហើយ ហើយត្រូវតែកាត់ផ្ដាច់ពីពួកគាត់ឱ្យបានទាំងស្រុង» («តើអ្វីទៅជាតថភាពនៃសេចក្ដីពិត?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា ខ្ញុំ និងប៉ាគឺនៅលើផ្លូវពីរផ្សេងគ្នា៖ ប៉ាខ្ញុំបានខំប្រឹងធ្វើការរកលុយ និងដេញតាមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីឱ្យអ្នកដទៃគោរពស្ញប់ស្ញែងគាត់។ គាត់គឺនៅលើផ្លូវរបស់សាតាំងហើយ។ ចំណែកឯខ្ញុំវិញ ខ្ញុំជឿលើព្រះជាម្ចាស់ ហើយកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំគឺនៅលើផ្លូវនៃការដេញតាមសេចក្តីពិត និងទទួលបានសេចក្តីសង្គ្រោះ។ ពីមុន ខ្ញុំរស់នៅក្នុងមនោសញ្ចេតនាខាងសាច់ឈាមរបស់ខ្ញុំ ដោយគិតថា ខ្ញុំកំពុងធ្វើឱ្យប៉ាឈឺចាប់ និងខកចិត្តដោយសារតែខ្ញុំឈប់ធ្វើការ ហើយតែងតែធ្វើឱ្យគាត់ពិបាកចិត្តជានិច្ច។ ប៉ុន្តែថ្ងៃនេះ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំមានការវែកញែកខ្លះៗអំពីប៉ាខ្ញុំ។ គាត់មិនជឿលើព្រះជាម្ចាស់ទេ ហើយថែមទាំងព្យាយាមឃាត់ខ្ញុំមិនឱ្យជឿទៀតផង។ យើងមិននៅលើផ្លូវតែមួយទេ ដូច្នេះ ខ្ញុំមិនអាចមើលទៅគាត់ក្នុងទស្សនៈនៃសាច់ញាតិខាងសាច់ឈាមទៀតទេ។ ពេលខ្ញុំដឹងពីរឿងនេះ ខ្ញុំក៏លែងជាប់ការរឹតត្បិតដោយសារមនោសញ្ចេតនារបស់ខ្ញុំទៀតហើយ។

នៅខែធ្នូ ឆ្នាំ ២០២២ ខ្ញុំត្រូវចាកចេញពីផ្ទះ ព្រោះខ្ញុំរវល់ខ្លាំងជាមួយនឹងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំត្រឡប់មកផ្ទះវិញតែម្តងគត់ក្នុងមួយសប្តាហ៍។ មានពេលមួយ ពេលខ្ញុំមកផ្ទះ ប៉ាបាននិយាយមកកាន់ខ្ញុំយ៉ាងម៉ឺងម៉ាត់ថា៖ «តើពេលណាទើបឯងទៅរកការងារធ្វើ? បើឯងមិនទៅធ្វើការទេ អ៊ីចឹងកុំនៅទីនេះអី។ ត្រឡប់ទៅស្រុកកំណើតនៅឯជនបទវិញទៅ!» ខ្ញុំចាប់ផ្តើមបារម្ភថា៖ «បើខ្ញុំមិនស្តាប់គាត់ទេ តើគាត់ពិតជានឹងបញ្ជូនខ្ញុំទៅស្រុកកំណើតវិញមែនឬ? ចុះពេលនោះ តើខ្ញុំនៅតែអាចបំពេញភារកិច្ចរបស់ខ្ញុំបានទៀតឬអត់?» បន្ទាប់ពីពេលនោះមក ខ្ញុំតែងតែលួចចេញក្រៅដើម្បីទៅបំពេញភារកិច្ចរបស់ខ្ញុំ។ មានពេលមួយ ពេលខ្ញុំរៀបនឹងចេញទៅបំពេញភារកិច្ចរបស់ខ្ញុំ ប៉ាក៏បានឃើញខ្ញុំ។ គាត់និយាយយ៉ាងកាចថា៖ «បើឯងលួចចេញទៅក្រៅម្តងទៀត កុំត្រឡប់មកវិញឱ្យសោះ។ បើឯងហ៊ានមក ប៉ានឹងវាយបំបាក់ជើងឯង! ប៉ាមិនមែនគ្រាន់តែគំរាមទេ។ សាកមើលទៅដឹងហើយ!» ខ្ញុំមានអារម្មណ៍ភ័យខ្លាចបន្តិច ហើយក៏គិតថា៖ «បើខ្ញុំចេញទៅ ហើយត្រឡប់មកវិញ តើគាត់ពិតជានឹងវាយបំបាក់ជើងខ្ញុំមែនឬ? តើខ្ញុំគួរតែបន្តបំពេញភារកិច្ចរបស់ខ្ញុំទៀតឬអត់?» ខ្ញុំមានអារម្មណ៍តានតឹងក្នុងចិត្តយ៉ាងខ្លាំង ដោយឆ្ងល់ថា៖ «ប៉ុន្តែបើខ្ញុំមិនទៅទេ ចុះភារកិច្ចរបស់ខ្ញុំគិតយ៉ាងម៉េចទៅ? កិច្ចការរបស់ពួកជំនុំមានច្រើនណាស់ ហើយការមិនត្រឡប់ទៅវិញឱ្យទាន់ពេល