អំពើរំលងនឹងនាំមនុស្សទៅកាន់នរក

អញបានផ្តល់ការព្រមានជាច្រើនដល់ឯងរាល់គ្នា ហើយបានផ្តល់ឲ្យឯងរាល់គ្នានូវសេចក្តីពិតជាច្រើន ក្នុងគោលបំណងយកឈ្នះឯងរាល់គ្នា។ មកដល់ឥឡូវនេះ ឯងរាល់គ្នា មានអារម្មណ៍ថាមានការលូតលាស់ច្រើនខ្លាំងជាងកាលដែលឯងបានធ្វើពីមុន ដោយឯងបានយល់ពីគោលការណ៍ជាច្រើននៃរបៀបដែលមនុស្សម្នាក់គប្បីមាន ហើយឯងបានក្លាយជាមនុស្សដែលមានសុភវិនិច្ឆ័យជាច្រើន ដែលមនុស្សស្មោះត្រង់គប្បីមាន។ ទាំងអស់នេះ គឺជាផលដែលឯងរាល់គ្នាប្រមូលបានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ អញមិនបដិសេធនូវសមិទ្ធិផលរបស់ឯងរាល់គ្នាទេ ប៉ុន្តែអញក៏ត្រូវមានព្រះបន្ទូលដោយត្រង់ៗផងដែរថា អញក៏មិនបដិសេធចំពោះការមិនគោរព និងការបះបោរជាច្រើន ដែលឯងរាល់គ្នាបានធ្វើទាស់នឹងអញក្នុងរយៈពេលច្រើនឆ្នាំនេះផងដែរ ដ្បិតគ្មាននរណាម្នាក់បរិសុទ្ធក្នុងចំណោមឯងរាល់គ្នាទេ។ ដោយគ្មានការលើកលែង ឯងគឺជាមនុស្សដែលត្រូវបានធ្វើឲ្យពុករលួយដោយសាតាំង។ ឯងគឺជាសត្រូវរបស់ព្រះគ្រីស្ទ។ មកដល់ពេលបច្ចុប្បន្ន អំពើរំលង និងការមិនស្តាប់បង្គាប់របស់ឯងរាល់គ្នា មានចំនួនច្រើនខ្លាំងណាស់ដែលមិនអាចរាប់បាន ដូច្នេះវាសឹងតែមិនអាចចាត់ទុកថាជាការចម្លែកនោះឡើយ ដែលអញតែងតែមានព្រះបន្ទូលម្តងហើយម្តងទៀតទៅកាន់ឯងរាល់គ្នានោះ។ អញមិនចង់រួមរស់ជាមួយឯងរាល់គ្នាតាមរបៀបនេះទេ—ប៉ុន្តែដើម្បីជាប្រយោជន៍នៃអនាគតរបស់ឯងរាល់គ្នា ដើម្បីជាប្រយោជន៍នៃវាសនារបស់ឯងរាល់គ្នា អញនឹងនៅទីនេះ និងឥឡូវនេះ មានព្រះបន្ទូលម្តងទៀតនូវអ្វីដែលអញបានមានព្រះបន្ទូលរួចហើយ។ អញសង្ឃឹមថាឯងរាល់គ្នា នឹងព្រមតាមអញ ហើយលើសពីនេះទៀត ឯងរាល់គ្នានឹងអាចជឿនូវរាល់ព្រះបន្ទូលរបស់អញ ហើយពិចារណាអំពីផលប៉ះពាល់ដ៏ស៊ីជម្រៅ ចេញពីព្រះបន្ទូលរបស់អញ។ ចូរកុំសង្ស័យនូវអ្វីដែលអញមានព្រះបន្ទូល ចូរកុំជ្រើសយកព្រះបន្ទូលរបស់អញតាមដែលឯងចង់បាន ហើយបោះព្រះបន្ទូលចោល ទៅតាមឆន្ទៈរបស់ឯងនោះឡើយ។ បើធ្វើបែបនេះ អញនឹងមិនអាចអត់ឱនឲ្យនោះឡើយ។ ចូរកុំវិនិច្ឆ័យព្រះបន្ទូលរបស់អញ ហើយជាងនេះទៅទៀត ឯងក៏មិនគួរគិតវិនិច្ឆ័យលើព្រះបន្ទូលរបស់អញខ្លាំងពេកនោះដែរ ឬក៏និយាយថាអញតែងតែល្បួងឯងរាល់គ្នាជានិច្ច ឬកាន់តែអាក្រក់ជាងនេះ ថាអ្វីដែលអញបានមានព្រះបន្ទូលប្រាប់ឯង គឺមិនមានភាពត្រឹមត្រូវនោះឡើយ។ ការទាំងនេះ ក៏អញមិនអាចអត់ឱនឲ្យនោះដែរ។ ដោយសារតែឯងរាល់គ្នាប្រព្រឹត្តចំពោះអញ និងអ្វីដែលអញមានព្រះបន្ទូលដោយមានការមន្ទិលបែបនេះ ដោយឯងមិនបានយកព្រះបន្ទូលរបស់អញមកគិតពិចារណា និងព្រងើយកន្តើយនឹងអញ អញសូមប្រាប់ឯងរាល់គ្នាម្នាក់ៗដោយភាពប្រាកដប្រជាថា៖ កុំផ្សារភ្ជាប់នូវអ្វីដែលអញមានព្រះបន្ទូលទៅនឹងទស្សនវិជ្ជាឡើយ។ កុំផ្សារភ្ជាប់ព្រះបន្ទូលរបស់អញទៅនឹងការកុហករបស់មនុស្សបោកប្រាស់នោះដែរ។ ឯងក៏ពុំគួរឆ្លើយតបនឹងព្រះបន្ទូលរបស់អញដោយការមិនស្ដាប់បង្គាប់នោះឡើយ។ ប្រហែលជាគ្មាននរណាម្នាក់នាពេលអនាគតអាចប្រាប់ឯងរាល់គ្នា នូវអ្វីដែលអញកំពុងមានព្រះបន្ទូលប្រាប់ឯង ឬមានព្រះបន្ទូលទៅកាន់ឯងរាល់គ្នាដោយក្តីសប្បុរស ឬក៏នាំឯងរាល់គ្នាដើរឆ្លងកាត់ចំណុចទាំងនេះដោយអត់ធ្មត់បានឡើយ។ ឯងនឹងលះបង់ពេលប៉ុន្មានថ្ងៃនោះដើម្បីរំឮកឡើងវិញនូវពេលវេលាល្អៗ ឬយំខ្លាំងៗ ឬស្រែកថ្ងូរដោយឈឺចាប់ ឬឯងរាល់គ្នានឹងរស់នៅក្នុងភាពងងឹតដោយគ្មានការផ្តល់នូវសេចក្តីពិត ឬជីវិត ឬគ្រាន់តែរង់ចាំដោយគ្មានសង្ឃឹម ឬរស់នៅក្នុងភាពសោកស្តាយដ៏ជូរចត់ ដែលឯងរាល់គ្នាបាត់បង់គ្រប់ទាំងវិចារណញ្ញាណទាំងអស់…។ ជាក់ស្ដែង គ្មាននរណាម្នាក់ក្នុងចំណោមឯងរាល់គ្នា អាចគេចផុតពីភាពដែលអាចកើតមានទាំងនេះបានទេ។ ដោយសារតែគ្មាននរណាម្នាក់ក្នុងចំណោមឯងរាល់គ្នា យកបាននូវកន្លែងមួយដែលឯងអាចថ្វាយបង្គំព្រះជាម្ចាស់ដ៏ពិតប្រាកដ ប៉ុន្តែជ្រមុជខ្លួនឯងចូលទៅក្នុងពិភពនៃភាពអសីលធម៌ និងការអាក្រក់ ដោយលាយបញ្ចូលទៅក្នុងជំនឿរបស់ឯងរាល់គ្នា ចូលទៅក្នុងវិញ្ញាណ ព្រលឹង និងរូបកាយរបស់ឯងរាល់គ្នា នោះមានរឿងរ៉ាវជាច្រើនដែលមិនទាក់ទងនឹងជីវិត និងសេចក្តីពិត