២. មេរៀនទទួលបានពីបរាជ័យដ៏ឈឺចាប់

ដោយ ហ្កាប្រ៊ីអែលឡា ប្រទេសអ៊ីតាលី

នៅឆ្នាំ ២០១៤ ខ្ញុំបានចាប់ផ្ដើមបំពេញភារកិច្ចសម្ដែងនៅក្នុងពួកជំនុំ។ ក្រៅពីការសម្ដែង និងការពង្រឹងជំនាញរបស់ខ្ញុំ ខ្ញុំអាចរៀបចំពេលវេលាដែលនៅសល់ តាមចិត្តខ្លួនឯង ដូច្នេះ ជីវិតរបស់ខ្ញុំមានសេរីភាព និងស្រណុកគួរសម។ ដោយសារតែខ្ញុំចូលចិត្តការសម្ដែង ហើយមានឆន្ទៈខិតខំប្រឹងប្រែងក្នុងការសម្ដែងរបស់ខ្ញុំ ជំនាញរបស់ខ្ញុំមានការរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីបានសម្ដែងក្នុងភាពយន្តចំនួនពីររួចមក ដូច្នេះ អ្នកដឹកនាំក៏បានសុំឱ្យខ្ញុំហ្វឹកហាត់បំពេញភារកិច្ចជាអ្នកដឹកនាំរឿង។ នៅពេលនោះ ខ្ញុំមានអារម្មណ៍ស្ទាក់ស្ទើរយ៉ាងខ្លាំង ដោយគិតថា «អ្នកដឹកនាំរឿងមានទំនួលខុសត្រូវច្រើនណាស់។ ខ្ញុំត្រូវតែចូលរួមក្នុងគ្រប់កិច្ចការទាំងអស់ដែលក្រុមធ្វើ ហើយត្រូវតែពិនិត្យមើលវីដេអូឡើងវិញបន្ទាប់ពីថតរួច។ ការងារនេះហត់នឿយទាំងផ្លូវកាយ និងផ្លូវចិត្តណាស់។ ប្រសិនបើខ្ញុំធ្វើការធ្ងន់បែបនេះរាល់ថ្ងៃ ខ្ញុំច្បាស់ជាហត់នឿយខ្លាំង និងទ្រុឌទ្រោមមិនខាន!» ប៉ុន្តែដោយសារតែគិតថា ការបដិសេធភារកិច្ចគឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ទើបខ្ញុំទទួលយកទាំងស្ទាក់ស្ទើរ។ បងប្អូនស្រីទាំងអស់សុទ្ធតែត្រេកអរជំនួសខ្ញុំ ពេលពួកគាត់ដឹងថា ខ្ញុំត្រូវឡើងតំណែងទៅបំពេញភារកិច្ចជាអ្នកដឹកនាំរឿង ប៉ុន្តែខ្ញុំគិតថា «នេះច្បាស់ជាការងារដ៏ហត់នឿយហើយ។ ខ្ញុំមិនដេញតាមការទទួលយកការផ្ទុកផ្ដាក់ធំដុំនោះទេ ព្រោះបន្ទុកកាន់តែធ្ងន់ សាច់ឈាមក៏កាន់តែហត់នឿយដែរ។ ខ្ញុំគ្រាន់តែចង់ធ្វើជាតួសម្ដែងធម្មតាម្នាក់ប៉ុណ្ណោះ។ ដរាបណាខ្ញុំមិននៅទំនេរ គឺបានហើយ»។

នៅពេលខ្ញុំទទួលបន្ទុកដឹកនាំរឿងដំបូងរបស់ខ្ញុំ អ្នកសម្របសម្រួលបានរៀបចំកាលវិភាគយ៉ាងរវល់ជារៀងរាល់ថ្ងៃ។ បន្ទាប់ពីថតរួចម្ដងៗ ពួកយើងនៅតែត្រូវពិភាក្សាអំពីការសម្ដែង ប្លង់ថត ឬបញ្ហាការរៀបចំឆាកសម្រាប់ឈុតបន្ទាប់ទៀត។ ពេលកំពុងថត ខ្ញុំអង្គុយនៅមុខអេក្រង់ ហើយមិនហ៊ានដកការផ្ដោតអារម្មណ៍សូម្បីតែមួយវិនាទីឡើយ។ ប្រសិនបើខ្ញុំបាត់បង់ការផ្ដោតអារម្មណ៍ ខ្ញុំមិនអាចវិនិច្ឆ័យបានទេថា តើការសម្ដែងនោះត្រឹមត្រូវឬអត់ ហើយនឹងត្រូវមើលវីដេអូឡើងវិញ ឬថតម្ដងទៀត។ ពេលខ្លះ បន្ទាប់ពីបញ្ចប់ការថតនៅកន្លែងថត ហើយសមាជិកក្រុមផ្សេងទៀតចេញទៅអស់ ខ្ញុំនៅតែត្រូវនៅបន្ត ដើម្បីចាត់ចែងកិច្ចការផ្សេងៗទៀត។ លើសពីនេះទៅទៀត ខ្សែភាពយន្តនេះមានតួឯក និងតួប្រឆាំងជាច្រើន ហើយខ្ញុំត្រូវតែពន្យល់តួសម្ដែងអំពីឈុតឆាករបស់ពួកគេ ហាត់សមជាមួយពួកគេ និងបង្ហាត់ពួកគេ ដោយមើលការខុសត្រូវលើកិច្ចការទាំងអស់។ សម្រាប់ឈុតនីមួយៗ ខ្ញុំត្រូវតែស្វែងយល់ស៊ីជម្រៅពីតួអង្គជាមុនសិន និងយល់ពីពួកគេឱ្យបានច្បាស់លាស់ ដើម្បីអាចវិនិច្ឆ័យបានថា តើការសម្ដែងរបស់តួសម្ដែងពិតជាសមស្របទៅនឹងតួអង្គរបស់ពួកគេឬអត់។ ការនេះកាន់តែសំខាន់ ជាពិសេសសម្រាប់ឈុតមនោសញ្ចេតនា៖ នៅពេលដែលតួសម្ដែងមិនអាចចូលតួបាន ខ្ញុំត្រូវរកវិធីដើម្បីឱ្យពួកគេបញ្ចូលអារម្មណ៍ឱ្យបានត្រឹមត្រូវ។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា ការធ្វើជាអ្នកដឹកនាំរឿងគឺពិតជាហត់នឿយផ្លូវចិត្តខ្លាំងណាស់! ក្នុងនាមជាតួសម្ដែង អ្វីដែលខ្ញុំត្រូវធ្វើគឺគ្រាន់តែសម្ដែងផ្នែករបស់ខ្ញុំឱ្យបានល្អ គឺរួចរាល់ហើយ។ ភារកិច្ចនោះគឺមានភាពធូរស្រាលជាងច្រើន។ និយាយចេញពីចិត្តទៅ ខ្ញុំពិតជាស្អប់ភារកិច្ចជាអ្នកដឹកនាំរឿងនេះណាស់។ បន្ទាប់ពីនោះមក ខ្ញុំក៏ចាប់ផ្ដើមបំពេញភារកិច្ចឱ្យតែរួចពីដៃ។ ក្នុងអំឡុងពេលថត នៅពេលដែលខ្ញុំឃើញតួសម្ដែងពិបាកក្នុងការសម្ដែងឱ្យបានលទ្ធផលតាមការចង់បាន ជំនួសឱ្យការគិតរកវិធីបង្ហាត់ពួកគេ ដើម្បីកែលម្អការសម្ដែងរបស់ពួកគេ ខ្ញុំបែរជាប្រញាប់យល់ព្រមឱ្យឈុតនោះរំលងផុតទៅឱ្យតែបានៗ។ ជាលទ្ធផល នៅពេលដែលអ្នកដឹកនាំបានពិនិត្យមើលវីដេអូឡើងវិញ គាត់ឃើញថាការសម្ដែងមិនស្របតាមស្ដង់ដាទេ ហើយពួកយើងត្រូវថតម្ដងទៀត។ ពេលមួយទៀត បងស្រីដែលកំពុងសហការជាមួយខ្ញុំ បានសុំឱ្យខ្ញុំបន្ថែមកាយវិការមួយចំនួនទៅក្នុងការសម្ដែងរបស់តួសម្ដែង ក្នុងអំឡុងពេលហាត់សម។ ខ្ញុំគិតថាវាជារឿងស្មុគស្មាញពេក ដូច្នេះ ខ្ញុំក៏មិនបានធ្វើទេ។ ជាលទ្ធផល ការសម្ដែងគឺមានភាពខ្វះចន្លោះ ហើយមុនពេលការថតចាប់ផ្ដើម គាត់ត្រូវបង្ហាត់តួសម្ដែងភ្លាមៗនៅកន្លែងថត ដើម្បីបញ្ចូលសកម្មភាពទាំងនោះ ដែលធ្វើឱ្យពន្យារពេលការថត។ នៅពេលនោះ ខ្ញុំមានអារម្មណ៍មិនល្អសោះនៅក្នុងចិត្ត ដោយដឹងថា ខ្ញុំមិនបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំ។ ប៉ុន្តែក្រោយមក រាល់ពេលដែលដល់ពេលត្រូវអនុវត្តការងារជាក់ស្ដែង ខ្ញុំនៅតែមានអារម្មណ៍ថា ការបំពេញភារកិច្ចនេះគឺហត់នឿយ និងធុញទ្រាន់ខ្លាំងណាស់។ ពីរខែកន្លងផុតទៅយ៉ាងលឿន ហើយតួសម្ដែងតែងតែមានបញ្ហានឹងការសម្ដែងរបស់ពួកគេជានិច្ច។ អ្នកសម្របសម្រួលបានរំឭកខ្ញុំជាច្រើនដង ឱ្យពន្យល់តួសម្ដែងអំពីឈុតឆាករបស់ពួកគេឱ្យបានលម្អិតជាងមុន ប៉ុន្តែខ្ញុំមិនត្រឹមតែមិនស្ដាប់ប៉ុណ្ណោះទេ តែខ្ញុំថែមទាំងមានអារម្មណ៍ទាស់ទទឹងទៀតផង ដោយគិតថា «ការធ្វើឱ្យបានកាន់តែលម្អិត គឺជារឿងស្មុគស្មាញណាស់! តើការហាត់សមនឹងត្រូវចំណាយពេលយូរប៉ុនណាទៅ?» ខ្ញុំថែមទាំងព្យាយាមប្រកែក ដោយនិយាយថា «កាលខ្ញុំនៅជាតួសម្ដែង គ្មានអ្នកណាបង្ហាត់ខ្ញុំលម្អិតបែបនេះទេ។ តើការសម្ដែងមិនមែនជាទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់តួសម្ដែងទេឬ?» នៅពេលដល់ម៉ោងហាត់សម ខ្ញុំនៅតែផ្ដល់ឱ្យតួសម្ដែងត្រឹមតែការរៀបរាប់ត្រួសៗ ដោយគ្មានព័ត៌មានលម្អិតអ្វីទាំងអស់ ដែលជាហេតុធ្វើឱ្យមានការថតឡើងវិញជាញឹកញាប់ និងពន្យារពេលកាលវិភាគផលិត។

