ជំពូកទី ៧
ការកើនឡើងនៃបរិស្ថានជុំវិញយើង បង្កើននូវការដកថយរបស់យើងទៅឯព្រះវិញ្ញាណកាន់តែឆាប់។ កុំធ្វើសកម្មភាពដោយមានចិត្តរឹងរូស មិនអើពើថាតើព្រះវិញ្ញាណបរិសុទ្ធព្រួយបារម្ភឬអត់ ហើយកុំព្យាយាមធ្វើជាឆ្លាតឡើយ។ កុំមានការពេញចិត្ត និងបំពេញចិត្តខ្លួនឯង ឬធ្វើឱ្យខ្លួនឯងលំបាកច្រើនពេកឡើយ។ រឿងតែមួយគត់ដែលត្រូវធ្វើ គឺត្រូវថ្វាយបង្គំព្រះជាម្ចាស់ដោយវិញ្ញាណ និងសេចក្តីពិត។ អ្នកមិនអាចទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ចោល ឬបដិសេដមិនស្ដាប់ព្រះបន្ទូលនោះឡើយ។ អ្នកត្រូវតែពិនិត្យពិច័យយ៉ាងប្រុងប្រយ័ត្នឱ្យយល់នូវព្រះបន្ទូល អាននូវសេចក្ដីអធិស្ឋានរបស់អ្នកម្ដងហើយម្ដងទៀត និងយល់ពីជីវិតនៅក្នុងព្រះបន្ទូល។ កុំផ្សារភ្ជាប់នឹងអ្វីដែលឥតបានការ ដោយធ្វើការទាំងនោះឱ្យលឿនៗដោយមិនទុកពេលឱ្យខ្លួនឯងគិតគូរពីការទាំងនោះឱ្យយល់នោះឡើយ។ តើអ្នកពឹងផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើឬទេ? កុំមានការនិយាយអួតខ្លួនដូចកូនក្មេង ហើយក្រោយមកមានការច្របូកច្របល់គ្រប់យ៉ាងពេលដែលមានបញ្ហាកើតឡើងខុសពីការរំពឹងទុកនោះឡើយ។ អ្នកត្រូវតែហ្វឹកហ្វឺនវិញ្ញាណរបស់អ្នករៀងរាល់ម៉ោងរៀងរាល់ថ្ងៃ។ កុំសម្រាកសូម្បីតែមួយភ្លែត។ អ្នកត្រូវតែមានវិញ្ញាណដែលវាងវៃ។ មិនថាអ្នកអាចពើបប្រទះនឹងមនុស្ស ព្រឹត្តិការណ៍ ឬរឿងអ្វីនោះឡើយ ប្រសិនបើអ្នកមករកព្រះជាម្ចាស់ អ្នកនឹងមានមាគ៌ាដើរតាម។ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ស្វែងយល់ពីអត្ថន័យរបស់ព្រះបន្ទូលដោយមិនធ្វេសប្រហែស ខិតខំប្រឹងប្រែងបន្ថែម ធ្វើអ្វីៗឱ្យល្អិតល្អន់ខ្លាំងបំផុត និងបំពាក់ខ្លួនអ្នកនូវសេចក្តីពិតពេញលេញដើម្បីចៀសវាងការយល់ច្រលំចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកត្រូវតែពង្រីកបទពិសោធរបស់អ្នកឱ្យកាន់តែទូលំទូលាយ និងផ្តោតលើការទទួលបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈបទពិសោធ អ្នកនឹងអាចកាន់តែច្បាស់អំពីព្រះជាម្ចាស់។ បើគ្មានបទពិសោធទេ នោះការអះអាងថាមានភាពច្បាស់អំពីទ្រង់ គឺគ្រាន់តែជាការនិយាយចេញដោយឥតន័យ។ យើងត្រូវតែមានការយល់ជាក់ច្បាស់! ចូរភ្ញាក់ខ្លួនឡើង! កុំបង្អង់យូរតទៅទៀត។ ប្រសិនបើអ្នកដោះស្រាយរឿងរ៉ាវដោយមិនយកចិត្តទុកដាក់ មិនប្រឹងប្រែងឱ្យមានការរីកចម្រើន នោះអ្នកពិតជាមនុស្សងងឹតងងល់ពេកហើយ។ អ្នកត្រូវតែផ្តោតលើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្តាប់ព្រះសូរសៀងរបស់ព្រះវិញ្ញាណបរិសុទ្ធដោយយកចិត្តទុកដាក់ បើកត្រចៀកស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយរីករាយនឹងពេលវេលាសេសសល់របស់អ្នក ហើយរ៉ាប់រងនឹងអ្វីដែលនឹងអាចកើតឡើង។ នៅពេលអ្នកមានដែកថែប ចូរប្រើនូវតម្លៃរបស់វា ដើម្បីធ្វើឱ្យវាក្លាយជាដាវដ៏មុត។ ចូរចាប់យកអ្វីដែលសំខាន់ ហើយផ្តោតលើការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកទុកចោលព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាអ្នកអាចធ្វើបានល្អយ៉ាងណានៅខាងក្រៅនោះឡើយ វានឹងគ្មានប្រយោជន៍ទេ។ ការអនុវត្តដោយគ្រាន់តែនិយាយចេញហើយមិនធ្វើ គឺមិនអាចទទួលយកបានឡើយចំពោះព្រះជាម្ចាស់។ ការផ្លាស់ប្តូរត្រូវតែកើតឡើងតាមរយៈឥរិយាបថ និស្ស័យ សេចក្ដីជំនឿ ភាពក្លាហាន និងការយល់ច្បាស់។