នឹងធ្វើឱ្យរាំងស្ទះដល់កិច្ចការមិនខាន»។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយស្វែងរក។ បន្ទាប់មក ខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មិនថាមានរឿងអ្វីកើតឡើងចំពោះអ្នកនោះទេ មិនថាវាជាការល្បងល ឬជាការសាកល្បង ឬមួយអ្នកត្រូវគេដោះស្រាយជាមួយឡើយ ហើយមិនថាមនុស្សប្រព្រឹត្តចំពោះអ្នកបែបណាទេ ជាដំបូង អ្នកគួរតែទុកបញ្ហាទាំងនោះនៅម្ដុំសិន ហើយចូលមកចំពោះព្រះជាម្ចាស់នៅក្នុងការឧស្សាហ៍អធិស្ឋាន ការស្វែងរកសេចក្តីពិត និងការកែតម្រូវសភាពរបស់អ្នកជាមុនសិន។ អ្នកគួរតែធ្វើកិច្ចការនេះជាមុនសិន។ អ្នកគួរតែនិយាយថា៖ “មិនថាបញ្ហានេះធំបែបណា ទោះបីមេឃធ្លាក់ចុះមកក៏ដោយ ក៏ខ្ញុំត្រូវបំពេញភារកិច្ចខ្ញុំឱ្យបានល្អដែរ។ ដរាបណាខ្ញុំនៅមានដង្ហើមដក ខ្ញុំនឹងមិនបោះបង់ភារកិច្ចខ្ញុំឡើយ”។ ដូច្នេះ តើអ្នកត្រូវបំពេញភារកិច្ចរបស់អ្នកដោយរបៀបណា? អ្នកមិនអាចគ្រាន់តែធ្វើការឱ្យតែរួចពីដៃ ឬមានតែវត្តមានខាងរូបកាយ តែចិត្តមិននៅជាប់ខ្លួននោះឡើយ ពោលគឺ អ្នកត្រូវតែផ្តោតចិត្ត និងគំនិតរបស់អ្នកទៅលើភារកិច្ចរបស់អ្នក» («ច្រកចូលទៅក្នុងជីវិតចាប់ផ្តើមដោយការបំពេញភារកិច្ច» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្តល់សេចក្តីជំនឿដល់ខ្ញុំ។ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ សូម្បីតែប៉ាខ្ញុំពិតជាវាយបំបាក់ជើងខ្ញុំមែនក៏ដោយ ក៏ខ្ញុំត្រូវតែបំពេញទំនួលខុសត្រូវរបស់ខ្ញុំ ហើយមិនអាចបោះបង់ភារកិច្ចរបស់ខ្ញុំបានឡើយ។ ពេលគិតបែបនេះភ្លាម ខ្ញុំក៏មានកម្លាំងចិត្តយ៉ាងខ្លាំង ហើយបានចាកចេញពីផ្ទះដើម្បីទៅបំពេញភារកិច្ចរបស់ខ្ញុំ។ ក្រោយមក ពេលខ្ញុំត្រឡប់មកផ្ទះវិញ ប៉ាមិនបានវាយខ្ញុំទេ ប៉ុន្តែគាត់នៅតែព្យាយាមបញ្ចុះបញ្ចូលខ្ញុំឱ្យទៅធ្វើការដដែល។ ទោះយ៉ាងណាក៏ដោយ ខ្ញុំមិនត្រូវបានគាត់រឹតត្បិតទៀតឡើយ ហើយនៅតែបន្តបំពេញភារកិច្ចរបស់ខ្ញុំ។

នៅខែកុម្ភៈ ឆ្នាំ ២០២៣ ខ្ញុំមិនបានត្រឡប់មកផ្ទះរយៈពេលមួយខែ ព្រោះខ្ញុំរវល់ខ្លាំងជាមួយនឹងភារកិច្ចរបស់ខ្ញុំ ហើយនាគដ៏ធំមានសម្បុរក្រហមកំពុងធ្វើទុកបុកម្នេញ និងចាប់ខ្លួនអ្នកជឿយ៉ាងសាហាវឃោរឃៅ។ ប៉ាខ្ញុំបាននិយាយទាំងខឹងថា៖ «លើកនេះ ប៉ានឹងចងច្រវាក់ឯង មិនឱ្យឯងចេញទៅណាបានទេ!» តាំងពីខ្ញុំនៅតូចមក ប៉ាមិនដែលនិយាយមកកាន់ខ្ញុំបែបនេះទេ គឺមុខគាត់ក្រហម ហើយឡើងសរសៃកដោយសារកំហឹង។ ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។ ល្ងាចនោះ ប្អូនស្រីរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំទាំងទឹកភ្នែកថា៖ «បង កុំទៅអី។ ប៉ាតែងតែរអ៊ូរទាំរហូតរាល់ពេលដែលបងមិននៅ។ បងមិនខ្វល់ពីម៉ាក់ និងខ្ញុំសោះ»។ ថ្ងៃបន្ទាប់ ពេលខ្ញុំរៀបនឹងចេញទៅបំពេញភារកិច្ចរបស់ខ្ញុំ ម៉ាក់ខ្ញុំបានឃាត់ខ្ញុំ ហើយនិយាយថា៖ «ស្តាប់ប៉ាឯងទៅ ហើយរកការងារធ្វើសិនទៅ! ម៉េចក៏ឯងរឹងរូសម្ល៉េះ?» ខ្ញុំមានអារម្មណ៍ថាទន់ខ្សោយក្នុងចិត្តយ៉ាងខ្លាំង។ ខ្ញុំគិតក្នុងចិត្តថា៖ «ពីមុន ម៉ាក់ និងប្អូនស្រីមិនដែលជំទាស់នឹងជំនឿ ឬភារកិច្ចរបស់ខ្ញុំទេ ប៉ុន្តែឥឡូវនេះ ពួកគាត់បែរជាកាន់ជើងប៉ាទៅវិញ។ បើខ្ញុំនៅតែបន្តបំពេញភារកិច្ចរបស់ខ្ញុំ ប៉ានឹងឈ្លោះជាមួយម៉ាក់ជារៀងរាល់ថ្ងៃមិនខាន។ ចុះបើចំណងទាក់ទងរបស់ពួកគាត់ត្រូវបែកបាក់ ហើយពួកគាត់លែងលះគ្នា តើគិតយ៉ាងម៉េចទៅ? បើខ្ញុំមិនស្តាប់ប៉ាទេ តើខ្ញុំនៅតែអាចរស់នៅក្នុងផ្ទះនេះបានទៀតឬអត់?» ខ្ញុំមានអារម្មណ៍បារម្ភ និងភ័យខ្លាចបន្តិច ហើយក៏បានគិតចង់ទៅរកការងារធ្វើ និងបោះបង់ភារកិច្ចរបស់ខ្ញុំ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ពេលបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍សុខសាន្ត និងអំណរក្នុងចិត្ត។ ពេលនេះ មហន្តរាយគ្រប់ប្រភេទកំពុងធ្លាក់ចុះមក ហើយកិច្ចការរបស់ព្រះជាម្ចាស់កំពុងឈានចូលដល់ទីបញ្ចប់ហើយ។ ខ្ញុំមិនចង់បាត់បង់ឱកាសក្នុងការទទួលបានសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ «ឱព្រះជាម្ចាស់អើយ ចិត្តទូលបង្គំកំពុងទន់ខ្សោយ និងឈឺចាប់ណាស់។ ទូលបង្គំខ្លាចថាគ្រួសារមួយនេះនឹងត្រូវបែកបាក់គ្នាមែន ប៉ុន្តែទូលបង្គំមិនចង់ត្រូវបានរឹតត្បិតឡើយ។ សូមប្រទានសេចក្តីជំនឿដល់ទូលបង្គំ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ទូលបង្គំ»។ បន្ទាប់ពីនោះមក ខ្ញុំក៏ស្វែងរកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអាន។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នកត្រូវតែស៊ូទ្រាំគ្រប់ទាំងអស់។ សម្រាប់ខ្ញុំ អ្នកត្រូវតែត្រៀមខ្លួនលះបង់អ្វីគ្រប់យ៉ាងដែលអ្នកមាន ហើយធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានដើម្បីដើរតាមខ្ញុំ ហើយត្រៀមខ្លួនលះបង់អ្វីទាំងអស់របស់អ្នក។ ឥឡូវនេះជាពេលដែលខ្ញុំនឹងល្បងលអ្នក៖ តើអ្នកនឹងផ្តល់ភាពស្មោះស្ម័គ្ររបស់អ្នកមកលើខ្ញុំទេ? តើអ្នកអាចដើរតាមខ្ញុំដល់ចុងផ្លូវបានទេ? ចូរកុំខ្លាច។ ដោយមានការគាំទ្រពីខ្ញុំ តើអ្នកណាអាចបិទផ្លូវនេះបាន? ចូរចងចាំរឿងនេះ! សូមកុំភ្លេចឱ្យសោះ! អ្វីទាំងអស់ដែលកើតឡើង គឺដោយបំណងព្រះហឫទ័យល្អរបស់ខ្ញុំ ហើយអ្វីគ្រប់យ៉ាងស្ថិតនៅក្រោមការសង្កេតរបស់ខ្ញុំ។ តើអ្នកអាចធ្វើតាមព្រះបន្ទូលរបស់ខ្ញុំនៅក្នុងអ្វីទាំងអស់ដែលអ្នកនិយាយ និងធ្វើបានឬទេ? នៅពេលការល្បងលដោយមានសម្ពាធកើតមកលើអ្នក តើអ្នកនឹងលុតជង្គង់ចុះ ហើយស្រែកហៅឬទេ? ឬតើអ្នកនឹងក្រាបពួនដោយមិនមានសមត្ថភាពក្នុងការឆ្ពោះទៅមុខបាន?