មួយរយៈក្រោយមក បងប្រុស អេលីយ៉ាស់ ត្រូវបានចាត់តាំងឱ្យមកសហការជាមួយខ្ញុំ ក្នុងការបំពេញភារកិច្ចជាអ្នកដឹកនាំរឿង។ អ្នកសម្របសម្រួលបាននិយាយមកកាន់ខ្ញុំថា «មើលទៅបងស្រីហាក់ដូចជាកំពុងជួបការលំបាកក្នុងការបំពេញភារកិច្ចជាអ្នកដឹកនាំរឿងតែម្នាក់ឯងហើយ។ ចាប់ពីពេលនេះតទៅ បងស្រីនឹងទទួលខុសត្រូវជាចម្បងក្នុងការជួយពន្យល់តួសម្ដែងអំពីឈុតឆាករបស់ពួកគេ ហើយបងប្រុស អេលីយ៉ាស់ នឹងមើលការខុសត្រូវពីមុខអេក្រង់វិញ»។ តាមពិតទៅ ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ ពេលឮបែបនេះ។ ខ្ញុំគិតថា «ល្អណាស់! ខ្ញុំមិនចាំបាច់អង្គុយមើលអេក្រង់ និងមើលការខុសត្រូវទៀតទេ។ ធ្វើបែបនេះ ពេលវេលារបស់ខ្ញុំមានភាពបត់បែនជាងមុន ហើយខ្ញុំក៏មិនសូវហត់ដែរ»។ បន្ទាប់ពីនោះមក ឱ្យតែហាត់សមជាមួយតួសម្ដែងរួចរាល់ភ្លាម ខ្ញុំក៏ចេញទៅធ្វើរឿងផ្ទាល់ខ្លួនបាត់ទៅ។ ខ្ញុំមិនខ្វល់ថា ពួកគេសម្ដែងបានល្អកម្រិតណាឡើយ ហើយជាលទ្ធផល តែងតែមានបញ្ហាលើការសម្ដែងរបស់តួសម្ដែង នៅពេលថតជាក់ស្ដែង។ អ្នកសម្របសម្រួលបានប្រាប់ខ្ញុំឱ្យពិនិត្យពិច័យមើលអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចនេះ ប៉ុន្តែខ្ញុំគិតក្នុងចិត្តថា «បើតួសម្ដែង សម្ដែងមិនបានល្អ តើមានអីដែលខ្ញុំត្រូវពិនិត្យពិច័យទៅ? នេះចង់ទម្លាក់កំហុសមកលើខ្ញុំមែនទេ?» កាន់តែគិត ខ្ញុំកាន់តែមានអារម្មណ៍ថា ភារកិច្ចនេះធ្វើហើយមិនបានគុណបំណាច់អ្វីសោះ។ ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនោះ តួសម្ដែងមួយចំនួនដែលខ្ញុំកំពុងបង្ហាត់ តែងតែមានបញ្ហាពេលថត។ អ្នកសម្របសម្រួលបានរំឭកខ្ញុំម្ដងទៀត ឱ្យឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្ញុំ ពេលនោះហើយ ទើបខ្ញុំចាប់ផ្តើមឆ្លុះបញ្ចាំង។ ក្រឡេកមើលទៅក្រោយវិញ ទោះបីជាសាច់ឈាមរបស់ខ្ញុំបានស្រណុកសុខស្រួលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក៏ដោយ តែខ្ញុំមានអារម្មណ៍មិនស្ងប់ក្នុងចិត្តយ៉ាងចម្លែក ដូច្នេះ ខ្ញុំក៏បានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ ហើយឆ្លុះបញ្ចាំងពីខ្លួនឯង ព្រមទាំងនឹកឃើញដល់ព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «“អ្នកឯងចូលចិត្តមានល្បិចកល ហើយធ្វើការខ្ជីខ្ជាមែនទេ? អ្នកឯងចូលចិត្តខ្ជិលច្រអូស និងសម្ងំយកសុខមែនទេ? បើអ៊ីចឹងមែន ចូរសម្ងំយកសុខជារៀងរហូតទៅចុះ!” ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះទៅអ្នកផ្សេងវិញ»។ បន្ទាប់មក ខ្ញុំក៏បានស្វែងរកព្រះបន្ទូលវគ្គនោះទាំងមូលមកអាន។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើអ្នកបំពេញភារកិច្ចរបស់ខ្លួនឱ្យតែរួចពីដៃ ហើយប្រព្រឹត្តចំពោះភារកិច្ចនោះដោយអាកប្បកិរិយាខ្វះការគោរព តើលទ្ធផលនឹងទៅជាយ៉ាងណា? អ្នកនឹងមិនអាចបំពេញភារកិច្ចបានល្អឡើយ សូម្បីតែភារកិច្ចដែលអ្នកមានសមត្ថភាពអាចបំពេញបានយ៉ាងល្អក៏ដោយ។ ការបំពេញភារកិច្ចរបស់អ្នកនឹងមិនត្រូវតាមស្ដង់ដាឡើយ ហើយព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យជាខ្លាំងចំពោះអាកប្បកិរិយាដែលអ្នកមានចំពោះភារកិច្ចរបស់អ្នក។ ប្រសិនបើអ្នកអាចអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិត ហើយដាក់អស់ពីចិត្តពីគំនិតទាំងអស់របស់អ្នកទៅក្នុងភារកិច្ចនោះ ប្រសិនបើអ្នកអាចសហការតាមរបៀបនេះ នោះព្រះជាម្ចាស់នឹងរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់អ្នកទុកជាមុន ដើម្បីឱ្យអ្វីៗគ្រប់យ៉ាងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ នៅពេលដែលអ្នកចាត់ចែងកិច្ចការនានា។ អ្នកនឹងមិនចាំបាច់បញ្ចេញកម្លាំងច្រើនសន្ធឹកសន្ធាប់ឡើយ គឺនៅពេលដែលអ្នកខិតខំអស់ពីសមត្ថភាពដើម្បីសហការ ព្រះជាម្ចាស់ចាត់ចែងអ្វីៗគ្រប់យ៉ាងសម្រាប់អ្នក។ ប្រសិនបើអ្នកក្រឡេចក្រឡុច និងខ្ជីខ្ជា ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវចំពោះភារកិច្ចរបស់ខ្លួន ហើយតែងតែដើរតាមផ្លូវខុស នោះព្រះជាម្ចាស់នឹងមិនធ្វើការនៅក្នុងអ្នកឡើយ។ អ្នកនឹងបាត់បង់ឱកាសនេះ ហើយព្រះជាម្ចាស់នឹងមានព្រះបន្ទូលថា៖ “គ្មានផ្លូវអាចប្រើអ្នកឯងបានឡើយ។ ចូរទៅឈរនៅម្ខាងទៅ។ អ្នកឯងចូលចិត្តមានល្បិចកល ហើយធ្វើការខ្ជីខ្ជាមែនទេ? អ្នកឯងចូលចិត្តខ្ជិលច្រអូស និងសម្ងំយកសុខមែនទេ? បើអ៊ីចឹងមែន ចូរសម្ងំយកសុខជារៀងរហូតទៅចុះ!” ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះទៅអ្នកផ្សេងវិញ។ តើអ្នករាល់គ្នាយល់យ៉ាងណា៖ តើនេះជាការខាតបង់ ឬចំណេញ? (ជាការខាតបង់។) នេះគឺជាការខាតបង់ដ៏ធំមួយ!» («ផ្នែកទី៣» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានរួច ខ្ញុំយល់ថា អាកប្បកិរិយាមនុស្សចំពោះភារកិច្ចរបស់ពួកគេ គឺជារឿងដ៏សំខាន់បំផុត។ ប្រសិនបើមនុស្សអាចបំពេញភារកិច្ចរបស់ពួកគេដោយអស់ពីចិត្ត និងអស់ពីគំនិត នោះព្រះជាម្ចាស់នឹងបំភ្លឺ និងណែនាំពួកគេ ហើយពួកគេនឹងទទួលបានលទ្ធផលល្អ។ ប៉ុន្តែប្រសិនបើពួកគេបំពេញភារកិច្ចលេងៗ ឬធ្វើឱ្យតែរួចពីដៃ នោះភារកិច្ចដែលគួរតែអាចធ្វើបានល្អដោយគ្រាន់តែខំប្រឹងបន្តិចបន្តួចសោះ ក៏នឹងត្រូវខូចការអស់ដែរ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា ការសម្ដែងរបស់តួសម្ដែងគឺមិនស្របតាមស្ដង់ដារនោះទេ ប៉ុន្តែដោយសារកុំឱ្យខ្លួនឯងស្មុគស្មាញ ខ្ញុំមិនបានបង្ហាត់ពួកគេដោយអត់ធ្មត់ទេ ហើយបែរជាប្រញាប់យល់ព្រមយកឈុតនោះឱ្យតែបានៗ ដែលបណ្ដាលឱ្យត្រូវថតម្ដងទៀត នៅពេលដែលការសម្ដែងមិនអាចទទួលយកបាន។ ខ្ញុំគ្រាន់តែផ្ដល់ឱ្យតួសម្ដែងនូវការរៀបរាប់ត្រួសៗ ដោយគ្មានព័ត៌មានលម្អិតអ្វីទាំងអស់នៅពេលហាត់សម ដែលជាហេតុធ្វើឱ្យពួកគេមួយចំនួនមានបញ្ហានឹងការសម្ដែងរបស់ពួកគេនៅកន្លែងថត ធ្វើឱ្យមានការថតឡើងវិញរហូត និងពន្យារពេលកាលវិភាគ។ ទាំងអស់នេះគឺបណ្ដាលមកពីខ្ញុំបំពេញភារកិច្ចឱ្យតែរួចពីដៃ និងខ្ជីខ្ជា។ អ្នកសម្របសម្រួលបានរំឭកខ្ញុំជាច្រើនដង ឱ្យឆ្លុះបញ្ចាំងពីអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចរបស់ខ្ញុំ ប៉ុន្តែខ្ញុំបែរជាប្រកែក និងរកលេសទៅវិញ។ ខ្ញុំតែងតែបំពេញភារកិច្ចឱ្យតែរួចពីដៃ ដែលបង្កឱ្យមានបញ្ហាជានិច្ច ដូច្នេះ អ្នកសម្របសម្រួលក៏ឈប់ឱ្យខ្ញុំមើលការខុសត្រូវពីមុខអេក្រង់ទៀត។ ប៉ុន្តែខ្ញុំមិនត្រឹមតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងប៉ុណ្ណោះទេ ខ្ញុំថែមទាំងសប្បាយចិត្តទៀតផង ព្រោះសាច់ឈាមរបស់ខ្ញុំអាចស្រណុកសុខស្រួលជាងមុន។ ខ្ញុំពិតជាស្ពឹកស្រពន់ទាំងស្រុងតែម្ដង! ពួកជំនុំបានបណ្ដុះបណ្ដាលខ្ញុំជាតួសម្ដែង ដោយផ្ដល់ឱ្យខ្ញុំនូវឱកាសជាច្រើនដើម្បីហ្វឹកហាត់។ ដោយសារការបំភ្លឺ និងការណែនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំក៏ទទួលបានបទពិសោធន៍សម្ដែងមួយចំនួនផងដែរ។ ឥឡូវនេះ នៅពេលដែលពួកជំនុំកំពុងបណ្ដុះបណ្ដាលខ្ញុំឱ្យធ្វើជាអ្នកដឹកនាំរឿង ហើយត្រូវការឱ្យខ្ញុំយកអ្វីដែលខ្ញុំបានរៀនទៅអនុវត្តក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំបែរជាទាស់ទទឹង ត្អូញត្អែរ និងធ្វើឱ្យតែរួចពីដៃ ត្រឹមតែដោយសារខ្ញុំត្រូវចំណាយពេល និងកម្លាំងខ្លះ ហើយសាច់ឈាមរបស់ខ្ញុំត្រូវរងទុក្ខទៅវិញ។ ខ្ញុំពិតជាខ្វះភាពជាមនុស្ស ហើយគួរឱ្យព្រះជាម្ចាស់ស្អប់ខ្ពើមណាស់! ជាពិសេស បន្ទាប់ពីអានព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់រួច «អ្នកឯងចូលចិត្តមានល្បិចកល ហើយធ្វើការខ្ជីខ្ជាមែនទេ?» «ព្រះជាម្ចាស់នឹងប្រទានព្រះគុណ និងឱកាសនេះទៅអ្នកផ្សេងវិញ» ខ្ញុំក៏បានដឹងថា មូលហេតុដែលខ្ញុំមិនត្រូវបានគេឱ្យមើលការខុសត្រូវពីមុខអេក្រង់ទៀតនោះ គឺដោយសារតែខ្ញុំធ្វើការខ្ជីខ្ជា និងខ្វះទំនួលខុសត្រូវក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំលែងជាមនុស្សដែលគួរឱ្យទុកចិត្តទៀតហើយ ដូច្នេះ ឱកាសក្នុងការបំពេញភារកិច្ចផ្នែកនេះ ត្រូវបានប្រគល់ទៅឱ្យអ្នកផ្សេងវិញ។ ខ្ញុំកំពុងតែឈរនៅលើមាត់ជ្រោះដ៏គ្រោះថ្នាក់ទៅហើយ ប្រសិនបើខ្ញុំមិនប្រែចិត្តទេ ខ្ញុំអាចនឹងបាត់បង់សូម្បីតែឱកាសក្នុងការជួយពន្យល់តួសម្ដែងអំពីឈុតឆាករបស់ពួកគេផង។ ដូច្នេះ បន្ទាប់ពីនោះមក ខ្ញុំក៏ចាប់ផ្ដើមយកចិត្តទុកដាក់លើការហាត់សមជាមួយតួសម្ដែង។ រាល់ពេលដែលខ្ញុំឃើញការសម្ដែងរបស់តួណាម្នាក់ខ្វះចន្លោះ ខ្ញុំនឹងចង្អុលបង្ហាញភ្លាមៗ ហើយបង្ហាត់ពួកគេដោយអត់ធ្មត់។ ខ្ញុំក៏បានស្វែងរកវីដេអូសម្រាប់ជាឯកសារយោងមួយចំនួន ដើម្បីមើលជាមួយតួសម្ដែងផងដែរ។ ជាចុងក្រោយ ការថតខ្សែភាពយន្តនោះបានបញ្ចប់ទៅដោយរលូន។

ខ្ញុំគិតថា ខ្ញុំបានផ្លាស់ប្ដូរបានបន្តិចបន្តួចហើយ ប៉ុន្តែខ្ញុំមិននឹកស្មានសោះថា ខ្ញុំបែរជាត្រឡប់ទៅរកទម្លាប់ចាស់វិញ ក្នុងអំឡុងពេលថតភាពយន្តបន្ទាប់។ នៅពេលនោះ ខ្ញុំនៅតែទទួលខុសត្រូវបង្ហាត់តួសម្ដែងដដែល។ តួឯកស្រីក្នុងភាពយន្តនេះ គឺបងស្រី អ៊ីសាប៊ែល។ គាត់ទើបតែចាប់ផ្ដើមហ្វឹកហាត់សម្ដែង ហើយមានចំណុចខ្វះខាតជាច្រើនក្នុងការសម្ដែងរបស់គាត់ ដែលមានន័យថា កម្លាំងចិត្តដែលខ្ញុំត្រូវចំណាយ និងការលះបង់របស់ខ្ញុំ គឺមានទំហំធំជាងមុនទៅទៀត។ នៅពេលពួកយើងចាប់ផ្ដើមថតដំបូង ខ្ញុំនៅតែអាចធ្វើការយ៉ាងយកចិត្តទុកដាក់បាន។ ខ្ញុំតែងតែចង្អុលបង្ហាញភ្លាមៗនូវចំណុចខ្វះខាតនៃការសម្ដែងរបស់តួសម្ដែង ហើយពេលខ្លះ ខ្ញុំក៏សម្ដែងជាគំរូឱ្យពួកគេមើលផ្ទាល់ខ្លួនឯងផងដែរ។ ប៉ុន្តែយូរៗទៅ ការដែលត្រូវបង្ហាត់តួសម្ដែងគ្រប់ឈុតឆាក ចាប់ផ្ដើមធ្វើឱ្យខ្ញុំមានអារម្មណ៍ថាហត់នឿយផ្លូវចិត្ត។ ម្យ៉ាងទៀត បងប្រុសដែលខ្ញុំកំពុងសហការជាមួយ គឺបងប្រុស វីនសេន គាត់សកម្មក្នុងភារកិច្ចរបស់គាត់ណាស់ ហើយក៏យកចិត្តទុកដាក់ខ្លាំងក្នុងការបង្ហាត់តួសម្ដែងដែរ ដូច្នេះ បន្ទុកនៅក្នុងចិត្តរបស់ខ្ញុំផ្ទាល់ក៏ថយចុះបន្តិចម្ដងៗ។ ខ្ញុំក៏ឈប់បារម្ភពីកិច្ចការផ្សេងៗទៀតផងដែរ។ មានពេលពីរបីដង ខ្ញុំសង្កេតឃើញថា បងស្រី អ៊ីសាប៊ែល មិនទាន់យល់ច្បាស់ពីតួអង្គរបស់គាត់ទេ។ ដំបូងឡើយ ខ្ញុំគ្រោងរកពេលនៅពេលយប់ដើម្បីនិយាយជាមួយគាត់ ប៉ុន្តែក្រោយមក ខ្ញុំក៏គិតពីភាពហត់នឿយរបស់ខ្ញុំ បន្ទាប់ពីចំណាយពេលពេញមួយថ្ងៃពន្យល់និងហាត់សមឈុតឆាក។ ប្រសិនបើខ្ញុំបង្ហាត់គាត់នៅពេលយប់ទៀត ខ្ញុំច្បាស់ជាគ្មានកម្លាំងសម្រាប់ការថតនៅថ្ងៃបន្ទាប់ទេ។ ដូច្នេះ ខ្ញុំក៏គិតថា «ហីចុះ ខ្ញុំមិនបាច់បង្ហាត់គាត់ទេ»។ ជាលទ្ធផល ពេលកំពុងថតនៅថ្ងៃបន្ទាប់ ការសម្ដែងរបស់បងស្រី អ៊ីសាប៊ែល មានបញ្ហា ដែលធ្វើឱ្យយឺតយ៉ាវដល់វឌ្ឍនភាពការងាររបស់យើង។ ខ្ញុំសោកស្ដាយយ៉ាងខ្លាំង ដែលមិនបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំ ប៉ុន្តែក្រោយមក រាល់ពេលដែលត្រូវបង់ថ្លៃ ខ្ញុំនៅតែគិតគូរដល់សាច់ឈាមរបស់ខ្ញុំដដែល ហើយមិនអាចអនុវត្តសេចក្ដីពិតបានទេ។ បន្តិចម្ដងៗ ខ្ញុំមានអារម្មណ៍ថាកាន់តែពិបាកក្នុងការបង្ហាត់តួសម្ដែង រហូតដល់មើលលែងឃើញបញ្ហាក្នុងការសម្ដែងរបស់ពួកគេទៅហើយ។ ដោយសារតែបញ្ហានៃការសម្ដែង ពួកយើងតែងតែថតឡើងវិញជាញឹកញាប់។ បញ្ហានេះ រួមផ្សំជាមួយនឹងកត្តាផ្សេងៗជាច្រើនទៀត ធ្វើឱ្យខ្សែភាពយន្តនោះមិនអាចថតចប់បានឡើយ ហើយជាចុងក្រោយ ក្រុមផលិតភាពយន្តក៏ត្រូវបានរំសាយ។ នៅយប់ដែលក្រុមត្រូវបានរំសាយ ខ្ញុំចេះតែប្រែចុះប្រែឡើង ដេកមិនលក់សោះ។ ក្រឡេកមើលទៅក្រោយវិញ តាំងពីគេសុំខ្ញុំឱ្យបំពេញភារកិច្ចជាអ្នកដឹកនាំរឿងមក ខ្ញុំមិនដែលចុះចូលពិតប្រាកដទេ។ ខ្ញុំតែងតែមិនចូលចិត្តភារកិច្ចនេះ ព្រោះវាហត់នឿយពេក។ ខ្ញុំបានសួរខ្លួនឯងដោយស្មោះត្រង់ថា «តើអាចទេដែលខ្ញុំជឿលើព្រះជាម្ចាស់ គ្រាន់តែដើម្បីចង់បានភាពស្រណុកសុខស្រួលខាងសាច់ឈាមនោះ? តើនេះមិនមែនជាការបះបោរប្រឆាំងនឹងព្រះជាម្ចាស់ទេឬ?» នៅក្នុងការជួបជុំមួយ អ្នកដឹកនាំបានលួសកាត់ខ្ញុំ ដោយនិយាយថា «ព្រះដំណាក់របស់ព្រះជាម្ចាស់បានបណ្ដុះបណ្ដាលបងស្រីឱ្យធ្វើជាអ្នកដឹកនាំរឿង ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះថា បងស្រីបែរជាខ្វះទំនួលខុសត្រូវបែបនេះ។ បងស្រីពិតជាមិនអាចទុកចិត្តបានមែន!» ពេលនោះ ចិត្តរបស់ខ្ញុំតែងតែមានអារម្មណ៍ថាទទេស្អាត។ រាល់ពេលដែលខ្ញុំគិតថា ខ្ញុំលែងមានឱកាសកែប្រែកំហុសទៀតហើយ ទឹកភ្នែកនៃសេចក្ដីឈឺចាប់ក៏ស្រក់ចុះមកដោយមិនដឹងខ្លួន។ ខ្ញុំតែងតែឈឺចាប់យ៉ាងខ្លាំង ដែលមិនបានបំពេញភារកិច្ចរបស់ខ្ញុំ និងចំពោះអំពើរំលងដែលខ្ញុំបានប្រព្រឹត្ត។ ខ្ញុំមានអារម្មណ៍ថាជំពាក់ព្រះគុណព្រះជាម្ចាស់យ៉ាងខ្លាំង រហូតដល់ខ្ញុំខ្មាសអៀន មិនហ៊ានសូម្បីតែអធិស្ឋានទៅកាន់ទ្រង់ ដោយតែងតែមានអារម្មណ៍ថា ព្រះជាម្ចាស់ស្អប់ខ្ពើមខ្ញុំ និងខ្ពើមរអើមខ្ញុំ ហើយថាទ្រង់បានងាកព្រះភ័ក្ត្រចេញ និងមិនអើពើនឹងខ្ញុំ។ វាហាក់ដូចជាខ្ញុំត្រូវបានព្រះជាម្ចាស់ទុកចោល ហើយវិញ្ញាណរបស់ខ្ញុំគឺស្ថិតក្នុងភាពងងឹត និងការឈឺចាប់។ ក្រោយមក ខ្ញុំត្រូវបានចាត់ចែងឱ្យទៅផ្សាយដំណឹងល្អ។ ទោះបីជាខ្ញុំនៅតែបំពេញភារកិច្ចក៏ដោយ ក៏រឿងនេះនៅតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំជានិច្ច។ បន្ទាប់ពីនោះមក ខ្ញុំបានអធិស្ឋាន និងស្វែងរកជាច្រើនដងថា «ព្រះជាម្ចាស់អើយ តើទូលបង្គំបានធ្វើខុសនៅត្រង់ណាឱ្យប្រាកដទៅ? សូមទ្រង់បំភ្លឺ និងណែនាំទូលបង្គំ ឱ្យស្គាល់ពីខ្លួនឯងផង»។

