ជំពូកទី ៦៧

ពួកកូនប្រុសរបស់ខ្ញុំលេចមកដោយចំហ ហើយនៅចំពោះមុខមនុស្សទាំងអស់។ ខ្ញុំនឹងវាយផ្ចាលយ៉ាងធ្ងន់ធ្ងរចំពោះនរណាដែលហ៊ានបំពានយ៉ាងបើកចំហចំពោះពួកគេ។ ថ្ងៃនេះ អស់អ្នកណាដែលអាចក្រោកឈរ ហើយមើលថែក្រុមជំនុំ បានទទួលឋានៈជាកូនប្រុសច្បង ហើយពេលនេះនៅជាមួយខ្ញុំក្នុងសិរីល្អ គ្រប់យ៉ាងដែលជារបស់ខ្ញុំ គឺជារបស់អ្នករាល់គ្នា។ ខ្ញុំប្រទានព្រះគុណដ៏ធំធេងដល់អស់អ្នកដែលចុះចូលចំពោះខ្ញុំដោយស្មោះត្រង់ ដែលអ្នកអាចមានចេស្ដាហួសពីកម្លាំងរបស់មនុស្សដទៃ។ បំណងព្រះហឫទ័យរបស់ខ្ញុំទាំងអស់ ចេញទៅរកអ្នករាល់គ្នា ដែលជាពួកកូនប្រុសច្បង ហើយខ្ញុំចង់បានត្រឹមតែឱ្យអ្នករាល់គ្នាធំដឹងក្ដីកាន់តែឆាប់ និងសម្រេចនូវអ្វីដែលខ្ញុំបានប្រទានដល់អ្នក។ ចូរជ្រាបអំពីរឿងនេះចុះ! អ្វីដែលខ្ញុំបានប្រទានដល់អ្នករាល់គ្នា គឺជាគម្រោងចុងក្រោយនៃផែនការគ្រប់គ្រងរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែសង្ឃឹមឱ្យអ្នករាល់គ្នាអាចថ្វាយលក្ខណៈទាំងស្រុងរបស់អ្នកមកខ្ញុំ ដោយអស់ពីចិត្ត អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក ព្រមទាំងលះបង់គ្រប់យ៉ាងសម្រាប់ខ្ញុំ។ ពេលវេលាពិតជាមិនរង់ចាំមនុស្សណាម្នាក់ឡើយ ហើយគ្មាននរណាម្នាក់ ហេតុការណ៍ណាមួយ ឬអ្វីមួយដែលអាចរារាំងកិច្ចការរបស់ខ្ញុំបានទេ។ ចូរជ្រាបអំពីរឿងនេះចុះ! នៅគ្រប់ជំហាននីមួយៗ កិច្ចការរបស់ខ្ញុំដំណើរការទៅមុខយ៉ាងរលូន ដោយគ្មានការរារាំងឡើយ។

ស្នាមជើងរបស់ខ្ញុំជាន់នៅទូទាំងពិភពលោក និងដល់ចុងបំផុតនៃផែនដី ព្រះនេត្ររបស់ខ្ញុំកំពុងតែត្រួតពិនិត្យមនុស្សម្នាក់ៗជានិច្ច ហើយជាងនេះទៅទៀត ខ្ញុំទតមើលពិភពលោកទាំងមូល។ ព្រះបន្ទូលរបស់ខ្ញុំ ច្បាស់ជាកំពុងតែធ្វើការនៅគ្រប់ច្រកល្ហកនៃពិភពលោក។ អ្នកណាក៏ដោយដែលហ៊ានមិនបម្រើខ្ញុំ អ្នកណាក៏ដោយដែលហ៊ានមិនស្មោះត្រង់ចំពោះខ្ញុំ អ្នកណាក៏ដោយដែលហ៊ានកាត់សេចក្ដីចំពោះព្រះនាមរបស់ខ្ញុំ ហើយអ្នកណាក៏ដោយដែលហ៊ានជេរប្រមាថ និងបង្ខូចកេរ្តិ៍ឈ្មោះពួកកូនប្រុសរបស់ខ្ញុំ គឺអស់អ្នកណាដែលអាចមានអ្វីៗបែបនេះ ត្រូវតែឆ្លងកាត់ការជំនុំជម្រះដ៏ធ្ងន់ធ្ងរ។ ការជំនុំជម្រះរបស់ខ្ញុំ នឹងកើតឡើងទាំងស្រុង មានន័យថា ពេលនេះគឺជាសម័យកាលនៃការជំនុំជម្រះ ហើយតាមរយៈការសង្កេតពិនិត្យយ៉ាងយកចិត្តទុកដាក់ នោះអ្នកនឹងរកឃើញថា ការជំនុំជម្រះរបស់ខ្ញុំពង្រីកទូទាំងពិភពចក្កវាឡ។ ពិតណាស់ ដំណាក់របស់ខ្ញុំនឹងមិនត្រូវបានលើកលែងទេ។ ការជំនុំជម្រះនឹងចូលមកដល់អស់អ្នកដែលការគិត ពាក្យសម្ដី ឬសកម្មភាពរបស់ពួកគេមិនស្របនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ។ យល់អំពីរឿងនេះទេ! ការជំនុំជម្រះរបស់ខ្ញុំ គឺត្រូវតម្រង់ទៅរកពិភពចក្កវាឡទាំងមូល មិនមែនតម្រង់ទៅរកតែមនុស្សមួយក្រុម ឬអ្វីមួយក្រុមឡើយ។ តើអ្នកដឹងពីរឿងនេះទេ? សូមគិតឱ្យជ្រៅជ្រះ ប្រសិនបើអ្នកមានការជំទាស់អំពីខ្ញុំនៅក្នុងការគិតរបស់អ្នក នោះអ្នកនឹងត្រូវបានជំនុំជម្រះភ្លាមៗយ៉ាងអស់កល្ប។

