នៅពេលស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងសោកស្ដាយនូវរាល់អំពើអាក្រក់ទាំងអស់ដែលអ្នកបានធ្វើ

អ្នករាល់គ្នាសុទ្ធតែបានឃើញនឹងភ្នែករបស់អ្នកហើយនូវកិច្ចការដែលខ្ញុំបានធ្វើក្នុងចំណោមអ្នករាល់គ្នា អ្នករាល់គ្នាក៏បានស្ដាប់ដោយខ្លួនឯងនូវព្រះបន្ទូលដែលខ្ញុំបានមានបន្ទូលរួចហើយដែរ ហើយអ្នករាល់គ្នាសុទ្ធតែបានដឹងអំពីអាកប្បកិរិយារបស់ខ្ញុំចំពោះអ្នករាល់គ្នាដែរ ដូចនេះ អ្នករាល់គ្នាគួរតែដឹងពីមូលហេតុដែលខ្ញុំកំពុងបំពេញកិច្ចការនេះក្នុងចំណោមអ្នករាល់គ្នា។ ខ្ញុំប្រាប់អ្នករាល់គ្នាដោយត្រង់ទៅចុះ អ្នករាល់គ្នាគ្មានអ្វីផ្សេងក្រៅពីជាឧបករណ៍សម្រាប់កិច្ចការនៃការយកឈ្នះរបស់ខ្ញុំនៅក្នុងគ្រាចុងក្រោយឡើយ ជាឧបករណ៍ដើម្បីពង្រីកកិច្ចការរបស់ខ្ញុំក្នុងចំណោមជាតិសាសន៍ដទៃ។ ខ្ញុំមានព្រះបន្ទូលតាមរយៈសេចក្ដីទុច្ចរិត ភាពស្មោកគ្រោក ការរឹងទទឹង និងការបះបោររបស់អ្នករាល់គ្នា ដើម្បីផ្សព្វផ្សាយកិច្ចការរបស់ខ្ញុំឲ្យបានប្រសើរជាងនេះ និងដើម្បីផ្សាយព្រះនាមរបស់ខ្ញុំក្នុងចំណោមជាតិសាសន៍ដទៃ ពោលគឺដើម្បីផ្សាយព្រះនាមរបស់ខ្ញុំក្នុងចំណោមជាតិសាសន៍ផ្សេងនៅក្រៅស្រុកអ៊ីស្រាអែល។ ដោយបែបនេះ ព្រះនាមរបស់ខ្ញុំ ទង្វើរបស់ខ្ញុំ និងព្រះសូរសៀងរបស់ខ្ញុំ អាចផ្សព្វផ្សាយនៅទូទាំងជាតិសាសន៍ដទៃ ហេតុដូច្នេះហើយ គ្រប់ជាតិសាសន៍ទាំងអស់ដែលមិនមែនជាសាសន៍អ៊ីស្រាអែល អាចនឹងត្រូវបានខ្ញុំយកឈ្នះ ហើយអាចនឹងថ្វាយបង្គំខ្ញុំ ដោយក្លាយជាដែនដីបរិសុទ្ធនៅក្រៅទឹកដីអ៊ីស្រាអែល និងអេស៊ីព្ទ។ តាមពិត ការពង្រីកកិច្ចការរបស់ខ្ញុំ គឺជាការពង្រីកកិច្ចការនៃការយកឈ្នះរបស់ខ្ញុំ និងការពង្រីកដែនដីបរិសុទ្ធ ជាការពង្រីកកន្លែងដាក់ព្រះបាទារបស់ខ្ញុំនៅលើផែនដីនេះ។ អ្នករាល់គ្នាគប្បីដឹងឲ្យបានច្បាស់ថា អ្នករាល់គ្នាគឺគ្រាន់តែជាសត្តនិករ ដែលត្រូវបានបង្កើតមកក្នុងចំណោមជាតិសាសន៍ដទៃដែលខ្ញុំយកឈ្នះតែប៉ុណ្ណោះ។ ដំបូងឡើយ អ្នកគ្មានឋានៈ និងគ្មានតម្លៃអ្វីសម្រាប់ប្រើជាការឡើយ ហើយគ្មានបានប្រយោជន៍អ្វីទាំងអស់។ នោះគឺដោយសារតែខ្ញុំបានលើកស្ទួយពពួកសត្វដង្កូវនេះចេញពីគំនរលាមក ឲ្យបានក្លាយជាគំរូនៃការយកឈ្នះរបស់ខ្ញុំលើដែនដីទាំងមូល ដើម្បីឲ្យបានក្លាយជា «របស់សម្អាង» តែមួយគត់សម្រាប់ការយកឈ្នះរបស់ខ្ញុំ លើដែនដីទាំងមូលនេះ ដែលអ្នករាល់គ្នាមានសំណាងបានមកជួបនឹងខ្ញុំ និងបានជួបជំនុំជាមួយខ្ញុំក្នុងពេលនេះ។ នោះគឺដោយសារតែឋានៈដ៏តូចទាបរបស់អ្នករាល់គ្នា ដែលខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ដើម្បីឲ្យបានក្លាយជាប្រភេទ និងជាគំរូនៃកិច្ចការនៃការយកឈ្នះរបស់ខ្ញុំ។ នោះគឺដោយសារតែមូលហេតុនេះហើយ ទើបបានជាខ្ញុំបំពេញកិច្ចការ និងមានព្រះបន្ទូលក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំក៏រួមរស់ និងស្នាក់នៅជាមួយអ្នករាល់គ្នានេះ។ អ្នកគប្បីដឹងថា នោះគឺដោយសារតែការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយដោយសារការស្អប់ខ្ពើមយ៉ាងក្រៃលែងរបស់ខ្ញុំចំពោះពពួកសត្វដង្កូវនៅក្នុងគំនរលាមកនេះ ដែលខ្ញុំនឹងមានព្រះបន្ទូលក្នុងចំណោមអ្នករាល់គ្នា។ វាបានឈានដល់ចំណុចមួយដែលធ្វើឲ្យខ្ញុំពិរោធយ៉ាងខ្លាំង។ កិច្ចការរបស់ខ្ញុំក្នុងចំណោមអ្នករាល់គ្នា គឺមិនសុទ្ធតែដូចគ្នានឹងកិច្ចការដែលព្រះយេហូវ៉ាបានបំពេញនៅស្រុកអ៊ីស្រាអែលទាំងអស់ឡើយ ហើយជាពិសេស កិច្ចការនេះ មិនដូចគ្នានឹងកិច្ចការដែលព្រះយេស៊ូវបានធ្វើនៅស្រុកយូដាឡើយ។ ខ្ញុំមានព្រះបន្ទូល និងបំពេញកិច្ចការដោយសេចក្ដីអន់ឱនខ្លាំងបំផុត ហើយខ្ញុំយកឈ្នះលើមនុស្សគ្មានគុណធម៌ទាំងអស់នេះ ដោយកំហឹង និងការជំនុំជម្រះ។ វាគ្មានអ្វីដែលដូចទៅនឹងការដែលព្រះយេហូវ៉ាធ្វើការដឹកនាំរាស្រ្តរបស់ទ្រង់នៅអ៊ីស្រាអែលឡើយ។ កិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែល គឺដើម្បីប្រទានអាហារនិងទឹករស់ ហើយទ្រង់ពោរពេញដោយមេត្តាធម៌ និងសេចក្ដីស្រឡាញ់ចំពោះរាស្រ្តរបស់ទ្រង់ នៅពេលដែលទ្រង់ប្រទានដល់ពួកគេ។ កិច្ចការនាពេលសព្វថ្ងៃនេះ ត្រូវធ្វើឡើងក្នុងចំណោមជាតិសាសន៍ដែលជាប់បណ្ដាសា ដែលមិនមែនជារាស្រ្តដែលត្រូវបានរើសតាំងឡើយ។ គឺមិនមានអាហារច្រើនបរិបូរណ៍ទេ ហើយក៏គ្មានការបំពេញ សេចក្ដី ស្រេកឃ្លានដោយទឹករស់ដែរ ហើយកាន់តែគ្មាន ការផ្គត់ផ្គង់ចំណីអាហារដ៏ច្រើនលើសលប់ដែរ។ មានតែការប្រទាននូវការជំនុំជម្រះ បណ្ដាសា និងការវាយផ្ចាលយ៉ាងច្រើនតែប៉ុណ្ណោះ។ ពពួកសត្វដង្កូវដែលកំពុងរស់នៅក្នុងគំនរលាមកទាំងអស់នេះ គឺគ្មានតម្លៃនឹងទទួលបានភ្នំដែលមានពេញទៅដោយគោក្របី និងចៀមរាប់សិបក្បាល ទ្រព្យសម្បត្តិដ៏ច្រើនមហិមា និងកូនចៅដ៏ស្រស់ស្អាតជាងគេបំផុតនៅលើដែនដីទាំងអស់នេះ ដូចដែលខ្ញុំបានប្រទានដល់អ៊ីស្រាអែលឡើយ។ ប្រទេសអ៊ីស្រាអែលនាពេលសព្វថ្ងៃនេះ បូជានូវតង្វាយជាគោក្របីនិងចៀម និងគ្រឿងមាស គ្រឿងប្រាក់នៅលើទីសក្ការៈបូជា ដែលខ្ញុំចិញ្ចឹមបីបាច់រាស្រ្តនៃប្រទេសនេះ ដែលលើសពីតង្វាយមួយភាគដប់ដែលព្រះយេហូវ៉ាតម្រូវឲ្យយកនៅទៅតាមក្រឹត្យវិន័យកំណត់ ដូច្នេះហើយ ទើបខ្ញុំបានប្រទានរបស់ទាំងអស់នោះកាន់តែច្រើន ច្រើនជាងរាប់រយដងដែលពួកអ៊ីស្រាអែលបានទទួលនៅក្រោមក្រឹត្យវិន័យនោះ។ អ្វីដែលខ្ញុំបានផ្គត់ផ្គង់ដល់អ៊ីស្រាអែល ច្រើនលើសអ្វីទាំងអស់ដែលអ័ប្រាហាំបានទទួល និងលើសអ្វីទាំងអស់ដែលអ៊ីសាក់បានទទួល។ ខ្ញុំនឹងធ្វើឲ្យគ្រួសារអ៊ីស្រាអែលបានផលផ្លែ និងស្ម័យគុណ ហើយខ្ញុំនឹងធ្វើឲ្យរាស្រ្តអ៊ីស្រាអែលរបស់ខ្ញុំរីកសាយនៅទូទាំងផែនដីនេះ។ អស់អ្នកណាដែលខ្ញុំប្រទានពរ និងយកព្រះទ័យទុកដាក់ គឺនៅតែជារាស្រ្តអ៊ីស្រាអែលដែលបានជ្រើសរើសដដែល ពោលគឺ ជារាស្រ្តដែលបានលះបង់គ្រប់បែបយ៉ាងថ្វាយដល់ខ្ញុំ និងជាអ្នកដែលបានទទួលបានគ្រប់សព្វបែបយ៉ាងពីខ្ញុំ។ នោះគឺដោយសារពួកគេទុកខ្ញុំនៅក្នុងចិត្តរបស់ពួកគេ ទើបពួកគេបូជានូវកូនគោនិងកូនចៀមទើបនឹងកើត នៅទីសក្ការៈដ៏បរិសុទ្ធរបស់ខ្ញុំ និងថ្វាយសព្វគ្រប់យ៉ាងដែលពួកគេមាននៅចំពោះខ្ញុំ សូម្បីតែកូនទើបកើតថ្មីដែលជាកូនដំបូងរបស់ពួកគេ ដោយសង្ឃឹមចាំការយាងត្រឡប់មកវិញរបស់ខ្ញុំ។ ហើយចុះចំណែកអ្នករាល់គ្នាវិញ? អ្នកដាស់សេចក្ដីក្រោធរបស់ខ្ញុំ ទាមទារពីខ្ញុំ និងលួចតង្វាយរបស់គេដែលបានដាក់ថ្វាយដល់ខ្ញុំ ហើយអ្នកមិនដឹងថាអ្នកកំពុងបំពានដល់ខ្ញុំឡើយ។ ហេតុនេះ អ្វីដែលអ្នករាល់គ្នាទទួលបាន គឺការទួញសោក និងការដាក់ទោសនៅក្នុងភាពងងឹត។ អ្នករាល់គ្នាបានធ្វើឲ្យខ្ញុំក្រោធជាច្រើនសា ហើយខ្ញុំបានធ្វើឲ្យភ្លើងកំពុងឆេះធ្លាក់មកជាភ្លៀង រហូតដល់ចំណុចមួយដែលមានមនុស្សតិចតួចណាស់ធ្លាប់ជួបប្រះនូវទីបញ្ចប់ដ៏សោកសង្រេងបែបនេះ ហើយផ្ទះដែលសុខុមដុមបានក្លាយជាផ្នូរខ្មោចដ៏សែនកណ្ដោចកណ្ដែង។ គ្រប់យ៉ាងដែលខ្ញុំមានសម្រាប់ពួកដង្កូវទាំងអស់នេះ គឺជាកំហឹងគ្មានទីបញ្ចប់ ហើយខ្ញុំគ្មានបំណងព្រះហឫទ័យនឹងប្រទានពរដល់ពួកគេឡើយ។ នោះគឺដោយសារតែប្រយោជន៍ដល់កិច្ចការរបស់ខ្ញុំប៉ុណ្ណោះ ទើបខ្ញុំបានធ្វើការលើកលែង និងលើកស្ទួយអ្នករាល់គ្នា ហើយបានស៊ូទ្រាំនឹងការអាម៉ាស់យ៉ាងខ្លាំង និងបានធ្វើការក្នុងចំណោមអ្នករាល់គ្នា។ ប្រសិនបើមិនមែនដើម្បីបំណងព្រះហឫទ័យរបស់ព្រះវរបិតាខ្ញុំទេ តើខ្ញុំអាចរស់នៅក្នុងផ្ទះតែមួយជាមួយសត្វដង្កូវដែលវារនៅជុំវិញគំនរលាមកបានដោយរបៀបណា? ខ្ញុំមានព្រះទ័យស្អប់ខ្ពើមជាខ្លាំងចំពោះទង្វើ និងពាក្យសម្ដីរបស់អ្នករាល់គ្នា ហើយទោះបីយ៉ាងនេះក្ដី ក៏ខ្ញុំមាន «ប្រយោជន៍» ខ្លះៗពីភាពស្មោកគ្រោក និងការបះបោររបស់អ្នកដែរ ហើយវាបានក្លាយជាការប្រមូលផ្ដុំព្រះបន្ទូលរបស់ខ្ញុំយ៉ាងច្រើន។ បើពុំដូច្នេះទេ ខ្ញុំប្រាកដជានឹងមិនបន្តរួមរស់នៅក្នុងចំណោមអ្នករាល់គ្នាអស់ពេលជាយូរយ៉ាងនេះឡើយ។ ហេតុនេះ អ្នករាល់គ្នាគប្បីដឹងថាឥរិយាបថរបស់ខ្ញុំចំពោះអ្នករាល់គ្នា គឺគ្រាន់តែជាសេចក្ដីករុណា និងការអាណិតអាសូរប៉ុណ្ណោះ។ ខ្ញុំគ្មានសេចក្ដីស្រឡាញ់ចំពោះអ្នកសូម្បីតែមួយដំណក់។ អ្វីដែលខ្ញុំមានសម្រាប់អ្នករាល់គ្នា គឺគ្រាន់តែជាការអត់ឱនប៉ុណ្ណោះ ដ្បិតខ្ញុំធ្វើបែបនេះ ដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ខ្ញុំប៉ុណ្ណោះ។ ហើយអ្នករាល់គ្នាបានឃើញនូវទង្វើរបស់ខ្ញុំ ក៏ដោយសារតែខ្ញុំបានចាត់ទុកភាពស្មោកគ្រោក និងការបះបោរ ជា «វត្ថុធាតុដើម» ប៉ុណ្ណោះ។ បើពុំដូច្នេះទេ ខ្ញុំប្រាកដជានឹងមិនបើកសម្ដែងនូវទង្វើរបស់ខ្ញុំដល់ពួកដង្កូវទាំងនេះឡើយ។ ខ្ញុំធ្វើការក្នុងចំណោមអ្នករាល់គ្នាដោយស្ទាក់ស្ទើរតែប៉ុណ្ណោះ មិនដូចជាខ្ញុំបានត្រៀមព្រះកាយ និងមានបំណងធ្វើវា ដូចកាលខ្ញុំបានបំពេញកិច្ចការរបស់ខ្ញុំនៅអ៊ីស្រាអែលឡើយ។ ខ្ញុំទប់កំហឹងរបស់ខ្ញុំ ដោយបានបង្ខំអង្គខ្ញុំឲ្យមានព្រះបន្ទូលក្នុងចំណោមអ្នករាល់គ្នា។ ប្រសិនបើមិនមែនដើម្បីកិច្ចការដ៏អស្ចារ្យរបស់ខ្ញុំទេ តើខ្ញុំអាចអត់ទ្រាំនឹងមើលពួកដង្កូវបែបនេះបានដោយរបៀបណា? ប្រសិនបើមិនមែនដើម្បីព្រះនាមរបស់ខ្ញុំទេ ខ្ញុំនឹងឡើងទៅកាន់ទីខ្ពស់ជាយូរណាស់មកហើយ ហើយនឹងធ្វើឲ្យពួកដង្កូវទាំងអស់នេះចាប់កំណើតជាមួយនឹងគំនរលាមករបស់ពួកគេជាមិនខាន! ប្រសិនបើមិនមែនដើម្បីសិរីល្អរបស់ខ្ញុំទេ តើខ្ញុំអាចអនុញ្ញាតឲ្យអារក្សកំណាចប្រឆាំងទាស់នឹងខ្ញុំដោយបើកចំហ ដោយងក់ក្បាលនៅចំពោះព្រះនេត្ររបស់ខ្ញុំបានដោយរបៀបណា? ប្រសិនបើមិនត្រូវបញ្ចប់កិច្ចការរបស់ខ្ញុំឲ្យបានរលូន ដោយគ្មានការរំខានសូម្បីបន្តិចទេនោះ តើខ្ញុំអាចអនុញ្ញាតឲ្យពួកមនុស្សដូចសត្វដង្កូវទាំងអស់នេះធ្វើបាបខ្ញុំដោយគ្មានត្រាប្រណីយ៉ាងដូចម្តេចបាន? ប្រសិនបើមនុស្សមួយរយនាក់នៅក្នុងភូមិមួយនៃស្រុកអ៊ីស្រាអែលក្រោកឈរប្រឆាំងទាស់នឹងខ្ញុំដូច្នេះ សូម្បីតែពួកគេបានលះបង់ថ្វាយដល់ខ្ញុំក្ដី ក៏ខ្ញុំនឹងនៅតែធ្វើឲ្យពួកគេវិនាសសាបសូន្យ និងទម្លាក់ពួកគេចូលទៅក្នុងក្រហែងដី ដើម្បីកុំឲ្យរាស្រ្តនៅក្នុងទីក្រុងផ្សេងទៀតបះបោរជាថ្មីឡើយ។ ខ្ញុំគឺជាព្រះដែលសោយភ្លើង ហើយខ្ញុំនឹងមិនអត់ឱនចំពោះកំហុសណាមួយឡើយ។ ដោយសារខ្ញុំជាអ្នកបង្កើតមនុស្សទាំងអស់នេះមក ដូច្នេះ អ្វីក៏ដោយដែលខ្ញុំមានព្រះបន្ទូលនិងធ្វើ ពួកគេត្រូវតែស្ដាប់តាម ហើយពួកគេមិនអាចបះបោរបានឡើយ។ មនុស្សគ្មានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការរបស់ខ្ញុំឡើយ ហើយពួកគេកាន់តែគ្មានគុណសម្បត្តិក្នុងការវិភាគថាកិច្ចការរបស់ខ្ញុំ និងព្រះបន្ទូលរបស់ខ្ញុំ មួយណាត្រូវ ឬមួយណាខុសណាស់។ ខ្ញុំគឺជាព្រះអម្ចាស់ដែលបង្កើតសព្វសារពើ ហើយសត្តនិករដែលបានបង្កើតមក គប្បីសម្រេចនូវគ្រប់យ៉ាងដែលខ្ញុំតម្រូវចង់បាន ដោយមានដួងចិត្តកោតខ្លាចចំពោះខ្ញុំ។ ពួកគេមិនគម្បីព្យាយាមដេញដោលរកហេតុផលជាមួយខ្ញុំឡើយ ហើយជាពិសេស ពួកគេមិនគួរប្រឆាំងទាស់នឹងខ្ញុំឡើយ។ ខ្ញុំគ្រប់គ្រងលើរាស្រ្តរបស់ខ្ញុំដោយសិទ្ធិអំណាចរបស់ខ្ញុំ ហើយអស់អ្នកណាដែលជាចំណែកនៃការបង្កើតរបស់ខ្ញុំ គប្បីចុះចូលនឹងសិទ្ធិអំណាចរបស់ខ្ញុំ។ បើទោះបីជាសព្វថ្ងៃនេះ អ្នករាល់គ្នាអង់អាចក្លាហាន និងមិនកោតក្រែងចំពោះខ្ញុំក្ដី បើទោះបីជាអ្នកមិនស្ដាប់បង្គាប់តាមព្រះបន្ទូលដែលខ្ញុំបង្រៀនដល់អ្នករាល់គ្នាក្ដី និងគ្មានការភ័យខ្លាចក្ដី ក៏ខ្ញុំមានត្រឹមតែការអត់ឱនចំពោះការបះបោររបស់អ្នកប៉ុណ្ណោះ។ ខ្ញុំនឹងមិនភ្លាត់ចេញនូវសេចក្ដីក្រោធ និងប៉ះពាល់ដល់កិច្ចការរបស់ខ្ញុំដោយសារតែពួកដង្កូវតូចតាច និងគ្មានបានការដែលបានកកូរកកាយដីនៅក្នុងគំនរលាមកឡើយ។ ខ្ញុំអត់ឱនចំពោះការបន្តជីវិតរស់នៅនៃគ្រប់យ៉ាងដែលខ្ញុំស្អប់ និងគ្រប់សព្វសារពើដែលខ្ញុំមិនចូលចិត្ត ក៏ព្រោះតែបំណងព្រះហឫទ័យនៃព្រះវរបិតារបស់ខ្ញុំដែរ ហើយខ្ញុំនឹងធ្វើបែបនេះឡើយ រហូតទាល់តែព្រះសូរសៀងរបស់ខ្ញុំបានសម្រេចការ រហូតដល់ពេលវេលាចុងក្រោយបំផុតរបស់ខ្ញុំ។ ចូរកុំបារម្ភអី! ខ្ញុំមិនអាចលិចចុះទៅដល់កម្រិតដែលដូចគ្នានឹងសត្វដង្កូវដែលគ្មានឈ្មោះឡើយ ហើយខ្ញុំនឹងមិនប្រៀបធៀបកម្រិតជំនាញរបស់ខ្ញុំជាមួយអ្នកឡើយ។ ខ្ញុំស្អប់អ្នក ប៉ុន្តែខ្ញុំអាចអត់ទ្រាំបាន។ អ្នកមិនស្ដាប់បង្គាប់ខ្ញុំ ប៉ុន្តែអ្នកមិនអាចគេចផុតពីថ្ងៃដែលខ្ញុំនឹងវាយផ្ចាលអ្នកឡើយ ដែលព្រះវរបិតាបានសន្យារនឹងខ្ញុំ។ តើសត្វដង្កូវដែលបានបង្កើតមកនេះ អាចប្រៀបធៀបនឹងព្រះអម្ចាស់ដែលបង្កើតសព្វសារពើបានដែរឬទេ? នៅសរទរដូវ ស្លឹកឈើជ្រុះធ្លាក់ទៅគល់វិញ នោះអ្នកនឹងត្រឡប់ទៅផ្ទះរបស់ «ឪពុក» អ្នកវិញ ហើយខ្ញុំនឹងត្រឡប់ទៅខាងឯព្រះវរបិតារបស់ខ្ញុំវិញ។ នោះខ្ញុំនឹងបានហ៊ុំព័ទ្ធដោយសេចក្ដីស្រឡាញ់ដ៏កក់ក្ដៅពីទ្រង់ ហើយអ្នកនឹងទទួលបាននូវការជាន់ឈ្លីពីឪពុករបស់អ្នក។ ខ្ញុំនឹងមាននូវសិរីល្អរបស់ព្រះវរបិតារបស់ខ្ញុំ ហើយអ្នកនឹងមាននូវភាពអាម៉ាស់របស់ឪពុកអ្នក។ ខ្ញុំនឹងប្រើការវាយផ្ចាលដែលខ្ញុំបានទ្រាំទុកជាយូរមកហើយ ដើម្បីអមដំណើរអ្នក ហើយអ្នកនឹងជួបនូវការវាយផ្ចាលរបស់ខ្ញុំដោយមានក្លិនខារពីខាងសាច់ឈាមដែលត្រូវធ្វើឲ្យពុករលួយអស់រាប់សិបពាន់ឆ្នាំមកហើយ។ ជាមួយនឹងការអត់ឱន ខ្ញុំនឹងបានបញ្ចប់កិច្ចការនៃព្រះបន្ទូលរបស់ខ្ញុំចំពោះអ្នក ហើយអ្នកនឹងចាប់ផ្ដើមបំពេញតួនាទីដោយត្រូវទទួលរងគ្រោះមហន្តរាយដ៏វេទនាពីព្រះបន្ទូលរបស់ខ្ញុំ។ ខ្ញុំនឹងអរសប្បាយយ៉ាងខ្លាំង និងបំពេញកិច្ចការនៅអ៊ីស្រាអែល។ អ្នកនឹងទួញសោក និងសង្កៀតធ្មេញរបស់អ្នកដោយចាប់កំណើត ហើយស្លាប់ទៅវិញនៅក្នុងភក់ជ្រាំ។ ខ្ញុំនឹងយកនូវលក្ខណៈដើមរបស់ខ្ញុំត្រឡប់មកវិញ ហើយនឹងលែងគង់នៅក្នុងភាពស្មោកគ្រោកជាមួយអ្នកទៀតហើយ ចំណែកអ្នកវិញ នឹងទទួលបាននូវសារធាតុអាក្រក់ដែលជាសារជាតិដើមរបស់អ្នកវិញ និងបន្តត្បុលនៅជុំវិញគំនរលាមកនោះ។ នៅពេលកិច្ចការនិងព្រះបន្ទូលរបស់ខ្ញុំបានចប់សព្វគ្រប់ហើយ នោះថ្ងៃនៃអំណរសប្បាយសម្រាប់ខ្ញុំនឹងចូលមកដល់។ នៅពេលដែលការប្រឆាំងទាស់ និងការបះបោរបានបញ្ចប់ នោះថ្ងៃនៃការទួញសោកសម្រាប់អ្នក នឹងចូលមកដល់។ ខ្ញុំនឹងមិនអាណិតអាសូរដល់អ្នកឡើយ ហើយអ្នកនឹងមិនដែលឃើញខ្ញុំម្ដងទៀតឡើយ។ ខ្ញុំនឹងលែងបានសន្ទនាជាមួយអ្នកទៀត ហើយអ្នកនឹងមិនដែលជួបខ្ញុំម្ដងទៀតឡើយ។ ខ្ញុំនឹងស្អប់ការបះបោររបស់អ្នក ហើយអ្នកនឹងនឹកដល់ភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ។ ខ្ញុំនឹងវាយបំបាក់អ្នក ហើយអ្នកនឹងប្រាថ្នាចង់បានខ្ញុំ។ ខ្ញុំនឹងយាងចេញពីអ្នកដោយរីករាយ ហើយអ្នកនឹងដឹងអំពីបំណុលដែលអ្នកជំពាក់ខ្ញុំ។ ខ្ញុំនឹងមិនទតឃើញអ្នកម្ដងទៀតឡើយ ប៉ុន្តែអ្នកនឹងតែងតែសង្ឃឹមចង់ជួបខ្ញុំជានិច្ច។ ខ្ញុំនឹងស្អប់អ្នក ដ្បិតបច្ចុប្បន្ននេះ អ្នកប្រឆាំងទាស់នឹងខ្ញុំ ហើយអ្នកនឹងនឹកដល់ខ្ញុំ ដ្បិតបច្ចុប្បន្ននេះ ខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំនឹងមិនអាចរួមរស់ជាមួយអ្នកបានទៀតឡើយ ប៉ុន្តែអ្នកនឹងទន្ទឹងរង់ចាំដោយជូរចត់ ដើម្បីបានរស់នៅជាមួយខ្ញុំ និងទួញសោកអស់កល្បជានិច្ច ដ្បិតអ្នកនឹងសោកស្ដាយចំពោះគ្រប់យ៉ាងដែលអ្នកបានធ្វើដាក់ខ្ញុំ។ អ្នកនឹងមានអារម្មណ៍ស្ដាយ ក្រោយចំពោះការបះបោរ និងការប្រឆាំងទាស់របស់អ្នក អ្នកនឹងទម្លាក់មុខចុះទៅដីដោយក្ដីសោកស្ដាយ និងដួលចុះនៅចំពោះខ្ញុំ ហើយស្បថថានឹងមិនដែលឈប់ស្ដាប់បង្គាប់ខ្ញុំទៀតឡើយ។ ក៏ប៉ុន្តែ នៅក្នុងដួងចិត្តរបស់អ្នក អ្នកបានត្រឹមតែស្រឡាញ់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែអ្នកនឹងមិនអាចស្ដាប់ឮព្រះសូរសៀងរបស់ខ្ញុំឡើយ។ ខ្ញុំនឹងធ្វើឲ្យអ្នកខ្មាសអៀនចំពោះខ្លួនឯង។

ពេលនេះ ខ្ញុំកំពុងទតមើលសាច់ឈាមដែលមិនមាំទាំរបស់អ្នក ដែលនឹងលួងលោមដល់ខ្ញុំ ហើយខ្ញុំគ្រាន់តែមានការព្រមានតិចតួចដល់អ្នកប៉ុណ្ណោះ បើទោះបីជាខ្ញុំនឹងមិន «ប្រទានទោស» ដល់អ្នកដោយការវាយផ្ចាលក្ដី។ អ្នកគប្បីដឹងថា អ្នកគួរបំពេញតួនាទីអ្វីនៅក្នុងកិច្ចការរបស់ខ្ញុំ នោះខ្ញុំនឹង បានសព្វព្រះហឫទ័យហើយ។ ចំពោះបញ្ហាផ្សេងពីនេះ ប្រសិនបើអ្នកប្រឆាំងទាស់នឹងខ្ញុំ ឬចាយប្រាក់របស់ខ្ញុំ ឬស៊ីតង្វាយដែលគេថ្វាយដល់ខ្ញុំដែលជាព្រះយេហូវ៉ា ឬប្រសិនបើអ្នករាល់គ្នាជាសត្វដង្កូវដែលខាំគ្នាទៅវិញទៅមក ឬប្រសិនបើអ្នកជាសត្តនិករដែលដូចនឹងសត្វឆ្កែ មានជម្លោះ ឬបំពានគ្នាទៅវិញទៅមក នោះខ្ញុំនឹងមិនខ្វាយខ្វល់ចំពោះរឿងនេះសោះឡើយ។ អ្នករាល់គ្នាត្រូវដឹងថា អ្នកជាប្រភេទសត្តនិករណា នោះខ្ញុំនឹងបានសព្វព្រះហឫទ័យហើយ។ ក្រៅពីរឿងទាំងអស់នេះ ប្រសិនបើអ្នករាល់គ្នាចង់ដកគ្រឿងសាស្រ្តាវុធដាក់គ្នា