ថ្ងៃមួយ នៅពេលដែលខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលលាតត្រដាង និងកំណត់លក្ខណៈមនុស្សខ្ជិលច្រអូស ខ្ញុំមានអារម្មណ៍ថាចាក់ដោតដល់បេះដូងយ៉ាងជ្រៅ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «មនុស្សខ្ជិលមិនអាចធ្វើអ្វីបានឡើយ។ សរុបសេចក្ដីមក ពួកគេគឺជាមនុស្សឥតប្រយោជន៍ ពួកគេគឺជាជនពិការថ្នាក់ទីពីរ។ ទោះបីជាគុណសម្បត្តិរបស់មនុស្សខ្ជិលល្អយ៉ាងណាក៏ដោយ ក៏វាមិនលើសពីជារបស់តាំងលម្អដែរ ទោះបីជាពួកគេមានគុណសម្បត្តិល្អក៏ដោយ ក៏វាមិនមានប្រយោជន៍អ្វីដែរ។ ពួកគេខ្ជិលពេក ពួកគេដឹងពីអ្វីដែលពួកគេត្រូវធ្វើ ប៉ុន្តែពួកគេមិនធ្វើវាទេ ហើយទោះបីជាពួកគេដឹងថាអ្វីមួយជាបញ្ហាក៏ដោយ ក៏ពួកគេមិនស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយវាដែរ ហើយទោះបីជាពួកគេដឹងថាពួកគេគួររងទុក្ខលំបាកអ្វីខ្លះ ដើម្បីឱ្យការងារមានប្រសិទ្ធភាពក៏ដោយ ក៏ពួកគេមិនសុខចិត្តស៊ូទ្រាំនឹងការរងទុក្ខដ៏មានតម្លៃទាំងនេះដែរ ដូច្នេះពួកគេមិនអាចទទួលបានសេចក្ដីពិតណាមួយឡើយ ហើយពួកគេមិនអាចធ្វើកិច្ចការជាក់ស្ដែងណាមួយបានទេ។ ពួកគេមិនចង់ស៊ូទ្រាំនឹងការរងទុក្ខដែលមនុស្សគួរតែស៊ូទ្រាំនោះទេ ពោលគឺពួកគេគ្រាន់តែដឹងពីវិធីសម្ងំយកសុខ សោយសុខនឹងពេលវេលាសប្បាយរីករាយ និងការលំហែ ហើយសោយសុខនឹងជីវិតដ៏សេរីនិងធូរស្រាលប៉ុណ្ណោះ។ តើពួកគេមិនមែនជាមនុស្សឥតប្រយោជន៍ទេឬ? មនុស្សដែលមិនអាចស៊ូទ្រាំនឹងការរងទុក្ខ មិនសមនឹងរស់នៅឡើយ។ អស់អ្នកដែលតែងតែចង់រស់នៅក្នុងជីវិតជាបញ្ញើក្អែក គឺជាមនុស្សដែលគ្មានមនសិការ ឬវិចារណញ្ញាណឡើយ ពួកគេគឺជាសត្វតិរច្ឆាន ហើយមនុស្សបែបនេះមិនស័ក្តិសមសូម្បីតែនឹងធ្វើការដោយកម្លាំង។ ដោយសារតែពួកគេមិនអាចស៊ូទ្រាំនឹងការរងទុក្ខ សូម្បីតែនៅពេលដែលពួកគេធ្វើការដោយកម្លាំង ក៏ពួកគេមិនអាចធ្វើវាឱ្យបានល្អដែរ ហើយប្រសិនបើពួកគេចង់ទទួលបានសេចក្ដីពិត នោះរឹតតែគ្មានសង្ឃឹមទៅទៀត។ មនុស្សដែលមិនអាចរងទុក្ខ និងមិនស្រឡាញ់សេចក្ដីពិតគឺជាមនុស្សឥតប្រយោជន៍ ពួកគេគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សូម្បីតែនឹងធ្វើការដោយកម្លាំង។ ពួកគេគឺជាសត្វតិរច្ឆានដែលគ្មានភាពជាមនុស្សសូម្បីតែបន្តិច។ មនុស្សបែបនេះត្រូវតែជម្រុះចោល មានតែការណ៍នេះទេទើបស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់» («ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ (៨)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៥ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ)។ ពេលសញ្ជឹងគិតពីព្រះបន្ទូលទាំងនេះ ទិដ្ឋភាពម្ដងមួយឈុតៗ កាលខ្ញុំបំពេញភារកិច្ចជាអ្នកដឹកនាំរឿង បានផុសឡើងក្នុងគំនិតរបស់ខ្ញុំ។ ព្រះដំណាក់របស់ព្រះជាម្ចាស់បានចាត់ចែងខ្ញុំឱ្យធ្វើជាអ្នកដឹកនាំរឿង ដើម្បីបង្ហាត់តួសម្ដែងក្នុងការសម្ដែងរបស់ពួកគេ។ ខ្ញុំបានឃើញយ៉ាងច្បាស់ថា ការសម្ដែងរបស់តួឯកស្រីមានចំណុចខ្វះខាត ប៉ុន្តែដើម្បីកុំឱ្យហត់នឿយខ្លួនឯងពេក ខ្ញុំមិនបានបង្ហាត់គាត់ទេ សូម្បីតែទំនួលខុសត្រូវមូលដ្ឋានបំផុតរបស់ខ្ញុំ ក៏ខ្ញុំមិនអាចបំពេញបានផង។ ពេលឃើញបងប្រុស វីនសេន សកម្មបែបនេះ ខ្ញុំក៏ឆ្លៀតឱកាសនេះ ដកដៃចេញពីការងាររបស់ខ្ញុំតែម្ដងទៅ។ តាមការព្រមព្រៀង ខ្ញុំក៏ជាអ្នកដឹកនាំរឿងម្នាក់ដែរ ប៉ុន្តែការពិត មានតែបងប្រុស វីនសេន ម្នាក់គត់ដែលជាអ្នកដឹកនាំ។ នេះជាហេតុធ្វើឱ្យទិដ្ឋភាពជាច្រើននៃការងារធ្វើមិនបានត្រឹមត្រូវ ហើយនៅទីបញ្ចប់ ខ្សែភាពយន្តមិនអាចថតចប់ ហើយក្រុមទាំងមូលក៏ត្រូវបានរំសាយ។ ការលះបង់ដែលបងប្អូនប្រុសស្រីបានចំណាយអស់ជាច្រើនខែ និងអ្វីៗគ្រប់យ៉ាងដែលព្រះដំណាក់របស់ព្រះជាម្ចាស់បានចំណាយ ត្រូវរលាយអសារបង់អស់។ ខ្ញុំមានឈ្មោះជាអ្នកដឹកនាំរឿង ប៉ុន្តែមិនបានធ្វើការងារពិតប្រាកដសោះ ហើយមិនបានបំពេញតួនាទីឱ្យបានត្រឹមត្រូវនោះទេ។ តើខ្ញុំមិនមែនគ្រាន់តែជាទីងមោង ដែលគ្មានប្រយោជន៍ទាល់តែសោះទេឬ? ខ្ញុំខ្ជិលច្រអូស មិនខ្វល់ខ្វាយ ហើយតែងតែបំពេញភារកិច្ចឱ្យតែរួចពីដៃ។ ព្រះជាម្ចាស់បានលើកឡើងនូវមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗ ដើម្បីរំឭកខ្ញុំជាច្រើនលើកច្រើនសា ប៉ុន្តែខ្ញុំមិនដែលប្រែចិត្តពិតប្រាកដឡើយ។ ជាចុងក្រោយ ខ្ញុំក៏បាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ខ្ញុំមិនអាចមើលដឹងពីបញ្ហានៅក្នុងភារកិច្ចរបស់ខ្ញុំទេ ហើយវិញ្ញាណរបស់ខ្ញុំមានអារម្មណ៍ថាងងឹត និងឈឺចាប់ខុសពីធម្មតា។ ខ្ញុំតែងតែរស់នៅតាមទស្សនៈរបស់សាតាំង ដូចជា «មនុស្សគ្រប់គ្នារត់យករួចខ្លួន ហើយអារក្សចាប់យកអ្នកដែលនៅក្រោយគេបង្អស់» និង «ជីវិតខ្លីណាស់ ដូច្នេះត្រូវរស់នៅឱ្យសប្បាយ»។ ខ្ញុំជឿថា ក្នុងរយៈពេលប៉ុន្មានសិបឆ្នាំនៃជីវិតរបស់មនុស្សម្នាក់ គេមិនគួរធ្វើឱ្យខ្លួនឯងហត់នឿយខ្លាំងពេកទេ ត្រឹមតែរស់នៅដោយសេរី និងស្រណុកសុខស្រួលរាល់ថ្ងៃ គឺគ្រប់គ្រាន់បាត់ទៅហើយ។ ស្ថិតក្រោមការគ្រប់គ្រងនៃផ្នត់គំនិតបែបនេះ ខ្ញុំក៏ក្លាយជាមនុស្សខ្ជិលច្រអូស ហើយឈប់ស្វែងរកភាពរីកចម្រើនតទៅទៀត។ ខ្ញុំចាំបានថា នៅសាលារៀន ខណៈពេលដែលអ្នកដទៃខិតខំរៀនសូត្រដើម្បីយកលេខមួយ ខ្ញុំបែរជាយល់ថា ការរៀនសូត្រវាហត់នឿយពេក ហើយក៏បានបោះបង់ការសិក្សាមុនកំណត់។ បន្ទាប់ពីរៀបការរួច ខ្ញុំមិនច្រណែននឹងអ្នកដទៃដែលទិញឡាន ទិញផ្ទះទេ ព្រោះខ្ញុំមិនចង់ក្លាយជាទាសករនៃការបង់រំលស់ផ្ទះ ឬឡាន ហើយដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកនោះឡើយ។ បន្ទាប់ពីមកជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចនៅក្នុងព្រះដំណាក់របស់ទ្រង់ ខ្ញុំមិនចង់ទទួលយកការងារសំខាន់ៗទេ។ ខ្ញុំស្កប់ស្កល់ត្រឹមតែការមានភារកិច្ចមួយធ្វើ ដោយគិតថា គ្រាន់តែធ្វើឱ្យតែបានៗរួចពីដៃ ដើម្បីទទួលបានលទ្ធផលត្រឹមតែមិនវិនាសនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ គឺគ្រប់គ្រាន់ទៅហើយ។ ពួកជំនុំបានបណ្ដុះបណ្ដាលខ្ញុំឱ្យធ្វើជាអ្នកដឹកនាំរឿង ដោយសង្ឃឹមថាខ្ញុំអាចប្រើប្រាស់ជំនាញរបស់ខ្ញុំដើម្បីបំពេញភារកិច្ច ប៉ុន្តែខ្ញុំបែរជាយល់ថាភារកិច្ចនេះហត់នឿយពេក ហើយក៏បានទាស់ទទឹងនឹងភារកិច្ចនេះនៅក្នុងជម្រៅចិត្ត។ ទោះបីជាខ្ញុំទទួលយកភារកិច្ចនេះក៏ដោយ ក៏ខ្ញុំតែងតែធ្វើការខ្ជីខ្ជា និងឱ្យតែរួចពីដៃជានិច្ច។ ខ្ញុំនឹកឃើញដល់បទគម្ពីរមួយវគ្គ៖ «ដ្បិតប្រសិនបើយើងប្រព្រឹត្តបាបដោយចេតនា បន្ទាប់ពីយើងបានទទួលចំណេះដឹងអំពីសេចក្ដីពិតហើយ នោះគ្មានតង្វាយលោះបាបទៀតឡើយ» (ហេព្រើរ ១០:២៦)។ ខ្ញុំដឹងយ៉ាងច្បាស់ថា ការបំពេញភារកិច្ចឱ្យរួចតែពីដៃ និងខ្ជីខ្ជា គឺមិនស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទេ ប៉ុន្តែខ្ញុំនៅតែធ្វើវាដើម្បីតែភាពស្រណុកសុខស្រួលខាងសាច់ឈាម ដែលធ្វើឱ្យយឺតយ៉ាវដល់កិច្ចការភាពយន្ត។ តើនេះមិនមែនជាការប្រឆាំងនឹងព្រះជាម្ចាស់ទេឬ? ការរស់នៅតាមទស្សនៈបែបសាតាំង ខ្ញុំបានវង្វេងក្នុងភាពស្រណុកសុខស្រួល ហើយខ្វះការទទួលខុសត្រូវក្នុងភារកិច្ច ដោយបន្សល់ទុកនូវអំពើរំលងម្ដងហើយម្ដងទៀត។ ព្រះជាម្ចាស់មានបន្ទូលថា៖ «អំពើរំលងនឹងនាំមនុស្សទៅកាន់ស្ថាននរក» («ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១)។ ដោយរស់នៅតាមពិសពុលរបស់សាតាំង ខ្ញុំកំពុងតែដើរលើផ្លូវនៃសេចក្ដីហិនវិនាស និងការបំផ្លិចបំផ្លាញហើយ។ ក្នុងនាមជាអ្នកដឹកនាំរឿង ខ្ញុំគួរតែបានធ្វើជាគំរូសម្រាប់ក្រុមការងារ ប៉ុន្តែខ្ញុំបែរជាមិនបានដើរលើផ្លូវត្រឹមត្រូវទៅវិញ។ ខ្ញុំគិតតែពីភាពស្រណុកសុខស្រួលខាងសាច់ឈាមផ្ទាល់ខ្លួន និងចង់គេចវេះពីការងារនឿយហត់ ហើយបានបំពេញភារកិច្ចឱ្យតែរួចពីដៃ និងខ្ជីខ្ជា។ ជាលទ្ធផល បងប្អូនប្រុសស្រីបានចំណាយពេលអស់ជាច្រើនខែដោយអសារបង់ ហើយក្រុមការងារទាំងមូលត្រូវឈានដល់ការរំសាយចោល។ ខ្ញុំមិនអាចទទួលរ៉ាប់រងការទទួលខុសត្រូវ ដែលមនុស្សគប្បីបំពេញបានឡើយ។ ខ្ញុំគ្រាន់តែជាមនុស្សអត់បានការម្នាក់ ហើយសមតែត្រូវបានគេជម្រុះចោល! ខ្ញុំក៏បានដឹងថា ការដែលព្រះជាម្ចាស់ទុកខ្ញុំចោល គឺជាការជំនុំជម្រះដ៏ស្ងៀមស្ងាត់របស់ទ្រង់មកលើខ្ញុំ។ នេះគឺជានិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ដែលបានកើតមានមកលើខ្ញុំ ហើយវាក៏ជាក្ដីស្រឡាញ់ និងសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់សម្រាប់ខ្ញុំផងដែរ។ បើមិនដូច្នេះទេ ខ្ញុំច្បាស់ជាមិនបានឆ្លុះបញ្ចាំងពីទស្សនៈដ៏ខុសឆ្គងនៅពីក្រោយការដេញតាមរបស់ខ្ញុំឡើយ។ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់ធ្វើដំណើរ និងប្រញាប់ប្រញាល់ធ្វើការ ហើយសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ស្ងាត់ៗ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់គ្រប់វិនាទីនៃព្រះជន្មរបស់ទ្រង់...» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ពេលដែលខ្ញុំសញ្ជឹងគិតយ៉ាងយកចិត្តទុកដាក់ពីប្រយោគនេះ «សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់ធ្វើដំណើរ និងប្រញាប់ប្រញាល់ធ្វើការ» ចិត្តរបស់ខ្ញុំមានទាំងក្ដីរំជួលចិត្ត និងពោរពេញទៅដោយការបន្ទោសខ្លួនឯង។ ដើម្បីសង្គ្រោះមនុស្សជាតិ ព្រះជាម្ចាស់បានយាងពីស្ថានសួគ៌មកកាន់ផែនដីចំនួនពីរដង ដោយយកកំណើតជាមនុស្ស ដោយទ្រាំទ្រនឹងភាពអាម៉ាស់យ៉ាងខ្លាំងបំផុត។ លើកទីមួយ ទ្រង់ត្រូវគេឆ្កាង ហើយបានលះបង់ព្រះជន្មទ្រង់ ដើម្បីប្រោសលោះមនុស្សជាតិ។ នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានយកកំណើតជាមនុស្សម្ដងទៀត ដោយសម្ដែងចេញនូវសេចក្ដីពិតជាច្រើន ដើម្បីស្រោចស្រព និងផ្គត់ផ្គង់ដល់ពួកយើង។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីតែសង្គ្រោះមនុស្ស ហើយសុទ្ធសឹងតែជាក្ដីស្រឡាញ់សម្រាប់ពួកគេ។ ប៉ុន្តែតើខ្ញុំបានផ្ដល់អ្វីខ្លះជាការតបស្នងដល់ព្រះជាម្ចាស់វិញ? គឺគ្មានអ្វីក្រៅពីការបះបោរ និងការទាស់ទទឹងឡើយ។ ព្រះដំណាក់របស់ព្រះជាម្ចាស់នៅតែផ្ដល់ឱកាសឱ្យខ្ញុំបំពេញភារកិច្ច។ នេះហើយគឺជាសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ និងជាឱកាសសម្រាប់ខ្ញុំក្នុងការប្រែចិត្ត។ ប្រសិនបើនិស្ស័យចាស់របស់ខ្ញុំមិនផ្លាស់ប្ដូរទេ នោះនៅពេលដែលកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ខ្ញុំច្បាស់ជាក្លាយជាអ្នកដែលត្រូវទទួលរងការបំផ្លាញចោលមិនខាន។