ពេលវេលាជិតមកដល់ហើយ! សូម្បីតែរបស់ល្អៗនៅក្នុងលោកនេះក៏ត្រូវបោះចោលដែរ។ គ្មានការលំបាក ឬគ្រោះថ្នាក់អ្វីដែលអាចធ្វើឱ្យយើងភ័យខ្លាចបានឡើយ ហើយក៏មិនហួសពីអ្វីដែលយើងអាចគ្រប់គ្រងបានដែរបើទោះជាមេឃរលំក៏ដោយ។ បើគ្មានដំណោះស្រាយបែបនេះទេ វានឹងកាន់តែពិបាកខ្លាំងសម្រាប់អ្នកក្នុងការក្លាយទៅជាមនុស្សដែលមានភាពសំខាន់។ អ្នកដែលខ្វះភាពក្លាហាន ហើយដែលខំប្រឹងខ្លាំងដើម្បីតែជីវិត នោះមិនគួរនឹងឈរនៅចំពោះព្រះជាម្ចាស់ឡើយ។
ព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះជាម្ចាស់ដ៏ជាក់ស្ដែង។ ទោះបីជាយើងល្ងង់ខ្លៅយ៉ាងណាក៏ដោយ ទ្រង់នៅតែអាណិតអាសូរដល់យើង ព្រះហស្ដទ្រង់នឹងជួយសង្គ្រោះយើងយ៉ាងប្រាកដ ហើយទ្រង់នឹងនៅតែធ្វើឱ្យយើងបានពេញលេញ។ ដរាបណាយើងមានចិត្តដែលពិតជាចង់បានព្រះជាម្ចាស់ ដរាបណាយើងតាមដានយ៉ាងជិតស្និទ្ធ និងមិនធ្លាក់ទឹកចិត្ត ហើយដរាបណាយើងស្វែងរកដោយមានញាណដឹងពីភាពបន្ទាន់ នោះទ្រង់ប្រាកដជានឹងមិនប្រព្រឹត្ដចំពោះយើងណាម្នាក់ដោយអយុត្តិធម៌ឡើយ។ ទ្រង់ប្រាកដជានឹងបំពេញនូវអ្វីដែលយើងខ្វះ ហើយទ្រង់នឹងបំពេញចិត្តយើង។ ទាំងអស់នេះគឺជាសេចក្តីសប្បុរសរបស់ព្រះដ៏មានគ្រប់ព្រះចេស្តា។
ប្រសិនបើនរណាម្នាក់លោភលន់ហួសប្រមាណ និងខ្ជិលច្រអូស រស់នៅក្នុងជីវិតដើម្បីតែបំពេញក្រពះខ្លួនឯង ហើយមិនអើពើចំពោះអ្វីៗគ្រប់យ៉ាង នោះពួកគេនឹងពិបាកក្នុងការជៀសវាងនូវការបាត់បង់ដ៏ឈឺចាប់ណាស់។ ព្រះដ៏មានគ្រប់ព្រះចេស្តាគ្រប់គ្រងរបស់សព្វសារពើ និងអ្វីៗដែលកើតឡើង! ដរាបណាយើងសំឡឹងមើលទៅឯទ្រង់នៅក្នុងចិត្តរបស់យើងគ្រប់ពេលវេលា ហើយចូលទៅក្នុងព្រះវិញ្ញាណ និងធ្វើការប្រកបជាមួយទ្រង់ នោះទ្រង់នឹងបង្ហាញឱ្យយើងឃើញនូវរបស់សព្វសារពើដែលយើងស្វែងរក ហើយបំណងព្រះហឫទ័យរបស់ទ្រង់នឹងត្រូវបើកសម្ដែងដល់យើងជាប្រាកដ។ ពេលនោះចិត្តរបស់យើងនឹងមានអំណរ និងសន្តិភាព ស្ថិរភាពដោយមានភាពច្បាស់ល្អឥតខ្ចោះ។ វាមានសារៈសំខាន់ណាស់ក្នុងការមានសមត្ថភាពក្នុងការធ្វើទៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែសមត្ថភាពដែលអាចយល់នូវបំណងព្រះឫទ័យរបស់ទ្រង់ និងការរស់នៅដោយពឹងផ្អែកលើព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ទើបចាត់ទុកថាជាបទពិសោធន៍ដ៏ពិត។
ដរាបណាយើងយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះទើបសេចក្ដីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចចូលមកក្នុងយើង ហើយត្រឡប់ជាជីវិតរបស់យើង។ បើមិនមានបទពិសោធជាក់ស្តែងទេ តើអ្នកអាចចូលទៅក្នុងភាពពិតនៃព្រះជាបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចបាន? ប្រសិនបើអ្នកមិនអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិតរបស់អ្នកទេ នោះនិស្ស័យរបស់អ្នកនឹងមិនអាចផ្លាស់ប្តូរបានឡើយ។
កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកំពុងតែរីកចម្រើនទៅមុខហើយ! ប្រសិនបើអ្នកមិនតាមដានយ៉ាងដិតដល់ ហើយទទួលបានការបណ្តុះបណ្តាលទេ វានឹងពិបាកសម្រាប់អ្នកក្នុងការដើរឱ្យទាន់ព្រះវិញ្ញាណបរិសុទ្ធ ខណៈពេលដែលទ្រង់ឆ្ពោះទៅមុខ។ ចូរប្រញាប់ឡើង ហើយនាំឱ្យមានការផ្លាស់ប្តូរដោយប្រចក្ស ក្រែងលោអ្នកត្រូវជាន់ឈ្លីដោយសាតាំង ហើយចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ដែលគ្មានអ្នកណាអាចរួចខ្លួនបាន។ ចូរទៅឥឡូវនេះ ហើយស្វែងរកតាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យអ្នកត្រូវទាត់ចោល។