ឬវាយច្បាំងគ្នាដោយពាក្យសម្ដី នោះក៏តាមចិត្តចុះ។ ខ្ញុំគ្មានបំណងនឹងជ្រៀតជ្រែកក្នុងរឿងទាំងអស់នេះទេ ហើយខ្ញុំមិនពាក់ព័ន្ធសូម្បីតែបន្តិចនៅក្នុងបញ្ហារបស់មនុស្ស។ នោះមិនមែនដោយសារខ្ញុំមិនយកព្រះទ័យទុកដាក់ចំពោះទំនាស់រវាងអ្នករាល់គ្នានោះទេ។ នោះគឺដោយសារខ្ញុំមិនមែនជាមនុស្សម្នាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ហើយហេតុនេះ ខ្ញុំមិនត្រូវចូលពាក់ព័ន្ធក្នុងបញ្ហារបស់អ្នករាល់គ្នាឡើយ។ ខ្ញុំផ្ទាល់ព្រះអង្គឯងនេះ មិនមែនជាសត្តនិករដែលបានបង្កើតមកទេ ហើយខ្ញុំក៏មិនមែនជាពិភពលោកដែរ ដូចនេះ ខ្ញុំស្អប់ជីវិតមនុស្សដែលរវល់ខ្លាំង និងរញ៉េរញ៉ៃ និងមានទំនាក់ទំនងមិនត្រឹមត្រូវ។ ជាពិសេស ខ្ញុំស្អប់ហ្វូងមនុស្សដែលស្រែកត្អូញត្អែរ។ ក៏ប៉ុន្តែខ្ញុំបានជ្រាបដឹងយ៉ាងជ្រៅអំពីភាពមិនបរិសុទ្ធនៅក្នុងដួងចិត្តរបស់សត្តនិករនីមួយៗដែលបានបង្កើតមកនេះ ហើយនៅមុនពេលខ្ញុំបានបង្កើតអ្នករាល់គ្នាមក ខ្ញុំបានដឹងរួចជាស្រេចហើយនូវសេចក្ដីទុច្ចរិតដែលមានយ៉ាងជ្រៅនៅខាងក្នុងដួងចិត្តរបស់មនុស្ស ហើយខ្ញុំបានជ្រាបយ៉ាងច្បាស់នូវរាល់ការបោកបញ្ឆោត និងសេចក្ដីវៀចវេរនៅក្នុងដួងចិត្តមនុស្ស។ ហេតុនេះ បើទោះបីជាគ្មានដានអ្វីទាល់តែសោះ នៅពេលមនុស្សប្រព្រឹត្តអំពើទុច្ចរិត ក៏ខ្ញុំនៅតែជ្រាបថា សេចក្ដីទុច្ចរិតដែលមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា មានច្រើនលើសពីរបស់សព្វសារពើទាំងអស់ដែលខ្ញុំបានបង្កើតមក។ មនុស្សគ្រប់គ្នាក្នុងចំណោមអ្នករាល់គ្នា បានត្រដែតឡើងទៅដល់កំពូលនៃហ្វូងមនុស្ស។ អ្នកបានឡើងទៅជាបុព្វបុរសនៃពួកមហាជន។ អ្នករាល់គ្នាពិតជាធ្វើតាមតែអំពើចិត្តខ្លាំងណាស់ ហើយអ្នកជ្រួលច្របល់ក្នុងចំណោមពពួកសត្វដង្កូវទាំងអស់នោះដោយស្វែងរកកន្លែងសុខស្រួល និងព្យាយាមលេបត្របាក់ពពួកដង្កូវដែលតូចជាងខ្លួនអ្នក។ នៅក្នុងដួចចិត្តអ្នក អ្នកសាហាវឃោរឃៅ និងអាក្រក់ជាងខ្មោចដែលបានលិចដល់បាតសមុទ្រទៅទៀត។ អ្នករស់នៅក្រោមបាតគំនរលាមក ដោយរុកគួនពួកដង្កូវតាំងពីកំពូលទៅបាតក្រោម រហូតដល់ពួកវាគ្មានសេចក្ដីស្ងប់សុខ ដោយតយុទ្ធនឹងគ្នាទៅវិញទៅមកអស់មួយរយៈ រួចក៏ស្ងប់ទៅវិញ។ អ្នកមិនស្គាល់កន្លែងរបស់អ្នកឡើយ ប៉ុន្តែអ្នកនៅតែច្បាំងជាមួយគ្នាទៅវិញទៅមក នៅក្នុងគំនរលាមកនោះដដែល។ តើអ្នកអាចទទួលបានអ្វីខ្លះពីការខំពុះពារនេះ? ប្រសិនបើនៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាពិតជាមានការកោតខ្លាចចំពោះខ្ញុំមែន តើអ្នកអាចច្បាំងជាមួយគ្នាទៅវិញទៅមកនៅពីក្រោយខ្នងរបស់ខ្ញុំបានដោយរបៀបណា? មិនថាអ្នកមានឋានៈខ្ពស់យ៉ាងណានោះទេ តើអ្នកមិនមែននៅតែជាកូនដង្កូវស្អុយគគ្រក់នៅក្នុងគំនរលាមកទេឬអី? តើអ្នកនឹងអាចដុះស្លាប