ក្នុងអំឡុងពេលនោះ ខ្ញុំបានច្រៀងបទ «ការចុះចូលរបស់ណូអេចំពោះព្រះជាម្ចាស់ ទទួលបានការយល់ព្រមពីទ្រង់» សារចុះសារឡើង៖

១  នៅក្នុងចំណោមមនុស្សទាំងអស់ លោកណូអេគឺជាបុគ្គលម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ចុះចូលចំពោះព្រះជាម្ចាស់ និងបំពេញតាមបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដែលស័ក្តិសមបំផុតក្នុងការយកតម្រាប់តាម។ គាត់ត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ហើយគួរតែជាគំរូដល់អស់អ្នកដែលដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។ ហើយតើអ្វីទៅដែលមានតម្លៃបំផុតអំពីគាត់? គាត់មានឥរិយាបថតែមួយគត់ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺការស្ដាប់ ហើយទទួលយក ទទួលយក ហើយចុះចូល ហើយចុះចូលរហូតដល់ស្លាប់។ ឥរិយាបថនេះហើយ ដែលមានតម្លៃបំផុតលើសអ្វីៗទាំងអស់ ដែលធ្វើឱ្យគាត់ទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់។ នៅពេលនិយាយដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់មិនធ្វើឱ្យតែរួចពីដៃ គាត់មិនធ្វើដើម្បីបង្គ្រប់កិច្ច ហើយគាត់ក៏មិនបានពិនិត្យពិច័យ វិភាគ ទាស់ទទឹង ឬបដិសេធព្រះបន្ទូលទាំងនោះនៅក្នុងគំនិតរបស់គាត់ រួចមិនអើពើនឹងព្រះបន្ទូលទាំងនោះឡើយ។ ផ្ទុយទៅវិញ គាត់បានស្ដាប់ដោយយកចិត្តទុកដាក់ បានទទួលយកព្រះបន្ទូលទាំងនោះម្ដងបន្តិចៗនៅក្នុងចិត្តរបស់គាត់ បន្ទាប់មកបានរំពឹងគិតអំពីរបៀបក្នុងការយកព្រះបន្ទូលទាំងនោះទៅអនុវត្ត របៀបក្នុងការអនុវត្តព្រះបន្ទូលទាំងនោះ របៀបប្រតិបត្តិតាមព្រះបន្ទូលទាំងនោះតាមព្រះបំណងដើម ដោយគ្មានការងាករេបន្តិចសោះឡើយ។

២  ហើយនៅពេលដែលគាត់រំពឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បាននិយាយប្រាប់ខ្លួនឯងក្នុងចិត្តថា៖ «ទាំងនេះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាសេចក្ដីណែនាំរបស់ព្រះអង្គ ជាបញ្ជាបេសកកម្មរបស់ទ្រង់ ខ្ញុំមានកាតព្វកិច្ច ខ្ញុំត្រូវតែចុះចូល ខ្ញុំមិនអាចរំលងព័ត៌មានលម្អិតណាមួយបានឡើយ ខ្ញុំមិនអាចប្រឆាំងនឹងបំណងព្រះហឫទ័យណាមួយរបស់ព្រះជាម្ចាស់បានឡើយ ហើយខ្ញុំក៏មិនអាចមើលរំលងព័ត៌មានលម្អិតណាមួយដែលទ្រង់បានមានបន្ទូលដែរ បើមិនដូច្នេះទេ ខ្ញុំនឹងមិនស័ក្តិសមនឹងត្រូវបានហៅថាជាមនុស្សឡើយ ខ្ញុំនឹងមិនស័ក្តិសមនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងមិនស័ក្តិសមនឹងការលើកតម្កើងរបស់ទ្រង់ឡើយ។ នៅក្នុងជីវិតនេះ ប្រសិនបើខ្ញុំខកខានក្នុងការបំពេញរាល់កិច្ចការដែលព្រះជាម្ចាស់បានមានបន្ទូល និងបានផ្ទុកផ្ដាក់ឱ្យខ្ញុំ នោះខ្ញុំនឹងនៅសល់តែការសោកស្ដាយប៉ុណ្ណោះ។ លើសពីនេះទៅទៀត ខ្ញុំនឹងមិនស័ក្តិសមនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងការលើកតម្កើងរបស់ទ្រង់ចំពោះខ្ញុំឡើយ ហើយនឹងគ្មានមុខទៅឈរនៅចំពោះព្រះភ័ក្ត្រព្រះអាទិករនោះទេ»។

៣  អ្វីៗដែលលោកណូអេបានគិត និងបានរំពឹងគិតនៅក្នុងចិត្តរបស់គាត់ គ្រប់ទស្សនៈ និងគ្រប់ឥរិយាបថនីមួយៗរបស់គាត់ បានកំណត់ថា នៅទីបំផុតគាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់មកអនុវត្ត ធ្វើឱ្យព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិត ធ្វើឱ្យព្រះបន្ទូលរបស់ទ្រង់បង្កើតបានផលផ្លែ ហើយធ្វើឱ្យព្រះបន្ទូលទាំងនោះបានបំពេញ និងបានសម្រេចតាមរយៈការខិតខំប្រឹងប្រែងរបស់គាត់ ហើយបានក្លាយជាការពិតតាមរយៈរូបគាត់ ហើយដើម្បីឱ្យបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់មិនបានសាបសូន្យទៅវិញឡើយ។ លោកណូអេគឺស័ក្តិសមនឹងបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គាត់គឺជាបុរសម្នាក់ដែលព្រះជាម្ចាស់ទុកចិត្ត និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់សព្វព្រះទ័យ។ ព្រះជាម្ចាស់ទតមើលគ្រប់ពាក្យសម្ដី និងទង្វើរបស់មនុស្ស ទ្រង់ទតមើលការគិត និងគំនិតរបស់ពួកគេ។ ដោយសារលោកណូអេអាចគិតបែបនេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់មិនបានជ្រើសរើសខុសឡើយ។ លោកណូអេអាចទទួលបន្ទុកនូវបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ និងការទុកចិត្តរបស់ទ្រង់ ហើយគាត់អាចបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់បាន៖ គាត់គឺជាជម្រើសតែមួយគត់នៅក្នុងចំណោមមនុស្សជាតិទាំងអស់។

(ដកស្រង់ពី «ចំណុចក្រៅប្រធានបទទីបី (ផ្នែកទីមួ២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៤៖ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ)

ណូអេគឺជាមនុស្សដែលមានមនសិការ និងភាពជាមនុស្ស។ គាត់បានទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដោយអស់ពីចិត្ត អស់ពីគំនិត ដោយរ៉ាប់រងការសាងសង់ទូកធំ ជាការទំនួលខុសត្រូវ និងបេសកកម្មពេញមួយជីវិតរបស់គាត់។ ពេលណូអេកំពុងសាងសង់ទូកធំ គ្មានអ្នកណាមកមើលការខុសត្រូវ ឬជំរុញគាត់ឡើយ ហើយគាត់ក៏បានជួបប្រទះនឹងការលំបាកជាច្រើនផងដែរ។ ប៉ុន្តែរាល់ពេលដែលគាត់គិតថា នេះគឺជាបញ្ជាបេសកកម្ម និងការលើកតម្កើងរបស់ព្រះជាម្ចាស់ គាត់ក៏មានកម្លាំងចិត្តឡើងវិញ។ ណូអេបានចាត់ទុកព្រះជាម្ចាស់ ជាព្រះអាទិករ។ គាត់បានចុះចូលនឹងព្រះជាម្ចាស់ ហើយមានដួងចិត្តស្មោះត្រង់ចំពោះទ្រង់។ បន្ទាប់មក ខ្ញុំក៏បានសញ្ជឹងគិតពីអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល៖ «... ធ្វើឱ្យព្រះបន្ទូលរបស់ទ្រង់បង្កើតបានផលផ្លែ ហើយធ្វើឱ្យព្រះបន្ទូលទាំងនោះបានបំពេញ និងបានសម្រេចតាមរយៈការខិតខំប្រឹងប្រែងរបស់គាត់ ហើយបានក្លាយជាការពិតតាមរយៈរូបគាត់ ហើយដើម្បីឱ្យបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់មិនបានសាបសូន្យទៅវិញឡើយ»។ ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលពីការរស់នៅជាក់ស្ដែងរបស់ណូអេ។ ណូអេមិនចេះពីបច្ចេកទេសសាងសង់ទូកធំទេ ហើយបច្ចេកវិទ្យាសម័យនោះ ក៏មិនទាន់ជឿនលឿនដូចសព្វថ្ងៃនេះដែរ។ លើសពីនេះទៅទៀត គាត់ត្រូវដើររកសម្ភារៈទាំងអស់ដោយខ្លួនឯង ដោយសាងសង់ទូកធំបន្តិចម្ដងៗដោយកម្លាំងញើសឈាមផ្ទាល់ខ្លួន។ ណូអេក៏ត្រូវប្រមូលសត្វមានជីវិតគ្រប់ប្រភេទ និងរៀបចំចំណីគ្រប់មុខសម្រាប់សត្វផ្សេងៗ ព្រមទាំងថែរក្សា និងចិញ្ចឹមពួកវាយ៉ាងយកចិត្តទុកដាក់ផងដែរ។ នេះមិនមែនជារឿងងាយស្រួលនោះទេ។ ប្រសិនបើណូអេយល់ថាវាហត់នឿយ និងលំបាកពេក ហើយធ្វើវាឱ្យតែរួចពីដៃ នោះទូកធំច្បាស់ជាមិនអាចសាងសង់រួចឡើយ ហើយសត្វមានជីវិតទាំងអស់ច្បាស់ជាត្រូវប្រឈមមុខនឹងការវិនាសសាបសូន្យមិនខាន។ ប៉ុន្តែនៅចំពោះមុខការលំបាកជាច្រើន ណូអេមិនបានរាថយសូម្បីតែបន្តិចឡើយ។ ផ្ទុយទៅវិញ គាត់បានធ្វើតាមតម្រូវការរបស់ព្រះជាម្ចាស់យ៉ាងតឹងរ៉ឹងដោយមិនមានការបន្ធូរបន្ថយឡើយ ហើយបានតស៊ូអស់រយៈពេល ១២០ ឆ្នាំ ដើម្បីសម្រេចបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់។ ខ្ញុំបានឃើញថា ដួងចិត្តរបស់ណូអេគឺពិតជាស្មោះសរមែន។ គាត់ចេះគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយបានបង្ហាញពីភាពស្មោះត្រង់ និងការចុះចូលចំពោះព្រះជាម្ចាស់។ គិតដល់ចំណុចនេះ ខ្ញុំមានក្ដីរំជួលចិត្តយ៉ាងខ្លាំង ហើយខ្ញុំពិតជាកោតសរសើរណូអេមែន។ ក្រឡេកមកមើលខ្លួនឯងផ្ទុយមកវិញ ទោះបីជាបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងច្រើនក៏ដោយ ក៏ខ្ញុំមិនបានបង្ហាញការចុះចូល ឬភាពស្មោះត្រង់សូម្បីតែបន្តិចចំពោះទ្រង់ឡើយ។ ភារកិច្ចដែលខ្ញុំបានបំពេញ គឺងាយស្រួលជាងការសាងសង់ទូកធំរបស់ណូអេឆ្ងាយណាស់ ប៉ុន្តែខ្ញុំបែរជាមិនព្រមចំណាយការគិតគូរបន្ថែមបន្តិចបន្តួចសោះ ថែមទាំងធ្វើឱ្យតែរួចពីដៃទៀតផង។ ខ្ញុំបានឃើញថា ខ្ញុំពិតជាខ្វះភាពជាមនុស្សខ្លាំងណាស់ មិនស័ក្តិសមនឹងគេហៅថាមនុស្សឡើយ។ ណូអេបានខ្វល់ខ្វាយពីអ្វីដែលជាការបន្ទាន់សម្រាប់ព្រះជាម្ចាស់ និងគិតគូរពីអ្វីដែលព្រះជាម្ចាស់កំពុងព្រះរាជតំរិះ ដើម្បីធានាថា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងមិនអសារបង់ឥតការលើរូបគាត់ឡើយ។ ទោះបីជាសាច់ឈាមរបស់គាត់ហត់នឿយ ឬហេវហត់យ៉ាងណាក៏ដោយ អាកប្បកិរិយារបស់គាត់ចំពោះបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ គឺស្ដាប់ ទទួលយក និងចុះចូល។ ដរាបណាគាត់នៅមានជីវិត គាត់នៅតែបន្តសាងសង់ទូកធំ ដោយរក្សាការចុះចូលរហូតដល់ថ្ងៃស្លាប់។ អាកប្បកិរិយាដ៏មានតម្លៃរបស់ណូអេនេះ បានធ្វើឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់បានកក់ក្ដៅ។ មានតែមនុស្សដូចណូអេប៉ុណ្ណោះ ទើបជាអ្នកដែលមានភាពជាមនុស្សពិតប្រាកដ។ ខ្ញុំបានគិតពីការដែលព្រះដំណាក់របស់ព្រះជាម្ចាស់ឱ្យពួកយើងផ្សាយដំណឹងល្អ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ តាមរយៈការផលិតខ្សែភាពយន្ត។ ទោះបីជាទម្រង់នៃការធ្វើមានភាពខុសគ្នាពីការសាងសង់ទូកធំក៏ដោយ ក៏បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្សជាតិ គឺដូចគ្នាដែរ។ ខ្សែភាពយន្តដែលផលិតបានយ៉ាងល្អ មិនត្រឹមតែអាចដោះស្រាយសញ្ញាណរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងអាចណែនាំអ្នកដែលទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ ឱ្យស្វែងរក និងស៊ើបអង្កេតផ្លូវពិតផងដែរ។ ការផលិតខ្សែភាពយន្តឱ្យបានល្អគឺជារឿងសំខាន់ណាស់ ព្រោះវាទាក់ទងនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ខ្ញុំមិនអាចខ្ជិលច្រអូស ហើយចាត់ទុកថាវាជារឿងស្មុគស្មាញពេក ក្នុងការគិតគូរពីវាទៀតឡើយ។ ខ្ញុំត្រូវតែយកគំរូតាមណូអេ រៀនគិតគូរដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្ញុំ។

នៅខែឧសភា ឆ្នាំ ២០២៤ ពួកជំនុំបានចាត់ចែងឱ្យខ្ញុំបំពេញភារកិច្ចក្រៅម៉ោងពិនិត្យមើលវីដេអូទីបន្ទាល់តាមរយៈបទពិសោធន៍។ ខ្ញុំបានដឹងថា នេះគឺជាការដែលព្រះជាម្ចាស់ផ្ដល់ឱកាសឱ្យខ្ញុំប្រែចិត្ត ហើយខ្ញុំក៏ឱ្យតម្លៃឱកាសនេះយ៉ាងខ្លាំង ដោយពិនិត្យមើលវីដេអូនីមួយៗយ៉ាងយកចិត្តទុកដាក់។ នៅពេលដែលភារកិច្ចរបស់ខ្ញុំជាន់គ្នាជាមួយនឹងកាលវិភាគប្រចាំថ្ងៃ ខ្ញុំនឹងបះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្ញុំ ហើយចាត់ទុកភារកិច្ចជាអាទិភាព។ ពេលអនុវត្តបែបនេះ ខ្ញុំលែងមានអារម្មណ៍ថាហត់នឿយទៀតហើយ។ នៅខែតុលា អ្នកដឹកនាំបានចាត់ចែងឱ្យខ្ញុំទៅក្រុមផលិតភាពយន្តម្ដងទៀត ដើម្បីបង្ហាត់តួសម្ដែង។ ពេលឮដំណឹងនេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ដើម្បីកុំឱ្យយឺតយ៉ាវដល់ការហាត់សម ខ្ញុំសុខចិត្តក្រោកពីព្រលឹមនិងចូលគេងយប់ជ្រៅ ឬប្រើពេលសម្រាកអាហារថ្ងៃត្រង់របស់ខ្ញុំ ដើម្បីពិនិត្យមើលវីដេអូ។ ពេលហាត់សមជាមួយតួសម្ដែង ខ្ញុំបានខិតខំអស់ពីសមត្ថភាពដើម្បីបង្ហាត់ពួកគេ ហើយបានហាត់សមជាមួយពួកគេយ៉ាងច្រើន។ ពេលធ្វើបែបនេះ ចិត្តរបស់ខ្ញុំពិតជាមានអារម្មណ៍ស្ងប់ និងនឹងនរមែន។