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នកត្រូវតែមានភាពក្លាហានរបស់ខ្ញុំនៅក្នុងខ្លួនអ្នក ហើយអ្នកត្រូវតែមានគោលការណ៍ នៅពេលប្រឈមនឹងសាច់ញាតិដែលមិនជឿ។ ទោះយ៉ាងណាក៏ដោយ ដើម្បីជាប្រយោជន៍ដល់ខ្ញុំ អ្នកក៏មិនត្រូវទោរទន់ទៅតាមវិញ្ញាណអាក្រក់នោះដែរ។ ចូរពឹងផ្អែកលើប្រាជ្ញារបស់ខ្ញុំ ដើម្បីដើរតាមផ្លូវដ៏គ្រប់លក្ខណ៍។ មិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិតណាមួយរបស់សាតាំងកើតមានឡើយ។ ចូរដាក់ការខិតខំប្រឹងប្រែងទាំងអស់របស់អ្នក ដោយការដាក់ចិត្តរបស់អ្នកនៅចំពោះខ្ញុំ ហើយខ្ញុំនឹងកម្សាន្តចិត្តអ្នក និងផ្ដល់ឱ្យអ្នកនូវសន្តិភាព និងសុភមង្គល។ កុំព្យាយាមធ្វើបែបជាក់លាក់ណាមួយនៅចំពោះមុខមនុស្សដទៃឡើយ។ តើការធ្វើឱ្យខ្ញុំពេញព្រះហឫទ័យ មិនមានតម្លៃ និងមានទំងន់ច្រើនមែនទេ? ក្នុងការបំពេញព្រះហឫទ័យខ្ញុំ តើអ្នកនឹងមិនត្រូវបានបំពេញបន្ថែមទៅដោយសន្តិភាព និងសុភមង្គលដ៏អស់កល្បជានិច្ច និងជារៀងរហូតទេឬ?» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១០ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានផ្តល់សេចក្តីជំនឿដល់ខ្ញុំ។ ខ្ញុំមិនគួរខ្លាចនេះខ្លាចនោះឡើយ ខ្ញុំត្រូវតែមានសេចក្តីជំនឿលើព្រះជាម្ចាស់។ ខ្ញុំមិនអាចបោះបង់ភារកិច្ចរបស់ខ្ញុំ ត្រឹមតែព្រោះខ្ញុំខ្លាចគ្រួសាររបស់ខ្ញុំបែកបាក់គ្នានោះទេ។ ខ្ញុំបានឃើញថា មនោសញ្ចេតនារបស់ខ្ញុំចំពោះគ្រួសារគឺខ្លាំងពេកហើយ។ ខ្ញុំមិនទាន់បានប្រគល់ដួងចិត្តរបស់ខ្ញុំទាំងស្រុងថ្វាយព្រះជាម្ចាស់ទេ ហើយខ្ញុំក៏គ្មានការប្តេជ្ញាចិត្តក្នុងការលះបង់អ្វីៗទាំងអស់ ដើម្បីដើរតាមទ្រង់ដែរ។ តើខ្ញុំមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឯណាទៅ? ទោះបីជាលំបាកយ៉ាងណាក៏ដោយ ក៏ខ្ញុំត្រូវតែពឹងផ្អែកលើព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយទ្រង់ដែរ។ ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអាពាហ៍ពិពាហ៍ និងវាសនារបស់មនុស្ស មនុស្សគ្រប់រូបសុទ្ធតែមានវាសនារៀងៗខ្លួន។ រឿងអាពាហ៍ពិពាហ៍របស់ប៉ាម៉ាក់ខ្ញុំ និងការដែលថាគ្រួសារមួយនេះនឹងត្រូវបែកបាក់គ្នាឬអត់នោះ គឺអាស្រ័យលើព្រះជាម្ចាស់។ ថាតើវាសនារបស់ខ្ញុំនៅថ្ងៃអនាគតនឹងទៅជាយ៉ាងណានោះ ក៏ស្ថិតក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរ ប៉ាខ្ញុំមិនមែនជាអ្នកសម្រេចចុងក្រោយឡើយ។ ខ្ញុំត្រូវតែប្រកាន់ខ្ជាប់នូវភារកិច្ចរបស់ខ្ញុំ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ បើខ្ញុំស្តាប់ប៉ា ហើយឈប់បំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំនឹងមិនចាំបាច់រងការធ្វើទុក្ខបុកម្នេញពីគ្រួសារខ្ញុំទេ ប៉ុន្តែនោះជាការក្បត់ព្រះជាម្ចាស់ ហើយវានឹងក្លាយជាការឈឺចាប់ដ៏អស់កល្បជានិច្ច!

