ជំពូកទី ២៣
ចំពោះបងប្អូនប្រុសស្រីទាំងអស់ដែលបានឮសម្លេងរបស់ខ្ញុំ៖ អ្នករាល់គ្នាបានឮសម្លេងនៃការជំនុំជម្រះដ៏ធ្ងន់ធ្ងររបស់ខ្ញុំ ហើយអ្នកបានស៊ូទ្រាំនឹងការរងទុក្ខយ៉ាងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាគួរតែដឹងថា នៅពីក្រោយសម្លេងដ៏ម៉ឺងម៉ាត់របស់ខ្ញុំ គឺមានបង្កប់នូវបំណងព្រះហឫទ័យរបស់ខ្ញុំ! ខ្ញុំប្រៀនប្រដៅអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចត្រូវបានសង្គ្រោះ។ អ្នករាល់គ្នាគួរតែដឹងថា ចំពោះពួកបុត្រជាទីស្រឡាញ់របស់ខ្ញុំ នោះខ្ញុំនឹងច្បាស់ជាប្រៀនប្រដៅអ្នករាល់គ្នា និងលួសកាត់អ្នករាល់គ្នា ហើយនៅពេលដ៏ឆាប់ខាងមុខ ខ្ញុំនឹងធ្វើឱ្យអ្នករាល់គ្នាបានពេញលេញ។ ដួងព្រះទ័យរបស់ខ្ញុំចង់ធ្វើជាខ្លាំង ប៉ុន្តែអ្នករាល់គ្នាមិនយល់ពីដួងព្រះទ័យរបស់ខ្ញុំទេ ហើយអ្នកមិនប្រព្រឹត្តតាមព្រះបន្ទូលរបស់ខ្ញុំឡើយ។ ថ្ងៃនេះ ព្រះបន្ទូលរបស់ខ្ញុំមកកាន់អ្នករាល់គ្នា ដោយធ្វើឱ្យអ្នករាល់គ្នាពិតជាទទួលស្គាល់ថា ព្រះជាម្ចាស់គឺជាព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ ហើយបណ្ដាលឱ្យអ្នកទាំងអស់គ្នាមានបទពិសោធអំពីសេចក្ដីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនតូចដែលកំពុងធ្វើពុតដែរ។ នៅពេលដែលពួកគេឃើញសេចក្ដីទុក្ខព្រួយរបស់អ្នកដទៃ ពួកគេធ្វើត្រាប់តាម ដោយការបង្ហូរទឹកភ្នែកដូចអ្នកដទៃដែរ។ មានអ្នកផ្សេងទៀតដែលមើលពីខាងក្រៅ ហាក់ដូចជាជាប់ជំពាក់ជាមួយព្រះជាម្ចាស់ និងហាក់ដូចជាមានវិប្បដិសារី ប៉ុន្តែនៅខាងក្នុងពួកគេ ពួកគេពិតជាមិនយល់ពីព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនច្បាស់អំពីទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែបង្ហាញផ្នែកខាងមុខប៉ុណ្ណោះ។ ខ្ញុំស្អប់មនុស្សទាំងនេះខ្លាំបំផុត! មិនយូរមិនឆាប់ មនុស្សទាំងនេះនឹងត្រូវបានកាត់ចេញពីទីក្រុងរបស់ខ្ញុំ។ បំណងព្រះហឫទ័យរបស់ខ្ញុំគឺដូច្នេះ៖ ខ្ញុំចង់ឱ្យអ្នកដែលចង់បានខ្ញុំយ៉ាងឆេះឆួល ហើយមានតែអ្នកដែលស្វែងរកខ្ញុំដោយចិត្តដ៏ពិតប៉ុណ្ណោះ ទើបអាចធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ។ ទាំងនេះ គឺជាមនុស្សដែលខ្ញុំនឹងច្បាស់ជាជួយដោយព្រះហស្ដរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំនឹងធានាថា ពួកគេមិនជួបប្រទះនឹងគ្រោះមហន្តរាយឡើយ។ មនុស្សដែលពិតជាចង់បានខ្ញុំ នឹងចង់យកចិត្តទុកដាក់ពីព្រះទ័យរបស់ខ្ញុំ ហើយបំពេញបំណងព្រះហឫទ័យរបស់ខ្ញុំ។ ដូច្នេះ អ្នករាល់គ្នាគួរតែចូលទៅក្នុងភាពពិតដ៏ឆាប់ខាងមុខ ហើយទទួលយកព្រះបន្ទូលរបស់ខ្ញុំជាជីវិតរបស់អ្នក។ នេះគឺជាបន្ទុកដ៏ធំបំផុតរបស់ខ្ញុំ។ ប្រសិនបើក្រុមជំនុំ និងពួកបរិសុទ្ធទាំងអស់ចូលទៅក្នុងភាពពិត ហើយក្រុមជំនុំ និងពួកបរិសុទ្ធទាំងអស់អាចប្រកបគ្នាជាមួយខ្ញុំដោយផ្ទាល់ អាចមកនៅចំពោះព្រះភ័ក្រ្ដរបស់ខ្ញុំដោយផ្ទាល់ និងអាចអនុវត្តសេចក្ដីពិត ព្រមទាំងសេចក្ដីសុចរិត នោះពួកគេនឹងក្លាយជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាអ្នកដែលខ្ញុំពេញចិត្តណាស់។ ខ្ញុំនឹងប្រទានព្រះពរដ៏ធំធេងទាំងអស់មកលើមនុស្សទាំងនេះ។