មានពេលមួយ ខ្ញុំកំពុងនិយាយជាមួយបងស្រីម្នាក់អំពីបទពិសោធន៍នៃភាពបរាជ័យកន្លងមករបស់ខ្ញុំ ហើយគាត់បានណែនាំខ្ញុំឱ្យឆ្លុះបញ្ចាំង និងស្វែងយល់ពីទស្សនៈនៅពីក្រោយការដេញតាមរបស់ខ្ញុំ។ ខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់៖ «មនុស្សទាំងអស់ត្រូវតែស្វែងរកការសម្ដែងចេញនូវជីវិតមួយដែលមានខ្លឹមសារ ហើយមិនគួរពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់ពួកគេទេ។ ពួកគេត្រូវតែសម្ដែងចេញនូវលក្ខណៈរបស់ពេត្រុស ហើយពួកគេត្រូវតែមានចំណេះដឹង និងបទពិសោធរបស់ពេត្រុស។ ពួកគេត្រូវតែដេញតាមអ្វីៗដែលខ្ពង់ខ្ពស់ជាង និងជ្រាលជ្រៅជាង។ ពួកគេត្រូវតែដេញតាមសេចក្ដីស្រឡាញ់ដ៏បរិសុទ្ធជាង និងស៊ីជម្រៅជាងចំពោះព្រះជាម្ចាស់ និងជីវិតដែលមានតម្លៃ និងខ្លឹមសារ។ នេះទើបជាជីវិត មានតែពេលនោះទេទើបពួកគេដូចនឹងពេត្រុស។ អ្នកត្រូវតែផ្ដោតលើការចូលយ៉ាងសកម្មទៅក្នុងផ្នែកវិជ្ជមាន ហើយអ្នកមិនត្រូវអសកម្ម និងបណ្ដោយខ្លួនឱ្យថយក្រោយ ដោយសារតែអ្នកស្កប់ស្កល់នឹងភាពសុខស្រួលមួយគ្រានោះឡើយ ខណៈពេលជាមួយគ្នានោះ មិនអើពើនឹងសេចក្ដីពិតដែលជ្រាលជ្រៅជាងនេះ លម្អិតជាងនេះ និងជាក់ស្តែងជាងនេះ។ អ្នកត្រូវតែមានសេចក្តីស្រឡាញ់ជាក់ស្តែង ហើយអ្នកត្រូវតែរកគ្រប់វិធីដើម្បីរំដោះខ្លួនចេញពីជីវិតដ៏ពុករលួយ និងគ្មានខ្វល់ខ្វាយ ដែលមិនខុសពីសត្វនេះ។ អ្នកត្រូវតែបង្ហាញចេញនូវជីវិតមួយដែលមានខ្លឹមសារ ជីវិតដែលមានតម្លៃ ហើយអ្នកមិនត្រូវបោកប្រាស់ខ្លួនឯង ឬចាត់ទុកជីវិតអ្នកដូចជាប្រដាប់ក្មេងលេងសម្រាប់លេងសើចឡើយ។ សម្រាប់មនុស្សគ្រប់គ្នាដែលមានការតាំងចិត្ត និងស្រឡាញ់ព្រះជាម្ចាស់ គ្មានសេចក្ដីពិតណា ដែលមិនអាចសម្រេចបាននោះទេ ហើយក៏គ្មានយុត្តិធម៌ណាដែលពួកគេមិនអាចប្រកាន់ខ្ជាប់យ៉ាងមាំដែរ។ តើអ្នកគួរតែរស់នៅក្នុងជីវិតរបស់អ្នកយ៉ាងដូចម្ដេច? តើអ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ និងប្រើសេចក្តីស្រឡាញ់នេះ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ដោយរបៀបណា? គ្មានអ្វីមួយដែលសំខាន់ជាងនេះទៀតឡើយនៅក្នុងជីវិតរបស់អ្នក។ អ្វីដែលសំខាន់បំផុត អ្នកត្រូវតែមានការតាំងចិត្ត និងការតស៊ូអត់ធ្មត់បែបនេះ ហើយមិនគួរជាមនុស្សដែលកំសាកទន់ជ្រាយនោះឡើយ។ អ្នកត្រូវតែរៀនពីរបៀបដកពិសោធនូវជីវិតដែលមានន័យ និងដកពិសោធនូវសេចក្តីពិតដ៏មានន័យ ហើយមិនគួរប្រព្រឹត្តចំពោះខ្លួនឯងក្នុងរបៀបឱ្យតែបានៗនោះឡើយ។ ជីវិតរបស់អ្នកនឹងកន្លងផុតទៅដោយអ្នកមិនដឹងខ្លួន ដល់ពេលនោះ តើអ្នកនឹងនៅតែមានឱកាសបែបនេះដើម្បីស្រឡាញ់ព្រះជាម្ចាស់ដែរឬទេ? តើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់ ក្រោយពេលដែលគេស្លាប់បាត់បានដែរឬទេ? អ្នកត្រូវតែមានការតាំងចិត្ត និងមនសិការដូចជាពេត្រុស អ្នកត្រូវតែរស់នៅក្នុងជីវិតដែលមានខ្លឹមសារ ហើយកុំលេងសើចនឹងជីវិតខ្លួនឯងឡើយ។ ក្នុងនាមជាមនុស្សម្នាក់ និងក្នុងនាមជាបុគ្គលម្នាក់ដែលដេញតាមព្រះជាម្ចាស់ អ្នកត្រូវតែគិតគូរ និងប្រព្រឹត្តចំពោះជីវិតរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន ដោយពិចារណាអំពីរបៀបដែលអ្នកគួរតែថ្វាយខ្លួនដល់ព្រះជាម្ចាស់ របៀបដែលអ្នកគួរតែមានសេចក្តីជំនឿដែលកាន់តែមានន័យនៅក្នុងព្រះជាម្ចាស់ ហើយដោយសារតែអ្នកស្រឡាញ់ព្រះជាម្ចាស់ អ្នកក៏គួរតែស្រឡាញ់ទ្រង់នៅក្នុងរបៀបមួយដែលកាន់តែបរិសុទ្ធ កាន់តែស្រស់ស្អាត និងកាន់តែល្អប្រពៃដែរ» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ខ្ញុំធ្លាប់អានព្រះបន្ទូលវគ្គនេះពីមុនមកដែរ ប៉ុន្តែខ្ញុំមិនដែលបានពិចារណាទេថា តើទស្សនៈជីវិត និងគុណតម្លៃរបស់ខ្ញុំ គឺត្រឹមត្រូវឬអត់នោះទេ។ បន្ទាប់ពីអានរួច ខ្ញុំយល់ថា មនុស្សត្រូវតែស្វែងរកការរស់នៅប្រកបដោយតម្លៃ និងមានន័យ។ បន្ទាប់ពីពេត្រុសបានចាប់ផ្ដើមដើរតាមព្រះអម្ចាស់យេស៊ូវ គាត់បានធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីផ្សាយពីផ្លូវរបស់ព្រះអម្ចាស់។ គាត់មិនបានស្វែងរកជីវិតដែលស្រណុកសុខស្រួលទេ តែគាត់បានដេញតាមការស្រឡាញ់ និងការផ្គាប់ព្រះទ័យព្រះជាម្ចាស់ ព្រមទាំងបំពេញភារកិច្ចក្នុងនាមជាភាវៈដែលព្រះបានបង្កើតមកប៉ុណ្ណោះ។ នៅទីបញ្ចប់ គាត់ត្រូវបានគេឆ្កាងបញ្ច្រាសក្បាលចុះក្រោមដើម្បីព្រះជាម្ចាស់ ដោយសម្រេចបាននូវក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតចំពោះព្រះជាម្ចាស់ និងការចុះចូលរហូតដល់ស្លាប់។ គាត់ទទួលបានការសព្វព្រះទ័យពីព្រះជាម្ចាស់ ហើយជីវិតរបស់គាត់គឺមានតម្លៃ និងមានន័យ។ ប៉ុន្តែអ្វីដែលខ្ញុំដេញតាម គឺជាជីវិតដែលស្រណុកសុខស្រួល ដោយតែងតែមិនចង់ខ្វល់ខ្វាយច្រើន។ ការរស់នៅបែបនេះគឺគ្មានន័យទេ វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ។ ខ្ញុំគិតថា ការបំពេញភារកិច្ចជាអ្នកដឹកនាំរឿង តម្រូវឱ្យសម្រាកតិចជាងមុនបន្តិច និងត្រូវគិតគូរច្រើនជាងអ្នកដទៃបន្តិច ហើយហត់នឿយសាច់ឈាមជាងមុនបន្តិច។ ប៉ុន្តែការនេះមានន័យថា ខ្ញុំអាចរួមចំណែករបស់ខ្ញុំនៅក្នុងកិច្ចការផ្សាយដំណឹងល្អបាន ការនេះពិតជាមានតម្លៃណាស់! ប្រសិនបើខ្ញុំធ្វើកិច្ចការនេះបានល្អ នោះចិត្តរបស់ខ្ញុំនឹងមានសេចក្ដីសុខ និងស្ងប់ រាល់ពេលដែលខ្ញុំគិតពីវា។ ប៉ុន្តែឥឡូវនេះ រាល់ពេលដែលខ្ញុំនឹកឃើញដល់បទពិសោធន៍នៃភាពបរាជ័យនោះ ចិត្តរបស់ខ្ញុំគឺពោរពេញទៅដោយការសោកស្ដាយ និងការឈឺចាប់។ ខ្ញុំពិតជាប្រាថ្នាចង់បង្វិលពេលវេលាថយក្រោយខ្លាំងណាស់ ដើម្បីឱ្យខ្ញុំអាចប៉ះប៉ូវកំហុសរបស់ខ្ញុំបាន! ហេតុការណ៍នោះបានក្លាយជាអំពើរំលងដ៏ធំមួយ និងជាវិប្បដិសារីនៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំត្រូវតែខិតខំបោះបង់ចោលនិស្ស័យពុករលួយរបស់ខ្ញុំ ហើយបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ នេះទើបជាគោលដៅដ៏ត្រឹមត្រូវដែលត្រូវដេញតាម។ ខ្ញុំនឹកឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សត្វជ្រូកមិនដេញតាមជីវិតរបស់មនុស្សឡើយ វាមិនដេញតាមការលាងជម្រះទេ ហើយវាក៏មិនយល់អំពីអ្វីទៅជាជីវិតដែរ។ រាល់ថ្ងៃ ក្រោយពេលដែលវាស៊ីឆ្អែតហើយ វាគ្រាន់តែដេកប៉ុណ្ណោះ។ ខ្ញុំបានប្រទានផ្លូវពិតដល់អ្នក ប៉ុន្តែអ្នកមិនទទួលបានវាឡើយ អ្នកនៅតែដៃទទេដដែល។ តើអ្នកសុខចិត្តបន្តនៅក្នុងជីវិតនេះ ដែលជាជីវិតដូចសត្វជ្រូកទៀតឬ?» («បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ប្រសិនបើមនុស្សរស់នៅត្រឹមតែដើម្បីស្វែងរកភាពស្រណុកសុខស្រួលខាងសាច់ឈាម ហើយគ្មានគោលដៅត្រូវដេញតាមទេនោះ ពួកគេគឺគ្មានអ្វីខុសពីសត្វតិរច្ឆានឡើយ។ ខ្ញុំមិនអាចបន្តធ្លាក់ចូលទៅក្នុងភាពថោកទាបបែបនេះទៀតទេ។ ខ្ញុំត្រូវតែផ្ដោតគំនិត និងកម្លាំងរបស់ខ្ញុំ ទៅលើការដេញតាមសេចក្ដីពិត និងការបំពេញភារកិច្ចរបស់ខ្ញុំ។ ធ្វើបែបនេះទើបជាការរស់នៅដូចជាមនុស្សពិតប្រាកដ!

