ជំពូកទី ៦៦

កិច្ចការរបស់ខ្ញុំបានបន្តមកដល់ដំណាក់កាលនេះ ហើយកិច្ចការទាំងអស់នោះបានដើរតាមការរៀបចំប្រកបដោយព្រះប្រាជ្ញាញាណនៃព្រះហស្តរបស់ខ្ញុំ ហើយគ្រប់យ៉ាងក្លាយជាភាពជោគជ័យដ៏ធំរបស់ខ្ញុំ។ នៅក្នុងចំណោមមនុស្សជាតិ តើនរណាអាចធ្វើកិច្ចការបែបនេះបានទៅ? តើវាមិនមែនជាករណីដែលមនុស្សជ្រៀតជ្រែកដល់ការគ្រប់គ្រងរបស់ខ្ញុំទេឬ? យ៉ាងណាមិញ អ្នកត្រូវតែដឹងថា គ្មាននរណាម្នាក់អាចធ្វើកិច្ចការរបស់ខ្ញុំជំនួសខ្ញុំបានឡើយ ហើយក៏មិនអាចរាំងស្ទះដល់កិច្ចការរបស់ខ្ញុំបានដែរ ដ្បិតគ្មានបុគ្គលណាម្នាក់អាចនិយាយ ឬធ្វើនូវអ្វីដែលខ្ញុំធ្វើ និងមានបន្ទូលបានឡើយ។ ទោះបីបែបនេះក៏ដោយ ក៏មនុស្សនៅតែមិនស្គាល់ខ្ញុំ ដែលជាព្រះដ៏មានគ្រប់ព្រះចេស្ដាប្រកបដោយព្រះប្រាជ្ញាញាណនេះដែរ! ពីសំបកក្រៅ អ្នកនឹងមិនហ៊ានបំពានលើខ្ញុំដោយចំហឡើយ ប៉ុន្តែនៅក្នុងដួងចិត្ត និងគំនិតរបស់អ្នកវិញ អ្នកតាំងខ្លួនប្រឆាំងនឹងខ្ញុំរួចស្រេចទៅហើយ។ ឱមនុស្សល្ងីល្ងើអើយ! តើអ្នកមិនដឹងថា ខ្ញុំជាព្រះជាម្ចាស់ដែលទតឃើញដួងចិត្តដ៏ជ្រៅបំផុតរបស់មនុស្សទេឬ? តើអ្នកមិនដឹងថា ខ្ញុំឃ្លាំមើលគ្រប់ទាំងពាក្យសម្ដី និងទង្វើរបស់អ្នកទេឬ? ខ្ញុំសូមប្រាប់អ្នកបែបនេះថា៖ វានឹងគ្មានព្រះបន្ទូលទន់ភ្លន់ណាមួយចេញពីព្រះឱស្ឋរបស់ខ្ញុំទៀតឡើយ។ ផ្ទុយទៅវិញ ព្រះបន្ទូលរបស់ខ្ញុំនឹងសុទ្ទតែក្លាយជាព្រះបន្ទូលអំពីការជំនុំជម្រះដ៏តឹងរ៉ឹងវិញ ហើយខ្ញុំនឹងទតមើលថាតើអ្នកអាចទ្រាំទ្រនឹងព្រះបន្ទូលទាំងនោះបានឬក៏អត់។ ចាប់ពីពេលនេះតទៅ អស់អ្នកដែលមានដួងចិត្តមិនជិតស្និទ្ធនឹងខ្ញុំ មានន័យថា ជាអ្នកដែលគ្មានសេចក្តីស្រឡាញ់ស្មោះសរចំពោះខ្ញុំ គឺជាមនុស្សដែលបំពានលើខ្ញុំដោយចំហហើយ។