ហើយដែលតាមពិតទៅ គឺផ្ទុយទៅនឹងរឿងរ៉ាវទាំងនោះវិញ។ ដូច្នេះហើយ អ្វីដែលអញសង្ឃឹមចំពោះឯងរាល់គ្នាគឺថា ឯងរាល់គ្នាអាចនឹងត្រូវនាំទៅកាន់ផ្លូវនៃពន្លឺបាន។ ក្តីសង្ឃឹមតែមួយគត់របស់អញគឺថា ឯងរាល់គ្នាអាចមានសមត្ថភាពយកចិត្តទុកដាក់លើខ្លួនឯង ថែទាំខ្លួនឯង ហើយថាឯងនឹងមិនផ្តោតសំខាន់លើវាសនារបស់ឯងខ្លាំងពេក ខណៈពេលដែលកំពុងមើលទៅលើឥរិយាបថ និងអំពើរំលងរបស់ឯងដោយភាពព្រងើយកន្ដើយនោះឡើយ។

អស់រយៈពេលជាយូរមកហើយ មនុស្សដែលជឿលើព្រះជាម្ចាស់ទាំងអស់ បានសង្ឃឹមយ៉ាងមុតមាំក្នុងការទទួលបានូវវាសនាដ៏ស្រស់បំព្រងមួយ ហើយគ្រប់ទាំងអ្នកជឿព្រះជាម្ចាស់ទាំងអស់សង្ឃឹមថា សំណាងល្អនឹងមកដល់ពួកគេភ្លាមៗ។ ពួកគេទាំងអស់សង្ឃឹមថា មុនពេលដែលពួកគេដឹងពីវាសនា ពួកគេនឹងបានអង្គុយដោយសេចក្ដីសុខសាន្ដ នៅកន្លែងមួយ ឬកន្លែងផ្សេងទៀតនៅឯស្ថានសួគ៌។ ប៉ុន្តែអញមានព្រះបន្ទូលថាមនុស្សទាំងនេះ ជាមួយនឹងគំនិតដ៏ល្អរបស់ពួកគេ គឺមិនដែលដឹងថាតើពួកគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបាននូវសំណាងល្អបែបនេះ ដែលធ្លាក់ពីលើមេឃ ឬសូម្បីតែអង្គុយលើកៅអីនៅទីនោះឡើយ។ នាពេលបច្ចុប្បន្ន ឯងរាល់គ្នាមានចំណេះដឹងល្អអំពីខ្លួនឯង តែឯងរាល់គ្នានៅតែសង្ឃឹមថានឹងរួចផុតពីគ្រោះមហន្តរាយនៃគ្រាចុងក្រោយ និងព្រះហស្ដនៃព្រះដ៏មានគ្រប់ព្រះចេស្ដា នៅពេលដែលទ្រង់ដាក់ទោសមនុស្សអាក្រក់ទាំងឡាយ។ វាហាក់ដូចជាមានក្តីសុបិន្តដ៏ល្អ និងចង់បានអ្វីដែលពួកគេចូលចិត្តជាលក្ខណៈទូទៅរបស់មនុស្សទាំងអស់ដែលសាតាំងបានធ្វើឲ្យពុករលួយ ហើយមិនមែនជាគំនិតដ៏ឈ្លាសវៃរបស់មនុស្សណាម្នាក់នោះទេ។ ទោះបីយ៉ាងនេះក្តី អញនៅតែចង់បញ្ចប់នូវសេចក្តីប្រាថ្នាផ្ដេសផ្ដាសទាំងនេះរបស់ឯងរាល់គ្នា ក៏ដូចជាភាពចង់បានរបស់ឯងរាល់គ្នា ដើម្បីទទួលបាននូវព្រះពរ។ ដោយសារអំពើរំលងរបស់ឯងមានចំនួនច្រើន ហើយការពិតនៃភាពបះបោររបស់ឯងរាល់គ្នាកាន់តែរចម្រើនឡើង តើរឿងទាំងនេះអាចសមនឹងប្លង់មេ ដ៏គួរឲ្យស្រឡាញ់របស់ឯងរាល់គ្នាសម្រាប់អនាគតយ៉ាងដូចម្តេចទៅ? ប្រសិនបើឯងចង់បន្តទៅតាមអ្វីដែលឯងពេញចិត្ត នៅតែធ្វើខុសដោយមិនមានអ្វីបញ្ឈប់ឯង តែក្នុងពេលតែមួយឯងនៅតែចង់ឲ្យក្តីសុបិន្តរបស់ឯងក្លាយជាការពិត នោះអញជម្រុញឲ្យឯងបន្តនៅក្នុងភាពល្ងង់ខ្លៅរបស់ឯងចុះ និងកុំភ្ញាក់ឡើយ—ដ្បិតអីក្ដីសុបិន្តរបស់ឯង គឺជាក្តីសុបិន្តទទេ ហើយនៅចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ដ៏សុចរិត ទ្រង់នឹងមិនលើកលែងដល់ឯងនោះឡើយ។ ប្រសិនបើឯងចង់ឲ្យក្តីសុបិន្តរបស់ឯងក្លាយជាការពិត ចូរកុំសុបិន្តអី។ ផ្ទុយទៅវិញ ត្រូវប្រឈមមុខនឹងសេចក្ដីពិត និងការពិតជារៀងរហូតវិញ។ នេះគឺជាមធ្យោបាយតែមួយគត់ ដែលឯងអាចត្រូវបានសង្រ្គោះ។ បើនិយាយឲ្យចំទៅ តើវិធីសាស្ត្រនេះមានជំហានអ្វីខ្លះ?

ជាដំបូង ត្រូវពិនិត្យមើលរាល់អំពើរំលងរបស់ឯង ហើយពិនិត្យមើលឥរិយាបទ និងគំនិតណាមួយដែលឯងមាន ដែលមិនស្របទៅនឹងសេចក្តីពិត។

នេះគឺជារឿងមួយដែលឯងអាចធ្វើបានយ៉ាងងាយស្រួល ហើយអញជឿជាក់ថាគ្រប់មនុស្សវៃឆ្លាតទាំងអស់អាចធ្វើបាន។ ទោះយ៉ាងណាក៏ដោយ លើកលែងតែអ្នកដែលមិនធ្លាប់ដឹងអំពីអត្ថន័យនៃអំពើរំលង និងសេចក្ដីពិតប៉ុណ្ណោះដែលមិនអាចធ្វើបាន ពីព្រោះនៅក្នុងកម្រិតមូលដ្ឋាន ពួកគេមិនមែនជាមនុស្សឆ្លាតវៃនោះទេ។ អញកំពុងមានព្រះបន្ទូលអំពីមនុស្សដែលត្រូវបានយល់ព្រមដោយព្រះជាម្ចាស់ ជាមនុស្សស្មោះត្រង់ មិនបានរំលោភបំពានធ្ងន់ធ្ងរលើបញ្ញត្ដិរដ្ឋបាលណាមួយ ហើយអាចងាយយល់ពីអំពើរំលងរបស់ខ្លួន។ ទោះបីនេះជារឿងមួយដែលអញតម្រូវពីឯងរាល់គ្នា ហើយដែលងាយស្រួលសម្រាប់ឯងក្នុងការសម្រេចបានក៏ដោយ ក៏នេះមិនមែនជារឿងតែមួយដែលអញតម្រូវពីឯងរាល់គ្នានោះឡើយ។ មិនថាមានបញ្ហាអ្វីក៏ដោយ អញសង្ឃឹមថាឯងរាល់គ្នានឹងមិនសើចចំអកដោយសម្ងាត់ចំពោះសេចក្ដីតម្រូវនេះទេ ហើយជាពិសេសឯងនឹងមិនមើលងាយ ឬមើលស្រាលចំពោះសេចក្ដីតម្រូវនោះឡើយ។ ឯងគប្បីធ្វើឲ្យបានម៉ឺងម៉ាត់ ហើយកុំបោះបង់សេចក្ដីតម្រូវចោលឡើយ។

