ខ្យល់ដង្ហើមនៃព្រះដ៏មានឫទ្ធានុភាព

នៅក្នុងចិត្តរបស់អ្នក មានរឿងរ៉ាវអាថ៌កំបាំងជាច្រើនដែលអ្នកមិនធ្លាប់ដឹងសោះ ដ្បិតអ្នកកំពុងរស់នៅក្នុងពិភពមួយដែលគ្មានពន្លឺ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានមេកំណាចចាប់យកទៅ។ ភ្នែករបស់អ្នកស្រអាប់ ដោយសារភាពងងឹត ហើយអ្នកមិនអាចមើលឃើញព្រះអាទិត្យនៅលើមេឃ ឬផ្កាយភ្លឺព្រិចៗ នៅពេលយប់ឡើយ។ ត្រចៀករបស់អ្នកត្រូវបិទជិត ដោយពាក្យកុហកបោកប្រាស់ ហើយអ្នកស្តាប់មិនឮព្រះសូរសៀងរបស់ព្រះយេហូវ៉ា ដែលលាន់ឮដូចផ្គរលាន់ និងមិនឮសំឡេងទឹកហូរមកពីបល្ល័ង្កទ្រង់ដែរ។ អ្នកបានបាត់បង់អ្វីគ្រប់យ៉ាងដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នក អ្វីគ្រប់យ៉ាងដែលព្រះដ៏មានឫទ្ធានុភាពបានប្រទានមកឱ្យអ្នក។ អ្នកបានចូលមកក្នុងសមុទ្រទុក្ខដែលគ្មានទីបញ្ចប់ គ្មានអំណាចនៃសេចក្តីសង្គ្រោះ គ្មានសង្ឃឹមថានឹងអាចរួចជីវិតបាន ហើយអ្វីទាំងអស់ដែលអ្នកធ្វើនោះ គឺការពុះពារជម្នះ និងការគេចចេញយ៉ាងប្រញាប់ប្រញាល់... ចាប់តាំងពីពេលនោះមក អ្នកត្រូវទទួលគ្រោះកម្មឱ្យរងទុក្ខវេទនាដោយមេកំណាច ដោយឃ្លាតឆ្ងាយពីព្រះពររបស់ព្រះដ៏មានឫទ្ធានុភាព នៅឆ្ងាយផុតពីការទំនុកបម្រុងរបស់ព្រះដ៏មានឫទ្ធានុភាព ដោយដើរនៅលើផ្លូវដែលគ្មានថ្ងៃត្រឡប់ក្រោយ។ សម្រែកដង្ហោយរាប់សិបលានដងក៏មិនអាចដាស់ចិត្ត និងវិញ្ញាណអ្នកឱ្យភ្ញាក់ដឹងខ្លួនបានឡើយ។ អ្នកដេកលក់យ៉ាងស្កប់ស្កល់ នៅក្នុងដៃរបស់មេកំណាចដែលបានល្បួងអ្នកទៅក្នុងពិភពមួយដែលគ្មានព្រំដែន គ្មានទិសដៅ ឬកន្លែងឈប់សំចតឡើយ។ ហេតុនេះ អ្នកបាត់បង់ចិត្តស្លូតត្រង់ និងចិត្តបរិសុទ្ធដើមរបស់អ្នក ហើយចាប់ផ្ដើមគេចចេញពីព្រះទ័យទុកដាក់របស់ព្រះដ៏មានឫទ្ធានុភាព។ នៅក្នុងចិត្តរបស់អ្នក មេកំណាចកាច់ចង្កូតជីវិតអ្នកលើគ្រប់បញ្ហាទាំងអស់ ហើយវាបានក្លាយជាជីវិតរបស់អ្នកទៀតផង។ អ្នកលែងខ្លាចវា លែងគេចចេញពីវា និងលែងសង្ស័យវាហើយ ផ្ទុយទៅវិញ អ្នកចាត់ទុកវាជាព្រះនៅក្នុងចិត្តរបស់អ្នក។ អ្នកចាប់ផ្ដើមគោរពវា ថ្វាយបង្គំវា ហើយទាំងអ្នក និងមេកំណាច ក៏បានក្លាយជារូបកាយ និងស្រមោលដែលមិនអាចបំបែកពីគ្នាបាន ដោយប្តេជ្ញារួមរស់នឹងគ្នាទាំងពេលនៅរស់ និងពេលស្លាប់ទៅវិញ។ អ្នកមិនដឹងថា អ្នកបានមកដល់ពីពេលណា ហេតុអ្វីក៏អ្នកចាប់កំណើត ឬហេតុអ្វីក៏អ្នកស្លាប់នោះទេ។ អ្នកសម្លឹងមើលព្រះដ៏មានឫទ្ធានុភាពថាជាបុគ្គលចម្លែកម្នាក់។ អ្នកពុំបានដឹងអំពីដើមកំណើតរបស់ទ្រង់ឡើយ ហើយអ្នកកាន់តែមិនដឹងថា ទ្រង់បានធ្វើអ្វីខ្លះសម្រាប់អ្នកនោះទេ។ អ្វីគ្រប់យ៉ាងដែលមកអំពីទ្រង់ បានក្លាយជាសេចក្តីសម្អប់ចំពោះអ្នក។ អ្នកមិនបានត្រេកអរសប្បាយនឹងសេចក្ដីទាំងនេះឡើយ ហើយក៏មិនបានដឹងអំពីតម្លៃរបស់វាដែរ។ អ្នករួមដំណើរជាមួយមេកំណាច ចាប់តាំងពីថ្ងៃដែលអ្នកបានទទួលការទំនុកបម្រុងអំពីព្រះដ៏មានឫទ្ធានុភាព។ អ្នកបានឆ្លងកាត់ភាពស្មុគស្មាញ និងព្យុះជីវិតរាប់សិបពាន់ឆ្នាំមកហើយជាមួយនឹងមេកំណាច ហើយអ្នកឈរនៅជាមួយនឹងវា ដើម្បីទាស់នឹងព្រះជាម្ចាស់ដែលជាប្រភពនៃជីវិតរបស់អ្នក។ អ្នកមិនដឹងអំពីការប្រែចិត្តទាល់តែសោះ ហើយអ្នកក៏រឹតតែមិនដឹងទៀតថា អ្នកបានខិតមកជិតសេចក្តីវិនាសឡើយ។ អ្នកភ្លេចហើយថា មេកំណាចបានបោកប្រាស់ និងធ្វើឱ្យអ្នករងទុក្ខវេទនា អ្នកភ្លេចកំណើតរបស់ខ្លួនហើយ។ ហេតុនេះហើយ ទើបមេកំណាចបោកប្រាស់អ្នកនៅគ្រប់ជំហាន តាំងពីដើមរហូតដល់ពេលនេះ។ ដួងចិត្ត និងវិញ្ញាណរបស់អ្នក ត្រូវបានធ្វើឱ្យស្ពឹកស្រពន់ និងពុកផុយ។ អ្នកឈប់រអ៊ូរទាំនឹងទុក្ខលំបាកនៃពិភពមនុស្សទៀតហើយ អ្នកលែងជឿហើយថា ពិភពលោកនេះ គ្មានយុត្តិធម៌ទៀត ។ អ្នករឹតតែលែងខ្វល់ថា ព្រះដ៏មានឫទ្ធានុភាព ពិតជាមានវត្តមានមែន។ នេះគឺដោយសារ អ្នកចាត់ទុកមេកំណាចជាឪពុកដ៏ពិតប្រាកដរបស់អ្នក តាំងពីយូរយារណាស់មកហើយ ហើយក៏មិនអាចឃ្លាតចេញឆ្ងាយពីវាបានដែរ។ នេះហើយគឺជាអាថ៌កំបាំង នៅក្នុងចិត្តរបស់អ្នក។