ការជំនុំជម្រះរបស់ខ្ញុំមកជាគ្រប់សណ្ឋាន និងទម្រង់ទាំងអស់។ ចូរដឹងពីរឿងនេះ! ខ្ញុំគឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ និងជាព្រះជាម្ចាស់តែមួយអង្គគត់នៅលើពិភពចក្កវាឡ! គ្មានអ្វីដែលលើសពីព្រះចេស្ដារបស់ខ្ញុំឡើយ។ ការជំនុំជម្រះរបស់ខ្ញុំទាំងអស់ត្រូវបានបើកសម្ដែងចំពោះអ្នករាល់គ្នា៖ ប្រសិនបើអ្នកមានការប្រឆាំងជំទាស់ណាមួយនៅក្នុងគំនិតរបស់អ្នក នោះខ្ញុំនឹងបំភ្លឺអ្នកទុកជាការព្រមាន។ ប្រសិនបើអ្នកមិនស្ដាប់ នោះខ្ញុំនឹងបោះបង់ចោលអ្នកមួយរំពេច (នៅក្នុងនេះ ខ្ញុំមិនមែនកំពុងតែសំដៅលើការសង្ស័យលើព្រះនាមរបស់ខ្ញុំទេ ប៉ុន្តែសំដៅទៅលើឥរិយាបថខាងក្រៅដែលទាក់ទងនឹងអំណរខាងសាច់ឈាម)។ ប្រសិនបើការគិតរបស់អ្នកចំពោះខ្ញុំមានសភាពរឹងទទឹង ប្រសិនបើអ្នករអ៊ូរទាំដាក់ខ្ញុំ ប្រសិនបើអ្នកទទួកយកគំនិតរបស់សាតាំងម្ដងហើយម្ដងទៀត ហើយប្រសិនបើអ្នកមិនដើរតាមអារម្មណ៍នៃជីវិត នោះវិញ្ញាណរបស់អ្នកនឹងស្ថិតនៅក្នុងភាពងងឹត ហើយសាច់ឈាមរបស់អ្នកនឹងទទួលរងការឈឺចាប់។ អ្នកត្រូវតែចូលមកកាន់តែជិតខ្ញុំ។ អ្នកមិនអាចស្ដារស្ថានភាពធម្មតារបស់អ្នកវិញបានត្រឹមតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ ហើយជីវិតរបស់អ្នកនឹងដួលឆ្ងាយរហូតមើលមិនឃើញ។ ចំពោះអស់អ្នកដែលប្រព្រឹត្តខុសក្នុងការនិយាយ នោះខ្ញុំនឹងដាក់វិន័យចំពោះមាត់ និងអណ្ដាតរបស់អ្នករាល់គ្នា ហើយឱ្យអណ្ដាតរបស់អ្នក ក្លាយជាកម្មវត្ថុនៃការដោះស្រាយ។ អស់អ្នកណាដែលប្រព្រឹត្តខុសដោយរាថយមិនបាននៅក្នុងទង្វើ នោះខ្ញុំនឹងព្រមានអ្នករាល់គ្នានៅក្នុងវិញ្ញាណរបស់អ្នករាល់គ្នា ហើយខ្ញុំនឹងវាយផ្ចាលយ៉ាងធ្ងន់ធ្ងរចំពោះអស់អ្នកណាដែលមិនស្ដាប់។ អស់អ្នកណាដែលកាត់សេចក្ដី និងប្រមាថខ្ញុំយ៉ាងចំហ គឺអស់អ្នកណាដែលបង្ហាញការមិនស្ដាប់បង្គាប់នៅក្នុងពាក្យសម្ដី ឬទង្វើ នោះខ្ញុំនឹងផាត់ចោល ហើយបោះបង់ពួកគេទាំងស្រុង ដោយបណ្ដាលឱ្យពួកគេស្លាប់ ព្រមទាំងបាត់បង់ព្រះពរដ៏ខ្ពស់បំផុត។ ទាំងនេះគឺជាអ្នកដែលនឹងត្រូវបានផាត់ចោលបន្ទាប់ពីត្រូវបានជ្រើសរើស។ អស់អ្នកណាដែលល្ងង់ខ្លៅ គឺអស់អ្នកណាដែលនិមិត្តរបស់ពួកគេមិនច្បាស់លាស់ នោះខ្ញុំនឹងមិនបំភ្លឺពួកគេ និងសង្គ្រោះពួកគេទេ។ ទោះបីជាយ៉ាងណាក៏ដោយ អស់អ្នកណាដែលយល់សេចក្ដីពិត ប៉ុន្តែមិនអនុវត្ត នោះវានឹងត្រូវបានគ្រប់គ្រងដោយផ្អែកលើបញ្ញត្តិដែលបានរៀបរាប់ខាងលើ មិនថាពួកគេល្ងង់ខ្លៅ ឬអត់ឡើយ។ ចំពោះមនុស្សដែលគ្មានគោលបំណងច្បាស់លាស់តាំងពីដំបូង នោះខ្ញុំនឹងធ្វើឱ្យពួកគេមិនអាចយល់ភាពពិតជារៀងរហូត ហើយជាលទ្ធផល ពួកគេនឹងត្រូវបានផាត់ចោលបន្តិចម្ដងៗ ពោលគឺម្ដងម្នាក់ៗ។ គ្មានម្នាក់នៅសេសសល់ឡើយ ទោះបីជាពេលនេះ ពួកគេនៅមានសេសសល់ដោយការចាត់ចែងរបស់ខ្ញុំក៏ដោយ (ដោយសារតែខ្ញុំមិនធ្វើអ្វីមួយយ៉ាងទាន់ហន់ឡើយ ប៉ុន្តែធ្វើតាមលំដាប់លំដោយវិញ)។

