ជំពូកទី ៦៤

អ្នកមិនត្រូវយល់ពាក្យរបស់ខ្ញុំ តាមរបៀបបញ្ឆិតបញ្ឆៀង និងភាន់ច្រឡំនោះទេ។ អ្នកគួរតែយល់ពាក្យទាំងនោះពីគ្រប់ទិដ្ឋភាពទាំងអស់ ហើយព្យាយាមវាស់វែងវាបន្ថែមទៀត ព្រមទាំងពិភាក្សាអំពីវាម្តងហើយម្តងទៀត មិនមែនត្រឹមតែមួយថ្ងៃ ឬមួយយប់ប៉ុណ្ណោះទេ។ អ្នកមិនដឹងថាតើព្រះហឫទ័យរបស់ខ្ញុំនឹងស្ថិតនៅត្រង់ណា ឬថាតើខ្ញុំបានបង់ថ្លៃដោយការទ្រាំទ្រដ៏លំបាក ក្នុងទិដ្ឋភាពបែបណានោះទេ តើអ្នកអាចបង្ហាញការយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំយ៉ាងដូចម្តេចទៅ? នេះហើយជារបៀបរបស់អ្នករាល់គ្នា គឺអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការរុករកទៅក្នុងសេចក្ដីលម្អិតទេ អ្នករាល់គ្នាផ្តោតទៅលើតែផ្នែកខាងក្រៅ ហើយមានសមត្ថភាពត្រឹមតែត្រាប់តាមប៉ុណ្ណោះ។ តើចំណុចនេះអាចឱ្យគេហៅថាសម្ថភាពខាងវិញ្ញាណយ៉ាងដូចម្តេចបាន? វាគ្រាន់តែជាការសាទររបស់មនុស្សប៉ុណ្ណោះ។ វាគឺជាអ្វីដែលខ្ញុំមិនសរសើរឡើយ ហើយលើសពីនេះទៅទៀត វាក៏ជាអ្វីដែលខ្ញុំស្អប់ខ្ពើមដែរ។ ខ្ញុំនិយាយរឿងនេះទៅកាន់អ្នក៖ អ្វីៗទាំងអស់ដែលខ្ញុំស្អប់បំផុតត្រូវតែផាត់ចោល ត្រូវតែត្រឡប់ទៅជាខ្សោយនៅក្នុងសេចក្ដីភិតភ័យ ហើយត្រូវតែចុះចូលនឹងការដុតកម្លោច និងការជំនុំជម្រះរបស់ខ្ញុំ។ បើមិនដូច្នោះទេ មនុស្សនឹងមិនដឹងថាការដែលគួរឱ្យភ័យខ្លាចមានន័យអ្វីនោះទេ ហើយគេនឹងទៅជាខ្វះសីលធម៌ គឺគេតែងតែមើលខ្ញុំ ដោយភ្នែកមនុស្ស ពួកគេល្ងង់ណាស់! វិធីល្អបំផុតដើម្បីកំចាត់ខ្លួនអ្នករាល់គ្នាពីគំនិតរបស់សាតាំង គឺត្រូវតែនៅជិតខ្ញុំ ហើយប្រាស្រ័យទាក់ទងជាមួយខ្ញុំ។ ខ្ញុំចង់ឱ្យអ្នករាល់គ្នាអនុវត្តតាមក្បួននេះ ដើម្បីឱ្យអ្នកអាចចៀសផុតពីការជំនុំជម្រះ និងការឈឺចាប់នៅក្នុងជីវិត។

មនុស្សលោកពិបាកដោះស្រាយណាស់ គឺគេតែងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សខាងក្រៅព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗ ព្រមទាំងសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ ជាលទ្ធផល ពួកគេមិនអាចធ្វើជាទីបន្ទាល់ល្អសម្រាប់ខ្ញុំបានទេ ហើយក៏មិនអាចសហការជាមួយខ្ញុំឱ្យល្អបានដែរ។ ខ្ញុំតែងតែគាំទ្រ និងចម្រើនអ្នករាល់គ្នាជានិច្ច តែអ្នករាល់គ្នាគ្រាន់តែមិនអាចធ្វើអស់ពីសមត្ថភាពរបស់អ្នក ដើម្បីសហការជាមួយខ្ញុំប៉ុណ្ណោះ។ ការទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការខ្វះការយល់ដឹងរបស់អ្នកចំពោះខ្ញុំ។ នៅពេលដែលពេលកំណត់មកដល់ គឺនៅពេលដែលអ្នកលែងមានការសង្ស័យអំពីខ្ញុំទាល់តែសោះ នោះគ្មានអ្នកណាម្នាក់អាចរារាំងអ្នកពីការដើរតាមផ្លូវពិតបានទេ ហើយក៏គ្មានសញ្ញាណរបស់មនុស្សណាម្នាក់អាចគ្រប់គ្រងលើអ្នកបានដែរ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? តើអ្នកពិតជាយល់អត្ថន័យនៃបន្ទូលរបស់ខ្ញុំទេ? អ្នករាល់គ្នាទទួលបានការយល់ដឹងបន្តិចបន្តួច តែពេលណាដែលខ្ញុំបញ្ជាក់ពាក្យដូច្នេះប៉ុណ្ណោះ។ មនុស្សពិតជាល្ងង់ខ្លៅ ហើយខ្សោយគំនិតណាស់។ ពួកគេចាប់ផ្តើមមានអារម្មណ៍ឈឺបន្តិចបន្តួច តែពេលណាដែលម្ជុលមុតដល់ឆ្អឹងប៉ុណ្ណោះ។ គឺថា អ្នកព្រមជឿទាំងស្រុង តែពេលណាដែលបន្ទូលរបស់ខ្ញុំចង្អុលបង្ហាញពីប្រភពនៃជំងឺរបស់អ្នកប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី ក៏នៅពេលខ្លះ អ្នករាល់គ្នានៅតែគ្មានបំណងអនុវត្តនូវបន្ទូលរបស់ខ្ញុំ ឬក៏ស្គាល់ខ្លួនឯងដែរ។ នៅត្រង់ចំណុចនេះ ហេតុអ្វីបានជាអ្នករាល់គ្នានៅតែមិនទាន់យល់ថាតើមនុស្សមានការលំបាកយ៉ាងណា ក្នុងការដោះស្រាយជាមួយនោះ? តើបន្ទូលរបស់ខ្ញុំមិនច្បាស់លាស់ល្មមទេឬអី? អ្វីដែលខ្ញុំចង់បាននោះគឺដើម្បីឱ្យអ្នករាល់គ្នាបានសហការជាមួយខ្ញុំដោយអស់ពីចិត្ត និងដោយស្មោះត្រង់។ មិនថាអ្នកនិយាយពាក្យល្អ ឬក៏អត់នោះទេ ដរាបណាអ្នកព្រមសហការជាមួយខ្ញុំ ហើយអាចថ្វាយបង្គំខ្ញុំដោយស្មោះត្រង់ នោះអ្នកនឹងស្ថិតនៅក្រោមការការពាររបស់ខ្ញុំ។ ទោះបីមនុស្សប្រភេទនេះល្ងង់ខ្លៅយ៉ាងណាក៏ដោយ ខ្ញុំនឹងបំភ្លឺពួកគេ ដើម្បីឱ្យពួកគេបោះបង់ចោលភាពល្ងង់ខ្លៅរបស់ខ្លួន។ នេះក៏ព្រោះតែសកម្មភាពរបស់ខ្ញុំ ចាំបាច់ត្រូវតែស្របនឹងបន្ទូលរបស់ខ្ញុំ។ ខ្ញុំជាព្រះដ៏មានគ្រប់ចេស្ដា គឺជាព្រះដែលមិនដែលសន្យាហើយ មិនអាចរក្សាសន្យានោះទេ។

ខ្ញុំនឹងបង្ហាញបំណងព្រះហឫទ័យរបស់ខ្ញុំភ្លាមៗ ដល់បណ្ដាក្រុមជំនុំ និងពួកកូនប្រុសច្បងទាំងអស់ ហើយនឹងគ្មានអ្វីត្រូវបានលាក់បាំងទៀតឡើយ ដ្បិតថ្ងៃដែលអ្វីៗទាំងអស់ត្រូវបានបើកសម្ដែងបានមកដល់ហើយ។ នោះគឺថា ចាប់ពីពេលនេះតទៅ ពាក្យថា «លាក់បាំង» មិនត្រូវបានប្រើទៀតឡើយ ហើយក៏មិនចាំបាច់និយាយថា នៅតែមានអ្វីលាក់បាំងទៀតដែរ។ អស់ទាំងមនុស្ស អស់ទាំងព្រឹត្តិការណ៍ និងអ្វីៗដែលលាក់បាំង ប្រាកដជាត្រូវបានលាតត្រដាងម្តងមួយៗ។ ខ្ញុំជាព្រះដែលមានប្រាជ្ញា ជាព្រះដែលក្តោបក្ដាប់សិទ្ធិអំណាចពេញលេញ។ ព្រឹត្តិការណ៍ទាំងអស់ រឿងរ៉ាវទាំងអស់ និងមនុស្សគ្រប់រូបត្រូវបានកាន់នៅក្នុងដៃរបស់ខ្ញុំ។ ខ្ញុំបោះជំហានរបស់ខ្ញុំ ដើម្បីលាតត្រដាងពីពួកគេ ហើយខ្ញុំនឹងលាតត្រដាងពីពួកគេម្នាក់ៗ ម្ដងមួយៗ តាមលំដាប់លំដោយ។ ចំពោះអ្នកដែលហ៊ានបញ្ជោរខ្ញុំ ឬព្យាយាមលាក់បាំងអ្វីមួយពីខ្ញុំ ខ្ញុំធានាថាពួកគេនឹងមិនបានក្រោកឡើងវិញឡើយ។ ខ្ញុំនឹងចាត់វិធានការតាមរបៀបនេះ ដើម្បីឱ្យអ្នករាល់គ្នាបានឃើញជាភស្ដុតាង។ ចូរមើលឱ្យច្បាស់! តម្លៃដោយការទ្រាំទ្រដ៏លំបាកដែលខ្ញុំបានបង់ គឺមិនឥតប្រយោជន៍ទេ។ វានឹងបង្កើតផលផ្លែ។ អ្នកណាក៏ដោយដែលមិនយកចិត្តទុកដាក់ ឬស្តាប់តាម អ្នកនោះនឹងជួបការជំនុំជម្រះរបស់ខ្ញុំភ្លាមៗ។ តើអ្នកណានៅតែហ៊ានទាស់ប្រឆាំងនឹងខ្ញុំ? អ្នកទាំងអស់គ្នាត្រូវតែស្ដាប់បង្គាប់ខ្ញុំ។ ខ្ញុំសូមប្រាប់អ្នកថា អ្វីៗទាំងអស់ដែលខ្ញុំនិយាយនិងធ្វើ ហើយគ្រប់ទាំងសកម្មភាព គំនិត ការរិះគិត និងការរចនាដែលខ្ញុំមាននៅសព្វថ្ងៃនេះ គឺសុទ្ធតែត្រឹមត្រូវទាំងអស់។ វាពិតជាធ្វើឱ្យមនុស្សគ្មានកន្លែងណាត្រូវពិចារណាទៀតឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាម្តងហើយម្តងទៀតថា អ្វីដែលអ្នកត្រូវធ្វើនោះ គឺត្រូវតែធ្វើតាម ហើយថាមិនចាំបាច់គិតអ្វីច្រើននោះទេ? វាគឺសម្រាប់ហេតុផលនេះអ្នកឯង។ តើអ្នកនៅតែត្រូវការឱ្យខ្ញុំបញ្ជាក់ពីវាទៀតឬអី?