ពេលព្រលឹមស្រាងៗបានចូលមកដល់ ផ្កាយព្រឹកក៏ចាប់ផ្តើមរះនៅទិសខាងកើត។ ផ្កាយនេះមិនធ្លាប់រះត្រង់ទិសនោះទេពីមុនមក ហើយវារះបំភ្លឺផ្ទៃមេឃដែលស្ងប់ស្ងាត់ និងមានពន្លឺព្រិចៗ ធ្វើឱ្យពន្លឺក្នុងចិត្តមនុស្សដែលបានរលត់បាត់ទៅហើយនោះ ឆេះឈួលឡើងវិញ។ មនុស្សលោកលែងនៅឯកាទៀតហើយ ដោយសារតែពន្លឺដែលរះចែងចាំងមកលើអ្នក និងមនុស្សឯទៀត។ ប៉ុន្តែ អ្នកបែរជាបន្តគេងលង់លក់ក្នុងយប់ងងឹតនោះទៅវិញ។ អ្នកមិនបានស្ដាប់ឮ ក៏មិនបានឃើញពន្លឺអ្វីសោះឡើយ។ អ្នកមិនបានដឹងអំពីការមកដល់នៃផ្ទៃមេឃ និងផែនដីថ្មី និងយុគសម័យថ្មីឡើយ ដ្បិតឪពុករបស់អ្នកប្រាប់អ្នកថា “កូនអើយ! កុំទាន់ក្រោកអី មេឃមិនទាន់ភ្លឺច្បាស់នៅឡើយទេ។ អាកាសធាតុត្រជាក់ណាស់ ចូរកុំចេញទៅក្រៅឱ្យសោះ ក្រែងភ្នែកកូននឹងត្រូវចាក់ដោយផ្លែដាវ និងលំពែង។” អ្នកជឿតែពាក្យដាស់តឿនរបស់ឪពុកអ្នកប៉ុណ្ណោះ ពីព្រោះអ្នកជឿថា មានតែឪពុកអ្នកទេដែលនិយាយត្រូវ ដ្បិតឪពុកអ្នកមានវ័យចាស់ជាងអ្នក ហើយគាត់ស្រលាញ់អ្នកជាខ្លាំង។ ការដាស់តឿន និងសេចក្តីស្រលាញ់នេះ ធ្វើឱ្យអ្នកលែងជឿលើរឿងដែលគេដំណាលថា មានពន្លឺនៅក្នុងលោកិយនេះ វាក៏ធ្វើឱ្យអ្នកលែងខ្វាយខ្វល់ថា នៅក្នុងលោកិយនេះមាន ឬគ្មានសេចក្តីពិតទៀតហើយ។ អ្នកលែងហ៊ានសង្ឃឹមលើការសង្គ្រោះពីព្រះដ៏មានឫទ្ធានុភាព។ អ្នកពេញចិត្តនឹងស្ថានភាពបច្ចុប្បន្ននេះ អ្នកលែងទន្ទឹងរង់ចាំការមកដល់នៃពន្លឺ លែងទន្ទឹងចាំមើលការយាងមកដល់នៃព្រះដ៏មានឫទ្ធានុភាព ដូចដែលគេបាននិទានក្នុងរឿងដំណាល។ តាមអ្វីដែលអ្នកដែលអ្នកបានដឹង អ្វីៗដែលស្រស់ស្អាតមិនអាចត្រឡប់មកដូចដើមវិញទេ គឺគ្មានសោះឡើយ។ នៅក្នុងភ្នែករបស់អ្នក អនាគតរបស់មនុស្សលោកបានរលាយបាត់បង់ទៅហើយ។ អ្នកប្រឹងតោងសម្លៀកបំពាក់ឪពុករបស់អ្នក តាមកម្លាំងដែលអ្នកមាន ដោយពេញចិត្តនឹងចែករំលែកការលំបាក ភ័យខ្លាចបាត់បង់ដៃគូអមដំណើរ ហើយវង្វេងទិសដៅនៃការធ្វើដំណើរដ៏វែងឆ្ងាយរបស់អ្នក។ ពិភពលោកដ៏ធំធេង និងស្រពេចស្រពិលនេះ បានបង្កើតមនុស្សជាច្រើនដូចជាអ្នក ជាមនុស្សអង់អាច ក្លាហាន