និងក្លាយជាសត្វព្រាបនៅលើមេឃបានដែរឬទេ? អ្នករាល់គ្នាជាកូនដង្កូវដែលស្អុយគគ្រក់ ដែលលួចតង្វាយពីទីសក្ការៈរបស់ខ្ញុំ ដែលជាព្រះយេហូវ៉ា។ ក្នុងការធ្វើបែបនេះ តើអ្នកអាចរំដោះកេរ្តិ៍ឈ្មោះដែលស្អុយរលួយ និងខូចបង់ ហើយក្លាយជារាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែលបានដែរឬទេ? អ្នកគឺជាមនុស្សទុច្ចរិតដែលគ្មានការអៀនខ្មាសទាល់តែសោះ! តង្វាយទាំងអស់នៅលើទីសក្ការៈ គឺមនុស្សដាក់ថ្វាយដល់ខ្ញុំ ជាការសម្ដែងនូវអារម្មណ៍មេត្តាធម៌របស់អស់អ្នកដែលគោរពកោតខ្លាចខ្ញុំ។ តង្វាយទាំងនោះ គឺសម្រាប់ការគ្រប់គ្រងរបស់ខ្ញុំ និងសម្រាប់ការប្រើប្រាស់របស់ខ្ញុំ ហេតុនេះ តើអ្នកអាចប្លន់យកពីខ្ញុំនូវកូនលលកដែលមនុស្សបានថ្វាយដល់ខ្ញុំនោះដោយរបៀបណា? តើអ្នកមិនខ្លាចថានឹងត្រូវក្លាយជាយូដាសទេឬអី? តើអ្នកមិនខ្លាចថា ដែនដីរបស់អ្នកនឹងក្លាយជាវាលឈាមទេឬអី? អ្នកគឺមិនចេះអៀនខ្មាសទាល់តែសោះ! តើអ្នកគិតថាសត្វដែលមនុស្សបានដាក់ជាតង្វាយ គឺដើម្បីចម្អែតពោះជាសត្វដង្កូវរបស់អ្នកនេះមែនទេ? អ្វីដែលខ្ញុំបានប្រទានដល់អ្នក គឺជាអ្វីដែលខ្ញុំពេញចិត្ត និងសព្វព្រះទ័យនឹងប្រទានដល់អ្នក។ អ្វីដែលខ្ញុំបានប្រទានដល់អ្នកគឺជាអ្វីដែលខ្ញុំមានគ្រប់គ្រាន់។ អ្នកមិនចាំបាច់អីត្រូវលួចតង្វាយរបស់ខ្ញុំនោះទេ។ អ្នកដែលធ្វើកិច្ចការ គឺជាអង្គខ្ញុំដែលជាព្រះយេហូវ៉ា ដែលជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ ហើយមនុស្សដាក់តង្វាយក៏ដ្បិតអង្គខ្ញុំនេះដែរ។ តើអ្នកគិតថា នេះគឺជាការតបស្នងចំពោះការរវល់ដែលអ្នកធ្វើមែនទេ? អ្នកពិតជាឥតអៀនខ្មាសមែន! តើអ្នករវល់ដោយសារនរណា? តើមិនមែនដោយសារខ្លួនឯងទេឬអី? តើហេតុអ្វីបានជាអ្នកលួចតង្វាយរបស់ខ្ញុំ? តើហេតុអ្វីបានជាអ្នកលួចប្រាក់ពីថង់ប្រាក់របស់ខ្ញុំ? តើអ្នកមិនមែនជាកូនរបស់យូដាសអ៊ីស្ការីយ៉ុតទេឬអី? តង្វាយថ្វាយដល់ខ្ញុំ ដែលជាព្រះយេហូវ៉ា គឺដើម្បីដល់ពួកសង្ឃបានអាស្រ័យ។ តើអ្នកជាពួកសង្ឃមែនទេ? អ្នកហ៊ានលួចលាក់ស៊ីតង្វាយរបស់ខ្ញុំ ហើយហ៊ានសូម្បីដាក់ក្រាលតង្វាយនៅលើតុថែមទៀត។ អ្នកគ្មានតម្លៃអ្វីទាល់តែសោះ! អ្នកជាមនុស្សទុច្ចរិតដែលគ្មានតម្លៃទាល់តែសោះ! ភ្លើងរបស់ខ្ញុំ ដែលជាភ្លើងរបស់ព្រះយេហូវ៉ា នឹងដុតកម្លោចអ្នក!

ខាង​ដើម៖ តើអ្នកដឹងអ្វីខ្លះអំពីសេចក្តីជំនឿ?

បន្ទាប់៖ គ្មាននរណាម្នាក់ដែលមានសាច់ឈាមអាចគេចផុតពីថ្ងៃនៃសេចក្ដីក្រោធបានឡើយ

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំងកាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏ជាក់ស្ដែង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