សញ្ញាណរបស់អ្នករាល់គ្នាមានឥទ្ធិពលលើអ្នករាល់គ្នា តែអ្នករាល់គ្នាមិនគិតថាការនេះ គឺមកពីអ្នករាល់គ្នាមិនបានខិតខំប្រឹងប្រែងឱ្យបានគ្រប់គ្រាន់នោះទេ។ ផ្ទុយទៅវិញ អ្នកមើលមកខ្ញុំ ដើម្បីរកមូលហេតុ ដោយថាខ្ញុំមិនបានបំភ្លឺអ្នកទេ។ តើការនិយាយបែបនេះមានន័យដូចម្ដេច? អ្នករាល់គ្នាផ្ទាល់មិនចេះទទួលខុសត្រូវ ហើយតែងតែរអ៊ូរទាំដាក់ខ្ញុំ។ ខ្ញុំកំពុងតែដាស់តឿនអ្នក! ប្រសិនបើអ្នកបន្តធ្វើបែបនេះទៀត ដោយនៅតែមិនបង់ថ្លៃអ្វីសោះ នោះអ្នកនឹងត្រូវបោះចោល! ខ្ញុំមិនមានបន្ទូលអួតអាងពេញមួយថ្ងៃ ដើម្បីបំភិតបំភ័យអ្នករាល់គ្នានោះទេ។ នេះជាការពិត៖ ខ្ញុំធ្វើអ្វីដែលខ្ញុំនិយាយ។ ដរាបណាមានបន្ទូលចេញពីព្រះឱស្ឋរបស់ខ្ញុំ បន្ទូលទាំងនោះចាប់ផ្តើមបំពេញឱ្យសម្រេចភ្លាមៗ។ ពីមុន ពាក្យដែលខ្ញុំនិយាយត្រូវបានបំពេញឱ្យសម្រេចយឺតៗ។ ប៉ុន្ដែឥឡូវនេះ អ្វីៗគឺខុសគ្នា ហើយលែងកើតឡើងយឺតៗទៀតហើយ។ ដើម្បីឱ្យវាកាន់តែច្បាស់ ខ្ញុំលែងរុញ ឬលួងលោមទៀតហើយ។ ផ្ទុយទៅវិញ ខ្ញុំជំរុញ និងបង្ខំអ្នករាល់គ្នាឱ្យទៅតាម។ និយាយឱ្យច្បាស់ជាងនេះទៅទៀត អ្នកដែលអាចយល់បាននឹងធ្វើដូច្នេះ រីឯអ្នកដែលមិនអាចយល់បាន និងអ្នកដែលមិនអាចបន្តទៅមុខទៀតបាន នឹងត្រូវបានផាត់ចោល។ ខ្ញុំធ្លាប់ព្យាយាមនិយាយនឹងអ្នករាល់គ្នា ដោយអត់ធ្មត់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ប៉ុន្តែអ្នករាល់គ្នាពិតជាមិនស្តាប់តាមឡើយ។ ឥឡូវនេះ ការនេះបានបន្តរហូតមកដល់ដំណាក់កាលនេះ តើអ្នករាល់គ្នានឹងធ្វើអ្វី? តើអ្នកពិតជានឹងបន្តបណ្ដោយខ្លួនទៀតមែនទេ? មនុស្សបែបនេះមិនអាចត្រូវបានប្រទានឱ្យគ្រប់លក្ខណ៍បានទេ គឺគេនឹងត្រូវបានខ្ញុំផាត់ចោល!

ខាង​ដើម៖ ជំពូកទី ៦៣

បន្ទាប់៖ ជំពូកទី ៦៥

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