និងមោះមុត ក្នុងការបំពេញតួនាទីផ្សេងៗនៅក្នុងលោកិយនេះ។ វាបានបង្កើត “អ្នកចម្បាំង” ជាច្រើន ដែលមិនខ្លាចរអារនឹងសេចក្តីស្លាប់។ លើសពីនេះ ពិភពលោកនេះក៏បានបង្កើតមនុស្សមួយក្រុមហើយ មួយក្រុមទៀតដែលជាពពួកមនុស្សខ្វាក់ និងខ្វិន ដែលមិនដឹងពីបុព្វហេតុនៃការបង្កើតពួកគេមកឡើយ។ ព្រះនេត្ររបស់ព្រះដ៏មានឫទ្ធានុភាព ទតរំពៃបុគ្គលម្នាក់ៗក្នុងចំណោមមនុស្សលោកដែលរងទុក្ខវេទនាយ៉ាងខ្លាំង។ អ្វីដែលទ្រង់ស្តាប់ឮ គឺសម្រែកយំសោករបស់មនុស្សដែលកំពុងរងការឈឺចាប់ អ្វីដែលទ្រង់ទតឃើញ គឺភាពឥតខ្មាសរបស់មនុស្សដែលរងទុក្ខវេទនា ហើយអ្វីដែលទ្រង់មានព្រះទ័យអាណិតអាសូរនោះ គឺសេចក្តីអស់សង្ឃឹម និងភាពភ័យខ្លាចរបស់មនុស្សលោកដែលបាត់បង់ព្រះគុណនៃសេចក្ដីសង្គ្រោះ។ មនុស្សលោក បដិសេធព្រះទ័យទុកដាក់របស់ទ្រង់ ដោយបានជ្រើសយកផ្លូវដើរដោយខ្លួនឯង និងព្យាយាមគេចចេញពីខ្សែព្រះនេត្រឃ្លាំមើលរបស់ទ្រង់ ដោយក្រេបរសជាតិប្រៃល្វីងនៃសមុទ្រដ៏ជ្រៅ ជាមួយនឹងសត្រូវរបស់ទ្រង់រហូតដល់ដំណក់ចុងក្រោយ។ ខ្យល់ដង្ហើមនៃព្រះដ៏មានឫទ្ធានុភាព ដែលមនុស្សធ្លាប់ស្ដាប់ឮ ក៏លែងមាន ព្រះហស្តនៃព្រះដ៏មានឫទ្ធានុភាព ដែលស៊ូនៅបបោសអង្អែលមនុស្សវេទនានេះ ក៏លែងមានដែរ។ ទ្រង់ក្រសោបគេមកវិញ ម្ដងហើយម្ដងទៀត ហើយទ្រង់ក៏បរាជ័យម្ដងហើយម្ដងទៀតដែរ ដូច្នេះ ទើបកិច្ចការរបស់ទ្រង់ ត្រូវធ្វើដដែលជាដដែល។ តាំងពីពេលនោះមក ទ្រង់ចាប់ផ្តើមស្រងាកព្រះទ័យ មានអារម្មណ៍ល្វើយ ហើយទ្រង់ឈប់ធ្វើកិច្ចការដែលមានក្នុងព្រះហស្តទ្រង់ ហើយលែងយាងទៅមកក្នុងចំណោមមនុស្សលោកដែរ។ មនុស្ស លោកមិនបានដឹងអំពីការផ្លាស់ប្តូរទាំងអស់នេះទេ មិនដឹងអំពីការមកដល់ និងការត្រឡប់ទៅវិញនៃព្រះដ៏មានឫទ្ធានុនភាព ក៏មិនដឹងអំពីព្រះទ័យទុក្ខព្រួយ និងភាពសោកសង្រេងរបស់ទ្រង់ដែរ។

