បរិស្ថានចាំបាច់សម្រាប់ជីវិតដែលព្រះជាម្ចាស់បង្កើតសម្រាប់មនុស្សជាតិ—ខ្យល់

24-02-2021

ដំបូង ព្រះជាម្ចាស់បានបង្កើតខ្យល់ដើម្បីឲ្យមនុស្សអាចដកដង្ហើមបាន។ ខ្យល់គឺជាសារធាតុដែលមនុស្សអាចប៉ះរាល់ថ្ងៃបាន ហើយវាជាវត្ថុដែលមនុស្សពឹងផ្អែកលើគ្រប់ខណៈពេលទាំងអស់ សូម្បីតែពេលដេកក៏ដោយ។ ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត គឺមានសារៈសំខាន់យ៉ាងសម្បើមសម្រាប់មនុស្សជាតិ៖ វាចាំបាច់សម្រាប់ដង្ហើម និងជីវិតរបស់ពួកគេ។ សារធាតុនេះ គេអាចដឹងបានតែមើលមិនឃើញទេ វាជាអំណោយដំបូងរបស់ព្រះជាម្ចាស់ដល់របស់សព្វសារពើដែលទ្រង់បានបង្កើតមក។ ប៉ុន្តែបន្ទាប់ពីបង្កើតខ្យល់ហើយ តើព្រះជាម្ចាស់បានឈប់ ដោយចាត់ទុកថាកិច្ចការរបស់ទ្រង់បានចប់ហើយ មែនទេ? ឬក៏តើទ្រង់បានព្រះតម្រិះអំពីរបាយខ្យល់ដែលគួរតែមានឬទេ? តើទ្រង់បានព្រះតម្រិះអំពីធាតុផ្សំដែលខ្យល់គួរតែមានឬទេ? (បាន)។ តើព្រះជាម្ចាស់បានគិតអំពីអ្វីនៅពេលទ្រង់បង្កើតខ្យល់? ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតខ្យល់ ហើយតើទ្រង់មានហេតុផលអ្វីដែរ? មនុស្សត្រូវការខ្យល់ ហើយពួកគេត្រូវការដកដង្ហើម។ ជាបឋម របាយខ្យល់គួរតែសមស្របនឹងសួតរបស់មនុស្ស។ តើមានអ្នកណាដឹងអំពីរបាយខ្យល់ខ្យល់ឬទេ? តាមពិតទៅ គ្មានអ្វីចាំបាច់បន្តិចសោះក្នុងការឲ្យមនុស្សដឹងនូវចម្លើយចំពោះសំណួរនេះអំពីតួលេខ ឬទិន្នន័យអ្វីនោះទេ ជាក់ស្ដែង វាមិនចាំបាច់សោះឡើយក្នុងការដឹងចម្លើយ ព្រោះវាគ្រប់គ្រាន់ណាស់ទៅហើយក្នុងការមានត្រឹមតែគំនិតទូទៅមួយ។ ព្រះជាម្ចាស់បានបង្កើតខ្យល់ដោយមានរបាយដែលសមស្របបំផុតសម្រាប់ឲ្យសួតរបស់មនុស្សដកដង្ហើម។ ពោលគឺ ទ្រង់បានបង្កើតខ្យល់ដើម្បីឲ្យវាអាចចូលក្នុងខ្លួនមនុស្សបានរួចជាស្រេចតាមរយៈដង្ហើមរបស់ពួកគេ និងដើម្បីឲ្យវាមិនបង្កអន្តរាយដល់រាងកាយនៅពេលដកដង្ហើមនោះទេ។ ទាំងនេះជាព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលទ្រង់បានបង្កើតខ្យល់។ បន្ទាប់មកទៀត យើងនឹងនិយាយអំពីធាតុផ្សំដែលមាននៅក្នុងខ្យល់។ ធាតុផ្សំរបស់វាមិនពុលដល់មនុស្ស ហើយនឹងមិនធ្វើឲ្យខូចសួត ឬផ្នែកណាមួយនៃរាងកាយឡើយ។ ព្រះជាម្ចាស់ត្រូវតែព្រះតម្រិះអំពីអ្វីៗទាំងអស់នេះ។ ព្រះជាម្ចាស់ត្រូវតែមានព្រះតម្រិះថា ខ្យល់ដែលមនុស្សដកដង្ហើមគួរតែចូល និងចេញពីរាងកាយដោយរលូន ហើយបន្ទាប់ពីស្រូបចូល ធម្មជាតិ និងបរិមាណនៃសារធាតុនៅក្នុងខ្យល់ គួរតែត្រូវបានរំលាយបានយ៉ាងល្អជាមួយឈាម ក៏ដូចជាខ្យល់សំណល់នៅក្នុងសួត ព្រមទាំងរាងកាយទាំងមូល។ លើសពីនេះទៅទៀត ទ្រង់ត្រូវតែមានព្រះតម្រិះថា ខ្យល់មិនគួរមានសារធាតុពុលទេ។ បំណងរបស់ខ្ញុំក្នុងការប្រាប់អ្នករាល់គ្នាអំពីបទដ្ឋានទាំងពីរនេះចំពោះខ្យល់ គឺមិនមែនដើម្បីផ្ដល់ឲ្យអ្នករាល់គ្នានូវចំណេះដឹងជាក់លាក់ណាមួយនោះទេ ប៉ុន្តែដើម្បីបង្ហាញអ្នករាល់គ្នាថា ព្រះជាម្ចាស់បានបង្កើតរាល់វត្ថុនីមួយៗនៅក្នុងចំណោមការបង្កើតរបស់ទ្រង់ទាំងអស់ គឺស្របតាមព្រះតម្រិះរបស់ព្រះអង្គផ្ទាល់ ហើយរាល់វត្ថុដែលទ្រង់បានបង្កើតគឺល្អបំផុតចំពោះវា​ហើយ។ លើសពីនេះទៀត ចំពោះចំនួនធូលីនៅក្នុងខ្យល់ ព្រមទាំងចំនួនធូលី ខ្សាច់ និងកម្ទេចកម្ទីនៅលើផែនដី ក៏ដូចជាចំនួនធូលីដែលរសាត់ចុះមកលើផែនដីពីលើមេឃផងដែរ ព្រះជាម្ចាស់មានវិធីរបស់ទ្រង់ក្នុងការគ្រប់គ្រងរបស់ទាំងនេះ និងវិធីក្នុងការសំអាតពួកវា ឬក៏ធ្វើឲ្យពួកវាបែកខ្ទេចខ្ទីផងដែរ។ នៅពេលមានធូលីមួយចំនួនមក ព្រះជាម្ចាស់បានធ្វើឲ្យវាទៅជាធូលីដែលនឹងមិនបង្កអន្តរាយដល់រាងកាយរបស់មនុស្ស ឬមានគ្រោះថ្នាក់ដល់ការដកដង្ហើមរបស់មនុស្សឡើយ ហើយទ្រង់បានធ្វើឲ្យផង់ធូលីមានទំហំតូចៗដែលនឹងមិនបង្កអន្តរាយដល់រាងកាយ។ តើការបង្កើតខ្យល់ដោយព្រះជាម្ចាស់មិនមែនជាអាថ៌កំបាំងទេឬ? តើវាជារឿងធម្មតាមួយ ដូចការដកដង្ហើមស្រូបខ្យល់ចេញតាមព្រះឱស្ឋរបស់ទ្រង់មែនទេ? ​(មិនមែនទេ)។ សូម្បីតែនៅក្នុងការបង្កើតរបស់ដ៏សាមញ្ញបំផុតក៏ដោយ ក៏អាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដំណើរការនៃព្រះទ័យរបស់ទ្រង់ របៀបទ្រង់ព្រះតម្រិះ និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺសុទ្ធតែអាចមើលឃើញ។ តើព្រះជាម្ចាស់មិនជាក់ស្ដែងទេឬ? (ទ្រង់ជាក់ស្ដែង)។ អត្ថន័យរបស់វាគឺថា សូម្បីតែនៅក្នុងការបង្កើតរបស់សាមញ្ញៗ ក៏ព្រះជាម្ចាស់បានគិតគូរដល់មនុស្សជាតិផងដែរ។ ពីដំបូង ខ្យល់ដែលមនុស្សដកដង្ហើមគឺស្អាត ហើយធាតុផ្សំរបស់វាគឺសមស្របសម្រាប់មនុស្សដកដង្ហើម មិនពុល និងមិនបង្កអន្តរាយដល់មនុស្សឡើយ ហើយតាមរបៀបដូចគ្នានេះ របាយខ្យល់ក៏សមស្របសម្រាប់ការដកដង្ហើមរបស់មនុស្សផងដែរ។ ខ្យល់ដែលមនុស្សស្រូបចេញចូលឥតឈប់ឈរនេះ គឺចាំបាច់ចំពោះរាងកាយមនុស្ស និងសាច់ឈាមមនុស្ស។ នេះហើយជាមូលហេតុដែលមនុស្សអាចដកដង្ហើមបានដោយសេរី ដោយគ្មានឧបសគ្គ ឬកង្វល់។ ម្លេះហើយ ពួកគេអាចដកដង្ហើមបានជាធម្មតា។ ខ្យល់គឺជារបស់ដែលព្រះជាម្ចាស់បានបង្កើតតាំងតែពីដំបូង ហើយជារបស់ដែលមិនអាចខ្វះបានសម្រាប់មនុស្សដង្ហើម។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VIII» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់គូសព្រំដែនសម្រាប់បរិស្ថានភូមិសាស្ត្រផ្សេងៗ

ថ្ងៃនេះ ខ្ញុំនឹងមានបន្ទូលអំពីប្រធានបទ ដែលទាក់ទង់នឹងរបៀបដែលថា តើប្រភេទនៃក្រឹត្យវិន័យ ដែលព្រះជាម្ចាស់បានប្រទានដល់របស់សព្វសារពើទាំងនេះ...