ទីពីរ ចំពោះអំពើរំលង និងការមិនស្ដាប់បង្គាប់របស់ឯងនិមួយៗ ងងគប្បីរកមើលសេចក្តីពិតដែលត្រូវគ្នា ហើយបន្ទាប់មកប្រើសេចក្តីពិតទាំងនេះដើម្បីដោះស្រាយបញ្ហាទាំងនោះ។ បន្ទាប់ពីនោះមក ចូរជំនួសអំពើរំលង និងគំនិតដែលមិនស្ដាប់បង្គាប់ ហើយនិងការប្រព្រឹត្ដ ដោយការអនុវត្តនៃសេចក្តីពិតវិញ។

ទីបី ឯងគប្បីជាមនុស្សដែលស្មោះត្រង់ មិនមែនជាមនុស្សដែលតែងតែឆ្លាតវៃ និងតែងតែបោកប្រាស់ជានិច្ចនោះឡើយ។ (អញនៅទីនេះ ស្នើដល់ឯងរាល់គ្នាម្តងទៀត ឲ្យធ្វើជាមនុស្សស្មោះត្រង់។ )

ប្រសិនបើឯងអាចសម្រេចនូវកិច្ចការទាំងបីនេះបាន នោះឯងគឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលមានសំណាង—ជាមនុស្សដែលសុបិនក្លាយជាការពិត និងទទួលបានសំណាងល្អ។ ប្រហែលជាឯងរាល់គ្នា នឹងធ្វើនូវសេចក្ដីតម្រូវទាំងបីដែលមិនទាក់ទាញទាំងនេះដោយម៉ឺងម៉ាត់នោះទេ ឬប្រហែលជាឯងនឹងធ្វើនូវសេចក្ដីតម្រូវទាំងនោះដោយគ្មានការទទួលខុសត្រូវដែរ។ ទោះជាមួយណាក៏ដោយ គោលបំណងរបស់អញ គឺបំពេញនូវក្តីសុបិន្តរបស់ឯងរាល់គ្នា ហើយដាក់ឧត្តមគតិរបស់ឯងរាល់គ្នាទៅជាការអនុវត្តន៍ ដោយមិនសើចចំអកដាក់ឯងរាល់គ្នា ឬក៏ធ្វើចាត់ទុកឯងដូចជាមនុស្សល្ងីល្ងើនោះឡើយ។

ការទាមទាររបស់អញអាចមានលក្ខណៈសាមញ្ញ ប៉ុន្តែអ្វីដែលអញកំពុងមានព្រះបន្ទូលប្រាប់ឯងរាល់គ្នា មិនមានលក្ខណៈសាមញ្ញ ដូចជាមួយបូកមួយស្មើពីរនោះទេ។ ប្រសិនបើអ្វីដែលឯងរាល់គ្នាធ្វើទាំងអស់ ជាការដែលនិយាយបែបធម្មតាអំពីការនេះ ឬនិយាយមិនច្បាស់លាស់ឥតប្រយោជន៍ និងថ្លែងសេចក្ដីដោយមិនស្មោះត្រង់ នោះប្លង់មេរបស់ឯងរាល់គ្នា និងបំណងប្រាថ្នារបស់ឯងរាល់គ្នានឹងនៅតែមិនអាចកើតឡើងនោះឡើយ។ អញនឹងមិនមានអារម្មណ៍អាណិតដល់ឯងរាល់គ្នាដែលរងទុក្ខអស់រយៈពេលជាច្រើនឆ្នាំ ហើយខំធ្វើការយ៉ាងខ្លាំង តែគ្មានចេញជាផលផ្លែនោះឡើយ។ ផ្ទុយទៅវិញ អញនឹងប្រព្រឹត្ដចំពោះអ្នកដែលមិនបានបំពេញតាមការទាមទាររបស់អញ តាមរយៈការដាក់ទោស មិនមែនផ្តល់រង្វាន់ទេ ហើយមិនមែនជាក្ដីអាណិតអាសូរដែរ។ ឯងរាល់គ្នាប្រហែលជាស្រមៃគិតថា ដោយបានធ្វើជាអ្នកដើរតាមទ្រង់អស់រយៈពេលជាច្រើនឆ្នាំ ឯងបានខិតខំធ្វើការមិនថាជាអ្វីទេ ហើយឯងគួរទទួលបានបាយមួយចាននៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ក្នុងនាមតែជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ អញចង់មានព្រះបន្ទូលប្រាប់ថា ភាគច្រើននៃឯងរាល់គ្នាគិតតាមរបៀបនេះ ដ្បិតឯងរាល់គ្នាតែងតែស្វែងរកនូវគោលការណ៍ ពីរបៀបទាញយកប្រយោជន៍ពីគេ ហើយមិនឲ្យគេទាញយកប្រយោជន៍ពីខ្លួនឡើយ។ ដូច្នេះ អញប្រាប់ឯងរាល់គ្នាឥឡូវនេះដោយភាពម៉ឺងម៉ាត់ទាំងអស់ថា៖ អញមិនខ្វល់ថាកិច្ចខិតខំប្រឹងប្រែងរបស់ឯងគួរឲ្យស្ញើចយ៉ាងណា សមត្ថភាពរបស់ឯងខ្លាំងប៉ុនណា ឯងធ្វើតាមអញបានជាប់ប៉ុនណា កិត្តិនាមល្បីល្បាញប៉ុនណា ឬអាកប្បកិរិយារបស់ឯងមានភាពប្រសើរប៉ុនណានោះទេ ដរាបណាឯងមិនបានបំពេញតាមការទាមទាររបស់អញ នោះឯងនឹងមិនអាចទទួលបាននូវការសរសើរពីអញនោះឡើយ។ ចូរសរសេរចេញនូវគំនិត និងការគណនាទាំងនោះទាំងអស់របស់ឯងរាល់គ្នាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចាប់ផ្តើមធ្វើតាមសេចក្ដីតម្រូវរបស់អញយ៉ាងហ្មត់ចត់។ បើមិនដូច្នោះទេ អញនឹងធ្វើឲ្យមនុស្សទាំងអស់ទៅជាផេះផង់ ដើម្បីបញ្ចប់នូវកិច្ចការរបស់អញ ហើយជាការល្អបំផុតនោះ គឺត្រឡប់នូវឆ្នាំនៃកិច្ចការ និងការរងទុក្ខទាំងប៉ុន្មានរបស់អញឲ្យទៅជាឥតប្រយោជន៍ ដ្បិតអញមិនអាចយកខ្មាំងសត្រូវ និងមនុស្សដែលធ្វើការអាក្រក់ទាំងនោះ ហើយដែលមានរូបរាងរបស់សាតាំង ឲ្យចូលមកក្នុងនគររបស់អញ ឬយកចូលទៅក្នុងយុគសម័យបន្ទាប់ បាននោះឡើយ។

អញមានសង្ឃឹមច្រើនណាស់។ អញសង្ឃឹមថាឯងរាល់គ្នាអាចប្រព្រឹត្ដដោយខ្លួនឯងនូវឥរិយាបទសមរម្យ និងត្រឹមត្រូវ បំពេញកាតព្វកិច្ចរបស់ឯងដោយស្មោះត្រង់ មានសេចក្តីពិត និងភាពជាមនុស្ស ជាមនុស្សដែលអាចលះបង់អ្វីគ្រប់យ៉ាងដែលខ្លួនមាន និងសូម្បីតែជីវិតសម្រាប់ព្រះជាម្ចាស់ ហើយនិងអ្វីៗផ្សេងទៀត។ ក្តីសង្ឃឹមទាំងអស់នេះបានមកពីភាពមិនគ្រប់គ្រាន់របស់ឯងរាល់គ្នា ហើយនិងការពុករលួយ និងការមិនស្តាប់បង្គាប់របស់ឯង។ ប្រសិនបើការសន្ទនាណាមួយដែលអញមានជាមួយឯងរាល់គ្នា មិនគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ឯងរាល់គ្នាទេ នោះទំនងជាអ្វីដែលអញអាចធ្វើបាននៅពេលនេះ គឺអញលែងមានព្រះបន្ទូលតទៅទៀត។ ទោះយ៉ាងណាក៏ដោយ ឯងរាល់គ្នាយល់នូវអ្វីជាលទ្ធផលដែលនឹងទៅជាយ៉ាងណា។ អញមិនដែលសម្រាក ដូច្នេះប្រសិនបើអញមិនព្រះបន្ទូល អញនឹងធ្វើអ្វីម៉្យាងដើម្បីឲ្យមនុស្សមើល។ អញអាចធ្វើឲ្យអណ្តាតរបស់នរណាម្នាក់ទៅជារលួយ ឬធ្វើឲ្យនរណាម្នាក់ស្លាប់បែកជាបំណែក ឬធ្វើឲ្យមនុស្សមានភាពមិនធម្មតាផ្នែកសរសៃប្រសាទ និងធ្វើឲ្យពួកគេមើលទៅគួរឲ្យស្អប់តាមវិធីជាច្រើនណាស់។ បន្ទាប់មកទៀត អញអាចធ្វើឲ្យមនុស្សរងនឹងទារុណកម្ម ដែលអញបានបង្កើតជាពិសេសសម្រាប់ពួកគេ។ តាមវិធីនេះ អញនឹងមានអារម្មណ៍រីករាយ សប្បាយជាខ្លាំង និងពេញចិត្តយ៉ាងខ្លាំងផងដែរ ។ មានពាក្យដែលគេតែងតែលើកឡើងថា «អំពើល្អត្រូវសងដោយអំពើល្អ ហើយអំពើអាក្រក់ត្រូវសងដោយអំពើអាក្រក់» ចុះឥឡូវ ហេតុអ្វីបានជាមិនអ៊ីចឹង? ប្រសិនបើឯងមានបំណងជំទាស់នឹងអញ ហើយធ្វើការវិនិច្ឆ័យចំពោះអញ នោះអញនឹងធ្វើឲ្យមាត់ឯងរលួយ ហើយនោះនឹងធ្វើឲ្យអញរីករាយមិនឈប់ឈរនោះឡើយ។ នេះក៏ព្រោះតែទីបំផុត អ្វីដែលឯងបានធ្វើ មិនមែនជាសេចក្ដីពិត ហើយក៏មិនទាក់ទងនឹងជីវិតផងដែរ ដ្បិតអ្វីគ្រប់យ៉ាងដែលអញធ្វើគឺជាសេចក្ដីពិត។ រាល់សកម្មភាពរបស់អញ គឺពាក់ព័ន្ធនឹងគោលការណ៍នៃកិច្ចការរបស់អញ និងបញ្ញត្តិរដ្ឋបាល ដែលអញបានដាក់ចេញ។ ហេតុដូច្នេះហើយ អញជម្រុញឲ្យឯងម្នាក់ៗបង្កើននូវគុណធម៌ខ្លះៗ ឈប់ធ្វើអំពើអាក្រក់ច្រើនពេក ហើយធ្វើតាមការទាមទាររបស់អញក្នុងពេលទំនេររបស់ឯង។ ពេលនោះអញនឹងមានអារម្មណ៍រីករាយ។ ប្រសិនបើឯងរាល់គ្នាត្រូវចែករំលែក (ឬបរិច្ចាគ) ទៅចំពោះសេចក្ដីពិតសូម្បីតែមួយភាគនៃមួយពាន់នៃការខិតខំប្រឹងប្រែងដែលឯងធ្វើក្នុងសាច់ឈាមនោះ អញអាចមានព្រះបន្ទូលថា ឯងនឹងមិនប្រព្រឹត្តនូវអំពើរំលង និងមានមាត់ដែលរលួយជាញឹកញាប់នោះឡើយ។ តើនេះមិនច្បាស់ទេឬអី?