សព្វថ្ងៃនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបានមកដល់ចំណុចមួយដែលវិធីសាស្ត្រកាលពីមុននឹងលែងត្រូវបានប្រើប្រាស់ទៀតហើយ។ ផ្ទុយទៅវិញ វិធីសាស្ត្រថ្មីមួយកំពុងតែត្រូវបានអនុវត្តវិញ។ អស់អ្នកដែលមិនសហការជាមួយខ្ញុំយ៉ាងវិជ្ជមាន និងយ៉ាងសកម្ម នឹងត្រូវធ្លាក់ទៅក្នុងស្ថានឃុំព្រលឹង ដែលជាជង្ហុកធំនៃសេចក្តីស្លាប់ (ហើយមនុស្សទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច)។ វិធីសាស្ត្រថ្មីមានដូចខាងក្រោមនេះ៖ បើដួងចិត្ត និងគំនិតរបស់អ្នកមិនត្រឹមត្រូវទេ នោះការជំនុំជម្រះរបស់ខ្ញុំនឹងធ្លាក់លើអ្នកភ្លាមៗ។ ការនេះរួមបញ្ចូលទាំងការប្រកាន់ខ្ជាប់នឹងលោកីយ៍ ទ្រព្យសម្បត្តិ ក្រុមគ្រួសារ ប្ដី ប្រពន្ធ កូនៗ ឪពុកម្ដាយរបស់អ្នក ការស៊ីផឹក សម្លៀកបំពាក់ ហើយការទាំងអស់នេះមិនមែនជាផ្នែកមួយនៃពិភពខាងវិញ្ញាណឡើយ។ ការបំភ្លឺរបស់ពួកបរិសុទ្ធនឹងកាន់តែស្ដែងឱ្យឃើញយ៉ាងច្បាស់។ ពោលគឺអារម្មណ៍នៃជីវិតនឹងកាន់តែស្ដែងឱ្យឃើញយ៉ាងច្បាស់ ហើយវានឹងមានចលនាឥតឈប់ឈរ។ អស់អ្នកណាដែលបង្កការរំខានតិចតួចបំផុត នឹងត្រូវរលំដួលយ៉ាងដំណំ ដោយតាមមិនទាន់នៅលើវដ្ដនៃជីវិត។ អស់អ្នកដែលសោះអង្គើយ អស់អ្នកដែលមិនស្វែងរកយ៉ាងប្ដូរផ្ដាច់ ខ្ញុំនឹងបោះបង់ទាំងស្រុង ហើយខ្ញុំនឹងព្រងើយកន្ដើយចំពោះពួកគេទាំងអស់ ដោយគ្មានការលើកលែងឡើយ។ ពួកគេនឹងត្រូវស្វិតស្រពោននៅក្នុងសេចក្តីវិនាសហិនហោចអស់រយៈពេលមួយពាន់ឆ្នាំ។ ចំពោះអស់អ្នកដែលស្វែងរកយ៉ាងក្លៀវក្លាវិញ ពោលគឺអស់អ្នកដែលតែងតែបង្កការរំខានវិញ ខ្ញុំនឹងបោះបង់ចោលភាពល្ងីល្ងើរបស់ពួកគេ ហើយធ្វើឱ្យពួកគេស្មោះត្រង់ចំពោះខ្ញុំ។ លើសពីនេះ ពួកគេនឹងមានប្រាជ្ញា និងបញ្ញា ហើយពួកគេនឹងស្វែងរក ដោយមានសេចក្តីជំនឿកាន់តែធំជាង។ ខ្ញុំប្រទានព្រះពររបស់ខ្ញុំទ្វេដងទៅលើពួកកូនប្រុសច្បងទាំងអស់របស់ខ្ញុំ ហើយខ្ញុំមានសេចក្តីស្រឡាញ់ជានិច្ចចំពោះអ្នក។ ខ្ញុំតែងតែមើលថែអ្នក និងការពារអ្នក ហើយខ្ញុំនឹងមិនបណ្ដោយឱ្យអ្នកធ្លាក់ទៅក្នុងសំណាញ់របស់សាតាំងឡើយ។ ខ្ញុំបានចាប់ផ្ដើមកិច្ចការរបស់ខ្ញុំនៅក្នុងចំណោមមនុស្សទាំងអស់ហើយ ពោលគឺខ្ញុំបានបន្ថែមគម្រោងកិច្ចការមួយទៀត។ ទាំងនេះគឺជាមនុស្សដែលនឹងបម្រើដល់ព្រះគ្រីស្ទអស់រយៈពេលមួយពាន់ឆ្នាំ ហើយមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់នឹងប្រមូលផ្ដុំគ្នាចូលទៅក្នុងនគររបស់ខ្ញុំ។

ពួកកូនប្រុសរបស់ខ្ញុំអើយ អ្នកត្រូវតែបង្កើនការបណ្ដុះបណ្ដាលរបស់អ្នក។ មានកិច្ចការជាច្រើនដែលកំពុងរង់ចាំអ្នក ជាកិច្ចការដែលអ្នកត្រូវតែទទួលធ្វើ និងបញ្ចប់។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នករាល់គ្នាប្រញាប់ពេញវ័យប៉ុណ្ណោះ ដើម្បីឱ្យអ្នកអាចបញ្ចប់កិច្ចការដែលខ្ញុំបានផ្ទុកផ្ដាក់ដល់អ្នករាល់គ្នា។ នេះគឺជាទំនួលខុសត្រូវដ៏ពិសិដ្ឋរបស់អ្នករាល់គ្នា ហើយវាជាភារកិច្ចដែលគួរតែត្រូវបានធ្វើដោយអ្នករាល់គ្នាដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ។ ខ្ញុំនឹងការពារអ្នករាល់គ្នា រហូតដល់អ្នកទៅដល់ចុងផ្លូវ ហើយខ្ញុំនឹងការពារអ្នករាល់គ្នា ដើម្បីឱ្យអ្នកអាចរីករាយនៅក្បែរខ្ញុំជារៀងរហូត! អ្នករាល់គ្នាម្នាក់ៗគួរតែមានការយល់ដឹងជ្រៅជ្រះអំពីការពិតដែលថា ខ្ញុំបានរៀបចំយញ្ញបូជាជាច្រើន និងបរិយាកាសជាច្រើន ដើម្បីការពារដល់អ្នករាល់គ្នា។ អ្នកដឹងហើយថា ទាំងអស់នេះគឺជាព្រះពររបស់ខ្ញុំ មិនអ៊ីចឹងឬ? អ្នករាល់គ្នាគឺជាកូនស្ងួនភ្ញារបស់ខ្ញុំ។ ដរាបណាអ្នករាល់គ្នាស្រឡាញ់ខ្ញុំយ៉ាងស្មោះសរ នោះខ្ញុំនឹងមិនបោះបង់អ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយការនេះអាស្រ័យលើថាតើអ្នករាល់គ្នាអាចសហការជាមួយខ្ញុំយ៉ាងចុះសម្រុងឬក៏អត់។

ខាង​ដើម៖ ជំពូកទី ៦៥

បន្ទាប់៖ ជំពូកទី ៦៧

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