ការជំនុំជម្រះរបស់ខ្ញុំ គឺត្រូវបានបើកសម្ដែងទាំងស្រុង។ វាសំដៅចំពោះមនុស្សផ្សេងៗគ្នា ដែលទាំងអស់គ្នាត្រូវតែចាប់យកទីកន្លែងដ៏សមរម្យរបស់ពួកគេ។ ខ្ញុំនឹងគ្រប់គ្រង និងជំនុំជម្រះមនុស្ស ដោយផ្អែកលើបញ្ញត្តិណាមួយដែលពួកគេបំពាន។ ចំពោះអស់អ្នកដែលមិនមាននៅក្នុងឈ្មោះនេះ ហើយមិនទទួលយកព្រះគ្រីស្ទនៃគ្រាចុងក្រោយ គឺមានតែបញ្ញត្តិមួយប៉ុណ្ណោះដែលប្រើ៖ ខ្ញុំនឹងដកយកមួយរំពេចនូវវិញ្ញាណ ព្រលឹង និងរាងកាយរបស់អ្នកណាដែលប្រមាថខ្ញុំ ហើយបោះពួកគេទៅក្នុងស្ថានឃុំព្រលឹង។ អ្នកណាក៏ដោយដែលមិនប្រមាថខ្ញុំ នោះខ្ញុំនឹងរង់ចាំឱ្យពួកគេធំដឹងក្ដី មុនពេលអនុវត្តការជំនុំជម្រះលើកទីពីរ។ ព្រះបន្ទូលរបស់ខ្ញុំ ពន្យល់អ្វីៗគ្រប់យ៉ាងដោយភាពច្បាស់លាស់យ៉ាងពេញលេញ ហើយគ្មានអ្វីដែលត្រូវបានលាក់បាំងឡើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថា អ្នករាល់គ្នាអាចរក្សាទុកបន្ទូលទាំងនេះនៅក្នុងចិត្តគ្រប់ពេលវេលាតែប៉ុណ្ណោះ!

ខាង​ដើម៖ ជំពូកទី ៦៦

បន្ទាប់៖ ជំពូកទី ៦៨

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