បើឯងប្រព្រឹត្តនូវអំពើរំលងកាន់តែច្រើន នោះឱកាសរបស់ឯងក្នុងការទទួលបាននូវវាសនាល្អ គឺកាន់តែតិចដែរ។ ផ្ទុយទៅវិញ បើឯងប្រព្រឹត្តអំពើរំលងកាន់តែតិច នោះឯងកាន់តែមានឱកាសច្រើនក្នុងការទទួលបាននូវការសរសើរពីព្រះជាម្ចាស់។ ប្រសិនបើអំពើរំលងរបស់ឯងកើនឡើងដល់ចំណុចដែលអញមិនអាចអភ័យទោសឲ្យឯងបាន នោះឯងនឹងត្រូវបាត់បង់ទាំងស្រុងនូវឱកាសនៃការដែលត្រូវអត់ទោស។ ដូច្នេះវាសនារបស់ឯងនឹងមិននៅខាងលើទេ ប៉ុន្តែនៅខាងក្រោមវិញ។ ប្រសិនបើឯងមិនជឿអញទេ ចូរឯងក្លាហាន និងធ្វើខុសទៅ នោះឯងនឹងឃើញនូវអ្វីដែលឯងត្រូវទទួលបាន។ ប្រសិនបើឯងជាមនុស្សដែលមានចិត្តស្មោះត្រង់ ដែលអនុវត្តនូវសេចក្តីពិត នោះឯងប្រាកដជានឹងមានឱកាសទទួលបានការលើកលែងទោស ចំពោះអំពើរំលងរបស់ឯង ហើយឯងនឹងមិនស្ដាប់បង្គាប់កាន់តែតិចទៅៗ។ ប្រសិនបើឯងជាមនុស្សម្នាក់ដែលមិនចង់អនុវត្តនូវសេចក្ដីពិត នោះអំពើរំលងរបស់ឯងនៅចំពោះព្រះជាម្ចាស់ច្បាស់ជាកើនឡើង ហើយឯងនឹងមិនស្ដាប់បង្គាប់កាន់តែច្រើនឡើងៗ រហូតដល់ឯងឈានដល់កម្រិត ដែលនឹងជាពេលនៃការបំផ្លាញជាសរុបចំពោះឯងតែម្ដង។ នេះជាពេលដែលសុបិន្តដ៏រីករាយនៃការទទួលបាននូវព្រះពររបស់ឯងនឹងត្រូវវិនាស។ កុំចាត់ទុកអំពើរំលងរបស់ឯងថាគ្រាន់តែជាកំហុសរបស់មនុស្សដែលមិនទាន់គ្រប់អាយុ ឬមនុស្សល្ងីល្ងើនោះឡើយ។ កុំប្រើលេសដែលឯងមិនបានអនុវត្តនូវសេចក្ដីពិត ពីព្រោះតែលក្ខណៈសម្បតិ្តមិនល្អរបស់ឯង ដែលធ្វើឲ្យឯងមិនអាចធ្វើបាននោះឡើយ។ លើសពីនេះទៅទៀត មិនត្រូវចាត់ទុកអំពើរំលងដែលឯងបានប្រព្រឹត្ត ថាជាអំពើរបស់នរណាម្នាក់ផ្សេងនោះឡើយ។ ប្រសិនបើឯងពូកែក្នុងការអភ័យទោសឲ្យខ្លួនឯង និងប្រព្រឹត្តចំពោះខ្លួនឯងដោយសន្ដោសប្រណី នោះអញសូមព្រះបន្ទូលថា ឯងជាមនុស្សកំសាក ដែលមិនដែលទទួលបាននូវសេចក្ដីពិត ហើយអំពើរំលងរបស់ឯងក៏មិនដែលឈប់ក្នុងការតាមលងឯងដែរ។ អំពើរំលងរបស់ឯងនឹងទាសឯងចេញ មិនឲ្យទទូលបាននូវតម្រូវការនៃសេចក្តីពិត ហើយធ្វើឲ្យឯងនៅតែជាដៃគូស្មោះត្រង់របស់សាតាំងជានិច្ច។ ឱវាទរបស់អញចំពោះឯងនៅតែមានដូច្នេះ៖ ចូរកុំយកចិត្តទុកដាក់តែលើវាសនារបស់ឯង ដោយមិនអាចកត់សម្គាល់ពីអំពើរំលងដែលលាក់កំបាំងរបស់ឯងនោះឡើយ តែចូរប្រកាន់ខ្ជាប់នូវអំពើរំលងយ៉ាងម៉ឹងម៉ាត់ ហើយកុំមើលរំលងនូវអំពើរំលងទាំងនោះ ក្រៅពីការព្រួយបារម្ភចង់បានវាសនារបស់ឯងឡើយ។

ខាង​ដើម៖ សេចក្ដីក្រើនរំលឹកបីយ៉ាង

បន្ទាប់៖ ការយល់ដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ពិតជាសំខាន់ក្រៃលែង

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