បន្ទាប់ពីនោះមក ខ្ញុំបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់ថា សូមទ្រង់វាយផ្ចាល និងប្រៀនប្រដៅខ្ញុំចុះ ប្រសិនបើខ្ញុំនៅតែបំពេញភារកិច្ចឱ្យតែរួចពីដៃម្ដងទៀត។ ខ្ញុំក៏បានពិនិត្យពិច័យមើលអាកប្បកិរិយារបស់ខ្ញុំចំពោះភារកិច្ចជារឿយៗផងដែរ។ រាល់ពេលដែលខ្ញុំមានអារម្មណ៍ចង់ធ្វើឱ្យតែរួចពីដៃ ខ្ញុំនឹងប្រញាប់អធិស្ឋាន ហើយបះបោរប្រឆាំងនឹងសាច់ឈាមរបស់ខ្ញុំភ្លាម។ នៅរសៀលមួយ ខ្ញុំកំពុងហាត់សមអានបារ៉ូលជាមួយតួសម្ដែងស្រីម្នាក់។ បន្ទាប់ពីកែតម្រូវគាត់ជាច្រើនដងមក គាត់នៅតែមិនប្រសើរឡើងសោះ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាវាស្មុគស្មាញពេក ហើយមិនចង់បង្រៀនគាត់ទៀតទេ។ ភ្លាមនោះ ខ្ញុំក៏នឹកឃើញដល់ព្រះបន្ទូលមួយវគ្គរបស់ព្រះជាម្ចាស់ ដែលខ្ញុំទើបតែបានអានកាលពីពីរថ្ងៃមុន៖ «នៅពេលដែលអ្នកមានអារម្មណ៍ចង់ធ្វើរឿងនានាឱ្យតែរួចពីដៃ ក្រឡេចក្រឡុច និងខ្ជីខ្ជា ហើយព្យាយាមគេចវេះពីការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួន អ្នកគួរតែប្រញាប់ចូលមកចំពោះព្រះជាម្ចាស់ដើម្បីអធិដ្ឋាន និងឆ្លុះបញ្ចាំងថា តើការធ្វើបែបនេះត្រឹមត្រូវដែរឬទេ។ បន្ទាប់មក ត្រូវគិតបន្តិចថា៖ “តើគោលបំណងរបស់ខ្ញុំក្នុងការជឿលើព្រះជាម្ចាស់គឺជាអ្វី? ការធ្វើឱ្យតែរួចពីដៃរបស់ខ្ញុំ អាចនឹងបោកបញ្ឆោតមនុស្សបាន ប៉ុន្តែតើវាអាចបោកបញ្ឆោតព្រះជាម្ចាស់បានដែរឬទេ? លើសពីនេះទៅទៀត ការជឿលើព្រះជាម្ចាស់ និងការបំពេញភារកិច្ចរបស់ខ្ញុំ គឺមិនមែនដើម្បីឱ្យខ្ញុំអាចក្រឡេចក្រឡុច និងខ្ជីខ្ជានោះទេ ប៉ុន្តែគឺដើម្បីឱ្យខ្ញុំអាចសម្រេចបានសេចក្ដីសង្គ្រោះ។ ការប្រព្រឹត្តបែបនេះបង្ហាញថា ខ្ញុំមិនមានភាពជាមនុស្សធម្មតាទេ ហើយវាមិនមែនជារឿងដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនោះឡើយ។ ធ្វើបែបនេះមិនកើតទេ។ វាមិនអីទេ ប្រសិនបើខ្ញុំក្រឡេចក្រឡុច ខ្ជីខ្ជា និងធ្វើតាមអំពើចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងពិភពលោកនេះ ប៉ុន្តែពេលនេះ ខ្ញុំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ខ្ញុំស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ក្រោមការពិនិត្យពិច័យនៃព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយខ្ញុំគឺជាមនុស្សម្នាក់ ដូច្នេះ ខ្ញុំត្រូវតែប្រព្រឹត្តទៅតាមមនសិការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយខ្ញុំមិនអាចធ្វើតាមអំពើចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំ ធ្វើឱ្យតែរួចពីដៃ ឬក្រឡេចក្រឡុច និងខ្ជីខ្ជាបានឡើយ។ ដូច្នេះ តើខ្ញុំគួរប្រព្រឹត្តយ៉ាងដូចម្ដេចដើម្បីកុំឱ្យក្រឡេចក្រឡុច និងខ្ជីខ្ជា ដើម្បីកុំឱ្យធ្វើឱ្យតែរួចពីដៃ? ខ្ញុំត្រូវតែខិតខំប្រឹងប្រែងខ្លះ។ អម្បាញ់មិញ ខ្ញុំមានអារម្មណ៍ថា វាស៊ាំញ៉ាំពេកក្នុងការប្រព្រឹត្តតាមរបៀបនោះ ដូច្នេះ ខ្ញុំក៏ចង់គេចវេះពីការលំបាក ប៉ុន្តែពេលនេះ ខ្ញុំយល់ហើយថា៖ ការធ្វើបែបនោះអាចនឹងស្មុគស្មាញជាង ប៉ុន្តែវាទទួលបានលទ្ធផល ដូច្នេះ ខ្ញុំគួរតែធ្វើតាមរបៀបនោះ”។ នៅពេលដែលអ្នកកំពុងធ្វើវា ហើយនៅតែមិនសុខចិត្តស៊ូទ្រាំនឹងការលំបាក នៅពេលវេលាបែបនេះ អ្នកត្រូវតែអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ថា៖ “ឱព្រះជាម្ចាស់អើយ! ទូលបង្គំជាមនុស្សខ្ជិលច្រអូស និងក្រឡេចក្រឡុច។ សូមទ្រង់ប្រៀនប្រដៅ និងស្ដីបន្ទោសទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចនឹងទទួលបានការដឹងខ្លួននៃមនសិការ និងមានអារម្មណ៍ខ្មាសអៀន។ ទូលបង្គំមិនចង់ធ្វើឱ្យតែរួចពីដៃឡើយ។ សូមទ្រង់ណែនាំ និងបំភ្លឺទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចមើលឃើញពីទង្វើបះបោរ និងភាពគួរឱ្យខ្ពើមរអើមរបស់ទូលបង្គំ”។ នៅពេលដែលអ្នកអធិដ្ឋានបែបនេះ ហើយឆ្លុះបញ្ចាំង និងព្យាយាមស្គាល់ខ្លួនឯងបែបនេះ វានឹងធ្វើឱ្យកើតមានអារម្មណ៍វិប្បដិសារី អ្នកនឹងអាចស្អប់ភាពគួរឱ្យខ្ពើមរអើមរបស់អ្នក ហើយសភាពខុសឆ្គងរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរ» («ការឱ្យតម្លៃលើព្រះបន្ទូលព្រះជាម្ចាស់ គឺជាមូលដ្ឋានគ្រឹះនៃជំនឿលើព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការអធិប្បាយរបស់ព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានអធិស្ឋានដើម្បីបះបោរប្រឆាំងនឹងគំនិត និងទស្សនៈដ៏ខុសឆ្គងរបស់ខ្ញុំ។ បន្ទាប់មក ខ្ញុំបានវិភាគបារ៉ូលម្ដងមួយឃ្លាៗជាមួយតួសម្ដែងស្រីនោះ ហើយរកមើលថាតើបញ្ហារបស់គាត់នៅត្រង់ណា។ បន្ទាប់ពីនោះមក គាត់និយាយបារ៉ូលរបស់គាត់បានល្អជាងមុនឆ្ងាយណាស់ ហើយការថតនៅថ្ងៃបន្ទាប់ ក៏ដំណើរការទៅយ៉ាងរលូន។ ពេលអនុវត្តបែបនេះ ចិត្តរបស់ខ្ញុំមានអារម្មណ៍ថាស្ងប់ និងមានសេចក្ដីសុខខ្លាំងណាស់។ ក្រោយមក អ្នកដឹកនាំរឿងបានសុំឱ្យខ្ញុំទៅជាមួយតួសម្ដែងស្រីនោះ ដើម្បីថតសំឡេងនិទានរឿង។ ខ្ញុំក៏បានយកចិត្តទុកដាក់លើកិច្ចការនេះផងដែរ។ ខ្ញុំមិនមានអារម្មណ៍ថាហត់នឿយទេ សូម្បីតែពេលដែលពួកយើងថតរហូតដល់ទាបភ្លឺក៏ដោយ។ ក្រោយមក នៅពេលដែលខ្សែភាពយន្តបានបញ្ចប់ ហើយខ្ញុំបានឃើញវីដេអូដែលបានកាត់តរួច ខ្ញុំមានក្ដីរំជួលចិត្តយ៉ាងខ្លាំង។ ទោះបីជាខ្ញុំគ្រាន់តែចូលរួមចំណែកតូចមួយនៅក្នុងខ្សែភាពយន្តនេះក៏ដោយ ក៏ខ្ញុំមានអារម្មណ៍ថា ការបំពេញភារកិច្ចនេះពិតជាមានតម្លៃ និងមានន័យណាស់! អរព្រះគុណព្រះជាម្ចាស់!

ខាង​ដើម៖ ១. ខ្ញុំបានរៀនពីរបៀបសហការជាមួយអ្នកដទៃដោយចុះសម្រុងគ្នា

បន្ទាប់៖ ៧. ការដើរតាមព្រះជាម្ចាស់គឺជាជម្រើសដ៏ល្អបំផុតក្នុងជីវិតរបស់ខ្ញុំ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

២០. ការអនុវត្តសេចក្ដីពិត គឺជាគន្លឹះនៃការសម្របសម្រួលដ៏សុខដុម

ដោយ ដុងហ្វឹង (សហរដ្ឋអាមេរិក)នៅខែសីហា ឆ្នាំ ២០១៨ ភារកិច្ចរបស់ខ្ញុំគឺ ត្រូវធ្វើសម្ភារៈសម្ដែងភាពយន្តជាមួយបងវ៉ាង។ ដំបូង ខ្ញុំមានអារម្មណ៍ថា...

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