មួយថ្ងៃទៀតបានកន្លងផុតទៅ។ ព្រឹកព្រលឹម ខ្ញុំកំពុងរៀបចំខ្លួនចេញទៅបំពេញភារកិច្ចរបស់ខ្ញុំ។ គួរឱ្យភ្ញាក់ផ្អើលណាស់ ប៉ាខ្ញុំបានក្រោកតាំងពីម៉ោងបួន ម៉ោងប្រាំព្រឹក ដើម្បីចាំមើលខ្ញុំ។ ម៉ោងប្រាំមួយជាង គាត់បានចូលមកក្នុងបន្ទប់របស់ខ្ញុំ ហើយបើកវីដេអូពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានរបស់បក្សកុម្មុយនីស្តចិន ដែលមួលបង្កាច់ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាឱ្យខ្ញុំមើល។ ខ្ញុំដឹងថាសេចក្តីរាយការណ៍ព័ត៌មានទាំងនោះមិនមែនជារឿងពិតទេ ជាពិសេស ដោយសារខ្ញុំបានយល់ដឹងសេចក្តីពិតខ្លះៗ ក្រោយពីបំពេញភារកិច្ចរបស់ខ្ញុំអស់រយៈពេលយ៉ាងយូរមក ដូច្នេះ ខ្ញុំមិនរងឥទ្ធិពលពីពាក្យចចាមអារ៉ាមគ្មានមូលដ្ឋានទាំងនោះឡើយ។ ដោយឃើញថាអាកប្បកិរិយារបស់ខ្ញុំមិនមានការផ្លាស់ប្តូរ ប៉ាក៏ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ ដោយនិយាយថា៖ «មួយរយៈនេះ ប៉ាបារម្ភ និងខ្វាយខ្វល់ពីឯងខ្លាំងណាស់។ ប៉ាជាអ្នកចិញ្ចឹមបីបាច់ឯងដោយផ្ទាល់ដៃ។ ប៉ាធ្វើបែបនេះគឺដើម្បីល្អសម្រាប់ឯងប៉ុណ្ណោះ តើប៉ាអាចធ្វើបាបឯងកើតឬ? បើឯងទៅធ្វើការឥឡូវនេះ ប៉ានឹងទិញទូរស័ព្ទថ្មីតម្លៃជាងមួយម៉ឺនយ័នឱ្យឯង។ ពេលប្អូនស្រីឯងឈប់សម្រាកពីសាលា ប៉ានឹងឱ្យលុយឯង ដើម្បីឱ្យឯងទាំងពីរនាក់ទៅដើរលេងនៅសានយ៉ា»។ ពេលឮប៉ានិយាយបែបនេះ ខ្ញុំមានអារម្មណ៍ថា បើខ្ញុំមិនស្តាប់គាត់លើកនេះទេ ខ្ញុំពិតជាធ្វើឱ្យគាត់ខកចិត្តខ្លាំងណាស់។ ប៉ុន្តែខ្ញុំក៏ដឹងដែរថា ការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺជាផ្លូវដ៏ត្រឹមត្រូវក្នុងជីវិត ហើយខ្ញុំមិនអាចបោះបង់វាបានឡើយ។ ខ្ញុំមានភាពរារែកក្នុងចិត្ត។ ខ្ញុំបានដឹងថាសភាពរបស់ខ្ញុំគឺខុសហើយ ដូច្នេះ ខ្ញុំក៏អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ក្នុងចិត្ត ដោយទូលសូមទ្រង់ថែរក្សាដួងចិត្តខ្ញុំ កុំឱ្យរងឥទ្ធិពលពីពាក្យសម្តីរបស់ប៉ា។ ប៉ាឃើញខ្ញុំមិននិយាយអ្វីសោះ គាត់ក៏ត្រឡប់ទៅបន្ទប់ទទួលភ្ញៀវវិញ។

បន្ទាប់ពីនោះមក ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយបានដឹងថា ការដែលប៉ាខ្ញុំរារាំងជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ គឺជាការរំខានរបស់សាតាំង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះនៅឡើយ នោះជីវិតរបស់ពួកគេរមែងតែងត្រូវសាតាំងជ្រៀតជ្រែក ហើយថែមទាំងត្រូវវាគ្រប់គ្រងទៀតផង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនទាន់បានសង្គ្រោះ គឺនៅជាអ្នកទោសរបស់សាតាំងនៅឡើយ ពួកគេគ្មានសេរីភាព ពួកគេមិនទាន់ត្រូវបានសាតាំងដោះលែងនៅឡើយទេ ពួកគេគ្មានលក្ខណៈសម្បត្តិ ក៏គ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ដែរ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាវាយប្រហារយ៉ាងឃោរឃៅផង។ មនុស្សបែបនេះ គ្មានសុភមង្គលអ្វីត្រូវលើកមកនិយាយទេ ពួកគេគ្មានសិទ្ធិទទួលបានវត្តមាននៃជីវិតធម្មតាមួយដែលត្រូវលើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកត្រូវមកនិយាយនោះទេ» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ «ព្រះជាម្ចាស់មានវិធី និងមធ្យោបាយជាច្រើនដើម្បីសាកល្បងមនុស្ស ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ “ការសហការ” ពីសត្រូវរបស់ព្រះជាម្ចាស់ដែលជាសាតាំងនេះឯង។ នេះមានន័យថា ការប្រទានគ្រឿងសាស្ត្រាវុធដល់មនុស្សដើម្បីធ្វើសឹកជាមួយសាតាំង គឺព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឱ្យសាតាំង និងអនុញ្ញាតឱ្យសាតាំង “សាកល្បង” កម្ពស់របស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំងបាន ប្រសិនបើគេអាចគេចផុតពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិត នោះមនុស្សបានឆ្លងផុតការសាកល្បងជាមិនខាន។ ប៉ុន្តែ ប្រសិនបើមនុស្សមិនអាចចាកចេញពីក្បួនសឹករបស់សាតាំងបាន ហើយចុះចូលនឹងសាតាំង នោះគេនឹងឆ្លងមិនផុតពីការសាកល្បងនេះទេ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខខណ្ឌវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺថាតើមនុស្សអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនបានឬអត់ នៅពេលត្រូវសាតាំងវាយប្រហារ ហើយថាតើគេបានបោះបង់ចោលព្រះជាម្ចាស់ ហើយបានចុះចាញ់ និងចុះចូលនឹងសាតាំងឬអត់ នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ អាចនិយាយបានថា មនុស្សត្រូវបានសង្គ្រោះឬអត់នោះ គឺអាស្រ័យលើថា តើគេអាចយកឈ្នះ និងបង្ក្រាបសាតាំងបានឬអត់ ហើយគេអាចទទួលបានសេរីភាពឬអត់នោះ គឺអាស្រ័យលើថាតើគេខ្លួនឯងអាចលើកគ្រឿងសាស្ត្រាវុធដែលព្រះជាម្ចាស់បានប្រទានឱ្យគេនោះ ដើម្បីយកឈ្នះលើចំណងរបស់សាតាំង ដោយធ្វើឱ្យសាតាំងលះបង់ក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឱ្យនៅម្នាក់ឯងឬអត់។ ប្រសិនបើសាតាំងលះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នោះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងលែងចោទប្រកាន់ និងជ្រៀតជ្រែកមនុស្សម្នាក់នេះទៀតឡើយ វាក៏នឹងឈប់ធ្វើទារុណកម្ម ឬវាយប្រហារពួកគេដោយគ្មានមេត្តាម្ដងទៀតដែរ។ មានតែមនុស្សបែបនេះទេ ដែលត្រូវព្រះជាម្ចាស់ទទួលយកយ៉ាងពិតប្រាកដនោះ។ នេះគឺជាដំណើរទាំងស្រុងដែលព្រះជាម្ចាស់ទទួលបានមនុស្ស» («កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា ខ្ញុំនៅមិនទាន់ដើរចេញពីក្បួនទ័ពរបស់សាតាំងទាំងស្រុងនៅឡើយទេ។ សាតាំងនៅតែប្រើប៉ាខ្ញុំ ដើម្បីមករំខានខ្ញុំជានិច្ច ដោយបង្ខំបញ្ចុកខ្ញុំនូវពាក្យចចាមអារ៉ាមប្រឌិតរបស់បក្សកុម្មុយនីស្តចិន។ ពេលវាឃើញថាខ្ញុំមិនស្តាប់ វាបានប្រើមនោសញ្ចេតនាគ្រួសារ និងពាក្យសម្តីទន់ភ្លន់ ដោយព្យាយាមប្រើគ្រប់ល្បិចកល ទាំងរឹង និងទន់ ក្នុងបំណងធ្វើឱ្យខ្ញុំក្បត់ព្រះជាម្ចាស់។ វាពិតជាគួរឱ្យស្អប់ខ្ពើមណាស់! ខ្ញុំនឹកឃើញកាលដែលយ៉ូបប្រឈមមុខនឹងការល្បួងរបស់សាតាំង។ ហ្វូងចៀម និងហ្វូងគោរបស់គាត់ ដែលធ្លាប់តែគ្របដណ្តប់ពេញភ្នំ ត្រូវបាត់បង់អស់ គាត់មានដំបៅពេញខ្លួន ហើយប្រពន្ធគាត់ក៏ជំរុញឱ្យគាត់បោះបង់ព្រះជាម្ចាស់ចោល។ ប៉ុន្តែយ៉ូបបាននិយាយថា៖ «យេហូវ៉ាបានប្រទានឱ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមតម្កើងព្រះនាមព្រះយេហូវ៉ា» (យ៉ូប ១:២១)។ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលទុក្ខវេទនាមិនបាន?» (យ៉ូប ២:១០)។ ពេលយ៉ូបប្រឈមមុខនឹងការល្បងលរបស់គាត់ គាត់មិនបានបោះបង់ព្រះជាម្ចាស់ទេ ហើយគាត់បានប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់គាត់ថ្វាយព្រះជាម្ចាស់។ ខ្ញុំត្រូវតែយកគំរូតាមយ៉ូប យកឈ្នះលើសាតាំង ដោយប្រើប្រាស់អាវុធនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងការឡោមព័ទ្ធរបស់វា និងប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំថ្វាយព្រះជាម្ចាស់។ ខ្ញុំបានអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ហើយបានធ្វើការប្តេជ្ញាចិត្ត ដោយទូលសូមទ្រង់ប្រទានសេចក្តីជំនឿដល់ខ្ញុំ ដើម្បីប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្ញុំ។

