ហេតុអ្វីព្រះជាម្ចាស់ត្រូវការកិច្ចការទាំងបីដំណាក់កាល ដើម្បីសង្រ្គោះមនុស្សជាតិ?
គ្រប់គ្នាដឹងហើយថា ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើកិច្ចការប្រោសលោះមនុស្សជាតិនៅស្រុកយូដា និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក ហើយកំពុងធ្វើកិច្ចការនៅគ្រាចុងក្រោយ ដោយសម្ដែងចេញព្រះបន្ទូលជាងដប់លានពាក្យ។ មនុស្សជាច្រើន បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដារួច ពួកគេមានអារម្មណ៍ថា ព្រះបន្ទូលទាំងនេះមានសិទ្ធិអំណាច និងព្រះចេស្ដា ហើយគឺជាសេចក្ដីពិត ព្រមទាំងបានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ្នកជឿកាតូលិកមួយចំនួន ក៏ទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្ដីពិតដែរ។ ប៉ុន្តែពួកគេជឿថា ក្នុងការជឿលើព្រះជាម្ចាស់ ពួកគេត្រូវតែគោរពប្រពៃណី និងប្រវត្តិសាស្ត្ររបស់សាសនាកាតូលិក ហើយដោយសារតែពួកគេបានចូលរួមក្នុងសាសនាកាតូលិករួចទៅហើយ ដូច្នេះ ពួកគេមិនអាចប្ដូរទៅជឿនិកាយផ្សេងបានឡើយ។ ពួកគេគិតថា ការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការក្បត់សាសនាកាតូលិក ក្បត់ព្រះជាម្ចាស់ ហើយជាអំពើបាបមួយ។ ហេតុនេះហើយ ទើបពួកគេមិនហ៊ានទទួលយកកិច្ចការនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ អ៊ីចឹង តើការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ពិតជាការក្បត់ព្រះអម្ចាស់យេស៊ូវមែនឬទេ? ចំពោះសំណួរនេះ រឿងដំបូងដែលយើងត្រូវតែយល់នោះគឺ តើក្នុងនាមជាអ្នកកាតូលិកម្នាក់ អ្នកជឿលើព្រះជាម្ចាស់ ឬជឿលើសាសនាកាតូលិកឲ្យប្រាកដ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនគួរត្រូវបានរឹតត្បិតដោយសាសនាកាតូលិកឡើយ។ មួយវិញទៀត តើច្បាប់ និងពាក្យសម្ដីរបស់សាសនាកាតូលិក ត្រូវបានកំណត់ដោយព្រះជាម្ចាស់ ឬដោយមនុស្ស? តើរឿងទាំងនេះមកពីព្រះជាម្ចាស់ ឬមកពីមនុស្ស? យើងត្រូវតែបញ្ជាក់រឿងទាំងនេះឲ្យបានច្បាស់។ ក្នុងការជឿលើព្រះជាម្ចាស់ អ្នកត្រូវតែដឹងថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត សាសនាកាតូលិកមិនមែនជាសេចក្ដីពិតទេ ពួកលោកប៊ីស្សព និងលោកបូជាចារ្យកាតូលិកទាំងនោះ ក៏មិនមែនជាសេចក្ដីពិតដែរ ហើយសាសនាកាតូលិកក៏មិនមែនតំណាងឲ្យព្រះជាម្ចាស់នោះទេ។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនគួរត្រូវបានរឹតត្បិតដោយសាសនាកាតូលិកឡើយ ហើយរឹតតែមិនគួរត្រូវបានពួកលោកប៊ីស្សព និងលោកបូជាចារ្យរឹតត្បិតទៀត។ ប្រសិនបើអ្នកតែងតែត្រូវបានពួកគេរឹតត្បិតជានិច្ចនោះ អ្នកនឹងមិនទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ឡើយ។ ជាពិសេស ក្នុងការទទួលស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់ តើអ្នកនៅតែអាចទទួលស្វាគមន៍ព្រះជាម្ចាស់បានដែរឬទេ ប្រសិនបើអ្នកតែងតែត្រូវបានពួកលោកប៊ីស្សព និងលោកបូជាចារ្យរឹតត្បិតនោះ? យើងគឺជាភាវៈដែលព្រះបានបង្កើត ដូច្នេះការគោរពតាមព្រះបន្ទូលរបស់ព្រះអាទិករ គឺជារឿងដែលត្រឹមត្រូវបំផុតហើយ។ តើវាមិនមែនជារឿងល្ងង់ខ្លៅទេឬអី ដែលតែងតែគោរពតាមពាក្យសម្ដីរបស់មនុស្ស និងច្បាប់របស់និកាយនោះ? អ្នកត្រូវតែមានការដឹងខុសត្រូវចំពោះរឿងទាំងនេះ។ ប្រសិនបើវាជាបញ្ញត្តិរបស់ព្រះជាម្ចាស់ នោះយើងត្រូវតែគោរពតាម។ ប៉ុន្តែប្រសិនបើវាជាច្បាប់របស់កាតូលិក នោះយើងមិនចាំបាច់គោរពតាមឡើយ ត្រឹមតែគោរពតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺវាគ្រប់គ្រាន់បាត់ទៅហើយ។ អ្នកគិតថា មនុស្សត្រូវតែគោរពតាមច្បាប់របស់កាតូលិក ហើយថាបើមិនគោរពតាមទេ នោះគឺជាអំពើបាបមួយ។ តើការនេះផ្អែកទៅលើអ្វី? តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលបែបនេះដែរឬទេ? មិនដែលសោះឡើយ។ នេះបញ្ជាក់ថា ច្បាប់ទាំងនេះមិនមែនមកពីព្រះជាម្ចាស់ទេ តែត្រូវបានបង្កើតឡើងដោយពួកលោកប៊ីស្សព និងលោកបូជាចារ្យកាតូលិកទាំងនោះប៉ុណ្ណោះ។ លោកប៊ីស្សព និងលោកបូជាចារ្យ មិនមែនតំណាងឲ្យព្រះជាម្ចាស់ឡើយ ដូច្នេះ បទប្បញ្ញត្តិ និងពាក្យសម្ដីដែលពួកគេបានបង្កើតឡើង ក៏មិនមែនតំណាងឲ្យព្រះជាម្ចាស់ដែរ។ ក្នុងករណីនោះ តើយើងនៅតែចាំបាច់ត្រូវគោរពតាមបទប្បញ្ញត្តិទាំងនោះទៀតឬទេ? តើអ្នកអាចទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ តាមរយៈការគោរពបទប្បញ្ញត្តិដែលមនុស្សបង្កើតឡើងបានដែរឬទេ? បន្ថែមពីនេះ អ្នកក៏ត្រូវតែបែងចែកឲ្យដឹងផងដែរថា៖ តើពួកលោកប៊ីស្សព និងលោកបូជាចារ្យកាតូលិកទាំងនោះ ជាមនុស្សដែលព្រះជាម្ចាស់ស្រឡាញ់ដែរឬទេ? តើពួកគេត្រូវបានព្រះជាម្ចាស់រើសតាំងដែរឬទេ? តើពួកគេជាមនុស្សដែលព្រះជាម្ចាស់ធ្វើបន្ទាល់ឲ្យដែរឬទេ? គឺមិនមែនជាដាច់ខាត។ ក្នុងចំណោមពួកគេ មានមនុស្សជាច្រើនថែមទាំងបានប្រព្រឹត្តអំពើអាក្រក់យ៉ាងសន្ធឹកសន្ធាប់ទៀតផង ហើយពួកកាតូលិកក៏ដឹងច្បាស់ពីរឿងនេះដែរ។ សាសនាកាតូលិកគឺគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាំងពីយូរណាស់មកហើយ។ តើអ្នកនៅតែមើលមិនឃើញរឿងទាំងនេះបានច្បាស់ទៀតឬអី? ប្រសិនបើអ្នកពិតជាមើលមិនឃើញរឿងទាំងនេះឲ្យបានច្បាស់មែននោះ គឺអ្នកពិតជាវង្វេងវង្វាន់ពេកហើយ! អ្នកគ្មានការដឹងខុសត្រូវទាល់តែសោះ។
កាលពីពេលដែលព្រះអម្ចាស់យេស៊ូវបានលេចមក ហើយកំពុងធ្វើកិច្ចការ ពួកប្រធានបូជាចារ្យ ពួកអាចារ្យ និងពួកផារីស៊ីនៅក្នុងពិភពសាសនា ព្រមទាំងពួកអ្នកដែលមានអំណាច សុទ្ធតែបានទាស់ទទឹង និងថ្កោលទោសព្រះអម្ចាស់យេស៊ូវ។ ពួកគេក៏បានផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ដោយនិយាយថា ព្រះអម្ចាស់យេស៊ូវគ្រាន់តែជាមនុស្សធម្មតាម្នាក់ មិនមែនជាព្រះជាម្ចាស់នោះទេ។ មនុស្សនៅក្នុងសាសនាជាច្រើន ត្រូវបានគេបំភាន់។ ពួកគេមិនហ៊ានពិនិត្យពិច័យពីកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវឡើយ ហើយជាលទ្ធផល ពួកគេមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះអម្ចាស់ទេ។ ឥឡូវនេះ យើងស្ថិតនៅគ្រាចុងក្រោយហើយ។ ប្រសិនបើយើងជឿលើព្រះជាម្ចាស់ទៅហើយ តែបែរជាមិនអាចទទួលស្វាគមន៍ព្រះអង្គបាន តើលទ្ធផលនឹងទៅជាយ៉ាងណា? យើងនឹងត្រូវធ្លាក់ទៅក្នុងមហន្តរាយ ទទួលទោស ហើយក៏វិនាសមិនខាន! ហេតុនេះហើយ គោលការណ៍ដែលយើងគួរធ្វើតាមក្នុងការជឿលើព្រះជាម្ចាស់ គឺត្រូវស្ដាប់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយមិនត្រូវស្ដាប់ពាក្យសម្ដីរបស់មនុស្សឡើយ។ គ្មានពាក្យសម្ដីរបស់មនុស្សណាម្នាក់ជាសេចក្ដីពិតឡើយ គឺមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបជាសេចក្ដីពិត។ ប្រសិនបើមនុស្សមិនចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេកំពុងតែបះបោរទាស់នឹងព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងព្រះជាម្ចាស់ហើយ។ ប្រសិនបើអ្នកតែងតែប្រកាន់ខ្ជាប់តាមច្បាប់ និងបទប្បញ្ញត្តិរបស់កាតូលិក ហើយមិនស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ តើការណ៍នេះនឹងនាំឱ្យមានផលវិបាកអ្វីខ្លះដល់អ្នក? អ្នកគួរតែច្បាស់ពីរឿងនេះហើយ។ ប្រសិនបើអ្នករកឃើញថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាសុទ្ធតែជាសេចក្ដីពិត ហើយថាព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាព្រះជាម្ចាស់ដែលបានយាងត្រឡប់មកវិញ ប៉ុន្តែអ្នកមិនហ៊ានទទួលយកព្រះអង្គ ដោយសារតែអ្នកខ្លាចបំពានច្បាប់របស់កាតូលិកនោះ អ្នកបានក្លាយជាស្រីក្រមុំល្ងីល្ងើបាត់ទៅហើយ ហើយអ្នកមានតែត្រូវធ្លាក់ទៅក្នុងមហន្តរាយ ហើយយំសោក សង្កៀតធ្មេញប៉ុណ្ណោះ។ សាសនាកាតូលិកទាស់ទទឹង និងថ្កោលទោសព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៅគ្រាចុងក្រោយ ដូច្នេះ អ្នកគួរតែបះបោរប្រឆាំងនឹងសាសនាកាតូលិក ផ្ដាច់ខ្លួនចេញពីវា ហើយលែងត្រូវវារឹតត្បិតទៀតទៅ។ មានតែធ្វើបែបនេះទេ ទើបអ្នកជាស្រីក្រមុំមានប្រាជ្ញា ដែលអាចទទួលស្វាគមន៍ព្រះជាម្ចាស់ និងចូលរួមពិធីលៀងសាយភោជន៍នៃនគរស្ថានសួគ៌បាន។ ប្រសិនបើអ្នកតែងតែខ្លាចប្រមាថដល់សាសនាកាតូលិក ហើយខ្លាចសាសនាកាតូលិកបណ្ដេញចេញនោះ នេះបញ្ជាក់ថា អ្នកជឿលើសាសនាកាតូលិក មិនមែនជឿលើព្រះជាម្ចាស់ទេ។ តើសាសនាកាតូលិកអាចដឹកនាំអ្នកឲ្យទទួលស្វាគមន៍ព្រះជាម្ចាស់បានដែរឬទេ? តើអាចសង្គ្រោះអ្នកឲ្យចូលទៅក្នុងនគរស្ថានសួគ៌បានដែរឬទេ? តើអាចប្រទានសេចក្ដីពិត និងជីវិតដល់អ្នកបានដែរឬទេ? តើអាចធ្វើឲ្យអ្នកទទួលបានជីវិតអស់កល្បជានិច្ចបានដែរឬទេ? សាសនាកាតូលិកមិនអាចធ្វើរឿងទាំងអស់នេះបានឡើយ ហើយក៏មិនអាចផ្ដល់អ្វីដល់អ្នកបានទាល់តែសោះ។ បទប្បញ្ញត្តិរបស់កាតូលិកទាំងនោះ អាចត្រឹមតែបំភាន់ និងធ្វើបាបអ្នកប៉ុណ្ណោះ ចុះតើមានប្រយោជន៍អ្វី ដែលអ្នកនៅតែគោរពតាមច្បាប់ទាំងនោះទៀត? ប្រសិនបើអ្នកនៅតែចចេសគោរពតាមបទប្បញ្ញត្តិរបស់កាតូលិក នោះអ្នកគឺជាស្រីក្រមុំល្ងីល្ងើហើយ។
ព្រះជាម្ចាស់បានលេចមក ហើយកំពុងធ្វើកិច្ចការ ដើម្បីសង្គ្រោះមនុស្ស។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សទទួលយកតែព្រះជាម្ចាស់ ស្ដាប់តែព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងមិនត្រូវឲ្យសាសនារឹតត្បិតឡើយ។ មិនថាអ្នកស្ថិតនៅក្នុងនិកាយណាក៏ដោយ ដរាបណាអ្នកឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយទទួលស្វាគមន៍ព្រះអម្ចាស់ អ្នកគួរតែដើរចេញពីសាសនាភ្លាម។ ធ្វើបែបនេះទើបត្រឹមត្រូវ។ ទោះមានរឿងអ្វីក៏ដោយ កុំងាកក្រោយឲ្យសោះ បើមិនដូច្នេះទេ អ្នកនឹងប្រែទៅជាសសរអំបិល ដូចជាប្រពន្ធរបស់លោកឡុតអញ្ចឹង។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងស្នាមព្រះបាទានីមួយៗរបស់ព្រះជាម្ចាស់ ហើយគេគួរតែ 'ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ'។ មានតែមនុស្សដែលធ្វើបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលស្វែងរកផ្លូវពិតយ៉ាងពិតប្រាកដ ជាអ្នកដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលប្រកាន់ខ្ជាប់យ៉ាងរឹងរូសនូវពាក្យពេចន៍ និងគោលលទ្ធិ គឺជាអស់អ្នកដែលត្រូវបានជម្រុះចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សត្រឹមតែកាន់តាមសេចក្តីពិតដែលចែងថា 'ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់' ហើយ 'ព្រះយេស៊ូវជាព្រះគ្រីស្ទ' ជាសេចក្តីពិតដែលនីមួយៗអនុវត្តតែចំពោះយុគសម័យតែមួយគត់ប៉ុណ្ណោះ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ ប្រសិនបើមនុស្សដើរតាមដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយដើរតាមយ៉ាងប្រកៀកប្រកិត នោះតើមនុស្សអាចត្រូវបានជម្រុះចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការជាមួយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានក្ដីកង្វល់ ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់ឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្ត 'តាមដាន' កិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏ដាក់កំហិតព្រះជាម្ចាស់ភ្លាមៗថាជារូបសំណាក់ធ្វើពីឈើជាក់លាក់មួយ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែរក្សារូបអង្គនេះដែលគេមើលឃើញ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបណា នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួចពីសំបកក្រៅ មនុស្សមានអំនួតយ៉ាងខ្លាំងរហូតធ្វើឱ្យគេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងលក្ខណៈរបស់ព្រះជាម្ចាស់ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ មនុស្សបែបនេះមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយករឿងរ៉ាវថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល 'គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ' ប៉ុន្តែ មនុស្សភាគច្រើនដើរតួសម្ដែងមួយដែលពួកគេ 'គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ' និង 'ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ'។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមអំណាចរបស់សាតាំង ក្រោយការទទួលយកដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី?» («កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
គ្រប់គ្នាដឹងហើយថា ២ ០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមកធ្វើកិច្ចការប្រោសលោះមនុស្សជាតិនៅស្រុកយូដា និងប្រកាសថា៖ «ចូរអ្នករាល់គ្នាប្រែចិត្ត...
ឥឡូវនេះ អ្នកជឿគ្រប់គ្នាកំពុងចង់ឱ្យព្រះអម្ចាស់យេស៊ូវយាងមកលើពពក ដោយសារគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ហើយគ្រោះកាចគ្រប់ប្រភេទកំពុងកើតមានច្រើនឡើងៗ...
នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាបានសម្ដែងចេញនូវសេចក្ដីពិតទាំងអស់ សម្រាប់ការសង្គ្រោះមនុស្សជាតិ ដែលត្រូវបានដាក់នៅលើអ៊ីនធឺណិតជាយូរមកហើយ...
ព្រះដ៏មានគ្រប់ព្រះចេស្ដាដ៏ជាព្រះអង្គសង្គ្រោះ ជាបានលេចមក និងកំពុងធ្វើការនៅគ្រាចុងក្រោយ ហើយទ្រង់បានសម្ដែងចេញព្រះបន្ទូលរាប់លាន។...