អ្វីៗគ្រប់យ៉ាងនៅក្នុងពិភពលោកនេះ ប្រែប្រួលយ៉ាងឆាប់រហ័សតាមព្រះតម្រិះរបស់ព្រះដ៏មានឫទ្ធានុភាព និងនៅក្រោមព្រះនេត្រឃ្លាំមើលរបស់ទ្រង់។ អ្វីៗដែលមនុស្សលោកពុំធ្លាប់បានស្ដាប់ឮ បានមកដល់យ៉ាងឆាប់រហ័ស តែផ្ទុយទៅវិញ អ្វីៗដែលមនុស្សលោកមានជាយូរមកហើយនោះ បានបាត់បង់ទៅវិញដោយមិនដឹងខ្លួន។ គ្មាននរណាម្នាក់អាចយល់បានពីទីសំចតរបស់ព្រះដ៏មានឫទ្ធានុភាពឡើយ ហើយមនុស្សម្នាក់ៗរឹតតែមិនយល់ពីឧត្តមភាព និងភាពមហិមានៃថាមពលជីវិតរបស់ព្រះដ៏មានឫទ្ធានុភាពដែរ។ ទ្រង់ឧត្ដុង្គឧត្ដមត្រង់ថា ទ្រង់អាចជ្រាបនូវអ្វីដែលមនុស្សមិនអាចដឹងបាន។ ទ្រង់មហិមាត្រង់ថា ទ្រង់ជាព្រះតែមួយអង្គគត់ដែលត្រូវមនុស្សលោកបោះបង់ចោល តែបែរជាមកសង្រ្គោះមនុស្សលោកទៅវិញ។ ទ្រង់ជ្រាបពីអត្ថន័យជីវិត និងសេចក្តីស្លាប់ ហើយលើសពីនេះ ទ្រង់ជ្រាបថា ខ្នាតគំរូបែបណាដែលសមស្រប សម្រាប់គ្រប់គ្រងជីវិតរស់នៅរបស់មនុស្សលោកដែលទ្រង់បានបង្កើតមក។ ទ្រង់គឺជាគ្រឹះនៃការរស់នៅរបស់មនុស្សលោក ហើយទ្រង់ជាព្រះដ៏ប្រោសលោះ ដែលប្រោសមនុស្សលោកឱ្យរស់ឡើងវិញ។ ទ្រង់បន្ទន់ចិត្តរីករាយ ដោយភាពសោកសង្រេង ហើយលើកតម្កើងចិត្តសោកសង្រេង ដោយចិត្តរីករាយវិញ ទាំងអស់គឺដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់។

មនុស្សលោកមិនដឹងអំពីគោលបំណងនៃវត្តមានជីវិតរបស់គេទេ ដ្បិតគេបានបែរចេញពីការផ្គត់ផ្គង់ជីវិតពីព្រះដ៏មានឫទ្ធានុភាព តែយ៉ាងណាក៏គេនៅតែខ្លាចសេចក្ដីស្លាប់។ ពួកគេគ្មានការជួយ ឬការជ្រោមជ្រែងអ្វីឡើយ តែនៅស្ទាក់ស្ទើរមិនព្រមបិទភ្នែករបស់ពួកគេ ហើយពួកគេនៅតែបង្ខំខ្លួនឯងឲ្យបន្តរស់នៅក្នុងជីវិតដ៏ថោកទាបក្នុងពិភពលោកនេះ ជាសំបកខាងសាច់ឈាមដែលមិនដឹងអ្វីសោះអំពីព្រលឹងរបស់ខ្លួន។ អ្នករស់នៅមិនខុសពីអ្នកដទៃទេ គឺគ្មានក្តីសង្ឃឹម និងគ្មានគោលដៅឡើយ។ មានតែព្រះដ៏បរិសុទ្ធនៅក្នុងរឿងតំណាលតែមួយអង្គគត់ ដែលនឹងសង្គ្រោះមនុស្សដែលទន្ទឹងរង់ចាំការមកដល់របស់ទ្រង់ ទាំងកំពុងស្រែកថ្ងូរក្នុងទុក្ខវេទនារបស់ពួកគេ។ មកទល់នឹងពេលនេះ ក្នុងចំណោមមនុស្សដែលខ្វះបញ្ញាចិត្ត គឺគ្មាននរណាស្គាល់ជំនឿបែបនេះឡើយ។ ទោះបែបនេះក្តី