ជំពូកទី ២៤

ពេលវេលាចូលកាន់តែជិតហើយ។ ចូរភ្ញាក់ខ្លួនឡើង! ពួកបរិសុទ្ធទាំងអស់អើយ! ខ្ញុំនឹងមានបន្ទូលទៅកាន់អ្នករាល់គ្នា ហើយអស់អ្នកដែលស្ដាប់ឮ ត្រូវភ្ញាក់ខ្លួនឡើង។ ខ្ញុំជាព្រះជាម្ចាស់ដែលអ្នករាល់គ្នាមានសេចក្ដីជំនឿលើ ក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ។ សព្វថ្ងៃនេះ ខ្ញុំបានត្រឡប់ជាសាច់ឈាម ហើយយាងមកចំពោះភ្នែករបស់អ្នករាល់គ្នា ដូច្នេះ ក៏បើកសម្ដែងឱ្យឃើញអស់អ្នកណាដែលចង់បានខ្ញុំយ៉ាងពិតប្រាកដ ដែលព្រមបង់ថ្លៃសម្រាប់ខ្ញុំ ដែលស្ដាប់ព្រះបន្ទូលរបស់ខ្ញុំយ៉ាងពិតប្រាកដ និងដែលព្រមយកសេចក្តីពិតទៅអនុវត្ត។ ដ្បិតខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ខ្ញុំអាចទតឃើញគ្រប់ទាំងសេចក្តីលាក់កំបាំងនៅក្នុងភាពងងឹតរបស់មនុស្ស ខ្ញុំស្គាល់អ្នកដែលចង់បានខ្ញុំយ៉ាងពិតប្រាកដ ហើយខ្ញុំក៏ស្គាល់អ្នកណាដែលប្រឆាំងនឹងខ្ញុំដែរ។ ខ្ញុំសង្កេតឃើញគ្រប់ការទាំងអស់។

ឥឡូវនេះ ខ្ញុំចង់បង្កើតកាន់តែឆាប់តាមតែអាចធ្វើបាននូវមនុស្សមួយក្រុមដែលត្រូវនឹងព្រះហឫទ័យរបស់ខ្ញុំ ជាមនុស្សមួយក្រុមដែលអាចគិតគូរដល់បន្ទុករបស់ខ្ញុំ។ យ៉ាងណាមិញ ខ្ញុំមិនអាចឈប់ក្នុងការសម្អាត និងបន្សុទ្ធពួកជំនុំរបស់ខ្ញុំឡើយ ដ្បិតពួកជំនុំគឺជាព្រះហឫទ័យរបស់ខ្ញុំ។ ខ្ញុំស្អប់មនុស្សអាក្រក់ទាំងអស់ដែលរារាំងអ្នករាល់គ្នាមិនឱ្យហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ។ នោះគឺដោយសារតែមានមនុស្សមួយចំនួនតូចដែលមិនចង់បានខ្ញុំយ៉ាងពិតប្រាកដឡើយ។ មនុស្សទាំងនេះពេញដោយការបោកប្រាស់ ពួកគេមិនចូលជិតខ្ញុំជាមួយដួងចិត្តដ៏ពិតទេ។ ពួកគេជាមនុស្សអាក្រក់ ហើយពួកគេជាមនុស្សដែលបង្អាក់ដល់ការអនុវត្តតាមបំណងព្រះហឫទ័យរបស់ខ្ញុំ។ ពួកគេមិនមែនជាមនុស្សដែលយកសេចក្តីពិតទៅអនុវត្តឡើយ។ មនុស្សទាំងនេះពេញដោយការរាប់ខ្លួនឯងជាសុចរិត និងភាពក្រអឺតក្រទម ពួកគេមានមហិច្ឆតាធំណាស់ ពួកគេចូលចិត្តធ្វើឫកធំ ហើយទោះបីសម្ដីដែលពួកគេនិយាយនោះល្អស្ដាប់ក្ដី ក៏នៅក្នុងការលាក់កំបាំង ពួកគេមិនអនុវត្តតាមសេចក្តីពិតឡើយ។ មនុស្សអាក្រក់ទាំងនេះនឹងត្រូវកាត់ចោល និងបោសសម្អាតចេញមិនខាន។ ពួកគេនឹងត្រូវស្វិតស្រពោននៅក្នុងសេចក្តីអន្តរាយ។ ព្រះបន្ទូលទាំងនេះគឺដើម្បីក្រើនរំឭក និងព្រមានដល់អ្នករាល់គ្នាឱ្យបន្តដើរនៅលើផ្លូវដែលស្របតាមព្រះហឫទ័យរបស់ខ្ញុំ។ ចូរត្រឡប់ទៅរកវិញ្ញាណរបស់អ្នកវិញជានិច្ច ដោយសារតែខ្ញុំស្រឡាញ់អស់អ្នកណាដែលស្រឡាញ់ខ្ញុំយ៉ាងអស់ពីចិត្តរបស់ពួកគេ។ ដោយសារតែអ្នករាល់គ្នាចូលមកជិតខ្ញុំ ខ្ញុំនឹងការពារអ្នករាល់គ្នា និងថែរក្សាអ្នកពីមនុស្សអាក្រក់ទាំងនោះ។ ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាឈររឹងមាំនៅក្នុងដំណាក់របស់ខ្ញុំ ព្រមទាំងការពារអ្នករាល់គ្នារហូតដល់ទីបញ្ចប់។

ខាង​ដើម៖ ជំពូកទី ២៣

បន្ទាប់៖ ជំពូកទី ២៥

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