ខ្ញុំបានអានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីរបីវគ្គទៀត ហើយមានការយល់ដឹងខ្លះៗអំពីខ្លួនឯង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «អ្នកត្រូវតែរងទុក្ខលំបាកសម្រាប់សេចក្តីពិត អ្នកត្រូវតែលះបង់ខ្លួនឯងសម្រាប់សេចក្តីពិត អ្នកត្រូវតែស៊ូទ្រាំនឹងភាពអាម៉ាស់សម្រាប់សេចក្តីពិត ហើយអ្នកត្រូវតែរងទុក្ខវេទនាថែមទៀត សម្រាប់ជាប្រយោជន៍ក្នុងការទទួលបាននូវសេចក្ដីពិតកាន់តែច្រើនដែរ។ នេះជាអ្វីដែលអ្នកគួរធ្វើ។ អ្នកមិនត្រូវបោះចោលសេចក្តីពិតសម្រាប់តែប្រយោជន៍ក្នុងការរីករាយនឹងភាពសុខដុមជាមួយក្រុមគ្រួសារឡើយ ហើយអ្នកក៏មិនត្រូវបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពពេញមួយជីវិត សម្រាប់តែប្រយោជន៍ដល់ភាពសប្បាយបណ្ដោះអាសន្ននោះដែរ។ អ្នកគួរតែដេញតាមអ្វីគ្រប់យ៉ាងដែលស្រស់ស្អាតនិងល្អ ហើយអ្នកគួរតែដេញតាមផ្លូវមួយនៅក្នុងជីវិតដែលកាន់តែមានអត្ថន័យ។ ប្រសិនបើអ្នករស់នៅក្នុងជីវិតកម្រិតទាបបែបនេះ ហើយមិនមានគោលដៅណាមួយក្នុងការដេញតាមទេនោះ តើការនេះមិនធ្វើឱ្យខ្ជះខ្ជាយដល់ជីវិតរបស់អ្នកទេឬអី? តើអ្នកអាចទទួលបានអ្វីខ្លះទៅចេញពីជីវិតបែបនេះ? អ្នកគួរតែបោះបង់ចោលរាល់សេចក្តីសប្បាយទាំងឡាយខាងសាច់ឈាម សម្រាប់តែសេចក្តីពិតមួយប៉ុណ្ណោះ។ ហើយមិនគួរគ្រវាត់ចោលគ្រប់ទាំងសេចក្តីពិតដើម្បីសេចក្តីសប្បាយតែបន្ដិចនោះឡើយ។ មនុស្សបែបនេះគ្មានសុចរិតភាព ឬសេចក្តីថ្លៃថ្នូរឡើយ ហើយជីវិតរបស់គេក៏គ្មានអត្ថន័យអ្វីដែរ!» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «អ្នករាល់គ្នាបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែអ្នករាល់គ្នាមិនដែលតបស្នងដល់ខ្ញុំនូវភាពស្មោះត្រង់វិញ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ អ្នករាល់គ្នាបានវិលវល់ជុំវិញមនុស្សដែលអ្នករាល់គ្នាស្រឡាញ់ និងអ្វីៗដែលគាប់ចិត្តអ្នករាល់គ្នាដល់ថ្នាក់មិនថានៅពេលណា មិនថាអ្នករាល់គ្នាទៅទីណា ក៏អ្នករាល់គ្នារក្សាវានៅជាប់នឹងចិត្តអ្នករាល់គ្នា ហើយមិនដែលបោះបង់ចោលវាម្ដងណាឡើយ។ រាល់ពេលដែលអ្នករាល់គ្នាចង់ធ្វើ ឬងប់ងល់នឹងរឿងណាមួយដែលអ្នករាល់គ្នាស្រឡាញ់ ការនេះកើតឡើងនៅពេលដែលអ្នករាល់គ្នាកំពុងដើរតាមខ្ញុំ ឬសូម្បីតែពេលអ្នករាល់គ្នាកំពុងស្តាប់ពាក្យរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាទៅចុះថា អ្នករាល់គ្នាកំពុងប្រើប្រាស់ភាពស្មោះត្រង់ដែលខ្ញុំតម្រូវពីអ្នករាល់គ្នា មកស្មោះត្រង់នឹងសេចក្តីស្រឡាញ់ “វត្ថុកំណាន់” របស់អ្នករាល់គ្នាជំនួសវិញ។ ទោះបីអ្នករាល់គ្នាលះបង់កិច្ចការមួយ ឬពីរ សម្រាប់ខ្ញុំក៏ដោយ ក៏វាមិនបង្ហាញនូវកិច្ចការទាំងអស់របស់អ្នករាល់គ្នា ហើយក៏មិនបង្ហាញថា អ្នករាល់គ្នាពិតជាស្មោះត្រង់ចំពោះខ្ញុំដែរ» («តើអ្នកស្មោះត្រង់ចំពោះអ្នកណាឱ្យប្រាកដ?