ក៏មនុស្សនៅតែចង់បានជីវិតដោយបែបនេះដដែល។ ព្រះដ៏មានឫទ្ធានុភាព មានសេចក្តីមេត្តាករុណាចំពោះមនុស្សដែលរងទុក្ខវេទនាយ៉ាងក្រៃលែង ហើយស្របពេលនោះដែរ ទ្រង់ហត់នឿយនឹងអ្នកដែលខ្វះបញ្ញាចិត្ត ដ្បិតទ្រង់បានរង់ចាំចម្លើយពីមនុស្សលោក ជាយូរមកហើយ។ ទ្រង់មានព្រះទ័យស្វះស្វែងរកដួងចិត្ត និងវិញ្ញាណរបស់អ្នក ព្យាយាមយកអាហារ និងទឹកមកឲ្យអ្នក ហើយដាស់អ្នកឲ្យភ្ញាក់ ដើម្បីកុំឲ្យអ្នកនៅស្រេកឃ្លានតទៅទៀត។ នៅពេលអ្នកនឿយហត់ អស់កម្លាំង និងនៅពេលអ្នកចាប់ផ្តើមមានអារម្មណ៍ថា នៅក្នុងពិភពលោកនេះមានអ្វីមួយត្រូវវិនាសហិនហោច ចូរកុំវង្វេងឡើយ ចូរកុំទួញសោកឡើយ។ ព្រះដ៏មានឫទ្ធានុភាព ជាព្រះដ៏ចាំយាម ទ្រង់នឹងទទួលយកការមកដល់របស់អ្នក គ្រប់ពេលវេលាទាំងអស់។ ទ្រង់កំពុងចាំយាមនៅក្បែរអ្នកជានិច្ច រង់ចាំឱ្យអ្នកវិលត្រឡប់មកវិញ។ ទ្រង់កំពុងរង់ចាំថ្ងៃដែលអ្នកមានការចងចាំដូចដើមវិញភ្លាម៖ នៅពេលអ្នកដឹងខ្លួនថា អ្នកមកអំពីព្រះជាម្ចាស់ ដឹងថា អ្នកបានវង្វេងទិសដៅរបស់អ្នកនៅពេលណាមួយ ដឹងថា អ្នកវង្វេងស្មារតីរបស់អ្នកនៅតាមផ្លូវ ហើយនៅពេលណាមួយនោះ អ្នកក៏រកបាន “ឪពុក” ម្នាក់ នោះអ្នកនឹងដឹងថា ព្រះដ៏មានឫទ្ធានុភាពកំពុងឃ្លាំមើល និងកំពុងរង់ចាំការវិលត្រឡប់មកវិញរបស់អ្នក នៅទីនោះអស់ពេលជាយូរណាស់មកហើយ។ ទ្រង់កំពុងរង់ចាំដោយក្តីអន្ទះសា រង់ចាំការឆ្លើយតបដែលគ្មានចម្លើយ។ ការចាំយាមមិនប្រែប្រួលរបស់ទ្រង់ មានតម្លៃហួសប្រមាណ ហើយការចាំយាមនេះ គឺដើម្បីជាប្រយោជន៍ដល់ដួងចិត្ត និងវិញ្ញាណរបស់មនុស្ស។ ប្រហែលជាការចាំយាមឥតប្រែប្រួលនេះ គ្មានដែនកំណត់ឡើយ ហើយវាក៏ប្រហែលជាជិតដល់ទីបញ្ចប់ដែរ។ តែពេលនេះ អ្នកគប្បីដឹងថា ដួងចិត្ត និងវិញ្ញាណរបស់អ្នកស្ថិតនៅទីណា។

ថ្ងៃទី28 ខែឧសភា ឆ្នាំ2003

ខាង​ដើម៖ ព្រះ​ជាម្ចាស់​គឺ​ជា​ប្រភព​នៃ​ជីវិត​មនុស្ស

បន្ទាប់៖ ការស្គាល់ព្រះជាម្ចាស់ គឺជាផ្លូវឆ្ពោះទៅរក ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