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ក្រោយពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ខ្ញុំបានយល់ដឹងថា ខ្ញុំត្រូវតែរងទុក្ខដើម្បីសេចក្តីពិត ហើយខ្ញុំមិនគួរណាបោះបង់សេចក្តីពិតចោល ត្រឹមតែដើម្បីរីករាយនឹងសេចក្តីសុខក្នុងគ្រួសារនោះទេ។ អស់រយៈពេលដែលខ្ញុំបានជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំមក ខ្ញុំតែងតែព្យាយាមថែរក្សាគ្រួសារមួយនេះដោយប្រយ័ត្នប្រយែង ដោយខ្លាចថាទំនាក់ទំនងរបស់ខ្ញុំជាមួយពួកគាត់នឹងត្រូវបែកបាក់ ហើយខ្ញុំនឹងមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ពេលប្រឈមមុខនឹងការបញ្ចុះបញ្ចូល និងការគំរាមកំហែងម្តងហើយម្តងទៀតរបស់ប៉ាខ្ញុំ ខ្ញុំមានអារម្មណ៍ថាទន់ខ្សោយក្នុងចិត្តយ៉ាងខ្លាំង ហើយខ្ញុំក៏ពិបាកសម្រេចចិត្ត ដោយស្ទាក់ស្ទើរមិនហ៊ានចេញទៅបំពេញភារកិច្ចរបស់ខ្ញុំទៀត។ ខ្ញុំបានឃើញថា ខ្ញុំតែងតែស្មោះត្រង់ចំពោះគ្រួសារមួយនេះ មិនមែនចំពោះព្រះជាម្ចាស់ទេ ហើយខ្ញុំពិតជាមិនបានដាក់ការដេញតាមសេចក្តីពិតជាចម្បងឡើយ។ ដោយសារតែមនោសញ្ចេតនារបស់ខ្ញុំចំពោះគ្រួសារគឺខ្លាំងពេក ខ្ញុំបានធ្លាក់ចូលក្នុងសេចក្តីល្បួងរបស់សាតាំងជាច្រើនដង ហើយស្ទើរតែបានក្បត់ព្រះជាម្ចាស់ទៅហើយ។ ពេលនោះហើយទើបខ្ញុំបានឃើញថា សាតាំងធ្វើឱ្យមនុស្សរស់នៅក្នុងមនោសញ្ចេតនាគ្រួសារ សម្ងំយកសុខខាងសាច់ឈាម ហើយទីបំផុត ត្រូវបាត់បង់ឱកាសដើម្បីទទួលបានសេចក្តីសង្គ្រោះ។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺចង់ឱ្យយើងបំពេញភារកិច្ចរបស់យើងក្នុងនាមជាភាវៈដែលព្រះបានបង្កើត ដេញតាមសេចក្តីពិត រស់នៅដោយមានលក្ខណៈជាមនុស្សពិតប្រាកដ និងទទួលបានសេចក្តីសង្គ្រោះ។ បើខ្ញុំស្តាប់ប៉ាខ្ញុំ ហើយទៅធ្វើការនៅពេលនេះ ត្រឹមតែដើម្បីការពារផលប្រយោជន៍ខាងសាច់ឈាមរបស់ខ្ញុំ ខ្ញុំអាចនឹងទទួលបានសេចក្តីសុខក្នុងគ្រួសារ ប៉ុន្តែខ្ញុំនឹងបាត់បង់ឱកាសដើម្បីទទួលបានសេចក្តីពិត។ តើនោះមានអ្វីក្រៅពីភាពទទេស្អាត និងការឈឺចាប់ទៅ? ខ្ញុំត្រូវតែជ្រើសរើសផ្លូវដ៏ត្រឹមត្រូវ។ ព្រឹកមួយ ស្រាប់តែប៉ាខ្ញុំត្រូវចេញទៅក្រៅដើម្បីធ្វើធុរៈ។ ខ្ញុំក៏ឆ្លៀតឱកាសនោះ ចាកចេញទៅបំពេញភារកិច្ចរបស់ខ្ញុំម្តងទៀត។

ពីរខែក្រោយមក ខ្ញុំបានទទួលសំបុត្រមួយពីពួកជំនុំដែលប្រាប់ថា ប៉ាខ្ញុំបានរាយការណ៍ពីខ្ញុំប្រាប់ប៉ូលិស ហើយក៏បានរាយការណ៍ពីយាយរបស់ខ្ញុំ និងបងប្អូនប្រុសស្រីនៅស្រុកកំណើតរបស់យើងផងដែរ ដែលបណ្តាលឱ្យពួកគេទាំងអស់គ្នាត្រូវបានចាប់ខ្លួន។ ប៉ាខ្ញុំបានប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើទុកបុកម្នេញ និងរារាំងខ្ញុំយ៉ាងឆ្កួតលីលា មិនឱ្យបំពេញភារកិច្ចរបស់ខ្ញុំ។ ពេលគាត់ឃើញខ្ញុំមិនស្តាប់ គាត់ក៏បែរមកប្រឆាំងនឹងខ្ញុំទាំងស្រុង ហើយប្តឹងប៉ូលិស សូម្បីតែយាយខ្ញុំក៏គាត់រាយការណ៍ដែរ។ សារជាតិរបស់គាត់គឺជាអារក្សពិតមែន! ពេលខ្ញុំមើលឃើញពីសារជាតិរបស់គាត់យ៉ាងច្បាស់ហើយ ខ្ញុំក៏លែងជាប់ការរឹតត្បិតដោយសារមនោសញ្ចេតនារបស់ខ្ញុំទៀតដែរ។ ចាប់ពីថ្ងៃនោះមក ខ្ញុំមិនដែលត្រឡប់ទៅផ្ទះវិញទេ។ តាំងពីពេលនោះមក ខ្ញុំតែងតែបំពេញភារកិច្ចរបស់ខ្ញុំពេញម៉ោងជានិច្ច។ អរព្រះគុណព្រះជាម្ចាស់ ដែលបានដឹកនាំខ្ញុំឱ្យធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ!

ខាង​ដើម៖ ៧. ការដើរតាមព្រះជាម្ចាស់គឺជាជម្រើសដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ

បន្ទាប់៖ ១៣. គ្មានការបែងចែកឋានៈរវាងភារកិច្ចផ្សេងៗគ្នាទេ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